Friday, January 24, 2020
Home Authors Posts by Lauren Crothers

Lauren Crothers

318 POSTS 0 COMMENTS
Associate editor

ការ​ជជែក​​ពិភាក្សា​​នៅសាកល​វិទ្យាល័យ​ផ្តោតលើ​កំហុស​សីលធម៌ក្នុង​សម័យ​ខ្មែរក្រហម​

កាល​ពីម្សិល​មិញ ​និស្សិត​​​រាប់​រយនាក់​​បាន​ចូល​រួម​​​ជជែក​ពិភាក្សា​នៅសាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​​ស្តីពី​​ថាត្រូវ​បញ្ចប់​​អំពើហិង្សា​ផ្លូវ​ភេទ​​របៀបណា ជាផ្នែក​មួយ​​នៃ​យុទ្ធនាការ​​​​ទូទាំង​ពិភពលោក ​​​ដឹកនាំ​ដោយ​លោក វីលៀម ហេក(William Hague) រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​អង់គ្លេស​ និងលោកស្រី អេនជឺលីណា ចូលី(Angelina Jolie) ប្រេសិត​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន។ ព្រឹត្តិការណ៍​នេះរៀបចំ​ដោយ​ស្ថានទូត​​​អង់គ្លេស​​​មាន​បំណង​​បើកការ​​ពិភាក្សា​​​អំពី​​របៀប​បញ្ចប់​​អំពើហិង្សា​ផ្លូវ​ភេទ​ ថែមទាំង​ថា​តើ​ត្រូវ​​ពង្រឹង​ប្រព័ន្ធ​តុលាការយ៉ាងណា​​ដើម្បី​ទទួល​បាន​​ទំនុក​ចិត្ត​​ពី​ជន​រងគ្រោះ​ និង​ផ្តន្ទាទោស​ជន​​ល្មើស។ លោកស្រី ណាកាហ្គាវ៉ា កាស៊ូមិ (Nakagawa Kasumi) សាស្ត្រាចារ្យផ្នែក​ការ​សិក្សា​អំពី​យេនឌ័រ​នៅសាកល​វិទ្យាល័យនេះ​ បានធ្វើការ​ស្រាវ​ជ្រាវ​ដំបូង​​​អំពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​និងជេនឌ័រ​​ ដែល​ត្រូវបា​ន​ប្រព្រឹត្ត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ហើយថា ស្ត្រី​រង​ប៉ះ​​ពាល់​ខ្លាំង​បំផុត​ដោយសារ​បទល្មើស​​បែបនេះ​...

បន្ទាប់ពី​ការ​លាលែង​ពីតំណែង​របស់​លោកស្រី ម៉ម សូម៉ាលី អង្គការ​ក្រៅ​រដ្ឋាភិបាល​ព្រួយ​បារម្ភអំពីអនាគត

នៅពេល​រឿង​​​រ៉ាវ​​​បាន​​​ស្ងប់​​​​ បន្ទាប់ពី​លោកស្រី ម៉ម សូម៉ាលី ​លាលែង​ពី​​​តំណែង​ជា​ប្រធាន​នៃ​​​មូល​​​និធិ​សង្គ្រោះ​ស្ត្រី​រងគ្រោះ​​​​កាលពី​សប្ដាហ៍​មុន​ អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​រឿង​អាស្រូវ​របស់​លោកស្រី​​អាច​ជះឥទ្ធិពល​ដល់​កេរ្តិ៍​ឈ្មោះ​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅ​ក្នុង​​វិស័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្សនេះ​។ ការ​លាលែង​ពី​តំណែង​របស់​លោកស្រី ម៉ម សូម៉ាលី បាន​កើតឡើង​បន្ទាប់ពី​​អត្ថបទ​មួយ​នៅ​ក្នុង​ទស្សនាវដ្ដី​ញូវស៍វីក (Newsweek) បាន​ទម្លាយ​ការ​ភូត​កុហក​​​ទាក់​ទិន​នឹង​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​​លោកស្រី​ ម៉ម សូមាលី ក៏ដូច​ជា​ប្រវត្តិ​របស់​ស្ត្រីវ័យ​ក្មេង​ដែល​មូលនិធិ​របស់​លោកស្រី​បាន​ជួយ​សង្គ្រោះ​ផង​ដែរ។ មុន​ពេល​ទស្សនាវដ្ដី​ញូវស៍វីក បាន​ចេញ​ផ្សាយ​អត្ថបទ​ដែល​សរសេរ​ដោយ​លោក Simon Marks អតីត​និពន្ធនាយក​​របស់​កាសែត​ ខេមបូឌា ដេលី មូល​និធិ​...

​​​រូប​​​ចម្លាក់​​មុនសម័យ​​​អង្គរ​​​ចំនួន​​​បីបាន​​​មក​​​ដល់​​​ទឹក​​​ដី​​​កម្ពុជា​​​វិញ​​​

