Kuch Naren
លោក គឹម សុខ ជាប់ពន្ធនាគារដោយសារការអត្ថាធិប្បាយអំពីលោក កែម ឡី
ប៉ុន្មានថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគំរាមចាប់លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយដាក់ពន្ធនាគារពីបទចោទប្រកាន់គណបក្សកាន់អំណាចថា បានសម្លាប់លោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលនោះ លោកត្រូវបានចាប់ដាក់ពន្ធនាគារកាល ពីថ្ងៃសុក្រពីបទញុះញង់ និងបរិហារកេរ្តិ៍។ លោក គឹម សុខ បានស្រែកទៅកាន់អ្នកគាំទ្រជាង៣០០នាក់ ពេលលោកទៅដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រឈមការសាកសួរពាក់ព័ន្ធការលើកឡើងដែលធ្វើឲ្យលោក ហ៊ុន សែន ផ្ទុះកំហឹងនោះថា "ខ្ញុំមិនខ្លាចផង ដូច្នេះបងប្អូនទាំងអស់ក៏មិនគួរខ្លាចដែរ! " ។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១២ ខែកុម្ភៈ អតីតសាស្ត្រាចារ្យសាកលវិទ្យាល័យរូបនេះបានអះអាងថា គណបក្សកាន់អំណាចបានគ្របលើគណបក្សសង្គ្រោះជាតិដោយមិនត្រឹមត្រូវ ហើយបានលើកឡើងតាមក្រោយថា "គេ" បានសម្លាប់លោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលដែលត្រូវឃាតករបាញ់សម្លាប់កាលពីខែកក្កដា។ លោក ហ៊ុន សែន បានដាក់ពាក្យប្តឹងទាមទារសំណងជំងឺចិត្ត៥០០.០០០ដុល្លារនៅថ្ងៃបន្ទាប់ដោយចោទប្រកាន់លោក គឹម សុខ ពីបទញុះញង់ ហើយបញ្ជាឲ្យចាប់អ្នកវិភាគរូបនេះដាក់គុក។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "កុំរត់ហ្អាស ជាប់គុកត្រឹមតែ២ឆ្នាំតើ"។ ដោយចាកចេញពីវត្តចាស់ពេលព្រឹកព្រលឹមថ្ងៃសុក្រ លោក គឹម សុខ បានដើរក្នុងចម្ងាយជាង៥គីឡូម៉ែត្រទៅកាន់តុលាការជាមួយអ្នកគាំទ្រ ក្នុងនោះរួមមានដូចជា ព្រះតេជ គុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃប្រកាន់និន្នាការប្រឆាំងជាដើម ដោយឈប់មួយសន្ទុះនៅ ខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក កន្លែងដែលលោកត្រូវបានឱបរឹតដោយអ្នកដែលជូនពរឲ្យលោកជួបសំណាងល្អ។ បន្ទាប់ពីសាកសួរជាង៥ម៉ោងដោយព្រះរាជអាជ្ញារង និងចៅក្រមសើុបសួរ អ្នកអត្ថាធិប្បាយរូបនេះត្រូវបានចោទប្រកាន់ និងបញ្ជូនចូលក្នុងរថយន្តនគរបាលភ្លាមៗ ហើយដឹកទៅកាន់ពន្ធនាគារព្រៃស។ លោក លី សុផាណា អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា"ចៅក្រមបានសម្រេចឃុំខ្លួនជនជាប់ចោទ គឹម សុខ បណ្តោះអាសន្នពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កចលាចល"។ ការចោទប្រកាន់ទី២ មានស្ថានទម្ងន់ទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ អ្នកគាំទ្រលោក គឹម សុខ បានផ្ទុះកំហឹងដោយសារគេចាប់លោកដាក់កាន់ពន្ធនាគារភ្លាមៗ។ ព្រះេតជគុណ លួន សុវ៉ាត សកម្មជនជាព្រះសង្ឃបានមានសង្ឃដីកាថា ព្រះអង្គជឿថា ទំនាក់ទំនងរវាងការលើកឡើងរបស់លោក ហ៊ុន សែន កាលពីថ្ងៃច័ន្ទ...
