Saturday, November 23, 2019
Home Authors Posts by Matt Surrusco

Matt Surrusco

31 POSTS 0 COMMENTS

គ្រាប់បែកគីមី​​​​​​​​​ពីរគ្រាប់កប់ក្នុ​​ងដី​​​នៅ​​​សាលា​​​បឋមសិក្សា​​​មួយ​​​ក្នុង​​​​​​ខេត្ត​​​ស្វាយ​​​រៀង​​​

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អាជ្ញាធរដែលទទួលបានដំណឹងអំពីគ្រាប់បែកគីមីពីរគ្រាប់កប់ក្នុងដីច្រើនទសវត្សរ៍មកហើយនៅបរិវេណសាលាបឋមសិក្សាស្ថិតក្នុងវត្តមួយក្នុងខេត្តស្វាយរៀង ហើយកំពុងរៀបចំផែនការដើម្បីជីកយកចេញ។ ក្រុមមន្ត្រីនោះបាននិយាយថា អ្នកភូមិបានដឹងអំពីគ្រាប់បែកនេះដែលកងទ័ពអាមេរិកទម្លាក់ពីលើឧទ្ធម្ភាគចក្រនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែ ទើបតែបានរាយការណ៍ប្រាប់នៅខែនេះប៉ុណ្ណោះដោយបារម្ភខ្លាចក្រែងគ្រាប់បែកទាំងនេះនឹងច្រែះស៊ី  ហើយលេចធ្លាយ។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា "គួរឱ្យស្តាយ ដែលពួកគេមិនបានរាយការណ៍ប្រាប់យើងឲ្យបានឆាប់ជាងនេះ"។ លោកបានថ្លែងថា អ្នកភូមិមួយចំនួនរាយការណ៍ថា មានជំងឺឈើក្បាល ក្អួតចង្អោរ និងរមាស់ស្បែកជាដើម។ ពួកគាត់រងផលប៉ះពាល់ពីគ្រាប់បែកនេះ ហើយពួកគាត់បានយកដីទៅដាក់បន្ថែមពីលើ។ លោក ហេង រតនា បានមានប្រសាសន៍ថា "មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជឿថា គ្រាប់បែកគីមីទាំងពីរគ្រាប់នេះប្រភេទ chlorobenzalmalononitrile (CS) ជាសមាសធាតុដ៏សំខាន់នៃឧស្ម័នបង្ហូរទឹកភ្នែក។ លោកបានថ្លែងថា វត្តអារាម និងសាលារៀនដែលមានសិស្សជាង២០០នាក់រៀននោះ នឹងនៅបើកដដែលរហតូដល់ពេលចាប់ផ្តើមប្រតិបត្តិការជីកយកគ្រាប់បែកទាំងនេះ។ លោកបានថ្លែងថា...

ទាហាន​ជា​ច្រើន​នាក់​ទៀត​ចាក​ចេញ​ទៅ​បំពេញ​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិ

អំឡុងពិធីមួយកាលពីព្រឹកថ្ងៃពុធនៅមូលដ្ឋានទ័ពអាកាសក្រុងភ្នំពេញ ក្រុមមន្ត្រីនិងអ្នកមកជូនពរសព្ទសាធុការបាននិយាយលាទៅកាន់ទាហានថែរក្សាសន្តិភាពខ្មែរ១៨៤នាក់ ដែលគ្រោងនឹងទៅចូលរួមជាមួយបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសលីបង់។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា កងកម្លាំងដាក់ពង្រាយថ្មីគឺកងវិស្វកម្មលេខ៣៦៩នឹងជំនួស កងវិស្វកម្មលេខ៩៣៦ ដែលបានបញ្ចប់បេសកកម្ម ហើយគ្រោងនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃសុក្រ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍ថា “នេះជាកងទី៧ដែលដាក់ពង្រាយទៅសាធារណរដ្ឋលីបង់ ដែលពួកគេនឹងធ្វើការនៅផ្នែកសំណង់ ការសង់មូលដ្ឋានតាំងលំនៅថ្មី និងលំនៅទាហាន និងការងារស្ថាបនាផ្សេងទៀត សំដៅផ្តល់សុវត្ថិភាពដល់ទាហានមួកខៀវទាំងអស់ក្នុងតំបន់នោះ"។ លោក Alexandre Huynh តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាឲ្យដឹងថា កម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិក្នុងប្រទេសលីបង់នឹងទទួលបានទាហានខ្មែរ១៨៤នាក់បន្ថែម...