រូប​​​ចម្លាក់​​​មុន​​​សម័យ​​​អង្គរ​​​ចំនួន​​​បី​​​បាន​​​ក្លាយ​​​ជា​​​តួអង្គ​​​ដ៏សំខាន់​​​នៅ​​​ក្នុង​​​ពិធី​​​​​​​​​មួយ​​​កាល​​​ពីម្សិល​​​មិញ​​​នៅឯទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ដោយ​​​បញ្ចប់​​​នូវ​រឿង​​​រ៉ាវ​​​ស្មុគស្មាញ​​​មួយ​​​ដែល​​​បាន​​​ចាប់​​​ផ្តើមកើត​​​ឡើង​​​ ​​​នៅ​​​ពេល​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​ត្រូវ​​​បានចោរ​​​​​​កាត់​​​​​​ផ្តាច់​​​ចេញ​​​ពី​​​ជើង​​​ទម្រ​​​នៅ​​​ប្រាសាទ​​​ចិន ​​​អំឡុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​។ បដិមា​​​ពល​​​រាម​​​ បដិមា​​​ទុរ​​​យោ​​​ធន៍​​​ និងបដិមា​​​​​ភីម​​​ ដែល​កាល​​​ពី​​​ដើម​​​ឡើ​​​យ​​​ត្រូវ​​​បាន​​​ដាក់​​​តាំង​​​ជា​​​មួយ​​​បដិមា​​​ប្រាំ​​​មួយ​​​ផ្សេងទៀត​​​​​​ដើម្បី​​​ពណ៌នា​​​ពីឈុត​​​ឆាក​​​ច្បាំង​​​គ្នា​​​នៅ​​​ក្នុង​​​រឿង​​​ព្រេង​​​ទេវកថា​​​មហា​​​ភារតៈ បាន​​​ជួប​​​ជុំ​​​គ្នា​​​ជា​​​លើក​​​ដំបូង​​​​​​ចាប់​​​តាំង​​​ពី​​​ត្រូ​​​វ​​​ចោរ​​​លួច​​​ចេញ​​​ពី​​​ប្រាសាទ​​​នេះ​​​មក​​​។ បដិមា​​​ទាំង​​​បី​​​នេះ​​​បាន​​​​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​ វិញ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ លោក​​​ឧប​​​នា​​​យក​​​រដ្ឋ​​​មន្ត្រី សុខ អាន បាន​​​សរសើរ​​​ចំពោះ​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​ " វីរ​​​បុរស​​​ទាំង​​​បី​​​មក​​​កាន់​​​ទឹក​​​ដី​​​កំណើត​​​របស់​​​យើង​​​វិញ​​​" អំឡុង​​​ពិធី​​​មួយ​​​ដែល​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋាភិបាល ​​​លោក​​​ស្រី អាន​​​ ឡឺ​​​ម៉េស (Anne Lemaistre) តំណាង​​​អង្គការ​​​យូណេស្កូ​​​ ប្រ​​​ចាំ​​​ប្រទេស​​​កម្ពុជា និង​​​តំណាង​​​​​ក្រុម​​​ហ៊ុន​​​រៀប​​​ចំ​​​ការ​​​ដាក់ដេញ​​​ថ្លែ​​​គ្រីស្ទី​​​ (Christie's) ក្រុម​​​ហ៊ុន​​​រៀប​​​ចំ​​​ការ​​​ដាក់ដេញ​​​ថ្លៃ​​​ សូថេប៊ី (Sotheby's) និង​​​សារ​​​មន្ទីរ​​​ ន័រ​​​តុន​​​ សាយ​​​ម៉ុន (Norton Simon Museum) ដែល​​​បាន​​​ប្រគល់​​​​​​វត្ថុ​​​បុរាណ​​​ទាំង​​​នេះ​​មក​​​ឲ្យកម្ពុជា វិញ​​​។ លោក​​​ សុខ អាន បាន​​​មាន​​​ប្រសាសន៍​​​ថា " បន្ទាប់​​​ពី​​​ធ្វើដំណើរ​​អស់​​​រយៈ​​​ពេល​​​ជាង​​​៤០​​​ឆ្នាំ​​គេច​​​ផុត​​​ពី​​​សង្គ្រាម​​​ស៊ីវិល ការ​​​លួច​​​ ការ​​​រត់​​​ពន្ធ​​​ និ​ង​​​ការ​​​ធ្វើ​​​ដំណើរ​​​ជុំ​​​វិញ​​​ពិភពលោក​​​ ពេល​​​នេះ​​​រូប​​​ចម្លាក់​​​ទាំង​​​បី​​​នេះ​​​ទទួល​​​បាន​​​សេរីភាព​​​ និង​​​វិល​​​មក​​​មាតុភូមិ​​​វិញ​​​ហើយ​​​"។ រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​រូ​​​ប​​​ចម្លាក់​​​មួយ​​​ចំនួន​​​ដែល​​​ត្រូវ​​​បាន​​​ចោរ​​​លួច​​​ចេញ​​​ពី​​​ប្រា​​​សាទ​​​កោះ​​​កេរ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ។ លោកស្រី អាន ឡឺ​​​ម៉េស បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​របស់​​​​​​រូប​​​ចម្លាក់​​​ទាំង​​​បី​​​នេះ​​​គឺ​​​មាន​​​សារៈសំខាន់​​​ខ្លាំង​​​ណាស់​​​ផ្នែក​​​វប្បធម៌​​​ ប្រសិន​​​បើ​​​គិត​​​ដល់​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​វត្ថុ​​​បុរាណ​​​​​​ដោយ​​​សារ​​​សង្គ្រាម​​​នៅ​​​ក្នុង​​​ប្រទេស​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​ ប្រទេស​​​ស៊ីរី​​​ និង​​​ប្រទេស​​​អ៊ីរ៉ាក់​​​ជា​​​ដើម​​​។ លោកស្រី​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា " ខ្ញុំ​​​ពេញ​​​ចិត្ត​​ខ្លាំងណាស់​​​​ដែល​​​បាន​​​ឃើញ​​​វា​​​ត្រឡប់​​​មក​​​វិញ​​​ ហើយ​​​ស​​​ម្រាប់​​​រូប​​​ខ្ញុំ​​​នៅ​​​ពេល​​​នេះ​​​ វា​​​គឺ​​​ជា​​​ព្រឹត្តិការណ៍​​​ប្រវត្តិសាស្ត្រ។ យើង​​​បាន​​ធ្វើ​​​ការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​អស់​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ ហើយ​​​ពេល​​​នេះ​​​​​​ខ្ញុំ​​​ឃើញ​​​វា​​​មក​​​វិញ​​​ហើយ​​​ វា​​​ដូច​​​ជា​​​សុបិន​​​អ៊ី​​​ចឹង​​​ ខ្ញុំ​​​ស្ទើរ​​​តែ​​​មិន​​​ជឿ"។ នៅ​​​ទី​​​បំផុត ​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​ដាក់​​​តាំង​​​ជា​​​អចិន្ត្រៃយ៍​​​នៅ​​​សារ​​​មន្ទីរ​​​ជាតិ​​​ ដែល​​​លោក​​​​​​ស្រី អាន​​​ ឡឺ​​​ម៉េស បាន​​​​​​មាន​​​ប្រសាសន៍​​​ថា នឹ​​​ងធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា ​​​បាន​​​ស្គាល់​​​វត្ថុ​​​បុរាណ​​​ដ៏​​​មាន​​​សារៈសំខាន់​​​ដែល​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​វប្បធម៌​​​របស់​​​ខ្លួន​​​។ លោក​​​ស្រីមាន​​​ប្រសាសន៍​​​ថា "ពេល​​​នេះ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​វ័យ​​​ក្មេង​​​ៗ​​​នឹង​​​​​​​​មាន​​​ឱ​​​កាស​​​បាន​​​​​​ឃើញ​​​​​​​កេរ​​​ដំណែល​​​​​​ថ្មី​​​ៗ​​​ទាំង​​​នេះ ហើយ​​​យើង​​​មិន​​​និយាយ​​​អំពី​កេរ​​​ដំណែល​​​តូច​​​ៗ​​​ទេ យើង​​​និយាយ​​​អំពី​​​កេរ​​​ដំណែល​​​ធំៗ"។ ក្រុម​​​ហ៊ុន​​​ដេញ​​​ថ្លៃ​​​សូថេប៊ី ដែល​​​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​សង្គ្រាម​​​​​​ផ្លូវ​​​ច្បាប់​​​ជុំ​​​វិញ​​​​​​បដិមា​​​ទុរយោ​​​ធន៍ ​​​មិន​​​បាន​​​បង្ហាញ​​​​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​ពិធី​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​ទេ ដោយ​​​មិន​​​ដូច​​​​​​ក្រុមហ៊ុន​​​​​​រៀប​​​ចំ​​​ការ​​​​​​ដេញ​​​ថ្លៃ​​​ គ្រីស្ទី និង​​​សារមន្ទីរ​​​ ន័រតុន​​​ សាយ​​​ម៉ុន ដែល​​​​​បាន​​​​​​​​​​​​ប្រគល់​​​រូប​​​បដិមា​​​ពីរ​​​ក្នុង​​​ចំណោម​​​នេះ​​​ដោយ​​​ស្ម័គ្រ​​​ចិត្តឡើយ​។ ប៉ុន្តែ លោក​​​ ម៉ាទីន វិល​​​សុន (Martin Wilson) តំណាង​​​​​ក្រុម​​​ហ៊ុន​​គ្រីស្ទី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុម​​​ហ៊ុន​​​គ្រីស្ទី " ​​​មាន​​​​​​ក្តី​​​សោមនស្ស​​​រីករាយ​​​យ៉ាង​​​ខ្លាំង​​​ដែល​​​ដឹង​​​ថា យើង​​​បាន​​​ជួយ​​​ឲ្យ​​​រូប​​​បដិមា​​​​​​ពល​​​រាម​​​ ដ៏​​​​​​មាន​​​សារៈ​​​សំខាន់​​​នេះ​​​​​ត្រឡប់​​​មក​​​កន្លែង​​​របស់​​​វា​​​វិញ​​​"។ លោក វ៉លធើ ធីម៉ូ​​​ស្សាក់ (Walter Timoshuck) ប្រធាន​​​សារ​​​មន្ទីរ​​​ ន័រតុន​​​ សាយ​​​ម៉ុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​សេចក្តី​​​​​​រីករាយ​​​​ និង​​​មាន​​​កិត្តិយស​​​ដែល​​​​​​ទទួល​​​បាន ​​​"សំណើរ​​​" ពី​​​កម្ពុជា​​​​​​ សុំ​​​យក​​​រូប​​​បដិមា​​​ ភីម​​​ ត្រឡប់មក​​​វិញ​​​។ លោក​​​ ជុច ភឿន រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​វប្បធម៌​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​មាន​​​បំណង​​​បន្ត​​​ជំរុញ​​​ផែន​​​ការ​​​នាំ​​​យក​​​រូប​​​ចម្លាក់​​​​​​បន្ថែម​​​ទៀតដែល​​​ចោរ​​​លួច​​​​​ទៅ​​​ត្រឡប់​​​មក​​​វិញ។​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា " ឲ្យ​​​តែ​​​​​​យើង​​​ទទួល​​​ដំណឹង​​​អំពី​​​តម្រុយ​​​រូប​​​ចម្លាក់​​​ដែល​​​នៅ​​​សេសសល់ យើង​​​នឹង​​​ទាក​​់ទង​​​ទៅ​​​  ហើយ​​​​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ងារ​​​​​​។ ទោះ​​​បី​​​ជា​​​ពួកគេ​​​ប្រគល់​​​ឲ្យ​​​យើង ឬ​​​អត់​​​ក៏​​​ដោយ ​​ក៏​​​យើង​​​នៅ​​​តែ​​​បន្ត​​​ការងារ​​​​​​នេះ​​​ដែរ​​​ ពី​​​ព្រោះ​​​វា​​​ជា​​​គោល​​​នយោបាយ​​​របស់​​​យើង​​​"៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​រៀបរាប់ពីការឈឺចាប់ក្នុងរបបខ្មែរក្រហម

ទោះបីជា​មាន​​​ការ​​​ដឹង​​​ច្បាស់​​​អំពី​​​ជម្រៅនៃការ​​​ភ័យ​​​រន្ធត់​​​ដែល​មាន​​​មក​​​លើ​​​ប្រជា​​​ពល​​​រដ្ឋខ្មែរ​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​១៩៧៥​​​ដល់​​​ឆ្នាំ​​​១៩៧៩​​​ក៏ដោយ​​​ ក៏បទល្មើស​​​ផ្លូវ​​​ភេទ​​​ដែល​​​គេ​​​បាន​​​ប្រព្រឹត្ត​​​ ជា​​​ពិសេស​​​ចំពោះ​​​សហគមន៍ជនជាតិភាគតិច​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ ភាគ​​​ច្រើន​​​ត្រូវ​​​បាន​​​លាក់​​​បាំង​​​យ៉ាង​​​ជិត។ ទោះជាយ៉ាង​​​ណា កាលពីម្សិលមិញ ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារ​​​សិទ្ធិកម្ពុជា​​​បាន​​​បញ្ចេញ​​​រឿង​​ជាបន្ត​​​បន្ទាប់​​របស់​​​​​​មនុស្ស​​​ជាង​​​១០០​​​នាក់ដែល​​​ជា​​​ជន​​​ជាតិ​​​ភាគតិច​​​វៀតណាម​​​ ខ្មែរ​​​ក្រោម​​​ ខ្មែរ​​​អុីស្លាម​​​ និង​​​ចាមមូស្លីម​​​នៅក្នុង​​​ខេត្ត​​​ចំនួន​​​ប្រាំមួយ​​​ដែលសុទ្ធ​​​តែ​​​បាន​​​រៀប​​​រាប់​​​យ៉ាង​ច្បាស់​​​លាស់​​​អំពីការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​របប​​​ខ្មែរ​​​ក្រហម​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ទន់​​​ខ្សោយ​​​ បណ្តេញ​​​ចេញ​​​និង​​​ចុង​​​ក្រោយ​​​លុប​​​បំបាត់​​​វិធី​​​រស់​​​នៅ​​​របស់​​​ពួកគេ។ អ្នក​​​ស្រាវ​​​ជ្រាវ​​​ឈ្មោះ រ៉ូហ្ស៊ែល ប្រាហ្វ បាន​​​រក​​​ឃើញ​​​ថា សម្រាប​​​់​​​សហគមន៍​​​ជនជាតិ​​​ភាគតិច​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​ប្រាំមួយនេះ ប៉ុន្មាន​​​ឆ្នាំ​​​នៅ​​​ចន្លោះ​​​ការ​​​ឡើង​​​កាន់​​​អំណាច​​​ និង​​​ការ​​​ដួល​​​រលំ​​​នៃ​​​របប​​​នេះ​​​​​​បាន​​​ដិ​​​ត​​​ដាម​​​ដោយ​​​​​​អំពើ​​​ហិង្សា​​​ផ្លូវ​​​ភេទ​​ដែល​​​បាន​​​គ្រោង​​​ទុក ​​​មាន​​​ជាប់​​​ជានិច្ច​​​ និង​​​ជួន​​​កាល​​​អាច​​​នាំ​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ក្នុង​​​ទម្រង់ជា​​​ការ​​​ចាប់​​​រំលោភ​​​ ការ​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​​ និង​​​ទាសករ​​​ផ្លូវ​​​ភេទ​​​។ របាយការណ៍​​​នេះ​​​លើកឡើង​​​ថា "អំពើ​​​ហិង្សា​​​ផ្លូវ​​​ភេទ​​​ហាក់ដូច​​​ជា​​​វិធី​​​សាស្ត្រមួយ​​​ទៀត​​​របស់​​​ខ្មែរ​​​ក្រហម​​​ដើម្បីសម្លាប់​​​ជនជាតិ​​​ភាគតិច​​​"។ របាយការណ៍នេះ​​​លើក​​​ឡើង​​​ទៀត​​​ថា "ជនជាតិ​​​ភាគតិច​​​ជួនកាល​​​ និង​​​នៅ​​​កន្លែង​​​មួយ​​​ចំនួន​​​​​​គឺ​​​ជា​​​គោល​​​ដៅ​​​សម្រាប់​​​ការ​​​កម្ទេច​​​។ នៅ​​​ក្នុង​​​កាលៈទេសៈ​​​ខ្លះ​​​ដែល​​​មាន​​​ការ​​​សម្លាប់​​​ស្ត្រីជន​​​ជាតិ​​​ភាគតិច​​​ អ្នក​​​ឆ្លើយ​​​បង្ហាញ​​​ថា ស្ត្រី​​​រង​​​ការ​​​រំលោភ​​​ជា​​​ញឹកញាប់​​​"។ អ្នក​​​ស្រី​​​បាននិយាយ​​​កាលពីម្សិលមិញ​​​ថា ការ​​​បង្ខំ​​​ឲ្យ​​​រៀបការ​​​ជាមួយ​​​ប្ដីប្រពន្ធ​​​ជា​​​ខ្មែរ​​​ត្រូវ​​​គេ​​​​​​ប្រើជា​​​អាវុធ​​​ផង​​​ដែរ​​​ ដោយសារ​​​ថា​​​ ខ្មែរ​​​ក្រហម​​​បាន​​​ព្យាយាម​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​បំបាត់​​​​​​សហ​​​គមន៍ទាំង​​​នេះ"។ រឿង​​​មួយ​​​បង្ហាញ​​​ពីការ​​​រំលោភ​​​ និង​​​ការ​​​កាត់​​​ដោះ​​​ស្ត្រីខ្មែរ​​​ក្រោម​​​។ ក្នុង​​​ករណី​​​មួយ​​​ទៀត​​​ ដៃនិង​​​ជើង​​​របស់​​​ជន​​​រងគ្រោះត្រូវ​​​បាន​​​កាត់​​​ផ្ដាច់​​​បន្ទាប់ពី​​​ការ​រំលោភ​​​រួច​​​ហើយ​​​។ អ្នក​​​ឆ្លើយ​​​សំណួរ​​​ជាខ្មែរ​​​អុីស្លាម​​​ម្នាក់​​​បាន​​​និយាយ​​​ពី​​​ស្ត្រី​​​១០​​​នាក់​​​មកពី​​​សហគមន៍​​​របស់​​​គាត់​​​ ដោយ​​​ត្រូវ​​​គេ​​​ឃុំខ្លួន​​​សម្រាប់ធ្វើជា​​​ទាសករ​​​ផ្លូវ​​​ភេទ​​​ ហើយ​​​ក៏ត្រូវ​​​បាន​​​សម្លាប់​​​ចោល​​​ប្រាំពីរ​​​ថ្ងៃ​​​ក្រោយ​​​មក​​​។ កាលពីខែ​​​មេសា សហព្រះរាជអាជ្ញា​​​អន្តរជាតិ​​​នៅ​​​សាលាក្ដីខ្មែរ​​​ក្រហម​​​ លោក នីកូឡាស គំជៀន បាន​​​ស្នើ​​​ឲ្យ​​​សហចៅក្រម​​​ស៊ើប​​​សួរ​​​​​​ពិចារណា​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រំលោភ​​​ ការ​​​បង្ខំ​​​ឲ្យ​​​រៀប​​​ការ​​​ និង​​​អំពើ​​​ហិង្សា​​​ផ្លូវ​​​ភេទ​​​នៅ​​​ក្នុង​​​ការ​​​ស៊ើបអង្កេត​​​របស់ ខ្លួន​​​លើ​​​សំណុំ​​​រឿង​​០០៤​​​ដែល​​​ត្រូ​​​វបាន​​​រដ្ឋាភិបាល​​​ជំទាស់​​​។ ក្រោយមក​​​នៅ​​​ឆ្នាំនេះ ដំណាក់កាល​​​ទី២​​​នៃ​​​សំណុះរឿង​​​០០២​​​គ្រោង​​​បើក​​​សវនាការ​​​លើកទី២ តាម​​​ការ​​​ចោទ​​​ប្រកាន់​​​នានា ដូចជា​​​អំពើ​​​ប្រល័យពូជ​​​សាសន៍ កា​​​រចាប់​​​រំលោភ និង​​​ការ​​​បង្ខំ​​​ឲ្យ​​​រៀបការ​​​។ ប៉ុន្តែ​​​ខណៈ​​​ដែល​​រឿង​​​ផ្ទាល់​​​ខ្លួន​​​មួយ​​​ចំនួន​​​តូច​​​នឹង​​​ត្រូវ​​​បង្ហាញ​​​ប្រាប់​​​នៅតុលាការ​​​នោះ សក្ខីកម្ម​​​ដែល​​​ទើប​​​បញ្ចេញ​ថ្មី​​ទាំង​​​នេះ​​​បង្ហាញពី​​​សារៈសំខាន់​​​នៃ​​​ប្រវត្ត​​​ិ​​​សាស្ត្រ​​​ផ្ទាល់មាត់​​​នៅ​​​ក្នុង​​​ការ​​​ស្វែង​​​យល់អំពី​​​ទស្សន​​​​​របស់​​​អ្នក​​​រងគ្រោះ​​​ក្នុង​​​របប​​​ខ្មែ​​​រ​​​ក្រហម​​​។ នេះ​​​ក៏ជា​​​ការ​ជំរុញ​​​ឲ្យ​​​មាន​​​របាយការណ៍លើក​​​ទី២​ដែល​​​អង្គការ​​​ក្ដីការ៉ុន (Kdei Karun) បាន​​​បញ្ចេញ​​​កាលពី​​​ម្សិលមិញ​​​។ ឃុំប្រឡាយ​​​មាស នៅ​​​ក្នុង​​​ស្រុក​​​កំពង់លែង ខេត្ត​​​កំពង់ឆ្នាំង​​​ បច្ចុប្បន្ន​​​នេះគឺ​​​ជា​​ទី​​​តាំង​​​របស់​​​សហគមន៍​​​ខ្មែរ​​​ជាច្រើន​​​ ប៉ុន្តែ​​​វា​​​ធ្លាប់​​​ជា​​​កន្លែង​​​ដែល​​​ជនជាតិ​​​ភាគតិច​​​វៀតណាម​​​ជា​​​ច្រើន​​​ជំនាន់​​​​រស់​​​នៅ​​​រហូត​​​ដល់ពួកគេ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ឬ​​​ត្រូវ​​​បាន​​​បោស​​​សម្អាត​​​ទាំង​​​ស្រុង​​​ ដែល​​​ជា​​​គោល​​​ដៅ​​​សម្លាប់​​របស់​​កណ្ដាប់​​​ដៃ​​​ខ្មែរ​​​ក្រហម​​​។ ជម្រៅនៃ​​​ទំនាក់ទំនង​​​ច្រើន​​​ជំនាន់​​​​​​និង​​​ទំនាក់​​​ទំនង​​​ផ្លូវ​​​ចិត្ត​​រវាង​​​មនុស្ស​​​ទាំង​​​នេះ​​​ និង​​​លំនៅដ្ឋាន​​​ដូន​​​តា​​​របស់​​​ពួកគេ​​​​​​អាច​​​បាត់​​​បង់​​​ ប្រសិន​​​បើ​​​វា​​​មិនមែន​​​សម្រាប់​​​ពណ៌នា​​​អំពីជន​​​រងគ្រោះ ដូច​​​ជា​​​ ផាម យ៉ាងធឿង​​​ ដែលនៅ​​​ក្នុង​​​របាយការណ៍​​​នេះ​​​បាន​​​ក្រឡេក​​​មើល​​​ការ​​​រស់​​​នៅ​​​របស់​​​ជនជាតិ​​​ភាគ​​​តិច​​​ដែល​​​ធ្លាប់​តែរឹងមាំ​​​។ របាយការណ៍​​​នេះ​​​លើកឡើង​​​អំពី​​​បទ​​​ពិសោធ​​​របស់គាត់​​​ថា "នៅ​​​ទសវត្សរ៍ឆ្នាំ​​​១៩៤០​​​ ព្រៃ​​​នៅ​​​ជុំវិញ​​​ឃុំ​​​ប្រឡាយ​​​មាស​​​នៅ​​​ក្រាស់នៅឡើយ។ ពេល​​​ដើរ​​​ស្ងាត់ៗ​​​កាត់​​​តាម​​​ដើម​​​ឈើ​​​ទាំង​​​នោះ​​​គាត់​​​ឃើញ​​​សត្វព្រៃ​​​ និង​​​បក្សី​​​"។ បីទសវត្សរ៍​​​ក្រោយ​​​មក​​​ បទ​​​ពិសោធដូច​​​ជា​​​បទ​​​ពិសោធ​​​របស់​​​លោក ចាង យ៉ាងអាង ក្លាយ​​​ជា​​​ទម្លាប់​​​។ បើ​​​តាម​​​ក្រុម​​​អ្នក​​​ស្រាវ​​​ជ្រាវ​​​ទាំង​​​នេះ​​​ គាត់​​​បាន​​​រៀបរាប់​​​អំពីកា​​រ​​​បណ្ដេញ​​​មនុស្ស​​​ចេញ​​​ពី​​​ឃុំប្រឡាយមាស ដោយ​​​ការ​​​ភ្ជង់​​​កាំភ្លើង​​​នៅពេល​​​ខ្មែរ​​​ក្រហម​​​កាន់​​​អំណាច​​​។ “ពេល​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ឃុំ​​​ប្រឡាយ​​​មាស​​​ ដោយ​​​គ្មាន​​​ហេតុផល​​​នោះ​​​ គ្មាននរណាម្នាក់​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​យក​​​របស់​​​របរ​​​ណាមួយ​​​ឡើយ​​​។ ចាង យ៉ាងអាង បាន​​​សង្កេត​​​ឃើញ​​​មនុស្ស​​​ដែល​​​យក​​​អីវ៉ាន់​​​ដាក់​​​ចូល​​​ក្នុង​​​ទូក​​​របស់​​​ពួកគេត្រូវ​​​បា​​​ន​​​គេ​​​សម្លាប់​​​នៅ​​​នឹង​​​កន្លែង​​​"។ សក្ខីកម្ម​​​របស់ពួកគេ​​​មាន​​​សារៈសំខាន់​​​ដោយសារ​​មាន​ជនជាតិភាគតិច​​​វៀត​​​ណាម​​​ជាច្រើន​​​ដែល​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញពី​​​ប្រទេស​​​នេះ ដែល​​​មាន​​​ចំនួន​​​រហូត​​​ដល់​​​១៧០.០០០​​​នាក់​​​​​​ហើយ​​​គេ​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​ចំនួន​​​២០.០០០​​​នាក់​​​ដែល​​​ត្រូវ​​​បានគេ​​​សម្លាប់​​​។ របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា "នៅ​​​ចុង​​​ឆ្នាំ​​​១៩៧៨​​​ ជនជាតិ​​​ភាគតិច​​​វៀតណាម​​​បាន​​​បាត់​​​អស់ពី​​​ប្រទេស​​​កម្ពុជា​​​"។ លោក ឆាំង យុ នាយក​​​ប្រតិបត្តិ​​​មជ្ឈមណ្ឌល​​​ឯកសារ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រវត្តិ​​​សាស្ត្រ​​​ផ្ទាល់​​​មាត់​​​ និង​​​ទស្សន​​​របស់​​​បុគ្គលទី១​​​មាន​​ប្រយោជន៍សម្រាប់​​ការ​​​រំឭក​​​ពី​​​ប្រវត្តិសាស្ត្រ​​​ដែល​​​ជា​​​មូល​​​ហេតុ​​​គាត់​​​ជំរុញ​​​ឲ្យប្រធានភូមិ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ចាប់​​​ផ្ដើម​​​ប្រមូល​​​ព័ត៌មាន​​​តាម​​​មូល​​​ដ្ឋាន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "យើង​​​បា​​​ន​​​បាត់​​​បង់​​​ទម្លាប់​​​ក្នុង​​​ការ​​​កត់​​​ត្រា​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​ ដូច្នេះ​​​វា​​​មាន​​​សារៈសំខាន់​​​ណាស់​​​ក្នុង​​​ការ​​​ដឹ​​​ង​​​ថា យើង​​​ជា​​​នរណា"៕ គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

