Friday, November 15, 2019
Home Authors Posts by Lauren Crothers

Lauren Crothers

318 POSTS 0 COMMENTS
Associate editor

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លើក​សរសើរ​ឧស្សាហកម្ម​ស្ករស​ ដែល​កំពុង​មា​ន​រឿង​ចម្រូង​ចម្រាស

​កាលពី​ម្សិល​មិញ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​លើក​សរសើរ​ឧស្សា​ហកម្ម​ស្ករស​ដែល​កំពុង​មានរឿង​ចម្រូង​ចម្រាស​ជា​យូរ​មក​ហើយ​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ងារ​ដែល​ឧស្សា​ហកម្ម​នេះ​បាន​បង្កើត​ឡើង​ ដោយ​លើក​ឡើង​ថា ក្រុម​ហ៊ុន​ដែល​មាន​ប្រតិបត្តិ​ការ​នៅ​ក្នុង​វិស័យ​នេះ ចាំបាច់​ត្រូវ​តែ​ទទួល​បាន​ការ​ការ​ពារ​ពី​ការ​រិះគន់​យ៉ាង​ច្រើន។ អង្គការ​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​​យុទ្ធនាការ​មួយ​ក្នុង​រយៈ​ពេល​ប៉ុន្នានឆ្នាំ​ថ្មីៗ​នេះ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​ការ​រំលោភ​បំពាន​​​ដែល​​​កើត​​​មាន​​​នៅ​ក្នុង​ឧស្សាហកម្ម​ស្ករស​នេះ ជា​ពិសេស​​ចម្ការ​អំពៅ​របស់​​​ក្រុម​ហ៊ុន​ស្ករស​ភ្នំពេញ​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក​ លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ការ​ទន្ទ្រាន​យក​ដីធ្លី​ ពល​កម្ម​កុមារ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​និង​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​កសិករ​ ក៏​​​​ស្ថិត​ក្នុង​ចំណោមបញ្ហា​​​​ដែល​គេ​បាន​ប្ដឹង​ក្រុម​ហ៊ុន​របស់​លោក លី យ៉ុងផាត់ និង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។ ស្ករស​ដែល​ផលិត​បាន​ពី​ចម្ការ​អំពៅ​របស់​លោក លី...

គេ​បញ្ជូន​អ្នក​នេសាទ​ជន​ជាតិ​ចាមមួយ​ក្រុម​ទៅ​ជួយ​ស្រង​់សាកសព​ក្នុង​ហេតុការ​ណ៍ធ្លាក់​ឧទ្ធម្ភាគចក្រ

បន្ទាប់​ពី​ឧទ្ធម្ភាគចក្រប្រភេទ​ ​Z-9 ផលិត​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ក្នុង​រណ្ដៅ​ជីក​ដី​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជ​ធានីភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដែល​មាន​មន្ត្រី​យោធា​ប្រាំ​រូប​ជិះនៅ​លើ​នោះ គេ​បាន​បញ្ជូនក្រុមមួយ​ឲ្យ​ទៅ​ជួយ​​ស្រង់​សាក​សព​មនុស្ស​បួន​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​។ គេ​បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​សង្កាត់​ជ្រោយ​ចង្វា ដែល​ជា​កន្លែង​ទី​លំនៅ​របស់​អ្នក​នេសាទ​ជន​ជាតិ​ចាម​​អាយុ​៦៤​ឆ្នាំ​ម្នាក់ ឈ្មោះ សារី រ៉ូម៉ាល។ បើទោះ​ណាជា​លោក​មិន​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ជួយ​សង្គ្រោះ​ក៏ដោយ ក៏លោក រ៉ូម៉ាល មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ស្រង់​​សាក​សពដែរ​។ លោក​បាន​និយាយ​នៅ​ផ្ទះ​របស់​លោក​ស្ថិត​នៅ​មាត់​ទន្លេ​​​សំដៅដល់​ស្ពានមិត្តភាពជប៉ុននៅ​ក្បែរនោះថា " ខ្ញុំ​មាន​បទ​ពិសោធ​ច្រើនដោយ​សារ​មនុស្ស​ទាំង​អស់​​​​ដែល​បាន​លោត​ពីលើ​ស្ពាន​ជ្រោយចង្វានេះឯង។ លោក​បាន​បន្ថែម​ថា " ចាប់តាំង​ពីរបប​ ប៉ុល ពត មក​ខ្ញុំ​បាន​ស្រង់​មនុស្ស​ចំនួន​១៦១​នាក់​ ហើយ​បន្ទាប់ពី​ពួកគេ​បាន​លោតទឹក​ ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​ថា...

អ្នកធ្វើរបាយការ​ណ៍អង្គការ​សហប្រជាជាតិ​ម្នាក់​ចូលរួម​អំពាវនាវកុំឲ្យ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខាលើ​ច្បាប់​ស្តីពី​តុលាការ

អ្នក​ធ្វើ​របាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិអំពី​ឯករាជភាព​ចៅក្រម និង​មេធាវី​ កាលពី​ម្សិលមិញ​បានចូល​រួម​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​អំពាវ​ដល់​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី កុំឲ្យ​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ចំនួន​បី​ស្ដីពី​ប្រព័ន្ធតុលាការ​ ដែលពួកគេ​គិត​ថា នឹង​ធ្វើ​ឲ្យ​មាន​ការ​ត្រួត​ត្រា​កាន់តែខ្លាំងរបស់​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​។ លោកស្រី Gabriela Knaul​ បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​លើក​ឡើង​អំពី​ការ​បារម្ភ​ជុំវិញ​ច្បាប់​ទាំង​នេះ ខណៈ​ដែល​តំណាង​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​បាន​ដាក់​ញត្តិ​នៅ​​ព្រះ​បរម​រាជ​វាំង​អំពាវ​នាវ​ឲ្យព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី​ ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ទាំង​នេះ ដែល​សំដៅ​បង្កើត​​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​។ លោក សៀ ភារម្យ ប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិលំនៅដ្ឋាន​ បាន​ប្រគល់​ញត្តិ​ដែល​ចុះ​ហត្ថលេខា​ដោយអង្គការ​មិនមែន​រដ្ឋាភិបាល​​ចំនួន​ប្រាំមួយ​ទៅ​តំណាង​ខុទ្ទកាល័យ​ព្រះ​បរម​រាជវំាង​​នៅម៉ោង​ប្រហែល​៩​និង​៣០​នាទី​ព្រឹក​ មុន​ពេល​ជិះ​រ៉ឺម៉ក​ម៉ូតូកង់បី​នៅ​ក្នុង​ទីក្រុង​ យក​​​ញត្តិ​​ដូច​គ្នា​នេះ​ទៅ​ដាក់​នៅ​ស្ថានទូត​ចំនួន​១០​ រួម​ទាំង ស្ថានទូត​អាមេរិក...

ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ​ចុះអនុស្សរណៈជាមួយ​សាលាក្តីខ្មែរក្រហម​អំពី​ការ​សាង​សង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​

កាលពីម្សិលមិញ មន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នា​ជាមួយ​សាលា​ក្ដី​ខ្មែរ​ក្រហម​ជុំវិញ​ការ​សាង​សង់ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​ដល់​ជន​រងគ្រោះដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​។ ស្តូប​​ដែល​​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៧៧០.០០០​ដុល្លារ​ ​មាន​កម្ពស់​៥​ម៉ែត្រ និង​ត្រូវ​បាន​ផ្ដល់​មូល​និធិ​មួយចំណែក​ធំ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់នោះ នឹង​ត្រូវ​សាងសង់​នៅ​លើដី​រាង​ចតុកោណ​នៅ​កាច់​ជ្រុង​ភាគ​ឦសាននៃ​​សារមន្ទីរ​ទួលស្លែង​ ដែល​ធ្លាប់​មាន​ស្តូប​​ឈើ​នៅ​ទី​នោះ​ពី​មុន។​នេះគឺ​ជា​គម្រោង​សាងសង់ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ក្រៅ​ប្រព័ន្ធ​តុលាការ​ មានន័យ​ថា ស្តូប​នេះ​សាង​សង់ឡើង​សម្រាប់​​ជន​រង​គ្រោះ​​ទាំង​អស់​ក្នុង​របប​ខ្មែរ​ក្រហម មិន​មែនសម្រាប់​​​តែ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​សាលា​ក្ដីឡើយ​។ ថ្លែង​នៅ​ពិធី​មួយ​នៅឯ​សារមន្ទីរ​ពន្ធនាគារ​នេះ លោក Joachim Baronvon Marshall ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ដំណើរ​ទៅកាន់​ជំរំ​ធ្វើ​ទារុណ​កម្ម​នៅ​អាល្លឺម៉ង់​បាន​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​មិន​ល្អ​ដូច​គ្នា​​ទោះ​ជា​លោក​បាន​មកទីនេះ​ហើយ​ក្តី​"។ លោក​បាន​មាន​ប្រសាសន៍​ថា " ស្តូបនេះ​គឺ​ជា​សំណងជានិមិត្តរូប​សម្រាប់ជន​រងគ្រោះ​ និង​​សាក្សី​ក្នុង​របប​ខ្មែរ​ក្រហម"។ លោកបាន​បន្ថែម​ថា "​ការ​សរសេរ​ឈ្មោះ​ជន​រងគ្រោះនៅ​ក្នុង​ក្រាំង​មាស​គ្មាន​នរណា​ចាំ​ទេ ប៉ុន្តែ​ប្រសិន​បើ​យើង​ដាក់​ឈ្មោះទាំងនេះជា​​រូប​ថត​នៅ​ក្នុង​សារមន្ទីរ​ វា​ធ្វើ​ឲ្យ​យើងនឹក​ឃើញ​ថា របប​ប្រល័យពូជ​សាសន៍​មិន​មែន​ជា​អព្ភូតហេតុ​អរូបី​ឡើយ​...

លោក ស៊ូបេឌី អំពាវ​​​នាវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី ផ្អាក​ការ​​​អភិវឌ្ឍ​​​

កាល​​​ពី​​​ម្សិលមិញ លោក សុរិយា ស៊ូបេឌី ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​អង្គកា​​​រ​​​សហ​​​ប្រជា​​​ជាតិ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន KDCInternational ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក​​​ស្រី ជា​​​ ខេង ជា​​​ភរិយា​​​របស់​​​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និ​​​ងថាម​​​ពល ផ្អាក​ការ​​​អភិវឌ្ឍ​​​របស់​​​ខ្លួន​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​ រហូត​​​ដល់​​​មាន​​​ដំណោះ​​​ស្រាយ​​​ជា​​​មួយ​​​ក្រុម​​​អ្នកភូមិ ដែល​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​នោះ។ ការ​​​ថ្លែង​​​របស់​​​លោក​​​បាន​​​ធ្វើ​​​ឡើង​​​ បន្ទាប់​​​ពី​​មាន​ភាព​​​តាន​​​តឹង​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​នៅ​​​កន្លែង​​​មាន​​​ជម្លោះ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ ដែល​​​មាន​​​ទាំង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​រវាង​​​កម្ម​​​ករ​​​ អ្នកភូមិ​​​ និង​​​នគរបាល​​​ផង​​​ដែរ​​​។ ទោះ​​​ជា​​​ដូច​​​នេះ​​​ក្តី ក្រុមហ៊ុន ខេឌីស៊ី បាន​​​​​​បន្ត​​​ផែនការ​​​សង់​​​របង​​​លើ​​ដី​​​នោះ​​​ដដែល​​​។ លោក​​​ ស៊ូបេឌី បាន​​​ឲ្យដឹង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ថា " ឥឡូវ​​​នេះ​​​មាន​រយៈ​​​ពេល​​​ជាង​​​១០​​​ឆ្នាំ​​​ហើយ​​​ សហ​​​គមន៍​​​មូល​​​ដ្ឋាន​​​បាន​​​និង​​​កំពុង​​​ពាក់​ព័ន្ធ​ក្នុង​​​​ជម្លោះ​​​ជុំ​​​វិញ​​​ដី​​​ទំនាស់​​​ ហើយ​​​ពាក្យ​​​បណ្តឹង​​​ដែល​​​ពួក​​​គេ​​​បាន​​​ស្វះ​​​ស្វែង​​​ដាក់​​​នៅ​​​តុលាការ​​​ជំទាស់​​​នឹង​​​អាជ្ញាធរ​​​ ហើយ​​​នឹង​​​ក្រុមហ៊ុន​​​ KDCInternational ពី​​​បទ​​​ចោទ​​​ការ​​​បំភិត​​​បំភ័យ​​​ ការ​ប្រើអំពើ​​​ហិង្សា និង​​​ការ​​​បាត់​​​បង់​​​ដី​​​ នៅ​​​តែ​​​មិន​​​ទាន់​​​ដោះ​​​ស្រាយ​​​នៅ​​​ឡើយ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ខ្ញុំ​​​អំពាវ​​​នាវ​​​ឲ្យ​ក្រុម​​​ហ៊ុន​​​ KDCInternational ផ្អាក​​​​​​​ការ​​​អភិវឌ្ឍ​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​ជា​​​បន្ទាន់​​​ រហូត​​​ដល់​​​ការ​​​ទាម​​​ទារ​​​ទាំង​​​អស់​​​ ដោយ​​​គ្រួសារ​​​នីមួយ​​​ៗ​​​ ត្រូវ​​​បាន​​​វាយ​​​តម្លៃ​​​ត្រឹម​​​ត្រូវ​​​ដោយ​​​ស្ថាប័ន​​​ឯករាជ្យ​​​តាម​​​វិធី​​​ត្រឹម​​​ត្រូវ​​​ និង​​​តម្លាភាព​​​"៕​​​មានិត​​​​​​​​​​​​​​​​​​

អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ការ​​​​​​សង្កេត​​​ការ​​​ណ៍ក្នុង​​​ការ​​​ប្រឡង​​​

កាល​​​ពី​​​ម្សិលមិញ អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​ (TI) នៅ​​​កម្ពុជា​​​បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​នឹង​​​មិន​​​បញ្ជូន​​​អ្នក​​​សង្កេត​​​ការ​​​ណ៍ទៅ​​​សង្កេត​​​ការណ៍​ការ​ប្រឡង​សញ្ញាបត្រ​​​​​​មធ្យម​​​សិក្សា​​​ទុតិយ​​​ភូមិ​​​នៅ​​​ថ្ងៃ​​​ទី​​​៤និង​​​ទី​​​៥ ខែ​​​សីហា​​​ខាង​​​មុខ​​​នេះ​​​ទេ​​​​​​​​​ បន្ទាប់​​​ពី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ (ACU)  និង​​​ក្រសួង​​​អប់​​​រំ​​​បាន​​​ឲ្យដឹង​​​ថា គេ​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​អ្នក​​​សង្កេ​​​ត​​​ការណ៍​​​បម្រុង​​​នៅ​​​សាល​​​ប្រឡង​​​ទេ​​​។ អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា គោល​​​ការណ៍​​​​​​ផ្ទៃ​​​ក្នុង​​​របស់​​​ខ្លួន​​​​​​តម្រូវ​​​ឲ្យ​​​អង្គការ​​​នេះ​​​បញ្ជូន​​​អ្នក​​​សង្កេ​​ត​​​​​​ការ​​​ណ៍​​​បម្រុង​​​ សម្រាប់​​​ករណី​​​ដែល​​​អ្នក​​​បាន​​​ចុះ​​​ឈ្មោះ​​​ហើយ​​​ មិន​​​អាច​​​ធ្វើ​​​ការ​​​នៅ​​​ថ្ងៃ​​​ប្រឡង​​​នោះ​​​បាន​​​។ យ៉ាង​​​នេះ​​​ក្តី​​​ ក្រុម​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ចាំបាច់​​​ត្រូវ​​​មាន​​​បញ្ជី​​​ឈ្មោះ​​​ជាក់​​​លាក់​​​ ចំពោះ​​​អ្នក​​​ដែល​​​នឹង​​​ធ្វើ​​​ការ​​​សង្កេត​​​ការណ៍​​​នៅ​​​ថ្ងៃ​​​នោះ​​​។ អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​​​​មក​​​ហើយ​​​ ដែល​​​ការ​​​ប្រឡង​​​សញ្ញា​​​បត្រ​​​ទុតិយ​​​ភូមិ​​​ពោ​​​រ​​​ពេញ​​​ដោយ​​​អំពើ​​​ពុក​​​រលួយ​​​ ហើយ​​​​​​មាន​​​ការ​​អះ​​​អាង​​​ថា សិស្ស​​​បាន​​​បង់​​​លុយ​​​ឲ្យ​​​គ្រូ​​​ ឬ​​​អនុរក្ស​​​ដល់​​​ទៅ​​​ប្រាំ​​​ដុល្លារ​​ដើម្បី​​​បាន​​​សន្លឹក​​​ចម្លើយ​​​វិញ្ញាសា​​​​​​​​​​​​​​​​​​​​​។ ក្នុង​​​កិច្ច​​​​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ការ​​​ប្រឡង​​​នេះ​​​ស្អាត​​​ស្អំ​​​ សម្រាប់​​​​ការ​​​​​​ចូល​​​រៀន​​​នៅ​​​តាម​​​សាកល​​​វិទ្យាល័យ​​​រដ្ឋ​​​នោះ​​​ ក្រសួង​​​អប់​​​រំ​​​​​​បាន​​​​​​រៀប​​​ចំ​​​ថវិកា​​​បន្ថែម​​ ដើម្បី​​​បើកទូទាត់​​​​ឲ្យ​​​អនុរក្ស​​​និង​​​បានដក​​​​អ្នក​​​សង្កេត​​​ការណ៍​​​​ពី​​​ខាង​​​ក្រៅ។ អង្គ​​​ភាព​​​ ACU ថែម​​​ទាំង​​​បាន​​​លើក​​​ឡើង​​​​​​​​​នៅ​​​ដើម​​​ឆ្នាំ​​​នេះ​​​ថា ​​​ទា​​ំង​​​សិស្ស​​​និង​​​គ្រូ​​​បង្រៀន​​​ ដែល​​​ត្រូវ​​​គេ​​​រក​​​ឃើញ​​​ថា ប្រព្រឹត្ត​​មិន​​​ត្រឹម​​​ត្រូវ​​​ អាច​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​។ ក្នុង​​​សេច​​​ក្តី​​​ប្រកាស​​​មួយ​​​ អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា គោល​​​ការ​​​ណ៍​​​របស់​​​​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ការ​​​ដាក់​​​អ្នក​​​សង្កេត​​ការណ៍​​​​ម្នាក់​​​ក្នុង​​​មួយ​​​បន្ទប់​​​ នឹង​​​រារាំង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​​​​មិន​​​ឲ្យ​​​អនុវត្ត​​​វិធីសាស្ត្រ​​​សង្កេ​​ត​​​ការណ៍​​​​​​​ដែល​​​ផ្អែក​​​លើ​​​គំរូ​​​វិទ្យាសាស្ត្រ​​​របស់​​​ខ្លួន​​​ ដែល​​​នឹង​​​ដាក់​​​អ្នក​​​សង្កេត​​​ការណ៍​​​​​​​នៅ​​​តាម​​​សាល​​​ប្រឡង​​​ដែល​​​ជ្រើស​​​រើស​​​ដោយ​​​ចៃដន្យ​​​។ សេចក្តី​​​ប្រកាស​​​​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា "អ​​​វត្ត​​​មាន​​​​​​នៃ​​​អ្នក​​​សង្កេត​​​ការណ៍​​​​ណា​​​មួយ​​​នឹង​​​ប៉ះ​​​ពាល់​​​ជា​​​ខ្លាំង​​​ដល់​​​លទ្ធផល​​​នៃ​​​របាយការណ៍​​​ និ​​​ង​​​មិន​​​មាន​​​លក្ខណៈ​​​សម្បត្តិ​​​ត្រឹម​​​ត្រូវទេ​ ដូច្នេះ​​​ហើយ​​​អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​​​​នៅ​​​កម្ពុជា​​​ចាំបាច់​​​ត្រូ​​​វ​​​មាន​​​អ្នក​​​សង្កេត​​​ការណ៍​​​បម្រុង​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ​​​អង្គការ​​​នេះ​​​​​​មិន​​​ត្រូ​​​វ​​​បាន​​​គេ​​​អនុញ្ញាតឲ្យ​​​​​​​មាន​​​អ្នក​​​សង្កេត​​​ការណ៍​​​បម្រុង​​​ឡើយ​​​"។ ​​​លោក រស់​​​ សាលីន ប្រធាន​​​ខុទ្ទកាល័យ​​​​​​ក្រសួង​​​អប់រំ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​នឹង​​​មិន​​​​​​បារម្ភ​​​ទេ​​​​​​​ដែល​​​ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​​អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​​​​នឹង​​​មិន​​​ចូល​​​រួម​​​ក្នុង​​​ដំណើរ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ការ​​​ប្រឡង​​​នេះ​​​ ពី​​​ព្រោះ​​​សាធារណជន​​​មាន​​​ជំនឿ​​​លើ​​​អ្នក​​​សង្កេត​​​ការណ៍​​​​ផ្សេង​​​ទៀត​​​ដូច​​​ជា ក្រុម​​​មន្ត្រី​​​ ACU ជា​ដើម​ ដែល​​​នឹង​​​​​​ធ្វើ​​​ការ​​​សង្កេត​​​ការណ៍​​​​ការ​​​ប្រឡង​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា " ចូល​​​រួម​​​ ឬ​​​មិន​​​ចូល​​​រួម​​​ នឹង​​​មិន​​​ប៉ះ​​​ពាល់​​​ដល់​​​ការ​​​ប្រឡង​​​នេះ​​​ទេ​​​ ពីព្រោះ​​​នៅ​​​ពេល​​​នេះ​​​ ​​​​​​​​​​​​​​​​​​ ខ្លាច​​​ញញើត​​​នឹង​​​ការ​​​ចាប់​​​​​​ខ្លួន​​​ទៅ​​​ហើយ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពេល​​​ណា​​​ ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​​​​​ចាប់​​​បាន​​​គ្រ​​​ូ​​​បង្រៀន​​​ ពេល​​​នោះ​​​គេ​​​នឹង​​​ផ្តល់​​​ព័ត៌​​​មាន​​​ឲ្យ​​​ ACU” ។ លោក​​​បាន​​​បន្ថែម​​​ថា មិន​​​មែ​​​ន​​ក្រសួង​​​អប់​​​រំ​​​ទេ គឺ​​​ ACU​​​ ទៅ​​​វិញ​​​ទេ​​​ដែល​​​ជា​​​អ្នក​​ទទួល​​​ភារៈ​​​ក្នុង​​​ការ​​​មើល​​​ខុស​​ត្រូវ​​​ការ​​​ប្រឡង​​​នេះ​​​៕មានិត(រាយការណ៍​​​បន្ថែម​​​ដោយ ផាន់ អាណា)​​​​​​​​​  

