Sunday, May 31, 2020
Home Authors Posts by Khy Sovuthy

Khy Sovuthy

860 POSTS 0 COMMENTS

អតី​ត​​នគរ​បាល​ខណ្ឌ​ដូន​​ពេញ​ម្នាក់​ ​​ឡើង​សវ​នា​ការពី​បទ​​ប្លន់សម្លាប់​ស្ត្រី​​អ្នក​ប្តូរ​ប្រាក់​​​

កាល​ពី​ម្សិល​មិញ​​សាលា​ដំបូង​រាជ​​ធានី​ភ្នំពេញ​​​ បាន​កាត់​ទោស​អតី​ត​មន្ត្រី​នគរ​បាល​ម្នាក់​​ ​ដែល​ជា​ប់​ចោទ​ពី​បទ​​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​​​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ​ជារឿង​មួយ​ដែល​​បាន​ធ្វើ​ឲ្យ​អន្តរ​ជាតិ​មាន​ការ​ចាប់​អារម្មណ៍​​​ជា​​ខ្លាំង ​បន្ទាប់​ពី​រូប​ភាព​​ប្លន់​​​សម្លាប់​​​នោះ​ ត្រូវ​​បាន​​​ផ្សព្វផ្សាយ​តាម​​ប្រ​ព័ន្ធ​អីុនធើ​ណិត។ ​​សាលា​ដំបូង​​បានបើក​សវនាការ​ជំនំុ​​​ជម្រះ​​​​ពី​ចម្លើយ​របស់​​អតីត​មន្ត្រី​នគរ​បាល​ខណ្ឌ​​ដូន​ពេញម្នាក់​ឈ្មោះឡាយវណ្ណៈអាយុ​៣១​ឆ្នាំ​ ដែល​ត្រូវ​បា​ន​ចោទ​ប្រ​កាន់​​ពី​បទ​មនុស្ស​​​​ឃាត​គិត​ទុក​ជា​មុន​ និង​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​​​ក្នុង​ករណី​បាញ់​សម្លាប់​ប្លន់​អ្នក​ស្រី ​ជួនធារ៉ា ​អាយុ​៤៧​ឆ្នាំ​​​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ ។ សាលា​ដំបូង​ក៏​បាន​កាត់​ទោ​សកំបាំង​មុខបុរស​ពីរ​នាក់​ទៀត​ដែរ​ គឺ​ឈ្មោះ ​លឹមទ្រី ​និង​ឈ្មោះប៉ុលកុម្ភ: ​​ពី​បទ​​រួម​សម​គំនិត​​ក្នុង​អំពើ​ប្លន់​ដ៏​សាហាវ​លើ​អ្នក​ស្រីជួនធារ៉ា ​​ដែល​ពួក​ជន​ល្មើស​​បាន​​វាយ​ដំ ​និង​បាញ់​​សម្លាប់​ ខណ:​​​ពេល​កំពុង​​ប្រ​តាយ​ប្រ​តប់គ្នា​ដណ្តើម​យក ​ប្រ​អប់​មួយ​​ដែល​មាន​ប្រាក់​នៅ​ក្នុង​នោះ​ចំនួន​២៥.០០០​ដុល្លារ​​ពី​​ស្ត្រី​រង​គ្រោះ​នៅ​​ខាង​ក្រៅ​​​​​ផ្សារ​មួយ​ក្នុង​សង្កាត់​ចោម​ចៅខណ្ឌ​ពោធិ៍​​​សែនជ័យ។ ហេតុ​ការណ៍​គួរ​ឲ្យ​រន្ធត់​តក់​ស្លុត​នេះ​​ត្រូវ​​​កាមេរ៉ាសុវត្ថិ​ភាព​មួយ​នៅ​ក្បែរ​នោះ​​ ​ចាប់​រូប​ភាព​បាននិង​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​​គេ​ហ​ទំព័រយូធ្យូប (YouTube)។​រូប​ភាព​​​ឃោរ​ឃៅ​​នេះ​ត្រូវ​បាន​​​មនុស្ស​​​ជាង​១៤០.០០០​​នាក់បើក​មើល​ក្នុង​​រយ:ពេល​ពីរ​សប្តាហ៍​ក្រោយមាន​​​​ឃាត​កម្ម​នេះ។ យោង​តាម​​លិខិត​ឆ្លើយ​​​បំភ្លឺ​​​មួយ​​របស់​​លោកផុនដាទី ​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​អ្នក​ស្រី​ ជួនធារ៉ា ​​បាន​ឲ្យ​ដឹង​ថា ​​ខណ:​ពេល​​​ពួក​គាត់​​ទាំង​ពីរ​នាក់​ម្តាយ ​និងកូន​​​...

អ្នក​​​តវ៉ា​​​ជម្លោះ​​​ដី​​​ធ្លី​​​បឹងកក់​​​​​​ បដិ​​​សេធ​​​ថា ខ្លួន​​​មិន​​​មែនជា ​​​សកម្ម​​​ជនគណ​​​បក្ស​​​ សម រង្ស៊ី

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ សកម្មជន​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​នៅ​បឹង​កក់​ចំនួន​៥​នាក់​បាន​នាំ​គ្នា​ដើរ​ចូល​សាលា​សង្កាត់​ស្រះ​ចក​ ដើម្បី​​ទាម​ទា​រសុំ​ឲ្យ​គេ​លុប​ឈ្មោះ​របស់​ពួក​គេ​ចេញ​ពី​បញ្ជី​អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ធ្វើ​ការ​ឲ្យ​គណ​បក្ស​សមរង្ស៊ី។ សកម្មជន​ទាំង​នេះ​បាន​និយាយ​ថា​ពួក​គេ​​មាន​ឈ្មោះ​ក្នុងបញ្ជី​ថា​ជា​អ្នកឃ្លាំ​មើល​​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ស្ម័គ្រ​ចិត្ត​ឲ្យ​គណបក្ស​សមរង្ស៊ី​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួក​គេ​ឡើយ​ ដោយ​ពួក​គេ​បាន​និយាយ​ថា​ទង្វើ​នោះ​​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គេ​គិត​ថា​ខ្លួនគឺ​ជា​សមាជិក​គណ​បក្ស ​សម​ រង្ស៊ី​ ដើម្បី​ធ្វើឲ្យ​ការ​​​ប្រ​ឆាំងតវ៉ា​របស់​ពួកគេ​ចំពោះ​​ការ​បណ្តេញ​ចេញ​ពី​តំបន់​បឹង​កក់​​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។ សេចក្តី​រាយ​ការណ៍​ជា​ច្រើន​ដែល​បាន​ចេញ​ផ្សាយ​តាម​កាសែត​ក្នុង​ស្រុក​នៅ​សប្តាហ៍​​នេះ​ បាន​ចាត់ទុក​ក្រុម​អ្នក​តវ៉ា​នៅ​បឹង​កក់​ថា​ជា​សមាជិក​របស់គណ​បក្ស​ប្រឆាំង​ ហើយ​បានចុះ​ផ្សាយ​ពី​​ក្រុមមន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ចោទ​ប្រកាន់​ស្ត្រី​បួន​នាក់​ និង​បុរស​ម្នាក់​ថា​បាន​ញុះញង់​​ឲ្យ​មាន​អំ​ពើ​ហឹង្សា​អំឡុង​ពេល​ការ​តវ៉ា​របស់​ពួក​គេ​ក្នុង​នាម​គណបក្ស​ សម ​រង្ស៊ី។ សកម្មជន​ទាំង​ប្រាំ​នាក់​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ពួក​គេ​មិន​មាន​ការជាប់​​ពាក់​ព័ន្ធ​ជា​មួយ​គណបក្ស សម រង្ស៊ី​ ទេ​ ហើយ​ពួក​គេ​កំពុង​តែ​គាំ​ទ្រ​ប្រជាជន​ចំនួន​៥៨​គ្រួសារ​ដែលត្រូវ​បាន​លុប​ឈ្មោះ​​​​ចេញ​ពី​ផែនការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​កាល​ពី​ខែ​សីហា ​​​ដើម្បី​កាត់​ដី​ទំហំ​១២,៤៤​ហិកតាប្រគល់​ឲ្យ​ប្រជាជន​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធ​ិដី​នៅ​បឹង​កក់។ អ្នក​ស្រី ​ទេព​ វន្នី សកម្ម​ជន​តវ៉ា​រឿង​ដីធ្លី​បឹងកក់​ដ៏​ល្បីមួយ​រូប​ បាន​និយាយ​ថា “ ​ខ្ញុំមិនស្អប់​​​គណបក្ស​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ក៏មិន​ចង់បំរើ​ឲ្យ​គណបក្ស​ណាដែរ​ ពី​ព្រោះ​យើង​កំពុង​តែ​ទាម​​ទារ​ប្លង់​ដី​​ពី​រដ្ឋាភិបាល។​ ដូច្នេះ​យើង​មិន​ចង់​មាន​ទំនាក់ទំនង​ជា​មួយ​គណបក្ស​ណា​មួយទេ” ។ យោង​តាម​ឯក​សារផ្លូវការ​មួយ​ចំនួន​ដែល​​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ វន្នីរួមជាមួយ​ អ្នកស្រី​ ហេង​ មុំ​ គង់ចន្ថា​ តុល​ ស្រី​ពៅ​ និង​​ ឌួង​ គា​ ដែល​ជា​សកម្ម​ជន​តវ៉ាជម្លោះដី​ធ្លី​នៅបឹង​កក់​យ៉ាង​សកម្ម​នោះ​ សុទ្ធតែ​មាន​ឈ្មោះ​ជា​ភ្នាក់​ងារឃ្លាំមើល ​ការ​បោះឆ្នោត​​របស់​គណបក្ស​សមរង្ស៊ី។​ ពួកគាត់​ម្នាក់​ៗ​សុទ្ធ​តែ​បាន​បដិ​សេធ​ថា​​គ្មាន​ទំនាក់​ទំ​នង​ជាមួយ​គណបក្ស​ប្រឆាំង​នោះ​ទេ​ ហើយ​បាន​និយាយ​ថា​ រឿង​នោះ​គឺជា​ល្បិច​របស់​លោក​ ខាយ​ ណារី​ ជាសមាជិក​​ក្រុម​ប្រឹក្សា​​សង្កាត់​មក​ពី​គណបក្ស​សម​រង្ស៊ី​ ដែល​បាន​ប្រាប់​ពួក​គេ​ថា ​គាត់​បាន​បញ្ចូល​ពួក​គេ​ទៅ​ក្នុង​បញ្ជី​សមាជិក​គណបក្ស​សម​រង្ស៊ី​ដោយ​ពួក​គេ​មិន​បាន​ដឹង។ អ្នក​ស្រី​ វន្នី បាននិយាយ​ថា​ “ ​លោក​ ខាយ​ ណារី​ បាន​យក​ឈ្មោះ​របស់​ពួក​យើង​ទៅ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​របស់​គណបក្ស​សម​រង្ស៊ី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួកយើងឡើយ”។ កាល​ពី​ថ្ងៃ​សុក្រ​គេ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក ​ណារី​ បាន​ទេ​។​ ប៉ុន្តែ​លោក ​យឹម​ សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រ​សាសន៍​ថា ​លោក​មិន​បាន​ដឹង​អំពី​ការជាប់ពាក់ព័ន្ធ​របស់​លោក​ ណារី​ នៅ​ក្នុង​បញ្ហា​នេះ​ទេ​។លោក​បាន​មាន​ប្រ​សាសន៍​ដោយ​មិន​បាន​ពន្យល់​ក្បោះ​ក្បាយថា​ “ ​នេះ​គឺ​ជា​រឿង​​​នៅមូលដ្ឋាន” ។ បន្ទាប់ពី​ធ្វើការ​ត​វ៉ា​នៅ​មុខ​សាលា​សង្កាត់​ជា​មួយ​អ្នក​ភូមិ​បឹង​កក់​ជា​ច្រើននាក់​ទៀត​...

