Tuesday, September 17, 2019
Home Authors Posts by Lauren Crothers

Lauren Crothers

318 POSTS 0 COMMENTS
Associate editor

បក្ស​នយោបាយ​​​ព្រម​ព្រៀង​គ្នា​​បង្ហាញ​​មូល​និធិ​សម្រាប់​បោះ​ឆ្នោត​​ដោយ​គ្មាន​​ការ​ចូល​រួម​ពី​​បក្ស​កាន់​អំណា​ច

គណបក្ស​ប្រាំក្នុងចំណោម​គណបក្ស​ន​យោបាយ​ទាំង​ប្រាំបី ដែល​នឹង​ចូលរួម​ប្រកួ​ត​ប្រជែង​ ​ក្នុងការ​បោះឆ្នោត​ជាតិ​នាខែ​ក្រោយ​​​នេះ ​កាលពីម្សិល​មិញ​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ ដើម្បី​បង្ហាញ​គោល​ជំហរ​ធ្វើ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ភាព​ស្អាត​ស្អំ​​និង​លា​ត​ត្រដាង​ពី​ការ​ចំ​ណាយ​របស់ខ្លួន ​ព្រម​ទាំង​ប្រភព​មូល​និធិ​​សម្រាប់​​ការបោះឆ្នោត​។​ ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ​គណ​បក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សម្ព័ន្ធ​ដើ​ម្បី​ប្រ​ជា​ធិបតេយ្យ ​គណបក្ស​អភិវឌ្ឍន៍​សេ​ដ្ឋកិច្ច​ខ្មែរ​ ​និងគណបក្សសាធារណរដ្ឋ​​​​​​ប្រជា​ធិប​តេ​យ្យ​​សុទ្ធតែ​បាន​ចុះ​ហត្ថលេខាលើ​កិ​ច្ច​ព្រ​មព្រៀង​នេះ​។ ប៉ុន្តែ ​គណបក្ស​ប្រ​ជា​ជ​ន​ក​ម្ពុជា ដែ​ល​ជា​គណប្ស​កាន់​​អំណាច​ គ​ណប​ក្ស​ហ្វ៊ិន​ស៊ិន​ប៉ិ​ ​និង​គណបក្ស​ជាតិ​ខ្មែ​រ​ មិន​បានចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ទេ​។​ ​​ការ​ធ្វើ​បែប​នេះកើត​ចេញពីគំនិត​ផ្តួច​ផ្តើម​របស់​អង្គការ​​ឃ្លាំ​មើល​​ការបោះឆ្នោត​ ​និ​ង​​តម្លាភាព​ចំនួន​ប្រាំពីរ​ ​ក្នុង​គោល​បំណង​ឆ្លើយ​តប​ទៅ​នឹង​កង្វះ​ខាត​ផ្នែក​ច្បាប់​តម្រូវ​ឲ្យ​គណ​បក្ស​ទាំងឡាយ​បង្ហាញព័ត៌មាន​ហិរ​ញ្ញវត្ថុ​ ​នៅ​មុន​ និង​អំឡុង​​ពេល​បោះ​​ឆ្នោ​​ត​។ ​លោក ធន ​សារ៉ាយ​ ​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាលគណ​ៈ​កម្មាធិការ​ដើម្បីការ​បោះឆ្នោ​​តដោយ​សេរី ​និងយុត្តិធម៌​នៅកម្ពុជា​​​ ហៅកាត់​ថា ​ខុម​​​ហ្វ្រែល​​​​ បាន​ថ្លែង​ថា “ ​គោល​បំណង​​នៃ​ពិធី​ចុះហ​ត្ថ​លេខា​នេះ​មានសារៈ​​សំខាន់​ណាស់ ​ពីព្រោះ​​​​យុត្តិធម៌​ ក្នុងការ​ប្រើ​ប្រាស់​ធន​ធាន​ហិរញ្ញ​វ​ត្ថុ​​ សម្រាប់​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោ​ត​​ ​ពិត​ជា​មានភាព​ចាំ​បាច់​ខ្លាំង​ ស​ម្រាប់​​​​​ការ​​​បោះ​​​​​​ឆ្នោត​ដោយ​សេរី ​និង​យុ​ត្តិធម៌​”។ លោកបាន​​​ថ្លែងបន្ត​​​ថា​ “ យុទ្ធនាការ​នេះ​គឺជា​ពេ​ល​វេលា​​ដ៏សំខាន់​បំផុត​​...

ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ទៅ​ហើយ​ ​នៅ​តែ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតនៅ​​​ឡើយ

នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨ ខែកក្កដា តែ​បញ្ហា​ដែល​ជា​ក្ដី​បារម្ភ​បំផុត​របស់​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​នោះ គឺ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​ពួកគេ​និយា​យ​​ថា មិន​សូវ​ត្រឹម​ត្រូវ​ និង​មាន​អ្នក​បោះ​​ឆ្នោត​​តិច​ជាង​ការបោះ​ឆ្នោត​ជាតិ​​​ឆ្នាំ​២០០៨។ ភាព​ត្រឹម​ត្រូវ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​​ចំនួន​៩,៦​លាន​នាក់ បាន​រង​ការ​រិះគន់​​កាល​​ពី​ខែ​មីនា ហើយ​ក្ដី​បារម្ភ​ទាំង​នោះ​ត្រូវ​បាន​លើក​​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ចេញ​ផ្សាយរបាយការណ៍​សវនកម្ម​ឯករាជ្យ ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​​ក្នុង​នោះ​ គេ​បាន​រក​ឃើញ​កំហុស​ធ្ងន់​មួយ​ចំនួន​ ពោល​គឺ​មាន​មនុស្ស​ច្រើន​ជាងម្នាក់​ក្នុង​ចំណោម​១០​នាក់ ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​មិន​មាន​ឈ្មោះ ហើយ​ថា ៩​ភាគ​រយ​នៃអ្នក​បោះ​ឆ្នោត​ក្នុង​ពេល​កន្លង​មក​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​មូលដ្ឋាន​ដោយ​មិន​ត្រឹម​ត្រូវ​។ របាយការណ៍​ដែល​ចេញ​ផ្សាយ​លើក​ដំបូង​​កាលពី​ខែ​មីនា​នោះ​ ត្រូវ​បាន​ចង​​ក្រង​ដោយ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​មិន​លម្អៀង​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា(និក​ហ្វិក​) មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ ទោះ​ជា​យ៉ាង​ណា​​  គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​ធ្វើ​មិន​ដឹង​មិន​ឮ​​ចំពោះ​របាយការណ៍​នេះ ដោយ​លើក​ឡើង​ថា របាយការណ៍​​នេះ​មាន​ទិន្នន័យ​ដែល​ពួកគេ​និយាយ​ថា ប្រមូល​បាន​តាម​វិធី​ផ្សេង​ទៅ​វិញ​។ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ១០,៨​​ភាគរយ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ជា​ពល​រដ្ឋ​ខ្មែរ ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​៤.៩០០នាក់ ដែលគេ​បាន​ជ្រើស​រើស​ចោះ​ៗ​​នោះ រក​ឈ្មោះ​របស់​ខ្លួន​​មិន​ឃើញ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។ តួលេខ​​នេះ​ស្រដៀង​គ្នា​​​នឹងបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​​ ដែល​នៅ​ពេល​នោះ​​មាន​ប្រជា​ពល​រដ្ឋ​ចុះ​ឈ្មោះ​ចំនួន​៧,៧​ភាគ​រយ​​​រក​ឈ្មោះ​របស់ខ្លួន​មិន​​​ឃើញ​។ នៅ​ពេល​សវនករ​បាន​វាយ​តម្លៃ​ពី​ឈ្មោះ​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​នោះ ពួកគេ​បាន​រក​ឃើញ​ថា ៩,៤​​ភាគ​រយ​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ដោយ​មិន​ត្រឹម​ត្រូវ ដែល​ចំនួន​នេះ​ដូច​គ្នា​នឹង​ឆ្នាំ​២០០៨​ដែរ​។ ហើយ​ប្រជា​ពល​រដ្ឋ​ដែលត្រូវ​បាន​​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នោះ​មាន​ឈ្មោះ​តែ​៦៨,៦​ភាគរយ​ប៉ុណ្ណោះ​​នៅ​ក្នុង​បញ្ជី​​នោះ​ដែលអាច​រក​ឃើញឈ្មោះ​របស់​ខ្លួន​ដោយ​ផ្ទាល់​នៅ​កន្លែង​ដែល​ពួក​គាត់​ចុះ​ឈ្មោះ។ របាយការណ៍​នេះ​ក៏បាន​រក​ឃើញ​ផង​ដែរ​​ថា មាន​ពល​រដ្ឋ​ដែល​មាន​សិទិ្ធ​បោះ​ឆ្នោត​តែ​៨២,៩​ភាគរយ​ប៉ុណ្ណោះ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​​ធ្លាក់​ចុះ​៥​ភាគរយ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​មក។ តួលេខ​ដែល​ថា មាន​៨២,៩​ភាគរយ​នោះ​​ផ្ទុយ​គ្នា​ស្រឡះ​ពី​​តួលេខ​របស់​គ.ជ.ប. ដែល​អះ​អាង​ថា​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​​បាន​ចុះ​ឈ្មោះ​រួច ​មាន​ចំនួន១០១,៧​ភាគរយ​នៃ​ប្រជាពល​រដ្ឋ​ដែល​សិទ្ធិ​បោះ​ឆ្នោត​​​​ទាំង​អស់។ សរុប​មក​ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​​​លើក​ឡើង​ថា គុណវិបត្តិ​នេះ​នឹង​ប៉ះ​ពាល់​ដល់​​ការ​បោះ​ឆ្នោត​ ហើយ​បញ្ហា​នេះ​មិន​ចប់​ត្រឹម​ហ្នឹង​ទេ។ ចាប់​តាំងពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ត្រូវ​បាន​ធ្វើ​ចប់​រួច​រាល់​ ហើយ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​តាំង​ព​ីខែ​មករាមក មាន​ការ​ថត​ចម្លង​យក​ទៅ​ចែក​ចាយ​តាម​ការិ​យា​​ល័យ​ឃុំ​-សង្កាត់​ទូទាំង​ប្រទេស​ ដោយ​​ផ្ដល់​ឱកាស​ដល់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន​នៅក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ឲ្យ​បាន​មុន​ថ្ងៃ​បោះ​ឆ្នោត​។ ទោះ​ជា​យ៉ាង​ណា​...

