Monday, September 16, 2019
Home Authors Posts by Lauren Crothers

Lauren Crothers

318 POSTS 0 COMMENTS
Associate editor

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​គាំទ្រ​​​ការ​​​បោះ​​​ឆ្នោត​​​ពី​​​រភាគ​​​បី​​​ជ្រើ​​​ស​​​តាំង​​​សមាស​​​ភាព គ.ជ.ប.

សម្ព័ន្ធ​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត (ERA) ដែល​​​ជា​​​ក្រុមអ្នក​​​អង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល ​​​បាន​​​គាំទ្រ​​​ការ​​​ទាម​​​ទារ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិឲ្យ​​​បោះ​​​ឆ្នោត​​​ដោយ​​​សំឡេង​​​​​​ពីរ​​​ភាគ​​​បី​​​សម្រាប់​​​ការ​​​ជ្រើស​​​រើស​​​សមាជិកគណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះឆ្នោត​​​ (​​​ គ.ជ.ប.) នៅ​​​ឯ​​​សិក្ខាសាលា​​​មួយ​​​ធ្វើ​​​ឡើង​​​នៅ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ ។ ដំណើរ​​​ការ​​​ជ្រើស​​​រើស​​​សមាជិក​​​ គ.ជ.ប. ​​​បាន​​​ស្ថិត​​​នៅ​​​ចំណុច​​​ស្នូល​​​នៃ​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​រវាង​​​គណបក្ស​​​សង្គ្រោះ​​ជាតិ​​​ និង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ដោយ​​​គណបក្ស​​​ប្រឆាំង​​​ទាម​​​ទារ​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ជ្រើ​​​ស​​​រើស​​​សមាជិក​​​គណៈកម្មាធិការ​​​ដោយ​​​សំឡេង​​​គាំទ្រ​​​ពីរ​​​ភាគ​​​បី​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​។ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទូច​​​​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​សមាជិក​​​ គ.ជ.ប.  ដោយ​​​សំឡេង​​​៥០ភាគ​​​រយ​​​បូក​​​មួយ​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​​​​មាន​​​ឱកាស​​​ជ្រើស​​​រើស​​​សមាស​​​ភាព​​​ គ.ជ.ប. តែ​​​ម្នាក់​​​ឯង​​​។ ការ​​​បន្ត​​​ធ្វើ​​​ពហិការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ចូល​​​រដ្ឋ​​​សភា​​​ដែល​​​ខ្លួន​​​មាន​​​​​​៥៥​​​អាសនៈ​​​ក្នុង​​​ចំណោម​​​​​​អាសនៈ​​​ទាំង​​​១២៣​​​ នៅក្នុង​​​រដ្ឋ​​​សភា​​​នោះ​​​ ពេល​​​នេះ​​​​​​បាន​​​ឈាន​​ចូល​​​ដល់​​​ខែ​​​ទី​​​៩​​​ហើយ។ ERAបាន​​​ស្នើ​​​ឲ្យ​​​រដ្ឋ​​​សភា​​​អនុម័ត​​​​​​ជ្រើស​​​រើស​​​សមាជិក​​​ គ.ជ.ប. ដោយ​​​សំឡេង​​​គាំទ្រ​​​ពីរ​​​ភាគ​​​បី​​​ផ្អែក​​​តាម​​​​​​អនុសាសន៍​​​របស់​​​ "គណៈ​​​កម្មាធិការ​​​ជ្រើស​​​តាំង​​​" មួយ​​​ដែល​​​មាន​​​ចំនួន​​​សមាជិក​​​ស្មើ​​​គ្នា​​​មក​​​ពី​​​គណបក្ស​​​នយោបាយ​​​ទាំង​​​ពីរ​​​ និង​​​តំណាង​​​តែ​​​មួយ​​​រូប​​​របស់​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហ​​​មុនី ។ ERA ក៏​​​បាន​​​ផ្តល់​​​អនុសាសន៍​​​ដែរ​​​ថា គ.ជ.ប. ត្រូវ​​​ទទួល​​​បានការ​​​​​​ការ​​​ពារ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​ជាការ​​​ទាម​​​ទារ​​​មួយ​​​ទៀត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក សុរិយា ស៊ូបេឌី ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​បំពេញ​​​បេសកកម្ម​​​​​​នៅ​​​កម្ពុជា ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​សិក្ខាសាលា​​​នេះ​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា លោក​​​គាំទ្រ​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ការ​​​ការ​​​ពារ​​​ដោយ​​​រដ្ឋ​​​ធម្មនុញ្ញ​​​។ លោក​​​ សុរិយា ស៊ូបេឌី បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​អង្គ​​​សិក្ខាសាលា​​​នេះ​​​ថា "គួរ​​​តែ​​​កែ​​​ប្រែ គ.ជ.ប. ទៅ​​​ជា​​​គណៈកម្មការ​​​មួ​​​យ​​​ដែល​​​មាន​​​ឋានៈ​​​ស្រប​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ និង​​​មាន​​​មូល​​​និ​​​ធិ​​​ឯករាជ្យ។ គ.ជ.ប. មិន​​​ត្រូ​​​វ​​​ពឹង​​​ផ្អែក​​​លើ​​​ស្ថាប័ន​​​នីតិ​​​ប្រតិបត្តិ​​​​​​ទេ​​​។ ប្រសិន​​​បើ​​​អ្នក​​​ពឹង​​ផ្អែកលើ​​​​​​នរណា​​​ម្នាក់​​​រឿង​​​ប្រាក់​​​ ពេល​​​នោះ​​​ភាព​​​ឯករាជ​​​្យរបស់​​​អ្នក​​​នឹង​​​លែង​​​មាន​​​ហើយ​​​"។ ក្រោយ​​​ពី​​​របាយការណ៍​​​របស់​​​ខ្លួន​​​ស្តី​​​ពីការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពីខែ​​​កក្កដា​​​ ដែល​​​បាន​​​បង្ហាញ​​​ថា ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​ឆ្នោត និង​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ទទួល​​​ផលនោះ​​​​​​ ERA​​​ បាន​​​រង​​​ការ​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​ទី​​​ស្តីការ​​​​​គណៈ​​​រដ្ឋ​​​មន្ត្រី ចំពោះ​​​ការ​​​រួប​​​​​​រួម​​​គ្នា​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដើម្បី​​ធ្វើ​​​ឲ្យ​​​សាធារណជន​​​បាត់​​​បង់​​​ទំនុក​​​ចិត្ត​​​លើ​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​​​​​​​​​​​​​​​​។ លោក​​​ គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​នៃគណៈកម្មាធិការ​​​ដើម្បីការ​​​បោះឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា (ខុម​​​ហ្វ្រែល​​​) ដែល​​​​​​ជា​​​ផ្នែក​​​មួយ​​​​​​របស់​​​ ERA បាន​​​មាន​​​ប្រសាសន៍​​​ថា អនុសាសន៍​​​ចុង​​​ក្រោយ​​​របស់​​​ ERA មិន​​​ត្រឹម​​​តែ​​​គាំទ្រ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ វា​​​ក៏​​​គាំទ្រ​​​អនុសាសន៍​​​បោះ​​​ឆ្នោត​​​លើក​​​ឡើង​​​ដោយ​​​​​អ្នក​​​អង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​ជា​​​ច្រើន​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា " ខ្ញុំ​​​គិត​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មាន​​​បញ្ហា​​​មួយ​​​ច​​​ំនួន​​​ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​កំណែ​​​ទម្រង់។ បញ្ហា​​​មិន​​​មែន​​​ពាក់​​​ព័ន្ធ​​​តែ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​ទេ ប៉ុន្តែ កំណែទម្រង់​​​បោះ​​​ឆ្នោត​​​ក៏​​​ប៉ះពាល់​​​ដល់​​​ផល​​​ប្រយោជន៍​​​ផ្នែក​​​នយោបាយ​​​របស់​​​ពួក​​​គេ​​​​​​​​​ដោយ​​​ផ្ទាល់​​​ផង​​​ដែរ"​​​៕សុខុម (រាយ​​​ការណ៍​​​បន្ថែម​​​ដោយ ColinMeyn)​​​​​​​​  

