Wednesday, July 15, 2020
Home Authors Posts by Michael Dickison

Michael Dickison

32 POSTS 0 COMMENTS

គ្មាន​​​ដំណោះស្រាយ​​​ងាយ​​​ស្រួល​​​សម្រាប់​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​បាត់​​​បង់​​​សិទ្ធិ​​​២លាន​​​នាក់​​​របស់​​​កម្ពុជា​​​

ប្រជាពលរដ្ឋកម្ពុជាប្រមាណ២លាននាក់ដែលគ្រប់អាយុបោះឆ្នោត នឹងមិនបានចុះឈ្មោះបោះឆ្នោតនោះទេនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ។ ហើយខណៈអ្នកសង្កេតការណ៍ជាច្រើនយល់ថា ស្ថានភាពនេះមិនល្អ និងថែមទាំងមិនស្របតាមលទ្ធិប្រជាធិបតេយ្យទៀតនោះ ពួកគេយល់ស្របថា គ្មានដំណោះស្រាយដែលងាយស្រួលឡើយ។ ដោយនៅសល់តែមួយសប្តាហ៍គត់នៅក្នុងការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានធ្វើសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋជិត៧,៤លាននាក់បានចុះឈ្មោះគិតរហូតមកទល់ថ្ងៃអាទិត្យក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតចំនួន៩,៧លាននាក់ ហើយអ្នកដែលមិនទាន់បានចុះឈ្មោះមានចំនួន២,៣លាននាក់។ ហើយទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានក្រើនរំឭកប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតអំឡុងសុន្ទរកថារបស់លោកកាលពីពេលថ្មីៗនេះក្តី ក៏គោលនយោបាយរបស់រដ្ឋាភិបាលលោកបានធ្វើឲ្យអ្នកបោះឆ្នោតជិត១ភាគ៤ត្រូវបាត់បង់សិទ្ធិបោះឆ្នោត។ ដោយចំនួននៃការចុះឈ្មោះប្រចាំថ្ងៃថយចុះដោយសារមានអ្នកទៅចុះឈ្មោះតិចតួច បណ្តាអ្នកឃ្លាំមើលនៅទូទាំងប្រទេសលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនដែលអាចចុះឈ្មោះបាន បានចុះឈ្មោះរួចទៅហើយ។អ្នកបោះឆ្នោតនៅសល់ដែលទាំងមន្ត្រីគណបក្សកាន់អំណាច និងមន្ត្រីគណបក្សប្រឆាំងនិយាយថា មានចំនួនជាង២លាននាក់ ភាគច្រើនទំនងជាពលករចំណាកស្រុកដែលរស់នៅក្រៅប្រទេស។ តាមច្បាប់បោះឆ្នោតរបស់កម្ពុជា ពលករទាំងនោះត្រូវវិលត្រឡប់មកកាន់ស្រុកកំណើតនៅតាមឃុំសង្កាត់របស់ខ្លួនវិញអំឡុងរយៈពេលចុះឈ្មោះបោះឆ្នោតដើម្បីចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មី។ការធ្វើបែបនេះមិនងាយស្រួលឡើយសម្រាប់ពលករភាគច្រើនហើយមានន័យថា មួយភាគធំនៃយុវជនដែលគ្រប់អាយុធ្វើការ នឹងមិនបានបោះឆ្នោតឡើយ។ លោក អីុចាល់ ស៊ូព្រីយ៉ាឌី (Ichal Supriadi) នាយកប្រតិបត្តិបណ្តាញសង្កេតការណ៍បោះឆ្នោតដោយសេរីនៅអាស៊ីហៅកាត់ Anfrel ជាអង្គការឃ្លាំមើលការបោះឆ្នោតថ្នាក់តំបន់បានមានប្រសាសន៍ថា "ពលរដ្ឋគ្រប់រូបសមនឹងទទួលបានសិទ្ធិបោះឆ្នោតមិនថា ពួកគេនៅកន្លែងណាឡើយ"។ លោកបានលើកឡើងទៀតថា "ប្រទេសកាន់តែច្រើនកំពុងចាប់ផ្តើមផ្តល់សិទ្ធិបោះឆ្នោតដល់ពលរដ្ឋរបស់ខ្លួនដែលរស់នៅបរទេស" ហើយប្រទេសដែលបន្តមិនរាប់បញ្ចូលពួកគេកំពុងតែរារាំងសិទ្ធិរបស់ពលរដ្ឋខ្លួន។លោកគូសបញ្ជាក់ថា "ពួកគេកំពុងតែដកសិទ្ធិរបស់ពលរដ្ឋខ្លួន"។ លោកថ្លែងថា ទោះជាយ៉ាងណា ការអនុញ្ញាតឲ្យពលរដ្ឋបោះឆ្នោតពីបរទេសមានការលំបាកយ៉ាងខ្លាំងសម្រាប់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។...

