Friday, December 13, 2019
Home Authors Posts by Mech Dara

Mech Dara

668 POSTS 0 COMMENTS

ឪពុក​​​ម្ដាយ​​​និយាយ​​​ថា កូន​​​ប្រុស​​​របស់​​​គាត់​​​ស្លាប់ ដោយ​​​សារក្រុម​​​វេជ្ជ​​​បណ្ឌិត​​​​​​មិនព្រម​​​ព្យា​​​បាល​​​

កាល​​​ពី​​​ម្សិល​​​មិញ​​​ឪពុក​​​ម្ដាយ​​​របស់​​​ក្មេងប្រុស​​​អាយុប្រាំ​​​ពីរ​​​ឆ្នាំ ដែល​​​​​​ស្លាប់​​​កាល​​​ពី​​​​​​សប្ដាហ៍​​​មុនដោយ​​​សារ​​​ពស់​​​ចឹក​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​បាន​​​ចោទ​​​ប្រ​​​កាន់​​​ក្រុម​​​វេជ​​​្ជបណ្ឌិត​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែកស្រុក​​​ថ្ម​​​ពួក​​​ថា ​​​​​មិន​ព្រម​​ព្យា​បាល​​​កូន​​​​ប្រុស​​​របស់​​​គាត់ ពី​​​ព្រោះ​​​ថ្នាំ​​​នេះ​​​ទុក​​​បម្រុង​​​សម្រាប់​​​តែ​​​ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត ​ដែល​ជា​អ្នក​ចុះ​​​វាស់​​​វែង​​​ដី​​​នៅ​​​ក្នុង​​​តំបន់​​​នេះតែ​ប៉ុណ្ណោះ។ អ្នក​​​ស្រី ស្រី​​​ ចាន់ធី ម្ដាយ​​​របស់​​​ក្មេង​​​ប្រុស ​បាន​​​និយាយ​​​ថា ពេល​កុមារាមឿន មេ៉ត អាយុ​​​ប្រាំ​​​ពីរឆ្នាំ កំពុងរត់​​​លេង​​​នៅតាម​​​​វាល​​​ស្មៅ​​​ ក្នុង​​​ឃុំ​​​បន្ទាយ​​​ឆ្មាស្រុក​​​ថ្ម​​​ពួក ខេត្តបន្ទាយ​មាន​ជ័យ​ក៏ត្រូវ​​​ពស់​​​វែក​​​ចឹក​​​ម្រាម​​​ដៃ​​​ នៅ​​​ម៉ោង​​​ប្រហែល៥​​​ល្ងាច​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។​​​​ អ្នក​​​ស្រី​​​ ចាន់ធី ​​​និយាយ​​​ថា បន្ទាប់​​​ពី​​​កូន​​​ប្រុស​​​អ្នក​​​ស្រីត្រូវ​​​ពស់​​​ចឹក​​​រួច​​​មក គាត់​​​ក៏​​​ប្រញាប់​​​​ប្រញាល់​​​នាំ​​​កូន​​​របស់គាត់​​​ទៅ​​​មន្ទីរ​​​ពេ​ទ្យ​​​។ អ្នក​​​ស្រី ចាន់ធី បាន​​​​បន្តថា “ ក្រុម​​​វេជ្ជ​​​បណ្ឌិត​​​ទាំង​​​នេះ​​​​​​រើស​​​អើង​​​ខ្ញុំ ដោយ​​​មិន​​​ផ្ដល់​​​ថ្នាំ​​​ឲ្យ​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំទេ។ក្រុម​​​វេជ្ជ​​​បណ្ឌិត​​​ទាំង​​​នេះមាន​​​ថ្នាំ​​​ប្រភេទនេះ ប៉ុន្តែ​​​​​​និយាយថា ខ្លួន​​​មិន​​​អាច​​​ផ្ដល់​​​ថ្នាំ​​​នេះ​​​មក​​​ឲ្យ​​​ខ្ញុំ​​​បាន​​​ទេ។​​​គេមាន​​​ថ្នាំ​​​នេះ​​​សម្រាប់​​​តែក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ប៉ុណ្ណោះ។​ ​​ខ្ញុំបាន​​អង្វរ​​​វេជ្ជ​​​បណ្ឌិត​​​​​​ឲ្យ​​​​​​យកថ្នាំ​​​នេះ​​​មក​​​ព្យាបាលកូន​​​របស់​​​យើង”។ អ្នក​​​ស្រី ចាន់​​​ធី បាន​​​និយាយ​​​បន្ត​​​ថា “ ប្រសិនបើ​​​វេជ្ជ​​​បណ្ឌិត​​​នេះ បានប្រើ​​​ថ្នាំ​​​នេះ ​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំនឹង​​​មិន​​​ស្លាប់​​​ទេ”។​ អ្នកស្រី​និយាយ​​​បន្ថែម​​​ថា ទោះ​បី​ជាគ្រួសារ​​​អ្នក​​​ស្រី​​​ក្រ​​​លំបាក​​​តែ​ពួគាត់​សុខចិត្ត​ចំណាយ​​លុយ​​​សម្រាប់​​​ថ្លៃ​​​ព្យាបាលកូនប្រុសរបស់គាត់​​​។ លោក ធុយ សាមឿន ឪពុក​​​របស់​​​ក្មេងប្រុស​​នេះនិយាយ​​​ថា “ ក្រុម​​​គ្រូ​​​ពេទ្យ​​​ទាំង​​​នេះមិន​​​​ឲ្យ​​​តម្លៃចំពោះ​​​ជីវិត​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំទេ។​​​ខ្ញុំ​​​នឹង​​​ប្ដឹង​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​ចំពោះ​​​ការ​​​រើសអើង​​​អ្នកជំងឺ ដើម្បី​​​រក​​​យុត្តិធម៌​​​ឲ្យ​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ”។ បន្តិច​​​ក្រោយ​​​មក ក្មេង​​​ប្រុស មឿន​​​ មេ៉ត ​​​ត្រូវ​​​បាន​​​បុគ្គលិកមន្ទីរ​​​ពេទ្យ​​​​​​ស្រុក​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត ដែល​​​នៅ​​​ទី​​​នោះ​​​ក្មេង​​​ប្រុស​​​នេះ បាន​​​ស្លាប់​​​នៅ​ម៉ោង​​​ប្រហែល​​​៨​​​យប់។ លោក គឹម សំអុល នាយក​​​មន្ទីរ​​​ពេទ្យ​​​បង្អែកស្រុក​​​នេះ បានអះអាងថា ​​​បុគ្គលិក​​​របស់​​​លោក ​​​​មិន​បាន​​​បដិសេធក្នុងការ​​​​ផ្ដល់​​​ថ្នាំ​​​សម្រាប់​​ព្យាបាល​ពស់​ចឹក​​​ដល់​​​ក្មេង​​​ប្រុស​​​នេះ​​​ទេ ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា“ វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​នោះ​​​ទេ។ ថ្នាំ​​​នេះ គឺ​​​មានសម្រាប់​​​​​​មនុស្ស​​​ទាំង​​​អស់។ ក្មេង​​​ប្រុស​​​នេះ ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ធ្ងន់ពេក ហើយ​​​យើង​​​គ្មាន​​​សម្ភារ​គ្រប់​​​គ្រាន់ ​​​​​​យើង​​​ចង់​​​ឲ្យ​​​ក្មេង​​​ប្រុស​​​នេះ​ទទួល​​​បាន​​​ការ​​​ព្យាបាល​​​ប្រកប​​​ដោយ​​​សុវត្ថិភាពដូច្នេះ យើង​​​បាន​​​ប្រាប់​​​ឪពុក​​​ម្ដាយ​​​ក្មេង​​​ប្រុស​​​នេះ ​​​ឲ្យ​​​នាំ​​​កូន​​​ប្រុស​​​របស់​​​គាត់​​​ទៅ​​​ព្យាបាល​​​នៅ​​​​មន្ទីរ​​​ពេទ្យ​​​បង្អែកខេត្ត ​​​ឬ​​​ក៏​​​ទៅ​​​ព្យាបាលនៅប្រទេស​​​ថៃ​​​”។ ប៉ុន្តែ ដោយ​​​សម្ដែង​​​ការ​​​សោក​​​ស្ដាយ​​​ចំពោះ​​​​ការ​​​ស្លាប់​​​របស់កុមារ ​មឿន ​មេ៉ត ​នោះលោក កែវ សុភក្ត្រា ប្រធាន​​មន្ទីរ​​​សុខា​​​ភិបាល​​​ខេត្ត បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ទីរ​​​ពេទ្យបង្អែក​​​ស្រុក ​​​មិន​​​មែនសម្រាប់តែផ្ដល់ជា​​​អាទិភាព​​​ដល់​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត ដែល​​​ចុះវាស់​​​វែង​​​​​​ដី​​​មាន​​​វិវាទ​​​ក្នុង​​​​​​កម្មវិធី​​​ផ្ដល់​​​កម្មសិទិ្ធ​​​ដីធ្លី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែននោះទេ។ លោក សុភក្ត្រា បាន​​​បន្ថែម​​​​ថា“ ក្មេង​​​ប្រុស​​​នេះ ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ ​ហេតុ​​​នេះ​ហើយបាន​​​ជា​​​វេជ្ជបណ្ឌិតសម្រេចបញ្ជូន​​​ក្មេង​​​ប្រុស​​​នេះ មក​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត។ ខ្ញុំ​​​មាន​​​ការ​​​សោក​​​​ស្ដាយ​​​យ៉ាងខ្លាំង ចំពោះ​​​ការ​​​ស្លាប់​​​របស់​​​ក្មេងប្រុសនេះ ប៉ុន្តែ​​​ហេតុ​​​ការណ៍​​​នេះ មិន​​​មែន​ដោយ​សារ​ការ​​​រើស​​​អើងទេ​​​។​​​ថ្នាំ​​​នេះ គឺ​​​សម្រាប់​​​​មនុស្ស​​​ទាំង​​​អស់ មិន​​​មែនសម្រាប់​​​តែ​​​ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​នោះ​​​ទេ”។ លោក ស៊ុមចាន់គាអ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការអាដហុក ប្រ​​​ចាំ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ បាន​​​អំពាវនាវសុំឲ្យ​​​អាជ្ញា​​​ធរ​​​មូល​​​ដ្ឋាន​បើក​​​​​​​ការ​​​សើុប​​​អង្កេត​​​​​​ចំពោះ​ករណី​ស្លាប់​នេះ។ លោកបាន​​​មានប្រសាសន៍​​​ថា “ ក្រុម​​​វេជ្ជ​​​បណ្ឌិត ត្រូវ​​​តែ​​​ជួយ​​​ជីវិត​​​មនុស្ស​​​ ប៉ុន្តែ បែរ​​​ជា​​​ទុក​​​ឲ្យ​​​ក្មេង​​​ប្រុស​​​នេះ​​​ស្លាប់​​​ទៅ​​​វិញ។​​​ក្រ​​​សួង​​​សុខា​​​ភិបាល គួរតែ​​​​សើុប​​​អង្កេត​​​ករណី​​​នេះ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ    

