Tuesday, April 13, 2021
Home Authors Posts by Khy Sovuthy

Khy Sovuthy

860 POSTS 0 COMMENTS

ក្រុម​សហ​គមន៍​ជួប​បញ្ហា​​ច្រើន​​ អំពាវ​នាវ​​​ម្តង​ទៀត​សុំ​ជំនួយ​ពី​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​​

ក្រុម​​អ្នក​ភូមិ​ជាង​១០០​នាក់ ​មក​ពី​សហ​គម​ន៍​​​​បឹង​កក់បុរី​កីឡា​ ​និង​ សហគមន៍​នៅ​ផ្លូវ​លេខ​៣៤៧​ក្នុង​រាជធានី​ភ្នំពេញ​​​​  បាន​ដើរ​ដង្ហែ​​​ក្បួន​ទៅ​សួន​ច្បារ​មុខវត្ត​បទុម  ​កាលពី​ម្សិល​មិញ​ដើម្បី​ដាក់​ញត្តិ​​ស្នើសុំ​អន្តរាគមន៍​ពី​​ខុទ្ទ​ការល័យរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ម្ដង​ទៀត ​ទាក់​ទិន​នឹង​ជម្លោះ​ដី​ធ្លី​របស់​ខ្លួន​​។​ ក្រុម​អ្នក​ភូមិ​​ដែ​ល​មាន​កុមារ​មួយ​ចំនួនផង​នោះ​ បាន​ជួប​ជុំ​គ្នា​នៅ​ម៉ោង​ ៨​ ព្រឹក ​​ក្បែរ​​​វត្តភ្នំ​​មុន​ពេលចាប់​ផ្តើម​ចេញដំណើរ​​តាម​ផ្លូវ​​​លេខ​​​​១៩​​។​ ដោយមាន​ញត្តិ​ដោយ​ឡែក​ពី​គ្នា​​សម្រាប់​​ជម្លោះ​នី​មួយៗ​នោះ ​អ្នក​ដើរ​ដង្ហែ​​​ក្បួនសង្ឃឹម​ថា​ នឹងទៅ​ឲ្យ​​ដល់​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែននៅ​​​​​​​ជិតវិមាន​ឯករាជ​្យ  ក៏​ប៉ុន្តែ​​​ត្រូវ​បាននគរបាលដេញ​​​​​​ទៅ​​​​សួន​ច្បារមុខ​វត្ត​បទុមវិញ។​ តំណាង​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា​ លោក​ យ៉ាន​ ភឿន​ បាន​មាន​ប្រសាសន៍​ថា​​ ពួក​គាត់​ចង់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ដោះ​ស្រាយ​ជម្លោះ​របស់​ពួកគេ​ជា​មួយ​នឹង​ក្រុម​ ហ៊ុនអភិវឌ្ឍន៍​​ ផានអីុមិុច​ ដែល​បាន​សន្យា​សាង​សង​ផ្ទះ​ល្វែង​ចំនួនដប់​​​អគារ សម្រាប់​ឲ្យ​ពួក​គាត់​ ​ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​សាង​សង់​តែ​ប្រាំបី​អគារ​ប៉ុណ្ណោះ។​​ លោក​បាន​មាន​ប្រសាសន៍​ថា​ “យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​​ទាមទា​រ​សំណង​ពី​ក្រុម​ហ៊ុន​​នេះ ពី​ព្រោះ​ក្រុម​ហ៊ុន​បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​​វាយ​កម្ទេច​​លំនៅ​ដ្ឋាន​របស់​យើង​​កាល​ពី​ខែ​មករា​​”។​ ​ ពៅ  បញ្ញា​​  តំណាង​សហគមន៍​ផ្លូវ​លេខ​៣៤៧​ បាន​និយាយថា​​ ពួកគេបាន​ដាក់​​​ញត្តិ​ចំនួន​ពីរ​នៅ​ខុទ្ទ​កាល័យ របស់់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន និង​ បាន​​អំពាវ​នាវ​ឲ្យលោក​នាយក​រដ្ឋ​មន្ត្រី​ជួយ​​​​​ “រក​យុត្តិ​សម្រាប់​​យើង​”។​ តំណាង​អ្នក​ភូមិ​បឹង​កក់​ អ្នក​ស្រី​ ទេព ​​វន្នី​​ បាន​និយាយ​ថា​ ក្រុម​របស់​អ្នកស្រី​បាន​ដាក់ញត្តិ​ប្រហែល​ប្រាំមួយ​​ចាប់​តាំង​ពី​​ដី​ទំហំ​១២,៤៤​ហិក​តា​ត្រូវ​បាន​​វាស់​វែង​​សម្រាប់​ពួកគាត់​កាល​ពីចុង​ឆ្នាំ​មុន​។ យើង​​​នៅតែ​បន្តការ​តវ៉ា ​​ពីព្រោះថា​​ គ្រួសារ​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​ ត្រូវបាន​កាត់​ចេញពី​តំបន់​នោះ​ដោយ​គ្មានហេតុផល​ឡើយ​​។​​​ ញត្តិ​មួយ​ចំនួន​​ត្រូវ​បានដាក់​ជូន​ខុទ្ទ​​​កា​​​ល័យនាយករដ្ឋមន្ត្រី មន្ត្រីនគរបាល ​និង​ស្ថានទូតនានាក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ ​​​ប៉ុន្តែ​ញត្តិ​មួយចំនួន​ត្រូវ​បាន​ច្រាន​ចោល ហើយ​​​បាន​សួរ​ថា​​ តើ​វិធី​នេះ​​កំពុង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​​​​​​អ្វីមួយ​ឬយ៉ាងណា៕ ប្រែសម្រួល​ដោយ សុខ ស៊ីដន

ប្រធាន​អង្គការ​សិទ្ធ​ិមនុស្ស​សហប្រជាជាតិ​រិៈគន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អង្គការក្រៅរដ្ឋាភិបាល

លោក​ស្រីណាវីភីឡៃ (Navi Pillay) ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​​​​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចាត់ទុក​ប្រទេស​កម្ពុជាថា​ជាប្រទេសមួយ​​ស្ថិត​​​ក្នុង​ចំណោម​ប្រទេស​​​ប្រាំបី​​ ដែលមាន​​ច្បាប់​គ្រប់គ្រង​​អង្គការ​ក្រៅ​រដ្ឋាភិបាលព្រោះ​​ថា ​ច្បាប់​បែបនេះ​ “​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស​”។ លោក​​ស្រីភីឡៃ​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ពី​អង្គការ​សហ​ប្រជាជាតិ​ថា“សង្គម​ស៊ីវិល​មួយ​ដែល​ឯករាជ្យនិង​មាន​ការ​ប្តេជ្ញាខ្ពស់​​និង​អាចធ្វើ​​ការ​ដោយសេរី​នោះគឺ​ជា​ផ្នែកមួយ​ដ៏​សំខាន់​​សម្រាប់​កសាង​សង្គម​រឹងមាំ​មួយ​ និង​​ជា​បណ្តាញ​ទំនាក់​ទំនង​​ដ៏​​​សំខាន់​រវាង​រដ្ឋាភិបាល​ ​និង​ប្រជាពល​រដ្ឋ​របស់​ខ្លួន​។ហេតុ​ដូច្នេះ​​វាមាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​​​​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាចបំពេញ​ការងារ​​​បាន​ត្រឹម​ត្រូវ​”។ និយាយ​ពី​ប្រទេស​កម្ពុជា​វិញ​​ លោក​ស្រី​​​បាន​លើក​ឡើង​ពី​មាត្រា​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​​ច្បាប់ស្តី​ពី​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​​​អាច​ផ្ដល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​​បិទ​អង្គការ​ណា​​​មួយ​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ “ឯកភាព​​ជាតិ​ វប្បធម៌ទំនៀម​​ទម្លាប់និង​ប្រពៃណី​របស់​សង្គម​​​​កម្ពុជា”។ លោក​ស្រី​ក៏​បានបញ្ជាក់​ផង​​ដែរពី​ការ​ខ្វះ​​ដំណើរការ​ប្តឹង​ជំទាស់​ពី​សំណាក់​​អង្គការ​ក្រៅ​​​​រដ្ឋាភិបាលនៅ​ពេល​បែបបទ​ចុះ​​ឈ្មោះ​​​របស់​​​​ខ្លួន​​ជាមួយ​​រដ្ឋាភិបាល​ត្រូវ​បាន​ច្រាន​ចោល​ ប៉ុន្ដែ​លោក​ស្រី​បាន​ស្វាគមន៍ចំពោះ​ការ​សន្យា​​​របស់​ប្រទេស​នេះ​ថានឹង ​បន្ដ​ពិគ្រោះ​យោបល់ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាលអំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លួន​ឯង​ផ្ទាល់​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​អំ​ពី​ក្ដី​ព្រួយ​បារម្ភ​ថាសេចក្ដី​ព្រាង​ច្បាប់ក្នុង​ទម្រង់​ដើម​​ នឹង​ដាក់​កម្រិត​សិទ្ធិ​សេរី​ភាព​នៃ​ការ​ជួបជុំ​ និង​ការ​បញ្ចេញ​មតិ​​នៅ​​ប្រទេស​កម្ពុជា​។ ​ប៉ុន្មាន​ខែ​ថ្មីៗនេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ​ បាន​ស្នើឲ្យ​ពន្យារ​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​រហូត​ដល់​ឆ្នាំ​២០១៤​ គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​។លោកនុតសា​​​​​​អានរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​...

