Saturday, December 7, 2019
Home Authors Posts by Mech Dara

Mech Dara

668 POSTS 0 COMMENTS

លោក​​​ សម រង្ស៊ី នឹង​​​​​​ធ្វើ​​​​​ដំណើរ​​​ឆ្ពោះ​​​​​​ទៅ​​​អឺរ៉ុប ​​​ចំណែក​​​ឯ​​​លោក កឹម សុខា ត្រឡប់មក​​​កម្ពុជា​វិញ

ខណៈ​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​​​​​​​ដំណើរ​​​ឆ្ពោះ​​​​​​ទៅ​​​កាន់ទី​​​ក្រុង​​​ព្រុច​​​សែល​​​នៅ​​​ថ្ងៃ​​​េនះដោយ​​​សង្ឃឹម​​​​​​ថា​​​នឹង​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​សហភាព​​​អឺរ៉ុប​​​ ឲ្យ​​​ដាក់​​​សម្ពាធ​​​លើ​​​រដ្ឋាភិបាល​​​របស់​​​លោក ហ៊ុន សែន លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​វិល​​​ត្រឡប់​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​វិញ​​​ជា​​​មួយ​​​តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​ដែល​​​​​​បាន​​​​​​រង​​​​​​ការ​​​​​​វាយ​​​ដំ​​​កាល​​​ពី​​​ខែ​​​មុន។ លោក សម រង្ស៊ី ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​ពី​​​តំណែង​​​របស់​​​លោក​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​​កាល​​​ពី​​ថ្ងៃ​​​​​​ទី​​​១៥ ខែ​​​វិច្ឆិកា ពោល​​​គឺ​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​តុលាការ​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​លោក​​​​​​​​​​​​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ផ្តន្ទាទោស​​​មួយ​​​ពី​​​បទ​​​បរិហារកេរ្តិ៍​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​។ ចាប់​​​តំាង​​​ពី​​​ពេល​​​នោះ​​​មក​​​ លោក​​​បាន​​​ស្ថិត​​​នៅ​​​បរទេស​​​ជាប់​​​រហូត​​​ជាមួយ​​​លោក កឹម សុខា ដែល​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​ពី​​​ប្រធាន​​​​​​​​តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ខែ​​​​​មុន។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក កឹម សុខា បាន​​​ធ្វើ​​​ដំណើរ​​​ទៅដល់​​​ក្រុង​​​បាង​​​កក​​​ កាល​​​ពី ម្សិលមិញ ហើយ​​​គ្រោង​​​វិល​​​ត្រឡប់​​​ម​​​កាន់​​​​​​ធានី​​ភ្នំពេញ​​​វិញ​​​នៅ​​​ថ្ងៃ​​​េនះ​​​ជាមួយ​​​លោក ញ៉យ ចំរើន និង​​​លោក គង់ សុភា ដែល​​​សម្រាក​​​ព្យាបាល​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ បន្ទាប់​​​ពី​​​​​​ត្រូវ​​​ក្រុម​​​បាតុករ​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​វាយ​​​ដំ​​​កាល​​​ពី​​​ខែ​​​មុន។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​ទី​​​ក្រុង​​​ម៉ានីល​​​ ឆ្ពោះ​​​ត្រង់​​​ទៅទី​​​ក្រុង​​​បាង​​​កក​​​ ដើម្បី​​ជួប​​​តំណាង​​​រាស្ត្រ​​​ដែល​​​រង​​​របួស​​​ទាំង​​​ពីរ​​ ហើយ​​​គាត់​​​គ្រោង​​​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​ជា​​​មួយ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ" ហើយ​​​បន្ទាប់​​​មក​​​គណបក្ស​​​សង្គ្រោះជាតិ​​​នឹង​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ពិសេស​​​​​​​​​​​​​​​​​​​​មួយ។ លោក​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា "ថ្ងៃ​​​ស្អែក​​​​​​ ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​លោក កឹម សុខា មក​​ដល់ នឹង​​​មាន​​​ការ​​​ប្រជុំ​​​ទូទាំង​​​ប្រទេស​​​ជាមួយ​​​ថ្នាក់​​​ដឹក​​​នាំ​​​គ្រប់​​​ខេត្ត​​​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ស្ថាន​​​ភាព​​​នយោបាយ​​​ទូទៅ​​​ និង​​​ផែន​​​ការ​​​សកម្មភាព​​​របស់​​​យើង​​​នា​​​ពេល​​​អនាគត​​​"។ លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា បញ្ហា​​​លោក សម រង្ស៊ី កំពុង​​​និរទេស​​​ខ្លួន​​​នៅ​​​បរទេស​​​នា​​​ពេល​​​បច្ចុប្បន្ន និង​​​បញ្ហា​​​ដក​​​លោក​​​ កឹម សុខា ចេញ​​​ពី​​​តំណែង​​​អនុប្រធាន​​​រដ្ឋសភា​​​ នឹង​​​មិន​​​ត្រូវ​​​បាន​​​ពិភាក្សា​​​លម្អិត​​​ឡើយ ដោយ​​​យុទ្ធ​​​សាស្ត្រ​​​របស់​​​គណបក្ស​​​នឹង​​​ក្លាយ​​​ជា​​ចំណុច​​​ផ្តោត​​​​​សំខាន់​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​។ លោក​​​ថ្លែង​​​ថា "ភាគ​​​ច្រើននឹង​​​និយាយ​​​អំពី​​​ស្ថាន​​​ភាព​​​នយោបាយ​​​បច្ចុប្បន្ន​​​ និង​​​ការ​​​បង្កើត​​​ដំណោះស្រាយ​​​ដូច​​​ជា​​​តាម​​​រយៈ​​​គោល​​​នយោបាយ​​​ការទូត​​​ វប្បធម៌​​​សន្ទនា​​​ និង​​​ការ​​​ត្រៀម​​​ការ​​​ប្រកួត​​​ប្រជែង​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​២០១៧​​​ និង​​​២០១៨"​​​។ កាល​​​ពី​​​ម្សិលមិញ លោក កឹម សុខា ​​​បាន​​​បង្ហោះ​​​រូប​​​ថត​​​តាម​​​ហ្វេស​​​បុ៊ក​​​ដែល​​​បង្ហាញ​​​ពី​​​រូប​​​លោក​​​ជួប​​​ជាមួយ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​រូប​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុង​​​ទីក្រុង​​​បាង​​​កក​​​ ដោយ​​​មើល​​​ទៅ​​​​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​ហាក​​មាន​​​ភាព​​​ធូរ​​​ស្រាល​​​ច្រើន​​​ជាង​​​កាល​​​ពី​​​មួយ​​​ខែ​​​មុន​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​ពួក​​​លោក​​​ត្រូវ​​​បាន​​​គេ​​​ទាញ​​​ទម្លាក់​​​ពី​​​រថយន្ត​​​ ហើយ​​​វាយទាត់​​​ធាក់ និង​​​ជាន់​​​លើ​​​យ៉ាង​​​​​​រន្ថើន​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក យ៉ែម បុញ្ញឫទ្ធិ បាន​​​បន្ថែម​​​ថា ​​​លោក ញ៉យ ចំរើន នឹង​​​ត្រូវ​​​ការ​​​វះ​​​កាត់​​​ដៃ​​​ដើម្បី​​​ដាក់​​​ដែក​​​​​​​​​មួួ​​យ​​​រយៈ​​​​​ពេល​​​​រហូត​​​ទាល់​​​របួស​​​​​​របស់​​​​​​លោក​​​ជា​​​សះស្បើយ​​​ទាំង​​​ស្រុង​​​ ចំណែក​​​ឯ​​​លោក គង់ សុភា រង​​​របួស​​​ត្រចៀក​​​ធ្ងន់​​​ធ្ងរ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​ស្តាប់​​​របស់​​​លោក។ សូម​​​បញ្ជាក់​​​​​ថា ទាហាន​​​បី​​​នាក់​​​​​​​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ​​​្លួន​​​​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​លើ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​។ កាល​​​ពី​​​ដើម​​​ខែ​​​​​នេះ ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ ប្តឹង​​​ក្រុម​​​បាតុករ​​​​​​ដែល​​​បាន​​​វាយ​​​ដំ​​​ពួក​លោក​​​ពីបទ​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត ប៉ុន្តែមិន​​​បាន​​​បញ្ចេញ​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ជាក់​​​លាក់​​​​​ទេ។ សមាជិក​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​​​​រៀប​​​ចំ​​​ការ​​​ប្រជុំ​​​គណៈ​​​កម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ដោយ​​​ពិភាក្សា​​​អំពី​​​ការ​​​ប្រជុំ​​​ពេញ​​​អង្គ​​​ដែល​​​គ្រោង​​​ធ្វើ​​​ឡើង​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​ ខណៈ​​​សភា​​​កំពុង​​​ស្ថិត​​​ក្នុង​​​សម័យ​​​ប្រជុំ​​​នៅ​​​​​​ឡើយ។ លោក អេង ឆៃអ៊ាង តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​​​ជា​​​សមាជិក​​​មួយ​​រូប​​​​​​នៃ​​​គណៈកម្មាធិការ​​​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ប្រជុំ​​​​​ពេញ​​​​​​​​​​​អង្គ​​​បន្ទាប់​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ប៉ុន្តែ​​​បាន​​​គូស​​​បញ្ជាក់​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រហែល​​​ជា​​​មិន​​​ចូល​​​រួម​​​ទេ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "​​​អ្នក​​​តំណាង​​​រាស្ត្រ​​​របស់​​​យើង​​​​​​ពិបាក​​​ទៅ​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ដោយ​​​សារ​​​ហេតុ​​​ផល​​​ពីរ​​​យ៉ាង​​​ ទី​​​១ គឺ​​​សុវត្ថិភាព​​​របស់​​​​​​​​អ្នក​​​តំណាង​​​រាស្ត្រ។ ដូច​​​យើង​​​ដឹង​​​ស្រាប់​​​ហើយ​​​ថា អ្នក​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​​​​គេ​​​វា​​​យ​​​ដំ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ខែ​​​តុលា។ ជន​​​​​​ដៃ​​​ដល់​​​តែ​​​បី​​​នាក់​​​ប៉ុណ្ណោះ​​​ដែល​​​មក​​​សារ​​​ភាព ហើយ​​​បើ​​​​​​យើង​​​ទៅ​​​ធ្វើការ​​​នៅ​​​រដ្ឋ​​​សភា​​​ យើង​​​ខ្លាច​​ឧប្បត្តិហេតុ​​​អាក្រក់​​​បែប​​​នេះ​​​​​​កើត​​​ឡើង​​​​​​ម្តង​​​ទៀត​​​។ ទី​​​២ យើង​​​មិន​​​​​សប្បាយ​​​ចិត្ត​​​នឹង​​​រដ្ឋសភា​​​ដែល​​​បំពាន​​​​​​ច្បាប់"។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យល់​​​ថា ការ​​​បណ្ដេញ​​​លោក​​​ សម រង្ស៊ី ចេញ​​​ពី​​​រដ្ឋ​​​សភា​​ និង​​​ការ​​​ដក​​​លោក កឹម សុខា ចេញ​​​ពី​​​តំណែង​​​អនុប្រធាន​​​​​​រដ្ឋ​​​សភា ​​​​​គឺ​​​ជា​​​​​​ការ​​​ល្មើស​​​ច្បាប់​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​ដែល​​​ការ​​​ពារ​​​ឋានៈ​​​របស់​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​ក្នុង​​​រដ្ឋ​​​សភា។ លោក អេង ឆៃ​​​អ៊ាង បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​យើង​​​ចង់​​​ជួប​​​ពិភាក្សា​​​រវាង​​​បក្ស​​​ទាំង​​​ពីរ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​​​​បញ្ហាទាំង​​​នេះ​​​ មុន​​​ពេល​​​យើង​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការវិញ​​​​​​។ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ពិភាក្សា​​​គ្នា​​​ម្តង​​​ទៀត​​​អំពី​​​សុវត្ថិភាព​​​របស់​​​អ្នក​​​តំណាង​​​រាស្ត្រ និង​​​ការ​​​បំពាន​​​ច្បាប់​​​"៕សុខុម

