Sunday, October 20, 2019
Home Authors Posts by Lor Chandara

Lor Chandara

13 POSTS 0 COMMENTS
Reporter

ជន​ដៃ​ដល់​​ជះ​ទឹក​អា​ស៊ី​ត​លើ​ប្រពន្ធ​របស់​ខ្លួន​ជាប់​ពន្ធនាគា​រ​​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោម​ច្បាប់​ថ្មី

​កា​ល​ពី​ម្សិល​មិញ ​សាលា​​ដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​​​​បា​ន​ផ្តន្ទា​​​ទោស​បុរស​​អាយុ​៥១ឆ្នាំ​ម្នាក់​​​ឲ្យ​​ជាប់​ពន្ធនាគា​រ​​រយៈ​​ពេល​​ប្រាំ​ឆ្នាំ​​ ពី​បទ​​ជះ​ទឹក​អា​ស៊ីត​​លើ​ប្រព​ន្ធ​​របស់​​ខ្លួន​​កា​ល​ពី​ឆ្នាំ​​មុន​ ហើយ​នេះ​គឺ​ជា​លើក​ដំ​​បូ​ង​ហើយ​​​ដែល​តុលាកា​រ​​​បា​ន​ផ្តន្ទា​​ទោស​ជន​ល្មើស​​តា​ម​​ច្បាប់​ស្តី​ពី​​អា​​ស៊ីត​​ដែល​​ទើប​អនុ​ម័​ត​​​​ថ្មី​​។ ​លោកសួសសំ​​អាតចៅក្រម​ប្រធា​ន​ក្រុម​​ប្រឹក្សា​ជំនុ​ំជម្រះ​​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​​​នេះ​គឺ​ជា​កា​រ​​ផ្តន្ទា​​ទោស​​​​អតិបរមា​​យោងតា​ម​​ច្បាប់​នេះ​ ដែល​ត្រូវ​បា​ន​អនុម័ត​​កាល​ពី​​ខែ​​ធ្នូ​ ឆ្នាំ​​២០១១ ​ចំ​ពេល​​ដែល​សាធារណជន​មា​ន​​កា​រ​​យល់​ដឹង​​​កាន់​តែ​​ច្រើន​​​អំ​ពី​​កា​រ​​ជះ​ទឹក​អា​ស៊ីត​​នៅ​ក្នុង​ប្រទេ​ស​នេះ​។ ​លោក​ចៅក្រម​ សំ​អាត ​បា​ន​លើក​ឡើង​ថា​ “ព្រឹក​នេះ​ ប៊ីសឿន ​ត្រូវ​បា​ន​​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគា​រ​​រយៈ​ពេល​​ប្រាំ​ឆ្នាំ​ និង​​បង្គាប់​ឲ្យ​​សង​ជំងឺ​ចិត្ត​​​ចំ​នួន​​១០​លាន​រៀល​ពី​បទ​ប្រើ​​អំ​ពើ​ហិង្សា​​​ជះ​ទឹក​អា​ស៊ីត​​ដោ​យ​​ចេត​នា​។ ប៊ីសឿនត្រូវ​បាន​​ចាប់​ខ្លួន​​​កាល​ពី​ក្នុង​ខែ​​សី​ហា ដោ​យ​សារ​ជះ​ទឹក​អា​ស៊ីត​​លើអ្នកស្រី​ ​សឿនស្រី​ដា ​អា​យុ​​៣២ឆ្នាំ​ ជា​​អតីត​ភរិ​យា​​របស់​គាត់​លើ​មុខ ​ទ្រូងនិង​ខ្នង​​​របស់​អ្នក​ស្រី​។កា​រ​​​ជះ​ទឹក​អាសីុត​នេះ​​បា​ន​កើត​ឡើង​បន្ទាប់​ពី​​កា​រ​ឈ្លោះ​ប្រកែក​គ្នា​​រវា​ង​​ប្តី​ប្រពន្ធ​​ទាំ​ង​​ពីរ​នាក់ ​ដែល​ក្នុង​នោះ​​​អ្នក​ស្រីស្រីដា ​​បា​ន​និ​យា​យ​ថា ​អ្នក​ស្រី​​មា​ន​ផែន​កា​រ​​រៀប​កា​រ​​​ជា​មួ​យ​បុរស​ម្នាក់​ទៀត​។ប៊ីសឿន ​បា​ន​សារភាព​ថាខ្លួ​ន​ពិត​ជាបាន​​ប្រព្រឹត្ត​​បទ​ល្មើស​នេះ​ប្រាកដ​មែន​នៅ​អំឡុង​ពេល​​សវនាការ​​ជំនុំ​ជម្រះ​​កា​ល​ពី​ថ្ងៃ​ទី​​១៣ខែ​មករា។ អ្នក​ស្រីស្រីដាបា​ន​​និយាយ​កាល​​ពី​ម្សិល​មិញ​ថា ​អ្នក​​ស្រី​ពេញ​ចិត្ត​នឹង​កា​រ​ផ្តន្ទា​ទោស​របស់​តុ​លាការ​ បើទោះ​ជា​កន្លង​មកអ្នក​ស្រី​​បាន​ស្នើ​​សុំ​​សំ​ណង​​ចំ​នួ​ន​​៥.០០០​ដុល្លារ​​សម្រាប់​កា​រ​​ចំ​ណាយ​លើ​​កា​រ​​ព្យា​បាល​ ដែ​ល​អ្នក​ស្រីបា​ន​ចំណាយ​ចាប់​តាំ​ង​​ពី​​​មាន​ការ​ជះ​ទឹក​​អាសីុត​​នេះ​មក​ ដែល​ធ្វើ​ឲ្យ​ភ្នែក​ខាង​ស្តាំ​​របស់​អ្នក​ស្រី​ខ្វាក់។ ​អ្នក​ស្រី​​បា​ន​​និយាយ​ថា “ខ្ញុំ​គិត​ថា ​វា​​ជា​សេចក្តី​សម្រេច​ត្រឹម​ត្រូ​វ​​”។ លោក ​ហ្សៀតសំ​មែន (Ziad Samman)...

នគរបាលបានសាកសួរ​ក្មេង​ស្រី​ដែលត្រូវ​​ឪពុក​ម្តាយ​ដាក់​ច្រវាក់​ជើងទាំងពីរនៅ​ក្រុង​ប៉ោយ​ប៉ែត

នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យបាន​ឃាត់​ខ្លួន​ក្មេង​ស្រី​អាយុ​១៥ឆ្នាំ​​ និង​ ម្តាយ​របស់​នាង​មក​សាកសួរបន្ទាប់​ពី​ប្រព័ន្ធផ្សព្វ​ផ្សាយ​​ក្នុង​ស្រុក​​បានរាយ​ការណ៍​ថា ​នាង​​ត្រូវ​បាន​ដាក់​​ច្រវាក់​នៅផ្ទះ​​របស់​នាង​​ក្នុង​ក្រុង​បោយ​ប៉ែតនិង​បង្ខំ​​ឲ្យ​ធ្វើ​ពេស្យាចារ​។ កាលពីថ្ងៃសុក្រ​ លោកស៊ុមចាន់គា​​​​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក បានធ្វើ​ពាក្យ​ប្តឹង​ទៅ​នគរបាល​អំ​ពី​ស្ថាន​ភាព​​របស់​​​ក្មេង​ស្រីនេះ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​លើកឡើង​ថា ការ​សើុប​អង្កេត​របស់​លោក​បង្ហាញថាម្តាយ​របស់​នាង​​​បាន​បង្ខាំង​នាង​ហើយ​ឲ្យនាង​រួមភេទ​ដើម្បីយក​ប្រាក់​។​កាសែត​ជា​ភាសា​ខ្មែរ​មួយ​បាន​យ​ក​រូបថត​របស់​នាងមក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃអាទិត្យ​ ដែល​បង្ហាញ​​ក​ជើង​របស់​នាងទាំងពីរ​​​ត្រូវ​បាន​ដាក់​ច្រវាក់ជាប់នឹង​ជើងមា៉ធំមួយ។​​​​ ​​​​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ក្មេង​ស្រី​រូប​នេះ​ និង​ម្តាយរបស់​នាង​ត្រូវបាន​នគរបាល​នាំខ្លួន​ទៅ​សាក​សួរ ហើយ​បានស្ថិត​នៅ​អធិការដ្ឋាន​នគរបាល​ចាប់តាំង​ពីពេលនោះមក​។លោកឡុង​ ជាបព្រះរាជ​អាជ្ញា​អម​សា​លា​ដំបូង​ខេត្តបន្ទាយ​មាន​ជ័យ​ ​មាន​ប្រសាសន៍​ថា​​“​យើង​បាន​បង្គាប់​ឲ្យ​ឃាត់​ខ្លួន​  ​នៅ​​អធិការ​ដ្ឋាន​នគរបាល ​ជា​បណ្តោះ​អាសន្ន​សិន​​​​​​​​ដើម្បី​រង់ចាំ​ការសើុប​អង្កេត​របស់​នគរបាល​យុត្តិធម៌​”  ហើយ​លោក​មិនបាន​ពន្យល់​ពី​មូល​​ហេតុ ដែលនគរ​បាល​ឃាត់ខ្លួន​អ្នកទាំង​ពី​រពេញ​មួយ​យប់​នោះ​ទេ។​ លោក​បាន​​បន្ថែម​ទៀត​ថា “ ​យើងកំពុង​សើុប​អង្កេត​បន្ថែមទៀត។​មិនទាន់​​មាន​​ការ​​ចោទ​ប្រកាន់​​​នោះទេ”។ លោក​ អ៊៊ុំសុផល​ អធិការ​នគរបាល​ក្រុង​​បោយ​ប៉ែត​បាន​បញ្ជាក់​ថា “ ម្តាយ និង​កូន​ស្រី​រូប​នេះ​កំពុង​ជាប់​ឃំុ​នៅអធិការ​ដ្ឋាននគរ​បាល​ប្រាកដមែន ប៉ុន្តែលោក​​មិន​បាន​ពន្យល់​ប្រាប់​លម្អិតទេ។​ ទោះជាយ៉ាងណាលោក​ ពិនភិរម្យ ​មន្ត្រី​​អង្គការកម្ពុជាដើម្បីជួយស្ត្រី​​មាន​វិបត្ត​ិ​ដែល​តាម​ដាន​រឿងនេះ​ បានថ្លែង​ថា​​ ទាំ​ង​ម្តាយ​និង​កូន​នេះ​ស្ថិត​ក្នុង​​ការ​ការពារ​នៅ​ឡើយ។លោក​បាន​អះអាងទៀត​ថា “ នគរបាល​មិនបាន​ឃំុខ្លួន​ពួកគាត់​ទេ។ នគរ​បាល​​​គ្រាន់​តែអនុញ្ញាត​ឲ្យនាង​ស្នាក់នៅ​អធិការ​ដ្ឋាន​នគរបាលដើម្បីការពារ​សុវត្ថិភាព​របស់​នាងប៉ុណ្ណោះ”។ កាលពីថ្ងៃអាទិត្យ ​នគរបាល​​​និយាយ​​ថា​ ខ្លួន​កំ​ពុងសើុប​អង្កេត​រឿង​នេះ ​​​​ប៉ុន្តែ​យើង​បានទៅ​មើល​ផ្ទះ​ក្មេង​ស្រីនេះ ​ហើយ​មិន​បាន​រក​ឃើញ​ភស្តុតាង​បង្ហាញ​ថា ​​នាងត្រូវ​គេ​​​បង្ខាំង​នោះទេ។ ​​​​​​​​​​​​​​​​​​​​​ឳពុកក្មេងស្រី​នេះបានច្រានចោល​ការ​ចោទប្រកាន់ពីអំពើ​​​រំលោភបំពាន ​​និង​ពេស្យា​ចារ​ ប៉ុន្តែ​គាត់​បាន​ទទួលស្គាល់ថា​ គាត់​បាន​បង្ខាំង​​កូនស្រី​​គាត់​កំុឲ្យ​រត់​ចេញពី​ផ្ទះមែន​​​​។ គាត់​​​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា “ នាង​បាន​​​​រត់​ចេញ​ពី​ផ្ទះ​ប្រាំបី​ដង​រួច​មក​ហើយហើយបានផុងខ្លួន​ក្នុង​អំពើ​ពេស្យា​ចារ​នៅថៃ”។ ប៉ុន្តែលោក​ ចាន់គា ​សកម្មជន​សិទ្ធិមនុស្សដែល​បាន​រាយការណ៍​​ពី​រឿង​នេះ​​តាំង​ពីដំបូង​​នោះ បាន​អះអាង​ថា​ ការលើក​ឡើង​របស់​ឳពុក​នាង​​បែប​នេះ​មិន​ពិតទេ។ លោក​បាន​ឲ្យ​ដឹង​ថា​ “ គេបាន​ដាក់​ច្រវាក់​​ និង​វាយ​ដំ​ក្មេងស្រី​នេះ​ជា​ច្រើន​ដងដើម្បី​ឲ្យ​នាង​នៅ​ផ្ទះបើទោះជា​នាង​​ប្រឹងរត់គេច​យ៉ាងណាក្តី។​ លោកបានបន្តទៀត​ថា​ “ នេះជា​ទម្រង់​មួយ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ទៅលើកុមារ។ ក្មេង​ស្រី​​រូប​នេះ​​គួរតែ​​យកទៅ​​ថែ​រក្សាទុក​​​នៅកន្លែង​មាន​សុវត្ថិភាព...

នគរបា​ល​ឡោមព័ទ្ធលំនៅ​​ដ្ឋាន​នៅក្នុង​ស្រុកមេមត់​ ដើម្បីរុក​រកចាប់ខ្លួនសមាជិកក្រុម​អបគមន៍