តុលាការ​គ្រោង​បង្កើតសាលាឧទ្ធរណ៍តាម​បណ្តាខេត្ត​

ជា​​​ផ្នែក​​​មួយ​​​នៃ​​​ច្បាប់​​ចំនួន​បី​ទាក់ទង​​​ប្រព័ន្ធ​​​តុលាការ​​​ដែល​​​គេ​បាន​​​រង់​​​ចាំ​​​ជា​​​យូរមក​​​ហើយ​​​ហើយ​​​រដ្ឋ​​​សភា​​​បាន​​​អនុម័ត​​​កាល​​​ពីខែ​​​មុននោះ ប្រព័ន្ធ​​​តុលាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ គ្រោង​​បង្កើត​​​ឲ្យ​មាន​​​សាលាឧទ្ធរណ៍​​​ថ្មី​​​នៅ​តាម​​​​បណ្តា​​​ខេត្ត​​​ដើម្បី​​​សម្រួល​​​ដល់​ដំណើរ​ការ​ប្តឹង​ឧទ្ធរណ៍​ដល់​​​​អ្នក​​​ដែល​​​បាន​​​ជាប់​​​ពន្ធនាគារ​​​នៅ​​​ក្រៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ ​​​យោង​​​តាម​​​របាយ​​​ការណ៍​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​ម្សិល​មិញ​ដោ​​​យ​​​​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បាន​​​ឲ្យដ​​​ឹង​​​ថា ប៉ុន្តែ សាលា​​​ឧទ្ធរណ៍​​​ដែល​​​មាន​​​ស្រាប់​​​តែមួយ​គត់​នៅ​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​តែ​​​មិន​​​បាន​​​ការ​​​ពារ​​​សិទ្ធិ​​​​​​ជា​​​មូល​​​ដ្ឋាន​​​របស់​​​អ្នក​​​ដែល​​​ប្រឈមនឹងការ​​​កាត់​​​ក្តី​ដដែល។ ផ្អែក​​​លើ​​​រឿង​​ក្តីចំនួន​២០៤ករណី​ចន្លោះ​ពី​​​ខែ​​​មីនា ឆ្នាំ​​​២០១៣​​​ ដល់​​​ខែ​​​មករា​​​​​​ ឆ្នាំ​​​នេះ មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បាន​​​រក​​​ឃើញ​​​ថា ជារឿយៗតែងមាន​​​ភ័ស្តុ​​​តាង​​​មិន​​​​​​គ្រប់​​​គ្រាន់ដាក់បន្ទុកលើចុង​​​ចោទ​​​ ដោយ​ធ្វើ​ឲ្យ​ការ​វិនិច្ឆ័យ​ជា​ច្រើន​​​មិន​​​មាន​​​​​​ភ័ស្តុតាង​​គ្រប់​គ្រាន់ ឬ​ស្រប​តាម​ផ្លូវ​ច្បាប់ឡើយ​​​។ របាយការណ៍​​​ឃ្លាំ​​​មើល​​​របស់​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ឲ្យ​​​ដឹង​​​ថា ក្រៅ​​​ពី​​​កង្វល់​​​ទាក់​​​ទង​​​​​​កង្វះ​​​ឯករាជ​​​ភាព​​​​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការកម្ពុជា​ ការ​​​ខិត​​​ខំ​​​​​​ធ្វើ​​​កែ​​​ទម្រង់​​​​​​​​​គួរ​​យក​ជា​អាទិភាព​នូវ​​ការ​​​ខក​​​ខាន​​​របស់​​​ចៅ​​​ក្រមក្នុងការ​​ជូន​​​ដំណឹង​​​និង​​​​ពន្យល់​​ប្រាប់​​​ចុង​​​ចោទ​​​អំពី​​​សិទ្ធិ​​របស់​​​ពួកគេ​​​​ហើយ​សវនាការ​ជា​ច្រើន​មិន​​​មាន​​វត្តមាន​របស់​ចុង​ចោទ"។ របាយការណ៍​​​នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ដែរ​​​ថា ត្រូវ​​​មាន​ការ​ប្រឹង​​​ប្រែង​​​បន្ថែម​​​ទៀត​​​ដើម្បី​​​ដោះ​ស្រាយ​​​​​​រឿង​​​ក្តី​​​ជា​​ច្រើន​​​ និង​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា រឿង​​​​ក្តី​​​ដំណើរត្រឹម​ត្រូវ​តាម​នីតិវិធី​។ ការ​​​បង្កើត​​​សាលា​​​ឧទ្ធរណ៍​​​នៅ​​​តាម​​​​​​បណ្តា​​​ខេត្ត​​​គឺ​​​ជា​​​ជំហាន​​​មួយ​​​ឆ្ពោះ​​​ទៅ​​​រក​ដំណើរ​ការ​នេះ។ ការបង្កើត​នេះ​​​ត្រូវ​​​បាន​​​ប្រកាស​​​ដោយ​​​រដ្ឋាភិបាល​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ និង​មាន​​ចែងក្នុង​ច្បាប់​​​នៅ​​​ឆ្នាំនេះ​​​​​​។ នៅ​​​ពេលត្រូវ​បាន​​​​បង្កើត​​​ឡើង​​និង​​​​​ដំណើរ​​​ការ​​​នោះ​​​ គេ​​​រំពឹង​​​ថា សាលា​​​ឧទ្ធរណ៍​​​រណប​​​ទាំង​​​នេះ​​​នឹង​​​ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហា​ដែល​បន្តកើតមានដល់​​​​អ្នក​​​ទោស​​​ ដែល​​​មិន​​​អាច​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ចូល​​​រួម​​​សវនាការ​​​របស់​​​ខ្លួន​​​​​​បាន​​​។ ប៉ុន្តែ អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់​​​បាន​​​លើក​ឡើងថា ដោយ​សារ​​​ខ្វះចៅ​​​ក្រម​ដែលមាន​​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ និង​​​បុគ្គលិក​ផ្នែក​​​ច្បាប់​​នោះ សាលា​​​ឧទ្ធរណ៍​​​ថ្មី​​​នេះ​​​ប្រហែលជា​​​ធ្វើឲ្យ​ដំណើរ​​​ការបណ្តឹង​ឧទ្ធរណ៍​​បាន​​​ប្រសើរ​​​​ឡើង​​​​តិច​​​តួច​​​​​ប៉ុណ្ណោះ​​​។ លោក យូ ប៊ុន​​​​​​ឡេង ប្រធាន​​​សាលាឧទ្ធរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ពិភាក្សា​​​ជាមួយ​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជារួចហើយ​​​អំពី​​​តម្រូវ​​​ការ​​​ក្នុង​​​ការ​​​ទម្រង់​​​មួយ​​​ចំនួន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ខ្ញុំ​​​នឹង​​​​​​រង​​​់​​​ចាំ​​​មើល​​​របាយការណ៍​​​របស់​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ និង​​​ចំណុច​​​ដែល​​​ពួកគេ​​​បាន​​​សរសេរ"៕​​​សារុន​​​​​​​​​​​​  

