Wednesday, July 15, 2020
Home Authors Posts by Michael Dickison

Michael Dickison

32 POSTS 0 COMMENTS

របាយការណ៍​​​ធនាគារ​​​ពិភព​​​លោក​​​បង្ហាញ​​​ថា ​​​វិស័យ​​​កាត់​​​ដេរ​​​​​​​​​នៅ​​​តែ​​​បន្ត​​​ជំរុញ​​​​​​កំណើន​​​សេដ្ឋកិច្ច​​​កម្ពុជា​​​

របាយការណ៍មួយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីម្សិលមិញលើកឡើងថា ទោះបីជាមានការចាប់ផ្តើមប្រឈមហានិភ័យនានាដូចជាភាពមិនប្រាកដប្រជានៃការបោះឆ្នោតក្នុងពេលដ៏ឆាប់ខាងមុខ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទំនងជាកើតឡើងក្នុងពេលឆាប់ៗរវាងសហភាពអឺរ៉ុបនិងវៀតណាម និងការឡើងថ្លៃរូបិយប័ណ្ណដុល្លារក្តី ក៏ទស្សនវិស័យភ្លាមៗយល់ឃើញថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែទទួលបានជោគជ័យ។ ប៉ុន្តែពេលនេះប្រទេសកម្ពុជានឹងត្រូវដោះស្រាយបញ្ហាប្រឈមដែលទំនងជាកើតឡើងក្នុងពេលឆាប់ៗដើម្បីរក្សាការប្រកួតប្រជែងក្នុងពេលអនាគត នេះបើយោងតាមការលើកឡើងរបស់ក្រុមសេដ្ឋវិទូដែលធ្វើបទបង្ហាញរបាយការណ៍នេះ។ ក្នុងពិធីបញ្ចេញរបាយការណ៍ឆមាសទី២របស់ធនាគារនេះដែលមានឈ្មោះ "ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក" (East Asia and Pacific Economic Update) លោក លី សុដែត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានមានប្រសាសន៍ថា "វិស័យកាត់ដេរគឺជាកម្លាំងចលកររឹងមាំបំផុតក្នុងការជំរុញកំណើន"។ លោកបានលើកឡើងអំពីរោងចក្របរទេសថា "ប៉ុន្តែ កាត់ដេរគឺជាឧស្សាហកម្មសេរី និងឥតខ្វល់ ពួកគេអាចប្តូរទីតាំងភ្លាមៗពីប្រទេសមួយទៅប្រទេសមួយទៀត។ ការប្រឈមហានិភ័យគឺធំធេង"។ យោងតាមរបាយការណ៍នេះបង្ហាញថា ប្រទេសចិន និងបុត្រសម្ព័ន្ធដូចជាតៃវ៉ាន់ហុងកុង និងម៉ាកាវ មានចំណែកជាង៩០ភាគរយនៃការវិនិយោគក្នុងឧស្សាហកម្មកាត់ដេរ។បើធ្វើការប្រៀបធៀប ការវិនិយោគក្នុងស្រុកមានត្រឹមតែ១,៤ភាគរយប៉ុណ្ណោះនៃតួលេខសរុប។ ទោះជាយ៉ាងណា ដោយកាន់តែមានទំនុកចិត្តលើការកើនឡើងការនាំចេញទៅកាន់អឺរ៉ុប មានការរំពឹងទុកថា វិស័យនេះនឹងរួមចំណែក២ភាគរយដល់កំណើននៅក្នុងផលិតផលក្នុងស្រុកសរុប (GDP)នៅឆ្នាំនេះ ដោយទប់កំណើនរឹងមាំ៧ភាគរយសម្រាប់ប្រទេស។ ការព្យាករណ៍នោះប្រសើរឡើងបន្តិចពីរបាយការណ៍ខែមេសា ដែលបានព្យាករកំណើន៦,៩ភាគរយនៅឆ្នាំក្រោយ។ ធនាគារពិភពលោកក៏បានព្យាករកំណើន៦,៩ភាគរយផងដែរសម្រាប់ពីរឆ្នាំបន្ទាប់។ លោក មីហ្គូអែល...

សម្រាប់​​​អ្នក​​​ធ្វើ​​​ចំណាក​​​ស្រុក ​​​ការ​​​បោះ​​​ឆ្នោត​​​នៅទីប្រជុំជន និង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​មិនសូវ​​​ជា​​​​​​មាន​​​តម្លៃ​​​ទេ​​​

ពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែកន្លងផុតកាលពីចុងសប្តាហ៍គឺជាឱកាសដ៏កម្រសម្រាប់អ្នកធ្វើចំណាកស្រុកជាច្រើននៅក្នុងការវិលត្រឡប់មកស្រុកកំណើតវិញដើម្បីចុះឈ្មោះ អ្នកបោះឆ្នោតនៅតាមបណ្តាខេត្ត ជាកន្លែងដែលសន្លឹកឆ្នោតរបស់ពួកគេនឹងមានតម្លៃជាង ការបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ។ ការកែប្រែច្បាប់បោះឆ្នោត និងការមិនបានធ្វើបច្ចុប្បន្នភាពមណ្ឌលបោះឆ្នោតនានា រាប់ឆ្នាំមកហើយដើម្បីឆ្លុះបញ្ចាំងពីកំណើនប្រជាពលរដ្ឋនោះ បានធ្វើឲ្យការបោះឆ្នោតនៅក្នុងរាជធានីធ្លាក់ចុះតម្លៃជាលំដាប់។វាឈានដល់ចំណុចដែលការបោះឆ្នោតក្នុងរាជធានីភ្នំពេញអាចមានតម្លៃទាបជាងការបោះឆ្នោតនៅក្នុងខេត្តក្បែរខាងពាក់ កណ្តាល នៅឆ្នាំ២០១៨ប្រសិនបើប្រជាពលរដ្ឋចេញមកបោះឆ្នោតមានចំនួនសមាត្រនឹងកំណើនប្រជាពលរដ្ឋ។ រាជធានីភ្នំពេញជាមណ្ឌលដ៏រឹងមាំរបស់គណបក្សប្រឆាំងជាយូរមកហើយដោយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈសភាចំនួន៧បើធៀបនឹងគណបក្សប្រជាជនកម្ពុជាដែលទទួលបាន៥អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣។ ប៉ុន្តែ ភាពខ្លាំងរបស់គណបក្សប្រឆាំងនេះ មានគុណវិបត្តិដោយសារលក្ខណៈពិសេសនៃការបោះឆ្នោតនៅក្នុងច្បាប់ថ្មីដែលត្រូវបានអនុម័តបន្ទាប់ពីការបោះឆ្នោត។ នៅក្នុងការកែប្រែច្បាប់បោះឆ្នោតនេះអ្នកធ្វើចំណាកស្រុកត្រូវបានផ្តល់សិទ្ធិជាលើកដំបូងឲ្យបោះឆ្នោតនៅកន្លែងដែលពួកគេធ្វើការតែម្តងជំនួសឲ្យការវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួន ដោយផ្តល់សិទ្ធិឲ្យមនុស្សជាច្រើនដែលមិនអាចធ្វើដំណើរមកចុះឈ្មោះបោះឆ្នោត ប៉ុន្តែដោយមានលក្ខណៈ ពិសេសបន្ថែមនេះ វាធ្វើឲ្យការបោះឆ្នោតនៅកម្ពុជាមានភាពមិនស្មើគ្នា។ ដោយសារមិនមានការបែងចែកអាសនៈសភាសាជាថ្មីនៅតាមបណ្តាខេត្តអំឡុងឆ្នាំដែលមានការធ្វើដំណើរមកតំបន់ក្រុងច្រើននោះ តម្លៃនៃសំឡេងឆ្នោតវាខុសគ្នាខ្លាំងហើយ វាធ្វើឲ្យសំឡេងឆ្នោតនៅរាជធានីមានតម្លៃទាបជាងស្ទើរតែគ្រប់ខេត្តទាំងអស់។ ភាពមិនស្មើគ្នានៃសំឡេងឆ្នោតនេះបានធ្វើឲ្យខូចភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជា នេះបើយោងតាមលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅ កម្ពុជា "ខុមហ្វ្រែល"។ លោកបានមានប្រសាសន៍ថា "អ្នកណាកាន់អំណាចគ្រប់គ្រងបញ្ហានេះ។ ពួកគេដឹងថា កន្លែងណាដែលជាមណ្ឌលរឹងមាំរបស់ខ្លួន ហើយអាចដាក់បន្ថែមអាសនៈនៅទីនោះ"។ យោងតាមច្បាប់បច្ចុប្បន្ន ការបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ និងជាផ្នែកនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ១២រូបក្នុងចំណោមតំណាងរាស្ត្រសរុប១២៥រូបក្នុងឆ្នាំ២០១៨ ឬស្មើនឹង៩,៦ភាគរយ។ ប៉ុន្តែ រាជធានីភ្នំពេញត្រូវបានព្យាករណ៍ថា មាន១២,៦ភាគរយនៃអត្រាប្រជាពលរដ្ឋសរុបគិតដល់ពេលនោះ នេះបើយោងតាមការប៉ាន់ប្រមាណដោយ...

ដោយស្ថិតនៅក្រោមសម្ពាធ កម្ពុជា​បានពន្លឿន​ផែន​ការស្នូល​របស់ចិន​

ស្របពេលមានការរិះគន់ យ៉ាងខ្លាំងមកលើរដ្ឋាភិបាលកម្ពុជាក្នុងពេលថ្មីៗ ជាពិសេសពីបណ្តាប្រទេសប្រជាធិបតេយ្យនៅលោកខាងលិចដែលខឹងសម្បាដោយសារការឃុំខ្លួនសកម្មជន ការយកយោធាឲ្យមកពាក់ព័ន្ធរឿងនយោបាយ និងការបង្ក្រាបការតវ៉ាដោយសន្តិវិធីនោះ មានប្រទេសមួយបានគាំទ្រប្រទេសនេះពេញទំហឹង។ ដោយមានទំនាក់ទំនងកាន់តែជិតស្និទ្ធមិនធ្លាប់មានជាមួយប្រទេសចិន ដែលសន្យាផ្តល់ជំនួយឥតឈប់ឈរ និងមានគោលការណ៍សិទ្ធិមនុស្សមិនខុសគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បីដូចជាមានទំនាក់ទំនងដាច់កាន់តែឆ្ងាយពីអង្គការសហប្រជាជាតិនិងលោកខាងលិច ដែលបានជួយរៀបចំផែនការសម្រាប់អ្វីដែលជាអន្តរកាលលទ្ធិប្រជាធិប តេយ្យដ៏រអាក់រអួលកាលពីពីរទសវត្សរមុន។ នៅទីក្រុងហ្សឺណែវក្នុងសប្តាហ៍នេះ លោកស្រី រ៉ូណា ស្មីត (Rhona Smith)អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានរិះគន់យ៉ាងខ្លាំងចំពោះស្ថានភាពដ៏យ៉ាប់យ៉ឺននៅកម្ពុជា។ សោកស្រីទទួលបានការគាំទ្រពី សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្តាប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀត។ ប៉ុន្តែការព្យាយាមរបស់លោកស្រីដើម្បីធ្វើឱ្យប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យដូចលោកខាងលិចដែលខិតខំតស៊ូដើម្បីតម្កល់ការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួនដែរនោះ  ត្រូវបានប្រឆាំងដោយប្រទេសចិន ដែលនិយាយថា ពិភពលោកត្រូវតែគាំទ្រវប្បធម៌ល្អឯករបស់កម្ពុជា និង"ជម្រើសនៃគំរូនិងវិថីអភិវឌ្ឃន៍សិទ្ធិមនុស្សដ៏ត្រឹមត្រូវ"។ ថ្លែងអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិុមនុស្សអង្គការសហប្រជាជាតិ  លោក...

