Khy Sovuthy
នគរបាលចរាចរចេញលិខិតផាកពិន័យតាមបទបញ្ជាថ្មី ទៅឲ្យរថយន្តតូច ធំ ជាពិសេសរថយន្ដក្រុង
ចាប់តាំងពីមានការចេញបទបញ្ជាថ្មីឈប់ឲ្យមានការផាកពិន័យរថយន្តនៅនឹងកន្លែង កាលពីដើមខែនេះមក មន្ត្រីម្នាក់បានលើកឡើងកាលពីថ្ងៃអង្គារថា នគរបាលចរាចរបានចេញលិខិតផាកពិន័យជាង២០០សន្លឹក ឲ្យទៅរថយន្ដ និងរថយន្ដក្រុងដឹកអ្នកដំណើររួចហើយ។ ចាប់តាំងពីថ្ងៃទី១ ខែឧសភាមក បទបញ្ជាថ្មីនេះ ត្រូវបានអនុវត្តនៅទូទាំងប្រទេស ដោយតម្រូវឲ្យនគរបាលចរាចរចេញលិខិតឲ្យរថយន្ដតូច ធំ និងរថយន្ដក្រុង ទៅបង់ប្រាក់ពិន័យនៅការិយាល័យនគរបាលក្នុងរយៈពេល៣០ថ្ងៃ។ អនុសេនីយ៍ត្រី អុិន សាវឹង នាយរងផ្នែករដ្ឋបាលនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានមានប្រសាសន៍ថា អ្នកបើករថយន្ដតូចចំនួន៥៤នាក់បានបង់ប្រាក់ផាកពិន័យរួចហើយ ប៉ុន្តែមិនមានតួលេខអំពីអ្នកបើកបរដែលមិនទាន់ទៅបង់ប្រាក់ផាកពិន័យនោះទេ។ លោក សាវឹង បានមានប្រសាសន៍ថា លិខិតពិន័យចំនួន១៥៨សន្លឹក ត្រូវបានចេញឲ្យទៅរថយន្ដក្រុង ឬរថយន្តដែលមានចំណុះជាង៣៥កៅអី។លោកបានមានប្រសាសន៍ថា ក្នុងចំណោមលិខិតទាំងនោះ មានលិខិតចំនួន១០៨ដែលមិនទាន់ឃើញអ្នកបើកបរទៅបង់ប្រាក់ពិន័យ។ លោកបានបន្ថែមថា បទល្មើសភាគច្រើនគឺជាបទល្មើសបើកបរហួសល្បឿនកំណត់ ដែលម៉ាស៊ីនថតល្បឿនចាប់យករូបភាពបាន។ អនុសេនីយ៍ត្រី សាវឹង បាន មានប្រសាសន៍ថា ក្រុមហ៊ុនដឹកជញ្ជូន រិទ្ធិ មុនី បានទទួលលិខិតពិន័យច្រើនជាងគេ ប៉ុន្តែលោកមិនបានប្រាប់ចំនួនច្បាស់ជាក់លាក់ទេ។ បន្ទាប់មកគឺក្រុមហ៊ុនដឹកអ្នកដំណើរ ភ្នំពេញសូរិយា ក្រុមហ៊ុនទេសចរណ៍ កាពីតូល និងក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ អុិចប្រេស្ស ដែលជាដៃគូរបស់ក្រុមហ៊ុន រិទ្ធិ...
សាលាដំបូងខេត្តក្រចេះ សាកសួរអ្នកភូមិដែលត្រូវបានចាប់ខ្លួនចំនួនប្រាំបីនាក់នៅស្រុកឆ្លូង
មន្ដ្រីតុលាការបានមានប្រសាសន៍ថា កាលពីម្សិលមិញ សាលាដំបូងខេត្តក្រចេះបានបញ្ចប់ការសាកសួរអ្នកភូមិប្រាំបីនាក់ ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងអ្វីដែលក្រុមមន្ដ្រីអះអាង ថា ជាចលនាអបគមន៍។ លោកចៅក្រមស៊ើបសួរ ចុក ងួន បានមានប្រសាសន៍ថា អ្នកភូមិទាំងប្រាំបីនាក់ត្រូវបានសាកសួរកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ហើយម្នាក់ៗប្រឈមនឹងបទចោទប្រកាន់ប្រាំបីករណី ពីបទបះបោរប្រឆាំងនឹងអាជ្ញាធរ ធ្វើកុបកម្ម និងការញុះញង់។ លោកចៅក្រម ចុក ងួន បានបន្ថែមថា “ ខ្លះប្រព្រឹត្តបទល្មើស ហើយអ្នកខ្លះទៀតបានចូលរួមកុបកម្ម”។ លោកបានបន្ថែមថា លោកមិនអាចបញ្ជាក់ពីបទល្មើសជាប់សង្ស័យទាំងនេះបានទេ...
