Wednesday, November 13, 2019
Home Authors Posts by Kuch Naren

Kuch Naren

864 POSTS 0 COMMENTS
Reporter

ខណៈ​​​ការបូក​​​សរុប​​​​​​មាន​​​ការ​​​យឺ​​​ត​​​យ៉ាវ​​​​​​ CPP និង​​​CNRP​​​ អះអាង​​​ពី​​​ជ័យ​​​ជម្នះ​​​ក្រោម​​​ហេតុ​​​ផល​​​ផ្សេងៗ​​​គ្នា​​​

ដោយការបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃ អាទិត្យ មានភាពយឺតយ៉ាវដោយសារបញ្ហាអីុនធឺណិត នោះ គណបក្សនយោបាយធំៗទាំងពីរបានផ្តល់លទ្ធផលស្រដៀងគ្នា ប៉ុន្តែហេតុផលខុសគ្នាកាលពីម្សិលមិញលើបញ្ហាថា តើគណបក្សមួយណាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត ដែលមានប្រជាពលរដ្ឋ ៧លាននាក់ បានចូលរួមជាតួលេខដែលច្រើនជាងសេចក្តីរាយការណ៍ដំបូងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣០០.០០០នាក់ ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាននិយាយថា ការពន្យារពេលចេញលទ្ធផលគឺមកពីអីុនធឺណិតមានបញ្ហានៅតាមការិយាល័យខ្លះក្នុងចំណោមការិយាល័យបោះឆ្នោត ២២.១៤៨ កន្លែង ដោយលើកឡើងថា  គ.ជ.បមិនអាចប្រកាសលទ្ធផលសម្រាប់ឃុំសង្កាត់ទាំងមូលបានទេ ប្រសិនបើមិនទទួលបាលលទ្ធផលដែលមានការបញ្ជាក់ពីការិយាល័យបោះឆ្នោតនីមួយៗនោះ ។ ខណៈលោក ហង្ស ពុទ្ធា បានលើកឡើងថា លោកសង្ឃឹមថា លទ្ធផលឆ្នោតនឹងបូកសរុបបញ្ចប់កាលពីម្សិលមិញនោះ គណបក្សធំៗទាំងពីរហាក់ដូចជាមានការសន្និដ្ឋានផ្ទាល់ខ្លួនរួចជាស្រេច ។ ផ្អែកលើទិន្នន័យប្រមូលដោយអ្នកអង្កេតការណ៍បោះឆ្នោតរបស់ខ្លួន គណបក្សសង្គ្រោះ...

ភរិយាសព​​​កង​​​រក្សាសន្តិភាព​​​​ដែល​ស្លាប់ដោយ​​​គ្រុន​​​ចាញ់​​​ទទួល​​​បាន​​​សំណង

ភរិយាសពកងរក្សាសន្តិភាពអង្គការសហប្រជាជាតិម្នាក់មកពីប្រទេសកម្ពុជា ដែលបានស្លាប់ដោយសារឆ្លងជំងឺគ្រុនចាញ់កាលពីខែ មករា នោះ កាលពីម្សិលមិញទទួលបានសំណងពលីជាទឹកប្រាក់ចំនួន ៧០.០០០ ដុល្លារ ពីអង្គការសហប្រជាជាតិ ។ លោក លុយ ប៊ុនឡុង ទាហានកងយោធពលខេមរភូមិន្ទ បានឈរជើងក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (CAR) កន្លែងដែលកងរក្សាសន្តិភាពបួនរូបទៀតមកពីប្រទេសកម្ពុជាដែរត្រូវបានសម្លាប់អំឡុងការស្ទាក់វាយកាលពីថ្ងៃទី ៨ ខែ ឧសភា ដោយក្រុមឧទ្ទាមប្រដាប់អាវុធ ។ វរសេនីយ៍ត្រីរូបនេះត្រូវបានបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅប្រទេស រវ៉ាន់ដា ដើម្បីព្យាបាលជំងឺគ្រុនចាញ់ ប៉ុន្តែបានស្លាប់បន្តិចក្រោយមក ។ នៅពិធីមួយកាលពីម្សិលមិញក្នុងរាជធានីភ្នំពេញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានប្រគល់ស្រោមសំបុត្រដល់អ្នកស្រី សួង...

