Lauren Crothers
ការបោះឆ្នោតជិតមកដល់ហើយ ប៉ុន្តែនៅតែមិនសូវមានបេក្ខជនជាស្ត្រី
កម្ពុជាហាក់ដូចជាមិនអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនក្នុងការបង្កើនតំណាងរាស្ត្រជាស្ត្រីនៅក្នុងរដ្ឋសភានោះទេ បន្ទាប់ពីគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដាបានចុះឈ្មោះបេក្ខជនជាស្ត្រីតិចជាងការរំពឹងទុកនោះ។ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីលើកឡើងថា រដ្ឋសភាចាំបាច់ត្រូវមានតំណាងរាស្ត្រជាស្ត្រីឲ្យច្រើនជាងនេះ ហើយដាក់ទិសដៅឲ្យបាន៣០ភាគរយនៅឆ្នាំ២០១៥។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន មានសមាជិកសភាជាស្ត្រីតែ២១ភាគរយប៉ុណ្ណោះក្នុងចំណោមសមាជិកសភាទាំងអស់ ហើយការបោះឆ្នោតនៅពេលខាងមុខ គឺជាឱកាសចុងក្រោយសម្រាប់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០១៥ ពីព្រោះអាណត្តិរបស់រដ្ឋាភិបាលក្នុងមួយអាណត្តិៗមានប្រាំឆ្នាំ។ ខណៈដែលមានគណបក្សចំនួនប្រាំបីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតបានដាក់បេក្ខជន និងបេក្ខជនបម្រុងជាមធ្យម២៦០នាក់ នោះ បេក្ខជនជាបុរសមានច្រើនជាងស្ត្រីឆ្ងាយណាស់ ហើយក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះនោះ បេក្ខជនជាស្ត្រីមានចំនួនតិចតួចត្រូវបានដាក់ឈ្មោះនៅលើគេក្នុងបញ្ជីបោះឆ្នោត។ បេក្ខជននៅក្នុងបញ្ជីនោះធ្វើឲ្យប៉ះពាល់ដល់លទ្ធផលដោយសារតំណាងយេនឌ័រ ពីព្រោះនៅពេលដែលគណបក្សមួយឈ្នះបានអាសនៈច្រើនក្នុងមណ្ឌលមួួយ អាសនៈនោះត្រូវផ្តល់ទៅឲ្យបេក្ខជនដែលមានឈ្មោះនៅលើគេក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះមុនគេ។អ្នកដែលមានឈ្មោះក្រោមៗមានឱកាសតិចជាងឆ្ងាយណាស់ក្នុងការទទួលបានអាសនៈលុះណាតែគណបក្សឈ្នះបានអាសនៈច្រើននៅក្នុងមណ្ឌលតែមួយ។ យោងតាមតួលេខផ្លូវការដែលផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានចុះឈ្មោះបេក្ខជនជាស្ត្រីចំនួន២០រូប និងបេក្ខជនបម្រុង២៨រូប គណបក្សហ្វុ៊នស៊ិនប៉ិចបានចុះឈ្មោះបេក្ខជនជាស្ត្រី១២រូប និងបេក្ខជនបម្រុង១៩រូប និងគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងច្របាច់បញ្ចូលគ្នា បានចុះឈ្មោះបេក្ខជនជាស្ត្រីតែ១២រូប និងបេក្ខជនបម្រុង១៩រូបប៉ុណ្ណោះ។ សូម្បីតែគណបក្សសម្ពន្ធប្រជាធិបតេយ្យ ដែលគេមិនសូវស្គាល់ផងនោះធ្វើបានល្អជាងគណបក្សប្រឆាំងដ៏ធំនេះទៅទៀត ដោយចុះឈ្មោះបេក្ខជនជាស្ត្រីចំនួន១៥រូប និងដាក់បេក្ខជនបម្រុងចំនួន៣៦រូបឯណោះ ចំណែកឯគណបក្សតូចជាងគេក្នុងប្រទេសកម្ពុជា គឺគណបក្សសញ្ជាតិខ្មែរបានចុះឈ្មោះបេក្ខជនជាស្ត្រីចំនួន២១រូប និងបេក្ខជនបម្រុង៣៤រូប រីឯគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យបានដាក់បេក្ខជនជាស្ត្រីចំនួន៣៧រូប និងបេក្ខជនបម្រុង៥២រូប។ តួលេខស្រដៀងគ្នាេនះសម្រាប់គណបក្សខ្មែរឈប់ក្រ និងគណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ចខ្មែរមិនទាន់បានចុះឈ្មោះបេក្ខជននៅឡើយទេ។នៅក្នុងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រដែលស្ថិតនៅលើគេ ចំនួនស្ត្រី ថយចុះជាងមុនច្រើនណាស់។ នៅក្នុងចំណោមបេក្ខជនជាស្ត្រីដែលមានឈ្មោះនៅលើគេ គណបក្សប្រជាជនកម្ពុជាមានពីររូប គណបក្សសង្គ្រោះជាតិមានបួនរូប គណបក្សហ៊្វុនស៊ិនប៉ិចមានបីរូប និងគណបក្សសម្ពន្ធប្រជាធិបតេយ្យមានបីរូប។ គណបក្សសញ្ជាតិខ្មែរមានមួយរូប។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)បានមានប្រសាសន៍ថា “ មានបេក្ខជនជាស្ត្រីតិចជាងការបោះឆ្នោតមុនៗ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា លោកប៉ាន់ប្រមាណថា មានបេក្ខជនជាស្ត្រីតែ១៥ភាគរយប៉ុណ្ណោះនៅក្នុងអាណត្តិរដ្ឋាភិបាលក្រោយនេះ។
លោក...