សាលាដំបូងខេត្តក្រចេះ សាកសួរអ្នកភូមិដែលត្រូវបានចាប់ខ្លួនចំនួនប្រាំបីនាក់នៅស្រុកឆ្លូង
មន្ដ្រីតុលាការបានមានប្រសាសន៍ថាកាលពីម្សិលមិញសាលាដំបូងខេត្តក្រចេះបានបញ្ចប់ការសាកសួរអ្នកភូមិប្រាំបីនាក់ ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងអ្វីដែលក្រុមមន្ដ្រីអះអាង ថាជាចលនាអបគមន៍។ លោកចៅក្រមស៊ើបសួរ ចុកងួនបានមានប្រសាសន៍ថាអ្នកភូមិទាំងប្រាំបីនាក់ត្រូវបានសាកសួរកាលពីថ្ងៃអង្គារ និងថ្ងៃពុធហើយម្នាក់ៗប្រឈមនឹងបទចោទប្រកាន់ប្រាំបីករណី ពីបទបះបោរប្រឆាំងនឹងអាជ្ញាធរ ធ្វើកុបកម្ម និងការញុះញង់។ លោកចៅក្រមចុកងួន បានបន្ថែមថា“ ខ្លះប្រព្រឹត្តបទល្មើស ហើយអ្នកខ្លះទៀតបានចូលរួមកុបកម្ម”។ លោកបានបន្ថែមថាលោកមិនអាចបញ្ជាក់ពីបទល្មើសជាប់សង្ស័យទាំងនេះបានទេពីព្រោះមានបញ្ហាស្មុគស្មាញច្រើនពេក។ អ្នកភូមិដែលបានចាប់ខ្លួនកាលពីសប្ដាហ៍មុន នៅក្នុងប្រតិបត្តិការបង្ក្រាបដ៏ធំមួយរបស់កងកម្លាំងចម្រុះនៅភូមិប្រមាក្នុងស្រុកឆ្លូង។កងកម្លាំងប្រដាប់អាវុធ២០០នាក់មាននគរបាល កងរាជអាវុធហត្ថ និងទាហាន បានសម្រុកចូលទៅភូមិនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបញ្ជូនកងកម្លាំងទាំងនោះទៅបង្ក្រាបនូវអ្វីដែលគេចោទប្រកាន់ថាជាចលនាបំបែកខ្លួន។ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់នៅក្នុងអំឡុងពេលប្រតិបត្តិការេនះ ទោះបីជាអ្នកភូមិមិនមានអាវុធនៅក្នុងដៃក៏ដោយ ហើយក្រុមអង្គការសិទ្ធិមនុស្សបាននិយាយថាការអះអាង ពីចលនាអបគមន៍នេះគឺជាលេស ដើម្បីបណ្ដេញប្រជាពលរដ្ឋ៦០០គ្រួសារ ដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូកាស៊ូទីម (Casotim)។...
នគរបាលឡោមព័ទ្ធលំនៅដ្ឋាននៅក្នុងស្រុកមេមត់ ដើម្បីរុករកចាប់ខ្លួនសមាជិកក្រុមអបគមន៍
កូនប្រុស និងបងប្អូនប្រុសរបស់ក្រុមមេខ្លោងអបគមន៍ បាននិយាយកាលពីម្សិលមិញថា នគរបាលរាប់សិបនាក់ កំពុងតាមចាប់ខ្លួនមេខ្លោងអបគមន៍ពីររូបនៅខេត្តក្រចេះបានមកឡោមព័ទ្ធផ្ទះពីរខ្នងរបស់សាច់ញាតិពួកគេនៅក្នុងខេត្តកំពង់ចាម អស់រយៈពេលជិត១២ម៉ោង កាលពីម្សិលមិញ ដែលពេលនោះបានគំរាមអ្នកនៅក្នុងផ្ទះទៀតផង។ ការចោទប្រកាន់ថា ជាចលនាអបគមន៍នៅក្នុងខេត្តក្រចេះនេះ ត្រូវបានអាជ្ញាធរប្រើប្រាស់ ដើម្បីជួយសម្រាលដល់សកម្មភាពបង្ក្រាបរបស់កម្លាំងប្រដាប់អាវុធរាប់រយនាក់ ដែលបានសម្រុកចូលទៅក្នុងភូមិប្រមា ស្រុកឆ្លូង កាលពីសប្តាហ៍មុន។ក្នុងប្រតិបត្តិការនេះកម្លាំងសន្តិសុខបានបាញ់ស្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់។ ឈ្មោះ ប៊ុនថេតជាបងប្អូនរបស់លោកប៊ុនរដ្ឋានិងជាកូនប្រុសរបស់លោកប៊ុនឆនដែលអ្នកទាំងពីរត្រូវនគរបាលកំពុងតាមចាប់ខ្លួន បានមានប្រសាសន៍ថានគរបាលបានចាប់ផ្តើមឡោមព័ទ្ធផ្ទះពីរខ្នងនៅក្នុងស្រុកមេមត់ម៉ោងប្រហែល១២អធ្រាត្រថ្ងៃអង្គារ។ តែគ្មានជនសង្ស័យណាម្នាក់នៅក្នុងផ្ទះនោះទេ។ លោកប៊ុនថេតបានមានប្រសាសន៍ថា “ ពួកគេគោះទ្វារ ហើយយើងភ័យណាស់នៅពេលពួកគេមកដល់ និងព័ទ្ធផ្ទះរបស់យើង។ ពួកគេបានគំរាមពួកយើង ហើយព្យាយាមចូលក្នុងផ្ទះរបស់យើងដោយគ្មានដីកាពីតុលាការ”។ លោកបន្ថែមថា នគរបាលមិនអាចចូលផ្ទះរបស់លោកទេប៉ុន្តែ បានចូលផ្ទះរបស់លោកប៊ុនឆននៅម៉ោងប្រហែលជា៦ព្រឹក។ លោក ប៊ុន ថេត មានប្រសាសន៍ថានគរបាលប្រមាណ២០នាក់បានឈរជើងនៅតាមផ្ទះនីមួយៗនិងនៅទីនោះរហូតដល់ម៉ោង១១ព្រឹក នៅេពលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមកដល់ ដោយកាន់ដីកាមកជាមួយផង។លោក ប៊ុន ថេត បន្ថែមថា “ ពួកគេបានដើររុករើតាមផ្ទះប៉ុន្តែរកមិនឃើញអ្វីទេ”។ លោកអែមកុសលអធិការនគរបាលស្រុកមេមត់ បានមានប្រសាសន៍ថា