Popular
សហរដ្ឋអាមេរិក ផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទចំនួន២
By
ឌឹ ខេមបូឌា ដេលី -
0
សហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារដល់កម្ពុជា សម្រាប់គម្រោងការអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង។ សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីចុងសប្តាហ៍មុន ឱ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអនុម័តលើជំនួយជាថវិកាចំនួន១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ។ ថវិកានេះ ដើម្បីអភិរក្សជណ្តើរខាងជើងនៃប្រាសាទដែលត្រូវបានសាងសង់ ឡើងនៅសតវត្សទី១១ និងជួសជុលឡើងវិញប្រព័ន្ធបង្ហូរទឹកសម័យបុរាណនៅសង្ខាងនៃជណ្តើរផងដែរ។