Kuch Naren
កសិករខេត្តកោះកុងអះអាងថា ខ្លួនត្រូវមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគំរាម
កាលពីម្សិលមិញ កសិករនៅខេត្តកោះកុងម្នាក់ បានអះអាងថា គាត់ត្រូវបានគេព្រមានថា នឹងមានការប្រើកម្លាំងប្រដាប់អាវុធ ប្រសិនបើគាត់មិនព្រមទទួលយកសំណងដែលរដ្ឋាភិបាល ផ្តល់ឲ្យសម្រាប់ដីរបស់គាត់ដែលស្ថិតនៅក្នុងគម្រោងសាងសង់រមណីដ្ឋានទេសចរណ៍របស់ក្រុមហ៊ុនចិនទេនោះ។ កាលពីខែមករាលោកស៊ុនតារាអភិបាលរងខេត្តកោះកុងបានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ដែលជាសេនាធិការផ្នែកវិនិយោគទុនបរទេសរបស់រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនចិនចំនួនពីរអភិឌ្ឍរមណីយដ្ឋាននៅលើកោះ៣ក្នុងសមុទ្រនៃខេត្តនៅភាគនិរតីនេះ។ ឈ្មោះ ជា ប៊ុនអ៊ាងជាកសិករម្នាក់រស់នៅលើកោះម្នាស់ជាកោះមួយដែលមានមនុស្សរស់នៅក្នុងចំណោមកោះទាំង៣ បានអះអាងថា គាត់បានទទួលការទូរស័ព្ទ ពី លោក សុខ ណាងអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃអង្គារ ជំរុញឲ្យគាត់លក់ដីក្នុងតម្លៃ៣.៥០០ដុល្លារអាមេរិកក្នុងមួយហិកតា។ លោកប៊ុនអ៊ាងបាននិយាយថាគាត់មិនព្រមលក់ដីរបស់គាត់ ព្រោះគាត់មិនពេញចិត្តនឹងតម្លៃដែលគេផ្តល់ឲ្យនេះ និងមានការសង្ស័យចំពោះដំណោះស្រាយនេះ។គាត់បាននិយាយថា លោក ណាង បានប្រាប់គាត់ថា អាជ្ញាធរអាចប្រើប្រាស់ “កងកម្លាំងប្រដាប់អាវុធ”ដើម្បីបើកផ្លូវឲ្យអ្នកវិនិយោគទុនចិនធ្វើការអភិឌ្ឍលើកោះនេះ។ ឈ្មោះ ប៊ុនអ៊ាងបាននិយាយថា“ខ្ញុំអាចនិយាយថា វាគឺជាការគំរាមកំហែងដោយប្រយោលមកលើរូបខ្ញុំថាខ្ញុំនឹងចាកចេញពីទីនេះដោយដៃទទេ ហើយដំណាំរបស់ខ្ញុំនឹងត្រូវ កងកម្លាំងប្រដាប់អាវុធបំផ្លាញ”។ កសិករនៅលើកោះនេះម្នាក់ទៀតឈ្មោះ អិុត...
ប្រាំមួយខែហើយ មិនទាន់មានចម្លើយតបចំពោះលិខិតអ្នកជំនាញអន្តរជាតិ ស្តីពីសេសាន
អ្នកជំនាញផ្នែកជលផលរាប់សិបនាក់មកពីទូទាំងពិភពលោកបានផ្ញើលិខិតមួយច្បាប់ សម្តែងអំពីកង្វល់របស់ខ្លួនជូននាយករដ្ឋមន្ត្រីកម្ពុជានិងទីស្តីការគណៈរដ្ឋមន្ត្រី ដោយព្រមានថា ប្រសិនបើសំណង់ទំនប់វារីអគ្គិសនីទន្លេសេសានក្រោម២ ដំណើការដូចដែលបានគ្រោងទុកនោះវានឹងបង្កប៉ះពាល់ជាអវិជ្ជមានដល់មនុស្សរាប់មុឺននាក់ និងបង្កឲ្យមានអស្ថិរភាពក្នុងប្រទេសកម្ពុជានិងអាចប៉ះពាល់ដល់គោលដៅការអភិវឌ្ឍសហស្សវត្សរ៍ទៀតផង។ លិខិតនោះដែលបានផ្ញើនៅក្នុងខែកញ្ញានិងទទួលបានកាលពីម្សិលមិញបានលើកឡើងពីផលប៉ះពាល់របស់ទំនប់នេះ រាប់ទាំងផល ប៉ះពាល់ទៅលើការបម្លាស់ទីរបស់ត្រី