គម្រោង​ស្ដារ​​ផ្លូវ​រថភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជាឡើង​វិញ​​ ​ត្រូវ​ការ​មូលនិធិ​បន្ថែម​ទៀត​

អ្នក​ប្រឹក្សា​យោបល់​ម្នាក់ ប្រចាំ​ក្រសួង​សាធារណការ​ និងដឹក​ជញ្ជូន បាន​លើកឡើងកាលពី​ម្សិល​មិញ​ថា ការ​ស្ដារ​ឡើង​វិញ​នូវ​បណ្ដាញ​ផ្លូវ​ដែ​ក​ ដែល​ទ្រុឌ​ទ្រោម​នៅក្នុង​ប្រទេស​កម្ពុជា មាន​រយៈ​ពេល​ជិត​ប្រាំមួយ​ខែ​ ហួស​ពី​ការ​​គ្រោង​ទុក​ និង​តម្លៃ​ការ​ងារ​ក្នុងរយៈ​ពេល​ជាង​មួយ​ឆ្នាំ​ ក៏​ដូច្នេះ​ដែរ​ គឺ​គម្រោង​នេះ​អស់ប្រាក់​ហើយ។​ លោកប៉ូលផៅវើ (Paul Power) អ្នក​ប្រឹក្សាយោបល់គម្រោង​ផ្លូវ​ដែក​ ​​របស់ក្រសួងនេះបាន​មាន​ប្រសាសន៍ កាលពី​ម្សិលមិញ​ថាគម្រោងស្ដារផ្លូវ​ដែក​ ដែល​មាន​ចម្ងាយ​៦០០​គីឡូម៉ែត្រ ពេល​នេះ​នឹ​ង​ត្រូវ​បញ្ចប់ក្នុង​ខែ​តុលា ឆ្នាំ​២០១២។ លោក​បាន​បន្ថែម​ទៀត​ថា គម្រោងនឹង​ចំណាយ​ទឹក​ប្រាក់​អស់ពី៥០ទៅ​១០០លានដុល្លារ​ ដើម្បី​បញ្ចប់​គម្រោង​នេះ​ គឺលើស​ពីចំនួនទឹក​ប្រាក់​១៤០លាន​ដុល្លារ​ ដែល​បានដាក់​បញ្ចូល​ក្នុង​គម្រោង​នេះ​ ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)​និង​ទី​ភ្នាក់​ងារ​សម្រាប់​ការ​អភិវឌ្ឍន៍អន្ដរជាតិ​អូស្ត្រាលី។ លោកបាន​មាន​ប្រសាសន៍ថា “ យើង​កំពុង​តែ​សហការ​គ្នា​ ដើម្បីឲ្យដឹង​ថាតើ​វា​នឹង​ត្រូវចំណាយ​ប៉ុន្មានទៀត​ ហើយទឹក​ប្រាក់​នេះគួរបា​ន​មក​ពីណា”។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ និង​អ្នក​គាំ​ទ្រ​គម្រោង​នេះ​បាន​បា៉ន់​ប្រមាណ​ខុស​អំពី​ចំនួនទឹក​ប្រាក់ត្រូវចំណាយលើកំណាត់​ផ្លូវ​ដែក​ដំបូង​ ដែល​ត្រូវ​ស្ដារ​ឡើង​វិញនោះ​ ។ លោកបាន​មាន​ប្រសាសន៍ថា “ ​នៅ​ពេល​យើង​ចុះ​ទៅ​សិក្សា​ផ្លូវ​ដែក​ ហើយ​ពិនិត្យ​មើលថាផ្លូវ​ដែក​នេះ​ ជា​រឿយៗបែក​បាក់​ជា​កំណាត់​ៗ​ ដូច្នេះ​គេ​មិន​ទាន់ដឹង​ថា ត្រូវ​ការ​អ្វីនោះ​ទេ រហូត​ដល់​យើង​ពិនិត្យ​មើល។នោះ​ គឺ​ជាហេតុឲ្យមានការ​​ចំណាយ​កើន​កាន់​តែ​ច្រើនឡើង​”។ លោក​ ផោវើ ក៏បាន​មាន​ប្រសាសន៍ផង​ដែរ​ថាក្រុម​ហ៊ុន​ថល់ហូលឌីង (Toll Holdings) ដែល​ទទួលបានសិទ្ធិ​សម្បទាន​រយៈ​ពេល​៣០​ឆ្នាំ​ ក្នុង​ប្រតិបត្តិ​ការ​បណ្ដាញ​ផ្លូវ​ដែក​ជា​មួយ​នឹង​ក្រុមហ៊ុន​ រ៉ូ​យ៉ាល់​គ្រុប​កម្ពុជា​ បាន​ជូន​ដំណឹង​ដល់ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុតាម​រយៈ​លិខិត​មួយច​្បាប់​កាលពី​ថ្ងៃ​សុក្រ​ថាខ្លួន​នឹងបញ្ឈប់​ប្រតិបត្តិ​ការ​ទាំង​អស់ ​នៅ​ចុង​ខែ​នេះ​ហើយ។ លោក​ ផៅវើ បាន​មានប្រសាសន៍ថា នៅ​ក្នុង​លិខិត​នេះ​ក្រុមហ៊ុន ​ថល់ ហូលឌីង បានលើក​​ឡើង​​ថា ខ្លួន​នឹង​បញ្ឈប់​ប្រតិបត្តិ​ការ​ជា​បណ្ដោះ​អាសន្ន​ ចាប់​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនារហូត​ដល់​ខែ​មករា ឆ្នាំ២០១៣ ហើយ​នឹង​ផ្អាកបុគ្គលិក​ចំនួន​ពាក់​កណ្ដាល​ក្នុងចំណោម​បុគ្គលិក​១២០​នាក់របស់​ខ្លួន​។ ក្រម​ហ៊ុន ថល់ ហូលឌីង បាន​ផ្ដល់​សិទ្ធិ​ដល់ក្រុមហ៊ុន​ TSO របស់​បារាំង​ឲ្យ​អនុវត្ត​ការងារ​ស្ថាបនា​ផ្លូវ​ដែក​បន្តទៀត​។ លោក​ ទូច ចាន់​កុសល រដ្ឋលេខា​ធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​អះអាងចំពោះ​លិខិត​នេះ និង​បាន​មាន​ប្រសាសន៍​ថា ការងារ​អនុវត្តគម្រោង​នេះ​នឹង​បញ្ឈប់​នៅ​ចុង​ខែ​នេះ​ ប៉ុន្ដែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ឡើយ​។គេនៅ​មិន​ទាន់​ច្បាស់​ថា ហេតុ​អ្វី​ក្រុម​ហ៊ុនថល់ហូលឌីងសម្រេច​ផ្អាកប្រតិបត្តិ​ការ​របស់​ខ្លួន​នោះ​ ហើយ​លោក ដេវីត ឃើ (David  Kerr)អគ្គនាយក​ក្រុម​ហ៊ុន​ ថល់ រ៉ូយ៉ាល់ អយស្ម​័យ​យាន (Toll Royal Railways) បាន​បដិសេធ​មិន​ធ្វើ​អត្ថា​​ធិប្បាយទេកាលពី​ម្សិល​មិញ​នេះ។ យោង​តាម​លោក​ ផៅវើ បាន​ឲ្យដឹង​ថាទោះ​ជាយ៉ាង​ណា​ អ្វី​ដែល​គេ​ដឹង​គឺ​ថាក្រុមហ៊ុន​ TSO ដែល​ជា​ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ​ដែក​មិន​បាន​បំពេញតាម​​​កាល​កំណត់​ពីរលើក​ហើយក្នុង​ការ​បញ្ចប់​គម្រោង​ផ្លូ​វ​ដែក​ចម្ងាយ​២៦៦​គីឡូម៉ែត្រ ពីរាជ​ធានីភ្នំ​ពេញ ទៅកាន់ខេត្ត​ព្រះ​សីហនុ។ បន្ទាប់ពី​ពិធី​បើក​ការដ្ឋាន​បណ្ដាញ​​ផ្លូវ​ដែក​ក្នុង​ឆ្នាំ​២០០៩​មក​ ក្រុមហ៊ុន​នេះ​មុន​ដំបូង​បាន​មានបំណងចង់​បញ្ចប់​ការងារ​ស្ថាបនា​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១០​។កាលបរិច្ឆេទ​នោះ​ ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១១​ ហើយការអនុវត្តជាក់ស្តែង ក៏បាន​ខកខានដែរ​។ យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​ ដែលក្រសួង​សាធារ​ណការ​ចេញផ្សាយកាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ឲ្យដឹង​ថា ការងារ​ស្ថាបនា​ផ្លូវ​ដែក​​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​បញ្ចប់បាន​ត្រឹម៥២​ភាគ​រយ​ប៉ុណ្ណោះ​ ខណៈ​ដែល​បណ្ដាញ​ផ្លូវ​ដែក​ចម្ងាយ​៣៨៦​គីឡូម៉ែត្រ​ រវាង​រាជ​ធានី​ភ្នំពេញ​ និង​ក្រុង​ប៉ោយ​ប៉ែត​បញ្ចប់​បាន​ត្រឹមតែ​១៨ភាគ​រយ។ បណ្ដាញ​ផ្លូវ​ដែក​ទី​៣ ដែល​មាន​ចម្ងាយ​៤៨ គីឡូ​ម៉ែត្រ​ រវាង​ក្រុង​ប៉ោយ​ប៉ែត​ និង​ក្រុង​សេរី​សោភ័ណក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​បញ្ចប់​រួចរាល់​ហើយ​។ ADBបាន​ចេញ​សេចក្ដី​ប្រកាស​មួយ ​កាល​ពី​ម្សិល​មិញ​ដោយលើក​ឡើង​ថា  ការផ្អាក​របស់​ក្រុមហ៊ុន​ ថល់ ហូលឌីង និង​ឈាន​ទៅរក​ការ​ពន្យារពេលគម្រោងប​ន្ថែម​ទៀត​។ សេចក្ដី​ប្រកាសនេះលើក​ឡើង​ថា“​ធនា​គារ​អភិវឌ្ឍន៍​អាស៊ីព្រួយ​បារម្ភថាប្រសិន​បើ​រថភ្លើង​ ដែល​ត្រូវ​​ប្រើ​ប្រាស់​ សម្រាប់​ការ​ងារ​គម្រោងស្តារផ្លូវ​ដែក​លែង​មាន​ទៀត​ហើយ​នោះ ការផ្អាក​អាច​នាំមក​នូវ​ការ​ពន្យារពេល​តទៀតដល់​ការ​ស្ថាបនាផ្លូវ​”។ សេចក្ដី​ប្រកាស​នេះ​បន្ថែម​ទៀត​ថា ផ្លូវ​ដែក​នេះ ​បាន​ធ្វើ​ឲ្យមាន​​ការ​ពន្យារពេ​ល ដោយ​សារ​ទឹកជំនន់​បាន​ជន​់លិចយ៉ាងធ្ងន់​ធ្ងរ​កាលពី​ឆ្នាំ​ទៅ​ និង​បញ្ហា​ស្មុគស្មាញ​ទាក់ទង​នឹងការ​រើ​លំនៅ​ដ្ឋាន​របស់​អ្នកភូមិ​។ លោក​ ផោវើ បាន​មាន​ប្រសាសន៍ថាពេល​នេះ​គម្រោង​​មិន​អាច​បញ្ចប់​មុន​ចុង​ឆ្នាំ​២០១៣​ទេ។ លោក លី បូរិន ប្រធាន​នាយក​ដ្ឋាន​ផ្លូវ​ដែក​នៅ​​ក្រសួង​សាធារណការ​ បានមាន​ប្រសា​សន៍ថា ការ​ពន្យារ​ពេល​គម្រោង​នេះ​បាន​នាំ​ឲ្យ​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ ថល់ហូលឌីងក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណេញ​ត្រូវ​បាន​កាត់​បន្ថយ​ ហើយវា​អាច​ជា​ហេតុ​ផល​សម្រាប់ពួក​គេ​ក្នុង​ការ​ផ្អាក​គម្រោងនេះ​។ លោក​បានមាន​ប្រសាសន៍ថា “ ក្រុមហ៊ុន​ ថល់ ហូលឌីង ចំណាយ​លុយ​ច្រើន​ណាស់​ ក៏ប៉ុន្ដែ​គេ​ទទួលបាន​ប្រាក់​ចំណេញ​តិច​តួច​បំផុត​ ដូច្នេះខ្ញុំ​គិត​ថា វា​ជា​ហេតុ​ផល​នាំ​ឲ្យ​មានការ​ផ្អាកនេះ​”៕ ប្រែ​សម្រួល​ដោយ ចេវប៊ុននី​​

សាលាឧទ្ធរណ៍តម្កល់​សាលក្រមនៅ​ក្នុង​រឿង​ក្តី​ដំបូង​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

