Tuesday, September 17, 2019
Home Authors Posts by Lauren Crothers

Lauren Crothers

318 POSTS 0 COMMENTS
Associate editor

អតីត​ទាហាន​ លន់ នល់​ និយាយ​ថា ដោយ​សារ​តែ​សំណាង​ល្អ​ទើប​ខ្លួន​អាច​រស់​រាន​មាន​ជីវិត​នៅ​ឆ្នាំ​១៩៧៥

វា​​គឺ​ជា​ការ​ប្រែ​ប្រួល​​​សំណាង​ជា​ធម្មតា​ដែល​​បាន​ធ្វើ​ឲ្យ​លោក ស៊ុម អាឡាត់ អាច​រស់​រាន​មាន​ជី​វិត​បាន គឺ​គាត់​ត្រូវ​បាន​គេ​រុញ​ចេញ​ទៅ​ម្ខាង​ ហើយ​ប្រាប់​ឲ្យ​នៅ​រង់​ចាំ​រថយន្ត​ជើង​​ក្រោយ​។ លោក អាឡាត់ អាយុ​៦០​ឆ្នាំ បាន​និយា​យ​រៀប​រាប់​ប្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ម្សិល​មិញ​ថា គាត់​គឺ​ជា​មនុស្ស​ម្នាក់​នៅក្នុង​ចំណោម​មន្ត្រី​ ទាហាន ប្រជា​ជន​ស៊ីវិល និង​សិស្ស​ និស្សិតសម័យ​ លន់ នល់​ ប្រហែល​៥០០​នាក់ ដែល​នាំ​គ្នា​​ព្យា​យាម​ឡើង​ទៅ​លើ​ក្បួន​រថ​យន្ត​មួយ​ ដែល​ដឹក​មនុស្ស​ទៅ​កាន់​តំបន់​ប្រ​ហារ​ជីវិត​ទួល​ពោធិ៍​ជ្រៃ​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់។ ក៏ប៉ុន្តែ គេ​បាន​ប្រាប់​អ្នក​ទាំង​នោះ​ថា រថយន្ត​ធំៗ​ទាំង​នេះ​ដឹក​ពួក​គេ​ទៅ​ជួប​អង្គការ​ ដែល​បាន​ប្រាប់​​ពួក​គេ​ថា អង្គ​ការ​កំពុង​​តែ​រង់​ចាំ​ទទួល​ពួក​គេ​ដើម្បី​បង្រួប​បង្រួម​អតីត​របប​ដែល​គាំ​ទ្រ​ដោយ​អាមេរិក ជាមួយ​របប​ខ្មែរ​ក្រហម​។ ការ​អន្ទះសា​ចង់​ធ្វើ​ដំណើរ​ជាមួយ​សមា​ជិក​រដ្ឋា​ភិបាល​ លន់ នល់​ បាន​កើត​ឡើង​បន្ទាប់​​ពី​មាន​កិច្ច​ប្រជុំចំនួន​ពីរ​លើក​​របស់​​​តំបន់​ភូមិ​ភាគ​ពាយព្យ​ឈ្មោះ តាសុទ្ធ ប្រហែល​ពីរ​សប្តាហ៍​​​ក្រោយ​​ពី​ការ​ដួល​រលំ​ក្រុង​ភ្នំ​ពេញ​នា​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ លោក អាឡាត់ នៅ​តែ​ចងចាំ​ថា “ មនុ​ស្ស​អន្ទះ​សាចង់​ទៅ”។ មាន​មនុស្ស​ពពាក់​ពពូន​គ្នា​ ខណៈ​ដែល​មាន​មនុស្ស​ចំនួន​៥០០​នាក់ ព្យា​យាម​ឡើង​លើ​​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​អូស្ត្រាលី ​ដែល​ដឹក​ជញ្ជូន​ពួក​គេ​ទៅ​កន្លែង​ជួបជុំ​​គ្នា​។ មាន​​តែ​រថយន្ត​ប្រហែ​ល​ពី​១០​ទៅ​១៥​គ្រឿង​​ប៉ុណ្ណោះ។ ដូច្នេះ មិន​អាច​ដាក់​មនុស្ស​បាន​ទាំង​អស់​គ្នា​នោះ​ទេ​។ គាត់​បាន​និយាយ​ថា “ មនុស្ស​នាំ​គ្នា​រង់​ចាំ​នៅ​តាម​ដង​ផ្លូវ​ ហើយ​ប្រញាប់​ប្រញាល់​ឡើង​​លើ​ឡាន​”។ គាត់​បាន​បន្ថែម​ទៀត​ថា ឡាន​មួយ​គ្រឿងៗ​អាច​ដាក់​មនុស្ស​បាន​ប្រហែល​ពី​៥០នាក់ ទៅ ៦០​នាក់។ គាត់​បាន​និយាយ​ប្រាប់​បន្ថែម​​ទៀត​ថា  “ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ គឺឡាន​នីមួយៗ​មាន​ផ្ទុក​មនុស្ស​ពេញ​ ហើយ​​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ព្យា​យាម​ឡើង​លើ​ឡាន​ទាំង​នោះ​ដែរ ប៉ុន្តែ ក្រោយ​មក​ពួក​គេ​ត្រូវ​បាន​រុញ​ឲ្យ​ចុះ​មក​វិញ​។ ខ្ញុំ​បាន​ឡើង​លើ​ឡាន​៧​ ឬ៨​ ដង​ដែរ​​​ ក៏​ប៉ុន្តែ​ពួក​គេ​មិន​​ឲ្យ​ខ្ញុំ​ទៅ​ ហើយ​រុញ​ខ្ញុំ​ឲ្យ​ចុះ​មក​វិញ​។ គេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​រង់​ចាំ​ឡើង​ឡាន​ជើង​ក្រោយ​។ ខ្ញុំ​មិន​​ខ្វល់​ថា​ ឡាន​មួយ​ណា​នោះ​ទេ​ ប៉ុន្តែ រាល់​​ឡាន​ដែល​ខ្ញុំ​ព្យា​យាម​ឡើង​ជិះ​សុទ្ធ​តែ​ពេញ​”។ នៅ​ពេល​​ដាក់​​មនុស្ស​ពេញ រថយន្ត​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​តំបន់​ទួល​ពោធិ៍​ជ្រៃ។ តំបន់​ប្រហារ​ជីវិត​ទួល​ពោធិ៍​ជ្រៃ​នេះ...

