Friday, December 13, 2019
Home Authors Posts by Mech Dara

Mech Dara

668 POSTS 0 COMMENTS

លោក ហ៊ុន សែន ថា តំណាង​រាស្ត្រ​​​​​​គណបក្ស​សង្គ្រោះ​ជាតិ ​ជេរ​ប្រមាថ​​​​​​លើ​ទាហាន​ដែល​វាយ​​ពួកលោក​

អ្នក​នាំពាក្យ​​និយាយ​​ថា 'បើ​ជាខ្ញុំ​វិញ ម៉្លេះប្រើ​កំាភ្លើង​​​​​'​ ស្វាគមន៍​តំណាង​រាស្ត្រ​​​បាត់​ទៅ​ហើយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា ទាហាន​ដែល​បាន​​​វាយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​​​​​ជាតិ ពីរ​រូប​យ៉ាង​សាហាវ​​កាលពី​សប្ដាហ៍​មុន គ្រាន់​តែ​​​​បញ្ចេញ​​ប្រតិកម្ម​​តប​ទៅ​​នឹង​​ពាក្យ​ជេរ​ប្រមាថ​​​​​​​មាក់​ងាយ​​ពូជសាសន៍​​ប៉ុណ្ណោះ 

ទាហាន​​ត្រូវ​បាន​នាំខ្លួន​ឡើង​តុលាការ​ពីបទ​វាយ​តំណាង​រាស្ត្រ​​​គណបក្ស​សង្គ្រោះជាតិ​

បុរស​បី​នាក់​​​ដែល​បាន​វាយ​​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​​​យ៉ាង​សាហាវ​អំឡុង​បាតុកម្ម​​គាំទ្រ​​រដ្ឋាភិបាល​កាលពី​សប្ដាហ៍​មុន​​នៅ​ខាង​ក្រៅ​រដ្ឋសភា ត្រូវ​បាន​​ចោទ​ប្រកាន់​​​កាលពី​ម្សិល​មិញ​ជា​បណ្ដោះ​អាសន្ន​​​ពីបទ​​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មន្ត្រី​ស៊ើប​អង្កេត​ម្នាក់​​​បញ្ជាក់​ថា ​ពួកគេ​សុទ្ធតែ​ជា​ទាហាន​ ​​ប៉ុន្តែ​មិន​បាន​​​ប្រាប់​​អង្គភាព​របស់​ពួកគេ​ទេ។ លោក​​​ព្រះ​រាជអាជ្ញារង​ មាស ច័ន្ទពិសិដ្ឋ មាន​ប្រសាសន៍​ថា ទាហាន​ទាំង​បី​នាក់​ដែល​មាន​ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ ​ឈ្មោះ ​​ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ និង​​ឈ្មោះ សុត វណ្ណនី ​​​​​អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​​សាក​សួរ​​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់​ពី​ពួកគេ​បាន​​​​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃ​អង្គារ​។ លោក​​គូស​បញ្ជាក់​ថា "​ព្រះរាជអាជ្ញា​របស់​យើង​បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ និង​​បទ​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​​តាម​មាត្រា​​​២១៨ និង​មាត្រា​៤១១​ ”។ សូម​បញ្ជាក់​ថា ​បទ​ល្មើស​ទាំង​នេះ​​ត្រូវ​មាន​​ទោស​ជាប់​ពន្ធនាគារ​​ពី​៤​ឆ្នាំ​ទៅ​១០​ឆ្នាំ។ ​ព្រះ​រាជអាជ្ញារង​ដដែល​បាន​លើក​ឡើង​​​ទៀត​ថា លោក​មិន​អាចប្រាប់មូល​ហេតុ​ដែល​​​ទាហាន​ទាំង​នេះ​វាយ​តំណាង​រាស្ត្រ​គណ​បក្ស​​​សង្គ្រោះ​ជាតិ​បានទេ ដោយ​លោក​បកស្រាយ​​​ថា ចម្លើយ​របស់​ពួកគេ​​គឺ​ជា​...