រដ្ឋាភិបាល​​​ស្នើ​​ឱ្យ​​​សាង​​​សង់​​​​​​មណ្ឌល​​​បន្សាប​​​គ្រឿង​​​ញៀន​​​ថ្មី​​​ៗ​​​​​​បន្ថែម​​​ទៀត​​​នៅទូទាំង​​​ប្រទេស​​​

ខណៈរដ្ឋាភិបាលត្រៀមអនុវត្តយុទ្ធនាការ ថ្មីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងឆ្នាំថ្មីនោះ ក្រុមមន្ត្រីបានប្រកាសអំពីសំណើមួយចំនួននៅសប្តាហ៍នេះសុំសាងសង់មណ្ឌលបន្សាបគ្រឿងញៀនថ្មីបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងគោលបំណងផ្តល់ការបន្សាបគ្រឿងញៀន និងសេវាសង្គមឱ្យកាន់តែប្រសើរឡើងក្នុងការព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀន។ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ផែនការថ្មីនេះនឹងផ្តោតលើអ្នកប្រើប្រាស់គ្រឿងញៀនជិត១០.០០០នាក់នៅទូទាំងប្រទេស ដែលបច្ចុប្បន្ននេះស្ថិតក្នុងមណ្ឌលបន្សាបគ្រឿងញៀន ហើយត្រូវការជំនួយ។ លោក មាស វីរិទ្ធ បានថ្លែងថា គោលបំណងគឺ "ដើម្បីប្រមូលពួកគេ ឬលើកទឹកចិត្តពួកគេ និងស្នើឱ្យក្រុមគ្រួសាររបស់ពួកគេគាំទ្រពួកគេដើម្បីឱ្យមកទទួលសេវា និងការបន្សាបគ្រឿងញៀននៅក្នុងសហគមន៍"។ លោកបានមានប្រសាសន៍ថា "អ្នកប្រើប្រាស់គ្រឿងញៀនមិនត្រូវដាក់ក្នុងពន្ធនាគារ ទេ ប៉ុន្តែ បើយើងបណ្តោយឱ្យពួកគេនៅខាងក្រៅ ពួកគេនឹងជាទីផ្សារសម្រាប់អ្នកចែកចាយគ្រឿងញៀន"។ លោក មាស វីរិទ្ធ បានមានប្រសាសន៍ថា ក្រុមមន្ត្រីមិនទាន់កំណត់បានថា តើមានមណ្ឌលបន្សាបគ្រឿងញៀនប៉ុន្មាន ឬត្រូវសាងសង់នៅកន្លែងណានោះឡើយ។ នៅពេលសួរថា តើយុទ្ធសាស្ត្រថ្មីរបស់កម្ពុជាក្នុងការប្រយុទ្ធ...

ការ​​​សិក្សា​​​ថ្មី​​​មួយ​​​លើក​​​ឡើង​​​ថា អីុនធឺណិត​​​ជា​​​ប្រភព​​​ទទួល​​​បាន​​​​​​​​​ព័ត៌មាន​​​វា៉ដាច់​​​ទូរទស្សន៍​​​​​​​

