Thursday, May 6, 2021
Home Authors Posts by Matt Blomberg

Matt Blomberg

245 POSTS 0 COMMENTS

តុលាការ​ដាក់​​​ពន្ធនាគារ​​​​ជន​ជាតិកូរ៉េ​​​​១០នាក់​ពីបទ​​​​ហ៊ែក​ចូល​ប្រព័ន្ធ​ឌីជីថល​​​​ក្រសួង​ប្រៃសណីយ៍

ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​១០​​​នាក់​​​ គឺ​ប្រុស​​​ប្រាំ​​​នាក់ និង​​​ស្ត្រី​​​ប្រាំ​​​នាក់ ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ ជាប់​​​ពន្ធនាគារ​​​​​​រយៈពេល​មួយ​​​ឆ្នាំ​​​កាល​​​ពី ម្សិល មិញ​​​ ពីបទ​​​ហែ៊ក​​​ចូល​​​ប្រព័ន្ធ​​​​​​ឌីជីថល​​​របស់​​​ក្រសួង​​​​ប្រៃសណីយ៍​​​ និង​​​ទូរគមនាគមន៍​​​ និង​​​​ប៉ុន​​​ប៉ុង​​​រៀប​​​ចំ​​​ផែន​​​ការ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ដើម្បី​​​កំហែង​​​ទារ​​​ប្រាក់​​​ពី​​​​ប្រជាជន​​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​។ លោក ឆែ វីរៈ ចៅ​​​ក្រម​​​សាលា​​​ដំបូង​​​រាជ ធានីភ្នំពេញ​​​បាន​​​រក​​​ឃើញ​​​ថា អ្នក​​​ទាំង​​​១០​​​គ្មាន​​​ទោសទេ​​​​លើ​​​បទ​​​ចោទ​​​ប្រកាន់​​​ចំនួន​​​ប្រាំ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ព​​ីខែ​​​វិច្ឆិកា​​​ នៅ​​​គេ​​​ហដ្ឋាន​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​ដែល​​​មាន​​​ត​ភ្ជាប់​​​​​​​ប្រព័ន្ធ​​​អីុនធឺណិត​​​ និង​​​ទូរស័ព្ទ ​​​ប៉ុន្តែ បាន​​​សម្រេច​​​ថា ពួក​​​គេ​​​មាន​​​ពិរុទ្ធភាព​​​លើ​​​ បទ​​​ចោទ​​​ប្រកាន់​​​ទី​​​៦​​​។ ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​"អ្នក​​​ទាំង​​​១០​​​ ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ "ឲ្យជាប់​​​ពន្ធនា​គារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ក្រុម​​​ ឬ​​​ឃុប​ឃិត​​​ក្នុងការ​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​"។ អំឡុង​​​សវនាការ​​​កាល​​​ពីខែ​​​កក្កដា ចៅ​​​ក្រម ​​​វីរៈ បាន​​​ផ្តោត​​​លើ​​​អង្គ​​​ហេតុ​​​ថា ទូរស័ព្ទ​​​ជិត​​​២០​​​គ្រឿង​​​ត្រូវ​​​បាន​​​រឹបអូស​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​ផ្ទះ​ជួល​​​របស់​​​ជន​ជាតិ​​​កូរ៉េ​​​ទាំង​​​នេះ​​​ក្នុង​​​សង្កាត់​​​បឹង​​​កក់​​​១​​​។ មាន​វត្ត​មាន​សម្រាប់​​​​សាល​​​ក្រម​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​លោក​​​ ហេង​​​ ឯក ប្រធាន​​​អធិការ​​​កិច្ច​​​នៅ​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​​​​ ដែល​​​បាន​​​លើក​​​ឡើង​​​ថា ជន​​​ជាតិ​​​កូរ៉េ​​​ទាំង​​​នេះ​​​​​​បាន​​​ហ៊ែក​​​ចូល​​​ប្រព័ន្ធ​ Database របស់​​​ក្រសួង​​​...

ការស្លាប់​​​របស់​​​បុរស​​​ម្នាក់​​​​​​ជា​​​ហេតុការណ៍​​​ចុង​​​ក្រោយ​​​ក្នុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​លើ​​​ផ្ទៃ​​​សមុទ្រ​​​