នាយករដ្ឋមន្ត្រីដាក់ពាក្យបណ្តឹងទីពីរប្តឹងលោក គឹម សុខ ទាមទារសំណង១០លានរៀល
មេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានដាក់ពាក្យបណ្តឹងទី២ប្តឹងលោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយកាលពីម្សិលមិញ ខណៈលោក គឹម សុខ លើកឡើងថា លោកនឹងមិនធ្វើតាមដីកាកោះឲ្យចូលខ្លួនដើម្បីឆ្លើយបំភ្លឺនៅថ្ងៃនេះឡើយ ហើយនឹងបន្តធ្វើអត្ថាធិប្បាយតទៅមុខទៀត។ លោក គឹម សុខ បានមានប្រសាសន៍នៅក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា "ចង់ថែម១០០ ឬ១០០០ករណីក៏ថែមទៅ ជំហររបស់ខ្ញុំនៅតែដដែលទេ។ ចង់យកទៅស្ងោរក៏យកទៅ"។ លោក ហ៊ុន សែន បានដាក់ពាក្យបណ្តឹងដំបូងទាមទារសំណងជំងឺចិត្ត៥០០.០០០ដុល្លារកាលពីថ្ងៃច័ន្ទ ដោយចោទប្រកាន់លោក គឹម សុខ ពីបទអះអាងពេលផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃសៅរ៍ថា គណបក្សកាន់អំណាចបានសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ។ លោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្ត្រីបានមកកាន់តុលាការម្តងទៀតកាលពីម្សិលមិញ ដើម្បីដាក់ពាក្យបណ្តឹងទី២ទាមទារសំណងជំងឺចិត្ត១០លានរៀន ប្រហែល២.៥០០ដុល្លារ ចំពោះការលើកឡើងរបស់លោក គឹម សុខ នៅក្នុងបទសម្ភាសន៍ក្រោយមកទៀតកាលពីថ្ងៃច័ន្ទដោយបន្ទោស"ប្រព័ន្ធ" ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ចំពោះ ការធ្វើឃាតលោក កែម ឡី កាលពីខែកក្កដា។ លោកមេធាវី គី តិច បានមានប្រសាសន៍ថា "លោក គឹម សុខ បានបន្តរំលោភបំពានច្បាប់មកលើរដ្ឋាភិបាល។ យើងមិនបំផ្លើសចោទប្រកាន់ និងបន្ទោសបុគ្គលណាម្នាក់ឡើយ។ វាមិនមែនគ្រាន់តែចំពោះលោកនាយករដ្ឋមន្ត្រីទេ។ សូម្បីតែចំពោះយើងទាំងអស់គ្នា ពេលនរណាម្នាក់សំដែងមតិយោយល់របស់ខ្លួន គឺវាធ្វើឲ្យប៉ះពាល់ដល់យើង ហើយធ្វើឲ្យយើងឈឺចាប់"។ លោក...
អ្នកធ្វើអត្ថាធិប្បាយនយោបាយដែលរងបណ្ដឹងនាយករដ្ឋមន្ត្រី ស្នើឱ្យតុលាការពន្យារពេលឆ្លើយបំភ្លឺ
លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងស្នើឱ្យព្រះរាជអាជ្ញាពន្យារពេលសាកសួរលោកក្នុងបណ្ដឹងទារសំណងជំងឺចិត្តកន្លះលានដុល្លាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតទាល់តែលោករកបានមេធាវី ខណៈលោកនាយករដ្ឋមន្ត្រីអាចនឹងដាក់ពាក្យបណ្ដឹងពាក់ព័ន្ធមួយទៀតនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះ មិត្តភក្ដិម្នាក់របស់លោក គឹម សុខ ដែលសមត្ថកិច្ចបានឃាត់ខ្លួនមួយយប់នៅអធិការដ្ឋានបន្ទាប់ពីជូនអ្នកវិភាគរូបនេះត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់ការផ្តល់បទសម្ភាសន៍តាមវិទ្យុកាលពីយប់ថ្ងៃច័ន្ទ បានអះអាងថា ការឃាត់ខ្លួននេះមិនពាក់ព័ន្ធករណីលោក គឹម សុខ ទេ ក្រោយពីត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងដំបូងកាលពីថ្ងៃច័ន្ទ ហើយបានបញ្ជាឱ្យលោក គឹម សុខ...