សាលាដំបូងរាជធានីភ្នំពេញឃុំ​​​ខ្លួន​​​កូន​​​ប្រ​​​សា​​​លោក​​​អភិបាល​​​ខេត្ត​​​មណ្ឌលគិរី ពីបទល្មើសព្រៃឈើ

មន្ត្រី​​​តុលាការបាន​​​និយាយថាកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទកូន​​​ប្រ​​​សា​​​ប្រុស​​​របស់​​​លោក​​​ ចាន់យឿន​​​អភិបាល​​​ខេត្ត​​​មណ្ឌល​​​គិរីកំពុង​​​ត្រូវបាន​​​ឃុំ​​​ខ្លួន​​​បណ្តោះអាសន្ន​​​នៅឯ​​​ពន្ធនាគារប៉េហ្ស៊ីក្នុង​​​រាជធានីភ្នំពេញបន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទនិង​​​ក្រោយ​​​មក ​​​ត្រូវ​​​បាន​​​តុលា​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទព្យាយាមរារាំង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​មិន​​​ឲ្យ​​​ចុះ​​​បង្ក្រាបករណីកាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​។ ការ​​​ចាប់​​​ខ្លួន​​​ឈ្មោះ ធុយ ចាន់ថនកើត​​​មាន​​​​​​ឡើងក្នុងរយៈពេល​​​បី​​​ខែបន្ទាប់​​​ពី​​​សាលា​​​ដំបូង​​​​​​រាជធានីភ្នំពេញ ​​​បា​ន​​​សាកសួរនិង​​បាន​​​ដោះ​​​លែងជននេះ​​​វិញ​​​ ពីបទជាប់ពាក់ព័ន្ធនឹង​​​ការ​​​ព្រួតវាយ​​​ដំកាល​​​ពី​​​ខែ​​​ធ្នូទៅលើរូប​​​​​​លោក​​​ម៉េង​​​ តូនីអាយុ​​​២៨​​​ឆ្នាំ​​​ ចៅ​​​ក្រម​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​មណ្ឌលគិរី​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​វាយ ​​​និង​​​ចាប់​​​ពង្រត់​​​ក្នុង​​​ក្រុង​​​សែន​​​មនោរម្យ ​​។ លោក​​​ មាស ចាន់ពិ​​​សិដ្ឋ ព្រះរាជអាជ្ញារង​​​អម​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញបាន​​​មាន​​​ប្រសាសន៍កាល​​​ពី​​​ម្សិល​​​មិញ​​​ថា“តុលាការ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ ​​​​​​​​​ពី​​​បទ​​​រារាំង​​​ការ​​​បង្ក្រាប​​​សកម្មភាពកាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ ដែលជាបទល្មើសព្រៃឈើ”។ប៉ុន្តែ ​​​លោក​​​មិន​​​បានរៀប​​​រាប់​​​លម្អិត​​​ អំពីអ្វី​​​ដែល​​​ឈ្មោះ​​​ចាន់ថន​​ បានប្រព្រឹត្តនោះ​​​ទេ។ លោកគឹមរ័ត្នណារិនចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ ​​​ដែល​​​បាន​​​សាក​​​សួរ​​​ឈ្មោះចាន់ថន ​​កាល​​ពី​​​​​​ម្សិលមិញមិន​​​អាច​​​ទាក់​​​ទងសុំ​បទ​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ។ លោកខេងទីតូដែលអ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អា​​​វុធ​​​ហត្ថលើ​​​ផ្ទៃប្រទេស ​​​បានមាន​​​ប្រសាន៍​​​ថា​​​ឈ្មោះ​​​ ចាន់ថនត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ នៅក្នុង​​​ស្រុក​​​ស្នួល ​​​ខេត្ត​​​ក្រចេះ។ លោក​​​ទីតូបាន​​​មាន​​​ប្រសាសន៍បន្ត​​​ថា​​​“យើង​​​​​​បាន​​ចាប់​​​ខ្លួន​​​ជននេះ​​​តាម​​​ដីកាចាប់​​​ខ្លួន​​​របស់​​​តុលាការ ​​​ពាក់​​​ព័ន្ធនឹង​​​បទ​​​ល្មើសព្រៃ​​​ឈើ”។លោក​​​បាន​​​​​​បង្វែរ​​​សំណួរ​​​ដទៃ​​​ទៀត​​​ទៅ​សាលា​​​ដំបូង​​​រាជធា​​​នី​​​​​​ភ្នំពេញ។ មន្ត្រី​​​តុលា​​​កា​​​រ​​​មិន​​​បាន​​​និយាយ​​​ថាដីកា​​​ចាប់​​​​​​ខ្លួន​​​នោះ ​​​ចេញ​​​ពី​​​ពេល​​​ណា​​​នោះ​​​ទេ​​​។ លោកចាបសុីនៀងប្រ​​​ធានពន្ធ​​​នាគារ​​​ប៉េហ្ស៊ីបាន​​​បញ្ជាក់អំពីការ​​​ឃុំ​​​ខ្លួនឈ្មោះ​​​ចាន់ថនថា​​​ ជននេះត្រូវបានឃុំខ្លួនកាល​​​ពី​​​រសៀល​​​​​​ម្សិលមិញ ។ លោកឯមសុភក្ត្រអ្នក​​​សម្រប​​​សម្រួល​​​របស់​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​​​​ប្រ​​​ចាំ​​​ខេត្តមណ្ឌលគិរីបាន​​​និយាយថា ​​​...