មាន​ការ​ព្រួយ​បារម្ភអំពីកុមារ​ ពេល​ជន​ចំណាក​ស្រុក​ត្រឡប់​ទៅ​ប្រទេស​ថៃវិញ​

បន្ទាប់ពី​ការ​ចាក​ចេញ​ដ៏​គំហុក​​នៃ​ពលករ​ចំណាក​ស្រុក​ខ្មែរ​ពី​ប្រទេស​ថៃ​កាលពីខែមុន អង្គការ​ទស្សនៈ​ពិភព​លោក​ (World Vision) បាន​ឲ្យ​ដឹង​ថា ចំនួន​កុមារ​ដ៏ច្រើន​បាន​វង្វេង​ និង​បាន​បែក​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅ​ព្រំដែន​។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាលពី​ម្សិលមិញ អង្គការ​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជា​ថ្មី​ម្ដង​ទៀត កុមារ​ជាច្រើន​បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ជាមួយ​គ្រួសារ​របស់​ខ្លួន​ ដោយ​ធ្វើ​ឲ្យ​ពួកគេងាយ​រង​គ្រោះ​ និងគ្មាន​ឯកសារ​។ លោក ចាសុន អុីវ៉ាន នាយក​អង្គការ​ទស្សនៈ​ពិភព​លោក​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា "បុគ្គលិក​របស់​យើង​ដែល​ធ្វើ​ការ​នៅ​បណ្ដោយ​ព្រំដែន​ បាន​រាយការណ៍​អំពី​ជន​ចំណាក​ស្រុក​ជា​ច្រើន​ក្រុម​ដែល​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ ដោយ​មិន​រង់​ចាំ​ការ​ធ្វើ​ឯកសារ​ស្រប​ច្បាប់​ ព្រោះ​​គិត​ថា ដំណើរ​ការ​ធ្វើ​ឯកសារ​នឹង​ប្រើ​ពេល​យូរ​"។ លោក អុីវ៉ាន បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា "ក៏ប៉ុន្តែ​​កង្វល់​ជា​ចម្បង​របស់​យើង​...

អ្នក​ឃ្លាំ​មើល​រោង​ចក្រ​និយាយថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​មិន​គោរព​ច្បាប់

ចំនួន​​​កូដកម្ម​​​នៅ​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​បាន​​​កើន​​​ឡើង​​​បី​​​ដង​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០១១​​​ ហើយ​​​ក្នុង​​​ចំណោម​​​កូដ​​​កម្ម​​​ទាំង​​​១០៨​​​លើក​​​ ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​តាម​​​រោង​​​ចក្រ​​​ដែល​​​ត្រូវ​​​បាន​​​ឃ្លាំ​​​មើល​​​ដោយ​​​កម្មវិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​នេះ​​​ សុទ្ធ​​​តែ​​​បំពាន​​​ច្បាប់​​​ការ​​​ងារ​ទាំង​អស់​​​។ ប៉ុន្តែ គណៈ​​​គ្រប់​​​គ្រង​រោង​ចក្រ​​​ក៏​​​ដើរ​​​តួ​​​នាទី​​​សំខាន់​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​ទំនាក់​​​ទំនង​​​មិន​​​ល្អ​​​នៅ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​នេះ​​​ដែរ​​​ នេះ​​​បើ​​​យោង​​​តាម​​​របាយការណ៍​​​សំ​​​យោគ​​​លើក​​​ទី​​​៣១​​​របស់​​​កម្មវិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​ស្តី​​​ពី​​​កម្ពុជា​​​ ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ។ របាយការណ៍​​​នេះ​​​បាន​​​រក​​​ឃើញ​​​ថា ចន្លោះ​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​ឧសភា​​​ ឆ្នាំ​​​២០១៣​​​ ដល់​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​​​​មេសា ឆ្នាំ​​​នេះ​​​​​​​​​ គណៈ​​​គ្រប់​​​គ្រង​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរសម្លៀក​បំពាក់​​​ចំនួន​​​៣៦២​​​ និង​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ចំនួ​​​ន​​​ប្រាំ​​​បួន​​​ដែល​​​ខ្លួន​​​ឃ្លាំ​​​មើល​​​ កែលម្អ​បាន​​តិច​​​តួច​​​ចំពោះ​ការ​​​ការ​​​ពារ​​​សិទ្ធិកម្មករ​​​។ លោក​​​ស្រី​​​ ជិល ថាក់​​​ឃើ ទី​​​ប្រឹក​​​្សា​​​ជាន់​​​ខ្ពស់​​​ផ្នែក​​​បច្ចេក​​​ទេស​​​នៅ​​​កម្ម​វិធី​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយការណ៍​​​នេះ​​​ថា " របាយការណ៍​​​នេះ​​​បង្ហាញ​​​ពី​​​ឆ្នាំ​​​ល្អ​​​ និង​​​​​​ឆ្នាំ​​​អាក្រក់​​​សម្រាប់​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ គឺ​​​ឆ្នាំ​​​ដែល​​​មាន​​​កំណើន​​​ខ្ពស់​​​ ​​​ឆ្នាំ​​​ដែល​​​ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​មហា​​​កូដ​​​កម្ម​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល និង​​​ឆ្នាំ​ដែល​មាន​ការ​​​កែ​​​លម្អ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​​​​មួយ​​​ច​​​ំនួន​​​តូច​​​ចំពោះ​​​លក្ខខណ្ឌ​​​ការងារ​​​"។ កាល​​​ពី​​​ខែ​​​វិច្ឆិកា និង​​​ខែ​​​មករា​​​​​​​​​ មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូវ​​​បាន​​​សម្លាប់​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​របស់​​​កម្មករ​​​រោង​ចក្រ​កាត់​​​ដេរ​​ដើម្បី​ទាម​ទារ​​​​​​លក្ខ​​​ខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ​​​និង​​​ទាម​ទារ​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​។ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ការ​​​រលំបាក់​​​ពិដាន​​​មួយ​​​ផ្នែក​​​នៅ​​​រោង​​​ចក្រ​​​វីង​​​ស្តារ​​​ ក្នុង​​​ខេត្ត​​​កំពង់​ស្ពឺ​​​ក៏​​​បណ្តាល​​​ឲ្យ​​​កម្មករ​​​ស្លាប់​​​ពីរ​​​នាក់​​​ផង​​​ដែរ​​​។ ទោះ​​ជា​​​យ៉ាង​​​ណា លោកស្រី ថាក់​​​ឃើ បាន​​​បន្ថែម​​​ថា មានការ​​​ផ្លាស់​​​ប្តូរ​​​មួយ​​​ច​​​ំនួន​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ក្រោយ​​​ពី​​​មានការ​​​ចេញ​​​ផ្សាយ​​​របាយការណ៍​​​តម្លា​​​ភាព​​​លើក​​​ដំបូង​​​របស់​​​កម្ម​​​វិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​កាល​​​ពី​​​ខែ​​​មីនា ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៥​​​មក​​​។ របាយការណ៍ ដែល​​​បញ្ចេញ​​​ឈ្មោះ​​​រោង​​​ចក្រ​​​ដែល​​​មិន​​​គោរព​​​ច្បាប់​​​ជា​​​សាធារណៈ​​​នេះ​​​បាន​​​រក​​​ឃើញ​​​ថា រោង​​​ចក្រ​​​ចំនួន​​​១០​​​ក្នុង​​​ចំណោម​​​រោង​​​ចក្រ​​​ចំនួន​​​៦១​​​ដែល​​​ត្រូ​​​វ​​​បាន​​​ឃ្លាំ​​​មើល​​​​​​មាន​​​ការ​​​គោរព​​​ច្បាប់​​​តិច​​​តួច​​​ណាស់។ របាយការណ៍​​​សំយោគ​​​នេះ​​​បង្ហាញ​​​ពី​​​ការ​​​កើន​​​ឡើង​​​ចំនួន​​​រោង​​​ចក្រ​​​ដែល​​​មានការ​ធ្វើ​​​កូដ​​​កម្ម​​​ គឺ​​​មាន​​​ចំនួន​​​២៤​​​ភាគ​​​រយ​​​ ​​​កើ​​​ន​​​ឡើង​​​ពី​​​១៩​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន។ មាន​​​ការ​​​កែ​​​លម្អ​​​មិន​​​ច្រើន​​​ទេ​​​ចំពោះ​ម៉ោង​ធ្វើ​​​ការ​ថែម​​​​​​ម៉ោង ខណៈដែល​​​រោង​​​ចក្រ​​​ជាង​​​២០​​​ភាគ​​​រយ​​​ទៀត​​​នៅ​​​តែ​​​បិទ​​​ច្រក​​​ចេញ​គ្រា​​​អាសន្ន។ កម្ម​​​វិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា​​​បាន​​​លើ​​​ក​​​ឡើង​​​ថា មាន​​​កង្វល់​​​​បី​យ៉ាង​សំខាន់ៗ​ចំពោះ​ការ​​​គោរព​​​សិទ្ធិ​​​កម្មករ​​ ការ​​​កើន​​​ឡើង​​ករណី​​​ពល​​​កម្ម​​​កុមារ​​​ ការ​​​កើន​​​ឡើង​​​ចំនួន​​​រោង​​​ចក្រ​​​ដែល​​​រើស​​​អើង​​​ចំពោះ​​​កម្មករ​​​ដោយ​ផ្តល់​​​កិច្ច​​​សន្យា​​​ការងារ​​​រយៈ​​​ពេល​​​ខ្លី​​​ និ​​​ង​​​ការ​​​កើន​​​ឡើង​​​ចំនួន​​​កូដ​​​កម្ម​​​ដែ​​​ល​​​មិន​​​អនុវត្ត​​​តាម​​​ច្បាប់​​​។ លោក កែន លូ អគ្គលេខាធិការ​​​សមា​​​គម​​​រោ​​​ង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា បាន​​​អបអរសាទរ​​​ចំពោះ​​​ការ​​​រក​​​ឃើញ​​​របស់​​​កម្មវិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើ​​រ​​​នៅ​​​កម្ពុជា អំពី​​​កូដ​​​កម្ម​​​ខុស​​​ច្បាប់​​​។ លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  " យើង​​​បាន​​​ស្នើ​​​សុ​​ំ​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុវត្ត​​​​​​ច្បាប់​​​ និ​​​ង​​​បទ​​​ប្ប​​​ញ្ញត្តិ​​​​​​ពាក់​​​ព័ន្ធ​​​​​​កូ​​​ដ​​​កម្ម ជា​​​ពិសេស​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តម្រូវ​​​ឲ្យ​​​មាន​កូដ​​​កម្ម​​​ស្រប​​​តាម​​​ច្បាប់​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមា​​​គម​​​​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​​​បង្ហាញ​​​ពី​​​កា​​​យ​​​វិកា​​​រល្អ​​​ប្រសើ​​​រ​​​​មួយ​ចំនួន​រួច​​​ហើយ​​​ ដូច​​​ជា​​​ការ​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​អនុស្ស​​​រណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ជា​​​មួយ​​​សហជីព​​​ដើម្បី​​​ឲ្យ​​​ភាគ​​​ី​​​ទាំង​​​ពីរ​​​គោរ​​​ព​ច្បាប់​​​ការ​​​ងារ និ​​​ង​​​ដំណើរ​​​ការ​​​ត្រឹម​​​ត្រូវ​​​​​​របស់​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល៕ គឹម​​​ហឿន​​​​​​  