លោក ហ៊ុន សែន គាំទ្រ​លោក ត្រាំ​​​  ​​ខណៈ​លោក សម រង្ស៊ី រិះ​គន់​​​ថា​លោក​ជាមនុស្ស​​គ្រោះ​ថ្នាក់ខ្លាំង​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា លោកកំពុងគាំទ្រលោក ដូណាល់ ត្រាំ ឱ្យឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ ពីព្រោះបេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះនឹងនាំមកនូវសន្តិភាពដល់ពិភពលោក រួមជាមួយបណ្ដាមេដឹកនាំផ្ដាច់ការក្នុងពិភពលោក ដូចជា លោក គីម ជុងអ៊ុន លោក រូ៉បឺត មូហ្គាបេ និងលោក វ្លា៉ឌីមៀ ពូទីន ដែលគាំទ្រអតីតតារាទូរទស្សន៍រូបនេះដែរ។ លោកបានថ្លែងទៅកាន់សិក្ខាកាមប្រមាណ២.០០០នាក់នៅបណ្ឌិត្យសភានគរបាលកម្ពុជាថា "សម្រាប់ខ្ញុំ និយាយដោយត្រង់ ខ្ញុំចង់ឱ្យ ត្រាំ ឈ្នះខ្លាំងណាស់។...

​​​មធ្យោបាយ​​​ធ្វើ​​​ដំណើរ​​​ត្រូវ​​​​​​ត្រួត​​​ពិនិត្យ​​​ ​​​​​ក្នុង​​​ពេល​​​ដែល​​​រថយន្ត​​​​​​ដឹក​​​កម្មករ​​​៨​​​០​​​នាក់​​​ក្រឡាប់​​​​​​​

អាជ្ញាធរនិងក្រុមអ្នកគាំទ្រពលកម្មបាននិយាយថា ពួកគេបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកពីផ្ទះទៅកន្លែងធ្វើការរាល់ថ្ងៃដែលប្រឈមដោយកម្មកររោងចក្រកាត់ដេរ ក្នុងពេលដែលមានឡានមួយដឹកកម្មករប្រជ្រៀតគ្នា៨០នាក់បានក្រឡាប់ក្នុងក្រុងភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បិ៍ ដោយធ្វើឱ្យពួកគេរបួស៤០នាក់។ លោក មាន ថុន អធិការនគរបាលខណ្ឌបាក់ខែង បាននិយាយថាស្រ្តីជាកម្មករជិត២០នាក់បានរងរបួសធ្ងន់ ដែលភាគច្រើនបាក់ដៃនិងរលាត់មុខ បន្ទាប់ពីឡានម៉ាកហ៊ីយុនដាយមានទម្ងន់២,៥បានក្រឡាប់ទៅចំហៀងអូសចម្ងាយ២០ម៉ែត្រ បន្ទាប់ពីចង់បើកវ៉ារ៉ឺម៉កម៉ូតូក្នុងល្បឿនលឿននៅខណ្ឌជ្រោយចង្វានៅម៉ោងប្រហែល៦:៣០នាទីព្រឹក។ លោក ថន បាននិយាយថា "អ្នកបើកបរបានបាត់បង់ម្ចាស់ការខ្លួនឯង នៅពេលដែលខ្លួនបត់ចូលក្នុងគន្លងផ្លូវរបស់ខ្លួនវិញ"។ លោក មាជ ហុង អធិការរងនគរបាលខណ្ឌបាននិយាយថា អ្នករងរបួសដេករដូករណែលពេញផ្លូវ នៅពេលដែលលោកបានមកដល់។ លោក ថន បាននិយាយថា លោកនិងមន្ត្រីផ្សេងទៀតបានលើកពួកគេដាក់លើចិញ្ចើមថ្នល់ ដើម្បីរង់ចាំរថយន្តពេទ្យមកពីមន្ទីរពេទ្យកាល់ម៉ែត ដែលបានមកដល់រយៈពេល៣០នាទីក្រោយមក។ អ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុការណ៍ ហើយនៅតែគេចខ្លួននៅឡើយ។ កម្មកររោងចក្រកាត់ដេររាប់សិបនាក់ជិះឡានផ្ទុកលើសចំណុះបានស្លាប់ ហើយមានអ្នករងរបួសរាប់រយនាក់ជារៀងរាល់ឆ្នាំនៅតាមផ្លូវកម្ពុជា ក្នុងពេលធ្វើដំណើរទៅមកពីផ្ទះទៅកន្លែងធ្វើការពេលព្រឹកនិងពេលល្ងាច។ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិយាយថា មន្រ្តីរដ្ឋាភិបាលបានចុះមើលរោងចក្រនានាតាំងពីដើមឆ្នាំ ដើម្បីព្រមានពួកគេអំពីគ្រោះថ្នាក់នៃការដឹកមនុស្សជិះប្រជ្រៀតគ្នាណែន និងត្រូវពិន័យជាទឹកប្រាក់១០០ ០០០រៀល ឬប្រហែល២៥ដុល្លារចំពោះអ្នកបើកបរ ប្រសិនបើឃើញដឹកអ្នកដំណើរលើសចំនួនកៅអី។ ច្បាប់ចរាចរណ៍ថ្មីនិយាយថា ក្រសួងសាធារណការនិងដឹកជញ្ជូននឹងសម្រេចថា រថយន្តត្រូវមានកៅអីចំនួនប៉ុន្មាននោះ ប៉ុន្តែមន្រ្តីសាធារណការបាននិយាយថា ពុំមានសេចក្តីសម្រេចទាក់ទងនឹងឡានដែលដឹកកម្មករទេ។ លោក រ័ត្នវាសនា បាននិយាយថា មានករណីច្រើន ដូចជាគ្រោះថ្នាក់កាលពីថ្ងៃព្រហស្បិ៍មានកម្មករឈរប្រជ្រៀតគ្នានៅលើឡាន ហើយមានតែគ្រោងដែកខ្លះប៉ុណ្ណោះដែលត្រូវឈរតោង។ រហូតមកដល់ពេលនេះ មានអ្នកបើកបរពីរបីនាក់ប៉ុណ្ណោះត្រូវផាកពិន័យ ពីព្រោះមិនមានមន្ត្រីនគរបាលគ្រប់គ្រាន់ ដើម្បីចុះអនុវត្តទេ។ លោកបាននិយាយថា "យើងបានទៅអប់រំរោងចក្រកាត់ដេរប្រហែល១០០រោងចក្រហើយបានចេញបណ្ណបើកបរជាង១០០០បណ្ណឲ្យអ្នកបើកឡានធំ"។ លោកស្រី អ៊ីសដឺ ហ្ជឺម៉ែន (Esther German) អ្នកគ្រប់គ្រងកម្មវិធីរោងចក្រល្អនៅកម្ពុជា ជាកម្មវិធីរបស់អង្គការពលកម្មអន្តរជាតិដើម្បីធ្វើឱ្យលក្ខខណ្ឌការងារកាន់តែល្អប្រសើរ បាននិយាយថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់ " ព្រមទទួលយក"ការអំពាវនាវឱ្យជួយដោះស្រាយការធ្វើដំណើរដ៏គ្រោះថ្នាក់និងបណ្តាលឲ្យស្លាប់។ លោកស្រី ហ្ជឺម៉ែន បាននិយាយថា ក្រុមហ៊ុនដែលពាក់ព័ន្ធបានបង្កើតក្រុមការងារដោយមានកម្មវិធី ដើម្បីដោះស្រាយបញ្ហា ដោយមានគោលបំណងស្វែងរកនូវអ្វីដែលមានដំណើរការ និងអ្វីដែលមិនមានដំណើរការ។ លោកស្រីបាននិយាយថា "យើងកំពុងតែយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់តាមផ្លូវថ្នល់ដែលពាក់ព័ន្ធនឹងកម្មកររោងចក្រយ៉ាងម៉ឺងមាត់។ ផ្លាកយីហោដែលកំពុងដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដូចជាអ្នកបើកបរគ្មានជំនាញ ការបង្កើនការយល់ដឹង និងរថយន្តគ្មានគុណភាពល្អ កំពុងតែចែករំលែកការអនុវត្តល្អទាក់ទងនឹងបញ្ហានេះ។ លោកស្រីបាននិយាយបន្ថែមថា "បញ្ហានេះស្មុគស្មាញណាស់"៕ មាំ វិបុល