អង្គរក្ស​របស់​លោក​ ហ៊ុន សែន ត្រូវ​បាន​ឃុំ​ខ្លួន ​ដោយ​សារ​ វាយគេ​ នៅក្នុងសណ្ឋាគារ

នគរបាល​បាន​និយាយ​ថា មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ នៅ​ក្នុង​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែនត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​បាន​ដាក់​ខ្នោះ​ និងវាយ​បុរស​បួននាក់ ឲ្យ​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​កោះកុងនៅពេលមានជម្លោះ​​។ លោក​ឧត្តម​សេនីយ៍​ទោប៊ុន​ សុខាអាយុ​៣៨ឆ្នាំ នាយ​រង​សេនាធិការ​នៃ​កង​អង្គ​រក្ស​របស់​លោក​ ហ៊ុន​ សែនត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​សណ្ឋា​គារក្នុង​ក្រុងខេមរភូមិន្ទ កាលពីថ្ងៃ​អាទិត្យ ជាមួយ​នឹង​អង្គរក្ស​ពីរនាក់ទៀត​ នៅ​ក្នុង​កង​អង្គរក្ស​របស់​លោក​ ហ៊ុន​ សែន ដែរ​​ មានឈ្មោះ​ សម​ វាសនា អាយុ​៣៧ឆ្នាំ និង​ឈ្មោះម៉េងឈាងលីអាយុ​២១ឆ្នាំ។ លោកឡាយម៉េងឡាំងនាយនគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍ថា លោក​ឧត្តម​សេនីយ៍​ទោ​ សុខា និង​អង្គរក្ស​ពីរ​នាក់របស់លោក​​ទទួល​រង​ការចោទ​ប្រកាន់ថា​ បាន​វាយ​បុរស​បួន​នាក់ រាប់​ទាំង​សន្ដិ​សុខ​សណ្ឋាគារ​ម្នាក់​ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ទៀតផង​ដែរ។ អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង ​បន្ទាប់​ពី​ជន​រង​គ្រោះ​ម្នាក់ ​ក្នុង​ចំណោមបុរស ដែល​គេអះអាងថា ជាជន​រង​គ្រោះ​ទាំង​នោះ ​មានឈ្មោះ​ សៀងថៃ​រា៉ត់បាន​មក​ដល់​សណ្ឋាគារ​​នេះ នៅ​យប់​ថ្ងៃ​អាទិត្យ ជាមួយ​នឹង​មិត្ត​ភក្ដិ​ម្នាក់​ ហើយបានសុំ​សន្តិ​សុខ​ថា លោក​អាច​ចូល​​មើល​បន្ទប់​​ ដែល​ខ្លួនបាន​ស្នាក់​នៅ​កាលពី​យប់​មុន​បានឬទេ ពី​ព្រោះ​លោកបាន​បាត់​ខ្សែក​មួយ​ខ្សែ​។ ដោយ​ភរិយា​របស់លោក​ឧត្តម​សេនីយ៍​ទោសុខាកំពុងស្នាក់​នៅ​ក្នុង​បន្ទប់​នោះបុរស​ទាំង​នេះ​ត្រូវ​បាន​បដិ​សេធ​មិន​ឲ្យ​ចូល​ក្នុង​បន្ទប់​សណ្ឋាគារ​ឡើយ ហើយត្រូវ​បាន​គេ​ប្រាប់​ថា ពួកគេ​ត្រូវ​រង់ចាំ​រហូត​ដល់​ស្វាមី​របស់​​គាត់​វិល​ត្រឡប់​មកវិញ​។ បន្ទាប់​ពី​រង់​ចាំ​រយៈ​ពេល​ប្រហែល​១ម៉ោង អ្នក​ទាំង​ពី​រ​បាន​គោះ​ទ្វា​រម្ដង​ទៀត​។ លោកម៉េងឡាំងបាន​មានប្រសាសន៍​ថា“ភរិយា​របស់​លោក​ឧត្តម​សេនីយ៍​ទោ​បាន​ទូរ​ស័ព្ទ​ហៅប្ដី​របស់​ខ្លួន​ ថាមាន​មនុស្ស​គោះ​ទ្វា​រពីរដង​ហើយ។​ នៅ​ពេល​ប្ដី​របស់អ្នក​ស្រី​មក​ដល់​ លោកបាន​បញ្ជា​ឲ្យ​អង្គរក្ស​របស់​លោកឃាត់​ខ្លួន​បុរស​ទាំងពីរ​នាក់នេះ។ ក្រោយមក ​​បាន​ដាក់​​ខ្នោះលោក​ ថៃរ៉ាត់និង​សន្តិ​សុខ​​ឈ្មោះផាត​ សុខា”។ យោង​តាម​លោក ម៉េងឡាំង បាន​ឲ្យ​ដឹង​ថា មិត្ត​ភក្ដិ​របស់​លោក​ ថៃរ៉ាត់ បាន​ទូរស័ព្ទ​ហៅមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ឲ្យជួយ​អន្ដរា​គមន៍​ ហើយ​ពួក​គេ​ត្រូវ​បាន​អង្គ​រក្ស​វាយ​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ចាប់ដាក់​ខ្នោះ​ថែមទៀត។ លោក​ ម៉េងឡាំងបានមាន​ប្រសាសន៍​ថា“លោក​ សុខានិង​អង្គរក្ស​ពីរនាក់របស់​លោក​បាន​ដាល់​ពួក​គេ​ និង​ដាក់​ខ្នោះបុរស​ទាំងពីរ​នាក់នេះជាប់គ្នា។ ពួក​គេ​វាយ​សន្តិ​សុខ​ដល់​សន្លប់​ ហើយ​​​​ប្រើ​ដំបង​ឆក់​ឆក់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​។ មិត្ត​ភក្ដិ​របស់​ម្ចាស់​ខ្សែក​ត្រូវ​បានដាល់​ត្រូវ​មាត់​​បាក់​ធ្មេញ​មួយ​”។ លោក​បាន​បន្ថែម​ថាមន្ត្រី​សន្ដិ​សុខ​រូប​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​​ថៃ​ ដើម្បី​ព្យាបាល​។ យោង​តាមលោក ម៉េងឡាំង ​បានឲ្យ​ដឹង​ទៀតថា​ លោកឧត្តម​សេនីយ៍​ទោសុខាបាន​សារភាព​ថា ខ្លួនពិត​ជា​បាន​វាយ​មែន​ ក៏ប៉ុន្ដែ​បាន​ទទូច​ថា លោក​និង​អង្គរក្ស​របស់​លោក​មិន​បាន​ប្រើ​ដំបង​ឆក់​ទេលោក​បាន​និយាយ​​ថា ពួកគេ​​សម្រេច​វាយ​​បុរស​ទាំង​បួន​នាក់នេះ ពី​ព្រោះ​​ពួក​គេ​សង្ស័យ​ថា អ្នក​ទាំ​ង​បួន​ជា​ចោរ​។​ លោក​ ម៉េង​ឡាំង បានបន្ថែមថា បន្ទាប់​ពី​នគរ​បាល​ចាប់​ខ្លួនភ្លាម​ លោក​ឧត្តម​សេនីយ៍​ទោ​ សុខា បាន​បង្ហាញ​នគរបាល​នូវ​ប័ណ្ណ​សម្គាល​់​ខ្លួន​របស់​លោក ដែលបញ្ជាក់ថា​ លោកជា​ជំនួយការ​​របស់​លោក​ ហ៊ុន សែន និង​ជា​នាយ​រង​សេនា​ធិការ​​នៃ​កង​អង្គរក្ស​។ ជន​សង្ស័យ​ទាំង​បីនាក់នេះ ត្រូវ​​បាន​ឃុំ​ខ្លួនក្នុង​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ហើយ​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​។ នេះជា​ឧប្បតិ​្ដហេតុ​ហិង្សា​ទី​ពីរ​ហើយក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍នេះ ដែល​ពាក់​ព័ន្ធ​នឹង​បុគ្គលិក​របស់លោក​នាយក​រដ្ឋ​មន្ត្រី។ កាលពី​ថ្ងៃ​ទី​១១ ខែមេសា លេខា​ម្នាក់​ នៅ​ក្នុង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​...