កម្ពុជា​ច្រាន​ចោល​អនុសាសន៍​​ស្តី​ពី​ការ​អប់រំ និង​សេរីភាព​សារព័ត៌មាន

កាល​​​ពីម្សិលមិញ ប្រទេសកម្ពុជា​​​បាន​​​ច្រាន​​​ចោល​​​អនុសាសន៍​​​ចំនួន​​​បួន​​​សម្រាប់​​​កែ​​​លម្អ​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​របស់​​​ខ្លួន​​​ ដែល​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​យក​​​ពី​​​ដំបូង​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​អំឡុង​​​ពេល​​​ត្រួត​​​ពិនិត្យ​​​ជា​​​ទៀង​ទាត់​​​ជាសាកល​​​លើក​​​ទី​​​២​​​នៅ​​​ឯក្រុម​​​ប្រឹក្សាសិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ក្នុង​​​ទីក្រុង​​​ហ្សឺណែវ។ កម្ពុជា​​​ក៏​​​ "បាន​​​កត់​​​សម្គាល់" ​​​អនុសាសន៍​​​ចំនួន​​​៣៨​​​ចំណុច​​​ផង​​​ដែរ​​​ ដែល​​​មាន​​​ន័យ​​​ថា ខ្លួ​​​ន​​​មិន​​​ទាន់​​​មាន​​​ការ​​​ប្តេជ្ញា​​​ចំពោះ​​​ការ​​​អនុវត្ត​​​អនុសាសន៍​​​ទាំង​​​នេះទេ ដោយ​​​មាន​អនុសាសន៍​​​មួយ​​​ចំនួន​​​ទាក់​​​ទង​​នឹង​​សេរីភាព​នៃ​ការ​​​បញ្ចេញ​​​មតិ និង​​​ការ​​​ជួប​​​ជុំ​​​ ព្រម​​​ទាំង​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​​​អាសន្ន​​​ហួស​​​កាល​​​កំណត់​​​។ អនុសាសន៍​​​ដែល​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​ទាំ​​ង​​​បួន​​​នេះ​​​ទាក់ទង​​​ទៅ​​​នឹង​​​ការ​​​ការ​​​ពារ​​​សេរីភាព​​​សារ​​​ព័ត៌​​​មាន​​​ដោយ​​ការ​មិន​ទទួល​ស្គាល់​មាត្រាស្តី​ពី​បទបរិហារកេរ្តិ៍​​​នៅ​​​ក្នុង​​​ក្រម​​​ព្រហ្មទណ្ឌ និង​​​មាត្រា​​​មួយ​​​នៅ​​​ក្នុង​​​ច្បាប់​​​សារព័ត៌មាន​ស្តី​​​ពីការ​​​ផ្សព្វផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​ ការ​​​ធានា​​​សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​អប់រំ​​​សម្រាប់​​​កុមារ​​​ទាំង​​​អស់​​​នៅ​​​កម្ពុជា ព្រម​​​ទាំង​​​កុមារ​​​ដែល​​​មាន​​​ដើម​​​កំណើត​​​ជា​​​​វៀតណាម ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​ការ​​​រើស​​​អើង​​​ចំពោះ​​​កុមារ​​​ចេញ​​​ពី​​​ក្រុម​​​មនុស្ស​​​ដែល​​​ងាយ​​​រង​​​គ្រោះ​​​ និង​​មិន​សំខាន់ ព្រម​ទាំង​​​ការ​​​ដោះ​​​ស្រាយ​​​អត្រា​​​បោះ​​​បង់​​​ការ​​​សិក្សា​​​ឲ្យបាន​​​ច្រើន​​​ថែ​​​ម​​​ទៀត​​​។ កាលពីខែ​​​មករា​​​ គណៈ​​​ប្រតិភូ​​​៧៦​​​រូប​​​​​​បាន​​​ផ្តល់​​​អនុសាសន៍​​​២០៥​​​ចំណុច​​ដល់​​​ប្រទេស​​​កម្ពុជា​​​ ហើយ​ក្នុង​ចំណោម​​​អនុសាសន៍​​​ទាំង​​​នោះ​​​កម្ពុជា​​​បាន​​​ទទួល​​​យក​​​ដំបូង​​ចំនួន​​១៧១​​​ចំណុច។ ទោះ​​​ជា​​​យ៉ាង​​​ណា កាល​​​ពីម្សិលមិញ លោក​​​ ណី សំអុល ឯក​​​អគ​​​​​​​​​​​​​​​​​​​​​​​​្គរាជ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​អនុសាសន៍​ទាំង​នេះ​​​បាន​​​ផ្លាស់​​​ប្តូរ​ហើយ​​​បន្ទាប់​​​ពី​​​មាន​​ការ​​ពិចារណា​បន្ថែម​​​ទៀត។ លោក ណី សំអុល បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុមប្រឹក្សា​​នេះ​​​ថា " បន្ទាប់​​​ពី​មានការ​រៀបចំ​​​កិច្ច​​​ប្រជុំ​​​ជាច្រើន​​​លើក​​​ជាមួយ​​​អ្នក​​​ជាប់ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​ដើម្បី​​​ពិចារណា​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​លើ​​​​​​អនុសាសន៍​​​ទាំង​នេះ រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​សម្រេច​​​ទទួល​​​យក​​​​​​អនុសាសន៍​​​ចំនួន​​​១៦៣​​​ក្នុង​​ចំណោម​​​អនុសាសន៍​​​ចំនួន​​​២០៥​​​ចំណុច គឺស្មើ​​​នឹង​​​​​​៧៩,៥​​​ភាគ​​​រយ​​​។ ទោះ​​​ជា​ លោក សំ​​​អុល មិន​​​បាន​​​បញ្ជាក់​​​លម្អិត​​​អំពី​​​មូល​​​ហេតុ​​​មិន​​​ទទួល​​​យក​​អនុ​​​សាសន៍​​​ទាំង​​​នេះ​​​ក៏​ដោយ ក៏​ឯកសារ​​​មួយ​​ដែល​​​ការិយាល័យ​​​របស់​​​លោក​​​ផ្ញើ​​​ជូន​​​ក្រុមប្រឹក្សា​​​នេះ​​​ និង​​​ដែល​​​គេ​​​ទទួល​​​បាន​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ ពន្យល់​ប្រាប់​ពី​មូល​ហេតុ​​ថា ការ​សម្រេច​មិន​ទទួល​យក​អនុសាសន៍​ទាំង​នេះ ពីព្រោះ " អនុសាសន៍​​​ទាំង​​​នេះ​​​ផ្ទុយ​​​ពី​​​រដ្ឋ​​​ធម្មនុញ្ញនិ​​​ង​​​ច្បាប់​​​នៃ​​​ព្រះ​​​រាជា​​​ណា​​​ចក្រ​​​កម្ពុជា"។ លោក​​​ នីកូឡាស អាហ្គូស្ទី​​​នី  ប្រតិភូ​​​សហព័ន្ធ​​​សិទ្ធិ​​​មនុស្ស​​​អន្តរ​​​ជាតិ​​​ប្រចាំ​​​អង្គការ​​​​​​​​​​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​បាន​​​សរសេរ​​​តាម​​​អីុម៉េល​​​ថា នេះ​​​គឺ​​​ជា​​​លើក​​​ទី​​​១​​​ហើយ​​​ដែល​​​ប្រទេស​​​មួយ​​​​​​មិន​​​បាន​​​ទទួល​​​យក​​​អនុសាសន៍​​​ ដែល​​​ត្រូវ​​​បាន​​​លើក​​​​​​ឡើង​​​អំឡុង​​​ពេល​​​ត្រួត​​​ពិនិត្យ​​​ប្រទេស​នោះ។ លោក អាហ្គូស្ទីនី បាន​​​លើក​​​ឡើង​​​ថា " នៅ​​​ពេល​​​ត្រួត​​​ពិនិត្យ​​​ជា​​​សាកល​​​លើក​​​ដំបូង​​​របស់​​​ខ្លួន​​​  ប្រទេស​​​កម្ពុជា​​​បាន​​​ទទួល​​​យក​​​គ្រប់​​​អនុសាសន៍​​​ទាំ​​​ង​​​អស់​​​ដែល​​ត្រូវ​​​​បាន​​​លើក​​​ឡើង​​ ហើយ​ការអនុវត្ត​អនុសាសន៍​​​ស្ទើរ​​​តែ​​​មិន​​​មាន​​​។ ចំពោះ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ជា​​​ទៀង​​​ទាត់​​​ជា​​​សាកល​លើក​ទី​២​នេះ​​​ វា​​​ហាក់​​​ដូច​​​ជា​​​មិន​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​យុទ្ធ​​​សាស្ត្រ​​​​​ទាល់​​​តែ​​​សោះ​​​។តាម​ពិត ​​​រដ្ឋាភិបាល​​​​​កម្ពុជា​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​មិន​គោរព​បទដ្ឋាន​​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ​​​"។ “ការ​​​ទទួល​​​យក​​​អនុសាសន៍​​​ទាំង​​​នេះ​​​ គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឆន្ទៈនយោបាយ​​​ទាំ​​​ង​​​អស់។ នៅ​​​ថ្ងៃ​​​នេះ​​​រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​ផ្ញើ​​​សារ​​​មួ​​​យ​​​យ៉ាង​​​ច្បាស់​​​ថា ខ្លួន​​​មិន​​​មាន​​​បំណង​​​គោរព​​​សិទ្ធិ​​​ជា​​​មូល​​​ដ្ឋាន​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្លួន​​​ទេ​​​"៕ គឹម​​​ហឿន​​​​​​​​​​​​​​​​​​​​​  

