Saturday, September 21, 2019
Home Authors Posts by Kuch Naren

Kuch Naren

864 POSTS 0 COMMENTS
Reporter

លោក កឹម សុខា លើក​​​ឡើង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ភាគ​​​ច្រើន​​​ចង់​​​ឲ្យ​​​មាន ‘ការ​​​ផ្លាស់​​​ប្តូរ​​​ជា​​​វិជ្ជមាន’

កាលពីម្សិលមិញ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅតែលើកឡើងថា ពលរដ្ឋខ្មែរភាគច្រើនចង់បានការផ្លាស់ប្តូរនយោបាយ ជាការអះអាងដែលអ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកថា ជាការកុហក។ នៅក្នុងវីដេអូរយៈពេល៣នាទីដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនមុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ លោក កឹម សុខា បានលើកឡើងថា លោកជឿថា ប្រជាពលរដ្ឋខ្មែរចង់ឲ្យមាន "ការផ្លាស់ប្តូរជាវិជ្ជមាន"។ លោក កឹម សុខា ដែលបានទៅដល់ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីកាលពីម្សិលមិញក្រោយពេលបំពេញទស្សនកិច្ចនៅប្រទេសនូវែលសេឡង់ដើម្បីជួបជាមួយអ្នកនយោបាយ និងអ្នកគ្រាំទ្រគណបក្សសង្គ្រោះជាតិនោះបានមានប្រសាសន៍ថា "ដូច្នេះ ខ្ញុំសូមអំពាវ នាវដល់អ្នកដឹកនាំ និងអ្នកនយោបាយខ្មែរទាំង អស់ ទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ សូមប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតនាពេលខាងមុខនេះផ្តោតលើគោលនយោបាយរៀងៗខ្លួនដោយសន្តិវិធី ដើម្បី កសាងអនាគតកាលមួយដ៏ប្រសើរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើង"។ សុន្ទរកថានេះធ្វើឡើងស្របពេលគណបក្សសង្គ្រោះជាតិកំពុងស្ថិតក្នុងជំហរមិនប្រាកដប្រជាមុនការបោះឆ្នោតឃុំសង្កាត់ដ៏សំខាន់នៅខែមិថុនា។ ក្រសួងមហាផ្ទៃបានបដិសេធមិនទទួលស្គាល់អនុប្រធានថ្មីចំនួន៣រូបដែលគណបក្សប្រឆាំងបានជ្រើសរើសបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះបានលាលែងពីតំណែងកាលពីខែកុម្ភៈឡើយ។រដ្ឋាភិបាលអះអាងថា ដំណើរការនេះរំលោភលើបទបញ្ជាផ្ទៃក្នុងផ្លាល់ខ្លួនរបស់គណបក្សនេះ ខណៈគណបក្សប្រឆាំងបានចោទប្រកាន់គណបក្សកាន់អំណាចថា លេងល្បិចដ៏គំរក់ នៅមុនការបោះឆ្នោត។ ថ្មីៗនេះគណបក្សសង្គ្រោះជាតិក៏បានបោះបង់ចោលពាក្យស្លោកយុទ្ធនាការឃោសនា "ដូរមេឃុំបម្រើបក្ស...

មន្ត្រី​​ជាន់ខ្ពស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពន្យារ៣ឆ្នាំ​​ក្រោយ​​​អាយុ​ចូលនិវត្ត