សង្កាត់​​​ត្រើយកោះ ខេត្ត​​​កំពត-​​​ ប៉ូលិស​​​នៅ​​​ទី​​​នេះ​​​និយាយ​​​ថា ពួកគេ​​​បាន​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ការ​​​ស្លាប់​​​របស់​​​​​​បុរស​​​​​​​​​នៅ​​​លើ​​​ផ្ទៃ​​​​​​សមុទ្រ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ដែល​​​ដំបូង​​​​​​ត្រូវ​​​គេ​​​ចាត់ទុក​​​ថា​​​គ្រោះ​​​ថ្នាក់ ប៉ុន្តែ​​​អ្នក​​​ស្រុក​​​ជឿ​​​ជាក់​​​ថា​​​​​​ជា​​​អំពើ​​​ឃាតកម្ម។ អៃ យ៉ូប​​​ អាយុ​​​៤២​​​ឆ្នាំ បាន​​​ស្លាប់​​​ចម្ងាយមួយ​​​គីឡូម៉ែត្រ​​​ពី​​​ច្រាំង​​​បន្ទាប់​​​ពី​​​បុរស​​​រូប​​​នេះ​​​និង​​​បងប្អូន​​​ជីដូន​​​មួយ​​​គាត់​​​​​​បើក​​​ទូក​​​នេសាទ​​​ប្រវែង​​​១៥​​​ម៉ែត្រ​​​របស់​​​ពួកគេ​​​​​​ បុក​​​ជា​​​មួយ​​​ទូក​​​នេសាទ​​​វៀត​​​ណាម​​​​​​ដែល​​​មាន​​​ទំហំ​​​ធំ​​​ជាង​​​ពីរ​​​ដង។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ប៉ូលិស​​​​​​បាន​​​និយាយ​​​ថា អ្នក​​​នេសាទ​​​រូប​​​នេះ​​​​​​បាន​​​ស្លាប់​​​​​​ដោយ​​​សារ​​​តែ​​​ការ​​​ប៉ះ​​​ទង្គិច​​​ក្រោយពី​​​ធ្លាក់​​​ពី​​​លើទូក​​​ទៅ​​​ក្នុង​​​ទឹក​​​។​​​ ប៉ុន្តែ​​​ណុស យ៉ូប ​​​​​​ជា​​​អ្នក​​​បើក​​​ទូក​​​ឲ្យ​​​ជនរងគ្រោះ​​​អស់រយៈ​​​ពេល​​​​​​៨​​​ឆ្នាំ បាន​​​និយាយ​​​ថា បងប្អូន​​​ជី​​​ដូន​​​មួយ​​​គាត់​​​​​​ត្រូវ​​​គេ​​​សម្លាប់​​​យ៉ាង​​​ឃោរឃៅនៅ​​​ក្នុង​​​ជម្លោះដែន​​​សមុទ្រ​​​​​​ថ្មីៗ​​​នេះ​​​រវាង​​​អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​ខ្មែរ​​​និង​​​អ្នក​​​នេសាទ​​​វៀត​​​ណាម​​​ដែល​​​​​​​​​ចូល​​​មក​​​នេសាទ​​​ក្នុង​​​ដែន​​​សមុទ្រ​​​​​​កម្ពុជា​​​ដោយ​​​​​​គ្មាន​​​ទោស​​​ទណ្ឌ។ លោក យ៉ូប​​​ បាន​​​និយាយ​​​ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​​​​នៅ​​​ឯ​​​ផ្ទះ​​​​​​គាត់​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ក្នុង​​​ពេល​​​ដែ​​​ល​​​ស្រីៗ​​​បោច​​​មាន់​​​និង​​​ហាន់​​​បន្លែបន្លុក​​​សម្រាប់​​​ធ្វើ​​​បុណ្យ​​​សពថា "បន្ទាប់​​​ពី​​​ទូក​​​បុក​​​គ្នា​​​រួច អ្នកនេសាទ​​​វៀត​​​ណាម​​​​​​ទាញអៃ យ៉ូប​​​ចេញ​​​ពី​​​ទឹក​​​​​​ហើយ​​​ក៏​​​វាយ​​​សំពង​​​មុខ ទ្រូង​​​​​​និង​​​ខ្នងគាត់​​​​​​ដោយ​​​ដែក​​​បំពង់​​​ទីប​​​"។​​​​​​​​​​​​​​​​​​​​​​​​ លោក យ៉ូប បាន​​​និយាយ​​​ថា "ក្រោយ​​​ពី​​​វាយ​​​សំពង​​​រួច ពួក​​​គេ​​​បោះ​​​គាត់​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​វិញ​​​ហើយ​​​ប្រាប់​​​យើង​​​តាម​​​​​​អាយ​​​កូម​​​ថា៖ 'អ្នកឯង​​​អាច​​​មក​​​យក​​​គាត់​​​បាន​​​ហើយ​​​ឥឡូវ​​​នេះ។ យើង​​​បាន​​​សម្លាប់​​​គាត់​​​រួច​​​ហើយ​​​"។​​​ បុរស​​​រូប​​​នេ​​​ះ​​​បាន​​​និយាយ​​​បន្ថែម​​​ថា មាន​​​ប្រុសៗ​​​វៀត​​​ណាម​​​៦​​​ទៅ​​​៧​​​នាក់​​​​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​វាយ​​​សំពង​​​នោះ។ លោក យ៉ូប បាន​​​បន្ត​​​ថា "ពួក​​​គេ​​​បញ្ចាំង​​​ភ្លើង​​​ហ្វា​​​ដាក់​​​សាក​​​សពគាត់​​​​​​ដែល​​​អណ្តែត​​​ទឹក ដូច្នេះ​​​យើង​​​ក៏​​​ស្រង់​​​គាត់​​​​​​ចេញ​​​ពី​​​ទឹក ប៉ុន្តែ​​​គាត់​​​បាន​​​ស្លាប់​​​បាត់​​​ទៅ​​​ហើយ"។ សាក​​​សព​​​អៃ យ៉ូប​​​ ត្រូវ​​​បាន​​​បញ្ចុះ​​​នៅ​​​ក្នុង​​​ភូមិ​​​របស់​​​គាត់​​​​​​ ដោយ​​​បន្សល់​​​ទុក​​​នូវ​​​ប្រពន្ធ​​​និង​​​កូន​​​ពីរ​​​នាក់។ ប៉ូលិស​​​បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា មាន​​​ទូក​​​នេសាទ​​​ខ្មែរ​​​មួយ​​​ក្រុម​​​ប្រហែល​​​៣០​​​នាក់​​​​​​បាន​​​បង្ក​​​ជម្លោះ នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​ឡោម​​​ព័ទ្ធ​​​ទូក​​​នេសាទ​​វៀត​​​ណាម​​​​ពីរគ្រឿង​​​ ដើម្បី​​​ប៉ុនប៉ង​​​​​​បញ្ឈប់​​​ពួកគេ​​​​​​មិន​​​ឲ្យ​​​នេសាទ​​​នៅ​​​ទី​​​នោះ។ ប៉ុន្តែ​​​លោក យ៉ូប បាន​​​និយាយ​​​ថា គាត់​​​និង​​​បងប្អូន​​​ជី​​​ដូន​​​មួយ​​​គាត់​​​​​​នៅ​​​តែពីរ​​​នាក់​​​ក្រោយ​​​ពី​​​ការ​​​វាយ​​​សម្លាប់​​​នោះ​​​​​​ហើយ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​​​​បាន​​​ប្រាប​​់ពួក​​​គេ​​​ថា ការ​​​ហៅ​​​អាជ្ញា​​​ធរ​​​ឲ្យ​​​មក​​​ជួយ​​​គឺ​​​ឥត​​​ប្រយោជន៍​​​ទេ។​​​​​​​​​​​​​​​​​​​​​ លោក យ៉ូប បាន​​​និយាយ​​​ថា "បន្ទាប់​​​ពី​​​គេ​​​រុញ​​​អៃ យ៉ូប​​​ទៅ​​​ក្នុង​​​សមុទ្រ ខ្ញុំ​​​ស្រែក​​​គំរាម​​​ថា 'ទ័ព​​​ជើង​​​ទឹក​​​​​​នឹង​​​មក​​​ឥឡូវ​​​នេះ​​​ហើយ​​​។ ពួកគេ​​​ស្រែក​​​តប​​​វិញ​​​ថា 'បើ​​​ទ័ព​​​ជើង​​​ទឹក​​​មក​​​ យើង​​​ដឹង​​​មុន​​​ឯង​​​ទៅ​​​ទៀត'”។ ទូទាំង​​​​​​សង្កាត់​​​ត្រើយ​​​កោះ ប្រជា​​​​​​​​​នេសាទ​​​និយាយ​​​អំពី​​​ការ​​​​​​ប្រយុទ្ធ​​​គ្នា​​​​​​ដើម្បី​​​​​​​​​រារាំង​​​ទូក​​​អូសគូ​​​វៀត​​​ណាម​​​មិន​​​ឲ្យ​​​ចូល​​​ដែនទឹក​​​ខេត្ត​​​កំពត​​​ ដែល​​​ពួក​​​គេ​​​មិន​​​ត្រឹម​​​តែ​​​អូស​​​បាន​​​ត្រី​​​ច្រើនៗ​​​​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​​ថែម​​​ទាំង​​​​​​បំផ្លាញ​​​​​​បាត​​​សមុទ្រ​​​ផង​​​ដែរ។ ក្នុងខែ​​​ឧសភា ឆ្នាំ​​​មុន ប្រុសៗ​​​មក​​​ពី​​​ភូមិ​​​នេសាទ​​​នេះ​​​នៅ​​​លើ​​​ច្រាំង​​​ទន្លេ​​​កំពត​​​​​​បាន​​​ឡោមព័ទ្ធ​​​ទូក​​​អូស​​​វៀត​​​ណាម​​​ពីរ​​​គ្រឿង។​​​ ពួក​​​គេ​​​ចាប់​​​បាន​​​អ្នក​​​នេសាទវៀតណាម​​​​​​១៣​​​នាក់​​​​​​ហើយ​​​បាន​​​ប្រគល់​​​ពួក​​​គេ​​​ឲ្យ​​​ប៉ូលិស ដែល​​​បាន​​​ដោះ​​​លែង​​​ពួក​​​គេ​​​ឲ្យ​​​មាន​​​សេរី​​​ភាព​​​វិញ​​​​​​តាម​​​បទ​​​បញ្ជា​​​​​​របស់​​​​​​អភិបាល​​​ខេត្ត​​​ ដែល​​​បាន​​​និយាយ​​​ថា ប្រទេស​​​ទាំងពីរ​​​​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​អនុញ្ញាតឲ្យ​​​ភាគី​​​ទាំង​​​សង​​​ខាង​​​នេសាទ​​​​​​នៅ​​​លើ​​​ផ្ទៃ​​​ទឹក​​​ណាមួយ​​​​​​ដែល​​​ជា​​​ព្រំដែន​​​សមុទ្រ​​​ដែល​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​​​​តិចតួច​​​​​​នៅ​​​ឡើយ។ លោក នាក់ សែន​​​ អាយុ​​​៤៨​​​ឆ្នាំ ជា​​​ប្រធាន​​​សហគមន៍​​​​​​ត្រើយ​​​កោះ បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ការ​​​ស្លាប់​​​របស់​​​អៃ យ៉ូប​​​ គឺ​​​គ្រាន់​​​តែ​​​ជា​​​ហេតុការណ៍ថ្មី​​​បំផុត​​​​​​ក្នុង​​​ប្រ​​​វត្តិ​​​យូរ​​​អង្វែង​​​​​​នៃ​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​​​​ជាមួយ​​​អ្នក​​​នេសាទ​​​វៀត​​​ណាម​​​ ហើយ​​​ថាលោក​​​អស់​​​សង្ឃឹម​​​​​​ចំពោះ​​​​​​ការ​​​អន្តរាគមន៍​​​ពី​​​អាជ្ញាធរ​​​កម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​ លោក សែន​​​ បាន​​​និយាយ​​​ដោយ​​​បង្ហាញ​​​ស្លាក​​​ស្នាម​​​​​​នៅ​​​លើ​​​ទ្រូង​​​គាត់​​​ដែល​​​គាត់​​​និយាយ​​​ថា​​​កើត​​​ឡើង​​​ដោយ​​​សារ​​​តែ​​​​​​ការវាយ​​​​​​ប្រហារ​​​បែបហ្នឹង​​​ថា "​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៦​​​​​​មក មាន​​​ប្រាំ​​​ករណី​​​​​​ហើយ​​​ដែល​​​ពួក​​​គេ​​​បុកពន្លិច​​​ទូក​​​យើង​​​។​​​ ពួក​​​គេ​​​ជា​​​រឿយៗ​​​​​​បំផ្លាញ​​​ទូក​​​យើងដោយ​​​​​​បើក​​​បំបុក ហើយ​​​អ្នក​​​នេសាទ​​​យើង​​​​​​ម្នាក់​​​​​​បាន​​​ខ្វាក់​​​ភ្នែក​​​ពេល​​​ពួកគេ​​​បាញ់​​​ចំពាម​​​កៅ​​​ស៊ូ​​​ដាក់"។​​​​​​​​​​​​ លោក សែន បាន​​​និយាយ​​​ថា "អ្នក​​​នេសាទ​​​វៀត​​​ណាម​​​ទាំង​​​នោះ​​​អូស​​​អួន​​​​​​ប្រវែង​​​៥០០​​​ម៉ែត្រ​​​​​​ដោយ​​​ប្រើ​​​ទូក​​​អូស​​​ពីរគ្រឿង។ ពួក​​​គេ​​​អូស​​​ត្រី​​​សមុទ្រ​​​បានទាំង​​​អស់​​​ ហើយ​​​យើង​​​មិន​​​អាច​​​ចូល​​​ទៅ​​​ក្នុង​​​តំបន់​​​នោះ​​​បាន​​​ទេ គឺ​​​ត្រូវ​​​គេ​​​វាយ​​​ហើយ។ ប្រសិន​​​បើ​​​យើង​​​ប្រើ​​​អួន​​​អូសធំៗ​​​​​​ គេ​​​នឹង​​​ចាប់​​​ខ្លួន​​​យើង។ ប៉ុន្តែ​​​វៀត​​​ណាមវិញ គេ​​​អនុញ្ញាតឲ្យ"។ នៅ​​​ពេល​​​ប្រាប់​​​ថា​​​​​​ប៉ូលិស​​​ចាត់ទុក​​​ការ​​​ស្លាប់​​​របស់​​​អៃ យ៉ូប​​​ ថាជាគ្រោះ​​​ថ្នាក់ ស្រាប់​​​តែ​​​លោក សែន​​​​​​ខឹង​​​ច្រឡោត​​​តោត​​​តូង។​​​​​​​​​​​​ ប្រធាន​​​សហគមន៍​​​​​​រូប​​​នេះ បាន​​​និយាយ​​​ថា "យើង​​​បាន​​​ឃើញ​​​សាក​​​សព។ ពួកគេ​​​​​​ប្រើ​​​ដែក​​​​​​បំពង់ទីប​​​បុក​​​ទ្រូង​​​គាត់។ មុខគាត់​​​ហាក់​​​ដូច​​​ជា​​​ត្រូវ​​​គេ​​​វាយ​​​នឹង​​​ប៉ែល​​​អ៊ីចឹង។ បំពង់​​​កគាត់​​​​​​ត្រូវ​​​គេ​​​វាយ​​​​​​ទាល់​​​តែ​​​បែក​​​គ្រាប់​​​ពោន​​​អស់​​​ ហើយ​​​មាន​​​ស្នាម​​​របួស​​​នៅ​​​លើ​​​ដៃ​​​​​​ដោយ​​​សារ​​​តែ​​​គាត់​​​ខំ​​​រង​​​"។ នៅ​​​ឯ​​​ស្ថានីយ​​​ប៉ូលិស​​​ក្រុង​​​កំពត​​​ដែល​​​ប្រ​​​ជា​​​នេសាទ​​​និយាយ​​​ថា ពួកគេ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ឃាតកម​​​្ម​​​ មន្ត្រី​​​មួយ​​​ចំនួន​​​បាន​​​បដិសេធ​​​មិន​​​បង្ហាញ​​​ឈ្មោះ ឬក៏​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ។​​​ មន្ត្រី​​​ម្នាក់​​​ឈ្មោះ​​​​​​ លោក កុល ណារុំ បាន​​​និយាយ​​​ថា មិន​​​មាន​​​ការ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទេ។ នៅស្នង​​​ការ​​​​​​ប៉ូលិស​​​ខេត្ត​​​ លោក​​​ ម៉ៅ ចន្ទមាធុរិទ្ធ ស្នង​​​ការ​​​រង​​​ខេត្ត​​​ ដែល​​​បាន​​​និយាយ​​​កាល​​​ពី​​​​​​ច័ន្ទ​​​ថា អៃ យ៉ូប​​​ ស្លាប់​​​ដោយ​​​សារ​​​តែ​​​ប៉ះ​​​ទង្គិច​​​នឹង​​​ទឹក​​​ បាន​​​អះ​​​អាង​​​កាល​​​​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា មាន​​​វិសាល​​​ភាព​​​តិចតួច​​​សម្រាប់​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ។ លោក​​​ស្នងការ​​​រង​​​រូប​​​នេះ ​​​បាន​​​និយាយ​​​​​​សំដៅ​​​លើ​​​លោក យ៉ូប​​​ថា​​​"មាន​​​តែ​​​អ្នក​​​បើក​​​ទូក​​​ម្នាក់​​​ប៉ុណ្ណោះ ​​​ដឹង​​​ថា​​​អ្វី​​​បាន​​​កើត​​​ឡើង"។ លោក ចន្ទមាធុរិទ្ធ​​​ បាន​​​និយាយ​​​ថា លោក​​​នឹង​​​ស៊ើប​​​អង្កេត​​​ នៅ​​​ពេល​​​ដែល​​​លោក​​​ទទួល​​​បាន​​​រូប​​​ថតនៃ​​​សាក​​​សពដែល​​​លោក​​​បាន​​​ស្នើ​​​សុំ​​​​​​ពី​​​ប៉ូលិស​​​ក្រុង។ លោក​​​ស្នងការ​​​រង​​​រូប​​​នេះ បាន​​​និយាយ​​​ថា "ខ្ញុំ​​​នឹង​​​ប្រឹង​​​អស់​​​ពី​​​សមត្ថភាព​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត"។ ចំពោះ​​​ការ​​​អះ​​​អាង​​​ថា អ្នក​​​នេសាទ​​​វៀត​​​ណាម​​​​​​ចូល​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​ដោយ​​​គ្មាន​​​ទោស​​​ពៃរ៍​​​ លោក​​​ស្នងការ​​​រង​​​រូប​​​នេះ បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​រឿង​​​នោះទេ។ លោក​​​ស្នងការ​​​រង​​​រូប​​​នេះ បាន​​​និយាយ​​​ថា "លោក​​​គួរ​​​តែ​​​និយាយ​​​ជាមួយ​​​​​​អភិបាល​​​ខេត្ត​​​កំពត​​​ ឬ​​​រដ្ឋ​​​បាល​​​ជល​​​ផល​​​ ពី​​​ព្រោះ​​​​​​ខ្ញុំ​​​គ្រាន់​​​តែ​​​ទទួល​​​បន្ទុក​​​”។​​​ លោក គុច វីរៈ នាយរង​​​​​​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ផល​​​ខេត្ត​​​កែប​​​និង​​​កំពត បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយទេ។ លោក ខូ​​​យ ឃុនហួរ​​​ អភិបាល​​​ខេត្ត​​​កំពត​​​ដែល​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​បាន​​​និយាយ​​​ថា កម្ពុជា​​​និង​​​​​​វៀត​​​ណាម​​​​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ចែក​​​រំលែក​​​ដែន​​​ទឹក​​​តាម​​​ឆ្នេរ​​​សមុទ្រ​​​​​​នៃ​​​ខេត្ត​​​ទាំង​​​ពីរ​​​ បាន​​​​​​បញ្ជាក់បំភ្លឺ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​​​​មិន​​​ផ្លូវ​​​ការ​​​ទេ។ លោក ឃុនហួរ បាន​​​និយាយ​​​ថា "យើង​​​មិន​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ចែក​​​រំលែក​​​​​ដែន​​​សមុទ្រ​​​ទេ។ យើង​​​គ្រាន់​​​តែ​​​​​​ទៅ​​​លក់គ្រឿង​​​សមុទ្រ​​​នៅ​​​ក្នុង​​​តំបន់​​​គេ ​​​​​​ហើយ​​​ពួក​​​គេ​​​ក៏ចូល​​​មក​​​តំបន់​​​របស់​​​យើងដែរ​​​ នេះ​​​ការ​​​ធម្មតា​​​ទេ"។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​​​អភិបាល​​​ខេត្ត​​​កំពត​​​ បាន​​​និយាយ​​​ពី​​​គោល​​​ជំហរ​​​របស់​​​លោក​​​ម្តង​​​ទៀត​​​ថា ការ​​​ស្លាប់​​​របស់​​​អៃ យ៉ូប​​​ គឺ"ការ​​​ស្លាប់​​​ដោយ​​​អចេតនា" ហើយ​​​និយាយ​​​ថា​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​​​​មិន​​​មាន​​​យុត្តាធិការ​​​​​​ ដើម្បី​​​ចាត់​​​វិធាន​​​ការ​​​​​​ប្រឆាំង​​​នឹង​​​អ្នក​​​នេសាទ​​​វៀត​​​ណាម​​​​​​ដែល​​​អូសទូកគូ​​​ឡើយ​​​។ លោក​​​អភិបាល​​​ខេត្ត​​​កំពត បាន​​​និយាយ​​​ថា "ច្បាប់​​​យើង​​​​​​មិន​​​​​​​​​ឲ្យ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ប្រើ​​​ទូក​​​អូស​​​គូ​​​​​​​​​​​​​​​​​​ទេ ប៉ុន្តែ​​​​​​​​​យើង​​​​​​ក៏​​​គ្មាន​​​​​​​​​ច្បាប់​​​ត្រូវ​​​ហាម​​​ឃាត់​​​​​​​​​ជាតិគេ​​​​​​ផ្សេង​​​ទេ។ កាលណា​​​គេ​​​ចេញ​​​ចូល​​​ យើង​​​មិន​​​អាច​​​ឃាត់​​​​​​បាន​​​ទេ"៕​​​រើន  