អ្នកសង្កេតការណ៍បោះឆ្នោតនិយាយការពារលទ្ធផលសវនកម្មរបស់ខ្លួនលើបញ្ជីឈ្មោះបោះឆ្នោត
កាលពីថ្ងៃអង្គារ វិទ្យាស្ថានជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយការពារលទ្ធផលសវនកម្មរបស់ខ្លួននាពេលថ្មីៗេនះលើបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិក្នុងខែកក្កដា និងបានប្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ខ្លួនមិនយល់សោះថា ហេតុអ្វីបានជាគេរិះគន់លទ្ធផលសវនកម្មរបស់ខ្លួន។ សវនកម្មដែលបានធ្វើឡើងនៅក្នុងខែមីនា ដោយវិទ្យាស្ថានជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ គណៈកម្មាធិការអព្យាក្រឹត និងមិនលម្អៀងដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (និកហ្វិច) និងមជ្ឈមណ្ឌល
សម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់បានរកឃើញថា អ្នកបោះឆ្នោតជាងមួយនាក់ក្នុងចំណោមអ្នកបោះឆ្នោត១០នាក់ដែលបានចុះឈ្មោះ នៅក្នុងប្រទេសកម្ពុជា គ្មានឈ្មោះនៅក្នុងបញ្ជី ហើយ៩ភាគរយនៃអ្នកមានឈ្មោះបោះឆ្នោតក្នុងបញ្ជីកាលពីលើកមុន ត្រូវបានគេលុបឈ្មោះចេញពីបញ្ជីដោយ
មិនត្រឹមត្រូវ។ បន្ទាប់ពីការចេញផ្សាយលទ្ធផលសវនកម្មនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយថា លទ្ធផលនេះ “ គួរឲ្យសង្ស័យ និងអះអាងថា ខ្លួន “ ពុំមានទំនុកចិត្តលើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោតនេះទេ” ព្រោះសវនកម្មមួយផ្សេងទៀត ដែលបានធ្វើឡើងដោយគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (ខុមហ្វ្រែល) បានរកឃើញលទ្ធផលផ្សេងពីនេះ។ វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យបានលើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “ ខុមហ្វ្រែល និងវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ ព្រមទាំងនិកហ្វិច បានធ្វើការសិក្សាពីរផ្សេងគ្នា ដោយប្រើវិធីសាស្ត្រខុសគ្នា និងគណនាតាមរបៀបផ្សេងគ្នា ដូច្នេះទើបមានលទ្ធផលខុសគ្នា។ សេចក្ដីថ្លែងការណ៍េនះក៏បានលើកឡើងផងដែរថា ខណៈដែលវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យបានធ្វើតេស្ត ដើម្បីចង់ដឹងថា តើមនុស្សដែលមានឈ្មោះនៅលើបញ្ជីឈ្មោះបោះឆ្នោតនោះមានពិតមែន ឬអត់នោះ ខុមហ្វ្រែលមិនបានធ្វើដូច្នេះទេ។ វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ បានលើកឡើងតាំងពីខែមីនាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទំនងជាមិនបានយល់អំពីវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់សម្រាប់ប្រមូលទិន្នន័យអំពីបញ្ជីឈ្មោះបោះឆ្នោតទេ។ វិទ្យាស្ថាននេះបានបន្ដថា “ ការគណនានោះផ្អែកលើបទដ្ឋានដែលទទួលស្គាល់ជាអន្ដរជាតិ ដែលបង្កើតឡើងដោយស្ថាប័នគ្រប់គ្រងការបោះឆ្នោត”។ បញ្ហាតែមួយគត់ដែលការសិក្សាទាំងពីរបានគណនា គឺភាគរយនៃអ្នកបោះឆ្នោតដែលគិតថា...
បន្ទាប់ពីពន្យារពេលមួយរយៈ គណបក្សសង្គ្រោះជាតិចុះឈ្មោះសម្រាប់ការបោះឆ្នោតជាតិ
កាលពីថ្ងៃសុក្រ គណបក្សសង្គ្រោះជាតិបានចុះឈ្មោះបេក្ខជនរបស់ខ្លួនចំនួន២៦៤រូប ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា ដែលការចុះឈ្មោះនេះធ្វើឡើងមុនពេលផុតកំណត់តែបីថ្ងៃប៉ុណ្ណោះ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សបានសម្រេចរៀបចំឯកសារចុះឈ្មោះ បន្ទាប់ពីបានគិតអំពីការគាំទ្រគណបក្ស ប៉ុន្តែលោកបានមានប្រសាសន៍ថា គណបក្សនេះនឹងនៅតែបន្ដប្រឆាំងចំពោះការមិនកែទម្រង់នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបានមានប្រសសន៍ថា“ យើងទើបតែចុះឈ្មោះនៅរសៀលនេះ ព្រោះយើងយល់ថា យើងមានការគាំទ្រច្រើន។ ប្រជាពលរដ្ឋជាច្រើននឹងបោះឆ្នោតឲ្យយើង។ យើងត្រូវតែការពារឆន្ទៈរបស់ប្រជាពលរដ្ឋ ដើម្បីកំុឲ្យពួកគាត់ខកចិត្ត”។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ ព្រមទាំលោក យឹម សុវណ្ណ...