​បុរស​​បីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​​​ពីបទ​​​​ប្រើ​អំពើ​ហិង្សា​​​លើ​តំណាង​​​រាស្ត្រ​​​​របស់បក្ស​សង្គ្រោះ​ជាតិ​

​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា ​បុរស​បី​នាក់​​ក្នុង​ចំណោម​​បុរស​ដែល​បាន​​ចូល​រួម​បាតុកម្ម​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ដែល​បាន​​វាយដំ​លោក ញ៉យ ចំរើន និង​លោក គង់ សភា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​កាលពី​សប្ដាហ៍​មុន ខណៈ​ពួក​លោក​ព្យាយាម​ចាក​ចេញ​​ពី​រដ្ឋសភា​នោះ បាន​​​ចូល​ខ្លួន​សារ​ភាព​​​ហើយ​​​​​កាលពី​​​ម្សិលមិញ។ សេចក្ដី​ប្រកាស​ព័ត៌​មាន​មួយ​ចេញ​ដោយ​​​លោក ខៀវ សុភ័គ កាលពី​យប់​មិញ បាន​លើក​​​​ឡើង​ថា បុរស​ទាំង​​បី​នាក់​​​​ដែល​មាន​​ឈ្មោះ​ដូច​ជា ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ ​ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ និង សុត វណ្ណនី...

​រដ្ឋា​​​ភិបាល​​​​​​និយាយ​​​ថា ជនភៀស​​​ខ្លួន​​​ម្នាក់​​​ពី​​​កោះ​​​ណូរូ​​​នឹង​​​មក​​​កម្ពុជា​​​