លោកជាប់រវល់មិនអាចធ្វើអត្ថាធិប្បាយបានទេ ប៉ុន្តែលោក រៀល សុភិន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាក់បន្ថែមខ្លះដែរ។ លោកបានបញ្ជាក់ថា “ នគរបាលមិនបានគំរាមកំហែងទេ ពួកគេគ្រាន់តែព័ទ្ធផ្ទះ ប៉ុណ្ណោះ។ខ្ញុំចុះមកស្រុកមេមត់ដើម្បីអនុវត្តដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តក្រចេះ ដោយស្វែងរកចាប់ខ្លួនឈ្មោះ ប៊ុន រដ្ឋា និងឈ្មោះប៊ុនឆន។ យើងគ្រាន់តែសង្ស័យថាពួកគេនៅទីនោះ ប៉ុន្តែគ្មានលទ្ធផលទេ”។ លោកអានភិនមន្ត្រីអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាមថ្លែងថា ពួកគេដឹងអំពីស្ថានភាពនេះ ហើយកំពុងស៊ើបអង្កេត។ លោកបន្ថែមថា“ អាជ្ញាធរមិនគួររំខាន និងគំរាមអ្នកភូមិទេ”។ អ្នកភូមិដែលមានវត្តមានអំឡុងការបង្ក្រាបកាលពីសប្តាហ៍មុន បានផ្តល់សេចក្តីរាយការណ៍តាមទូរស័ព្ទផ្សេងគ្នាអំពីព្រឹត្តិការណ៍នេះ នៅពេលបុគ្គលិកសិទ្ធិមនុស្សបានលើកឡើងថាពួកគេនៅតែតស៊ូ ដើម្បីដោះស្រាយនូវអ្វីដែលបានកើតឡើង។ ឈ្មោះ ស៊ី សុខគា អាយុ២២ឆ្នាំ និយាយថា “ខ្ញុំបានឃើញទាហានបញ្ជាឲ្យបុរសខ្លះដោះអាវ និងស្រាតខោ ហើយក្រោយមករឹបអូស យកលុយ និងទូរស័ព្ទរបស់ពួកគេ រួចដាក់ខ្នោះពួកគេ ប៉ុន្តែខ្ញុំមិនបានឃើញគេគំរាមស្ត្រីទេ”។ សុគា ដែលបងថ្លៃរបស់គាត់់ឈ្មោះ ទូច រាម ត្រូវបានចាប់ខ្លួនរួចហើយ បានរំឭកអំពីអ្នកភូមិដែលរត់គេចចេញមិនហ៊ាននៅជិតកងកម្លាំងសន្តិសុខទេ ហើយថា ជាស្ថានការណ៍ដ៏ឃោរឃៅ។ សុខ គា ថ្លែងថា “ខ្ញុំបានឃើញទាហានចាប់ខ្លួនអ្នកភូមិបួននាក់ ហើយវាយពួកគេ និងឃើញអ្នកភូមិរត់គេចចេញពីអាជ្ញាធរ។ សកម្មភាពរបស់ទាហានឃោរឃៅណាស់”។ អ្នកខ្លះនិយាយក្នុងលក្ខខណ្ឌអនាមិក ពីព្រោះពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនថា ទាហានបានដុតផ្ទះរបស់ពួកគាត់ចោល។ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេស អង្គការលីកាដូ បានថ្លែងថា “យើងទើបទទួលបានដំណឹងថា ខ្ទមរបស់ប្រជាពលរដ្ឋខ្លះត្រូវបានដុតបំផ្លាញចោល។ យើងមិនទាន់បានដឹងពិតប្រាកដថា តើផ្ទះទាំងនោះត្រូវបានដុតបំផ្លាញមែន ឬអត់នោះទេ....។យើងនឹងចុះអង្កេតហេតុការណ៍ជាក់ស្ដែងនៅទីនោះ ក្នុងសប្ដាហ៍នេះ ឬ នៅសប្ដាហ៍ក្រោយ”។ លោក សំអាត ថ្លែងថា លោកកំពុងពិនិត្យមើលរបាយការណ៍និយាយអំពីស្ត្រីមួយចំនួនត្រូវបានបង្ខំឲ្យដោះអាវចេញ នៅពេលទាហានឆែកឆេររកឯកសារ និងបុរសខ្លះត្រូវបានបង្ខំឲ្យដោះអាវ និងស្រាតខោទៀតផង។ លោកបានថ្លែងយ៉ាងដូច្នេះថា “ ប្រសិនបើវាជាករណីដូចដែលបានរាយការណ៍មកមែន នោះវាគឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាពួកគាត់បានធ្វើអ្វីខុសក៏ដោយ ក៏ពួកគាត់មិនគួរត្រូវបានបង្ខំឲ្យដោះសម្លៀកបំពាក់យ៉ាងដូច្នោះដែរ”។ លោកបានបន្ថែមថា សកម្មភាពបង្ក្រាបនោះ គឺជាការរំលោភសិទ្ធិមនុស្ស។ លោកបានសង្កត់ធ្ងន់ថា “នៅពេលយើងអនុវត្តបែបនោះ វាអាចបណ្ដាលឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់បាន”៕ ប្រែសម្រួលដោយ ចេវ ប៊ុននី និង ហម សុផាណ្ណា
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវឲ្យប្រទេស G 8 ធ្វើឲ្យតម្លៃស្បៀងអាហារមានស្ថិរភាព