យោងតាមការសិក្សាថ្មីមួយបានលើកឡើង ថា អីុនធឺណិតជាប្រភពព័ត៌មានដ៏សំខាន់បំផុតអំពីប្រទេសកម្ពុជាក្នុងចំណោមពលរដ្ឋខ្មែរ បានវ៉ាដាច់ទូរទស្សន៍ជាលើកដំបូង ។ ៣០ភាគរយនៃអ្នកផ្តល់បទសម្ភាសន៍នៅក្នុងឆ្នាំនេះបានលើកឡើងថា អីុនអឺណិត និងជាពិសេសហ្វេសប៊ុក គឺជាប្រភពដើម្បីទទួលបានព័ត៌មាន បើធៀបទៅនឹង២៩ភាគរយដែលលើកឡើងថា ពួកគេទទួលបានព័ត៌មានភាគច្រើនពីទូរទស្សន៍។ កាលពីឆ្នាំមុន១ភាគ៤នៃអ្នកដែលត្រូវបានស្ទាបស្ទង់មតិបានលើកឡើងថា អីុនធឺណិត និងបណ្តាញទំនាក់ទំនងសង្គមគឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ពួកគេ បើធៀបទៅនឹងប្រហែល១ភាគ៣ ដែលនៅតែពឹងផ្អែកលើទូរទស្សន៍ដំបូងគេ។ ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍នៅក្នុងប្រទេសនេះ ដែលសុទ្ធតែគ្រប់គ្រងដោយមន្ត្រីរដ្ឋាភិបាល គ្រួសាររបស់ពួកគេ ឬអ្នកមានសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាចនោះ សុទ្ធតែ "ក្បត់ឧត្តមគតិ" ដោយមិនបានផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាពឡើយ នេះបើយោងតាមលោកស្រី កែវ គូនីឡា អ្នកសរសេរ គេហទំព័រ និងជាសាស្ត្រាចារ្យគោលនយោបាយសាធារណៈ។ លោកស្រីបានមានប្រសាសន៍ថា ទូរទស្សន៍ នៅកម្ពុជា "មិនអាចផ្សព្វផ្សាយព័ត៌មានបានទេក្រៅតែពី 'ព័ត៌មានពិធីការប្រចាំថ្ងៃ' និងកម្មវិធីកម្សាន្តសុទ្ធសាធតែម្តង"។ លោក Javier...

លោក ឌូតឺតេ​​​ ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ និង​​​ទទួលបាន​​​​​​ស្វាគមន៍​​​ក្នុង​​​រាជធានី​​​