កូន​ប្រុស និង​បងប្អូន​ប្រុស​របស់​ក្រុម​មេ​ខ្លោង​អបគមន៍ បា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​ថា នគរបា​ល​​រាប​់​សិប​នាក់​ កំពុងតាមចាប់ខ្លួន​មេខ្លោង​អប​គមន៍​ពីរ​រូប​នៅ​ខេត្ត​ក្រចេះបា​ន​មក​ឡោម​ព័ទ្ធ​ផ្ទះ​ពីរខ្នងរបស់សាច់​ញាតិពួ​ក​គេនៅ​ក្នុង​ខេត្ត​កំ​ពង់​ចាម​ អស់រយៈ​ពេល​ជិត​១២ម៉ោង​ កា​ល​ពី​ម្សិល​មិញ​ ដែលពេល​នោះ​បាន​គំ​រាម​អ្នក​នៅក្នុង​ផ្ទះទៀតផង​។ ការចោទប្រកាន់ថា ជាចលនា​អ​ប​គមន៍​នៅក្នុង​ខេត្ត​ក្រចេះនេះ​ ត្រូវ​បា​នអាជ្ញាធរ​ប្រើ​ប្រាស់​​​​ ដើម្បីជួយសម្រាលដល់សកម្មភាព​បង្ក្រាប​របស់​កម្លាំង​ប្រដាប់​អា​វុធ​រាប​់​រយ​នាក់​ ដែលបានសម្រុក​ចូល​ទៅក្នុង​ភូមិ​ប្រមា​ ស្រុក​ឆ្លូង កា​ល​ពី​សប្តាហ៍​មុន​។ក្នុងប្រតិបត្តិ​កា​រ​នេះកម្លាំ​ង​សន្តិ​សុខបា​ន​បាញ់​ស្លាប់​ក្មេង​ស្រីអាយុ​១៤ឆ្នាំ​ម្នាក់​។ ឈ្មោះ​ ប៊ុនថេតជា​​បង​ប្អូន​របស់​លោកប៊ុនរដ្ឋានិងជា​កូន​ប្រុស​របស់​លោកប៊ុនឆនដែល​អ្នក​ទាំ​ង​ពី​រ​ត្រូវនគរបា​លកំពុង​តា​ម​ចាប់​ខ្លួន បា​ន​មា​ន​ប្រ​សាសន៍​ថានគរបា​ល​បា​ន​ចាប់​ផ្តើម​ឡោម​ព័ទ្ធផ្ទះ​ពី​រខ្នង​នៅក្នុង​ស្រុក​មេមត់​ម៉ោង​ប្រហែល១២​អធ្រាត្រ​ថ្ងៃអង្គារ។ តែ​គ្មាន​ជន​សង្ស័យណាម្នាក់នៅក្នុង​ផ្ទះ​នោះ​ទេ។ លោកប៊ុនថេតបា​ន​មា​ន​ប្រ​សា​សន៍ថា  “ ពួ​ក​គេ​គោះ​ទ្វា​រ ហើយ​យើង​ភ័យណាស់​នៅ​​ពេល​ពួ​ក​គេ​មក​ដល់​ និង​ព័ទ្ធ​ផ្ទះ​របស់​យើង​។ ពួ​ក​គេបា​ន​គំ​រាម​ពួក​យើង​ ហើយ​ព្យា​យាម​ចូ​លក្នុង​ផ្ទះ​របស់យើង​ដោយគ្មានដី​កា​ពី​តុ​លា​កា​រ​”។ លោក​បន្ថែម​ថា នគរ​បា​ល​មិន​អា​ច​ចូ​ល​ផ្ទះ​របស់​លោក​ទេប៉ុន្តែ​ បា​ន​ចូ​ល​ផ្ទះ​របស់​លោកប៊ុនឆននៅ​ម៉ោង​ប្រហែល​ជា​​៦ព្រឹក​។ លោក ប៊ុន ថេត ​មា​ន​ប្រ​សាសន៍ថានគរបា​ល​ប្រមាណ​២០នាក់​បា​ន​ឈរ​ជើង​នៅ​តា​ម​ផ្ទះ​នីមួយៗនិង​នៅ​ទី​នោះ​រហូត​ដល់​ម៉ោង​១១ព្រឹក នៅ​េពលព្រះ​រាជ​អាជ្ញា​អម​​សាលាដំ​បូង​ខេត្ត​មក​ដល់​ ដោយ​កា​ន់​​ដី​កាមក​ជាមួយផង។លោក ប៊ុន ថេត បន្ថែម​ថា “ ពួក​គេបា​នដើរ​រុករើ​តា​ម​ផ្ទះប៉ុន្តែរកមិន​ឃើញ​អ្វី​ទេ​”។ លោកអែមកុ​សលអធិ​កា​រ​​នគរបា​ល​​ស្រុក​មេមត់ បា​ន​មា​ន​ប្រ​សាសន៍​ថា លោក​ជាប់​រវល់មិន​អា​ច​ធ្វើ​អត្ថា​ធិ​ប្បាយបា​ន​​ទេ ប៉ុន្តែ​លោក រៀល សុ​ភិន ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូ​ង​​ខេត្ត​ បា​ន​បញ្ជាក់បន្ថែមខ្លះដែរ។ លោកបា​ន​បញ្ជាក់​ថា “ នគរបា​ល​មិន​បាន​គំ​រាមកំ​ហែង​ទេ​ ពួ​ក​គេ​គ្រាន់​តែ​ព័ទ្ធ​ផ្ទះ ប៉​ុណ្ណោះ។ខ្ញុំ​​ចុះ​មក​ស្រុ​​កមេមត់ដើម្បី​អនុវត្ត​​ដី​កា​ចាប់​ខ្លួន​របស់​សាលា​ដំ​បូ​ង​ខេត្ត​ក្រ​ចេះ​ ដោយស្វែង​រក​ចាប់​ខ្លួ​ន​ឈ្មោះ​ ប៊ុន រដ្ឋា និង​ឈ្មោះប៊ុនឆន។ យើង​គ្រាន់តែ​សង្ស័យ​ថាពួ​កគេ​នៅ​ទី​នោះ​ ប៉ុន្តែ​​គ្មាន​​លទ្ធផល​ទេ”។ លោកអានភិនមន្ត្រីអង្កេត​របស់​អង្គកា​រ​​សិទ្ធិ​មនុស្ស​អា​ដហុក ប្រចាំ​​ខេត្ត​កំពង់ចាម​ថ្លែង​ថា ពួកគេ​ដឹង​អំ​ពី​ស្ថា​ន​ភាព​នេះ ហើយ​កំពុ​ង​ស៊ើប​អង្កេត។ លោកបន្ថែម​ថា“ អាជ្ញា​ធរមិន​គួរ​រំខាន​ និង​គំ​រាម​អ្នក​ភូមិ​ទេ​”។ អ្នក​ភូម​ិ​ដែលមា​ន​វត្ត​មា​ន​អំឡុង​កា​​រ​បង្ក្រាប​​កា​ល​ពី​សប្តាហ៍មុន​ បា​ន​ផ្តល់​​សេចក្តី​រាយកា​រ​ណ៍​​តា​ម​ទូ​រ​ស័ព្ទផ្សេង​គ្នា​អំ​ពី​ព្រឹត្តិ​កា​រ​ណ៍​នេះ​ នៅ​ពេល​បុគ្គលិកសិទ្ធិមនុស្ស​បា​ន​លើក​ឡើង​ថាពួ​ក​គេ​នៅ​តែ​តស៊ូ ដើម្បី​ដោះ​ស្រាយ​នូវ​អ្វី​​ដែ​ល​​បា​ន​កើតឡើង។ ឈ្មោះ ស៊ី សុខគា អាយុ​២២ឆ្នាំ ​និយា​យ​ថា “ខ្ញុំបា​ន​ឃើញ​ទាហា​ន​បញ្ជា​ឲ្យ​​បុរស​ខ្លះ​ដោះ​អា​វ​ និង​ស្រាត​ខោ​​​ ហើយ​ក្រោ​យមករឹប​អូស​ ​យកលុយ និង​ទូ​រស័ព្ទរបស់​ពួ​ក​គេ រួចដាក់​ខ្នោះ​​ពួកគេ ប៉ុន្តែ​ខ្ញុំ​មិន​បា​ន​ឃើញគេគំរាមស្ត្រី​​ទេ”។​ សុគា ដែ​ល​បង​ថ្លៃ​របស់​គាត់់​​ឈ្មោះ​ ទូច រាម ត្រូវ​បា​ន​ចាប​់​ខ្លួន​រួចហើយ បាន​រំឭក​អំ​ពី​អ្នក​ភូមិ​ដែ​លរត់គេចចេញ​មិន​ហ៊ាន​​នៅ​ជិតកង​កម្លាំងសន្តិសុខទេ ហើយ​ថា ​ជា​ស្ថាន​កា​រ​ណ៍ដ៏​ឃោ​រឃៅ។ សុខ គា ថ្លែង​ថា “ខ្ញុំបា​ន​ឃើញ​​ទា​ហា​ន​ចាប​់​ខ្លួ​ន​អ្នក​ភូមិ​បួន​នា​ក់​ ហើយ​វាយ​ពួកគេ​ និង​ឃើញ​អ្នក​ភូមិ​រត់​គេចចេញ​ពី​អា​ជ្ញា​ធរ​។ សកម្ម​ភាព​​របស់​ទាហា​ន​ឃោរឃៅ​ណាស់​”។ អ្ន​​​ក​​​ខ្លះ​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក ពី​​​ព្រោះពួកគាត់​​​ព្រួយបារម្ភពី​​​​សុវត្ថិភាព​របស់​ខ្លួន​ថា ទាហាន​​​បាន​​​ដុត​​​ផ្ទះ​​របស់​​​ពួក​គាត់​ចោល។ លោក​​​ អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​ទេស​ អង្គការ​​​លី​​​កាដូ បាន​​​ថ្លែង​ថា “យើងទើប​ទទួល​​​​បាន​​​ដំណឹង​​​ថា ខ្ទមរបស់​​​ប្រ​​​ជាពល​​​រដ្ឋ​​​ខ្លះ​​​ត្រូវ​​​បាន​​​ដុត​​​បំផ្លាញចោល។ យើង​​​មិន​​​ទាន់​​​បាន​​​ដឹង​​​ពិត​​​ប្រាកដថា តើផ្ទ​​​ះទាំង​​​នោះ​​​ត្រូវ​​​បាន​​​ដុត​​​បំផ្លាញ​​​មែន ឬអត់​​​នោះទេ....។យើង​​​នឹង​​​ចុះ​​​​​​អង្កេត​​​ហេតុ​​​ការណ៍​​​ជាក់​​​ស្ដែង​នៅទីនោះ ក្នុង​​​សប្ដាហ៍​​​នេះ ឬ នៅសប្ដាហ៍​​​ក្រោយ”។ លោក​​​ សំអាត ​​​ថ្លែង​ថា លោក​​​កំពុង​​​ពិនិត្យ​​​មើលរបាយការណ៍​​​និយាយអំពីស្ត្រី​​​មួយ​​​ចំនួន​​​ត្រូវបាន​​​បង្ខំ​​​ឲ្យ​​​ដោះ​អាវ​ចេញ ​នៅពេល​​​​ទាហាន​​​ឆែក​​​ឆេរ​​​រក​​​ឯកសារ​ និង​បុរស​ខ្លះ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ដោះ​​​អាវ ​​​និងស្រាត​​​ខោ​ទៀត​​​​ផង។ លោក​​​បាន​​​ថ្លែង​យ៉ាង​​​ដូច្នេះ​​​ថា “ ប្រ​​​សិន​​​បើ​​​វា​​​ជា​​​ករណី​​​ដូច​​​ដែល​​​បាន​​​រាយ​​​ការណ៍​​​មក​​​មែន នោះវា​​​គឺ​​​ជា​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ។ ទោះ​​​បី​​​ជា​​ពួកគាត់​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​​ក៏ដោយ ក៏ពួក​​​គាត់​​​មិន​​​គួរ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ដោះ​​​​សម្លៀក​​​បំពាក់​​​យ៉ាង​​​ដូច្នោះ​​​ដែរ”។ លោក​​​បាន​​​​បន្ថែមថា សកម្មភាព​​​បង្ក្រាបនោះ គឺជា​​​ការ​​​រំលោភ​​សិទ្ធិ​​​មនុស្ស។ លោក​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា​ “នៅពេលយើង​​​អនុវត្ត​​​បែប​​​នោះ វា​​​អាច​​​បណ្ដាល​​​ឲ្យ​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ស្លូតត្រង់ស្លាប់​​​បាន”៕ ប្រែ​​​សម្រួល​​​ដោយ  ចេវ ប៊ុននី  និង​​​ ហម សុផាណ្ណា​​​​​ ​​​​

ទាហាន​ចាក​ចេញ​ពីភូមិ​ប្រមា​នៅ​ក្នុង​ខេត្ត​ក្រចេះ​ ប៉ុន្ដែ​សេរី​ភាព ​នៃការ​ធ្វើ​ដំណើរ​នៅ​តែ​ជា​បញ្ហា​