គណបក្ស​នយោបាយ​បង្ហាញ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ស្ត្រី និង​កុមារ​

ដោយ​យុទ្ធ​នា​ការ​ឃោសនា​​បោះ​ឆ្នោត​​បាន​​​​​ជិត​មួយ​សប្ដាហ៍​ដែល​​គេ​ឃើញ​នៅ​តាម​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ​​មាន​អ្នក​គាំ​ទ្រ​គណបក្ស​នយោបាយ​រាប់​ពាន់​​នាក់​នោះ​​ កាល​ពី​ម្សិល​មិញ​​ ចំណាប់​អារម្មណ៍​​ត្រូវ​បាន​បង្វែរ​ទៅ​លើ​គោល​នយោបាយ​វិញ​ នៅ​ពេល​តំណាង​មក​ពី​គណបក្ស​ប្រាំពីរ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ដែល​ចូល​រួម​ប្រកួត​ប្រជែង​យក​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​បង្ហាញ​នូវ​គោល​នយោបាយ​របស់​ខ្លួន​អំពី​​បញ្ហា​នានា​ ដែល​ប៉ះពាល់​ដល់​ស្ត្រី និង​កុមារ​។  ថ្លែង​នៅ​ឯ​បន្ទប់​សន្និសីទ​​មួយ​​ដែល​មាន​អ្នក​បោះ​ឆ្នោត​ជាង​២៥០​នាក់​​បាន​ចូល​រួម លោក​ស្រី វ៉េនឌី គូស៊ូម៉ា (Wendy Kusuma) នាយិកា​ប្រចាំ​ប្រទេស​​​​កម្ពុជា​របស់​អង្គការ​​ស្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​ (U.N. Women) បាន​មាន​​ប្រសាសន៍​ថា ដល់​ពេល​ដែល​គណបក្ស​នយោបាយ​ត្រូវ​ប្រកាស​ជា​សាធារណៈ​​អំពី​បញ្ហា​មួយ​ចំនួន​ដូច​ជា​សមភាព​យេនឌ័រ​​ជា​ដើម​​។ លោក​ស្រី គូស៊ូម៉ា បាន​មាន​ប្រសាសន៍​​ថា  “ វា​ពិត​ជា​ល្អ​ណាស់​ ប្រសិន​បើ​គេ​ធ្វើ​ការ​សន្យា​ជា​សាធារណៈ​​ ព្រោះ​សាធារណជន​អាច​តាម​​​​ដាន​បាន​ថា តើ​ការ​សន្យា​ទាំង​នោះ​ត្រូវ​បាន​​គេ​អនុវត្ត​ដោយ​របៀប​ណា​។ មាន​ចំណុច​បី​ដែល​​ចាំ​បាច់​​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពាក់​ព័ន្ធ​នឹង​សមភាព​យេនឌ័រ​ គឺ​ សំឡេង ដើម្បី​​ឲ្យ​តំណាង​ស្ត្រី​នៅ​តាម​ថ្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ និង​​​ជម្រើស​ដែល​ផ្ដោត​លើ​​ការ​ផ្ដល់​អំណាច​សេដ្ឋកិច្ច​​ឲ្យ​ស្ត្រី​ ព្រមទាំង​​​​សុវត្ថិភាព​​រួច​ផុត​ពី​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​”។ ទោះ​បី​ជា​គេ​អាច​ចោទ​សួរ​ដោយ​ផ្ទាល់​នូវ​សំណួរ​ជា​ច្រើន​ដល់​តំណាង​គណបក្ស​នយោបាយ​ក៏​ដោយ​ ក៏​មិន​មាន​ការ​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​រវាង​អ្នក​ទាំង​នោះ​ដែរ។ បេក្ខជន​​គណបក្ស​នយោបាយ​​ពិត​ជា​បាន​ផ្ដល់​នូវ​ដំណោះ​ស្រាយ​របស់​បក្ស​ខ្លួន​ចំពោះ​បញ្ហា​​នានា​ពាក់​ព័ន្ធ​នឹង​យេនឌ័រ​ដែល​ត្រូវ​ការ​ការ​ពិភាក្សា​គ្នា​ជា​ចាំ​បាច់​ដូច​ជា អត្រា​ក្មេង​ស្រី​បោះ​បង់​ចោល​សាលា​...