តុលាការកំពូលតម្កល់សាលក្រម​ផ្តន្ទាទោសអ្នករិះគន់ ការដាក់​អំពូល​ភ្លើង​នៅ​ប្រាសាទអង្គរ​វត្ត

កាលពី​ថ្ងៃ​ពុធ តុលាការ​កំពូល​បាន​តម្កល់​សាលដីកា​ផ្ដន្ទាទោស​លោក​ មឿង សុន កាល​ពីឆ្នាំ២០០៩ ក្នុងករណីធ្វើ​អត្ថាធិ​ប្បាយ​រិះ​គន់​គម្រោង​ដាក់​អំពូល​ភ្លើងបំភ្លឺ​នៅ​ក្នុង​ប្រាសាទ​អង្គរ​វត្ត​ ដែលជារឿងដ៏​ចម្រូង​ចម្រាស និង​នំាឲ្យមានការមន្ទិលសង្ស័យមកលើ​គំនាប​ខាង​នយោបាយ​ និង​ការ​ព្រួយបារម្ភអំពី​ផល​ប៉ះ​ពាល់​ដល់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ កាលពីខែ​កក្កដា ឆ្នាំ​២០០៩ លោក មឿង​សុន ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញរក​ឃើញ​ពិរុទ្ធ​ភាព​ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិនពិត​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈ​ពេល​ពីរ​ឆ្នាំ ដោយ​សារ​តែ​លោក​និយាយ​ថា ការ​ដំឡើង​​អំពូលភ្លើង​បំភ្លឺអាច​ធ្វើ​​​ឲ្យ​ខូច​ប្រា​សាទ​សាងសង់ក្នុងសតវត្ស​រ៍ទី​១២ នេះ។ សាលក្រមផ្តន្ទាទោស​នេះ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​តម្កល់​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១១ ប៉ុន្ដែ​បាន​កែរ​ប្រែ​បទចោទទៅ​ជា​បទញុះ​ញង់​វិញ។ ដោយ​អាន​សាល​ក្រម​បន្ទាប់ពី​បើក​សវ​នា​ការ​មានរយៈ​ពេល​ជិត​មួយ​ម៉ោង​ និង​បា​ន​​សួរ​ដេញដោលយ៉ាងខ្លីរួចមក លោក​ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ​ ឃឹម ប៉ុណ្ណ បាន​ហៅ​សេចក្ដី​សម្រេច​ថ្មី​ៗនេះ​ថាជា​​ “ ការ​ត្រឹមត្រូវ​ទៅ​តាម​​ច្បាប់​”។ លោក​ក៏បាន​និយាយ ​ការពារ​ការ​កែរ​​ប្រែ​សាល​ក្រម​នេះ​ផង​ដែរ​ ដែលក្រុម​មេ​ធាវី​ការពា​របាន​លើក​ឡើង​ថា ពុំ​មាន​ចែងនៅ​ក្នុង​ច្បាប់​ ដើម្បីឲ្យធ្វើដូច្នោះ​ឡើយ​។ និយា​យ​នៅ​ក្រៅ​តុលាការ​ កាលពី​ម្សិល​មិញ​ មេធាវី​រដ្ឋាភិបាល​បាន​ហៅ​សាលក្រមនេះ​ថា​ ជាការត្រឹមត្រូវ​។ លោក​ មឿង​ សុនត្រូវ​បាន​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន ដែលលោក​​ក៏​ជា​​ប្រធាន​អាជ្ញា​ធរ​អប្សរា​ផង​ប្ដឹង​​​ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត​។ លោក​មេធាវី បា៉ល់ ច័ន្ទតារា បាន​មានប្រសាសន៍ថា “សម្តីរបស់់​លោក ​មឿង ​សុន អាច​ធ្វើ​ឲ្យ​​សាធារណជន​យល់​ច្រឡំ​ និង​អាច​បណ្ដាល​ឲ្យ​មាន​​ចលា​ចល​ប៉ះ​ពាល់​ដល់​សន្តិ​សុខជាតិ​”។ លោក​បាន​​មាន​ប្រសាសន៍ថា “សាលដីកា​របស់​តុលាការ​​កំពូលពិត​ជា​យុត្តិ​ធម៌សម្រាប់​រដ្ឋា​ភិបាល​​។ រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ប៉ះពាល់​ដល់​សុវត្ថិ​ភាពសាធា​រណៈ​”។ រឿង​ក្ដី​នេះ​ធ្វើ​ឲ្យមាន​ការ​ចាប់​អារម្មណ៍​ទូទៅ​ ពី​ក្រុមអ្នក​តស៊ូមតិ​ផ្នែកច្បាប់​ និង​អង្គការ​សិទ្ធិ​មនុស្ស​។ អ្នក​ភូមិ​ជិត​១០០​នាក់ មក​ពី​សហគមន៍​​បឹង​កក់ បុរី​កីឡា និង​សហគមន៍​៣៤៧ក្បែរ​កាំកូស៊ីធី បាន​ចូល​រួម​ស្តាប់សវ​នា​ការនេះ​​​ដើម្បី​បង្ហាញ​ការ​គាំ​ទ្រ​ដល់លោក មឿង...

ប្រជា​ពលរដ្ឋខ្មែរ​រៀបចំ​គ្រឿង​សក្ការបូជា​ទទួល​ទេវតា​ឆ្នាំថ្មី​ដែលនឹងមកដល់​នៅ​ថ្ងៃ​សុក្រ