មន្ត្រី​បាន​និយាយកាលពី​ម្សិល​មិញ​ថាបន្ទាប់​ពី​បានបិទផ្លូវរយៈ​ពេល​បីថ្ងៃរួចមកកាលពី​ចុង​សប្ដាហ៍ ទាហាន​បាន​ដក​ចេញ​ពី​ភូមិប្រមា នៅ​ក្នុង​ខេត្ត​ក្រចេះ ​ដែល​ក្មេង​ស្រី​ជំទង់​ម្នាក់​ ត្រូវ​បាន​កម្លាំង​សន្ដិ​សុខ​របស់​រដ្ឋា​ភិបាល​បាញ់​ស្លាប់​ កាលពី​សប្ដាហ៍មុន​។ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បុគ្គលិកអង្គការ​​សិទ្ធិ​មនុស្ស​បដិ​សេធ​ ចំពោះ​សេចក្ដី​រាយ​ការណ៍​មួយ​ ដោយមន្ត្រី​ខេត្ត​ម្នាក់​ ដែលអះអាង​ថា សេរី​ភាពនៃ​ការ​ដើរ​ហើ​រមានឡើង​វិញហើយ​នៅ​ក្នុង​តំបន់​នេះ​។ កាលពី​ថ្ងៃ​ពុធ ​ ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ ហេងចន្ថាអាយុ​១៤​ឆ្នាំត្រូវ​បាន​កងកម្លាំង​សន្តិសុខ​បាញ់​ស្លាប់ ​នៅ​ពេល​ទាហាន​ នគរបាល​ ន​ិង​កង​រាជ​អាវុធ​ហត្ថ​ចំនួន​២០០នាក់បាន​សម្រុក​​​ចូល​ទៅ​ក្នុង​ភូមិ​ប្រមា ក្នុងស្រុក​ឆ្លូង ដោយ​មាន​បំណង​បង្ក្រាបក្រុម​ប្រជា​ជន​​ ដែល​គេ​ហៅថា “ ចលនា​អបគមន៍”។ បន្ទាប់​ពី​ការ​ឆ្មក់​ចូល​ ប្រជាពល​រដ្ឋ​រាប់​រយ​គ្រួសារ​ ដែល​គេ​ចាត់​ទុក​ថា “ជា​ប្រជា​ជន​ថ្មី​”ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​នេះ ហើយ​ត្រូវ​បាន​ប្រាប់​ឲ្យ​​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ នៅ​ក្នុង​ខេត្ត​កំពង់​ចាមព្រៃវែងនិង​ខេត្ត​កណ្ដាល។ ក្រោយមក អង្គភាព​នៃកង​យោធ​ពល​ខេមរភូមិន្ទ និង​កង​រាជ​អាវុធ​ហត្ថ​ ​បាន​បិទ​តំបន់នេះតែម្តង ដោយ​រារាំង​បុគ្គលិក​អង្គការ​ សិទ្ធិ​មនុស្ស​ និង​អ្នក​យក​ព័ត៌មាន​មិន​ឲ្យ​ចូល​ភូមិ​ ដែល​ក្មេង​ស្រី​ជំទង់​​ត្រូវ​បាន​បាញ់​ស្លាប់​។ លោកសចំរ៉ុងអភិបាល​ខេត្ត​ក្រចេះបាន​មាន​ប្រសាសន៍ថាការ​ដក​ទាហាន​បាន​ចាប់​ផ្ដើម​ កាលពី​ថ្ងៃ​សៅរ៍ហើយពេល​នេះ​ប្រជាពលរដ្ឋត្រូវ​បាន​អនុញ្ញាតឲ្យ​ដើរហើរ​ដោយ​សេរី​នៅ​ក្នុង​តំបន់​នេះ។ ​មាន​ប្រសាសន៍ថា ការ​ដក​ទាហាន​បាន​ចាប់​ផ្ដើម​ កាលពី​ថ្ងៃ​សៅរ៍ ហើយពេល​នេះ​ប្រជា​ពលរដ្ឋត្រូវ​បាន​អនុញ្ញាតឲ្យ​ដើរហើរ​ដោយ​សេរី​នៅ​ក្នុង​តំបន់​នេះ។ លោក ​ចំរ៉ុង បានមាន​ប្រសាសន៍​​បន្ថែមថា “ កងកម្លាំងប្រដាប់​​​អាវុធ ​បាន​ដក​ចេញ​ពី​ភូមិ​នេះ​រួច​ហើយ​។យើង​គ្រាន់តែ​រក្សា​ទុក​កង​កម្លាំង​មូល​ដ្ឋាន​ខ្លះ​ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ប៉ុណ្ណោះ​។ប្រជា​ពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​សេរីនៅទី​នោះ”។ ក៏ប៉ុន្ដែ​ បុគ្គលិកអង្គការ​សិទ្ធិ​មនុស្ស​បាន​ផ្ដល់​សេចក្ដី​រាយ​ការណ៍ផ្សេង​គ្នា​។ លោក​ ចាន់ សុវ៉េត មន្ត្រីអង្កេត​ការ​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ​មាន​ប្រសាសន៍​ថា ត្រឹម​ពាក់​កណ្ដាល​ថ្ងៃ​ម្សិល​មិញ ​បុគ្គលិក​សិទ្ធិមនុស្ស​នៅ​តែ​ត្រូវ​បាន​គេរារាំង​មិន​ឲ្យ​ចូល​ភូមិ​ប្រមា​ នៅ​ឡើយ​។ លោក​បាន​បន្ថែម​ថា “ មក​ទល់​ពេល​នេះ យើង​នៅ​តែ​មិន​ទាន់​ឃើញ​ទី​កន្លែង ដែល​ឧបទ្ទវហេតុ​​កើត​ឡើង​នៅ​ឡើយ​ទេ យើង​​ទទួល​ព័ត៌មាន​បានតែតាម​រយៈ​ប្រជា​ពល​រដ្ឋ​ ដែល​បាន​រត​់គេច​ខ្លួនប៉ុណ្ណោះ​”។លោក​មាន​ប្រសាសន៍​សំដៅ​ដល់​ប្រជាពល​រដ្ឋ​រាប់​រយ​គ្រួសារ​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ និង​អ្នក​ផ្សេង​ទៀត​ ដែល​បាន​រត់​គេចពី​សំណាញ់​យោធាដែល​ផ្ដោត​លើ​អ្នក​ស្រុក​ដែល​លេច​មុខជាងគេ​នៅ​ក្នុង​វិវាទ​មួយ​ប្រឆាំង​នឹង​ក្រុម​ហ៊ុនសម្បទាន​ដី​។ យោង​តាម​លោក​​ស្រីម៉ារីដូមេនិកផារិន​ (Marie-Dominique Parent) មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ បាន​ឲ្យដឹង​ថាក្រុម​អ្នក​អង្កេត​ការណ៍​មកពី​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​តំបន់​នោះ កាលពី​ថ្ងៃ​សៅរ៍ ក្រោម​ការ​អម​ដំណើរពីអាជ្ញាធរ។ លោក​ស្រីបាន​ថ្លែង​ថា  “ ពួកគេ​អាច​ទៅ​ដល់​ភូមិ​នោះ ដោយ​មាន​អាជ្ញាធរ​អម​ទៅ​ជា​មួយ​ផង​”។ យោង​តាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូបាន​​ឲ្យដឹង​ថា ស្ថាន​ភាព​​​ក្នុង​ភូម​ិ​ប្រមាមាន​ការ​ប្រសើរ​ឡើង​តិច​តួច​ បន្ទាប់ពី​ការដក​​កងទ័ពនេះ។ លោក​ ម៉ាធ្យូផេល្លើរីន (Mathieu Pellerin) អ្នក​ទីប្រឹក្សា​របស់អង្គការ​លីកាដូ ​បានថ្លែង​ថា “ យើង​បាន​ទាក់​ទង​ជាមួយ​អ្នក​ភូមិ​ខ្លះ​ ពួកគេ​បាន​ប្រាប់​យើង​ថា ចាប់​តាំង​​ពី​ម្សិល​មិញ​ ចំនួន​កង​កម្លាំង​ប្រដាប់​អាវុធបាន​ថយចុះ ប៉ុន្ដែ ប្រជា​ពល​រដ្ឋ​នៅ​បារម្ភ​ចំពោះ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​របស់​ខ្លួន​”។ ប្រជា​ពលរដ្ឋ​ប្រមាណ​៣៦០​គ្រួសារ​ ដែល​រស់​នៅ​តាំង​ពី​ដើម​មក ​ត្រូវ​បាន​អាជ្ញា​ធរ​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្នុង​ភូមិ​ប្រមា​ បន្ដទៀត​ ប៉ុន្ដែ ប្រជាពល​រដ្ឋ​ជាង​៦០០​គ្រួសារ​ ត្រូវ​​បាន​បណ្ដេញ​ចេញ​ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​។ អ្នក​ត្រូវ​បណ្ដេញ​ចេញ​ ដែល​អាជ្ញា​ធរ​បាន​ចោទ​ថា បាន​បង្កើត​ចលនា​អបគមន៍​ ដោយ​​​សារតែ​ការ​តវ៉ា​របស់ពួកគាត់​ប្រឆាំង​នឹង​ការ​ចាប់​យកដី ដោយ​ក្រុមហ៊ុន​សម្បទាន​ដីមួយ ហើយពួកគាត់បាននិង​កំពុង​តែ​ពុះ​​ពារ​នឹង​ការលំបាកដោយសារ​ប្រតិបត្តិ​ការ​បង្ក្រាប​របស់យោធា។ លោក​ សុវ៉េតបាន​មាន​ប្រសាសន៍ថា “ វា​មាន​ការ​លំបាក​ណាស​់​ក្នុង​ការ​ទាក់​ទង​ជា​មួយ​ពួកគេ​ ពីព្រោះ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​នោះពួកគេ​គ្មាន​អ្វី​បរិភោគ​ គ្មាន​កន្លែង​ស្នាក់​នៅ​ឡើយ។ កម្លាំង​ប្រដាប់​អាវុធនៅ​តែ​តាម​រក​ចាប់​ខ្លួន​ពួកគាត់នៅ​ក្នុង​ខេត្ត​កំពង់ចាម ឬទី​កន្លែង​ផ្សេង​ទៀត”។លោក​បន្ថែម​ថាសូម្បី​តែ​អ្នក​ស្រុក ​ដែល​រស់​នៅ​ពី​ដើមមក​ខ្លះ​ ក៏​​ខ្លាច​មិនហ៊ាន​ត្រឡប់​ទៅ​កាន់តំបន់​នោះ​វិញ​ឡើយ។លោក​​បាន​ថ្លែង​ថា“ អ្នក​ខ្លះ​ទៀត​មិន​ហា៊ន​ត្រឡប់​ទៅ​ផ្ទះ​​វិញនាពេល​នេះ​ទេ ពី​​ព្រោះ​ពួកគេ​ខ្លាច​អាជ្ញា​ធរ​ចាប់​ខ្លួន​”។ លោក​...