​សាលា​ក្តី​ខ្មែរ​ក្រហម​កាត់​បន្ថយ​បុគ្គលិក​ខ្មែរ​ដោយ​​សារ​កង្វះ​​ថវិកា

អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ បុគ្គលិក​ជាង​១០​ភាគរយ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​មិនទាន់​ទទួល​បាន​កិច្ច​សន្យា​ការងារ​របស់​ពួក​គេ​ជា​ថ្មី​ទេ កាល​ពី​ថ្ងៃ​ច័ន្ទ​ ខណៈ​ពេល​​សាលា​ក្តី​នេះ​ព្យាយាម​​កាត់​បន្ថយ​ការ​ចំណាយ​ និង​សន្សំ​ថវិកា​​ឲ្យ​បាន​១​លាន​ដុល្លារ​​ដោយ​សារ​​ខ្វះ​​​មូលនិធិ​សម្រាប់​ភាគី​​ជាតិ​។ លោក នេត ភក្ត្រា ​មាន​ប្រ​សាសន៍​ថា ​ការ​កាត់​​បន្ថយ​នេះ​ប៉ះពាល់​ដល់​បុគ្គលិក​ចំនួន​៣០​​នាក់​ ក្នុង​ចំណោម​បុគ្គ​លិក​ជាតិ​ចំនួន​២៦០​​នាក់ សម្រាប់​​ “ ដំណើរ​ការធម្មតា” ហើយ​សាលា​ក្តី​នេះ​​“ កំពុង​ពិនិត្យ​មើល​​តម្រូវ ការ​បុគ្គ​លិក​​របស់​ខ្លួន​ជា​ទៀង​ទាត់​​” ដើម្បី​ធានា​ថា សាលា​ក្តី​នេះ​​​នៅ​តែ​មាន​ ថវិកា​ចំណាយ​គ្រប់​គ្រាន់​។ លោក នេត ភក្ត្រា បាន​មាន​ប្រសា​សន៍​​បន្តថា “ ​ការ​រៀប​ចំ​បុគ្គ​លិក​ជា​ថ្មី​នេះ បាន​ប៉ះ​ពាល់​គ្រប់​ផ្នែក​ទាំង​អស់​ ដោយ​លោក​បន្ថែម​ថា ការ​សម្រេច​ចិត្ត​​ដើម្បី​កាត់​បន្ថយ​បុគ្គ​លិក​នេះ​​ គឺ​​​ជា​ផ្នែក​មួយ​ដើម្បី​ត្រួត​ពិនិត្យ​លើ​​គម្រោង​ថវិកា​​ឡើង​​វិញ​ និង​ដោយ​សារ​កង្វះ​មូល​និ​ធិ​សម្រាប់​បុគ្គលិក​ជាតិ​។ លោក​​ ភក្ត្រា​ ថ្លែង​បន្ត​ថា​ “ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​​ពី​រចនាសម្ព័ន្ធ​ដែល​មា​នបុគ្គ​លិក​ច្រើន​មក​រចនាសម្ព័ន្ធ​ដែល​មាន​បុគ្គលិក​​ល្មម​ធ្វើ​ការ​ និង​​ចំណាយ​ថវិកា​តិច​។ ចំនួន​ជន​ជាប់​ចោទ​​ត្រូវ​បាន​កាត់​បន្ថយ​ បន្ទាប់​ពី​ការ​ស្លាប់​របស់​ អៀង សារី ហើយ​ អៀង ធីរិទ្ធ ត្រូវ​បាន​តុ​លា​ការ​នេះ​ប្រកាស​ថា មិន​អាច​នាំ​យក​មក​ជំនុំ​ជម្រះ​​បាន​ ហើយ​​សំណុំ​រឿង​០០១​ ក៏​បាន​បញ្ចប់​ផង​ដែរ។ លោក​ថ្លែង​បន្ត​ទៀត​ថា “ ផ្នែក​រដ្ឋ​បាល​មាន​កាត​ព្វ​កិច្ច​​ធានា​​ឲ្យ​មាន​សេវា​កម្ម​​តិច​​សម្រាប់​សាលា​ក្តី​ខ្មែរ​ក្រ​ហម។​ ដោយ​មាន​ការ​ពិនិត្យ​មើល​បុគ្គ​លិ​ក​របស់​ខ្លួន​ឡើង​​វិញ​នោះ​ ភាគី​​​ជាតិ​ ​អាច​សន្សំ​ថវិកា​បាន​ចំនួន​១លាន​ដុល្លារ ពី​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១៣​របស់​ខ្លួន​”។ បុគ្គ​លិក​ភាគ​ច្រើន​ដែល​មិន​ត្រូវ​បានបន្ត​កិច្ច​សន្យា​គឺ​​​បុគ្គ​លិក​ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​សេវា​​​កម្ម​ទូ​ទៅ​របស់​សាលា​ក្តី​នេះ ​​រួម​មាន​អ្នក​​បើក​បរ​រថយន្ត​ និង​អ្នក​អនាម័យ​។ ​បុគ្គ​លិក​​ផ្នែក​កិច្ច​ការ​​សាធា​រណៈ ​និង​​បុគ្គលិក​នៅ​​អង្គភាព​បក​ប្រែ​ភាសា​...

សាក្សី​​នៅ​សាលាក្ដី​រៀប​រាប់​ថា​ ​គេ​សម្លាប់​មនុស្ស​ពេញ​វ័យ​ និង​កុមារ​​ រួច​ហើយ​បោះ​​ចូល​ក្នុង​រណ្តៅ

លោក លេវ ឡែម នៅចង​ចាំ​មនុស្ស​ប្រុស​ ស្រី និង​កុមារ​ដែល​កំពុង​ជាប់​ចំណង​។ គាត់​គឺ​ជាអ្នក​នាំ​ពួកគេ​ទៅ​កាន់​រណ្តៅ​ទើប​តែ​ជីក​ថ្មីៗ​ ដែល​រូប​គាត់​ជឿថា ពួកគេ​ត្រូវ​បាន​វាយ​សម្លាប់​នឹង​អន្លូង​ដែក​ និង​គល់​ឫស្សី​។ បុរស​អាយុ​៥៨​ឆ្នាំរូប​នេះ​ បាន​និយាយ​ប្រាប់​​សាលា​ក្ដី​ឧក្រិដ្ឋកម្ម​​សង្គ្រាម​ខ្មែរ​ក្រហម​ថា ពួក​គេ​​ត្រូវ​បាន​គេ​​យក​​ទៅ​​សម្លាប់​​ស្ងាត់​ៗ​។​ លោក​ លេវ ឡែម បាន​និយាយ​រៀប​រាប់​ថា អ្នក​ទោស​ទាំង​នេះ​ត្រូវ​បាន​គេ​កុហក​ថា ពួក​គេ​​ត្រូវ​ទៅ​ជួប​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ឬ​អង្គការ​ ដែល​នឹង​ឲ្យ​អាហារ​​ពួក​គេ​ទទួល​ទាន​ ហើយ​ពួក​គេ​យល់​ព្រម​ឲ្យ​គេ​ចង​ដៃ​ និង​បិទ​មុខ​។ គាត់​ជា​សមាជិក​មួយ​រូប​​ក្នុង​ក្រុម​កង​ចល័ត​​​របស់​ខ្មែរ​ក្រហម​ នៅ​ស្រុក​កំពង់​ត្រឡាច​​​លើ​ ខេត្ត​កំពង់​ឆ្នាំង​។ គាត់​បាន​និយាយថា ការ​ងារ​មួយ​ក្នុង​ចំណោម​ការ​ងារ​របស់​គាត់​​គឺ​ ឡើង​ត្នោត​។ គាត់​ក៏​បាន​និយាយ​ប្រាប់​តុលាការ​ផង​ដែរ​ថា រូប​គាត់​បាន​ពិនិត្យ​មើល​ប្រវត្តិ​រូប​របស់​​អ្នក​ដែល​ត្រូវ​បាន​​ជម្លៀស​​ចេញ​ពី​រាជធានី​ភ្នំពេញ ​មុន​ពេល​គាត់​ផ្លាស់​ប្ដូរ​ប្រធាន​​​បទ​សក្ខីកម្ម​របស់​គាត់​ ហើយ​និយាយ​ថា គាត់​មាន​ការ​ងារ​ធ្វើ​ផ្សេង​ទៀត​ទៅ​វិញ​។ លោក លេវ ឡែម បាន​និយាយ​រៀប​រាប់​ពី​របៀប​ដែល​គាត់​បាន​ឃើញ​ជន​ជម្លៀស​​ចេញ​ពី​​ទីក្រុង​ចូល​មក​តំបន់​របស់​គាត់​​កាល​ពី​ឆ្នាំ​១៩៧៥​ ភាគ​ច្រើន​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ច្រើន​​ជាង​មក​ពី​​ទី​ក្រុង​​ភ្នំពេញ​។ គាត់​បន្ត​​ថា “ ប្រជា​ពល​រដ្ឋ​ប្រហែល​​​២០០​គ្រួសារ​។ ខ្លះ​នៅ​រស់​ ហើយ​ខ្លះ​ទៀត​បាត់​ខ្លួន​”។ “ ​អ្នក​ថ្មី​” ឬ​...

