Matt Blomberg
គេហទំព័រថ្មីបញ្ចេញឈ្មោះអ្នកមានខ្នងក្រាស់នៅពីក្រោយប្រព័ន្ធផ្សព្វផ្សាយ
យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយធ្វើឡើងដោយអង្គការសេរីភាពខាងសារព័ត៌មានចំនួនពីរបានឲ្យដឹងថា ជាទូទៅប្រជាពលរដ្ឋខ្មែរចាត់ទុកសេចក្តីរាយការណ៍ព័ត៌មាន របស់ប្រព័ន្ធផ្សព្វផ្សាយថា ជាការពិត ហើយទោះបីជាការពឹងផ្អែកលើអីុនធឺណិតដើម្បីទទួលបានព័ត៌មានមានការកើនឡើងក៏ដោយ ក៏ប្រជាពលរដ្ឋជាច្រើននៅតែទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាដែរ។ ដោយរួមសហការជាមួយអង្គការរាយការណ៍គ្មានព្រំដែន (Reporters Without Borders) ជាអង្គការការពារសេរីភាពខាងសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) កាលពីម្សិលមិញ បានចាប់ផ្តើមដំណើរការគេហទំព័រ " Who Owns The Media” ជាគម្រោងសិក្សាស្រាវជ្រាវរយៈពេលបីខែដែលសន្និដ្ឋានថា "ទីផ្សារប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាត្រូវបានក្តោបក្តាប់" នៅក្នុងដៃរបស់មនុស្សមួយចំនួនតូច។ លោកស្រី ក្លូស៊ីល ឡឺកូស (Clothilde Le Coz) ...
របាយការណ៍៖ កម្ពុជាជាកន្លែងគ្រោះថ្នាក់បំផុតសម្រាប់អ្នកយកព័ត៌មានបរិស្ថាន
យោងតាមរបាយការណ៍ថ្មីមួយចេញនៅសប្ដាហ៍នេះដោយអ្នកកាសែតគ្មានព្រំដែនដែលមានមូលដ្ឋាននៅក្រុងប៉ារីសឲ្យដឹងថា កម្ពុជាគឺជាកន្លែងគ្រោះថ្នាក់បំផុតក្នុងការធ្វើការជាអ្នកកាសែតបរិស្ថាន។ “របាយការណ៍ដែលមានចំណងជើងថា "បរិយាកាសអរិភូតសម្រាប់អ្នកកាសែតបរិស្ថាន និយាយរៀបរាប់អំពីការយាយី ការចាប់ដាក់គុក និងការសម្លាប់អ្នកកាសែតទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០១០ ហើយចាត់ទុកប្រទេសកម្ពុជាដែលមានឃាតកម្មបួនលើកក្នុងបណ្ដាឃាតកម្ម១០លើកបានកើតឡើងថា ជាកន្លែងដ៏គ្រោះថ្នាក់បំផុត។ របាយការណ៍និយាយថា "កម្រិតនៃនិទណ្ឌភាពគឺគួរឲ្យអាម៉ាស់នៅប្រទេសឥណ្ឌាដែលមានចំណាត់ថ្នាក់១៤០ក្នុងបណ្ដា១៨០ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នកកាសែតគ្មានព្រំដែន ហើយប្រទេសកម្ពុជាមានចំណាត់ថ្នាក់១៤៤"។ "អ្នកកាសែតគ្មានព្រំដែនសូមជំរុញអាជ្ញាធរនៅក្នុងប្រទេសទាំងពីរឲ្យធ្វើការស៊ើបអង្កេតដ៏ហ្មត់ចត់ និងប្រកបដោយតម្លាភាពទៅលើឃាតកម្មឃោរឃៅចំពោះអ្នកកាសែត គឺនាំយកអ្នកដែលទទួលខុសត្រូវដើម្បីយកមកកាត់ទោស។ គ្រួសារនៃជនរងគ្រោះតែងតែប្រឈមមុខនឹងប្រព័ន្ធតុលាការដែលមិនសមនឹងឈ្មោះ"។ អត្ថបទទាក់ទិននឹងបរិស្ថានធ្លាប់ត្រូវគេយកមកពិភាក្សានៅក្នុងសន្និសីទផ្នែកនិពន្ធ ប៉ុន្តែឥឡូវនេះគេប្រជែងគ្នារកអត្ថបទព័ត៌មានធំៗសម្រាប់ទំព័រមុខ ឬសម្រាប់ការចាប់ផ្ដើមនៃកម្មវិធីនៃព័ត៌មានទូរទស្សន៍។ គឺល្មមដល់ពេលចាត់ចែងអាទិភាពដូចគ្នានេះដើម្បីការពារអ្នកយកព័ត៌មានបរិស្ថានហើយ។ របាយការណ៍លើកឈ្មោះអ្នកកាសែតផ្នែកបរិស្ថានបួនរូបដែលត្រូវឃាតករសម្លាប់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១០ គឺមានលោក តាំង ទ្រី ដែលត្រូវទាហានម្នាក់បាញ់ចំក្បាលពេលចុះស៊ើបអង្កេតការកាប់ឈើខុសច្បាប់នៅខេត្តក្រចេះក្នុងឆ្នាំ២០១៤ លោក សួន ចាន់...