សេចក្ដីព្រាងច្បាប់ថ្មីដែលអនុញ្ញាតឱ្យមន្ត្រីរាជការជាន់ខ្ពស់បន្តធ្វើការរហូតដល់៣ឆ្នាំបន្ថែមទៀតក្រោយដល់អាយុចូលនិវត្តនោះ ត្រូវបានបោះឆ្នោតអនុម័តនៅក្នុងរដ្ឋសភាកាលពីថ្ងៃសុក្រ  ទោះបីជាមានការរិះគន់ពីសមាជិកសភាគណបក្សប្រឆាំងមួយរូបថា វាអាចបើកផ្លូវសម្រាប់ការបន្តប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយមក៏ដោយ។ វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិនេះត្រូវបានស្នើឡើងដោយសមាជិកចំនួន២៩រូបកាលពីខែមករា។ ច្បាប់នេះចែងថា ក្របខ័ណ្ឌអភិបាល ក្របខ័ណ្ឌឧបការី និងក្របខ័ណ្ឌលេខាធិការដែលអាយុចូលនិវត្តគឺ៦០ឆ្នាំ ៥៨ឆ្នាំ និង៥៥ឆ្នាំ នោះ នឹងអាចពន្យារពេលកាន់មុខតំណែងបានរហូតដល់៣ឆ្នាំទៀត។ ពួកគេនឹងត្រូវដាក់ពាក្យសុំពន្យារពេលឡើងវិញរាល់ចុងឆ្នាំនីមួយ។ ក្នុងចំណោមសមាជិកសភាចំនួន៩៩រូប មាន៩៣រូបបានបោះឆ្នោតគាំទ្រវិសោធនកម្មនេះ។ សេចក្ដីព្រាងច្បាប់នេះឥឡូវបានបញ្ជូនទៅព្រឹទ្ធសភាហើយ។ លោក ប៉ែន បញ្ញា សមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលក៏ជាប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភាដែរនោះបានលើកឡើងថា វិសោធនកម្មនេះធ្វើឡើងមានបំណងជួយធ្វើឱ្យ"ជីវភាពរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់" បានប្រសើរឡើង។ ទោះជាយ៉ាងណា លោក ងឹម ញេង សមាជិកសភាគណបក្សសង្គ្រោះជាតិបានសម្ដែងក្ដីព្រួយបារម្ភថា ការពន្យារអាយុចូលនិវត្តនេះអាចនាំឱ្យមានការប្រព្រឹត្តអំពើពុករលួយ  និងរារាំងមន្ត្រីក្មេងៗមិនឱ្យមានឱកាសទទួលបានបទពិសោធន៍។ លោកបានមានប្រសាសន៍ថា "អ្នកដែលដល់អាយុ៦០...

ចៅ​សង្កាត់​រង​​​ដែល​​ជាប់​​​ពន្ធនាគារ​​លាឈប់​​​​​ពី​​​ CNRP ​​​ទៅ​​​ចុះ​​​ចូល​​បក្ស​​​ប្រជាជន

សង្កាត់ម្នាក់ដែលជាប់ពន្ធនាគារកាលពីខែមុន បានប្រកាសលាឈប់ពីគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ ដើម្បីចុះចូលគណបក្សកាន់អំណាច ហើយសាច់ញាតិម្នាក់របស់ចៅសង្កាត់ដែលជាប់ពន្ធនាគារម្នាក់ទៀតនិយាយថា គាត់ត្រូវគេអូសទាញឲ្យចុះចូល ប៉ុន្តែគាត់បដិសេធ។ លោក លី សុគន្ធ ចៅសង្កាត់រងទី២នៃសង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលជាប់ពន្ធនាគារព្រៃសចាប់តាំងពីត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវអំឡុងពេលចុះឈ្មោះបោះឆ្នោតមកនោះ បានលាឈប់តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី៣ ខែមីនា។ គាត់សរសេរថា "កន្លងមក ខ្ញុំបាទបានជឿពាក្យញុះញង់ ការអូសទាញ និងការសន្យាខ្យល់ ទើបធ្វើឲ្យខ្ញុំបាទដើរខុសក្នុងសកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិ"។ គាត់ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងក្លែងឯកសារសាធារណៈ បន្ទាប់ពីគាត់ប្រគល់អត្តសញ្ញាណប័ណ្ណរបស់អ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតម្នាក់ដែលមានជំងឺឲ្យទៅម្នាក់ផ្សេងទៀតចូលធ្វើការជំនួសកាលពីចុងឆ្នាំមុន។ គណបក្សសង្គ្រោះជាតិបានរិះគន់បទចោទប្រកាន់ទាំងនេះថាជារឿងនយោបាយដោយហេតុថា ឈ្មោះរបស់លោក លី សុគន្ធ ស្ថិតនៅលេខរៀងលើគេបង្អស់នៃបញ្ជីបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាខាងមុខ ដែលនឹងធ្វើឲ្យគាត់ក្លាយជាចៅសង្កាត់ ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះនៅមូលដ្ឋានរបស់គាត់។ ប៉ុន្តែក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក លី សុគន្ធ លើកឡើងថា គណបក្សនេះបានធ្វើឲ្យគាត់អស់សង្ឃឹម។ គាត់សរសេរថា "គណបក្សមិនទទួលខុសត្រូវលើកូនចៅ មិនមានយុត្តិធម៌ និងតម្លាភាពក្នុងការរៀបចំបេក្ខជន"។ ទោះជាយ៉ាងណា ក្នុងលិខិតរបស់គាត់ផ្ញើទៅគណបក្សប្រជាជនកម្ពុជា គាត់បានបង្ហាញ ការសុំសម្រុះសម្រួល។ គាត់សរសេរថា "ខ្ញុំបាទស្នើសុំចុះចូលគណបក្សប្រជាជនកម្ពុជាដោយស្មោះ  និងគ្មានលក្ខខណ្ឌ ហើយខ្ញុំបាទនឹងសូមសន្យាបញ្ចុះបញ្ចូលអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិឲ្យមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា"។ លោកស្រី ម៉េង សុភារី មេធាវីការពារលោក...