នគរ​បាល​កម្ពុជា​​​ស្នើ​ឲ្យ​វៀតណាម​ កំណត់​​​​អត្តសញ្ញាណ​ទូក​​នេសាទ​​​​​ពាក់​ព័ន្ធ​​ហេតុការណ៍​​ប៉ះ​ទង្គិច​គ្្នា​

សង្កាត់​ត្រើយ​កោះ, ក្រុង​កំពត-​នគរ​បាល​និយាយ​ថា ខ្លួន​បាន​ស្នើ​ឲ្យ​វៀតណាម ជួយ​​​​កំណត់​អត្ត​សញ្ញាណ​​​ទូក​ចៃរ៉ា​​វៀតណាម​​​ ដែល​​​​​ជាប់​ពាក់​ព័ន្ធ​ក្នុង​ហេតុការណ៍​​ប៉ះទង្គិច​គ្នាជា​​មួយ​អ្នក​នេសាទ​ខ្មែរ​​ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កាលពី​សប្ដាហ៍​មុន ដោយ​ផ្លាស់​ប្ដូរ​ជំហរ​​របស់​ខ្លួន​ដែល​​បាន​លើក​ឡើង​ថា ការ​ស្លាប់​​បុរស​​ម្នាក់​នៅ​ក្នុង​មូលដ្ឋាន​ គឺ​ជាឧបទ្ទវហេតុ។ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នង​ការ​រង​ខេត្ត​កំពត​ ​មាន​ប្រសាសន៍​​​​​ថា បុរស​ឈ្មោះ អៃ យ៉ូប អាយុ​៤២​ឆ្នាំ ​បាន​បាត់​​​បង់ជីវិត​​ដោយសារ​​កម្លាំង​បុក​ផ្ទុប​នឹង​​​​ផ្ទៃ​ទឹក​ បន្ទាប់ពី​​ទូក​ពីរ​គ្រឿង​បុកគ្នា​​​ធ្វើ​ឲ្យ​គាត់​ប៉ើង​ធ្លាក់​ចូល​​​ទឹក​​​កាលពី​យប់​មុន​នោះ (​យប់​ថ្ងៃ​​ទី​២៧) បណ្ដាល​ឲ្យ​អ្នក​នេសាទ​ក្នុង​មូល​ដ្ឋាន​​​​​ចោទ​ប្រកាន់​ថាមាន​ការ​បិទ​បាំង​ការ​ពិត​។ ទោះ​ជាយ៉ាង​ណា កាលពី​ម្សិលមិញ ​លោក ​​ម៉ៅ ច័ន្ទមធុរិទ្ធ...

អាជនេយ្យ​ និង​ ព្រះរាជា​

ទស្សន​​​ប្រណាំងសេះ​របស់​បុរស​ម្នាក់​ ចាប់ផ្តើម​ទាំង​លំបាក​លំបិន គេហៅ​ការ​ប្រណាំង​សេះ​ថា​ជា​កីឡារបស់​ព្រះរាជា។ រាល់ថ្ងៃ​សៅរ៍​ នៅ​ក្រុង​ម៉ែលប៊ន​ និង ម៉ាកាវ ឌុយប្លាំង និង ឌូបៃ គឺ​អ្នក​មាន​ធនធាន​ និង​ជន​​​​ល្បី​ល្បាញ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​ដ៏ស្រស់​សោភា​ ផឹក​​ស្រាសាំ​ប៉ាញ​ និង​ឈរ​ឲ្យ​គេ​ថត​រូប​ ចំណែកឯ​​អត្តពលិក​ និង​​សេះ​ដែល​មាន​តម្លៃ​ថ្លៃ​ដូច​រថយន្ត​ ផ័រសឺ ប្រកួត​ប្រជែង​ដើម្បី​បាន​ប្រាក់​រាប់​លាន​ដុល្លារ​។ ចៅក្រម​ត្រួត​ពិនិត្យ​សេះ​នីមួយៗ​រាល់ការ​ប្រណាំង ទម្ងន់​អ្នក​ជិះ​សេះ​ ស្ថានភាព​ផ្លូវ​ប្រណាំង​ របាយការណ៍​ធាតុ​អាកាស​ និង​រូប​ភាព​ទី​ ដើម្បី​បំពេញ​ចិត្ត​អ្នក​ឧបត្ថម្ភ​​​​និង​អ្នក​ភ្នាល់​ ដែល​គាំទ្រ​ឧស្សាហកម្ម​ដែលរក​​​​ប្រាក់​​​​បាន​​​រាប់​ពាន់​លាន​ដុល្លារ​ទូទាំង​ពិភព​លោក​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ជិះសេះ​ដែល​មាន​ទស្សន​រឹងមាំ​ និង​ពាក់​មួក​ហាម​ធំ​ចង់​ឲ្យ​វិស័យ​នេះ​មាន​សកម្មភាព​ផុលផុស​។​ លោក...