តំណាងUN ប្រាប់រដ្ឋាភិបាលកំុឲ្យប្រតិកម្មចំពោះការរិះគន់ពីសិទ្ធិមនុស្ស
តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃសុក្រ បានក្រើនរំឭករដ្ឋាភិបាលកុំឲ្យប្រតិកម្មចំពោះការរិះគន់ពីប្រទេសផ្សេង និងអង្គការសង្គមស៊ីវិល នៅពេលខ្លួនបញ្ជូនរបាយការណ៍វិវឌ្ឍលើកដំបូងទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីអនុសាសន៍ចំនួន៩១ចំណុច ដែលប្រទេសកម្ពុជាបានទទួលយកកាលពីឆ្នាំ២០០៩។ ថ្លែងក្នុងសិក្ខាសាលាមួយ រវាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងរាជធានីភ្នំពេញ លោក ជេម
ហ៊ីណាន (James Heenan) បានលើកឡើងថា លោកចង់រំឭកដោយគោរពដល់រដ្ឋាភិបាលថា ដំណើរការពិនិត្យតាមពេលកំណត់ជាសាកលរបស់អង្គការសហប្រជាជាតិ គឺចង់បង្ហាញពីអ្វីដែលបានធ្វើរួចហើយ និងពីអ្វីដែលមិនទាន់បានធ្វើ។ លោកបានមានប្រសាសន៍ថា “ អ្វីដែលក្រុមប្រឹក្សាចង់ដឹងគឺការវាយតម្លៃថា តើមានការសម្រេចបានតាមអនុសាសន៍ដែរឬទេ ប្រសិនជាអត់ទេ តើរដ្ឋាភិបាលត្រូវធ្វើអ្វីដើម្បីសម្រេចឲ្យបានតាមអនុសាសន៍នោះ និងបញ្ហាប្រឈមអ្វីខ្លះដែលរារាំងមិនឲ្យសម្រេចបានអនុសាសន៍នេះ”។ លោក ហ៊ីណាន បានមានប្រសាសន៍ថា “ ត្រូវតែនិយាយឲ្យត្រង់ៗអំពីការសម្រេចបាន ការវិវឌ្ឍ និងបញ្ហាប្រឈមនានា។ ត្រូវតែត្រៀមខ្លួនសម្រាប់កិច្ចប្រជុំ និងធានាឲ្យបានថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលដឹងការពិតអំពីរឿងនេះ អាចចូលរួមផ្តល់យោបល់ និងឆ្លើយសំណួរ”។
លោកបន្ថែមថា “ កុំមានប្រតិកម្មចំពោះការរិះគន់ក្នុងន័យស្ថាបនា ពីប្រទេសផ្សេងៗឬពីអង្គការក្រៅរដ្ឋាភិបាល”។ របាយការណ៍សិទ្ធិមនុស្សរបស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវតែមានការវាយតម្លៃពី ក្រុមប្រឹក្សាសិទ្ធិ មនុស្សដែលមានប្រទេសចំនួន៤៧ជាសមា ជិកនៅក្នុងទីក្រុងហ្សឺណែវ។ អង្គការក្រៅ រដ្ឋាភិបាលនៅមានពេលរហូតដល់ចុងខែមិថុនា ដើម្បិផ្តល់អនុសាសន៍របស់ខ្លួន។ បន្ទាប់ពីបានដាក់ជូនរបាយការណ៍វិវឌ្ឍរបស់ខ្លួន កាលពីខែតុលា គណៈប្រតិភូរបស់ប្រទេស
កម្ពុជា នឹងធ្វើដំណើរទៅទីនោះ នៅដើមឆ្នាំក្រោយ ប្រហែលជានៅខែមករា ដើម្បី បង្ហាញ
ខ្លួននៅក្នុងក្រុមប្រឹក្សានេះ និងដើម្បីឲ្យគេពិនិត្យរបាយការណ៍នោះ។ លោក ហ៊ីណាន...
សាក្សីនិយាយថា ទាហានខ្មែរក្រហមសម្លាប់ទាហាន លន់ នល់ ជាច្រើននាក់ ទាំងពាក់ឯកសណ្ឋាន
ការសាកសួរលោក លឹម សាត អតីតទាហានខ្មែរក្រហមបានបន្ដនៅឯសាលាក្ដីខ្មែរក្រហមកាលពីថ្ងៃសុក្រ ដោយមានលោក
វិកទឺ កូប៉េ (Victor Koppe) តំណាងឲ្យលោក នួន ជា មេដឹកនាំរបបខ្មែរក្រហម បានព្យាយាមស្វែងយល់ថា តើអ្នកដែលស្លាប់នៅឯវាលពិឃាតទួលពោធិ៍ជ្រៃ ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មិនយូរប៉ុន្មានបន្ទាប់ពីការដួលរលំទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥នោះ មាននរណាខ្លះ និងមានប៉ុន្មាននាក់។ លោក សាត គឺជាសាក្សីទី២នៅសប្តាហ៍នេះដែលបានផ្តល់សក្ខីកម្មអំពីការសម្លាប់មនុស្សនៅកន្លែងធ្វើការ ដែលកន្លែងសម្លាប់មនុស្សនេះត្រូវបានលើកយកមកពិភាក្សានៅក្នុងសវនាការដំបូងនេះ។ ការសាកសួរដេញដោលរបស់លោកកូប៉េ កាលពីព្រឹកថ្ងៃសុក្រផ្តោតលើហេតុការណ៍ផ្សេងៗដែលបានកើតឡើងនៅឯទួលពោធិ៍ជ្រៃ។ ខណៈពេលដែលសាក្សីពីមុនគឺលោក អ៊ុង ឆាត ប្រាប់តុលាការថា ទាហានរបស់រដ្ឋាភិបាលលោក លន់ នល់ ដែលស្លៀកពាក់ស៊ីវិល
ត្រូវបានគេដឹកតាមរថយន្ដទៅសម្លាប់ចោលនៅវាលពិឃាតនោះ លោក សាត និយាយពីដំណើររឿងច្របូកច្របល់របស់ជនរងគ្រោះដោយនិយាយថា ទាហាន លន់ នល់ ទាំងនោះត្រូវបានគេសម្លាប់ទាំងឯកសណ្ឋាន។ លោក សាត ប្រាប់តុលាការថា“ ទាហានលន់ នល់ ពាក់ស្បែកជើង និងឯកសណ្ឋានយោធារបស់ខ្លួន”។ លោកបានបន្ដថា “ ទាហានខ្មែរក្រហមពាក់ស្បែកជើងកង់ឡាន ពោលគឺវាមិនពិបាកទេក្នុងការសម្គាល់ទាហាន លន់ នល់ នោះ ព្រោះពួកគេពាក់ស្លាកសម្គាល់តំណាងឲ្យលោក លន់ នល់ ចំណែកទាហានខ្មែរក្រហមវិញគ្មានស្លាកសញ្ញាពាក់ដូចនោះទេ”។លោក
បានបន្ថែមថា“ នៅក្នុងរថយន្ដទាំងនោះពួកគេគឺជាទាហានទាំងអស់”។ លោក កូប៉េ ទំនងជាមិនចាប់អារម្មណ៍ចំពោះរឿងនេះទេ និងបានលើកឡើងពីសក្ខីកម្មដំបូងរបស់លោក ឆាត ដែលបានប្រាប់តុលាការថា អ្នកទោសនៅក្នុងរថយន្ដដែលគេដឹកទៅវាលពិឃាតនោះមិនមែនស្លៀកពាក់ឯកសណ្ឋានយោធានោះទេ។
លោក កូប៉េ ក៏មានការសង្ស័យលើមនុស្សជាច្រើនដែលតាមការសង្ស័យថា ត្រូវគេសម្លាប់នៅឯទួលពោធិ៍ជ្រៃ។ លោក សាត បានប៉ាន់ប្រមាណថា មនុស្សប្រហែល៣.០០០នាក់ត្រូវបានសម្លាប់នៅវាលពិឃាតនេះ ហើយត្រូវគេដោះយកវត្ថុមានតម្លៃចេញពីខ្លួនពួកគេ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា“ ពួកគេពាក់ឯកសណ្ឋាន ពេលត្រូវគេសម្លាប់នោះ។ បន្ទាប់មក ទាហានខ្មែរក្រហម
ដោះយករបស់របរជាប់ខ្លួនពួកគេ មានដូចជា នាឡិកាដៃ សាក់កាដូ ហើយរបស់ទាំងនេះត្រូវទាហានខ្មែរក្រហមដោះចេញពីសាកសព”។ ការបើកសវនាការត្រូវបានពន្យារពេលនៅឯតុលាការឧក្រិដ្ឋកម្មសង្គ្រាមនេះកាលពីថ្ងៃសុក្រ ហើយនឹងបន្ដនៅថ្ងៃច័ន្ទ ដែលនៅពេលនោះ លោក ហ្វីលីព ស្សត (Philip Short)អ្នកសរសេរជីវប្រវត្តិរបស់ ប៉ុល ពត ដែលមានចំណងជើងថា “ ប៉ុល ពត ការវិភាគសុបិនអាក្រក់” គ្រោងនឹងផ្ដល់សក្ខីកម្ម ក្នុងនាមជាសាក្សីជំនាញម្នាក់៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
រដ្ឋាភិបាលផ្សព្វផ្សាយខ្សែអាត់សំឡេងពេលលោក សម រង្សុី និងលោក កឹម សុខា ចោទប្រកាន់គ្នា