CPP និង CNRP ប្រជែង​គ្នា​ដោយ​ការ​សន្យា​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​កាន់​​​តំណែង​​​​​​កាន់តែច្រើន​

សម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ការសន្យាគឺត្រូវចាត់តាំងស្ត្រីម្នាក់ឲ្យធ្វើជាអភិបាលសម្រាប់ខេត្តមួយក្នុងចំណោមខេត្តទាំង២៥ នៅទូទាំងប្រទេស។  សម្រាប់គណបក្សសង្គ្រោះជាតិវិញ ការអួតអាងរបស់ខ្លួន គឺដាក់ឲ្យមានបេក្ខជនជាស្ត្រីចំនួន៦០រូប ឈរឈ្មោះជាមេឃុំ ចៅសង្កាត់ នៅក្នុងឃុំសង្កាត់ចំនួន១.៦៤៦ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំនេះ ពោលគឺកើនឡើងពីបេក្ខជនមិនដល់១០នាក់ផង។ ទោះបីជាសំណើរបស់គណបក្សទាំងពីរស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយក្នុងការធ្វើឲ្យគណបក្សរបស់ខ្លួនក្លាយជាគណបក្សមានសមភាពយេនឌ័រក៏ដោយ តែគណបក្សទាំងពីរនេះបានយកឱកាសប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញមកប្រកួតប្រជែងគ្នាដើម្បីបង្ហាញថា ខ្លួនជាគណបក្សដែលដាក់បេក្ខភាពជាស្ត្រីឲ្យចូលរួមកាន់តែច្រើន។ ពេលថ្លែងនៅក្នុងពិធីមួយនៅកោះពេជ្រ លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់លោកកំពុងរៀបចំចាត់តាំងឲ្យមានស្ត្រីយ៉ាងតិចម្នាក់ធ្វើជាអភិបាលខេត្ត ហើយបង្កើនចំនួនមេបញ្ជាជាស្ត្រី ក្នុងជួរយោធា។ លោកបានក្រើនរំឭកដលអ្នកចូលរួមថា រដ្ឋាភិបាលមានគោលនយោបាយរួចហើយនៅក្នុងការបញ្ចូលស្ត្រីឲ្យបានកាន់តែច្រើននៅក្នុងឆាកនយោបាយ ហើយស្ត្រីទូទាំងប្រទេសត្រូវបានតែងតាំងរួចហើយជាអភិបាលរងខេត្ត និងអភិបាលស្រុក ខណ្ឌ ។ លោកបានមានប្រសាសន៍ថា "ក៏ប៉ុន្តែ បញ្ហា របស់យើងនៅត្រង់ថា ២៥រាជធានីខេត្តមិនទាន់មានអភិបាលខេត្ត ឬអភិបាលរាជធានីជាស្ត្រីនោះទេ"។ បន្ទាប់ពីបានពិភាក្សាអំពីបញ្ហានេះជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួច ថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពចាត់តាំងស្ត្រីយ៉ាងតិចម្នាក់ឲ្យធ្វើជាអភិបាលខេត្ត។ លោក ហ៊ុន សែន បានថ្លែងថា "នៅពេលវេលាកន្លែងណាមួយមានអភិបាលខេត្តចូលនិវត្តន៍ ឬក៏មានការផ្លាស់ប្តូរណាមួយគឺអាចដាក់ស្ត្រីម្នាក់ឲ្យមើលក្នុងចំណោម២៥ ទុកតែ២៤បានហើយសម្រាប់បុរស យក១សម្រាប់ស្ត្រី ហើយបើបានពីរកាន់តែល្អ"។ លោកនាយករដ្ឋមន្ត្រីក៏បានសន្យាចាត់តាំងស្ត្រីឲ្យធ្វើជាមេបញ្ជាការកងទ័ព និងមេបញ្ជាការកងរាជអាវុធហត្ថឲ្យបានកាន់តែច្រើនផងដែរ។ លោកបានលើកឡើងថា...