គណ​បក្ស​សង្គ្រោះ​​ជាតិ​​​ថា ​ការផ្តន្ទាទោស​​សកម្ម​ជន​របស់​ខ្លួន​រំលោភ​កិច្ច​ព្រម​ព្រៀង​​នយោបាយ

គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​បាន​លើក​ឡើង​នៅ​ក្នុងសេច​ក្តី​ថ្លែង​ការណ៍​​មួយ​​កាល​ពី​ម្សិល​មិញ​ថា ការផ្តន្ទា​ទោស​សកម្ម​ជនគណ​បក្ស​ប្រឆាំង​ចំនួន​១១​រូប​​កាល​ពី​​ថ្ងៃ​អង្គារ ​តាម​ការ​​​​ចោទ​ប្រកាន់​ពីបទ​​កុបកម្ម​ដែល​​​បណ្តា​​អង្គ​ការ​​សិទ្ធិ​​មនុស្ស​​​យល់​​ថា "គួរ​​ឱ្យ​អស់​​សំណើច"​ នោះ ​​​គឺ​ផ្ទុយ​នឹង​ស្មារតី​កិច្ច​ព្រមព្រៀង​នយោ​បាយ​ដែល​បាន​បញ្ចប់​ការ​​ជាប់​គាំង​​ខាង​​​នយោ​បាយ​រយៈ​​ពេល​​មួយ​​ឆ្នាំ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​​ជាតិ​​បាន​ចាក​ចេញពី​​​មាតុ​ប្រទេស​​​កាល​ពី​យប់​​​ថ្ងៃ​អង្គារ ចំណែក​ឯ​លោក កឹម សុខា អនុប្រធាន​​​​របស់​លោក និង​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​នេះ​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​។ សេច​ក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​​នេះ គឺ​ជា​​ការ​ឆ្លើយ​តប​ផ្លូវ​ការ​តែ​មួយ​គត់​​ទៅ​នឹង​លទ្ធ​ផល​នៃ​សវនាការ​មួយ​ផ្តន្ទា​ទោស​សកម្ម​ជន​ទាំង​១១​នាក់​ឲ្យ​ជាប់​ពន្ធ​នាគារ​ចន្លោះ​ពី​៧ឆ្នាំ​ដល់​២០​ឆ្នាំ​ចំពោះ​​​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គាត់​នៅ​ក្នុង​​ការ​​តវ៉ា​មួយ​ដែល​បាន​ផ្ទុះ​អំពើ​ហិង្សា​​នៅ​ជិត​ទីលាន​ប្រជា​​ធិប​តេយ្យ​​​​​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា ឆ្នាំមុន។ ​សេច​ក្តី​ថ្លែ​ង​ការណ៍​​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​​​​បញ្ចប់​​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​កាល​ពី​ឆ្នាំ​មុន​​ មួយ​ផ្នែក​​ជា​ថ្នូរ​នឹង​​បរិយា​កាស​នយោបាយ​ដែល​សេរី​ជាងមុន​នេះ​ ​មាន​​​​ខ្លឹម​សារ​​យ៉ាង​​ដូច្នេះថា “ ​គឺ​ជា​​​ការ​​​ធ្វើ​​ឱ្យ​​មាន​​​​​ភាព​​តាន​​​តឹង​​​​ខាង​​នយោ​​បាយ​​ឡើង​​វិញ ដែល​ផ្ទុយ​​នឹង​​ស្មារតី​​​កិច្ច​​ព្រម​ព្រៀង​​​នយោបាយ​​​កាលពី​ថ្ងៃ​ទី​២២ ខែ​​កក្កដា ​​ឆ្នាំ​២០១៤​កន្លង​​ទៅ​។ គណ​បក្ស​សង្គ្រោះ​ជាតិ​​សង្ឃឹម​​ថា វប្ប​ធម៌​​សន្ទនា​​​នឹង​​អាច​​​បន្ត​ដោះ​ស្រាយ​​បញ្ហា​​​របស់​​​ប្រទេស​​ជាតិ និង​​ប្រជា​​​​​​ពល​រដ្ឋ​ខ្មែរ​ ​ជា​​ពិសេស​នឹង​​បញ្ចប់​​នូវ​​ភាព​តានតឹង​នយោ​បាយ រួម​​​ទាំង​​សហ​​​ការ​​គ្នា​​ធ្វើ​ឱ្យ​​​មាន​​ការ​ដោះ​​លែង​​​សកម្ម​ជន​​​គណ​បក្ស​សង្គ្រោះ​ជាតិទាំង១១ រូប​​​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​”។ កាល​ពី​ម្សិល​មិញ​ក្នុង​ពេល​មួយ​ឆ្នាំមុន ​លោក សម រង្ស៊ី ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​​ចុះ​កិច្ច​ព្រម​ព្រៀង​​មួយ​ដែល​បាន​បញ្ចប់​ស្ថាន​ភាព​តាន​​តឹង​ខាង​នយោបាយ​ជា​​ច្រើន​ខែ ក្រោយ​ពី​​ការ​បោះ​​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ត្រ​កាល​ពី​​ខែ​កក្កដា ឆ្នាំ​២០១៣ ហើយ​ក៏​បាន​​ដោះលែង​​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ប្រាំពីរ​រូប​ ដែល​ជាប់​ពន្ធ​នា​​គារ​ដោយ​សារ​ការ​ជាប់​ពាក់​ព័ន្ធ​​របស់​ពួកគេ​​នៅ​ក្នុង​អំពើ​ហិង្សា​​​អំឡុង​​​ការ​តវ៉ា​។ ​ចាប់​តាំងពី​ពេល​នោះ​មក ​​ប្រធាន​គណ​បក្ស​នយោបាយ​ទាំងពីរ​បាន​​ព្រម​ព្រៀង​ឈប់​វាយ​ប្រហារ​គ្នា​​ដោយ​ពាក្យ​សម្តី ហើយ​ងាក​មក​ពិភាក្សា​​បញ្ហា​ជាតិ​ថា​ជា​​រឿង​សំខាន់​តាម​រយៈ...