មន្ត្រីមួយរូបបាននិយាយថា ក្រោយពីជួបជាមួយហ្វូងមនុស្សស្រឡាញ់ចូលចិត្តជាជនជាតិហ្វីលីពីនដែលរស់នៅក្រុងភ្នំពេញកាលពីថ្ងៃអង្គារ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនត្រូវធ្វើការកាលពីថ្ងៃពុធ ដោយជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបួន បង្កើនពាណិជ្ជកម្ម និងផ្តល់អាហារូបករណ៍ដល់កម្ពុជា។ លោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកកាសែតក្រោយពីការប្រជុំថា លោក ឌូតឺតេ និងលោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហការកាន់តែល្អក្នុងការងារ កីឡា និងទេសចរណ៍ និងក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ លោក សុផល្លែត បាននិយាយថា ប្រធានាធិបតីហ្វីលីពីនក៏បានមានប្រសាសន៍ថា លោកនឹងផ្តល់អាហារូបករណ៍នៅឆ្នាំក្រោយដល់និស្សិតសាកលវិទ្យាល័យ៦៦នាក់ ដើម្បីសិក្សានៅប្រទេសហ្វីលីពីន ក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។ ទីប្រឹក្សារូបនេះបាននិយាយថា លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកសង្ឃឹមថា ចំនួនទេសចរហ្វីលីពីនដែលមកលេងកម្ពុជា ពោលគឺមាន៩០.០០០នាក់បានធ្វើដំណើរមកលេងនៅឆ្នាំនេះ គឺនឹងកើនឡើង បន្ទាប់ពីបន្ថែមការហោះហើរផ្ទាល់រវាងកម្ពុជា និងហ្វីលីពីន។ លោក សុផល្លែត បាននិយាយថា ក្នុងវិស័យកសិកម្ម លោក ហ៊ុន សែន បានមានប្រសាសន៍ថា ទីផ្សារស្រូវអង្ករកម្ពុជាបានបើកពេញទំហឹងសម្រាប់វិនិយោគិនហ្វីលីពីន ដែលលោកបានស្វាគមន៍ឲ្យផលិត កិនស្រូវ និងទិញអង្ករកម្ពុជា។ លោកបាននិយាយថា "ធ្វើបែបនេះ យើងនឹងកាត់បន្ថយតម្លៃនាំចេញអង្ករទៅប្រទេសហ្វីលីពីន"។ លោក សុផល្លែត បាននិយាយថា លោក ឌូតឺតេ បានជំរុញកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ សហការគ្នាលើសន្តិសុខ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន"។ លោកបាននិយាយថា លោក ហ៊ុន សែន ក៏បានយល់ព្រមពង្រឹងកិច្ចសហការបែបហ្នឹងដែរ។ នៅឯការជួបជុំកាលពីល្ងាចថ្ងៃអង្គារ លោក ឌូតឺតេ បានលើកទឹកចិត្តឲ្យជនជាតិហ្វីលីពីនរស់នៅកម្ពុជា ឲ្យគាំទ្រសង្គ្រាមប្រឆាំងគ្រឿងញៀននៅក្នុងប្រទេស ដោយការពារបំណងរបស់លោក ដើម្បីសម្លាប់អ្នកដែលនៅពីក្រោយការរីកសាយភាយនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសលោក ហើយក៏បាននិយាយថា ការស្តារនីតិសម្បទាគឺជាផ្នែកចាំបាច់នៃដំណោះស្រាយ។ អ្្នកចូលរួម ដែលតំណាងសហគមន៍ហ្វីលីពីននៅកម្ពុជាដែលគាំទ្រយ៉ាងច្រើនលើលោក ឌូតឺតេនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅដើមឆ្នាំនេះ គឺទំនងជាទទួលយកការអំពាវនាវរបស់លោក។ លោក ជេស៊ីស អាគីឡា វ័យ៦០ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានហ្វីលីពីន ភីណយ រ៉េស្តូ នៅតាមមហាវិថីនរោត្តមបាននិយាយថា "លោកបាននិយាយថា សហគមន៍ហ្វីលីពីនត្រូវគាំទ្រសង្គ្រាមប្រឆាំងគ្រឿងញៀន