សមត្ថ​កិច្ច​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​អ្នក​ភូមិ​ដែល​មាន​វិវាទ​ដីធ្លី​

លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​បានមាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា​​​លោក​​​ត្រូវ​​​បា​​​ន​​​រារាំង​​​ដោយ​​​បង្ខំ​​​មិន​​​ឲ្យ​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​ក្រុម​​​អ្នកភូមិ​​​ដែ​ល​​​​​ជាប់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​នៅ​​​ខេត្ត​​​រតនគិរី បន្ទាប់ពី​​​នគរ​​​បាល​​​និង​​​កង​​​រាជ​​​អាវុធហត្ថ​​​បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៨​​​A។ លោក សម រង្ស៊ី បា​​​ន​​​ធ្វើ​​​ដំណើរ​​​ដល់​​​ពាក់​​​កណ្ដាល​​​ផ្លូវ​​​ទៅកាន់​​​ខេត្ត​​​ក្រចេះ មណ្ឌល​​​គិរី​​​រតនគិរី និង​​​ខេត្ត​​​ស្ទឹង​​​ត្រែង ដើម្បីទៅជួប​​ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​​​​ហើយ​​​លោកបាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​ការ​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៨​​​A ជាផ្លូវ​​​ដែល​​​លោក​​​ត្រូវ​​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កន្លែង​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លីនៅ​​​ក្នុង​​​ស្រុក​​​អូរជុំ។ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​មុន​​​ពេល​​​ថ្ងៃ​​​ត្រង់ ខ្ញុំ​​​ចង់ទៅ​​​មើល​​​តំបន់​​​ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​ទើប​​​តែ​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញពី​​​ដីស្រែ​​​របស់​​​ខ្លួន​​​។ វា​​​ជា​​ដី​សម្បទាន​​​ដែល​​​ត្រូវ​​​បាន​​​ផ្ដល់​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​បរទេស​​​ស្ថិតនៅចង្ងាយ​​​៣០​​​គីឡូ​​​ម៉ែត្រ​​​ពី​​​ក្រុង​​​​​​បានលុង"។ លោក​​​បានមាន​​​ប្រ​សា​សន៍ថា "យើ​​ង​​​បាន​​​ឃើញ​​​រថយន្ត​​​ដឹក​​កងរាជអាវុធហត្ថ​​​​ប្រដាប់​​​ដោយ​​​អាវុធ​​​គ្រប់​​​ដៃ​​​មកបិទ​​​ផ្លូវ​​​នេះ​​​ ហើយ​​​បើក​​​រថយន្ត​​​ដឹក​​​ឈើ​​​ពេញ​​​មក​​​បិទ​​​ផ្លូវ​។ ពួកគេ​​​មិន​​​ចង់​​​ឲ្យ​​​យើង​​​ទៅមើល​​​កន្លែង​​​ដែល​​​ពួកគេ​​​បាន​​​បណ្ដេញ​និង​​​​ធ្វើ​​​បាប​​​កសិករ​​​ ឬ​​​របៀបដែល​​​ក្រុម​​​ហ៊ុន​​​ឯកជនធ្វើ​​​ប្រតិបត្តិ​​​ការ​​​នៅ​​​ក្នុង​​​តំបន់​​​នោះឡើយ។ ពួកគេ​​​មាន​​​រឿង​​​រ៉ាវ​​​​​​លាក់​​​បាំង​​​ច្រើន​ណាស់"​។ កាលពីថ្ងៃពុធ​​​សប្ដាហ៍​​​មុន អ្នកភូមិ​​​និង​​​អាជ្ញាធរ​​​ប្រហែល​​​៤០០​​​នាក់​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​សារ​​​​វិវាទ​​​ដីធ្លី​​​ដ៏អូស​​​បន្លាយមួយ​​​រវាង​​​ក្រុមអ្នកភូមិ និង​​​ក្រុម​​​ហ៊ុន​​​ Swift Rubber Ltd។ ផ្ទះ​​​ប្រហែល​​​២០០​​​ខ្នង​​​ត្រូវ​​​បាន​​​ឈូស​​​កម្ទេច​​​ ដោយ​​​ក្រុម​​​ហ៊ុន Swift Rubber អះអាង​​​ថា ក្រុមអ្នកភូមិ​​​បាន​​​កាន់​​​កាប់​​​ដី​​​ដោយ​​​ខុស​​​ច្បាប់លើដីសម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​​​​។ លោក សម រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​ពីការ​​​បិទ​​​ផ្លូវ​​​កាលពី​​​ម្សិលមិញ​​​ថា "សហសេវិក​​​របស់​​​ខ្ញុំ​​​បាន​​​សួរ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ ហើយ​​​ពួកគេ​​​បាន​​​ប្រាប់​​​ថា ពួកគេ​​​បាន​​​ទទួល​​​បញ្ជា​​​មិន​​​​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ទៅតាម​​​ផ្លូវ​​​នោះទេ។ យើង​​​មិន​​​ដឹង​​​ថា នរណា​​​បាន​​​បញ្ជា​​​ពួកគេ​​​ឡើយ​​​"។ លោក ឆាយ ធី អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោករាប់ទៅ​​​ឃើញ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ប្រហែល​​​៥០​​​នាក់​​​ឈរ​​​យាម​​​កន្លែង​​​​​បិទ​​​ផ្លូវ​​​នោះ។ លោក ឆាយ ធី បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​យល់​​​ថា នេះជា​​​ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ពាក់​​​ព័ន្ធ​​​នឹង​​​សេរីភាព​​​ក្នុង​​​ការ​​​ដើរ​​​ហើរ​​​ ពីព្រោះ​​​រដ្ឋធម្មនុញ្ញចែង​​​ថា ប្រជាពល​​​រដ្ឋខ្មែរ​​​គ្រប់​​​រូប​​​មាន​​​សិទ្ធិ​​​ធ្វើ​​​ដំណើរ​​​ទៅទីណា​​​ក៏បាន​​​ដែរ​​​"។ លោក​​​បាន​​​បន្ថែ​​​ម​​​ថា "អាជ្ញាធរ​​​មិនគួរ​​​រារាំង​​​គណបក្ស​​​សង្គ្រោះជាតិ​​​មិន​​​ឲ្យ​​​ទៅសួរ​​​សុខ​ទុក្ខ​​​គ្រួសារ​​​ក្រីក្រ​​​ ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុម​​​ហ៊ុនឯកជន​​​ឡើយ​​​"។ លោក រ៉ាយ រ៉ៃ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​រតនគិរី​​​បាន​​​បដិសេធ​​​ថា មិនមាន​​​ការ​​​បញ្ជាឲ្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​បិទ​​​ផ្លូវ​​​ទេ ជា​​វិធី​​​មួយ​​​ដែល​​​កាល​​​ពីសប្ដាហ៍​​​មុន​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ជា​ការ​​​ខុស​​​ច្បាប់​​​នៅ​​​ពេល​​​ដែល​​​ក្រុមអ្នកភូមិ​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​បានធ្វើការ​​​​បិទ​​​ផ្លូវ​​​ដូច​​​គ្នា​​​នេះ​​​ដែរ។ លោក រ៉ាយ រ៉ៃ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​បាន​​​បញ្ជា​​​កង​​​រាជអាវុធ​​​ហត្ថ​​​ឲ្យ​​​ដាក់​​​របាំង​​​ផ្លូវ​​​ដើម្បីរារាំង​​​លោក សម រង្ស៊ី មិន​​​ឲ្យ​​​បន្ត​​​ដំណើរដូច​​​​​គេ​​​ចោទ​​​ប្រកាន់​យើង​​នោះទេ"។ ប៉ុន្តែ​​​លោក ឯម វុន អធិការ​​​នគរ​​​បាល​​​ក្រុង​​​បានលុង បាន​​​បញ្ជាក់​​​ថា លោក​​​បាន​​​បញ្ជូន​​​មន្ត្រី​​​កងរាជអាវុធហត្ថមួយ​​​ចំនួន​​​ឲ្យ​​​បិទ​​​ផ្លូវ​​​នេះ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ដាក់​​​របាំង​​​ផ្លូវ​​​ដើម្បី​​​រារាំង​​​គណបក្ស​​​ប្រតិភូ​​​របស់​​​លោក​​​មិន​​​ឲ្យ​​​ធ្វើ​​​ដំណើរទៅ​​ ពីព្រោះ​​​លោក​​​បាន​​​​ប្រាប់​​​ពួកយើង​​​ថា លោក​នឹង​​​​ទៅ​​​ជួបជាមួួយ​​​អ្នក​​​គាំទ្រ​​​របស់​​​លោក​​​នៅ​​​ទីស្នាក់​​​ការ​​​គណបក្ស​​​សង្គ្រោះជាតិ និង​​​ទៅជួបជាមួយ​​​អាជីវករ​​​នៅ​​​ផ្សារ​​​បានលុង​​​តែប៉ុណ្ណោះ"។ លោក ឯម វុន បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈប្រតិភូ​​​នេះ​​​ត្រូវ​​​បាន​​​រារាំង​​​ដើម្បី​​​សុវត្ថិភាព​​​ផ្ទាល់ខ្លួនទេ​​​៕ សារុន​​​​​​​​​​​​​​​​​​​​​​​​​​​  