អង្គកា​រ​​លើក​លែង​ទោស​​អ​ន្តរ​​ជាតិ​​​ អំ​ពាវនាវ​​​ឲ្យ​ដោះ​លែង​ជ​ន​ជាប់​ចោទសម្លាប់​លោក ជា វិជ្ជា

កាល​​ពី​ម្សិល​មិញ អ​ង្គ​កា​រ​​​លើក​​​លែ​ង​ទោស​​អន្ត​រ​ជាតិ​​បា​ន​អំ​ពាវ​នា​វ​ឲ្យ​មា​ន​​កា​រ​​ដោះ​លែ​ង​​​​បុរស​​​​ពីរនា​ក់ដែលមជ្ឈដ្ឋាន​ទូទៅ​​ជឿ​ថា​​ ត្រូ​វ​បា​ន​​ផ្តន្ទា​ទោស​​​​​​​ដោយ​មិន​ត្រឹមត្រូវ​​​​ពីបទ​​ធ្វើ​​​ឃាត​​លោក ​ជា វិជ្ជា​ មេ​ដឹក​នាំ​សហ​​​ជី​ព​​សេរី​កម្ម​ករ​​​​ដ៏​ល្បី​​​ក្នុង​ឆ្នាំ​​២០០៤។ ​ក្នុ​ង​​សេចក្តី​ថ្លែ​ង​កា​រ​ណ៍​មួ​យ​​​ដែល​ចេញ ​ស្រ​ប​ពេល​នឹង​​ទិ​វា​​​ពល​កម្ម​​អន្តរ​​ជាតិ​​ អ​ង្គកា​រ​លើក​លែង​​​ទោស​​​អន្តរជាតិ​បា​ន​លើក​​ឡើង​ថា​ ​សេចក្តី​សម្រេច​​​របស់​​សាលា​​ឧទ្ធរ​ណ៍​កា​ល​ពី​ខែ​​ធ្នូ​​ បញ្ជូ​ន​​​ ប៊ន សំ​ណាង អា​យុ​៣២​ឆ្នាំ​ និ​ង សុខ​ សំ​​​អឿន អា​យុ​​៤៥​ឆ្នាំ ​​ទៅ​​ដាក់​​​ពន្ធ​នា​គា​រ​​វិញ​​​​ម្នាក់​ៗ២០​ឆ្នាំ បន្ទា​ប់​​ពី​​កា​រ​​ជំនុំ​ជម្រះ​​​ឡើង​វិញ​នោះ​​ មិ​ន​ត្រឹម​ត្រូវ​ទេ ​និង​មិន​​បា​ន​​ផ្តល់​យុត្តិ​ធម៌​​​ដល់​លោក ​ជា វិជ្ជា​ ឡើយ​។ ​លោក រូ​​ផឺត ​អាប់​បូត (Rupert Abbott) ​អ្នក​ស្រាវ​​​​​ជ្រា​វ​អំពី​ប្រ​ទេស​កម្ពុជា​ ឡា​វ និង​​ប្រទេ​ស​​វៀត​ណាម ​​ប្រចាំ​នៅ​អ​ង្គ​កា​រ​​លើ​ក​លែ​ង​ទោស​អន្តរជាតិ​...