និងអំពើពុករលួយ"។ លោកបាននិយាយបន្ថែមថា លោកជឿថា ការបោះឆ្នោតឲ្យលោក ឌូតឺតេ មានសារៈប្រយោជន៍ណាស់។ លោកបាននិយាយកាលពីថ្ងៃពុធថា "ឥឡូវនេះ ឧក្រិដ្ឋកម្មនៅប្រទេសហ្វីលីពីនកាន់តែតិច"។ ជនជាតិហ្វីលីពីនផ្សេងទៀតដែលសម្ភាសកាលពីថ្ងៃពុធគាំទ្រយ៉ាងខ្លាំងលើលោក ឌូតឺតេ និងយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាលឲ្យស្លាប់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែកក្កដា ដោយបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងលើការសម្លាប់ក្រៅប្រព័ន្ធច្បាប់។ អ្នកស្រី អាន ម៉ានទិលឡា វ័យ៣៥ឆ្នាំ ជាអ្នកចាត់ការហាងហ្វិលម៉ាត ជាហាងលក់គ្រឿងទេសហ្វីលីពីននៅផ្លូវលេខ២៩ក្នុងក្រុងភ្នំពេញបាននិយាយថា "អ្វីដែលលោកព្យាយាមនិយាយគឺប្រឆាំងគ្រឿងញៀន។ នោះជាអ្វីដែលពលរដ្ឋហ្វីលីពីនចង់បានគឺ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយរុញគ្រឿងញៀនចេញ"។ អ្នកស្រីបាននិយាយថា "លោកជាប្រធានាធិបតីរបស់ខ្ញុំ"។ តាមលោក រ៉ូមៀ លីបូអន វ័យ៣៦ឆ្នាំ ដែលបានចូលរួមឲ្យដឹងថា ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺ ម៉ុនតេរ៉ូ  (Christopher Montero) បានប្រាប់អ្នកចូលរួមកាលពីថ្ងៃអង្គារថា អ្នកបោះឆ្នោតជនជាតិហ្វីលីពីន៧០ភាគរយនៅកម្ពុជាបានបោះឆ្នោតឲ្យលោក ឌូតឺតេ ក្នុងការបោះឆ្នោតកន្លងមកនេះ។ សារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃពុធថា មកដល់ពីរបីម៉ោងយឺតជាងការរំពឹងទុក លោក ឌូតឺតេ បានប្រាប់ជនរួមជាតិរបស់លោកក្នុងក្រុងភ្នំពេញថា លោកបានដើរល្បាតជាមួយនគរបាល ហើយបានបាញ់ដោយបិទភ្នែកទៅលើជនសង្ស័ុយជាឧក្រិដ្ឋជន ក្នុងពេលដែលលោកជាចៅហ្វាយក្រុងដាវ៉ៅ។ លោក ឌូតឺតេ បាននិយាយថា "ជួនកាលខ្ញុំទៅជាមួយពួកគេ។ បើលោកអ្នកនិយាយថា ខ្ញុំបាញ់នរណាម្នាក់ ប្រហែលជាខ្ញុំធ្វើមែន។ ខ្ញុំបិទភ្នែក ព្រោះខ្ញុំខ្លាចការបាញ់កាំភ្លើងណាស់"។ លោក អេនរីកូ ហ្ជេរ៉ូមីណូ ជាជនជាតិហ្វីលីពីន វ័យ៤៨ឆ្នាំ បានកត់សម្គាល់ថា ការថ្លែងបែបហ្នឹងដែលជាការសារភាពថាបានធ្វើសកម្មភាពព្រហ្មទណ្ឌក្នុងនាមកម្ចាត់ឧក្រិដ្ឋជន គឺមិនមែនជារឿងថ្មីទេ។ លោកបាននិយាយកាលពីថ្ងៃពុធថា "លោកបាននិយាយបែបហ្នឹងច្រើនដងហើយពីមុនមក។ វាមិនមែនថ្មីទេ"។ លោក ហ្ជេរ៉ូមីណូ ដែលរស់នៅកម្ពុជា៧ឆ្នាំមកហើយបាននិយាយថា លោកមិនមែនជាអ្នកគាំទ្រលោក ឌូតឺតេ ឬគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោកទេ។ លោក ហ្ជេរ៉ូមីណូ បាននិយាយអំពីការបង្ក្រាបគ្រឿងញៀនដោយបាញ់សម្លាប់របស់លោក ឌូតឺតេថា "វាល្មមដល់ពេលលោកសារភាពថា យុទ្ធសាស្ត្ររបស់លោកមិនដំណើរការល្អទេ"។ លោកបាននិយាយថា "ហេតុអីលោកមិនអាចប្រឆាំងនឹងភាពក្រីក្រ ដោយមានឆន្ទៈនិងខ្លាំងក្លាដូចគ្នានឹងលោកប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន? ផ្ទុយទៅវិញ លោកគ្រាន់តែប្រើវិធានការឃោរឃៅប៉ុណ្ណោះ"៕  