កាលពីម្សិលមិញសាលាឧទ្ធរណ៍បាន​តម្កល់​​​​សាលក្រម​ផ្តន្ទាទោស​លោកតុបច័ន្ទ​សិរីវុធអតីត​​​​​​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​​ពោធិ៍សាត់និងអង្គរក្ស​របស់​លោក​ពីរនាក់​ទៀតឲ្យជាប់​ពន្ធនារគារចាប់​ពី១៥ឆ្នាំដល់​១៩ឆ្នាំពីបទទទួលសំណូកបង្ខាំង​​​មនុស្ស​​​ខុស​​​ច្បាប់​និង​ជំរិតទារប្រាក់​។ សាលាដំបូងខេត្តពោធិ៍សាត់​បាន​​ផ្តន្ទា​​​ទោស​​​លោកតុបច័ន្ទសិរីវុធ ​ឲ្យជាប់​ពន្ធ​នាគារ​១៩ឆ្នាំនិង​អង្គរក្ស​របស់​លោក​ឈ្មោះរស់​ សំណាង​​​ឲ្យជាប់​ពន្ធនា​គារ​១៥ឆ្នាំហើយ​​​ឈ្មោះឈិតវុទ្ធីឲ្យជាប់​ពន្ធ​នាគារ​១៦ឆ្នាំ​​​កាលពីខែ​ឧសភាជា​រឿង​​ក្តីដំបូងដែល​អង្គភាព​​​​ប្រឆាំង​អំព​ើពុក​រលួយ​របស់​រដ្ឋាភិបាល​បាន​ប្តឹង​ទៅ​តុលាការ។ អ្នកទាំងបីត្រូវបាន​ចាប់ខ្លួនកាលពីខែ​វិច្ឆិកា​ ឆ្នាំ២០១០​បន្ទាប់​ពីការ​ស៊ើប​អង្កេត​​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​រកឃើញថាអតីត​ព្រះរាជ​អាជ្ញា​រូបនេះ​និង​អង្គរក្សរបស់​លោក​បាន​បង្ខាំង​​មនុស្ស​ខុស​ច្បាប់​ និង​ប៉ុនប៉ង​ជំរិត​ទារប្រាក់​ពី​មនុស្ស​​ដែល​ខ្លួន​បង្ខាំង​ទាំង​នោះ​ជា​ថ្នូរនឹង​ការ​ដោះលែង។ អង្គរក្សទីបីម្នាក់ទៀត​​ឈ្មោះពេជ្រគង់​យូដែល​ត្រូវជាប្អូន​ថ្លៃរបស់​លោកតុបច័ន្ទ​សិរីវុធនោះកំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ​ ប៉ុន្តែ​ត្រូវ​បាន​​​ ​កាត់ទោស​កំបាំង​មុខ​តាម​ការ​ចោទ​​​ប្រកាន់​ពី​​​បទ​ល្មើស​ដូចគ្នា​នេះនិង​ត្រូវបាន​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគារ​រយៈពេល​១៨ឆ្នាំ។ បន្ទាប់​ពី​តុលាការ​ចេញ​សាលក្រម​ដើមអ្នកទាំងបួន​នាក់​នេះត្រូវបាន​បង្គាប់​ឲ្យសង​ប្រាក់​សរុប​ចំនួន​បួន​លានរៀល (ប្រហែល១.០០០​ដុល្លារ) ទៅឲ្យ​ដើម​ចោទឈ្មោះឃុលសុខ​ណា។ លោកឃុលសុខណាស្ថិត​នៅ​ក្នុង​ក្រុម​ភ្លេង​​​ដឹកឈើមួយ​ក្រុម​ ដែល​ចុង​ចោទ​ទាំងនេះ​​​បានឃាត់​​ខ្លួន​​មុន​ពេល​​ប៉ុនប៉ង​ជំរិត​​​ទារប្រាក់​ពី​ពួកគេ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១០។ លោកប៉ុលសំអឿនជា​​ចៅក្រម​ជំនុំ​ជម្រះ​​​​បានមានប្រសាសន៍នៅ​ពេល​​អាន​សេចក្តី​សម្រេចរបស់​តុលាការ​​កាលពី​ម្សិល​​មិញ​ថា​ បើទោះណាជា​ចុងចោទទាំងនេះ​​អះ​អាង​ថាពួកគេ​គ្មាន​ពិរុទ្ធភាព​ក៏ដោយក៏តុលាការ​មិន​​​​ជឿ​ពួក​គេ​ដែរ។ លោក​ ប៉ុលសំអឿនបានថ្លែងថា“ពួកគេ​ពិត​ជាមាន​ពិរុទ្ធភាពពីបទ​បង្ខាំង​មនុស្ស​ខុស​​​ច្បាប់ ​ជំរិតទារប្រាក់​​និង​ទទួល​សំណូក​​​មែន។តុលាការ​​ឃើញ​ថា​ សេចក្តី​​​សម្រេច​​​របស់សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​គឺ​ត្រឹម​​​ត្រូវ​​​ហើយ”។ លោកម៉ុនកែវស៊ីវិនមេធាវីការពារដើម​​​​ចោទឈ្មោះសុខណានោះបាន​មាន​​​ប្រ​​​​​​សា​​​សន៍ថាសេចក្តីសម្រេច​របស់​តុលា​ការ​គឺ​ត្រឹមត្រូវ​​​ ពីព្រោះមាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ថា អតីត​ចៅក្រមរូប​នេះ​ និង​អង្គរក្ស​របស់​គាត់ ពិតជា​មាន​ពិរុទ្ធភាព មែន។ លោកគាឆាយមេធាវី​តំណាង​លោកតុបច័ន្ទសិរីវុធបាន​ច្រានចោល​សាល​​​ក្រម​​​នេះ។ លោក​បាន​និយាយថា“ខ្ញុំមិន​អាច​ទទួល​​​​​​យក​សាលក្រម​របស់​​តុលាការនេះ​បាន​ទេពីព្រោះ​ព្រះ​រាជ​​អាជ្ញា​មាន​សិទ្ធិ​ឃុំខ្លួន​ជន​​សង្ស័យ។ខ្ញុំ​គិត​​ថាកូនក្តីរបស់ខ្ញុំនឹង​ប្តឹង​ទៅ​តុលាការ​កំពូល​។ខ្ញុំនឹង​ពិភាក្សា​​រឿង​នេះ​ជា​​​មួយ​កូនក្តី​របស់​ខ្ញុំ”។ លោកគាឆាយបាន​សួរ​ថាហេតុ​អ្វី​បាន​​​ជា​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​គ្មាន​ទោស​​ ព្រោះ​ពួក​គេ​​តែងតែ​ចាប់​ខ្លួន​និង​ដោះ​លែង​​ជន​សង្ស័យ​ជាប្រចាំនោះ។ លោកសែមចិន្តាមេធាវី​តំណាង​អង្គរក្ស​​ទាំងពីររូបនេះ​បាន​មាន​ប្រសាសន៍​ថា“ខ្ញុំមិន​ទាន់​ប្រាកដ​ថាតើ​កូនក្តី​របស់​ខ្ញុំ​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ឬ​ក៏អត់​នោះទេប៉ុន្តែ​​ខ្ញុំនឹង​ពិភាក្សា​​ជាមួយ​ពួកគាត់​”៕       ប្រែស​ម្រួល​ដោយសោមសារុន

​ទោសជាប់ពន្ធនាគារ​​ពី​បទ​លួច​​បន្លំ​ប្រាក់​ក្រុម​ហ៊ុន​៦០​លាន​ដុល្លា​រ ​​ត្រូវ​បាន​​បន្ថយ​មក​ត្រឹម​បី​ឆ្នាំ​