ស្រប​ពេលមាន​ការ​បង្ហោះ​រូប​​សិចស៊ី ក្រសួង​ស្វះស្វែងរកច្បាប់​​ដើម្បីធ្វើ​ឲ្យ​ហ្វេសប៊ុក​​មាន​ភាព​សមរម្យ​

អ្នកនាំពាក្យក្រសួងមួយរូបបានលើកឡើងកាលពីម្សិលមិញថា ក្រុមមន្ត្រីកំពុងតែស្វះស្វែងរកមធ្យោបាយដើម្បីទប់ស្កាត់ និងដាក់ការបង្ហោះរូបភាពមិនគប្បីស្តីពីស្ត្រីខ្មែរលើបណ្តាញទំនាក់ទំនងសង្គមឲ្យទៅជាបទព្រហ្មទណ្ឌ ជាពិសេសរូបភាពទាំងឡាយណាដែលធ្វើឲ្យនឹកឃើញរឿងផ្លូវភេទ។ លោក ផុន ពុធបូរី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានលើកឡើងតាមរយៈអីុម៉េលមួយថា "ខ្ញុំកំពុងតែពិភាក្សាអំពីរូបភាពស្រើបស្រាល និងរូបភាពអាសអាភាសដែលផ្សព្វផ្សាយពាសពេញបណ្តាញទំនាក់ទំនងសង្គម។ ទង្វើនេះផ្ទុយពីប្រពៃណី និងវប្បធម៌ក្នុងសង្គមកម្ពុជា ហើយវាអាចផ្ទុយនឹងច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០០៨"។ លោក ផុន ពុធបូរី បានលើកឡើងទៀតថា ក្រសួងនឹងធ្វើការជាមួយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀតដើម្បីកំណត់ថា តើទង្វើបែបនេះដូចជាការបង្ហោះរូបភាពស្ត្រី "ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគាត់ ឬសម្រាប់ទង្វើខុសច្បាប់ផ្សេងៗទៀត" អាចជាទោសព្រហ្មទណ្ឌ ឬយ៉ាងណា ហើយថាតើក្រមច្បាប់អ្វីគួរតែដាក់ឲ្យអនុវត្ត។ លោក ផុន ពុធបូរី បានមានប្រសាសន៍ថា "យើងកំពុងតែព្យាយាមស្វះស្វែងរកវិធីសាស្ត្រដែលអាចទៅរួចដើម្បីរារាំង និងបញ្ឈប់ការបង្ហោះនិងការផ្សព្វផ្សាយរូបភាពមិនល្អពាក់ព័ន្ធស្ត្រីលើបណ្តាញទំនាក់ទំនងសង្គម។ ទោះជាយ៉ាងណា វាលឿនពេកហើយនៅក្នុងការប្រាប់ឲ្យដឹងថា តើគួរចាត់វិធានការអ្វីដើម្បីឲ្យមានប្រសិទ្ធភាពនោះ"។ ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះភាពសិចស៊ីស្រើបស្រាលរបស់ស្ត្រីខ្មែរ និងគំនិតដែលបង្ហោះដោយសេរីនៅលើអីុនធឺណិត ជាពិសេសតាមហ្វេសប៊ុក ជាបណ្តាញទំនាក់ទំនងសង្គមដែលមជ្ឈដ្ឋានភាគច្រើននិយមប្រើនៅកម្ពុជា។ ក្រសួងវប្បធម៌បានចូលរួមនៅក្នុងកិច្ចពិភាក្សាដេញដោលទាក់ទិននឹងអ្វីដែលចាត់ទុកថា ជាសម្លៀកបំពាក់ និងឥរិយាបថសមរម្យ ពេលក្រសួងបានកោះហៅតួសំដែងខារ៉ាអូខេឈ្មោះ ដេនី ក្វាន់ ឲ្យមកកាន់ការិយាល័យរបស់ខ្លួនដើម្បីព្រមាននាងឲ្យបន្ថយការស្លៀកពាក់ភាពសិចស៊ី។ នៅក្នុងឆ្នាំ២០០៨ក្រសួងកិច្ចការនារីបានស្នើឲ្យគេហទំព័រមួយដែលបង្ហាញអ្នករាំអប្សរាអាក្រាតមួយកំណាត់ខ្លួនបិទលែងដំណើរ ការដោយមានការលើកឡើងជាផ្លូវការថា "រូបភាពទាំងនេះប៉ះពាល់ដល់សតិអារម្មណ៍សង្គម ជាពិសេសស្ត្រីខ្មែរ"។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា ក្រសួងប្រហែលជាមានបំណងល្អទេ ប៉ុន្តែរដ្ឋាភិបាលគួរប្រយ័ត្នប្រយែងចំពោះការបង្កើតច្បាប់ដែលបង្ហាញថា ប្រហែលជាមិនអាចអនុវត្ត បាន និងក្លាយជាជំហានមួយឆ្ពោះទៅរកការចាប់ពិរុទ្ធប្រព័ន្ធអីុនធឺណិតដូចនៅប្រទេសចិន។ លោក ព្រាប កុល បានថ្លែងថា "ប្រសិនបើពួកគេលើកឡើងពីជ្រុងផ្សេងៗនៃគំនិតដែលបញ្ចេញតាមប្រព័ន្ធអីុនធឺណិត  ហើយបង្កើតច្បាប់នោះ វាអាចជា " ការចាប់ពិរុទ្ធ។ វាមិនសេរី និងប្រជាធិបតេយ្យដូចប្រទេសរបស់យើងទេ"។ ទោះយ៉ាងណា វិធានការនេះប្រហែលជាបានចាប់ផ្តើមហើយ។...