តុលាការ​ផ្តន្ទាទោស​​​សកម្មជនគណបក្ស​​​ប្រឆាំងដាក់​​​ពន្ធនាគារ​ពីបទ​កុបកម្ម​

សកម្មជន​គណបក្ស​ប្រឆាំង​បី​រូប​​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារក្នុង​ម្នាក់ៗ​​រយៈ​ពេល​២០​ឆ្នាំ និង​​ប្រាំបី​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​រយៈ​ពេល​​៧​ឆ្នាំ​ កាលពី​ម្សិលមិញ​ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​កាលពី​ឆ្នាំ​២០១៤​ រវាង​ក្រុម​អ្នក​តវា៉​ និងក្រុម​សន្តិ​សុខ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ចាត់​​ទុក​ថា ជា​អំពើ​កុបកម្ម​។ មាន​មេធាវី​ម្នាក់​គត់​ប៉ុណ្ណោះ​បាន​ចូលរួម​ក្នុង​សវនាការ​ តែ​មេធាវី​ផ្សេង​ទៀត​បាន​​ធ្វើ​ពហិការ​មិន​ចូល​រួម​ទេ​​កាលពី​ម្សិល​មិញ បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​​​កាលពី​ថ្ងៃ​ច័ន្ទ​ បាន​ប្រកាស​ថា ខ្លួន​នឹង​ពន្លឿន​សវនាការ​នេះ​។ នៅ​ពេល​នគរ​បាល​យុត្តិធម៌​ប្រហែល​២៥​នាក់​បាន​ចូល​ក្នុង​បន្ទប់​​សវនាការ​​ប៉ុន្មាន​នាទី​​បន្ទាប់ពី​ចៅក្រម​បាន​សម្រាក​ដើម្បី​​​​​ពិចារណា​សាល​ក្រម​​​នោះ​ ជោគ​វាសនា​អ្នក​ទាំង​១១​នាក់​​ស្តែង​ចេញ​​យ៉ាង​ច្បាស់​។ លោក លឹម មករន្ទ ចៅក្រមជំនុំជម្រះ​បាន​ចំណាយ​ពេល​ប្រហែល​១០​នាទី​បញ្ចប់​សំណុំរឿង​ដែល​បាន​អូស​បន្លាយ​រយៈ​ពេល​ជាង​១​ឆ្នាំ​នេះ​​។ លោក​បាន​​ថ្លែង​នៅ​តុលាការ​ថា "​តុលា​ការ​​​សម្រេច​ផ្ដន្ទាទោស​លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធ និង​លោក ឃិន ជំរឿន ឲ្យ​ជាប់​ពន្ធនាគារក្នុង​​ម្នាក់ៗ​២០​ឆ្នាំ​ពីបទ​ដឹកនាំ​កុបកម្ម"។ សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​គឺ​លោក នាង សុឃុន សាន គឹមហេង...

លោក ជា មុនី នឹង​ត្រូវ​ទទួល​ស្វាគមន៍​ចូល​ក្នុងជួរ​​គណបក្ស​សង្គ្រោះ​ជាតិ​​​ ក្រោយ​លាឈប់​ពី​សហជីព

លោក ជា មុនី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​នឹង​ចូល​រួម​ជាមួយ​គណ បក្ស​​សង្គ្រោះ​ជាតិ​ដើម្បី​​បំពេញ​មហិច្ឆតា​​​​​របស់​​ខ្លួន​ដែល​មាន​ជាយូរ​មក​ហើយ នៅ​ពេល​លោក​​​​លាលែងពី​តំណែង​ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​​បង​ប្រុស​របស់​លោក​​ដែល​​ត្រូវគេ​ធ្វើ​ឃាត និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ ​​នៅ​​​ក្នុង​ឆ្នាំ​១៩៩៦​។​ មន្ត្រី​សហជីព​សេរីកម្មករ​​​មិន​​ទាន់​បាន​លើក​​​​​ឡើង​​​ថា ពេល​ណា​​​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ដើម្បី​​​​ជ្រើស​រើស​​បេក្ខ​​ភាព​ជំនួស​​លោក​ ជា មុនី ដែល​​​​បាន​​ឡើង​ធ្វើ​ជា​ប្រធាន​​សហជីព​​មួយ​នេះ​ភ្លាមៗ​បន្ទាប់ពី​លោក ជា វិជ្ជា ត្រូវ​បាន​ធ្វើ​​​​ឃាត​កាលពី​ឆ្នាំ​២០០៣ ​​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា គណបក្ស​​​របស់​លោក​នឹង​ស្វាគមន៍​មេដឹកនាំ​សហជីព​រូប​នេះ​។ កាលពី​ដើម​ខែ​នេះ លោក ជា មុនី ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​សម្រាក​ពី​ការ​​ងារ​ទទួល​ខុស​ត្រូវ​របស់​លោក​នៅ​ក្នុង​សហ​ជីព​សេរីកម្មករ​...

