Wednesday, November 13, 2019
Home Authors Posts by Michelle Vachon

Michelle Vachon

67 POSTS 0 COMMENTS
Feature writer

អ្នក​​​បច្ចេកទេស​​​ខាង​មនោ​​​វិភាគ​រៀបរាប់​​​ពី​​​ប្រវត្តិ​សុខភាព​​​ផ្លូវ​​​ចិត្ត​​​​​​របស់​​​​ថ្នាក់​​​ដឹកនាំ​​​ក្នុង​​​របប​​​ខ្មែរ​​​ក្រហម

យោងតាមលោក ហ្សង់ អាតារីត (Jean Artarit) អ្នកបច្ចេកទេសខាងមនោវិភាគជនជាតិបារាំង  មនុស្សគ្រប់រូប ត្រូវមានកម្រិតនៃការជឿជាក់លើខ្លួនឯងដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត ប៉ុន្តែសម្រាប់អ្នកបដិវត្តន៍មួយចំនួន ដូចជា ប៉ុល ពត មេដឹកនាំខ្មែរក្រហមជាដើម ការឲ្យតម្លៃខ្លួនឯងជ្រុលហួសហេតុបានធ្វើឲ្យពួកគេបាត់បង់នូវអំពើមនុស្សធម៌។ លោក ហ្សង់ អាតារីត វេជ្ជបណ្ឌិតសុខភាពផ្លូវចិត្តមកពីទីក្រុងប៉ារីសដែលបានធ្វើការវិភាគលើចុងចោទ និងជនរងគ្រោះសម្រាប់សាលាក្តីបានលើកឡើងកាលពីថ្ងៃច័ន្ទថា "ពេលប៉ុល ពត និយាយថា ក្របីប្រសើរជាងមនុស្ស ព្រោះយ៉ាងហោចណាស់ពួកវាធ្វើការដោយមិនចេះរអូ៊រទាំនោះ  យើងនឹងឃើញឧទាហរណ៍បែបនេះ"។ នៅក្នុងសន្និសីទនាវេលាល្ងាចថ្ងៃពុធក្នុងរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ហ្សង់ អាតារីត នឹងពន្យល់ពីមូលហេតុដែលលោកជឿថា ប៉ុល ពត គឺជាមនុស្សឈ្លក់វង្វេងនឹងខ្លួនឯង ជាពាក្យមានឫសគល់ចេញពី Narcissusជាអ្នកប្រមាញ់ម្នាក់នៅក្នុងទេវកថាក្រិក ដែលឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯង។ លោកវេជ្ជបណ្ឌិត ហ្សង់ អាតារីត...

កម្មវិធី​​​សិល្បៈ​​​គ្រោង​​​បញ្ចូល​​​ក្នុង​​​កម្មវិធី​​​សិក្សា​​​​​​ដើម្បី​​​អភិវឌ្ឍ​​​គំនិត​​​ច្នៃ​​​ប្រឌិត​​​

កម្មវិធីសាកល្បងរយៈពេលប្រាំឆ្នាំកំពុងត្រូវបានបង្កើតឡើងដើម្បីដាក់បញ្ចូលសិល្បៈ និងវប្បធម៌ ទៅក្នុងសាលារដ្ឋទូទាំងប្រទេស ហើយប្រហែលជាជួយពលរដ្ឋខ្មែរអភិវឌ្ឍការយល់ដឹងឲ្យកាន់តែប្រសើរអំពីប្រភពដើម និងសមត្ថភាពច្នៃប្រឌិតរបស់ពួកគាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលពិភពលោកកំពុងប្រឈម។ ក្រុមដៃគូរដ្ឋនិងឯកជនដែលគ្រប់គ្រងដោយសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ជាអង្គការក្រៅរដ្ឋាភិបាលធ្វើការពាក់ព័ន្ធសិល្បៈ និងវប្បធម៌ នឹងបង្កើត "មជ្ឈមណ្ឌលប្រមូលផ្តុំសិល្បៈ" ជាលើកដំបូងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញនាឆ្នាំខាងមុខ។ គម្រោងសាកល្បងនេះនឹងបង្កើតកម្មវិធីផ្តល់វគ្គបណ្តុះបណ្តាលសិល្បៈផ្លូវការ និងក្រៅផ្លូវការសម្រាប់សាលារដ្ឋ ព្រមទាំងយុទ្ធសាស្ត្រដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូបង្ហាត់បង្រៀនសិល្បៈដើម្បីឲ្យកម្មវិធីនេះត្រូវបានអនុវត្តនៅទូទាំងប្រទេស។ លោក ភ្លឿន ព្រីម នាយកប្រតិបត្តិសិល្បៈខ្មែរអមតៈបានលើកឡើងថា "គំនិតនេះមិនមែនឲ្យរីកសុសសាយទូទាំងប្រទេសភ្លាមៗនោះទេ ប៉ុន្តែ វាចាប់ផ្តើមដំបូងចេញពីសាលានិងមជ្ឈមណ្ឌលប្រមូលផ្តុំ។ វាជាមហិច្ឆតា ប៉ុន្តែ ខ្ញុំគិតថា វានឹងរីកដុះដាល"។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃសុក្រ នឹងជាជំហានដំបូងឆ្ពោះទៅរកការអភិវឌ្ឍកម្មវិធីនេះដែលអ្នករៀបចំសង្ឃឹមថា នឹងបន្តទទួលបានផ្លៃផ្កាចាប់ពីឥឡូវនេះទៅពេលខាងមុខ។ កិច្ចព្រមព្រៀងនេះនឹងចុះហត្ថលេខាដោយសិល្បៈខ្មែរអមត អង្គការយូណេស្កូ ក្រសួងអប់រំ និងក្រសួងវប្បធម៌។ លោក ហាប់ ទូច អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា...

អបអរ​​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ដែល​នៅ​តែរីកលូតលាស់តាមរយៈរបាំបាឡេ

ជាធម្មតា ផ្កាស្លារមែងលាស់ រីក ហើយទីបំផុតប្រែជាស្វិតស្រពោន ហើយងាប់ដូចផ្កាផ្សេងទៀតអញ្ចឹងដែរ។ ប៉ុន្តែជាផ្នែកដ៏សំខាន់មួយនៃពិធីមង្គលការនៅកម្ពុជា ដែលកូនកំលោះហុចឱ្យទៅកូនក្រមុំនៅពេលការដើរហែហមរបស់ពួកគេចាប់ផ្ដើម និមិត្តរូបរបស់វានៅតែរស់រានយូរអង្វែងទោះបីបន្ទាប់ពីលម្អងរបស់វារុះរោយក្ដី។ លោកស្រី សុភីលីន ជាមសាភារ៉ូ អ្នកជំនាញខាងនាដសាស្ត្រ (របាំ) បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា "ការរីករបស់ផ្កាស្លាអាចបន្តមួយជីវិត។ នៅពេលប្ដីប្រពន្ធវ័យចាស់ដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយនៅតែរួមរស់ជាមួយគ្នា នោះយើងអាចនិយាយបានថា ផ្កាស្លារបស់ពួកគាត់បានរីកពេញមួយជីវិតរបស់ពួកគាត់"។ នៅក្នុងរបាំបុរាណខ្មែររបស់លោកស្រីមានចំណងជើងថា "ផ្កាស្លា" ដែលនឹងត្រូវលើកយកទៅសម្ដែងនៅយប់ថ្ងៃស្អែកក្នុងរាជធានីភ្នំពេញ លោកស្រី សុភីលីន ជាមសាភារ៉ូ អបអរសាទរចំពោះប្ដីប្រពន្ធរៀបការដោយបង្ខំអំឡុងរបបខ្មែរក្រហម ដែលបានរក្សាផ្កាស្លារបស់ពួកគាត់ឱ្យនៅតែរីកស្គុសស្គាយ។ បរិយាកាសនៃអំពើហិង្សា និងការភ័យខ្លាចដែលមាននៅក្នុងសម័យនោះ នឹងត្រូវបង្ហាញក្នុងរបាំនោះតាមរយៈការប្រើប្រាស់ពណ៌ខ្មៅសម្រាប់សម្លៀកបំពាក់ប្រពៃណីរបស់ក្រុមអ្នករបាំ ដើម្បីឆ្លុះបញ្ចាំងពីសម័យកាល ឬតួអង្គសំខាន់ៗ។ ស្នាដៃរបាំដែលមានរយៈពេល៧០នាទីនេះត្រូវបានបង្កើតឡើងក៏ដោយសារតែសក្ខីកម្មនៅសាលាក្ដីខ្មែរក្រហមកាលពីពីរឆ្នាំមុន។ ក្នុងចំណោមចំណុចដែលគេផ្ដោតការចាប់អារម្មណ៍លើសវនាការទី២ប្រឆាំង ខៀវ សំផន និង...