​សន្ដិ​សុខ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ម្នាក់ នៅក្នុង​ខេត្តក្រចេះ​

កម្លាំង​សន្ដិ​សុខ​របស់​​រដ្ឋាភិបាល ​បាន​បាញ់​សម្លាប់​ក្មេង​ស្រី​ជំទង់ម្នាក់​ នៅ​ក្នុង​ខេត្តក្រចេះ​កាលពី​ព្រឹក​ម្សិល​មិញ​ ក្នុង​ប្រតិបត្តិ​ការ​ជួន​គ្នា​ ដើម្បី​ចាប់​ខ្លួន​ក្រុមអ្នក​តវ៉ា ដែល​ពាក​់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លីជាយូរ​មក​ហើយ​ ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូមួយ​ ដែល​ទទួលរងការ​ចោទ​ថា បាន​​លួច​យក​ដីរបស់​ពួកគេ។ លោក​អភិបាល​ខេត្ត​បាន​ថ្លែង​ថា កងកម្លាំងចម្រុះ​បាន​បាញ់ការ​ពារ​ខ្លួន​ពីអ្នក​ភូមិ​ប្រដាប់​ដោយពូថៅ និង​ឧបករណ៍​កសិកម្ម​ផ្សេងទៀតហើយ​លោក​បាន​ហៅការ​ស្លាប់​ក្មេង​ស្រី​នេះ​ថា ជាឧបទ្ទវ​ហេតុ​គួរ​ឲ្យ​សោក​ស្ដាយ​។ហេតុ​ការណ៍​នេះ​កើត​ឡើង នៅ​ពេល​ការ​ប៉ះ​ទង្គិច​គ្នា​ ដោយ​ហិង្សា​កាន់​តែ​កើនឡើង​នៅទូទាំ​ង​ប្រទេស​​រវាង​អ្នក​ភូមិ និង​កង​កម្លាំង របស់រដ្ឋាភិបាល ព្រម​ទាំង​សន្ដិ​សុខ​ នៅ​ពេល​បណ្ដេញ​ពួកគាត់​ចេញ​ពី​ដី ដែល​រដ្ឋាភិបាលបានផ្តល់ឲ្យ​​ក្រុម​ហ៊ុន​ឯក​ជន​ ដើម្បីអភិវឌ្ឍ​​​នៅ​ក្នុង​ប្រទេស​។ លោក ហេង សុខលាង ដែល​ជា​បង​ប្អូន​ប្រុស​របស់​ក្មេងស្រីរងគ្រោះ​បាននិយាយថា ប្អូនស្រីរបស់លោក ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវ​បាន​បាញ់​ត្រូវពោះ ពេលកំពុង​លាក់​ខ្លួន​ពី​ទាហាន​ជាមួយ​ម្ដាយ​ និង​បង​ប្អូន​ប្រុស​របស់​នាង​ខាង​ក្រោម​ផ្ទះ​របស់​ខ្លួន​ក្នុង​ភូមិ​ប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ លោកនិយាយ​ថា  វេជ្ជបណ្ឌិត​បាន​ប្រាប់​ថា ប្អូនស្រីរបស់​លោកស្លាប់នៅ​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិកមួយ​នៅ​ក្នុង​ស្រុក​ស្នួល​ ។ លោកបាននិយាយ​ថា “ខ្ញុំ​ក្រៀម​ក្រំ​ណាស់​ហើយ​ខ្ញុំ​ចង់រកយុត្តិ​ធម៌​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ​”។ លោក នួន ប៊ុនធី ជា​អ្នក​ភូម​ិ​ម្នាក់​ទៀត​​និយាយ​ថា គាត់​បាន​ឃើញ​ទាហាន​ប្រដាប់​ដោយ​​អាវុធ​យ៉ាង​តិច​១៥នាក់​ បានមក​ដល់​ភូមិ​នៅ​វេលា​ម៉ោង​ប្រហែល​៨និង​៣០​នាទី​ព្រឹក​ មុន​ពេលប្រញិប​ប្រញាប់​រត់សំដៅមក​ផ្ទះរបស់​លោក​​ ដើម្បី​រក​កន្លែង​លាក់​ខ្លួន​ ហើយ​ភ្លាម​នោះ លោក​​ឮ​ស្នូរ​ផ្ទុះ​កាំ​ភ្លើង​យ៉ាង​យូរ​។ លោក​ ប៊ុនធី ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​​អ្នក​ភូម​ិ​ប្រហែល​១.០០០នាក់​ ដែលបាន​ចោទ​​ក្រុមហ៊ុន​ឯក​ជន​កាសូទីម ថា បាន​យកដី​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅធ្វើ​ជា​ចម្ការ​កៅស៊ូ បាន​​និយាយ​ថា “ពួកគេសាហាវ​ណាស់​។...

CPP​​អួត​អាង​ថា​ មាន​ការ​ចុះ​ចូល​យ៉ាង​​ច្រើន​នៅ​ជិត​ពេល​​បោះ​ឆ្នោត

នៅសល់ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ចូល​មកដល់ មាន​សមាជិករបស់​គណបក្ស​ប្រឆាំង​ និង​ក្រុម​យុវ​ជន​ទើប​តែ​ដល់​អាយុ​បោះ​ឆ្នោត​លើក​ដំបូង​ចំនួន​ជាង​៥.០០០​នាក់​ បាន​នាំ​គ្នា​​ចេញ​​មកចុះចូលជាមួយគណបក្ស​ប្រជា​ជន​កម្ពុ​ជា​ កាល​ពី​ថ្ងៃ​សៅរ៍​​ ដើម្បី​បញ្ជាក់អំពី​​ការ​គាំ​ទ្រ​របស់​ពួក​គេ​ចំពោះគណបក្ស​​​ ដែល​កំពុង​កាន់​អំ​ណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​ ហើយ​បាន​ទទួល​អំណោយ​នៅ​ក្នុង​ពិ​ធី​ដ៏​ធំ​មួយនៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ដែល​មាន​លោក ហោ​ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ជា​អធិបត។ លោក​ នាង​ ណារិន​ អធិការរង​នគរ​បាល​ស្រុកបាធាយ​ ជា​កន្លែង​បើក​ប្រារព្ធពិ​ធី​បានឲ្យដឹង​ថា​ ក្នុងឱកាសនេះ គេ​ឃើញ​​មាន​សមា​ជិក​ចំនួន​៥.០៥៨​នាក់​មក​ពី​គណបក្ស​នយោ​បាយ​នានា​ បាន​ចុះ​ចូល​​គណបក្ស​ប្រជា​ជន​កម្ពុ​ជា​។ លោក​ នាង​ ណារិន​ បាន​លើក​ឡើង​ថា​ “ ​លោក​ ហោ​ ណាំហុង​ ​បាន​មាន​ប្រសាសន៍ទៅ​កាន់​ក្រុមមនុស្ស​​ទាំង​នោះ​ ព្រម​ទាំង​បាន​ចែក​អំណោយ​ជា ​ ឲ្យ​ប្រជា​ពល​រដ្ឋ។ លោក​ ហ៊ុន​ ណេង​ អភិ​បាល​ខេត្ត​កំពង់​ចាម​ដែលជាបង​ប្រុស​របស់​លោក​ ហ៊ុន​ សែន​ ក៏​បាន​ទទួល​ស្វា​គមន៍​ក្រុម​អ្នក​គាំ​ទ្រ​ថ្មីៗ​របស់​គណបក្ស​របស់​លោក​ ដោយ​ផ្ទាល់​ដែរ។ លោក​ ហ៊ុន​ ណេង​ បាន​មាន​ប្រសាសន៍​ថា​ “ មាន​ការ​ចុះ​ចូល​ជា​ច្រើន​​ពី​គ្រប់​ស្រុក-ក្រុង នៅ​ក្នុង​ខេត្ត​កំពង់​ចាម” ដោយ​លោក​កត់​សម្គាល់​ថា​ ក្រុម​អ្នក​ចុះចូល​​បាន​ចេញ​មក​ពី​គណបក្ស​ សម​ រង្ស៊ី​ គណ​បក្ស​ ហ៊្វុនស៊ិន​ប៉ិច​ និង​គណបក្ស​ នរោត្តម​ រណឫទ្ធិ។ លោក​បាន​បន្ថែម​ទៀត​ថា​ “ ក្រុម​អ្នក​ចុះចូល​​ភាគ​ច្រើន​បាន​មក​ចូល​រួម​ជាមួយ​​ កាល​ពី​ពីរ ឬប​ី​​ ខែ​មុន​នេះ​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​គ្រាន់​តែ​មាន​​ឱកាស​ប្រារព្ធពិធី​ទទួល​យក​អ្នក​ចុះចូល​ដ៏​ធំ​មួយ​តែ​ប៉ុណ្ណោះ”។ ខណៈ​ដែល​ពាក្យ​ថា​ “ ចុះចូល”...