ការ​​​ស៊ើប​​​អង្កេត​​​របស់​​អង្គ​ភាព​ប្រ​​​ឆាំង​អំពើ​​​​ពុក​​​រលួយ​​​នាំ​​​ឲ្យ​​​មាន​​​​​​ការ​​​ចាប់​​​ខ្លួន​​មន្ត្រី​​​កង​​​រាជអាវុធហត្ថ

​​​មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​ដឹង​ថា កាលពី​​​ម្សិល​មិញ សាលាដំបូង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ បាន​​​ចោទ​​​ប្រ​​​កាន់​​​វរសេនីយ៍​​​ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ម្នាក់​​​ពីបទ​ទទួល​​​​​សំណូក និង​​​អំពើ​​​ពុក​​​រលួយ​​​ បន្ទាប់​​​ពី​​​ជន​​​សង្ស័យ​​​​​​បាន​​​យក​​​លុយ​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​កាល​​​ពី​​​ខែ​​​មិថុនា ដើម្បី​​​​​​ធានា​​​ឲ្យ​​​​ពួកគេ​​​ដឹក​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​ចេញ​​​ដោយ​​​សុវត្ថិភាព។ ​​​យោង​​​តាម​​​របាយ​​​ការណ៍​​​​​​ស៊ើប​​​អង្កេតរបស់​​​អង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​ចេញ​​​​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ​វរ​សេនីយ៍​ត្រី​​​ពង្ស ពុទ្ធារិទ្ធ បាន​​​ប្រើសម្ដី​​​គំរាម​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ដើ​​​ម្បី​​​រារាំង​​​ពួកគេ​​​មិន​​​ឲ្យ​​​ចាប់​​​ខ្លួន​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ដែល​​​​​​ត្រូវ​​​ស្ទាក់​​​ចាប់​​​បាន​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ៥​​​ក្នុង​​​​ស្រុក​​​ក្រ​​​គរ ខេត្ត​​​ពោធិ៍​​​សាត់​​​ កាល​​​ពី​​​ខែ​​​មិថុនា។ ​លោក តាន់ សីហតេជៈ ព្រះរាជអាជ្ញាអម​​​សាលាដំបូង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​​​​មាន​ប្រសាសន៍​ថា “ ជន​​​សង្ស័យ​​​​​​បាន​​​គំរាម​​​មន្ត្រី​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​និង​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​បើក​​​រថយន្ដ​​​ដឹក​​​ឈើ​​​ចេញ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា សាក្សី​​​ជាច្រើន​​​នាក់​​​បាន​​​ឃើញ​​​វរសេនីយ៍ត្រី​​​ ពុទ្ធារិទ្ធ​​​ យក​​​លុយ​​​ពី​​អ្នក​​​បើក​​​​រថយន្ដ​ដឹក​ឈើ​ជាថ្នូរ​​​នឹង​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​ទៅ។ ​​​ លោក តេជៈ បាន​​​មាន​​​ប្រសាសន៍​​​ថា ​នគរ​បាល​​​ទើប​​​តែ​​​​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ពីរ​​​ថ្ងៃ​​​មុន​​​នេះ បន្ទាប់​​​ពីអង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​បញ្ចប់​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ខ្លួន។​​​នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទ​​​ពុករលួយ​​​ និង​​​ទទួល​​​​​​សំណូក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ពេល​​​នេះ​​​​យើង​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើ​​​រការ​​​ស៊ើប​​​អង្កេត​​​។​យើង​​​​​​កំពុង​​​សាក​​​សួរ​​​ជន​​​​​​សង្ស័យ​​​ និង​​​សាក្សី​​​ប្រាំពីរ​​​នាក់​​​ដែល​​​មាន​​​ឈ្មោះ​​​​​​ក្នុង​​​របាយ​​​ការណ៍​​​របស់អង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​”។ ​​​​​​​​​ ​​​គេ​​​មិន​​​ដឹង​​​ថា តើ​​​លោក ពុទ្ធារិទ្ធ​​​ បាន​​​ទទួល​​​​យក​​​លុយ​​​សំណូក​​​ប៉ុន្មាន ឬ​​​ក៏​​​ថា​​​ តើ​​​ឈើខុស​​​ច្បាប់​​​ទាំង​​​​​​នោះ​​​ដឹក​​​ទៅ​​​ទី​​​ណា​​​ឡើយ​។  លោក ឱម យិុន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ​​​មាន​​​ប្រសាសន៍​​​ថា អង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កំពុង​​​ស៊ើប​​​អង្កេតមន្ត្រី​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ពីបទ​​​ពុក​​​រលួយ​ គឺលោក ថុង គឹម​​​ហឿង អតីត​​​ព្រះ​​​រាជអាជ្ញា​រង​​​អម​​​សាលា​ដំបូង​​​​ខេត្ត​​​ពោធិ៍សាត់​​​ និង​​​លោក ជា​​​ សុផល ​បច្ចុប្បន្ន​​​​ជា​​​ប្រ​​​ធាន​​​​​រដ្ឋាករ​ និង​​​​ពន្ធ​​​ដារខេត្ត។ លោក ឱម យិុនទៀង ​​​មាន​​​ប្រសាសន៍​​​​ថា​ “ យើង​​​​កំពុង​​​បន្ដស៊ើប​​​អង្កេត​​​​រឿង​​នេះ។​យើង​​​ប្រមូល​​​បាន​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​ខ្លះៗហើយហើយ​​​យើង​​​នឹង​​​កោះ​​​ហៅ​​​សាក្សី​​​មក​​​បំភ្លឺក្នុង​​​ពេល​​​ឆាប់​​​ៗនេះ”។ លោក​​​បន្ថែម​​​ថា ​លោកគឹមហឿង​​​ ត្រូវ​​​បាន​​​ដក​ចេញ​​​ពី​​​តំណែង​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ ពីបទ​​​ប្រព្រឹត្តលម្អៀង​ទៅ​ខាង​កូន​​​ប្រុស​​​មន្ត្រី​​​​ជាន់​ខ្ពស់​ម្នាក់​​​អំឡុង​​​​​​​ពេល​បើក​សវនាការ រីឯ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​លើ​លោក ​សុផល មិន​​​ទាន់​​​​ចប់​​នៅ​​​​ឡើយ​​​ទេ៕ ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​

ក្រុមអាជីវករផ្សារ​ទំនប់​ នៅក្នុង​ខណ្ឌ​ឫស្សី​កែវ​ធ្វើការ​តវ៉ា​នៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​

ក្រុម​អាជីវករ​ដែល​គេ​បណ្តេញ​ចេញ ​មក​​ពី​​ផ្សារ​ទំនប់​ ក្នុង​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ជិត​ខុទ្ទកាល័យ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនកាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ស្វែង​រក​ការ​អន្ដរាគមន៍​ ឲ្យ​​បញ្ឈប់​​ការ​បណ្ដេញ​ចេញ​ពួក​គេ​ ដែលបាន​​អនុវត្ត​ដោយ​កង​កម្លាំង​នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រុម​អាជីវករ​ប្រហែល​១០០​នាក់​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​​ ដើម្បី​​​ការ​ពារ​ មិនឲ្យ​បណ្តេញ​ចេញ​​ក្នុង​ពេល​​បិទ​ផ្សារ​ដោយ​ម្ចាស់​ឯកជន​របស់​ផ្សារ​នេះ​ ដែល​មាន​គម្រោង​ជួស​ជុល​ផ្សារ​ឡើង​វិញ​ និង​ដំឡើង​ថ្លៃ​ឈ្នួល​។ ក្រុម​​អាជីវករ​និយាយ​ថា ពួក​គេ​មិន​ចង់​បង់​ប្រាក់​បន្ថែម​លើ​ថ្លៃ​ឈ្នួល​តូប​ និង​តម្លៃ​ផ្សេង​ៗ​ទៀត​​នោះ​ទេ​ ហើយ​ក៏​មិន​ចង់​ឲ្យ​បិទ​ផ្សារ​ក្នុង​អំឡុង​ពេល​ជួស​ជុល​ដែរ​។ អាជីវករ​ម្នាក់​ឈ្មោះ​ គុនរ៉ាន់ជា​​តំណាង​ម្នាក់​ឲ្យ​ក្រុម​អាជីវករ​ដែល​បាន​ប្រ​មូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​ជិត​ភូមិ​គ្រឹះរបស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន និយាយ​​​ថា “ ក្រុម​អាជីវករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នេះ​ ដើម្បី​ស្នើ​សុំ​អន្ដរា​គមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​អនុញ្ញាត​ឲ្យ​ពួក​គាត់​​​លក់​ដូរ​ផលិត​ផល​ដូច​ធម្មតា​វិញ​។មាន​តែ​នាយក​រដ្ឋមន្ត្រី​ម្នាក់​គត់​ ដែល​អាច​ដោះ​​ស្រាយ​បញ្ហា​នេះ​បាន​។ អ្នក​ស្រី​ គុនរ៉ាន់ ​និយាយ​បន្តថា​ “ ​​ផ្សារ​នេះ​ជា​ឆ្នាំ​ង​បាយ​របស់​ខ្ញុំ​។ ខ្ញុំ​ពឹងផ្អែក​​លើ​ផ្សារ​នេះ​ដើម្បី​​ចិញ្ចឹម​ជីវិត ​និង​​​បញ្ជូន​កូន​ៗ​របស់​ខ្ញុំ​ទៅ​សាលារៀន”៕ ប្រែសម្រួល​ដោយឃិនណៃ  

លិខិត​របស់​ជន​អនាមិក​បាន​គំរាម​គំហែងបំ​ផ្ទុះ​គ្រាប់បែកក្នុងវត្ត​សាលព្រឹក​​​្ស​នៅ​​ខេត្ត​កំ​ពង់​ស្ពឺ​​​​​

