Wednesday, November 13, 2019
Home Authors Posts by Lauren Crothers

Lauren Crothers

318 POSTS 0 COMMENTS
Associate editor

កម្ពុជា​​​ និង​​​​​​អូស្ត្រាលី​​​ចុះ​​​កិច្ច​​​ព្រមព្រៀង​​​ផ្ទេរ​​​ជន​​​ភៀសខ្លួន​​​ដ៏​​​ចម្រូង​​​ចម្រាស​​​

លោក​​​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក​​​ ស្កត់​​​ ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​​​ក្រសួង​​​អន្តោ​​​ប្រវេសន៍​​​អូស្ត្រាលី​​​ បាន​​​ចុះ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​ (MoU) មួយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​ដើម្បី​​​បញ្ជូន​​​​​​ជន​​​ភៀសខ្លួន​​​ដែល​​​បាន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​​​​​​​ និង​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​កោះ​​​​ណូរូ​​​ នា​​​​​​កណ្ដាល​​​មហាសមុទ្រ​​​បា៉សីុហ្វិក​​​ខាង​​​ត្បូង​ មក​​​​​​កាន់​​​ប្រទេស​​​កម្ពុជា​​​។ ​​​នៅ​​​មុន​​​ម៉ោង​​​៣ និង​​​៣០នាទី​​​រសៀល​​​បន្តិច​​​ លោក​​​ទាំង​​​ពីរ​​​បាន​​​ចូល​​​ទៅ​​​ក្នុង​​​សាល​​​​​​​​​​​​​​​មួយ​​​ដែល​​​មាន​​​ការ​​​តុប​​​តែង​​​លម្អ​​​យ៉ាង​​​ស្រស់​​​ស្អាត​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ ហើយ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​ដែល​​​នឹង​​​កំណត់​​​ជោគ​​​វាសនា​​​របស់​​​ជន​​​ភៀសខ្លួន​​​រាប់​​​រយ​​​នាក់​​​ដោយ​​​មិន​​​និយាយ​​​អ្វី​​​មួយ​​​ម៉ាត់​​​សោះ​​​​​​។ ក្រោយ​​​ពីការ​​​ចុះ​​​ហត្ថលេខា​​​​​​ដ៏​​​ស្ងៀម​​​ស្ងាត់​​​នេះ​​​រួច​​​ ក៏​​​មានការ​​​ជល់​​​កែវ​​​ស្រា​​​សំប៉ាញ ខណៈ​​​អ្នក​​​រត់​​​តុ​​​ម្នាក់​​​កំពុង​​​តែ​​​ដើរ​​​។ លោក​​​ ស ខេង និង​​​លោក ស្កត់ ម៉ូរីសុន បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​ជា​​​ច្រើន​​​របស់​​​ក្រុម​​​អ្នក​​​សារព័ត៌មាន​​​ ខណៈ​​​ពេល​​​លោក​​​ទាំង​​​ពីរ​​​ពិសា​​​ស្រា​​​សំប៉ាញ​​​ និង​​​អប​​​អរសាទរ​​​ចំពោះ​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​​ មុន​​​ពេល​​​ចាក​​​ចេញ​​​ពី​​​សាល​​​​​​នោះ​​​។ លោក​​​ ស្កត់​​​ ម៉ូរីសុន ត្រូវ​​​បាន​​​គេ​​​នាំ​​​ឡើង​​​រថយន្ត​​​ និង​​​បើ​​​ក​​​ចេញទៅ​​​យ៉ាង​​​ប្រញាប់​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ចេញ​​​ក្រោយ​​​ពី​​​ការ​​​ចុះ​​​ហត្ថលេខា​​​នេះ​​​លើក​​​ឡើង​​​ថា "ចំនួន​​​ និង​​​ពេល​​​វេលា​​​​​​នៃ​​​ការ​​​តាំង​​​ទីលំនៅ​​​ជន​​​ភៀសខ្លួន​​​នឹង​​​ត្រូវ​​​កំណត់​​​ដោយ​​​កម្ពុជា"។ សេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​នេះ​​​បាន​​​បន្ថែម​​​ទៀត​​​ថា ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​យល់​​​ស្រប​​​តាម​​​ "កិច្ច​​​ព្រមព្រៀង​​​សាក​​​ល្បង​​​បឋម​​​មួយ​​​ដើម្បី​​​ទទួល​​​យក​​​​​​ជន​​​ភៀសខ្លួន​​​​​​មួយ​​​ក្រុម​​​តូច​​​ ហើយ​​​នឹង​​​​​​ផ្តល់​​​ការ​​​តាំង​​​លំនៅ​​​បន្ថែម​​​ទៀត​​​​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​​​​ទៅ​​​តាម​​​សមត្ថភាព​​​របស់​​​កម្ពុជា​​​"។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា រដ្ឋាភិបាល​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​នឹង​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដោយ​​​មាន​​​កិច្ច​​​សហប្រតិបត្តិការ​​​ពី​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស (UNHCR) “ដើម្បី​​​ធានា​​​ការ​​​អនុវត្ត​​​កិច​​្ច​​​ព្រមព្រៀង​​​ផ្ទេរ​​​ជន​​​ភៀស​​​ខ្លួន​​​នេះ​​​ដោយ​​​រលូន​​​ និង​​​ប្រកប​​​ដោយ​​​ភាព​​​ជោគ​​​ជ័យ​​​"។ ​​​​​​​​​​​​ប៉ុន្តែ មន្ត្រី​​​ផ្នែក​​​ព័ត៌មាន​​​ប្រចាំ​​​តំបន់​​​របស់ UNHCR វីវៀន​​​ តាន (Vivian Tan) នៅ​​​ក្នុង​​​ទីក្រុង​​​បាង​​​កក បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អះ​​​អាង​​​នោះ​​​តាម​​​អីុម៉េល​​​ថា "ជំហរ​​​របស់​​​យើង​​​នៅ​​​តែ​​​មិន​​​ផ្លាស់​​​ប្តូរ​​​ យើង​​​គ្មាន​​​តួនាទី​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទ្វេ​​​ភាគី​​​នេះ​​​ទេ​​​"។ សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​ដោយ​​​ UNHCR​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​បាន​​​លើក​​​ឡើង​​​ថា  UNHCR​​​ "មានការ​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​ដែល​​​កំណត់​​​" ដោយ​​​​​​​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​ដក​​​ស្រង់​​ប្រសាសន៍​​​របស់​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀសខ្លួន​​​ អែន​​​តូនីញ៉ូ ហ្គូធើរ៉េស​​​ (Antonio Guterres) ដែល​​​បាន​​​លើក​​​ឡើង​​​ថា "ជន​​​ភៀសខ្លួន​​​ គឺជា​​​អ្នក​​​ដែល​​​កំពុង​​រត់​​​គេច​​​ពី​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ ឬ​​​ការ​​​គំរាម​​​កំហែង​​​ដល់​​​អាយុ​​​ជីវិត​​​ដោយ​​​សារ​​​តែ​​​សង្គ្រាម​​​ប្រដាប់​​​អាវុធ​​​។ ពួក​​​គេ​​​មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជា​​​ជាង​​​ការ​​​បញ្ជូន​​​​​​ពួកគេ​​​ពី​​​ប្រទេស​​​មួយ​​​ទៅ​​​ប្រទេស​​​មួយ​​​ទៀត​​​"។ លោក​​​ ស្កត់​​​ ម៉ូរីសុន បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ជន​​​ភៀសខ្លួន​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ឯ​​​​​​នាយ​​​ឆ្នេរ​​​នៃ​​​ប្រទេស​​​អូស្ត្រាលី​​​ "ពេល​​​នេះ​​​នឹង​​​មាន​​​ឱកាស​​ ហើយ​​​​​​ទទួល​​​បាន​​​ការ​​​ឧបត្ថម្ភ​​​គាំទ្រ​​​ដើម្បី​​​កសាង​​​ជីវិត​​​ជា​​​ថ្មី ដែល​​​រួច​​​ផុត​​​ពី​​​ការ​​​ធ្វើទុក្ខ​​​បុក​​​ម្នេញ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ការ​​​ពារ​​​ប្រទេស​​​កម្ពុជា​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​បាន​​​បង្ខំ​​​ឲ្យ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វីហ្គួ​​​២០​​​នាក់​​​ ដែល​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ឲ្យ​​​វិល​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ​​​ដោយ​​​ចុង​​​កាណុង​​​កាំភ្លើង​​​ថា​​​ ជា​​​គោល​​​ដៅ​​​ស័ក្ដិសម​​​សម្រាប់​​​ជន​​​ភៀសខ្លួន​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ដក​​​ស្រង់​​​ប្រសាសន៍​​​របស់​​​លោក​​​ ស្កត់​​​ ម៉ូរីសុន ដែល​​​បាន​​​លើក​​​ឡើង​​​ថា "ក្នុង​​​នាម​​​ជា​​​ភាគី​​​នៃ​​​អនុ​​​សញ្ញា​​​ជន​​​ភៀស​​​ខ្លួន​​​ ខណៈ​​​ពេល​​​កំពុង​​​ខិត​​​ខំប្រឹង​​​ប្រែង​​​អភិវឌ្ឍ​​​ប្រទេស​​​ក្រោយ​​​សង្គ្រាម​​​ស៊ីវិល​​​ កម្ពុជា​​​កំពុង​​​បង្ហាញ​​​លទ្ធភាព និង​​​ឆន្ទៈ​​​របស់​​​ខ្លួន​​​ដើម្បី​​​រួម​​​ចំណែក​​​ជា​​​វិជ្ជមាន​​​ដល់​​​បញ្ហា​​​មនុស្ស​​​ធម៌​​​"។ លោក​​​បាន​​​ប្រាប់​​​សាជីវកម្ម​​​ផ្សព្វ​​​ផ្សាយ​​​​​​អូស្ត្រាលី​​​ (ABC) កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា អូស្ត្រាលី​​​មាន​​​គម្រោង​​​ផ្តល់​​ជំនួយ​​​៤០​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​​​​ដល់​​​កម្ពុជា​​​នៅ​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​បន្ទាប់​​​ ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ។ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​ថា វា​​​នឹង​​​មិន​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​​​​​​​​​​​​​​​​​​​សម្រាប់​​​សម្រួល​​​ដល់​​​ការ​​​ផ្ទេរ​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ឡើយ​​​ គឺ​​​ទុក​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​។ នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ បាតុករ​​​ប្រហែល​​​៥០​​​អង្គ​​​-នាក់​​​មក​​​ពី​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​ សហព័ន្ធ​​​និស្សិត​​​បញ្ញវន្ត​​​កម្ពុជា​​​ និង​​​អ្នក​​​ភូមិ​​​មក​​​ពី​​​សហ​​​គមន៍​​​បឹង​​​កក់ និង​​​សហគមន៍​​​បុរី​​​កីឡា បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​លើ​​​កំណាត់​​​ផ្លូវ​​​ដែល​​​មាន​​​បិទ​​​របាំង​​​ច្រើន​​​ជាន់​​​នៅ​​​ខាង​​​មុខ​​​ស្ថាន​​​ទូត​​​អូស្ត្រាលី​​​។ ពួក​​​គាត់​​​បាន​​​លើក​​​បដា​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​គោរព​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​ មុន​​​នឹង​​​ចុះ​​​កិច្ច​​​ព្រមព្រៀង​​​ទទួល​​​យក​​​ជន​​​ភៀសខ្លួន​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ប្រទេស​​​កម្ពុជា​​​ "ក្រីក្រ​​​ណាស់" គ្មាន​​​លទ្ធភាព​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​របស់​​​អូស្ត្រាលី​​​​​​ឡើយ។ ព្រះតេជគុណ សីុម សុវណ្ឌី បាន​​​មាន​​​សង្ឃដីកា​​​ថា "តើ​​​ប្រទេស​​​កម្ពុជា​​​អភិវឌ្ឍ​​​ដល់​​​ណា​​​ហើយ​​​? ប្រទេស​​​នេះ​​​មិន​​​ទាន់​​​ទាំង​​​បាន​​​សាង​​​ទំនាក់​​​ទំនង​​​សន្តិវិធី​​​ជា​​​មួយ​​​ពល​​​រដ្ឋ​​​របស់​​​ខ្លួនដែល​​​បាន​​​រង​​​គ្រោះ​​​ដោយសារ​​​ការ​​​ចាប់​​​យក​​​ដីធ្លី​​​​​​ និង​​​ការ​​​រំលោភ​​​សិទ្ធិមនុស្ស​​​នៅ​​​ឡើយ​​​ផង​​​ទេ​​​"។ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា លោក​​​ថ្កោល​​​ទោស​​​ "ការ​​​ខ្វះ​​​តម្លាភាព​​​ទាំង​​​ស្រុង" នៅ​​​ក្នុង​​​ការ​​​​​​ធ្វើ​​​សេចក្ដី​​​ព្រាង​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ដែល​​​បាន​​​ស្ថិត​​​ក្រោម​​​ដំណើរ​​​ការ​​​ចរចា​​​ចាប់​​​តាំង​​​ពី​​​ខែ​​​កុម្ភៈ​​​មក។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​​​​មិន​​​ដឹង​​​ពី​​​​​​ផែនការ​​​អ្វី​​​ទេ​​​ យើង​​​គ្មាន​​​ការ​​​ធានា​​​អ្វី​​​ទេ​​​ ពីព្រោះ​​​យើង​​​ស៊ាំ​​​នឹង​​​​​មើល​​​ឃើញ​​​ការ​​​បង្វែរ​​​ធន​​​ធាន​​​ខុស​​​គោល​​​​​បំណង​​​របស់​​​វា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​​​ហើយ​​​។កម្ពុជា​​​​​មិន​​​មែន​​​ជា​​​កន្លែង​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​​​​តាំង​​​ទី​​​លំនៅ​​​ទេ ពីព្រោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​គ្មាន​​​ជីវភាព​​​សមរម្យ​​​​​​​​​​​។ ពួក​​​គាត់​​​ត្រូវ​​​បាន​​​បំបិទ​​​សិទ្ធិ​​​មូល​​​ដ្ឋាន​​​ និង​​​លក្ខខណ្ឌ​​​រស់​​​នៅ​​​ ដូច្នេះ​​​តើ​​​យើង​​​អាច​​​ផ្ដល់​​​ជម្រក​​​ដល់​​​អ្នក​​​មក​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​បាន​​​ដោយ​​​របៀប​​​ណា​​​?”។ សេចក្តី​​​ថ្លែង​​​ការណ៍​​​ដែល​​​បាន​​​ចេញ​​​នៅ​​​ក្នុង​​​ពិធី​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​លើក​​​ឡើង​​​ថា ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ "​​​ប្រទេស​​​អូស្ត្រាលី​​​នឹងទទួល​​​រាប់​​​រង​​​ផ្ទាល់​​​លើ​​​ថ្លៃ​​​ចំណាយ​​​​​​ក្នុង​​​ការ​​​បញ្ជូន​​​​​​ជន​​​ភៀស​​​ខ្លួន​​​ និង​​​ការ​​​កសាង​​​ប្រទេស​​​កម្ពុជា​​​ដើម្បី​​​ធានា​​​ថា កម្ពុជា​​​មាន​​​ធន​​​ធាន​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ទទួល​​​ និង​​​ធ្វើ​​​សមាហរណកម្ម​​​​​​ជន​​​ភៀស​​​ខ្លួន​​​ដោយ​​​ជោគ​​​ជ័យ"។ លោក ស្កត់​​​ ម៉ូរីសុន និង​​​លោក ហោ ណាំ​​​ហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​​​​របស់​​​​​​កម្ពុជា​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ការ​​​ផ្ទេរ​​​​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​មួយ​​​​​​ គឺ​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​ឈរ​​លើ​​​មូល​​​ដ្ឋាន​​​ស្ម័គ្រ​​​ចិត្ត​​​។ ប៉ុន្តែ កិច្ច​​​ព្រមព្រៀង​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​គ្មាន​​​មតិ​​​យោបល់​​​ពី​​​​​​ UNHCR នេះ​​​ បាន​​​រង​​​ការ​​​ថ្កោល​​​ទោស​​​យ៉ាង​​​ខ្លាំង​​​ពីរ​​​សង្គម​​​ស៊ីវិល​​​ និង​​​អ្នក​​​នយោបាយ​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​ ដែល​​​លើក​​​ឡើង​​​ថា វា​​​រំលោភ​​​អនុសញ្ញា​​​​​​ជន​​​ភៀស​​​ខ្លួន​​​ឆ្នាំ​​​១៩៥១ ហើយ​​​ថា ប្រទេស​​​កម្ពុជា​​​គ្មាន​​​លក្ខណសម្បត្តិ​​​គ្រប់គ្រាន់​​​ដើម្បី​​​​​​​​​ធានា​​​សុខុមាលភាព​​​​​​ជន​​​ភៀស​​​​​​ខ្លួន​​​ឡើយ​​​។ លោក​​​​​ស្រី អីុឡេន ភាសុន (Elaine Pearson) នាយក​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ព្រមព្រៀង​​​នេះ​​​បញ្ជូន​​​សារ​​​ថា បណ្តា​​​ប្រទេស​​​អភិវឌ្ឍន៍​អាច​​​លុប​​​បំបាត់​​​កាតព្វកិច្ច​​​អន្តរ​​​ជាតិ​​​របស់​​​ខ្លួន​​​បាន​​​ដោយ​​​ងាយ​​​តាម​​​រយៈ​​​ការ​​​ផ្តល់​​​មូល​​​និធិ និង​​​ជំនួយ​​​ដល់​​​បណ្តា​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍ​​​ន៍។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "​​​កម្ពុជា​​​បាន​​​ចុះ​​​អនុសញ្ញា​​​​​​ជន​​​ភៀស​​​ខ្លួន ប៉ុន្តែ ប្រទេស​​​នេះ​​​បែរ​​​ជា​​​មាន​​​ប្រវត្តិ​​​មិន​​​ល្អ​​​ ចំពោះ​​​ការ​​​ការ​​​ពារ​​​​​​ជន​​​ភៀស​​​ខ្លួន​​​ ហើយ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រំលោភ​​​សិទ្ធិមនុស្ស​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​។ កម្ពុជា​​​មិន​​​បាន​​​បង្ហាញ​​​ឆន្ទៈ​​​ ឬ​​​សមត្ថភាព​​​ក្នុង​​​ការ​​​ផ្តល់​​​ការ​​​ការ​​​ពារ​​​ជន​​​ភៀស​​​ខ្លួន​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​ឡើយ​​​។ អូស្ត្រាលី​​​បាន​​​រក​​​ឃើញ​​​លេស​​​ថ្មី​​​មួយ​​​ដើម្បី​​​ផ្ទេរ​​​បញ្ហា​​​​​​ជន​​​ភៀស​​​ខ្លួន​​​ឲ្យ​​​អ្នក​​​ដទៃ​​​ជា​​​ជាង​​​ការ​​​ស្វែងរក​​​ដំណោះ​​​ស្រាយ​​​​​​ថ្នាក់​​​តំបន់​​​"៕​​​សុខុម​​​​​  