កាល​ពី​ម្សិល​មិញ​ សា​លាឧទ្ធរណ៍​បាន​បន្ថយ​​ទោសជាប់ពន្ធនាគារ​របស់​​អតីត​​​អគ្គ​​​នាយក​រង​​ក្រុម​ហ៊ុនអានកូគ្រុបនិង​ភរិយា​របស់លោកមកត្រឹម​​បី​ឆ្នាំ​ប៉ុណ្ណោះក្នុង​ម្នាក់​​។កាលពី​​ខែ​ធ្នូ​ សាលាដំបូង​​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​ប្តីប្រពន្ធ​ពីរនាក់​នេះ​ឲ្យ​ជាប់​ពន្ធ​​​នាគារ​ក្នុង​ម្នាក់​បួន​ឆ្នាំ​កន្លះ​ពី​បទ​លួច​​បន្លំ​​ប្រាក់​ក្រុមហ៊ុន​ជិត​៦០លាន​ដុល្លារ​​ពី​ក្រុមហ៊ុន​របស់​លោកកុកអានជាពាណិជ្ជករ​​និង​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​ប្រជា​ជន​កម្ពុជា។ ក្នុងពេលប្រកាស​សាល​ក្រមលោក​ ប្លង់​ សំណាង ​ចៅ​ក្រមជំនុំជម្រះ​​ បាន​មាន​ប្រសាសន៍​​​ថាលោក​បាន​កាត់​ទោស​ប្តី​ប្រពន្ធ​ពីរ​នាក់​េនះ​ពី​បទ​រំលោភលើ​​សេចក្តី​ទុក​ចិត្ត​រវាង​បុគ្គល​និង​បុគ្គលដែលអាច​ឲ្យ​​លោក​ចេញ​​​សាលដីកា​ផ្តន្ទាទោសជាប់​​ពន្ធនាគារ​ដែល​មាន​រយៈ​ពេល​ខ្លី​ជាង​ទោស​ដែល​សម្រេច​ដោយ​​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​។ សាលាដំបូង​រាជធានីភ្នំពេញបានកាត់​ទោស​អ្នក​ទាំង​ពីរពី​បទរំ​លោភលើ​សេចក្តី​ទុក​ចិត្ត​ដោយ​បុគ្គល​ម្នាក់​ដែល​ជា​អ្នក​​ដឹកនាំ​ស្ថាប័ន​ស្រប​ច្បាប់​ណាមួយ​ ដូច​ជាសាជីវកម្ម​ជាដើម​។ លោក​ចៅ​ក្រម​ សំណាងបាន​មានប្រសាសន៍​​​ថា“តុលាការ​​សម្រេច​​​ផ្តន្ទា​ទោសឈ្មោះ​ ហេងឈាងអាយុ​៤២​ឆ្នាំនិង​ឈ្មោះ​ ទេពកូលាបអាយុ៣៦​ឆ្នាំ​ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​​បីឆ្នាំពីបទ​រំលោភលើ​សេចក្តីទុក​ចិត្ត​...​​​តុលាការ​បង្គាប់​ឲ្យអ្នកទាំងពីរ​​បង់​ប្រាក់​៥៨,៣៤លាន​ដុល្លារ​​ ហើយក៏​​បង្គាប់​​ឲ្យ​​​ពួកគេ​​​​ស​ង​ជំងឺ​ចិត្ត​​ចំនួន​៥០.០០០​ដុល្លារ​ដល់​​​លោក ​​​កុកអានដែល​ជាដើមចោទ​​ផងដែរ​”។​ លោកឈាងបាន​បដិសេធ​ថាខ្លួន​មិន​បាន​លួច​បន្លំ​ប្រាក់​នោះទេ ប៉ុន្តែ​បាន​សារភាពថា​ គណនេយ្យ​របស់​ក្រុម​ហ៊ុន​​ពិតជា​បាត់ប្រាក់​ចំនួន​៦៣០.០០០​ដុល្លារ​មែន ពីព្រោះ​ប្រពន្ធ​របស់​លោកកុកអានឈ្មោះសុខអុីមបាន​​ប្រាប់​​លោក​ឲ្យ​ដក​​​ប្រាក់​​ទាំង​នោះយក​​ទៅ​សាង​សង់​ផ្ទះមួយខ្នង​​នៅ​ក្នុង​ខណ្ឌ​ទួល​គោក។ លោក​បានថ្លែងថា ការ​ចោទ​ប្រកាន់​ពីការ​លួច​បន្លំ​ប្រាក់​នេះ​គឺ​​ផ្អែក​លើ​​របាយការ​ណ៍សវនកម្ម​មិនសុក្រិដ្ធ​​​អំពី​របាយការណ៍​ហិរញ្ញ​​​វត្ថុ​​របស់​ក្រុម​ហ៊ុន​ អានកូគ្រុប។ លោក​ចៅក្រមសំណាង ​ បានច្រាន​​​ចោល​​​​​​​ការ​​​​​ឆ្លើយការពារ​ខ្លួន​របស់​​​លោកឈាងថា​​ “គ្រាន់​តែ​ជា​ការ​ដោះសារ”ដោយ​បាន​មាន​​​ប្រសាសន៍បន្ថែម​​​​ថាអ្នក​ទាំង​ពីរ“មាន​កំហុស​ល្មមនឹង​ ពីបទ​រំលោភលើ​សេចក្តី​​​ទុក​ចិត្ត​”។ ខណៈដែលតុលារការ​ប្រកាស​​សាល​ក្រម​​សមាជិក​​គ្រួសារព្រមទាំង​សិស្សានុសិស្ស​ និង​សហសេវិកដែល​មាន​ចំនួន​ប្រមាណ​២០០​នាក់​មក​ពីសាកល​វិទ្យាល័យភ្នំពេញ​អន្តរជាតិ​ដែលមាន​​លោក​ ឈាងជា​ប្រធាននិង​លោក​​​​ស្រី​ កូលាប ​ជានាយិកា​សាកល​វិទ្យា​​​ល័យបាន​​​នាំគ្នា​ស្រែក​សម្តែង​ការ​មិន​ពេញចិត្ត​...

ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​ទាម​ទារ​សំណង៩៥​ពាន់​ដុល្លារ​ពី​អតីត​អភិ​បាល​ក្រុង

កម្មការិនី​រោង​ចក្រ​ពីរ​នាក់​ ដែល​រងគ្រោះ​​​ដោយការ​បាញ់​ប្រហារ​ កាល​ពី​ខែ​មុនអំឡុង​ការ​តវ៉ានៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេសក្នុង​ខេត្ត​ស្វាយ​រៀងបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ខេត្តកាល​ពី​ម្សិល​មិញដោយ​ចោទ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិតពីបទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​។ នាងប៊ុនចិន្តាអាយុ​២១​ឆ្នាំនិង​នាងនុតសុខនអាយុ​២៣​ឆ្នាំបាន​និយាយ​ថាពួក​គេ​ក៏​បាន​ទាម​ទារ​សំណង​ជំងឺចិត្តជាទឹកប្រាក់សរុប​៩៥.០០០​ដុល្លារ ​ផងដែរពី​លោកបណ្ឌិតសម្រាប់​របួសដោយការ​បាញ់​ប្រហារ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ក្នុងតំបន់​សេដ្ឋ​កិច្ច​ពិ​សេស​​ ម៉ាន់​ហាតតាន់។ នាង​ ចិន្តាបាន​និយាយ​ថា“មន្ត្រី​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​យើង​នៅ​ម៉ោង​ប្រហែល​៩​:៣០​នាទី​ព្រឹកខ្ញុំ​បាន​ប្តឹង​លោកឈូកបណ្ឌិត អតីតអភិ​បាល​ក្រុង​បាវិត​ និង​បាន​ចោទ​​​​លោក​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ ហើយ​ខ្ញុំ​បាន​ទាម​ទារ​សំណង​៥០.០០០​ដុល្លារ”។ នាង​ ចិន្តាត្រូវ​បាន​បាញ់​ចំ​ខ្នង​ផ្នែក​ខាង​ក្រោម​  ហើយ​បាននិយាយ​​​រំឭក​​​អំពីការ​​​បញ្ជាក់របស់វេជ្ជ​បណ្ឌិត​ថានាង​មិន​ត្រូវធ្វើ​ការ​ធ្ងន់​​​ក្នុង​​​​រយៈ​ពេល​ប្រាំឬប្រាំមួយ​ខែ​។ នាង​ សុខនដែល​ត្រូវ​បាន​បាញ់​ចំ​ខ្នង​ផង​ដែរ​នោះបាន​និយាយ​ថាមុខ​របួស​របស់​នាង​តម្រូវ​ឲ្យ​នាង​ទៅជួបវេជ្ជបណ្ឌិត​ជា​ទៀង​ទាត់។ នាង​បាន​និយាយ​ថា“ខ្ញុំ​បាន​ប្តឹង​លោកឈូកបណ្ឌិតដោយចោទ​គាត់​ពី​បទ​មនុស្ស​ឃាតពី​ព្រោះ​គាត់​មានបំណងបាញ់​សម្លាប់​កម្មករ​ដោយ​ចេតនា។ខ្ញុំ​ទាម​ទារ​សំណង​៤៥.០០០​ដុល្លារ​។ខ្ញុំ​សង្ឃឹមថា តុលាការ​​​រកយុតិ្តធម៌​​​ឲ្យ​ខ្ញុំ”។ ជន​រង​គ្រោះ​ទី​បីឈ្មោះកែវនាអាយុ​១៨​​​​ឆ្នាំបាន​និយាយកាល​ពី​ថ្ងៃ​ច័ន្ទ​ថានាង​នឹង​មិន​ប្តឹង​ទេ។ លោកសូសីហាក្រឡា​បញ្ជី​របស់​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ បាន​មាន​ប្រសាសន៍ថាតុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​ប្តឹង​លោក​ បណ្ឌិត​ ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តួ​នាទី​ ជាអភិបាល​ក្រុង​កាល​ពី​សប្តាហ៍​​​​មុនហើយ​​បាន​ផ្ទេរ​ទៅ​កាន់​តួ​នាទី​មិន​​​ច្បាស់​​​លាស់មួយ ​នៅ​ក្នុងការិយាល័យ​សាលា​ខេត្ត។ លោក​ សីហាបានថ្លែងថា“ពួកគេ​​​​បាន​​​​ប្តឹង​​​​លោកឈូកបណ្ឌិតពីព្រោះ​រដ្ឋា​ភិបាល​បាន​កំណត់​អត្ត​សញ្ញាណ​លោក​ជា​ជន​សង្ស័យហើយ​បណ្តាញ​ព័ត៌​មាន​បាន​ផ្សព្វ​ផ្សាយ​អំពី​រឿង​នេះហើយ​ពួក​គេ​បានសំុ​ឲ្យ​យើង​ចាប់​​​ជន​សង្ស័យ​មក​ផ្តន្ទាទោស ​​ព្រមទាំងទាម​ទារ​សំណងផងដែរ”។ លោក​បាន​បន្ថែម​ថាលោក​នឹង​បញ្ជូន​ពាក្យ​​​​បណ្តឹង​នេះ​ទៅ​លោកហឹុងប៊ុនជាព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​នៅ​ពេល​ឆាប់ៗ​នេះ។លោក​ ប៊ុនជាបាន​មាន​ប្រសាសន៍ថាលោក​រវល់​ណាស់​...