សាក្សី​រៀប​រាប់​អំពី​ការ​កែប្រែ​និង​ការ​កម្ទេច​របស់​កម្មាភិបាល​​អំឡុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​

សវនាការ​សាក្សី​ត្រូវ​បាន​បន្ត​ធ្វើ​នៅ​ឯ​សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ម្សិលមិញ ដោយ​មាន​សក្ខីកម្ម​ពី​សំណាក់​លោក​ ពេជ្រ ចឺម អតីត​អនុប្រធាន​តំបន់​១០៥ ដែល​បាន​និយាយ​រៀប​រាប់​អំពី​ការ​អប់​រំ​កែប្រែ​ និង​​ការ​កម្ទេច​​របស់​កម្មាភិបាល​នៅ​អំឡុង​របប​ខ្មែរក្រហម​។ បុរស​អាយុ​៧១ឆ្នាំ​រូប​នេះ បាន​និយាយ​ប្រាប់​តុលាការ​ថា រូប​គាត់​បាន​ចូល​រួម​ជាមួយ​ខ្មែរ​ក្រហម​កាលពី​ខែ​ឧសភា ឆ្នាំ​១៩៧០​នៅ​មុន​ការ​ធ្វើ​រដ្ឋ​ប្រហារ​​​របស់​លោក លន់ នល់​ ទម្លាក់​ព្រះ​បាទ នរោត្តម សីហនុ។ លោក ចឺម បាន​ឲ្យ​ដឹង​ថា យើង​អាច​​មើល​ឃើញ​ឥទ្ធិ​ពល​ និង​ផល​ប៉ះ​ពាល់​នៅ​តាម​តំបន់​ជន​បទ​។ យើង​ត្រូវ​តែ​ចូល​រួម​ជាមួ​យ​ប្រជា​ពល​រដ្ឋ​ដ៏​ទៃ​ទៀត​ តាម​ការ​អំពាវ​នាវ​របស់​ព្រះ​​បាទ នរោត្តម​ សីហនុ។ លោក​បាន​និយាយ​បន្ត​ទៀត​ថា ការ​ចូល​រួម​ក្នុង​បដិវត្តន៍​នេះ គឺ​ដើម្បី​ប្រយុទ្ធ​តស៊ូ​ធ្វើ​យ៉ាង​ណា​នាំ​យក​ព្រះ​បាទ ​នរោ​ត្តម​ សីហនុ មក​កាន់​​អំណាច​វិញ​។ នៅ​ក្នុង​របប​នេះ លោក ចឺម បាន​ធ្វើ​ការ​ភាគ​ច្រើន​ខាង​ឃោសនា​ការ​ និង​ការ​អប់​រំ​ នៅ​​តំបន់១០៥ ក្នុង​ខេត្ត​តាកែវ​។ តំបន់​នេះ ក៏​ជា​​មណ្ឌល​សន្តិ​សុខ​ក្រង​តាចាន់ ដែរ  ប៉ុន្តែ​សាក្សី​រូប​​នេះបាន​និយាយ​ម្តង​ហើយ​ ម្តង​ទៀត​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​កម្ទេច​​ និង​​ការ​​កែ​ប្រែ​ ត្រូវ​​​បាន​ធ្វើ​ឡើង​តាម​តែ​បញ្ជា​ពី​ថ្នាក់​លើ​ប៉ុណ្ណោះ​។ នៅ​ពេល​គេ​ស្នើ​ឲ្យ​គាត់​បញ្ជាក់​ចំពោះ​យោបល់​អំពី​ប្រព័ន្ធ​បញ្ជា​រវាង​មន្ត្រី​ផ្នែក និង​មន្ត្រី​តំបន់​ លោក​ ចឺម​ បាន​និយាយ​ថា...