កម្ពុជា​ និង​ អូស្ត្រាលី​ បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ជន​ភៀស​ខ្លួន​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ស្កត់ ម៉ូរីសុន (Scott​ Morrison) រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី បានចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់គ្នា​លើកិច្ចព្រមព្រៀង​មួយ ក្នុង​ការ​ទទួល​យក​ជនភៀសខ្លួន​ពីប្រទេសអូស្ត្រាលី ។

នៅ​អង្គការ​សហប្រជាជាតិ លោក ស៊ូបេឌី អំពាវនាវ​ឲ្យ​មាន​ឯករាជ្យភាព​នៃ​ស្ថាប័នរដ្ឋ

ក្នុង​ការ​បង្ហាញ​មុខ​ចុង​ក្រោយ​របស់​លោក​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ ក្នុង​នាម​លោក​ជា​ប្រេសិត​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ លោក សុរិយា​ ស៊ូបេឌី (Surya Subedi) បាន​អំពាវនាវ​ជាចុង​ក្រោយ​ដល់​រដ្ឋាភិបាល​ឲ្យ​ទទួល​យក "ស្ថាប័ន​ឯករាជ្យ" ដើម្បី​ឲ្យ​មាន​កំណែ​ទម្រង់​ពិត​ប្រាកដ។ លោក​បាន​មាន​ប្រសាសន៍​ថា "ប្រសិនបើ ខ្ញុំ​ត្រូវ​ជ្រើសរើស​អនុសាសន៍​មួយ​ក្នុង​ចំណោម​អនុសាសន៍​ទាំងឡាយ ដែល​ខ្ញុំ​បាន​ស្នើ​ឡើង​អំឡុង​អាណត្តិ​របស់​ខ្ញុំ នោះ​គឺ​ត្រង់​ថា ​រដ្ឋាភិបាល​គួរ​ពិចារណា​ការ​ប្រឆាំង​នឹង​ស្ថា​ប័ន​ឯក​រាជ្យ​"។ “ពេលណា​មាន​ការ​ធានា​បាន​នូវ​ឯករាជ្យភាព​របស់​តុលាការ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​របស់​សភា​ខ្លួន​ឯង​នោះ ទើប​ប្រទេស​កម្ពុជា​នឹងស្ថិត​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​កំណែ​តម្រង់​ពិតប្រាកដ​បាន"។ វត្តមាន​របស់​លោក ស៊ូបេឌី គឺ​មួយ​ខែ​​បន្ទាប់ពី​ការ​ចេញ​របាយការណ៍​ទី​៦​របស់​លោក​អំពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ពេលដែល​ប្រទេស​នេះ​កំពុង​បោះ​ជំហាន​តាម​ទិសដៅ​វិជ្្ជ​មាន​នោះ តែ​ការ​ប្រើ​អំពើ​ហិង្សា​ហួស​ហេតុ​ដោយ​កង​កម្លាំង​សន្តិសុខ​រដ្ឋ និង​ការ​ដាក់​បម្រាមស្រេច​តែ​ចិត្ត​លើ​ការ​តវ៉ា...

សារាចរ​​​របស់​​​រដ្ឋ​​​សភា​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​មាន​​​កំហឹង​​​

នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​តេស្ត​​​លាក​​​ល្បង​​​ជា​​​លើក​​​ដំបូង​​​នូវ​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​ថ្មី​​​​​​ ដែល​​​ផ្តល់​​​អំណាច​​​ដល់​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋសភា​​​ឲ្យ​​​មាន​​​សិទ្ធិ​​​សម្រេច​​​ថា តើ​​​នរណា​​​គួរ​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ក្នុង​​​បរិវេណ​​​សភា​​​នោះ​​​ អ្នក​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ជួប​​​ជាមួយ​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​​​​រលួយ​​​នៃ​​​រដ្ឋសភា​​​កាល​​​ពី​​​ម្សិល​​​មិញ។  នៅ​​​ក្នុង​​​សារាចរ​​​មួយ​​​ចុះ​​​ថ្ងៃ​​​ទី​​​១២​​​ខែ​​​កញ្ញា ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ហេង​​​ សំរិន ប្រធាន​​​រដ្ឋសភា​​​រូប​​​នេះ​​​បាន​​​ផ្តល់​​​សិទ្ធិ​​​អំណាច​​​ផ្តាច់​​​មុខ​​​​​​​​​​​ដល់​​​ខ្លួន​​​ឯង​​​លើ​​​ការ​​​សម្រេច​​​ថា តើ​​​នរណា​​​អាច​​​ចូលក្នុង​​​បរិវេណ​​​រដ្ឋសភា​​​បាន​​​ អាច​​​ចូល​​​រួម​​​សវនាការ​​​របស់​​​គណៈកម្មការ​​​បាន​​​ ឬ​​​អាច​​​ជួប​​​ជា​​​មួយ​​​បុគ្គល​​​ជា​​​​​​តំណាង​​​រាស្ត្រ​​​បាន​​​។ សារាចរ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​ចំពោះ​​​លទ្ធភាព​​​នៃ​​​ជំនួប​​​តាម​​​ការ​​​គ្រោង​​​ទុក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ រវាង​​​លោក ព្រាប​​​ កុល​​​ នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លា​​​ភាព​​​កម្ពុជា​​​ និង​​​សមាជិក​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៃ​​​រដ្ឋ​​​សភា​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក ហូរ វណ្ណ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​។ លោក ហូរ វណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា ប៉ុន្តែ ជំនួប​​​នេះ​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​រលូន​​​កាល​​​ពី​​​ម្សិលមិញ​​​​​​​​​​​​​​​ ដោយសារ​​​លោក​​​ទទួល​​​បាន​​​​​ការ​​​​​​យល់​​​ព្រម​​​​ពី​​​ប្រធាន​​​រដ្ឋសភា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​កញ្ញា ដោយ​​​អនុវត្ត​​​តាម​​​នីតិ​​​វិធី​​​​​​មាន​​​ស្រាប់​​​ ដែល​​​តម្រូវ​​​ឲ្យ​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​លោក ហេង សំរិន សម្រាប់​​​ភ្ញៀវ​​​ដែល​​​ត្រូវ​​​ចូលរួម​​​​​​​​​សវនាការ​​​របស់​​​គណៈកម្មការ។ សារាចរ​​​ថ្មី​​​នេះ​​​លើក​​​ឡើង​​​ថា នៅ​​​ពេល​​​អនាគត​​​ គណៈកម្មការ​​​នានា​​​នៃ​​​រដ្ឋ​​​សភា​​​គួរ​​​តែ​​​ស្នើ​​​សុំ​​​មតិ​​​យោបល់​​​ពី​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ដោយ​​​​​​ប្រយោល។ សារាចរ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​​​​ថា "គណៈកម្មការ​​​អាច​​​ស្នើ​​​សុំ​​​មតិ​​​យោបល់​​​ពី​​​សាធារណជន ឬ​​​ពី​​​សង្គម​​​សីុវិល​​​ពី​​​ចម្ងាយ​​​បាន​​​ ប៉ុន្តែ ពួកគេ​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​របស់​​​គណៈកម្មការ​​​ទាំង​​​នោះ​​​ឡើយ​​​"។ ទោះជា​​​យ៉ាង​​​ណា នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ម្សិលមិញ​​​  ជា​​​មួយ​​​គណៈ​​​កម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ លោក ព្រាប កុល បាន​​​លើក​​​​​​ទឡ្ហីករណ៍​​​របស់​​​លោក​​​ជំុ​​​វិញ​​​​​​មូល​​​ហេតុ​​​​​​ដែល​​​ចាំ​​​បាច់​​​ត្រូវ​​​​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​មាន​​​តម្លាភាព​​​ជាង​​​មុន​​​។ លោក​​​បាន​​​ថ្លែង​​​ទៅ​​​​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​​​ខាង​​​​​ក្រៅ​​​រដ្ឋ​​​សភា​​​ថា "នៅ​​​ពេល​​​មាន​​​តម្លាភាព​​​សាយ​​​ភាយពេញ​​​សង្គម​​​ អំពើ​​​ពុក​​​រលួយ​​​នឹង​​​ត្រូវ​​​កាត់​​​បន្ថយ​​​​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ។ ប៉ុន្តែ ពេល​​​នេះ​​​យើង​​​​​​កំពុង​​​ស្ថិត​​​ក្នុ​​​ង​​​ភាព​​​ងងឹត ​​​​​​​​​ព័ត៌​​​មាន​​​ជាច្រើន​​​ត្រូវ​​​បាន​​​លាក់​​​បាំង​​​ ហើយ​​​យើង​​​ពិបាក​​​នឹង​​​ទទួល​​​​​​បាន​​​ព័ត៌​​​មាន​​​ណាស់​​​"។ លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា លោក​​​ និ​​​ង​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​បាន​​​ពិភាក្សា​​​អំពី​​​ភាព​​​ចាំ​​​បាច់​​​ដែល​​​ត្រូវ​​​ឲ្យ​​​មាន​​​ច្បាប់​​​ស្តី​​​ពី​​​​​​សេរីភាព​​​នៃ​​​ការ​​​ទទួល​​​បាន​​​ទទួល​​​បាន​​​ព័ត៌មាន​​​ ដែល​​​លោក​​​ ឈាង វុុន តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ថា នឹង​​​ត្រូវ​​​ក្រសួង​​​មហាផ្ទៃ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ ហើយ​​​អនុម័ត​​​នៅ​​​ឆ្នាំ​​​​​​នេះ​​​។ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ សារាចរ​​​របស់​​​លោក​​​ ហេង សំរិន បាន​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​ពី​​​សំណាក់​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង និង​​​បណ្តា​​​អ្នក​​​តស៊ូ​​​មតិ​​​ ដើម្បី​​​លទ្ធិប្រជាធិបតេយ្យ​​​។ លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បទបញ្ជា​​​ផ្ទៃ​​​ក្នុង​​​ថ្មី​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ព្រាង​​​ឡើង​​​ដោយ​​​គ្មាន​​​ការ​​​ពិគ្រោះ​​​យោបល់​​​ និង​​​គ្មាន​​​ការ​​​ប្រាប់​​​ឲ្យ​​​ដឹង​​​​​​​​​ជា​​​មុន។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "ប្រធាន​​​រដ្ឋសភា​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​សារាចរ​​​នេះ​​​ដោយ​​​ខ្លួន ឯង​​​​​​ គ្មាន​​​ការ​​​ឯកភាព​​​គ្នា​​​ជាមួយ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​តាម​​​រយៈ​​​រដ្ឋសភា​​​ទេ។ ប្រសិនបើ​​​យើង​​​គោរព​​​តាម​​​សារាចរ​​​​​​នេះ វា​​​មាន​​​ន័យ​​​ថា  នឹង​​​កាន់​​​តែ​​​តូច​​​ចង្អៀត​​​ ពីព្រោះ​​​យើង​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​រដ្ឋសភា ដើម្បី​​​ឲ្យ​​​វា​​​ក្លាយ​​​ជា​​​កន្លែង​​​បិតា​​​ធិប​​​តេយ្យ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ យើង​​​ចង់​​​ឲ្យ​​​រដ្ឋ​​​សភា​​​ជា​​​កន្លែង​​​សម្រាប់​​​ជជែក​​​ដេញ​​​ដោល​​​សម្ដែង​​​ក្តី​​​បារម្ភ​​​របស់​​​ខ្លួន​​​ប្រាប់​​​តំណាង​​​​​​របស់​​​ពួក​​​​​​គាត់​​​"។ លោកស្រី ឡូរ៉ា​​​ ថន​​​តុន (Laura Thornton) នាយក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​នៃ​​​វិទ្យាស្ថាន​​​ជាតិ​​​ប្រជា​​​ធិបតេយ្យ​​​ (NDI) ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធានី​​​វ៉ាស៊ីុន​​​តុន បាន​​​​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា សារាចរ​​​​​​នេះ​​​ "គឺ​​​ជា​​​ឧបសគ្គ​​​រាំង​​​ស្ទះ​​​​​​សម្រាប់​​​កំណែទម្រង់​​​​​​រដ្ឋសភា ដែល​​​ត្រូវ​​​បាន​​​សន្យា​​​អំឡុង​​​ការ​​​ចរចា​​​ផ្នែក​​​នយោបាយ និង​​​ចំពោះ​​​សាធារណជន​​​ទូទៅ​​​"។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​គេ​​​យល់​​​ថា វា​​​ជា​​​បំណង​​​ដាក់​​​កំហិត​​​បន្ថែម​​​ទៀត​​​ចំពោះ​​​ការ​​​ចូល​​​រួម​​​របស់​​​សាធារណជន​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​នីតិ​​​ប្បញ្ញត្តិ​​​​​​របស់​​​​ពួក​​​គេ​​​វា​​​នឹង​​​កាន់​​​តែ​​​ធ្វើ​​​ឲ្យ​​​ប្រធាន​​​រដ្ឋ​​​សភា​​​រូប​​​នេះ​​​មាន​​​អំណាច​​​គ្រប់​​​គ្រង​​​កាន់តែ​​​ខ្លាំង​​​ ហើយ​​​ដាក់​​​កំហិត​​​លើ​​​ភាព​​​បត់​​​បែន​​​របស់​​​ប្រធាន​​​គណៈកម្មការ​​​នានា ពេល​​​នោះ​​​រដ្ឋសភា​​​របស់​​​កម្ពុជា​​​នឹង​​​ខ្វះ​​​បទ​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​សម្រាប់​​​ការ​​​អនុ​​​វត្ត​​​ដោយ​​​បើក​​​ចំហ​​​របស់​​​សភា​​​ "។ ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ​​​៕សុខុម​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​តស៊ូការ​ពារ​ដី​របស់​ស្ត្រីចំណាស់ម្នាក់​មិន​ ទទួលបាន​ជោគជ័យ​ឡើយ