ក្នុងការប៉ុនប៉ងមួយ ដើម្បីលាបពណ៌គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងថា ជាគណបក្សបែកបាក់គ្នាកាលពីម្សិលមិញ រដ្ឋាភិបាល បានចាក់ផ្សាយខ្សែអាត់សំឡេងមួយកាលពីឆ្នាំ២០០៨ពីកម្មវិធីមួយរបស់ទូរទស្សន៍ប៉ុស្ដិ៍បាយ័ន ដែលនិយាយអំពីលោក សម រង្សុីនិងលោក កឹម សុខា ដែលពេលនេះជាប្រធាននិងជាអនុប្រធានគណបក្សសង្គ្រោះជាតិបាន រិះគន់គ្នាទៅវិញទៅមក។ ពេលគណបក្ស សម រង្សុី និងគណបក្សសិទ្ធិមនុស្ស ជាគូប្រជែងនឹងគ្នានោះ លោក សម រង្សុីនិងលោក កឹម សុខា មានប្រវត្តិចោទប្រកាន់គ្នាទៅវិញទៅមក ប៉ុន្តែ នៅពេលនេះត្រូវគ្នាវិញហើយ ហើយកាលពីឆ្នាំមុន បន្ទាប់ពីការប៉ុនប៉ន បរាជ័យជាច្រើនលើក គណបក្សទាំងពីរបានច្របាច់បញ្ចូលគ្នា ហើយមេដឹកនាំបក្សទាំងពីរបានរួបរួមគ្នា ដើម្បីជំរុញឲ្យអ្នកបោះ ឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ។ លោក សត្យា រក្ស អ្នកវិភាគនយោបាយនៅទូរទស្សន៍ បាយ័ន ដែលជាកម្មសិទិ្ធរបស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា លោកបានចាក់់ខ្សែអាត់សំឡេងនេះជាមួយគ្នាដើម្បីក្រើនរំឭកអ្នកបោះឆ្នោតថា គណបក្សប្រឆាំងនេះ នឹងមិនអាចដឹកនាំបានទេ ដោយសារតែមិនឯកភាពគ្នា។ លោកបានមានប្រសាសន៍តាមទូរស័ព្ទថា “ កាលពីអតីតកាល គណបក្សទាំងពីរ បាននិយាយប្រាប់សាធារណជនថា ខ្លួនមិនអាចច្របាច់បញ្ជូលគ្នាបានទេ ពួកគេបានជេរប្រមាថគ្នា និងបានបន្ទោសគ្នាទៅវិញទៅមក”។ “ យើងចង់បង្ហាញសាធារណជនអំពីសកម្មភាព និងអត្តចរិតរបស់អ្នកនយោបាយទាំងពីររូបនេះថា ពួកគេជាអ្នកភូតកុហក និងជាអ្នកបោកប្រាស់។យើងមិនចង់ឲ្យប្រទេសកម្ពុជាមានសង្គ្រាមម្ដងទៀតទេ។យើងគ្រាន់តែនិយាយប្រាប់ប្រជាពលរដ្ឋឲ្យចេះពិចារណាពីការបោះឆ្នោត និងជ្រើសរើសមេដឹកនាំគណបក្ស”។ ខ្សែអាត់សំឡេងនេះ ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីផ្សព្វផ្សាយនិងបញ្ចូលទៅក្នុងគេហទំព័ររបស់ខ្លួន និងបានផ្ញើទៅស្ថាប័នសារព័ត៌មានក្នុងស្រុកផងដែរ ។ខ្សែអាត់នេះបង្ហាញពីសម្តីរបស់លោក សម រង្សុី និងលោកកឹម សុខា ដែលបាននិយាយកាលពីឆ្នាំ២០០៨។ លោក សមរង្សុី បានមានប្រសាសន៍ត្រង់ចំណុចមួយថា “ គណបក្សថ្មីនិងតូចមួយ ត្រូវបានបង្កើតឡើងជាអាយ៉ងរបស់គណបក្សកាន់អំណាច។ បងប្អូនត្រូវគិតថា គណបក្សណាជាគណបក្សប្រឆាំងដ៏ពិតប្រាកដ”។ លោក កឹម សុខា បានស៊កសម្ដីវិញថា“ ពួកគេនិយាយថា យើងជាអាយ៉ង ប៉ុន្តែ ពួកគេបានសន្យាថាមិនចូលរួមក្នុងរដ្ឋសភា បន្ទាប់ពីការបោះឆ្នោតកាលពី ឆ្នាំ២០០៨ ហើយពួកគេបែរជាចូលរួមទៅវិញ តើអ្នកណាជាអាយ៉ងដ៏ពិតប្រាកដនោះ?”។ យោងតាមលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា បានឲ្យដឹងថា “ បញ្ហាជាមួយនឹងខ្សែអាត់សំឡេងនេះ គឺមានពីរយ៉ាង ព្រោះវាបង្ហាញឲ្យឃើញថា ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នរដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច។ លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនស្ថិតនៅក្រោមការត្រួតត្រារបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល។ ខ្ញុំគិតថា ប្រការនេះគឺជាការរំលោភបំពានលើក្រមសីលធម៌នៃប្រព័ន្ធផ្សព្វផ្សាយ ដែលគួរតែផ្ដល់នូវសមធម៌ និងតុល្យភាពព័ត៌មានរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច”។ លោកបានមានប្រសាសន៍បន្ថែមថា“ ប៉ុន្តែពួកគេបានប្រើប្រាស់ធនធាននិងម៉ោងធ្វើការរបស់រដ្ឋ ដើម្បីជួយគណបក្សកាន់អំណាច នោះគឺជាការរំលោភបំពានមួយ”។ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ខ្សែអាត់សំឡេងនេះ គឺជា “ កលល្បិចឆ្កួតៗ” របស់គណបក្សប្រជាជនកម្ពុជា ដែលបង្ហាញឲ្យឃើញថា ពួកគេមានការភ័យខ្លាចចំពោះប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ។ លោក ផៃ សុីផាន និងលោក ឯក ថា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយ កាលពីម្សិលមិញ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ
គណៈមេធាវីចេញក្រមសីលធម៌ថ្មី ហើយវាយបកអ្នករិះគន់
ប្រធានគណៈមេធាវីកម្ពុជា បានឆ្លើយតបនឹងគណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិ ដែលអំពាវនាវសុំឲ្យមានការធានាថា ក្រមសីលធម៌ទើបតែចេញថ្មីរបស់គណៈមេធាវី ដែលត្រូវបានបង្ហាញកាលពីថ្ងៃសុក្រ នឹងអនុញ្ញាតមេធាវីកម្ពុជាបញ្ចេញមតិដោយសេរី និងដោយគ្មានទោសទណ្ឌអ្វីឡើយ។ ថ្លែងក្នុងរាជធានីភ្នំពេញនៅពេលចេញក្រមសីលធម៌ថ្មី ដែលជំនួសឲ្យក្រមសីលធម៌ឆ្នាំ១៩៩៥ លោក ប៊ុន ហុន ប្រធានគណៈមេធាវី បានសំដៅទៅលើសេចក្តីថ្លែងការណ៍មួយ ដែលចេញកាលពីព្រឹកថ្ងៃសុក្រ ដោយ លោកស្រី អុីមឺលីនណេ ហ្គីល (Emerlynne Gil) អ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់អន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់គណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិ ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។ លោកស្រី អុីមឺលីនណេ ហ្គីល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “ គណៈមេធាវីកម្ពុជា ត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថា តាមមាត្រា១៧ មេធាវី ក៏ដូចអ្នកផ្សេងៗទៀតដែរ អាចនិយាយពីបញ្ហាគោលនយោបាយនិងបញ្ហាច្បាប់សំខាន់ៗជាសាធារណៈ និងបើកចំហបាន”។
លោកស្រីបានមានប្រសាសន៍ថា “ ខ្លឹមសារនៃមាត្រា១៧ថ្មី គឺវាប្រសើរជាងក្រមសីលធម៌ចាស់ ប៉ុន្តែវាមិនសូវច្បាស់លាស់ ហើយធ្វើឲ្យកើតមានក្តីព្រួយបារម្ភថា មេធាវីនឹងមិនអាចប្រើសិទ្ធិរបស់ខ្លួនដើម្បីបញ្ចេញមតិដោយសេរីបានឡើយ”។ តាមមាត្រា១៧នៃក្រមសីលធម៌របស់មេធាវីកម្ពុជាចែងថា “ គ្រប់អន្តរាគមន៍សាធារណៈ ឬតាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈរបស់មេធាវីក្នុងឋានៈខ្លួនជាមេធាវី អាចអនុញ្ញាតឲ្យធ្វើបានតែក្នុងក្របខណ្ឌនៃការគោរពដោយម៉ឺងម៉ាត់នូវកាតព្វកិច្ចនៃវិជ្ជាជីវៈ។ អន្តរាគមន៍បែបនេះទាមទារឲ្យមានការប្រុងប្រយ័ត្ន”។ ខ្លឹមសារនៃមាត្រា១៧ ទំនងជាមិនសូវតឹងរឹុងជាងក្រមសីលធម៌ចាស់ក្នុងមាត្រា១៥ឡើយ ដែលចែងថា មេធាវីចំាបាច់ត្រូវពិភាក្សា
ជាមួយប្រធានគណៈមេធាវីមុនពេលនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។ តែទោះជាយ៉ាងណា ក្នុងសុន្ទរកថារបស់លោកអំឡុងពេលចេញក្រមសីលធម៌ថ្មីលោក ប៊ុន ហុន បានសំដៅទៅលើគណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិ ហើយបានចោទសួរពីគោលបំណងរបស់គណៈកម្មការនេះ។ លោក ប៊ុន ហុន បានប្រាប់ទៅកាន់អ្នកចូលរួម ដែលរួមមានមេធាវីកម្មសិក្សាចំនួន៥៩រូបថា “ អង្គការនេះមានទីស្នាក់ការកណ្តាលក្នុងប្រទេសថៃ ហើយខ្ញុំមិនដឹងថាតើគេបានយល់ពីរបៀបធ្វើការរបស់មេធាវីក្នុងប្រទេសកម្ពុជាឬក៏អត់នោះទេ”។ លោកបានថ្លែងថា “ ពួកគេមិនដែលសហការទេ ហើយមានតែរិះគន់ក្នុងន័យជាន់ពន្លិចប៉ុណ្ណោះ។ ទង្វើនេះ មិនស្របតាមបទដ្ឋានអន្តរជាតិទាល់តែសោះ ហើយយើង
ចំាបាច់ត្រូវតែប្រុងប្រយ័ត្ន ហេតុដូច្នេះហើយយើងមិនអាចធ្វើតាមគោលបំណងរបស់អង្គការនេះបានទេ”។ លោក...
