Monday, October 14, 2019
Home Authors Posts by Matt Surrusco

Matt Surrusco

31 POSTS 0 COMMENTS

លោក ជុន ច័ន្ទបុត្រ អ្នកយកព័ត៌មាន​ RFA ទៅ​ដល់​​​អាមេរិក​វិញហើយ

អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ដែលត្រូវបានកោះហៅឱ្យទៅបង្ហាញខ្លួននៅតុលាការនៅថ្ងៃនេះជុំវិញការចោទប្រកាន់ដែលថា គាត់បានលាក់បាំងអត្តសញ្ញាណអំឡុងការចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារកាលពីខែមុននោះ បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនវិញហើយ ហើយនឹងមិនត្រឡប់មកប្រទេសកម្ពុជាវិញទេ នេះបើតាមការលើកឡើងរបស់វិទ្យុអាស៊ីសេរីកាលពីម្សិលមិញ។ វិទ្យុដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិកនេះបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដែលបានផ្ញើតាមអុីម៉េលថា លោក ហួត ឃីនវុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីប្រចាំប្រទេសកម្ពុជា "នឹងមិនត្រឡប់មកប្រទេសកម្ពុជាវិញទេបន្ទាប់ពីធ្វើដំណើរទៅទីក្រុងបាងកកកាលពីចុងសប្ដាហ៍តាមសំណើរបស់ថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី"។ លោក ហួត ឃីនវុទ្ធី បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃសុក្រទៅកាន់ប្រទេសថៃមុនពេលទៅដល់សហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃអាទិត្យ។ សេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីបានលើកឡើងថា "វាបង្ហាញកាន់តែច្បាស់ថា អាជ្ញាធរបានធ្វើឱ្យរឿងរបស់គាត់ទៅជារឿងនយោបាយដោយមានបំណងបង្វែរការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា" នៅមុនការបោះឆ្នោតឃុំ សង្កាត់ នៅខែមិថុនា។ វិទ្យុអាស៊ីសេរីក៏បានលើកឡើងអំពីសុវត្ថិភាពរបស់បុគ្គលិកខ្លួនក្នុងប្រទេសកម្ពុជាថាមានភាពមិនប្រាកដប្រជាផងដែរ ហើយមិនមានការធានាថានីតិរដ្ឋនឹងត្រូវបានអនុវត្តត្រឹមត្រូវឡើយ ជាការអះអាងដែលក្រុមមន្ត្រីបានបដិសេធ។ លោក ហួត ឃីនវុទ្ធី ដែលគេស្គាល់ច្បាស់តាមរយៈការផ្សព្វផ្សាយតាមរលកធាតុអាកាសថា ជុន ច័ន្ទបុត្រ នោះត្រូវបានចោទថា លាក់បាំងអត្តសញ្ញាណរបស់ខ្លួន ជាការចោទប្រកាន់ដែលប្រឈមការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ដោយសាររងការចោទថាគាត់ភូតកុហកថាជាជំនួយការគណបក្សសង្គ្រោះជាតិនៅពេលចុះវត្តមាននៅពន្ធនាគារព្រៃស។ វិទ្យុអាស៊ីសេរីបានលើកឡើងកាលពីម្សិលមិញថា "គាត់មិនបានប្រព្រឹត្តបទល្មើសណាមួយឡើយ" ហើយក៏មិនបានភូតកុហកអ្វីដែរពេលគាត់ចុះវត្តមានដើម្បីបានចូលទៅក្នុងពន្ធនាគារជាមួយប្រតិភូគណបក្សប្រឆាំង ពេលទៅសួរសុខទុក្ខមន្ត្រី...