ប្រទេសអាស៊ីការពារកម្ពុជា បន្ទាប់ពីបេសកជនអង្គការសហប្រជាតិរិះគន់

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃពុធបានរិះគន់ប្រទេសនេះជាច្រើនទាក់ទងការរំលោភសិទ្ធិមនុស្ស តែកម្ពុជាបានទទួលការគាំទ្រពីប្រទេសជិតខាង រួមទាំងប្រទេសភូមា ឡាវ ថៃ និងចិន។ ក្នុងការបង្ហាញនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ អ្នកស្រី រ៉ូណា ស្មីត បានធ្វើបច្ចុប្បន្នភាពលើរបាយការណ៍មួយដែលបានរៀបចំពីមុនក្នុងខែឧសភា ដោយមានកង្វល់ជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍នយោបាយថ្មីៗកន្លងទៅនេះ។ អ្នកស្រីបានសរសរក្នុងខែឧសភាថា "បើគ្មានកិច្ចប្រឹងប្រែងសម្រុះសម្រួលពិតប្រាកដពីគណបក្សនយោបាយធំទាំងពីរទេ...ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាអាចកាន់តែអាក្រក់ឡើងបន្តទៀតក្នុងប៉ុន្មានខែខាងមុខ"។ កាលពីថ្ងៃពុធ អ្នកស្រីបាននិយាយថា "ប្រាកដជាមានកម្តៅនយោបាយរឹតតែខ្លាំងឡើងទៀត"។ អ្នកស្រី ស្មីត បាននិយាយថា មន្ទិលសង្ស័យអំពីឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជាកាន់តែកើនឡើង ដោយមានរឿងក្តីផ្សេងៗនិងការកាត់ឲ្យជាប់ទោសដោយវិសមាមាត្រដែលធ្វើឲ្យប៉ះពាល់ដល់អ្នកនយោបាយបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្ស។ អ្នកស្រីបានលើកឡើងពីការកាត់ឲ្យជាប់ទោសក្នុងពេលថ្មីៗនេះចំពោះលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងនឹងរឿងក្តីបរិហារកេរ្តិ៍ដែលកើតចេញពីពេលលោកធ្វើជាអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងលោក កឹម សុខា អនុប្រធានបក្សប្រឆាំង។ អ្នកស្រីបាននិយាយថា ការសំដៅគោលដៅលើអ្នកប្រឆាំងនយោបាយដោយប្រព័ន្ធតុលាការនោះ ពោលគឺលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងក៏បានទទួលរងបណ្តឹងបរិហារកេរ្តិ៍ ហើយក៏និរទេសខ្លួនឯងក្នុងប្រទេសបារាំង គឺអាចធ្វើឲ្យខូចដល់ភាពគួរឲ្យជឿទុកចិត្តលើការបោះឆ្នោតឃុំសង្កាត់ប្រទេសកម្ពុជានៅឆ្នាំក្រោយ និងការបោះឆ្នោតសាកលក្នុងឆ្នាំ២០១៨។ អ្នកស្រី ស្មីត បាននិយាយថា "ភាពធ្ងន់ធ្ងរនៃស្ថានការណ៍នេះមិនអាចមើលស្រាលបានទេ"។ អ្នកស្រីក៏បានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិសហការគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងនេះដែរ។ អ្នកស្រីបាននិយាយថា "មានការបង្កហេតុនិងទប់ទល់ការបង្កហេតុក្នុងវោហារសាស្ត្រនៃគណបក្សនយោបាយធំទាំងពីរ ប៉ុន្តែក្នុងអំឡុងពេលបោះឆ្នោតលើកមុន ពលរដ្ឋកម្ពុជាសម្តែងការគាំទ្រគណបក្សនយោបាយធំទាំងពីរ ហេតុដូច្នេះ គេត្រូវតែធ្វើការដើម្បីបម្រើអ្នកដែលបានបោះឆ្នោតឲ្យពួកគេ"។ អំឡុងពេលកិច្ចប្រជុំពេលព្រឹក តំណាងពីសហគមន៍អ៊ឺរ៉ុបនិងប្រទេសលោកខាងលិច៨ប្រទេស ពោលគឺសាធារណរដ្ឋឆែក បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក ស្វ៊ីស អៀរឡង់ នូវែលសេឡង់ និងចក្រភពអង់គ្លេសបន្ទរតាមរបាយការណ៍របស់អ្នកស្រី ស្មីត ដែរ ហើយបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងចំពោះស្ថានការណ៍សិទ្ធិមនុស្សកាន់តែដុនដាប ដោយអំពាវនាវម្តងហើយម្តងទៀតសុំឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។ ការអត្ថាធិប្បាយរបស់ប្រទេសទាំងនោះបន្ទរតាមរបាយការណ៍រួមគ្នាមួយដែលយល់ព្រមនៅដើមខែនេះដោយប្រទេសចំនួន៣៩ដែលរិះគន់រដ្ឋាភិបាលទាក់ទងនឹងព្រឹត្តិការណ៍កន្លងទៅថ្មីៗនេះនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី ប្រទេសអាស៊ីអាគ្នេយ៍បួននិងប្រទេសចិនបានផ្តល់ការវាយតម្លៃផ្ទុយគ្នាទៅលើរបាយការណ៍អ្នករាយការណ៍ពិសេស។ ឆ្លុះបញ្ចាំងទៅលើវិធីដែលថា តំណាងនៃប្រទេសលោកខាងលិចបាននិយាយម្តងហើយម្តងទៀតថា វឌ្ឍនភាពរបស់កម្ពុជាអំពីសិទ្ធិមនុស្សបានលុបលើដោយការកើនឡើងនូវភាពតានតឹងផ្នែកនយោបាយនោះ ប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះបានប្រើប្រាស់ពាក្យពេចន៍ស្រដៀងគ្នាក្នុងការជំរុញទឹកចិត្តសហគមន៍អន្តរជាតិឲ្យផ្តោតលើ"ការកសាងសមត្ថភាពបច្ចេកទេស"វិញ។ តំណាងប្រទេសឡាវ លោក បូវុណេថាត ឌូងចក បាននិយាយថា "យើងអំពាវនាវសុំឲ្យសហគមន៍អន្តរជាតិទាក់ទងប្រទេសកម្ពុជាដោយវិជ្ជមាន"។ លោក អាសិប ស៊ូម៉ានទ្រី តំណាងឥណ្ឌូនេស៊ី បាននិយាយថា "សូម្បីតែវឌ្ឍនភាពតិចតួចក៏នៅតែជាសញ្ញាលើកទឹកចិត្តដែរ"។ លោកបាននិយាយថា " យើងទាំងអស់គ្នាដឹងហេតុការណ៍ថា ចំពោះវឌ្ឍនភាពសិទ្ធិមនុស្សដែលនឹងមានប្រសិទ្ធភាពទៅបាន នឹងប្រើពេលមួយចំនួន។ តាមទស្សនរបស់យើង ដូចគ្នានឹងប្រទេសជាច្រើនទៀត ប្រទេសកម្ពុជាកំពុងតែព្យាយាមរួមបញ្ចូលវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍនិងវិស័យសិទ្ធិមនុស្ស។ យើងដឹងអំពីការប្រឈមមុខស្រាប់ហើយ"។ លោក វ៉ាង យិង តំណាងប្រទេសចិនបាននិយាយថា "ខ្លួនបានគាំទ្រ "ជម្រើសកម្ពុជាក្នុងគំរូនិងមាគ៌ាអភិវឌ្ឍសិទ្ធិមនុស្សដ៏សមរម្យ ហើយប្រទេសផ្សេងទៀតគួរតែ"ពិចារណាឲ្យបានពេញលេញទៅលើស្ថានភាពជាតិជាក់លាក់របស់ខ្លួន"។ ក្រោយពីការអត្ថាធិប្បាយជាច្រើន រួមទាំងការអត្ថាធិប្បាយពីអង្គការសិទ្ធិមនុស្សចំនួន៩នោះ លោក ណី សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុងហ្សឺណែវថ្លែងសុន្ទរកថាបិទ ដោយស្តីបន្ទោសប្រទេសនានាដែលលោកបាននិយាយថា ធ្វើការសន្និដ្ឋានផ្អែកលើព័ត៌មានមិនគ្រប់គ្រាន់។ លោក សំអុល បាននិយាយថា "ពួកគេយកនិងជ្រើសរើសទំព័រសៀវភៅមួយ ហើយសង្វេបលើអ្វីដែលសៀវភៅនិយាយទាំងអស់"។ លោកបាននិយាយថា សេចក្តីថ្លែងអំពីសិទ្ធិមនុស្សត្រូវគេធ្វើអាជីវកម្ម ហើយប្រើជាអាវុធនយោបាយ"ដើម្បីបំបាក់មុខរដ្ឋាភិបាលនៅកម្ពុជា"។ លោកបាននិយាយថា "សរុបសេចក្តីមក ប្រតិភូរបស់ខ្ញុំមានទស្សនថា ការវាយតម្លៃជាទូទៅលើរូបភាពទាំងមូលរបស់កម្ពុជាដោយគ្រាន់តែប្រើប្រាស់ជ្រុងតែមួយ គឺមិនខុសគ្នាពីមនុស្សខ្វាក់ដែលបកស្រាយរូបរាងដំរី ដោយគ្រាន់តែស្ទាបនោះទេ"៕    