លោក ខៀវ កាញារីទ្ធ៖ CPP គ្មាន​​​បំណង​​​ធ្វើ​​​មិន​​​ដឹងមិនឮ​​​ចំពោះ​​​ការ​​​សន្យា​​​ប្រឆាំង​​​នឹង​​​អំពើ​​​ពុក​​​រលួយ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក ខៀវ កាញារីទ្ធ​​​ រដ្ឋ​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន បាន​​​ការពារ​​​​​​សេច​​​ក្ដី​​​សម្រេច​​​មួយ​​​របស់​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​ដែល​​​កំពុង​​​កាន់​​​អំណាច​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ ក្នុង​ការ​មិន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​នៅ​​​​​ថ្ងៃ​​​ពុធ ដែល​​​​​​នៅ​​​ឯកិច្ច​​​ប្រជុំ​​​នោះ គណ​​​បក្ស​​​នយោបាយ​​​ចំនួន​​​ប្រាំមួយ ក្នុង​​​ចំណោម​​​គណបក្ស​​​នយោបាយ​​​ទាំង ប្រាំបី ​ ដែល​​​​ប្រកួត​​​ប្រជែង​​​យក​​​អាសនៈ​​​សភា​​​​​​ នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ខែ​​​កក្កដា​​​ខាង​​​​​​មុខ​​​​នេះ បានសន្យា​​​លុបបំបាត់​​​អំពើ​​​ពុក​​​រលួយ ។ លោក ខៀវ កាញារីទ្ធ​​​ បាន​​​បើក​​​កិច្ច​​​ប្រជុំ​មួយ​​​ជាម​​​ួយ​​​នឹង​​​អ្នកកាសែត ដើម្បី​​​ពន្យល​​់​​​​​​ឲ្យ​​​ដឹងថា អ្នក​​​រួម​​​ការងារ​​​របស់​​​លោកមិន​​​បាន​​​បញ្ជូន​​​​តំណាង​​​​​​ឲ្យ​​​ចូល​​​រួម​​​​​​ក្នុង​​​កិច​​​្ច​​​ប្រជុំ​​​​របស់​អង្គ​ការ​តម្លាភាព​​​អន្តរជាតិ​​​នៅ​​​រាជធានី​​​ភ្នំពេញ​នេះទេ​ ​ពីព្រោះ​​​គណបក្ស​​​នេះ បាន​​​ចុះហត្ថលេខា​​​លើ​​​​​អនុ​ស្សរណៈ​នៃការ​​​យោគ​​​យល់​​​គ្នា​​មួយ​​​​​​ជា​​​មួយ​​​​នឹង​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​ខ្លួន​​​កាលពី​​​ឆ្នាំ​​​មុន​​​រួច​​​​ហើយ។ លោក ខៀវ កាញារីទ្្ធ ​​​មាន​​​ប្រសាស​​​ន៍ថា ​​ “ គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា បាន​​​ចុះហត្ថ​លេខា​​​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់​​​គ្នា​​​មួយ​​​ជា​​​មួយ​​​​​​នឹង​​​អង្គភាព ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​រួច​​​​​​ហើយ។ហេតុ​​​នេះ​​​ទើប​​​​នៅ​​​ថ្ងៃ​​​នោះ គណបក្ស​​​ប្រជាជន​​​កម្ពុជា​គិត​​​ថា យើង​​​មិន​​​ចាំបាច់​​​ចុះ​​​ហត្ថលេខា​​​​​​លើ​​​ការ​​​​សន្យា​​​នេះ​​​ម្ដង​​​ទៀត​​​ទេ”។ លោកបាន បន្ត​ថា គណ​បក្ស​​​កំពុង​​​កាន់​​​អំណាច​​​នេះ ក៏ជា​​​ហត្ថ​លេខី​​​មួយ​​​ដែរ​​​​នៅ​ក្នុង​កិច្ច​​​ព្រមព្រៀង​​​ប្រឆំាង​​​អំពើ​​​ពុករលួយ​​​ជា​​​មួយ​​​​គណ​បក្ស​​នានា​​​ នៅ​​​តំបន់​​​​អាសុីអាគ្នេយ៍ (SEAPAC) ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ២០១០ ក៏​​​ដូច​​​ជា​​​​​​អនុ​សញ្ញា​​​មួយ​​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ ដើម្បី​​​ចាប់​​​ខ្លួន និង​​​រឹប​​​អូស​​​ទ្រព្យ​​​សម្បត្តិ​​​នៅ​​​ក្រៅ​ប្រទេស​​​របស់​​​មន្ត្រី​​​ពុក​​​រលួយ។ លោក ខៀវ កាញារីទ្ធ បាន​​​មាន​​​ប្រសា​​​សន៍​​​​​​សំដៅ​ដល់​​ការ​លើក​ឡើង​​រ​បស់​​​​មន្ត្រី​​​​អង្គ​ការ​តម្លាភាព​​​អន្តរជាតិ ​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ការធ្វើ​​​មិន​​​ដឹងមិនឮ​​​​​​ចំពោះ​​​កិច្ច​​​ប្រជុំ​​​របស់​​​ខ្លួន​​​នោះ​ថា “ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មិន​​​ត្រឹម​​​តែ​​​ចុះ​​​ហត្ថលេខា​​​លើ​​​ការ​​​សន្យា​​​នានា​​​នោះ​​​ទេ ប៉ុន្តែ ​ក៏​​​បាន​​ធ្វើការ​​​បង្ក្រាប​​​អំពើ​​​ពុក​​​រលួយ​​​ផង​​​ដែរ​។​ លោក បាន​​​មាន​​​ប្រសាសន៍​​​ទៀតថា គណបក្ស​​​ប្រជាជន​​​កម្ពុជា បាន​​​បដិសេធ​​​មិន​​​ច​​​ូល​​​រួម​”។ លោករដ្ឋមន្ត្រី​​​មាន​​​ប្រសាសន៍​​​ថា “ ដោយ​​​សារ​​​​តែ​​​យើង​​​មិន​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ការ​​​សន្យា​​​នេះ វាមិនមាន​​​ន័យ​​​ថា យើង​​​​​​​ចង់​​ចៀស​វាង​​ការប្រឆាំង​​​​នឹង​អំពើ​​​ពុក​​​រលួយ​​​នោះ​​​​ទេ”។ ​​​នៅ​​​ក្នុង​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​​របស់​អង្គ​ការ​​តម្លាភាព​​​អន្តរជាតិ​​​ស្តី​ពី​អំពើ​​​ពុក​​​រលួយ​​​​នៅ​​​តំបន់​​​អាសុី​​​ប៉ាសុីហ្វិក​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​លោក ព្រាប កុល នាយក​​​ប្រតិបត្តិ​​​​អង្គការ​​​តម្លា​​ភាព​​​កម្ពុជា បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា នៅ​​​ពេល​​​ដែល​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​ “ អ​​​វត្តមាន​គួរឲ្យ​​​កត់​សម្គាល់” ពី​​​កិច្ច​​​ប្រជុំ​​​នេះ​កាលពី​​​ថ្ងៃ​ពុធ​​​នោះ យើង​​​បាន​​​ទទួល​​​ស្គាល់ថា​​​ ​វិធាន​ការ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​​​អំពើពុក​​​រលួយ​​​។ លោកបានមាន​​​ប្រសាសន៍​​​ថា “ យើង​​​បាន​​​​ដឹង​​​ផង​​​ដែរ​​​ថា រដ្ឋាភិបាលបាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​​​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​​​ខ្លួន តាម​​​រយៈ​​​ការ​​​បញ្ចូល​​​កម្មវិធី​​​មួយ​​​ដើម្បី​​​​​​​ប្រយុទ្្ធ​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​ក្នុង​​​​ផែន​ការ​​អភិវឌ្ឍន៍​​​យុទ្ធសាស្ត្រ​​​របស់​ខ្លួន”។ “ យើង​​​ចង់ឃើញរដ្ឋាភិបាល​​​ចាត់​​​វិធាន​​​ការ​ឲ្យ​បាន​មឺុង​ម៉ាត់​ និង​​​អនុវត្ត​​​វិធានការទាំង​​​នេះ​​ឲ្យ​មាន​ប្រសិទ្ធ​ភាព​​​ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​រំពឹង​​​ទុក​​​​​​របស់​​​ប្រជាពលរដ្ឋ​​​ខ្មែរ។​ប្រជា​ពលរដ្ឋបាន​​​និយាយ​​​ថា ចំណាត់​​​ការ​​​នេះ​មាន​​​ភាព​​​យឺត​​​យ៉ាវ និង​​មិន​​​គ្រប់គ្រាន់ ហើយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចង់​​​ឃើញ​​​សកម្មភាព​​​ច្រើន​​​ថែម​​​ទៀត ​ជាពិសេស​​​ការ​​​អនុវត្ត​​​ច្បាប់ និង​​​ការ​​​កាត់​​​ទោស​​​​​​​មន្ត្រី ដែល​​​ជាប់​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុករលួយ”។ លោក ព្រាប កុល បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​កាលពី​​​ឆ្នាំ​​​២០១០​នោះ​ធ្វើ​ការ​​​​យឺត​ណាស់​។ លោកបាន​​​មាន​​​ប្រសាស​ន៍​ថា “ បណ្ដឹង​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​តាម​​​រយៈ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ មាន​​​ការ​​​កើន​​​ឡើង។​កាល​ពី​ពីរបី​​​ខែ​​​កន្លងទៅ​​​ យើង​​​ដឹង​​​ថា ​​​មាន​​​បណ្ដឹង​​​ប្រហែល​​​១.០០០​​​ករណី ​ប៉ុន្តែ មាន​​​តែ​​​មនុស្ស​​​មួយ​​​ចំនួន​​​ប៉ុណ្ណោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ”។ យោង​​​តាមសន្ទស្សន៍​​នៃ​ការ​យល់​ដឹង​ពី​​​​​​​អំពើ​​​ពុករលួយឆ្នាំ​​​២០១២​​​របស់​​​អង្គ​ការ​​តម្លា​ភាព​​​អន្តរជាតិបាន​​​ឲ្យ​​​ដឹង​​​ថា ប្រទេស​​​កម្ពុជា​​​ស្ថិត​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​​ទី​១៥៧​​​ក្នុងចំណោម​​​១៧៦​ប្រទេស​​​ ដែល​​​បាន​​​​​​​ដាក់​​​​ប្រទេស​​​កម្ពុជា​​​ នៅ​​​ក្នុង​​​​ចំណោម​​​ប្រទេស ដែល​​​មានអំពើ​​​ពុក​​​រលួយ​​​​​ច្រើន​បំផុត​​​​នៅ​​​លើ​​​ពិភពលោក៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