និងសុវត្ថិភាពស្បៀងអាហារ។ក៏ប៉ុន្តែរយៈពេលប្រាំមួយខែបន្ទាប់នោះវាទំនងជាធ្វើឲ្យមានការប៉ះពាល់តិចតួចហើយមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនិងមន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិយាយថា ពួកគេមិនដឹងអំពីលិខិតនោះទេ។ អ្នកវិទ្យាសាស្រ្តចំនួន២នាក់ បានសរសេរក្នុងលិខិតនោះថា “ យើងសរសេរនេះ ដើម្បីសម្តែងការព្រួយបារម្ភរបស់យើងថាប្រសិនបើទំនប់សេសាន២នេះត្រូវបានសម្រេចយល់ព្រម ដូចដែលបានគ្រោងឡើងនាពេលថ្មីៗនេះ ជាអកុសលនឹងបង្កឲ្យមានភាពក្រីក្រនិងកង្វះអាហារនៅក្នុងតំបន់ដ៏ធំមួយក្នុង ប្រទេសកម្ពុជា ដូច្នេះការជំទាស់នឹងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជាសម្រាប់ជាតិ រាប់ទាំងការប្រឹងប្រែងរបស់ខ្លួន ដើម្បីឈានទៅសម្រេចគោលដៅការអភិវឌ្ឍសហស្សវត្សរ៍សហប្រជាជាតិ”។ អ្នកវិទ្យាសាស្ត្របានបន្ថែមថា“យើងគិតថា ការបញ្ជាក់ច្បាស់អំពីស្ថានភាពទាំងនេះ គឺសំខាន់ណាស់”។ ក្រុមនេះបា៉ន់ប្រមាណនៅក្នុងលិខិតថាប្រជាពលរដ្ឋយ៉ាងតិច៧៨.០០០នាក់នៅខាងលើទំនប់នេះនឹងមិនអាចនេសាទត្រីបានដោយសារការបម្លាស់ទីរបស់ត្រី ចំណែកឯមនុស្សរាប់មឺុននាក់នៅខ្សែទឹកខាងក្រោម...
អ្នកភូមិសហគមន៍បុរីកីឡាដាក់ ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្តឹងក្រុមហ៊ុន ផានអីុម៉ិច
អ្នកភូមិបាននិយាយថាប្រជាជន១២៥គ្រួសារ ដែលត្រូវបានបណ្ដេញចេញពីសហគមន៍បុរីកីឡា បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញប្តឹងក្រុមហ៊ុនផានអីុម៉ិច ជាក្រុមហ៊ុនដែលបានបញ្ជាឲ្យឈូសកម្ទេចផ្ទះសម្បែងរបស់ពួកគាត់ ដោយស្វែងរកសំណងការខូចខាតជាប្រាក់ចំនួន៣៦០.០០០ដុល្លារ។ អ្នកស្រី អិុនស្រីមុំជាអតីតអ្នកភូមិសហគមន៍បុរីកីឡាបាននិយាយាថាពាក្យបណ្តឹងនោះបានដាក់ឈ្មោះអ្នកស្រីស៊ុយសុផានប្រធានក្រុមហ៊ុនផានអីុម៉ិចថាជាអ្នកទទួលខុសត្រូវចំពោះការបណ្តេញអ្នកភូមិជាង៣០០គ្រួសារកាលពីថ្ងៃទី៣ ខែមករា។ អ្នកស្រីស្រីមុំ បាននិយាយបន្ថែមទៀតថាអ្នកភូមិ១២០គ្រួសារ ដែលបានដាក់ពាក្យបណ្តឹងនេះគឺជាអ្នកភូមិនៅសេសសល់ចុងក្រោយដែលមិនព្រមទទួលយកសំណើតាំងលំនៅដ្ឋានថ្មី ហើយបន្តធ្វើការតវ៉ាជំទាស់នឹងក្រុមហ៊ុននេះ។ អ្នកស្រី ស្រីមុំបាននិយាយថា“យើងបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្តឹងក្រុមហ៊ុននេះពីព្រោះក្រុមហ៊ុននេះបានឈូសកម្ទេចផ្ទះសម្បែងនិងបំផ្លាញទ្រព្យសម្បត្តិរបស់យើងទាំងស្រុង”។អ្នកស្រីបានបន្ថែមថាគ្រួសារនីមួយៗទាមទារសំណងជាប្រាក់ចំនួន៣.