ប្រសិត​​​អង្គការ​​​សហប្រជាជាតិ​​​ចាក​​​ចេញ​​​ពី​​​​​​កម្ពុជា​​​​​​​​​ជា​​​មួយ​​​នឹង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ច្រើន​​​​​​ក្រោយ​​​បញ្ចប់​​​បេសកកម្ម

ប្រសិតអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានបញ្ចប់ទស្សនកិច្ចស្វែងរកការពិតរយៈពេល១០ថ្ងៃកាលពីម្សិលមិញ អមដោយការរិះគន់យ៉ាងច្រើនពាក់ព័ន្ធការរំលោភបំពានសិទ្ធិមនុស្ស ការចាប់ដាក់ពន្ធនាគារទាក់ទិននឹងរឿងនយោបាយដែលរងការរិះគន់យ៉ាងខ្លាំង ការបណ្តេញចេញពីដីធ្លីដែលប៉ះពាល់ដល់គ្រួសារក្រីក្រ និងការប្រមូលចាប់ និងឃំុខ្លួនជនអនាថាក្នុងរាជធានីភ្នំពេញ "ដែលមិនអាចទទួលយកបាន" ។ នៅក្នុងការរិះគន់លើរដ្ឋាភិបាលពេលចាកចេញទៅវិញ លោកស្រី រ៉ូណា ស្មីត អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាបានច្រានចោលការអះអាងរបស់ក្រុមមន្ត្រីដែលថា ការងាររបស់លោកស្រីស្មើនឹង "ការជ្រៀតជ្រែក" ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា។ លោកស្រីបានមានប្រសាសន៍អំឡុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញមុនពេលចាកចេញទៅវិញថា "ការគោរពសិទ្ធិមនុស្សគឺជាផ្នែកទាំងមូលនៃការធានាសន្តិភាពដ៏យូរអង្វែង។ សិទ្ធិមនុស្សមិនមែនជាការគំរាមកំហែងសន្តិសុខជាតិទេ ហើយការឃ្លាំមើលសិទ្ធិមនុស្សក៏មិនមែនជាការគំរាមកំហែងដល់អធិបតេយ្យភាពដែរ"។ ដោយទំនងជាសំដៅដល់ការលើកឡើងដដែលរបស់គណបក្សកាន់អំណាចដែលក្រុមមន្ត្រីបានបន្ទោសលទ្ធផលការងារមិនបានល្អលើសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងអំពើដ៏ព្រៃផ្សៃដែលកើតឡើងនៅមុនទសវត្សរ៍ឆ្នាំ១៩៨០នោះ លោកស្រីបានថ្លែងថា "ពេលវេលាដែលរដ្ឋាភិបាលបន្ទោសបញ្ហាកើតឡើងនៅក្នុងសតវត្សរ៍ចុងក្រោយនេះលើស្ថានភាពសព្វថ្ងៃនោះ គឺចប់ទៅហើយ"។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានជួបជាមួយលោកស្រី រ៉ូណា ស្មីត ទេ អំឡុងទស្សនកិច្ចរបស់លោកស្រី ដែលជាលើកទី៣ហើយចាប់តាំងពីលោកស្រីទទួលតួនាទីនេះកាលពីឆ្នាំមុនមក ដោយក្នុងនោះលោកស្រីបានសន្មតថា ដោយសារតែកាលវិភាគដ៏រវល់របស់លោកនាយករដ្ឋមន្ត្រីជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ កម្ពុជាបានចុះកិច្ចព្រមព្រៀងវិនិយោគជាច្រើនជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ហើយបានចុះកិច្ចព្រមព្រៀងចំនួន៣១ជាមួយលោក ស៊ី ដែលសន្យាផ្តល់ជំនួយក្នុងទឹកប្រាក់២៣៧លានដុល្លារ លុបចោលបំណុលរដ្ឋជិត៩០លានដុល្លារ និងផ្តល់ជិត១៥លានដុល្លារសម្រាប់គាំទ្រផ្នែកយោធា។ ជាពិសេស ប្រទេសចិនក៏បានការពារកម្ពុជាប្រឆាំងការរិះគន់ពីសំណាក់អន្តរជាតិអំឡុងវេទិកាអង្គការសហប្រជាជាតិផងដែរ ក្នុងនោះរួមមានរបាយការណ៍រិះគន់របស់លោកស្រី រ៉ូណា ស្មីត អំឡុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ កាលពីខែមុនជាដើម។ ផ្ទុយទៅវិញ ការផ្តល់របស់លោកស្រី រ៉ូ ណាស្មីត កាលពីម្សិលមិញ គឺជាការសន្យាផ្តល់ជំនួយដល់កម្ពុជានៅក្នុងការ "ផ្តល់យោបល់ឃ្លាំមើល និងរាយការណ៍ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស"។ លោកស្រីបានមានប្រសាសន៍ថា "ខ្ញុំព្រួយបារម្ភចំពោះស្ថានភាពនយោបាយដ៏យ៉ាប់យុឺនចាប់តាំងពីពេលបំពេញបេសកកម្មនៅក្នុងខែមីនាមកម្លេ៉ះ។ មានការបាត់បង់ការជឿទុកចិត្តគ្នាយ៉ាងខ្លាំង រវាងគណបក្សនយោបាយដ៏សំខាន់បំផុតចំនួនពីរ"។ ទស្សនកិច្ចរបស់លោកស្រី រួមមានការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីចំនួន៥រូប ព្រមទាំងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា...

អភិបាល បា៉ សុជាតិវង្ស គ្រប​់គ្រង​​រាជធានី​ភ្នំពេញ​​ ប៉ុន្តែ​មិន​តំណាង​ឱ្យ​ការ​​គាំទ្រ​​របស់​ពលរដ្ឋ​

នៅទីបំផុត កងកម្លាំងសន្តិសុខដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ បានសម្រុកចូលក្នុងហ្វូងអ្នកតវ៉ាកាលពីថ្ងៃច័ន្ទសប្ដាហ៍មុន បន្ទាប់ពីមានភាពតានតឹងខ្លាំងរយៈពេលរាប់ម៉ោងរវាងអ្នកតវ៉ា និងនគរបាល ហើយបានប្រើអំពើហិង្សាទៅលើមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយរូប និងសកម្មជនសិទ្ធិដីធ្លីមួយរូប។ វាក៏ជាសាលារាជធានីដែរ ដែលបានហាមប្រាមចំនួនពីរលើកលើគម្រោងប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃនៃការស្លាប់ដោយការធ្វើឃាតរបស់លោក កែម ឡី អ្នកវិភាគនយោបាយ មុនពេលផ្លាស់ប្ដូរជំហរវិញកាលពីថ្ងៃពុធ និងបានច្រានចោលសំណើសុំដាក់តាំងរូបសំណាករបស់លោកនៅទីលានប្រជាធិបតេយ្យ។ ហើយនៅពេលគណបក្សសង្គ្រោះជាតិស្នើសុំហែក្បួនទៅកាន់ស្ថានទូតបរទេសនានាកាលពីខែមុន ដើម្បីប្រគល់ញត្តិអំពាវនាវសុំអន្តរាគមន៍ក្នុងស្ថានភាពនយោបាយដែលកាន់តែយ៉ាប់យ៉ឺនទៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបដិសេធមិនឱ្យធ្វើឡើយ ដោយបកស្រាយថា "រាជធានីមិនមែនជាកម្មសិទ្ធិរបស់គណបក្សប្រឆាំងនោះទេ" នេះបើយោងតាមព័ត៌មានចុះផ្សាយតាមគេហទំព័រ Fresh News។ ខណៈរឿងនោះប្រហែលជាការពិត   គណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រច្រើនទូទាំងរាជធានី និងទទួលបានសំឡេងឆ្នោតច្រើនលើសលប់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣  មុនពេលនាំប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់ចេញតវ៉ាតាមដងផ្លូវនៅរយៈពេលប៉ុន្មានខែក្រោយមក។ សម្រាប់អ្នកនយោបាយដែលជាប់ឆ្នោត ការកាត់ផ្ដាច់ទំនាក់ទំនងពីប្រជាពលរដ្ឋអាចនឹងមានបញ្ហាពិបាកដោះស្រាយ។ ប៉ុន្តែសម្រាប់លោក ប៉ា សុជាតិវង្ស មតិសាធារណជនយល់ឃើញថា លោកហាក់គ្មានបញ្ហាដូចនេះឡើយ នៅពេលធ្វើការសម្រេចថាត្រូវគ្រប់គ្រងរាជធានីភ្នំពេញ តាមវិធីណា។ ដោយទទួលបានការតែងតាំងពីគណបក្សប្រជាជនកម្ពុជា អភិបាលរូបនេះប្ដូរផ្ដាច់ការពារផលប្រយោជន៍របស់គណបក្សកាន់អំណាច ទោះបីជាគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រគួរឲ្យទុកចិត្តបំផុតពីប្រជាពលរដ្ឋភាគច្រើននៅក្នុងរាជធានីភ្នំពេញក្តី។ លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human...