លោក សុខ ផល​​​ អគ្គ​​​នាយក​​​ដ្ឋាន​​​​​​អន្តោ​​​ប្រវេសន៍​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ​​​កម្ពុជា​​​​​​នឹង​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​ពីរ​​​នាក់​​​ ដែល​​​ស្ម័គ្រ​​​ចិត្ត​​​​​​មក​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​​​​ប្រទេស​​​នេះ​​​ក្នុង​​​ពេល​​​មាន​​​ដំណើរ​​​ទស្សន​​​កិច្ច​​​របស់​​​គណៈ​​​ប្រតិភូ​​​ទៅ​​​កាន់​​​​​​មជ្ឈ​​​មណ្ឌល​​​​​​ជន​​​ភៀសខ្លួន​​​នៃ​​​ប្រទេស​​​អូស្ត្រាលី​​​​​​នៅ​​​លើ​​​កោះ​​​ណូរូ​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​កញ្ញា​​​ ប៉ុន្តែ​​​​​​មិន​​​បាន​​​ពន្យល់​​​​​​ថា​​​មូល​​​ហេតុ​​​អ្វី​​​ទេ។​​​​​​ លោក សុខ ផល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "មាន​​​ជន​​​ភៀស​​​ខ្លួន​​​ម្នាក់​​​ ហើយ​​​នឹង​​​​​​មក​​​សប្តាហ៍​​​នេះ​​​ ឬ​​​សប្តាហ៍​​​ក្រោយ។​​​ ដំបូង​​​មាន​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ពីរ​​​នាក់​​​ ប៉ុន្តែ​​​​​​ឥឡូវ​​​មាន​​​តែ​​​ម្នាក់​​​ប៉ុណ្ណោះ"។​​​ លោក ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ បាន​​​ប្រកាស​​​​​​​​​អំ​​​ពី​​​ការ​​​មក​​​ដល់​​​នៃ​​​ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​នាក់​​​បន្ថែម​​​ទៀត​​​ពី​​​កោះ​​​ណូរូ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​​​​​​​តុលា​​​ បន្ថែម​​​លើ​​​ជន​​​ភៀស​​​ខ្លួន​​​បួន​​​នាក់​​​ដំបូង​​​​​​ដែល​​​បាន​​​មក​​​ដល់​​​កាល​​​ពី​​​ខែ​​​មិថុនា​​​​​​ជា​​​ផ្នែក​​​នៃ​​​​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ ដែល​​​កម្ពុជា​​​​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​ជាមួយ​​​​​​ប្រទេស​​​អូស្ត្រាលី​​​កាល​​​ពី​​​ឆ្នាំ​​​មុន។ ​​​​​​​​​​​​គណៈ​​​ប្រតិភូ​​​កម្ពុជា​​​​​​ដែល​​​បាន​​​ទៅ​​​ធ្វើ​​​ទស្ស​​​នកិច្ច​​​​​​​​​ប្រទេស​​​កោះ​​​ណូរូ​​​​​​​​​កាល​​​ពី​​​ខែ​​​​​​កញ្ញា​​​​​​​​​​​​ថា​​​​​​នឹង​​​​​​ជួប​​​​​​ក្រុម​​​​​​​​ថ្មី​​​គឺ​​​ជន​​​ភៀស​​​ខ្លួន​​​​​​បួន​​​នាក់​​​ ដែល​​​ប្រទេស​​​អូស្ត្រាលី​​​​​​អះ​​​អាង​​​ថា​​​បាន​​​ស្ម័គ្រ​​​ចិត្ត ប៉ុន្តែ​​​កម្ពុជា​​​នៅ​​​ពេល​​​នោះ​​​​​​​​​​​​និយាយ​​​ថា ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​បាន​​​ផ្លាស់​​​ប្តូរ​​​គំនិត​​​​​​វិញ។​​​​​​​​​ ចំពោះ​​​ជន​​​​​ភៀស​​​​​​ខ្លួន​​​ដែល​​​បាន​​​មក​​​ដល់​​​​​​កម្ពុជា​​​កាល​​​ពី​​​ខែ​​​មិថុនា នាយ​​​ឧត្តម​​​សេនីយ៍​​​ សុខ ផល បាន​​​និយាយ​​​ថា ពួក​​​គេ​​​កំពុង​​​រក​​​ការ​​​ងារ​​​ធ្វើ។​​​ លោក សុខ ផល​​​ បាន​​​និយាយ​​​ថា "យើង​​​ទទួល​​​បាន​​​ដំណឹង​​​ថា ពួក​​​គេ​​​មិន​​​ទាន់​​​រក​​​ការងារ​​​បាន​​​ធ្វើ​​​នៅ​​​ឡើយ​​​ទេ ដូច្នេះ​​​គេ​​​នៅ​​​តែ​​​ទទួល​​​បាន​​​ការ​​​ឧបត្ថម្ភ​​​ពី​​​អូស្ត្រាលី"។​​​ ទាំង​​​ប្រទេស​​​អូស្ត្រាលី ទាំង​​​អង្គ​​​ការ​​​​​​អន្តរ​​​ជាតិ​​​ទេសន្ត​​​ប្រវេសន៍​​​​​​ មិន​​​​​​ពិភាក្សា​​​ពិស្តារ​​​ទាក់​​​ទិន​​​នឹង​​​ជន​​​ភៀស​​​ខ្លួន​​​ទេ៕​​​រើន​​​  

