Saturday, December 7, 2019
Home Authors Posts by Matt Surrusco

Matt Surrusco

31 POSTS 0 COMMENTS

តារា​កំប្លែង​ជន​ជាតិ​នីហ្សេរីយ៉ា​ត្រូវ​បាន​បដិសេធមិន​ឱ្យ​ចូល​កម្ពុជានៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​ភ្នំពេញ

លោក Idisi Akpobome ជាតារាកំប្លែងជនជាតិនីហ្សេរីយ៉ាដែលមានគម្រោងមកសម្តែងនៅក្នុងរាជធានីភ្នំពេញនៅចុងសប្តាហ៍នេះបាននិយាយថា លោកត្រូវបានបដិសេធមិនឲ្យចូលប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍បន្ទាប់ពីមិនព្រមបង់ប្រាក់សំណូកចំនួន១.០០០ដុល្លារដល់មន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ម្នាក់បានបញ្ជាក់អះអាងពីការបញ្ជូនលោក Akpobomeទៅទីក្រុងគួឡាឡាំពួវិញកាលពីព្រឹកថ្ងៃសៅរ៍ ប៉ុន្តែ បដិសេធថា បុគ្គលិកនៅអាកាសយានមិនបានទាមទារប្រាក់សំណូកទេ។ និយាយពីប្រទេសម៉ាឡេស៊ីកាលពីម្សិលមិញ តារាកំប្លែងរូបនេះដែលគេស្គាល់ថា Idisi Akposបាននិយាយលោកបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង១០ និង៤០នាទីព្រឹកថ្ងៃសៅរ៍ ដើម្បីមកសម្តែងនៅ Meta House នៅយប់នោះ និងនៅ Redeemed Christian Church of God កាលពីព្រឹកម្សិលមិញ។ លោក Akpobome បាននិយាយថា "អ្វីៗបានកើតឡើងលឿនណាស់" ដោយពន្យល់ថានៅពេលលោកមកដល់លោកត្រូវបានឱ្យទៅម្ខាង ហើយធ្វើការសាកសួរ។ លោកបានបន្តថា មន្ត្រីអន្តោប្រវេសន៍មួយក្រុមមានគ្នា៤នាក់បានថតចម្លងលិខិតឆ្លងដែនរបស់លោក ហើយបានសួរលោកពីមូលហេតុដែលលោកធ្វើដំណើរមកប្រទេស...