ជំហាន​ដំបូង​នៅ​ក្នុងការ​ដោះស្រាយ​ការ​គំរាម​កំហែង​ពីជំងឺឆ្កែ​ឆ្កួត​នៅ​កម្ពុជា

វាសម្លាប់ពលរដ្ឋខ្មែរច្រើនជាងជំងឺគ្រុនចាញ់ជារៀងរាល់ឆ្នាំ។ ច្រើនជាងជំងឺគ្រុនឈាម។ វាអាចទប់ស្កាត់បាន១០០ភាគរយ ប៉ុន្តែ មានការខិតខំតិចតូចណាស់ក្នុងការលុបបំបាត់វា។            នៅក្នុងឆ្នាំនេះ ទីបំផុតកម្ពុជាបានចាត់វិធានការលើជំងឺឆ្កែឆ្កួត ជាមេរោគដ៏កាចសាហាវដែលភាគច្រើនតែងតែឆ្លងទៅកាន់មនុស្សតាមរយៈទឹកមាត់ដែលបន្សល់ពីឆ្កែខាំ។ កម្មវិធីសាកល្បងមួយនៅក្នុងការខិតខំចាក់វា៉ក់សាំងដល់ឆ្កែចំនួន៥លានក្បាលនៅទូទាំងប្រទេសដើម្បីការពារជំងឺឆ្កែឆ្កួត និងដើម្បីកាត់បន្ថយការស្លាប់ដោយសារជំងឺឆ្កែឆ្កួតប្រមាណ៨០០ករណីជារៀងរាល់ឆ្នាំនោះ ត្រូវបានចាប់ផ្តើមកាលពីម្សិលមិញ ដោយមានការងារចុះដល់កន្លែងផ្ទាល់ទ្រង់ទ្រាយតូចនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ តួលេខពីវិទ្យាស្ថានប៉ាស្ទ័រដែលគ្រប់គ្រងមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំងជំងឺឆ្កែឆ្កួតដ៏ធំបំផុតនៅកម្ពុជានោះបានលើកឡើងថា មានករណីត្រូវឆ្កែខាំធ្ងន់ធ្ងរជាង៦០០.០០០ករណីក្នុងមួយឆ្នាំ ពោលគឺក្នុងចំណោមមនុស្ស២៥នាក់មានម្នាក់ទៅហើយ ហើយករណីស្លាប់ច្រើនជាងប្រទេសជិតខាងឆ្ងាយ។ លោក Didier Fontenille ប្រធានវិទ្យាស្ថាននេះដែលមានមូលដ្ឋាននៅក្នុងរាជធានីបានមានប្រសាសន៍ថា "វាជារឿងអាស្រូវដែលមានករណីស្លាប់ច្រើន"។ កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតទទួលបានជោគជ័យក្នុងប្រទេសជាច្រើនរួមមានដូចជាប្រទេសឥណ្ឌូណេស៊ី និងប្រទេសថៃ ដែលមានសេចក្តីរាយការណ៍ថា មានករណីស្លាប់ត្រឹមតែ៤ករណីក្នុងឆ្នាំ២០១២ជាដើម។ រីឯនៅក្នុងប្រទេសវៀតណាម មានការកត់ត្រាថា មានការស្លាប់ដោយសារជំងឺឆ្កែឆ្កួតតិចជាង១០០ករណីជារៀងរាល់ឆ្នាំ។ មានតែមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលទទួលបានការព្យាបាលជំងឺឆ្កែឆ្កួតបន្ទាប់ពីត្រូវឆ្កែខាំ នេះបើយោងតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថានបា៉ាស្ទ័រ។ លោកវេជ្ជបណ្ឌិត Didier Fontenille បានមានប្រសាសន៍ថា...

ប្រេសិត​អង្គការ​សហប្រជាជាតិ​និយាយ​​​អំពី​​​​ការ​ផ្លាស់ប្តូរ​​ ស្រប​ពេល​ស្ថានភាពសិទ្ធិមនុស្ស​យ៉ាប់យុឺន​​