មេដឹក​នាំគណបក្ស​ប្រឆាំង​​​​មក​ដល់​ប្រទេស​វិញ​​ក្រោយ​មាន​ភាព​ចលាចល​

អ្នក​គាំទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ​ពីរ​បីរយ​នាក់​បាន​ស្វាគមន៍​​មេដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​យប់​មិញ​​​បន្ទាប់ពី​​មាន​ភាព​ចលាចល​នយោបាយ​កាលពី​​សប្តាហ៍កន្លងមក​ ដែល​ក្នុង​នោះ​តំណាង​រាស្ត្រពីរ​រូប​​ត្រូវ​បាន​វាយ​ដំដោយ​ក្រុម​គាំទ្រ​​រដ្ឋាភិបាល​​ ហើយ​លោក កឹម សុខា ត្រូវ​បាន​​បណ្តេញ​ចេញ​ពី​តួនាទី​ជា ថ្នាក់ដឹក​នាំ​សភា​របស់​លោក។ ដោយ​មក​ដល់​អាកាស​យានដ្ឋាន​អន្តរ ជាតិ​ភ្នំពេញ​​មុន​ម៉ោង​៨​យប់​បន្តិច ​លោក សម រង្ស៊ី ដែល​ស្ថិត​នៅ​ប្រទេស​តំបន់​អឺរ៉ុប និង​លោក កឹម សុខា ​ដែលបាន​ធ្វើដំណើរ​ទៅ​​​ទី​​​ក្រុង​បាង​កក​កាល​ពី​សប្តាហ៍មុន​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​​តំណាង​រាស្ត្រ​​ដែល​រង​របួស​ បាន​មក​ដល់ជាមួយ​គ្នា​ ហើយ​បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​វិល​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​វិញ។ ដោយសំដៅដល់​ទំនាក់​ទំនង​​រវាង​គណ បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​មាន​ន័យថា ​ដើម្បីជំនួស​​អំពើ​ហិង្សា​ នយោបាយ​ជាមួយ​ការ​សន្ទនានោះ លោក​បាន​មាន​ប្រសាសន៍ថា "យើង​ចង់​រក្សា​ និង​ពង្រឹង​វប្បធម៌​សន្ទនា ពីព្រោះ​យើង​ជឿជាក់​ថា គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ជជែក​គ្នាក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញ​ទៅមកឲ្យ​តម្លៃគ្នា ទៅវិញ​ទៅមក ឡើយ​"។ លោក សម រង្ស៊ី​...

​មន្ត្រី​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំ​​ការ​ស៊ើប​​អង្កេត​ការ​​​វាយ​តំណាង​រាស្ត្រ​

បាតុ​កម្ម​កាល​ពី​សប្តាហ៍​មុន​នៅ​ខាង​មុខ​រដ្ឋ​​សភា ដែល​ត្រូវ​បាន​​ជំរុញ​ដោយលោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​​ពេល​យប់​​​​មុន​នោះ​​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បាតុកម្ម​របស់​​គណ​បក្ស​​​ប្រឆាំង​​ដែល​ធ្វើ​ឲ្យ​លោក​​មាន​កំហឹង​​រាល់​​ពេល​​​​​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​បរទេស​​​​នោះ​​មាន​​សញ្ញា​​សម្គាល់​ថា​ជា​ព្រឹត្តិការណ៍​​ដែល​​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​​សម្រេច​បំណង​អ្វី​មួយ។ ដោយ​មាន​ការ​ចូល​រួម​​ពីសំណាក់​​ក្រុម​បុរស​​កាត់​សក់​យោធា ដែល​​​មួយ​ចំនួនធំ​​ចង​ក្រណាត់​ក្រហម​ដែល​​គេ​ស្គាល់​ជាយូរ​មក​ហើយ​​​​ថាជា​​សញ្ញា​​បង្ហាញ​ពី​​ភាព​ស្មោះ​ស្ម័គ្រ​​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា អំឡុង​ពេល​កើត​មាន​​អំពើ​ហិង្សា​លើ​ក្រុម​ប្រឆាំង​ និង​​​សូម្បី​​​​​​​​នគរ​បាល​ដែល​ស្លៀក​ពាក់​ស៊ីវិល​ផង​នោះ បាតុ​កម្ម​​​នេះ​​​​​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​អហិង្សា​​​រហូត​ដល់​ក្រុម​បាតុករ​វាយ​ដំ​​​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ ​ពីរ​រូប​យ៉ាង​​សាហាវ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ​បាន​​​​ធ្វើ​ការ​​ចោទ​ប្រកាន់​ភ្លាមៗ​ថា លោក ហ៊ុន សែន គឺ​ជា​អ្នក​រៀបចំ​​ការ​វាយ​ប្រហារ​នេះ ចំណែក​ឯ​បណ្ដា​អង្គការ​​​​សង្គម​ស៊ីវិល​បាន​គូស​បញ្ជាក់​ថា នគរ​បាល​​នៅក្បែរ​នោះ​​​​មិន​បាន​ព្យា​យាម​​ឃាត់​ការ​​ប្រើ​អំពើ​ហិង្សា​នោះ​​ឡើយ។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បាន​ពណ៌​នា​​អំពីព្រឹត្តិការណ៍​នេះ​ថា​មាន​​សញ្ញា​សម្គាល់​​ថា​ជា​​​ការ​វាយ​ប្រហារ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បាន​កើត​ឡើង​​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ប៉ុន្តែទោះ​បីជារាល់​​ការ​ចោទ​ប្រកាន់​កំពុង​​​​បាញ់​ឆ្ពោះ​ទៅ​រក​គណបក្ស​កាន់​អំណាច​ថា​ជា​អ្នក​រៀបចំ​ការ​វាយ​ប្រហារ​នេះ ហើយ​អង្គការ​​​​សហប្រជាជាតិ​បាន​គូស​បញ្ជាក់​​​​​ថា ​ចាំ​បាច់​​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ដែល​​​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​​បានយ៉ាង​ណា​ក្ដី ក៏​កាលពី​សប្ដាហ៍​មុន ក្រសួង​មហាផ្ទៃ​បាន​​​​ប្រើ​ប្រាស់​​​ថ្នាក់​ដឹក​នាំ​​​ផ្ទាល់​​​របស់​គណបក្ស​ប្រជាជន​កម្ពុជា...