សន្តិសុខ​​​ត្រូវ​​​ពង្រឹង​​​​​​សម្រាប់​​​​​​លោក​​​មេដវេដេវ​​​អំឡុង​​​​​​​​​ទស្ស​​​នកិច្ច​​​រយៈ​​​ពេល​​​៤​​​ថ្ងៃ​​​

ចំនួន​​​​​​កង​​​កម្លាំង​​​សន្តិសុខ​​​​​​ដ៏​​​ច្រើន​​​​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​​​​​​​នៅ​​​តាម​​​បណ្តា​​​ទីតាំង​​​នានា​​​​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប និង​​​ក្រុង​​​ភ្នំពេញ​​​ ដើម្បី​​​ការ​​​ពារ​​​​​​លោក ឌីមីទ្រី មេដវេដេវ ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រុស្ស៊ី ដែល​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដោយ​​​មាន​​​គណៈ​​​ប្រតិភូ​​​​​​នៃ​​​មន្ត្រី​​​​​​រុស្ស៊ី​​​​​​សម្រាប់​​​​​​កិច្ច​​​ប្រ​​​ជុំ​​​​​​ជា​​​ផ្លូវ​​​ការ​​​ និង​​​ការ​​​​​​ទស្ស​​​នា​​​​​​​​​កម្សាន្ត​​​។​​​​​​ យោង​​​តាម​​​​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​​​​ចេញ​​​ផ្សាយ​​​​​​នៅ​​​លើ​​​​​​​​​វិប​​​សាយ​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ឲ្យ​​​ដឹង​​​ថា ​​​កង​​​កម្លាំង​​​​​​ជាង​​​១០.០០០​​​នាក់​​​​​​មក​​​​​​ពី​​​​​​នគរ​​​បាល​​​ជាតិ​​​​​​​​​​​​​​​ កង​​​យោធពល​​​ខេមរភូមិន្ទ​​​​​​ និង​​​នគរ​​​បាល​​​ជាតិ​​​ នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​​​​ទូទាំង​​​ក្រុង​​​ភ្នំពេញ និង​​​​​​ខេត្ត​​​សៀម​​​រាប​​​​​​អំឡុង​​​ពេល​​​ទស្ស​​​នកិច្ច​​​រយៈ​​​ពេល​​​៤​​​ថ្ងៃ។​​​​​​ យោង​​​តាម​​​​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​​​​ពី​​​​​​ក្រសួង​​​ការ​​​បរទេស​​​ឲ្យ​​​ដឹង​​​ថា លោក​​​ មេដវេដេវ​​​ ស្ថិត​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដែល​​​នៅ​​​ទី​​​នោះ​​​​​​លោក​​​​​​មាន​​​​​​​​​គម្រោង​​​​​​​​​​​​​​​ទស្ស​​​នា​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​​​​​​​ នៅ​​​ក្នុង​​​កម្ម​​​វិធីជា​​​​​​​​​​​​​​​ឯកជន ដែល​​​​​​អនុញ្ញត​​​ឲ្យ​​​​​​មាន​​​​​​​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​រដ្ឋា​​​ភិបាល​​​​​​តែ​​​ពីរ​​​នាក់​​​ប៉ុណ្ណោះ​​​​​​ចូល​​​យក​​​ព័ត៌មាន​​​។ ​​​​​​​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​បាន​​​និយាយ​​​ថា "ចំពោះ​​​ទស្ស​​​នកិច្ច​​​នៅ​​​សៀម​​​រាប​​​ ភាគី​​​រុស្ស៊ី​​​​​​បាន​​​យល់​​​ព្រម​​​​​​​​​ឲ្យ​​​មាន​​​តែ​​​​​​ការ​​​ចូល​​​រួម​​​យក​​​ព័ត៌មាន​​​​​​ពី​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​មួយ​​​នាក់​​​ និង​​​ភ្នាក់​​​ងារ​​​​​​សារព័ត៌មាន​​​ AKP​​​ម្នាក់​​​​​​​​​តាម​​​ការ​​​ស្នើ​​​សុំ​​​​​​របស់​​​តំណាង​​​​​​ក្រសួង​​​ព័ត៌មាន​​​​​​​​​"។ លោក ឃឹម ប៊ុនសុង អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​​​​ ជា​​​ឧត្តម​​​សេនីយ៍​​​យោធា​​​យូរ​​​អង្វែង​​​មួយ​​​រូប​​​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​​​​អាទិត្យ​​​ថា លោក​​​​​​​​​​​​​​​ជឿ​​​ជាក់​​​ថា វិធាន​​​ការ​​​សន្តិសុខ​​​​​​មាន​​​ពេញ​​​លេញ។ ​​​លោក​​​អភិបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សរុប​​​មក​​​ សុវត្ថិភាព​​​ និង​​​សន្តិសុខ​​​ត្រៀម​​​រួច​​​រាល់​​​អស់​​​ហើយ​​​....​​​រឿង​​​សំខាន់​​​បំផុត​​​​​​ គឺ​​​ថា​​​​​​យើង​​​ដាក់​​​កង​​​កម្លាំង​​​​​​គ្រប់​​​ប្រភេទ​​​ ដើម្បី​​​​​​ផ្តល់​​​សន្តិសុខ​​​​​​សម្រាប់​​​មេដឹក​​​នាំ​​​​​​ទាំង​​​អស់​​​ ដែល​​​មក​​​ទស្សនា​​​​​​កម្ពុជា​​​"។​​​ ​​​នៅ​​​​​​​​​ថ្ងៃ​​​​​​អង្គារ៍ និង​​​ថ្ងៃ​​​ពុធ លោក​​​ មេដវេដេវ​​​នឹង​​​ជួប​​​ជាមួយ​​​​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដើម្បី​​​​​​ធ្វើ​​​ជា​​​អធិបតី​​​ក្នុង​​​​​​ពិធី​​​​​​ចុះ​​​ហត្ថ​​​លេ​​​ខា​​​​​​រវាង​​​ប្រទេស​​​រុស្ស៊ី និង​​​កម្ពុជា រួម​​​មានកិច្ច​​​ព្រម​​​ព្រៀង​​​បង្កើត​​​​​​ទំនាក់​​​ទំនង​​​​​​រវាង​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​ និង​​​​​​រុស្ស៊ី​​​​​​។​​​​​​​​​​​​​​​ ​​​លោក ឡុង ឌី​​​ម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​ក្រុង​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ​​​កម្លាំង​​​សន្តិសុខ​​​​​​ក្រុង​​​សហការ​​​ជា​​​មួយ​​​​​​​​​លោក នេត សាវឿន អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​ និង​​​​​​លោក សៅ សុខា អគ្គ​​​មេបញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ ដើម្បី​​​​​​ធាន​​​ានូវ​​​សុវត្តិភាព។​​​​​​​​​ លោក ឌីម៉ង់ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​ប្រឹង​​​ប្រែង​​​ធ្វើការ​​​ ដើម្បី​​​ធានា​​​នូវ​​​សន្តិសុខ ព្រោះ​​​សុវត្ថិភាព និង​​​សន្តិសុខ​​​ គឺ​​​ជា​​​អាទិភាព​​​ទី​​​មួយ​​​របស់​​​យើង"៕​​​​​​​​​          

លោក ហ៊ុន សែន ញញឹម ខណៈ​​​ ​​​លោក សម រង្ស៊ី ស្វះ​​​ស្វែង​​​រក​​​ការ​​​​​​ ដាក់​​​សម្ពាធ​​​ការ​​​ទូត​​​លើ​​​រូប​​​លោក​​​