សហភាព​អឺរ៉ុប​​លើក​ឡើង​ថា របាយ​ការណ៍​សវនកម្ម​គឺ​យល់​ខុស

យោង​តាម​សេចក្ដី​ជូន​ដំណឹង​ព្រាង​​​របស់​សហភាព​អឺរ៉ុប ​ដែល​ទទួល​បាន​កាល​ពី​​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​​សវនកម្ម​​លើ​បញ្ជី​ឈ្មោះ​​​អ្នក​បោះ​ឆ្នោត​​ដែល​​បង្ហាញ​​ថា ​ប្រជា​ពលរដ្ឋ​ប្រហែល​១​លាន​នាក់​អាច​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៨​ ខែ​កក្កដា​នោះ​​គឺ​ដោយ​សារ​តែ​ “ កំហុស​បន្តិច​បន្តួច​​ដែល​មិន​អាច​ចៀ​ស​ផុត” ដោយ​សារ​​ប្រជា​ពល​រដ្ឋ​មួយ​ចំនួ​ន​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​គ្មាន​​ទី​លំនៅ​​អចិន្ត្រៃយ៍។​​ សេចក្ដី​ជូន​ដំណឹង​ព្រាង​ដែល​ត្រូវ​បាន​​រៀប​រៀង​ឡើង​ដើម្បី​​​ជូន​ដំណឹង​ឲ្យ​​អ្នក​ជំនាញ​​​សភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នា​ពេល​បច្ចុប្បន្ន​ ចុះ​អង្កេត​បរិយាកាស​មុន​ពេល​និង​ក្រោយ​ពេល​បោះ​ឆ្នោត​​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​ពី​សំណាក់​វិទ្យា​ស្ថាន​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​មាន​មូល​ដ្ឋាន​​នៅ​ក្នុង​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ និង​គណៈ​កម្មា​ធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​នៅ​កម្ពុជា​​ហៅ​កាត់​ថា ខុម​ហ្វ្រែល​ ធ្វើ​ឲ្យ​ពួក​គេ​​​យល់​ខុស​ក្នុង​ការ​វាយ​តម្លៃ​​​ពី​ភាព​ត្រឹម​ត្រូវ​​នៃ​​បញ្ជី​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​។ ​សេចក្ដី​ជូន​ដំណឹង​នោះ​បាន​បន្ដ​ថា “ ការ​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់​មូួយ​ស្ដី​អំពី​គុណ​ភាព​នៃ​បញ្ជី​ឈ្មោះ​អ្នក​​បោះ​ឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​ដើម​ខែ​ឧសភា តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​​របាយ​ការ​ណ៍​វាយ​តម្លៃ​ពីរ​របស់​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ (មួយ​គឺ​សហ​រដ្ឋ​អា​មេរិក និង​មួយ​ទៀត​គឺ​កម្ពុជា)​។​ការ​វិភាគ​របាយ​ការណ៍​ដោយ​គណៈ​ប្រតិភូ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​លើ​ការ​សន្និ​ដ្ឋាន​របស់​ពួកគេ​ ដែល​មួយ​ចំនួន​មិន​ត្រឹម​ត្រូវ​នោះ”។​​ ​សេចក្ដី​ជូន​ដំណឹង​ដែល​គ្មាន​ចុះ​កាល​​បរិច្ឆេទ​ និង​គ្មាន​ហត្ថលេខា​អ្នក​និពន្ធ​នោះ​ ​បាន​លើក​ឡើង​ថា ការ​ទទួល​ខុ​សត្រូវ​ចំពោះ​កំហុស​ណា​មួយ​នៅ​ក្នុង​បញ្ជី​​ឈ្មោះ​អ្នក​បោះ​​ឆ្នោត​​មិន​​គួរ​​ដាក់​បន្ទុក​តែ​លើ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​នោះ​ទេ។​​ សេចក្ដី​ជូន​ដំណឹង​នោះ​បាន​បន្ដ​ថា “ រាល់​ការ​លំ​បាក​ទាំង​អស់​និង​ចំណុច​ខ្សោយ​ទាំង​នេះ គេ​ក៏​អាច​ឃើញ​នៅ​ក្នុង​បរិ​បទ​នៃ​ប្រទេស​​កម្ពុជា​ដែរ​។ នៅ​ក្នុង​ប្រទេស​នេះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើ​ន​គ្មាន​ទាំង​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​លំនៅ​ដ្ឋាន​អចិន្ត្រៃយ៍ ហើយ​អត្រា​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​នៅក្នុង​ប្រទេស​ក៏​ខ្ពស់​ទៀត​”។ សេចក្ដី​ជូន​ដំណឹង​នោះ​បន្ថែម​ថា “ ​កំហុស​​​រដ្ឋ​បាល​ជា​ធម្មតា​​បែប​នេះ​​នឹង​បន្ដ​ទទួល​ខុស​ត្រូវ​​ចំពោះ​​កំហុស​បន្តិច​បន្តួច​​ដែល​មិន​អាច​ចៀស​ផុត​ មិន​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប៉ុណ្ណាទេ ​”។​​ នៅ​ក្នុង​របាយការណ៍​​​ធ្វើ​សវនកម្ម​ប្រមាណ​​ជា​៥៨​ទំព័រដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​​​ខែ​មេសា បាន​ឲ្យ​ដឹង​ថា ខុមហ្វ្រែល​បាន​រក​ឃើញ​ថា អ្នក​បោះ​ឆ្នោត​ប្រហែល​១,២៥​លាន​នាក់​ទំនង​ជា​បាត់​បង់​សិទ្ធិបោះ​ឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា ពី​ព្រោះ​គេ​បាន​រក​ឃើញ​ថា ១៣,៥​ភាគរយ​នៃ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​​​​រួចហើយ​នោះ​ មិន​​មាន​​ឈ្មោះ​របស់​​ខ្លួន​នៅ​លើ​បញ្ជី​​បោះ​ឆ្នោត​ទេ។ នៅ​ក្នុង​របាយការណ៍​មួយ​ផ្សេង​ទៀត​ដែល​​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​​  វិទ្យាស្ថាន​ជាតិ​​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​បាន​រក​ឃើញ​ថា ឈ្មោះ​ជាង​៩ភាគរយ​នៃ​អ្នក​បោះ​ឆ្នោត​កាល​ពី​លើក​មុន​ត្រូវ​បាន​គេ​លុបចោល​ដោយ​មិន​ត្រឹម​ត្រូវ​ពី​បញ្ជី​ឈ្មោះ​​ បោះ​ឆ្នោត​ ហើយ​បញ្ជី​​​នោះ​ក៏​មាន​ឈ្មោះ​អ្នក​ដែល​គ្មាន​មុខ​ពិត​ប្រាកដដែរ។ ​ អង្គការ​ទាំង​ពីរ​ខាង​លើ​បាន​រក​ឃើញ​ថា គួរ​តែ​ស្ដី​បន្ទោសគណៈ​កម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​​ចំពោះ​កំហុស​​ឆ្គង​ទាំង​អស់​នោះ​និង​បាន​អំពាវ​នាវ​ឲ្យ​គណៈ​កម្មា​ធិការ​នេះកែ​តម្រូវ​កំហុស​ទាំង​នោះ​ឡើង​វិញ។ ​អង្គការ​ទាំង​ពីរ​ក៏​បាន​អំពាវ​នាវ​ឲ្យ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​អនុញ្ញាត​​ឲ្យ​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​​ឈរ​នៅ​ពី​ក្រោយ​​​​ស្មៀន​នៅ​​ការិយាល័យ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ និង​ដើម្បី​ប្រគល់​ការ​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​ចង​ក្រង​បញ្ជី​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​ទៅ​ឲ្យ​អង្គការ​ឯករាជ្យ​មួយ​ ដែល​មិន​គាំទ្រ​អ្នក​ស្មោះ​​ស្ម័គ្រ​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​ ហើយ​​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ធ្លាប់​​បាន​ការ​រង​ចោទ​ប្រកាន់​ពី​រឿង​នេះ។ កាល​ពី​ម្សិលមិញ​ នៅ​ពេល​សួរ​អំពី​ទស្សន​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​​​​​ព្រាង​របស់​ខ្លួន​នោះ តំណាង​ម្នាក់​​មក​ពី​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​​ប្រចាំ​​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ជូន​ដំណឹង​ព្រាង​នេះបាន​ធ្វើ​បច្ចុប្បន្ន​ភាព​តាំង​ពី​​ពេល​នោះ​​ម៉េ្លះហើយ​ពេល​​នេះ​មិន​បាន​បញ្ចូល​ចំណុច​ណា​​​មួយ​នៃ​ទស្សន​ខាង​លើ​ពាក់​ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នោះ​ទៀត​​ទេ។ លោក ប៉ុក ពូន​ មន្ត្រី​ព័ត៌មាន​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​នៅ​ក្នុង​អីុ​ម៉េល​ថា...