CNRP ថា ការ​ស្ទង់មតិ​​ និង​សន្ទុះ​ហែក្បួន​ឃោសនា​ ធ្វើ​ឱ្យ​ខ្លួន​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​បោះ​ឆ្នោត​

ការស្ទង់មតិមួយដែលត្រូវបានចែកចាយទៅគណបក្សនយោបាយធំៗកាលពីដើមឆ្នាំនេះបង្ហាញថា លោក កឹម សុខា ប្រធានគណបក្សប្រឆាំងបានព្យាករថា គណបក្សសង្គ្រោះជាតិនឹងទទួលបានសំឡេងឆ្នោត ៦០ ភាគរយ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃអាទិត្យនេះ នេះបើយោងតាមការទម្លាយឱ្យដឹងពីអ្នកនាំពាក្យគណបក្ស ។ ធ្វើឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការគំាទ្រលទ្ធិប្រជាធិបតេយ្យដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាមេរិក និងដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២ មក ការស្ទង់មតិនេះមិនបានលើកឡើងដោយផ្ទាល់អំពីនយោបាយឡើយ ។ ផ្ទុយមកវិញ អ្នកឆ្លើយត្រូវបានសួរថា តើពួកគេយល់ថាប្រទេសនេះកំពុងដើរលើទិសដៅត្រឹមត្រូវ...

លោកនាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន​ បន្ត​​​វាយប្រហារគណបក្ស​សង្គ្រោះជាតិ​​​ខ្លាំង​​ៗ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដាច់ខាតត្រូវតែឈ្នះក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ ដើម្បីកុំឲ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ហើយថា លោកសុខចិត្ត"កម្ចាត់ចោល១០០ ឬ២០០នាក់" ដើម្បីទប់ស្កាត់ការផ្តួលរំលំរូបលោក។ អំឡុងពេលថ្លែងសុន្ទរកថារយៈពេល៣ម៉ោងនៅចំពោះមុខអ្នកចូលរួមជាង៤.០០០នាក់ក្នុងពិធីសំណេះសំណាលជាមួយគ្រិស្តបរិស័ទនៅកម្ពុជានៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោក ហ៊ុន សែន បានបន្តប្រើប្រាស់វោហារសាស្ត្រដែលលោកធ្លាប់ប្រើពីមុនមកដើម្បីព្រមានពីការគ្រោះថ្នាក់នៃការប្តូររបប។ លោកបានថ្លែងទៅកាន់អ្នកចូលរួមថា "ដើម្បីធានាសន្តិភាព និងដើម្បីបន្តការអភិវឌ្ឍជម្រើសតែមួយគត់គឺថា គណបក្សប្រជាជនកម្ពុជាដាច់ខាតត្រូវតែឈ្នះឆ្នោតគ្រប់ដំណាក់កាល"។ បន្ទាប់មកលោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គាំទ្រលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិដែលនៅពេលថ្មីនេះបានគំរាម "វាយបំបែកធ្មេញ" អ្នកប្រឆាំងដែលជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា និងគាំទ្រលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៅក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ "បដិវត្តន៍ពណ៌"។ លោកថ្លែងថា "សុំកុំបន្ទោស ទៀ បាញ់ កុំបន្ទោស ប៉ុល សារឿន ពីការធ្វើសេចក្តីថ្លែងការណ៍ក្នុងការប្រឆាំងបដិវត្តន៍ពណ៌"។ លោកបានថ្លែងមុនពេលធ្វើការព្រមានធ្ងន់ៗចំពោះអ្នកដែលប៉ុនប៉ងធ្វើបដិវត្តអហិង្សាថា "ទង្វើណាក៏ដោយ ដែលនាំទៅដល់ការផ្តួលរំលំគឺជាទង្វើដែលត្រូវតែបង្ក្រាបដាច់ខាតតែម្តង គ្មានការអត់ឱនទេ"។ លោកបានថ្លែងបន្តថា "ដើម្បីធានាជីវិតមនុស្សរាប់លាននាក់ យើងសុខចិត្តកម្ចាត់ចោល១០០-២០០នាក់ ព្រោះយើងធ្លាប់បានឃើញនូវអតីតកាលដ៏ឈឺចាប់របស់យើងរួចស្រេចទៅហើយ"។ បន្ទរតាមការលើកឡើងរបស់មន្ត្រីស្មោះស្ម័គ្រនឹងគណបក្សកាន់អំណាចទាំងពីររូបនេះ លោកនាយករដ្ឋមន្ត្រីបានព្រមានថា លោកបាន...