ក្រុមហ៊ុន ហួងអាញ់ យ៉ាឡៃ ផ្ដល់លុយឲ្យអ្នកភូមិរតនគិរីទិញក្របីសែនព្រេន
តំណាង១៤សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរីបានទទួលយកលុយ១.៧០០ដុល្លារអាមេរិកក្នុងសហគមន៍នីមួយៗកាលពីថ្ងៃសុក្រពីក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ហួងអាញ់ យ៉ាឡៃ ដើម្បីទិញក្របីមួយក្បាល និងប្រារព្ធពិធីសែនព្រេនអ្នកតា ដែលទទួលរងការរំខានពីចម្ការកៅស៊ូរបស់ក្រុមហ៊ុននេះ។ លុយកាក់នោះបានប្រគល់ជូនក្នុងកិច្ចប្រជុំដែលរៀបចំដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលដាក់វិនិយោគរាប់លានដុល្លារអាមេរិកទៅក្នុងមូលនិធិវិនិយោគវៀតណាម ដោយមានភាគហ៊ុននៅក្នុងក្រុមហ៊ុន ហួងអាញ់ យ៉ាឡៃ នៅឯភោជនីយដ្ឋានមួយក្នុងក្រុងបានលុង គឺជាវិធានការមួយដែលអ្នកភូមិ និងអង្គការសិទ្ធិមនុស្សចាត់ទុកថាជាជំហានវិជ្ជមាន។
រដ្ឋបាលជលផលស្នើសុំបង្កើតការិយាល័យមួយនៅក្នុងខេត្តកែប
រដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្មរំពឹងថា នឹងបង្កើនវត្តមានរបស់ខ្លួនតាមបណ្ដោយឆ្នេរសមុទ្រ ដោយការបើកការិយាល័យថ្មីមួយនៅខេត្តកែប ជាទីដែលការនេសាទខុសច្បាប់ដោយនាវាក្នុងស្រុកនិងក្រៅស្រុកបានធ្វើឲ្យហិនហោចពូជត្រីយ៉ាងច្រើន និងបានបំផ្លាញតំបន់ដ៏ធំនៃប្រព័ន្ធអេកូឡូស៊ីក្រោមទឹក។ យោងតាមលោក អេង ជាសាន អគ្គនាយក រដ្ឋបាលជលផលបានឲ្យដឹងថា ឈូងសមុទ្រកែប ដែលជាធម្មតាមាននាវាអូសចៃរ៉ាខ្មែរខុសច្បាប់ និងជួនកាលមាននាវាអូសគូធំៗមកពីប្រទេសវៀតណាមផងនោះ សព្វថ្ងៃនេះស្ថិតនៅក្រោមយុត្តាធិការខណ្ឌរដ្ឋបាលជលផលខេត្តកំពត ប៉ុន្តែគួរតែមានកម្លាំងផ្ទាល់ខ្លួន។ លោក ជាសាន បានមានប្រសាសន៍កាលពីម្សិលមិញថា " FiA បានធ្វើសំណើ ហើយវាស្ថិតនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។...
មន្ត្រីខេត្តព្រះសីហនុមិនអាចពន្យល់បានរឿងកប៉ាល់នៅក្បែរកោះរ៉ុង
កាលពីម្សិលមិញ ក្រុមមន្ត្រីនៅក្នុងខេត្តព្រះសីហនុបានផ្ដល់ការពន្យល់ខុសៗគ្នាចំពោះកបា៉ល់ដឹកនាំនិញមួយក្រុម និងសាឡង់អមមកជាមួយផង កំពុងស្ថិតក្នុងដែនទឹករវាងកោះរ៉ុង និងដីគោក។ លោក Pierre Kann ដែលកោះរ៉ុង ដាយសិនធឺរ របស់លោកដំណើរការទូកទេសចរណ៍ពីក្រុងព្រះសីហនុទៅកោះលំហែកាយនេះនិយាយថា រយៈពេលបួនថ្ងៃនៅសប្ដាហ៍នេះលោកឃើញកប៉ាល់ដឹកទំនិញមួយគ្រឿងមកចតនៅក្នុងតំបន់ដូចគ្នានេះចម្ងាយប្រហែល១០គីឡូម៉ែត្រពីឆ្នេរ។ លោកបាននិយាយថា សាឡង់ដឹកខ្សាច់ជាច្រើនគ្រឿង បានបើកទៅមកៗចន្លោះកប៉ាល់ទាំងនោះ និងកន្លែងទី៣ដែលគេមិនដឹង។ រូបថតបង្ហាញថា យ៉ាងហោចណាស់កប៉ាល់ដឹកទំនិញពីរគ្រឿងផ្សេងគ្នាសហការជាមួយសាឡង់នៅក្នុងតំបន់នេះ។ នៅពេលទាក់ទងកាលពីថ្ងៃច័ន្ទ លោក យន់ មិន អភិបាលខេត្តព្រះសីហនុថ្លែងថា លោកមិនដឹងពីកប៉ាល់ដឹកទំនិញ និងសាឡង់ទាំងនេះទេ ហើយបានលើកឡើងថា លោកនឹងបញ្ជាឲ្យទាហានជើងទឹកស្វែងរក "មូលហេតុដែលកប៉ាល់ទាំងនេះនៅក្នុងដែនទឹកកម្ពុជា"។ កាលពីម្សិលមិញ ឧត្ដមសេនីយ៍ត្រី យន់ មិន បានថ្លែងថា "ក្រុមហ៊ុនដែលលោកនិយាយថា លោកមិនស្គាល់ឈ្មោះនោះបានសម្រេចកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្នុងឆ្នាំ២០១៤ ដោយនាំខ្សាច់ប្រមាណ២.០០០ទៅ៣.០០០ម៉ែត្រគូបទៅឲ្យកប៉ាល់ដឹកទំនិញនោះ ដើម្បី "សាកល្បងសម្រាប់ផលិតកញ្ចក់ និងកែវ"។ ទោះយ៉ាងណា លោកបានថ្លែងថា មិនមានការបូមខ្សាច់នៅក្នុងដែនទឹកក្នុងសមុទ្រក្រុងព្រះសីហនុឡើយ...