សម្រាប់​ក្រុមសកម្មជន​ជា​យុវជន ​ក្ដី​ស្រមៃ​នា​ថ្ងៃ​អនាគត​ស្ថិត​ក្រោម​គណបក្ស​ប្រជា​ជន​កម្ពុជា​

បទ​ចម្រៀង​ដែល​ឮ​សូរ​យ៉ាង​កង​រំពង​​ចេញ​​​ពី​ធុង​បាស​ នៅ​សួន​មុខ​វត្ត​បទុម​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ ដែល​យុវជន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​ច្រើន​បាន​នាំ​គ្នា​ច្រៀង​នោះ​​​មាន​ន័យ​ថា ប្រសិន​បើ​​បងប្អូន​​ស្រឡាញ់​ អាណិត​ ពេញ​ចិត្ត​ ជឿ​ទុក​ចិត្ត​​សម្ដេច​ ​ហ៊ុន សែន សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​។ បទ​ចម្រៀង​នេះ​ បាន​បន្ត​​លាន់​​ចេញ​​ពី​​ ធុង​បាស​​ថា មាន​សម្ដេច ហ៊ុន សែន មាន​ការ​អភិវឌ្ឍ​មាន​ភាព​ចម្រុង​ចម្រើន​ពិត​ប្រាកដ​ និង​​មាន​ការ​រីក​ចម្រើន​រាល់​ថ្ងៃ​។ អ្នក​រាំ​ជា​ច្រើន​បាន​នាំ​គ្នា​ស្រែក​ច្រៀង​​ព្រម​ៗ​​គ្នា​​អំពី​​លេខ​រៀង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​​លើ​សន្លឹក​ឆ្នោត​សម្រាប់​​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា “ លេខ​​៤!” ហើយ​មាន​អ្នក​ខ្លះ​ទៀត​បាន​គ្រវី​ទង់​បក្ស​ពាស​ពេញ​ទីនោះ​ ដោយ​មាន​មេ​ដឹក​នាំ​ក្រុម​យុវជន​បាន​និយាយ​តាម​ឧគ្ឃោសនស័ព្ទ​។ ក្រុម​យុវជន​ដែល​​ជា​អ្នក​រាំ​ស្លៀក​ពាក់​ស្អាត​បាត​ទាំង​នេះ​​បាន​នាំ​គ្នា​ស្រែក​ច្រៀង​ក្រោម​កម្ដៅ​ថ្ងៃ​ពាក់​កណ្ដាល​ព្រឹក​ថា “ ​យើង​ស្រឡាញ់​គណបក្ស​ប្រជា​ជន​កម្ពុជា​! យើង​ស្រឡាញ់ សម្ដេច​ ហ៊ុន សែន!”។ ក្បួន​ឃោសនា​​ដ៏​ធំ​របស់​គណបក្ស​ប្រជា​ជន​​កម្ពុជា​​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ ​បាន​ធ្វើ​អ្វីៗ​យ៉ាង​ច្រើន​ ដោយ​បាន​​រំឭក​អ្នក​បោះ​​ឆ្នោត​​អំពី​ការ​ចំណាយ​ទៅ​លើ​យុទ្ធនា​ការ​​ឃោសនា​បោះ​ឆ្នោត​យ៉ាង​ច្រើន​លើស​លប់​របស់​គណបក្ស​កាន់​អំណាច ប្រជា​​ប្រិយភាព​របស់​ខ្លួន​ និង​ការ​ពេញ​ចិត្ត​​របស់​ថ្នាក់​​ដឹក​នាំ​​គណ​បក្ស​ប្រជា​ជន​ចំពោះ​ក្បួន​រថយន្ត​របស់​ខ្លួន​​។​ កាល​ពី​ថ្ងៃ​សុក្រ​​ គឺ​ជា​វេន​របស់​សកម្មជន​​ដែល​ជា​យុវជន​របស់​គណបក្ស​កាន់​អំណាច ដោយ​ពួក​គេ​រាប់​រយ​នាក់​​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ពី​សាកល​វិទ្យាល័យ​នីមួយ​ៗ​​ក្នុង​រាជ​ធានី​​​ដើម្បី​ទៅ​ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​។ ពេល​​ឈប់​សម្រាក​ពី​ការ​រាំ​...

