Friday, December 13, 2019
Home Authors Posts by Max Weinstein

Max Weinstein

2 POSTS 0 COMMENTS

ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជានិង​អង្គការ​មិនមែន​រដ្ឋាភិបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ធ្វើយុទ្ធនាការ​​ស្តីពីការ​ពាក់​មួក​សុវត្ថិភាព​

ក្រុមយុវជន​ដែលមាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​​និងអង្គការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​តំបន់ កាលពី​ម្សិលមិញ​ បាន​រៀបចំកម្ម​វិធី​សាកល្បង​រយៈពេល​ពីរឆ្នាំដែលចំណាយ​ទឹក​ប្រាក់​​១,២​លាន​ដុល្លារ​ដើម្បី​អប់រំ​ប្រជា​ជន​កម្ពុជា​​អំពី​សារៈសំខាន់នៃការ​ពាក់មួក​សុវត​្ថិភាពនៅពេល​បើក​បរ ឬ​​ជិះក្នុង​នាម​ជា​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ។ កម្មវិធី​សាកល្បង​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​កណ្តាល​ និង​ខេត្ត​កំពង់​ស្ពឺ នឹង​អនុវត្ត​រួមគ្នា​ដោយ​អង្គការ​មូលនិធិបង្ការ​របួស​អាស៊ី និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ជា​អង្គការ​ដែលដឹក នាំដោយ​លោក ហ៊ុន ម៉ានី កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅពិធីមួយ​​ដើម្បី​ចាប់​ផ្តើម​​យុទ្ធនាការ​នៅ​​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ លោក Greig Craft ប្រធាន​ស្ថាបនិក​​អង្គការ​មូលនិធិបង្ការ​របួស​អាស៊ី​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​​នៃ​ការ​ពាក់មួក​សុវត្ថិភាព ខណៈស្វែង​យល់​ពី​គ្រោះថ្នាក់​​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា ដោយ​លើក​ឡើង​ថា មនុស​្ស​២.០០០នាក់​បាន​ស្លាប់​តាម​ដងផ្លូវ​ក្នុង​មួយ​ឆ្នាំ​ៗ "ភាគច្រើន​មក​ពី​ការ​មិន​ពាក់​មួកសុវត្ថិភាព"។ លោក...

អគ្គិសនី​កម្ពុជា​ចាប់ផ្តើម​ដំណើរការ​ដាក់​កុងទ័រ​ភ្លើង​តាម​បន្ទប់​ជួល

ពីរ​សប្តាហ៍​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពី​ការ​ផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​តម្លៃ​ដែល​កម្មករ​ចំណាយ​លើ​អគ្គិសនី ដោយ​លែង​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​យក​តម្លៃ​លើស​ពី​អ្នកជួល​ផ្ទះ អគ្គិសនី​រដ្ឋ EdC បាន​ចាប់​ផ្តើម​ដំណើរការ​ដាក់​កុងទ័រ​របស់​ខ្លួន​ផ្ទាល់​នៅ​តាម​បន្ទប់​ផ្ទះ​ជួល​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ដែល​បាន​ចុះ​ទៅ​មើល​ប្លុក​ផ្ទះ​ល្វែង​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ ជាមួយ​មន្ត្រី​សាខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​មាន​ប្រសាសន៍​ថា ផែនការ​នេះ​គឺ "ល្អ​សម្រាប់​អ្នកជួល​បន្ទប់​ស្នាក់​នៅ ល្អ​សម្រាប់​ម្ចាស់​ផ្ទះ​ជួល ល្អ​សម្រាប់​អគ្គិសនី​កម្ពុជា"។ ទោះជា​ម្ចាស់​ផ្ទះ​ជួល​បាន​សំដែង​ការ​មិន​ពេញចិត្ត​របស់​ខ្លួននឹង​ផែនការ​នេះ​ក្នុង​កិច្ច​ប្រជុំ​ដំបូង​ជាមួយ​អគ្គិសនី​កម្ពុជា​កាលពី​សប្តាហ៍​មុន​ក៏ដោយ ក៏​លោក កែវ រតនៈ បាន​មាន​ប្រសាសន៍​ថា ម្ចាស់​ផ្ទះ​ជួល "សប្បាយ​រីករាយ"...