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យអនុវត្តបម្រាមលើម្សៅទឹកដោះគោកូនក្មេង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យមានការអនុវត្តច្បាប់ស្តីអំពីការផ្សព្វផ្សាយ និងការលក់ម្សៅទឹកដោះគោកូនក្មេងឲ្យបានកាន់តែតឹងរឹុង ដោយភ្ជាប់ការថយចុះនៃចំនួនស្ត្រីដែលបំបៅកូនដោយទឹកដោះទៅនឹងការកើនឡើងនៃការផ្សព្វផ្សាយមិនគោរពតាមច្បាប់ ដែលផ្សព្វផ្សាយមិនត្រឹមត្រូវអំពីអាហារជំនួសឲ្យទឹកដោះ និងដែលបោកប្រាស់ស្ត្រីទើបតែសម្រាលកូនជាលើកដំបូង។ សេចក្តីថ្លែងការណ៍មួយចេញដោយលោកនាយករដ្ឋមន្ត្រីមុនទិវាជាតិអាហារូបត្ថម្ភ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ និងដែលផ្តោតលើសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះ បានណែនាំបុគ្គលិកសុខាភិបាល គ្លីនិក និងក្រុមហ៊ុនលក់ម្សៅទឹកដោះគោកូនក្មេង ដែលភាគច្រើនរំលោភបម្រាមរបស់រដ្ឋាភិបាលលើការផ្សព្វផ្សាយម្សៅទឹកដោះគោកូនក្មេងនោះឲ្យគោរពតាមច្បាប់។ លោក ហ៊ុន សែន បានសំដៅដល់ការសិក្សារបស់ក្រសួងផែនការដែលរកឃើញថា អត្រានៃការបំបៅទារកក្រោមអាយុ៦ខែដោយទឹកដោះ បានធ្លាក់ចុះពី៧៣,៥ភាគរយនៅក្នុងឆ្នាំ២០១០ មកនៅត្រឹម៦៥ភាគរយក្នុងឆ្នាំ២០១៤។ លោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នេះថា "មានកត្តាមួយចំនួនដែលធ្វើឲ្យមានការធ្លាក់ចុះដូច្នេះ គឺដូចជា ការខ្វះចំណះដឹង ការខ្វះការគាំទ្រពីក្រុមគ្រួសារ ការធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ ការឈប់សម្រាកលំហែមាតុភាពរយៈពេលខ្លីនិងការកើនឡើងនៃការផ្សព្វផ្សាយអំពីម្សៅទឹកដោះគោកូនក្មេង ដែលធ្វើឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាពលរដ្ឋ"។ លោកបានមានប្រសាសន៍បន្ថែមថា "ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដែលធ្វើការផ្នែកគាំពារសុខភាពមាតា និងទារក និងអាហារូបត្ថម្ភ មេត្តាឃ្លាំមើល និងគ្រប់គ្រងការផ្សព្វផ្សាយអាហារជំនួសឲ្យទឹកដោះ ដែលធ្វើឲ្យមានការយល់ច្រឡំនេះ"។ ការចុះទៅពិនិត្យតាមគ្លីនិកឯកជន ឱសថស្ថាន និងកន្លែងលក់សម្ភារទារកនៅក្នុងរាជធានីភ្នំពេញ បង្ហាញថា អនុក្រឹត្យលេខ១៣៣ដែលចាត់ទុកការផ្សព្វផ្សាយអាហារជំនួសឲ្យទឹកដោះសម្រាប់ក្មេងៗអាយុក្រោមពីរឆ្នាំថា ខុសច្បាប់នោះ ជានិច្ចកាលពុំមានការអនុវត្តតាមនោះទេ។ បុគ្គលិកនៅតាមគ្លីនិកមួយចំនួនបាននិយាយថា តំណាងក្រុមហ៊ុនលក់ម្សៅទឹកដោះគោកូនក្មេងបានយកម្សៅទឹកដោះគោកូនក្មេងមកទុកសម្រាប់ចែកដល់ស្ត្រីទើបសម្រាលកូនដោយឥតគិតថ្លៃ ហើយថា បុគ្គលិកគ្លីនិកបានយល់ព្រមធ្វើតាមទោះបីជាដឹងថា...