រដ្ឋា​ភិបាល​ហាម​ឃាត់​មិនឲ្យផ្សព្វ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ទាំង​អស់​រហូត​ដល់​ចប់​ថ្ងៃ​បោះ​ឆ្នោត

ក្រសួង​ព័ត៌មាន​បាន​ចេញ​បម្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​រាល់​កម្ម​វិធី​ជា​ខេ​ម​រ​ភាសា​​ទាំង​អស់​ពី​ស្ថានីយ​វិទ្យុ​បរទេស​​សម្រាប់​អំឡុង​ពេល​យុទ្ធនា​ការ​ឃោស​នា​បោះ​ឆ្នោត​​ទាំង​​៣១​ថ្ងៃ​ និង​នៅ​ថ្ងៃ​បោះ​ឆ្នោត​ គឺ​ថ្ងៃ​ទី​​២៨ ខែ​កក្កដា ដោយ​ព្រមាន​ថា នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រសិន​បើ​ស្ថានីយ​វិទ្យុ​ណា​មិន​អនុវត្ត​តាម​នោះ។ ដោយ​បាន​ប្រកាស​កាលពី​ថ្ងៃ សុក្រ បម្រាម​នេះ​បាន​បិទ​ភ្លាមៗ​នូវ​ការ​ផ្សាយ​សំឡេង​តាម​វិទ្យុ​ជា​ខេ​ម​រ​ភាសា​ពី​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុ​សំឡេង​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​បារាំង​អន្តរ​ជាតិ​ ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​នៅ ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ស្ថានីយ​​មួយ​ចំនួន​ដូច​ជា​ វិទ្យុ​សម្បុក​​ឃ្មុំ​ អេហ្វ​​​​​​​​​​អឹម​​​​១០៥​និង​វិទ្យុ​របស់​មជ្ឈ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ អេហ្វ​អឹម ១០២។ អ្នក​ស្រី ស្រី ណៅ បុគ្គលិក​វិទ្យុ​សម្បុក​ឃ្មុំ​បាន​មាន​ប្រសា​សន៍​ថា “ បុរស​ម្នាក់​មក​ពី​ក្រសួង​ព័ត៌មាន​បាន​ទូរស័ព្ទ​មក​ខ្ញុំ ហើយ​...បាន​និយាយ​ថា យើង​ត្រូវ​តែ​ផ្អាក​ ”។ អ្នក​ស្រី​បាន​បន្ថែម​ថា មាន​ការ​ហៅ​ទូរស័ព្ទ​មក​នោះ​នៅ​ម៉ោង​ប្រហែល​៩យប់​ថ្ងៃ​សុក្រ។ អ្នក​ស្រី​​មានប្រសាសន៍ថា “ គាត់​មិន​បាន​ប្រាប់​ខ្ញុំ​ពី​ឈ្មោះ​របស់​គាត់​ទេ គាត់​គ្រាន់​តែ​ទូរស័ព្ទ​មក​ខ្ញុំ​ ហើយ​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​យើង​មិន​បាន​ផ្អាក​ការ​ផ្សាយ​ ដូច​ជា​វិទ្យុ​អាស៊ី​សេរី ជាដើម នេះ ពីព្រោះ​ក្រសួង​ព័ត៌មាន​បាន​​ប្រកាស​ថា ការ​ផ្សាយ​នេះ  ហើយ”។ អ្នកស្រី ជា ស៊ុនវ៉ានេត នាយិកា​វិទ្យុ​ព័ត៌មាន​​ស្ត្រី​កម្ពុជា​ អេហ្វអឹម ១០២ បាន​អះ​អាង​ថា ស្ថានីយ​របស់​អ្នកស្រី​ត្រូវ​តែ​ផ្អាក​ការ​ផ្សាយ​កម្ម​វិធី​ពី​វិទ្យុ​បរទេស​ចាប់​ពី​ល្ងាច​ថ្ងៃសុក្រ​ទៅ បន្ទាប់ពី​ទទួល​បាន​លិខិត​របស់​ក្រសួង​មក។ អ្នកស្រី ស៊ុនវ៉ាន់នេត បាន​មាន​ប្រសា​សន៍​ថា “ ចាស យើង​បាន​ផ្អាក​ការ​ផ្សាយ​ចាប់​ពី​ម៉ោង​ ៨​និង​​៣០​​នាទី​យប់​ទៅ។...

អង្គការ​ UNPO អំពាវ​នាវ​​ឲ្យ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ខ្មែរ​ក្រោម​ និង​សិទ្ធិ​​របស់​ជន​ភៀស​ខ្លួន​​

អង្គការ​ UNPO ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​ បាន​លើក​ឡើង​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា រដ្ឋា​ភិបាល​​កម្ពុជា​​គួរ​តែ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​ឋានៈ​របស់​ប្រជា​​ពល​រដ្ឋ​ខ្មែរ​ក្រោម​ ព្រម​ទាំង​ពិចារណា​ឡើង​វិញ​នូវ​​របៀប​ដែល​ខ្លួន​​​ជួយ​ជន​ភៀស​ខ្លួន​។ សេចក្ដី​ថ្លែងការណ៍​​ដែល​​បាន​ផ្ញើ​ជូន​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​​ប្រទេស​កម្ពុជា ​កំពុង​តែ​​ត្រៀម​​បញ្ជូន​របាយ​ការណ៍​​​​​វិវឌ្ឍ​លើក​ដំបូង​របស់​ខ្លួន​ ​​ទៅ​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​ នៅ​ខែ​តុលា​ខាង​មុខ​នេះ​ ហើយ​នៅ​ពេល​នោះ​ប្រទេស​កម្ពុជា​នឹង​ប្រកាសថា​​អនុសាសន៍​​ប៉ុន្មាន​​​​​ក្នុង​ចំណោម​អនុសាសន៍​​ទាំង​​៩១​ចំណុច​ស្តី​ពី​សិទ្ធិ​មនុស្ស​​​ដែល​កម្ពុជា​បាន​ទទួល​យក​កាល​ពី​ឆ្នាំ​២០០៩ និង​ដែល​ខ្លួន​​​បាន​​យក​មក​អនុវត្ត​​។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​លើក​ឡើង​ដោយ​សំដៅ​ដល់​ជន​ជាតិ​ភាគ​តិច​កម្ពុជា ដែល​​រស់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ និង​ប្រជា​ពល​រដ្ឋ​កាន់​សាសនា​គ្រិស្ដ​​មក​ពី​តំបន់​ខ្ពស់​រាប​ភាគ​​កណ្ដាល​ប្រទេស​វៀតណាម​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​តែ​ “ ទទួល​ស្គាល់​ និង​បញ្ជាក់​អំពី​ឋានៈ​របស់​ជន​ជាតិ​ភាគ​តិច​ខ្មែរ​កម្ពុជា​ក្រោម​ ព្រម​ទាំង​ឋានៈ​របស់​​កុលសម្ព័ន្ធ​កាន់​សាសនា​គ្រិស្ដ​ ដេហ្គា ម៉ុងតាញ៉ា (Degar Montagnards)”។ សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ត​ទៀត​ថា “នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការិយាធិបតេយ្យ​​​បាន​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ ឬ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​​កុលសម្ព័ន្ធ​ ​ដេហ្គា ម៉ុងតាញ៉ា ស្ទើរ​តែ​មិន​អាច​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ ឬ​អត្ត​សញ្ញាណ​​​ប័ណ្ណ​។ការ​តម្រូវ​ឲ្យ​មាន​​លក្ខ​ណៈ​វិនិឆ្ឆ័យ​​មិន​​​ពិត​ប្រាកដ ​​ដូច​ជា​ (​ទី​លំនៅ​​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា​ជាដើម​) រារាំង​មិន​ឲ្យ​ទទួល​បាន​​ឋានៈ​​បែប​​នេះ​។ ហើយ​នៅ​ពេល​ជន​ភៀស​ខ្លួន​​អាច​បំពេញ​លក្ខខណ្ឌ​ដ៏​តឹង​រឹុង​ទាំង​នេះ​បាន​ ​អាជ្ញាធរ​តែង​តែ​បង្ខំ​ខ្មែរ​ក្រោម​ឲ្យ​ដាក់​ឈ្មោះ​​​ខ្មែរ​ ហើយ​ឲ្យ​និយាយ​កុហក​អំពី​​​ទី​កន្លែង​កំណើត​របស់​ខ្លួន​”។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​គឺ​ជា​គោល​ដៅ​សម្លាប់​អំឡុង​របប​ខ្មែរ​ក្រហម​ ហើយ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ជន​​ជាតិ​ដើម​ពី​សំណាក់​រដ្ឋា​ភិបាល​​នោះ​ទេ​។ កាល​ពី​ដើម​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ប្រកាស​បញ្ចប់​អនុស្សរណៈ​នៃ​ការ​យោគ​យល់​​គ្នា​ ដែលត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​​កម្ពុជា​ ប្រទេស​វៀតណាម​ និង​អង្គការ​សហ​ប្រជាជាតិ​ ដែល​ឃ្លាំ​មើល​ការ​ប្រព្រឹត្ត​​ចំពោះ​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ម៉ុងតាញ៉ា ហើយ​បាន​បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​របស់​អង្គការ​​សហប្រជាជាតិ​ ដែល​ជន​ជាតិ​ម៉ុងតាញ៉ា​ជា​ច្រើន​នាក់​កំពុង​តែ​រស់​នៅ​។ ប្រទេស​កម្ពុជា​ក៏​ធ្លាប់​បាន​បញ្ជូន​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជន​ជាតិ​ភាគ​តិច​​​វី​ហ្គួ (Uighur) ​ចំនួន​២០​នាក់​ទៅ​ប្រទេស​ចិន​វិញ​...