ទោះបីជាមានជំនួបរាប់មិនអស់ជាមួយក្រុមមន្ត្រី និងការផ្ដល់អនុសាសន៍ជាបន្ត បន្ទាប់ដើម្បីធ្វើឱ្យសិទ្ធិមនុស្សនៅកម្ពុជា មាន ភាពប្រសើរឡើងក៏ដោយ តែលោកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតអង្គការសហប្រជាជាតិនៅតែឃើញស្ថានភាពដ៏យ៉ាប់យ៉ឺនរាល់ពេលដែលលោកស្រីមកបំពេញទស្សនកិច្ច។ ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានលើកឡើងថា លោក ស្រីនៅតែសង្ឃឹមថា នឹងធ្វើឱ្យមានភាពប្រសើរឡើងបន្តិចម្តងៗ។ លោកស្រីបានមានប្រសាសន៍ថា "គោលបំណងគឺថា យើងនឹងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំខាន់ៗ និងក្ដីបារម្ភ ហើយថា តាមរយៈការធ្វើការជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត យើងចូលរួមចំណែក ជួយលើកស្ទួយស្ថានភាពសិទ្ធិមនុស្សក្នុងចំណោមសាធារណជនទូទៅនៅកម្ពុជា"។ លោកស្រី រ៉ូណា ស្មីត ដែលត្រូវបានចាត់តាំងកាលពីឆ្នាំមុន ប្រឈមនឹងប្រតិកម្មពាក់ព័ន្ធការរិះគន់ដ៏ខ្លាំងរបស់លោកស្រីចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការចាត់វិធានការលើគណបក្សប្រឆាំងតាមរយៈតុលាការ។ ទាំងប្រធាន...

កងកម្លាំង​​​​​​សន្តិសុខ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​​​​លោក អំ សំអាត ​​​​​​មន្ត្រីអង្គការ​​​សិទិ្ធ​​​មនុស្ស​​​​​​អំឡុង​​​ការ​​​តវ៉ា​​​ពាក់​​​ព័ន្ធ​​​ដីធ្លី​​​

កងសន្តិសុខរបស់រដ្ឋាភិបាលបានចូលវាយបំបែកការតវ៉ាមួយកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ ហើយបានវាយដំលើប្រធានបច្ចេកទេសសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ ជាអង្គការមួយក្នុងចំណោម អង្គការសិទ្ធិមនុស្សដ៏លេចធ្លោបំផុតនៅកម្ពុជា ខណៈអ្នកហែក្បួនរាប់រយនាក់តវ៉ាប្រឆាំងការរឹបអូសយកដីធ្លី។ ការហែក្បួនដើម្បីរំឭកទិវាលំនៅដ្ឋានពិភពលោកនេះបានចាប់ផ្តើមក្រោមភ្លៀងធ្លាក់យ៉ាងជោកជាំនៅអតីតតំបន់ដីក្រហមដែលអ្នកភូមិត្រូវបានបណ្តេញចេញយ៉ាងហិង្សាដោយក្រុមហ៊ុនឯកជនមួយកាលពីឆ្នាំ២០០៩។អ្នកត្រូវបានបណ្តេញចេញ និងសកម្មជនសិទ្ធិដីធ្លីសង្ឃឹមថានឹងបានហែក្បួនទៅកាន់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីដាក់ញត្តិប្រឆាំងការរឹបអូសយកដីធ្លី។ មន្ត្រីនគរបាលរាប់សិបនាក់ដែលមានចំនួនច្រើនជាងក្រុមប្រមូលផ្តុំដំបូងបានបណ្តេញអ្នកតវ៉ាឆ្ពោះទៅភាគខាងជើង ខណៈមានអ្នកចូលរួមកាន់តែច្រើនឡើងៗ។ ក្រុមអ្នកតវ៉ាបានកើនចំនួនឡើងដល់ប្រហែល៣០០នាក់ ខណៈការហែក្បួនធ្វើដំណើរចុះតាមតីរវិថីព្រះស៊ីសុវត្ថិដោយឆ្លងកាត់ព្រះបរមរាជវាំង ហើយស្ថិតនៅឆ្ងាយពីទីតាំងក្រសួងរៀបចំដែននគរូបនីយកម្មនិងសំណង់។ ភាពតានតឹងបានកើនឡើងដល់ចំណុចខ្លាំងនៅម៉ោងប្រហែល៩និង៣០នាទីព្រឹកពេលកងសន្តិសុខខណ្ឌដូនពេញបិទផ្លូវរបស់អ្នកតវ៉ាដែលព្យាយាមប្តូរទិសដៅ ហើយពួកគេបានចូលបំបែកក្រុមអ្នកតវ៉ាដោយបំផ្លាញបដា និងរូបថតរបស់មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ និងបានវាយដំលើលោក អំ សំអាត មកពីអង្គការលីកាដូដែលចូលរួមការហែក្បួនក្នុងនាមជាអ្នកអង្កេតការណ៍។ លោក អំ សំអាត ក៏ដូចជាសាក្សីផ្សេងៗទៀតដែរបានលើកឡើងថា លោកបានស្នើសុំឲ្យមានការរក្សាភាពស្ងប់ស្ងាត់ពេលកងសន្តិសុខវាយដំភ្លាមៗមកលើរូបលោក និងអ្នកផ្សេងៗទៀត។ លោកត្រូវកងសន្តិសុខវាយចំក្បាល និងមុខ ហើយមានស្នាមដាច់រលាត់ និងមានស្នាមជាំ។រីឯអ្នកផ្សេងៗទៀតក៏រងរបួសដោយមានស្នាមប្រឡាក់ឈាមផងដែរ។ លោក អំ សំអាត បានមានប្រសាសន៍ថា "ខ្ញុំបានប្រាប់ពួកគេ 'សុំកុំប្រើអំពើហិង្សា' ហើយពួកគេបានចាប់ផ្តើមវាយដំមកលើខ្ញុំតែម្តង។  វាបង្ហាញថា កម្ពុជាមិនគោរពសិទ្ធិមនុស្សទេ"។ អ្នកតវ៉ា ដែលមានអ្នកខ្លះពាក់អាវយឺតពណ៌ខ្មៅមកពីយុទ្ធនាការតវ៉ា "ថ្ងៃច័ន្ទពណ៌ខ្មៅ" បានធ្វើដំណើរឆ្ពោះទៅភាគខាងជើងតាមតីរវិថី ព្រះស៊ីសុវត្ថិ...