កឹម សុខា ៖ CPP ធ្វើ​កំណែទម្រង់​​​ប្រាក់​​បៀវត្សរ៍​​​ និង​អគ្គិសនី​តាមCNRP

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា អ្នករិះគន់ដែលនិយាយថា កម្មវិធីនយោបាយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិមិនប្រាកដនិយមនោះ គួរតែពិនិត្យមើលការអនុវត្តរបស់គណបក្សកាន់អំណាចនៅក្នុងការបញ្ចុះតម្លៃអគ្គិសនី និងការដំឡើងបៀវត្សរ៍ដល់មន្ត្រីរាជការ និងទាហានជាបញ្ហាដែលគណបក្សប្រឆាំងបានលើកឡើងអំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ។ មានប្រសាសន៍នៅការជួបជុំមួយអំឡុងពេលធ្វើយុទ្ធនាការឃោសនានៅក្នុងខេត្តបាត់ដំបង លោក កឹម សុខា បានផ្ដាំផ្ញើទៅកាន់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមិនជឿថាគណបក្សប្រឆាំងមានសុភនិច្ឆ័យនយោបាយ ឬផ្ដល់មូលនិធិដើម្បីបំពេញតាមការសន្យារបស់ខ្លួន ដោយការផ្ដល់ថវិកាដល់ឃុំ សង្កាត់ នីមួយៗយ៉ាងតិច៥០០.០០០ដុល្លារក្នុងមួយឆ្នាំ ជាសំណើដែលនឹងចំណាយថវិកាយ៉ាងហោចណាស់ក៏៨២៣លានដុល្លារដែរ។ លោក កឹម សុខា បានមានប្រសាសន៍ថា គណបក្សកាន់អំណាចបានច្រានចោលផែនការឆ្នាំ២០១៣របស់គណបក្សប្រឆាំងក្នុងការដំឡើងប្រាក់បៀវត្សអប្បបរមាដល់មន្ត្រីរាជការ និងទាហានឱ្យដល់១លានរៀល ឬប្រហែល២៥០ដុល្លារក្នុងមួយខែ។ លោក កឹម សុខា បានប្រាប់អ្នកគាំទ្រថា...