ព្រះនាង​ទេពធីតា​​ទ្រង់អម្ពរពណ៌ស ព្រះ​ហស្តស្តាំ​ទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង​ទ្រង់​ពិណ ទ្រង់ផ្ទុំបើកព្រះនេត្រ​លើខ្នងមហឹង្សា​(ក្របី)​ ជាពាហានៈ ទ្រង់​ហែហម​ដោយសត្វនាគ​ ភក្សាហារ​ទ្រង់សោយ​ចេក​ណាំវ៉ា​ចេក​ទឹក ទ្រង់នឹង​យាង​មកកាន់​ឋាន​កណ្តាលនៅ​​វេលាម៉ោង១៩ និង​១១​នាទី ​យប់ថ្ងៃ​សុក្រ។ យោងតាម​មហា​សង្ក្រាន្ត​ឆ្នាំថ្មី ដែល​ចេញដោយក្រសួង​ធម្មការ និងកិច្ចការ​សាសនា ដែលបាន​ប្រកាស​ជាសាធារណថា ​ទេពធីតា​មួយ​ព្រះអង្គ ជា​មគ្គនាយិកា ព្រះនាម​កិមិរា​ទេវី គឺ​ជាទេព​ធីតា​​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។ មហា​សង្រ្កាន្ត​ឆ្នាំថ្មី “ ទេព​ធីតា​ឆ្នាំថ្មី​ព្រះ​នាមកិមិរាទេវី នឹង​យាង​មក​ឋាន​កណ្តាល​នៅវេលា​ម៉ោង​១៩ ​និង​១១នាទី​យប់​ នៅ​ថ្ងៃទី១៣ខែមេសា។ប្រជា​ពលរដ្ឋ​ខ្មែរ​ ត្រូវ​រៀប​​ចំគ្រឿង​សក្ការ​បូជា​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី មានដូចជា ទៀនប្រាំ​ ធូបប្រាំ​ និង​​ចេកណាំវ៉ា”។ យោងតាមលោកវង្សសុធារ៉ាអនុ​ប្រធាន​ដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញបាន​ឲ្យ​ដឹង​ថា​ ទំនៀម​ទម្លាប់​នៃ​ទេព​ធីតា ​ដែល​យាង​មក ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ​​គឺមាន​ឫស​គល់​ចេញ​មក​ពី​រឿង​ព្រេង​ទេវ​កថានៅក្នុង​ប្រទេស​ឥណ្ឌា។ តាម​រឿង​ព្រេង​នោះ កុមារ​ម្នាក់​មាន​ចំណេះ​វិជ្ជា​ដ៏វិសេសវិ​សាល ​គឺឈ្មោះ​ធម្មបាលកុមារ​ បាន​ភ្នាល់​គ្នា​ជាមួយ​កបិល​មហា​ព្រហ្ម​ ដើម្បី​ដោះ​ប្រស្នា។ ប្រសិន​បើ​ធម្ម​បាល​កុមារ​អាច​ដោះ​ប្រស្នាបាន ​កបិល​មហា​ព្រហ្ម​នឹងកាត់​សិរសា​របស់ទ្រង់​ ដើម្បី​បូជា​ដល់​ធម្មបាល​កុមារ ប៉ុន្ដែ​​ប្រសិន​បើ​ធម្ម​បាល​កុមារ​​ដោះ​ប្រស្នា​មិនរួច ​នឹង​ត្រូវ​កាត់​ក្បាល​ធម្មបាល​កុមារវិញ។ ធម្មបាល​កុមារ​ទទួល​បាន​ជ័យ​ជម្នះ​ ហេតុ​ដូច្នេះ​ទើប​កបិល​មហា​ព្រហ្ម​កាត់​ព្រះសិរ​សា​របស់ទ្រង់។​ លោកសុធារ៉ាបានបន្តថា “ មុន​ពេល​កបិល​មហា​ព្រហ្ម​កាត់​ព្រះសិរសារបស់​ទ្រង់​ កបិល​មហា​ព្រហ្ម​បាន​ហៅ​បុត្រី​ទាំង៧​អង្គ​របស់​ទ្រង់មក​ប្រាប់​ថា​ “ អំឡុង​ពេល​ចូល​ឆ្នាំថ្មី​មក​ដល់​ បុត្រី​ទាំង៧អង្គ​ ត្រូវតែផ្លាស់​វេន​គ្នា​ដង្ហែប្រទក្សិណ​ព្រះសិរសាបិតា​ចំនួន​៦០នាទី”។ នៅពេល​​ទេពធីតា​មួយអង្គ​ ក្នុង​ចំណោម​ទេព​ធីតាទាំង៧អង្គ សោយ​ឈាម តែ​ទេព​ធីតា​ឆ្នាំនេះ​ព្រះនាម​ កិមិរាទេវីសោយ​ចេក​ណាំវ៉ានិងចេកទឹក។អ្នក​លក់​ចេក​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​និយាយ​ថាមុខ​របរ​លក់​ចេក​បានកាក់កបច្រើន​ មុនពេល​បុណ្យ​ចូលឆ្នាំ​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​សុក្រ​ នោះ។ លោកគង់ចិត្រាអាយុ៣២ឆ្នាំអ្នក​លក់​ផ្លែឈើ​នៅផ្សារ​កណ្តាល បាន​និយាយ​ថា“ ចេក​លក់​ដាច់​ណាស់​ឆ្នាំនេះ​ ពីព្រោះ​ទេព​ធីតា​ឆ្នាំថ្មី សោយផ្លែ​ចេកណាំវ៉ា និងចេក​ទឹក។ តម្លៃ​ចេក​បាន​ឡើង​ថ្លៃ​ពី​ប្រហែល​២.៥០០​រៀល ទៅប្រហែល ៤.000រៀល ក្នុង​មួយ​ស្និត​ ប៉ុន្តែ​ខ្ញុំគិត​ថា តម្លៃ​ចេក​នឹង​ឡើងរហូត​ដល់​១០.០០០​រៀល​ ក្នុង​មួយ​ស្និត​ នៅថ្ងៃ​ដាច់ឆ្នាំចាស់ចូលដល់​ថ្ងៃ​​ឆ្នាំថ្មី”។ កាលពីម្សិលមិញនៅ​ជុំវិញ​ផ្សារ​កណ្តាល​ តូប​ជាច្រើន​បាន​ដាក់លក់​រូប​ទេព​ធីតា​ឆ្នាំថ្មី​ បដា​អប​អរ​សាទរ​ឆ្នាំថ្មី​ រូបនាគ​និងគ្រឿង​តុប​តែងលម្អ ក៏ត្រូវ​បាន​គេយក​ទៅ​ដាក់លក់​ផង​ដែរដោយ​មាន​ព្រះសង្ឃពីរបីអង្គ​បាន​និមន្ត​ទៅជាវ​របស់របរទាំង​នោះ​ផងដែរ។​ អ្នក​ស្រីលីវណ្ណាអាជីវករម្នាក់អា​យុ​​៣៦​ឆ្នាំបាននិយាយថា “ បដា​អប​អរ​សាទរ​​ឆ្នាំថ្មី​ បាន​លក់អស់​ច្រើន​ណាស់ តែ​រូបទេពធីតា​ក៏លក់​ដាច់​ណាស់​ដែរ​”។ លោកស៊ីនសារ៉ុតមា្ចស់​តូប​ម្នាក់​ដែល​បាន​ទិញអំពូល​ភ្លើង​ពណ៌​សម្រាប់​តុបតែង​ផ្ទះ​ ពីតូប​របស់អ្នក​ស្រីលីវណ្ណាបាន​និយាយ​ថា លោកសប្បាយចិត្ត​​ណាស់​ ពេល​បុណ្យ​ចូល​ឆ្នាំថ្មី​មកដល់។ លោកសារ៉ុតបានបន្តថា “ លោក​នឹង​ទិញ​ចេក​ទុក​ថ្វាយ​ទេពធីតា​ឆ្នាំថ្មី​ ហើយយើង​នឹង​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​។យើងជឿ​លើ​ទេព​ធីតា​ឆ្នាំថ្មី​ ខ្ញុំមិនអាចនិយាយថា ជា​ការពិត ឬ​ក៏​មិនពិត​នោះ​ទេ​។ សម្រាប់ខ្ញុំវិទ្យា​សាស្រ្ត​និង​ជំនឿគឺ​ដើរ​ទន្ទឹម​គ្នា”។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ មិន​មែន​គ្រប់​ព័ត៌​មានមុន​ពេល​ចូលឆ្នាំ​សុទ្ធតែ​ល្អ​នោះ​ទេ​។ មហា​សង្រ្កាន្ត​របស់​រដ្ឋាភិបាល​ក៏បាន​ទស្សន៍​ទាយ​ទុក​សម្រាប់​ឆ្នាំ​ក្រោយ​ផងដែរ​​​ ហើយ​បាន​លើក​ឡើង​ថា​​ ការ​ប្រមើល​មើល​ គឺមិន​ច្បាស់​លាស់​នោះទេ​សម្រាប់​ឆ្នាំរោង​នេះ ដោយ​បាន​ទស្សន៍​ទាយ​ថា វាអាច​នឹង​មាន​​ ទឹក​ជំនន់​ ហើយប្រាំបួនភាគ​រយ​ នៃ​ទន្និផល​​ស្រូវ​នឹង​បាត់បង់​ និងប្រជាពល​រដ្ឋ​អាច “ ​ជួប​នឹងគ្រោះ​អត់ឃ្លាន​”៕ ប្រែស​ម្រួលដោយស៊ាស៊ុយឈាង

អ្នក​ភូមិ​់​ត្រូវ​បាន​សាក​សួរ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​លោកលី​យ៉ុង​ផាត់