ការនេសាទខុសច្បាប់កំពុងបំផ្លាញបរិស្ថានសមុទ្ររបស់ខេត្តកែប
ផែកោះទន្សាយ,ខេត្តកែប-ទូកប្រើម៉ាស៊ូតរាប់សិបគ្រឿងបើកកាត់ឈូងសមុទ្រកែបដោយឮសូរលាន់សន្ធឹករហូតដល់វាធ្វើឲ្យកក្រើកផែ។ ទូកទាំងនោះអូសអួនបំពាក់អគ្គិសនីសណ្តូនចុះទៅក្រោមនៅពាសពេញតំបន់ទឹករាក់ក្បែរឆ្នេរសមុទ្រ ដោយប្រមូលយកជីវិតសត្វសមុទ្រមិនថាតូចមិនថាធំ ដោយបំផ្លិចបំផ្លាញកន្លែងបង្កាត់ពូជដ៏សំខាន់។ ហើយទូកទាំងនោះអូសគូយ៉ាងកៀកនឹងឆ្នេររហូតដល់អ្នកអាចស្តាប់ឮការនិយាយឆ្លើយឆ្លងវិទ្យុទាក់ទងរបស់ពួកគេទៀតផង។ វាជាកន្លែងដែលគេធ្លាប់ដឹងសឹងតែរាល់យប់ទៅហើយនៅទីនេះ។ វាបង្កការបំផ្លិចបំផ្លាញបរិស្ថានដែលពុំអាចស្តារបាន និងបង្កើតភាពតានតឹងរវាងសហគមន៍នេសាទក្នុងមូលដ្ឋាន។ ហើយវាខុសច្បាប់ទាំងស្រុង ក៏ប៉ុន្តែ អាជ្ញាធរជាញឹកញាប់ធ្វើមិនដឹងមិនឮ។ លោក គង់ យ៉ន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ដោយងាកក្បាលបង្ហាញក្រុមទូកអូសគូប្រហែល៣០គ្រឿងដែលចតនៅផែរបស់គាត់ក្នុងភូមិព្រែកតានិន ដែលអ្នកស្រុកហៅថា ភូមិឆក់ ព្រោះចំណូលចិត្តរបស់អ្នកភូមិក្នុងការប្រើចរន្តអគ្គិសនីឆក់ចាប់ត្រីនោះថា "ភាគច្រើនបំផុតនៃទូកទាំងនេះនេសាទនៅចន្លោះដីគោក និងកោះទន្សាយ"។ លោកបាននិយាយថា" ពីទីនេះទៅកោះទន្សាយមិនមានទឹកជ្រៅជាង៤ម៉ែត្រទេ"។ តាមមាត្រា៤៩នៃច្បាប់ជលផល ការអូសអួននៅតំបន់ក្បែរឆ្នេរ (ដែលមានជម្រៅមិនដល់២០ម៉ែត្រ) ត្រូវហាមឃាត់។ ក្នុងមាត្រា២០ ការប្រើឧបករណ៍នេសាទអគ្គិសនីគឺហាមប្រាមជាដាច់ខាតនៅគ្រប់តំបន់់ទាំងអស់។ បទល្មើសទាំងពីរនេះអាចមានទោសជាប់ពន្ធនាគារ ហើយអាជ្ញាធរដែលរួមគំនិត ឬធ្វើមិនដឹងមិនឮដោយចេតនា ក៏ប្រឈមនឹងការជាប់ពន្ធនាគារ និងការផាកពិន័យដែរ។ ប៉ុន្តែ បើទោះជាមានច្បាប់ក្តី ទូកនេសាទនៅតាមបណ្តោយតំបន់ឆ្នេរកែបបន្តអូសអួនក្នុងសមុទ្រ ដោយគ្មានឧបសគ្គ ដោយទូកនេសាទជាច្រើនប្រើអួនឆក់។ លោក យ៉ន បាននិយាយថា "រដ្ឋបាលជលផលមិនមានបញ្ហាទេ។ ពួកគេប្រាប់យើងថា ឲ្យតែយើងស្ថិតនៅចម្ងាយជាងមួយគីឡូម៉ែត្រពីកោះទន្សាយ បើទោះវាមានជម្រៅតែ៤ម៉ែត្រក៏ដោយ ក៏យើងអាចនេសាទបានដែរ"។ "អ៊ីចឹងហើយ ពួកគេមិនដែលព្រមានយើងម្តងណាទេ" ។ ឥឡូវនេះ នៅពេលដែលចំនួនត្រីចាប់បានតិចទៅៗ ការប្រកួតប្រជែងក្នុងចំណោមអ្នកនេសាទនៅទីនេះកាន់តែខ្លាំងជាងមុន។ ការប៉ះទង្គិចគ្នានៅសមុទ្រកើតមានឡើងជាញឹកញាប់។ កាលពីខែកក្កដា អ្នកនេសាទខ្មែរម្នាក់ត្រូវបានគេសម្លាប់ក្នុងដែនទឹកសមុទ្រខេត្តកំពតក្នុងពេលមានការប្រឈមមុខដាក់គ្នាជាមួយទូកអូសគូដ៏ធំរបស់វៀតណាម ដែលហ៊ានឆ្លងព្រំដែនសមុទ្រដោយខុសច្បាប់។ ហើយក្នុងពេលច្រឡំបល់ អ្នកនេសាទកាន់តែប្រើអួនក្រឡាញឹក ហើយមកកាន់តែជិតឆ្នេរ ដងយកកូនត្រីតូចៗ ដែលភាគច្រើនត្រូវគេបោះចោល និងបំផ្លាញស្មៅសមុទ្រ និងផ្កាថ្មតំបន់ទឹករាក់ដែលជាកន្លែងបង្កាត់ពូជដ៏សំខាន់សម្រាប់សត្វសមុទ្រ។ អួនឆក់កៀរបាតសមុទ្រ ធ្វើឲ្យរលើងឫសស្មៅសមុទ្រ និងឆក់ចាប់ត្រីគ្រប់ប្រភេទ ក្តាម បង្កង និងសត្វសមុទ្រផ្សេងទៀតដូចជា ឈ្លើងសមុទ្រ និងក្រចាប់សមុទ្រជាដើម។ អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិបានចាត់ទុកការអូសអួនដល់បាតសមុទ្រថា ជារបៀបនេសាទ "ដ៏បំផ្លិចបំផ្លាញបំផុត" នៅលើពិភពលោក ដោយប្រដូចវាទៅនឹងការកាប់រំលំដើមឈើអស់ពីព្រៃអ៊ីចឹង។ លោក ម៉ាត់តេអូ គ្រូជ័រ (Matteo Krueger) អ្នកជីវសាស្ត្រអាល្លឺម៉ង់ដែលកំពុងធ្វើការស្រាវជ្រាវនៅតំបន់កែបតាំងពីខែមករាមក បាននិយាយថា "គ្រប់ពេលដែលអួនអូសលើតំបន់ណាមួយ ប្រព័ន្ធបរិស្ថានត្រូវបំផ្លិចបំផ្លាញទាំងស្រុង ហើយនឹងមិនកកើតមានដូចដើមវិញអស់រយៈពេលជាច្រើនឆ្នាំ"។ “សមុទ្រនៅកែប គឺ ឬធ្លាប់ ជាកន្លែងចិញ្ចឹមដ៏ធំសម្រាប់សត្វសមុទ្រ ប៉ុន្តែ លែងមានទៀតហើយ"។ លោក គ្រូជ័រ ដែលការសិក្សាស្រាវជ្រាវរបស់លោកប្រៀបធៀបស្ថានភាពបរិស្ថានសមុទ្រនៅកែបទៅនឹងបរិស្ថានសមុទ្ររបស់ប្រទេសឥណ្ឌូណេស៊ី ដែលមានមុនឆ្នាំ១៩៨០ នៅពេលបម្រាមមួយហាមមិនឲ្យមានការអូសអួនត្រូវបានចេញ និងអនុវត្តនោះ បាននិយាយថា ឥឡូវចំនួនត្រីចាប់បាននៅទីនេះត្រឹមតែមួយភាគនៃចំនួនត្រីដែលគេចាប់បាននៅពេលការអូសអួនត្រូវបានគេប្រើនៅឆ្នាំ២០០០ប៉ុណ្ណោះ។ លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមល្បាតការពារសមុទ្ររបស់ខ្លួនទាន់ពេលដោយរំពឹងថា ជីវិតសត្វសមុទ្រកកើតមានច្រើនឡើងវិញ។ ប្រទេសកម្ពុជាប្រហែលជាហួសពេលហើយ។ លោកបាននិយាយថា "ធ្លាប់មានថនិកសត្វសមុទ្រ១៣ប្រភេទ និងអណ្តើកប្រាំប្រភេទនៅទីនេះ។ ឥឡូវនេះវាងាប់អស់ ឬជិតផុតពូជ។ ចំនួននេសាទបានដោយទូកអូសគូអាចបំផ្លិចបំផ្លាញប្រព័ន្ធបរិស្ថានទាំងមូល"។ “ឥឡូវនេះគេនេសាទបានតែ២៥ភាគរយនៃអ្វីដែលគេធ្លាប់នេសាទបានតែប៉ុណ្ណោះ។ ចំពោះអ្នកនេសាទដើម្បីមួយរស់ ត្រូវតែមានការផ្លាស់ប្តូរ"។ នៅចុងជួរកោះដែលលាតសន្ធឹងនៅទិសខាងត្បូងពីខេត្តកែបទៅព្រំដែនសមុទ្រជាប់ប្រទេសវៀតណាម ក្រុមអភិរក្សសមុទ្រកម្ពុជា (MCC) រួមជាមួយរដ្ឋបាលជលផល និងអាជ្ញាធរក្រុងកែប កំពុងព្យាយាមអប់រំប្រជាជននៅតំបន់ជុំវិញកោះសេះដើម្បីឲ្យសម្បូរដូចដើមវិញ។ យោងតាមលោក ប៉ូល ហ្វឺប័រ នាយក MCC បានឲ្យដឹងថា ការសម្ភាសន៍ទូទៅជាមួយសហគមន៍នេសាទនៅដីគោកបានរកឃើញថា ការអូសអួនគ្មានចិរភាពដោយទូកប្រហែល៥០គ្រឿងគឺជាការគំរាមផ្ទាល់មួយដល់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ១.៥០០គ្រួសារផ្សេងទៀតក្នុងតំបន់ ដែលរស់នៅចិញ្ចឹមជីវិតដោយសារការនេសាទខ្នាតតូច។ លោកបាននិយាយថា "៨០ទៅ៩០ភាគរយនិយាយថា ការអូសអួនដល់បាតសមុទ្រ ទោះមាន ឬគ្មានការឆក់ក៏ដោយ គឺជាបញ្ហាធំបំផុត។ អ្នកនេសាទខ្នាតតូចជាច្រើនបានបោះបង់របរនេសាទហើយចាប់យកការងារខាងសំណង់ ឬសន្តិសុខទៅវិញ។ ពួកគេត្រូវចាកចេញឆ្ងាយពីតំបន់នោះ ពីព្រោះគ្មានអ្វីនៅសេសសល់ដើម្បីនេសាទទៀតទេ។ ក្រុមអភិរក្សសមុទ្រកម្ពុជាបានធ្វើការអប់រំសហគមន៍នេសាទនៅកែបអំពីរបៀបនេសាទប្រកបដោយចិរភាព ក៏ដូចជាច្បាប់នេសាទកម្ពុជា ជាពិសេសមាត្រា៤៩ ដែលចាត់ទុកការអូសអួនក្បែរឆ្នេរសមុទ្រថា ខុសច្បាប់។ លោក ហ្វឺប័រ បាននិយាយថា "ក្នុងចំណោមច្បាប់ជលផលទាំងអស់ ច្បាប់នេះសំខាន់បំផុត ហើយវាដូចជាច្បាប់មួយដែលគេមិនយកចិត្តទុកដាក់បំផុត"។ នៅផែព្រែកតានិន កាលពីថ្ងៃព្រហស្បតិ៍ លោក គង់ ហឿន បានប៉ះអួនរបស់គាត់ដែលមានក្រឡាញឹករហូតដល់ជាប់ថ្ម។ នៅក្បែរជើងគាត់ ខ្សែភ្លើងអគ្គិសនីដ៏វែងមួយភ្ជាប់ទៅនឹងខ្សែស្ពាន់ដែលមានពេញទាំងអួន។ អ្នកនេសាទនៅសមុទ្រយូររូបនេះ បានសើចចំអកចំពោះការលើកឡើងថា ការប្រើប្រាស់ឧបករណ៍របស់គាត់ខុសច្បាប់នោះ។ ដូចអ្នកនេសាទភាគច្រើនបំផុតដែលគេសម្ភាសន៍ដែរ គាត់មានការបង្ហាញភាពត្រឹមត្រូវពីរចំពោះការធ្វើនេសាទរបស់គាត់ គឺអាជ្ញាធរមិនដែលព្យាយាមហាមឃាត់គាត់មិនឲ្យធ្វើទេ ហើយគាត់កំពុងប្រកួតប្រជែងជាមួយទូកអូសគូដ៏ធំរបស់វៀតណាមដែលបើកទៅមកក្នុងដែនទឹកកម្ពុជាស្រេចតែចិត្ត។ គាត់បាននិយាយថា "យើងត្រូវនេសាទប្រាំម៉ោង ដើម្បីចាប់បានអ្វីដែលគេចាប់បានក្នុងមួយម៉ោង។ យើងដឹងថា ទូករបស់ពួកគេបន្សល់ទុកតិចតូចឲ្យយើងចាប់ ប៉ុន្តែ តើយើងអាចធ្វើអ្វីបានទៅ?”។ នគរបាលសមុទ្របានបដិសេធជារហូតមកថា គ្មានទូកបរទេសនេសាទក្នុងដែនទឹកកម្ពុជាទេ ថែមទាំងចង់បដិសេធការស្លាប់ពលរដ្ឋខ្មែរម្នាក់នៅសមុទ្រដែរ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយអ្នកនេសាទវៀតណាមកាលពីខែកក្កដានោះ។ អ្នកនេសាទទាំងកម្ពុជា ទាំងវៀតណាម បានអះអាងដូចគ្នាថា នគរបាលទទួលសំណូក។ កាលពីថ្ងៃសុក្រ លោក ទូច ប៉ូល័ក្ខ អនុប្រធានកងវរសេនាតូចព្រំដែនទឹក បាននិយាយថា លោកអាច "ធានាថា គ្មានទូកវៀតណាមឆ្លងចូលខេត្តកែប ឬដែនទឹកកម្ពុជាទេ"។ ឧត្តមសេនីយ៍ត្រី ប៉ូល័ក្ខ បាននិយាយថា "ហេតុអ្វីពួកគេចាំបាច់ត្រូវនេសាទនៅកែប? កែបតូចណាស់"។ លោកបានបន្ថែមថា អ្នកណាដែលបានរាយការណ៍ថា បានឃើញទូកបរទេសនៅកម្ពុជាប្រាកដជាយល់ច្រឡំហើយ។ នៅពេលដែលមនុស្សមានអំណាចជាច្រើនហាក់ដូចជាកំពុងបណ្តែតបណ្តោយបញ្ហានេសាទដ៏បំផ្លិចបំផ្លាញនេះឲ្យកើតឡើង ខណ្ឌរដ្ឋបាលជលផលកំពត ដែលក៏មើលខុសត្រូវខេត្តកែបដែរ បានព្យាយាមបង្ហាញភាពត្រឹមត្រូវតាមច្បាប់។ កាលពីខែមិថុនា ក្រុមអភិរក្សសមុទ្រកម្ពុជា រួមទាំងមន្ត្រីជលផលបានដុតបំផ្លាញឧបករណ៍នេសាទដ៏ច្រើន មានអួន អន្ទាក់ ខ្សែកាបអគ្គិសនី ដែលរឹបអូសបានពីអ្នកនេសាទខុសច្បាប់ក្នុងពេលប៉ុន្មានខែមុន។ ទាក់ទងកាលពីថ្ងៃសុក្រ នាយខណ្ឌជលផលខេត្តកំពត លោក សៅ សូរិន្ទ បាននិយាយថា មន្ត្រីរបស់លោកនៅតែប្រចាំការក្នុងសមុទ្រ ហើយបានច្រានចោលការអះអាងថា អ្នកនេសាទទទួលបានការអនុញ្ញាតឲ្យរកត្រីដោយខុសច្បាប់ ដូចជានៅតំបន់ទឹករាក់ចន្លោះដីគោក និងកោះទន្សាយជាដើម។ លោកបាននិយាយថា "យើងមិនដែលអនុញ្ញាតទេ។ មិនមានទូកអូសគូទេ មានតែទូកតូចៗប្រើសំណាញ់ប៉ុណ្ណោះ"។ នៅពេលប្រាប់ថា ទូកជាច្រើនគ្រឿងទាំងនោះដែលចតនៅព្រែកតានិន បំពាក់ដោយខ្សែភ្លើងអគ្គិសនីនោះ លោក សូរិន្ទ បានកែប្រែសម្តីដោយនិយាយថា លោកនឹងទៅពិនិត្យមើលផែនោះ ដើម្បីឆែកទូកទាំងនោះ។ ប៉ុន្តែ លោកមិនសូវមានទំនុកចិត្តដែលថា លោកអាចបញ្ឈប់របៀបនេសាទខុសច្បាប់ដែលកំពុងបំផ្លាញបរិស្ថានសមុទ្រកែប ហើយបង្ខំគេឲ្យឈប់ធ្វើអ្វីដែលគ្រាន់តែដើម្បីរស់បានទេ។ លោកបាននិយាយថា "យើងនឹងបន្តពិនិត្យផ្អែកលើព័ត៌មានដែលយើងទទួលបាននៅថ្ងៃនេះ"។ “ពិតហើយដែលយើងមានច្បាប់ ប៉ុន្តែ ប្រជាជនបាននេសាទដូចនេះអស់រយៈពេលយូរមកហើយ ដូច្នេះតើយើងអាចបញ្ឈប់វាបានដោយរបៀបណា?”៕និត