ធនាគារ​​​​​​ពិភពលោក​​​​​​ព្យាករថា​​​​​កំណើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិត​​​​​​​​​ផល​​​​​​ក្នុង​​​ស្រុក​​​សរុប​​​របស់​​​កម្ពុជា​​​នឹង​​​ធ្លាក់​​​ចុះ​​​​​​​​​​​​​​នៅ​​​ឆ្នាំ​​​​​​២០១៩

កាលពីម្សិលមិញ ធនាគារពិភពលោកបានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងធ្លាក់ចុះតិចតួចនៅត្រឹមឆ្នាំ២០១៩ស្របពេលការវិនិយោគបរទេសធ្លាក់ចុះ អតិផរណាកើនឡើង និងការបង្អង់ល្បឿនក្នុងកំណើនផលិតកម្មសម្លៀកបំពាក់ ហើយបានណែនាំឲ្យធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលដើម្បីរក្សាសេដ្ឋកិច្្ចឲ្យនៅរឹងមាំដូចពេលបច្ចុប្បន្ន។  យោងតាមរបាយការណ៍របស់ធនាគារនេះស្តីពីសេដ្ឋកិច្ចអាស៊ីបូពា៌ និងប៉ាស៊ីហ្វិកដែលបានចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថា តាមការព្យាករថា អត្រាកំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះនឹងនៅតែមិនប្រែប្រួលក្នុងអត្រា៦,៩ភាគរយនៅឆ្នាំនេះ ប៉ុន្តែនឹងធ្លាក់ចុះតិចតួចមកនៅ៦,៧ភាគរយត្រឹមឆ្នាំ២០១៩។ លោកមីហ្គែល អេឌួដូ ស៊ែនឆេស ម៉ាទីន (Miguel Eduardo Sanchez Martin) ជាសេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោកមានប្រសាសន៍ថា ចាប់ពីពេលនេះទៅ ទំហំវិនិយោគផ្ទាល់ពីបរទេស(FDI) នៅក្នុងប្រទេសកម្ពុជា ដែលមានរំហូរចូលសុទ្ធ១,៧ពាន់លានដុល្លារកាលពីឆ្នាំ២០១៥នៅតែ "ធំខ្លាំង" ។ លោកធ្វើការកត់សម្គាល់ថា "សេដ្ឋកិច្ចតិចតូចណាស់ដែលមាន FDI ៩ ឬ១០ភាគរយនៃ GDP"។ លោកលើកឡើងថា "ប្រទេសកម្ពុជា គ្រាន់បើជាងប្រទេសផ្សេងៗក្នុងការបន្តទាក់ទាញFDI ដោយសារកម្ពុជា គ្មានហានិភ័យអត្រាប្តូរប្រាក់ និងដោយសារវាជាសេដ្ឋកិច្ចុល្លារនីយកម្ម" ហើយថា FDI កំពុងងាកទៅរកវិស័យសំណង់នៅក្នុងប្រទេស។ យោងតាមធនាគារពិភពលោកឲ្យដឹងថា ទ្រព្យសកម្ម FDI ថេរសរុបក្នុងវិស័យកាត់ដេរបានធ្លាក់ចុះពី៣៧០លានដុល្លារក្នុងឆ្នាំ២០១៤មកនៅត្រឹមតែ១៤០លានដុល្លារកាលពីឆ្នាំមុន។ របាយការណ៍នេះបង្ហាញថា កំណើននាំចេញសម្លៀកបំពាក់បានធ្លាក់ចុះពី១២,៣ភាគរយក្នុងឆ្នាំ២០១៥ មកនៅត្រឹម៨,៤ភាគរយកាលពីឆ្នាំមុន។ "ថ្លៃកម្លាំងពលកម្មកើនឡើងដែលមួយអន្លើជំរុញដោយសារការចំណាយកើនឡើងក្នុងជីវភាពរស់នៅ និងប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ព្រមទាំងការប្រកួតប្រជែង ពីបណ្តាប្រទេសមានប្រាក់ឈ្នួលទាបផ្សេងៗទៀតនៅក្នុងតំបន់ ជាពិសេសភូមា បន្តដាក់សម្ពាធមកលើការនាំចេញសម្លៀកបំពាក់"។ វិស័យសំណង់ និងកសិកម្មបានកើនឡើងក្នុងរយៈពេលដូចគ្នានេះ...