គណបក្ស​​តូច​ៗមួយចំនួន​មិន​​ផ្តោត​លើ​លទ្ធផល​នៃការ​បោះ​ឆ្នោត​​​

នៅ​ពេល​រថយន្ត​​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​បាន​បន្ត​កន្ទុយ​គ្នា​យ៉ាង​វែង​ នៅ​តាម​ផ្លូវ​មួយ​ចំនួន​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ ដោយ​មាន​ការ​ចូល​រួម​ពី​រថយន្ត​ទំនើប​ៗ​ និង​អ្នក​គាំ​ទ្រ​​ជា​ច្រើន​ ស្រប​ពេល​នោះ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​គេ​មិន​សូវ​ស្គាល់​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​​ដោយ​មាន​​ក្ដី​សង្ឃឹម​តិច​តួច​ណាស់​​។ អារម្មណ៍​សប្បាយ​រីក​រាយ​បាន​កើត​ឡើង​ នៅ​ពេល​អ្នក​គាំ​ទ្រ​ប្រមាណ​១.០០០​នាក់ ​ដែល​​មាន​អាយុ​ខុស​ៗ​គ្នា​ ​បាន​នាំ​គ្នា​ជិះ​រថយន្ត​ រ៉ឺម៉ក​ម៉ូតូ និង​ម៉ូតូ​ នៅ​ខាង​ក្រៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​ នៅ​ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ​។ លោក​ ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​​គោល​ដៅ​របស់​ខ្លួន​ គឺ​នៅ​ក្រុង​តាខ្មៅ​។ លោក​​បាន​ពន្យល់​ពី​សារ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ដែល​​មាន​លក្ខណៈ​មិន​ធម្មតា​​​របស់​គណបក្ស​លោក​ថា ការ​ទទួល​បាន​អាសនៈ​រដ្ឋ​សភា​ដែល​មាន​សមាជិក​ចំនួន​១២៣រូប គឺ​មិន​​ពាក់​ព័ន្ធ​ឡើយ​។ លោក ខឹម វាសនា​ បាន​លើក​ឡើង​ថា “ ថ្ងៃ​​នេះ​ យើង​គ្រាន់​តែ​ចង់​បង្ហាញ​ប្រជា​ពល​រដ្ឋ​ថា គណបក្ស​របស់​យើង​​បាន​ចុះឈ្មោះ​នៅ​ក្នុង​​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ​ ប៉ុន្តែ​មិន​មែន​ដើម្បី​​ចង់​ទទួល​បាន​សន្លឹក​ឆ្នោត​ពី​យុទ្ធនាការ​ឃោសនា​រយៈ​ពេល​មួយ​ខែ​នេះ​ទេ​។ លោក​ អ៊ុក វ៉េត អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ក៏​គ្មាន​ចំណាប់​អារម្មណ៍​លើ​ការ​ឈ្នះ​ឆ្នោត​​ នៅ​ក្នុង​ការ​បោះ​​ឆ្នោត​ជាតិ​ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ក៏​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​ប្រាំបី​ផង​ដែរ​។ លោក អ៊ុក វ៉េត​​ បាន​មាន​ប្រសាសន៍​ថា “ យើង​មិន​ខ្វល់​អំពី​លទ្ធផល​នោះ​ទេ​”។ លោក​​បាន​បន្ថែម​ថា​​ “ យើង​ខ្វល់​តែ​អំពី​ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ។ រីឯ​លទ្ធ​ផល​​នៃ​ការ​បោះ​ឆ្នោត​គឺ​ជា​រឿង​បន្ទាប់​”។ ដោយ​ពន្យល់​រៀប​រាប់​​ពី​ការ​មិន​ចាប់​អារម្មណ៍​​ពី​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ លោក​...