ដោយភ្លេចការសន្យាកាលពីលើកមុនថា មិនថ្លែងសុន្ទរកថាជាសាធាណៈ នៅមុនការបោះឆ្នោតឃំុ-សង្កាត់នាខែក្រោយនោះលោក ហ៊ុន សែន បានថ្លែងសុន្ទរកថាបើកសន្និសីទមួយ ដែលមានរយៈពេលពីរថ្ងៃស្តីពីសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភនៅក្នុងរាជធានីភ្នំពេញកាល ពីម្សិលមិញ។ នៅឯសន្និសីទរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ ដោយមានការឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមួយចំនួននេះ លោក ហ៊ុន សែនបានមានប្រសាសន៍ថា កង្វះអាហារូបត្ថម្ភសម្រាប់ម្ដាយ និងកុមារអាចរារាំងដល់ការវិវឌ្ឍផ្នែកបញ្ញាស្មារតី ដែលជាលទ្ធផលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ លោកហ៊ុនសែន លើកឡើងថា“យើងយល់ច្បាស់ថា អាហារូបត្ថម្ភរបស់ក្មេង និងម្ដាយ គឺមានសារៈសំខាន់ចំពោះការអភិវឌ្ឍមូលធនមនុស្ស បង្កើនលទ្ធភាពការងារហើយធានាការរីកចម្រើនរបស់កុមារ”។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាខណៈដែលប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានស្រូវលើសពីតម្រូវការហើយនោះ ប្រជាពលរដ្ឋជាច្រើននៅតែទទួលរងកង្វះអាហារូបត្ថម្ភដដែល ដោយសារតែទឹកផឹកមិនស្អាត កង្វះអនាម័យ កង្វះវីតាមីននិងកត្ដាផ្សេងៗទៀត។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការឡើងថ្លៃប្រេងឥន្ធនៈផងដែរ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងអាហារពិភពលោក។ លោកបានមានប្រសាសន៍ថា “ព័ត៌មានដែលថា អាចមានសង្គ្រាមនៅឈូងសមុទ្រពែក អាចធ្វើឲ្យប្រេងឡើងថ្លៃ ខណៈពេលអ្នកផលិតស្បៀង តម្លៃស្បៀងមិនឡើងថ្លៃ”។ លោកបានបន្ថែមទៀតថា ប្រសិនបើតម្លៃប្រេងឥន្ធនៈបន្ដឡើងថ្លៃ បណ្ដាប្រទេសផលិតស្បៀងនឹងបង្ខំចិត្តដំឡើងថ្លៃស្បៀងអាហារដែរ ដែលជាលទ្ធផលអាចធ្វើឲ្យមានគ្រោះទុរ្ភិក្ស និងមនុស្សស្លាប់។ ដោយធ្វើការអំពាវនាវដោយផ្ទាល់ដល់បណ្ដាប្រទេសឧស្សាហកម្មរីកចម្រើនទាំង ប្រាំបី (G8)...
ជនសង្ស័យ អៀង សារី មេដឹកនាំ ខ្មែរក្រហម ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសរបបខ្មែរក្រហម ដែលកំពុងឡើងសវនាការកាត់ទោសចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីគាត់ បានត្អូញត្អែរថា មានការលំបាកដកដង្ហើម។ វេជ្ជបណ្ឌិតមួយរូបនៅឯមន្ទីរពេទ្យនេះបានឲ្យដឹងថា អៀង សារី វ័យ៨៦ឆ្នាំ ត្រូវបានពិនិត្យឃើញថា មានជំងឺរលាកទងសួត ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោក ជឿង យ៉ាវយ៉េន(Cheoung Yav Yen) អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា “...
បេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិចុះទៅមើលសហគមន៍បុរីកីឡាដែលត្រូវបណ្ដេញ
បន្ទាប់ពីលោកបានចុះសួរសុខទុក្ខអ្នកភូមិសហគមន៍បុរីកីឡាកាលពីព្រឹកម្សិលមិញនេះ បេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោក“ មានការព្រួយបារម្ភយ៉ាងខ្លាំង” អំពីស្ថានភាពរស់នៅរបស់អ្នកភូមិជាង១០០គ្រួសារ ដែលត្រូវបណ្តេញចេញទាំងបង្ខំពីលំនៅដ្ឋានរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីខែមករា។ ចាប់តាំងពីនគរបាលបានបង្ខំអ្នកភូមិចំនួន១២០គ្រួសារ ចេញពីសហគមន៍បុរីកីឡា កាលពីថ្ងៃទី៣ ខែមករា និងបានឲ្យត្រាក់ទ័រឈូសកម្ទេចលំនៅដ្ឋានបណ្ដោះអាសន្នរបស់ពួកគាត់នោះ ពួកគាត់ភាគច្រើនបានស្នាក់នៅតាមច្រកជណ្ដើរក្នុងអគារ និងនៅតាមផ្លូវតូចៗនៅចន្លោះអគារដែលនៅក្បែរនោះ។ ពួកគាត់បានទាមទារឲ្យក្រុមហ៊ុនឯកជនផានអីុមិុច ដែលជាអ្នកកាន់កាប់កន្លែងដេញប្រជាជនចេញ និងជាម្ចាស់អគារទាំងនោះសាងសង់បង្ហើយអគារពីរទៀតដែលបានសន្យាថាផ្តល់ឲ្យពួកគាត់នោះ។ លោក សុរិយា ស៊ូបេឌី (Surya Subedi)បេសកជនអង្គការសហប្រជាជាតិ បានចុះដល់កន្លែងនោះ និងបានសំណេះសំណាលជាមួយគ្រួសារទាំងនោះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចចុងក្រោយរបស់លោករយៈពេលមួយសប្ដាហ៍នៅកម្ពុជា ដើម្បីពិនិត្យផលប៉ះពាល់ដោយសារដីសម្បទានមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។ លោកបានប្រាប់អ្នកភូមិថា “ បន្ទាប់ពីខ្ញុំបានចុះពិនិត្យមើលកាលពីព្រឹកមិញនេះខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់អំពីស្ថានភាពរបស់បងប្អូនទាំងអស់គ្នា។ ការបង្ខំឲ្យបងប្អូនរស់នៅក្នុងស្ថានភាពបែបនេះហាក់ដូចជាមិនសមសោះសម្រាប់សតវត្សរ៍ទី២១នេះ។ ខ្ញុំអាណិតអាសូរបងប្អូនខ្លាំងណាស់ដែលរស់នៅក្នុងស្ថានភាពបែបនេះ”។ លោក ស៊ូបេឌី មិនហ៊ានធានាទេ ប៉ុន្តែបានថ្លែងថា លោកនឹងលើកពីទុក្ខលំបាករបស់ពួកគាត់ទៅពិភាក្សាជាមួយរដ្ឋាភិបាល។ លោកគ្រោងនឹងដាក់ជូនរបាយការណ៍មួយអំពីលទ្ធផលនៃការសើុបអង្កេតរបស់លោកទៅអង្គការសហប្រជាជាតិនៅខែកញ្ញា។ គ្រួសារអ្នកភូមិបុរីកីឡា ដែលអ្នកខ្លះបានបង្ហូរទឹកភ្នែកពេលជួបលោក ស៊ូបេឌី បាននិយាយថា ពួកគាត់ត្រូវបានលើកទឹកចិត្តដោយដំណើរទស្សនកិច្ចនេះ។ អ្នកភូមិឈ្មោះ យ៉ាន ភឿន បាននិយាយថា “ខ្ញុំជឿថា លោក ស៊ូបេឌី នឹងដោះស្រាយបញ្ចប់ជម្លោះដីធ្លីរបស់យើង។ ខ្ញុំជឿជាក់លើលោក ស៊ូបេឌី ពីព្រោះលោកបានប្រាប់អ្នកភូមិថា លោកនឹងពាំនាំយករឿងនេះទៅពិភាក្សាជាមួយរដ្ឋាភិបាល”។ អ្នកភូមិម្នាក់ទៀតឈ្មោះ ជំុ ងា៉ន់ បានបន្ថែមថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានជួបជាមួយលោក ស៊ូបេឌី ពីព្រោះលោកគឺជាបេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិហើយយើងសង្ឃឹមថា បញ្ហារបស់យើងនឹងត្រូវបានដោះស្រាយ ហើយយើងអាចទទួលបានលទ្ធផលល្អក្នុងពេលឆាប់ៗនេះ”។ ប៉ុន្តែ ក្រុមហ៊ុនផានអុីមិុចនៅតែអះអាងថា គ្រួសារទាំងនេះពុំមានសិទ្ធិទទួលបានលំនៅដ្ឋានក្នុងអគាររបស់ក្រុមហ៊ុនទេ។ អ្នកស្រី ស៊ុយ សុផាន នាយិកាក្រុមហ៊ុននេះបាននិយាយថា “អ្នកតវ៉ាទាំងនោះពំុ មានឯកសារគ្រប់គ្រាន់ដើម្បីទទួលបានផ្ទះពីក្រុមហ៊ុនទេ”៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
ចៅក្រមស៊ើបអង្កេតសាកសួរសាក្សី២០នាក់ពាក់ព័ន្ធក្នុងការបាញ់ប្រហារក្នុងខេត្តស្វាយរៀង
មន្ត្រីតុលាការបានឲ្យដឹងកាលពីម្សិលមិញថា សាលាដំបូងខេត្តស្វាយរៀងបានសាកសួរសាក្សីប្រហែល២០នាក់រួចហើយ ចាប់តាំងពីថ្ងៃទី២៥ ខែមេសាមក ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទាក់ទិនទៅនឹងការបាញ់ប្រហារស្ត្រីអ្នកតវ៉ាបីនាក់ នៅឯតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលគេជឿថា លោក ឈូកបណ្ឌិត អតីតអភិបាលក្រុងបាវិត គឺជាជនសង្ស័យតែម្នាក់គត់ក្នុងរឿងនេះ។ លោក ប៉ិច ឈឿតប្រធានសាលាដំបូងខេត្ដស្វាយរៀង និងជាចៅក្រមស៊ើបសួរក្នុងរឿងក្តីនេះ បានមានប្រសាសន៍ថា តុលាការបាននិងកំពុងសាកសួរសាក្សីជាច្រើននាក់ ដែលមានវត្តមាននៅកន្លែងបាញ់ប្រហារកាលពីថ្ងៃទី២០ ខែកុម្ភៈដែលនៅពេលនោះលោក ឈូក បណ្ឌិត ត្រូវបានចោទប្រកាន់ថា ជាអ្នកបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានិងបានបាញ់ឲ្យរបួសកម្មការិនីបីនាក់ មកពីរោងចក្រផលិតស្បែកជើងឲ្យក្រុមហ៊ុនពូម៉ា(Puma) របស់អាល្លឺម៉ង់ ។ លោក ប៉ិច ឈឿត បានមានប្រសាសន៍ថា “ តុលាការបានកោះហៅសាក្សីជាច្រើននាក់ ចាប់តាំងពីថ្ងៃទី២៥ ខែមេសាមក ហើយរហូតមកដល់ពេលនេះ តុលាការបានសាកសួរសាក្សីប្រហែលជា២០នាក់រួចហើយ”។លោកបានមានប្រសាសន៍បន្ថែមទៀតថានៅមានសាក្សីជាច្រើននាក់ទៀត ដែលត្រូវសាកសួរ។ លោកបានមានប្រសាសន៍ថាជនរងគ្រោះបីនាក់ដែលត្រូវបានក្រុមមន្ត្រីខេត្តផ្ដល់ប្រាក់សំណងដើម្បីកំុឲ្យពួកគេដាក់ពាក្យបណ្ដឹងទៅតុលាការនោះ នឹងត្រូវកោះហៅមកសាកសួរនៅថ្ងៃទី១៨ ខែឧសភា រីឯលោក បណ្ឌិត ក៏នឹងត្រូវសាកសួរនៅពេលក្រោយទៀត នៅក្នុងខែនេះដែរ។ លោក ប៉ិច ឈឿត បានថ្លែងថា ការចោទប្រកាន់លោកបណ្ឌិតពីបទបង្ករបួសស្នាមដោយអចេតនានោះ នឹងត្រូវកែប្រែវិញឬអត់នោះ អាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេត។ លោកបានបន្ថែមថា “ បើយើងគ្រាន់តែពិនិត្យរបាយការណ៍និងពាក្យបណ្ដឹងនោះ ការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនានេះ គឺជាការចោទប្រកាន់សមស្របហើយ។ ប៉ុន្តែ ពេលនេះ យើងកំពុងព្យាយាមរកភស្តុតាងបន្ថែមទៀតយកមកដាក់បន្ទុកគាត់”។ ការចោទប្រកាន់នេះមានទោសជាប់ពន្ធនាគារពីប្រាំមួយថ្ងៃ ទៅពីរឆ្នាំ និងពិន័យជាប្រាក់អប្បបរមាចំនួនមួយលានរៀល។ អង្គការសិទ្ធិមនុស្សនិងសហជីពនានាបានរិះគន់ការចោទប្រកាន់នេះថា ស្រាលពេក។ ជនរងគ្រោះម្នាក់ឈ្មោះប៊ុនចិន្ដា អាយុ២១ឆ្នាំ ដែលបានរងរបួសចំសួតនៅក្នុងការបាញ់ប្រហារនោះ បាននិយាយថា នាងមិនទាន់បានទទួលការកោះហៅពីតុលាការនៅឡើយទេ។ នាងបាននិយាយថា “ ខ្ញុំគិតថា ការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាចំពោះលោក បណ្ឌិត នេះគឺមិនសមឡើយតុលាការគួរចោទប្រកាន់ឲ្យធ្ងន់ជាងនេះ”។ លោក ជិន លីដា មេធាវីមកពីអង្គការសិទ្ធិមនុស្សលីកាដូ តំណាងឲ្យនាង ចិន្ដា និងជនរងគ្រោះពីរនាក់ផ្សេងទៀតបានមានប្រសាសន៍ថា កូនក្ដីរបស់លោកកំពុងរៀបចំសំណើសុំឲ្យមានការចោទប្រកាន់លោក បណ្ឌិត ធ្ងន់ធ្ងរជាងនេះ ប៉ុន្តែលោកបានបដិសេធមិនបរិយាយលម្អិតឡើយ។ លោកស្រី ម៉ៅ សំវុទ្ធារី មេធាវីការពារក្តីឲ្យលោក បណ្ឌិត មិនអាចសុំការបំភ្លឺបានទេ៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
ភាពអាក្រាតគឺជាស្នៀតថ្មីសម្រាប់អ្នកតវ៉ាមកពីសហគមន៍បឹងកក់ក្នុងការទាមទារប័ណ្ណកម្មសិទ្ធិ
អ្វីដែលបានធ្វើឲ្យល្បីលឿនបំផុត និងជាស្នៀតថ្មីសម្រាប់អ្នកតវ៉ាដែលបានបាត់បង់សិទ្ធិកាន់កាប់ដីធ្លីក្នុងរាជធានីភ្នំពេញនោះ គឺស្ត្រីជាច្រើននាក់បានដោះសម្លៀកបំពាក់បង្ហាញខោទ្រនាប់ និងអាវទ្រនាប់ក្នុងពេលធ្វើបាតុកម្មទាមទារសិទ្ធិកាន់កាប់ដីធ្លី ដែលបានប្រែកា្លយជាអំពើហិង្សានៅក្បែរការិយាល័យធនាគារពិភពលោក កាលពីម្សិលមិញ។ ក្រុមអ្នកតវ៉ាប្រមាណជា១០០នាក់ភាគច្រើនជាស្ត្រី បានរុញរបាំងការពាររបស់នគរបាលពីរលើក មុនពេលពួកគេអាចរុលចូលដល់ការិយាល័យធនាគារនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម។ នគរបាលបានវាយពួកអ្នកតវ៉ាឲ្យរងរបួស យ៉ាងហោចណាស់ប្រាំមួយនាក់ដែរ ។ អ្នកស្រី ស្រី សុផល អាយុ៣០ឆ្នាំបាននិយាយថា “ ខ្ញុំត្រូវនគរបាលដាល់ចំមុខ និងខ្លួនជាច្រើនដង។ ពួកគេសាហាវណាស់”។ នគរបាលបានវាយចំមាត់ស្ត្រីអ្នកតវ៉ាម្នាក់ឲ្យហូរឈាម។ ទោះជាយ៉ាងណា អ្នកតវ៉ាម្នាក់ទៀតនិយាយថា នគរបាលបានធ្វើឲ្យម្រាមដៃឆ្វេងរបស់គាត់បាក់ស្ទើរតែទាំងអស់។ ក្នុងអំឡុងការប៉ះទង្គិចនៅថ្ងៃទី៣នៃការតវ៉ារបស់អ្នកភូមិ មកពីសហគមន៍បឹងកក់នោះ មានស្ត្រីយ៉ាងតិចបីនាក់ ដោះសម្លៀកបំពាក់ ទុកតែខោទ្រនាប់ និងអាវទ្រនាប់ ទុកខ្លួនអាក្រាតននលគកដើម្បីជាការតវ៉ា។ នៅទីបំផុត នគរបាលបានវាយអ្នកតវ៉ាឲ្យត្រឡប់ក្រោយតាមផ្លូវលេខ៥១ មុនពេលអនុញ្ញាតឲ្យតំណាងប្រាំនាក់ ដាក់ញត្តិទៅធនាគារពិភពលោក និងការិយាល័យសហគមន៍អឺរ៉ុប ដែលនៅទល់មុខនោះ។ មន្ត្រីនគរបាលរាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា កាលពីម្សិលមិញនោះទេ។ ធនាគារពិភពលោក និងសហគមន៍អឺរុ៉បគឺជាម្ចាស់ជំនួយដ៏ធំដល់ប្រទេសកម្ពុជា ដែលពឹងផ្អែកទាំងស្រុងលើជំនួយបរទេស ដើម្បីកាត់បន្ថយឱនភាពថវិកាជាតិ។ ទោះជាយ៉ាងនេះក្ដី ក៏កាលពីឆ្នាំមុន ធនាគារពិភពលោកបានបង្កកប្រាក់កម្ចីថ្មីទាំងអស់ ដល់រដ្ឋាភិបាល ដើម្បីតវ៉ាទៅនឹងការបណ្ដេញអ្នកភូមិសហគមន៍បឹងកក់ជាច្រើនគ្រួសារ។ អ្នកតវ៉ាមកពីសហគមន៍បឹងកក់ កាលពីម្សិលមិញ បានទាមទារឲ្យផ្តល់ប័ណ្ណកាន់កាប់ដីធ្លី ដល់អ្នកភូមិ៩៤គ្រួសារ ដែលត្រូវបានលុបឈ្មោះចេញពីគម្រោង តែបានអនុញ្ញាតឲ្យអ្នកជិតខាងរបស់ខ្លួនរាប់រយនាក់មានសិទ្ធិកាន់កាប់ដីធ្លី ទោះបីជាការបណ្ដេញចេញជាទ្រង់ទ្រាយធំនោះ បានធ្វើឲ្យអ្នកភូមិរាប់ពាន់នាក់ផ្សេងទៀត បាត់បង់ទីលំនៅក៏ដោយ។ ក្រុមអ្នកតវ៉ាទាំងនោះ ត្រូវបានចូលរួមដោយអ្នកភូមិមកពីបុរីកីឡា ដែលត្រូវបានបណ្ដេញចេញពីលំនៅដ្ឋានរបស់ខ្លួនកាលពីខែមករា និងកំពុងទាមទារឲ្យក្រុមហ៊ុនដែលបានបណ្ដេញពួកគាត់ចេញនោះ គោរពតាមកិច្ចសន្យាផ្ដល់លំនៅដ្ឋានថ្មីឲ្យពួកគាត់។ ការតវ៉ាដោយគ្មានសម្លៀកបំពាក់នោះទំនងជាបានកើតឡើងដំណាលគ្នា នឹងពេលដែលអ្នកភូមិបឹងកក់ដោះសម្លៀកបំពាក់ក្នុងអំឡុងពេលតវ៉ា ដែលបង្កឲ្យមានការប្រតាយប្រតប់គ្នា និងការសង្កត់សង្កិនធ្វើបាបពីសំណាក់នគរបាលកាលពីខែវិច្ឆិកា។ ចាប់តាំងពីពេលនោះមក ការបង្ហាញភាពអាក្រាតនៅទីសាធារណៈ បានក្លាយជាស្នៀតដ៏ល្បីខ្លាំងឡើងៗ ក្នុងចំណោមក្រុមស្ត្រីអ្នកតវ៉ា។ ក្រុមស្ត្រីដដែលនោះ បានតវ៉ាកាលពីម្សិលមិញ នៅខាងក្រៅរដ្ឋសភា និងបានដោះអាវ ស្រាតសារុង បង្ហាញខោទ្រនាប់ និងអាវទ្រនាប់ ដោយមានសរសេរក្រវេមក្រវាមថា “សាក្សីគ្មានសម្លៀកបំពាក់”ទាំងភាសាអង់គ្លេស និងភាសាខ្មែរលើកំប៉េះគូទរបស់ខ្លួន។ បើទោះជារាងកាយអាក្រាត របស់ពួកគាត់មិនអាចធ្វើអ្វីបានជាដុំកំភួនក៏ដោយ ក៏អាចទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិដែរ។ រឿងរាវថ្មីអំពីការតវ៉ា ដោយរាងកាយអាក្រាតនៅសប្ដាហ៍នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកចិត្តទុកដាក់ រួមទាំងទូរទស្សន៍ដ៏ល្បីរបស់អាមេរិកឈ្មោះ ហ្វក ញូស៍(Fox News) ផងដែរ៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
មន្ត្រីកងរាជអាវុធហត្ថធ្វើអត្តឃាត បន្ទាប់ពីបាញ់សម្លាប់ឈុត វុទ្ធី
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីកងរាជអាវុធហត្ថដែលបានបាញ់សម្លាប់លោក ឈុត វុទ្ធី អាយុ៤៦ឆ្នាំជាសកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងខេត្តកោះកុង បានបង្វែរកាំភ្លើងអាកា៤៧បាញ់សម្លាប់ខ្លួនឯងភ្លាម បន្ទាប់ពីបានបាញ់សម្លាប់សកម្មជនការពារព្រៃឈើរូបនេះ។ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អិុន រតនា អាយុ៣២ឆ្នាំ បានបាញ់សម្លាប់លោក ឈុត វុទ្ធី ពេលលោកអង្គុយនៅកន្លែងអ្នកបើកបរក្នុងរថយន្ដរបស់លោក បន្ទាប់ពីសកម្មជនការពារព្រៃឈើរូបនេះត្រូវបានទាហានមួយក្រុមឃាត់ខ្លួនទារយកម៉ាសុីនថតពីរូបលោក និងអ្នកកាសែតពីរនាក់មកពីកាសែត ខេមបូឌា ដេលី ដែលអ្នកទាំងពីរបានប្រើ ដើម្បីថតសកម្មភាពកាប់ឈើ ដោយគេសង្ស័យថាខុសច្បាប់ក្នុងស្រុកមណ្ឌលសីមា។ លោក ស៊ុន សាមឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកមិនបានដឹងពីមូលហេតុ ឈ្មោះ អុិន រតនា បាញ់សម្លាប់ លោក វុទ្ធី ឬក៏បាញ់សម្លាប់ខ្លួនឯងភ្លាមនោះទេ ប៉ុន្តែមន្ត្រីកងរាជអាវុធហត្ថរូបនេះ និងសកម្មជនការពារព្រៃឈើរូបនេះ មានជម្លោះពាក្យសម្ដីគ្នាយ៉ាងខ្លាំង មុនពេលមានការបាញ់ប្រហារនោះ។ លោកវរសេនីយ៍ឯក សាមឿន បានមានប្រសាសន៍ថា “នៅពេលពួកគាត់មានជម្លោះពាក្យសម្ដីនោះ លោក ឈុត វុទ្ធី បានប្រើពាក្យអសុរសដាក់មន្ត្រីកងរាជអាវុធហត្ថរូបនេះដូច្នេះហើយធ្វើឲ្យលោក រតនា ខឹងយ៉ាងខ្លាំងហើយបានបាញ់បីគ្រាប់ ប៉ុន្តែត្រូវចំលោក វុទ្ធី តែមួយគ្រាប់ប៉ុណ្ណោះ”។ លោក សាមឿន បានបន្ដថា “ បន្ទាប់ពីលោក រតនា បាញ់សម្លាប់លោក វុទ្ធី ហើយ គាត់ក៏បាញ់សម្លាប់ខ្លួនឯងតែម្តង។ លោក វុទ្ធី បានស្លាប់នៅក្នុងរថយន្ដរបស់លោក ចំណែកឯមន្ត្រីកងរាជអាវុធហត្ថរូបនេះបានស្លាប់នៅមុខរថយន្ដនោះ”។ លោកបានថ្លែងថា “ មានមនុស្សតែម្នាក់គត់ដែលបានបាញ់ ហើយពេលនេះបានស្លាប់ទៅហើយ”។ លោកបានបន្ថែមថា ការស៊ើបអង្កេតកំពុងតែបន្ដ។ យោងតាមលោក ម៉ាត់លី ហ្សៃណុប(Mathly Zaynop) ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹងថាការធ្វើកោសល្យវិច័យសាកសពបង្ហាញថា លោក ឈុត វុទ្ធី ត្រូវគ្រាប់កាំភ្លើងអាកា-៤៧ មួយគ្រាប់ត្រង់ជង្គង់ ហើយបានទម្លុះទៅបៀមនៅក្នុងពោះរបស់លោក។ ប៉ុន្តែលោក អុិន រតនា ត្រូវគ្រាប់កាំភ្លើងពីរគ្រាប់ចំទ្រូងធ្លាយចេញតាមខ្នង។ លោក ជួន ភិរម្យ ក្មួយប្រុសរបស់លោក វុទ្ធីបានជំទាស់ចំពោះសេចក្តីរាយការណ៍អំពីការធ្វើអត្តឃាតនេះ កាលពីម្សិលមិញ និងមានការសង្ស័យថា តើមន្ត្រីរូបនេះអាចយកកាំភ្លើងវែងបាញ់ចំទ្រូងសម្លាប់ខ្លួនឯងដល់ទៅពីរគ្រាប់បានយ៉ាងដូចម្ដេ៉ចទៅ? លោក ភិរម្យ បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា មានជនទីបីម្នាក់បាញ់សម្លាប់ពូ វុទ្ធី របស់ខ្ញុំ និងបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថនេះទៀត ដើម្បីបំបាត់ភស្តុតាង។ខ្ញុំសូមស្នើឲ្យអាជ្ញាធរស្វែងរកឧក្រិដ្ឋជន និងមនុស្សនៅពីក្រោយហេតុការណ៍នេះ”។ លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា លោក រតនា ទំនងជាសម្លាប់ខ្លួនឯងដោយសារមានវិប្បដិសារី។ nលោកបានមានប្រសាសន៍ថា “គាត់ពិតជាដឹងថា គាត់មានកំហុស។ ខ្ញុំមិនជឿថា មានជនទីបីនោះទេ”។ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក បានមានប្រសាសន៍ថា លោកបានទៅដល់កន្លែងកើតហេតុបាញ់សម្លាប់អ្នកទាំងពីរនេះ កាលពីព្រឹកថ្ងៃសុក្រ ហើយលោកជឿជាក់ថា មានសាក្សីជាច្រើនបានឃើញហេតុការណ៍នេះ ប៉ុន្តែពួកគេមិនហ៊ាននិយាយទេ។ លោក សុវ៉េត បានមានប្រសាសន៍ថា “ពួកគេមិនហ៊ាននិយាយ ពីព្រោះ ពួកគេបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន”។ លោកបានបន្ថែមថា កន្លែងដែល លោក ឈុត វុទ្ធី និង ឈ្មោះ អិុន រតនា ស្លាប់នោះ ល្បីថាជាកន្លែងកាប់ឈើខុសច្បាប់។ លោកបានមានប្រសាសន៍ថា “ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការចុះសាកសួរសាក្សីដទៃទៀត ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ពីព្រោះរឿងនេះស្មុគស្មាញណាស់”។ កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សជាច្រើនបានថ្កោលទោសចំពោះហេតុការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី នោះ ហើយបានជំរុញឲ្យមានការស៊ើបអង្កេតភ្លាមៗ អំពីស្ថានការណ៍នៅជំុវិញរឿងនេះ។ ក្លឹបអ្នកកាសែតថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា“យើងទាមទារឲ្យអាជ្ញាធរស៊ើបអង្កេត និងចាប់ខ្លួនជនដៃដល់ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធនានាឲ្យបាន។ អង្គការអាដហុក បានអំពាវនាវឲ្យរដ្ឋាភិបាល “ បង្ហាញពីការតាំងចិត្តរបស់ខ្លួន ដើម្បីការពារសកម្មជនផ្នែកបរិស្ថាន ព្រមទាំងការពារតំបន់ធនធានធម្មជាតិនានា ហើយតាមចាប់ខ្លួនអ្នកទាំងឡាយណាដែលទទួលខុសត្រូវចំពោះទង្វើខុសច្បាប់ ដោយមិនគិតពីបុណ្យសក្ដិ ឬឋានៈឡើយ”។ អង្គការ Global Witness បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ មរណភាពដ៏សោកសង្រេងរបស់លោក ឈុត វុទ្ធី ស្ដែងឲ្យឃើញនូវភស្ដុតាងថ្មីមួយទៀត អំពីគ្រោះថ្នាក់ ដែលអ្នកផ្សេងទៀតអាចជួបប្រទះនៅពេលព្យាយាមការពារដី និងព្រៃឈើក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញឲ្យឃើញពីអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សដែលកំពុងតែកើតមានដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវ”៕ ប្រែសម្រួលដោយ ហម សុផាណ្ណា