ការ​​​តាំងចិត្ត​ព្យាយាម​​​របស់​​​ស្ត្រី​​​វ័យ​​​ចំណាស់​​​ម្នាក់​​​ដើម្បី​​​កាន់​​​កាប់ដី​​​មួយ​​​ក្បាល ដែល​​​គាត់​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​១៩៧៩​​​មក​​​ នៅ​​​ក្នុង​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជ​​​ធានី​​​ភ្នំពេញ មិន​​​បាន​​​ផល​​​ឡើយ​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ នៅ​​​ពេល​​​នគរ​​​បាល​​​ និង​​​កម្លាំង​​​សន្តិសុខ​​​បាន​​​កំណត់​​​ព្រំ​​​ប្រទល់​​​ដី​​​សម្រាប់​​​ការ​​​អភិវឌ្ឍរបស់​​​អ្នកស្រី ឌី ប្រឹម បង​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។ អ្នកស្រី ហួត សារុំ អាយុ​​​៦៨​​​ឆ្នាំ បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី ទំហំជាង​​​៥,៦៧ហិកតា ជាមួយ​​​អ្នក​​​ភូមិ​​​ជិត​​​ខាងចំនួន​​​​១២០​​​គ្រួសារ​​​នៅ​​​ក្នុង​​​សង្កាត់​​​កាកាប ដែល​​​បាន​​​លក់​​​​​​​​​ដីមួយ​​​ផ្នែក​​​ជាអ្វី​​ដែល​​​ពួក​​​គាត់​​​និយាយ​​​ថា ជា​​​ដី​​​រួម​​​ទៅ​​​ឲ្យ​​​អ្នក​​​ស្រី ឌី ប្រឹម ហើយឥឡូវ​​​នេះ​​​ដែល​​​កំពុងគាំទ្រ​​​ការ​​​តស៊ូ​​​របស់​​​អ្នក​​​ស្រី​​​​​​ប្រឆាំង​​​អ្នកស្រី ហួត​​​ សារុំ។ នៅ​​​ម៉ោង​​​៩​​​និង​​​៣០​​​នាទី​​​ម្សិលមិញ អេស្កាវ៉ាទ័រ ត្រូវ​​​បាន​​​ដាក់​​​ចុះ​​​ពី​​​រថយន្តធុន​​​ធំ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​បុក​បង្គោលឈើ​​​ចូល​​​ទៅ​​​ក្នុង​​​ដី​​​ ខណៈ​​​ដែល​​​ក្រុម​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​បាន​​​វាស់​​​វែង​​​ដី​​​នោះ​​​។ អ្នក​​​ស្រី ហួត សារុំ និង​​​កូន​​​ប្រុសរបស់គាត​់ ឈ្មោះ គង់ គឹម​​​លី ជា​​​សមាជិក​​​ម្នាក់​​​នៃ​​​កង​​​អង្គ​រក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប៉ះ​​​ទង្គិច​​​ជា​​​មួយ​​​កម្លាំង​​​សន្តិសុខ​​​ ព្រម​​​ទាំង​​​​​​អ្នក​​​ភូមិ​​​ដែល​​​មាន​​​កំហឹង​​​មួយ​​​ចំនួនដែលប្រឹងប្រែង​ឲ្យ​ការ​កំណត់​​​ព្រំ​​​ដី​​​នោះ​​​បន្ត​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​។ លោក គឹម​​​លី ត្រូវ​​​បាន​​​ដាល់​​​ចំ​​​ភ្នែក​​​មួយ​​​ដៃ​​​ ចំណែក​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​រុញ​​​អ្នកស្រី ហួត​​​ សារុំ ដួល​​​ទៅ​​​លើ​​​ដី​​​ពីរ​​​ដង​​​។ គេឮសន្តិសុខ​​​ម្នាក់​​​និយាយពី​​​ស្ត្រី​​​អាយុ​​​​​​៦៨​​​ឆ្នាំ​​​រូប​​​នេះ​​​ថា "បំបាក់​​​ដៃ​​​ទៅ​​​ ហី! មេ ?” ។ ការ​​​ព្យាយាម​​​មុន​​​ៗ​​​របស់​​​អ្នក​​​ភូមិ និង​​​ក្រុម​​​អាជ្ញាធរ​​​ដើម្បី​​​កំណត់​​​ព្រំ​​​ប្រទល់​​​​​ដី​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​កញ្ញា មិន​បាន​សម្រេច​​​ បន្ទាប់​​​ពី​​​អ្នក​​​ស្រី​​​ ហួត សារុំ បាន​​បណ្តេញពួកគេចេញ​​​ដោយ​​​ប្រើ​​​កណ្តៀវ​​​។ អ្នកស្រី ហួត សារុំ មានតែ​​​ដៃ​​​ទទេ​​​កាល​​​ពី​​​ម្សិល​​​មិញ ប៉ុន្តែ ​​​បាន​​​បន្ត​​​តស៊ូដ​​​ដែល​​​។ អ្នក​​​ស្រី​​​បាន​​​ស្រែក​​​ដាក់​​​អ្នក​​​ភូមិ​​​ដដៃ​​​ទៀត​​​ថា "អ្នកឯងមាន​​​ដី​​​ពីរ​​​ទៅ​​​បី​​​ហិកតា​​​ក្នុង​​​ម្នាក់​​​ៗ ប៉ុន្តែ អ្នកឯង​បាន​​​លក់​​​ដី​​​របស់​​​ខ្លួន​​​ ហើយ​​​ឥឡូវ​​​នេះ​​​អ្នកឯង​បាន​​​មក​​​យក​​​ដី​​​របស់​​​អ្នក​​​ផ្សេង​​​ទៅ​​​វិញ។ ​​​ការ​​​ធ្វើ​​​បែប​​​នេះ សម​​​ហេតុ​​​សម​​​ផល​​​សម្រាប់​​​ឆ្កែទេ វាមិន​​​មែន​​​សម្រាប់​​មនុស្ស​​​ទេ”។ លោក គឹម​​​លី ក៏​​​បាន​​​និយាយ​​​ទៅ​​​ក្រុម​​​មនុស្ស​​​ទាំង​​​នោះ​​​ផងដែរ។ លោក​​​បាន​​​ស្រែក​​​ថា "អ្នកឯង​អាច​​​យក​​​ដី​​​នេះ​​​បាន​​​ ប្រសិន​​​បើ​​​អ្នកឯងបាន​​​កាប់​​​ឆ្ការ និង​​​ធ្វើស្រែចម្ការលើ​​​ដី​​​នេះ ប៉ុន្តែ អ្នកឯង​​​មិន​​​បាន​​​ធ្វើ​ស្រែចម្ការលើដី​​​នេះ​​​ទេ​​​។ វា​​​ជាដី​​​របស់​​​ខ្ញុំ​​​ ពីព្រោះ​​​ខ្ញុំ​​​បាន​​​ធ្វើស្រែនិង​​​កាប់​​​ឆ្ការ​​​រានដី​​​នេះ"។ លោក កៅ ទី មេធាវីរបស់​​​អ្នកស្រី​​​ ហួត​​​ សារុំ បាន​​​ព្យាយាម​​​​​រារាំង​​​មិន​​​ឲ្យ​​​មាន​​​ការ​​​បោះ​បង្គោល​​​ព្រំ​​​ដី​​​នេះ ដោយ​​​បាន​​​បង្ហាញ​​​លិខិត​​​មួយ​​​ច្បាប់​​​ចុះ​​​ថ្ងៃទី​​​១៧​​​ ខែ​​​កញ្ញា ហើយ​​​ចុះ​​​ហត្ថ​លេខា​​​ដោយ​​​ លោក ហូ សិទ្ធី ប្រធាន​​​ខុទ្ទកាល័យ​​​លោក ហ៊ុន សែន ដែល​​​បង្គាប់​​​ឲ្យ​​​អ្នក​​​តំណាង​​​បី​​​គ្រួសារ​​​ ដែល​​​បាន​​​លក់​​​ដី គឺ​​​ ឯម ឆន ជា ជ័រ ​​​ និង ធួន ធូរ កុំ​​​ធ្វើ​​​ "ប្រតិបត្តិការ​ណាមួយលើ​​​ដី នេះ​​​រួម​​​មាន​​​ការ​​​លក់​​​ ការ​​​ផ្ទេរ​​​សិទ្ធិ ការ​​​បញ្ចាំ ការ​​​ចែក​​កេរ ការ​​​ធ្វើ​​​អំណាយ​​​ និង​​​ការ​​​កំណត់​​​ព្រំ​​​ដី​​​ជាដើម"។ លិខិត​​​នេះ​​​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​លោក អឹុម ឈុន​​​លឹម រដ្ឋមន្ត្រី​​​ក្រសួង​​​រៀបចំដែន​​​ដី ធ្វើ​​​អន្តរា​​​គមន៍​​​ក្នុង​​​ករណី​​​នេះ​​​ផង​​​ដែរ​​​។ កាល​​​ពី​​​ឆ្នាំ​​​២០១១ អ្នកស្រី ឌី ប្រឹម ត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ពី​​​បទ​​​ពុក​​​រលួយ​​​ និង​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ដាក់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​កន្លះ ពី​​​បទ​​​​​​ចំណាយ​​​ប្រាក់​​​៣០.០០០​​​ដុល្លារ ដើម្បី​​​ជះ​​​ឥទ្ធិ​​​ពាល​​​ទៅ​​​លើ​​​ការ​​​សើុប​​​អង្កេត​​​​​​​វិវាទ​​​ដី​​​ធ្លី​​​នេះ​​​ ប៉ុន្តែ អ្នក​​​ស្រី​​​មិន​​​ដែល​​​បាន​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​នោះ​​​ឡើយ​​​។ លោក កៅ ទី បាន​​​ស្រែក​​​ដាក់​​​នគរបាល​​​ និង​​​កម្លាំង​​​សន្តិសុខ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា "ករណី​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​"។ ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ លោក ហែម ដារិទ្ធ អភិបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លិខិត​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ហូ សិទ្ធី គឺ​​​មិន​​​ទាក់​​​ទង​​​គ្នា​​​ទេ​​​ ហើយ​​​បាន​​​បង្គាប់​​​ឲ្យ​​​បន្ត​​​ការ​​​ងារ​​​នោះ។ លោក​​​ ដារិទ្ធ បាន​​​និយាយ​​​ដល់​​​ការ​​​បោះ​​​បង្គោល​​​ព្រំ​​​ដី​​​នោះ​​​ថា "វា​​​នឹង​​​បញ្ចប់​​​នៅ​​​ថ្ងៃ​​​នេះ​​​"។ ដោយ​​​លោក​​​និយាយ​​​សំដៅ​​​ដល់​​​សារាចរ​​​ណែ​​​នាំ​​​របស់​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី កាល​​​ពី​​​​​​ខែមីនា ឆ្នាំ​​​២០១៣ ដែល​​​បាន​​​ផ្តល់​​​ដី​​​ដែល​​​មាន​​​វិវាទ​​​នេះ​​​ដល់​​​ក្រុម​​​អ្នក​​​ភូមិ​​​ ដែល​ទុកតែ១​ហិក​តាប៉ុណ្ណោះសម្រាប់​អ្នក​​​ស្រី​​​ ហួត សារុំ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "លិខិត​​​នេះ​​​មិន​​​​​​មែន​​​ជា​​​លិខិត​​​ផ្លូវ​​​ការ​​​​​​ដែល​​​អាច​​​ទុក​​​ជា​​​មោឃៈ​​​នូវ​​​សេចក្តី​​​ជូន​​​ដំណឹង​​​របស់​​​រដ្ឋាភិបាលបាន​​​ឡើយ​​​" ៕សារុន​​​  

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​និយាយ​​​ថា រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​សើុប​​​អង្កេ​​​ត​​​ករណី​បាត់​​​ខ្លួន​​​ដោយបង្ខំ​​​

កាល​​​ពីម្សិលមិញ អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​គោរព​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​​ក្នុង​​​ឋានៈ​​​ជា​​​ភាគី​​​មួយ​​​នៃ​​​អនុ​​​សញ្ញា​​​អន្តរ​​​ជាតិ​​​ដើម្បី​​​ការ​​​ពារ​​​ពល​​​រដ្ឋ​​​គ្រប់​​​រូប​​​ពី​​​ការ​​​បាត់​​​ខ្លួន​​​ដោយ​​​បង្ខំ​​​ ហើយ​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់​​​ចំពោះការ​​​បាត់​​​ខ្លួន​​​របស់​​​យុវជន​​​ ខែម សុផាត អាយុ​​​១៦​​​ឆ្នាំ​​​ ដែលគេ​​​​​​ឃើញ​ជា​​​លើក​​​ចុង​​​ក្រោយដេក​នៅ​​នឹង​ដី​ដោយ​មាន​របួស​និង​​ប្រឡាក់​ឈាម​​ជោក​​​ខ្លួន​​​អំឡុង​​​បាតុកម្ម​ហិង្សា​​​​កាល​​​ពី​​​ខែ​​​មករា​​​។    សូម​​​បញ្ជាក់​​​ថា នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ គឺ​​​ជា​​​ទិវា​​​អន្តរ​​​ជាតិ​​​នៃ​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​បាត់​​​ខ្លួន​​​​​​ដោយ​​​បង្ខំ​​​។ ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​កម្ពុជា ​​​បាន​​​លើ​​​ក​​​ឡើង​តាម​អីុម៉េល​មួយ​​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​យុវជន​​​ ខែម សុផាត​​ "​បាន​រង​​​ទុក្ខ​​​​​​មិនអាចថ្លែង​បាន​​​​" ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ចាត់​​​ "រាល់​​​វិធាន​​​ការ" ដើម្បី​​​តាម​​​ស្វែង​​​រក ​​​បង្ហាញ​​​ទីតាំង​​​ និង​​​ដោះ​​​លែង​​​​​​អ្នក​​​ដែល​​​បាត់​​​ខ្លួន​​​ ហើយ​​​​ប្រសិន​បើ​ក្នុង​​​ករណី​​​ស្លាប់​​​​​​ ត្រូវ​​​បង្ហាញ​​​ទី​​​តាំង​​​ គោរព​ និង​​​ប្រគល់​​​សាកសព​​​មក​​​វិញ​​​"។ ។ ការិយាល័យ​នេះ​បាន​​​លើកឡើង​​​​បន្ត​​​ថា "ប្រសិន​​​បើ​​​​​​រក​​​ឃើញ​​​ថា ខែម សុផាត​​​ គឺ​​ជា​​​ករណី​បាត់​​​ខ្លួន​​​ដោយ​​​បង្ខំ អនុសញ្ញា​​​នេះ​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា​​​ ប្រទេស​​​នេះ​​​ត្រូវ​​​តែ​​​នាំ​​​ខ្លួន​​​ជន​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​មក​​​ផ្តន្ទា​​​ទោស​​​"។ ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​មជ្ឈ​​​មណ្ឌលសិទ្ធិ​​​មនុស្ស​​​កម្ពុជា និង​​​អង្គការ​​​អាដហុក​​​ បាន​​អំពាវ​​​នាវ​​​​​​​​​​​​​​​ឲ្យ​​​បណ្តា​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន រួ​​​ម​​​ទាំង​​​កម្ពុជា​​​ផង "បង្កើន​​​ការ​​​​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ដើម្បី​​​សើុប​​​អង្កេ​​​ត​​​ករណី​​​ទាំង​​​អស់​​​នេះ​​​ និង​​​ករណី​​​ទាំង​អស់​ផ្សេង​​​ទៀត​​​ដែល​​​មិន​​​ទាន់​​​ដោះស្រាយ​​​នៅឡើយ​​​ នាំ​​​ខ្លួន​​​ជន​​​ទទួល​​​ខុស​​​ត្រូវ​​​មក​​​ផ្តន្ទាទោស និង​​​ផ្តល់​​​សំណង​​​ដល់​​​ជន​​​រង​​​គ្រោះ​​​ និង​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួកគេ​​​"៕សុខុម​​​​​​

ការ​​​ជិះ​​​ទូក​​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​សាង​​​សង់​​​ទំបន់​​​វារី​​​អគ្គិសនី​​​ដន​​​សាហុង​​​ ត្រូវ​​​សាលា​​​រាជធានី​​​រារាំង