លេច​ចេញ​សញ្ញា​​​​​បន្ថែម​ទៀត​ទាក់​ទិន​​​តួនាទី​​របស់​រដ្ឋាភិបាល​​ក្នុង​ហេតុការណ៍​​​វាយដំតំណាង​រាស្ត្រ​

អង្គការ​សហប្រជាជាតិ​​បានអំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​​គោរព​តាម​​ការ​សន្យា​របស់​ខ្លួន​​​ថា​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ឯករាជ្យ​​លើ​ហេតុការណ៍​​​ប្រើអំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​កាលពី​សប្ដាហ៍​មុន ខណៈ​​អង្គការ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ​បាន​ចេញ​របាយការណ៍​មួយ​​បង្ហាញ​មន្ទិល​​បន្ថែម​ទៀត​លើ​​​តួនាទី​បស់​រដ្ឋាភិបាល​​នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​​នោះ​។ លោក ញ៉យ ចំរើន ​និង​លោក គង់ សភា ​​ដែល​​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រង​ការ​វាយ​ដំ​​ដល់​ថ្នាក់​​បែក​​ឈាម​កាលពី​ថ្ងៃ​ច័ន្ទ ពី​សំណាក់​​ក្រុមបុរស​ដែល​ចូល​រួម​ក្នុង​បាតុកម្ម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​​ខាង​មុខ​​រដ្ឋសភា​​ដើម្បីទាម​ទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​​​អនុប្រធាន​រដ្ឋ​សភា។ លោក សម រង្សុី ប្រធាន​គណបក្ស​​ប្រឆាំង​​​ដែល​​ហាក់​ដូចជា​មាន​ការរួញរាក្នុង​ការ​​​រិះគន់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​​ចាប់​តាំង​ពី​​​​ព្រមព្រៀង​​​បន្ធូរ​ស្ថានភាព​នយោបាយ​កាលពី​ឆ្នាំ​មុន​មក​នោះ...