បក្ស​សង្គ្រោះ​ជាតិពិចារណា​ពីអនាគត​ពេល​ទទួល​រង​ការ​វាយ​ប្រហារ​ផ្ទួនៗ​

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា សមាជិក​ជាន់​ខ្ពស់​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​យប់​ថ្ងៃ​សុក្រ​​ ដើម្បី​ពិភាក្សា​ថា តើ​គណបក្ស​របស់​ខ្លួន​គួរ​តែ​បន្ដ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឬក៏​ត្រូវ​ដក​ខ្លួន​ចេញ​ ​ឬក៏​យ៉ាង​ណា ​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ផ្ទួនៗ​ ​កាល​ពី​សប្ដាហ៍​មុន​។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ជាអតីត​សមាជិក​សភា​មកពី​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​លើក​ឡើង​ថា “ យើង​ទទួល​រង​ការ​រំខាន​មួយ​ចំនួន​ នៅ​គ្រប់​ទី​កន្លែង​ នៅ​ពេល​ដែល​យើង​បើក​វេទិកា​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ​យើង​គួរ​តែ​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ដោយ​យុត្ដិ​ធម៌​ ​​ប៉ុន្ដែ​យើង​មិន​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្ទាល់​ខ្លួន​ឡើយ​ ពីព្រោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​គឺ​ត្រូវ​គ្រប់​គ្រង​ដោយ​ ។ ហេតុ​ដូច្នេះ​ហើយ​មាន​តែ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ប៉ុណ្ណោះ នៅ​ក្នុង​គណបក្ស​ នឹង​ចូល​រួម​នៅ​ក្នុងកិច្ច​ប្រជុំ​ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ឬក៏​អត់​”។ នៅ​ពេលសួរ​អំពី​កិច្ច​ប្រជុំ​មុន​ពេល​ការ​លើក​​ឡើង​​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​សុក្រ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​បាននិរទេស​ខ្លួនឯង​​ទៅ​រស់​នៅ​ប្រទេស​​បារាំង បាន​លើក​ឡើង​តាម​អុីម៉េល​ថា គណ​បក្ស​របស់​​លោក​​កំពុង​ស្ថិត​នៅ​​ត្រង់​ចំណុច​បក​ក្រោយ​។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “​ការ​ដក​សមាជិកភាព​របស់​សមាជិក​​​​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រឆាំង​ទាំង​អស់​ពី​រដ្ឋ​​សភា​ក្នុង​ពេល​ថ្មីៗ​នេះ​​ គឺ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្ម​នុញ្ញ​។​ ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​អស្ថិរភាព​ផ្នែក​នយោបាយ​”។ លោក​បាន​ថ្លែង​ថា​ “ ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​អំពាវ​នាវ​​កុំ​ឲ្យ​សហគមន៍​អន្ដរជាតិ​ទទួលស្គាល់​​ការ​បោះ​ឆ្នោត​មិន​យុត្តិធម៌​ដែល​រៀប​ចំ​ដោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​ឲ្យ​ថ្កោល​ទោស​ព្រម​ទាំង​​ទុក​ឲ្យ​​រដ្ឋា​ភិបាល​ណា​ដែល​​កើត​ចេញ​ពី​ការ​​បោះ​ឆ្នោត​មិន​យុត្តិធម៌​នៅឯកោ”។ បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​១ម៉ោង​របស់​សមាជិក​ជាន់​ខ្ពស់​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​​រាជ​ធានី​ភ្នំពេញ​បាន​​បញ្ចប់​ លោក សម រង្ស៊ី​...

អ្នក​ផ្ដល់​ឈាម​នាំ​គ្នា​ទៅ​បរិច្ចាគឈាម​នៅ​មជ្ឈ មណ្ឌល​ជាតិ​ផ្ដល់​ឈាម​ បន្ទាប់​ពី​យុទ្ធនាការ​ប្រមូល​ឈាម

​​វា​ជា​កន្លែង​​ផ្ដល់​ឈាម​ខុស​ពី​ធម្មតា: សាលរបាំ​​នៃ​សណ្ឋាគារ​សូហ្វីតែល​ក្នុង​រាជ​ធានី​ភ្នំពេញ តុប​តែង​លម្អ​ដោយ​កម្រាល​ព្រំ​និង​អំពូល​ភ្លើង​ដ៏​ប្រណីត​ ព្រម​ទាំង​​មាន​ក្រុម​តន្ត្រី​យុវជន​លេង​ហ្គី​តា​ច្រៀងចម្រៀង​ខ្មែរ​យ៉ាងសប្បាយ​ ប៉ុន្តែ​កាលពី​ម្សិល​មិញ​ទីនេះ​គឺ​ជា​កន្លែង​ដែល​អ្នក​ផ្តល់​ឈាម​បាន​ទៅ​ផ្តល់​ឈា​ម​ចំនួន​២៣៨ប្លោក​ នៅ​មុនពេល​ប្រារព្ធ​ទិវា​ផ្តល់​ឈាម​ពិភពលោក​លើក​ទី​១០ ដែល​នឹង​ប្រារព្ធ​​​ឡើងជា​ផ្លូវ​ការ​ នៅ​ថ្ងៃសុក្រ។ យុទ្ធនាការ​ប្រមូល​​ឈាម​នេះ​គឺ​ជា​មុខ​ព្រួញ​របស់​មជ្ឈ​​​ មណ្ឌល​ជាតិ​ផ្តល់​ឈាម​ និង​កម្មវិធី​ឡូយ​៩របស់​ទូរទស្សន៍​ប៊ីប៊ីស៊ីត្រាស់ ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​រយៈពេល​ប្រាំបួន​ថ្ងៃ ដើម្បី ​លើក​ទឹក​ចិត្ត​​ឲ្យ​ ប្រជាពលរ​ដ្ឋ​នៅ​ទូទាំង​ប្រទេស​បរិច្ចាគ​ឈាមឲ្យ​បាន​​ចំនួន​៩៩៩​ប្លោក​ ដែល​ក្នុង​មួយ​ប្លោក​នៃ​ឈាម​មាន​ចំណុះ​​​​​​៣៥០​មិល្លីលីត្រ ។ យោង​តាម​លោក​ ហុក គឹមចេង នាយក​មជ្ឈ មណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យ​ ដឹង​ថា​ ភាគ​ច្រើន​នៃ​អ្នក​ផ្តល់​ឈាម​កាលពី​​​ម្សិលមិញ គឺ​ជា​មនុស្ស​វ័យ​ជំទង់​។ លោក​បាន​មាន​ប្រសាសន៍ថា “ យុទ្ធ​សាស្ត្រ​របស់​យើង​យក​យុវវ័យ​ជា​ទិស​ដៅ ពី​ព្រោះ​​ពួកគេ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​សង្គម​ ហើយ​​​​​ពួកគេ​​អាច​​​ទទួល​បាន​ព័ត៌មាន​យ៉ាង​ងាយ​ស្រួល​ម្យ៉ាង​ទៀត​​ពួកគេ​សុខភាព​ល្អ”។ លោក​​បាន​បន្ថែម​ថា ៥០ភាគ​រយ​នៃអ្នក​ផ្តល់​ឈាម​ក្នុង​ឆ្នាំ​២០១២ មាន​អាយុ​ចន្លោះ​ពី​២០ឆ្នាំ​ទៅ​៣០ឆ្នាំ​ ប៉ុន្តែ អ្នក​ផ្តល់​ឈាម​កាលពី​ម្សិល​មិញ​...