ផែន​​​ការ​​​សម្រាប់​​​ការ​​​ជិះ​​​ទូក​​​តវ៉ា​​​តាម​​​ដង​​​ទន្លេ​​​សាប​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ដើម្បី​​​បង្ហាញ​​​ពី​​​ក្តី​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ ដន​​​សាហុង​​​ នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ ត្រូវ​​​បាន​​​រារាំង​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​សាលា​​​រាជ​​​ធានី​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​អ្នក​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​តែ​​​នៅ​​​ក្នុង​​​ការិយាល័យ​​​របស់​​​ខ្លួន​​​។  ការ​​​តវ៉ា​​​ដែល​​​គ្រោង​​​នឹង​​​ធ្វើ​​​នេះ​​​ និង​​​​​​ដែល​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​ចុះ​​​ផ្សាយ​​​ថា ជា​​​ការ​​​តវ៉ា​​​ ដែល​​​ត្រូវ​​​ធ្វើ​​​ឡើង​​​ដោយ​​​ការ​​​ជិះ​​​ទូក​​​ក្បែរ​​​ចំណត​​​នាវា​​​ទីតានិក​​​​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​  ដើម្បី​​​ទាក់​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​សាធារណជន​​​នោះ​​​​​​​​​ត្រូវ​​​បាន​​​​​​រៀប​​​ចំ​​​ឡើង​​​រួម​​​គ្នា​​​ដោយ​​​អង្គការ​​​មូល​​​និធិសត្វ​​​ព្រៃ​​​ពិភព​​​លោក​​​កម្ពុជា​​​ (WWF Cambodia)  និង​​​សម្ព័ន្ធ​​​ទន្លេ​​​កម្ពុជា (RCC) ។ អង្គការ​​​ទាំង​​​ពីរ​​​នេះ​​​បាន​​​ប្រមូល​​​ហត្ថលេខា​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​២៥៥.៥៩៦​​​នាក់​​​ដែល​​​ប្រឆាំង​​​នឹង​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ ដន សាហុង​​​ ដោយ​​​ក្រុមហ៊ុន​​​ Mega First របស់​​​ប្រទេស​​​ម៉ាឡេ​​​ស៊ី ព្រោះ​​​ថា ការ​​​សាង​​​សង់​​​នេះ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​ដល់​​​សហគមន៍​​​ និង​​​ត្រី​​​​​​នៅ​​​ខ្សែ​​​ទឹក​​​ខាង​​​ក្រោម​​​។ ប៉ុន្តែ ទូក​​​ដែល​​​នឹង​​​​​​ត្រូវ​​​ធ្វើ​​​ការ​​​តវ៉ា​​​នោះ​​​មិន​​​ទាន់​​​បាន​​​ចាក​​​ចេញ​​​កន្លែង​​​ចត​​​នៅ​​​ឡើយ​​​ទេ​​​។ ​​​ទោះ​​​ជា​​​យ៉ាង​​​ណា អ្នក​​​តវ៉ា​​​​​​ និង​​​សកម្ម​​​ជន​​​ដែល​​​ជា​​​យុវជន​ ព្រម​​​ទាំង​​​ព្រះ​​​សង្ឃ​​​ប្រហែល​​​៣០អង្គ​​​​​​-នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​​​គង់ និង​​​ឈរ​​​នៅ​​​លើ​​​ទូក​​​​​​ដែល​​​កំពុង​​​ចត ដោយ​​​មាន​​​លើក​​​បដា​​​ ក៏​​​ដូច​​​ជា​​​រូ​​​ប​​​ត្រី និង​​​ផ្សោត​​​ទឹក​​​សាប ដែល​​​ធ្វើ​​​ពី​​​ក្រដាស​​​ផង​​​ដែរ​​​​​​​​​​​​​​​​​​។ បដា​​​ដែល​​​គេ​​​ចង​​​នៅ​​​លើ​​​ដំបូល​​​ទូក​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ក្រុមហ៊ុន Mega First ទទួល​​​ស្គាល់​​​​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​របស់​​​ខ្លួន​​​ ហើយ​​​បញ្ឈប់​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​។ លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ បាន​​​លើក​​​ឡើង​​​ថា ​​​មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​​​អង្គការ​​​​មូល​​​និធិសត្វ​​​ព្រៃ​​​ពិភព​​​លោក​​​កម្ពុជា​​​ និង​​​សម្ព័ន្ធ​​​ទន្លេ​​​កម្ពុជា​​​បញ្ឈប់​​​ផែន​​​ការ​​​បើក​​​ទូក​​​តវ៉ា​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​។ លោក ឡុង​​​ ឌីម៉ង់  មិន​​​បាន​​​ប្រាប់​​​ឲ្យ​​​ដឹង​​​ថា​​​តើ​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​រាជ​​​ធានី​​​​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​អ្នក​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​ទាំង​​​នោះ​​​ដោយ​​​របៀប​​​​​​ណា​​​នោះ​​​ទេ​​​ ហើយ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ​​​។ លោក គួច ចំរើន អភិបាល​​​អភិបាល​​​ខណ្ឌ​​​ដូន​​​ពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សាលា​​​រាជ​​​ធានី​​​បាន​​​បើក​​​កិច្ច​​​ប្រជុំ​​​មួយ​​​ ហើយ​​​បាន​​​សម្រេច​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​  ។ ហេតុ​​​ដូច្នេះ​​​​​​នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​​ចង់​​​ធ្វើ​​​ការ​​​តវ៉ា​​​ ពួកគេ​​​អាច​​​ធ្វើ​​​បាន​​​នៅ​​​ក្នុង​​​ការិយាល័យ​​​របស់​​​ខ្លួន​​​"។ ​​​ទោះ​​​បី​​​ជា​​​មាន​​​ការ​​​រារាំង​​​ពី​​​សាលា​​​រាជ​​​ធានី​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ ទេព អាស្នារិទ្ធ អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​ទំនាក់​​​ទំនង​​​នៅ​​​អង្គការ​​​មូល​​​និធិ​​​​​​សត្វ​​​ព្រៃ​​​ពិភព​​​លោក​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​តវ៉ា​​​នេះ​​​ទទួល​​​​​​បាន​​​ "ជោគ​​​ជ័យ"​​​ដែរ ប៉ុន្តែ លោក​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​ថា តើ​​​សេចក្តី​​​សម្រេច​​​​​​របស់​​សាលា​​​រាជ​​​ធានី​​​​​​ដែល​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​តវ៉ា​​​ជិះ​​​ទូក​​​ចាក​​​ចេញ​​​ពី​​​ចំណត​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​អង្គការ​​​តាម​​​របៀប​​​ណា​​​ដែរ​​​។ លោក ឈិត សំអាត នាយក​​​ប្រតិបត្តិ​​​អង្គការ​​​មូល​​​និធិ​​​សត្វ​​​ព្រៃ​​​ពិភព​​​លោក​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ទំប់​​​វារី​​​អគ្គិសនី​​​ ដន សាហុង នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​តំបន់​​​ទន្លេ​​​មេគង្គ​​​ក្រោម​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " នៅ​​​ពេល​​​គ្មាន​​ត្រី គ្មាន​​​ផ្សោត​​​ទឹក​​​សាប​​​ ពេល​​​នោះ​​​ក៏​​​គ្មាន​​​ភ្ញៀវ​​​ទេស​​​ចរ​​​ដែរ​​​។ នៅ​​​ពេល​​​គ្មាន​​​ភ្ញៀវ​​​ទេស​​​ចរ​​​គឺ​​​គ្មាន​​​ប្រាក់​​​ចំណូល​​​ឡើយ​​​។ អ្វី​​​ទាំង​​​អស់​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ជីវភាព​​​រស់​​​នៅ​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៦០​​​លាន​​​នាក់​​​"៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

របាយការណ៍ៈ អំពើ​ពុក​រលួយ និង​ទម្លាប់និទណ្ឌភាព​រីករាលដាល​នៅ​កម្ពុជា

យោងតាម​របាយការណ៍​ទូទៅ​ចេញ​កាលពីថ្ងៃអង្គារ ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (TI) បាន​ឲ្យ​ដឹង​ថា អំពើ​ពុក​រលួយ​ដ៏​រាលដាល​បាន​បំផ្លាញ​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នានា ដោយ​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ស្ថាប័ន​ទន់​ខ្សោយ​បំផុត​របស់​ប្រទេស​នេះ។​​​​​​ ប្រើ​រយៈ​ពេល​២​ឆ្នាំ​ក្នុង​ការ​រៀបចំ របាយការណ៍​មាន​២៣៣​ទំព័រ​នេះពិនិត្យ​មើល​ហួស​ពី​ការ​ចាត់​ថ្នាក់អន់​បំផុត​របស់​ប្រទេស​កម្ពុជា ក្នុង​សន្ទស្សន៍​​យល់ដឹង​ពី​អំពើ​ពុករលួយ​ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ពោល​គឺ​បាន​លំដាប់​ថ្នាក់​១៦០​ក្នុង​ចំណោម​១៧៧​ប្រទេស ហើយ​រកឃើញ​ថា ប្រទេស​មួយ​នេះ​មិន​បាន​ធ្វើ​តាម​នីតិរដ្ឋ ឬ​ធានា​ឲ្យ​មាន​ការ​រស់នៅ​សមរម្យ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឡើយ។ របាយការណ៍​ឈ្មោះ​ថា "អំពើ​ពុករលួយ និង​ប្រព័ន្ធ​អភិបាលកិច្ច​របស់​​ប្រទេស​កម្ពុជាៈ ត្រូវ​ការ​កំណែ​ទម្រង់" រៀបរាប់​ពិស្តារ​ពី​ឫសគល់ នៃ​អំពើ​ពុករលួយ​រ៉ាំរ៉ៃ​ដែល​កើត​ឡើង​ក្នុង​ស្ថាប័ន​តុលាការ កម្លាំង​នគរបាល និងស្ថាប័ន​រដ្ឋ​ផ្សេងៗ​ទៀត ដោយ​ផ្អែក​លើអ្វី​ដែល​របាយ​ការណ៍​នេះ​ហៅ​ថា "ការ​វាយ​តម្លៃ​ប្រព័ន្ធ​សុចរិតភាព​ជាតិ"។ របាយការណ៍​បាន​លើក​ឡើង​ថា តុលាការ​ខ្វះខាត​មូលនិធិ​និង​ធនធាន ប្រាក់​ខែ​មិន​គ្រប់​គ្រាន់​សម្រាប់​មន្ត្រី​តុលាការ។...