ក្រុម​អ្នក​ច្បាប់​និ​យាយ​ថា ការ​​​អនុម័ត​ច្បាប់​​ប្រព័ន្ធ​តុលា​ការថ្មីៗ​នេះ​ពង្រឹង​ការ​អនុវត្ត​​ដែល​មាន​ស្រាប់​

អ្នក​​​ជំនាញ​​​ច្បាប់​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិលមិញ​​​ថា ច្បាប់​​​ចំនួន​​​បី​​​ទាក់ទង​​​ប្រព័ន្ធ​​​តុលាការ​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​រដ្ឋ​សភា​​​ឯកបក្ស​​​​កាលពី​​​ថ្ងៃ​ព្រ ហស្បតិ៍ និង​​​ថ្ងៃសុក្រ​​​ និង​​​ដែល​​​មាន​​​បំណង​​​​​​ធ្វើ​​​ឲ្យ​​​ប្រព័ន្ធតុលាការ​​​ឯករាជ្យ​​​និងមានការ​​​​ទទួល​​​ខុស​​​ត្រូវថែមទៀតនោះ​​​ គឺ​​​គ្រាន់​​​តែ​​ធ្វើ​​​ឲ្យ​​​​​​ស្រប​​​ច្បាប់​​​ដល់​​​ការ​​​អនុវត្ត​​​នៅ​​​ក្នុង​​​ប្រព័ន្ធតុលាការ​​​ដែលមាន​បញ្ហាច្រើន​និង​អំពើពុក​​​រលួយដែលបាន​ចាក់ឫស​យ៉ាង​ជ្រៅរួច​ទៅហើយ​​​​ប៉ុណ្ណោះ​​​។ ច្បាប់​​​ស្ដីពី​​​ការ​​​រៀប​​​ចំ​​​ និង​​​ការ​​​ប្រព្រឹត្តទៅ​​​នៃ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គចៅក្រម​​​ ច្បាប់​​​ស្ដីពី​​​ការ​​​រៀប​​​ចំ​​​ និង​​​ការ​​​ប្រព្រឹត្តទៅ​​​នៃ​​​ស្ថាប័ន​​​តុលាការ និង​​​ច្បាប់​​​ស្ដីពី​​​លក្ខន្តិកៈ​​​ចៅ​​​ក្រម​​​ និង​​​ព្រះរាជអាជ្ញា​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ព្រឹទ្ធសភាហើយ​​​កាលពី​​​សប្ដាហ៍មុន​​​។ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ព្រឹទ្ធសភា​​​ដែល​​​មាន​​​សមាជិក​​​ភាគ​​​ច្រើន​​​មក​​​ពី​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដូច​​​ការ​​​រំពឹង​​​ទុក​​​មែន​​​នោះ ​ច្បាប់​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​បញ្ជូនទៅ​​​ក្រុម​​​ប្រឹក្សា​​​ធម្ម​នុញ្ញ និង​​​ចុង​​​ក្រោយ​​​ថ្វាយ​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី ដើម្បី​​​ឡាយ​​​ព្រះ​​​ហស្ត​​​លេខា​​​ឲ្យ​​​ក្លាយ​​​​ជា​​​ច្បាប់​​​។ លោក សុក សំអឿន មេធាវី​​​ដ៏ឆ្នើម​​​មួយ​​​រូប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អនុម័តច្បាប់​​​ដែលមិន​អាច​ចៀសរួច​​នេះ​​​អាច​​​ធ្វើ​​​ឲ្យ​​​ការ​​​ប្រព្រឹត្តទៅ​​​នៃ​​​ប្រព័ន្ធតុលាការ​​​កាន់​​​តែ​​​ធ្ងន់​​​ធ្ងរ​​​ថែម​ទៀត។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រព័ន្ធតុលាការ​​​នឹង​​​មិន​​​ផ្លាស់​​​ប្ដូរទេ ហើយ​​​ស្ថាប័ន​​​ទាំង​​​អស់​​​គឺនៅដដែល​​​"។ លោក សុក សំអឿន បាន​​​បន្ថែម​​​ថា "ច្បាប់​​​នេះ​​​គ្រាន់​​​តែធ្វើ​​​ឲ្យ​​​ការ​​​អនុវត្ត​​​បច្ចុប្បន្ន​​​ស្រប​​​ច្បាប់​​​តែ​​​ប៉ុណ្ណោះ។ ពីមុន​​​ មិន​មាន​​​​ច្បាប់​​​ទេ ដូច្នេះ...​​​ឥឡូវ​​​នេះ ច្បាប់​​​នេះធ្វើឲ្យ​​​អ្វី​​​ដែលពួកគេ​​​អនុវត្ត​​​និង​​​​អ្វី​​​ដែល​ពួក​​គេ​​​ធ្វើ​​​ឲ្យ​​​ស្រប​​​ច្បាប់​​​តែប៉ុណ្ណោះ​​​"។ សេចក្ដី​​​ព្រាង​​​ច្បាប់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​រិះគន់​​​រួច​​​​​ហើយ​​​ចំពោះ​​​ការ​​​មិន​​​បាន​​​​​​ហាម​​​ឃាត់មិន​ឲ្យមាន​​​​ការ​​​ជាប់ពាក់​​​ព័ន្ធ​​​​​​នយោបាយ​​​ និង​​​ធ្វើ​​​ឲ្យ​​​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​​​យុត្តិធម៌​​​មាន​​​អំណាច​​​លើ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គចៅក្រម​​​។ ដោយ​​​គាំទ្រ​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក សុក សំអឿន គណៈកម្មការ​​​ក្រុម​​​អ្នក​​​ច្បាប់​​​អន្តរ​​​ជាតិ មជ្ឈមណ្ឌល​​​សិទិ្ធ​​​មនុស្សកម្ពុជា និង​​​អង្គការ​​​សិទ្ធិមនុស្ស​​​ដទៃទៀត កាល​​​ពីម្សិលមិញ​​​ក៏​​​បាន​​​ព្រមាន​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា ច្បាប់​​​ទាំង​​​នេះ​​​នឹង​​​ "ពង្រឹង​​​ការ​​​ត្រួត​​​ត្រា​​​ដែល​​​មាន​​​ស្រាប់​​​​​​ទៅលើ​​​ចៅក្រម​​​ និង​​​ព្រះរាជអាជ្ញា​​​នៅ​​​ក្នុង​​​ប្រទេស​​​ ​​​គំរាម​​​កំហែង​​ធ្ងន់​​​ធ្ងរ​​​ចំពោះ​​​នីតិរដ្ឋ​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​"។ លោក ឃីងស្លី អាបបត់ ទីប្រឹក្សា​​​ច្បាប់អន្តរជាតិ​​​នៅ​​​គណៈកម្មការ​​​ក្រុម​​​អ្នក​​​ច្បាប់​​​អន្តរជាតិ​​​ប្រចាំ​​​តំបន់​​​អាស៊ីអាគ្នេយ៍​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្ដី​​​ព្រាង​​​ច្បាប់​​​ទាំង​​​នេះ​​​មាន​​​មាត្រា​​​ល្អ​ៗ​​​មួយ​​​ចំនួន​​​ដើម្បី​​​ធានា​​​ឲ្យមាន​ឯករាជភាពរបស់​​ចៅក្រម​​​ និង​​​ព្រះរាជអាជ្ញា​​​ស្រប​​​តាម​​​រដ្ឋ​ធម្មនុញ្ញ និង​​ស្នើ​​​ឲ្យចៅក្រម​​​បំពេញការងារ​​ឯករាជ្យ​​​ពី​​​សម្ពាធ ការ​​​គំរាម​​​កំហែង ឬការ​​​បំភិត​​​បំភ័យ​​​ពី​​​នយោបាយ​​​ ​​​។ ទោះជាយ៉ាង​​​ណា លោក អាបបត់ បាន​​​លើក​​​ឡើង​​​តាម​​​អុីម៉េល​​​ថា ការ​​​ដាក់​​​ឲ្យ​​​ចៅ​​​ក្រម​​​និង​​​ព្រះ​​​រាជអាជ្ញា​​​ស្ថិត​​​នៅ​​​ក្រោម​​​​ស្ថាប័ន​​​នីតិ​​​ប្រតិបត្តិ​​​ទាំង​​​ស្រុង​​​ ដែល​​​ជាការ​​​បំពាន​​បទដ្ឋាន​​​អន្តរជាតិ​​​នោះ ​​​គឺជា​​​​ការ​​​គួរ​​​ឲ្យ​​​បារម្ភ​​​ណាស់"។​ លោក​​​បាន​​​បន្ថែម​​​ថា "យើងក៏​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ដែរ​​​ដោយ​​​សារ​​​រដ្ឋសភា​​​ដែល​​​មាន​​​តែ​​​សមាជិក​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​សម្រេច​​​អនុម័ត​​​ច្បាប់​​​ទាំង​​​នេះ​​​ដោយ​​​គ្មានការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​ ព្រម​​​ទាំង​​​បដិសេធ​​​​​មិនឲ្យមាន​​​ការ​​​ផ្តល់​​​យោបល់​​​​​ពីអង្គការ​​​សង្គម​​​ស៊ីវិល​​​ និងអ្នក​​​ជាប់​​​ពាក់ព័ន្ធផ្សេងៗ​​​ទៀតឡើយ ហេតុ​​​ដូច្នេះ​​​ហើយ​​​បាន​​​ជា​​​យើង​​​ស្នើ​​​ឲ្យ​​​ព្រឹទ្ធសភា​​​ពន្យារ​​​ពេល​​​អនុម័ត​​​ច្បាប់​​​ទាំង​​​នេះ​​​ និង​​​ឲ្យ​​​មាន​​​ការ​​​ពិគ្រោះ​​​យោបល់​​​ជាសាធារណៈ​​​"។ ទោះ​​​ជាយ៉ាង​​​ណា លោក សំ ប្រជាមានិត ប្រធាន​​​ខុទ្ទកាល័យ​​​ក្រសួង​​​យុត្តិធម៌ បានមាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ច្បាប់​​​ទាំង​​​នេះ​​​នឹង​​​ធានា​​​ឲ្យ​​​មាន​​​ប្រព័ន្ធតុលាការ​​​ "ល្អឥត​​​ខ្ចោះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ច្បាប់​​​ទាំង​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប្រព័ន្ធតុលាការ​​​ល្អ​​​ឥតខ្ចោះនិង​ប្រសើរជាងមុន ដូច្នេះ​​​ប្រព័ន្ធ​តុលាការ​​​នឹង​​​ដំណើរ​​​ការតាម​​​វិធី​​​ល្អ​​​មួយ​​​ជា​​​មួយ​​​នឹង​​​កំណែ​​​ទម្រង់​ស៊ី​​​ជម្រៅ​​​នេះ​​​"។ កាលពីថ្ងៃ​​​អាទិត្យ លោក ជាម យៀប សមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​និយាយ​​​ការពារ​​​ការ​​​អនុម័ត​​​ច្បាប់​​​ទាំងនេះ​​​តាម​​​រយៈ​​​សភា​​​ បើទោះណា​​​ជា​​​សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​បន្ត​​​ធ្វើ​​​ពហិការ​​​ក៏ដោយ។លោក ជាម យៀប បាន​​​មាន​​​ប្រសាសន៍​​​ថា "គ្មាន​​​នរណា​​​ម្នាក់​​​មាន​​​ចំណេះ​​​ដឹង​​​ជាង​​​រដ្ឋសភា​​​ទេ។ រដ្ឋសភា​​​របស់​​​យើង​​​ គឺ​​​ជា​​​សភា​​​ពិត​​​ប្រាកដ​​​ និង​​​ស្រប​​​ច្បាប់ ដូច្នេះ​​​មិន​​​ចាំបាច់​​​មាន​​​ការ​​​ពិភាក្សា​​​ដេញដោល​​​ច្រើនទេ"។ ម្យា៉ង​​​វិញ​​​ទៀត គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​ដើរ​​​តួនាទីអសកម្ម​​​​ប្រឆាំង​​​ពី​​​ខាង​​​ក្រៅ​អំឡុង​​​កិច្ច​​​ពិភាក្សា​​​ដេញ​​​ដោល​​​អំពី​​​ច្បាប់​​​ទាំង​​​នេះ​​​ ជា​​​ជំហរ​​​ដែល​​​លោក សុន ឆ័យ ប្រធាន​​​ក្រុម​​​​​​តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​លើក​​​ឡើង​​​ថា ត្រូវ​បាន​កំណត់​​ដោយ​​​មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា "និយាយ​​​តាម​​​ត្រង់​​​ ដោយ​​​សារ​​​យើង​​​មិន​​​បាន​​​ចូល​​​សភាគណបក្ស​​​មិន​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍ ឬមិន​​​បាន​​​ពិនិត្យ​​​មើល​​​សេចក្ដី​​​ព្រាង​​​ច្បាប់ទាំង​​​នេះ​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់ឡើយ​​​"។ លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សម រង្ស៊ី និង​​​លោក កឹម សុខា មេដឹកនាំ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ផ្ដោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ទៅ​​​លើ​​​កន្លែងផ្សេងវិញ​​​ ហើយ​​​ទន្ទឹម​​​នឹង​​​នេះ​​​ដែរ​​​ សមាជិក​​​សភា​​​ស្ថិត​​​នៅ​​​គ្រប់ទីកន្លែង។ លោក​​​បានមាន​​​ប្រសាសន៍ថា "ក្នុង​​​នាម​​​ជា​​​គណបក្ស​​​ យើង​​​គួរ​​​តែ​​​មាន​​​សមាជិកសភា​​​ជាប់​​​ឆ្នោត​​​របស់​​​យើង​​​ធ្វើការ​លើរឿង​​​​នេះ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​ទទួល​​​បន្ទុក​​​សមាជិកសភា​​​ជាប់​​​ឆ្នោត​​​ទាំង​​​នោះឡើយ។ ខ្ញុំគិត​​​ថា អ្នក​​​នយោបាយ​​​មួយ​​​ចំនួន​​​រង់​​​ចាំ​​​ការ​បញ្ជាពី​​​ថ្នាក់​​​ដឹកនាំ។ ប៉ុន្តែ​​​យើង​​​ត្រូវ​​​ធ្វើ​​​អ្វី​​​ដែល​​​មេដឹកនាំគណបក្ស​​​ចង់ឲ្យ​​​យើង​​​ធ្វើ។ វាមិនមែន​​​ជា​​​ការ​​​ងាយ​​​ស្រួល​​​សម្រាប់​​​យើង​​​ឡើយ"៕ សារុន​​​​​​​​​​​​​  

ពេល​​​ដែលសកម្មជន​​​​​​សហជីព​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ មន្ត្រី​​​រដ្ឋាភិបាល​​​ត្រៀម​​​ខ្លួន​​​សម្រាប់​​​កិច្ច​​​ចរចា​​​ជាមួយ​​​ក្រុមហ៊ុន​​​អន្តរជាតិ​​​ក្នុង​​​ជុំ​​​ទី២