លោក គឹម សុខ ប្រាប់រដ្ឋាភិបាលឲ្យបញ្ចេញវីដេអូស្តីពីការធ្វើឃាតលោកបណ្ឌិត កែម ឡី
ដោយមិនខ្វល់នឹងបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន៥០០.០០០ដុល្លារដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ប្តឹងនោះលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបានវិលត្រឡប់មកផ្តល់បទសម្ភាសន៍តាមវិទ្យុវិញកាលពីម្សិលមិញ ដើម្បីលើកឡើងថា រដ្ឋាភិបាលអាចដោះស្រាយសំណុំរឿងដាក់បន្ទុកមកលើរូបលោកតាមរយៈការបញ្ចេញវីដេអូស្តីពីការធ្វើឃាតលោក កែម ឡី ។ លោក គឹម សុខ បាននិយាយទាក់ទិននឹងការអត្ថាធិប្បាយរបស់លោកថា "ខ្ញុំក្លាហានទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែសូមឲ្យរដ្ឋាភិបាលក្លាហានដែរ ព្រោះរឿងហ្នឹងពាក់ព័ន្ធគ្នា ពាក់ព័ន្ធអំពីការចោទប្រកាន់ខ្ញុំថា ខ្ញុំនិយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា សម្លាប់លោកបណ្ឌិត កែម ឡី ហើយពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃការសម្លាប់លោកបណ្ឌិត កែម ឡី"។ លោក គឹម សុខ បានរងបណ្តឹងនេះកាលពីថ្ងៃច័ន្ទដោយសារចោទប្រកាន់គណបក្សកាន់អំណាចនេះថា បានសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវឃាតករបាញ់សម្លាប់កាលពីខែកក្កដា អំឡុងពេលផ្តល់បទសម្ភាសន៍កាលពីថ្ងៃសៅរ៍តាមវិទ្យុអាស៊ីសេរី។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការសំណុំរឿងនេះយ៉ាងលឿនដោយកោះហៅ លោក គឹម សុខ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺនៅថ្ងៃសុក្រ ហើយបានហាមឃាត់លោកមិនឲ្យចាកចេញពីប្រទេសឡើយ។ អ្នកធ្វើអត្ថាធិប្បាយនយោបាយរូបនេះបានវិលត្រឡប់មកផ្តល់បទសម្ភាសន៍តាមវិទ្យុអាស៊ីសេរីវិញកាលពីម្សិលមិញ ដើម្បីបញ្ជាក់ថា លោកបានបន្ទោសលើ "ប្រព័ន្ធ" ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចំពោះការធ្វើឃាតលោក កែម ឡី ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចេញវីដេអូស្តីពីការធ្វើឃាតនេះ ប្រសិនបើចង់បង្ហាញថា ខ្លួនស្អាតស្អំ។ លោកបានមានប្រសាសន៍ថា "ចង់ដឹងថា នរណានិយាយខុសត្រូវពិតអី បង្ហាញអង្គចងចាំហ្នឹងមក"។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឲ្យមានការដាក់ពាក្យបណ្តឹងនេះ លោក គឹម សុខ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបាន"គ្រប" លើគណបក្សប្រឆាំងដោយមិនត្រឹមត្រូវ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងអ្នកវិភាគនយោបាយទារសំណងជំងឺចិត្តកន្លះលានដុល្លារ
មិនយូរទេ ទ្រព្យសម្បត្តិរបស់លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយដែលមានដូចជា ទូរស័ព្ទ iPhone ពីរគ្រឿង iPad មួយគ្រឿង និងលុយសន្សំក្នុងគណនីធនាគារចំនួន២០០ដុល្លារ អាចនឹងក្លាយជាទ្រព្យសម្បត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានដាក់ពាក្យប្ដឹងអ្នកធ្វើអត្ថាធិប្បាយរូបនេះទារសំណងជំងឺចិត្តកន្លះលានដុល្លារចំពោះការអះអាងថា គណបក្សប្រជាជនជាអ្នកសម្លាប់លោក កែម ឡី។ អំឡុងសុន្ទរកថាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយនៅក្រៅរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ហ៊ុន សែន បានព្រមានលោក គឹម សុខ ថា "កុំរត់ហ្អាស ជាប់គុកត្រឹម២ឆ្នាំតើ"។ ក្នុងថ្ងៃដដែល...