មន្ត្រី​​ គ.ជ.ប.​​ត្រៀម​​ខ្លួន​សម្រាប់​​​​ការ​ចុះឈ្មោះ​​​បោះឆ្នោត​ដែល​នឹង​​​មាន​មនុស្ស​​​​ច្រើន​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​​​

ឃុំត្រពាំងធំខាងត្បូង, ខេត្តតាកែវ- សាលាឃុំ-សង្កាត់ទូទាំងប្រទេសកំពុងតែប្រុងប្រៀបខ្លួនសម្រាប់ពេលមានមនុស្សច្រើនមកចុះឈ្មោះបោះឆ្នោតអំឡុងថ្ងៃភ្ជុំបិណ្ឌ ដែលអាចក្លាយជាពេលជោគជ័យឬមិនជោគជ័យនៅក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ បន្ទាប់ពីមានការចុះឈ្មោះបោះឆ្នោតបានជិត១ខែមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរាយការណ៍កាលពីម្សិលមិញថា ប្រជាពលរដ្ឋចំនួន៣,៥លាននាក់ដែលស្មើនឹង៣៦,៧ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោត បានទៅឲ្យគេស្គែនម្រាមដៃ ថតរូប និងកត់ត្រាព័ត៌មានលម្អិតផ្ទាល់ខ្លួនចូលក្នុងបញ្ជីបោះឆ្នោតឌីជីថលថ្មី ដែលកំពុងត្រូវបានរៀបចំដើម្បីឆ្លើយតបនឹងបញ្ហាបាត់ឈ្មោះ និងជាន់ឈ្មោះអំឡុងការបោះឆ្នោតនៅឆ្នាំ២០១៣រួចហើយ។ សេចក្តីរាយការណ៍ថ្មីបំផុតនេះបង្ហាញថា មានការវិវឌ្ឍន៍យឺតនៅក្នុងការចុះឈ្មោះប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែក្រុមមន្ត្រីបានលើកឡើងថា ថ្ងៃភ្ជុំបិណ្ឌគឺជាពេលដ៏សំខាន់ក្នុងការខិតខំដើម្បីផ្តល់សិទ្ធិបោះឆ្នោតទៅឱ្យអ្នកធ្វើចំណាកស្រុករាប់លាននាក់នៅក្នុងទីក្រុង និងប្រទេសជិតខាងដែលចង់បោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួន  ដែលពួកគេមានឱកាសមកលេងបានតែពេលមានពិធីបុណ្យធំៗនោះ។ នៅក្នុងឃុំជនបទមួយនេះ ដែលធ្វើដំណើរតាមផ្លូវក្រួសក្រហមរយៈពេល១៥នាទីពីផ្លូវជាតិលេខ៣ និងដែលស្ថិតនៅពាក់កណ្ដាលរវាងរាជធានីភ្នំពេញ និងខេត្តកំពតនោះ មានអ្នកស្ម័គ្រចិត្តប្រហែល១០០នាក់បាននាំគ្នាហែក្បួនកាលពីម្សិលមិញ ដោយមានខិត្តប័ណ្ណលើកកម្ពស់ការយល់ដឹងសាធារណៈ  ដែលឧបត្ថម្ភដោយសហភាពអឺរ៉ុបនៅក្នុងដៃ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋដែលត្រឡប់មកស្រុកកំណើតឱ្យទៅចុះឈ្មោះបោះឆ្នោត។ លោក សាន់ គឿន ដែលជាមេឃុំនេះបានលើកឡើងថា អ្នកបោះឆ្នោតប្រហែល២.០០០នាក់ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត៦.០០០នាក់នៅក្នុងឃុំនេះបានចុះឈ្មោះរួចហើយរហូតមកទល់ពេលនេះ។ អ្នកដែលនៅមិនទាន់បានចុះឈ្មោះបោះឆ្នោតភាគច្រើនជាអ្នកធ្វើចំណាកស្រុក និងឪពុកម្ដាយមានវ័យចំណាស់របស់ពួកគេ ដែលកំពុងរង់ចាំកូនៗរបស់ខ្លួនត្រឡប់មកផ្ទះវិញ។ លោកមានប្រសាសន៍ថា "ប្រជាពលរដ្ឋបានត្រឡប់ពីក្រុងនានាមកវិញរួចហើយ។ ប៉ុន្តែប្រសិនបើមានមនុស្សកាន់តែច្រើនមកចុះឈ្មោះអំឡុងរយៈពេលបីថ្ងៃនៃថ្ងៃភ្ជុំបិណ្ឌនោះ យើងមិនអាចធ្វើទៅបានទេ ព្រោះយើងគ្មានមន្ត្រីគ្រប់គ្រាន់"។ យោងតាមអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតបានឱ្យដឹងថា...

ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​​​​​បរាជ័យ​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​កម្ពុជា​​​​​​ថា​​​អាក្រក់ជាង​​​គេ​​​​​​ក្នុង​​​តំបន់​​​

ការសិក្សាដែលធ្វើបច្ចុប្បន្នភាពដែលចាត់ចំណាត់ថ្នាក់ប្រទេសនានាដោយផ្អែកលើភាពត្រឹមត្រូវនៃការបោះឆ្នោតរបស់គេ បានចាត់ថ្នាក់ការបោះឆ្នោតនាឆ្នាំ២០១៣ ដែលបរាជ័យរបស់ប្រទេសកម្ពុជាទៅក្នុងលំដាប់បាតក្រោមរបស់ខ្លួន ដោយចាត់ក្នុងចំពូកអាក្រក់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្នុងចំណោមប្រទេស១០បាតក្រោមគេក្នុងពិភពលោក។ ការបង្ក្រាបបក្សប្រឆាំង ការប្រើល្បិចបន្លំលើការចុះឈ្មោះអ្នកបោះឆ្នោតនិងការប្រើហិរញ្ញវត្ថុលើយុទ្ធនាការដោយមិនត្រឹមត្រូវ ដែលជាការរិះគន់ធម្មតាលើការបោះឆ្នោតជាតិចុងក្រោយរបស់ប្រទេសកម្ពុជា គឺជាអ្វីដែលបន្ទច់បង្អាក់ដ៏សំខាន់ក្នុងការសិក្សាដោយគម្រោងសុចរិតភាពបោះឆ្នោត ដែលធ្វើឡើងដោយសាកលវិទ្យាល័យហាវើតនិងសាកលវិទ្យាល័យស៊ីដនី។ អ្នកស្រី ផិពប៉ា នរិស អ្នកស្រាវជ្រាវ ជាសាស្ត្រាចារ្យនិងជាប្រធានគម្រោងរៀបរាប់អំពីអត្តាធិបតេយ្យការបោះឆ្នោតថាជារឿងមួយ ដែលរៀបចំការបោះឆ្នោតដើម្បីធ្វើឲ្យស្របច្បាប់ដល់រដ្ឋាភិបាលប៉ុណ្ណោះ ប៉ុន្តែគេអាចប្រើល្បិចបន្លំលទ្ធផល"។ អ្នកស្រីបាននិយាយក្នុងកិច្ចសម្ភាសអាត់សំឡេងដែលបង្ហោះតាមអីុនធឺណិតដោយសាកលវិទ្យាល័យនៅដើមឆ្នាំនេះថា "បើអ្នកជាមេដឹកនាំផ្តាច់ការដែលគិតអំពីរឿងនេះ វិធីស្រួលបំផុត គឺត្រូវប្រាកដថា គូប្រឆាំងរបស់អ្នកមិនអាចអនុញ្ញាតឲ្យឈរឈ្មោះបានទេ"។ អ្នកស្រីបាននិយាយថា "ការបំបិទសំឡេងអ្នកប្រឆាំងដោយចាប់ពួកគេដាក់ពន្ធនាគារ "ពីបទចោទប្រកាន់ដែលប្រឌិតឡើង"ជាឧទាហរណ៍ គឺ"មានប្រសិទ្ធភាព...ច្រើនជាងដាក់សន្លឹកឆ្នោតបន្លំចូលប្រអប់ឆ្នោតទៅទៀត ហើយជារឿងដែលបង្ហាញឲ្យឃើញច្បាស់ថែមទៀតអ៊ីចឹង"។ នៅកម្ពុជា គណបក្សប្រជាជនកម្ពុជាកាន់អំណាចត្រូវបានចោទថាផ្តន្ទាទោសនិងដាក់ពន្ធនាគារចំពោះមន្ត្រីបក្សប្រឆាំងតាមរយៈបទចោទប្រកាន់ជារឿងនយោបាយ ដែលរួមមានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនិងលោក កឹម សុខា អនុប្រធាន។ លោក រង្ស៊ី កំពុងស្ថិតនៅក្នុងប្រទេសបារាំង ដើម្បីគេចពីការជាប់ពន្ធនាគារ ចំណែកឯលោក សុខា កំពុងសម្ងំនៅក្នុងទីស្នាក់ការបក្សក្នុងក្រុងភ្នំពេញ។ គម្រោងបោះឆ្នោត ដែលចាប់ផ្តើមធ្វើក្នុងឆ្នាំ២០១២បានចាត់ថ្នាក់ភាពត្រឹមត្រូវនៃការបោះឆ្នោតនៅក្នុងប្រទេសចំនួន១៥៣ប្រទេសហើយមកដល់ពេលនេះ។ ការបោះឆ្នោតនាឆ្នាំ២០១៣របស់ប្រទេសកម្ពុជា ដែលចាត់ទុកដោយគម្រោងថា "បរាជ័យ"គឺមានចំណាត់ថ្នាក់ក្នុង១០ប្រទេសបាតក្រោមគេក្នុងពិភពលោក និងអាក្រក់បំផុតនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលកាន់តែអាក្រក់ជាងរដ្ឋកុម្មុយនិស្តឯកបក្ស ដូចជាប្រទេសឡាវនិងវៀតណាមទៅទៀត។ កម្ពុជាមាននីតិវិធីបោះឆ្នោតមិនមានដំណើរការច្រើនជាងប្រទេសទាំងនោះ ហើយទទួលរងគ្រោះពីអ្វីដែលអ្នកស្រី នរិស ចាត់ទុកថាជាឧបសគ្គធំៗបំផុតពីរចំពោះការបោះឆ្នោតដោយត្រឹមត្រូវ គឺការគ្រប់គ្រងរបស់បក្សកាន់អំណាចទៅលើទូរទស្សន៍ និងការប្រើហិរញ្ញវត្ថុក្នុងយុទ្ធនាការដោយមិនស្មើភាពគ្នានិងពុករលួយ។ អ្នកសង្កេតការណ៍និយាយថា ឧបសគ្គទាំងពីរនេះនៅតែមិនមានការដោះស្រាយនៅឡើយទេ មុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយនិងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨។ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលបានយល់ស្របនឹងការវាយតម្លៃរបស់គម្រោងនេះ ដោយនិយាយថា គណបក្សប្រជាជនកម្ពុជាជាប្រវត្តិសាស្ត្រប្រើថវិកាក្នុងយុទ្ធនាការរបស់ខ្លួនដោយប្រើប្រាស់ធនធានរដ្ឋ ដោយយកប្រៀបដាច់លើបក្សប្រឆាំង។ លោក បញ្ញា បាននិយាយថា "គណបក្សប្រជាជនកម្ពុជាប្រើមិនត្រឹមតែហិរញ្ញវត្ថុច្រើនសម្បើមរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើធនធានរដ្ឋច្រើនលើសលុប ដើម្បីប្រយោជន៍របស់ខ្លួន ដូចជា កម្លាំងប្រដាប់អាវុធ រថយន្ត អគាររដ្ឋនិងថវិកាជាតិជាដើម"។ លោកបាននិយាយថា "មានការបំភិតបំភ័យ ការប្រកួតប្រជែងមិនត្រឹមត្រូវ ជម្លោះដែលមិនទាន់ដោះស្រាយចេញ....