ទន្តពេទ្យ​​​តវ៉ា​ប្រឆាំង​ការ​អនុញ្ញាត​​ឱ្យ​ទន្តគិលានុបដ្ឋាក​​បើក​គ្លីនិក​ឯកជន

ទន្តពេទ្យ និងនិស្សិតទន្តសាស្ត្រប៉ុន្មានរយនាក់បាននាំគ្នាធ្វើការតវ៉ានៅខាងក្រៅអគារទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ  ទាមទារឱ្យក្រសួងសុខាភិបាលកែប្រែសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះ ដែលអនុញ្ញាតឱ្យទន្តគិលានុបដ្ឋាកបើកបន្ទប់ថែទាំមាត់ធ្មេញជំងឺមាត់ធ្មេញឯកជនដោយឯករាជ្យ។ យោងតាមកញ្ញា ផន ពេជ្រចិន្តា និស្សិតឆ្នាំទី៦នៃកម្មវិធីទន្តសាស្ត្ររយៈពេល៧ឆ្នាំនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានឱ្យដឹងថា  ទន្តគិលានុបដ្ឋាកដែលសិក្សាទន្តសាស្ត្រមូលដ្ឋានក្នុងកម្មវិធីសិក្សារយៈពេល៣ឆ្នាំ "គ្មានចំណេះដឹងគ្រប់គ្រាន់ដើម្បីបើកគ្លីនិកឯកជននោះទេ"។ កញ្ញាលើកឡើងថា "យើងគ្រាន់តែចង់បញ្ឈប់ច្បាប់ដែលអនុញ្ញាតឱ្យទន្តគិលានុបដ្ឋាកបើកគ្លីនិកឯកជនប៉ុណ្ណោះ" ហើយថា "សុខភាពរបស់ប្រជាពលរដ្ឋ" និងគុណភាពនៃការថែទាំគឺជាក្ដីបារម្ភចម្បងរបស់ពួកគេ  និងការមិនប្រជែងគ្នាដណ្ដើមអ្នកជំងឺ។ អ្នកតវ៉ាទាំងនេះបានដាក់ញត្តិមួយដែលចុះហត្ថលេខាដោយទន្តពេទ្យ និងអនាគតទន្តពេទ្យជាង១.០០០នាក់ ដែលធ្វើការទាមទារដូចគ្នានេះដែរ។ ក្រសួងសុខាភិបាលបានចេញប្រកាសមួយកាលពីថ្ងៃទី១៦ ខែតុលា អនុញ្ញាតឱ្យទន្តគិលានុបដ្ឋាកដែលបានបម្រើការងារនៅតាមមន្ទីរពេទ្យរដ្ឋបើកបន្ទប់ថែទាំជំងឺមាត់ធ្មេញឯកជនដោយឯករាជ្យក្រោមលក្ខខណ្ឌមួយចំនួន ជាពិសេសត្រូវមានសម្ភារត្រឹមត្រូវសម្រាប់សម្លាប់មេរោគឧបករណ៍ទាំងអស់ ហើយត្រូវជូនដំណឹងដល់មន្ត្រីមូលដ្ឋានអំពីសេវាដែលខ្លួនគ្រោងផ្ដល់ជូន។ លោក សោម វិចិត្រ ព្រឹទ្ធបុរសនៃដេប៉ាតឺម៉ង់ទន្តសាស្ត្រនៅសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ (IUPP) ដែលបង្រៀនទាំងវគ្គទន្តសាស្ត្រ និងវគ្គទន្តគិលានុបដ្ឋាកមានប្រសាសន៍ថា ទន្តគិលានុបដ្ឋាកមិនទទួលបានការបណ្ដុះបណ្ដាលឱ្យធ្វើការវះកាត់ ឬ"ដាំឫសធ្មេញ...

ប្រជាជន​ហ្វីលីពីន​តវ៉ា​ប្រឆាំង​សង្គ្រាម​គ្រឿង​ញៀន​របស់​លោក ឌូធឺតេ

ការតវ៉ាបានចប់មិនយូរប៉ុន្មានបន្ទាប់ពីវាចាប់ផ្តើម ប៉ុន្តែប្រជាជនហ្វីលីពីន៦នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា បានបង្ហាញមុខនៅមុខព្រះបរមរាជវាំងក្នុងក្រុងភ្នំពេញ យូរល្មមដើម្បីផ្សព្វផ្សាយសាររបស់ពួកគេដល់លោក រ៉ូឌ្រីហ្គូ ឌូធឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ដែលមានខ្លឹមសារថា បញ្ឈប់សង្គ្រាមប្រល័យជីវិតប្រឆាំងគ្រឿងញៀន។ លោក ឌូធឺតេ គ្រោងនឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះសម្រាប់ការបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ក្រុមអ្នកតវ៉ា ដែលមិនព្រមប្រាប់ឈ្មោះរបស់ខ្លួនដោយលើកឡើងពីកង្វល់សន្តិសុខ បានឈរឲ្យគេថតរូបរយៈពេលប្រហែលមួយនាទី បន្ទាប់មកបានប្រគល់សេចក្តីថ្លែងជាច្រើនច្បាប់ទៅអ្នកយកព័ត៌មាន ហើយបានចាកចេញភ្លាមពីកន្លែងតវ៉ា នោះ។ អ្នកតវ៉ាម្នាក់ ដែលទាក់ទងតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទបន្ទាប់ពីការតវ៉ានោះ បាននិយាយថា "យើងចង់ផ្ញើសារមួយទៅគាត់និងប្រទេសហ្វីលីពីន។ សង្គ្រាមប្រឆាំងគ្រឿងញៀនត្រូវបានប្រើប្រាស់ជាលេសដើម្បីសម្លាប់មនុស្សក្រៅអំណាចច្បាប់"។ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចាប់តាំងពីលោក ឌូធឺតេ បានកាន់តំណែងប្រធានាធិបតីនៅខែកក្កដាមក មានមនុស្សច្រើនជាង២.០០០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប៉ូលិសប្រឆាំងគ្រឿងញៀន...