នាយករដ្ឋមន្ត្រីបញ្ជាឱ្យចាប់អ្នកនយោបាយដែលសន្យាលុបបំណុល
ដោយនៅសល់តែ៤ខែទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ជាឱ្យអាជ្ញាធរចាប់ខ្លួនអ្នកនយោបាយណាដែលរកឃើញថា កំពុងប្រព្រឹត្ត " បទល្មើសជាក់ស្ដែង" ដោយការសន្យាមិនពិតថានឹងលុបចោលបំណុលដែលប្រជាពលរដ្ឋជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន។ លោកនាយករដ្ឋមន្ត្រីមិនបានកំណត់ថានរណាម្នាក់ចំនោះទេ។ ប៉ុន្តែ ក្នុងឆ្នាំ២០១៥ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលថ្មីៗនេះត្រូវបានតែងតាំងជាប្រធានគណបក្សរាជានិយម ហ្វុ៊នស៊ិនប៉ិច ឡើងវិញនោះ បានមានបន្ទូលទៅកាន់អ្នកយកព័ត៌មានថា ព្រះអង្គនឹងធ្វើការសន្យាចំពោះបារមីនៅវត្តភ្នំថា នឹង"លុបចោលបំណុលរបស់ប្រជាពលរដ្ឋទាំងអស់" ខណៈដែលព្រះអង្គព្យាយាមកៀងគររកការគាំទ្រ។ ថ្លែងនៅវត្តមួយក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានរិះគន់អ្នកនយោបាយមួយចំនួនដែលអះអាងថា បើគេឈ្នះឆ្នោត គេនឹងលុបបំណុលដែលប្រជាពលរដ្ឋជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលក្នុងនោះលោកបានលើកឡើងថា ប្រជាពលរដ្ឋតែងតែគិតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ។ លោកមានប្រសាសន៍ថា "គណបក្សនយោបាយ និងអ្នកនយោបាយមួយចំនួនបានលើកឡើងថា ពួកគេនឹងលុបចោលបំណុលបើពួកគេឈ្នះឆ្នោត។សូមកុំសង្ឃឹម។ គណបក្សនយោបាយកុំលេងឱ្យសោះអារឿងហ្នឹង។ បើថាបទល្មើសជាក់ស្ដែង គឺថាចាប់ខ្លួននៅនឹងកន្លែងតែម្ដង អ្នកឯងដើរបោកប្រាស់ប្រជាពលរដ្ឋ"។ លោក...
លោក ហ៊ុន សែន អំពាវនាវឱ្យព្រះសង្ឃជួយទប់ស្កាត់គ្រឿងញៀន
កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យព្រះសង្ឃជួយសហការក្នុងការទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ដោយប្ដេជ្ញាជាថ្មីម្ដងទៀតថានឹងមិនដើរតាមគន្លងរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ដែលសង្គ្រាមបង្ហូរឈាមប្រឆាំងគ្រឿងញៀនរបស់លោកបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ក្នុងរយៈពេល៩ខែកន្លងមកនេះឡើយ។ ថ្លែងទាក់ទិននឹងចំណាត់ការកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន លោក ហ៊ុន សែន បានព្យាយាមដកខ្លួនមិនឱ្យជាប់ពាក់ព័ន្ធគោលនយោបាយដ៏ចម្រូងចម្រាសរបស់លោក ឌូទើតេ ដែលលោកលើកឡើងថា បានសម្លាប់មនុស្សចន្លោះពី៦.០០០ទៅ៧.០០០នាក់ នោះទេ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តព្រែកប្រា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញថា "ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងនឹងមិនអនុញ្ញាតឱ្យមានវិធានការដូចនេះទេ"។ ជំនួសវិញ លោក ហ៊ុន សែន បានអំពាវនាវឱ្យព្រះសង្ឃអប់រំប្រជាពលរដ្ឋចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ លោកបានថ្លែងទៅកាន់ព្រះសង្ឃដែលមានវត្តមាននៅពិធីនោះថា "ព្រះតេជគុណព្រះសង្ឃគ្រប់អង្គ នៅពេលនិមន្តទៅសូត្រមន្តទេសនាតាមពិធីបុណ្យនានា សូមកុំភ្លេចផ្ញើសារ 'កុំប្រើប្រាស់គ្រឿងញៀន'” ផង។ លោក ហ៊ុន សែន លើកឡើងថា ព្រះសង្ឃក៏មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដែរ។ បទល្មើសក្នុងជួរព្រះសង្ឃហាក់មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយករណីព្រះសង្ឃត្រូវបានចាប់ខ្លួនពីបទចែកចាយ និងរក្សាទុកថ្នាំញៀនកើតមានជាញឹកញាប់។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា...