ពលករខុសច្បាប់​ត្រូវបាន​​​ចាប់​​ខ្លួន​ ហើយប្រឈមនឹង​ការ​​​កាត់​​ទោស​​នៅក្នុង​ប្រទេស​​​ថៃ​

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការ​បរទេស​ និងសហ​ប្រតិបត្តិការ​​​អន្តរជាតិ​​ បាន​បញ្ជាក់​​កាល​​​​ពី​ថ្ងៃ​សុក្រ​​ថា ​អាជ្ញាធរ​ថៃ​​បាន​ចាប់​ខ្លួន​និង​​កំពុង​រៀប​ចំ​​ជំនុំ​ជម្រះ​​ពល​ករ​​ចំណាក​ស្រុក​ខ្មែរ​​ចំនួន​១៣នាក់​ ​ដែល​ត្រូវបាន​ចាប់​ខ្លួន​​ដោយ​​សារ​មាន​បោះ​ត្រា​​ក្លែង​ក្លាយ​​នៅ​លើ​សំណុំ​​ឯកសារ​របស់​​ពួកគេ​ ​ខណៈ​ពួកគេ​ព្យាយាម​​ត្រឡប់​​មកកាន់​​ស្រុក​កំណើត​វិញ​។ ​រដ្ឋា​ភិបាល​ក៏បាន​ប្រកាស​​គម្រោង​ការ​​មួយ​ផងដែរ​​ ដើម្បី​ចេញ​ថ្លៃ​​លិខិត​ឆ្លង​ដែន​​ឲ្យពល​ករ​​ចំណាក​ស្រុក​និង​សិស្ស និស្សិត។ ចំណុចនេះ​​​មាន​ន័យថា ​ពេលនេះ​ឯកសារ​ធ្វើ​លិខិត​ឆ្លង​​ដែន​នឹង​ត្រូ​វ​​ចំណាយ​តែ​បួន​ដុល្លារ​ប៉ុណ្ណោះ​ មិន​មែន​​១២៤​ដុល្លារ​ដូច​​ធម្មតានោះទេ។ យោងតាម​ក្រុម​មន្ត្រី​បាន​ឲ្យដឹងថា ពល​ករ​​​ដែលត្រូវបាន​ចាប់​​ខ្លួន​ ​ស្ថិត​ក្នុង​ចំណោម​​​ជន​​ជាតិ​ខ្មែរ​​ជាង​​២០០.០០០​​នាក់​ ​ដែល​ភាគ​ច្រើន​ចំណោមពួកគេ​​​ជា​​ពលករ​គ្មាន​ឯក​សារ​គ្រប់គ្រាន់​ឬ​​ខុស​ច្បាប់​ ​ដែល​ភៀស​ខ្លួន​​​​ពី​ប្រទេស​​ថៃ​ ចាប់​តាំង​​ពី​​​រដ្ឋា​ភិបាល​​គ្រប់​គ្រង​ដោយ​យោធា​​ឡើងកាន់​​អំ​ណាច​​កាល​​ពី​ខែ​មុន​ ជាហេតុ​បណ្តាល​​ឲ្យមាន​ការ​ភ័យខ្លាច​​អំពីកា​រ​​ប្រើ​​អំពើ​ហិង្សា​ និង​កា​រ​​​ចាប់​ខ្លួន​។ មកទល់​​ពេល​នេះ ពល​ករ​​យ៉ាង​តិច​​២២៥.០០០នាក់​​បាន​ឆ្លងដែន​ត្រឡប់​​​មក​កម្ពុជា​វិញ​។ លោក កុយ...

ប្រេសិត​​​ពិសេស​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ជួប​​​​​​ពិភាក្សា​​​ជាមួយ​​​និយោជក​​​​​​ជុំ​​​វិញ​​​ទំនាក់​​​ទំនង​​​វិជ្ជាជីវៈ​​​

លោក សុរិយា ស៊ូបេឌី ប្រេសិត​​​ពិសេស​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​​​​​​​​​​បាន​​​ជួប​​​​​​ជា​​​មួួយ​​​តំណាង​​​និយោជក​​​​​​ និ​​​ងក្រុម​​​ហ៊ុន​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ម្សិលមិញ សម្រាប់​​​កិច្ច​​​ពិភាក្សា​​​ ដែល​​​ផ្តោត​​​លើ​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​កម្មករ​​​ និង​​​វិធាន​​​ការ​​​ដែល​​​អាច​​​ត្រូវ​​​បាន​​​ចាត់​​​ឡើង​​​ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ទំនាក់​​​ទំនង​​​​​​វិជ្ជាជីវៈ​​​ដែល​​​មាន​​​បញ្ហា​​​​​​មិន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​ម្តង​​​ទៀត​​​ ។ នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​មុន​​​ជំនួប​​​ លោក ស៊ូ​​​បេឌី បាន​​​ឲ្យ​​​ដឹង​​​ថា "ការ​​​ពិ​​​ភាក្សា​​​នឹង​​​ផ្តោត​​​ជា​​​ទូទៅ​​​លើ​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​កម្មករ​​​អំពី​​​បញ្ហា ​​​ថា​​​តើ​​​បុគ្គល​​​និង​​​អង្គការ​​​ផ្សេងៗ​​​គ្នា​​​អាច​​​រួប​រួម​​​​គ្នា​​​ដើម្បី​​​ចែក​​​រំលែក​​​បទ​​​ពិសោធ​តាម​​​របៀប​​​ណា​​​ និង​​​ដើម្បី​​​ឲ្យ​​​ប្រាកដ​ថា ហេតុការណ៍​ដ៏​​​​ហិង្សា​​​​​​កន្លង​មក​នឹង​​​​មិន​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​" ។ លោក​​​ស្រី​​​ សាន​​​ដ្រា ដាមីកូ (SandraD'Amico) អនុ​​​ប្រធាន​​​សហ​​​ព័ន្ធ​​​សមាគម​​​និយោជក​​​ និង​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា និយោជក​​​បាន​​​ប្រាប់​​​លោក ស៊ូ​​​បេឌី​​​ ថា ពួកគេ​​​សង្ឃឹម​​​ថា នឹង​​​បាន​​​ឃើញ​​​ចលនា​​​សហជីព​​​​​​មាន​​​ការ​​​សហ​​​ការ​​​គ្នា​​​កាន់​​​តែ​​​ច្រើន​​​ និង​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ការងារ​​​កាន់​​​តែ​​​ប្រសើរ​​​ ។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "និយោជក​​​​​​បាន​​​ពិភាក្សា​​​គ្នា​​​អំពី​​​​​​​​​​​​​​​​​​​​​​​​​​​ភាព​​​ចាំ​​​បាច់​​​នៅ​​​ក្នុង​​​ការ​​​​​រៀប​​​ចំ​​​រចនាសម្ព័ន្ធ​​​នៃ​ចល​​​នា​​​សហ​​​ជីព​​​​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ល្អ​​​​​​ជាង​​​មុន​​​  និង​​​ការ​​​សហ​​​ការ​​​គ្នា​​​​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន​​​នៅ​​​ក្នុង​​​ចលនា​​​សហជីព​​​ ដើម្បី​ឲ្យ​សហ​​​ជីព​​​អាច​​​ធ្វើ​​​ជា​​​អ្នក​តំណាង​​​ និង​​តំណាង​​​ឲ្យ​​​​​ទស្សន​​​របស់​​​កម្មករ​​​" ។ លោក​​​ស្រី ដាមីកូ បាន​​​លើក​​​ឡើង​​​ថា ការ​​​តវ៉ា​​​នៅ​​​ផ្លូវ​​​វេង​​​ស្រេង​​​ ដែល​​​ទី​​​បញ្ចប់​​​​​​បាន​​​នាំ​​​ឲ្យ​មាន​​​​ការ​​​បង្ក្រាប​​​បណ្តាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ ពី​​​សំណាក់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​កាល​​​ពី​​​ថ្ងៃទី​​​៣​​​ ខែ​​​មករា​​​ គឺ​​​ " ជា​​​រឿង​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​នយោបាយ​​​" ប៉ុន្តែ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ជួប​​​ពិភាក្សា​​​ជាមួយលោក ស៊ូបេឌី គឺ​​​ផ្តោត​​​លើ​​​ " អ្វី​​​ដែល​​​យើង​​​គិត​​​ថាចាំបាច់​​​ ដើម្បី​​​ធានា​​​ឲ្យ​បាន​​​ថា អ្វី​​​ដែល​​​កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​មករា​​​នោះ​​​ នឹង​​​មិន​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​" ។ លោកស្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ខ្ញុំ​​​គិត​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​អាច​​​ធានា​​បាន​​​ថា អ្វី​​​ៗ​​​​​​អាច​​​ប្រសើរ​​​ឡើង​​​នោះ​​​ទេ​​​។ អ្វី​​​ដែល​​​យើង​​​ចាំបាច់​​​ត្រូ​​​វ​​​តែ​​ធ្វើ​​​នោះ​​​ គឺ​​​ត្រូវ​​​ធ្វើ​ដោយ​ប្រុង​​​ប្រយ័ត្ន។ យើង​​​​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​ៗ​​​ដោយ​​​មិន​​​បាន​​​គិត​​​ទុក​​​ជាមុន​​​ដូច​​​អ្វី​​​ដែល​​​យើង​​​ធ្វើ​​​កន្លង​​​មក​​​ឡើយ​​" ។ ក្រសួ​​​ងការ​​​ងារ​​​បាន​​​ចាប់​​​ផ្តើម​​​ការ​​​ពិភាក្សាគ្នា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​ដើម្បី​​​​​​ទទួល​​​ស្គាល់​​​ជា​​​ផ្លូវ​​​ការ​​​ និង​​​ដើម្បី​​​​​​កែ​​​ទម្រង់​​​ដំណើ​​​រការ​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​ ដោយ​​​ក្រុម​​​ប្រឹក្សា​​​ផ្តល់​​​យោបល់​​​ផ្នែក​​​ការងារ​​​​​​បាន​​​ព្រម​​​ព្រៀង​​​នៅក្នុង​​​សប្តាហ៍​​​នេះ​​​ដើម្បី​​​អនុវត្ត​​​ការ​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​ប្រចាំ​​​ឆ្នាំ​​​តាម​​​រយៈ​​​កិច្ច​​​ចរចា​​​ត្រី​​​ភាគី​​​រវាង​​​និយោជក​​​ សហជីព និង​​​រដ្ឋាភិបាល​​​ ។ កាល​​​ពីម្សិលមិញ​​​ លោក ស៊ូបេឌី បាន​​​ថ្លែងដែរ​​​ថា ច្បាប់​​​​​​ចំនួ​​​ន​​​បី​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ក្នុង​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មី​​​ៗ​​​មក​​​នេះ​​​ដោយ​​​រដ្ឋ​​​សភានិង​​​ព្រឹទ្ធ​​​សភា ដែល​​​ជា​​​មធ្យោបាយ​​​ដើម្បី​​​បង្កើន​​​ការ​​​ទុក​​​ចិត្ត​​​ចំពោះ​​​តុលាការ​​​ត្រូ​​​វបាន​​ធ្វើ​​​ឲ្យខូច​​​​ដោយ​បទ​​​ប្បញត្តិ​​​ ដែល​​​ត្រូវ​​​បាន​​​​​​មជ្ឈដ្ឋាន​​​​​​ទូទៅ​​​រិះ​​​គន់​​​​​​ទាក់​​​ទិន​​​នឹង​ការ​​​ការ​​​ពារ​​​អំណាច​​​នីតិ​ប្រតិបត្តិ​ ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ខ្ញុំ​​​សប្បាយ​​​រីក​​​រាយ​​​ណាស់ ដែល​​​ច្បាប់​​​ទាំង​​​នេះ​​​បាន​​​ឆ្លង​​​កាត់​​​សភា​​​ទាំង​​​ពីរ​​​ ប៉ុន្តែ ស្រប​​​ពេល​​​នោះ​​​ នៅ​​​ពេល​​​ដែល​​​ខ្ញុំ​​​ត្រួត​​​ពិនិត្យ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​ខ្លឹម​​​សារ​​​នៃ​​​ច្បាប់​​​ ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​អំពី​​​បទ​​​ប្បញត្តិ​​​​​​មួយ​​​​​ចំនួន​​​។ មូល​​​ហេតុ​​​ដែល​​​ខ្ញុំ​​​ផ្តល់​​​អនុសាសន៍​​​លើ​​​ច្បាប់​​​ដែល​​​​​​ត្រូវ​​​បាន​​​អនុម័ត​​​ទាំង​​​នេះ​​​ គឺ​​​ដើម្បី​​​ផ្តល់​​​ឲ្យ​​​តុលាការ​​​នូវ​​​ឯករាជភាព​​​ដែល​​​ខ្លួន​​​សម​​​នឹង​​​ទទួល និង​​​ដើម្បីធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ទុក​​​ចិត្ត និង​​​ការ​​​គោរព​​​ប្រជា​​​ពល​​​រដ្ឋ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា " ប៉ុន្តែ ឥឡូវ​​​នេះ​​​​​​​​ ឯករាជភាព​​​​​​ដែល​​​មាន​​​កម្រិត​​​ហាក់​​​បី​​​ដូច​​​ជា​​​ត្រូវ​​​បាន​​​ធ្វើ​​​ឲ្យខូច​​​ដោយបទ​​​ប្ប​​​ញត្តិមួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ច្បាប់​​​ទាំង​​​នេះ​​​ ជា​​​ពិសេស​​​ច្បាប់​​​ស្តី​​​ពី​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម" ៕គឹម​​​ហឿន ​​​​​​​​​​​​​​​ (រាយការណ៍​​​បន្ថែម​​​ដោយ ColinMeyn) ​​​​​​​​  

ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​កោត​សរសើ​រពីគុណសម្បត្តិ​របស់​នគរបាល​ជាស្ត្រី​

ការដោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​បាតុកម្មជាច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពីឆ្នាំមុន​មក​នោះ បាន​ផ្ដោត​លើ​ការ​ពង្រាយ​កង​សន្តិសុខ​ខណ្ឌ​ប្រដាប់​ដោយ​ដំបង និ​ង​នគរ​បា​ល​បង្ក្រាប​បាតុកម្ម ដើម្បី​បង្ក្រាប​ការ​តវ៉ា​។ ប៉ុន្តែ​ពេល​ខ្លះ​យុទ្ធសាស្ត្រ​នេះ​បាន​បរាជ័យ​នៅពេលប៉ះចំ​សត្រូវ​ខ្លាំង​ ដូច​ដែល​លោក​ កែវ រ៉េមី អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​គូស​បញ្ជាក់​កាលពីដើម​ខែនេះ ដោយ​ស្ត្រី​អ្នក​តវ៉ា​​​សំខាន់ៗ​មួយ​ក្រុម​ប្រើ​ប្រាស់​ភាព​ជា​ស្ត្រីភេទ​របស់ខ្លួន និង​ពេល​ខ្លះ​ស្រាត​ខោអាវ ដើម្បី​ចៀសវាង​ការ​ប្រើ​អំពើហិង្សា​ពី​សំណាក់​មន្ត្រី​មាន​សមត្ថកិច្ច​ជា​បុរស​។ លោក កែវ រ៉េមី បាន​ផ្ដល់​អនុសាសន៍​ឲ្យ​បង្កើត​កម្លាំង​នគរ​បាល​បង្ក្រាប​បាតុកម្ម​ជា​ស្ត្រី​ភេទ​។ ដោយ​ពិចារណា​អនុសាសន៍​នេះ​ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​បានជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ពីតូណូ ពួណូម៉ូ (Pitono Purnomo) កាលពីម្សិលមិញ​...

លោក ស៊ូបេឌី សម្តែងសុទិដ្ឋិនិយម​ បើទោះ​ជារដ្ឋាភិបាលបដិសេធមិន​ធ្វើកំណែទម្រង់

បើទោះណាជា​រដ្ឋាភិបាល​បដិសេធយ៉ាងខ្លាំង​មិន​ព្រមធ្វើតាម​អនុសាសន៍​របស់​លោក​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​កាលពីពីរ​ឆ្នាំ​មុនក៏ដោយ ក៏លោក​ សុរិយា ស៊ូបេឌី ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំជាមួយ​លោក អុឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត (គ.ជ.ប.) កាលពីម្សិលមិញ ដោយមានគំនិត​​​សុទិដ្ឋិនិយមដែរ​។ លោក​ ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា "​ដំណើរ​ការ​កែទម្រង់គឺ​តែងតែជា​ដំណើរ​ការ​ដែលជួប​ឧបសគ្គ​សម្រាប់​ប្រទេស​ណាក៏ដោយ ជា​ពិសេស​ចំពោះប្រទេសដូច​ជា​ប្រទេស​កម្ពុជា​ជាដើម ដែល​មាន​ភាព​ស្មុគ​ស្មាញ​។ ប៉ុន្តែ​ជាថ្មីម្ដង​ទៀត ខ្ញុំមានក្តីរំភើបរីក​រាយ​ដែល​ភាគ​ច្រើននៃអនុសាសន៍​​របស់​ខ្ញុំ​ ឥឡូវ​នេះ​​ក្លាយជា​ផ្នែក​មួយ​នៃ​របៀប​វារៈរបស់ជាតិ​"។ នៅ​ក្នុង​របាយការណ៍​ខែកក្កដា ឆ្នាំ​២០១២​ផ្ញើ​ជូ​ន​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ លោក ស៊ូបេឌី បាន​ព្រមាន​ថា ការ​មិន​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋមួយ​ចំនួន...

អ្នកភូមិ​តំបន់បឹងកក់តវ៉ានៅការិយាល័យ​ធនាគារពិភពលោក

អ្នក​ភូមិ​មក​ពី​សហគមន៍បឹង​កក់​ប្រហែល​៥០​នាក់​បាន​ជួប​ជុំគ្នានៅ​ខាង​ក្រៅ​ការិយាល័យ​ធនាគារ​ពិភព​លោក​ក្នុង​រាជធានីភ្នំពេញ​ កាលពី​​​ម្សិលមិញ ដោយយកឈាម​​​មាន់​​​ចាក់​​​លើ​​ក្រដាស់​ប្រាក់​១០០ដុល្លារ​ក្លែង​ក្លាយ ជា​​​ការប្រឹងប្រែង​ដើម្បី​រារាំងកុំឲ្យ​ធនាគារ​នេះ​​បន្ត​ផ្ដល់មូល​និធិ​ដល់​គម្រោង​នានា​ក្នុង​ប្រទេស​កម្ពុជា​ទៀត​។ ដោយ​ពាក់​អាវ​កាក់មាន​សរសេរ​ពាក្យ​ថា " World Bank=World Bad” និង​​​ពាក្យ " ធនាគារ​ពិភព​លោក​បាន​បំផ្លាញ​គ្រួសារ​របស់​ខ្ញុំ​" សកម្មជន​សិទ្ធិលំនៅ​ដ្ឋាន​បាន​យកម្រាម​ដៃ​ជ្រលក់​ឈាមទៅផ្តិត​នៅលើ​​លុយ​ក្លែ​ង​ក្លាយ​ក្រដាស១០០​ដុល្លារ​ទាំង​នោះ ហើយ​យក​​​ទៅ​​​បិទ​នៅ​លើ​ខ្លោង​ទ្វារ​មុខ​របស់អង្គការ​នេះ​។ នៅ​ពេល​ចប់​ពិធី​បានយកលុយ​ក្លែង​ក្លាយ​នោះ​ទៅ​ជ្រលក់​ឈាម​។ អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹង​កក់​បាន​និយាយ​ថា " នេះ​គឺ​ជាសារ​ដែល​យើង​ផ្ញើ​ទៅ​ធនាគារ​ពិភព​លោក​"។ អ្នក​ស្រី​បាន​និយាយ​ថា " យើង​មក​ទីនេះ​ដើម្បីជំរុញ​ឲ្យ​ធនាគារ​ពិភព​លោក​បញ្ចប់​បញ្ហា​នៅ​បឹង​កក់​ ពីព្រោះ​យើង​បាន​ទទួល​ព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ​ថា ពួកគេ​នឹង​ចាប់​ផ្ដើម​សហការ​ជាមួយ​រដ្ឋាភិបាល​ម្តងទៀត ដើម្បី​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា បើ​ទោះ​ណា​ជា​កម្ពុជា​មិនទាន់​បាន​បញ្ចប់​បញ្ហារបស់អ្នកភូមិ​ក៏ដោយ​"។ បន្ទាប់ពី​ទទួល​ស្គាល់​ថា...