ពាណិជ្ជករជនជាតិអង់គ្លេស ដែលជាប់ចោទពីបទក្លែងបន្លំ ត្រូវចៅក្រមបណ្ដេញចេញក្រៅតុលាការ
ពាណិជ្ជករជនជាតិអង់គ្លេសម្នាក់ដែលបានជាប់ពន្ធនាគារអស់រយៈពេលជាង២ឆ្នាំកន្លះដោយគ្មានសវនាការកាត់ទោស ត្រូវបានបណ្ដេញចេញក្រៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃដំបូងនៃសវនាការជំនុំជម្រះទោសរបស់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីគាត់ចោទប្រកាន់តុលាការថាបានប្រព្រឹត្តកំហុសមិនអាចទទួលយកបាន ហើយគំរាមដើរចេញ។ ជាប់ចោទពីបទក្លែងឯកសារ និងឈូសឆាយដីព្រៃក្នុងខេត្តបន្ទាយមានជ័យដោយខុសច្បាប់ លោក ក្រេក ហ្វ្រីយ៉េត (Gregg Fryett) បានអះអាងជាយូរមកហើយថា គាត់ត្រូវបានមន្ត្រីទម្លាក់កំហុសលើ ដោយក្នុងនោះរួមមានទាំងលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានី ដែលពេលនេះកំពុងជាប់ពន្ធនាគារពីបទអំពើពុករលួយធ្ងន់ធ្ងរផង។ បន្ទាប់ពីមាន "កំហុសបច្ចេកទេស" បង្កឡើងដោយមន្ត្រីពន្ធនាគារដែលធ្វើឲ្យគាត់ខកខានការចាប់ផ្ដើមនីតិវិធី លោក ក្រេក ហ្វ្រីយ៉េត បានរិះគន់ចៅក្រមជំនុំជម្រះ ជួន សុខរាសី ខ្លាំងៗចំពោះការអនុញ្ញាតឲ្យមន្ត្រីមួយរូបមកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានស៊ើបអង្កេតករណីនេះ ធ្វើជាអ្នកបកប្រែរបស់គាត់។ គាត់និយាយថា "គាត់មិនត្រូវបានអនុញ្ញាតឲ្យបកប្រែទេ។ គាត់ជាមន្ត្រីនគរបាល...
ក្រុមអ្នកកាសែតអះអាងថា ការចុះផ្សាយអំពីការកាប់ឈើធ្វើឲ្យមន្ត្រីខេត្តរតនគិរី ផ្ទុះកំហឹង
ក្រុងបានលុង, ខេត្តរតនគិរី- នៅតៀមកាហ្វេដ៏សាមញ្ញមួយកន្លែងស្ថិតតាមបណ្ដោយផ្លូវមួយដែលមានសភាពចាស់ទ្រុឌទ្រោមនៅជាយភាគឧត្ដរ នៃក្រុងរបស់ខេត្តនេះ មានក្រុមអ្នកកាសែតជួបជុំគ្នា និងរង់ចាំនៅទីនោះ។ ម្នាក់កំពុងកាត់ និងរូសក្រចកដៃរបស់ខ្លួន អ្នកខ្លះទៀតកំពុងជក់បារី ហើយពួកគេទាំងអស់នោះផឹកកាហ្វេ និងនិយាយរឿងកំប្លែងលេងសើច។ អ្នកកាសែតម្នាក់និយាយថា "គាត់រស់នៅក្នុងព្រៃ ចុះម៉េចក៏គាត់រវល់ម៉េះ" ខណៈរថយន្តលុចស៊ីសពណ៌សមួយគ្រឿងបើកកាត់យ៉ាងលឿន ដោយអ្នកជិះម្នាក់នៅក្នុងរថយន្តនោះជាសមាជិកព្រឹទ្ធសភាដែលកំពុងកាន់ទូរស័ព្ទដៃផ្អឹបជាប់នឹងត្រចៀក។ ទោះបីជាពួកគេហាក់ដូចរវល់ជជែកគ្នារឿងប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់របស់កីឡាករ ហ្វ្លយ ម៉េវ៉េឌើ (Floyd Mayweather) ដែលកំពុងផ្សាយតាមកញ្ចក់ទូរទស្សន៍អេក្រង់សំប៉ែតក្ដី ក៏ភ្នែករបស់អ្នកកាសែតនៅក្នុងក្រុងបានលុង ទាំងនេះនៅតែបន្តរំពៃសម្លឹងមើលចរាចរណ៍ជាប់ជានិច្ច។ ខណៈក្រុមអ្នកកាប់ឈើកំពុងកាប់បំផ្លាញព្រៃឈើខៀវស្រងាត់ក្នុងខេត្តរតនគិរី យ៉ាងលឿនដោយគ្មានទោសពៃ ក្រុមអ្នកកាសែតមកជួបជុំគ្នានៅលើផ្លូវដ៏ស្ងាត់នេះ (ដែលភ្ជាប់តំបន់ភាគឧត្ដរនេះទៅនឹងច្រកត្រួតពិនិត្យព្រំដែនអូរយ៉ាដាវ ដែលឈើមានតម្លៃជាច្រើនត្រូវបានដឹកជញ្ជូនចូលទៅក្នុងប្រទេសវៀតណាម) ហើយរង់ចាំអ្នករត់ពន្ធឈើបើកបរកាត់។ លោក កេត...