ភាគីកម្ពុជា​ និង​វៀត​ណាម​​ព្រម​ព្រៀង​​ពន្លឿន​ការវាស់​​​វែង​​​កំណត់​​​​ព្រំដែន

យោង​តាម​​កាសែត​​វៀតណាមនិង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​ព្រមព្រៀង​​​​ពន្លឿន​ការ​​​វាស់​​​វែង​​​កំណត់​​​​ព្រំដែន​រួម​របស់​ខ្លួន ហើយ​មិន​អនុញ្ញាត​ឲ្យ​ "កម្លាំង​សត្រូវ​" និង​​ "ពួក​ជ្រុល​និយម" ​គំរាម​កំហែង​ដល់​សន្តិសុខ​អំឡុង​​​កិច្ច​​​ប្រជុំ​​​​រយៈ​ពេល​​​ ពីរ​ថ្ងៃ​ក្នុង​ទីក្រុង​ហូជីមិញ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ពុធ។ កិច្ច​ប្រជុំ​លើក​ទី៧​ស្ដីពី​កិច្ច​សហប្រតិ បត្តិការ និង​ការ​អភិវឌ្ឍ​បណ្តាខេត្ត​នៅ​តាម​ព្រំដែន​​​ដែល​ធ្វើ​ជា​សហប្រធាន​​ដោយ​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ធ្វើ​ឡើង​​​តែពីរ​បី​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​ការ​តវ៉ា​ជាច្រើន​លើក​ដែល​ដឹកនាំ​ដោយ​គណ​បក្ស​ សង្គ្រោះ​ជាតិ ​បណ្តាលឲ្យមាន​​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ព្រំដែន​ដែល​មានជម្លោះ​ ទី​ដែល​ប្រជាជន​​កម្ពុជា​បាន​ចោទ​ប្រទេស​វៀត ណាម ​​ថា​បានរំលោភ​យក​ដី។ អត្ថបទ​មួយ​នៅ​ក្នុង​កាសែត​នគរ​បាល​ជាតិ​​​បាន​ដក​​​ស្រង់​​​​សម្ដី​របស់​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដែលបាន​​​លើក​​​ឡើង​​​ថា កិច្ច​ប្រជុំ​នេះ​បាន​​កាត់​​បន្ថយ​ភាព​តាន​តឹង​ជុំវិញ​បញ្ហា​ព្រំដែន ហើយ​បាន​បង្កើត​​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​​​ ប្រសិន​បើ​​ជម្លោះ​នៅ​ពេល​អនាគត ​កើត​ឡើង។ ​សេចក្ដី​រាយការណ៍​នេះ​មាន​ខ្លឹម​សារ​ថា   "​លោក ព្រំ សុខា ថ្លែង​ថា ភាព​លំបាក​ដែល​ភាគី​ទាំង​ពីរ​បាន​ប្រឈម​ ជា​ពិសេស​​បញ្ហា​ប្រឈម​​ដែល​បង្ក​ឡើង​ដោយ​គណ​បក្ស​ប្រឆាំង...

​បន្ទាប់​ពីការ​វាយ​ដំ​លើ​​រាង​កាយ ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​សភា​​​​​នឹង​​ចូល​ប្រជុំ​វិញ​នៅ​ព្រឹក​នេះ

បួន​ថ្ងៃ​បន្ទាប់ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​ត្រូវ​គេ​វាយ​ដំ​លើ​រាងកាយ​​ ខណៈ​ពេល​​ចាក​ចេញពី​រដ្ឋសភា​ ​សភា​គ្រោង​នឹង​​ចូល​ប្រជុំឡើង​វិញ​​នៅ​ព្រឹក​នេះ​ ដើម្បី​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​​វិធាន​ផ្ទៃ​ក្នុង ​ហើយ​អាច​នឹង​សម្រេច​លើ​​អនាគត​​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង។ ជិត​ពាក់​កណ្ដាល​​​នៃ​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុង​ស្ថិត​នៅ​បរទេស​នៅ​ឡើយ​ ដោយ​ជាច្រើន​នាក់​ស្ថិត​នៅ​ក្នុង​​ប្រទេស​ថៃ​ដើម្បី​គាំទ្រ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​បន្ទាប់ពី​​​ត្រូវ​​​គេ​​ជាន់​ ទាត់ធាក់​មុខ​យ៉ាង​រន្ថើន​អំឡុង​បាតុកម្ម​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ច័ន្ទ។ ប៉ុន្តែ​លោក កែវ ភិរម្យ តំណាង​រាស្ត្រ​មួយ​រូប​​នៃ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​៣០​រូប​​​ដែល​​​ស្ថិត​នៅ​ក្នុង​ប្រទេស​នៅ​ឡើយ​ បាន​មាន​ប្រសាសន៍​ថា ​តំណាង​រាស្ត្រ​​ដែល​នៅ​សេស​សល់​ទាំង​នេះ​នឹង​ចូល​សភា​​ដើម្បី​អនុម័ត​វិធាន​ផ្ទៃ​ក្នុង​ថ្មី និង​ការ​ធ្វើ​វិសោធនកម្ម​​​ច្បាប់​បោះ​ឆ្នោត​ឃុំ-សង្កាត់ ទោះបី​ជា​មាន​ព្រឹត្តិការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ក៏ដោយ។ លោក​បានមាន​ប្រសាសន៍​ថា​​​ "​យើង​នឹង​ទៅ​នៅ​ថ្ងៃ​ស្អែក។...

កង​​ទ័ព​​ចូល​រួម​អំពាវ​នាវ​​ឲ្យ​លោក កឹម សុខា​ ចុះ​ចេញ​ពី​តំណែងជា​​​អនុប្រធាន​រដ្ឋសភា​

ខណៈ​​បណ្ដា​អ្នក​សង្កេត​ការណ៍​​​ចោទ​ប្រកាន់​​​​​​​ថា គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​អ្នក​រៀបចំ​​​ឲ្យ​មាន​ការ​វាយ​ដំ​យ៉ាង​សាហាវ​ព្រៃផ្សៃ​ទៅ​លើ​​​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​កាល​​​ពី​ថ្ងៃ​ច័ន្ទ ​​ស្រាប​់​តែ​បែក​ធ្លាយ​រូប​ភាព​​កាលពី​ម្សិលមិញ ដែល​បង្ហាញ​ពី​សកម្មភាព​​មេ​បញ្ជា​ការ​យោធា​ជាន់​ខ្ពស់​មួយ​រូប​​​កេណ្ឌ​កង​ទ័ព​​​ដើម្បី​​​​គាំទ្រ​ការ​អំពាវ​នាវ​​​ទម្លាក់​លោក កឹម សុខា ចេញ​​​​​ពី​តំណែង​អនុប្រធាន​រដ្ឋសភា​។ ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​ជា​​​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​ត្រូវ​បាន​​​ក្រុម​បុរស​​ដែល​ចូល​រួម​បាតុកម្ម​គាំទ្រ​​​​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទាម​ទារ​​​​ឲ្យ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​​​ចុះ​ចេញពី​តំណែង​របស់​លោក​នៅ​រដ្ឋសភា ទាញ​​​​ទម្លាក់​ពី​រថយន្ត​​របស់​ពួក​លោក​ និង​ជាន់​ធាក់ ខណៈ​ពេល​ពួក​លោក​ចាក​ចេញពី​រដ្ឋសភា។​ បាតុកម្ម​នេះ​​ត្រូវ​បាន​ជំរុញ​​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​​ពេល​ថ្លែង​សុន្ទរកថា​​កាលពី​​ល្ងាច​ថ្ងៃ​អាទិត្យ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​​​បាន​បដិសេធ​ថា ​ការ​​​​វាយ​ដំ​​​នេះ​​មិន​​ត្រូវ​បាន​អនុញ្ញាត​​​ឲ្យ​ប្រព្រឹត្ត​​​​ឡើយ​ ទោះ​បីមាន​ការ​អះអាង​ថា នគរ​បាល​​​​ដែល​ឈរ​ជើង​នៅ​ខាង​ក្រៅ​រដ្ឋសភា​​ ឈរ​មើល ​​ក្នុង​ពេល​ដែល​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​​ត្រូវ​​គេ​ទាញ​ទម្លាក់​ចេញ​ពី​រថ​យន្ត​​​ក្តី​។ កាលពី​ម្សិលមិញ...