កាលពីម្សិលមិញ​ អ្នក​ភូមិ​ប្រមាណ​១៥០​គ្រួសារ​ដែល​ពាក់​ព័ន្ធនៅក្នុង​ជម្លោះ​ដីធ្លី​ជា​យូរ​មក​ហើយ​ជាមួយ​សេដ្ឋី លី​ យ៉ុង​ ផាត់ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាននាំ​គា្នតវ៉ា​ដោយ​សន្តិវិធី​នៅ​ខាង​ក្រៅ​​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ នៅ​ពេល​ដែល​អ្នក​ភូមិចំនួន​ប្រាំ​នាក់​កំពុង​ត្រូវ​បាន​សាកសួរ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា ពួកគាត​់​បាន​កាន់កាប់ដី​របស់​សមាជិក​ព្រឹទ្ធសភារូបនេះ​ដោយខុស​ច្បាប់។ អ្នកភូមិ​មកពី​ ឃុំអម​លាំង​ស្រុក​ថ្ពងកំពុង​តែ​តវ៉ា​​ទាម​ទារ​សិទ្ធ​ិរស់​នៅ​លើដី​ទំហំ៩.០០០​ហិកតា​ ដែល​ត្រូវ​បាន​ផ្តល់​ជាដី​សម្បទានទៅ​ឲ្យ​ក្រុមហ៊ុនភ្នំ​ពេញ​ស្ក​រស​របស់​លោក ​លីយ៉ុង ផាត់ កាលពីខែកុម្ភៈឆ្នាំ២០១០។    លោក​ ផលវណ្ណៈអ្នក​តំណាង​ឲ្យ​អ្នក​ភូមិ​បាន​និយាយថា “​អ្នកភូមិ​របស់​យើង​បាន​រស់​នៅលើ​ដីនេះ​អស់​រយៈ​ពេល​១០ឆ្នាំ​មកហើយ​ហេតុ​អ្វី​បាន​ជា​គេ​ព្យាយាម​យក​ដី​អ្នកភូមិ​បែប​​នេះ​ទៅ​វិញ”? លោកបានបន្តថា “ ក្រុមហ៊ុន​ជាច្រើន​ប្រើ​​ប្រព័ន្ធ​តុលាការ​ដើម្បីយក​ដី​អ្នកភូមិ។ខ្ញុំគិត​ថា​នេះ​ជាវិធី​គំរាម​កំហែង​អ្នកភូមិទោះ​បី​ជា​អ្នក​ភូមិមិន​ត្រូវ​បាន​ឃុំ​ខ្លួន​ក៏ដោយ”។ លោករ័ត្នថាវីអ្នកឃ្លាំមើល​ប្រចំា​ខេត្ត​របស់​អង្គការ ​អាដហុក បាន​មាន​ប្រសាសន៍​ថា ការ​សាក​សួរ​នេះ​បណ្តាល​មកពី​ពាក្យ​បណ្តឹង​​របស់លោកសុខរេនប្រធាន​មណ្ឌល​សុខ​ភាព​​អន្លង់ជ្រៃនៅ​ក្នុង​ឃុំ​អមលាំង​​ ហើយលោកថាវីបាន​អះអាង​ថា​ ប្រធាន​មណ្ឌល​សុខភាព​រូប​នេះ​​ធ្វើជា​អ្នក​តំណាង​ឲ្យក្រុម​ហ៊ុន​របស់​លោក​ លី យ៉ុង ​ផាត់​។ លោកថាវីបានបន្តថា “ យើង​មិនដឹង​ថា​តើ​សាលា​ដំបូង​សម្រេច​ចោទ​ប្រកាន់​ពួក​គេ​ឬ​ក៏​អត់ទេពីព្រោះ​ ព្រះរាជ​អាជ្ញា​រង​អមសា​លាដំបូងនេះ​មិន​បាន​ប្រាប់​​យើង​នោះទេ​”។ លោកចាន់សុវ៉េតអនុប្រធាន​ផ្នែក​​អង្កេត​​​របស់​អង្គការ​អាដហុក​ បាន​មាន​ប្រសាសន៍​ថា​ អ្នកភូមិ​ទាំង​ប្រាំ​នាក់​នោះត្រូវបាន​ដោះ​លែងបន្ទាប់​ពី​ត្រូវ​បាន​សាក​សួររួច​ ប៉ុន្តែ “ ព្រះរាជ​អាជ្ញារូប​នេះ​បាន​ប្រាប់​ពួក​គាត់ថា ពួកគាត់គួរ​តែ​រុះរើ​ផ្ទះ​របស់​ពួកគាត់​​ចេញ​ពីដី​មាន​ជម្លោះ​នេះ”៕ ប្រែម្រួល​ដោយ  ស៊ា ស៊ុយ​ឈាង  

ប្រជា​​​ពល​​​រដ្ឋ​​​សហគមន៍បឹង​​​កក់​​​សំុ​​​អន្តរាគមន៍ពី​លោក ហ៊ូ ជីនថាវ

កាលពី​​​ម្សិល​​​មិញ នៅ​​​ឯ​​​ស្ថាន​​​ទូត​​​ចិន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ មាន​​​អ្នក​​​តំណាង​​​ប្រជាពល​​​រដ្ឋ​​​ប្រាំនាក់​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​​បាន​​​ប៉ុនប៉ង​​​ដាក់​​​ញត្តិ​​​មួយ​ជូន​​​ប្រ​​​ធានាធិបតី ហ៊ូ ជីនថាវ  ដែល​​​កំពុង​​​បំ​​​ពេញ​​​ទស្សនកិច្ច​​​នៅ​​​កម្ពុជាពាក់​ព័ន្ធ​នឹង​​​​គម្រោង​​​អភិវឌ្ឍន៍​​​អចលនទ្រព្យ និង​​​ការ​​​បណ្ដេញ​​​ពួក​​​គាត់​​​ចេញ​​​ពី​​​តំបន់​​​បឹងកក់ ។ ​​​ស្ត្រី​​​ទាំង​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវបាន​​​គេណែនាំ​​​ឲ្យ​​​ត្រឡប់​​ទៅ​​​លំ​​នៅ​ដ្ឋាន​​​វិញ​​​នោះ បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ឯ​​​ស្ថាន​​​ទូត ពួក​​​គាត់​​​បាន​​​ជួប​​​​​មន្ត្រី​​​នគរបាល​​​១០​​​នាក់​​ ដែល​បាន​​​​ប្រាប់ពួកគាត់​​​ថា​​​ស្ថាន​​​ទូត​​​បិទទ្វារ​មិន​ធ្វើ​ការ​ទេ​ថ្ងៃ​នេះហើយបាន​ប្រាប់​ឲ្យ​ពួក​គាត់​មើល​សេចក្តីប្រកាសមួយដាក់​នៅ​​​​ទ្វារចូល ដែ​​​ល​សេចក្តី​ប្រកាស​នោះ​សរសេរ​​​ថា ស្ថាន​​​ទូត​​​​​​នឹង​​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​​​ទី​​​៥​​​ខែ​​​មេសា​​​។ ចេង ឡេ លេខាទី​​​៣ ប្រ​​​ចាំ​​​ស្ថាន​​​ទូត​​​ចិនបាន​​​បញ្ជាក់​​​ថា ស្ថានទូ​​ត​​​មិន​ធ្វើ​ការ​​​​ទេ ពីព្រោះក្រុម​​​មន្ត្រី​​​កំពុង​​​ជាប់រវល់​​​ជា​​​មួយ​​​នឹង​​​ដំណើរ​ទស្សនកិច្ច​​​របស់​​​លោក ហ៊ូ ជីន​​​ថាវ ប៉ុន្តែ​​​បាន​បដិសេធ​​​ថា មិន​​​មែនបិទ​​​ដើម្បី​​​រារាំង​​​​អ្នក​​​តវ៉ា​​​មិន​​​ឲ្យ​​​បង្ហាញពី​កង្វល់​​​​របស់​​​ពួក​​គាត់​​​នោះ​​​ទេ។ លោក ហ៊ូ ជីន​​​ថាវ បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាលពី​​​ម្សិល​​​មិញ។ បន្ទាប់​ពី​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែនបាន​​​លៃ​​​ទុកដី​​​១២,៤៤​​​ហិកតា​​​សម្រាប់​​​គ្រួសារ​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​បឹង​​​កក់ដោយ​សារ​គម្រោង​របស់​​​ក្រុម​​​ហ៊ុន ស៊ូកាគុ អុីនដែល​​​មាន​​​លោក ឡៅ  ម៉េង​​​ឃិន សមាជិក​ព្រឹទ្ធ​សភាមក​​​ពី​​​គណបក្ស​​​ប្រ​​​ជាជន ​​​ជា​​​ប្រធាន​​​​និង​ឧបត្ថម្ភ​ដោយ​ក្រុមហុ៊នវិនិយោគ​ទុន​ចិន​នោះ​តំណាង​​​សហគមន៍​​​ទាំង​​​ប្រាំ​​​រូប​​​នេះ ​​​ថ្លែង​​​ថា​​​​​​មាន​​​បញ្ហា​​​ជា​​​ច្រើន​​​មិន​​​ទាន់បាន​​​ដោះ​​​ស្រាយ។ ញតិ​​​្តដែល​​​មាន​ស្នាម​មេដៃ​​​​អ្នក​​​ភូមិ​​​ចំនួន​​​២៩​​​នាក់​​​នេះ​ បាន​​​ជំ​​​រុញ​​​ឲ្យ​​​លោក ហ៊ូ ជិនថាវធ្វើ​យ៉ាង​ណាឲ្យ​ប្រជាពលរដ្ឋ​​​៩៤​​​គ្រួសារ​​​ដែលត្រូវ​​​បា​​​​​​ន​បណ្តេញ​​​​ចេញ​​​ពី​​​ដី​​​ទំហំ​​​១២, ៤៤ហិកតា​​​នេះ ទទួល​បានប័ណ្ណ​កម្ម​សិទ្ធិ​​​​​ដី​​​ និងឲ្យ​មាន​ការ​កំណត់​ព្រំ​​​ប្រទល់ដី​​១២,៤៤ហិកតា​​​នេះឲ្យ​បាន​​​​ច្បាស់​លាស់​។​​​ អ្នក​​​ស្រី ទេព វន្នី តំណាងអ្នកភូមិសហគមន៍​​​បឹង​​​កក់​​​​​​និ​​​យាយ​​​ថា “យើង​​​ចង់​​​ឲ្យ​​​លោក ហ៊ូ ជីន​​​ថាវ ប្រធានា​​​ធិបតី​​​នៃ​​​សាធារណរដ្ឋ​​​ចិន​​​ ជួយ​​​ជំ​​​រុញ​​​រដ្ឋាភិបាល ​​​​​ក្រុម​​​ហ៊ុន​ចិន​នេះនិង​​​ក្រុម​​​ហ៊ុន​​​ ស៊ូកាគុ អុីនឲ្យ​​​ដោះ​​​ស្រាយ​​បញ្ហា​​​ដែល​​​មិន​​​ទាន់​​​ចប់​​​នេះ"៕ ប្រែ​​​សម្រួល​​​ដោយហម​​​ សុផាណ្ណា  