ការ​​​តភ្ជាប់បណ្តាញ​​​អគ្គិសនី​​​កើន​​​ឡើង តែ​​​នៅ​​​មាន​​​គម្លាត​​​ខុស​​​គ្នា​​​នៅឡើយ​​​រវាង​​​ជន​​​បទ និង​​​ទីក្រុង​​​

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា កម្ពុជាបាននិងកំពុងតភ្ជាប់បណ្តាញអគ្គិសនីដល់ប្រជាជនជាច្រើនគ្រួសារបន្ថែមទៀតយ៉ាងឆាប់រហ័ស ប៉ុន្តែការមានអគ្គិសនីប្រើប្រាស់ក្នុងតំបន់ជនបទនៅតែទាបជាងតំបន់ក្រុងដដែល។ របាយការណ៍ដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ និងតាមដានការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពក្នុងប្រទេសនោះ លើកឡើងថា ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៤កម្ពុជាបានពង្រីកអត្រានៃការតភ្ជាប់បណ្តាញអគ្គិសនីរបស់ខ្លួនឱ្យបានជាង៧ភាគរយប្រចាំឆ្នាំ "តាមរយៈការមានអគ្គិសនីប្រើប្រាស់ជាប្រចាំគួបផ្សំនឹងការបំពាក់ប្រព័ន្ធសូឡាតាមផ្ទះបន្ថែមទៀតនៅក្នុងតំបន់ជនបទផងនោះ"។ របាយការណ៍ដដែលនេះបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាបានបង្កើនការតភ្ជាប់បណ្តាញអគ្គិសនីនៅកម្រិតមួយខ្ពស់ជាងប្រទេសឡាវ នេប៉ាល់ ប៊ូតង់ ហុងឌូរ៉ាស់ និងប្រទេសតំបន់អាហ្វ្រិក១៤ទៀតនៅប៉ែកខាងត្បូងក្នុងពិភពលោក ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៤។ ប្រទេសអាហ្វហ្គានីស្ថានបានបង្កើនការតភ្ជាប់បណ្តាញអគ្គិសនីរបស់ខ្លួនបានជាង១០ភាគរយប្រចាំឆ្នាំក្នុងរយៈពេលដូចគ្នានេះ។ របាយការណ៍នេះបានលើកឡើងថា ប៉ុន្តែ ខណៈ៩៧ភាគរយនៃប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រុងក្នុងប្រទេសកម្ពុជាទទួលបានអគ្គិសនីប្រើប្រាស់នៅក្នុងឆ្នាំ២០១៤នោះពលរដ្ឋរស់នៅតាមទីជនបទដែលទទួលបានអគ្គិសនីប្រើប្រាស់ មានមិនដល់ពាក់កណ្តាលផង ពោលគឺមានត្រឹមតែ៤៩ភាគរយប៉ុណ្ណោះ។ គិតត្រឹមឆ្នាំមុន គ្រួសារចំនួន៥៨ភាគរយត្រូវបានតអគ្គិសនីឲ្យប្រើប្រាស់ ពោលគឺកើនឡើងពីមិនដល់ពាក់កណ្តាលផងក្នុងឆ្នាំ២០១៥ នេះបើយោងតាមគេហទំព័ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា។ កម្មវិធីជាតិមួយចំនួនបានជួយចូលរួមចំណែកនៅក្នុងការពង្រីកប្រព័ន្ធអគ្គិសនីនៅតំបន់ជនបទ។ របាយការណ៍ដដែលនេះបានបង្ហាញឲ្យដឹងពីកម្មវិធីផ្តល់ថាមពលដល់ពលរដ្ឋក្រីក្រ (Power to the Poor Program) ដែលបានផ្តល់កម្ចីឥតការប្រាក់សម្រាប់រ៉ាប់រងលើថ្លៃឈ្នួលតភ្ជាប់ និងការចំណាយលើខ្សែភ្លើងកម្មវិធីប្រព័ន្ធផ្ទះសូឡា (Solar Home System Program) ដែលបានផ្តល់ប្រព័ន្ធបន្ថែមនៅតំបន់ជនបទ ហើយកម្មវិធីផ្តល់ជំនួយដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅតំបន់ជនបទ (Program for Providing...