ខណៈ​​​លោក​​​នាយក​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​ញញឹម​​​​​​បិទ​​​មាត់​​​មិន​​​ជិត​​​ពេល​​​ចាប់​​​ដៃ​​​ជាមួយ​​​លោក បារ៉ាក់ អូបាម៉ា ប្រធានា​​​ធិបតី​​​​​​សហ​​​រដ្ឋ​​​អាមេរិក​ និង​​​​​​ទទួល​​​បាន​​​ការ​​​អញ្ជើញ​​​ជា​​​​​លើក​​​ដំបូង​​សម្រាប់​​​ដំណើរ​​​ទស្សនកិច្ច​​​ផ្លូវ​​​រដ្ឋ​​​ទៅ​​​កាន់​​​រដ្ឋ​​​ធានី​​​​​​វ៉ាស៊ីនតោនកាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​ទៅ​​​នេះ​​​ លោក សម រង្ស៊ី ប្រធាន​​​គណ​​​បក្ស​​​ប្រឆាំង​​​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​បាន​​​​​​ធ្វើ​​​ដំណើរ​​​ទៅ​​​អឺរ៉ុប​​​ ដើម្បី​​​ព្យាយាម​​​ដាក់​​​សម្ពាធ​​​ការទូត​​​លើ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។ សូម​​​បញ្ជាក់់​​​ថា លោក សម រង្ស៊ី មិន​​​ទាន់​​​​​​ឈាន​​​ជើង​​​​​​ចូល​​​ប្រទេស​​​កម្ពុជា ​​​វិញ​​ទេ​​​ចាប់​​​តាំង​​​ពី​​​​​​ថ្ងៃ​​​ទី​​​៥ ខែ​​​វិច្ឆិកាមក ហើយ​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​យ៉ាង​​​ហោច​​​ណាស់​​​២ឆ្នាំ​​​​សម្រាប់​​​​​​​​ការ​​​ផ្តន្ទា​​​ទោស​​​​​​​ពីបទ​​​បរិហារ​​​កេរ្តិ៍​​​​​​ដែល​​​មាន​​​​​អាយុ​​​កាល​​​​​​រាប់​​​ឆ្នាំ​​​ ប្រសិន​​​បើ​​​លោក​​​ ត្រឡប់​​​មក​​​វិញ​​​ ហើយ​​​ប្រហែល​​​ជា​​​​​​​​​អាច​​​​​​​ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​១៧​​​ឆ្នាំ​​​ទៀត​​​ដោយ​​​សារ​​​​​​តុលាការ​​​គំរាម​​​​​​ធ្វើ​​​ការ​​​​​​ចោទ​​​ប្រកាន់​​​ថ្មីៗ​​​​​​ពី​​​បទ​​​ក្លែង​​​បន្លំ ​​​និង​​​​​​បទ​​​ញុះញង់​​​​​ទាក់​​​​​​ទិន​​​ការ​​​បង្ហោះ​​​សារ​​​​​​តាម​​​ហ្វេស​​​ប៊ុក​​​។ លោក​​​ សម រង្ស៊ី បាន​​​បោះ​​​បង់​​​ឱកាស​​​ប្រឈម​​​តតាំង​​​ជា​​​​​​លើក​​​ទី​​​១​​​​​​​​​ក្នុង​សំណុំ​​​រឿង​​​​​​​ដែល​​​ហាក់​​​ដូច​​​​ជា​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​នយោបាយ​​​កាល​​​ពី​​សប្តាហ៍​​​មុន ​​ នៅ​​​ពេល​​​លោក​​​សម្រេច​​​ចិត្ត​​​មិន​​​ត្រឡប់​​​មក​​​វិញ​​​​តាម​​​យោបល់​​​​​ឲ្យ​​​​​​លោក​​​​​​​ស្វែង​​​រក​​​​​​ការ​​​ដាក់​​​សម្ពាធ​​​ការទូត​​​​​​​​​​​​​​​ដើម្បី​​​ឲ្យ​​​លោក​​​​​​អាច​​​វិល​​​​​​ត្រឡប់​​​មក​​​វិញ​​​ដោយ​​​មាន​​​សេរីភាព។ ទោះ​​​ជា​​​យ៉ាង​​​ណា ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក លោក​​​ ហ៊ុន សែន បាន​​​បង្ហាញ​​​សញ្ញា​​​តិច​​​តួច​​​ណាស់​​​​​​ថាលោក​​​កំពុង​​​ទទួល​​​រង​​​សម្ពាធ​​ឲ្យ​​​​​​អនុញ្ញាត​​លោក សម រង្ស៊ី ​​​បាន​​​វិល​​​ត្រឡប់​​​មក​​​វិញ ហើយ​​​​​​​ក្តី​​​​បារម្ភ​​​​​​ណា​​​មួយ​​​បែប​​​នេះ​​​បាន​​​​​​ធូរ​​​ស្រាល​​​​​​​​​ក្នុង​​​ទីក្រុង​​​គូឡាឡាំពួ កាល​​​ពី​​​​​រសៀល​​​​​​ ម្សិលមិញ នៅ​​​ពេល​​​លោក អូបាម៉ា ប្រកាស​​​ថា លោក​​​បាន​​​អញ្ជើញ​​​មេ​​​ដឹក​​​នាំ​​​១០​​​រូប​​​របស់​​​អាស៊ាន​​​ទៅ​​​កាន់​​​សហរដ្ឋ​​​​​​​​អាមេរិក នៅ​​​ឆ្នាំ​​​ក្រោយ​​​​​​។ យោង​​​តាម​​​ទីភ្នាក់​​​ងារ​​​សារព័ត៌​​​មាន ​​​Agence...

លោក សម រង្ស៊ី មិន​ទាន់​មាន​គម្រោង​​វិល​ត្រឡប់​មក​កាន់​​​ប្រទេស​​​កម្ពុជា​វិញ​​ក្នុង​ពេល​​​ឆាប់ៗ​​​

​លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណ​​​បក្ស​​សង្គ្រោះ​ជាតិ​បាន​​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​​របស់​លោក​​នឹង​មិន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​​ដើម្បី​ប្រឈម​​​​មុខ​​​នឹង​​​ទោស​​ជាប់​ពន្ធនាគារ​រយៈ​ពេល​​​​២ឆ្នាំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទេ ហើយ​​សង្ឃឹម​ថា នឹង​​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​មក​វិញ​ដោយ​មាន​សេរី​​ភាព​។ បន្ទាប់ពី​ការ​ប្រជុំ​​គណៈកម្មការ​អចិន្ត្រៃយ៍​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ និង​តំណាង​រាស្ត្រ​​របស់​ខ្លួន​នៅ​ទីស្នាក់ការ​កណ្ដាល​​របស់​គណបក្ស​​នៅ​ក្នុង​រាជធានី​ភ្នំពេញ លោក អេង ឆៃអ៊ាង ដែល​ជា​​មនុស្ស​ជំនិត​​​របស់​លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ​ប្រធាន​គណ​​​បក្ស​ប្រឆាំង​រូប​នេះ​គ្មាន​គម្រោង​វិល​ត្រឡប់​មក​វិញ​ភ្លាមៗ​ទេ។ លោក​ថ្លែង​ថា "​គណៈកម្មការ​អចិន្ត្រៃយ៍ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​ប្រជុំ​​ ហើយ​​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​​ គឺ​យើង​ពិភាក្សា​អំពី​​​ដំណើរ​​វិវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​របស់​លោក​ប្រធាន​ សម...