ក្រុមហ៊ុន​​​ H&M និង​​​ ILO បង្កើត​​​គំនិត​​​ផ្តួច​​​ផ្តើម​​​ថ្មី​​​ស្តី​​​ពី​​​ទំនាក់​​​ទំនង​​​វិជ្ជាជីវៈ

នៅ​​​ក្នុង​​​កិច្ច​​​ខិត​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​នាំ​​​មក​​​នូ​​​វ​​​ស្ថិរភាព​​​វិញ​​​ដល់​​​​​​ឧស្សា​​​ហកម្ម​​​កាត់​​​ដេរ​​​ដ៏​​​មាន​​​សារៈ​​​សំខាន់​​​ និង​​​​​​ដែល​​​កំពុង​​​​​​ប្រឈម​​​​​​បញ្ហា​​​ជាច្រើន​​​របស់​​​កម្ពុជា​​​ ក្រសួង​​​​​​ការងារ​​​បាន​​រួប​​​រួម​​​គ្នា​​​ជាមួយ​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ ILO និង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ដ៏​​​ធំ H&Mរបស់​​​ប្រទេស​​​ស៊ុយ​​​អែត​​​ នៅ​​​ក្នុង​​​យុទ្ធ​​​នាការ​​​មួយ​​​ឲ្យ​​​សហជីព​​​ និង​​​បណ្តា​​​រោង​​​ចក្រ​​​​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្ទាល់​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ទំនាក់​​​ទំនង​​​វិជ្ជាជីវៈ​​​ប្រសើរ​​​ឡើង​​​។ គំនិត​​​ផ្តួច​​​ផ្តើម​​​នេះ​​​ទទួល​​​បាន​​​មូល​​​និធិ​​​ពី H&M ជាក្រុម​​​ហ៊ុន​​​លក់​​​សម្លៀ​​​ក​​​បំពាក់​​​រាយ​​​ធំ​​​បំផុត​​​​​​ទី​​​២​​ក្នុង​​​​​​ពិភព​​​លោក​​​បើ​​​គិត​​​ពី​​​ទំហំ​​​លក់ ​​​រដ្ឋាភិបាល​​​ស៊ុយ​​​អែត ​​​និង​​​សហជីព​​​កម្មករ IF Metall ហើយ​​​វា​​​កើត​​​មាន​​​​​​ឡើង​​​មួយ​​​ឆ្នាំ​​​បន្ទាប់​​​ពីឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​​​​បាន​​​រង​​​ការ​​​វាយ​​​ប្រហារ​​​​​​ខ្លាំង​​​​​​​​​​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ដោយសារ​​​មាន​​​កូដ​​​កម្ម​​​យ៉ាង​​​ច្រើន និងមហា​​​​​​បាតុកម្ម​​​មួយ​​​ធ្វើ​​​ឡើង​​​នៅ ​​​ទូ​​​ទាំង​​​ប្រទេស​​​​​​ ដើម្បី​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​ ដែល​​​បាន​​​ចាប់​​​ផ្តើម​​​​​​នៅ​​​​​​ចុង​​​ខែ​​​ធ្នូ​​​ ហើយ​​​ត្រូវ​​​បាន​​​​​បង្ក្រាប​​​បង្ហូរ​​​ឈាម​​​​​​នៅ​​​ដើម​​​ខែ​​​មករា​​​។ អង្គការ​​​ ILO  បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​​​​ណ៍មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា " គម្រោង​​​នេះ​​​នឹង​​​ផ្តល់​​​ការ​​​បណ្តុះ​​​បណ្តាល​​​និង​​​បង្កើន​​​ការ​​​យល់​​​ដឹង​​​ដើម្បី​​​លុប​​​បំបាត់​​​ការ​​​អនុ​​​វត្ត​​​គ្មាន​​​​​​ច្បាប់​​​ទម្លាប់ រួមមាន​​​​​​​​ការ​​​សូក​​​ប៉ាន់​​​និង​​​អំពើ​​​ពុករលួយ​​​ជា​​​ដើម និង​​​ជំរុញ​​​ឲ្យមាន​​ដំណោះ​​​ស្រាយ​​​​​​​​​នៅ​​​តាម​​​​​​រោង​​​ចក្រ​​​សហ​​​គ្រាស​​​ផ្ទាល់​​​ដោយ​​​ផ្អែក​​​លើ​​​បទ​​​ដ្ឋាន​​​អន្តរ​​​ជាត​​​ិ​​ ​រាប់​​​បញ្ចូល​​​ទាំង​​​នៅ​​​ក្នុង​​​​​​ការ​​​ចរចា​​​ជា​​សមូហ​​​ភាព និង​​​សមភាព​​​យេន​​​ឌ័រ​​​ផង​​​ដែរ​​​"។ ជា​​​ផ្នែក​មួយ​​​នៃ​​​យុទ្ធ​​​នាការ​​​នេះ ​​​សហជីព​​​ និង​​​រោង​​​ចក្រ​​​នឹង​​​ត្រូវ​​​បាន​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ចុះ​​​ហត្ថ​​​លេខា​​​​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទ្វេ​​​ភាគី នៃ​​​អនុស្សរណៈនៃ​​​ការ​​​យោគ​​​យល់​​​​​​គ្នា (MoU) ស្តី​​​ពី​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រសើរ​​​ឡើង​​​នូវ​​​ទំនាក់​​​ទំនងវិជ្ជា​​​ជីវៈ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ ដែល​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​តំណាង​​​រោង​​​ចក្រ​​​ និង​​​សហជីព​​​​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​​​​ឆ្នាំ​​​២០១២​​​។ សេចក្តី​​​ថ្លែង​​​ការ​​​ណ៍ដដែល​​​របស់​​​អង្គការ​​​ ILO​​​ លើក​​​ឡើង​​​ថា​​​ " គោល​​​បំណង​​​នេះ​​​គឺ​​​ដើម្បី​​​ពង្រឹង​​​សមត្ថភាព​​​របស់​​​សហជីព​​​​ក្នុង​​​ការ​​​​​​តំណាង​​​កម្មករ និង​​ជំរុញ​​​ឲ្យ​​​សហជីព​​​ និ​​​ង​​​និយោជក​​​​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ជា​​​សមូ​​​ហ​​​ភាព​​​តាម​​​រយៈ​​​ការ​​​​អប់រំ​​​ភាគី​​​ទាំង​​​អស់​​​ឲ្យយល់​​​ដឹង​​​អំពីសារៈ សំខាន់​​​នៃ​​​ការ​​​ចរចា​​​ស្វែង​​​រក​​​ដ​​​ំណោះ​​​ស្រាយ​​​ ដែល​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​យក​​​ចិត្ត​​​ទុកដាក់​​​ខ្ពស់​​​​​​ប្រកប​​​ដោយ​​​ភាព​​​សុចរិត​​​"។ ក្រុម​​​ហ៊ុន H&M មិន​​​បាន​​​រង​​​ផលប៉ះពាល់​​​ដោយសារ​​​ស្ថានភាព​​​ចលាចល​​​របស់​​​កម្មករ​​​ទេ​​​។ កាល​​​ពី​​​ឆ្នាំ​​​មុន ​​​កម្មករ​​​ប្រហែល​​​២.០០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ M&V International Manufacturing Limited ដែល​​​ផលិត​​​សម្លៀក​​​បំពាក់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ H&M បាន​​​បិទ​​​កំណាត់​​​ផ្លូវ​​ជាតិ​​​លេខ​​​២​​​ ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​​​​ ដើម្បី​​​ទាម​​​ទារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាក់​​​ឧបត្ថម្ភ​​​​​ថ្លៃ​​​អាហារ និង​​​ថ្លៃ​​​ធ្វើ​​​ដំណើរ​​​ និង​​​ទាម​​​ទារ​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ស្ត្រី​​​មាន​​​ផ្ទៃពោះ​​​មាន​​​សិទ្ធិ​​​ឈប់​​​សម្រាក​​​​​​លំហែ​​​មាតុ ភា​​​ព​​​ជំនួស​​​ឲ្យ​​​ការ​​​បញ្ឈប់​​​ពួកគេ​​​ពី​​​ការ​​​ងារ​​​។ ក្រោយ​​​មក ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​ដដែល​​​ លោក​​​ ខាល ចូហាន ភើសុន (Karl-Johan Persson) ដែល​​​ជា​​​ប្រធាន​​​នាយក​​​ប្រតិបត្ត​ិ​​ក្រុមហ៊ុន H&M បាន​​​អំពាវ​​​នាវ​​​ដោយ​​​ផ្ទាល់​​​ឲ្យ​​​កម្ពុជា​​​ ពិនិត្យ​​​សើ​​​រើ​​​ប្រាក់​​​ខែ​​​គោល​​​ជា​​​ប្រចាំ​​​ឆ្នាំ​​​។ លោក អាត់​​​ ធន់ ប្រធាន​​​​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិប​​​តេយ្យ​​​កម្មករ​​​កាត់​​​ដេរកម្ពុជា ហៅកាត់​​​ថា សីុ​​​ខៅឌូ បាន​​​គូស​​​បញ្ជាក់​​​ថា​​​ MoU ដែល​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី ឆ្នាំ​​​២០១២​​​រវាង​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​នៅ​​​​​​កម្ពុជា និង​​​សម្ព័ន្ធ​​​សហជីព​​​ចំនួន​​​ប្រាំបី​​​ ប្រហែល​​​ជា​​​ត្រូវ​​​ផុត​​​កំណត់​​​​​​​​​នៅ​​​ខែ​​​តុលា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " យើង​​​នឹង​​​បន្ត​​​  MoU ថ្នាក់​​​ជាតិ​​​នេះ​​​ដើម្បី​​​ធានា​​​ថា ចំណុច​​​មួយ​​​ចំនួន​​​នៅ​​​តែ​​​បន្ត​​​"។ ប៉ុន្តែត្រង់​​​ថា តើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​នៅ​​​កម្រិត​​​ឧស្សាហ​​​កម្ម ឬ​​​កម្រិត​​​រោង​​​ចក្រ​​​យ៉ាង​​​ណា​​​នោះ លោក​​​ អាត់ ធន់ បាន​​​មាន​​​ប្រសាសន៍​​​ថា ភាគី​​​ទាំង​​ពីរ​​​ត្រូវ​​​បង្ហាញ​​​ភាព​​​ស្មោះត្រង់​​​ នៅ​​​ពេល​​​​​​ការ​​​មិន​​ព្រម​​​ព្រៀង​​​គ្នា​​​​​​ក្នុង​​​ឧស្សាហកម្ម​​​កើត​​​ឡើង។ ​​​លោក​​​បាន​​​លើក​​​ឡើង​​​ទៀ​​​ត​​​ថា " ខ្ញុំ​​​គិត​​​ថា វា​​​​​​​​នឹង​​​ស្ទើរ​​​តែ​​​ដូច​​​គ្នា​​​ ប្រហែល​​​ជា​​​ចំណុច​​​មួយ​​​ចំនួន​​​នឹង​​​ផ្លាស់​​​ប្តូរ​​​ ប៉ុន្តែ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​យល់​​​ស្រប​​​គ្នា​​​។ ប្រសិន​​​បើ​​​យើង​​​មិន​​​យល់​​​ស្រប​​​គ្នា​​​ទេ​​​ យើង​​​មិន​​​អាច​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​វា​​​ឡើយ"​​​៕ សុខុម​​​​​​​​​​​​​​​