ការ​ស៊ើបអង្កេត​ឈានដល់​ការ​ឃាត់ខ្លួន​មេជួញដូរ​គ្រឿង​ញៀន​បួន​នាក់​

នគរបាលនិយាយថា  ក្រោយការស៊ើបអង្កេតរយៈពេល៦ខែ ជនបរទេសបីនាក់ និងខ្មែរម្នាក់ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរកាលពីម្សិលមិញបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុនពីបទជួញដូរគ្រឿងញៀនទម្ងន់ប្រហែល២,៧គីឡូក្រាមពីប្រទេសឡាវ។ ការចាប់ខ្លួននេះធ្វើឡើងមុនការវាយតម្លៃដោយការិយាល័យសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងមេៗនគរបាលក្នុងតំបន់ដែលបានរកឃើញគម្លាតសមត្ថភាពរបស់សមត្ថកិច្ចក្នុងការបញ្ឈប់រំហូរគ្រឿងញៀនតាមបណ្ដោយច្រករបៀងពីកើតទៅលិច ដែលភ្ជាប់ប្រទេសភូមា ថៃ ឡាវ និងវៀតណាម នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ UNODC ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ។ ប្រទេសកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការបង្ក្រាបគ្រឿងញៀនមួយដែលមានរយៈពេល៦ខែកាលពីខែមករា។ យោងតាមលោក មាស វីរិទ្ធិ  អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា  គិតមកត្រឹមថ្ងៃម្សិលមិញ មនុស្សចំនួន៦.៤៩៨នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងនោះរួមមានជនសង្ស័យជួញដូរចំនួន៣.២២៤នាក់។ លោក អុិន សុង មន្ត្រីនៅនាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ជនសង្ស័យជួញដូរគ្រឿងញៀនទាំងបួននាក់ដែលមានឈ្មោះដូចជា នុត កែវរចនា...

​អ្នក​ដោះ​មីន​​​កម្ពុជា និង​សុនខ​​​ចុះ​កិច្ច​សន្យា​ទៅ​រាវ​រក​មីន​នៅ​​​​​អុីស្រាអែល ​​​រយៈ​ពេល​បួន​ខែ​

អ្នកដោះមីនកម្ពុជា២៣នាក់ និងសុនខហិតរកមីន១២ក្បាលបានចុះកិច្ចសន្យាទៅរាវរកមីននៅក្នុងប្រទេសអុីស្រាអែល ជាលើកដំបូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូពា៌នេះនៅសប្ដាហ៍ក្រោយ នេះបើយោងតាមតំណាងទីភ្នាក់ងារដោះមីននៃប្រទេសទាំងពីរបានបញ្ជាក់កាលពីម្សិលមិញ។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា ក្រុមរបស់ CMAC នេះត្រូវបានក្រុមហ៊ុនមួយរបស់អុីស្រាអែល ជួលឱ្យទៅរាវរកមីនរយៈពេល៤ខែ ដោយអំឡុងពេលនោះអ្នកដោះមីនកម្ពុជា នឹងជួយសុនខទាំងនោះរាវរកគ្រាប់មីនដែលមានសារធាតុដែកចាប់ពីតិចតួចរហូតដល់គ្មានសោះ ដែលកប់ក្នុងដីលើផ្ទៃដីប្រមាណ២៥ហិកតានៃវាលខ្សាច់របស់អុីស្រាអែល។ លោកលើកឡើងបន្ថែមថា "ឧបករណ៍រាវមីនស្រូបតែសារធាតុដែកទេ ហើយសុនខវារកធាតុផ្ទុះ ជាតិរំសេវ អញ្ចឹងនៅប្រទេសអុីស្រាអែល ខុសពីសុនខមិនអាចធ្វើប្រតិបត្តិការនេះបានទេ"។ លោក ម៉ៃឃើល ហេមែន (Michael Heiman) ប្រធានផ្នែកបច្ចេកវិទ្យា...