ការ​ធ្វើ​ទារុណ​កម្ម និង​ការ​វាយ​ដំ​នៅ​តែ​កើត​មាន​នៅ​តាម​ប៉ុស្តិ៍​នគរ​បាល​ និង​ពន្ធនាគារ

យោង​តាម​អង្គការ​សិទ្ធិមនុស្សលីកាដូបាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ចេញ​កាល​ពី​ម្សិល​មិញថា អ្នក​ជាប់​ឃុំ​និង​អ្នក​ទោស​នៅ​តែ​រង​ការ​ឆក់ខ្សែភ្លើង ការ​វាយដំរហូត​ដល់សន្លប់ ព្រមទាំង​ការ​យក​ថង់ប្លាស្ទិកគ្របមុខ​​ខ្ទប់ដង្ហើម​ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថ្មីៗ​ចំនួន​៤៩​ករណី​អំពី​ការ​ធ្វើទារុណកម្ម​ ឬ​​ការ​រំលោភ​បំពាន​ពីសំណាក់អាជ្ញាធរ​នៅឆ្នាំនេះ ហើយ​ថា​រដ្ឋាភិបាល​មិន​បានធ្វើ​ការ​​ប្រឹងប្រែង​ឲ្យ​បាន​គ្រប់គ្រាន់ដើម្បី​បញ្ឈប់និន្នាការ​នេះទេ។ របាយការណ៍នេះ​លើកឡើង​ថា "តែ​នៅ​ក្នុង​រយៈពេល​បួនខែដំបូង​នៃឆ្នាំ​២០១៤មួយ អង្គការ​លីកាដូបាន​ទទួលការ​ចោទប្រកាន់​៤៩ករណី​អំពី​ការ​ធ្វើទារុណកម្ម ឬការ​ប្រព្រឹត្ត​មិន​គប្បី​អំឡុងពេល​ចាប់ខ្លួន​ឬ​​នៅកន្លែង​ឃុំខ្លួន​របស់នគរបាល"។ របាយការ​ណ៍នេះលើកឡើងទៀតថា​ "នៅឆ្នាំ២០១៤ អ្នក​ជាប់​ឃុំ​ត្រូវ​បាន​ទះ ធាក់​ឆ្អឹង​ជំនីរ និង​ដើមទ្រូង ព្រម​ទាំង​ត្រូវ​បាន​វាយចំក្បាលនិង​ដងខ្លួន​​ជា​មួយ​ដំបង​ឈើ​និង​ដំបង​ឆក់។មន្ត្រីនគរបាល​បាន​ជាន់ដៃអ្នក​ជាប់ឃុំ និង​នៅក្នុង​ករណីមួយ​ពួកគេបាន​យក​ថង់ប្លាស្ទិក​គ្របក្បាល​បុរសម្នាក់​នៅពេល​គាត់​កំពុង​ដេក​លើ​កម្រាលឥដ្ឋ យក​ជើង​ជាន់​លើ​ដង​ខ្លួនគាត់​ ហើយ​បាន​ធាក់គាត់​ចំឆ្អឹង​ជំនីរ​ជាច្រើនជើង"។ អង្គការ​នេះ​ប្រមូល​បាន​ព័ត៌មាន​លម្អិត​ជាង​៥០០​ពី​មនុស្ស​ដែល​ធ្លាប់បាន​ជួប​ប្រទះ​ ឬ​បាន​ឃើញការ​ធ្វើទារុណកម្ម​ពី​សំណាក់​មន្ត្រី​នៅ​ប៉ុស្តិ៍​នគរបាល​ និង​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស​ចាប់តាំង​ពី​ឆ្នាំ​២០០៨មក ដោយ​មាន​ប្រហែល​៩០ភាគរយ​បាន​កើត​ឡើង​នៅ​កន្លែង​ឃុំខ្លួន​របស់នគរបាល​។ នៅក្នុង​របាយការណ៍របស់ខ្លួន​ ដែលចេញស្របពេល​​នឹង​ទិវាអន្តរជាតិ​ប្រឆាំង​កា​រធ្វើ​ទារុណកម្ម​នៅថ្ងៃនេះ អង្គការ​លីកាដូលើកឡើងថា ថ្វីបើ​ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញាលុប​បំបាត់​ការ​ធ្វើទារុណកម្មក៏ដោយ...