សាកសពកង​រក្សា​សន្តិភាព​​កម្ពុជា​​​​កំពុង​បញ្ជូន​មក​​​កាន់​កម្ពុជា​​​វិញ​​ក្រោយ​ពី​ស្លាប់​នៅ​អាហ្វ្រិក​កណ្ដាល​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា កម្ពុជានឹងបញ្ជូនមន្ត្រីមួយក្រុមពីក្រសួងការពារជាតិដើម្បីស៊ើបអង្កេតករណីវាយប្រហារមួយដែលបានសម្លាប់ទាហានកម្ពុជាបួននាក់ស្ថិតក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបំពេញបេសកកម្មនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (CAR)។ សាកសពកងរក្សាសន្តិភាពទាំងបួននាក់ដែលបានស្លាប់ក្នុងហេតុការណ៍ពួនស្ទាក់បាញ់ប្រហារមួយកាលពីថ្ងៃច័ន្ទ នឹងមកដល់មាតុប្រទេសវិញក្នុងរយៈពេលពីរសប្ដាហ៍ នេះបើយោងតាមគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានដកស្រង់ប្រសាសន៍របស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ លោក ឈុំ សុជាតិ បានមានប្រសាសន៍ថា "សាកសពទាំងនោះត្រូវបានយកចេញពីកន្លែងកើតហេតុទៅកាន់មូលដ្ឋានកងកម្លាំងរបស់អង្គការសហប្រជាជាតិ ដើម្បីទទួលការគោរព មុនពេលបញ្ជូនមកកម្ពុជា"។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា លោកមិនបន្ទោសអង្គការសហប្រជាជាតិទេចំពោះការស្លាប់របស់ទាហានកងរក្សាសន្តិភាពទាំងនេះ ហើយបានប្ដេជ្ញាបន្តបញ្ជូនទាហានទៅកាន់តំបន់គ្រោះថ្នាក់នានាក្នុងពិភាពលោក។ លោកបានថ្លែងទៅកាន់អ្នកចូលរួមពិធីអបអរសាទរខួប១០ឆ្នាំនៃទិវាអតីតយុទ្ធជនធ្វើនៅកោះពេជ្រ  រាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញថា "ខ្ញុំយកឱកាសនេះបញ្ជាក់ជូនទៅអង្គការសហប្រជាជាតិថា កម្ពុជានឹងបង្កើនការខិតខំរបស់ខ្លួនដើម្បីបញ្ជូនកម្លាំងបន្តទៅជួយបណ្ដាប្រទេសជាមិត្ត"។ លោកបានលើកឡើងទៀតថា "យើងមិនចុះចាញ់ចំពោះអំពើភេរវកម្ម ហើយយើងក៏មិនចុះចាញ់ជាមួយនឹងការរំលោភបំពានណាក៏ដោយចុះ"។ ទាហានកងរក្សាសន្តិភាពកម្ពុជា ម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រយុទ្ធគ្នា។ ទាហានកងរក្សាសន្តិភាពកម្ពុជាបីនាក់ទៀតបានបាត់ខ្លួនអំឡុងការវាយប្រហារនោះ  ហើយត្រូវបានរាយការណ៍ថាបាត់បង់ជីវិតកាលពីម្សិលមិញ ដែលអង្គការសហប្រជាជាតិនិយាយថា ទ ំនងជាស្នាដៃរបស់កងជីវពលគ្រីស្ទៀន (គ្រិស្តសាសនិក)។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "យើងបញ្ជាក់ជាផ្លូវការថា ទាហានរបស់យើងបានaពលីហើយ ហើយសាកសពពួកគេត្រូវបានរកឃើញហើយ។ សាកសពទាំងនោះរកឃើញនៅចម្ងាយប្រហែល២គីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នាដំបូង ដូច្នេះបងប្អូនរបស់យើងប្រហែលជាត្រូវគេចាប់បាន  ហើយសម្លាប់តាមក្រោយ"។ លោកបានបញ្ជាក់ថា ទាហានទាំងបីនាក់ដែលត្រូវបានបញ្ជាក់ថាស្លាប់កាលពីម្សិលមិញមានដូចជា អនុសេនីយ៍ត្រី ស៊ាង នរិន្ទ ពលបាលឯក មុំ តុលា និងលោក ម៉ៅ អេង ដែលជាបុគ្គលិកពេទ្យ។ លោកមានប្រសាសន៍ទៀតថា ទាហានកងរក្សាសន្តិភាពកម្ពុជា ម្នាក់ទៀតឈ្មោះ...