ពលរដ្ឋខ្មែរប្រាំនាក់​ដែលត្រូវបាន​និរទេស​ពីអាមេរិក​ មកដល់​ភ្នំពេញ​ហើយ​

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ពលរដ្ឋខ្មែរ៥នាក់ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិកនោះបានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈកម្ពុជាកំពុងបន្តអំពាវនាវសុំឲ្យកែប្រែកិច្ចព្រមព្រៀងឆ្នាំ២០០២ជាមួយសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យមានការនិរទេសខ្លួនអ្នកទាំងនេះ។      លោក ជេ រ៉ាមេន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាេមរិកបានលើកឡើងតាមរយៈអីុម៉េលថា "ពលរដ្ឋខ្មែរចំនួន៥នាក់ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃនេះដោយក្រសួងសន្តិសុខជាតិអាមេរិក"។ លោកបានបន្ថែមថា "ការបញ្ជូនអ្នកទាំងនេះមកវិញគឺផ្អែកលើសេចក្តីបង្គាប់ស្របច្បាប់ដែលចេញដោយចៅក្រមទទួលបន្ទុកអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក"។ អ្នកដែលត្រូវបាននិរទេសខ្លួនទាំងនេះ ដែលក្នុងនោះមាន៤នាក់មកពីក្រុមពលរដ្ឋខ្មែរដ៏លេចធ្លោមួយក្រុមមានគ្នា៨នាក់រស់នៅក្នុងរដ្ឋមីណេសូតា ដែលក្រុមគ្រួសាររបស់ពួកគេ និងអ្នកតស៊ូមតិបាននាំគ្នាតវ៉ាអស់រយៈពេលជាច្រើនខែដោយសង្ឃឹមថា នឹងអាចបញ្ឈប់ការនិរទេសនេះនោះ គឺជាក្រុមដំបូងដែលបាននិរទេសខ្លួនចាប់តាំងពីខែកញ្ញាមក។ បុរសទាំង៥នាក់នេះស្ថិតក្នុងចំណោមពលរដ្ឋខ្មែរជាង៣០នាក់ដែលរដ្ឋាភិបាលបានលើកឡើងកាលពីខែកុម្ភៈថា ខ្លួននឹងទទួលយកការនិរទេសពីសហរដ្ឋអាមេរិក។ កាលពីខែមុន លោក សៀង ឡាប្រេស ទីប្រឹក្សារដ្ឋាភិបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NBC News តាមរយៈអីុម៉េលមួយថា កម្ពុជា   "មាន         ក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីទុក្ខលំបាករបស់គ្រួសារជនភៀសខ្លួនដែលរងផលប៉ះពាល់ដោយសារការនិរទេសនេះ ខណៈយើងជឿជាក់លើសិទ្ធិមនុស្ស និងការជួបជុំគ្រួសារ"។ លោកបានមានប្រសាសន៍បន្តថា "យើងទន្ទឹងរង់ចាំការពិភាក្សាឲ្យបានស៊ីជម្រៅជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីធ្វើបច្ចុប្បន្នភាព និងកែសម្រួលស្ថានភាពនេះ។យើងជឿជាក់ថា ពលរដ្ឋខ្មែរមិនគួរត្រូវបាននិរទេសមកវិញទេ លុះត្រាតែវាជាករណីស្ម័គ្រចិត្ត"។ នៅក្នុងឆ្នាំ២០០២ កម្ពុជាបានចុះកិច្ចព្រមព្រៀងទ្វេភាគីមួយដោយអនុញ្ញាតឲ្យសហរដ្ឋអាេមរិកនិរទេសពលរដ្ឋខ្មែរដែលជាអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់នៅសហរដ្ឋអាមេរិក...

មន្ត្រី​​​បន្ទោស​​​អ្នក​​​មើលការ​​​ខុសត្រូវ​​​ឡចំហាយ​​​កម្តៅទឹក​​​ចំពោះ​​​ការ​​​ផ្ទុះ​​​បណ្តាល​​​ឱ្យ​​​មនុស្ស​​ស្លាប់​​​