អ្នក​សម្រុះ​​សម្រួល​​របស់​គណបក្ស​​កាន់​អំណាច​​កំពុង​​​សម្រុះ​សម្រួល​​​ឲ្យ​​​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​

យោង​តាម​​​អ្នក​ដែល​ជាប់​ ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ពិភាក្សា​ឲ្យដឹងថា លោក សយ សុភាព ​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ដ៏ល្បីល្បាញ​ និង​ជា​អ្នក​សម្រុះ​សម្រួ​ល​ ជាយូរ​មក​ហើយ​សម្រាប់​លោក​នាយក​រដ្ឋ​​​មន្ត្រី​ ហ៊ុន សែន ​កំពុង​​សម្រុះ​សម្រួល​ឲ្យ​មាន​ដំណោះ​ស្រាយ​ដែល​អាច​អនុញ្ញាត​​ឲ្យ​លោក ​​​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​វិល​ត្រឡប់មក​ប្រទេស​វិញ​​ដោយ​មិន​ប្រឈម​ការ​ចាប់​ខ្លួន។ កាលពី​ថ្ងៃ​សុក្រ ​លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​ក្រសួងការ​បរទេស​បាន​ស្នើ​ឲ្យ​​​អនុវត្ត​​​​សាល​ក្រម​តុលាការ​​​កាលពី​ឆ្នាំ​២០១១​ ដែល​កាត់ទោស​ឲ្យ​លោក សម រង្ស៊ី ​ជាប់​ពន្ធនាគារ​រយៈ​​ពេល​​២ឆ្នាំ ​ចំពោះ​ការ​អះ​​​អាង​ថា ​រដ្ឋមន្ត្រី​រូប​នេះ​​​គឺ​ជា​អ្នក​ចូល​ដៃជើង​របស់​ខ្មែរ​ក្រហម​...

ញត្តិ​សហជីព​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​សហជីព​និង​​ព្រមានថានឹង​​តវ៉ា

សហជីព​មួយ​ចំនួន​ដែល​តំណាង​កម្មករ​វិស័យ​កាត់ដេរ​ប្រហែល​៧០០.០០០​នាក់​បាន​ដាក់​ញត្តិ​ទៅ​តំណាង​រាស្ត្រ​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​ដ៏​សំខាន់​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូង​ចម្រាស មុន​ពេល​អនុម័ត​ច្បាប់​នេះ និង​បាន​ព្រមាន​ថា នឹង​មាន​ការ​តវ៉ា​ដ៏​ធំ ប្រសិនបើ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ។ ច្បាប់​គ្មាន​ប្រជាប្រិយ ដែល​ត្រូវ​បាន​សម្រេច​យល់ព្រម​ដោយ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃសុក្រ នឹង​កំណត់​វិធាន​ថ្មី​សម្រាប់​ការ​បង្កើត និង​ការ​រំលាយ​សហជីព ហើយ​ទាំង​សហជីព ទាំង​ម្ចាស់​រោង​ចក្រ​កាត់ដេរ​បាន​បាន​រិះគន់​ច្បាប់​នេះ។ ញត្តិ​នៅ​ថ្ងៃ​ច័ន្ទ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​មេដឹកនាំ​សហជីព​១៨​នាក់ និង​បាន​ប្រគល់​ទៅ​គណៈ​កម្មការ​សិទ្ធិមនុស្ស​ដឹកនាំ​ដោយ​បក្ស​ប្រឆាំង​នៃ​សភា​ជាតិ។ លោក អាត់ ធន់ ដែល​ជា​ប្រធាន​សហជីព​ឯករាជ្យ​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា និង​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​នោះ បាន​មាន​ប្រសាសន៍​ថា ជម្រើស​ដំបូង​របស់​ពួកគេ​​គឺមិន​ត្រូវ​មាន​ច្បាប់​សហជីព​ទេ។ លោក​បាន​បន្ថែម​ថា "ប៉ុន្តែ ដោយ​ហេតុ​ថា​រដ្ឋាភិបាល​ចង់​មាន​វា យើង​ចង់​មាន​ច្បាប់​ល្អ​មួយ​សម្រាប់​សហជីព​និង​កម្មករ"។ តាំង​ពី​ខែ​កក្កដា ជា​ពេលវេលា​ចុងក្រោយ​ដែល​ក្រសួង​ការងារ​បាន​ផ្តល់​ព័ត៌មាន​សង្ខេប​ដល់​សហជីព​និង​និយោជក​អំពី​ច្បាប់​នេះគឺថា សេចក្តី​ព្រាងច្បាប់​ចែង​ថា...

លោក សម រង្ស៊ី ​ប្រធាន​គណ​​បក្ស​​ប្រឆាំងលើក​​​ពេល​​​វិល​​​ត្រឡប់ពីកូរ៉េ​​​ខាង​​​ត្បូ​​​ង​​​មក​​​កម្ពុជា​​​

ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សន្យា​​​ជា​សាធារណៈ លោក សម រង្ស៊ី មេដឹក​​នាំ​​​គណបក្ស​ប្រឆាំង​បាន​លុប​ចោល​គម្រោង​វិល​​​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​យប់​មិញ តែ​ថា ​លោក​​នឹង​វិល​ត្រឡប់​​​មក​​​វិញ​​ "ក្នុង​​​​ពេលឆាប់ៗ​​" ដោយ​បដិសេធ​មិនធានា​ថា រយៈ​​​ពេល​នៃការស្នាក់​​នៅ​ក្រៅ​ប្រទេស​​​​របស់​លោក​​​​​នឹង​មិន​អូស​បន្លាយ​ពេល​​រហូត​ដល់​​រាប់​សប្ដាហ៍​​​ឬ​រាប់​​ខែ។ លោក សម រង្ស៊ី ដែល​ប្រឈម​​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​ពាក់​ព័ន្ធ​ការ​​ផ្ដន្ទា​ទោស​ពីបទ​បរិហារកេរ្តិ៍​កាលពី​ឆ្នាំ​២០១១​ បាន​ប្រកាស​ការ​លុប​ចោល​នេះ​នៅ​ពេល​រសៀល​​​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​ ពោល​​​​​គឺ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​​​​បន្ទាប់​ពីមាន​ការ​​គិតទុក​​ ថា​តើ​លោក​នឹង​​មាន​ការ​ទទួល​​​​ខុស​ត្រូវ​ជាង​មុន​នៅ​ក្នុង​អាជីព​​របស់​លោក​ ហើយ​ត្រឡប់​​​មក​ប្រឈម​ការ​ចាប់​ខ្លួន​ជា​លើក​ដំបូង​ពាក់​ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ​​​​នយោបាយ​ឬយ៉ាងណានោះ​​។ ​ដោយ​សន្យា​អំឡុង​​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​កាលពី​ថ្ងៃ​សៅរ៍​​ថា នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​តាម​ការ​គ្រោង​ទុក "​ទោះបី​ជា​ខ្ញុំ​ស្លាប់​ក៏ដោយ" មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ជាច្រើន​​ ក៏ដូច​ជា​អ្នក​អង្កេតការណ៍​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ដោយ​ការ​បង្ហាញ​​​ពី​ការ​តាំង​ចិត្ត​របស់​លោក​​ក្នុង​ការ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​​។ ប៉ុន្តែ​ប្រហែល​​​៧ម៉ោង​​ មុន​ពេល​​ដល់​ម៉ោង​​​​​​ត្រូវ​​ចេញ​ដំណើរ​ពី​ទីក្រុង​សេអ៊ូល​មក​វិញ ​លោក សម​ រង្ស៊ី បាន​ចេញ​​សេចក្ដី​ប្រកាស​​​មួយ​​ដោយ​លុប​ចោល​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​។ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា "ខ្ញុំ​មិនទាន់​មក​ដល់​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​រាត្រី​នេះ​ទេ ...

លោក សម រង្ស៊ី ​នឹង​ត្រូវ​ចាប់​ខ្លួន​​​​បញ្ជូន​​ទៅ​ពន្ធនាគារ​​ ពេល​វិល​ត្រឡប់​មកដល់​កម្ពុជា​វិញ​​

​​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​​​​នឹង​ត្រូវ​ចាប់​ខ្លួន​ពេល​​​​ធ្វើ​ដំណើរ​មក​ដល់​​​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​យប់​នេះ​ បន្ទាប់ពី​​​បញ្ជាក់​​ថា ​លោក​នឹង​វិល​ត្រឡប់​ពី​បរទេស​វិញ​​តាម​ការ​គ្រោង​ទុក បើ​ទោះ​បី​ជា​​​​មាន​​​​​ដីកា​​​​តុលាការ​កាលពី​សប្ដាហ៍​មុន​​​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ពីបទ​បរិហារកេរ្តិ៍​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​យ៉ាងណា​ក្ដី។ ​កាលពី​ថ្ងៃ​សុក្រ តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ដែល​បាន​ស្ថិត​នៅ​ឯ​បរទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​មក ពីបទ​បរិហារកេរ្តិ៍​ក្នុង​សំណុំរឿង​ប្ដឹង​លោក​កាលពី​ឆ្នាំ​២០០៨ ដែល​​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា​ត្រូវ​បាន​​ចាត់​ទុក​ជា​មោឃៈ​​​ជា​ផ្នែក​មួយ​នៃ​ការ​​ព្រះរាជទាន​លើក​លែង​ទោស​សម្រាប់​លោក សម រង្ស៊ី ​​កាលពី​ឆ្នាំ​២០១៣។ ​តាម​ទម្លាប់ លោក សម រង្ស៊ី តែង​តែ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​បារាំង និង​​ផ្ទះ​របស់​លោក​​​​នៅ​ក្នុង​​ទីក្រុង​បា៉រីស​ ដើម្បី​​​គេច​វេះ​ពី​ការ​ផ្ដន្ទា​​ទោស​ជំរុញ​ដោយ​​ហេតុ​ផល​នយោ​បាយ​ ប៉ុន្តែ​​​​លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​គាំទ្រ​​ក្នុង​ពិធី​ជួប​ជុំ​មួយ​​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃ​​សៅរ៍​ថា លើក​នេះ​​មិន​ដូច​លើក​មុន​​ឡើយ។ លោក...

​ក្រឡេក​​​មើល​​​ប្រទេស​​​ភូមា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចង់​​​បាន​​​វាសនា​​​​​​ស្រដៀង​​​គ្នា​​​ដែរ​​​