ជនសង្ស័យបំផ្ទុះគ្រាប់បែកនៅបាងកក ត្រូវចាប់ខ្លួនក្បែរព្រំដែនកម្ពុជា
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ជនសង្ស័យដ៏សំខាន់់នៅក្នុងករណីបំផ្ទុះគ្រាប់ បែកដែលបណ្តាលឲ្យមនុស្សស្លាប់កាលពីថ្ងៃទី១៧ ខែសីហា នៅកន្លែងទីសកា្ករបូជាអីុរ៉ាវ៉ាន ក្នុងទីក្រុងបាងកក ត្រូវបានចាប់ខ្លួនចម្ងាយប្រហែល៥០០មែ៉ត្រពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីរសៀលម្សិលមិញ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថៃ បានធ្វើសេចក្តីរាយ ការណ៍ព័ត៌មានថា ជននេះ និងជនសង្ស័យម្នាក់ទៀតបានគេចខ្លួនមកកម្ពុជា។ កាសែតបាងកកប៉ុស្តិ៍ ដែលដកស្រង់ប្រភពពីនគរបាលអនាមិក បានធ្វើសេចក្តីរាយការណ៍ព័ត៌មានកាលពីម្សិលមិញថា ជនសង្ស័យរូបនេះ ក្នុងចំណោមមនុស្ស ប្រាំពីរនាក់ដែលសមត្ថកិច្ចតាមចាប់ខ្លួនក្នុងពេលថ្មីៗពាក់ព័ន្ធនៅក្នុងការបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមនុស្ស២០នាក់បាត់បង់ជីវិត ត្រូវបានចាប់ ខ្លួននៅលើទឹកដីកម្ពុជា។ ប៉ុន្តែ មន្ត្រីកម្ពុជាបានលើកឡើងថា សេចក្តីរាយការណ៍ព័ត៌មាននេះមិនត្រឹមត្រូវទេ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា "ជននេះមិនមែនត្រូវបានចាប់ខ្លួននៅក្នុងទឹកដីកម្ពុជាទេ។ គាត់ត្រូវបានចាប់ខ្លួននៅក្នុងផ្សាររ៉ុងគ្លឿរបស់ថៃ"។ លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតក៏បានលើកឡើងផងដែរថា ជនសង្ស័យរូបនេះដែលគេមិនបញ្ជាក់អត្តសញ្ញាណជាផ្លូវការ ត្រូវបានចាប់ខ្លួននៅតំបន់ ក្បែរព្រំដែនក្នុងទឹកដីថៃ។ លោកបានមានប្រសាសន៍ថា "យើងបានទូរស័ព្ទទៅនគរបាលថៃ។ ជននេះត្រូវបានចាប់ខ្លួនដោយទាហានថៃម្នាក់"។ កាលពីព្រឹកម្សិលមិញ កាសែតបាងកកប៉ុស្តិ៍ដែលបានដកស្រង់ប្រភពអនាមិកសាជា ថ្មីបានធ្វើសេចក្តីរាយការណ៍ព័ត៌មានថា ជនសង្ស័យពីរនាក់ក្នុងការបំផ្ទុះគ្រាប់បែកបានឆ្លងកាត់ព្រំដែនចូលមកប្រទេសកម្ពុជាពីខេត្តស្រះកែវរបស់ថៃតាមរយៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ សេចក្តីរាយការណ៍ ព័ត៌មាននេះក៏បានលើកឡើងផងដែរថា អាជ្ញាធរថៃបានស្នើសុំជំនួយពីសមភាគីកម្ពុជា ឲ្យជួយធ្វើការចាប់ខ្លួន។ តែទោះជាយ៉ាងណា អ្នកនាំពាក្យនគរបាលជាតិភាគីទាំងពីរបានច្រានចោលសេចក្តី រាយការណ៍ព័ត៌មាននេះ។ ពេលសាកសួរថាតើអាជ្ញាធរថៃមានបានជូនដំណឹងដល់លោកថា ជនសង្ស័យទាំងពីរនាក់នេះបានចូលមកប្រទេសកម្ពុជាដែរឬអត់ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរ បាលជាតិកម្ពុជាបានមានប្រសាសន៍ថា "ពួកគេសង្ស័យ ប៉ុន្តែ ពួកគេមិនច្បាស់ទេ"។ លោក បានបន្ថែមថា "យើងគ្មានព័ត៌មានថ្មីទេ ហើយ គ្មានហេតុផលណាត្រូវនិយាយថាពួកគេបានចូលមកទឹកដីកម្ពុជាឡើយ"។ លោក ប្រាវុធ ថាវ៉នសិរី អ្នកនាំពាក្យនគរបាលជាតិថៃក៏បានច្រានចោលសេចក្តីរាយ ការណ៍ព័ត៌មានដែលថា នគរបាលបានរកឃើញជនសង្ស័យនៅក្នុងទឹកដីកម្ពុជាដែរ។ ...