សេវា​​​វះកាត់​​​​​​ត្រូវ​​​បាន​​​ជំរុញ​​​​​​ឱ្យ​​​​​​ផ្ដោត​​​ការ​​​យ​​​ក​​​ចិត្ត​​​ទុក​​​ដាក់​​​ខ្ពស់​​​ក្នុង​​​ការ​​​ធ្វើ​​​ផែនការ​​​​​​សុខាភិបាល​​​

កាលពីឆ្នាំមុន អ្នកជំនាញខាងវះកាត់មួយក្រុមបានចេញរបាយការណ៍មួយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ ឈ្មោះ The Lancet ដែលធ្វើឲ្យកក្រើកពិភពវេជ្ជសាស្ត្រនិងពិភពគាំពារសុខភាព។ យោងតាមទិន្នន័យដែលពួកគេបានប្រមូលនៅក្នុងប្រទេសចំនួន១១០ មនុស្សចំនួន៥ពាន់លាននាក់ក្នុងចំណោមមនុស្សចំនួន៧,៥លាននាក់នៅទូទាំងពិភពលោក មិនទទួលបានការវះកាត់ប្រកបដោយសុវត្ថិភាពដែលពួកគេអាចមានលទ្ធភាពចំណាយនោះឡើយ។របាយការណ៍នេះមានខ្លឹមសារដូច្នេះថា "ក្នុងចំណោមនិតីវិធីចំនួន៣១៣លានដែលត្រូវបានអនុវត្តទូទាំងពិភពលោកក្នុងមួយឆ្នាំៗ មានតែ៦ភាគរយប៉ុណ្តោះដែលត្រូវបានអនុវត្តនៅក្នុងប្រទេសក្រីក្របំផុត ដែលមានអត្រាប្រជាពលរដ្ឋជាងមួយភាគបីនៃអត្រាប្រជាពលរដ្ឋទូទាំងពិភពលោក"។ ចាប់តាំងពីឆ្នាំ២០១០មក កង្វះខាតនៅក្នុងការទទួលបានការវះកាត់នៅក្នុងប្រទេសក្រីក្រដូចជាប្រទេសកម្ពុជាជាដើម បានបណ្តាលឲ្យមនុស្សចំនួន១៦,៩លាននាក់បានបង់ជីវិត ពោលគឺស្មើមួយភាគបីនៃការស្លាប់ទូទាំងពិភពលោក ដោយលើសយ៉ាងច្រើនពីតួលេខនៃអ្នកស្លាប់ ដោយសារជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ដែលមានចំនួនសរុប ៣,៨៣លាននាក់ ។ ដូចដែលរបាយការណ៍នេះបានគូសបញ្ជាក់ មនុស្សស្លាប់ក៏មានច្រើន  ការខាតបង់ផ្នែកហិរញ្ញវត្ថុក៏មានច្រើនដែរ  ហើយកត្តានេះប្រហែលជានឹងកាត់បន្ថយសង្វាក់សេដ្ឋកិច្ច របស់ប្រទេសក្រីក្រចំនួន១២,៣ពាន់លានលានដុល្លារចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ ដោយកាត់បន្ថយកំណើនសេដ្ឋកិច្ចដែលអាចមានការកើនឡើងរបស់ពួកគេរហូតដល់២ភាគរយជារៀងរាល់ឆ្នាំ។ លោក Kee Park វេជ្ជបណ្ឌិតផ្នែកវះកាត់ប្រព័ន្ធប្រសាទដែលបានចូលរួមនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំរបស់សមាគមគ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទកម្ពុជា...

ប្រវត្តិវិទូ​មួយ​រូប​ធ្វើបាឋកថា​អំពី​នយោបាយគួរ​​​ឲ្យ​​​ខ្លាច​​​របស់​​​​កុម្មុយនីស្ត

នៅពេលត្រូវបានចេញផ្សាយក្នុងប្រទេសបារាំងក្នុងឆ្នាំ១៩៩៧ "សៀវភៅខ្មៅស្ដីពីរបបកុម្មុយនីស្ត" បានធ្វើឱ្យមានផ្ទុះកំហឹងក្នុងចំណោមអ្នកដែលមានគំនិតឆ្វេងនិយមជាច្រើនដែលមិនព្រមជឿថា ទស្សនវិជ្ជាដែលគាំទ្រសិទ្ធិរបស់កម្មករ និងសមភាពសង្គម បានបណ្តាលឱ្យមានការបង្ក្រាបជាប្រព័ន្ធ និងការសម្លាប់រង្គាលក្នុងសតវត្សរ៍ទី២០។ លោក Stephane Courtois ដែលបានពិនិត្យផ្ទៀងផ្ទាត់សៀវភៅនេះបានលើកឡើងនៅក្នុងបទសម្ភាសន៍កាលពីសប្ដាហ៍មុនថា "របបកុម្មុយនីស្តទាំងនោះដំណើរការតែមួយគត់ផ្អែកលើមូលដ្ឋាននៃការភ័យរន្ធត់"។ ដោយសំដៅដល់របបខ្មែរក្រហមនៃទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានរៀបរាប់នៅក្នុងសៀវភៅនេះ លោកបានថ្លែងថា "ជាការពិត ខ្ញុំមិនចាំបាច់ពន្យល់ប្រាប់ប្រជាជនកម្ពុជាពីការភ័យរន្ធត់ជាអ្វីនោះឡើយ។ ជាអកុសល ខ្ញុំជឿថា វាជាអ្វីដែលប្រជាជនបានទទួងរងខ្លាំងបំផុតក្រោមរបបកុម្មុយនីស្ត។ ទស្សនវិទូបារាំង និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យមួយរូប លោក Courtoisឥឡូវនេះជាអ្នកពិនិត្យផ្ទៀងផ្ទាត់ទស្សនាវដ្ដីប្រចាំឆ្នាំរបស់សាកលវិទ្យាល័យដែលមានចំណងជើងថា " Communisme” នៅក្នុងប្រទេសបារាំង។...

​​មគ្គុទ្ទេសក៍​​​​​​បញ្ចេញ​​​សូរ​​​​​​​​​​​​​​​ភាសា​​​ខ្មែរបង្កើត ​​​ក្រោយ​​​​​​​​​​​​​​​​ស្តាប់​​​មួយ​​​ទស​​​វត្សរ៍​​​​​​

បន្ទាប់ពីស្តាប់ជនជាតិខ្មែរយ៉ាងផ្ចិតផ្ចង់ជិតមួយទសវត្សរ៍ ពោលគឺពីមនុស្សក្នុងតៀមកាហ្វេនិយាយគ្នាភាសាធម្មតារហូតដល់អ្នកស្រាវជ្រាវទាំងឡាយដែលមានមតិក្នុងគ្រប់វិស័យទាំងអស់នោះ អ្នកជំនាញភាសាវិទ្យាពីរនាក់បានបង្កើតសៀវភៅមគ្គុទ្ទេសក៍ច្បាស់លាស់មួយសម្រាប់បញ្ចេញសូរសំឡេងភាសាខ្មែរ។ ចំពោះវិធានការល្អប្រសើរ លោក ហ្សង់ មីសែល ហ្វីលីពពី និងលោក ហៀប ច័ន្ទវិចិត្រ ក៏បានចាប់យកគ្រាមភាសាតែមួយគត់របស់ភ្នំពេញ ដែលគេហៅគុយទាវថា គទាវ ហើយប្រជាជន២លាននាក់មានឥទ្ធិពលលើភាសាខ្មែរតាមវិធីច្រើនអនេក។ វចនានុក្រមបញ្ចេញសូរសំឡេងភាសាខ្មែរ ដែលផ្តល់នូវមគ្គុទ្ទេសក៍បញ្ចេញសូរសំឡេងភាសាខ្មែរទាំងស្តង់ដារនិងគ្រាមភាសា  ជាពិសេសគ្រាមភាសានិយាយក្នុងក្រុងភ្នំពេញ គឺអាចរកបានថ្ងៃនេះនៅលើវិបសាយ យូណេស្កូ ជាទីភ្នាក់ងារសហប្រជាជាតិដែលប្តេជ្ញាការពារវប្បធម៌។ កិច្ចប្រឹងប្រែង ដើម្បីចាប់យកភាសាខ្មែរប្រើរយៈពេលជិត១០ឆ្នាំ  ពីព្រោះលោក ហ្វីលីពពី និងលោក ច័ន្ទវិចិត្រ ត្រូវចាប់ផ្តើមពីដំបូង។ ការបញ្ចេញសូរសំឡេងផ្លូវការមិនត្រូវបានកត់ត្រាជាលក្ខណៈប្រព័ន្ធទេ ដូច្នេះ គេត្រូវចាប់ផ្តើម ដោយបង្ហាញភាសាស្តង់ដារ មុននឹងគេអាចនិយាយអំពីគ្រាមភាសាភ្នំពេញ។ ដូចអ្នកនិពន្ធសរសេរក្នុងបុព្វកថារបស់គេ ទម្រង់ស្តង់ដារនៃភាសាខ្មែរបានចាប់ផ្តើមលេចឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ប៉ុន្តែការងារដែលបោះពុម្ពផ្សាយស្តីពីការបញ្ចេញសូរសំឡេងក្នុងទសវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០ត្រូវផ្អែកលើភាសាខ្មែរនិយាយដោយអ្នកប្រាជ្ញខ្មែរ ដូចជាលោក កេង វ៉ាន់សាក់ អ្នកភាសាវិទ្យា លោក ឡុង សៀម និងអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត។ លោក ហ្វីលីពពី និងលោក ច័ន្ទវិចិត្រ សរសេរថា "ការបញ្ចេញសូរសំឡេងភាសាខ្មែរដោយផ្អែកតែទៅលើការបញ្ចេញសូរសំឡេងរបស់មនុស្សសំខាន់ណាម្នាក់ដែលបានទទួលការអប់រំ  គឺស្ទើរតែគ្មានអ្វីដែលអាចបង្ហាញអំពីតថភាពជាក់ស្តែងនៃការបញ្ចេញសូរសំឡេងនៃភាសាខ្មែរប្រចាំថ្ងៃបាននោះទេ"។ អ្នកភាសាវិទ្យាទាំងពីរចង់ចៀសវាងបញ្ហានេះ ហើយក៏ផ្តោតទៅលើភាសាខ្មែរដែលគេស្តាប់ឮជាធម្មតាក្នុងសតវត្សរ៍ទី២១នេះ។ ដើម្បីកំណត់បទដ្ឋាន ពួកគេបានស្រាវជ្រាវភាសាខ្មែរនិយាយដោយជនជាតិខ្មែរមានចំណេះដឹងសព្វថ្ងៃ ជាពិសេសបញ្ញវន្តនិងអ្នកដែលមានសញ្ញាបត្រសាកលវិទ្យាល័យដែលធ្វើការក្នុងគ្រប់វិស័យ  ដែលរួមមានបុរសនិងស្ត្រីគ្រប់អាយុទាំងអស់។ អ្នកចូលរួមត្រូវសុំឲ្យអាននិងឆ្លើយសំណួរក្នុងពាក្យជាង២.០០០ពាក្យ ហើយផ្តល់យោបល់របស់ពួកគេនៅក្នុងខ្សែអាត់សំឡេងភាសាខ្មែរពីបរិបទផ្លូវការនិងក្រៅផ្លូវការ។ លោក ហ្វីលីពពី បាននិយាយក្នុងកិច្ចសម្ភាសថា "កិច្ចការនេះគឺត្រូវផ្ចិតផ្ចង់ណាស់ ដែលប្រើពេលច្រើនឆ្នាំ ចំណែកឯការកំណត់គ្រាមភាសាភ្នំពេញបង្ហាញថាមានការប្រឈមរឹតតែច្រើន"។ អ្នកស្រាវជ្រាវទាំងពីរស្តាប់មនុស្សដដែលខ្លះៗ ពីមុនមកនិងអ្នកភ្នំពេញជាច្រើននាក់អំឡុងពេលការសន្ទនាគ្នាធម្មតា ដោយផ្តោតទៅលើវិធីដែលពួកគេបញ្ចេញសំឡេងពាក្យហើយក៏កត់សម្គាល់ការសង្កេតរបស់គេដាច់ៗពីគ្នា។ លោក ហ្វីលីពពី បានកត់សម្គាល់ថា "វាពិបាកខ្លាំងណាស់ ហើយប្រើពេលច្រើន"។ លោក ច័ន្ទវិចិត្រ និយាយក្នុងបទសម្ភាសន៍ថា ដោយសារតែក្រុងភ្នំពេញគឺជាមជ្ឈមណ្ឌលនយោបាយ ពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ គេអាចយល់ច្រឡំភាសាខ្មែរនិយាយក្នុងទីក្រុងជាមួយការបញ្ចេញសូរសំឡេងស្តង់ដារ។ លោកបាននិយាយថា "គ្រាមភាសាភ្នំពេញគឺគេស្តាប់យល់ច្រើនជាងគេ ហើយយើងចង់បញ្ជាក់ថា នេះជាគ្រាមភាសាភ្នំពេញ"។ ទីកន្លែងផ្សេងទៀតនៃប្រទេស ដូចជាតំបន់បាត់ដំបងនិងសៀមរាបក៏មានគ្រាមភាសាតំបន់របស់គេដែរ។ លោក ហ្វីលីពពី ពន្យល់ថា ជាឧទាហរណ៍មានស្រៈក្រោយបួនដែលប្រើក្នុងក្រុងភ្នំពេញ គឺស្រដៀងគ្នានឹងសំឡេងស្រៈជាពាក្យអង់គ្លេសថា "book” “soul” “pot” និង "Are” ជាដើម។ លោកបានពន្យល់ថា មានស្រៈក្រោយបីប៉ុណ្ណោះក្នុងភាសាខ្មែរនិយាយក្នុងតំបន់បាត់ដំបងនិងសៀមរាប។ គ្រាមភាសាភ្នំពេញក៏អាចឆ្លុះបញ្ចាំងឲ្យឃើញ ពោលគឺច្រើនជាងកន្លែងផ្សេងទៀតនៅក្នុងប្រទេសនូវភាពចលាចលខ្លាំងនៃរយៈពេល៥០ឆ្នាំកន្លងមកនេះ។ លោក ហ្វីលីពពី បាននិយាយថា អ្នកទីក្រុងសព្វថ្ងៃមិនមែនអ្នកដែលបានរស់នៅក្នុងទីក្រុង នៅពេលដែលខ្មែរក្រហមបានជម្លៀសប្រជាជនចេញ ក្រោយពីដណ្តើមបានអំណាចក្នុងខែមេសា ឆ្នាំ១៩៧៥នោះទេ។ លោកបាននិយាយថា បួនឆ្នាំក្រោយមកក្នុងពេលដែលកងទ័ពវៀតណាមដែលអមដោយក្រុមកងទ័ពខ្មែរបានមកដល់ពីវៀតណាមឆ្លងកាត់តាមខេត្តមណ្ឌលគីរី  ហើយបានផ្តួលរំលំរបបប៉ុល ពតនោះ ជនកម្ពុជារាប់ពាន់នាក់បានចូលមកក្រុងភ្នំពេញ ដែលពួកគេភាគច្រើនជាកសិករ មិនដែលរស់នៅក្នុងទីក្រុងទេ។ លោក ហ្វីលីពពី បាននិយាយថា ក្នុងខណៈដែលខ្មែរក្រហមរត់ទៅព្រំដែនថៃក្នុងខែមករា ឆ្នាំ១៩៧៩ ពួកគេបានព្យាយាមនាំប្រជាពលរដ្ឋដែលរស់នៅភាគខាងលិចនៃក្រុងភ្នំពេញទៅជាមួយ ដោយបណ្តាលឲ្យប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួនទៅប្រទេសថៃ។ហេតុដូច្នេះ  អ្នកដែលបានចូលមកភ្នំពេញក្រោយពីបរាជ័យរបស់ខ្មែរក្រហម បានមកពីទិសខាងជើងនិងខាងកើត ជាពិសេសពីខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ចាម ព្រៃវែងនិងខេត្តស្វាយរៀង។ ដោយទីក្រុងមានប្រជាជនចូលមករស់នៅជាថ្មី ការបញ្ចេញសូរសំឡេងស្តង់ដារបានលេចឡើងយឺតៗ  ដែលធ្វើឡើងដោយប្រជាជនចំណូលថ្មី។ លោកបាននិយាយថា "អ៊ីចឹង គ្រាមភាសាពីកន្លែងផ្សេងៗ ដូចជាខេត្តព្រៃវែង ស្វាយរៀង... និងខេត្តកំពង់ចាមជាបណ្តើរៗបង្កើតភាសាមួយ។ ការទាក់ទងគ្នាជាបណ្តើរៗបង្កើតបានការបញ្ចេញសំឡេង។ វាជាការបញ្ចេ្ញសំឡេងភ្នំពេញកណ្តាលសព្វថ្ងៃនេះ"។ លោក ហ្វីលីពពី ដែលកើតនៅលើកោះកូស៊ីកា នៅក្នុងសមុទ្រមេឌីទែរ៉ាណេ បង្រៀនភាសាវិទ្យាខ្មែរនិងទស្សនវិទ្យាភាសា និងសូរវិទ្យាដល់និស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ជានរវិទូ លោករស់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ដោយចូលទៅប្រទេសចិននិងតៃវ៉ាន់ដើម្បីសិក្សាភាសាចិន។ ការងាររបស់លោករួមមានការស្រាវជ្រាវនិងបោះពុម្ពសៀវភៅមួយស្តីពីភាសាជនជាតិភាគតិចនៅកម្ពុជា ដែលរួមទាំងជនជាតិភាគតិចព័រក្នុងខេត្តព្រះវិហារដែរ។ មានស្រុកកំណើតនៅក្នុងខេត្តសៀមរាប លោក ច័ន្ទវិចិត្រ គឺជាសិស្សរបស់លោក ហ្វីលីពពី ដែលមានសញ្ញាបត្រអនុបណ្ឌិតផ្នែកភាសាវិទ្យាពីប្រទេសបារាំង។នាពេលបច្ចុប្បន្ននេះ លោកបង្រៀនភាសាវិទ្យាបារាំងនិងសូរវិទ្យានៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយធ្វើការជាមួយលោក ហ្វីលីពពី ក្នុងគម្រោងស្រាវជ្រាវបីបួន។ នៅក្នុងវចនានុក្រមរបស់ពួកគេ ពាក្យនីមួយៗសរសេរជាបួនវិធី គឺជាអក្សរខ្មែរ ជាឡាតាំង និងជាភាសាផ្លូវការនិងគ្រាមភាសាភ្នំពេញនៅខាងក្រោមជាសញ្ញាសូរវិទ្យាអន្តរជាតិ។ មគ្គុទ្ទេសក៍បញ្ចេញសូរសំឡេងតាមអុីនធឺណិតដោយឥតគិតថ្លៃ អាចរកបានតាមវិបសាយ www.unesco.org/phnompenh ដែលរួមមានបុព្វកថាជាភាសាខ្មែរ  អង់គ្លេសនិងបារាំង ហើយក៏នឹងអាចរកបានជាសៀវភៅនៅតាមបណ្ណាល័យសាកលវិទ្យាល័យសាធារណៈនានាដែរ។ លោក ហ្វីលីពពី បាននិយាយថា សព្វថ្ងៃនេះ ភាសាខ្មែរប្រឈមនឹងការគំរាមកំហែងថ្មីមួយនៅក្នុងសម័យអុីនធឺណិតដ៏ទូលំទូលាយនិងទស្សនវិស័យសាកលក្នុងចំណោមយុវជនឋានៈកណ្តាល ដែលតែងតែសន្ទនាគ្នាដោយប្រើលាយពាក្យអង់គ្លេស។ លោកនិយាយថា ក្នុងខណៈដែលគ្រួសារឋានៈកណ្តាលបញ្ជូនកូនចៅរបស់ខ្លួនទៅរៀនភាសាអង់គ្លេស ឬសាលាអង់គ្លេសនោះ ជនកម្ពុជាជំនាន់ថ្មីអាចក្លាយជាមនុស្សពេញវ័យដោយមានចំណេះដឹងមានកម្រិតលើភាសាជាតិខ្លួនឯង។ លោក ហ្វីលីពពី បាននិយាយបន្ថែមថា "រឿងនេះអាចជាបញ្ហាធំសម្រាប់កម្ពុជា"៕

អ្នក​​​​​​បង្កើត​​​​​​សន្តិភាព

សង្គ្រាមបំផ្លាញពិភព ជា វណ្ណាត បន្ទាប់មក តាមរយៈជំនឿ អ្នកស្រីកំណត់អនាគតជាថ្មី ដូចជាជនជាតិខ្មែរជាច្រើនដែលរស់នៅឆ្លងកាត់ទសវត្សរ៍សោកនាដកម្មបំផុតនៃសតវត្សរ៍ទី២០ ជា វណ្ណាតងើបឡើងចេញពីទសវត្សរ៍ឆ្នាំ១៩៧០និងឆ្នាំ១៩៨០ ដែលអ្នកស្រីមិនដែលគិតស្រមៃដល់។ ពីស្ត្រីវ័យក្មេង អៀនប្រៀននិងស្រគត់ស្រគំទៅជាមេដឹកនាំនិងអ្នកការទូតដែលមិនរារែកក្នុងការធ្វើសកម្មភាព។ ក្នុងពេលដែលអ្នកស្រី វណ្ណាត ពន្យល់នៅក្នុងស្វ័យជីវប្រវត្តិរបស់អ្នកស្រីថា "ដំណើរជីវិត"ដែលចេញផ្សាយជាភាសាអង់គ្លេសនិងខ្មែរក្នុងក្រុងភ្នំពេញកាលពីថ្ងៃពុធការវិវត្តរូបកាយរបស់អ្នកស្រីបានចាប់ផ្តើមនៅពេលដែលអ្នកស្រីចូលរួមក្នុងកម្លាំងពិសេសនៅឯមជ្ឈមណ្ឌលជនភៀសខ្លួនសហប្រជាជាតិ នៅប្រទេសហ្វីលីពីន ដែលនៅទីនោះ អ្នកស្រីនិងជនជាតិខ្មែររាប់រយនាក់ផ្សេងទៀតកំពុងរង់ចាំការផ្លាស់ទីលំនៅថ្មីក្នុងឆ្នាំ១៩៨០។ ជនភៀសខ្លួនទាំងអស់បានរស់រានមានជីវិតពីសង្គ្រាមស៊ីវិលនាទសវត្សរ៍ដើមឆ្នាំ១៩៧០ ហើយទទួលរងការធ្វើការដោយបង្ខិតបង្ខំក្រោមរបបខ្មែរក្រហមក្នុងអំឡុងពេលពាក់កណ្តាលទី២នៃទសវត្សរ៍នោះ។ បន្ទាប់មក ពួកគេបានភៀសខ្លួនកាត់តាមសមរភូមិជួរមុខតាមព្រំដែនថៃ បន្ទាប់ពីការទទួលបរាជ័យនៃរបបនេះ។ អ្នកស្រីបាននិយាយកាលពីថ្ងៃច័ន្ទ ក្នុងកិច្ចសម្ភាសមួយថា "ខ្ញុំបានឃើញការឈឺចាប់ ទុក្ខវេទនា ខ្លោចផ្សារបស់ជនភៀសខ្លួនខ្មែរផ្សេងទៀត ហើយខ្ញុំក៏ជួយពួកគេដែរ។ ខ្ញុំបានផ្លាស់ប្តូរខ្លួនខ្ញុំពីស្ត្រីមានចរិតរម្យទម មិនខ្វល់ខ្វាយទៅជាមនុស្សសកម្ម ចេះជួយយកអាសាអ្នកដទៃ... ហាក់ដូចជាដឹកដឿដែលបំលែងខ្លួនទៅជាមេអំបៅអ៊ីចឹង"។ អ្នកស្រីបាននិយាយរំឭកថា "ខ្ញុំនៅតែមានសារជាតិស្រគត់ស្រគំជាស្ត្រីខ្មែរ មិននិយាយច្រើនទេ។ អ៊ីចឹង ខ្ញុំត្រូវបង្ខំនិយាយចេញមក ក្រោកឈរក្នុងនាមអ្នកដទៃ ពីព្រោះខ្ញុំគិតថា ខ្ញុំមានសមត្ថភាពធ្វើបាន ចំណែកឯអ្នកដទៃទទួលរងខ្លោចផ្សាជាងខ្ញុំ។ គេគ្មានអ្វីទាល់តែសោះ"។ នៅពេលដែលអ្នកស្រីវិលត្រឡប់មកមាតុភូមិវិញ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អ្នកស្រី វណ្ណាត បានទទួលយកការងារស្រដៀងគ្នាមួយ គឺដឹកនាំអង្គការមួយដែលនាំគូបដិបក្ខនយោបាយឲ្យមកទល់មុខគ្នាក្នុងជំនួបសាធារណៈ។ មជ្ឈមណ្ឌលអភិវឌ្ឍសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០។ ជាអ្នកការទូតមានបទពិសោធន៍ជ្រៅជ្រះ អ្នកស្រី វណ្ណាត តែងតែដកស្រង់សម្តីដោយសារព័ត៌មានជាអ្នកសង្កេតការណ៍នយោបាយគួរឲ្យគោរពម្នាក់។ នៅក្នុងសៀវភៅរបស់អ្នកស្រី ដែលអ្នកស្រីបានសរសេរខ្លីដើម្បីឲ្យអ្នកអានអាចទទួលយកបាន ពោលគឺ១៧០ទំព័រជាភាសាអង់គ្លេស និង២១៤ទំព័រជាភាសាខ្មែរ អ្នកស្រីរៀបរាប់រយៈពេលធ្វើការងារលត់ដំក្នុងរបបខ្មែរក្រហម និងភាពលំបាកលំបិនដែលអ្នកស្រីប្រឈមមុខជាជនភៀសខ្លួន។ អ្នកស្រីផ្តោតលើហេតុការណ៍ពិតជាជាងការប្រើមនោសញ្ចេតនា។ អ្នកស្រីបាននិយាយថា "រឿងខ្ញុំមិនអាក្រក់ពេកទេ។ បើប្រៀបធៀបនឹងអ្វីដែលពលរដ្ឋកម្ពុជាខ្លះបានឆ្លងកាត់ក្នុងរបប ប៉ុល ពត និងក្រោយមកទៀត បទពិសោធន៍របស់អ្នកស្រីគឺគ្មានអ្វីទាំងអស់"។ ផ្ទុយទៅវិញ អ្នកស្រី វណ្ណាត បានជ្រើសរើសពន្យល់អំពីទសវត្សរ៍មានវិបត្តិទាំងនោះគូសវាសចរិតរបស់អ្នកស្រីយ៉ាងដូចម្តេច។ អ្នកស្រីបាននិយាយថា នៅក្នុងបញ្ហាសំខាន់គឺជំនឿរបស់អ្នកស្រី។ ព្រះពុទ្ធសាសនាជួយឲ្យអ្នកស្រីមានជីវិតរស់នៅ។ អ្នកស្រីបានមានប្រសាសន៍ថា "គ្មានអ្វីនៅក្នុងលោក រួមទាំងមនុស្សលោក និងអមនុស្សផង គឺអមតទេ។ ដែកគឺមិនមែនដែក ពោលគឺវាជាបណ្តុំនៃម៉ូលេគុលតូចៗដែលបន្តប្រែប្រួល ជាហេតុដែលបង្កឲ្យកើតច្រែះ។ វាដូចគ្នានឹងមនុស្សលោកដែរ។ អ្នកកើត អ្នកធំឡើង អ្នកឈឺ អ្នកស្លាប់។ នោះជាច្បាប់ធម្មជាតិ។ តើអ្នកចង់ប្រឆាំងនឹងរឿងហ្នឹង ឬដោះស្រាយបញ្ហាហ្នឹងឬ?” អ្នកស្រីបាននិយាយបន្តថា "ដូច្នេះ ធម្មជាតិរបស់ខ្ញុំគឺដោះស្រាយ។ ខ្ញុំមានជំនឿ ហើយខ្ញុំប្រកាន់នូវជំនឿនោះ"។ កើតក្នុងឆ្នាំ១៩៤៣ ជាកូនអ្នកធ្វើគ្រឿងអលង្ការនៅខេត្តពោធិ៍សាត់ អ្នកស្រី វណ្ណាត ជាស្ត្រីវ័យក្មេង សម្លឹងទៅរកអនាគតភ្លឺស្វាង។ អ្នកស្រីបានរៀបការជាមួយវេជ្ជបណ្ឌិតឈ្មោះ គី ប៊ុនយៀប ហើយបានទទួលសញ្ញាបត្រផ្នែកហិរញ្ញវត្ថុសាធារណៈពីសាលាភូមិន្ទរដ្ឋបាលដែលនៅក្នុងសម័យមួយទៀត បានធ្វើឲ្យអ្នកស្រីមានការងារលេចធ្លោជាមន្ត្រីរាជការសាធារណៈ។ ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជា អ្នកស្រីត្រូវធ្លាក់ខ្លួនចូលក្នុងសង្គ្រាមស៊ីវិលនៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ហើយក៏ធ្លាក់ខ្លួនទៅធ្វើជាកម្មករក្នុងជំរំពលកម្មខ្មែរក្រហមក្នុងរបប ប៉ុល ពត ដែរ។ អ្នកស្រីបានសរសេរថា "នៅឯវាលស្រែ ខែណាដែលក្តៅជាងគេ យើងតែងតែខ្វះទឹកផឹកជានិច្ច។ ដោយស្រេកទឹកខ្លាំងពេក ជួនកាលខ្ញុំទ្រាំផឹកទឹកកខ្វក់ដុះស្លែដែលគេបង្ហូរចេញពីមន្ទីរពេទ្យ។ ខ្ញុំគ្រាន់តែយកក្រមាច្រោះយកស្លែចេញ មុននឹងផឹកទឹកនោះ"។ ពីព្រលឹមទល់ព្រលប់ ស្ទើរតែគ្មានអាហារចូលក្រពះបន្តិច មនុស្សដកស្ទូងយ៉ាងខ្លាំង។ អ្នកស្រីបានសរសេរថា "យើងត្រូវការឲ្យមានអ្វីៗច្រើនជាងថាមពលទៅទៀត ប៉ុន្តែពួកយើងគ្មានអ្វីទាល់តែសោះ។ រស់នៅក្នុងភាពភិតភ័យ ការបង្ខំឲ្យធ្វើការហួសកម្លាំង លាយឡំនឹង ការមិនបានដេកពួនផង បានធ្វើឲ្យម្នាក់ៗរស់នៅដូចស្លាប់"។ បន្ទាប់មក នៅក្នុងខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមដែលជួយគាំទ្រដោយកម្លាំងផ្តាច់ខ្លួនកម្ពុជា បានយកជ័យជម្នះលើខ្មែរក្រហម។ អ្នកស្រី វណ្ណាត និងគ្រួសាររបស់អ្នកស្រីបានដើរត្រឡប់មកកាន់ក្រុងភ្នំពេញវិញ ហើយដូចជាពលរដ្ឋដទៃទៀតដែរ ដែលនៅកកស្ទះតាមផ្លូវនានា អំពើឃោរឃៅ និងមនុស្សស្លាប់ដែលពួកគេបានឃើញផ្ទាល់នឹងភ្នែកបានដិតជាប់នឹងទឹកមុខនឿយហត់របស់គេ។ អ្នកស្រីសរសេរថា "ស្ថានភាពទូទៅមានលក្ខណៈដូចជាព្រលឹងខ្មោចរាប់រយពាន់... កំពុងស្វះស្វែងរកទីជម្រក"។ មួយឆ្នាំក្រោយមក ការកាប់សម្លាប់សងសឹក និងការសម្លាប់ចោះៗគឺនៅតែកើតឡើងនៅក្រុងភ្នំពេញ។ នៅពេលដែលមនុស្សប្រដាប់អាវុធបានមកចាប់ប្តីរបស់អ្នកស្រី វណ្ណាត ព្រោះគាត់ជាប់សង្ស័យថា គាំទ្រកងកម្លាំងដែលប្រឆាំងនឹងរបបគាំទ្រដោយវៀតណាម នោះប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តភៀសខ្លួនទៅប្រទេសថៃ។ បន្ទាប់ពីការធ្វើដំណើរដ៏យូរ នៅពេលនោះពួកគេបានគេចចេញពីទាហានវៀតណាម ចោរខ្មួយ និងកម្លាំងខ្មែរក្រហម ពួកគេក៏បានទៅដល់ជំរំជនភៀសខ្លួនខាវអុីដាង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។ ពីបីខែក្រោយមក ប្តីប្រពន្ធមួយគូនេះនិងកូនប្រុសអាយុ១៣ឆ្នាំរបស់ពួកគេឈ្មោះ គី វណ្ណឫទ្ធិ បានធ្វើដំណើរតាមយន្តហោះទៅកាន់មជ្ឈមណ្ឌលដំណើរការជនភៀសខ្លួនសហប្រជាជាតិនៅប្រទេសហ្វីលីពីន។ ជាអ្នកតំណាងជាប់ឆ្នោតសម្រាប់ជំរំ ជាស្ត្រីតែម្នាក់គត់ដែលគេជ្រើសរើសសម្រាប់តួនាទីនេះនៅក្នុងគណៈកម្មាធិការ អ្នកស្រី វណ្ណាត បានសម្រុះសម្រួលជម្លោះដែលទាក់ទងនឹងមន្ត្រីផ្គត់ផ្គង់កម្ពុជាមួយរូបដែលគេចោទថា ប្រព្រឹត្តអំពើពុករលួយ។ អ្នកស្រីសរសេរថា "សូម្បីតែខ្ញុំខ្លួនឯងក៏ភ្ញាក់ផ្អើលដែរ"។ បន្ទាប់មក នៅក្នុងសហរដ្ឋអាមេរិក ដែលនៅទីនោះគ្រួសាររបស់អ្នកស្រីបានតាំងទីលំនៅថ្មីក្បែរក្រុងផតឡែន រដ្ឋអូរេហ្គិន ក្នុងខែឧសភា ឆ្នាំ១៩៨១ អ្នកស្រីមិនមានពេលសោកស្តាយចំពោះខ្លួនឯងទេ។ អ្នកស្រីបាននិយាយថា "ខ្ញុំមានជីវិតរស់នៅ ជាអ្នករស់រានមានជីវិត ខ្ញុំមិនមានពេលរំពឹងគិត ឬសោកសង្រែង ឬសោកស្តាយចំពោះអ្វីមួយទេ។ ខ្ញុំមិនបណ្តោយឲ្យខ្លួនខ្ញុំបរាជ័យទេ ខ្ញុំត្រូវតែរឹងមាំ"។ ពេលទៅរស់នៅក្នុងរដ្ឋអូរេហ្គិនបានពីរខែ អ្នកស្រីបានរកបានការងារជាលេខានៅឯមជ្ឈមណ្ឌលពហុវប្បធម៌ ហើយចុះឈ្មោះចូលរៀនក្រៅម៉ោងក្នុងសាលាសហគមន៍ផតឡែន សិក្សាជំនាញហិរញ្ញវត្ថុនិងគណនេយ្យ។ អ្នកស្រីបាននិយាយថា ការចងចាំដ៏រស់រវើកបំផុតរបស់អ្នកស្រីនៅពេលនោះ គឺបើកបរពេញល្បឿនតាមមហាវិថីមួយ "នៅក្នុងប្រទេសដ៏មានឥទ្ធិពលបំផុតលើពិភពលោក"។ អ្នកស្រីបាននិយាយថា អ្នកស្រីមានបទពិសោធន៍ថ្មីៗជាច្រើន។ ជនភៀសខ្លួនខ្លះថែមទាំងនិយាយថា ការភៀសខ្លួនរបស់គេពីរបបខ្មែរក្រហម និងការតាំងទីលំនៅថ្មី បានធ្វើឲ្យមនុស្សធម្មតាមានឱកាសធ្វើដំណើរ និងទទួលបានដំណើរជីវិតដែលជនកម្ពុជាជាអ្នកមានទ្រព្យសម្បត្តិប៉ុណ្ណោះអាចធ្វើបានកាលពីមុន។ នៅក្នុងឆ្នាំ១៩៨០ អ្នកស្រី វណ្ណាត បម្រើការក្នុងក្រុមប្រឹក្សាជាតិកម្ពុជា ជាអង្គការសហរដ្ឋអាមេរិក ដែលមានគោលបំណងរក្សាវប្បធម៌ខ្មែរឲ្យគង់វង្ស ទន្ទឹមនឹងធ្វើការពេញម៉ោង ហើយទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅសកលវិទ្យាល័យរដ្ឋផតឡែន។ ក្នុងឆ្នាំ១៩៩២ អ្នកស្រីបានមកលេងជំរំជនភៀសខ្លួនខ្មែរនានានៅប្រទេសថៃ។ ក្រោយមក អ្នកស្រីបានមកតាំងទីលំនៅនៅស្រុកខ្មែរធ្វើជាអ្នកបកប្រែឲ្យអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ដែលគ្រប់គ្រងប្រទេស ហើយរៀបចំការបោះឆ្នោតជាតិ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលបញ្ចប់ជាផ្លូវការនូវសង្គ្រាមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១។ អ្នកស្រី វណ្ណាត បានចូលរួមកិច្ចប្រជុំ ដែលធ្វើឡើងដោយប្រធានអ៊ុនតាក់ គឺលោក យ៉ាសូ៊ស៊ី អាកាស៊ី។ អ្នកស្រីបាននិយាយក្នុងកិច្ចសម្ភាសមួយថា "យើងធ្លាប់ប្រើពាក្យអ្នកបកប្រែផ្ទាល់មាត់ អ្នកបកប្រែ ប៉ុន្តែ យើងធ្វើការច្រើនជាងហ្នឹង។ នៅពេលដែលមិនមានពាក្យខ្មែរផ្តល់អត្ថន័យសុក្រិត យើងត្រូវពន្យល់គំនិត"។ អ្នកស្រីបានសរសេរនៅក្នុងសៀវភៅរបស់អ្នកស្រីថា "នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ទោះបីជាមានការខិតខំលើកកម្ពស់វប្បធម៌សន្តិភាព និងអហិង្សាយ៉ាងណាក៏ដោយ ក៏សំណល់នៃអំពើហិង្សាក្រោយសង្គ្រាមនៅតែមានក្នុងទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃក្នុងសហគមន៍។ ស្ទើរតែរាល់យប់ ខ្ញុំឮស្នូរកាំភ្លើងពីគ្រប់ទិសទី... ពេលខ្ញុំទៅភោជនីយដ្ឋាន ខ្ញុំតែងតែឃើញអ្នកខ្លះបញ្ចេញបុណ្យសក្តិ អំណាច ដោយដាក់បង្ហាញកាំភ្លើងតូចធំ ឬដាក់គ្រាប់បែកដៃនៅលើតុ"។ ទោះជាយ៉ាងនេះក្តី អ្នកស្រី វណ្ណាត បានសម្រេចចិត្តរស់នៅក្នុងប្រទេសកម្ពុជា ហើយទទួលតំណែងនៅឯមូលនិធិអាស៊ី ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិក្នុងឆ្នាំ១៩៩៤។ បន្ទាប់មកក្នុងឆ្នាំ១៩៩៦ អ្នកស្រីបានចូលរួមក្នុងមជ្ឈមណ្ឌលអភិវឌ្ឍសង្គម ក្រោយមកបានក្លាយជាប្រធាន។តាមរយៈកិច្ចការ អ្នកស្រី វណ្ណាតបានរៀបចំវេទិកាសាធារណៈ និងចាត់ចែងឲ្យសត្រូវផ្នែកនយោបាយ និងសូម្បីតែអតីតខ្មែរក្រហមនិងជនរងគ្រោះបានជួបប្រាស្រ័យនឹងគ្នាដែរ។ អ្នកស្រីសរសេរនៅពេលនោះថា "ក្នុងសារជាតិជាសកម្មជនផងនិងជាអ្នកប្រតិបត្តិតាមច្បាប់ធម្មជាតិផង ខ្ញុំត្រូវមានជំហរមួយយ៉ាងគត់មត់ ពោលគឺខ្ញុំមិនត្រូវទោរទន់ទៅខាងណាមួយជាដាច់ខាត។ បងប្អូននិងមិត្តភក្តិខ្ញុំខ្លះដែលជិតស្និទ្ធនឹងគណបក្សដឹកនាំប្រទេសមិនហ៊ានមករាប់អានខ្ញុំទេ។ ទោះជាយ៉ាងនេះក៏ដោយ យើងនៅតែបន្តប្រកាន់ជំហររឹងមាំតាមឧត្តមគតិ"។ ក្នុងខែមករា ឆ្នាំ២០០៦ អ្នកស្រី វណ្ណាត ដែលនៅពេលនោះមានអាយុ៦២ឆ្នាំ បានសម្រេចចិត្តចូលនិវត្តន៍។ ជាអកុសល មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមមិនមានជីវិតរស់នៅទេ ក្រោយពីការចាកចេញរបស់អ្នកស្រី។ អ្នកទទួលតំណែងពីអ្នកស្រីគឺ ធារី សេង បានជំពាក់វាក់វិនក្នុងជម្លោះជាមួយក្រុមប្រឹក្សាភិបាលអង្គការដែលបណ្តាលឲ្យមជ្ឈមណ្ឌលនេះដួលរលំ បន្ទាប់មកក៏បានបិទទ្វារតែម្តង។ ក្នុងរយៈពេល១០ឆ្នាំចាប់តាំងពីពេលនោះមក អ្នកស្រី វណ្ណាត បានផ្តោតលើព្រះពុទ្ធសាសនា ដោយធ្វើសមាធិវិបស្សនា។ អ្នកស្រីបាននិយាយថា "នៅពេលអ្នកធ្វើវិបស្សនា អ្នកមើលអ្វីៗទៅតាមការពិតជាក់ស្តែង គឺមិនមែនអ្នកគិតថា វត្ថុនោះយ៉ាងនេះបានទេ ឬអ្នកចង់ឲ្យវត្ថុនោះក្លាយជាយ៉ាងនេះបានឡើយ គឺវាជាការពិតនៃធម្មជាតិ"។ ប្តីរបស់អ្នកស្រីបានទទួលមរណភាពក្នុងឆ្នាំ២០០៨ ហើយកូនប្រុសរបស់អ្នកស្រីរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់គាត់ ចំណែកឯអ្នកស្រីបន្តរស់នៅក្នុងទីក្រុងភ្នំពេញ។ ទោះជាយ៉ាងនេះក្តី អ្នកស្រីនៅតែតាមដានចរន្តឆាកនយោបាយនៅកម្ពុជា ហើយប្រព័ន្ធផ្សព្វផ្សាយតែងតែសម្ភាសអ្នកស្រីជាអ្នកអត្ថាធិប្បាយ។ នៅក្នុងសៀវភៅអ្នកស្រី និងក្នុងកិច្ចសម្ភាស អ្នកស្រីគូសបញ្ជាក់ដោយមិនខ្លាចញញើតឲ្យឃើញនូវបញ្ហាដែលប្រទេសជាតិកំពុងប្រឈមមុខ។ អ្នកស្រីសរសេរថា "ការគោរពច្បាប់នៅមិនទាន់បានគ្រប់គ្រាន់និងការគ្រប់គ្រងសង្គមផ្តុំតែក្នុងដៃមនុស្សមួយក្រុម នាំឲ្យស្ថាប័នជាតិមិនរឹងមាំ កើតអំពើពុករលួយពាសវាលពាសកាល។ ការណ៍នេះបង្ហាញថា ប្រជាធិបតេយ្យ នៅកម្ពុជាមិនទាន់មានលក្ខណៈចាស់ទុំ ពេញលេញនៅឡើយទេ។  ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសគួរ ប្រឹងប្រែង កាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ គម្លាតរវាងអ្នកទីក្រុងនិងអ្នកជនបទតំបន់ដាច់ស្រយាល"។ តើឃាតកម្មលើអ្នកវិភាគនយោបាយនិងអ្នករិះគន់រដ្ឋាភិបាលគឺលោក កែម ឡី នៅក្នុងហាងស្តាម៉ាតមួយកាលពីថ្ងៃទី១០ ខែកក្កដា ធ្វើឲ្យអ្នកស្រីប្រុងប្រយ័ត្នក្នុងការធ្វើអត្ថាធិប្បាយទាក់ទងនឹងស្ថានការណ៍នៅក្នុងប្រទេសឬទេ? អ្នកស្រីបាននិយាយថា "កែម ឡី គឺពិតជាដឹងថា អ្វីអាចកើតឡើងចំពោះគាត់ ប៉ុន្តែ គាត់មិនអាចបញ្ឈប់បេះដូងរបស់គាត់បានទេ។ គាត់គ្រាន់តែនិយាយបែបកំប្លែងថា គាត់នឹងត្រូវដេកពេទ្យ ឬក៏នៅក្នុងឈាបនដ្ឋាន"។ អ្នកស្រី វណ្ណាត បាននិយាយថា "នៅពេលវាចេញពីបេះដូង អ្នកមិនអាចបញ្ឈប់វាបានទេ ពេលណាវាចេញពីបេះដូង គ្មានហេតុផលណាដែលត្រូវឈប់ទេ... មិនថាឡើយត្រូវប្រថុយប្រថានយ៉ាងណាក៏ដោយ"។ "ដំណើរជីវិត" បានបោះពុម្ពផ្សាយដោយវេទិកាសេវាសន្តិភាពស៊ីវិល  (forumZFD)  អាល្លឺ ម៉ង៕វណ្ណ រើន