អំឡុង​​​​​​​ពិធី​​បុណ្យ​វិសាខ​បូជា ​​​ដូនជី​​​ប្រាំ​ពីរ​​​​នាក់​​​ និង​សិស្ស​សាលា​អាយុ១៤ឆ្នាំ​ម្នាក់សន្លប់​​​​នៅ​អង្គរ​វត្ត​

ពុទ្ធ​សាស​និក​​​ជន​​បាន​​​​ជួប​​ជុំ​​គ្នា​​​នៅ​តាម​​​​ទី​​សាធារណ: និង​​​វត្ត​អារា​​ម​​នានា​​ទូទាំង​ប្រ​ទេស​​កាល​​​ពី​​ថ្ងៃ​សៅរ៍​​ ​​​ដើម្បី​ប្រា​​​​រព្ធ​ពិធី​​​បុណ្យ​​​​​វិសាខ​បូជា ​​​​​រំឭក​​ដល់​ថ្ងៃ​​ប្រ​សូត​​ ​​​​​ថ្ងៃ​​ត្រាស់​ដឹង​​ និង​​​​​ថ្ងៃ​​ចូល​​បរិនិព្វាន​​​របស់​ព្រះ​​​ពុទ្ធ​ជា​ម្ចាស់​​​។ ព្រះ​​​​​​សង្ឃ​ ​​​​​មន្ត្រី​រាជ​ការ​​និង​ប្រជា​​ជន​​មូល ដ្ឋាន​​​​​​​​​​​​​សរុប​​​ប្រហែល​​​​៦.០០០​នាក់​​ និងអង្គ បាន​​​ជួប​ជុំ​គ្នា​​​លើ​កំពូល​ភ្នំ​ឧដុ​​ង្គ​​ ក្នុង​​ខេត្ត​កណ្តាល​​​​​ ដើម្បី​​ប្រារព្ធ​​​​​​​ពិធី​​​​​បុណ្យ​​វិសាខ​​បូជា​​​​​ដែល​​​​​​​​មាន​​​​​​​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជា​ធិបតី នៃ​គណ:មហា​និកាយ ទេព វង្ស ​និង ​សម្តេច​​ព្រះ​សង្ឃ​រាជ​​គណ:ធម្ម​យុត្តិកនិ​កាយ​​​ ប៊ូ គ្រី និង​​​​​​​លោក​​​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​​ការពារ​ជាតិ ចូល​​រួម​​ធ្វើ​​ជា​​​គណ:​អធិប​តី​​។ លោក ញឹប ​​​ចាន់ ​​​​មេឃុំ​ផ្សារ​ដែក​​​​​​ ស្រុក​ពញាឮ ដែល​ភ្នំឧដុ​​ង្គ​​​​​​​​ស្ថិត​​​នៅ​​ក្នុង​​ស្រុក​នេះ​​​​​​​​​ បាន​មាន​ប្រ​សាសន៍​​ថា ​អ្នក​​ចូល​​​រួម​​បាន​​ធ្វើ​​​​ពិធី​​​​តាម​ប្រពៃ​​ណី​​ ដូច​ជា​​​​​​​ការ​​ស្រង់​ទឹក​​​​​​​ពុទ្ធប្បដិមា​ជា​ដើម។ លោក​ថ្លែងថា “ អ្វីៗ​​​​​​​បានប្រ​ព្រឹត្ត​​ទៅ​​យ៉ាង​រលូន​​ ហើយ​​​នៅ​​តាម​​​​​​ដង​​ផ្លូវ​មាន​​សុវត្ថិ​ល្អ​​​ធម្ម​តា។​​​វិសាខ​បូជា​​​​​​​ជា​​ពិធី​បុណ្យ​​​​ដ៏​​​សំខាន់​សម្រាប់​​​​​អ្នក​​កាន់​ព្រះ​​ពុទ្ធ​​សាស​នា​​​​ ពីព្រោះ​វា​ផ្តល់ឱ​​កាស​​​​​​​​​​​​​ឲ្យ​​ពួកគេ​​​នឹក​រឭក​​​ដល់​ព្រះ​ពុទ្ធ​​ជា​ម្ចាស់”។ ​​ដោយ​​​ប្រារព្ធ​​​​​​ឡើង​​អំឡុង​​​​​​​ថ្ងៃ​​ពេញ​បូណ៌​​​​មី​​​ដំបូង ​​​​​​នៃ​​ខែ​​ឧស​ភា ​​​​​​​​ពិធី​បុណ្យ​​វិសាខ​បូជា ​​​​​​​​​​​​​​ត្រូវ​បានចាត់​ទុក​ជា​​​ថ្ងៃ​​​ដ៏​ពិសិដ្ឋ​​​បំផុត​​ក្នុង​​ប្រតិទិន​ព្រះ​ពុទ្ធ​សាសនា ដោយ​​​​​នៅពេល​​​នោះ ​អ្នក​ចូល​រួម​​​​​​​យក​​​ចង្ហាន់​​​ និង​​​បច្ច័យ​​​ទៅ​ប្រគេន​ដល់​ព្រះ​សង្ឃ​​​​ អុជ​ធូប​​បួង​​សួង​​ ​និង​​​​​ថ្វាយ​ផ្កា ​ដើម្បីរំ​​​ឭកដល់​កាល​ព្រះ​​ពុទ្ធ​​​ទ្រង់គង់​ធរមាននៅ​។ ​​តែ​ទោះ​ជា​យ៉ាងណា ​ មាន​​​​​ឧបទ្ទវ​​ហេតុ​​បាន​​​​កើត​ឡើង​​​អំឡុង​​ពិធី​បុណ្យ​នេះ​​​។​​​​​នគរ​បាល​​បាន​​និយាយ​​​កាល​​ពី​​ម្សិល​មិញ​​​ថា សិស្ស​សា​លា​​​​ជាង​​​​១.០០០​នាក់​បាន​​​ចូល​បួស​​​ជា​សាមណេ​នៃ​គណ:មហានិកាយ​​​នៅ​ខាង​ក្នុង​​​​ប្រាសាទ​អង្គ​រ​​វត្ត​​​​ ប៉ុន្តែ​​ពិធី​នេះ​​បាន​​​ផ្អាក​​ជា​បណ្តោះ​អាសន្ន​​​ នៅពេល​ដែល​​ដូន​ជី​​​ប្រាំ​ពីរ​នាក់​ និង​​​សិស្សសាលា​​​អាយុ​១៤​ឆ្នាំ​​​ម្នាក់​​បា​ន​សន្លប់​​​ ដោយ​សារ​​​ការ​រំជួល​​​ចិត្ត​​ខ្លាំង​​​​ពេក​​​​អំឡុង​​ពិធី​សូត្រ​​ធម៌។ លោក ហ៊ុន សាន ​​​​​អធិការ​នគរ​បាល​​ក្រុង​​សៀមរាបថ្លែង​ថា “ ព្រះ​​សង្ឃ​​​​បាន​ស្មូត​អំឡុង​​​​​​ពិធី​​សូត្រ​ធម៌​​​​​​សម្តែង​​​ការ​​ដឹងគុណចំពោះ​​​​អ្នក​ម្តាយ ​​​​ដែល​​បង្រៀន​កូន​​ៗ​​​អំពី​​ជីវិត​ ចាប់​តាំងពី​កើត​មក​ ​​​​ហើយ​មនុស្ស​​​ជា​ច្រើន​​បាន​រំជួល​ចិត្ត​​យ៉ាង​ខ្លាំង​​ ហើយ​​​អ្នក​​ខ្លះ​​​ក៏​ចាប់​ផ្តើម​យំ”។ លោក​ក៏​ថ្លែង​ដែរ​ថា គ្មាន​​នរណា​ម្នាក់​ឈឺ​​ធ្ងន់​ទេ​​ ពីព្រោះ​អ្នក​​​​​​​សន្លប់​​​ទាំង​ប្រាំ​បីនាក់​​នេះ​ត្រូវបាន​​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ខេត្ត​​ភ្លាមៗ​ រហូត​ដល់​ពួកគេ​​ដឹងខ្លួន​ឡើង​វិញ៕ ប្រែ​សម្រួល​ដោយ  តែម សុខុម​​​​​​​​​​​​

ភាព​យន្ដ​ឯកសារស្ដីពី​ការ​ធ្វើ​ឃាត​ ​​ជា វិជ្ជា ទទួល​​​រង្វាន់​ធំ​នៅ​អា​មេរិក ​តែ​ហាម​ចាក់​បញ្ចាំង​ក្នុង​ស្រុក​​