លោក ហ៊ុន សែន និយាយការពារការលើកលែងទោសបទល្មើសនេសាទ

អំឡុងការ​ថ្លែងសុន្ទរកថា​រយៈ​ពេល​​​ជាង​បីម៉ោងនោះលោក​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​កាលពីម្សិលមិញ​បានធ្វើការ​បញ្ជាក់​ពី​ការ​លើកលែងទោសនាពេល​ថ្មីៗនេះ​ចំពោះ​​បទ​ល្មើស​នេសាទហើយ​បាន​ស្នើឲ្យមន្ត្រី​​​ជល​​​ផល​ធ្វើ​កំណែ​ទម្រង់​​ច្បាប់នេះដែលដាក់​ទោស​ព្រហ្ម​ទណ្ឌ​ចំពោះ​​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មួយ​ចំនួន។ លោកបានមាន​ប្រសាសន៍ថា“អស់​លោក​បាន​អនុញ្ញាតឲ្យវិស័យឯកជន​ប្រើ​ប្រាស់​​ទឹកទន្លេ​រាប់​រយ​ពាន់​​ម៉ែត្រ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​វិញ​​ឲ្យ​ប្រើ​​​តែ​ពីរម៉ែត្រ​ប៉ុណ្ណោះ។យើង​ត្រូវតែកែ​ប្រែ​ច្បាប់​នេះដើម្បីផ្តល់​ផល​ប្រយោជន៍​​​​ដល់​ប្រជា​​ពល​រដ្ឋ...​សូមកុំ​កំណត់​​ចំនួនឧបករណ៍ ​ តទៅទៀត”។ ក្នុង​សុន្ទរកថារបស់​លោកហ៊ុន​ សែនបាន​ប្រាប់​តួលេខដែលបាន​បង្ហាញ​ជា​លើក​ដំបូង​អំពីការ​ដែល​ឡូត៍​នេសាទ​ធ្វើ​ពាណិជ្ជ​កម្ម​​បាន​រីករាលដាល​ ដែល​​ឡូត៍នេសាទទាំងនោះ​លោក​បាន​​ប្រកាសលុបចោលកាល​ពី​ខែ​មុន។លោកហ៊ុនសែនថ្លែងថាឡូត៍នេសាទឯកជន​ចំនួន​៣៧បាន​គ្រប​ដណ្តប់​លើ​ផ្ទៃដីឬទន្លេជាង​២៧០.០០០​ហិកតា។ លោក​បានថ្លែង​​​ថាដោយ​ឡូត៍​នេសាទ​​​ទាំងអស់​ត្រូវ​បាន​លុប​ចោល​នោះ​ ផ្ទៃដីជិត​១៧៨.០០០ហិកតាត្រូវ​បាន​បើក​​​ចំហហើយនៅ​សល់​ពីនោះ​ទុក​​សម្រាប់​​​អភិរក្ស ​​​ដើម្បី​​​បង្កើនបរិមាណ​ត្រី។លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ប្រើ​ប្រាស់​សុន្ទរកថា​របស់​​​លោករិះ​គន់​អ្នក​ដែលបាន​ចោទសួរ​ពី​មូល​​​ហេតុ​នៅពី​ក្រោយ​​ការ​លើក​លែង​ទោស​នេះ​ផង​ដែរ។​ លោកហ៊ុនសែន​ បាន​មាន​ប្រសា​សន៍​ថា“ឥឡូវនេះអ្នក​ជំនាញផ្នែកច្បាប់​មួយចំនួន​​​ជំទាស់​នឹង​បញ្ហានេះហើយ​ប្រជា​ពលរដ្ឋ​​​កំពុង​​​​គិត​ថាហេតុអ្វី​បាន​ជា​នាយករដ្ឋមន្ត្រី​ធ្វើដូច្នេះតើ​ដើម្បី​ផល​ប្រយោជន៍របស់ខ្ញុំឬដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។នៅពេលរដ្ឋាភិបាលចាប់ខ្លួនប្រជាពលរដ្ឋគេចោទ​​​​រដ្ឋា​ភិបាល។​នៅពេលរដ្ឋាភិបាលសម្រេចឲ្យ​ប្រជាពល​រដ្ឋ​រួចផុតពីការ​ចោទ​​​ប្រកាន់​ គេថាខុស​ច្បាប់”។ គិតមកត្រឹម​ល្ងាចថ្ងៃម្សិលមិញជន​សង្ស័យ​និង​ទណ្ឌិត​ចំនួន​៦៨នាក់​ដែល​ជាប់​ពន្ធនាគារ​ពីបទល្មើសនេសាទ​តូចតាចត្រូវបាន​ដោះ​​​លែង​បន្ទាប់ពីមាន​ការ​ប្រកាស​ឲ្យលើកលែង​ទោស​ពី​សំណាក់​លោក​​នាយករដ្ឋមន្ត្រី​កាល​ពី​ថ្ងៃសៅរ៍។ តុលាការ​ដែលនៅតាមខេត្ត​ចំនួន​ប្រាំពីរ​នៅ​​​ជុំវិញ​​​បឹងទន្លេសាបបាន​និងកំពុង​បើក​​​សវនាការ​​​​លឿនៗលើក​លែង​ការ​ចោទ​​​ប្រកាន់​ និង​ដោះលែង​ជនសង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ​រយៈពេល​ប៉ុន្មានថ្ងៃ​មកនេះហើយ​ព្រះ​រាជ​អាជ្ញានានា​បាន​និយាយ​ការពារ​ចំណាត់ការរបស់ខ្លួនដោយលើកឡើង ថាបទល្មើសទាំងនេះគឺជាបទ ល្មើសតូចតាចជនសង្ស័យទាំងនោះជាជនក្រីក្រហើយដោយមានការលុបចោល​ឡូត៍​នេសាទ​​ឯកជន​​នោះបទល្មើសទាំងនេះ​ស្ទើរ​តែ​លែង​​​មាន​សុពល​ភាពទៅហើយ។ ប៉ុន្តែអ្នកជំនាញជលផលនិង​ច្បាប់​ឯករាជ្យកាលពីម្សិលមិញមាន​ចម្ងល់អំពី​ការ​លើក​​​លែងទោសនេះនិង​អំពីឥទ្ធិពល​របស់​វា។លោកផាន់វណ្ណរ័ត្នព្រះរាជអាជ្ញាអមសាលា​​​ដំបូងខេត្ត​បន្ទាយមាន​ជ័យ​បាន​និយាយ​​​ការពារចំណាត់ការនេះដោយលើកឡើងថា “យើង​បាន​ដោះលែង​ពួកគេ​តាមនីតិវិធី​​​តុលាការ​​​​ ដូចនេះ​គ្មានអ្វី​ទាស់​ខុសទេ។បទ​​​ល្មើសទាំងនេះ​គឺ​ជា​បទ​ល្មើសតូចតាចហើយ​ឡូត៍នេសាទទាំង​អស់​​ត្រូវ​បាន​លុបចោល​​​ទៀត។ជន​សង្ស័យ​ទាំង​នេះ​ក្រីក្រណាស់”។ លោកវណ្ណរ័ត្នបាន​បដិសេធមិន​ធ្វើ​ការអត្ថា​ធិប្បាយពីមូលហេតុដែល​​តុលាការ​មិន​​ពិចារណា​ពីកត្តា​បន្ធូរ​បន្ថយ​ទោស​ពាក់​ព័ន្ធ​​​ជនសង្ស័យក្នុងបទល្មើស​នេសាទមុន​ពេល​​​មាន​​​​បញ្ជារបស់​លោកនាយក​រដ្ឋមន្ត្រី៕ ប្រែសម្រួលដោយសោមសារុន

តុលាការ​បន្តដោះលែងអ្នកទោសពាក់​ព័ន្ធបទល្មើស​តូចតាច​ ខណៈដែល​អនុក្រឹត្យឲ្យលុប​ចោល​ឡូត៍នេសាទ

ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់​ពី​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​ប្រកាស​ឲ្យ​លើកលែង​ទោស​ទូទៅ​ដល់​ជនសង្ស័យ​ និងទណ្ឌិតទាំងអស់ដែល​បាន​ជាប់​ពន្ធ​នា​គារ​​ ពី​បទល្មើស​នេសាទ​តូចតាច​នោះ​ កាល​ពី​ម្សិល​មិញ​លោកនាយក​រដ្ឋ​មន្ត្រីបាន​ចុះ​ហត្ថ​លេខា​ឲ្យអនុក្រឹត​្យមួយ​ចូលជា​ធរមានដើម្បី​បិទ​​ឡូត៍នេសាទពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស។ កាលពីខែ​មុនលោក​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ លោក​នឹង​លុបចោល​ឡូត៍​នេសាទ​​ទាំង​អស់​ ដើម្បី​បង្កើន​បរិមាណត្រី​សម្រាប់​ប្រជានេសាទ​ដែល​នេសាទ​សម្រាប់​ទប់ទល់​ជីវភាព។ នៅ​ក្នុង​អនុក្រឹត្យ​មួយមាន​៨​មាត្រា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ម្សិល​មិញ ​លោក​ ហ៊ុនសែន​ បាន​បញ្ជាឲ្យ​លុប​ចោលឡូត៍នេសាទជាបន្ទាន់នៅ​ក្នុង​ខេត្ត​បាត់​ដំបងសៀម​រាបពោធិ៍សាត់​ កំពង់​ឆ្នាំងនិង​​ខេត្ត​កំពង់​ធំ។ឡូត៍នេសាទ​នៅ​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យត្រូវ​បញ្ជាឲ្យ​លុបចោលនៅ​ថ្ងៃ​ទី​១០ខែ​មេសា។ ក្រុមព្រះរាជអាជ្ញាអម​សាលាដំបូងខេត្ត​ដែលបានអនុវត្តតាម​ការ​ប្រកាសរបស់​លោកហ៊ុនសែនឲ្យមាន​ការ​លើក​លែងទោសនេះបាន​និយាយកាល​ពី​ម្សិល​មិញ​ថាពួកគេ​កំពុង​បន្ត​ដោះលែង​ជន​សង្ស័យ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​នេសាទ។ លោកពេញវិបុលព្រះរាជ​អាជ្ញាអមសាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ បានលើក​ហេតុផល​ថា"តុលាការ​បាន​ដោះលែង​ជន​សង្ស័យទាំងអស់​ ដែល​ជាប់​ពាក់​ព័ន្ធនឹង​ការ​នេសាទ​ខុសច្បាប់​ ពីព្រោះ​សម្តេចហ៊ុនសែនបានប្រកាស​លុប​ចោល​ឡូត៍នេសាទ​ ហើយជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស ​​នៅក្នុង​តំបន់​ឡូត៍នេសាទទាំង​នោះ"។ ក្រុម​អ្នក​ជំនាញផ្នែកច្បាប់ ​បាន​សម្តែង​កង្វល់​ជុំវិញ​ការ​លើក​លែង​ទោស​នេះដោយ​លើក​ឡើង​ថាការលើក​លែង​ទោសបែបនេះ​ផ្ទុយ​ពី​នីតិវិធី​​ផ្លូវ​ច្បាប់​ ហើយ​វា​ទំនងជា​ការ​ខិតខំរបស់​រដ្ឋាភិបាល​ ដើម្បីធ្វើ​ឲ្យ​មាន​ការ​គាំ​ទ្រកាន់​តែ​ច្រើន​ពី​សាធារណ​ជន​អំឡុងពេល​បោះឆ្នោត។ ទោះ​​​ជា​​​យ៉ាង​​​ណាកាលពីម្សិលមិញ​ព្រះរាជអាជ្ញា​នានា​បានបន្តអះអាង​ថាគ្មានអ្វី​ទាស់​ខុស​ទេ​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រីបញ្ជាឲ្យ​តុលាការ​ដោះលែង​អ្នក​ទោស​​បទល្មើស​នេសាទនោះ។ លោកវិបុលដែល​បាន​ដោះលែង​ជនសង្ស័យ​ប្រាំបួន​នាក់​ ឲ្យ​នៅក្រៅឃុំ​កាល​ពីម្សិល​មិញហើយ​បាន​បញ្ជូន​ជន​សង្ស័យ​ពីរនាក់​ទៀត​ទៅកាត់​ក្តី​លឿនៗ​និង​ត្រូវ​បាន​ដក​ការ​ចោទ​ប្រកាន់​ភ្លាមៗ​ដែរនោះ​...

លោក ជា មុនី ប្រឈម​​នឹង​ការ​សាក​សួរ​ដោយ​តុលាការ​ជុំ​វិញ​​កូដកម្ម​របស់កម្ម​ករ​កាត់ដេរ

មន្ត្រី​សហជីព​បាននិយាយថាកាលពី​ម្សិល​​​មិញ​ សាលា​ដំបូង​ខេត្តកំពង់​ឆ្នាំងបាន​សាក​សួរលោកជាមុនី​ ប្រធាន​សហជីព​សេរី​កម្មករ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​លោក​​​ពី​បទ​ញុះ​ញង់កម្មករ​ ដែល​ត្រូវ​បាន​ប្តឹង​ដោយ​រោង​ចក្រ​កាត់ដេរ​មួយ​របស់ក្រុម​ហ៊ុន M&V International Manufacturing Ltd។ លោកជាមុនីបាន​មាន​ប្រ​សាសន៍​​ថាសាលា​​ដំបូង​បានសាក​សួរ​រូបលោកនិងអ្នក​​​តំណាង​សហជីព​សេរីកម្មករ​ពីររូប​ផ្សេង​ទៀតគឺលោក ម៉ាន់សេងហាក់ និងលោកឃឹមចំណានដែលត្រូវរោង​​​ចក្រ​​​កាត់ដេរ​ M&V ចោទ​ប្រ​កាន់​ពីបទញុះញង់បទប៉ុនប៉ង​ធ្វើឲ្យខូចខាត​ផលប្រយោជន៍​ និងបទ​ដឹក​នាំ​កូដកម្ម​​ខុសច្បាប់​​មួយ​កាល​ពី​​ខែតុលា។​ លោកជាមុនី ​បានបន្តថា​ “​ការចោទ​ប្រកាន់​ទាំង​​នេះ​គឺមិនត្រឹមត្រូវ​ទេ”។លោក​បាន​បដិ​​​សេធថាលោក​មិនបាន​ញុះញង់​កម្មករ​កម្ម​ការិនី​ឲ្យ​ធ្វើ​កូដ​កម្ម​នោះ​​​ឡើយ​​​ហើយ​បាន​មាន​​​​ប្រ​សាសន៍ថាក្រុម​ហ៊ុន​ប្តឹងរូប​លោក​គឺខុសហើយ។​ លោក​បាន​មាន​ប្រ​សាសន៍ថា“កម្ម​ករកម្មការិនី​​​បាន​ធ្វើ​កូដ​កម្ម​នោះ​ដោយ​ខ្លួនឯងពីព្រោះ​ពួកគេ​មិនពេញចិត្ត​​នឹង​ថៅកែ​រោង​​​ចក្រដែល​តែងតែ​រំលោភ​សិទ្ធិ​កម្ម​ករ។​វា​ជា​ពាក្យ​បណ្តឹង​​មួល​បង្កាច់​ការ​ពិត”។​ លោកសេង​ហាក់ ​បាន​មាន​ប្រសា​សន៍​​ថា“ខ្ញុំគិតថាក្រុមហ៊ុន​នេះ​ដាក់​ពាក្យ​​ប្តឹង​​​ពួក​​​យើងដោយ​សារ​តែ​​ពួកគេ​មានបំណង​គំរាម​កំហែង​សេរីភាព​​នៃ​ការ​បញ្ចេញ​មតិនិងសិទ្ធិដែល​មានចែង​ក្នុងច្បាប់”។ លោក​បានបន្ត​ថា“យើង​យល់ថាវាគឺ​ជា​​​ការ​ព្រមាន​​​មួយ​មកលើ​សហជីព​របស់​យើងដែលតែងតែទាមទារ​សិទ្ធិ​សេរីភាព​​ជូន​កម្មករ ​កុំឲ្យមានការ​គាបសង្កត់និង​ការកេងប្រវ័ញ្ចពី​សំណាក់​ក្រុមហ៊ុន ​និង​ដោយ​សារ​តែ​ពួកគេ​ចង់​បញ្ឈប់​ពួកយើង​មិនឲ្យ​ប្រឆាំង​នឹង​​​ពួកគេ”។ លោកយិនណាក់ប្រធាន​រដ្ឋបាល​​នៅ​រោង​ចក្រ​ ​M&V បាននិយាយថាលោក​បាន​​​ដាក់ពាក្យ​បណ្តឹង​នេះ​​ជួស​មុខ​ឲ្យលោកស៊ីជីន ​ជា​ជាតិ​ចិនដែល​ជា​ថៅកែ​រោង​ចក្រ​នេះ​កាលពីថ្ងៃទី២៤ខែតុលា។លោក​​​បានអះអាង​​​ថាលោកជាមុនី​ និង​អ្នក​ក្រោម​បង្គាប់​របស់​​​លោកបាន​ញុះ​ញង់​ឲ្យកម្មករ​ធ្វើកូដកម្ម​​​កាល​ពី​ចន្លោះ​​ថ្ងៃទី៥ដល់​ថ្ងៃទី១០ខែ​តុលា​ ដែល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​ចំណូល​ជាច្រើន។ លោក​...