លោកសូហានអធិការ​រង​​ស្រុក ​បាន​មាន​ប្រសាស​ន៍​កាល​ពី​ម្សិល​មិញ​ថា នគរ​បាល​​កំពុង​​ស៊ើប​អង្កេត​លើ​លិខិត​មួយ​ច្បាប់​ដែល​​បាន​ផ្ញើរ​ទៅ​ឲ្យ​ព្រះ​​សង្ឃ​មួយ​អង្គ​គង់​នៅ​វត្ត​មួយ​នៅ​ក្នុង​​ខេត្ត​កំ​ពង់​ស្ពឺ​ ដែល​មាន​ខ្លឹម​សារ​​​គំ​រាម​កំហែង​​ដាក់​គ្រាប់​បែក​បំ​ផ្ទុះ​កុដិ​របស់​ព្រះ​អង្គ​ ប្រ​សិន​បើ​ព្រះ​អង្គ​​មិន​ផ្ទេរ​ប្រាក់​ចំ​នួន​១៥០ដុល្លារ​ចូល​​ក្នុង​គណនេយ្យ​ជាក់​លាក់​​មួយ​នោះ​ទេ​​។ ព្រះ​តេជ​គុណសចាន់​ ព្រះ​ជន្ម​៨៨ព្រះ​វស្សា ជា​ព្រះ​គ្រូ​សូត្រ​គង់​នៅ​​វត្ត​សាល​ព្រឹក្ស​​ក្នុង​ឃំុ​ស្នំក្រពើស្រុកគងពិសីខេត្តកំ​ពង់ស្ពឺ​ បាន​ទទួល​សំ​បុត្រ​អនាមិក​មួយ​ច្បាប់​កាល​ព្រឹក​ថ្ងៃ​សៅរ៍។ លោកហាន​​ បាន​មាន​ប្រសាសន៍​បន្ត​ថា “លិខិត​នោះ​បាន​បញ្ជាក់​ថា ​ ត្រូវ​តែ​ផ្ទេរ​​ប្រាក់​ចំនួន​១៥០​ដុល្លារ​នៅ​ត្រឹម​ថ្ងៃ​ច័ន្ទ​ ហើយ​ប្រសិន​បើព្រះអង្គ​មិនផ្ទេរ​ប្រាក់​​​តាម​ការ​ទាម​ទារ​នោះទេ នោះ​ជន​នោះ​គំរាម​ថា​ ដាក់​គ្រាប់​បែក​បំ​ផ្ទុះ​​​វត្ត និង​បាន​​និយាយ​ថាខ្លួន​​នឹង​ចោទ​ប្រកាន់​ព្រះ​អង្គ​​ថា​បាន​ពាក់​ព័ន្ធ​ក្នុង​រឿង​ស្នេហា​ជាមួយ​​ស្រ្តី​ម្នាក់”។ លោកឃឹមសុ​ផាន់​រ៉ាអធិការ​នគរបាល​ស្រុក ​មាន​ប្រសាសន៍​ថា មិន​មាន​ការ​ផ្ទុះ​កើត​ឡើង​ទេ​កាល​ពី​ថ្ងៃច័ន្ទ​។នគរ​បាល​​រំពឹង​ថានឹង​ធ្វើ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ព្រោះ​ក្នុង​លិខិត​អនាមិក​នោះ​មាន​ដាក់​លេខ​​ទូរស័ព​​​្ទ​ និង​លេខ​គណ​នេយ្យ​​ធនាគារ​​​​អេសីុ​លី​ដា​​ផង​ដែរ​។ ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា “ យើង​ដឹង​អ្នក​ណាផ្ញើ​​លិខិត​អនាមិក​នេះ​​​ហើយ​ ពី​ព្រោះជន​អនាមិក​​បាន​ដាក់​លេខ​ទូរស័ព្ទ និង​​​​និយាយ​ថា​​ ឲ្យ​ផ្ទេរ​ប្រាក់​ចូល​ក្នុង​គណនេយ្យ​​ធនាគារ​របស់​ខ្លួន​”៕​ ប្រែ​សម្រួល​ដោយ​ ព្រំម៉ារ៉ាឌី ​​​​​​​​​​

​​នៅ​ពេល​ជិត​មាន​ការ​​​បណ្ដេញ​ចេញ​​​ សហគមន៍​​​នេសាទ​​​ខ្មែរ​​​អីុស្លាម​​​រស់​​​​នៅ​ដោយ​ការ​ភ័យ​​​ខ្លាច