កូនៗ​ពលករ​ខ្មែរ​ចំណាកស្រុក​ត្រូវ​បាន​ឃុំខ្លួន​នៅក្នុង​​ប្រទេសថៃ

យោង​តាម​របាយការណ៍​ថ្មីមួយរបស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា កូនៗ​របស់​​ពលករ​ខ្មែរ​​ចំណាក​ស្រុក​​​​​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ថៃ​ជាច្រើន​សប្ដាហ៍​នៅក្នុង​​មណ្ឌល​ឃុំឃាំង​ក្នុង​ទីក្រុង​បាង​កកដ៏កខ្វក់ កន្លែង​ដែល​ពួកគេ​ប្រឈម​នឹង​ការ​ស្រេក​ឃ្លាន មនុស្ស​ណែន​ណាន់​តាន់​តាប់ និង​អំពើ​ហិង្សា​។ របាយការណ៍​ដែល​បាន​​ចេញ​ផ្សាយកាល​ពី​ម្សិលមិញ​ រួម​បញ្ចូលការ​រៀបរាប់​របស់កូនៗ​ពលករ​​ខ្មែរ​ ដែលភាគច្រើន​ត្រូវ​បាន​ឃុំ​​ខ្លួន​ជាច្រើន​លើកច្រើន​សា​​នៅ​មណ្ឌល​ឃុំ​ឃាំង​ជន​អន្តោប្រវេសន៍​ក្នុង​ទីក្រុង​បាងកក​ បើទោះណា​ជា​មិនទាន់​គ្រប់​អាយុ​ក៏ដោយ​។ របាយការណ៍​ដដែល​នេះ​លើក​ឡើង​​ថា កុមារ​ប្រហែល​២.៥០០​នាក់​មក​ពី​ប្រទេស​កម្ពុជា ភូមា និង​ឡាវ ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​ឃុំ​ឃាំង​ជន​អន្តោប្រវេសន៍​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​មិន​បាន​ផ្ដល់​តួលេខ​ជាក់​លាក់​ឡើយ​។ ពលករ​ខ្មែរ​ជាង​៦៥០.០០០​នាក់​ ដែល​ភាគ​ច្រើន​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​បាន​ឆ្លង​ចូល​ប្រទេស​​ថៃ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ចំណែក​ឯ​ពល​ករ​មួយ​ចំនួនបាន​​ទុក​កូនប្រុស​​កូនស្រី​របស់​ខ្លួន​ជាមួយ​សាច់​ញាតិ​ ហើយ​មួយ​ចំនួនទៀត​យក​កូន​ទៅជាមួយ​។ នៅក្នុង​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​​មើល​សិទ្ធិ​មនុស្ស​ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​​ដែល​ត្រូវ​បានបញ្ជូន​ទៅ​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍​បី​ដងមក​ហើយ​នោះ​បាន​ប្រាប់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា គេ​ឲ្យ​នាង​​"ហូប​បាយ​តិច​តួច" ​តែ​ប៉ុណ្ណោះ ហើយ "ដេក​លើ​ឥដ្ឋ​ និងត្រូវ​ដេក​ជាជួរ​ជាប់​គ្នា ពីព្រោះ​មានមនុស្ស​ច្រើន​ណាស់​"។ បន្ទាប់​ពីកា​រឃុំខ្លួន​រយៈ​ពេល​ខ្លី​​នៅក្នុង​កន្លែង​ឃុំឃាំង​...

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​និយាយ​​​ថា រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​សើុប​​​អង្កេ​​​ត​​​ករណី​បាត់​​​ខ្លួន​​​ដោយបង្ខំ​​​

កាល​​​ពីម្សិលមិញ អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​គោរព​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​​ក្នុង​​​ឋានៈ​​​ជា​​​ភាគី​​​មួយ​​​នៃ​​​អនុ​​​សញ្ញា​​​អន្តរ​​​ជាតិ​​​ដើម្បី​​​ការ​​​ពារ​​​ពល​​​រដ្ឋ​​​គ្រប់​​​រូប​​​ពី​​​ការ​​​បាត់​​​ខ្លួន​​​ដោយ​​​បង្ខំ​​​ ហើយ​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់​​​ចំពោះការ​​​បាត់​​​ខ្លួន​​​របស់​​​យុវជន​​​ ខែម សុផាត អាយុ​​​១៦​​​ឆ្នាំ​​​ ដែលគេ​​​​​​ឃើញ​ជា​​​លើក​​​ចុង​​​ក្រោយដេក​នៅ​​នឹង​ដី​ដោយ​មាន​របួស​និង​​ប្រឡាក់​ឈាម​​ជោក​​​ខ្លួន​​​អំឡុង​​​បាតុកម្ម​ហិង្សា​​​​កាល​​​ពី​​​ខែ​​​មករា​​​។    សូម​​​បញ្ជាក់​​​ថា នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ គឺ​​​ជា​​​ទិវា​​​អន្តរ​​​ជាតិ​​​នៃ​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​បាត់​​​ខ្លួន​​​​​​ដោយ​​​បង្ខំ​​​។ ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​កម្ពុជា ​​​បាន​​​លើ​​​ក​​​ឡើង​តាម​អីុម៉េល​មួយ​​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​យុវជន​​​ ខែម សុផាត​​ "​បាន​រង​​​ទុក្ខ​​​​​​មិនអាចថ្លែង​បាន​​​​" ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ចាត់​​​ "រាល់​​​វិធាន​​​ការ" ដើម្បី​​​តាម​​​ស្វែង​​​រក ​​​បង្ហាញ​​​ទ​ីតាំង​​​ និង​​​ដោះ​​​លែង​​​​​​អ្នក​​​ដែល​​​បាត់​​​ខ្លួន​​​ ហើយ​​​​ប្រសិន​បើ​ក្នុង​​​ករណី​​​ស្លាប់​​​​​​ ត្រូវ​​​បង្ហាញ​​​ទី​​​តាំង​​​ គោរព​ និង​​​ប្រគល់​​​សាកសព​​​មក​​​វិញ​​​"។ ។ ការិយាល័យ​នេះ​បាន​​​លើកឡើង​​​​បន្ត​​​ថា "ប្រសិន​​​បើ​​​​​​រក​​​ឃើញ​​​ថា ខែម សុផាត​​​ គឺ​​ជា​​​ករណី​បាត់​​​ខ្លួន​​​ដោយ​​​បង្ខំ អនុសញ្ញា​​​នេះ​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា​​​ ប្រទេស​​​នេះ​​​ត្រូវ​​​តែ​​​នាំ​​​ខ្លួន​​​ជន​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​មក​​​ផ្តន្ទា​​​ទោស​​​"។ ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដាច​​​់​​​ដោយ​​​ឡែក​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​មជ្ឈ​​​មណ្ឌលសិទ្ធិ​​​មនុស្ស​​​កម្ពុជា និង​​​អង្គការ​​​អាដហុក​​​ បាន​​អំពាវ​​​នាវ​​​​​​​​​​​​​​​ឲ្យ​​​បណ្តា​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន រួ​​​ម​​​ទាំង​​​កម្ពុជា​​​ផង "បង្កើន​​​ការ​​​​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ដើម្បី​​​សើុប​​​អង្កេ​​​ត​​​ករណី​​​ទាំង​​​អស់​​​នេះ​​​ និង​​​ករណី​​​ទាំង​អស់​ផ្សេង​​​ទៀត​​​ដែល​​​មិន​​​ទាន់​​​ដោះស្រាយ​​​នៅឡើយ​​​ នាំ​​​ខ្លួន​​​ជន​​​ទទួល​​​ខុស​​​ត្រូវ​​​មក​​​ផ្តន្ទាទោស និង​​​ផ្តល់​​​សំណង​​​ដល់​​​ជន​​​រង​​​គ្រោះ​​​ និង​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួកគេ​​​"៕សុខុម​​​​​​