ភាព​យន្ដ​ឯកសារ​មួយ​ស្ដី​អំ​ពី​ការ​ធ្វើ​ឃាត​លោកជា​ វិជ្ជាប្រ​ធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បី​ឈ្មោះ​នោះ​​​​ ត្រូវ​បាន​ហាម​មិន​ឲ្យ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជាបុ៉ន្តែ​ទទួល​បាន​​​​រង្វាន់​ធំ​មួយ​ពី​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​អា​មេរិក​​ កាលពី​​​​យប់​ថ្ងៃ​ពុធដែល​ជា​ហេតុនាំ​ឲ្យ​សមា​​​ជិកគ្រួ​សាររបស់​គាត់​អំពាវ​នាវ​ឲ្យ​រដ្ឋ​ាភិ​​​បាល​បើកការ​ស៊ើប​អង្កេត​ជា​ថ្មីក្នុងអំពើ​ឃាតកម្មនេះ។ ភាពយន្ត​ឯកសារ​រឿង​​​​ "នរណា​សម្លាប់​ ជា​វិជ្ជា?" ​ដែល​មាន​​រយៈពេល​៥៨​នាទី​​បង្ហាញ​​ពី​ការ​ស៊ើប​អង្កេត​របស់​នគរ​បាលក្នុង​ការ​ធ្វើ​ឃាត​មេដឹក​នាំ​សហ​ជីពរូប​នេះ​ ទទួល​បាន​រង្វាន់​​George Foster Peabody ​ជា​រង្វាន់​មួយ​ក្នុង​ចំណោម​​​​រង្វាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​សហ​រដ្ឋ​អា​មេរិកមានការ​ទទួល​ស្គាល់​ជា​រៀង​រាល់​ឆ្នាំ​ពី​ឧត្តម​ភាព​និង​សេវាកម្ម​សាធារ​​​ណៈ​តាម​វិទ្យុទូរទស្សន៍និង​ប្រ​ព័ន្ធ​ផ្សព្វ​​​ផ្សាយថ្មីៗ។ លោកប្រែតលីខកស៍ (Bradley Cox) ចាង​ហ្វាង​ភាព​យន្ដ​ឯកសារ​នេះ​បាន​មាន​ប្រ​សាសន៍​ថាលោក​មាន​កិត្តយសនិង​មាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ដែល​បាន​ទទួល​រង្វាន់​នេះ។ លោក​បាន​មាន​ប្រ​សាសន៍​ក្នុង​កិច្ច​សម្ភាស​​​ពី​ទី​ក្រុង​បាង​កក​កាល​ពី​ម្សិល​មិញ​ថា"នៅ​​​ពេល​​​ខ្ញុំធំ​ដឹង​ក្ដី​ឡើង​ ខ្ញុំ​តែង​តែ​បាន​ឮអំពីរង្វាន់​ Pea​​​body នេះហើយ​ខ្ញុំ​តែង​តែ​គិត​ថាវាគឺ​ជា​រង្វាន់​ដ៏​ធំ​និង​ប្រ​កប​ដោយ​កិត្តនាម​ទៀត​ផង....ខ្ញុំ​ក៏​គិត​ដែរ​ថា ​ខ្ញុំ​គ្មាន​​ឱ​កាស​ទទួល​បានរង្វាន់​សោះ​ឡើយ"។ លោកខកស៍បាន​មានប្រសាសន៍​ថាលោក​​​​​​សង្ឃឹមថាភាពល្បីល្បាញ​នៃ​រង្វាន់​នេះ​នឹង​មាន​​ការ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​រឿង​​​​ក្ដីបាញ់​សម្លាប់លោកជា​ វិជ្ជាដែល​មិន​ទាន់​ដោះ​ស្រាយ​នេះ។ លោក​បាន​បន្ដ​ថា"ស្ទើរ​តែ​ចៀស​មិន​ផុត​​​ឡើយនៅ​ពេល​ទស្សនិកជនបាន​ទស្សនា​ភាព​យន្ដ​នេះពួកគេនឹង​និយាយ​ថា​ 'ខ្ញុំ​ដឹង​ថា​វា​អា​ក្រក់​ណាស់នៅ​កម្ពុជាប៉ុន្តែ​ខ្ញុំ​មិនមាន​គំនិត​ថាវា​អា​ក្រក់​ដល់​ម្លឹងទេ'។រឿងនេះ​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើ​លចំពោះ​ស្ថាន​ភាព​នៅ​ទី​នោះ"។ លោក​បាន​បន្ថែម​ទៀត​ថា"​នេះ​ពិត​ជា​ អំពីស្ថាន​ភាព​អាក្រក់​ដែល​កំពុង​បន្ដ​មាន​លើ​ប្រ​ជា​ពល​​​​រដ្ឋ​កម្ពុជាហើយបើ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ កាន់​តែ​ប្រ​សើរ"។ លោកជាវិជ្ជាដែល​បាន​​​ការ​ពារ​សិទ្ធិ​កម្មករ​រោងចក្រ​កាត់​ដេររាប់​ម៉ឺន​នាក​់​...

រដ្ឋមន្ត្រីក្រសួ​ង​​បរិស្ថាន​បដិ​សេធ​​កា​រលំបា​ក​ដោ​យសារគម្រោង​ទេសចរណ៍​ចិន

ក្រសួ​​​ង​​បរិស្ថានបា​​​ន​បដិសេធ​ចំពោះ​​​កា​​​រ​​​​​​អ​​​ះ​​​អា​​​ង​​​របស់​​​​​​បុគ្គលិ​​​ក​​​​​​សិទ្ធិ​​​ម​​​នុស្ស​​​​​​ម្នាក់​​​​​​ដែ​​​ល​​​ថា​​​ក្រុម​​​​​​អ្ន​​​ក​​​​​​ភូមិ​​​ ដែ​​​ល​​​​​​​​​​​​ត្រូ​​​វ​​​បា​​​ន​​​​​​បណ្តេញ​​​​ឲ្យ​ទៅ​​​​​​​​​នៅ​​​ទី​​​តាំង​​​​​​ថ្មីដើម្បី​​​បើកផ​​​្លូវ​​សម្រាប់​​​​គម្រោងទេ​​​​​​សចរណ៍​​​ដ៏ធំមួ​​​យ​​​​​​​​​ដែល​​​​​​គាំ​​​ទ្រ​​​​​​ដោយ​​​ចិ​​​ន​​​​​​នៅ​​​​​​​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​នោះមិនទទួល​បាន​សេវា ​​​សុខា​​​ភិបាល​ត្រឹមត្រូវ​។ ប្រជា​​​ព​​​ល​​​រដ្ឋ​​​ប្រហែ​​​ល​​​​​​១.១០០​គ្រួសារ​​​ត្រូ​​​​​​វ​​​បា​​​នបណ្តេញ​​​​​​ចេញ​​​​​​ដោ​​​យ​​​​​​បង្ខំ ​​​ព​​​ី​​​ភូម​​​​​​ិ​​​របស់​ខ្លួន​នៅ​តាម​ឆ្នេរ​​​សមុទ្រ​​​ក្នុង​​​ឧ​​​ទ្យា​​​នជាតិ​​​​​​​​​​បទុម​​​សាគរ និង​​​​​​ក្នុង​ស្រុក​​​គិរី​​​សាគរ​​​។ ពួ​​​ក​​​​​​គេ​​​​​​សុ​​​ខ​​​ចិត្ត​​​ទទួល​​​សំ​​​ណ​​​​​​ង​​​ ដែ​​​ល​​​រួម​​​មា​​​ន​​​ប្រាក់​​​រាប​​​់​​​ពា​​​ន​​​់​​​​​​ដុល្លារផ្ទះថ្មី​​​ធ្វើ​​​​​​ពី​​​ឈើ​ និងដី​​​​​​កសិកម្មពីរ​​​​​​ហិកតា ​​​សម្រាប់​​​​​​​​​គ្រួសារ​​​នីមួយៗ​នៅ​​​​​​​​​កន្លែង​​​​​​តាំ​​​ង​​​លំនៅ​​​​​​ថ្មី​​​មួ​​​យ​​​​​​ដែល​ស្ថិត​នៅ​​​​​​ចម្ងាយ​​​​​​ប្រ​​​​​​ហែ​​​ល​​​១៥គីឡូ​​​​​​ម៉ែត្រ​​​​​​ពី​​​មា​​​ត​​​់​​​សមុទ្រ។ ក្រុ​​​ម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​សហ​​​ជីព (UDG)ត្រូ​​​វ​​​បា​​​ន​​​​​​​​​រដ្ឋា​​​ភិបា​​​ល​​​​​​ផ​​​្តល់​​​កា​​​រអ​​​នុញ្ញាត​​​ឲ្យ​រា​​​ន​​​ដី​ទំហំ​​៣៦.០០០​​​ហិកតានៅ​​​ក្នុង​​​​​​តំ​​​ប​​ន់​​​​​​នេ​​​ះ​​​​​​ដើ​​​​​​​​​ម្បី​​​​​​​​​បង្កើតតំ​​​បន់​​​​​​ទេសចរណ៍មួយ​មាន​​​​ទឹក​​​ប្រាក់​​​​​​៣,៨ពា​​​ន​​​់​​​លា​​​ន​​​​​​ដុល្លារដែល​ត្រូវ​សាងសង់​​​​​​​សណ្ឋាគា​​​រទី​​​លាន​​​វាយ​​​​​ហ្គុលហ្វ៍និង​​​​​​អា​​​កា​​​ស​​​យាន​​​ដ្ឋាន​​​​​​មួយ​​​។ លោក ម៉ុក ​​​ម៉ា​​​​​​រ៉េតរដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន​បា​ន​​ឆ្លើយ​ត​ប​​ក្នុង​លិ​​ខិតមួយ​ច្បាប់​កា​ល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​​ចំ​ពោះការ​អ​ះ​អា​ង​របស់​លោក​​ អុិនគង់​ចិត្រ ​​អ្នក​​សម្រប​​សម្រួ​ល​​​រប​ស់​អង្គកា​រ​​​​​​លី​កា​​ដូ​​ប្រចាំ​​ខេត្ត​កោះ​កុង​ ដែលបា​​ន​សរ​​​សេរ​​​​លិខិត​កា​ល​ពី​​ខែ​ក​ុម្ភៈ​ ជូន​ចំ​ពោះ​លោកអយ ​ខាន់សមា​ជិក​​សភា​​មកពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​បា​ន​​មា​ន​ប្រសាសន៍ថា​ មនុស្ស​​ចំ​នួន​២១នាក់​​បា​ន​ស្លាប់​​ ពី​ព្រោះ​​ទី​កន្លែ​ង​តាំ​ង​​​​​​លំ​នៅ​​របស់​ពួក​គេ​​​នៅឆ្ងាយ​ពី​មណ្ឌល​​សុខ​​​ភាព​​​​​ជា​​ង​ទី​កន្លែ​ង​ចាស់​​របស់​ខ្លួ​ន​​។ លោកម៉ុកម៉ា​រ៉េតមិន​បាន​​លើក​ឡើ​ង​ដោ​យ​​ផ្ទាល់​​អំ​ពី​​កា​រ​ស្លាប់នេះ​ទេ​​ ប៉ុន្តែ​​លោក​​​បា​ន​អះ​អា​​​ង​​នៅ​ក្នុង​​លិ​ខិត​របស់​លោ​ក​​ថា ​ប្រជា​​ជន​​​បា​ន​​ប្រ​សើ​រ​ជា​ង​ពី​មុន​ ភូមិ​នៅ​មាត​់​​សមុទ្រ​​ ជា​ទី​ដែ​ល​​​ពួក​គេ​ ត្រូ​​វ​បា​​ន​កា​ត់​ផ្តាច់ ចេញ​ពី​សង្គម​​ខាង​ក្រៅ​និង​​រស់​នៅ​​ទៅ​តា​ម​ធម្ម​ជាតិ​ដោយ​វេទ​នា​​។ លោក​ ម៉ុកម៉ារ៉េតបា​ន​មា​ន​​​ប្រ​សា​សន៍​ថា​ ​”​រាជ​​រដ្ឋា​ភិ​បា​ល​​បា​ន​​សម្រេច​អភិវឌ្ឍ​​តំបន់​​​ឆ្នេរ​​សម​ុទ្រ​គិរី​សាគ​រ​​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រ​សើរឡើ​ង​​​​​ នូ​វ​សេដ្ឋ​ក​ិច្ច​​ជាតិ​​និ​ង​កា​ត​់​បន្ថយ​កា​រ​លំ​បា​ក​​របស់​ប្រជា​ជន​​នៅ​ក្នុ​ង​តំបន់​នេះ​​”។ លោក​បា​ន​មា​ន​ប្រ​សាសន៍ថា​ “គោល​នយោបា​យ​នេះ​​​ទទួល​បា​ន​កា​រគាំ​ទ្រ​​ពី​ប្រជា​​ពល​​រដ្ឋ​​ ប៉ុន្តែ​​​កា​រ​​អភិ​វឌ្ឍ​​ក្នុ​ង​​​ដំ​ណាក់​កា​ល​​អន្តរ​កា​ល​​នេះបា​នបណ្តាល​ឲ្យ​ប្រជា​ជន​ជួ​ប​កា​រ​លំ​បា​ក​​”។ ​លោក​បាន​​មា​ន​ប្រ​សាសន៍​បន្ថែម​​ទៀត​ថា​ “​ពួក​គេ​មា​ន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​បែបនេះ​ ដូចជា​សា​លា​​រៀន ​មន្ទីរពេទ្យ ​មណ្ឌល​​រដ្ឋ​​បាល អណ្តូង​ទឹក...