មានការប្រើកម្លាំងប្រដាប់អាវុធ ដើម្បីបំបិទសេរីភាពនៃការបញ្ចេញមតិរបស់បក្សប្រឆាំង។ មានគម្លាតធំរវាងប្រព័ន្ធផ្សព្វផ្សាយក្នុងយុទ្ធនាការបក្សនានា និងការប្រើហិរញ្ញវត្ថុក្នុងយុទ្ធនាការ"។ ដូចគ្នានេះដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកយល់ស្របទាំងស្រុងចំពោះការរកឃើញរបស់ការសិក្សានោះ ហើយបានចង្អុលទៅលើកិច្ចព្រមព្រៀងនយោបាយនាឆ្នាំ២០១៤ ដែលក្នុងនោះគណបក្សសង្គ្រោះជាតិទទួលបានអាជ្ញាបណ្ណបង្កើតស្ថានីយទូរទស្សន៍របស់ខ្លួន ជាផ្នែកសំខាន់នៃដំណោះស្រាយ ដែលបានបញ្ចប់ការតវ៉ានិងពហិការមិនចូលសភាអស់រយៈពេលច្រើនខែ ដោយសារតែលទ្ធផលការបោះឆ្នោតកាលពីមុន។ ទូរទស្សន៍នៅតែជាប្រភពសំខាន់នៃព័ត៌មានសម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែគ្រប់គ្រងស្ទើរតែទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជានិងសម្ពន្ធមិត្ររបស់ខ្លួន។ មហិច្ឆតាទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិបានជាប់គាំង បន្ទាប់ពីអាជ្ញាធរខេត្តកណ្តាលបានហាមឃាត់គណបក្សនេះមិនឲ្យដំឡើងអង់តែនកាលពីខែមេសា ដោយនិយាយថា អ្នកភូមិនៅជុំវិញទីតាំងនោះបានជំទាស់។ បក្សប្រឆាំងមានចម្ងល់ថា ហេតុអ្វីក៏អាជ្ញាធរ រួមទាំងអភិបាលក្រុងតាខ្មៅ លោក ហេង ធៀម បដិសេធចោលសំណើនោះឆាប់យ៉ាងដូច្នេះ។ លោក សុវណ្ណ បាននិយាយនៅសប្តាហ៍នេះថា "ហេតុផលនយោបាយគឺនៅពីក្រោយការរារាំងគម្រោងទូរទស្សន៍នេះ"។ យោងតាមគម្រោងសុចរិតភាពការបោះឆ្នោត ដែលក្រឡេកមើលដំណើរតៗដ៏វែងនៃការត្រៀមរៀបចំដែលឆ្ពោះទៅរកថ្ងៃបោះឆ្នោតឲ្យដឹងថា ឧបសគ្គនានាដែលប្រឈមដោយគូប្រឆាំងនយោបាយដែលស្វែងរកប្រព័ន្ធផ្សព្វផ្សាយស្មើគ្នា គឺគ្រាន់តែជាផ្នែកមួយនៃការបោះឆ្នោតត្រូវបរាជ័យយ៉ាងណាប៉ុណ្ណោះ។ គម្រោងបានស្ទង់មតិលើអ្នកជំនាញរាប់សិបនាក់ទាក់ទងនឹងចំណុចជាក់លាក់៤៩ចំណុចនៃការបោះឆ្នោត។ អ្នកជំនាញសម្រាប់កម្ពុជាត្រូវបានធ្វើការស្ទង់មតិ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ២០១៣ ហើយប្រទេសនេះបានទទួលលំដាប់ថ្នាក់ដំបូងលេខ៦៩ក្នុងចំណោម៧៣ប្រទេសទូទាំងពិភពលោក។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពលើលំដាប់ថ្នាក់ដើម្បីបញ្ចូលប្រទេស៨០បន្ថែមទៀតនោះ ឥឡូវនេះកម្ពុជាជាប់លំដាប់ថ្នាក់១៤៥ក្នុងចំណោម១៥៣ប្រទេស។ លោក ម៉ាក ហ្គ្រឹនណិង ជាអ្នកស្រាវជ្រាវម្នាក់ក្នុងបណ្តាអ្នកស្រាវជ្រាវទាំងអស់របស់គម្រោងបាននិយាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា គឺជាចំណុចខ្មៅមួយ។ លោក ហ្គ្រឹនណិង បាននិយាយក្នុងសារអ៊ីម៉ែលថា គណៈកម្មាធិការនេះ "ត្រូវបានគេចាត់ទុកថាលម្អៀង មិនបំពេញការងារប្រកបដោយវិជ្ជាជីវៈ ហើយក៏មិនបានធ្វើឲ្យការងាររបស់ខ្លួនមានតម្លាភាពដែរ"។ អ្នកស្រី ផិពប៉ា ប្រធានគម្រោងពន្យល់នៅក្នុងកិច្ចសម្ភាសរបស់អ្នកស្រីថា មានឱកាសច្រើនក្នុងដំណើរការបោះឆ្នោតសម្រាប់របបអត្តាធិបតេយ្យនានា ដើម្បីរារាំងការបោះឆ្នោតដោយសេរី។ អ្នកស្រីនិយាយថា "បើអ្នកគិតអំពីការបោះឆ្នោតតាំងពីការចាប់ផ្តើមដំបូង តើអ្នកបង្កើតគណៈកម្មាធិការបោះឆ្នោតរបស់អ្នកយ៉ាងណា រហូតដល់ការចុះឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះគណបក្ស យុទ្ធនាការ ប្រព័ន្ធផ្សព្វផ្សាយ ថវិកា ការរាប់សន្លឹកឆ្នោត រហូតដល់លទ្ធផល ពោលគឺចំណុចនីមួយៗ គឺជាអ្វីដែលកើតឡើងបន្តៗគ្នា"។ អ្នកស្រីនិយាយបន្តថា "អ្វីដែលគេកំពុងធ្វើ គឺបន្លំផ្នែកមួយ ឬផ្នែកមួយផ្សេងទៀតក្នុងព្រឹត្តិការណ៍បន្តៗគ្នា ដើម្បីឲ្យប្រាកដថា គេទទួលបានតំណែងជាថ្មី"។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរកម្ពុជាប្រតិកម្មទៅនឹងការវាយតម្លៃរបស់គម្រោងនេះក្នុងការបោះឆ្នោតនាឆ្នាំ២០១៣។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា គណៈកម្មាធិការបោះឆ្នោតត្រូវបានកែទម្រង់ដោយមានការចូលរួមទ្វេបក្ស ហើយការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានធ្វើឡើងវិញ។ លោក ពុទ្ធា បាននិយាយថា "គ្មានអ្វីល្អឥតខ្ចោះទេ ប៉ុន្តែ "ការបោះឆ្នោតក្នុងពេលខាងមុខនឹងល្អប្រសើរជាងការបោះឆ្នោតលើកមុនៗ"។ សួរថាតើលោកចង់សើរើការរកឃើញរបស់គម្រោងឬយ៉ាងណានោះ លោក ពុទ្ធា បានឆ្លើយថា "ខ្ញុំរវល់ណាស់"។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានរិះគន់ការអះអាងរបស់លោក បញ្ញា ដែលថាធនធានរដ្ឋជួយគណបក្សនេះឈ្នះឆ្នោត។ លោកបាននិយាយថា "តើលោកភ្លើ បានជាវាយតម្លៃបែបហ្នឹង?”។ លោក ឥសាន បាននិយាយថា "គល់ បញ្ញា មិនគិតអំពីច្បាប់ទេ។ គាត់ប្រើមនោសញ្ចេតនានិងអារម្មណ៍ ដើម្បីធ្វើការវាយតម្លៃរបស់គាត់។ វាមិនត្រឹមត្រូវទេ"។ អ្នកនាំពាក្យរូបនេះបាននិយាយថា ច្បាប់បច្ចុប្បន្នបានហាមប្រាមមិនឲ្យប្រើដោយខុសចំពោះធនធានរដ្ឋនិងកម្លាំងប្រដាប់អាវុធទេ។ លោកបាននិយាយថា ទោះជាយ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយក្នុងយុទ្ធនាការនិងការប្រើហិរញ្ញវត្ថុ គឺជាការទទួលខុសត្រូវរបស់ភាគីនីមួយៗ ហើយគណបក្សប្រជាជនកម្ពុជាមានបទពិសោធច្រើនយូរហើយ។ អ្នកនាំពាក្យរូបនេះបាននិយាយថា " វាមិនដូចគ្នានឹងប្រដាល់នោះទេ បើអ្នកឯងមានទម្ងន់ធ្ងន់ជាង គេឲ្យអ្នកឯងបញ្ចុះទម្ងន់ហើយ"៕

ការ​​​សិក្សា​​​បង្ហាញ​​​ថា មាន​​​ការ​​​បំពាន​​​ និង​​​ប្រមាថ​​​លើ​​​អ្នកប្តូរភេទជាស្ត្រី​នៅ​​​កម្ពុជា​​​

កាលពីពីរសប្តាហ៍មុន អ្នកប្តូរភេទជាស្ត្រីមួយក្រុមតូចបានអង្គុយនៅមាត់ស្ទឹងក្រុងសៀមរាប នៅពេលនោះស្រាប់តែមានមន្ត្រី នគរបាលមួយក្រុមបានមកដល់ ហើយបានប្រាប់ពួកគាត់ឲ្យចេញទៅឲ្យឆ្ងាយ។ វាគឺជាការរើសអើងយ៉ាងច្បាស់ក្រឡែត ដែលយារយី ពួកគាត់ចំពោះការនៅតាមទីប្រជុំជនហើយនេះជាទង្វើដែលកើតឡើងជាប្រចាំ។ នេះគ្រាន់តែជាការរៀបរាប់មួយពីការសិក្សាដ៏សំខាន់លើកដំបូងស្តីពីអ្នកប្តូរភេទជាស្ត្រីនៅកម្ពុជាដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញប៉ុណ្ណោះ។ ការរៀបរាប់ផ្សេងៗទៀតអាក្រក់ជាងនេះឆ្ងាយ។ នៅក្នុងករណីជិត១០ អ្នកប្តូរភេទជាស្ត្រីដែលសង្ស័យថា ជាអ្នករកស៊ីផ្លូវភេទនោះបានលើកឡើងថា ពួកគេត្រូវនគរបាលក្រុងសៀមរាបបង្ខំឲ្យចុះងូតទឹកស្ទឹង។ មន្ត្រីនគរបាលចង់ឲ្យពួគគាត់ទទឹកខ្លួនដើម្បីកុំឲ្យពួកគេមានជម្រើសផ្សេងក្រៅពីទៅផ្ទះ។ នៅក្នុងករណីខ្លះ អ្នកប្តូរភេទជាស្ត្រីបានលើកឡើងថា ពួកគេត្រូវបានបង្ខំឲ្យលុបលាងមុខចេញនៅក្នុងស្ទឹង ដោះសក់ពាក់ហើយដោះខោអាវនៅទីសាធារណៈ ដោយធ្វើឲ្យពួកគេបាត់បង់អត្តសញ្ញាណម្តងបន្តិចៗ។ ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ការរំលោភបំពាននេះ "ទំនងជាស្មើនឹងអំពើព្រៃផ្សៃ អំពើអមនុស្សធម៌ និងអំពើបន្ទាបបន្ថោក ហើយអាចជាការធ្វើទារុណកម្ម ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ"។ អាជ្ញាធរក្រុងសៀមរាបបានបដិសេធយ៉ាងដាច់អហង្ការចំពោះអ្វីដែលបានរៀបរាប់កាលពីម្សិលមិញ។ លោក សត ណាឌី ស្នងការនគរបាលខេត្តបានលើកឡើងថា មន្ត្រីនគរបាលមិនដែលបង្ខំអ្នកប្តូរភេទជាស្ត្រីឲ្យចុះទៅក្នុងស្ទឹងឡើយ។ លោកបានមានប្រសាសន៍ថា "គ្មានករណីបែបនេះទេ។ នគរបាលរបស់យើងមិនដែលធ្វើបែបនេះឡើយ"។ លោកបាននិយាយមុនពេលដាក់ទូរស័ព្ទរបស់អ្នកយកព័ត៌មានចុះថា "របាយការណ៍នេះភូតកុហក។"។ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត...

មន្ទីរពេទ្យ​ដំបូង​​​ដែល​គ្រប់គ្រងដោយ​​ជប៉ុន​​​ បើក​ដំណើរ​ការ​​ក្នុងរាជធានី​ភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែទៅព្យាបាលជំងឺនៅក្រៅប្រទេសនោះបានមានប្រសាសន៍កាលពីម្សិលមិញនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យជប៉ុនទី១ក្នុងប្រទេសកម្ពុជា ដែលជាមន្ទីរពេទ្យដ៏ទំនើបដោយចំណាយទឹកប្រាក់សាងសង់អស់៣៥លានដុល្លារក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញថា "ខ្ញុំគិតថា ខ្ញុំចង់ក្លាយទៅជាអ្នកជំងឺលើកដំបូងនៅក្នុងមន្ទីរពេទ្យនេះ"។ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ដែលគ្រោងផ្តល់ការពិគ្រោះជំងឺលើកដំបូងនៅថ្ងៃទី១៧ ខែតុលានោះ បានដាក់ចេញមហិច្ឆតារបស់ខ្លួនជាមួយស្ថិតិពីរបិទនៅក្តារប្រកាសព័ត៌មានសម្រាប់ភ្ញៀវកាលពីម្សិលមិញថា៖ ប្រជាពលរដ្ឋខ្មែរ២២០.០០០នាក់ទៅព្យាបាលជំងឺនៅក្រៅប្រទេសរៀងរាល់ឆ្នាំ ហើយប្រទេសកម្ពុជាមានគ្រូពេទ្យ១,៧នាក់ និងគ្រែចំនួន៧ក្នុងប្រជាពលរដ្ឋ១០.០០០នាក់ បើប្រៀបធៀបទៅនឹងប្រទេសជប៉ុនដែលមានគ្រូពេទ្យ២៣នាក់ និងគ្រែចំនួន១៣៧។ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមនៅបរិវេណមន្ទីរពេទ្យនេះក្នុងរាជធានីភ្នំពេញដែលរួមមានលោក គីយូស៊ី អូដាវ៉ារ៉ា (Kiyoshi Odawara) សមាជិកសភាជប៉ុនដែលមកបំពេញទស្សនកិច្ច និងបុគ្គលិកថ្មីជាច្រើននាក់ទៀតថា...

បក្សសង្គ្រោះជាតិ​ថា មាន​ភាព​មិន​ប្រក្រតី​អំឡុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​

ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិនិយាយកាលពីម្សិលមិញថា ក្រុមអ្នកសង្កេតការណ៍គណបក្សសង្គ្រោះជាតិនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនានាបានឃើញទាហានមកពីតំបន់ផ្សេងចំនួន៦០០នាក់ទៅចុះឈ្មោះបោះឆ្នោតនៅក្នុងទីតាំងបច្ចុប្បន្នដែលទទួលបានការគាំទ្រខ្លាំងរបស់គណ បក្សប្រឆាំង  ហើយជនបរទេស៤០០នាក់ដែលភាគច្រើនជាជនជាតិវៀតណាមមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បើទោះជាពួកគេខ្វះលិខិតបញ្ជាក់ពីការចូលសញ្ជាតិក៏ដោយ។ ហើយក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះនៃរយៈពេលចុះឈ្មោះបោះឆ្នោតដែលមានពេលបីខែនោះ ក្រុមអ្នកឃ្លាំមើលរាយការណ៍ថា ពាក់កណ្តាលនៃប្រជាពលរដ្ឋទូទាំងប្រទេសនៅតែមិនដឹងពីការដែលពួកគាត់ចាំបាច់ទៅចុះឈ្មោះដើម្បីចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយដដែល។ លោក សុខ គឹមសេង អនុប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តរបស់គណបក្សមានប្រសាសន៍ថា  នៅក្នុងខេត្តសៀមរាប ទាហាន៦០០នាក់ដែលបានប្រាប់ក្រុមអ្នកសង្កេតការណ៍ថា ពួកគេមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារនោះ ត្រូវបានចុះឈ្មោះនៅក្នុងស្រុក-ខណ្ឌដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិអំឡុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។ លោក សុខ គឹមសេង បានមានប្រសាសន៍ថា "ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ទាំងនោះ នឹងបាត់បង់ឱកាសរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួនផ្ទាល់ ប្រសិនបើអ្នកដែលមកពីតំបន់ផ្សេងមកចុះឈ្មោះ បើទោះជាពួកគេមិនរស់នៅទីនោះពិតប្រាកដក៏ដោយ"។លោកបានមានប្រសាសន៍បន្ថែមថា គេឃើញមានភាពមិនប្រក្រតីនៅក្នុងស្រុកវ៉ារិន្ទ ស្រុកបន្ទាយស្រី និង ស្រុកស្វាយលើ។ លោកស្រី វ៉ាក់ ណម ជំទប់ឃុំស្រែណូយក្នុងស្រុកវ៉ារិន្ទមកពីគណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ថា លោកស្រីបានចេញលិខិតឱ្យទាហានមួយចំនួនដែលប្រកាសថា ពួកគេបានរស់នៅក្នុងតំបន់នោះ...

សេចក្តីសម្រេច​​​របស់​​​សហរដ្ឋ​​​អាមេរិក ថ្កោល​​​ទោស​​​របប​​​ហិង្សា​​​​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន

សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកដែលថ្កោលទោសការគាបសង្កត់លើគណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានអនុម័តកាលពីម្សិលមិញនៅក្នុងទីក្រុងវ៉ាសីុនតោន ខណៈក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបើកសម័យប្រជុំនៅទីក្រុងហ្សឺណែវដើម្បីរំលេចឡើងឲ្យឃើញអំពីការរំលោភបំពានសិទ្ធិមនុស្សក្នុងពេលថ្មីៗនៅកម្ពុជានិងកន្លែងផ្សេងៗទៀត។ លោក អេដ រ៉យស៍ (Ed Royce) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិកបានមានប្រសាសន៍នៅក្នុងសភាមុនពេលមានការបោះឆ្នោតថា "របបប្រើអំពើហិង្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តបង្ក្រាបលើគណបក្សប្រឆាំងនិងសកម្មជនផ្សេងៗទៀត ដោយចាប់ខ្លួន និងវាយដំនរណាដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន"។ លោក អេដ រ៉យស៍ សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋកាលីហ្វ័រញ៉ានិងជាអ្នករិះគន់លោក ហ៊ុន សែន ជាយូរមកហើយនោះបានលើកឡើងថា "ការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធលើគណបក្សប្រឆាំងរដ្ឋាភិបាលបានធ្វើឲ្យខូចភាពស្របច្បាប់នៃការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខទាំងស្រុង ព្រមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ផងដែរ"។ សេចក្តីសម្រេចរបស់សភាសហរដ្ឋអាមេរិកដែលបានដាក់បញ្ចូលព័ត៌មានថ្មីៗនៅក្នុងសេចក្តីផ្តើមរបស់ខ្លួនដែលធ្វើឡើងកាលពីខែឧសភា ដើម្បីលើកឡើងពីការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដា និងការកាត់ទោសលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីសប្តាហ៍មុននោះ បានទទូចឲ្យលោក ហ៊ុន សែន បញ្ចប់ "ការយាយី និងការបំភិតបំភ័យ" ទាំងអស់លើគណបក្សប្រឆាំង និងលើកលែងការចោទប្រកាន់"មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ” លើតំណាងរាស្ត្រគណបក្សប្រឆាំងទាំងអស់។ ស្របពេលដំណាលគ្នានេះនៅក្នុងទីក្រុងហ្សឺណែវ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកសម័យប្រជុំធ្វើឡើង ជាប្រចាំលើកទី៣៣របស់ខ្លួនក្រោមរបៀបវារៈ...