​​​មេធាវីការពារ​​​សំណុំរឿង​​​០០៤ចង់ឃើញ​​​​​​ឯកសារ​​​ចោទ​​​ប្រកាន់​​​កូន​​​ក្ដី​​​របស់ខ្លួន

ក្រុមមេធាវីការពារ​​​ជន​​​សង្ស័យនៅ​​​ក្នុង​​​សំណុំរឿង០០៤ ឈ្មោះ តា អាន ​​​របស់​សាលា​​​​ក្ដី​​​ខ្មែរ​​​ក្រហម ​កាល​​​ពី​​​ថ្ងៃព្រហស្ប​​​តិ៍ ​​​បាន​ស្នើ​​​​សុំ​​​មើល​​​​សំណុំ​ឯកសារ​​​ ដែល​​​ចែង​​​ពីឧក្រិដ្ឋកម្ម​​​របស់​​​កូន​​​ក្ដី​​​ខ្លួន​​​ ដែលត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា​​​ គាត់​បាន​​​​ប្រព្រឹត្ត​​​អំឡុងសម័យ​​ ​ប៉ុល ពត ​​​នោះ។ ក្នុង​​​​សំណើមួយ លោក ​រីឆាដ ​រូ៉ជ៍រ ​(Richard Rogers) លោក ហ្គោរ៉ាន់ ស្លីទ័រ ​(Goran Sluiter)​និងលោក មុំ លុច (Mom Luch)បាន​​​អះ​​​អាង​​​ថា ពួក​គាត់​ និង លោក តា អាន អតីត​មេបញ្ជា​​​ការ​​​ខ្មែរក្រហម​​​ថ្នាក់កណ្ដាល ​​​ចង​់​​ឃើញអ្វី ​ដែល​​​មាន​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ ពីព្រោះ​​​​​​​​គាត់ ជាជនសង្ស័យ​​​មួយរូប ដែល​​​មាន​​​ឈ្មោះ​នៅ​​​ក្នុង​​​សំណុំរឿង​​​​​​០០៤​​​។ ក្រុម​​​មេធាវី​​​ទាំង​​​នេះ ក៏បាន​​​អះអាង​​​ផង​​​ដែរ​​​ថា ពីព្រោះ​​​ភាគី​​​ដើម​​​បណ្ដឹង​​​រដ្ឋប្បវេណី​​នៅ​ក្នុង​​រឿង​ក្តី​នេះ​ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យមើល​​​សំណុំឯក​សារ​នេះ សិទ្្ធិ​​​របស់​​​ជន​​​សង​​​្ស័យ​​​​រូប​នេះ​​​ស្ថិត​​​នៅ​​​ក្រោម​​​​សិទ្ធិ​របស់​​​ “ ព្រះរាជ​អាជ្ញារ​​និង​​​ភាគី​​​ដើមបណ្ដឹង​រដ្ឋប្បវេណី”។ លោក ម៉ាក់ ហាមុ៉ន (Mark Harmon)​សហ​ចៅក្រម​​​សើុប​​​អង្កេត​​​អន្តរជាតិ ដែលកំពុង​​​បន្ត​សំណុំរឿង​​​០០៤ នេះដោយ​​​គ្មាន​​​ការ​គាំទ្រ​​ពី​​​សមភាគី​​​ខ្មែរ​​​​របស់​គាត់​នោះ​​​ កាល​ពី​ពីរ​សប្ដាហ៍​​​​​មុន​ បាន​​​ទទួល​​​ស្គាល់ លោក ស្លីទ័រ និង​​​លោក លុច ថាជា​​​​​​មេធាវី​​​អន្តរជាតិ​​​ការពារ​​​​​​​​​​​​កូន​ក្ដីឈ្មោះ តា អាន។ នៅ​​​ក្នុង​​​​សំណើនោះ លោក​​​លើក​​​ឡើង​​​ថា ការ​​​បក​​​ស្រាយ​​​របស់​​​លោកអំពី​​​​វិធាន​​​​ផ្ទៃ​​​ក្នុង​​​របស់​​​តុលាការ​​​នេះ មាន​​​ន័យ​​​ថា មាន​​​តែ​​​ភាគី​​​​​​​​​​នៅ​ក្នុង​​នីតិវិធី​នេះ​ប៉ុណ្ណោះ ​​​អាចមើល​​​សំណុំ​​​ឯកសារ​​​​នេះ​​​បាន លើក​លែង​តែ​លោក​​តា អាន​​​ ចេញ ពីព្រោះ​​​គាត់មិន​ទាន់​​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​ជា​ផ្លូវ​ការ​ពី​​​បទ​​​ល្មើស​​​​​ណា​មួយ​ឡើយ​ ហើយ​​​​ក៏​មិន​​​មែន​​​ជា​​​ភាគី​ណា​​​​មួយ​​​ដែរ។ លោក វីលៀម ស្មីត (William Smith) សហ​​ព្រះ​រាជ​អាជ្ញារង ​​​មាន​​​ប្រសាសន៍​​​ថា ​លោក​មិន​​​អាច​​​ពិភាក្សា​​​​​​ពី​ចំណុច​ពិសេស​ណា​មួយ​​នៃ​​​​សំណុំ​​​រឿង​​​នេះ​​​បាន​​​ទេ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ច្បាប់​​​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា បានធានា​​​ថាជន​​​សង្ស័យ​​​និង​​​ជន​​​ត្រូវ​ចោទ អាច​​​ចូល​​​រួម​​​​​​ក្នុង​​​ការ​​​សើុបអង្កេត​​​នេះ​​​ត្រឹម​កម្រិត​ណា​មួយ​បាន​។ ការ​​​​​រៀប​ចំ​បែប​​​​នេះ ​​​ត្រូវ​បាន​​​កំណត់​​​តាម​រយៈ​​​ការ​​​បក​​​ស្រាយ​​​​​​​របស់​សហចៅ​ក្រម​សើុប​អង្កេត​អំពី​វិធាន​​របស់​អង្គជំនុំជម្រះវិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា​​៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

លោក​​​ ស្កែន​​​បឺក សួរ​ពី​ហេតុ​ផល​របស់​​​​ខ្មែរ​​​ក្រហម​ក្នុង​​​ការ​​​ជម្លៀស​​​ប្រជាពល​​​រដ្ឋ​​​ចេញ​​​ពី​​​ភ្នំពេញ​​​ក្នុង​​​ឆ្នាំ១៩៧៥