លោក កឹម សុខា ប្រាប់អ្នកគាំទ្រថា ត្រូវចៀសវាងជម្លោះមុនការបោះឆ្នោត
ខណៈដែលគណបក្សប្រជាជនកម្ពុជាបានបើកការវាយប្រហារផ្លូវច្បាប់ថ្មីៗទៅលើគណបក្សប្រឆាំងនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យថា គណបក្សត្រូវចៀសវាងជម្លោះមិនចាំបាច់ ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា កាន់តែខិតជិតមកដល់។ ថ្លែងក្នុងខេត្តក្រចេះ លោក កឹម សុខា ដែលធ្វើដំណើរទូទាំងប្រទេសនៅមុនការបោះឆ្នោតនាពេលខាងមុខនោះ បានមានប្រសាសន៍ថា គណបក្សជិតនឹងព្រាងបញ្ចប់ការរៀបចំរបស់ខ្លួនសមាជិកបក្សជាង២០.០០០នាក់ដើម្បីឈរឈ្មោះនៅក្នុងឃុំសង្កាត់ចំនួន១.៦៤៦សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី៤ខែមិថុនាហើយ ។ លោក កឹម សុខា បានមានប្រសាសន៍ថា "បងប្អូនធ្វើឲ្យខ្ញុំមានមោទនភាពខ្លាំងណាស់ដែលថ្នាក់ដឹកនាំមូលដ្ឋានគណបក្សយើងមានការលះបង់ មានការយោគយល់ មានភាពរឹងមាំ រួបរួមគ្នា ផ្គូផ្គង សម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបានយ៉ាងល្អ ដោយតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំ"។ លោកបានថ្លែងថា អ្នកគាំទ្រ៤០.០០០នាក់បន្ថែមទៀតនឹងត្រូវជ្រើស ហើយធ្វើការបណ្តុះបណ្តាលដើម្បីចុះឈ្មោះជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោត។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សទាំងអស់នឹងមានពេលបីថ្ងៃចាប់ពីថ្ងៃទី៣ ខែមីនាទៅដើម្បីចុះឈ្មោះបេក្ខជនក្នុងបញ្ជីសម្រាប់ការបោះឆ្នោត។ លោក កឹម សុខា នៅតែមិនបង្ហាញមុខចាប់តាំងពីដើមខែធ្នូមកនៅពេលលោកត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកត្រូវបានកាត់ឱ្យជាប់ទោសទាក់ទិនករណី "សញ្ចរកម្ម" ពាក់ព័ន្ធស្រីកំណាន់ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។ ចាប់តាំងពីពេលនោះមក គណបក្សប្រជាជនកម្ពុជាកាន់អំណាចបានបន្តវាយប្រហារលើគណបក្សប្រឆាំងដោយដកឋានៈ "ក្រុមសំឡេងភាគតិច" របស់គណបក្សនេះ ហើយបានប្រកាសផែនការធ្វើវិសោធនកម្មផ្លូវច្បាប់ដែលអាចឈានដល់ការលុបបំបាត់គណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតឃុំសង្កាត់។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅក្នុងទីក្រុងប៉ារីស ត្រូវបានរារាំងមិនឲ្យចូលក្នុងប្រទេស។ បើទោះជាមានការផ្តោតគោលដៅច្បាស់ក្រឡែតលើគណបក្សរបស់លោកក៏ដោយ ក៏លោក កឹម សុខា...
សភាចេញបទបញ្ជាផ្ទៃក្នុងផ្ទុយពីរដ្ឋធម្មនុញ្ញជុំវិញការកោះហៅរដ្ឋមន្ត្រី
ដោយរំលោភរដ្ឋធម្មនុញ្ញខណៈដែលអនុវត្តតាមការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីម្សិលមិញបានចេញបទបញ្ជាដោយលើកឡើងថា រដ្ឋមន្ត្រីទាំងអស់នឹងមិនមកឆ្លើយបំភ្លឺនៅចំពោះមុខតំណាងរាស្ត្រទេ លុះណាតែគណបក្សសង្គ្រោះជាតិឈប់ធ្វើពហិការសម័យប្រជុំសភាជាមុនសិន។ បើទោះជាតំណាងរាស្ត្រគណបក្សកាន់អំណាចបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុង ដែលអាចនាំឲ្យសហសេវិករបស់ខ្លួនត្រូវបានពិន័យចំពោះការមិនមកប្រជុំក៏ដោយ ក៏ពួកគេមិនត្រូវបានតម្រូវឱ្យចូលប្រជុំតាមច្បាប់ដែរ។ រដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រកោះហៅរដ្ឋមន្ត្រីឱ្យមក "ឆ្លើយបំភ្លឺអំពីបញ្ហាមួយចំនួនទាក់ទិនការទទួលខុសត្រូវរបស់ពួកគេបាន"។ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃពុធថា លោកនឹងមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីរបស់លោកគោរពតាមការកោះហៅរបស់គណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រឆាំងឡើយ ជាការឆ្លើយតបទៅនឹងគណបក្សសង្គ្រោះជាតិដែលធ្វើពហិការមិនចូលប្រជុំសភា ដែលបានដកគណបក្សនេះចេញពីឋានៈ "ក្រុមសំឡេងភាគតិច" ផ្លូវការ។ សេចក្ដីប្រកាសរបស់រដ្ឋសភាធ្វើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ សេចក្ដីប្រកាសនេះបញ្ជាក់ថា "ដើម្បីធានាឱ្យមានសមធម៌នយោបាយរវាងគណបក្សនយោបាយ ទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងករណីដែលអ្នកតំណាងរាស្ត្រគណបក្សក្រៅរដ្ឋា...