ទាហាន​កង​​​រក្សា​សន្តិភាព​​​​​ខ្មែរ​ម្នាក់​​​បាត់បង់ជីវិត និង​បី​នាក់​ទៀត​​កំពុង​បាត់ខ្លួននៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ទាហានកងរក្សាសន្តិភាពអង្គការសហប្រជាជាតិម្នាក់ទៅពីប្រទេសកម្ពុជា បានបាត់បង់ជីវិតក្នុងហេតុការណ៍ពួនស្ទាក់បាញ់ប្រហារមួយនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីម្សិលមិញ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវសុំឱ្យដោះលែងទាហានដែលកំពុងបាត់ខ្លួនបីនាក់ទៀតដោយសុវត្ថិភាព។ លោកបានមានប្រសាសន៍ថា " ស្នើឱ្យអង្គការសហប្រជាជាតិដែលជាអ្នកទទួលខុសត្រូវ យកចិត្តទុកដាក់ធានាការពារអាយុជីវិតពលរដ្ឋកម្ពុជា"។ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានលើកឡើងថា កាលពីថ្ងៃច័ន្ទ ជនវាយប្រហារបានប៉ុងប៉ងរំដោះគ្នីគ្នារបស់ខ្លួនដែលត្រូវបានចាប់ឃុំខ្លួនដោយកងកម្លាំងម៉ារ៉ុក ដែលធ្វើការជាមួយទាហានកម្ពុជា។ អំឡុងពេលថ្លែងសុន្ទរកថានៅខេត្តត្បូងឃ្មុំ លោក ហ៊ុន សែន បានលើកឡើងថា "យើងមានការសោកស្ដាយមួយដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះដើម្បីចូលរួមមរណទុក្ខចំពោះកងកម្លាំងរបស់យើងដែលកំពុងស្ថិតនៅអាហ្វ្រិកកណ្ដាល ការពារឱ្យកងកម្លាំងរបស់ម៉ារ៉ុក...ត្រូវពួកឧទ្ទាមវាយប្រហារ...