តំណាង​​​សហជីព​​​អន្តរជាតិ​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា តំណាង​​​មក​​​ពី​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំ​​​ៗ​​​មួយ​​​ចំនួន​​​ និង​​​សហជីព​​​ នឹង​​​ត្រូវ​​​ជួប​​​ចរចា​​​ជាមួយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ ដើម្បី​​​បង្ហាញ​​​ពី​​​ក្ដី​​​កង្វល់​​​អំពី​​​ស្ថានភាព​​​កាន់​​​តែ​​​យ៉ាប់​​​យឺុន​​​នៃ​​​សិទ្ធិ​​​កម្មករ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ កិច្ច​​​ប្រជុំ​​​នេះ​​​កើត​​​ឡើង​​​បន្ទាប់ពី​​​មាន​​​កិច្ច​​​ចរចា​​​កាល​​​ពី​​​មុន​​​រវាង​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​នានា​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។ តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ មេដឹកនាំ​​​សហជីព​​ និង​​តំណាង​​​​​​សហជីព​យ៉ាង​​​តិច​​​១៨​​​នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​​​​ផែន​​​ការ​​​​​​ធ្វើ​​​កូដកម្ម​​​ រួម​​​ទាំង​​​សកម្មជន​​​សហជីព​​​ប្រាំ​​​បួន​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ផង​​​ដែរ​​​។ អ្នក​​​ស្រី​​​ ជីគី រ៉េណា (Jyrki Raina) អគ្គលេខាធិការ​​​សហជីព​​​ IndustriAll បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា "ទោះ​​​បី​​​ជា​​​មាន​​​ការ​​​អះអាង​​​ពី​​​រដ្ឋាភិបាល​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ក៏​​​ដោយ​​​ ក៏តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​មាន​​​ការ​​​គំរាម​​​កំហែង​​​ អំពើហិង្សា​​​​​កាន់​​​តែ​​​ច្រើន​​​ ហើយ​​​ការ​​​គោរព​​​នីតិរដ្ឋ​​​ក៏​​​កាន់តែ​​​ថយចុះ​​​ ដែល​​​កត្តា​​​ទាំង​​​អស់​​​នេះ​​​សុទ្ធ​​​តែ​​​ជា​​​បញ្ហា​​​បន្ទុក​​​ធ្ងន់​​​ទៅ​​​លើ​​​សិទ្ធិ​​​សហជីព​​​ និង​​​សិទ្ធិ​​​កម្ម​​​ករ​​​"។ អ្នកស្រី​​​ រ៉េណា គ្រោង​​​នឹង​​​ចូល​​​រួម​​​កិច្ច​​​ចរចា​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​​​​ ខាង​​​មុន​​​នេះ​​​ ដោយ​​​តំណាង​​ឲ្យ​​​សហព័ន្ធ​​​សហជីព​​​អន្តរជាតិ​​​ និង​​​សហជីព​​​ Uni Global។ ក្រុមហ៊ុន​​​ ដែល​​​នឹង​​​ចូល​​​រួម​​​ រួម​​​មាន​​​ក្រុមហ៊ុន​​​ H&M, Gap, Levi's និង​​​ក្រុមហ៊ុន​​​ Puma នេះ​​​បើ​​​យោងតាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​។ សហជីព​​​នានា​​​គ្រោង​​​នឹង​​​សួរ​​​រដ្ឋាភិបាល​​​អំពី​​​បរាជ័យ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​ករណី​​​បាញ់​​​សម្លាប់​​​កម្មករ​​​ ព្រម​​​ទាំង​​​ករណី​​​សកម្មជន​​​សហជីព  និង​​​កម្មករ​​​ចំនួន​​​២៣​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​ ពីបទ​​​ជាប់ពាក់​​​ព័ន្ធ​​​ក្នុង​​​កូដកម្ម​​​ក្នុង​​​វិស័យ​​​កាត់ដេរ​​​កាល​​​ពី​​​ខែ​​​មករា ហើយ​​​សាល​​​ក្រម​​​សម្រាប់​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ប្រកាស​​​​​​នៅ​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​ឧសភា។ នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នោះ​​​ ក៏​​​នឹង​​​មាន​​​កិច្ច​​​ពិភាក្សា​​​អំពី​​​កង្វះ​​​ខាត​​​នៃ​​​វឌ្ឍន​​​ភាព​​​ក្នុង​​​ការ​​​បង្កើត​​​យុន្តការ​​​កំណត់​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​ផង​​​ដែរ​​​។ កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​បាន​​​ចំណាយ​​​ពេល​​​​​​ជា​​​ច្រើន​​​ខែ​​​ សម្រាប់​​​តវ៉ា​​​ដើម្បី​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​​ដល់១៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​។ អ្នក​​​ស្រី​​​ រ៉េណា បានមាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា "សារ​​​សំខាន់​​​មក​​​ពី​​​សហជីព​​​អន្តរជាតិ​​​ និង​​​ក្រុមហ៊ុន​​​កម្រិត​​​សកលលោក​​​ចំពោះ​​​រដ្ឋាភិបាល​​​កម្ពុជា​​​មាន​​​ខ្លឹម​​​សារ​​​ច្បាស់​​​លាស់​​​ គឺ​​​ស្ថិរភាព​​​នយោបាយ​​​ និង​​​ការ​​​គោរព​​​សិទ្ធ​​​ិ​​​មនុស្ស​​​និង​​​កម្មករ​​​មាន​​​សារៈ​​​សំខាន់​​​ខ្លាំង​​​ណាស់​​​សម្រាប់​​​ការ​​​រក្សា​​​សកម្មភាព​​​ផ្គត់​​​ផ្គង់​​​ពី​​​ប្រទេស​​​កម្ពុជា​​​"។ លោក​​​ សុត​​​ សាមុត​​​ អនុរដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ​​​ និង​​​បណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​ បាន​​​បញ្ជាក់​​​ថា កិច្ច​​​ចរចា​​​នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​នេះ​​​ នៅ​​​ក្រុមប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​។ លោក​​​ សាមុត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "នឹង​​​មាន​​​កិច្ច​​​ប្រជុំ​​​មួយ​​​។ ខ្ញុំ​​​នឹង​​​មិន​​​ចូល​​​រួម​​​ទេ  ប៉ុន្តែ​​​មន្ត្រី​​​មួយ​​​ចំនួន​​​មក​​​ពី​​​ក្រសួង​​​នឹង​​​ចូល​​​រួម​​​នៅ​​​ក្រុមប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទាក់ទង​​​នឹង​​​សំណួរ​​​ជា​​​ច្រើនទៀត​​​​​​សម្រាប់​​​លោក​​​ ហេង​​​ សួរ​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការងារ​​​បណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​ ដែល​​​មិន​​​អាច​​​ទំនាក់ទំនង​​​បាន​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ពី​​​របៀប​​​វារៈ​​​ទេ"។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​សហជីព​​​នោះ​​​ក៏​​​បាន​​​កត់​​​សម្គាល់​​​អំពី​​​ករណី​​​កម្មករ​​​ ដែល​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​ ក្រោម​​​សម្ពាធ​​​នៃ​​​ការ​​​បង្ក្រាប​​​ពី​​​សំណាក់​​​កម្លាំង​​​យោធា​​​ផង​​​ដែរ​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ត​​​ទៀត​​​ថា "កម្មករ​​​ត្រូវ​​​បាន​​​បញ្ឈប់​​​ពីការ​​​ងារ​​​ភ្លាមៗ​​​ ហើយ​​​រោងចក្រកាត់​​​ដេរ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ប្រឆាំង​​​មេដឹកនាំ​​​សហជីព​​​"។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ តំណាង​​​យ៉ាង​​​តិច​​​ប្រាំ​​​បួន​​​នាក់​​​មក​​​ពី​​​សហជីព​​​នានា​​​ដូចជា​​​ សម្ព័ន្ធ​​​សហជីព​​​ប្រជាធិបតេយ្យ​​​សេរីកម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​ (ស៊ីខៅឌូ) ត្រូវ​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខេត្ត​​​តាកែវ​​​ នេះ​​​បើ​​​យោង​​​តាម​​​នគរបាល​​​និង​​​មន្ត្រី​​​សហជីព​​​។ លោក ឈុន​​​ សារ៉េត​​​ ប្រធាន​​​ការិយាល័យ​​​នគរបាល​​​ផ្ទៃ​​​ក្នុង​​​បាន​​​បញ្ជាក់​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លម្អិត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លោ​​​ក​​​អាច​​​សួរ​​​ព្រះ​​​រាជអាជ្ញា​​​ ជ្រឹង ខ្មៅ ដែល​​​ជា​​​តំណាង​​​ដើម​​​ចោទ​​​ក្នុង​​​រឿង​​​ក្ដី​​​នេះ​​​"។ ក៏ប៉ុន្តែ​​​លោក​​​ ជ្រឹង ខ្មៅ មិន​​​អាច​​​ទំនាក់ទំនង​​​សុំ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ លោក​​​ អាត់ ធន់ ប្រធាន​​​សហជីព​​​ស៊ីខៅឌូ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​បាន​​​ឮ​​​ថា មន្ត្រី​​​សហជីព​​​នៅ​​​រោងចក្រ​​​ GSB ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ "ពីព្រោះ​​​ពួកគេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​ញុះញង់​​​កម្មករ​​​"។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ផង​​​ដែរ​​​ មេដឹកនាំ​​​ពីរ​​​រូប​​​មក​​​ពី​​​សហព័ន្ធ​​​សហជីព​​​មិត្ត​​​កម្មករ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​បាន​​​ដោះលែង​​​វិញ​​​បន្ទាប់ពី​​​បាន​​​ដឹកនាំ​​​កម្មករ​​​ពី​​​រោងចក្រ​​​Cambo Handsome ក្នុង​​​ខណ្ឌពោធិ៍សែនជ័យ​​​ នៅ​​​ថ្ងៃ​​​ទី​​​២ នៃ​​​ការ​​​តវ៉ា​​​ទាមទារ​​​ច្រើន​​​ចំណុច​​​។ កម្មករ​​​ប្រហែល​​​១.០០០​​​នាក់​​​ បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤ និង​​​បាន​​​​​​ដើរ​​​ក្បួន​​​ទៅ​​​កាន់​​​រោងចក្រ​​​មួយ​​​ទៀត​​​នៅ​​​ក្បែរ​​​នោះ​​​ ដែល​​​ជា​​​កម្មសិទ្ធិ​​​របស់​​​ជនជាតិ​​​កូរ៉េខាងត្បូង​​​ "ដើម្បី​​​ទាមទារ​​​ឲ្យ​​​មាន​​​ដំណោះស្រាយ​​​ និង​​​ស្នើ​​​ឲ្យ​​​កម្មករ​​​នៅ​​​ទីនោះ​​​ចូល​​​រួម​​​ធ្វើ​​​កូដកម្ម​​​" នេះ​​​បើ​​​យោង​​​តាម​​​កម្មករ​​​ម្នាក់​​​ឈ្មោះ​​​ ឆាយ​​​ សុភាព​​​។ អ្នក​​​ស្រី  ផុង​​​ លក្ខណា លេខា​​​សហជីព​​​ បាន​​​ឲ្យ​​​ដឹង​​​ថា សន្ដិសុខ​​​ខណ្ឌ​​​​​​ និង​​​មន្ត្រី​​​ស្លៀក​​​ពាក់​​​ធម្មតា២០​​​នាក់​​​ បាន​​​ចាប់​​​ខ្លួន​​អ្នកស្រី​​​ លក្ខណា និង​​​តំណាង​​​សហជីព​​​ឈ្មោះ​​​ ហេង​​​ សារឿន។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​បាន​​​ដោះ​​​លែង​​​ពួក​​​យើង​​​ បន្ទាប់​​​ពី​​​បាន​​​ឲ្យ​​​ពួក​​​យើង​​​ និង​​​កម្មករ​​​បញ្ឈប់​​​ការ​​​បិទ​​​ផ្លូវ​​​"។ លោក​​​ ហែម ដារិទ្ធ អភិបាល​​​ខណ្ឌ​​​ពោធិ៍សែន​​​ជ័យ​​​បាន​​​បដិសេធ​​​ថា សកម្មជន​​​សហជីព​​​មិន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទេ​​​ ក៏ប៉ុន្តែ​​​លោក​​​បាន​​​បន្ថែម​​​ថា "ពួក​​​គេ​​​​​​មិន​​​បាន​​​ស្នើ​​​សុំ​​​សេចក្ដី​​​អនុញ្ញាត​​​ពី​​​អាជ្ញាធរ​​​ ដើម្បី​​​ធ្វើ​​​កូដកម្មទេ​​​"។ កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ តំណាង​​​សហជីព​​​ប្រាំបួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​រោងចក្រ​​​ពីរ​​​ផ្សេង​​​គ្នា​​​ ក្រោម​​​បទ​​​ចោទ​​​ប្រកាន់​​​ថា បាន​​​ញុះញង់​​​ឲ្យ​​​មាន​​​កា​​​រធ្វើ​​​កូដកម្ម​​​ឬ​​​ក៏​​​កា​​​រតវ៉ា​​​៕ ប៊ុននី  