ធ្វើរោគវិនិច្ឆ័យ​ប្រជាពលរដ្ឋ​ជិត​១០០​នាក់​រកឃើញ​ថា មាន​ឆ្លង​មេរោគ​ថ្មី​កើតពីសត្វមូស

មន្ត្រីក្រសួងសុខាភិបាល​ម្នាក់​បាន​និយាយកាលពីម្សិលមិញថា ការ​ផ្ទុះឡើង​នៃ​វីរុសកើត​ពី​សត្វមូស​ដែល​ជា​ប្រភេទ​វីរុស​​ថ្មី​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ដោយ​មាន​រោគ​សញ្ញាស្រដៀង​គ្នា​ទៅនឹង​ជំងឺ​គ្រុន​ឈាម​នោះ​ ត្រូវ​បាន​គេ​រកឃើញ​កើត​មាន​នៅ​ក្នុង​ស្រុកគង​ពិសីខេត្ត​កំពង់​ស្ពឺ។ លោកវេជ្ជបណ្ឌិត​ សុខ ទូច ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបាល​បាន​មាន​ប្រសាសន៍ថាប្រជា​ពល​រដ្ឋ​៩៨នាក់​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​រកឃើញ​មាន​ផ្ទុកវីរុស​ “ស៊ីឃុនគុនយ៉ា”បន្ទាប់​ពី​មាន​ការ​ឈឺ​​​សន្លាក់​ គ្រុនក្តៅ​ និង​ជំងឺអស់​កម្លាំង​នៅ​ក្នុង​ភូមិ​ចំនួន​ប្រាំ​ក្នុង​ឃុំ​ពេជ្រមុនីក្នុងរយៈពេល​បី​សប្តាហ៍កន្លង​មកនេះ។ លោក​បាន​មាន​ប្រសាសន៍ថាស្ត្រីម្នាក់​ដែល​​​មាន​​រោគសញ្ញាស្រដៀង​គ្នា​នេះ​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​៧ខែ​មីនាប៉ុន្តែ​មិន​ទំនង​ជា​​ស្លាប់​ដោយសារតែ​​​​​​​​វីរុស ​ស៊ីឃុនគុនយ៉ា​នេះទេ។ លោក​វេជ្ជបណ្ឌិត​ សុខទូច​ បាន​មានប្រសា​​​​សន៍​​​ថាមនុស្សបួន​នាក់​ក្នុង​ចំណោម​មនុស្ស​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​យក​សំណាក​ឈាម​​​ទៅពិនិត្យ​ ដោយមិន​​រាប់​បញ្ចូលស្ត្រី​ដែល​បាន​ស្លាប់​នេះ ​បាន​រក​ឃើញមាន​ផ្ទុកមេ​រោគនេះប៉ុន្តែ​មិន​មាន​ស្ថានភាពដល់​ស្លាប់​នោះទេ។ លោក​បាន​បន្ថែមថាវីរុសនេះ​កើត​ឡើង​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ចុង​ឆ្នាំ​២០១១​​​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ លោកវេជ្ជបណ្ឌិត​ សុខទូចបាន​មាន​​ប្រសាសន៍ថា“បើទោះជា​ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​ថ្មីនៅ​​ប្រទេស​កម្ពុជា​ក៏ដោយក៏វា​មិន​មែន​ជា​ជំងឺ​ថ្មី​សម្រាប់​ពិភព​លោក​ដែរ​ ហើយ​ការ​ស្លាប​់ដោយ​សារ​ជំងឺ​នេះ​គឺ​កម្រកើត​មាន​​​ណាស់​។ស្ត្រីម្នាក់​ដែល​បាន​ស្លាប់​នោះ​គឺមាន​ជំងឺគ្រុនក្តៅកម្រិត​ខ្ពស់​ ហើយ​រស់​នៅ​ក្នុង​តំបន់​តែមួយ​ដែល​មាន​ការ​​ផ្ទុះ​ឡើងនៃ​វីរុស​​​នេះប៉ុន្តែ​យើង​មិន​ទាន់​​អាច​និយាយ​ថាមូលហេតុ​នៃ​ការ​ស្លាប់​នេះ​គឺដោយ​សារ​វីរុស​​​ ​ នោះ​ទេ”។​ លោក​បាន​មាន​ប្រសា​សន៍​បន្ថែម​ទៀត​​ថា ​មាន​ករណី​ឆ្លងវីរុសនេះ​​ចំនួន​២២.០០០​ករណី​កើតមាននៅ​​ប្រទេសថៃ​ក្នុង​រយៈ​ពេល​​​​​ប្រាំខែ​ដំបូង​នៃ​ឆ្នាំ​២០០៩ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មានមនុស្សស្លាប់​ទេ។ លោក Steven Bjorge ប្រធានក្រុម​ការងារ​​​ទទួល​បន្ទុកផ្នែក​ជំងឺ​គ្រុនចាញ់​និង​ជំងឺ​កើត​ពី​សត្វមូស​នៅ​អង្គការ​សុខភាព​ពិភពលោក​បាន​​​​​​​មាន​ប្រសាសន៍ថាតាម​ធម្មតាវីរុស​ស៊ី​​​ឃុន​​​​គុនយ៉ា​​ ដែល​មិនសូវ​ធ្ងន់ធ្ងរនេះ​មាន​សភាព​​​ប្រែប្រួល​​ក្នុង​ឆ្នាំ​២០០៦នៅ​តាម​ឆ្នេរ​សមុទ្រប្រទេស​ម៉ូសាំប៊ិក​ ដែល​ស្ថានភាព​ប្រែ​​​ប្រួល​​​​នេះ​ បាន​​បង្កឲ្យមាន​មនុស្សស្លាប់។ លោក​បាន​បន្ថែមថាស្ថានភាព​ដែល​បណ្តាល​​​​ឲ្យ​មាន​មនុស្ស​ស្លាប់​ ដោយ​សារ​មិន​​​មាន​ការ​ព្យាបាល​នេះបាន​រីករាល​ដាល​​​មក​ដល់​​ភាគខាង​កើត​តាំងពី​ពេល​នោះមក។ លោក​វេជ្ជបណ្ឌិត​ Bjorge...