កង​​​សន្តិសុខ​​​ផ្តល់​​​សក្ខី​​​កម្ម​​​ប្រឆាំង​​​នឹង”កុបករ”​​​ជា​​​លើក​​​ដំបូង

ការ​​​ជំនុំ​​​ជម្រះ​​​​​​មនុស្ស​​​១១​​​នាក់​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​​​​កុបកម្ម​​​ បន្ទាប់​​​ពីមាន​​​​​​ការ​​​តវ៉ា​​​​​​ប្រ​​​ឆាំង​​​នឹង​​​រដ្ឋាភិបាល​​​​​​​​​បាន​​​ក្លាយ​​​ទៅ​​​ជា​​​ការ​​​​​​​​​វាយ​​​​​​តប់​​​គ្នា​​​ក្នុង​​​ឆ្នាំ​​​២០១៤ បាន​​​បន្ត​​​កាល​​​ពី​​​​​​ថ្ងៃ​​​អង្គារ ដោយ​​​មាន​​​សន្តិសុខ​​​បួន​​​នាក់​​​ ដែល​​​​​​​​​ថា​​​ត្រូវ​​​គេ​​​វាយ​​​ដំ​​​​​​បាន​​​ផ្តល់​​​សក្ខី​​​កម្ម​​​ជា​​​លើក​​​ដំបូង។ កង​​​សន្តិសុខ​​​៧​​​នាក់​​​​​​នៃ​​​កម្លាំង​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ និង​​​មេ​​​ពួក​​​គេ គឺ​​​គីម វុត្ថា បាន​​​អង្គុយ​​​ក្នុង​​​បន្ទប់​​​សវនាការ​​​ ក្នុង​​​ពេល​​​ដែល​​​មេធាវី​​​​​​ចុង​​​ចោទ​​​ បាន​​​សួរ​​​សំណួរ​​​ពួក​​​គេ​​​ទាក់​​​ទង​​​នឹង​​​ព្រឹត្តិការណ៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា​​​ឆ្នាំ​​​មុន​​​ នៅ​​​ពេល​​​ដែល​​​ការ​​​តវ៉ាក្លាយ​​​ទៅ​​​ជា​​​ហិង្សា​​​ បន្ទាប់​​​ពី​​​សន្តិ​​​សុខ​​​​​​ហែក​​​បដា​​​ដែល​​​សរសេរ​​​ថា "ដោះ​​​លែង​​​ទីលាន​​​ប្រ​​​ជា​​​ធិបតេយ្យ"។​​​​​​ សន្តិសុខ ដែល​​​គេ​​​​​​​​​ដឹង​​​​​​ថា​​​ប្រើ​​​កម្លាំង​​​ហួស​​​ហេតុ​​​​​​និង​​​ឥត​​​រើស​​​មុខ​​​​​​តទល់​​​នឹង​​​អ្នក​​​តវ៉ា​​​​​​ដោយ​​​សន្តិ​​​វិធី​​​ បាន​​​សើច​​​ដាក់​​​​​​មេធាវី​​​ ​​​និយាយ​​​​​​ក្នុង​​​សវនាការ​​​ ហើយ​​​បាន​​​បង្ហាញ​​​​​​ការ​​​មិន​​​គោរព​​​​​​តុលាការ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​ចៅ​​​ក្រម​​​​​​ព្រ​​​មាន​​​ពួកគេ។ អ៊ុក គង្គា មាន​​​វ័យ​​​២៨​​​ ឆ្នាំ​​​ផ្តល់​​​សក្ខី​​​កម្ម​​​មុន​​​គេ ដោយ​​​និយាយ​​​ថា​​​ ខ្លួន​​​បាន​​​ទៅ​​​ដល់​​​កន្លែង​​​​​​ដែល​​​មាន​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ ដើម្បី​​​សម្រួល​​​ចរាចរណ៍​​​ នៅ​​​ពេល​​​នោះ ខ្លួន​​​ត្រូវ​​​រង​​​ការ​​​វាយ​​​តប់​​​ពី​​​ក្រុម​​​អ្នក​​​តវ៉ា ដែល​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​ដក​​​របង​​​លួស​​​បន្លា​​​និង​​​កម្លាំង​​​ប៉ូ​​​លិស​​​​​​ចេញ​​​ពី​​​​​​ទី​​​លាន​​​ប្រ​​​ជា​​​ធិបតេយ្យ។​​​​​​​​​ នៅ​​​ពេល​​​ដែល​​​ចៅ​​​ក្រម នូ វាសនា​​​ សួរ​​​លោក គង្គា ​​​ថា​​​នរណា​​​បាន​​​វាយ​​​លើ​​​ខ្លួន ​​​សន្តិស​​​ុខ​​​រូប​​​នេះក៏​​​​​​បាន​​​បែរ​​​​​​មុខ ចង្អុល​​​​​​ទៅ​​​កាន់ ​​​អ៊ុក ពេជ្រ​​​សំណាង​​​ អ្នក​​​បើក​​​ទុកទុក​​​ និង​​​ជា​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រ​​​ឆាំង​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​​​​ការ​​​តវ៉ាដែរ។ ខឹង​​​ច្រឡោត លោក ពេជ្រ​​​សំណាង​​​​​​ក្រោក​​​ឈរ​​​ឡើង ហើយ​​​ក៏​​​ចង្អុល​​​ដាក់​​​ដើម​​​ចោទ គឺ​​​សន្តិសុខ​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​សន្តិសុខ​​​៣៩​​​នាក់​​​​​​ដែល​​​បាន​​​ប្តឹង​​​ចុង​​​ចោទ​​​ទាំង​​​១១​​​នាក់​​​ ក្នុង​​​ពេល​​​នោះ​​​ចៅ​​​ក្រម​​​ក៏បាន​​​អន្តរាគមន៍។​​​​​​ ចៅក្រម វាសនា​​​ បាន​​​សួរ​​​លោក គង្គា​​​ថា "តើ​​​លោក​​​ច្រឡំ​​​ឬ​​​យ៉ាង​​​ម៉េច?” សន្តិសុខ​​​រូប​​​នេះ​​​បាន​​​​​​ដក​​​សម្តី​​​វិញ​​​ដោយ​​​ឆ្លើយ​​​ថា "បាទ ខ្ញុំ​​​ច្រ​​​ឡំ​​​មែន"​​​​​​។ បន្ទាប់​​​មក ចៅ​​​ក្រម​​​ជំនំុ​​​ជម្រះ​​​ លឹម មករន្្ទ បាន​​​ស្តី​​​បន្ទោស​​​​​​​​​សន្តិសុខ​​​​​​រូប​​​នោះ​​​ដោយសារ​​​តែ​​​បញ្ចេញ​​​អាកប្បកិរិយា​​​​​​នៅ​​​ក្នុង​​​​​​សវនាការ។​​​​​​ ចៅ​​​ក្រម​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា "នេះ​​​ជា​​​ពេល​​​​​​សវនាការ។ មិន​​​មែន​​​ពេល​​​លោក​​​មកអង្គុយ​​​ញញិម​​​ទេ"។​​​ គីម ដេត មាន​​​វ័យ​​​​​​៣០​​​ឆ្នាំ និង​​​ យុល ព្រិច មាន​​​វ័យ​​​២៦​​​ឆ្នាំ​​​​​​ មិន​​​អាច​​​​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​នូវ​​​អ្នក​​​វាយ​​​ពួ​​​កខ្លួន​​​ទេ។​​​ ចៅ​​​ក្រម​​​ វាសនា​​​ បាន​​​សួរ​​​លោក ព្រិច ​​​ដែល​​​បែរ​​​មុខ​​​ទៅ​​​រក​​​​​​ចុង​​​ចោទ​​​ទាំង​​​១១​​​នាក់ ដែ​​​ល​​​បាន​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​ជា​​​ច្រើន​​​ខែថា "មើលមើល៍ នរណា​​​វាយ​​​លោក​​​?”។ លោក ព្រិច បាន​​​និយាយ​​​ថា "ខ្ញុំ​​​អត់​​​ចាំ​​​ទេ ពី​​​ព្រោះ​​​គេ​​​ពាក់​​​ពួក​​​សុវត្ថិភាព​​​ និង​​​ពាក់​​​ម៉ាស់​​​ ហើយ​​​ខ្ញុំ​​​ក៍​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ដែរ"។​​​ ទោះ​​​បី​​​ជា​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា ដើម្បី​​​បង្ក្រាប​​​ដោយ​​​ហិង្សា​​​លើ​​​ការ​​​តវ៉ា​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ខែ​​​មុន​​​នឹង​​​មាន​​​"កុបកម្ម"​​​នៅ​​​ឯ​​​ទី​​​លាន​​​ប្រ​​​ជា​​​ធិបតេយ្យក៏​​​ដោយ ក៏​​​ដើម​​​ចោទ​​​បាន​​​និយាយ​​​ថា ពួកគេ​​​​​​មិន​​​បាន​​​ទទួល​​​បញ្ជ​​​ា​​​​​​ដើម្បី​​​វាយ​​​ដំ​​​​​​បាតុករ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្ក​​​ដា​​​ទេ។​​​​​​​​​ នៅ​​​ពេល​​​ដែល​​​មេធាវី​​​​​​តំណាង​​​​​​​​​ចុងចោទ​​​បាន​​​សួរ​​​លោក ព្រិច ថា​​​តើ​​​គាត់​​​នឹង​​​អនុវត្ត​​​តាម​​​បញ្ជា​​​​​​ដើម្បី​​​​​​ប្រើ​​​​​​ហិង្សា​​​​​​ឬ​​​យ៉ាង​​​ណា លោក កែវ សុជាតិ ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​បាន​​​អន្ត​​​រាគមន៍​​​ ដោយ​​​និយាយ​​​ថា វា​​​ជា​​​សំណួរ​​​មិន​​​សម​​​រម្ស​​​ទេ។​​​ ចៅ​​​ក្រម វាសនា បាន​​​យល់​​​ស្រប។​​​​​​​​​ នៅ​​​ខាង​​​ក្រៅ​​​តុលាការ លោក ឃឹម ពៅ មាន​​​វ័យ​​​៣៨​​​ឆ្នាំ ដើម​​​ចោទ​​​ចុង​​​ក្រោយ​​​ដែល​​​ផ្តល់​​​សក្ខី​​​កម្ម​​​ បាន​​​សម្តែង​​​ការ​​​សោក​​​ស្តាយ​​​​​​ចំពោះ​​​ព្រឹត្តិការណ៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា និង​​​​​​ចំពោះ​​​ការ​​​សម្រេច​​​ចិត្ត​​​​​​ឈប់​​​លក់​​​ការ៉ែម​​​​​​​​​កាលពី​​​ឆ្នាំ​​​២០០០​​​នៅ​​​ឯ​​​ផ្សារ​​​ថ្មី​​​ ដើម្បី​​​​​​ចូល​​​ធ្វើ​​​សន្តិ​​​សុខ​​​ខណ្ឌ​​​ដូន​​​ពេញ។ សន្តិសុខ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា គាត់​​​មាន​​​កំហឹង​​​ ព្រោះ​​​ថា​​​កម្លាំង​​​ប៉​​​ូលិស​​​​​​ដែល​​​យាម​​​ការពារ​​​ទី​​​លាន​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​មិន​​​បាន​​​ចូល​​​ធ្វើ​​​អន្តរាគមន៍​​​ទាល់​​​តែ​​​សោះ​​​ ក្នុង​​​ពេល​​​ដែល​​​ក្រុម​​​បាតុករ​​​​​​បាន​​​វាយ​​​តតប​​​​​​និង​​​ឈ្នះ​​​​​​សន្តិសុខ។​​​​​​ លោក ពៅ បាន​​​និយាយ​​​ថា "ខ្ញុំ​​​សោក​​​ស្តាយ​​​ណាស់​​​ ពី​​​ព្រោះ​​​យើង​​​ធ្វើ​​​ការ​​​ជា​​​សន្តិសុខ ហើយ​​​នៅ​​​ពេល​​​ដែល​​​គេ​​​វាយ​​​យើង​​​ គ្មាន​​​នរណា​​​មក​​​ជួយ​​​យើង​​​សោះ។ ខ្ញុំ​​​ប្រហែល​​​ឈប់​​​ធ្វើ​​​ហើយ បន្ទាប់ពី​​​​​​រឿង​​​ក្តី​​​នេះ​​​​​​ចប់"៕ រើន​​​    