នាយក​​​រដ្ឋមន្ត្រី​​​និយាយ​​​ការពារ​​​វប្បធម៌​​​ស៊ីផឹក​​​​​​ ខណៈការ​​​ផលិត​​​ស្រាបៀរ​​​ក្នុងស្រុក​​​កើន​​​ឡើង​​​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារវប្បធម៌ស៊ីផឹកដោយលើកឡើងថា ការប្រើប្រាស់គ្រឿងស្រវឹងមិនមែនមានតែនៅជំនាន់បច្ចុប្បន្ន ឬនៅកម្ពុជាទេ ហើយទន្ទឹមនឹងនោះដែរលោក ក៏បានណែនាំពលរដ្ឋទាំងអស់ថា បើស្រវឹងសូមកុំបើកបរ។ លោក ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងពិធីសម្ពោធគម្រោងពង្រីករោងចក្រក្រុមហ៊ុនស្រាបៀរកម្ពុជាដែលបានបន្ថែមដើមទុន១០០លានដុល្លារទៀត និងដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញថា "អ្នកខ្លះគេឌឺឱ្យខ្ញុំអញ្ចេះថាជាសង្គមស៊ីផឹក។នែ៎ ទាំងអាល្លឺម៉ង់  ទាំងអីុតាលី ទាំងបារាំងអាហ្នឹង សុទ្ធតែជាសង្គមស៊ីផឹក នាំចេញតែអាគ្រឿងស្រវឹងហ្នឹង"។ លោកបានថ្លែងថា ក្រុមហ៊ុននេះដែលផលិតស្រាបៀរ Tiger, ABC, Anchor និង Crown នោះ នឹងបន្ថែមស្រាបៀរ Heineken មួយមុខទៀតបន្ទាប់ពីការពង្រីកនេះ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "កាលពីមុន នាំចូល គេថាយើងនាំចូលច្រើន។ ដល់ឥឡូវផលិតនៅកម្ពុជា គេថា ផលិតច្រើនពេក"។ ប៉ុន្តែលោកបានដាស់តឿនដល់អ្នកស៊ីផឹកទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះការផឹកគ្រឿងស្រវឹងដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ យោងតាមរបាយការណ៍ឆ្នាំ២០១៣របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងចំណោមអ្នកបង្កកំហុសគ្រោះថ្នាក់តាមដងផ្លូវទាក់ទងការបើកបរក្នុងល្បឿនលឿនក្នុងប្រទេសនោះ ១៣ភាគរយបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕សារុន

​​លោកនាយក​​រដ្ឋ​មន្ត្រី​ថា លោក​​​គឺ​​​ជា​​​​​អ្នក​​លើក​បន្តុប​​លោក​ កឹម សុខា ឲ្យ​ធ្វើ​ជា​​ប្រធាន​គណ​​​បក្ស​​សង្គ្រោះ​ជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយប្រហារយ៉ាងពេញទំហឹងទៅលើគណបក្សប្រឆាំងកាលពីម្សិលមិញ ហើយអះអាងថា លោកជាអ្នកលើកបន្តុបលោក កឹម សុខា ឲ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ដោយបញ្ចេញសេចក្តីលម្អិតបន្ថែមទៀតស្តីពីការទំនាក់ទំនងរបស់លោកជាមួយលោក កឹម សុខា ហើយរិះគន់លោក សម សារី ឪពុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថាជា "ជនក្បត់ជាតិ"។ ការវាយប្រហារដែលលោក សម រង្ស៊ី ចាត់ទុកថាជា "យុទ្ធនាការមួលបង្កាច់ និងផ្សាយព័ត៌មានមិនពិត" របស់គណបក្សកាន់អំណាចនេះកើតឡើងអមដោយការលាលែងពីតំណែងរបស់មេដឹកនាំគណបក្សប្រឆាំងថ្នាក់ខេត្តម្នាក់កាលពីម្សិលមិញ ដែលបានបន្ទរតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រីថា លោក កឹម សុខា បានធ្វើតាមបង្គាប់របស់លោក ហ៊ុន សែន ។ នៅឯពិធីប្រគល់សញ្ញាបត្រកាលពីម្សិលមិញ នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានទទួលខុសត្រូវចំពោះការឡើងកាន់តំណែងរបស់លោក កឹម សុខា ដោយលើកឡើងថា " ខ្ញុំនិយាយជាមួយ កឹម សុខា និយាយមែន ហើយផែនការរៀបចំឲ្យ កឹម សុខា...

លោក ហ៊ុន សែន សម្ពោធ​អគារ​សិក្សា​ ដោយមានការ​ព្រមាន​អំពីសង្គ្រាម​

ដោយការបោះឆ្នោតឃុំ-សង្កាត់ដ៏សំខាន់កាន់តែខិតជិតមកដល់ ហើយការបោះឆ្នោតជាតិគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិល មិញបានក្រើនរំឭកពលរដ្ឋខ្មែរជាថ្មីថា ការបោះឆ្នោតឲ្យនរណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដុះស្លែ គឺជាការបោះឆ្នោតដែលអូសទាញប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមម្តងទៀត។ នៅមុនការបោះឆ្នោតជាតិកាលពីបួនឆ្នាំមុន គណបក្សសង្គ្រោះជាតិបានប្រើប្រាស់ពាក្យសន្យា "ផ្លាស់ប្តូរ" ដើម្បីទទួលបានប្រជាប្រិយភាព ដោយប្រើពាក្យនេះនៅក្នុងការធ្វើយុទ្ធនាការឃោសនា ដែលធ្វើឲ្យលោកហ៊ុន សែន ទទួលបានលទ្ធផលដ៏អាក្រក់មិនធ្លាប់មាននៅក្នុងរយៈពេល២០ឆ្នាំមកនេះអំឡុងការបោះឆ្នោត ហើយស្ទើរតែចាញ់ការបោះឆ្នោតទៀតនោះ។ ប៉ុន្តែអំឡុងពិធីសម្ពោធអគារសិក្សានិងទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន បឹងកុក ក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានផ្តល់ការផ្លាស់ប្តូរទាំងអស់ដែលកម្ពុជាត្រូវការហើយ ហើយបានព្រមាន ថា ការផ្លាស់ប្តូរដែលអ្នកផ្សេងជាអ្នកផ្តល់ឲ្យមានតែធ្វើឲ្យប្រទេសអន្តរាយទៅវិញទេ។ លោកបានមានប្រសាសន៍ថា "ប្រយ័ត្នមែនទែន អាការសន្យាហើយស្រាប់តែអន្តរាយដល់ជីវិត...