ម្ចាស់​សណ្ឋាគារ​ ផ្អាក​វេទិកា​ប្រជាពល​រដ្ឋ​​អាស៊ាន​ ​​មិនឲ្យ​​ បន្ដ​ ដោយ​សារ​រឿង​នយោបាយ

អ្នក​រៀប​ចំ​កម្ម​វិធី​ បាន​មាន​ប្រសាសន៍​ថាសិក្ខា​សាលា​ចំនួន​បួន​នៅ​ក្នុង​វេទិកា​ប្រជា​ពល​រដ្ឋ​​អាស៊ាន ដែលផ្តោត​លើ​បញ្ហា​បន្ទាន់​នានា​ ដូច​ជា សិទ្ធិ​ដី​ធ្លី​ និង​ព្រឹត្តិការណ៍​​​​នៅ​ក្នុង​​ប្រទេស​ភូមា ត្រូវ​បាន​រារាំង​ដោយ​ម្ចាស់​សណ្ឋាគារ ដែល​ជា​កន្លែង​រៀប​ចំ​​វេទិកា​អាស៊ាននេះកាល​ពី​ថ្ងៃ​សុក្រព្រោះ​គេ​គិត​ថាវេទិកា​នេះ​រសើប​ផ្នែក​​នយោ​បាយណាស់​​។ ក្នុង​ចំណោម​សិក្ខាសាលា​ទាំង​​២៥​ ដែល​គ្រោង​​ធ្វើ​ឡើងនៅ​ក្នុង​វេទិកា​រយៈពេល​​បី​ថ្ងៃ​​ ហើយ​​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ ​កិច្ច​ប្រជំុ​នេះស្ដី​​អំពី​សិទ្ធិ​ដី​ធ្លី​ ការ​បណ្តេញ​ប្រជា​ជន​ចេញ​ពី​ដី​ធ្លីបញ្ហា​បរិស្ថាន​ និង​ព្រឹត្តិការណ៍​ថ្មីៗក្នុង​ប្រទេស​ភូមា ត្រូវ​បាន​​ម្ចាស់​សណ្ឋា​គារ​ ​ឡាក់គីស្តារ នៅ​ខណ្ឌ​ទួល​គោក ចាត់ទុកថា​ មាន​ភាពចម្រូង​ចម្រាសណាស់​។ លោក​ស្រីធីតាឃិះនាយិការ​​អង្គការ​សិទ្ធិ​មនុស្សក្នុង​ស្រុកសីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ផែន​ការ​សម្រាប់​វេទិកា​នេះ​ បាន​មាន​ប្រសាសន៍ថា “ ម្ចាស់សណ្ឋាគារ​​បាន​លើក​ឡើង​ថា វេទិកានេះ​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​នយោ​បាយ​ ហើយពួក​​គេ​មិន​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​ពី​​បញ្ហា​នេះនៅ​​ក្នុង​សណ្ឋាគារ​​របស់​គេ​​ទេ។ ម្ចាស់​សណ្ឋាគារ​ និយាយថាបញ្ហា​នេះ​គឺ​សម្រាប់​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​អ្នក​ដោះ​ស្រាយ​ មិន​មែន​សម្រាប់​យើង​ជា​អ្នក​ដោះ​ស្រាយ​នោះទេ”។ លោក​ស្រីធីតា​ ឃិះ​ បាន​មាន​ប្រសាសន៍​បន្ត​ថា បុគ្គលិក​នៅ​ក្នុង​សណ្ឋា​គារនេះ​ បាន​ប្រាប់​គាត់​ថា ពួក​គេ​ ទទួល​រង​សម្ពាធ​ពី​អាជ្ញាធរមូល​ដ្ឋាន​ ឲ្យ​បិទ​សិក្ខា​សាលា​ទាំង​នេះ។ វេទិកានេះមិន​ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​ស្គាល់ទេ ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំ​វេទិកាមួយ ​ដែល​មាន​ឈ្មោះ​ដូចគ្នានេះ​នៅ​សាល​សន្និសីទ​ចតុមុខ ដែល​មន្ត្រី​រដ្ឋា​ភិបាលបាន​ ឧបត្ថម្ភ​​និង​ចូល​រួមទៀត​ផង​ មុនកិច្ច​ប្រជំុ​កំពូល​អា​ស៊ាន​នៅ​សប្តាហ៍​ក្រោយ។ លោក​ស្រីប្រាញចិន្តាម្ចាស់​សណ្ឋាគារ​ ឡាក់គីស្តារ បាន​បដិសេធ​ថា អាជ្ញាធរ​មិនបាន​បង្ខំ​ឲ្យ​គាត់​បិទ​​សិក្ខា​សាលា​​ពាក់​ព័ន្ធ​​នឹង​នយោ​បាយនេះទេ ដោយ​អះអាង​ផ្ទុយពី​នេះថា វា​មានបញ្ហា​ក្នុង​ការ​ផ្តល់​ម្ហូប​អាហារ​ទៅ​វិញទេ។​ លោក​ស្រី ចិន្តា បានមាន​ប្រសាសន៍​ថា“ ​ដំបូង ​អ្នក​រៀប​ចំ​កម្ម​វិធី​ បាន​ប្រាប់​ខ្ញុំ​ថាមាន​មនុស្ស​ចូលរួម​សិក្ខាសាលា​នេះ​តែ​​២០​នាក់​ប៉ុណ្ណោះ ​ ប៉ុន្តែ​នៅ​ពេល​ដែល​វេទិកា​ បានចាប់​ផ្តើម​ វា​បែ​រជា​មាន​មនុស្ស​​ច្រើនជាង​នេះ​​ទៅ​វិញ។សណ្ឋាគារ​របស់​ខ្ញុំ​មិន​មាន​អាហារ​គ្រប់​គ្រាន់​ សម្រាប់​អ្នកចូលរួម​ទាំង​នោះ​ទេ”។លោក​ស្រី​បាន​លើក​ឡើង​ថា “ សណ្ឋាគាររបស់​ខ្ញុំ​មិន​បាន​បិទសិក្ខា​សាលា​ទាំង​នេះ​ទេ។វា​ប្រហែល​ជា​អ្នក​រៀប​ចំ​សិក្ខា​សាលា​បិទ​ដោយ​ខ្លួន​ឯង​”។ ទោះ​ជា​ អ្នក​រៀប​ចំ​វេទិកាត្រូវ​បានគេ​ផ្តល់​​កន្លែង​ផ្សេងឲ្យរៀប​ចំ​សិក្ខា​សាលា​ចំនួន​បួន​នៅ​សណ្ឋាគារ​មួយ​ផ្សេង​ទៀត នៅក្នុង​​រាជ​ធានី​ភ្នំ​ពេញក៏ដោយ ក៏លោក​ស្រី ឃិនអូម៉ាអ្នក​សម្រប​សម្រួល​នៅ​អង្គការ​ Burma Partnership ដែល​មាន​គម្រោង​និយាយ​អំពី​ប្រទេស​ភូមា នៅក្នុង​សិក្ខា​សាលា​មួយ​ក្នុង​ចំណោម​សិក្ខា​សាលា​ដែល​គេ​បាន​រារាំង​នេះបាន​មាន​ប្រសាសន៍ថាអ្នក​រៀប​ចំកម្ម​វិធី​ បាន​សម្រេចមិន​ព្រម​ទទួល​យក​ជម្រើស​នេះទេ ពី​ព្រោះ​វា​មាន​ការ​លំបាកខ្លាំងពេក​ ក្នុង​ការ​ឲ្យ​អ្នក​មក​ចូល​រួម​ជា​ច្រើនផ្លាស់​ពី​សណ្ឋាគារ​​មួយ​ទៅ​សណ្ឋាគារ​មួយទៀត។ លោក​ស្រីអូម៉ាបាន​មាន​ប្រសាសន៍​បន្ត​ថា “ ហេតុផល​ផ្សេង​ទៀត​ ដែល​យើងសម្រេច​​ចិត្ត​មិនទៅ​កន្លែងថ្មី ​ពី​ព្រោះ​យើង​ចង់​ឲ្យ​មាន​​សាមគ្គី​ភាព​។យើង​ចង់​ពិភាក្សា​អំពី​បញ្ហា​ទាំង​អស់​នេះ ប៉ុន្តែ​ឥឡូវ​យើង​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ធ្វើ​ដូច្នោះ​ទេ”។ លោកអោមមិុចអាយុ​៤៨​ឆ្នាំដែល​ជា​ជន​ជាតិ​ភាគ​តិច​កួយ មក​ពី​ស្រុក​កំពង់​ស្វាយ​ខេត្ត​កំពង់​ធំ បាន​មាន​ប្រសាសន៍ថា គាត់​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​លុបចោល​សិក្ខា​សាលា​ស្តី​ពី​ការ​បណ្តេញ​ប្រជាជន​ចេញពី​ដី​​ ព្រោះ​​វា​ជា​បញ្ហា​មួយ​ប៉ះ​ពាល់​ទៅ​ដល់​សហគមន៍​ជន​ជាតិ​ភាគ​តិចនៅ​ទូ​ទាំង​ប្រទេស។ លោកមិុចបានបន្ត​ថា “ ខ្ញុំ​ពិត​ជាខក​ចិត្ត​ណាស់​ ពីព្រោះ​ខ្ញុំ​មិន​មែន​និយាយ​រឿង​នេះសម្រាប់​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​រឿង​នេះ​សម្រាប់​សហគមន៍​អាស៊ាន​ទាំង​មូល។ លោកធនសារាយប្រ​ធាន​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុកបាន​រិះគន់ចំពោះ​​ការ​ដាក់​សម្ពាធ​លើ​វេទិកានិង​អ្នក​ចូល​រួម​វេទិកា។ លោកបាន​មាន​ប្រសាសន៍ថា “ ប្រទេស​របស់​យើងគឺ​ជា​ប្រទេស​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​គោរព​សិទ្ធិម​នុស្ស​។ ប្រ​​សិន​បើ​រដ្ឋា​ភិបាល​ធ្វើ​ដូច្នេះ ប្រ​ទេស​របស់​យើង​គ្រាន់​តែ​​ពាក់​ស្លាក​លទ្ធិ​ប្រជា​ធិបតេយ្យ ប៉ុន្តែ​យើង​មិន​បាន​ដើរ​តាម​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​នោះ​ទេ”។ លោកផៃស៊ីផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថាលោក​ “ មិនដឹង”ថាតើ​មន្ត្រី​រដ្ឋា​ភិបាល​...