លោក​​​ ហ៊ុន សែន វាយ​​​ប្រហារ​​​គូ​​​ប្រជែង​​​ពេល​​​រៃអង្គាស​​​​​​ជួយ​​​កាកបាទ​​​​​​ក្រហម​​​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយរឿងនយោបាយអំឡុងព្រឹត្តិការណ៍រៃអង្គាសប្រាក់ប្រចាំឆ្នាំសម្រាប់កាកបាទក្រហមកម្ពុជា ជាអង្គការអព្យាក្រឹត្យតែសម្បកក្រៅដែលភរិយារបស់លោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រើប្រាស់ពីមុនមកដើម្បីធ្វើ យុទ្ធនាការសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ ថ្លែងទៅកាន់អ្នកបរិច្ចាគមានទ្រព្យសម្បត្តិស្តុកស្តមជាច្រើន បន្ទាប់ពីភរិយារបស់លោកគឺលោកស្រី ប៊ុនរ៉ានី ដែលជាប្រធានកាកបាទក្រហមកម្ពុជានោះ លោក ហ៊ុន សែន បានឆ្លៀតឱកាសយកវេទិកានេះវាយប្រហារបញ្ឆិតបញ្ឆៀងទៅរកគណបក្សសង្គ្រោះជាតិ ដែលថ្នាក់ដឹកនាំរបស់ខ្លួនកំពុងចុះតាមសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីរៃអង្គាសប្រាក់សម្រាប់ការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "ហេតុផលដែលយើងរៃអង្គាសប្រាក់គឺដើម្បីជួួយជនរងគ្រោះ"។លោកបានថ្លែងបន្តថា "ហេតុផលដែលមនុស្សមួយចំនួនកំពុងធ្វើបុណ្យផ្កា និងរៃអង្គាសប្រាក់គឺដើម្បីជួយគណបក្សនយោបាយ"។ គណបក្សប្រជាជនកម្ពុជាត្រូវបានចោទប្រកាន់ជាយូរមកហើយថា បានយកឥទ្ធិពលនៃការគ្រប់គ្រងរបស់ខ្លួនលើកាកបាទក្រហមកម្ពុជាដើម្បីយកឈ្នះនិងកៀវគរការគាំទ្រសម្រាប់គណបក្សកាន់អំណាចរបស់ខ្លួន។ ពេលចែកជំនួយរបស់កាកបាទក្រហមកម្ពុជាដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តប៉ៃលិនកាលពីឆ្នាំ២០១៣ ស្របពេលប្រទេសកំពុងជួបការប្រឈមមុខដាក់គ្នាផ្នែកនយោបាយ ដោយសារលទ្ធផលដ៏ចម្រូងចម្រាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះ លោកស្រី ប៊ុន រ៉ានី  បានថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនថា មានតែគណបក្សប្រជាជនកម្ពុជារបស់ស្វាមីលោកស្រីទេដែលយកចិត្តទក្ខដាក់ចំពោះការខ្វះខាតរបស់ប្រជាពលរដ្ឋ។ លោកស្រីបានមានប្រសាសន៍នៅពេលនោះថា "ពេលមានទឹកជំនន់ ឬឧប្បត្តិហេតុផ្សេងៗណាមួយ ពុកម៉ែបងប្អូនបានឃើញហើយថា គ្មានគណបក្សផ្សេងមកជួួយពុកម៉ែបងប្អូននៅទីនេះទេ...គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដោយសារមន្ត្រីរាជការទាំងអស់ គឺសុទ្ធតែមន្ត្រីគណបក្សប្រជាជនកម្ពុជា"។ កាកបាទក្រហមកម្ពុជារៃអង្គាសប្រាក់បានរាប់លានដុល្លារ អំឡុងព្រឹត្តិការណ៍រៃអង្គាសប្រចាំឆ្នាំរបស់ខ្លួនពីអ្នកជំនួញធំៗ និងអ្នកនយោបាយនៅក្នុងប្រទេស ដែលភាគច្រើនជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសមាជិកជាន់ខ្ពស់នៅក្នុងគណបក្សនេះ។ ព្រឹត្តិការណ៍រៃអង្គាសប្រាក់នៅក្នុងឆ្នាំនេះរៃអង្គាសបានចំនួន១៣,៤លានដុល្លារ ស្ទើរតែស្មើនឹងទឹកប្រាក់ដែលរៃអង្គាសបានកាលពីឆ្នាំមុន។ កាលពីឆ្នាំមុន លោក ហុង ពីវ ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីឈរលេខរៀងលើគេក្នុងបញ្ជីអ្នកបរិច្ចាគប្រាក់ ហើយនៅក្នុងឆ្នាំនេះលោកបានបរិច្ចាគប្រាក់ចំនួន១,២៨លានដុល្លារ។ ក្រុមហ៊ុន Naga Corp ដែលទទួលបានសិទ្ធិផ្តាច់មុខពីរដ្ឋាភិបាលក្នុងការបើកកាស៊ីណូតែមួយគត់ក្នុងរាជធានី...

ចំនួន​អ្នក​សង្កេតការណ៍​​កើន​ឡើង​ខ្លាំង​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់