ជនជាប់ឃុំ​ក្នុង​បទ​ល្មើស​នេសាទត្រូវ​បាន​ដោះ​លែង​តាម​បញ្ជា​

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​​​​ពី​ការលើក​លែង​ទោស​ដល់​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ និង​ចាប់​ដាក់​​ពន្ធនាគារ ដោយសារ​បទ​ល្មើស​នេសាទ​​នោះ ក្រសួង​យុត្តិធម៌​បាន​ឆ្លើយ​តប​ និង​បាន​ដោះ​លែងជន​សង្ស័យ​ជា​ច្រើន​នាក់ ពី​ពន្ធនាគារ​ខេត្ត នៅ​ទូ​ទាំង​​ប្រទេស​រួចហើយ។    ទោះជាយ៉ាង​ណា​ ក្រុម​អ្នក​វិភាគ​ឯក​រាជ្យ​បាន​និយាយថា បទ​បញ្ជា​នេះ​ខុស​ប្លែក​ពីធម្ម​តា​និង​បង្ហាញ​ឲ្យ​ឃើញអំ​ពី​ឥទ្ធិ​ពល​របស់​រដ្ឋា​ភិបាល​មក​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​ទៅ ​វិញទេ។   អ្នក​វិភាគ​ទាំង​នេះ​​បាន​និយាយ​ថា ការ​លើក​លែង​ទោសក្នុង​​បទ​ល្មើស​នេសាទ​ ដែល​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​​នោះ​​ទំនង​ជា​ការ​ប៉ុនប៉ងរក​ការគាំទ្រផ្នែកនយោ​បាយ​នៅ​ពេល​បោះ​ឆ្នោត​ហើយ។ លោក ទី​ សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប បាន​និយាយ​ថា លោក​ ហ៊ី សុភា រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​បានធ្វើដំណើរ​មកកាន់​ខេត្ត​​របស់​លោក កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ ហ៊ុន​ សែន បាន​ប្រកាស​​អំពី​ការ​លើក​លែង​ទោសនេះ ដើម្បី​ណែ​នាំ​ឲ្យ​ព្រះ​រាជ​អាជ្ញា​ និង​តុលាការ​​ដោះ​លែង​មនុស្សទាំងអស់​ដែល​ជាប់ឃុំ​ ​ពី​បទល្មើស​នេសាទ​។ លោក​ ទី សុវិនថាល់  បាន​និយាយ​ថា​​តុលា​ការ​បាន​បើក​ “សវនាការ​” ទ្រង់​ទ្រាយ​ធំ​មួយភ្លាមៗកាលពី​ម្សិល​មិញ ដែល​នៅ​ក្នុង​នោះ​បាន​សម្រេចថា ​អ្នក​នេសាទ​ក្រី​ក្រ​១៧​នាក់​មិន​មាន​ពិរុទ្ធ​ភាព​ទេ  ហើយ​ដោះលែង​ពួក​គេ​ចេញ​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​​អាសន្ន។ បុរស​ម្នាក់​ទៀត​ ដែល​ត្រូវ​បានកាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ល្មើស​នេសាទ ​ក៏​ទទួល​បា​ន​ការ​ដោះ​លែង​ផង​ដែរ​។ លោក​ ទី​ សុវិនថាល់  បាន​និយាយ​ថា ​“តុលាការ​ជួយ​ប្រជាជន​ក្រីក្រ​តាម​សំណើ​របស​់លោក ហ៊ុន សែន ដែលស្នើ​ឲ្យ​ដោះ​លែង​ពួកគេ​។ លោក​បាន​ថ្លែង​បន្ថែម​ថា ការ​ប្រោសព្រះ​រាជទាន​លើកលែង​ទោស​ដោយ​ឡែក​​មួយ​ទៀត​​ ត្រូវ​បាន​រៀប​ចំ​ ឡើង​សម្រាប់​​ជន​ដែល​ត្រូវ​បាន​​កាត់​ឲ្យ​ជាប់​ទោស​ក្នុង​បទ​ល្មើស​នេសាទ​។ លោក​បាន​ថ្លែងថា មិន​មាន​អ្វី​ខុស​ប្លែកទេ​ ការដែល​តុលាការ​អនុវត្ត​បទ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗនោះ។ “​បើ​ទោះបី​ជាសម្តេច​​ ហ៊ុន សែន​ ចេញ​បញ្ជា​ក៏ដោយ​ ក៏​យើង​នៅ​តែ​បើក​សវ​នាការ​ដែរ។ យើ​ងមិន​បាន​បំពាន​ច្បាប់​ទេ។ យើង​ធ្វើតាម​នីតិវិធី​ ” ។ នៅក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់​ធំ​វិញ​ តុលាការ​ និង​ព្រះរាជ​អាជ្ញា​ក៏បង្ហាញ​ផង​ដែ​រ​នូវ​ការ​លើ​ក​លែង​ទោស​ជា​បន្ទាន់​ដល់​អ្នក​ដែល​បានជាប់​ឃុំ​ពីបទ​ប្រើ​ប្រាស់​មធ្យោ​បាយ​នេសាទខុស​ច្បាប់​ ដូចជា​ការ​ឆក់​ត្រី​ជា​ដើម​។ លោក​ ប៉ែន សារ៉ាត់ ព្រះរាជ​អាជ្ញា​អម​សាលា​​ដំបូង​ខេត្ត​កំពង់ធំ បាន​និយាយ​ថា​ “យើង​​ដោះ​លែង​ឲ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ​ ក៏​ព្រោះ តែ​បទល្មើសទាំង​នេះ​ជា​បទ​ល្មើស​​តូចតាច​ ហើយ​​ពួក​គេ​គឺ​ជា​ប្រជាជន​ក្រី​ក្រ”។ លោក​បាន​ថ្លែង​​ថា ជន​សង្ស័យ​១១នាក់​ ដែល​កំពុង​រង់​ចាំ​ឡើង​​សវនាការ​កាត់​ទោសនោះ​ ក៏​ត្រូវ​បាន​ដោះ​​លែង​ដែរកាលពី​ម្សិល​មិញ​។ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ លោក​ព្រះរាជ​អាជ្ញា​ តន់ សីហតេជះ ក៏បាន​និយាយ​ដែរ​ថា​ មនុស្ស​១១នាក់ ដែល​ជាប់​សង្ស័យ​ក្នុង​បទ​ល្មើស​នេសាទ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។ ​លោក​បាន​ថ្លែង​ថា “យើង​បាន​ដោះ​លែង​​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោយពី​មាន​សំណើ​របស់​សម្តេច​ ហ៊ុន សែន”។លោក ក៏​បាន​អះ​អាង​ដែរ​ថា លោក​ និង​តុលាការគឺ“​ឯករាជ​្យ​​” ​មិនស្ថិត​ក្រោម​អំណាច​លោក​ ហ៊ុន សែន ទេ  ហើយ​បាន​ “ធ្វើតាម​នីតិវិធី​ច្បាប់​” នៅ​ក្នុង​ការ​ដោះ​លែងនេះ។ កាលពី​ថ្ងៃ​សៅរ៍ លោក​ ហ៊ុន សែន បាន​​ប្រកាសថា លោក​លើក​លែង​ទោស​ដល់​ជន​​សង្ស័យ​ ឬ​ទណ្ឌិត​ក្នុ​ងបទ​ល្មើស​ប្រើ​ប្រាស់​មធ្យោបាយ​នេសាទ​ខុស​ច្បាប់​។  ទោះ​ជា​​យ៉ាង​ណា ការ​ដោះ​លែង​នេះ​មិន​ធ្វើ​ឡើង​ចំពោះអ្នក​ជាប់ឃុំ​ក្នុង​បទ​ល្មើស​​នេសាទ​ធ្ងន់​ធ្ងរ​ ដូច​ជាការ​កាប​់ឆ្កា​រព្រៃ​លិច​ទឹក​ដោយខុស​ច្បាប់​​នោះឡើយ។ វិធាន​ការ​នេះ​ធ្វើ​ឡើង​ក្រោយពី​មាន​​ការ​សម្រេច​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បិទឡូត៍​នេសាទ​ពាណិជ្ជកម្ម​ទាំងអស់នៅ​តាម​បឹង​ទន្លេសាប​។ លោក​ សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិកម្ពុជា​​បាន​និយាយថា ព្រះ​រាជ​អាជ្ញា​អាច​ដក​ការ​ចោទ​ប្រកាន់​ពី​អ្នក​ជាប់​ឃុំ​បណ្តោះ​អាសន្ន​បាន​ ប៉ុន្តែ​ការ​ប្រោស​ព្រះ​រាជទានលើក​លែងទោស​សម្រាប់​តែ​ទណ្ឌិត​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​ដោយ​  ឌឿង​ សាវតាោក  សុក  សំអឿន បាន​និយាយ​ថា ទោះ​​ជាយ៉ាង​ណា វាមាន​ភាព​ “​ខុស​ប្លែក​ពី​ធម្មតា​” ដែល​រដ្ឋាភិបាល​ផ្តល់​ការ​លើក​លែង​ទោសទូទៅ​បែប​​នេះ។  លោក​បាន​ថ្លែង​ថា “​វាប្រហែល​ជា​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ខ្លះហើយ ព្រោះការ​យក​មនុស្ស​មក​កាត់​ទោស​ពី​បទ​ល្មើស​តូចតាច​នោះ មិន​មែន​ជា​ការល្អ​ទេ”៕ ប្រែ​សម្រួល​ដោយ​  ឌឿង​ សាវតា