ច្បាប់ដែលនាយករដ្ឋមន្ត្រីស្នើឡើង អាចនាំឲ្យមានការរម្លាយចោលគណបក្សសង្គ្រោះជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាកែប្រែទាំងស្រុងចំពោះច្បាប់គ្រប់គ្រងគណ បក្សនយោបាយនៅកម្ពុជានៅក្នុងចំណាត់ការមួយដែលអាចរម្លាយគណបក្សសង្គ្រោះជាតិ និងដកលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ឬអ្នកនយោបាយណាមួយដែលត្រូវបានផ្តន្ទាទោសដោយតុលាការ ពីតំណែងជាប្រធានបក្ស។ លោក ហ៊ុន សែន បានលើកឡើងថា ច្បាប់ថ្មីនេះ នឹងរារាំងអ្នកមានទោសមិនឲ្យកាន់តំណែងជាថ្នាក់ដឹកនាំបក្ស កំណត់ឥទ្ធិពលនៃហិរញ្ញវត្ថុបរទេស និងរម្លាយគណ បក្សដែលសមាជិករបស់ខ្លួនធ្វើខុសច្បាប់។ លោក ហ៊ុន សែន បានថ្លែងទៅកាន់និស្សិតជាង៥.០០០នាក់នៅក្នុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា "ច្បាប់យើងវានៅធូររលុងណាស់" ដោយលោកលើកឡើងថា តំណាងរាស្ត្រ និងមេធាវីរបស់គណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមធ្វើសេចក្តីព្រាងកែប្រែច្បាប់នេះហើយកាលពីថ្ងៃពុធ ហើយនឹងដាក់ឲ្យសភាអនុម័តឆាប់ៗ។ ដោយសំដៅដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលបាននិរទេសខ្លួន និងដែលប្រឈមការចោទប្រកាន់ពីបទព្រហ្មទណ្ឌមួយចំនួនដែលលោកលើកឡើងថា មានពាក់ព័ន្ធរឿងនយោបាយ ក្នុងនោះមានដូចជាបណ្តឹងបរិហារកេរ្តិ៍ទាមទារសំណងជំងឺចិត្ត១លានដុល្លារដែលដាក់ប្តឹងដោយលោកនាយករដ្ឋមន្ត្រី ជាដើម នោះ លោកហ៊ុន សែន បានមានប្រសាសន៍ថា "វាគួរឲ្យអស់សំណើចដែលអនុញ្ញាតឲ្យអ្នកមានទោសនៅតែអាចធ្វើជាប្រធានបក្ស"។ លោកនាយករដ្ឋមន្ត្រីបានប្រសាសន៍ទៅកាន់អ្នកចូលរួមយ៉ាងច្រើនថា រដ្ឋធម្មនុញ្ញដែលគាំទ្រដោយយោធាថៃផ្តល់គំរូល្អសម្រាប់កម្ពុជា។ លោកបានមានប្រសាសន៍ថា "ខ្ញុំថា យកតាមថៃហ្មង អាណាធ្វើខុសធ្ងន់រម្លាយបក្សចោលតែម្តង"។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះយោធាថៃម្តងកាន់អំណាយដោយខ្លួនឯង ម្តងឲ្យរដ្ឋាភិបាលស៊ីវិលគ្រប់គ្រងប្រទេស ហើយរដ្ឋាភិបាលយោធាក្នុងពេលបច្ចុប្បន្នបានពន្យារពេលបោះឆ្នោតដែលខ្លួនបានសន្យាម្តងហើយម្តងទៀត។ លោក...