កាល​​​ពីម្សិល​​​មិញ​​​ក្មេង​​​ៗ​​​​​​លេង​​​នៅ​​​តាម​​ច្រាំង​​​ទន្លេ​​​នៅ​ជ្រោយ​ចង្វាខណៈដែល​​​ឪ​​​ពុក​​​​ម្ដាយ​​​របស់​​​ពួក​​​គេ​​​កំពុង​​​សម្រាក​​​ក្រោយ​​​ពេល​​​បាយ​​​ថ្ងៃ​​​ត្រង់នៅ​​​ក្រោម​​​ដំបូល​​​ផ្ទះ​​​ទូក​​​ពណ៌​លឿង និង​​​​ខៀវ។​​​​​ ប៉ុន្ដែ​​​ សមាជិក​​​នៃ​​​សហគមន៍​​​ខ្មែរ​​​អុីស្លាម​​​នេះ​​​​​​​​​និយាយថា កាល​​​ពី​​​យប់​​​ថ្ងៃ​​​សុក្រ​​​ មាន​រឿង​​​​ផ្សេង​មួយ​ គឺ​​​​នៅ​​​ម៉ោង​​​១០យប់​​​​​​ មន្ត្រី​​​នគរ​​​បាល​​​​ប្រ​​​ដាប់​​​អាវុធ​​​ប្រមាណ​២០​​​នាក់ ​​​បាន​​​មក​​​បង្ខំ​ពួកគេ​​​បើក​​​ទូក​ចេញ​ពី​ទីនោះ​។​​​​​​​​​​ ​​​អ្នក​​​ស្រី​​​ លៀក មុំ អង្គុយ​​​នៅ​​​លើ​​​ទូក​​​ជា​មួយ​​​​កូន​​​បួន​​​នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ខ្ញុំ​​ភិត​ភ័​យ​​​ណាស់​​ពេល​​​នគរ​​​បាល​​​មក​​​ ជាពិសេស​​​ដោយសារ​ពួក​គេ​​​មក​​​​នៅ​​​​ពេល​​​យប់។ ពួកគេ​​​មាន​​​កាំភ្លើង ​​​និង​​​ខ្នោះដៃ​​”។ ក្រោយ​​​ពី​​​ហេតុ​​​ការណ៍​​​នោះ អ្នក​​​ស្រី ​លៀក​ មុំ បាន​​​អុំទូក​​​គេច​​​ខ្លួន ប៉ុន្ដែ​​​បាន​​​ត្រឡប់​​​មក​​​វិញ​​​ពេល​​​នគរ​​​បាល​​​បាន​​​ចេញ​​​ទៅ​​​អស់។​​​ លោក ម៉ាត់​​​ គ្រីយ៉ា តំណាង​​​សហគមន៍​​​ខ្មែរអីុស្លាម​​​ជាង​​​១០០​​​គ្រួសារ​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​សង្កាត់​​​ជ្រោយ​​​ចង្វា​​​បាន​​​លើក​​​ឡើង​​​ថា ​​​ប្រជា​ពលរដ្ឋ​​​៦៦​​​គ្រួសារ​​​នៅ​​​បន្ត​​​រស់​​​នៅ​​​​តាម​មាត់​ទន្លេនោះ។​​​​​​ អាជ្ញាធរបាន​​​បញ្ជា​​​ឲ្យ​​​គ្រួសារទាំង​​​អស់​​​នោះ​​​ចាក​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដោយ​​​លើក​​​ឡើង​​​ថា ត្រូវ​​​ការ​​​សម្អាត​​​មាត់​​​ទន្លេ​​​ និង​ដើម្បី​​​យកក​​​ន្លែង​​​នោះ​​​សាងសង់​​​សណ្ឋាគារ​​​សុខា ដែល​​​នៅ​​​ចំពីលើ​​​សហគមន៍ទូក​​​នោះ។​​​​​​​​​​​​ លោក ចៅ ស៊ីដន ចៅសង្កាត់​​​ជ្រោយ​​​ចង្វា បានមាន​​​ប្រសាសន៍ ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​ថា សហ​គម​ន៍នេះ ​​​បន្ដ​​​នៅ​​​ទី​​​នោះ​​​រហូត​​​ដល់​​​ថ្ងៃ​​​សៅរ៍​​​ដើម្បី​​​ប្រារព្ធ​​​​​​​​​​​​ពិធី​​​បុណ្យ​​​សាសនារ៉ាម៉ាដន​​​រួច​​​ទើប​​​ចាក​​​ចេញ។​​​​​​ លោក ស៊ីដន​​​ ​​​មាន​​​ប្រសាសន៍​ថា ​ “ យើង​​​ទុ​​​កពេល​​​១០​​​ថ្ងៃ​​​ ឲ្យ​​​ពួកគេ​​​​​រៀប​​​ចំ​​​ពិធី​​​បុណ្យ​​​សាសនានេះ បន្ទាប់​​​ពីនោះ​​​យើង​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​ហើយ”។ លោក​​​បាន​​​បន្ថែម​ថា​ ទី​តាំង​​​ថ្មី​​​សម្រាប់​​​ពួកគាត់​​​នៅ​​​មិន​​​ឆ្ងាយ​​​ពី​​​ទី​​​នេះប៉ុន្មាន​​​នោះទេ។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​ប្រ​​​ជាពល​​​រដ្ឋ​​​ អ៊ីចឹង​​​ហើយ​​​បាន​​​ជាយើង​​​សុំ​​​ឲ្យ​​​ពួកគាត់​​​ចាក​​​ចេញ​ពី​​​ទី​​​នេះ។ នៅ​​​ពេល​​​តំបន់​នេះ​​​ត្រូវ​​​អភិវឌ្ឍ អាច​មាន​កម្ទេច​​​​កម្ទី​​​សំណង់ធ្លាក់​​​លើ​​​ពួកគាត់”។ ​​​ទោះ​​​ជាយ៉ាង​​​ណា លោក គ្រី​​យ៉ា ដែល​បានជំទាស់​​​​​​នឹង​​​ទីតាំង​​​ថ្មី​​​ទាំង​​​ពីរ​​​កន្លែង​​​ ដោយ​​​សារ​តែ​​​នៅ​​​ឆ្ងាយ​​​ពី​​​ទន្លេ​​​សាប​​​ ដែល​​​អាច​​​ពិបាក​​​សម្រាប់​​​កូនៗ​​​របស់​​​ពួកគាត់​​​ទៅ​​​សាលារៀន​​​ក្នុង​​​ពេល​​​ព្រឹក។​​​​​​ លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថាការ​​​ប៉ុនប៉ង​​​បណ្ដេញ​​​សហគមន៍​​​នេះ​​​ចេញ​​​កាល​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​និង​​​ថ្ងៃ​​​សុក្រ​​​ បាន​​​ធ្វើ​​​ឲ្យ​​​រំខាន​​​ដល់​​​ពិធី​រ៉ាម៉ាដនបាត់​​​ទៅ​ហើយ។​ប្រជាពល​រដ​្ឋ​​​ក្នុង​​​សហគមន៍​​​នេះ ​​​ត្រូវ​​​សូត្រធម៌បួង​​​សួង​​​​​​ប្រាំ​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ ដោយ​​​តម​​​អាហារ​​​ចាប់​​​តាំង​​​ពី​​​ព្រះ​​​អាទិត្យ​​​រះ​​​ដល់​​​ព្រះ​​​អាទិត្យ​​​លិច​​​ប៉ុន្ដែ​​​ អាជ្ញាធរ​​​បែរ​​​ជាមក​​​ធ្វើ​​​ឲ្យ​​​ខូចពិធី​​​របស់​​​សហគមន៍​​​នៅ​​​ឱកាស​​​បរិសុទ្ធនោះ​​​ទៅ​​​វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​ខ្មែរ​​​អីុស្លាម​​​ម្នាក់​​​ឈ្មោះ​​​ សាស អាយុ​​​៥៥​​​ដែល​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​នាម​​​ត្រកូល​​​ព្រោះ​​​ខ្លាច​​​អាជ្ញាធរ​​​​​​ធ្វើ​​​បាប​ បាន​​​លើកឡើង​​​ថា “ នៅពេល​​​ពួកគេ​​​បង្ខំ​​​ឲ្យ​​​យើង​​​ចាក​​​ចេញ​​​នោះ ពួកគេ​​​​​​​មិន​​​ខ្វល់​​​ថា​​​ ទូកខូច ឬ​​​មនុស្ស​​​ស្លាប់​​​នោះ​ទេ។ កូនៗ​​​របស់​​​យើង​​​ស្រែក​​​យំ​​​ទ្រហឹង ​ព្រោះ​​​​ពួកគេ​​​ភ័យ​​​ខ្លាច​​​”។ មន្ត្រី​​​នគរ​​​បាល​​​សង្កាត់​​​ម្នាក់ ​​ដែល​ត្រួត​​​ពិនិត្យ​​​ទី​​​នោះ​ និង​ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដោយ​​​សារ​​​លោក​​​មិន​​​ត្រូវ​​​បាន​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​​ជាមួយ​អ្នក​​​សារព័ត៌មាន​​​នោះ បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​នឹង​​​បន្ដ​​​ការ​​​បណេ្ដញ​​​ចេញ​នេះទៀត​​​ បន្ទាប់​​​ពី​​​ពិធី​​​បុណ្យ​​​រ៉ាម៉ាដន។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ថែម​ទៀត​ថា “ រើ​ទូក​មាន​​​ភាព​​​​ងាយ​​​ស្រួល​​​ជាង​​​រើ​​​ផ្ទះ។ យើង​​​គ្រាន់​​​តែ​​​ស្រាយ​​​ខ្សែពួរ​​​ចេញ ​​​ ជាការ​​ស្រេច​​​”៕     ប្រែ​​​សម្រួល​​​ដោយ​​​ ហម សុផាណ្ណា​​​​​​​​​​​​​​​

អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​​ប្រទេស​កម្ពុជា​​ កើន​ឡើង​គួ​រឲ្យកត់​សម្គាល់​