ការ​​​សាកសួរលោក សុីដ​​​នី ស្កែនបឺក ​(Sydney Schanberg) អ្នក​​​កាសែត​​​ដែល​​​ទទួល​​​បាន​​​ពាន​​​រង្វាន់​​​ពូលី​​​ហ្សើ (Pulitzer Prize) ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ ហើយ​​​​ការ​ផ្ដល់​​​​សក្ខីកម្ម​​​របស់លោក​​​​​​​នៅ​​​ឯ​​​សាលាក្ដី​​​ឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម​​​ខ្មែរ​​​ក្រហម​​​​​​បាន​​​​រៀប​រាប់​អំពី​​​​​ភាព​​​តាន​​​តឹង​និង​ភាព​ឯកោ​​របស់​ក្រុង​​​​ភ្នំពេញ​​​ដែល​គ្មាន​​​មនុស្ស​​​រស់​​​នៅ​​​ និង​​​កាត់​​​ផ្ដាច់​​​ទំនាក់​​​ទំនង​​​ពី​​​ពិភព​​​ខាង​​​កៅ​​​ ក្នុង​​​ខែ​​​មេសា​​​ ឆ្នាំ​​​១៩៧៥។ ខណៈ​​​ជាប់​​​​​​ឃុំ​​​​​​នៅ​​​ខាង​​​ក្នុង​​​បរិវេណ​​​ស្ថាន​​​ទូត​​​បារំាង​​នៅ​​​​ភាគ​​​ខាងជើង​​​​​​រាជធានី​​​ភ្នំពេញ​​​ លោក​​​ ស្កែនបឺក បាន​​​សង្កេត​​​មើល​​​រាជធានី​​​នេះ និង​​​បាន​​​គិត​​​ថា លោក​​​នឹង​​​បន្ត​​​​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃឲ្យ​បាន​យូរ​ដើម្បី​​​សរសេរ​​​កំណត់​​​ហេតុ​​​​​​។ ប៉ុន្តែ​​​ លោក​​​អាច​​​​ចាក​​​ចេញ​​​ពី​​​ស្ថានទូត​​​នេះ​​​នៅ​​​ពេល​​​ដែល​​​​​​បាន​​​ជួប​​​ជាមួយ​​​នឹង​​​កម្មាភិ​​​បាល​​​ខ្មែរ​​​ក្រហម​​​មួយ​​​ក្រុម​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ពួក​​​យើង​​​ពីរ​​​បី​​​នាក់​​​បាន​​​ទៅ​​​មុជ​​​ទឹក​​​ជម្រះ​​​កាយ​​​។ យើង​​​បាន​​​ជួប​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​​​​ ហើយ​​​ពួក​​​គេ​​​ក៏​​​បាន​​​សាកសួរ​​​យើង​​​។ ពួក​​​គេ​​​មិន​​​មែន​​​ជា​​​សត្រូវ​​​​របស់​​​យើង​​​ ហើយ​​​ក៏​​​មិនបាន​​​​គំរាម​​​កំហែង​​​យើង​​​ដែរ​​​។ រឿង​​​ដែល​​​និយាយ​ផ្ទុយ​​​គ្នា​​​​​​នោះ​​​គឺ​​​​​ពេល​​​ដែល​​​ម្នាក់​ក្នុង​ចំណោម​ពួក​​​គេ​​​បាន​​​និយាយ​​​ថា ខ្ញុំ​​​គួ​រ​តែ​​​​កាត់​​​សក់​​​ចេញ​​​ហើយ”។ ប៉ុន្តែ​​​ការ​​​ផ្លាស់​​​ប្ដូរ​​​យោបល់​​​នោះ​​​នៅ​​​តែ​​​ធ្វើ​​​ឲ្យ​​​លោក​​​ ស្ដែនបឺក មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​​​​ដដែល​​​។ លោក​​​​​​បន្ត​​​ថា “ ពួក​​​គេ​​​ធ្វើ​​​ឲ្យ​​​យើង​​​ភិត​​ភ័យ​ស្ទើរឆ្កួត​​​​​​ ពួក​​​គេ​​​ស្ពាយ​​​អាវុធ​​​ធុន​​​ធ្ងន់​​​ នៅ​​​​ពេល​​​ដែល​​​ខ្ញុំ​​​​​​ចាកចេញ​​​ពី​​​ស្ថានទូត​​​បារំាង​​​”។ កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ អតីត​​​មេដឹកនាំ​​​​​​ខ្មែរ​ក្រហម​ នួន ជា ​​​លើក​​​ឡើង​​​ថា មូលហេតុ​​​ដែល​​​​នាំ​​​ឲ្យ​​​មាន​​​​​​ការ​​​ជម្លៀស​​​​​​ប្រជាពល​​​រដ្ឋ​​​ចេញ​​​ពី​​​​ក្រុង​ភ្នំពេញ​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ក្ដី​​​អាណិត​​​អាសូរ​និង​​​មួយ​​​ផ្នែក​​ទៀត​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ខ្លាច​​​ទា​ហាន​​​​អាមេរិក​​​​​​ទម្លាក់​​​គ្រាប់​​​បែក​​​កម្ទេច​ទី​ក្រុង ​ហើយ​​ខ្លាច​​​​​វៀត​​​ណាម​​​ ឈ្លាន​​​ពាន​​​។ លោក​​​បាន​​​​​​បន្ត​​​ថា ខ្មែរ​​​ក្រហម​​​បាន​​​បង្ខំ​​​ប្រជាពល​​​រដ្ឋ​​​ឲ្យ​​​ធ្វើ​​​ស្រែ​​​ និង​​​ដំា​​​ដំណាំ​​​ផ្សេងៗ​​​ទៀត​​​នៅ​​​ជន​​​បទ​​​។ ក្រោម​ការ​​​សួរ​ដេញ​ដោល​​ពី​​លោក​​​ វីច​ទ័រ ​កូប៉េ (Victor Koppe) មេធាវី​ការពារ ​​​នូន ជា ​​​លោក​​​ ស្កែន​​​បឺក បាន​​​សួរ​​​អំពី​​​គោល​​​បំណង​​​នៃ​​​ការ​​​ជម្លៀស​​​ប្រជាពល​​​រដ្ឋ​​​ចេញ​​​ពី​​​​ទីក្រុង​​​​ហើយ​​​លោក​​​បាន​​​ប្រាប់​​​តុលាការ​​​​​តាម​រយៈ​វីដេអូ​ខុនហ្វឺរិន​ ពី​​​សហរដ្ឋ​​​អាមេរិក​​​ថា ​អ​្វី​ដែល​ខ្មែរ​​​ក្រហម​​​​​​ត្រូវ​​​​ធ្វើ​ដើម្បី​ផ្ដល់ស្បៀង​អាហារ​​​​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​​​​ប្រជាពល​​​រដ្ឋ​​​​នោះ​គឺ​​ត្រូវ​​បញ្ចប់​ការ​បិទ​ផ្លូវ​តាម​​​​​​​​ទន្លេ​​​មេគង្គ​​​​​ព្រោះ​ការ​បិទ​នេះ​បាន​រារាំង​មិន​ឲ្យ​មានការ​​ដឹក​​​​ជំនួយ​​​ឧបត្ថម្ភ​​​មក​​​​​​រាជធានី​​​ភ្នំពេញ​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​នេះ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រសិន​​​បើ​​​ខ្មែរ​​​ក្រហម​​​ចង់​​​​​​ផ្ដល់ស្បៀង​​​អាហារ​​​ដល់​​​ប្រជា​ពល​​​រដ្ឋ​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​នា​​​ពេល​​​​​​នោះ​​​មែន​​​ ពួក​​​គេ​​​គួរ​​​តែ​​​បើក​​​ទន្លេ​​​មេគង្គ​​​​​​ដែល​​​គេ​​​​បិទ​នោះ”។ លោក​​​បន្ត​​​ថា “ ខ្ញុំ​​​គិត​​​ថា  គឺ​​​ជា​​​ការ​​​បក​​​ស្រាយ​​​ក្លែង​​​​​​បន្លំ​​​ទេ។ ពួក​​​គេ​​​គ្រប់​​​គ្រង​​​ទន្លេ​​​មេគង្គ​​​ ដែល​​​ជា​​​កន្លែង​​​ផ្គត់​​​ផ្គង​​​ជំនួយ​​​យ៉ាង​​​សំខាន់​​​ ពោល​​​គឺ​​​កន្លែង​​​​​​ដែល​​​ពួក​​​គេ​​​ទទួល​​​បាន​​​ស្បៀង​​​ និង​​​ថ្នាំ​​​សង្កូវ​​​។ ការ​​​បក​​​ស្រាយ​​​បែប​​​នេះ​​​គឺ​​​​​​មិន​​​សម​​​ទាល់​​​តែ​​​សោះ​​​។ អ្វី​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​ធ្វើ​​​គឺ​​​ ត្រូវ​​បើក​​​ទន្លេ​​​មេគង្គ​​​ឡើង​​​វិញ ព្រោះ​​​​​​នេះ​​​ជា​​​​ផ្លូវ​សម្រាប់​​​​​កប៉ាល់​​​​​ដឹក​ស្បៀង​​​​​​”។ ជន​​​បរទេស​​​ដែល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​ឯ​​​ស្ថានទូត​​​បារាំង​​​កាលពី​​​ខែ​​​មេសា ឆ្នាំ​​​១៩៧៥​ត្រូវ​​​បាន​​​គេ​​​នាំ​​​ខ្លួន​​​ទៅ​​​កាន់​​​ព្រំដែន​​​ថៃ​​​ ពី​​​របី​​​សប្ដាហ៍​​​ក្រោយ​​​មក​​​។​​​ ​លោក​​​ ស្កែនបឺក បាន​​​មាន​​​ប្រសាសន៍​​​អំពី ពេល​វេលា​ពីរ​​​បី​​​ថ្ងៃ​​​នោះ​​​​ថា ទី​​​ជន​​​បទ​​​ដែល​​​លោក​​​បាន​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​​​​ទៅ​​​កាន់​​​ព្រំដែន​​​ថៃ​​​នោះ​​​ គឺ​​​ស្ងាត់​​​ជ្រងំ​​​​​​គួរ​​​ឲ្យ​​​ខ្លាច​ លើក​លែង​​​​តែ​​​​សត្វ​គោ​​​មួយៗ​​​​​​នៅ​​​ក្នុង​​​វាល​​​ស្រែ​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​ពេល​យើង​ធ្វើ​ដំណើរ​​តាម​ក្បួន​រថយន្ត​​ចាក​​ចេញ​​​ពី​​​ប្រទេស​​​​េនះ​​​​ យើង​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​ផ្លូវ​​​ដែល​​​មិន​​​ធ្លាប់​​​​​​ធ្វើ​​​ដំណើរ​​​ពី​​​មុន​​​មក​​​។យើង​​​បាន​​​មក​​​ដល់​​​​ទីក្រុង​នេះ​ ដែល​​​មាន​​​សាក​​​សព​​​​នៅ​រាយ​​​ប៉ាយដែល​គេមិន​​​ទាន់​​​​បាន​ប្រមូល​ទុក​​​ ​​​គឺ​​សុទ្ធ​តែ​​​សាកសព​​​។ ខ្ញុំ​​​ពិត​​​ជា​​​ពិបាក​​​និយាយ​​​​ណាស់​​​ថា តើ​​​សាកសព​​​ទាំង​​​នោះ​​​ជា​​​ទាហាន​ឬ​​​ជា​​​ជន​​​សីុវិល​​​។ លោក​​​បាន​​​បន្ថែម​​​ថា ​សាក​សព​​​​ដែល​​​ខ្ញុំ​​​បាន​​​ឃើញ​​​នោះ​​​​​​មាន​​​ចំនួន​​​ប្រហែល​​​ជាង​​​១០​​​នាក់​​​​​​​​​”។ កាល​​​ពី​​រសៀល​​​ថ្ងៃ​​​សុក្រ ​​​សាក្សី​​​ដ៏​​​សំខាន់​​​ម្នាក់​​​ត្រូវ​​​បាន​​​​មេធាវី​​​​ការពារ​​​ ខៀវ​​​ សំផន​​​ ​​​ហៅ​​​​​​មក​។ សុក រឿ អាយុ​​​៥២​​​ឆ្នាំ​​​ជា​​​កសិករ​​​ជនជាតិ​​​ភាគ​​​តិច​​​ទំពួន​​​ គឺ​​​​នៅ​ជា​​​​កុមារ​ពេល​ដែល​​​គាត់​​​បាន​​​​​​ចូល​​​ធ្វើ​​​ជា​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​ ហើយ​​​ទី​បំផុត​បាន​​​មក​​​ដល់​​​​ក្រុង​​​​ភ្នំពេញ​​​ ដែល​​​នៅ​​​ទីនោះ​​​លោក​​​បាន​​​ដាំ​​​បន្លែ​​​នៅ​សហរកណ៍ ក-3​ ​ក-1 និង​​​ក-8  និង​​​ធ្វើ​​​ជា​​​ឈ្លប​ម្ដង​​​ម្កាល​​​។​​​ ទោះជា​​​យ៉ាង​​​ណា​​​ មិន​​​ដល់​​​​​​ឆ្នាំ​​​១៩៨៩​​​ផង​​​គាត់​​​​ក៏​​​បាន​​​ស្គាល់​​​​​​គាត់​​​​​​ ខៀវ សំផន​​​ យ៉ាង​​​ច្បាស់។ លោក​​​ សុខ​​​ រឿ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​​ធ្វើការ​​​ជាមួយ​​​គាត់ ​​​ពី​​​ឆ្នាំ​​​១៩៨៩​​​ដល់​​​ឆ្នាំ​​​១៩៩៥។ ខ្ញុំ​​​គឺ​​​ជា​​​អង្គរក្ស​​​របស់​​​គាត់​​​។ ខ្ញុំ​​​គ្រាន់​​​តែ​​​​សង្កេត​ឃើញ​​​​ថា គាត់​​​ខំប្រឹង​​​ធ្វើ​ការ​​​ខ្លាំង​​​ណាស់​គាត់​​​គឺជា​​​មនុស្ស​​​ហ្មត់ចត់​​​។​គាត់​​​មាន​​​ការងារ​​​របស់​​​គាត់​​​ ហើយ​​​ខ្ញុំ​​​គិត​​​ពី​​​ការ​​​ងារ​​​របស់​​​ខ្ញុំ”។ លោក​​​បាន​​​បន្តថា “ ចរិតលក្ខណៈ​​​របស់​​​គាត់​​​ល្អ​​​ គាត់​​​គឺ​​​ជា​​​មនុស្ស​​​មឺុង​​​ម៉ាត់​​​ មិន​​​ឆេវ​ឆាវ​ហើយ​​​​ហ្មត់​​​ចត់​​​ទៀត​​​ផង​​​។ គាត់​​​គឺ​​​ជា​​​មនុស្ស​​​​ហ្មត់​ចត់​ និង​​​មាន​​​ហេតុផល​​​ច្បាស់​​​លាស់​​​។ ជា​​​ទូទៅ​​​ គាត់​​​អប់​​​រំ​​​អ្នក​​​ដែល​​​នៅ​​​ក្រោម​​​បង្គាប់​​​គាត់​​​ ដូច​​​ជា​​​រូប​​​ខ្ញុំ​​​ជា​​​ដើម​​​ នឹង​​​បាន​​​ទូន្មាន​​​​អំពី​​​ការ​​​ងារ​​​របស់​​​ខ្ញុំ​​​ទៀត​​​ផង​​​”។ ពេល​​​​ព្រះរាជ​​​អាជ្ញា​​​​សួរ គាត់​​​​​​មាន​​​ប្រសាសន៍​​​​ថា គាត់​​​មិន​​​បាន​​​ដឹង​​​ថា តើ​​​ ខៀវ សំផន​​​ ស្មោះ​ស្ម័គ្រចំពោះ​​​​មេដឹកនាំ​​​ខ្មែរ​​​ក្រហម​​​ ប៉ុល ​​​ពត​​​ ប៉ុណ្ណា​​​នោះ​​​ទេ​​​។ សវនាការ​​​នឹង​​​បន្ត​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ទៀត​៕ ​ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