ម៉ូតូ​អម​ក្បួនប្រតិ​ភូ​អាស៊ាន​ ប៉ះ​​​រថយន្ត​បុរស​វ័យ​៧១​ឆ្នាំ

កាល​ពី​ថ្ងៃ​ពុធ​ បុរស​អាយុ​៧១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​រយៈ​ពេលខ្លី​  បន្ទាប់​ពី​រថយន្ត​​​​របស់​គាត់​ប៉ះ​ទង្គិច​ជា​មួយ​ម៉ូតូ​កង​រាជ​អាវុធ​ហត្ថ ដែល​កំពុង​អម​ដំណើរ​គណៈ​ប្រតិ​ភូ​ថៃ​ មកចូល​រួម​កិច្ចប្រជុំ​អាស៊ាន។ ​លោក​ ខេង​ ទីតូ​ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថជាតិ​បាន​មាន​ប្រសាសន៍​ថា​ រថ​យន្ត​​​​​​​តូយ៉ូ​តា​រ៉េ​ហ្វ័រ ​របស់​លោក​ ឡាយកៃម៉ាន់​ បាន​បុក​​​​ម៉ូតូ​អម​ដំណើរ​គណៈ​ប្រតិភូ​នៅ​កាច់​ជ្រុង​ផ្លូវ​លេខ​៥១​ និង​ផ្លូវ​លេខ​១៤១​ក្នុង​ខណ្ឌ​ដូន​ពេញ។​ មិន​មាន​គណៈ​ប្រតិ​ភូ​ថៃ​ណា​ម្នាក់​​រង​របួស​ទេ ​ហើយ​សំណាង​ល្អ​ កង​រាជ​អាវុធហត្ថ ដែល​​បើកបរ​ម៉ូតូនោះ បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​គាត់​បាន​លោត​ចេញ​ពី​ម៉ូតូ​របស់​គាត់​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ​មុន​ពេល​ប៉ះ​ទង្គិច​​ជា​មួយ​រថយន្ត​របស់​លោក​ កៃម៉ាន់។​ លោក​ ខេងទី​តូ​ បាន​និយាយ​អំ​ពី​បុរស​​នេះ​​​ថា​ "​បន្ទាប់​ពី​សាកសួរ​​រួច​...​គាត់​ត្រូវ​បាន​គេ​ដោះ​លែង​វិញ​ ដោយ​សារ​តែ​គាត់​មិន​មាន​បំណង​ធ្វើ​ឲ្យ​ប៉ះ​ទង្គិចទេ ​ហើយ​គាត់​ក៏​យល់​ព្រម​ចេញ​សង​ថ្លៃ​ជួស​ជុល​ម៉ូតូ​នោះ​ដែរ"។ ចរាចរណ៍នៅ​រាជ​ធានី​ភ្នំ​ពេញ​បាន​ចាប់​ផ្តើម​មាន​ការ​លំបាក​ ហើយពេល​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជិត​​ឈាន​ចូល​មកដល់​ ដោយ​មាន​មន្ត្រី​នគរ​បាល ព្រម​ទាំង​សមាជិកអង្គភាព​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​សែន​ ​រាប់​រយ​នាក់​ បិទ​ផ្លូវ​​​​សំខាន់ៗ​នៅក្នុង​រាជ​ធានី​ ដើម្បី​សម្រួល​ផ្លូវ​ឲ្យ​ឥ​ស្សរជន​សំខាន់ៗ​ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច។​ អ្នក​បើកបរ​យានយន្ត​​ទាំង​ឡាយ​​ត្រូវ​បានផ្សព្វផ្សាយ​ប្រាប់​​អំពី​​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​​សប្តាហ៍ក្រោយនៅ​ជុំ​វិញ​​វិមាន​សន្តិ​ភាព​របស់​នាយក​រដ្ឋមន្ត្រី តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ដែល​ជា​កន្លែង​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាននៅ​អង្គារ​ និង​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។ ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន