Saturday, November 23, 2019
Home Authors Posts by Lauren Crothers

Lauren Crothers

318 POSTS 0 COMMENTS
Associate editor

អ្នកទោសដែល​​​ត្រូវ​​​បាន​​បើក​សវនាការ​នៅ​សាលាឧទ្ធរណ៍ ​​​មិន​​​បាន​​​ត្រឡប់​​​ទៅ​​​ពន្ធនាគារ​​​ដើម​​​វិញទេ

យោង​​​តាម​​​ទិន្នន័យ​​​ដែល​​​ត្រូវបាន​​​បង្ហោះ​​​លើ​​​​​​គេហ​​​ទំព័រ​​​របស់​​​អគ្គ​​​នាយក​​​ដ្ឋាន​​​ពន្ធនា​គារ ​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ទោស​​​សរុប​​​៤៨៥នាក់ម​​​ក​​​ពី​​​ពន្ធនាគារ​​​នៅ​​​តាម​​​បណ្ដា​​​ខេត្ត​​​នានា​​​ត្រូវ​​​បាន​​​​ដឹក​​​ជញ្ជូន​​​ម​​​ក​​​រាជ​​​ធានី​​​ភ្នំពេញ ដើម្បី​​​ឡើង​សវនាការ​​​​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ ហើយ​​​អ្នក​​​ទោស​​​ជា​​​ច្រើន​​​នាក់​​​នៅ​​​មិនទាន់ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​ពន្ធនាគារ​​​ដើម​​​របស់​​​ខ្លួន​​​វិញ​​​ទេ​​​។ គេ​​​ហទំព័រនេះ​​​​​​មានការបញ្ជាក់​​​​​​ថា“ បន្ទាប់​​​ពី​​​ត្រូវបាន​​​ជំនុំជម្រះ​​​ទោស​​​រួច​​​រាល់​​​ ទណ្ឌិត​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មណ្ឌ​​ល​​​កែប្រែ​​​៣ ​ដើម្បី​​​ជៀស​​​វាង​​​​បញ្ហា​​​​​ផ្ទុក​​​អ្នក​​​ទោស​​​លើស​ចំណុះ​​នៅ​​​តាម​​​ពន្ធនាគារ​​​នានា​​​។ ចំណែក​​​អ្នកទោស ​​​ដែល​​​កំពុង​​​រង់ចាំ​​​សាលដីកា​​​ពី​សាលា​​​ឧទ្ធរណ៍​​​នៅឡើយ​​​នោះ​​​នៅ​​​មិនទាន់​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ដើម​​​វិញ​​​ឡើយ​​​”។ កាលពី​​​សប្តាហ៍​​​មុន​​​ ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ បាន​​​ឲ្យ​​​ដឹង​​​តាមរយៈ​​​របាយការណ៍​​​មួយ​​​ថា នាយកដ្ឋាន​​​ពន្ធនាគារ​​​បញ្ជូន​​​អ្នក​​​ទោស​​​ ​​​ដែល​​​មាន​​​ឱកាស​​​បាន​​​ឡើង​​​សវនាការ​​​នៅ​​​សាលាឧទ្ទរណ្ធ៍​​​​រួចហើយ​​​នោះ​​​ ទៅ​​​​​​ពន្ធនា​​​គារ​​​​​​ដើម​​​របស់​​​ខ្លួន​​​​​​នៅ​​​តាម​​​បណ្តា​​​​ខេត្ត​​​វិញ​​​ មាន​​​ន័យ​​​ថា ពួកគេ​​​ត្រូវ​​​ស្ថិត​នៅ​​​​​​​កាន់តែ​​​ឆ្ងាយ​​​ពី​​​ក្រុមគ្រួសារ​​​របស់ខ្លួន​​​។ លោក គុយ ប៊ុនសន អគ្គនាយក​​​​នៃ​​​​​​អគ្គ​​​នាយក​ដ្ឋានពន្ធនាគារ ​​​​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិ​​​ប្បាយ​​​អំពី​​​ចំនួន​​​​​​អ្នក​​​ទោស​​ ដែលត្រូវបាន​​បញ្ជូនទៅ​​​ពន្ធនាគារ​​​ដើម​​​របស់​​​ខ្លួន​​​​​​វិញ បន្ទាប់​​​ពី​​​បាន​ឡើង​​​សវនាការ​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ហើយ​​​ទេ​​​។ ប៉ុន្តែ លោ​​​ក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ចំនួន​​​​អ្នក​ទោសលើសចំណុះ​​​ក្នុងពេល​​​បច្ចុប្បន្ន​​​នេះ​​​ គឺ​​​ជា​​​បញ្ហា​​​ដ៏​​​ធំ​​​មួយ​​​នៅ​​​មណ្ឌល​​​កែប្រែ១ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​  ហើយ​​​ថា អ្នក​​​ទោស​​​១០០​នាក់​​​​ នឹង​​​ត្រូវ​​​បាន​​​ផ្ទេរ​​​ទៅមណ្ឌល​​​​​​កែប្រែ​​​ ៣ នៅ​​​ខេត្ត​​​កំពង់​​​ចាម​​​វិញ នា​​​សប្តាហ៍​​​ក្រោយ​​​​​​នេះ​​​។ ​អង្គការ​​សិទ្ធិមនុស្ស​​​លីកាដូ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​មណ្ឌល​​​​​​កែប្រែ​​​ ៣​​​ ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ​ជា​​​ពន្ធនាគារ​​​មានការ​​​ការពារ​​​សន្តិសុខ​​​ខ្ពស់​​​បំផុត​​​ និង​​​តឹងរុឹង​​​បំផុត​​​នោះ​​​ កំពុង​​​ផ្ទុក​​​អ្នក​ទោស​​​​​​​លើសចំណុះ​​​ដល់ទៅ១៩១ភាគរយ​​​ស្រាប់​ទៅហើយ​​​៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

មេ​​​ធា​វី​​​របស់​ នួ​ន​ ​ជា ​​អំ​ពា​វ​​​នា​វ​ ​ឲ្យ​​សាលាក្តី​​​​បើ​​ក​សវ​នា​​ការ​ជំនុំ​ជម្រះ​ពី​បទ​​ប្រ​ល័យ​​ពូជ​សាសន៍

ក្រុ​ម​មេធា​វី​កា​រ​ពារ​​ នួ​ន ​​ជា ​ចុង​ចោទ​ពី​បទ​ឧក្រិដ្ឋ​​កម្ម​​សង្គ្រាម​​​ដែល​​​ចំ​ណាស់​​ជា​ង​គេ បា​ន​​អំ​ពា​វ​​នា​​វ​​ឲ្យ​​​​ដាក់​​បញ្ចូល​​​បទ​ចោទ​​ប្រ​កាន់​​ពី​​​បទ​ប្រ​ល័​យ​​​ពូ​ជ​សាសន៍​​នៅ​ក្នុ​ង​​​សវ​នាកា​រ​ជំនុំ​ជម្រះ​​​​​​​​របស់​​គាត់​​ដោ​យ​​លើក​ហេតុ​ផល​ថា ​​សេ​ចក្តី​​ព្រាង​​​​ច្បាប់​​សម្រាប់​ដាក់​ទោស​ជនណា​ដែល​​​មិន​​ទទួល​ស្គាល់​អំ​ពើ​​ប្រ​ល័​យ​​​ពូ​ជសាសន៍ដែល​ស្នើ​ឡើង​​ដោ​យ​លោក​នាយក​រដ្ឋមន្ត្រី​​ ​ហ៊ុន សែន កា​ល​​ពី​សប្តា​ហ៍​មុន​នោះ ​ធ្វើ​​​ឲ្យ​​​មាន​ការ​យល់​ខុស​ថា​ ​ឧក្រិដ្ឋ​កម្ម​​នេះ​​​មិន​ត្រូវ​​បាន​​​ប្រព្រឹត្ត​​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​ បើ​ទោះ​​​ជា​មិន​​​ទាន់​​​​មាន​កា​រ​វិនិច្ឆ័យ​​ពី​បទ​ឧក្រិដ្ឋ​កម្ម​​បែ​បនេះ​​នៅ​សាលា​​ក្តី​ខ្មែរ​ក្រហម​​​​​ក៏​​ដោ​យ​។ ​ នៅ​ក្នុ​ង​​​សំណើ​មួ​យ​ដាក់​ជូន​អ​ង្គ​ជំ​នុំ​ជម្រះ​​​នេះ​​​កា​ល​ពី​ថ្ងៃ​​ទី​៣០​ ខែ​ឧសភា ​រយៈ​​​ពេល​​តែ​​ បី​ថ្ងៃ​ប៉ុណ្ណោះ​​ ​បន្ទាប់​​ពី​​លោក​ ហ៊ុន សែ​ន ​​បា​ន​​ អ​ំ​ពាវ​​នា​​​វ​ឲ្យ​​​សមា​​​ជ​ិ​ក​​សភា​​អ​នុម័​ត​​ច្បាប់​​សម្រាប់​​ដាក់​ទោស​ ជន​ណា​ ​ដែល​​បដិសេធ​​​ថា​​គ្មាន​​​ការ​​ប្រព្រឹត្តឧក្រិដ្ឋកម្ម​​នៅ​​​សម័​យ​​ប៉ុ​ល ​​ពត​ នោះ ​មេធា​វី​​​កា​រ​​​​ពា​រ នួ​ន ​ជា​ ​លើក​ឡើ​ង​ថា ​ខ្លួន​ចង់​​ទាញ​ហេតុ​ផល​ប្រាប់​​ក្នុ​ង​តុ​លាការ​​​ថា ​កូ​ន​ក្តី​​វ័​យ​​៨៩​ឆ្នាំ​​​របស់​​ខ្លួន​មិន​គ្រាន់​តែ​មិន​បា​ន​​ប្រ​ព្រឹត្ត​​​អ​ំ​ពើ​​ប្រល័យ​​​ពូ​ជ​សាស​ន៍​​​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​​ចង់​ប្រាប់​ថា ​​​​ជ​ំ​នឿ​ថា ​​អំពើ​ប្រ​ល័​យ​​ពូជ​​សាសន៍​​ដែល​បា​ន​កើត​ឡើង​​នៅក្នុង​ប្រទេ​ស​កម្ពុជា​ គឺ​ជា “ ​សិប្ប​និមិត្ត​” ទេ។ សំណើ​​នេះ​​លើក​ឡើង​ថា “ ​កា​រ​​អំពាវ​នា​វ​​​​​​របស់​លោក...

សហ​ចៅ​ក្រម​ស៊ើប​សួរ​ទទួល​យក​មេធាវី​ហូឡង់​​​ មក​​​ធ្វើ​​​តំណាង​ចុង​ចោទ​ក្នុង​រឿងក្តី​​​​ឧក្រិដ្ឋកម្ម​សង្គ្រាម

លោក​ ម៉ាក​ ហាមុ៉ន​ (Mark Harmon)​ សហ ចៅ​ក្រម​ស៊ើប​សួរ​អន្តរជាតិ​ បាន​យល់​ព្រម​ឲ្យ​លោក​ ហ្គរ៉េន​ ស្លូតធើ​ (Goran Sluiter)​ ធ្វើ​ជា​សហមេធាវី​របស់​លោក​​​តា អាន​ អតីតមន្ត្រី​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ក្នុង​​​រឿងក្តីថ្មី​មួយ​ដែល​រដ្ឋាភិបាល​មិនចង់​​​ឲ្យ​​​​ស៊ើប​អង្កេត ​​​នៅ​​សាលាក្តី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ខ្មែរ​ក្រហម​ ។ ការ​សម្រេច​ទទួល​យក​មេធាវី​​​​ហូឡង់​​​ ដែល​នឹង​ធ្វើ​ការ​រួមគ្នា​​​ជា​មួយ​មេធាវី​កម្ពុជា​  គឺ​​​លោក​ មុំ​ លុច​ នេះ​​​ ស្តែង​​​ឲ្យ​ឃើញ​ថា​ លោក​ចៅក្រម​ ហាមុ៉ន​ កំពុង​តែ​បន្ត​​​រឿងក្តី​​​នេះ​ទោះ​បីជា​មាន​ការ​ជំទាស់​​​​​​​ពីសំណាក់​​​​សមភាគី​ជាតិ​របស់​លោក​ គឺ​ចៅ​ក្រម​ យូ​ ប៊ុនឡេង​ ក្នុង ពេល​​​កន្លងមក​​​ក៏​ដោយ៕ ប្រែសម្រួល​ដោយ​...

កូន​​តូចៗ​​របស់​​ទណ្ឌិត​​ចូល​​រួម​​​ប្រារព្ធ​​ទិវា​​កុមារ​​អន្តរ​ជាតិ​​នៅ​​មណ្ឌល​​កែប្រែម-២​នៅ​ភ្នំពេញ ​

ក្នុង​ចំណោម​មនុស្ស​​​​ជា​ច្រើន​ស្លៀក​ពាក់​ឯកសណ្ឋាន​ពណ៌ខៀវ​នោះ គេ​មើល​ឃើញ​​មនុស្ស​​មួយ​ចំនួន​​តូច​មក​​​ពី​​​​មណ្ឌល​កែប្រែ​ម-២​​​ នៃ​ពន្ធនាគារ​ព្រៃស​ច្បាស់​ជាង​គេ​។​​​ ​ហើយ​​​អ្វី​​​ដែល​ធ្វើ​ឲ្យ​ពួកគេ​​​​ ​ខុស​ប្លែក​ពីគេ​ មិន​​​​​​មែន​​​ត្រឹម​​​តែ​សម្លៀក​បំ​ពាក់​នោះ​​​ទេ​ គឺ​​ “ទណ្ឌិត​ទាំង​នេះមិន​បាន​ប្រព្រឹត្ត​បទ​​ល្មើស​ និង​​គ្មាន​ទោស​​ដើម្បី​តវ៉ាឡើយ​”។ លើស​​​ពី​​​នេះ កុមារ​មួយ​ចំនួន​នៅ​បៅ​ដោះ​នៅឡើយ ហើយ​ខ្លះ​ទៀត​ទើប​តែ​ចេះ​វារ។ ពួកគេ​ទាំង​អស់​ស្ងប់ស្ងាត់​ បើក​ភ្នែក​ធំៗ ហើយ​តោង​ម្ដាយ​យ៉ាង​ស្អិត​ ដែល​ពួកគេ​ជាច្រើន​កំពុង​ជាប់​ពន្ធនាគារ​ពីបទ​​ល្មើស​តូច​តាច​ ឬ​ក៏​ពីបទ​ល្មើស​គ្រឿង​ញៀន​​នៅ​ក្នុង​ប្រព័ន្ធ​មួយ​ដែល​ផ្ដល់​មូល​និធិ​មិន​គ្រប់​គ្រាន់​មាន​ទណ្ឌិត​​​ច្រើន​​​ហួស​​​កម្រិត​ និង​ធ្វើការ​ហួស​កម្លាំង​។​ កុមារ​ជា​ច្រើន​ក្នុង​​​​ចំណោម​កុមារ​ទាំង​​​នោះ​​​មិន​ដែល​​​ស្គាល់​​​​ជីវិត​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ ដែល​មាន​ដំបូល​កញ្ចក់​បែក​បាក់​នោះ​ទេ។ ពន្ធនាគារ​តែង​តែ​ខ្វះ​តម្រូវ​ការ​ជា​មូល​ដ្ឋាន​​សម្រាប់កុមារ​ ដូចជា ការ​ផ្គត់​ផ្គង់​ថ្នាំ​សង្កូវ​ ស្បៀង​អាហារ​ និង​ការ​អប់រំ។ នៅ​​​ថ្ងៃ​​​ប្រារព្ធ​​​​ទិវា​កុមារ​អន្តរ​ជាតិ កាលពី​ថ្ងៃ​សៅរ៍​ ស្ថិតិ​ថ្មី​បំផុត​​បង្ហាញ​ថា នៅ​កម្ពុជា​​​ មាន​ក្មេងៗ​ចំនួន​៥៨​នាក់ បាន​ជាប់​ពន្ធនាគារ​ជាមួយ​ឪពុក​ម្ដាយ​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៤នៅ​​​ទូទាំង​​​ប្រទេស​ប្រទេស​កម្ពុជា។ ហើយ​​​ក៏​​​មាន​កូនៗ​របស់​មន្ត្រី និង​បុគ្គលិក​ពន្ធនាគារ​ចំនួន​៤០០​នាក់​ផង​ដែរ នេះមាន​ន័យ​ថា ក្មេង​​​ៗទាំង​​​នេះ​​​​ជា​រឿយៗ​ចំណាយ​ពេល​វេលា​នៅ​ខាង​ក្នុង​ពន្ធនាគារ​ ដែល​ឪពុក​​ម្ដាយ​របស់​ពួកគេ​ធ្វើការ​នៅ​ទីនោះ។ មាន​ទណ្ឌិត​​ជា​អនីតិជន​​ចំនួន​៤៤៦​នាក់ ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ និង​មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន​១៥នាក់ ជាប់​ពន្ធនាគារ​ទាំង​១៤នៅ​ក្នុង​​​ប្រទេស​នេះ។ ក្នុង​ចំណោម​ពន្ធនាគារ​ទាំង​អស់នេះ​ មណ្ឌល​កែប្រែ​ម-២ ​ក្នុង​រាជធានី​ភ្នំពេញ មាន​កូន​របស់​ទណ្ឌិត​ជិត​២០​នាក់ កូន​របស់​មន្ត្រី​ពន្ធនាគារ​ចំនួន​៧៣​នាក់ ​អនីតិជន​ចំនួន​១៦៥​នាក់ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន​ប្រាំពីរ​នាក់។ កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​បុគ្គលិក​មក​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ចែក​អំណោយ​ លេង​ល្បែង​កម្សាន្ត​ និង​ឲ្យ​ពួកគេ​បាន​សម្រាក​មួយ​រយៈ​ខ្លី​ពី​ការងារ​ដ៏​​​លំបាក​នៅឯ​ពន្ធនាគារ​ទាំង​១៤​។ លោកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកា​អង្គការ​លីកាដូ បាន​​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោកស្រី​ពុំ​មាន​តួនាទី​សម្រេច​​​ថា តើ​កុមារ​គួរ...

ប្រេសិត​ពិសេស​អ.ស.ប.ថា ការ​​​ ​តាំង​ចិត្ត​លើ​​​ការ​លើក​កម្ពស់​សិទ្ធិ​ មនុស្ស​កាន់​តែ​មា​ន​ភាព​​រឹង​មាំ​

លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​​​​បន្ទុក​សិទ្ធិ​មនុស្ស​​ បាន​បញ្ចប់​បេសកកម្ម​លើក​ទី​៩​របស់​ខ្លួន​ប្រចាំ​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​លើក​ឡើង​ថា ការ​រិះ​គន់​ដែល​លោក​បាន​ទទួល​ រួម​ទាំង​ការ​តវ៉ា​​កាល​ពី​សប្ដាហ៍​មុន​របស់​ក្រុម​និស្សិត​ ដែល​អំពាវ​នាវ​​សុំ​ឲ្យ​មាន​ការ​បញ្ចប់​អាណត្តិ​របស់​លោក​ គឺ​​បាន​ធ្វើ​ឲ្យ​លោក​​មាន​ទឹក​ចិត្ត​ចង់​បន្ដ​ការ​ងារ​របស់​លោក​តទៅទៀត​។ ទោះ​បី​ជា​លោក សុរិយា ស៊ូបេឌី បាន​ចាក​ចេញ​ទៅ​ដោយ​នាំ​យក​ភាព​វិជ្ជមាន​មួយ​ចំនួន​ពី​បេសកកម្ម​រយៈ​ពេល​មួយ​សប្ដាហ៍​របស់​លោក​ក៏​ដោយ ក៏​​​បេសកកម្ម​របស់​លោក​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​ម្ដង​ទៀត​ ដោយ​សារ​ការ​លើក​ឡើង​មិន​ល្អ​ពី​សមាជិក​រដ្ឋាភិបាល​ ការចោទ​ប្រកាន់​ថា អង្គការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួនត្រូវ​បាន​ណែនាំ​មិន​ឲ្យ​រាយការណ៍​អំពី​ការ​មក​បំពេញ​បេសកកម្ម​របស់​លោក​ និង​​សារ​តែ​ការ​តវ៉ា​របស់​ក្រុម​និស្សិត​ ដែល​ទំនង​ជា​រៀប​ចំ​ឡើង​ដោយ​ចលនា​យុវជន​របស់​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជាអំឡុង​ពេល​លោក​ធ្វើ​​បាឋកថា​អំពី​ការ​វិនិយោគ​​នោះ​។ ថ្លែង​នៅ​ឯ​ការិយាល័យ​ឧត្ដម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​​​កាល​ពី​ថ្ងៃ​សៅរ៍ លោក​...

ប្រេសិត​​​របស់អ.ស.ប. ទទួលបន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ស្នើ​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុម័ត​​​ច្បាប់​​​ស្ដីពី​​​ប្រព័ន្ធ​​​យុត្តិធម៌

លោក សុរិយា​​ ​ស៊ូបេឌី (Surya Subedi) ប្រេសិត​​​របស់អង្គការ​​​សហប្រជា​​​ជាតិ​​​ទទួល​បន្ទុកសិទិ្ធមនុស្ស បាន​​​ជួប​​​​​​មន្ត្រី​​​ជាន់​​​ខ្ពស់នៅ​​​ក្រសួងយុត្តិធម៌ កាលពី​​​ថ្ងៃពុធ និង បាន​​​ស្នើ​​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ថ្មី​​ដើម្បី​គ្រប់​​​គ្រងប្រព័ន្ធ​​​តុលាការ​​​របស់​​​ប្រទេស​​​កម្ពុជា។ លោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការ​​​ក្រសួង​​​យុត្តិធម៌ បាន​​​មាន​​​ប្រសាសន៍​ថា ​លោក​បាន​​​ជួប​​​អ្នក​​​ធ្វើរបាយការណ៍​​​ពិសេស​​​​រូប​នេះ​រយៈពេល​ប្រហែល​៤៥នាទី ​កាល​ពីរ​សៀល​​​​ថ្ងៃពុធ ប៉ុន្តែ ភាគ​​​ច្រើន​​​នៃ​​​កិច្ចសន្ទនា​​​នេះ បាន​​​ផ្ដោត​​​តែទៅ​​​លើ​​​ជីវិត គ្រួសារ និង​​​កូនៗ​​​របស់​​​ពួកគាត់​តែប៉ុណ្ណោះ ។ លោក ព្រហ្ម សិទ្ធត្រា បាន​​​មាន​​​ប្រសា​​​ស​​​ន៍​ថា “ លោក ស៊ូបេឌី មិន​​​បាន​​​សាកសួរ​​​យើង​​​ច្រើនពី​​​ព័ត៌មាន​​​ថ្មីណាមួយ​​​នោះ​​​ទេ ​ប៉ុន្តែ ​លោក​បាន​​​ស្នើ​សុំឲ្យ​​​យើង​អនុម័ត​ច្បាប់​ថ្មី​​ស្ដីពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​​របស់​តុលាការ និង​​​ច្បាប់​​​ស្ដីពី​​​លក្ខន្តិកៈ​​​​​​ចៅក្រម និង​​​ព្រះរាជ​​​អាជ្ញា”។​​​​​​​​​​​​​​​​​​​​​​​​​​ លោក ព្រហ្ម សិទ្ធត្រា បាន​មានប្រសាសន៍​​​បន្ថែមថា “ ច្បាប់​​​​ទាំង​​​នេះនឹង​​​ត្រូវ​​​​អនុម័ត បន្ទាប់ពី​​​ការ​​​បោះ​​​ឆ្នោត​​​ យើង​​​នៅមានចំណុច​​​ជា​​​ច្រើន​​​​ទៀត​ដែល​ត្រូវពិភាក្សា​​​។យើង​​​បាន​​​​និយាយ​​​អំពី ​គ្រួសារ និង​​​ការ​​​អប់រំ​របស់​កូន​​​យើង”។ ច្បាប់​​​នេះ​​​ត្រូវបាន​​​តាក់តែងជា​​​យូរ​​​មក​​​ហើយ។ច្បាប់​ទាំង​នេះ​មាន​ចែង​​នៅ​ក្នុង​រដ្ឋ​​​ធម្មនុញ្ញ​​ឆ្នាំ១៩៩៣​​​របស់ប្រទេស​​​នេះ ប​​​៉ុន្តែ​ច្បាប់​​​ទាំង​​​ពីរ​​​នេះស្ថិត​​​នៅ​ក្នុង​ដំណាក់​កាល​​ព្រាង​​​​នៅ​​​ឡើយ និង​​​បាន​​​បញ្ជូន​​​ទៅ​​​បញ្ជូន​​​មក​​​រវាងក្រសួងយុត្តិធម៌ និង​​​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី។ បន្ទាប់ពី​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​​លោក ​ស៊ូបេឌី កាលពីខែមិថុនា ឆ្នាំ​​​២០១០ ​លោក ​បាន​​​ប្រគល់​​​របាយការណ៍​​​រិះគន់ដ៏ខ្លាំង​​​មួយ​​​​លើ​ប្រព័ន្ធ​​​តុលាការ​​​របស់​​​ប្រទេស​​​នេះ​​​ទៅ​ក្រុម​​​ប្រឹក្សា​​​សិទិ្ធ​​​មនុស្ស​​​របស់អង្គការ​​​សហ​ប្រជាជាតិ​​​ដោយ​​​​ផ្តល់​អនុសាសន៍​​​​ឲ្យមាន​​​ការធ្វើកំណែទម្រង់​​​ ដើម្បី​​​ប្រឆាំង​​​នឹង​​​អំពើ​ពុករលួយ និងការ​​​ជ្រៀត​​​ជ្រែក​​​នយោបាយ។ កាលពី​​​ឆ្នាំ​​​២០១១អំឡុងពេល​​​បំពេញ​​​បេសកកម្មលើក​​ទី៦របស់លោក នៅ​​​ប្រទេស​​​​កម្ពុជា លោក ស៊ូបេឌី បាន​​​​ចាត់​ទុក​ការ​​​ធ្វើ​កំណែទម្រង់​​​នៅ​​​ក្នុង​​​ប្រព័ន្ធតុលាការ​​​នេះថា​មាន​​​ “ ដំណើរការ​​​យឺត​​​យ៉ាវ​ខ្លាំង​ណាស់​”។ បន្ទាប់​​​មក កាលពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ២០១២​​​លោក​បាន​​​មាន​​​ប្រសាសន៍ថា ច្បាប់ថ្មី​​​ដែលគ្រប់គ្រង​​​ប្រព័ន្ធតុលាការ រួម​​​ទាំង​​​ចៅ​ក្រម ​និងព្រះ​រាជ​អាជ្ញា គឺជាការ​​​ចាំបាច់ “ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ប្រព័ន្ធតុលាការ​​​នេះ អាច​​​ធ្វើ​​​ឲ្យមាន​ការ​ទុក​​​ចិត្ត និង​​​ទទួល​​​ការ​​​គោរពពីប្រជាពលរដ្ឋ​​​កម្ពុជា​​​គ្រប់​​​ជាន់​​​ថ្នាក់​​​។ លោក សុក សំអឿន នាយក​​​ប្រតិបត្តិ​​​នៃ​ក្រុមអ្នកច្បាប់​​​ការពារសិទិ្ធ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍ថា ច្បាប់​​​ស្តី​​​ពី​​​លក្ខន្តិកៈ​​​​ចៅ​ក្រមគឺ​​​ជាការ​​​ចាំ​​​បាច់​​​ពី​​​ព្រោះ​​​ច្បាប់​​​នេះ​​​នឹង​​​ជួយ​​​ធានាថា ​​​ចៅក្រម​​​មាន​​​ក្រម​​​សីលធម៌​​​ និង​​​​ធ្វើ​ការងារ​​​ដោយ​​​ឯក​​​រាជ្យ​​​។ លោក សុក សំអឿន ​​​បាន​​​មាន​​​ប្រសាសន៍​បន្ថែម​ថា “ លក្ខន្តិកៈ​​​របស់​​​ចៅក្រម​​​និង​​​ព្រះ​​​រាជអាជ្ញា​និយាយ​ពី​​​​ក្រម​​​សីលធម៌​​​របស់​​​ចៅក្រម ​​​និង​​​ព្រះ​​​រាជ​អាជ្ញា និង​ការ​​​​ដាក់​​​ពិន័យ​​​​​​​លើ​ចៅក្រម ​​​និង​​​ព្រះ​​​អាជ្ញា​​​។​វាមាន​សារៈ​សំខាន់​​​ណាស់​ក្នុង​ការ​​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ចៅ​ក្រម​​​​និង​​​ព្រះ​​​រាជ​អាជ្ញាត្រូវ​តែ​មាន​​​ក្រម​​​សីលធម៌​​​ និងវិជ្ជាជីវៈ​​​ខ្ពស់​​​”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

សាក្សី​ខ្មែរ​​កម្ពុជា​ក្រោម​​​សាក​សួរ​​ ខៀវ សំផន អំពី​សាច់​ញាតិ​ដែល​បាត់​​ខ្លួ​ននៅ​ក្នុង​របប​ព្រៃផ្សៃ​

​កា​ល​​ពី​ម្សិល​មិញ សាក្សី​​ដែល​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋ​​ប្ប​វេណី ​លោក ​ជូ នី ដែល​​ជា​ស​មា​​ជិក​​​​ដំបូង​​នៃ​សហ​គមន៍​​ខ្មែរក្រោ​ម​​​ទៅផ្តល់​សក្ខី​កម្ម​​នៅ​ឯ​សាលា​ក្តី​​ខ្មែរ​ក្រហម​ ត្រូ​វ​បាន​​កោ​ះ​ហៅ​​​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​​កាល​ពី​ម្សិល​មិញ អ​ំ​ពី​កា​រ​​​អ​ះ​អា​ង​​របស់​គាត់​​​កន្លង​មក ដែល​​ថា​ ​​ចុងចោទ ខៀវ សំ​ផន ​មា​ន​​​ព័ត៌មា​ន​​ទា​ក់​​ទ​ង​នឹ​ងកា​រ​ស្លាប់​​សាច់​ញាតិ​ម្នាក់របស់​​គាត់។ ​​នៅ​ក្នុ​ង​តុ​លា​កា​រ​​កា​ល​ពី​ម្សិល​មិញ ​គាត់​​ត្រូ​វ​​បា​ន​ផ្តល់​​​ឱ​កា​ស​​ឲ្យ​សាក​សួរ​ដោ​យ​ផ្ទាល់ទៅ​ខៀវ សំផន អតី​ត​ប្រធា​ន​​រដ្ឋ​ អំ​ពី​កា​រ​​​បាត់​ខ្លួន​​សមា​​​ជិ​ក​គ្រួសារ​របស់​គាត់​ ​និ​ង​ទទួល​​​បា​ន​​ចម្លើយ​តប​ភ្លា​មៗ។ នៅ​ក្នុង​​កា​រ​​រៀប​រា​ប់​​​របស់​គាត់​អំពី​ផល​ប៉ះ​ពាល់​​របស់​​​​ជ​ន​រង​គ្រោះ​​កា​ល​​ពី​ថ្ងៃ​​ទី​​២៣ ខែ​​វិច្ឆិកា លោក​ ​ជូ ​នី ​អា​យុ​​៥៩​ឆ្នាំ​ ដែល​​រួ​ច​ផុត​ពី​ស្លាប់​ក្នុង​​របប​​ព្រៃ​ផ្សៃ​​ ​របស់​ ប៉ុល ​ពត ​​ដោ​យសារ​​​ដូរ​ឈ្មោះ និ​ង...

លោក ឱម យ៉ិនទៀង ថា ​ប្រេសិត ​​​​​ពិសេស អ.ស.ប. យល់​​​ខុស​ពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​​

លោក ឱម យ៉ិនទៀង ប្រធា​​ន​​​គណៈ​កម្មា​ធិការ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​រដ្ឋាភិបាល​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក ​សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិត​​​ពិសេស​​​អង្គការសហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​​​មិន​បាន​ដឹង​គ្រប់​ជ្រុង​ជ្រោយ​​អំពី​​ស្ថាន​ភាព​សិទ្ធិ​​​មនុស្ស​​​​នៅ​ប្រទេស​​​កម្ពុជា​​​ទេ ហើយ​​​បាន​​​ប្រើ​​​ឈ្មោះ​​​អង្គការ​​​សហប្រជាជាតិ​​​ ដើម្បី​​​បន្ដ​​​របៀប​​​វារៈ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​។ ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​បន្ទាប់​​​ពី​​​កិច្ច​​​ពិភាក្សា​​​រយៈ​​​ពេល​​​ពីរម៉ោង​​​ជាមួយ​​​លោក ​សុរិយា ស៊ូបេឌី នៅ​​​ឯ​​​ទីស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​លោក ឱម យ៉ិនទៀង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថាលោក​​​បាន​​​​ជំរុញ​ឲ្យ​​​ប្រេសិត​​​ពិសេស ​​​ដែល​​​កំពុង​​​បំពេញ​​​បេសកកម្ម​​​លើក​​​ទី​​​៩​​​របស់​​​ខ្លួន​​​ក្នុង​​​គោល​​​បំណង​​​ស្វែង​​​រក​​​ការពិត​​​​​​ស្ដី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បើក​​​ភ្នែក​​ និង​​​ត្រចៀក​​​​របស់​​​លោក​​​​​​​​​​ផង​ កុំ​បើក​​​​​​តែ​​​មាត់​ នៅ​​​ពេល​​​វាយ​​​តម្លៃ​​​ពី​​​​ស្ថាន​ភាព​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ លោក ឱម យ៉ិនទៀង ទំនង​ជា​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ទៅ​​​លើ​​​ប្រេសិត​​​ពិសេស​​​រូប​​​នេះ​​​ថា “ អង្គការ​សហប្រជាជាតិ​​​​​មាន​​​យន្ដការ​​​ផ្ទាល់​​​ខ្លួន ប៉ុន្ដែ ខ្ញុំ​​​ខ្លាច​​​ក្រែង​​​ថា បុគ្គល​​​មួយ​​​រូប​​​កំពុង​​​តែ​​​ប្រើ​​​ឈ្មោះ​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ ដើម្បី​​​ធ្វើ​​​អ្វី​​​ដែល​​​ខុស​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ លោក ​សុរិយា​​​ ស៊ូបេឌី បាន​​​លើក​​​ឡើង​​​ថា ការ​​​ផ្ដល់​​​យោបល់​​​របស់​​​លោក​​​គ្មាន​​​បំណង​​​បង្ខំ​​​​ឲ្យ​ធ្វើ​អ្វី​​​នោះ​​​ទេ រដ្ឋាភិបាល​​​អាច​​​ទទួល​​​យក​​​ ឬក៏​​​មិន​​​ទទួល​​​យក​​​ក៏​​​ស្រេច​​​តែ​​​ចិត្ត​​​។ មាត់​​​របស់​​​លោក​​​និយាយ​​​ថា ដូច្នេះ​​​ ប៉ុន្ដែ​​​សកម្មភាព​​​របស់​​​លោក​​​វិញ​​​ គឺ​​​គាប​​​សង្កត់​​​ ។ លោក ឱម យុិនទៀង បាន​​​លើក​​​ឡើង​​​ថា​គណៈ​​​កម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​លោក​​​ បាន​​​បញ្ជូន​​​របាយការណ៍​​​ពាក់​​​កណ្ដាល​​​អាណត្តិ​​​ទៅ​​​ឲ្យ​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​ប្រជា​ជាតិ នៅ​​​ក្នុង​​​ទីក្រុង​​​ហ្សឺណែវ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ដោយ​​​រៀប​​​រាប់​​​ពី​​​ការ​​​វិវឌ្ឍ​​​​ដែល​​​​ប្រទេស​​​កម្ពុជា​​​សម្រេច​បាន​តាម​​​អនុសាសន៍​​​​​​ចំនួន​​​៩១​​​​ចំណុច​ស្តី​ពី​សិទ្ធិមនុស្ស​​​​​​​ ដែល​​​ប្រទេស​​​កម្ពុជា​បាន​​​​​​ទទួល​​​យក​​​កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​។ ទោះ​​​ជាយ៉ាង​​​ណា ​​​លោក ឱម យ៉ិន​​​ទៀង​​​​​​មាន​​​ប្រសាសន៍​​​ថា លោក សុរិយា​ ស៊ូបេឌី មិន​​​បាន​​​​​ចំណាយ​​​ពេល​​​អាន​​​របាយការណ៍​​​នេះ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​លោក​​​ទំនង​​​ជា​​​លើក​​​ឡើង​​​ម្ដង​​​ទៀត​​​ពាក់​​ព័ន្ធ​​​នឹង​​​អនុសាសន៍​​​សិទ្ធិ​​​មនុស្ស​​​ នៅ​​​ពេល​​​លោក​​​ធ្វើ​​​របាយការណ៍​​​លើក​​​ក្រោយ​​​។ លោក ឱម យ៉ិនទៀង បាន​​​បន្ដ​​​ថា “ ខ្ញុំ​​​បាន​​​ប្រាប់​​​គាត់​ថា ដោយ​​​ផ្អែក​​​លើ​​​របាយការណ៍​​​ស្ដីពី​​​​អនុសាសន៍​​​របស់​​​គាត់​​​​ វា​​​បាន​​​បញ្ជាក់​​​ឲ្យ​​​ឃើញ​​​ថា គាត់​មិន​​​បាន​​​អាន​​​របាយការណ៍​​​ឆ្លើយ​​​​តប​​​របស់​​​យើង​​​ ដែល​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​​គាត់​​​​ឡើយ​​​។ របាយការណ៍​​​ដែល​​​យើង​​​បាន​​​ធ្វើ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ស្ដី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​ គាត់​​​​មិន​​​បាន​​​អាន​​​សូម្បី​​​តែមួយ​​​បន្ទាត់​​​​​​ឡើយ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​បឹង​​​កក់​​​ ដី​​​សម្បទាន​​​ ការ​​​បោះ​​​ឆ្នោត​​​ និង​​​តុលាការ​​​យើង​​​បាន​​​សរសេរ​​​របាយ​​​ការណ៍​​​​នោះ​មួយ​​​ចំណុច​ម្តង​​​​ៗ​​​ ប៉ុន្ដែ គាត់​បាន​​​សួរ​​​សំណួរ​​​ដដែល​​​ៗ ​ដែល​​​​មាន​​​ន័យ​​​ថា គាត់​មិន​​​បាន​​​អាន​​​មួយ​​​ទំព័រ​​​ ឬក៏​​​មួយ​​​បន្ទាត់​​​ណាឡើយ​​​”។ លោក​​​​​​បន្ត​ថា នៅ​​​ថ្ងៃ​​​នេះគាត់​​​​បាន​​​​​សុំ​​​របាយ​​ការណ៍​នោះ​ពី​ខ្ញុំ​មួយ​​​​​​ច្បាប់​​​ដែលមាន​​​ន័យ​​​ថាគាត់​​​​មិន​​​បាន​​​ទទួល​​​របាយ​​​ការណ៍​​​នោះ​​​ទេ​​​”។ លោក​​​ សុរិយា ស៊ូបេឌី ជា​​​ប្រេសិត​​​​​​ពិសេស​​​​ទី៣​​​របស់​​​អង្គការ​​​សហប្រជាជាតិ និង​​​យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​ជា​​​មន្ត្រី​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​​​ទី​​​៤​​​ ដែល​បាន​​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​​ចំពោះ​​​ការ​​​វាយ​​​តម្លៃត្រង់​​​​របស់​​​លោក​​​​អំពី​​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្ស​​​​​​មិន​​​ល្អ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ លោក​​​ យ៉ាស់​​​ ហ្គាយ (Yash Ghai)  ​សាស្ត្រា​ចារ្យ​​​ច្បាប់​​​ជន​​​ជាតិ​​​កេន​​​យ៉ា ដែល​​​ជា​​​​​​ប្រេសិត​​​ពិសេស​​​មុន​​​​​​លោក​​​ សុរិយា ស៊ូបេឌី បាន​​​លា​​​លែង​​​ពី​​​តំណែង​​​របស់​​​លោក​​​ កាល​​​ពី​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​២០០៨ មួយ​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​របាយការណ៍​​​មួយ​​​ក្នុង​​​ចំណោម​​​របាយការណ៍​​​មួយ​​​ចំនួន​​​របស់​​​លោក​​​ បាន​​​លើក​​​ឡើង​​​ថា “ ការ​​​​រំលោភ​បំពាន​ដោយ​ចេតនា​និង​​​​ជា​​​ប្រព័ន្ធ​លើ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ក្លាយ​​​ទៅ​​​ជា​​​ចំណុច​​​ស្នូល​​​សម្រាប់​​​ការ​​​កាន់​​​អំណាច​​​របស់​​​រដ្ឋាភិបាល​” ហើយ​​​របាយការណ៍នេះ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា ប្រព័ន្ធ​​​តុលាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ខ្វះ​​​ឯករាជភាព​​​។ មន្ត្រីរដ្ឋាភិបាល​​​បាន​​​​​​​រិះ​គន់​​​​ខ្លាំ​​ងៗ​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​​ចំពោះ​​​​លោក​​​ យ៉ាស់ ហ្គាយ​​​អំឡុង​​​អាណត្តិ​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​របស់​​​លោក​​​។ ​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ចាត់​​​ទុក​​​លោក យ៉ាស់ ហ្គាយ ថា ជា​​​មនុស្ស​​​ “ ឈ្លើយ”  “ ភ្លីភ្លើ” និង​​​គ្រាន់​​​តែ​​​ជា​​​ “ ភ្ញៀវ​​​ទេសចរ​​​រយៈ​​​ពេល​​​វែងម្នាក់​​​​” តែ​​​ប៉ុណ្ណោះ​​​។ នៅ​​​ក្នុង​​​លិខិត​​​លាលែង​​​ពី​​​តួនាទីរបស់​​​លោក​​​ លោក យ៉ាស់ ហ្គាយ​​​ បាន​​​លើក​ឡើង​​​​ថា ​​​លោក​​​សង្ឃឹម​​​ថា អ្នក​​​បន្ដ​​​កិច្ច​​​ការ​​​ពី​​​លោក​​​នឹង​​​ទទួល​​​បាន​​​ការ​​​គាំ​​​ទ្រ​​​ច្រើន​​​ពី​​​សំណាក់​​​អង្គការ​​​សហប្រជាជាតិ​​​ និង​​​សហគមន៍​​​អន្ដរជាតិ​​​ហើយ​​​​​​ថា រូប​​​លោក​​​គិត​​​ថា លោក​​​ត្រូវ​​​តែ​​​ការ​​​ពារ​​​ខ្លួន​​​លោក​​​ទប់​​​ទល់​​​​​នឹង​​​ការ​​​រិះ​​​គន់​​​ខ្លាំង​​​ៗ​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​។ លោក យ៉ាស់ ហ្គាយ​​​ បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​លិខិត​​​របស់​​​លោក​​​ថា “ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​​​​ថា ខ្ញុំ​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​យ៉ាង​​​ច្រើន​​​បែប​​​នេះ​​​ ហើយ​​​នេះ​​​គ្រាន់​​​តែ​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​លោក ហ៊ុន សែន នាយក​​​រដ្ឋ​​​មន្ត្រីកម្ពុជា​​​ឲ្យ​​​បន្ដ​​​រិះ​​​គន់​​​រូប​​​ខ្ញុំ​​​តែ​​​ប៉ុណ្ណោះ​​​”។ វា​​​ក៏​​​ជា​​​ផ្លូវដ៏​​​​​​រលាក់​​​មួយ​​​សម្រាប់​​​អ្នក​​​មុន​​​លោក យ៉ាស់ ហ្គាយ​​ ដែរ។ លោក​​​ ហ៊ុន សែន បាន​​​ចាត់​​​ទុក​​​លោក ​​​ភិតធើ ​​​ឡឺព្រិច​​​ (Peter Leuprecht) សាស្ត្រា​​​ចារ្យ​​​ច្បាប់​​​អូស្ត្រាលី​​​ ដែល​​​បាន​​​បម្រើ​​​ការ​​​ងារ​​​ជា​​​អ្នក ​​​​ធ្វើ​របាយ​ការណ៍​​​ពិសេស​​​...

ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ជួប​ជាមួយ​ប្រធាន ​គ.ជ.ប.​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​

លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិត​ពិសេស​​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ បាន​​រៀប​ចំ​ជំនួប​សម្ងាត់​រយៈ​ពេល​ពីរម៉ោង​ជាមួយ​លោកអុឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) កាល​ពី​ម្សិលមិញ ហើយ​អំឡុង​ពេល​នោះ ប្រេសិត​ពិសេស​រូប​នេះ​ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​ជ្រើស​រើស​មន្ត្រី​ នៅ​ក្នុង​គ.ជ.ប. និង​ការ​ប្រើ​ប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ អំឡុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​។ អំឡុង​បេសកកម្ម​លើក​ទី​៦​របស់​លោក​​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១១លោក សុរិយា ស៊ូបេឌី បាន​សង្កត់​ធ្ងន់​ថា ​ត្រូវ​មាន​កំណែ​ទម្រង់​​ដើម្បី​ធានា​​ថា ការ​បោះ​ឆ្នោត​​ប្រព្រឹត្ត​​ទៅ​ដោយ​​​សេរី និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​របាយ​ការណ៍​​របស់​លោក​ផ្ញើ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​​នៅ​ក្នុង​ទី​ក្រុងហ្សឺណែវ កាលពីឆ្នាំមុន​​ លោក សុរិយា ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា​ មាន​​គុណវិបត្តិ​ជាច្រើន​​...

លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ យល់​ព្រម​​​ជួប​បេសកជន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​​​​

លោក សុរិយា ស៊ូបេឌី (Surya Subedi) បេសកជន​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ជួប​ជាមួយ​លោក​ ឈាង វុន តំណាង​រាស្ត្រ​មកពី​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​រដ្ឋ​សភា​ កាលពី​ម្សិលមិញ ហើយ​ត្រូវ​បាន​ប្រាប់​ថា លោក​​នឹង​បានទទួល​​​ការ​​​​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំឡុង​ដំណើរ​​​​ទស្សនកិច្ច​​​​បច្ចុប្បន្ន​​​ និង​​​ជា​​​លើក​ទី​៩ របស់​លោក​​​​មក​កាន់​ប្រទេស​កម្ពុជា​ ។ អំឡុង​ដំណើរ​​​​​ទស្សនកិច្ច​របស់លោក សុរិយា ស៊ូបេឌី កាលពី​ខែ​ធ្នូ​ឆ្នាំមុន​  គ្មាន​មន្ត្រី​រដ្ឋា​ភិបាល​ណាម្នាក់​អនុញ្ញាត​​​ឲ្យ​​​លោក​ជួបតាម​ សំណើ​​​​​​​ទេ​ ខណៈ​​​​លោក​​​ ហ៊ុន សែន ​ប្រកាស​​​​​​ថា លោក​គ្មាន​ពេល​ទទួល​ដំបូន្មាន​ពី​ “ ជន​បរទេស​” ឡើយ​​​។ នេះគឺជា​សញ្ញា​បង្ហាញ​​​ពី​​​ទំនាក់ទំនង​​ប្រេះស្រាំ​រវាង​រដ្ឋាភិបាល​ និង​បេសកជន​រូប​នេះ។ អំឡុង​ជំនួប​​​ជាមួយ​លោក​ ឈាង​​​ វុន​​​ កាល​ពី​​​ម្សិលមិញ​​​...