​​​ក្រុម​​​ព្រះសង្ឃ​​​​​​​​​ដែល​​​រឹង​ទទឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កុដិ​​​​វត្ត​​​ឧណ្ណាលោម​​​

កម្លាំងនគរបាល និងកងរាជអាវុធហត្ថបានគំរាមបង្ក្រាបទង្វើរឹងទទឹងដោយចំហរបស់ក្រុមព្រះសង្ឃក្មេងៗដែលគង់នៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានការតវ៉ារយៈពេលជាច្រើនខែប្រឆាំងការវាយកម្ទេចកុដិដែលព្រះសង្ឃគង់នៅដើម្បីយកកន្លែងកសាងសាលាធម្មសភា (សាលាឆាន់) មួយដែលចំណាយទឹកប្រាក់អស់៤លានដុល្លារ។ ព្រះសង្ឃរួមជាមួយក្រុមនិស្សិតក្រីក្រដែលគង់ និងស្នាក់នៅក្នុងកុដិជាមួយគ្នា បានប្រមូលស្នាមមេដៃ ដាក់ញត្តិទៅសាលារាជធានីភ្នំពេញ និងបានតវ៉ាពីរឿងនេះដល់សម្តេចសង្ឃ ទេព វង្ស ដែលគង់នៅក្នុងវត្តនេះ។ ប៉ុន្តែកាលពីម្សិលមិញ ព្រះសង្ឃ និងក្រុមនិស្សិតបានរៀបចំរបស់របរដាក់ក្នុងបាវ លើកពូកដាក់លើរថយន្ត និងដោះម៉ាស៊ីនត្រជាក់ដែលបំពាក់នៅកុដិទាំងប្រាំចេញ បន្ទាប់ពីចុងក្រោយបោះបង់ការតវ៉ាប្រឆាំងនឹងការគំរាមប្រើកម្លាំងបាយបណ្តេញចេញពីសំណាក់នគរបាលបង្ក្រាបកុបកម្ម និងកងរាជអាវុធហត្ថ។ ព្រះតេជគុណ វ៉ា សារ៉ាត់ ព្រះជន្ម២៨វស្សាដែលជាមេកុដិមួយក្នុងចំណោមកុដិទាំងប្រាំ បានបង្ហាញលិខិតមួយចុះកាលបរិច្ឆេទថ្ងៃច័ន្ទដែលមន្ត្រីសង្ឃគង់នៅវត្តនេះផ្ញើជូនអាជ្ញាធរខណ្ឌ ដើម្បីស្នើសុំកងកម្លាំងនគរបាល១០នាក់ កងរាជអាវុធហត្ថ១០នាក់ ព្រមទាំងប្រជាការពារ១០នាក់ និងមធ្យោបាយដឹកជញ្ជូនចំនួនពីរគ្រឿង។"នេះជាមូលហេតុដែលពួកអាត្មាបណ្តោយឱ្យពួកគេវាយកម្ទេចកុដិទាំងនេះ។ ពួកអាត្មាខ្លាច"។ ព្រះអង្គមានសង្ឃដីកាទៀតថា ការគំរាមនេះធ្វើឡើងអំឡុងការប្រជុំមួយកាលពីថ្ងៃអង្គារ ដោយបង្ខំឱ្យមេកុដិទាំងប្រាំចុះខសន្យាជាមួយអាជ្ញាធរថាឲ្យរើចេញត្រឹមថ្ងៃអាទិត្យ។ "ទីបំផុត  ក្តីសង្ឃឹមរបស់ពួកអាត្មាបរាជ័យហើយ"។ ព្រះតេជគុណមានសង្ឃដីកាថា ក្រុមអ្នកតវ៉ាបានព្យាយាមបញ្ចុះបញ្ចូលអាជ្ញាធរឱ្យរក្សាទុកកុដិទាំង៥ដែលបច្ចុប្បន្នមានព្រះសង្ឃ និងនិស្សិតក្រីក្រប្រហែល៧០អង្គនាក់ស្នាក់នៅ។ កុដិទាំងនេះផ្តល់ឱកាសដល់និស្សិតក្រីក្រឲ្យបានបន្តការសិក្សានៅសាកលវិទ្យាល័យ  ទោះបីជាពួកគេគ្មានលទ្ធភាពជួលបន្ទប់ក្តី។ ព្រះសង្ឃទាំងនេះត្រូវបានសន្យាផ្តល់កន្លែងថ្មីសម្រាប់គង់នៅជាន់ខាងលើនៃសាលាធម្មសភាកម្ពស់៥ជាន់ដែលគ្រោងកសាងនេះ ប៉ុន្តែព្រះតេជគុណ វ៉ា សារ៉ាត់ មានសង្ឃដីកាថា ព្រះអង្គមិនជឿថាមន្ត្រីសង្ឃជាន់ខ្ពស់គង់នៅវត្តនេះនឹងគោរពតាមការសន្យាឡើយ។ ព្រះតេជគុណ សៀ...