គណបក្សប្រជាជនកម្ពុជា​​​យកគំរូលោក ដូណាល់ ត្រាំ រឿងប្រព័ន្ធផ្សព្វផ្សាយ

នៅក្នុងការចូលរួមគាំទ្រដល់ប្រសាសន៍របស់បុរសខ្លាំងនៅទូទាំងទ្វីបនានា  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ការពន្យល់មួយកាលពីម្សិលមិញ ទាក់ទិនការវាយប្រហារក្នុងពេលថ្មីៗរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកលើប្រព័ន្ធផ្សព្វផ្សាយ។ លោក ហ៊ុនសែន មានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងរាជធានីភ្នំពេញដែលភាគច្រើនលើកកម្ពស់វិស័យទេសចរណ៍នោះថា"ដូណាល់ ត្រាំ គាត់មើលឃើញថា អាក្រុមហ្នឹងអនាធិតេយ្យបានជាគាត់ឈប់ឲ្យចូល...ព្រោះអ្នកខ្លះ និយាយតែពីសិទ្ធិមនុស្សតែម៉ាមុខ អត់និយាយពីសន្តិភាព និងស្ថេរភាពទេ”។ ដោយថ្លែងទាក់ទិននឹងសន្តិភាព និងស្ថិរភាព លោក ហ៊ុន សែន បាននិយាយដដែលៗថា លោកបានជួយស្រោចស្រង់ប្រទេសកម្ពុជាចេញពីសង្គ្រាមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ១៩៨០ ហើយថា ការរក្សាសណ្តាប់ធ្នាប់គឺជាអាទិភាពទី១របស់លោក។ លោកបានសំដែងការអាណិតអាសូរចំពោះស្ថានភាពមិនប្រសើរនៅសហរដ្ឋអាេមរិក និងចំពោះប្រធានាធិបតីដែលកំពុងមានជម្លោះជាមួយប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធការផ្សាយព័ត៌មានដែលរិះគន់ធ្ងន់ៗ និងអ្នកដែលកាលពីថ្ងៃសុក្របានរារាំងប្រព័ន្ធផ្សព្វផ្សាយដូចជា The New York Times BBC និង CNN ជាដើម មិនឲ្យចូលរួមនៅក្នុងសន្និសីទសារព័ត៌មាន។ នៅកម្ពុជា ជម្លោះរវាងរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនមិនមែនជារឿងថ្មីទេ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "ឥឡូវចូលដល់ប្រទេសអាមេរិកខ្លួនឯងដាក់អាពួក ឥឡូវសូម្បីតែ CNN និង មួយចំនួនលេងចូលសេតវិមានបានហើយ"។ លោកបន្តថា " តិចទៅថ្កោលទោស ដូណាល់ ត្រាំ ថាផ្តាច់ការ ត្រឹមត្រូវហើយឲ្យអាមេរិកផ្តាច់ការមុនគេមុនឯងទៅ"។ លោក ហ៊ុន សែន ដែលជារឿយៗ គឺជាបុគ្គលរងការរិះគន់ពីសហរដ្ឋអាមេរិកពាក់ព័ន្ធការចោទប្រកាន់ដែលថា រដ្ឋាភិបាលរបស់លោកបានរំលោភបំពានសិទ្ធិមនុស្សនោះ...

គណបក្ស​សង្គ្រោះជាតិ​ពន្លឿន​ការ​ជ្រើស​រើស​ប្រធាន​​អចិន្ត្រៃយ៍​​ថ្មី​​ ដោយ​ការ​តម្រូវ​​​របស់​ គ.ជ.ប.

គណបក្សសង្គ្រោះជាតិនឹងមានប្រធានអចិន្ត្រៃយ៍ថ្មីនៅចុងសប្ដាហ៍នេះ ដោយជំនួសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលទើបតែលាលែងពីតំណែងថ្មីៗ ដើម្បីធានាថាគណបក្សនេះអាចយល់ព្រមជាផ្លូវការលើបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ- សង្កាត់នៅខែមិថុនា។    សេចក្ដីសម្រេចនេះធ្វើឡើងខណៈគណបក្សនេះកំពុងខិតខំព្យាយាមសម្របខ្លួនទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយតាក់តែងឡើងវិញដោយគណបក្សប្រជាជនកម្ពុជា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញដើម្បីរារាំងលោក សម រង្ស៊ី ដែលប្រឈមការជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ពាក់ព័ន្ធការផ្ដន្ទាទោសដែលមជ្ឈដ្ឋានទូទៅមើលឃើញថាមានជាប់ពាក់ព័ន្ធរឿងនយោបាយនោះ មិនឱ្យមានសិទ្ធិឬសកម្មភាពនយោបាយណាមួយ។ សេចក្ដីសម្រេចរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបើកសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ដោយមិនធ្វើវានៅថ្ងៃទី១៨ ខែមេសា តាមការគ្រោងទុកនោះ នឹងអនុញ្ញាតឱ្យប្រធានថ្មីរបស់ខ្លួនដែលមជ្ឈដ្ឋានទូទៅរំពឹងថាគឺលោកប្រធានស្ដីទី កឹម សុខា នោះ ដាក់ជូនបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ- សង្កាត់នៅចុងសប្ដាហ៍ខាងមុខនេះ។ សេចក្ដីសម្រេចនេះកើតមានឡើងបន្ទាប់ពីសមាជិកគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារបីនាក់បានលាលែងពីតំណែងកាលពីសប្ដាហ៍មុន...