អង្គជំនុំជម្រះសម្រេចថា នួន ជា មានសុខភាពល្អ ហើយអាចចូលរួមសវនាការរបស់សាលាក្ដីខ្មែរក្រហមបាន
កាលពីម្សិលមិញ អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម បានបង្ហាញហេតុផលរបស់ខ្លួនចំពោះការសម្រេចថា នួន ជា ជនជាប់ចោទពីបទឧក្រិដ្ឋសង្គ្រាមអាយុ៨៦ឆ្នាំ មានសុខភាពល្អអាចចូលរួមសវនាការបាន ។ សេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរនេះធ្វើឡើងបន្ទាប់ពីអ្នកជំនាញផ្នែកសុខាភិបាលពីររូប បានវាយតម្លៃសុខភាពរបស់ នួន ជា កាលពីខែមុន និងបានបញ្ជាក់ថា ទោះបីជាវ័យចំណាស់របស់គាត់អាចធ្វើឲ្យគាត់ភ្លេចភ្លាំងព្រឹត្តិការណ៍ផ្សេងៗក៏ដោយ ក៏គាត់នៅមានសុខភាពល្អដែរ។ នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន អង្គជំនុំជម្រះបានលើកឡើងថា “ អង្គជំនុំជម្រះរកឃើញថា ជំងឺប្រចាំកាយរបស់ជនជាប់ចោទរូបនេះ រួមទាំងសេចក្តីរាយការណ៍អំពីការចុះខ្សោយខាងការចងចាំ និងការគិតនោះ មិនអាចរារាំងគាត់មិនឲ្យចូលរួមនៅក្នុងសវនាការនោះបានទេ។ អង្គជំនំុជម្រះ បានឲ្យដឹងទៀតថា “ ទោះបីជាអ្នកជំនាញផ្នែកសុខាភិបាលបានកត់សម្គាល់ថា ដំណើរការយូរពេក នឹងធ្វើឲ្យជនជាប់ចោទបាត់បង់នូវការចងចាំពីព្រឹត្តិុការណ៍ផ្សេងៗនោះ អង្គជំនុំជម្រះសម្រេចថា ជនជាប់ចោទរូបនេះ មិនវង្វេងស្មារតី ដែលធ្វើឲ្យគាត់មិនអាចចូលរួមក្នុងការការពារខ្លួនបានឡើយ”។ តុលាការនឹងបន្តបើកសវនាការ នួន ជា តទៅទៀត នៅថ្ងៃច័ន្ទ រួមជាមួយនឹងចុងចោទម្នាក់ទៀត គឺ ខៀវ សំផន។ អង្គជំនុំជម្រះ បានយល់ស្របជាមួយនឹងលោកវេជ្ជបណ្ឌិតនូវែលសេឡង់លោក ចន ខេមបែល (John Campbell) និង លោក សុីណាហ្វេហ្សែល (Seena Fazel) គ្រូពេទ្យចិត្តសាស្ដ្រ
ជនជាតិអង់គ្លេសថា នួន ជា អាចចូលរួមស្តាប់សវនាការពីបន្ទប់ឃុំឃាំងគាត់ ហើយជំងឺបេះដូងរបស់គាត់កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យពីវេជ្ជបណ្ឌិត៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ
គណៈកម្មាធិការរដ្ឋសភា បដិសេធសេចក្ដីព្រាងច្បាប់ស្ដីពីការដំឡើងប្រាក់ខែគោលអប្បបរមា
កាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា បានច្រានចោលសេចក្ដីព្រាងច្បាប់ ដែលស្នើឡើងដោយគណបក្សសង្គ្រោះជាតិ ដោយអំពាវនាវឲ្យដំឡើងប្រាក់ខែគោលអប្បបរមាចំនួន១៥០ដុល្លារក្នុងមួយខែ សម្រាប់កម្មកររោងចក្រកាត់ដេរ និង២៥០ដុល្លារសម្រាប់មន្ត្រីរាជការ។ យោងតាមលោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំកិច្ចប្រជុុំនេះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានច្រានចោលអំឡុងកិច្ចប្រជុំមួយជាសម្ងាត់មានរយៈពេលបីម៉ោង។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ ហើយបានបង្វែរសំណួរទាំងអស់ទៅលោក ស្មាន ទៀត ជាអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម ។ លោក ស្មាន ទៀត បានមានប្រសាសន៍ថា ច្បាប់នេះ មិនត្រឹមត្រូវទេ ដោយសាររដ្ឋាភិបាលជឿថា ប្រាក់ខែគោលអប្បបរមា គួរតែតម្រូវទៅតាមទីផ្សារសេរី។ លោកបន្តថា “ គណៈកម្មាធិការរបស់រដ្ឋសភាបានច្រានចោលនូវសេចក្តីស្នើច្បាប់នេះ ពីព្រោះវាមានលក្ខណៈមិនសមស្របចំពោះស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាទេ ដែលប្រទេសនេះមានទីផ្សារសេរី។ សេចក្តីព្រាងច្បាប់ដែលបានស្នើឡើងនោះបានទាមទារឲ្យមានការដំឡើងប្រាក់ខែគោលជាអប្បបរមា ដែលបានតម្លើងដល់៧៥ដុល្លារក្នុងមួយខែកាលពីខែឧសភា នោះអាចបានមកពីការយកពន្ធលើដីសម្បទានសេដ្ឋកិច្ច និងកាសុីណូ ។ កាលពីថ្ងៃទី១២ខែកុម្ភៈ លោក សម រង្សុី មេដឹកនាំគណបក្សប្រឆាំង បានមានប្រសាសន៍ប្រាប់មន្ត្រីរាជការតាមរយៈលិខិតចំហមួយថា ប្រាក់បៀវត្សរ៍ របស់មន្ត្រីរាជការមានចំនួនតិចណាស់ ហើយលិខិតនោះបានភ្ជាប់រូបថតមួយ សន្លឹកដែលបង្ហាញពីមន្ត្រីនគរបាលរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅ
ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកស្រី ជឿង សុភាព ជាអ្នកជំនួញដ៏ល្បីអំឡុងពេលបុណ្យចូលឆ្នាំចិន ដើម្បីទទួលអាំងប៉ាវ។ លោក សុន ឆ័យ សមាជិកសភាមកពីគណបក្ស សម រង្សុី ដែលគណបក្សនេះបានច្របាច់បញ្ចូលគ្នាជាមួយនឹងគណបក្សសិទិ្ធមនុស្ស កាលពី ឆ្នាំមុន ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិនោះ បានមានប្រសាសន៍ ថាការច្រានចោលសេចក្ដីព្រាងច្បាប់របស់គណៈកម្មាធិការនេះ គឺ គ្មានមូលដ្ឋាន ទេ។ លោក សុន ឆ័យ បានមានប្រសាសន៍ថា “ លោក ជាម យៀប បានមានប្រសាសន៍ថា សេចក្តីស្នើច្បាប់នេះ គឺមិនសមស្របតាមទីផ្សារសេរីទេ។ទី២រដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្សរ៍ចាប់ពីឆ្នាំ១៩៩៨មកម៉្លេះ ប៉ុន្តែ រដ្ឋាភិបាលមិនអាចចំណាយឲ្យលើសពីចំនួន៤០ភាគរយនៃថវិកាជាតិសម្រាប់ប្រាក់បៀរវត្សរ៍នោះបានទេ។ទី៣ រដ្ឋាភិបាល ក៏បានសម្រេចដើម្បីដំឡើងប្រាក់បៀវត្សរ៍ ២០ភាគរយ ជារៀងរាល់ឆ្នាំរួចហើយ និងទី៤ការដំឡើងប្រាក់បៀវត្សរ៍ អាចធ្វើទៅបានលុះត្រាតែមានកំណើនសេដ្ឋកិច្ច”។ លោកបានមានប្រសាសន៍បន្ថែមថា “ ការច្រានចោលនូវសេចក្តីស្នើច្បាប់របស់យើង គឺជាការរើសអើង ពីព្រោះគណបក្សកំពុងកាន់អំណាច បានចោទប្រកាន់យើងថាមានបំណងកេងចំណេញផ្នែកនយោបាយ ដែលយើងមិនអាចទទួលយកបានឡើយ”។ កាលពីខែមុន បន្ទាប់ពីការចរចាជាច្រើនសប្ដាហ៍រួចមក ក្រុមសហជីពកម្មករកាត់ដេរ បានសម្រេចទទួលយកទាំងចិត្តស្ទាក់ស្ទើរចំពោះប្រាក់ឈ្នួលអប្បបរមាថ្មីមួយ ចំនួន៧៥ដុល្លារនិងប្រាក់បន្ថែមសម្រាប់សុខភាព៥ដុល្លារពីរដ្ឋាភិបាល។ ក្រុមសហជីពកម្មករកាត់ដេរបានអំពាវនាវសុំដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានចំនួន១២០ដុល្លារក្នុងមួយខែ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ
អ្នកសង្កេតការណ៍ជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបិទបញ្ជីឈ្មោះអ្នកបោះឆ្នោត
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតបានអំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិក្នុងឆ្នាំនេះនៅទូទាំងប្រទេសដើម្បីឲ្យប្រជាពលរដ្ឋជាច្រើនដែលប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួនដោយសារកំហុសក្នុងដំណើរការចុះឈ្មោះនោះ អាចពិនិត្យមើលឈ្មោះរបស់ខ្លួនបាន។ កាលពីថ្ងៃច័ន្ទ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រែល បានចេញរបាយការណ៍មួយដែលបង្ហាញថា ប្រជាពលរដ្ឋប្រហែល១,២៥លាននាក់អាចបាត់បង់សិទ្ធិក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដា ដោយសារមានកំហុសជាច្រើនក្នុងដំណើរការចុះឈ្មោះអ្នកបោះឆ្នោត។ នៅក្នុងកិច្ចពិភាក្សាកាលពីម្សិលមិញ រវាងមន្ត្រីតំណាងគណបក្សប្រឆាំង និងអ្នកសង្កេតការណ៍ការបោះឆ្នោត ពួកគាត់បានពិភាក្សាអំពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលធ្វើឡើងដោយគណៈកម្មាធិការ ខុមហ្វ្រែល ដែលបានរកឃើញថា មានភាពមិនប្រក្រតីជាច្រើនអំឡុងពេលចុះឈ្មោះ និង ដំណើរការពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត ធ្វើឲ្យអ្នកមានសិទ្ធិបោះឆ្នោតប្រហែល១៣,៥ភាគរយបាត់ឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការ ខុមហ្វ្រែល បានមានប្រសាសន៍ថា “ ឃុំ-សង្កាត់មួយចំនួនបានបិទបញ្ជីឈ្មោះបោះឆ្នោត ប៉ុន្តែ ឃុំ-សង្កាត់ខ្លះទៀតមិនបានបិទទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគួរតែផ្សព្វផ្សាយព័ត៌មាននេះទៅដល់អ្នកភូមិ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះរបស់ខ្លួន”។ លោក ហង្ស ពុទ្ធា នាយកគណៈកម្មាធិការអព្យាក្រឹត និងមិនលម្អៀងសម្រាប់ការបោះឆ្នោតដោយសេរីនៅកម្ពុជា (និចហ្វិក) បានមានប្រសាសន៍ថា លោកបានឯកភាពតាមការលើកឡើងរបស់លោក គល់ បញ្ញា...