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញ ថា ការផ្ទុះឡចំហាយកម្តៅទឹកនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញដែលបានបណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួសកាលពីសប្តាហ៍មុននោះបណ្តាល មកពីអ្នកមើលការខុសត្រូវម្នាក់ដែលបានបន្ថែមអុសពីព្រោះគាត់ចង់បានពេលវែងសម្រាប់ការទទួលទានអាហារថ្ងៃត្រង់។ លោក អ៊ុំ សុធា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលបានចេញលិខិតអនុញ្ញាតបញ្ជាក់សុវត្ថិភាពរោងចក្របានមានប្រសាសន៍ថា "ហេតុការណ៍នេះបានកើតឡើងដោយសារការធ្វេសប្រហែស។ វាមិនមែនបណ្តាលមកពីឡខូច ឬកំហុសបច្ចេកទេសឡើយ"។ លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌបានមានប្រសាសន៍កាលពីម្សិលមិញថា បុគ្គលិកដែលទទួលខុសត្រូវឡចំហាយកម្តៅទឹកឈ្មោះ អ៊ូ វុន អាយុ២៦ឆ្នាំ ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីថ្ងៃពុធ ហើយបានដោះលែងវិញដោយមិនធ្វើការចោទប្រកាន់អ្វីឡើយបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសាកសួររួចកាលពីថ្ងៃសៅរ៍។ (ពីដំបូងឈ្មោះរបស់ អ៊ូ វុន ត្រូវបានសរសេរខុសថា អ៊ូ វុធ ដោយសហជីពនៅរោងចក្រនេះ)។ បើទោះជាការអះអាងថា លិខិតអនុញ្ញាតសុវត្ថិភាពសម្រាប់ឡចំហាយកម្តៅទឹកនៅរោងចក្រ សិន តៃ ហ្គាមេន ដែលផលិតសម្លៀក បំពាក់ខូវប៊យឱ្យក្រុមហ៊ុន Levi's របស់អាមេរិកបានអស់សុពលភាពកាលពីចុងខែមករាក៏ដោយ ក៏លោក អ៊ុំ សុធា...

អត្ថប្រយោជ​ន៍​​​​នៃ​​​ការ​​​បន្ទាប​​​អត្រាការប្រាក់​​​របស់​​​មីក្រូ​​​ហិរញ្ញ​​​ វត្ថុ​​ ​ស្ថិត​​​ក្នុង​​​ភាព​​​មិនច្បាស់​លាស់​

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានគាំទ្រសេចក្តី សម្រេចរបស់ខ្លួននៅក្នុងការកំណត់ពិដានអត្រាការប្រាក់ឥណទានលើកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីជាមធ្យោបាយជួយអ្នកក្រីក្រកុំឲ្យជាប់បំណុលវ័ណ្ឌក ខណៈក្រុមអ្នកវិភាគបានចាត់ទុកការសម្រេចនេះថា ជាចំណាត់ការនយោបាយដែលនឹងមានផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលយូរលើសេដ្ឋកិច្ចនៅទីជនបទ។ ស្របពេលមានគោលនយោបាយថ្មីនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សកាន់អំណាច និងរដ្ឋាភិបាលគិតគូរអំពីជីវភាពរបស់ប្រជាពលរដ្ឋធំជាងប្រាក់ចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោកបានមានប្រសាសន៍ថា "នៅពេលដែលយើងអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាបំណុលមិនបានទេ វាឈានទៅដល់ការអនុវត្តកិច្ចសន្យាថា សងមិនគ្រប់ទេ វាចេះតែកើនឡើងជាការប្រាក់ និងវាទៅជារឿងគេរឹបអូសផ្ទះ និងដីធ្លីដែលប៉ះពាល់ដល់ជីវភាពប្រជាជន"។ ទោះជាយ៉ាងណាអ្នកផ្សេងទៀតបានលើកឡើងថា ចំណាត់ការនេះគឺដើម្បីចំណេញ សន្លឹកឆ្នោត នៅប៉ុន្មានខែមុនការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ខែមិថុនា ហើយថាវាមិនទំនងជាជួយកាត់បន្ថយភាពក្រីក្រទេ ហើយវាអាចធ្វើឲ្យប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់។ ធនាគារជាតិនៃកម្ពុជាបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនសម្រេចកំណត់អត្រាការប្រាក់ប្រចាំឆ្នាំលើកម្ចីថ្មីទាំងអស់ ឬកម្ចីរៀបចំឡើងវិញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រឹម១៨% ដោយនឹងអនុវត្ត ចាប់ពីថ្ងៃទី១ ខែមេសាទៅ។ ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីខែវិច្ឆិកាថា គោលនយោបាយបែបនេះអាចធ្វើឲ្យអ្នកផ្តល់កម្ចី "បដិសេធមិនផ្តល់ឥណទានដល់អ្នកក្រីក្រ"។ លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបានពិនិត្យបញ្ហានេះ និងបានពិភាក្សាពិគ្រោះយោបល់ជាមួយធនាគារជាតិដែលបន្ទាប់បានពិភាក្សាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីពិចារណាលើគ្រប់ចំណុចទាំងអស់ពាក់ព័ន្ធមីក្រូឥណទាននៅក្នុងការបង្កើតគោលនយោបាយរបស់ខ្លួន។ ទោះជាយ៉ាងណា លោក ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត និងជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលមិនបានពិភាក្សាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ...

ទំព័រ​​​ហ្វេស​​​ប៊ុករបស់​​​លោក ហ៊ុន សែន ជាប់​​​ចំណាត់​​​ថ្នាក់​​ជិតទី​​​​កំពូល​​​ ក្នុង​​​ចំណោម​​​ថ្នាក់​ដឹក​​​នាំពិភព​​​លោក​​​

យោងតាមការសិក្សាថ្មីមួយដែលដាក់ចំណាត់ថ្នាក់ទំព័រហ្វេសប៊ុករបស់ថ្នាក់ដឹកនាំពិភពលោក តាមរយៈកម្រិតនៃការចូលខំមិន (Comment) និងចុចចូលចិត្ត(like) ជាដើមនោះ បានឲ្យដឹងថា ពេលវេលាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយលើការបង្ហោះរូបសែលហ្វី និងផ្សព្វផ្សាយសុន្ទរកថា ដែលផ្សាយផ្ទាល់តាមហ្វេសប៊ុកទំនងជាទទួល បានជោគជ័យ។ ដោយមានអ្នកគាំទ្រ (Follower) ជិត៧លាននាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះ លោក ហ៊ុន សែន ដែលមជ្ឈដ្ឋានទូទៅជឿថា បានទិញប្រជាប្រិយភាពភាគច្រើនពី"កន្លែងបង្កើតចុចLike ក្លែងក្លាយ(Click Farms)" នៅក្រៅប្រទេសនោះ មានអ្នកគាំទ្រតាមហ្វេសប៊ុកច្រើនជាងគេបំផុតទី៨ក្នុងចំណោមទំព័រហ្វេសប៊ុកប្រមាណ៥៩០គណនី របស់ថ្នាក់ដឹកនាំប្រទេស និងមេដឹកនាំពិភពលោកផ្សេងៗទៀត នេះបើយោងតាមការវិភាគកាលពីខែមុន ដោយក្រុមហ៊ុន Burson-Marsteller ជាក្រុមហ៊ុនទំនាក់ទំនងពិភពលោក និងទំនាក់ទំនងសាធារណៈ។ លោក ណារ៉េនដ្រា...

សមត្ថកិច្ច​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​អះអាង​​ថា ខ្លួន​​​មិន​ដឹង​​​ទាក់ទិន​​ឃាតករ​ដែល​រត់​គេច​​ខ្លួន​​ពី​ប្រទេស​ថៃ

កាលពីម្សិលមិញ មន្ត្រីកម្ពុជានិយាយថា ខ្លួនមិនដឹងទាល់តែសោះទាក់ទិនការស៊ើបអង្កេតលើជនសង្ស័យពីរនាក់ដែលគេគិតថាបានឆ្លងដែនថៃ ចូលមកខេត្តកោះកុងកាលពីថ្ងៃអង្គារ ហើយត្រូវបានតាមចាប់ខ្លួនពាក់ព័ន្ធឃាតកម្មកណ្ដាលថ្ងៃចែសលើបុរសជនជាតិអង់គ្លេស ម្នាក់នៅក្នុងប្រទេសថៃ។ យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបានឱ្យដឹងថា បុរសឈ្មោះ តូនី ខេនវ៉េ (Tony Kenway) ជនជាតិអង់គ្លេស ត្រូវបានខ្មាន់កំាភ្លើងបាញ់ចំក្បាលខណៈអង្គុយលើកៅអីអ្នកបើកបរក្នុងរថយន្ត Porsche របស់ខ្លួននៅរមណីយដ្ឋានបាតាយ៉ារបស់ថៃ កាលពីថ្ងៃអង្គារ។ ម៉ាលស៍ ឌីកឃិន ធើន័រ (Miles Dicken Turner) ដែលកាន់លិខិតឆ្លងដែនអង់គ្លេស និង អាបេល...