រដ្ឋាភិបាល​​​ត្រូវ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​លុបបំបាត់​​ពល​​​កម្ម​​​កុមារ

អង្គការ​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ​​​បាន​​​ឲ្យដឹង​​​កាល​​​ពីម្សិល​​​មិញថា រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​ធ្វើ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​បន្ថែម​​​ទៀត​​​មិន​​​មែន​​​គ្រាន់​​​តែ​ដើម្បី​​លុប​​​បំបាត់​​​ពល​​​កម្ម​​​កុមារ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ ​​​ត្រូវ​​​លុប​​​​​​មូល​ហេតុ​​​នៃ​​​ពល​​​កម្ម​​​កុមារ​​​ផង​​​ដែរ​​​ និ​​​ងធានា​​​ថា កុមារ​​​បាន​​​ទៅ​​​រៀន​​​។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ចេញ​​​នៅ​​​មុន​​​ទិវា​​​ពិភព​​​លោក​​​ប្រឆាំង​​​ពល​​​កម្ម​​​កុមារ​អង្គការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា បញ្ហា​​​នេះ​​​អាច​​​រារាំង​​​ដល់​​​ការ​​​អភិវឌ្ឍ​​​របស់​​​កុមារ​​​ រារាំង​​​សិទ្ធិ​​​ទទួល​​​ការ​​​អប់​​​រំ​​​ និង​​​សេចក្តី​​​ថ្លៃ​​​ថ្នូរ​​​។ លោកស្រី ណាលី ពីឡូក នាយិកា​​​អង្គការ​​​លីកាដូ​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​ថា " ពល​​​កម្ម​​​​​​កុមារ​​​មិន​​​ត្រឹម​​​តែ​​​កេង​​​ប្រវ័ញ្ចកុមារ​​​ប៉ុណ្ណោះ​​​ទេ​​​ ប៉ុន្តែ វា​​​ក៏​​​ជា​​​សញ្ញា​​​បង្ហាញ​​​ពី​​​បញ្ហា​​​សង្គម​​​ដ៏​​​ធំ​​​ផង​​​ដែរ។​​​ជាពិសេស​​​អាជ្ញាធរ​​​នៅ​​​តែ​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​ក្នុង​​​ការ​​​អនុវត្ត​​​​​​និង​​​ពង្រឹង​​​ច្បាប់​​​ការ​​​ងារ​​​ និ​​​ង​​​បទ​​​ប្បញ្ញត្តិ​​​នានា​​​។ បញ្ហា​​​នេះ​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​"។ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​បាន​​​លើក​​​ឡើ​​​ង​​​ថា កុមារ​​​កម្ពុជា​​​ជាង​​​១០​​​ភាគ​​​រយ​​​ ឬ​​​ប្រហែល​​​៤៣០.០០០នាក់​​​អាយុ​​​ចន្លោះ​​​ពី​​​៥ដល់​​១៧​​​ឆ្នាំ​​​អា​​​ច​​​ត្រូវ​​​បាន​​​​​​ចាត់​​​ទុក​​​ថា ជា​​​ពល​​​ករកុមារ។ កាល​​​ពី​​​ខែ​​​មីនា ថ្មី​​​ៗ​​​នេះ​​​ ចម្ការ​​​អំពៅ​​​របស់​​​ចិន​​​មួយ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​សើុប​​​អង្កេត​​​នៅ​​​ពេ​​​ល​​​មាន​​​ការ​​​អះអាង​​​ថា ចម្ការ​​​នេះ​​​ប្រើ​​​ប្រាស់​​​កុមារ​​​យ៉ាង​​​តិច​​​២០នាក់​​​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​​ពី១០ឆ្នាំ​​​ដល់​​​១៥​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ចម្ការ​​​របស់​​​ខ្លួន​​​។ យោង​​​តាម​​​ច្បាប់​​​ការងារ ​​​ទោះ​​​បី​​​ជា​​​អាយុ​​​តិច​​​បំផុត១៥​​​ឆ្នាំ​​​អាច​​​ធ្វើ​​​ការ​​​​ជា​​​ផ្លូវ​​​ការ​​​បាន​​​ក៏​​​ដោយ ក៏​​​កុមារ​​​អាយុ​​​ចាប់​​​ពី​​​១២​​​ឆ្នាំ​​​អាច​​​ធ្វើ​​​ការ​​​ងារ​​​ស្រាល​​​បាន​​​ដែរ​​​​​​ឲ្យ​​​តែ​​​ពួក​​​គេ​​​នៅ​ទៅ​​​រៀន​បាន​​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​អង្គការ​​​ ILO បាន​​រក​​​ឃើញ​​​ថា កុមារ​​​​​​៤៨​​​ភាគ​​​រយ​​​ដែល​​​ធ្វើ​​​ការ​​​បាន​​​បោះ​​​បង់​​​ការ​​​សិក្សា​​​។ អ្នកស្រី ម៉ាប់ សុមា៉យ៉ា ប្រធាន​​​កម្មវិធី​​​មិត្ត​​​សំឡាញ់​​​នៅ​​​អង្គការ​​​ FriendsInternational បាន​​​និយាយ​​​ថា " ទម្រង់​​​់ដែល​​​អាក្រក់​​​បំផុត​​​និង​​​មាន​​​ច្រើន​​​បំផុត​​​នៃ​​​ពល​​​កម្ម​​​កុមារ ដែល​​​យើង​​​មើល​​​ឃើញ​​​នៅ​​​ទី​​​នេះ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​​​​រួ​​​ម​​​មាន​​​ការ​​​ដើរ​​​រើស​​​អេត​​​ចាយ​​​ការ​​​លក់​​​ផ្កា​​​ និង​​​វត្ថុ​​​អនុស្សាវរីយ៍ លាង​​​រថយន្ត​​​ និង​​​ម៉ូតូ ខាត់​​​ស្បែក​​​ជើង​​​ កម្មករ​​​សំណង់​​​ លីសែង​​​ បោស​​​សម្អាត​និង​​​លក់​​​ចំណី​​​អាហារ​​​នៅ​​​តាម​​​ភោជនីយ​​​ដ្ឋាន​​​"។ “ ការ​​​ងារ​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​ការ​​​ងារ​​​ទាំង​​​នេះ​​​វា​​​មាន​​​គ្រោះថ្នាក់​​​ណាស់​​​ ពីព្រោះ​​​កុមារ​​​ស្ថិត​​​នៅ​​​តាម​​​ផ្លូវ​​​​​​ម្នាក់​​​ឯង​​​និងក៏​​​អា​​​ច​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ផងដែរ ហើយ​​​ជា​​​រឿយ​​​ៗ​​​ពួកគេ​​​ធ្វើ​​​ការ​​​រហូត​​​ដល់​​​យប់​​​ជ្រៅ ដែល​​​មាន​​​គ្រោះ​​​ថ្នាក់​​​ច្រើន​​​ និង​​​មិន​​​ល្អ​​​សម្រាប់​​​សុខ​​​ភាព​​​របស់​​​ពួកគេ"៕គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