លោក ហ៊ុន​ សែន ​បញ្ជាក់​ជាថ្មី​ម្តងទៀតថា ​​មីក្រូ​​​ហិរញ្ញវត្ថុ​ទាំង​អស់​មិន​មែន​របស់​រដ្ឋ​ទេ​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានចេញបទបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទនៅក្នុងប្រទេសអនុវត្តតាមយុទ្ធនាការ  របស់លោក ដើម្បីលុបបំបាត់ការយល់ច្រឡំណាមួយជំុវិញទំនាក់នងរវាងរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយបញ្ជាឲ្យពួកគេផ្ញើសារជាសំឡេង និងជាអក្សរប្រាប់អតិថិជនថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជនមិនមែនរបស់រដ្ឋទេ។ លោក ហ៊ុន សែន បានលើកឡើងកាលពីដើមខែនេះថា ប្រជាពលរដ្ឋជាច្រើនបានយល់ច្រឡំខុសថា បំណុលដែលចេះតែកើនឡើងដោយសារកម្ចីពីមីក្រូហិរញ្ញវត្ថុគឺជាប្រាក់របស់រដ្ឋ ហើយអាចលុបចោលបានដោយរដ្ឋាភិបាល ជាការយល់ឃើញដែលលោកលើកឡើងថាត្រូវបានជំរុញដោយគណបក្សនយោបាយដែលជាគូប្រជែងហើយបង្កឲ្យមានការអាក់អន់ស្រពន់ចិត្តចំពោះគណបក្សកាន់អំណាច។ លោក ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីសាស្ត្រាចារ្យ និងនិស្សិតអំឡុងពិធីប្រគល់សញ្ញាបត្រមួយកាលពីម្សិលមិញ នៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញថា "ឥឡូវនេះយើងត្រូវធ្វើវិធានការយុទ្ធនាការផ្សព្វផ្សាយមួយឆ្នាំពេញ សារព័ត៌មានទាំងអស់ផ្សាយនៅក្បាលខាងលើដាក់ថា 'គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ' ដាក់ទៅ ដាក់ក្បាលព័ត៌មានចឹងហ្មង ដាក់នៅទំព័រទី១ ដាក់ទៅ ខ្ញុំធ្វើកិច្ចការជំនួសរដ្ឋមន្ត្រីក្រសួងព័ត៌មានទៅចុះ"។ លោកក៏បានអំពាវនាវឲ្យក្រុមហ៊ុនទូរស័ព្ទ ផ្សព្វផ្សាយសារដូចគ្នានេះដែរ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុន សែលកាត បានផ្ញើសារជាសំឡេងរួចហើយ។ ក្រុមហ៊ុនស្មាត បានផ្ញើសារជាអក្សរកាលពីម្សិលមិញ ដោយនិយាយថា "គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ ហេតុដូច្នេះប្រជាពលរដ្ឋសូមកំុយល់ច្រឡំ"។ ហើយបន្ទាប់ពីធនាគារអេស៊ីលីដា ដែលជាធនាគារធំបំផុតនៅកម្ពុជាបានប្តូររូបសញ្ញា  ហង្សពណ៌មាស ព្រោះវាដូចរូបសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយចំណាយប្រាក់អស់៣,៥លានដុល្លារ និងធ្វើឲ្យអ្នកដំឡើងស្លាកសញ្ញាម្នាក់បាត់បង់ជីវិតដោយសារឆក់ចរន្តអគ្គិសនីពេលប្តូរស្លាកសញ្ញានោះ លោក ហ៊ុន សែន បានចេញបទបញ្ជាឲ្យ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំបផុតនៅកម្ពុជា...