ក្នុង​​​ពេល​​​ដែល​​​កង​​​ទ័ព​​​រក្សា​​​សន្តិភាព​​​អង្គ​​​ការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​​​​ត្រួត​​​ពិនិត្យ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ ដែល​​​ចំណាយ​​​អស់​​​​​​ទឹក​​​ប្រាក់​​​ប្រហែល​​​១,៦​​​ពាន់​​​លាន​​​ដុល្លារ​​​អាមេរិក​​​​​​កាល​​​ពី​​​ពីរ​​​ទសវត្សរ៍​​​​​​កន្លង​​​មក​​​នេះ​​​ រដ្ឋា​​​ភិបាល​​​យោ​​​ធា​​​ភូមា​​​បាន​​​​​​ស្ថិត​​​ក្នុង​​​សករាជ​​​ថ្មី​​​នៃ​​​​​​អត្តាធិបតេយ្យ​​​។ ប៉ុន្តែ​​​ ការ​​​រីក​​​ដុះ​​​ដាល​​​នៃ​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​នៅ​​​ប្រទេស​​​ភូមា​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​នេះ​​​ធ្វើ​​​ឲ្យ​​​ពលរដ្ឋ​​​​​​ខ្មែរ​​​ជា​​​ច្រើន​​​​​​ក្រឡេក​​​មើល​​​​​​ទៅ​​​ទិស​​​ខាង​​​លិច​​​យ៉ាង​​​អន្ទះសា។​​​​​​​​​  ជ័យ​​​ជម្នះ​​​ភ្លូក​​​ទឹក​​​ភ្លូក​​​ដី​​​​​​ដោយ​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ភូមា គឺ​​​លោកស្រី អ៊ុងសាន ​​​ស៊ូជី ដែល​​​បាន​​​ឈ្នះ​​​ឆ្នោត​​​នា​​​ឆ្នាំ​​​១៩៩០ ដែល​​​បាន​​​​​​​​​បណ្តាល​​​ឲ្យ​​​លោក​​​ស្រី​​​ត្រូវ​​​គេ​​​ចាប់​​​ឃុំ​​​ក្នុង​​​ផ្ទះ​​​ គឺ​​​ថា​​​សន្លឹក​​​ឆ្នោត​​​នោះ​​​ក៏​​​បាន​​​ទាក់​​​ទាញ​​​ក្តី​​​សុបិន​​​ឈ្នះ​​​ឆ្នោត​​​​​​​​​នា​​​ឆ្នាំ​​​២០១៨​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នៃ​​​ប្រទេស​​​កម្ពុជា។ លោកស្រី មួរ សុខហួរ តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ បាន​​​សរសេរ​​​នៅ​​​លើ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​ស្រី​​​ បន្ទាប់​​​ពី​​​ការ​​​បញ្ចេញ​​​លទ្ធផល​​​សន្លឹក​​​ឆ្នោត​​​បឋម​​​​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ថា "លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​កើត​​​មាន​​​​​​ទូទាំង​​​ប្រទេស​​​ភូមា។ អ៊ុងសាន ​​​ស៊ូ​​​ជី​​​ ឈ្នះ​​​ភ្លូក​​​ទឹក​​​ភ្លូក​​​ដី។​​​ សន្លឹក​​​ឆ្នោត​​​ គឺ​​​មិន​​​មែន​​​​​​ជា​​​គ្រាប់​​​កាំភ្លើង​​​ទេ។ សូម​​​ឲ្យ​​​មេដឹក​​​នាំ​​​ផ្តាច់​​​ការ​​​ទាំង​​​អស់​​​យក​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ជា​​​មេរៀន"។​​​​​​​​​ ប្រសិន​​​បើ​​​សារ​​​របស់​​​លោកស្រី សុខហួរ​​​ មិន​​​ច្បាស់​​​លាស់​​​ទេ លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​គឺ​​​កាន់​​​តែ​​​ច្បាស់​​​ក្រឡែត​​​​​​ទៅ​​​ទៀត​​​ចំពោះ​​​​​​ការ​​​ប្រៀប​​​ធៀប​​​​​​ស្ថាន​​​ការណ៍​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ភូមា និង​​​ផែនការ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​បង្ហោះ​​​​​​រូប​​​​​​លោកផ្ទាល់​​​​​​​​​ជួប​​​ជា​​​មួយ​​​​​​លោក​​​ស្រី ស៊ូជី​​​ នៅ​​​ក្រុង​​​រ៉ងហ្គូន​​​​​​ក្នុង​​​ឆ្នាំ​​​១៩៩៦ និង​​​ម្តង​​​ទៀត​​​ក្នុង​​​ឆ្នាំ​​​២០១៣។​​​​​​​​​​​​​​​ លោក រង្ស៊ី បាន​​​​​​សរសេរ​​​​​​​​​នៅ​​​លើ​​​រូប​​​ថត​​​ថា "ជ័យជម្នះ​​​​​​ភ្លូក​​​ទឹក​​​ភ្លូកដី​​​របស់លោកស្រី អ៊ុង​​​សាន ស៊ូ​​​ជី និងគណបក្ស "សម្ព័ន្ធ​​​ជាតិ​​​​​​ដើម្បី​​​​​​លទ្ធិប្រជាធិប​​​តេយ្យ​​​" របស់លោក​​​ស្រី​​​ក្នុង​​​ការបោះ​​​ឆ្នោត កាល​​​​​​ពីថ្ងៃ ៨ វិច្ឆិកា ២០១៥ នៅប្រទេសភូមា គឺជា​​​ដំណឹង​​​​​​ល្អ​​​សម្រាប់លទ្ធិប្រជា​​​ធិបតេយ្យ​​​ទូទាំង​​​ពិភព​​​លោក ជា​​​ពិសេស​​​​​​​​​សម្រាប់​​​​​​ប្រទេស​​​​​​កម្ពុជា"។ ប្រហែល​​​និយាយ​​​ត្រង់ៗ​​​បំផុតគឺ​​​ កញ្ញា កឹម មនោវិទ្យា អនុ​​​ប្រធាន​​​​​​កិច្ច​​​​​​ការ​​​សាធារណៈគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​កូន​​​ស្រី​​​របស់​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​​​​បាន​​​សរសេរ​​​លើ​​​ហ្វេស​​​ប៊ុក​​​របស់​​​នាង​​​ថា ជ័យ​​​ជម្នះ​​​​​​របស់​​​លោក​​​ស្រី ស៊ូជី​​​ គឺ​​​គួរ​​​ឲ្យ​​​លើក​​​ទឹក​​​ចិត្ត​​​​​​សម្រាប់​​​"ការ​​​តស៊ូ​​​ដើម្បី​​​​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​ដទៃ​​​ទៀត​​​​​​នៅ​​​ក្នុង​​​តំបន់"។​​​ កញ្ញា មនោវិទ្យា បាន​​​សរសេរ​​​ថា "មេ​​​ដឹក​​​នាំ​​​ផ្តាច់​​​ការ​​​គួរ​​​​​​ដឹង​​​ថា ការ​​​គំរាម​​​កំហែង​​​​​​និង​​​អំពើ​​​ហិង្សា​​​របស់​​​គេ​​​​​​មិន​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ក្នុង​​​ពេល​​​យូរ​​​អង្វែង​​​បាន​​​ទេ។​​​ អ្នក​​​ដែល​​​មិន​​​ដឹង​​​ថា​​​​​​​​​ពេល​​​ណា​​​ដែល​​​ត្រូវ​​​បញ្ឈប់​​​​​​ការ​​​រុញ​​​ច្រាន គឺ​​​​​​ចុង​​​ក្រោយ​​​ធ្លាក់​​​ចុះ​​​កាន់​​​តែ​​​ខ្លាំង។​​​ អ្នក​​​ដែល​​​មាន​​​សុភនិច្ឆ័យ​​​គួរ​​​​​​ចាក​​​ចេញ​​​​​​ដោយ​​​​​​សន្តិ​​​វិធី"។​​​​​​​​​​​​ ថា​​​តើ​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ពេល​​​បច្ចុប្បន្ន​​​​​​ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​​​​បែប​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​ដំបូង​​​របស់​​​ប្រទេស​​​ភូមា​​​​​​ក្នុង​​​រយៈ​​​ពេល​​​២៥​​​ឆ្នាំ​​​​​​អាច​​​​​កើត​​​ឡើង​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឬយ៉ាង​​​ណា នៅ​​​ពេល​​​ដែល​​​​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ប្រ​​​កួត​​​ប្រជែង​​​គ្នា​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​ឆ្នាំ​​​២០១៨ នឹង​​​ពឹង​​​ផ្អែក​​​ទាំង​​​ស្រុង​​​​​​​​​ទៅ​​​លើ​​​​​​យោធា។ លោក ហ៊ុន សែន បាន​​​ព្រមាន​​​ថា​​​សង្គ្រាម​​​ស៊ី​​​វិល​​​នឹង​​​កើត​​​ឡើង​​​ជា​​​ថ្មី ហើយ​​​ថា​​​នឹង​​​មាន​​​ការ​​​បះ​​​បោរ​​​​​​ដោយ​​​មេ​​​បញ្ជា​​​ការ​​​​​​យោធា និង​​​មេ​​​​​​នគរ​​​បាល​​​​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​នឹង​​​​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា ប្រសិន​​​បើ​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ឡើង​​​កាន់​​​អំណាច។​​​​​​​​​​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ នៅ​​​ពេល​​​សួរ​​​ថា​​​តើ​​​លោក​​​បាន​​​រៀន​​​​​​​​​មេរៀន​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ប្រទេស​​​ភូមា​​​ឬយ៉ាង​​​ណា​​​​​​នោះ​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក ប៉ុល សារឿន អគ្គ​​​មេ​​​បញ្ជាការ​​​​​​កង​​​យោធ​​​ពល​​​ខេមរភូមិន្ទ​​​ បាន​​​ចោទ​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា​​​ឆ្កួត​​​ ពេល​​​សួរ​​​ថា​​​តើ​​​​​​យោធា​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​យក​​​ជ័យ​​​ជម្នះ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​ក្នុង​​​ឆ្នាំ​​​២០១៨​​​ឬយ៉ាង​​​ណា​​​នោះ។​​​​​​​​​​​​​​​ នាយ​​​ឧត្តម​​​សេនីយ៍ សារឿន បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "កុំ​​​សួរ​​​ពេល​​​នេះ។ ចាំ​​​ដល់​​​ពេលនោះ​​​សិន​​​ទៅ។​​​ ខ្ញុំ​​​មិន​​​ដឹង​​​ទេ សួរ​​​ឆ្កួតៗ​​​អ៊ីចឹង ចាំ​​​ដល់​​​ពេល​​​នោះ​​​សិន"។​​​ ប៉ុន្តែ លោក អេង ហ៊ី អ្នក​​​នាំ​​​ពាក្យ​​​កងរាជ​​​អាវុធ​​​ហត្ថ​​​​​​លើ​​​ផ្ទៃ​​​ប្រទេស​​​​​​បាន​​​និយាយ​​​ថា កង​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ​​​​​​នឹង​​​គោរព​​​លទ្ធផល​​​ដែល​​​ប្រកាស​​​ដោយ​​​គណៈកម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ដូច​​​ជា​​​កងទ័ព​​​ប្រទេស​​​ភូមា​​​ដែរ។ ឧត្តម​​​សេនីយ៍​​​ត្រី ហ៊ី បាន​​​និយាយ​​​ថា "រឿង​​​សំខាន់​​​គឺ​​​គ.ជ.ប.។​​​ ពេល​​​ប្រកាស​​​  គេ​​​នឹង​​​ទទួល​​​យក ហើយ​​​វា​​​មិន​​​បញ្ហា​​​​​​ថា​​​តើ​​​គេ​​​ជា​​​កងរាជ​​​អាវុធ​​​ហត្ថ​​​ឬ​​​អត់​​​នោះ​​​ទេ"។​​​​​​ នៅ​​​លើ​​​បណ្តាញ​​​​​​ទំនាក់ទំនង​​​សង្គម​​​ អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​មិន​​​សុខ​​​ចិត្ត​​​បណ្តោយ​​​​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​​​​គណបក្ស​​​ប្រឆាំង​​​​​​​​​អះ​​​អាង​​​​​​​​​ជោគ​​​ជ័យ​​​របស់​​​លោក​​​ស្រី​​​ ស៊ូជី​​​​​​ ថា​​​ជា​​​របស់​​​ខ្លួនទេ ឬ​​​​​​ចាត់​​​ទុក​​​​​​ជោគជ័យ​​​នោះ​​​ថា​​​ជា​​​​​​ប្រផ្នូល​​​​​​សម្រាប់​​​​​​អ្វី​​​ដែល​​​នឹង​​​កើត​​​ឡើង​​​នៅ​​​កម្ពុជាទេ។​​​​​​​​​ លោក ផែង វណ្ណៈ អនុ​​​ប្រធាន​​​ការិយាល័យ​​​​​​ប្រឆាំង​​​បទ​​​ល្មើសបច្ចេក​​​វិទ្យា​​​​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​ដែល​​​គេ​​​ព្យួរ​​​ការ​​​ងារ ជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​តាម​​​ហ្វេសប៊ុក បាន​​​និយាយ​​​ថា មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​គួរ​​​​​​រៀន​​​​​​មេ​​​រៀន​​​ពី​​​លោក​​​ស្រី ស៊ូជី ហើយ​​​គួរ​​​មាន​​​ការ​​​សហការ​​​ជាង​​​មុន។​​​​​​ លោក វណ្ណៈ បាន​​​សរសេរ​​​​​​​​​នៅ​​​លើ​​​ហ្វេសប៊ុក​​​ថា "លោក កឹម សុខា គួរកែ​​​ចរិតញុះ​​​ញង់ ដៀមដាម ចោទប្រកាន់ លាបពណ៌ រើស​​​អើង​​​ពូជសាសន៍ ​​​ហើយ​​​លោកគួរយក​​​​​​គំរូតាមលោកស្រី អ៊ុង សាន ស៊ូជី។...

ការ​លិច​កប់​ក្នុង​ខ្សាច់

នៅ​លើ​អតីត​បឹង​កក់ គ្រួសារ​មួយ​ស៊ូ​ក្រាញ​ននៀល​ក្នុង​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​ផ្ទះ​ពួកគេ​កប់​ក្នុង​​ខ្សាច់ នៅ​ជាយ​នៃ​ផ្ទៃ​ដី​គ្មាន​ជីជាតិ​ដ៏​ធំ​ល្វឹងល្វើយ​នេះ ផ្ទះ​មួយ​ខ្នង​កប់​ក្នុង​ដី​ស្ទើរ​ពេញ​ដោយ​ដី​ខ្សាច់​ទល់​ដល់​ដំបូល។ នេះ​ជា​ផ្ទះ​គ្រួសារ​របស់​លោក ឃិន ជា​ផ្ទះ​ចុង​ក្រោយ​ក្នុង​ភូមិ​របស់​ពួកគេ ក្រោយពី​ប្រជាពលរដ្ឋ​ជាង​៣.០០០​គ្រួសារ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំបន់​នោះ ដើម្បី​យក​ដី​អភិវឌ្ឍន៍។