​ទិ​ន្ន​ន័យ​ផ្តល់​ដោយ​ក្រុម​ហ៊ុន​​តាម​ដាន​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បង្ហាញ​កាលពី​ម្សិល​មិញ​ថា ចំនួន​គណនី​អ្នក​ប្រើ​ប្រាស់ហ្វេស​ប៊ុក​ជា​​ប្រ​ចាំ​នៅ​​ក្នុង​ប្រទេស​​​កម្ពុជា​​ បាន​កើ​ន​ឡើង​ជាង១១៣.០០០​នាក់​ក្នុង​រយ:ពេល​ប្រាំ​មួយ​ខែ​កន្លង​មក​នេះ​គឺ​បាន​កើន​​​ដល់​ជិត៦០០.០០០​នាក់។ ក្រុម​ហ៊ុន Social Bakers ​ដែល​ប្រ​មូល​និង​ចែក​ចាយ​ទិន្និន័យ​​ហ្វេសប៊ុក​ ​លើ​ក​ឡើង​ថាគិត​មក​ទល់​ថ្ងៃ​ម្សិល​មិញ​នេះ មាន​គណ​នី​ហ្វេស​ប៊ុក​ ចំនួន៥៨៣​.៩២០​ក្នុង​ប្រទេស​កម្ពុជា ​ដែល​៥០ភាគ​រយ​ក្នុង​ចំណោមនោះ​ ជា​​​អ្នក​ប្រើ​ប្រាស់​ ដែល​មាន​អាយុ​ចន្លោះ​ពី​​១៨​ឆ្នាំ​ ដល់​២៤​ឆ្នាំ​។ក្រុម​ហ៊ុន​នេះបាន​​បន្ថែម​ថា៦២​ភាគរយ​នៃ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ជា​បុរស​។ក្នុង​ពេល​ថ្មីៗ​នេះ​ ចំនួន​ប្រើ​ប្រាស់​គេហ​ទំព័រ​នេះ​ បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​​ប្រហែល​១០.០០០​គណនី​ត្រូវ​បាន​បង្កើត​ឡើង​ជា​រៀង​រាល់​សប្ដាហ៍​ក្នុង​រយៈពេល​ពីរ​ខែ​មក​នេះ។ និន្នាការ​ស្រដៀង​គ្នា​នេះក៏កើត​មាន​ក្នុង​ប្រទេស​ផ្សេង​ៗទៀតដែរ​​នៅ​អាស៊ី​អា​គ្នេយ៍​ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី ឡាវហ្វីលីពីនថៃ និង​វៀតណាម​ជាដើម។ លោក (ជេរិមីយ៉ះ អ៊ូយ៉ាង) Jeremiah Owyang អ្នក​វិភាគផ្នែក​ឧស្សាហកម្ម​នៅ​ក្រុម​​ហ៊ុន ​អាល់ម៉េធឺគ្រុប​ (Altmeter Group) ដែល​មាន​មូល​ដ្ឋាន​នៅ​​ស៊ីលីខុន វ៉ាឡេ សហ​រដ្ឋ​អាមេរិក ​មាន​ប្រសាសន៍​ថា ហេតុផលខ្លះ​នៃ​ការកើន​ឡើង​ចំនួន​​ប្រជា​ជនកម្ពុជា ដែល​​ប្រើ​ប្រាស់​ហ្វេស​ប៊ុក អាច​ពាក់​ព័ន្ធ​នឹង​សមាជិក​ក្រុម​គ្រួសារ​ ដែល​ចង់​ទាក់​ទង​​ទៅ​សាច់​ញាត​ិ ដែល​បាន​ទៅ​បរទេស ដើម្បីស្វែង​រក​ការ​ងារ​ធ្វើ។ ​លោក​បាន​មាន​ប្រសាសន៍​បន្ថែមថា​“ វា​ប្រហែល​ជា​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​ខ្ញុំបាន​ឃើញនៅ​​​ក្នុង​ទីក្រុង​ម៉ានីល និងក្នុង​​ប្រទេស​ផ្សេង​ៗទៀត នៅអាស៊ី​អាគ្នេយ៍ ដែល​មាន​វណ្ណៈ​អ្នក​ធ្វើការ​ច្រើន​ ដែល​កំពុង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​ទំនាក់​ទំនង​ទៅ​ក្រុម​គ្រួសារ។ យុវជន​ម្នាក់ឈ្មោះ ហេង រតនា​ពិសិដ្ឋ និស្សិត​នៅ​សាកល​វិទ្យាល័យ​លីម​កុកវីង (Limkokwing) ក្នុង​រាជ​ធានី​ភ្នំពេញ បាន​បង្កើត​​គណ​នីរបស់ខ្លួន​កាលពី​ពីរ​ឆ្នាំ​មុន​ ដើម្បី​ទំនាក់​ទំនង​ទៅ​សាច់ញាតិ​ម្នាក់​ ដែល​បាន​ចាក​ចេញ​ពី​កម្ពុជាទៅ​កាន់​អឺរ៉ុប។ យុវជន​វ័យ​១៨​ឆ្នាំរូប​នេះ ដែល​បាន​អង្គុយ​ជាមួយ​មិត្ត​ភក្ដិ​បើក​​មើល​គណនី​ហ្វេស​ប៊ុក...

អ្នក​ជំនាញ​ផ្នែក​សុខាភិបាលនិយាយថា ជំងឺ​មិន​អាច​ឆ្លង​ អាចប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សុខាភិ​បា​ល​

អ្នក​ជំ​នាញ​ផ្នែ​ក​សុ​ខាភិបាល ​បា​ន​លើក​ឡើង​ក្នុង​ស​ន្និ​សីទ​មួយ​កាល​ពីពេល​​កន្ល​ង​មក​​នេះ​ថា ជំ​ងឺ​មិន​​ឆ្លង ​(NCDs) ដូ​ចជា​ជំ​ងឺ​ទឹក​នោម​​ផ្អែម និង​ជំ​ងឺ​មហា​រី​ក​​ប្រភេទ​២​ កំពុង​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​​សុ​ខាភិបាល​មានការ​លំបាក​កាន់​​តែខ្លាំង​ និង​ធ្វើ​ឲ្យ​អ្នក​ក្រី​ក្រ​មា​ន​​ជម្រើស​​តិច​តួច​​ក្នុង​កា​រ​ព្យា​បា​ល​ខ្លួ​ន​។ លោក​វេជ្ជបណ្ឌិត​ អ៊ុំ សុភាព នាយក​ប្រតិ​បត្តិអង្គ​ការ​សម្ពន្ធភាពខ្មែរ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ (KHANA)បា​ន​មា​ន​ប្រ​សាសន៍​​នៅ​ឯ​សន្និសីទក្នុងរាជ​ធានី​ភ្នំ​ពេញ ​​ដែល​ផ្តោត​លើ​វិធី​​បង្ការ​កុំ​ឲ្យ​​មា​នការ​កើន​​ឡើង​នៃ​ករណី​​ជំ​ងឺ​មហា​រីក ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​សួ​ត​រាុំ​រៃ៉ និង​ជំងឺ​បេះ​​ដូ​ងនោះ​​ថា  គួរតែមាន​ការ​លប់​បំ​បាត់​ចោល​នូវ​កា​រ​និយាយ​តៗគ្នាថា ​ជ​ំងឺ​​បែប​នេះ ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់ប្រជាជន​​នៅ​ក្នុ​ង​​​ប្រទេ​ស​អភិ​វឌ្ឍន៍​។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “​​កា​រ​ផឹក​ស្រា កា​រ​ជក់បារី​ កង្វះ​អា​ហា​រ​ូបត្ថម្ភ និងការ​មិនហា​ត់​ប្រាណ​ សុទ្ធ​តែ​ជាហេតុ​នាំ​ឲ្យ​​មា​នជំ​ងឺ​មិន​ឆ្លង​នេះ។​វា​មិនពាក់​ព័ន្ធ​នឹង​ការ​មាន​ក្រ​នោះ​ទេ​។ ប៉ុន្តែ​នៅ​ពេល​មនុស្ស​​ក្រីក្រ​កើត​មានជំងឺ​នេះ​​ ​ពួកគេ​កា​ន់​តែ​ក្រ​ទៅៗ រី​ឯ​អ្ន​ក​មា​ន​​វិញ​ គេ​មាន​លុយ​​ព្យាបា​ល ដូច្នេះ​ពួកគេ​មា​ន​​លទ្ធភា​ព​​រស់​នៅ​បា​ន​យូ​រជាង”។ ខណៈ​ដែ​ល​ជំងឺ​ឆ្លង​ដូចជា​ហ៊ីវ/អេដស៍ជំងឺ​គ្រុ​ន​ចាញ់ និង​មេរោគ ​H5N1ជារឿយៗ​កើត​​មាន​ច្រើននោះ លោក​វេជ្ជបណ្ឌិត​ សុភាព​បា​ន​មា​ន​ប្រ​សាសន៍​ថា ជំ​ងឺ​ ដូចជា​​ជំ​ងឺ​ទឹក​នោមផ្អែម​ មា​ន​សភា​ព​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​បា​ន​គេ​ចាត់ទុ​ក​ថាជា​ “ ឃាត​ករ​ស្ងាត់ៗ” ក្នុ​ង​សង្គម​​កម្ពុជា​។ លោកបា​នមា​ន​ប្រ​សាសន៍​ថា“ជា​ឧទាហរណ៍ យើងសង្កេត​ឃើញ​ថាមា​ន​ករណី​ជំងឺ​មិន​ឆ្លងបែប​នេះ​​​ច្រើ​ន​ជា​ងជំងឺ​អេដស៍​ដែល​ឆ្លង​ទៅទៀត”។ ដោយ​លើ់ក​ឡើង​ពី​តួ​លេខឆ្នាំ​​២០១០​​របស់​អង្គកា​រ​ពិ​ភព​លោក​ លោក​វេជ្ជបណ្ឌិត​ សុភាព មា​ន​ប្រ​សាសន៍​ថា ​ជំ​ងឺ​មហា​រី​ក​កើត​មា​ន​៧ភាគ​រយ ជំ​ងឺ​បេះ​ដូង​កើ​ត​មា​ន​២១​ភាគ​​រយ​ និង​ជ​ំ​​ងឺ​​សួត​រាុំ​រ៉ៃ មា​ន​៥ភាគ​រយ​នៃ​ប្រជា​ពល​រដ្ឋ​កម្ពុជា​​ប្រមាណ​​១៤លាននាក់។ ​ជា​​សរុ​បជំងឺ​មិន​​ឆ្លង​បាន​បណ្តាល​ឲ្យ​មនុស្ស​​ស្លា​ប់​ចំនួ​ន​៥៦.៦០០នាក់​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​នៅ​ឆ្នាំ​២០១០​ ដែ​ល​ក្នុ​ង​នោះ​មា​ន​ប្រ​មា​ណ​​២៥.០០០នាក់​ ជា​ស្ត្រី។ លោក ​វេជ្ជបណ្ឌិត​ សុភាពបា​ន​មា​ន​ប្រសា​សន៍​ថា ហេតុផល​មួយ​ផ្នែក​ចំពោះ​​​អត្រាជំងឺ​មហា​រី​ក គឺ​ដោយ​សារ​តែ​បុរស​កម្ពុជា​យ៉ាង​ហោច​ណាស់​​៤៨ភាគ​រយ​ ជា​អ្ន​ក​ជក់​បារី​ ហើយ​ថា ៥០ភាគ​រយ​នៃ​ប្រជាពល​​រដ្ឋ​ក្នុង​ប្រ​ទេ​សជាអ្នក​ទទួល​រង​ផ្សែង​បារី​ពី​គេ​។ ខណៈ​ដែ​ល​ក្រុ​ម​មន្ត្រី​​សុ​ខា​ភិ​បា​ល​និ​យា​យ​ថា ខ្លួ​ន​ទទួល​បា​ន​ជោគ​ជ័យ​ខ្លះ​ៗ​ក្នុ​ង​កា​រ​គ្រប់​គ្រង​កា​រ​រី​ក​រាល​ដាល​នៃ​ជំ​ងឺ​ឆ្លង​នោះ​ ជំ​ងឺមិន​ឆ្លង​ គឺជា​​បន្ទុ​ក​ដ៏​ធំ​មួ​យ​របស់​​សេវា​សុខា​ភិបាល​ ដែ​ល​មិន​មានបំពាក់​​ឧបករណ៍​​ទំនើប​របស់​កម្ពុជា​។ លោក​វេជ្ជបណ្ឌិត​ ឡោវាសនា​ គិរីប្រធា​ន​​​នាយកដ្ឋាន​​​ផែន​កា​រ​ និង​ព័ត៌មា​ន​សុ​ខាភិបាល​នៃ​ក្រសួ​ង​​សុ​ខាភិ​បា​ល​ បា​ន​មា​ន​ប្រ​សាសន៍​នៅ​ក្រៅ​​សន្និ​សីទនៅ​សាកល​វិទ្យា​ល័យ​ភូម​ិន្ទ​ភ្នំ​ពេញ​ថា “ មា​ន​ជោគ​ជ័យ​ក្នុង​កា​រ​គ្រប​់​គ្រ​ង​​ជ​ំ​ងឺ​ឆ្លង​  ប៉ុន្តែ​ជំ​ងឺមិន​ឆ្លង​ ក្លាយ​ជា​បញ្ហា​ធំ​មួយ​”។ ខណៈ​ដែលការ​​អ​ប់រំ​ប្រជា​ពល​រដ្ឋ​អំ​ពី​កា​រ​​ធ្វើ​ឲ្យ​​របៀប​រស់​នៅ​​របស់​ខ្លួ​ន​ប្រសើរ​ឡើង​​ អាច​ជួយ​កា​ត់​បន្ថយ​អត្រាជំងឺ​មិនឆ្លង​នោះ​ លោក​វេជ្ជបណ្ឌិត​ វាសនា​ គិរី ក៏​បា​ន​លើក​ឡើង​ផង​ដែរ​​ថាអ្នក​ជំងឺ​ត្រូវ​មាន​ប្រាក់​ច្រើន​ទើប​​ទទួល​បាន​ការ​គាំពារ​សុខភាព​ពី​ពេទ្យ​មាន​ជំនាញ​ល្អ​ ជា​ពិ​សេស​នៅ​តា​ម​តំ​បន់​ជនបទ​ដាច់​ស្រយាល។ថវិ​កា​ជាត​ិ​ឆ្នាំ​នេះ ត្រូវ​បាន​លៃ​ទុក​ចំ​នួ​ន​​១៩៣​លាន​​ដុ​ល្លា​រ​សម្រាប​់​​​ក្រ​សួ​ង​សុខា​ភិ​បា​ល​ បើ​ប្រៀប​ធៀប​នឹង​៣៤១លា​ន​ដុល្លា​រសម្រាប់​​ក្រសួ​ង​កា​រ​ពារ​ជាតិ។ លោក​វេជ្ជបណ្ឌិត​ វាសនា គិរីបា​ន​មា​នប្រ​សាសន៍​ថា “ ជាទូ​ទៅ ជំងឺ​មិន​ឆ្លង​ភាគ​ច្រើ​ន​អា​ច​បង្ការ​បា​ន​។​វិធីទី​មួយ​ក្នុង​កា​រ​តា​ម​ដាន​ជំងឺ​នេះ គឺ​តាម​រយៈបុគ្គល​​ដែល​អា​ច​ផ្លាស់​ប្តូរឥរិយា​បថ​របស់​ខ្លួ​ន”។ លោកបា​ន​មា​ន​ប្រ​សាសន៍​បន្ថែ​ម​ថា “ វិធី​​ទី​ពី​រគឺ​តាមរយៈ​ប្រព័ន្ធ​សុ​ខាភិ​បា​ល​​​។​​ជំ​ងឺ​មិន​ឆ្លង​នេះ​គឺ​ជា​​បន្ទុក​ធំមួយ​របស់​ប្រព័ន្ធសុខា​ភិបាល​ពាក់​ព័ន្ធ​នឹង​ការ​ចំណាយ​ ​និងក៏​ដោយ​សារ​តែ​ជំងឺ​ឆ្លង​នេះ​ តម្រូវ​ឲ្យ​មាន​​កា​រ​ព្យាបាល និង​​ថែទាំ​​រយៈ​ពេល​យូ​រ​ផង​ដែរ”។ លោក​វេជ្ជបណ្ឌិត​ ទូចឃុនប្រធា​ន​ផ្នែក​ទឹក​នោម​ផ្អែម​នៅ​មន្ទីរ​ពេទ្យព្រះ​កុ​សមៈ​​​ដែ​លមាន​​អ្ន​ក​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រហែល​​៧.០០០នាក់​ ចូល​មក​​ព្យាបា​ល​នោះ បា​ន​មា​ន​ប្រ​សាសន៍​ថា កា​រ​ព្យាបា​ល​ជំងឺ​នេះ​ស្ទើរ​តែ​គ្មាន​​នៅ​តាម​តំបន់​ជន​បទ​ឡើយ។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ប្រជា​ពល​រដ្ឋ​កម្ពុជា​មា​ន​ធន​ធាន​តិចតួច​ សេវា​មិន​​ល្អ​ ហើយ​ពួក​គេ​ប្រឈម​នឹងកា​រ​ចំ​ណា​យប្រាក់​ច្រើ​ន បើទោះ​ជា​ពួកគេ​រក​ចំ​ណូល​បា​ន​តិច​តួច​​ក៏​ដោ​យ​”។ ដោយ​មាន​មនុស្ស​អា​យុ​ពី​២៥ឆ្នាំ​ទៅ​​៦៤ឆ្នាំ​ចំ​នួន​២,៩ភាគ​​រយនៅ​ទូទាំ​ង​ប្រទេសមា​ន​កើត​ជ​ំ​ងឺ​ទឹក​នោម​ផ្អែមនោះ​​ ចាំ​បាច់​ត្រូវ​មាន​​សេវាព្យាបា​ល​ថែម​ទៀត ប្រសិន​បើ​រដ្ឋា​ភិបា​ល​មាន​បំណង​​ដោះ​ស្រាយ​​បញ្ហា​នេះ​។ លោក​វេជ្ជបណ្ឌិត​ ឃឹមសំ​អាតមន្ត្រី​ផ្នែ​ក​​បច្ចេក​ទេ​ស​ទទួល​បន្ទុក​​​ជំ​ងឺ​មិន​ឆ្លង​នៅ​អង្គកា​រ​សុខភាព​ពិភពលោកក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​បា​ន​មា​ន​ប្រ​សាសន៍​ថា “វា​ហាក់​ដូច​​ជា​មា​ន​ចំ​នួ​ន​​តិចតួចទេ​ ប៉ុន្តែ​វា​ជា​បញ្ហា​ធំមួយ​។មិនមែន​តែ​នៅ​ប្រទេ​ស​កម្ពុជា​ទេ គឺ​នៅ​ទូទាំ​ង​ពិភព​លោក​ យើង​នឹង​ឃើញ​​ជំ​ងឺ​ឆ្លង​ធ្លាក់​ចុះ​ រីឯ​ជំ​ងឺ​មិន​ឆ្លង​នឹង​កើន​ឡើង​។ កម្មវិធី​ជំ​ងឺ​មិន​ឆ្លងក្នុង​ប្រទេ​ស​កម្ពុជាគឺ​ជា​អា​ទិភាព​មួ​យ​”។ កម្មវិធីនោះ ដែលជា​​ផែន​កា​រ​​​យុទ្ធ​សាស្រ្ត​​ជាតិ​ កើត​ចេញ​ពី​ការ​កើន​ឡើង​នៃ​​ករណី​​ជ​ំងឺ​មិន​ឆ្លងដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​មហារី​ក​ស្បូននិង​ជំ​ងឺ​មហា​រី​ក​ដោះដំ​ណើរ​កា​រ​បួន​ឆ្នាំ​ហើយហើយនឹងចប់​នៅ​​ឆ្នាំ​២០១៥។ តាម​គ​ម្រោ​ង​នេះលោក​វេជ្ជ​បណ្ឌិត​ សំអាតបា​ន​មា​ន​ប្រ​សាសន៍​ថាចា​ប​់​តាំ​ង​ពី​ឆ្នាំ​២០០៧មកក្រសួ​ង​សុ​ខាភិ​បាល​បា​ន​​បង្កើតក្លីនិក​​ព្យាបា​ល​ជំ​ងឺ​​ទឹក​នោម​ផ្អែមចំ​នួ​ន​ប្រាំ​បួ​ន​កន្លែ​ង​នៅ​តាម​មន្ទីរ​ពេទ្យ​ខេត្ត​ទូទាំ​ង​ប្រទេ​ស។ លោក​បា​ន​មា​ន​ប្រ​សាស​​ន​៍​ថា"ទោះជា​យ៉ា​ងណានេះ​មិ​នទា​ន់​ល្អ​ប៉ុន្មាន​ទេ​...