សន្តិសុខ​ខណ្ឌ​ស្រង់​​​សំរាម​​​ពីទន្លេ​​​វិញ​​​ ក្រោយ​​​បែក​​​ធ្លាយ​​​ឃ្លីប​​​សន្តិសុខ​​​បោស​​​សំរាម​​​ទម្លាក់​​​ចូល​​​ទន្លេ​​​

រយៈពេលពីរថ្ងៃបន្ទាប់ពីវីដេអូឃ្លីបមួយដែលបានបង្ហោះតាមទំព័រហ្វេសបុ៊កបង្ហាញពីកម្មករមួយចំនួនបោសសំរាមដែលបន្សល់ពីពិធីបុណ្យអុំទូកចូលទន្លេសាបនោះ សន្តិសុខនៅរាជធានីភ្នំពេញបានធ្វើការបោសសម្អាតតាមមាត់ទន្លេ។ សន្តិសុខខណ្ឌដូនពេញប្រហែល៥០នាក់បានផ្លាស់វេនគ្នាប្រមូលសំរាមពីក្នុងទឹក និងមាត់ទន្លេចាប់ពីម៉ោង៧និង៣០នាទីព្រឹកម្សិលមិញ នៅជិតសាលសន្និសីទចតុមុខ។ លោក គួច ចំរើន អភិបាលខណ្ឌបានមានប្រសាសន៍ថា "ផែនការគឺថា បន្ទាប់ពីពិធីបុណ្យអុំទូកពួកគេបោសសម្អាតតាមមាត់ទន្លេហើយនៅថ្ងៃបន្ទាប់ពួកគេបោសសម្អាតអ្វីដែលធ្លាក់ចូលក្នុងទឹក"។លោកបានបន្ថែមថា "មិនមានគោលការណ៍ណាបោះសំរាមចូលក្នុងទន្លេទេ"។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ខណ្ឌទាំងអស់ទទួលខុសត្រូវបោសសម្អាតតាមមាត់ទន្លេក្នុងតំបន់របស់ខ្លួន។ នៅម៉ោង១០និង៤៥នាទីព្រឹក សន្តិសុខស្លៀកពាក់ឯកសណ្ឋានប្រហែល៦នាក់ និងមនុស្សមួយចំនួនទៀតបានធ្វើការបោសសម្អាតទៅទិសខាងជើងផ្លូវទល់មុខវត្តឧណ្ណាលោម។ ដោយប្រើប្រាស់ទូកពីរគ្រឿង ពួកគេបានប្រមូលសំរាមពីក្នុងទឹកដោយប្រើដំបងឫស្សី ច្រវា និងដៃទទេ ហើយបានបោះសំរាមចូលទៅក្នុងកញ្ឆេ និងថង់ដាក់សំរាម។ នៅក្នុងវីដេអូឃ្លីបបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារដែលមានអ្នកចូលមើលជិត១៦០.០០០នាក់គិតមកដល់ពេលល្ងាចម្សិលមិញនេះ បុរសស្លៀកពាក់ស៊ីវិលមួយក្រុមបានប្រើអម្បោសបោសថង់ប្លាសិ្ទកប្រអប់ដាក់អាហារ និងកាកសំណល់ផ្សេងៗទៀតនៅតាមមាត់ទន្លេដែលចាក់បេតុងចូលក្នុងទឹក។ លោក Nick Sells អ្នកថតរូបដែលបានថតវីដេអូនេះកាលពីថ្ងៃច័ន្ទបានលើកឡើងក្នុងអីុម៉េលថា បុរសប្រហែល៧នាក់បានចេញពីរថយន្តមួយគ្រឿងរបស់សាលារាជធានីភ្នំពេញនៅជិតផ្សាររាត្រី "ទៅពិនិត្យមើលតំបន់នោះភ្លាមៗ បន្ទាប់មកបានចាប់ផ្តើមបោសសំរាមចូលក្នុងទន្លេ"។ លោក គួច ចំរើន បានថ្លែងថា វីដេអូ ឃ្លីបដែលលោកនិយាយថា មិនទាន់បានឃើញនោះ...