សម័យ​​​ដ៏ខ្មៅ​ងងឹតត្រូវបាន​រំឭក​​​ក្នុង​​​ ទិវាចងកំហឹង

របបខ្មែរ​ក្រហម​​ត្រូវបាន​​រំឭក​កាល​ពីម្សិលមិញ​ ជាមួយ​សម្រែក​ដ៏សោក​សង្រេង និង​ការ​​​​សម្ដែង​​​ឡើង​​​វិញ​​​ឲ្យ​​​ដូច​​​ហេតុការណ៍​​​បាញ់សម្លាប់​ពិតៗ​​​យ៉ាង​​​ព្រៃផ្សៃ​​​ ការ​​​ស្រេក​​​ឃ្លាន​​​ និង​​​ការ​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​​​​​ងារ​ហួសកម្លាំង​ និងការ​ប្រហារ​​ជីវិត​ ដែល​​កើតឡើង​ជា​​​ធម្មតា​​​ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ឆ្នាំ​១៩៧៩​នៅក្នុង​ប្រទេស​កម្ពុជា។ "ទិវាចងកំហឹង" ​​ដែល​ត្រូវ​បាន​ធ្វើឡើង​​ជា​​រៀង​​​រាល់ឆ្នាំ​​ ចាប់​តាំង​​​ពីឆ្នាំ​​១៩៨៤ ត្រូវ​បាន​ធ្វើ​ឡើង​​នៅមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​​​ជើង​ឯក ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ និង​​​​មាន​​​ចូល​រួម​ពីសំណាក់​ប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រីសាលារាជធានី​ប្រហែល​៦០០​អង្គ-នាក់​។ តួសម្តែងម្នាក់​ក្នុងចំណោមតួសម្តែង​បានលើកឡើង​​​នៅក្នុង​សុុន្ទរថាដើម្បី​​​​ចាប់​​​ផ្ដើម​​​ការ​​​សម្ដែង​​​នេះ​​​ថា "ប្រជា​ជនស្លូត​ត្រង់​​ជាង​បីលាននាក់​​បាន​បាត់បង់​អាយុ​ជីវិត​របស់​ខ្លួនដោយ​គ្មាន​កំហុស សង្គម​​ធ្លាក់​ក្នុង​​ភាព​ងងឹត​សែនជ្រៅ​"។ ​ខណៈដែល​អ្នកស្រី​បាន​លើកឡើង​​​ដូច្នេះ​​​ អ្នក​ចូល​រួមខ្លះបាន​ដើរ​​យឺតៗ​​កាត់​ផ្នូរ​ ដែល​សាកសពរាប់​​ពាន់​ ត្រូវ​បាន​គាស់​​ឡើង​ ​បន្ទាប់​​ពី​ការ​ដួល​រលំនៃ​របប​នេះ។ទោះជា​យ៉ាងណា ​​​​​បទភ្លេង​​​រំជួល​​​ចិត្ត​​​បាន​​​បន្លឺ​​​ឡើង​​​ជា​​​សញ្ញា​​​​បង្ហាញថា ការ​សម្តែង​ជិត​​​ចាប់​ផ្តើម​ហើយ​​​។ សិល្បករ​ពាក់អាវ​ខ្មៅ និងបង់​ក​ក្រមា​ក្រហម​...

គណៈប្រតិភូជប៉ុន​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ដើម្បីពិភាក្សា​អំពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត

គណៈប្រតិភូ​ជប៉ុន​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ​ដើម្បីវាយ​តម្លៃ​អំពី​តម្រូវ​ការ​ជំនួយ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធបោះ​ឆ្នោត​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានមួយ​ ស្ថានទូត​ជប៉ុន​បាន​លើក​ឡើង​ថា គណៈប្រតិភូ​មួយ​ក្រុម​ដែល​មាន​សមាជិក​១០​នាក់​​ដឹកនាំ​ដោយ​លោក សេនយ៉ា ម៉ូរី អគ្គនាយក​រង​ផ្នែក​អភិវឌ្ឍន៍​ឧស្សា​ហ​កម្ម​ និង​គោល​នយោ​បាយ​សាធារណៈ​នៃទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរ​ជាតិ​ជប៉ុនរួមទាំង​​មន្ត្រី​រដ្ឋាភិបាល​ និង​សាស្ត្រាចារ្យ​ជាច្រើ​នរូប​ទៀត។ សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែលនេះលើកឡើងថា គណៈប្រតិភូ​នេះ​នឹង​ជួបប្រជុំ​ជាមួយ​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រម​ទាំង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ "ដើម្បី​សិក្សា​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន និង​បញ្ជាក់​ពី​តម្រូវ​ការ​សម្រាប់​កំណែទម្រង់​ ដើម្បី​ទទួលបាន​​ព័ត៌មាន​ចាំ​បាច់​សម្រាប់​ឲ្យដឹងថា​តើ​ជប៉ុន​ត្រូវ​ផ្តល់​ជំនួយ​បែប​ណា​ដល់​កំណែ​ទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​"។ សេចក្តី​ប្រកាស​នេះបន្ត​ថា ដំណើរ​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានស្នើ​សុំ​ជំនួយ​បែប​នេះ​កាលពី​ខែ​វិច្ឆិកា។ លោកស្រី ឡូរ៉ា ថន​តុន នាយិកា​ប្រចាំ​ប្រទេស​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដែល​ជា​សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ផង​ដែរ​បាន​មាន​ប្រសាសន៍​ថា...

​សារមន្ទីរ​​​​អាមេរិក​​​អះអាង​ថា​ រូប​ចម្លាក់​ហនុមាន​មិនមែន​មាន​ប្រភព​ចេញ​ពី​​​​ប្រាសាទ​​​កោះ​កេរ​ទេ​

រូប​ចម្លាក់​ហនុមាន​ ​ជា​អាទិទេព​ស្វា​នៅ​ក្នុង​សាសនា​ហិណ្ឌូ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សារមន្ទីរ​ Cleveland Museum of Art ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក​នោះ​ មិន​មែន​ចោរ​លួច​ចេញ​ពី​ប្រាសាទ​ចិន​ក្នុង​ខេត្ត​ព្រះ​វិហារ​​ទេ នេះ​បើ​យោង​តាម​កា​រអះអាង​របស់​សារមន្ទីរ​មួយ​នេះ​។ យោង​តាម​សេចក្ដី​រាយការណ៍​មួយ​របស់​កាសែត​ឌឹ​ផ្លេន​ឌាល័រ​ (The Plain Dealer) កាល​ពី​ថ្ងៃ​អង្គារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​ លោក​ស្រី សុន​យ៉ា រី ឃ្វីនតានីលឡា (Sonya Rhie Quintanilla) ដែល​ជា​អ្នក​អភិរក្ស​សិល្បៈ​ឥណ្ឌា និង​អាស៊ី​អាគ្នេយ៍​ប្រចាំ​នៅ​សារមន្ទីរ​នេះ ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ពីរ​បី​ខែ​មុន​ ដើម្បី​សិក្សា​រកឲ្យ​ឃើញ​ថា...