គោល​ការណ៍​ណែនាំ​​មាន​បំ​ណង​​​ធានា​​រក​យុត្តិធម៌​​ឲ្យ​ស្ត្រី​និង​​កុមារ​

គោលការណ៍​ណែនាំមាន​១០០​ទំព័រសម្រាប់​ការ​ការ​​ពារតាម​ផ្លូវ​ច្បាប់​​នៃ​សិទ្ធិ​​ស្ត្រី​និង​កុមារ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី​នៅក្នុងរាជធានី​​ភ្នំពេញ​កាល​ពីម្សិល​មិញ​ ជា​ការ​ខិត​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​​លើក​ឡើង​ពី​កង្វះ​ខាត​ក្នុង​ប្រព័ន្ធ​តុលាការ​ពាក់​ព័ន្ធ​នឹង​​រឿង​ក្តី​ដូចជា​ការ​ចាប់​រំលោភ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស។ ការ​បោះពុម្ព​ផ្សាយនេះ​ដោយមានការ​​​ផ្តល់​មូល​និធិ​​​ពី​រដ្ឋាភិបាល​​អាល្លឺម៉ង់​និង​​រដ្ឋាភិបាល​អេស្ប៉ាញ ​បាន​ធ្វើ​ឡើង​រយៈពេល​​ប្រាំបីខែ​ បន្ទាប់​ពី​លោកស្រី អុឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​​បាន​ប្រាប់​គណៈ​កម្មាធិការ​លុប​បំបាត់​ការ​រើស​​អើង​​លើ​ស្ត្រី​ របស់​​អង្គការ​សហ​ប្រជាជាតិ​​ថា ​មិនមាន​ឯកសារ​ចងក្រង​អំពី​ករណី​ស្ត្រី​ដែល​នាំយកករណីនៃ​​អំពើ​ហិង្សានិង​ការ​​រំលោភ​បំពាន​បញ្ជូន​ទៅ​តុលាការ​​ទេ។ ករណីនេះ​ធ្វើ​ឲ្យ​​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺណែវ​​​អំពាវនាវ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ខិត​ខំប្រឹង​ប្រែងថែម​ទៀត​​ដើម្បី​នាំ​ខ្លួន​ជន​ដៃដល់​ប្រព្រឹត្ត​អំពើ​ហិង្សា​និងការ​រំលោភ​បំពាន​​​ទៅ​តុលាការ។ លោកស្រី កន្ថាផាវី បានលើកឡើង​ក្នុង​​សេចក្តី​ថ្លែងការណ៍ថា " យោងតាម​ការ​ស្ទាបស្ទង់​មតិ​ថ្មីៗនេះ​ ​ដែល​ដឹកនាំ​ដោយ​ទីភ្នាក់​ងារ​​ចំនួន​​បួន​របស់​អង្គការ​សហ​ប្រជាជាតិ​​នៅក្នុង​ប្រទេស​កម្ពុជា​បានឲ្យដឹងថា ស្ត្រី​ចំនួន​២៥ភាគ​រយ​ធ្លាប់​ទទួល​រង​ការ​ប្រើ​អំពើ​ហិង្សាលើ​ផ្លូវ​ភេទ​និង​លើ​រាង​កាយ​យ៉ាង​តិច​ម្តង​​ពីដៃ​គូ​រួម​សង្វាស។ គោលការណ៍​ណែនាំនេះ​នឹង​ត្រូវអនុវត្ត​ដោយ​​​អង្គភាព​នគរបាល​យុត្តិធម៌​​នៃ​ក្រសួង​កិច្ចការ​នារី​ ព្រម​ទាំងអនុវត្តដោយ​អ្នក​ផ្តល់​សេវាកម្ម​​រដ្ឋ​និង​មិនមែន​រដ្ឋ​ ដែល​ជួយ​ស្ត្រី​​រងគ្រោះ​រួច​ផុត​ពី​​​អំពើ​ហិង្សា​​​យេនឌ័រ។ ​​ពេលនេះ​គម្រោងការនេះ​ គឺ​សម្រាប់​​នគរបាល​យុត្តិធម៌​​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ និង​ធ្វើ​​ការ​បណ្តុះបណ្តាល ដែល​​ពួកគេ​​ទទួល​​បាន​​ពីមេធាវី​មួយក្រុម​​កាល​ពីឆ្នាំមុន​ដល់​នគរបាល​យុត្តិធម៌​ផ្សេងទៀត​​នៅទូទាំងប្រទេស។ យោងតាម​ច្បាប់​ចម្លង​នៃ​គោលការណ៍​​ណែនាំ​​ ដែល​​ពិពណ៌នា​លម្អិត​​អំពី​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​និង​នីតិវិធី​រដ្ឋប្បវេណី​​ទាក់​​ទង​នឹង​រឿងក្តី​ពាក់​ព័ន្ធ​នឹង​​ស្ត្រី​និងកុមារ​​បាន​ឲ្យដឹងថា...