អំឡុង​ខួប​លើ​កទី​២២​នៃ​ការ​បង្កើត​កង​រាជអាវុធ​ហត្ថ លោក សៅ សុខា លើក​​សរសើរ​មន្ត្រី​​​របស់​ខ្លួន​​

កាលពី​ម្សិលមិញ លោក សៅ សុខា មេបញ្ជា​​​ការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រៀប​​​​រាប់​ពី​ស្ថានភាព​ដ៏ល្អ​ប្រសើរ​​នៅ​ក្នុង​ប្រទេស​អំឡុង​ពិធី​មួយ​នៅ​​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី២២​នៃ​ការ​បង្កើត​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​​ដែល​​​តែង​តែ​ត្រូវ​បាន​​ប្រើ​ប្រាស់​​​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង​។ មន្ត្រី​រាប់​រយ​រូប​បាន​នាំគ្នា​ទៅ​ជួបជុំ​​នៅ​ឯ​ទីបញ្ជាការដ្ឋាន​​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុង​ខណ្ឌ​ទួលគោក ដើម្បី​​ស្ដាប់នាយ​​​ឧត្ដម​សេនីយ៍ សៅ សុខា ប្រកាស​​​សមិទ្ធ​ផល​ដែល​​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​មុន។ លោក​មាន​​ប្រសាសន៍​ថា“ យើង​ប្រារព្ធ​​ខួប​លើក​ទី​២២​​​នៃ​ការ​បង្កើត​កង​រាជអាវុធ​ហត្ថ​លើ​​​​​ផ្ទៃ​ប្រទេស​​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​​​​​​មាន​​​សន្តិភាព ស្ថិរភាព​នយោបាយ​ សន្តិសុខ​ សណ្ដាប់​​​ធ្នាប់​សាធារណៈ​ និង​កំណើន​សេដ្ឋ​កិច្ច​៧ភាគ​រយ​”។ ​​បន្ត​រៀបរាប់​ពី​សមិទ្ធផល​សំខាន់ៗ​​បំផុត​ដែល​កង​រាជអាវុធ​ហត្ថ​សម្រេច​បាន​កាល​​​ពី​ឆ្នាំ​មុន លោក​បាន​​លើក​ឡើងទៀត​​ថា មន្ត្រី​កង​រាជអាវុធ​​​ចំនួន​១៧៥​នាក់​​ ត្រូវ​បាន​​ដំឡើង​​​​​​ឋានន្តរ​ស័ក្ដិ​​ ខណៈ​​ឧក្រិដ្ឋ​ជន​ដែល​ជាប់​សង្ស័យ​​​​​​​ចំនួន​១.៩៣៣​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្ត្រី​កង​រាជអាវុធ​ហត្ថ ហើយ​បញ្ជូន​ទៅ​តុលាការ​។ បន្ទាប់ពី​​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា បាន​បញ្ចប់​​​ការ​ថ្លែង​សុន្ទរកថា​របស់​ខ្លួន​ នាយ​ឧត្ដម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​​ បាន​​ក្រោក​​ឈរ​ឡើង​សរសើរ​កង​រាជអាវុធ​ហត្ថ។ លោក​​មាន​ប្រសាសន៍​ថា “ ​កង​រាជអាវុធ​​ហត្ថ​បាន​ខិត​ខំ​អស់​ពីកម្លាំង​កាយ​ចិត្ត​ ហើយ​បំពេញ​តួនាទី​របស់​ខ្លួន​...​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះ​មហន្តរាយ​ ហើយ​បាន​ប្រកាន់​​​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បទ​បញ្ជា​របស់​រដ្ឋាភិបាល​”។ កង​រាជអាវុធ​ហត្ថ​​តែង​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​រារាំង​ការហែក្បួន និង​បង្ក្រាប​ការ​​តវ៉ា។ អំឡុង​បាតុកម្ម​​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​​​រដ្ឋាភិបាល​កាលពី​​ខែ​មករា​ឆ្នាំ​មុន កង​រាជ​អាវុធ​​​ហត្ថ​បាន​បាញ់​ស្លាប់​កម្មករ​កាត់​ដេរ​យ៉ាង​តិច​​ប្រាប់​​នាក់ និង​ធ្វើ​ឲ្យ​របួស​​មនុស្ស​ជាង​៤០​នាក់​​​ផ្សេង​​​ទៀត​​បន្ទាប់ពី​ការ​​​តវ៉ា​បាន​ផ្ទុះ​ជា​អំពើ​ហិង្សា​នៅ​តំបន់​ឧស្សាហកម្ម​​ជាយ​រាជធានី​។ លោក ប្រេដ អាដាម...

ការ​ផ្ទុះ​​​កំហឹ​​​ង​​​កើត​ឡើង​ជុំ​​​វិញ​​​ករណីឧកញ៉ាវាយដំ​​​ពិធីការិនី​​​ សាសា

កាលពី​ម្សិលមិញ ​កំហឹង​បាន​ផ្ទុះ​ចេញ​​ពី​គ្រប់​​មជ្ឈដ្ឋាន​នៃ​សង្គម​ បន្ទាប់ពី​​​មានការ​ចាក់​ផ្សាយ​​​​រូប​ភាព​វីដេអូ​កាមេរា៉​សុវត្ថិភាព​ដែល​បង្ហាញ​ពី​សកម្មភាពបុរស​​​អ្នក​ជំនួញ​ធំ​ម្នាក់​​ប្រើអំពើ​ហិង្សា​វាយ​ដំ​​​ទៅ​លើពិធី​ការិនី​ទូរទស្សន៍​ម្នាក់​យ៉ាង​​​សាហាវ​នៅឯ​ភោជនីយដ្ឋាន​មួយ​កន្លែង​​​​​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ដើម​ខែ​នេះ។ ​ក្នុង​កម្មវិធី​ផ្សាយ​​​នៅ​​ល្ងាច​ថ្ងៃ​ពុធ ​ស្ថានីយ​ទូរទស្សន៍​ CNC ​បាន​ចាក់​ផ្សាយ​​រូប​ភាព​​វីដេអូ​ដែល​បង្ហាញ​ពី​​​​លោក សុខ ប៊ុន ​ឧកញ៉ា​អចលន​ទ្រព្យ​ និង​ជា​ប្រធាន​​សមាគម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា ធ្វើ​សកម្មភាព​​​ដាល់ ​ទាត់​ធាក់ សម្រាត​ខោអាវ និង​​​ជាន់​ក្បាល​​​កញ្ញា ឯក សុជាតា ​ឬ​ដែលគេ​ស្គាល់​ថា សាសា ដែល​ជា​​អតីត​​ពិធីការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN បន្ទាប់​ពី​នាង​​ព្យាយាម​ការ​ពារ​នារី​ម្នាក់​ទៀត​​​មិន​ឲ្យ​​ឧកញ៉ា​រូប​នេះ​ចូលទៅ​រំ​ខាន​នាង​​។ ពេល​ទាក់​ទង​​ទៅ​កាលពី​ម្សិលមិញ កញ្ញា ឯក សុជាតា និយាយ​ថា ​នាង​​បាន​ដាក់​ពាក្យ​បណ្ដឹង​​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាតប្ដឹង​បុរស​ពីរ​នាក់​ជុំវិញ​ហេតុការណ៍​នេះ​​ ដែល​បណ្ដា​អ្នក​តស៊ូ​មតិ​ការ​ពារ​សិទ្ធិ​​ស្ត្រី​លើក​ឡើង​ថា​ ឆ្លុះ​បញ្ចាំង​​ពី​ផ្នត់​គំនិត​​ចាក់​ឫស​ក្នុង​សង្គមខ្មែរ...