មនុស្សជាង២០.០០០នាក់បានចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ឯករាជ្យសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលខ្លីខាងមុខ ដោយនៅសល់តែ៣សប្ដាហ៍ទៀតប៉ុណ្ណោះនឹងដល់ថ្ងៃផុតកំណត់ចុះឈ្មោះ ហើយតួលេខនេះគឺច្រើនជាងដាច់ បើប្រៀបធៀបទៅនឹង៥ឆ្នាំមុន។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលនឹងដំណើរការការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះមានប្រសាសន៍ថា អ្នកសង្កេតការណ៍ឯករាជ្យជាង២០.៥៤០នាក់បានចុះឈ្មោះដើម្បីសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតចំនួន២២.០០០ការិយាល័យចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈមក។ ក្នុងនោះប្រហែល១០០នាក់មកពីបរទេស ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោកបានថ្លែងថា "អ្នកសង្កេតការណ៍បោះឆ្នោតគឺជាសាក្សីដ៏សំខាន់នៃដំណើរការបោះឆ្នោត ពីព្រោះពួកគាត់ឯករាជ្យ ដូច្នេះពួកគាត់អព្យាក្រឹតពីគណបក្សនយោបាយ ព្រមទាំងគ.ជ.ប.ផងដែរ"។ លោកគូសបញ្ជាក់ថា អ្នកសង្កេតការណ៍ត្រូវបានអនុញ្ញាតឱ្យឃ្លាំមើលដំណើរការបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោត ប៉ុន្តែមិនអាចអន្តរាគមន៍បានទេ ប្រសិនបើពួកគាត់ប្រទះឃើញភាពមិនប្រក្រតីណាមួយដែលអាចកើតមាន។ លោកបានមានប្រសាសន៍ទៀតថា "វាមានន័យថា ពួកគាត់មិនអាចធ្វើពាក្យបណ្ដឹង ឬធ្វើការតវ៉ាបានទេ ប្រសិនបើពួកគាត់មើលឃើញអ្វីមួយ ប៉ុន្តែពួកគាត់អាចរាយការណ៍បានតាមក្រោយ ហើយរៀបរាប់ពីអ្វីដែលបានកើតឡើងនៅការិយាល័យបោះឆ្នោតនេះ...

លោក កឹម សុខា ប្រាប់​​​អ្នក​​​គាំទ្រ​​​ថា សង្គ្រោះ​ជាតិ​ចង់​​​បាន​​​សន្តិភាព ​​​មិនមែន​​​សង្គ្រាម​​​

កាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សរបស់លោកចង់ឲ្យមានការផ្លាស់ប្តូរប្រកបដោយសន្តិវិធីតែប៉ុណ្ណោះ ដោយច្រានចោលការអះអាងម្តងហើយម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជាដែលថា ជ័យជម្នះនៅក្នុងការបោះឆ្នោតរបស់គណបក្សប្រឆាំងនឹងនាំសង្គ្រាមដល់ប្រទេសកម្ពុជានោះ។ លោក កឹម សុខា បានលើកឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញថា "យើងមិនធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈរដ្ឋប្រហារ សង្គ្រាម  បដិវត្តន៍ ឬទម្រង់អំពើហិង្សាផ្សេងៗជាដាច់ខាត"។ លោក កឹម សុខា បានលើកឡើងទៀតថាសមាជិកគណបក្សប្រឆាំងគ្មានបទពិសោធន៍ធ្វើសង្គ្រាម និងគ្មានអាវុធសម្រាប់បាញ់ទេ ហើយគ្មានជម្លោះជាមួយពលរដ្ឋខ្មែរផ្សេងៗទៀត ឬប្រទេសជិតខាងនោះឡើយ។ លោកបានមានប្រសាសន៍ថា "យើងមិនមែនទៅប្រយុទ្ធគ្នា ទៅវាយតប់គ្នា ឬឈ្លោះជាមួយនរណាម្នាក់នោះឡើយ ប៉ុន្តែ យើងកំពុងដើរឆ្ពោះទៅកាន់ការបោះឆ្នោត...សម្រាប់ ការផ្លាស់ប្តូរដោយវិជ្ជមាន"។ ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា កម្មវិធីនយោបាយរបស់គណបក្សប្រឆាំងមួយនេះកើតចេញពីបំណងសងសឹកនិងដើរតាមលំអានរបស់ខ្មែរក្រហម ដោយលើកឡើងនូវអ្វីដែលលោកអះអាងថា ជាការអះអាងម្តងហើយម្តងទៀតរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថា គណបក្សប្រឆាំងនឹងយកដីពីអ្នកមានចែកឲ្យអ្នកក្រ។ លោកបានសរសេរសារនៅក្នុងកម្មវិធីតេឡេក្រាមថា...