០០០ដុល្លារ។ ពាក្យបណ្តឹងនេះធ្វើឡើងបន្ទាប់ពីមានការដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីដោយអ្នកភូមិសហគមន៍បុរីកីឡាដែលត្រូវបានបណ្តេញចេញចំនួន៩៩គ្រួសារកាលពីថ្ងៃទី៣ ខែកុម្ភៈ ទៅតុលាការដដែលនេះ ប្តឹងក្រុមហ៊ុន ផានអីុម៉ិច ចំពោះការមិនគោរពកិច្ចសន្យាឆ្នាំ២០០៣ដែលថានឹងសាងសង់អគារផ្ទះល្វែងចំនួន១០សម្រាប់អ្នកភូមិ ដើម្បីដោះដូរនឹងដីរបស់ពួកគាត់។កាលពីឆ្នាំ២០១០ក្រុមហ៊ុននេះបានប្រកាសថាខ្លួននឹងសាងសង់អគារតែប្រាំបីប៉ុណ្ណោះដោយធ្វើឲ្យអ្នកភូមិជាង៣០០គ្រួសារនៅក្រៅកិច្ចសន្យានោះ។ អ្នកស្រីស៊ុយសុផាន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ បុគ្គលិកម្នាក់នៅការិយាល័យរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រាប់តែឈ្មោះថា“ហាក់”នោះបានអះអាងកាលពីម្សិលមិញថាតុលាការបានទទួលពាក្យបណ្តឹងនេះហើយ។ ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម លោកបាននិយាយថា“យើងនឹងចាប់ផ្តើមនីតិវិធីលើបណ្តឹងព្រហ្មទណ្ឌនេះក្នុងពេលឆាប់ៗនេះ”។ លោក ប៉ិចលឹមឃួនអតីតអ្នកភូមិសហគមន៍បុរីកីឡា ដែលបានទៅដាក់ពាក្យបណ្តឹងជាមួយអ្នកស្រី...
ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង បង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរ
យោងតាមការស្រាវជ្រាវថ្មី ដែលអំពាវនាវឲ្យមានការពិចារណាឡើងវិញនូវផែនការសង់ទំនប់មួយចំនួន បានឲ្យដឹងថា ផែនការសង់ទំនប់វារីអគ្គិសនីនៅតាមដៃទន្លេមេគង្គ ជាពិសេសទំនប់សេសានក្រោម២ (Lower Sesan 2) នឹងមានផលប៉ះពាល់ “ដ៏មហន្តរាយ”ដល់ធនធានត្រី នៅទូទាំងប្រទេស។ ដោយចងក្រងជាឯកសារដោយអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម និងមានការចូលរួមពីអ្នកវិទ្យាសាស្រ្តម្នាក់ មកពីរដ្ឋបាលជលផល ការសិក្សា ដែលផ្សព្វផ្សាយ កាលពីថ្ងៃច័ន្ទនៅក្នុងនីតិវិធី នៃការស្រាវជ្រាវវិទ្យាសាស្រ្តជាតិបានផ្តល់នូវភស្តុតាងដ៏រឹងមាំបំផុត អំពីហានិភ័យបង្កឡើងដោយទំនប់សេសាន២។ ការសិក្សានេះបន្ថែមទៅនឹងបរិមាណនៃការសិក្សាដែលកាន់តែកើនឡើងថា ទំនប់នេះនឹងមានការបំផ្លាញព្រៃឈើ ព្រមទាំងមានផលប៉ះពាល់រហូតដល់ជលផលជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់មុឺននាក់។ ខណៈដែលមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ក្នុងប៉ុន្មានខែថ្មីៗនេះចំពោះវិបត្តិទំនប់សាយ៉ាបូរីនៅក្នុងប្រទេសឡាវ ផែនការសង់ទំនប់ទីមួយ សម្រាប់ខ្សែទឹកមេ របស់ទន្លេមេគង្គ ត្រូវបានក្រុមអ្នកបរិស្ថាន និងជំនាញការជលផល បានវែកញែកជាយូរមកហើយថា ទំនប់តូចៗកាត់ដៃទន្លេសេសាននេះអាចមានផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។ ការស្រាវជ្រាវចុងក្រោយបំផុតនេះទំនងជាគាំទ្រចំពោះការលើកឡើងនេះ។ ដោយបង្ហាញតួលេខ នៃការបម្លាស់ទី របស់ត្រី ដោយដោយប្រៀបធៀប ទៅនឹងផលចំណេញបានមកពីថាមពល នៅតាមទីតាំង ដែលនឹងសាងសង់ ក្រុមនេះបានសន្និដ្ឋានថាទំនប់ជាច្រើននឹងផលិតថាមពលបានតិចជាងផលប៉ះពាល់ផ្នែកបរិស្ថាន។ ការសិក្សានេះកត់សម្គាល់ថា“យើងយល់ឃើញថា ការសាងសង់ទំនប់កាត់ដៃទន្លេសេសានទាំងអស់៧៨កន្លែង ដោយមិនរាប់បញ្ចូលទំនប់តាមខ្សែទឹកមេ ដែលនឹងផលិតថាមពលបានតិច តែអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានខ្លាំងជាងទំនប់ខ្សែតាមទឹកមេខាងលើចំនួន៦កន្លែង នៅតាមទន្លេមេគង្គក្រោម”។ ក្នុងចំណោមទំនប់កាត់ទន្លេសេសានទាំងអស់ ដែលស្ថិតក្នុងផែនការនៅឡើយនោះផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺទំនប់សេសាន២របស់ប្រទេសកម្ពុជា ដែលក្រុមអ្នកស្រាវជ្រាវប៉ាន់ប្រមាណថានឹងបណ្តាលឲ្យមានការធ្លាក់ចុះ៩,៣ភាគរយ នៃទិន្នផលត្រីតាមដងទន្លេមេគង្គទាំងមូល។ លទ្ធផលនេះឲ្យដឹងថាទំនប់ទី២ និងទី៣ នៅក្នុងប្រទេសឡាវ នឹងបង្កប៉ះពាល់ធ្ងន់ធ្ងរបំផុត ដែលគេគិតថា អាចបង្កឲ្យទិន្នផលត្រីធ្លាក់ចុះពី២,៣មកនៅត្រឹម០,៩ ភាគរយ។ លោក ហ្គុយ ហ្ស៊ីវ (Guy Ziv) អ្នកស្រាវជ្រាវផ្នែកបរិស្ថាន នៅសាកលវិទ្យាល័យស្តេនហ្វត(Standford) បានសរសេរក្នុងអីុម៉េលមួយថា“ការវិភាគលើកឡើងថា ការប្រៀបធៀបរវាងថាមពល និងជីវម៉ាស់ (ការរស់នៅផ្តុំគ្នា)ការប្រៀបធៀបរវាងថាមពលនិងជីវចម្រុះ បានឲ្យដឹងថាទំនប់ទន្លេសេសាន២ បង្កផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ យើងទទូចនឹងតម្រូវការផ្នែកថាមពលកើនដល់ទៅ គឺត្រូវសង់ទំនប់ផ្សេងទៀត ជំនួសថែមពីលើទំនប់សេសាន២"។ ពេលនេះប្រទេសកម្ពុជា កំពុងប្រើប្រាស់ថាមពល ប្រហែល៥៨០មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ី ប៉ាន់ប្រមាណថា តម្រូវការនឹងកើនឡើងជាងបួនដង ស្មើនឹង២.៤០០មេហ្គាវ៉ាត់គិតត្រឹមឆ្នាំ២០២០។ លោកអាឡាន ប្រ៊ូកស៍ (Alan Brooks) នាយកមជ្ឈមណ្ឌលមច្ឆជាតិពិភពលោក ដែលជាអ្នកចងក្រងរបាយការណ៍ថ្លែងថា ការសិក្សានេះអាចមានឥទ្ធិពលលើអ្នកបង្កើតគោលការណ៍។ លោកបានសរសេរតាមរយៈអីុម៉េលថា“ការស្រាវជ្រាវបង្ហាញច្បាស់នូវសារៈសំខាន់នៃការជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវសម្រាប់សាងសង់ទំនប់វារីអគ្គិសនី ដោយពិចារណា អំពីតុល្យភាពរបស់វារវាងជីវចម្រុះនិងសុវត្ថិភាពចំណីអាហារ ជាពិសេសអំពីជីវភាពរស់នៅរបស់ប្រជាជន ដែលពឹងផ្អែកទាំងស្រុងលើការនេសាទត្រី”។ កាលពីម្សិលមិញនៅក្នុងតំបន់ក្បែរទំនប់...