ភ្នំពេញ​ប្រឹង​ដោះស្រាយ​បញ្ហា​សំរាម​ក្រោយ​ពិធី​បុណ្យ​អុំ​ទូក

មនុស្សនៅតែច្រើននិងដើរចុះឡើងជុំវិញវិមានឯករាជ្យនាយប់ថ្ងៃច័ន្ទ ពេលដែល គា សារ៉ន និង មាស សុខចាន់ ដើរតាមមហាវិថីសុរាម្រិតប្រមូលសំរាមដែលគរនៅថ្ងៃទី២នៃពិធីបុណ្យអុំទូកក្នុងក្រុងភ្នំពេញ។ លោក សុខចាន់ បានអូសធុងសំរាមពណ៌ខៀវមានកង់ពីរតាមបណ្តោយជាយសួន ខណៈដែលលោក សារ៉ន បានលើកថង់ប្លាស្ទិក ចូកសំណល់អាហារ និងសំណល់ផ្សេងទៀត បោះចូលរទេះ និងសង្កត់បង្ហាប់វាចុះ។ ដោយត្អូញថា ធុងសំរាមសាធារណៈរបស់សាលាក្រុងមានតិចពេកនិងតូចពេក មិនអាចដាក់សំរាមរបស់អ្នកដើរលេងក្នុងពិធីបុណ្យអស់ ហើយអ្នកលក់ដូរបោះចោលសំរាមតែរហូតនោះ លោក សុខចាន់ បាននិយាយថា "គេគួរចោលសំរាមក្នុងធុងសំរាម"។ ដៃគូការងាររបស់លោក...

អ្នក​ភូមិ​ថា​នគរបាល មិន​មែន​ក្រុម​មនុស្ស​ទេ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់

ឃុំព្រែកគយ, ខេត្តកណ្តាល- នគរបាលនៅតែប្រកាន់តាមការគិតរបស់ខ្លួនថា ក្រុមអ្នកភូមិវាយបុរសពីរនាក់អំឡុងពេលមានការប្រឈមមុខគ្នាតាមផ្លូវកាលពីថ្ងៃសុក្រ ដែលបណ្តាលឲ្យពួកគេម្នាក់ស្លាប់។ ប៉ុន្តែក្រុមអ្នកស្រុកវិញនិយាយថា នគរបាលបានវាយអ្នកទាំងពីរ ហើយថាពេលឃាត់ខ្លួន ពួកគេគ្មានរបួសទេ ទើបតែមានរបួសធ្ងន់នៅក្នុងប៉ុស្តិ៍នគរបាល។ លោក ទិត លាភ អាយុ២២ឆ្នាំ បាននិយាយថា លោកនិងបងប្រុសថ្លៃរបស់លោក ឈ្មោះ ចំរើន សីហា អាយុ២៦ឆ្នាំ ត្រូវបានមន្ត្រីជាច្រើននាក់វាយដុំនៅពេលជាប់ឃុំនៅឯអធិការដ្ឋាននគរបាលស្រុកស្អាងកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីពួកគេបានជាប់ពាក់ព័ន្ធក្នុងជម្លោះមួយតាមផ្លូវជាតិលេខ២១ ជាមួយលោក ឆៃ ស៊ីណា...