រដ្ឋសភា​​ដឹកនាំ​ដោយ​គណ​​បក្ស​ប្រជាជន​​អនុម័ត​ច្បាប់​​ឧក្រិដ្ឋ​កម្ម​​ ខ្មែរ​ក្រហម ដោយឯកតោភាគី

ច្បាប់​​ប្រឆាំង​ការ​​មិន​ទទួល​ស្គាល់​អំពើ​ព្រៃ​​ផ្សៃ​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​អនុម័ត​​ជា​ឯកច្ឆន្ទ​​ និង​ឯកតោភាគី​នៅ​ឯ​រដ្ឋសភា កាល​ពីថ្ងៃ​សុក្រ ខណៈ​អ្នក​នយោ​បាយ​មក​ពី​គណ​បក្សប្រឆាំង​ ដែល​ត្រូវ​បាន​ដក​តំណែង​​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ត្រូវ​បាន​គេ​ប្រាប់​ថា ឥឡូវ​នេះ​ពួកគេ​កំពុង​ប្រឈម​នឹង​វិធានការ​ផ្លូវ​ច្បាប់​ពីបទ​ស្នើ​ឲ្យពន្យារ​ពេល​​កិច្ច​ពិភាក្សា​ដេញ​ដោល​​អំ​ពី​ច្បាប់​នេះ ។ សមាជិក​សភាមកពី​គណ​បក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​ សម រង្ស៊ី​ ចំនួន​២៧​រូប ដែល​ត្រូវ​​បាន​​ដក​ចេញ​ពី​រដ្ឋសភា​ដែល​មាន​អាសនៈ​១២៣​ កាលពីសប្ដាហ៍​មុន​បាន​ប្រើ​សម្ភារ​ជា​​ផ្លូវការ​របស់​រដ្ឋសភា​ ដើម្បី​​ធ្វើ​សំណើ​របស់​ខ្លួន​​​ស្នើ​ឲ្យ​​មាន​ការ​ពន្យារ​ពេល​ការ​​បោះ​ឆ្នោត​​​អនុម័ត​ច្បាប់​នេះ​រហូត​ដល់​​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃទី​២៨​ ខែកក្កដា។ កាលពីថ្ងៃ​សុក្រ​ សមាជិក​សភាមួយ​រូប​មក​ពីគណ​បក្ស​កាន់​អំណាច​បាន​និយាយ​​ថា ឥឡូវ​នេះ​លោក​នឹង​ស្វែង​រក​ការ​ផ្ដន្ទាទោស​ចំពោះ​សមាជិក​សភា​ ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​រដ្ឋ​សភា​ទាំង​២៧​រូប ពី​បទ​ប្រើ​ប្រាស់​សម្ភារ​ជា​ផ្លូវ​ការ​របស់​រដ្ឋសភា ពេល​​ពួកគេ​លែង​ជា​សមាជិក​រដ្ឋសភា​ទៀត​នោះ។សមាជិកសភា​ចំនួន​៨៤រូប​មក​ពី​គណ​បក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ពីររូប​ទៀត​មក​ពី​គណបក្ស​ហ្វុ៊នសិុនបុិច ដែល​ជា​គណបក្ស​ដៃ​គូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំណាយ​ពេល​ប្រហែល​ពីរម៉ោង​ អនុម័ត​​ច្បាប់​ដែល​មាន​៥​មាត្រា​​នេះ​ស្តី​ពី​ការ​​ប្រឆាំង​ចំពោះ​ការ​មិន​​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម​ ដែល​បាន​ប្រព្រឹត្ត​អំឡុង​របប​កម្ពុជា​​​ប្រជាធិប​តេយ្យ​តាម​រយៈរដ្ឋសភា​​អំឡុង​​សម័យ​ប្រជុំ​ដ៏ពិសេស​មួយ​។ ពួកគេ​បាន​បដិសេធ​ថា​ ការ​ព្រាង​និង​ការ​អនុម័ត​​ច្បាប់​នេះ​​ភ្លាម​ៗ​បែប​នេះ​មិន​មែន​សម្រាប់​ផល​ប្រយោជន៍​​នយោបាយ​នៅ​មុន​ថ្ងៃបោះ​ឆ្នោត​ឡើយ។ លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​ចូល​រួម​ក្នុង​សម័យប្រជុំ​កាលពី​ថ្ងៃសុក្រ បាន​លើក​ឡើង​ថា ច្បាប់​នេះ​នឹង​រារាំង​ប្រជា​ពល​រដ្ឋ​​មិន​ឲ្យ​មើល​ងាយ​ជន​រង​គ្រោះ​នៅ​សម័យ​ខ្មែរ​ក្រហម​ ដែល​ដឹក​នាំ​ដោយ​ ប៉ុល ពត និង​បាន​គ្រប់​គ្រង​ប្រទេស​ កាល​ពី​ថ្ងៃទី​១៧...

មន្ត្រី​ថៃ​៖ ការ​ហាម​​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​​ប្រទេស​ថៃ​គឺ​ដើម្បី​ការ​ពារ​សកម្ម​ភាព​នយោបាយ

កាលពី​ម្សិល​មិញ លោក​ សម រង្ស៊ី មេ​ដឹក​នាំ​​គណ​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​ឯង​នោះ​បាន​បន្ដ​ផ្សព្វ​ផ្សាយ​សៀវភៅ​​ថ្មី​មួយ​ក្បាល​របស់​​លោក​​ក្នុង​ប្រទេស​ថៃ ​ទោះ​បី​ជា​​មាន​ការ​ផ្សព្វ​​ផ្សាយ​តាម​វីដេអូ​ខុនហ្វើ​រិន​ក៏​ដោយ​​ បន្ទាប់​​ពី​លោក​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​​នេះ​កាលពី​ថ្ងៃ​អង្គារ​នោះ​​។ លោក ម៉ាណាស្វី ស្រុីសូដាប៉ុល (Manasvi Srisodapol) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ហាម​មិន​ឲ្យ​លោក​ សម រង្ស៊ី ចូល​ក្នុង​ប្រទេស​នេះ​គឺ​​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​​រូប​គាត់​មិន​ឲ្យ​ប្រើ​ប្រាស់​ប្រទេស​ថៃ​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​សកម្ម​ភាព​​នយោបាយ​​។ លោក ម៉ាណាស្វី បាន​មាន​ប្រសាសន៍​​ថា​ “ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ យើង​​បាន​រក្សា​​ទំនាក់​ទំនង​​ជិត​ស្និទ្ធ​ជាមួយ​លោក​ សម រង្ស៊ី មួយ​រយៈ​​​ពេល​ដែរ​ ដើម្បី​ណែ​នាំ​គាត់​ឲ្យ​ពន្យារ​ពេល​ទស្សនកិច្ច​របស់​គាត់​មក​កាន់​ប្រទេស​ថៃ​រហូត​ដល់​ការ​បោះ​ឆ្នោត​ចប់​រួច​រាល់​ ព្រោះ​​កាលពី​មុនគេ​បាន​ដឹង​ថា គាត់​បាន​ប្រើ​ប្រាស់​ឱកាស​នៃ​ការ​ធ្វើ​ទស្សនកិច្ច​របស់​គាត់​ ដើម្បី​ធ្វើ​សកម្ម​ភាព​នយោបាយ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​កម្ពុជា​ ហើយ​ប្រទេស​ថៃ​មាន​គោល​នយោបាយ​ជា​យូរ​មក​ហើយ​មិន​អនុញ្ញាត​ឲ្យ​ភាគី​ទី៣​ប្រើ​ប្រាស់​ប្រទេស​ខ្លួន​ ដើម្បី​ធ្វើ​សកម្ម​ភាព​នយោបាយ​ ដែលអាច​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​មួយ​ផ្សេង​នោះ​ទេ ជា​ពិសេស​គឺ​ប្រទេស​ជា​សមា​ជិក​អាស៊ានតែ​ម្ដង​”។ នៅ​ពេល​​សួរ​ថា...