ការ​​​ក្លាយ​​​ជា​​​អ្នក​​​ស្រុក

ទីបំផុតមានចេញផ្សាយជាភាសាអង់គ្លេស ប្រលោមលោកនាឆ្នាំ១៩២៨ដែលរៀបរាប់អំពីដំណើរជីវិតនៅកម្ពុជាបន្តឆ្លុះបញ្ចាំងនូវបទពិសោធន៍របស់ជនបរទេស ប្រលោមលោកដែលមានចំណងជើងថា "វិលទៅរកដីឥដ្ឋ"ចាប់ផ្តើមដោយមានឈុតឆាកដែលធ្លាប់បានស្គាល់ចំពោះស្វាមីភរិយាដែលផ្លាស់លំនៅទៅនៅទឹកដីឆ្ងាយៗ។ អ្នកស្រី រេម៉ុង ស្ត្រីជនជាតិបារាំងដែលមានប្តីឈ្មោះ ក្លដ កំពុងត្រូវបញ្ជូនមកស្រុកខ្មែរ គឺមិនមានបំណងចាកចេញពីសង្កាត់ក្រុងប៉ារីសដែលសុទ្ធតែមានឋានៈខ្ពង់ខ្ពស់ទៅកាន់ទឹកដីដែលគេមិនស្គាល់ ដែលនៅទីនោះអ្នកស្រីមិនចាប់អារម្មណ៍អ្វីសោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោក ក្លដ មិនព្រមទុកប្រពន្ធឲ្យនៅម្នាក់ឯងទេ។ ហើយអ្នកស្រី រេម៉ុង យល់ព្រមតាមប្តីទាំងរារែកក្នុងចិត្ត គឺប្តេជ្ញាចាប់កំហុសចំពោះអ្វីគ្រប់យ៉ាង និងទៅលើគេគ្រប់គ្នានៅក្នុងក្រុងភ្នំពេញ។ អ្នកស្រីបណ្តេញចេញបុគ្គលិកក្នុងផ្ទះជាជនជាតិខ្មែររបស់អ្នកស្រីដោយមានពាក្យរិះគន់ជាបន្តបន្ទាប់ ហើយក៏បង្កើតបរិយាកាសពិសពុលនៅក្នុងផ្ទះដែលធ្វើឲ្យគូស្វាមីនេះបែកបាក់គ្នា។ អ្នកស្រី រេម៉ុង តែងតែសុបិនឃើញក្រុងប៉ារីស ចំណែកឯលោក ក្លដ វិញ បាក់ចិត្តស្រឡាញ់កម្ពុជា។ នៅពេលដែលលោកយកស្រីកំណាន់ជាជនជាតិខ្មែរម្នាក់ អ្នកស្រី រេម៉ុង ក៏វិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ។ រឿងនេះធ្វើឲ្យលោក ក្លដ មានសេរីភាពក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិបស្ចិមប្រទេសរបស់លោក ហើយក៏លង់ខ្លួនទៅក្នុងមជ្ឈដ្ឋានកម្ពុជាដែលលោកយល់តិចតួចហួសពីក្តីស្រមើស្រមៃអណ្តែតអណ្តូងរបស់លោក។ ចេញផ្សាយជាភាសាអង់គ្លេសជាលើកដំបូងកាលពីឆ្នាំមុន ប្រលោមលោកដែលនិពន្ធដោយលោក ហ្ស៊ក ហ្គ្រូសលីយេ ជាជនជាតិបារាំងដែលបានបង្កើតសារមន្ទីរជាតិកម្ពុជា គឺបានបោះពុម្ពដំបូងក្នុងក្រុងប៉ារីស នាឆ្នាំ១៩២៨។ លោក ហ្វ្រង់ហ្វ័រ ឌ័រ ជាអ្នកជំនាញស្តីពីអក្សរសាស្ត្រភាសាបារាំងរបស់ឥណ្ឌូចិន ដែលប្រមែប្រមូលបណ្តុំសៀវភៅចំនួន១២.០០០នៅឯបណ្ណាគារនិងបណ្ណាល័យឈ្មោះ Librairie du Siam ក្នុងក្រុងបាងកកបានមានប្រសាសន៍ថា ប្រតិកម្មរបស់តួអង្គទាំងពីរទៅនឹងទឹកដីនិងវប្បធម៌ថ្មីដ៏ចម្លែក ក៏នៅតែទទួលពីសំណាក់ជនបរទេសសព្វថ្ងៃនេះដែរ។ លោកបានមានប្រសាសន៍ថា "នេះជាអ្វីដែលធ្វើឲ្យមានប្រលោមលោកនាពេលបច្ចុប្បន្ន។ មានការរកឃើញប្រទេសមួយ ភាពតក់ស្លុតនៃវប្បធម៌មួយដែលគេមិនយល់ពីអាហារ អាកាសធាតុ និងជីវិតប្រចាំថ្ងៃ ដែលថាអ្វីគ្រប់យ៉ាងធ្វើឲ្យគេស្រឡាំងកាំង"។ លោក ឌ័រ បាននិយាយថា ជនបរទេសនៅកម្ពុជា "មានប្រតិកម្មពីរ" គឺការច្រានចោល ហើយមិនអាចយល់ពីប្រទេសថ្មីដែលនាំឲ្យមានបទពិសោធន៍គួរឲ្យទោមនស្ស ឬការភ្ញាក់ផ្អើល ការសាទរ និងការត្រៀមទទួលយកបរិស្ថាននៅជុំវិញខ្លួនរបស់គេ។ លោក ឌ័រ បាននិយាយថា "ប៉ុន្តែបន្ទាប់មក គឺយល់ដឹងអំពីគ្រោះថ្នាក់ដែលរង់ចាំមនុស្សល្ងីល្ងើដែលកោតសរសើរទាំងងងឹតងងល់ខ្លាំងពេក។ ការធ្លាក់រាសីចុះរបស់លោកនិងជាបញ្ហាធ្ងន់ធ្ងរនៅពេលដែលការមិនមានអារ្យធម៌ខ្ពង់ខ្ពស់ គឺធ្វើឲ្យលោកភ្លឺភ្នែក ហើយប្រឈមនឹងភាពពិតដែលគ្មានភាពចម្លែកគួរឲ្យភាន់ភាំង"។ ថាតើពេលសព្វថ្ងៃនេះ ឬមួយសតវត្សរ៍កន្លងមក ជនបរទេសដែលបន្សល់ទុកឫសគល់របស់ខ្លួនឲ្យធ្លាក់ចូលទៅក្នុងសង្គមកម្ពុជា តែងតែមានការភ្ញាក់រឭកដ៏គ្រោតគ្រាតនៅពេលដែលចាប់ផ្តើមយល់អំពីក្រមនិងការងារស្មុគស្មាញដែលគេមិនបានកត់ត្រាទុកជាលាយលក្សអក្សររបស់ប្រទេសនេះ។ នៅក្នុងសៀវភៅ លោក ក្លដ មិនទាន់យល់ដឹងអំពីបញ្ហានេះទេ។ ជាប់ចិត្តយ៉ាងខ្លាំងនឹងសម្រស់នៃទេសភាពស្រុកខ្មែរ និងជាប់ចិត្តនឹងផ្ទះដែលបង្កើតឡើងដោយនាង កំលាំង ជាស្រីកំណាន់ជនជាតិខ្មែររបស់គាត់ គាត់មិនដឹងថា អ្នកលក់ដូរដែលឆ្លងផ្លូវមកឲ្យកម្រៃជើងសារដល់នាងនៅពេលណាដែលគាត់ទិញអំណោយជូននាង ឬនាងកំពុងស៊ើបមើលប្រពន្ធរបស់គាត់និងគ្រួសារគាត់តាមរយៈមិត្តភក្តិ អ្នកបើកឡាន ឬអ្នកដើរកាត់។ ក្នុងពេលដែលលោក ក្លដ បន្តធ្វើការឲ្យក្រុមហ៊ុនបារាំងរបស់គាត់ ជារឿយៗគាត់ដកខ្លួនចេញពីសហគមន៍ជនជាតិបារាំង ហើយកែច្នៃឆាកជីវិតប្រចាំថ្ងៃរបស់គាត់សាជាថ្មី រស់នៅជាមួយនាង កំលាំង នៅក្នុងផ្ទះឈើខ្ពស់ផុតពីដីនៅក្នុងសង្កាត់ជនជាតិខ្មែរ ទោះបីជានាងសុបិនឃើញអ្វីៗគ្រប់យ៉ាងជាបស្ចិមប្រទេសក៏ដោយ។ សៀវភៅសរសេរថា "ដោយដកខ្លួនចេញពីពិភពដទៃទៀត គាត់បានធ្វើសកម្មភាពឥតឈប់ឈរ ដែលធ្វើឲ្យគាត់ប្រើពេលវេលាច្រើន ពីនាទីមួយទៅនាទីមួយទៀត។ គាត់លែងស្វះស្វែងរក ដើម្បីបំពេញពេលវេលាទៀតហើយ ប៉ុន្តែដកអ្វីគ្រប់យ៉ាងដែលខ្លួនមាន....ដើម្បីឲ្យឃើញទឹកដី១០០កន្លែងក្នុងមួយជីវិតមនុស្សគឺគ្មានអ្វីទេ ក្រៅតែពីគំនិតភាន់ច្រឡំនិងបន្លាស់ទីឥតបានការ។ វាទំនងជាល្អប្រសើរសម្រាប់ ក្លដ ដោយមិនចាកចេញពីទីតាំងមួយ ដោយស្គាល់កន្លែងនោះច្បាស់លាស់ពីដើមឈើមួយទៅដើមឈើមួយទៀត ពីម៉ោងមួយទៅម៉ោងមួយទៀត ដោយខ្លួនគេមានសេរីភាពបរិបូរ ហើយសញ្ញាណទាំងអស់របស់ពេលវេលាត្រូវលុបចោលអស់"។ ដំបូងឡើយ ក្លដបានចាប់ចិត្តនឹងស្ត្រីជនជាតិបារាំងម្នាក់ ដែលយកលំនាំតាមខ្មែរល្អឥតខ្ចោះ។ ប៉ុន្តែនាងគឺជាប្រពន្ធរបស់មិត្តម្នាក់ ហើយនៅពេលដែលនាងបានលែងលះប្តី គាត់បានស៊ូប្តូរជីវិតគាត់ជាមួយនាង កំលាំង ខ្លាំងពេក ដែលមិនអាចចាកចេញពីនាងបានទេ។ តាមពិត សម្តីសំដៅរបស់គាត់នៅក្នុងផ្ទះគឺសម្របសម្រួលយ៉ាងប្រុងប្រយ័ត្នដោយនាងកំលាំង ដែលថែមទាំងរកស្រីក្មេងម្នាក់ទៀតឲ្យធ្វើជាស្រីកំណាន់ទីពីរ ហើយស្ត្រីទាំងពីរបម្រើគាត់ឥតឲ្យឃ្នើសចិត្តទេ។ ប្រលោមលោកពន្យល់ថា វាជាការធម្មតានៅពេលនោះសម្រាប់ប្រពន្ធដើមសម្រេចចិត្ត ហើយថែមទាំងជ្រើសរើសប្រពន្ធទីពីរសម្រាប់ប្តីទៀត។ លោក ឌ័រ បាននិយាយថា លោក គ្រូសល័រស្គាល់ប្រទេសកម្ពុជាច្បាស់ដូចបាតដៃអ៊ីចឹង។វាជាប្រទេសរបស់គាត់។ ប៉ុន្តែគាត់ក៏ឃើញអ្វីៗគ្រប់យ៉ាងជាសហគមន៍អាណានិគមដ៏តូចដែលរស់នៅក្នុងដែរ"។ ក្នុងឆ្នាំ១៨៨៧ លោក ហ្គ្រូសលីយេបានក្លាយជាកូនទីមួយដែលកើតពីឪពុកម្តាយជាជនជាតិបារាំងនៅក្នុងប្រទេសកម្ពុជា។ ក្រោយពីសិក្សាសិល្បក្នុងប្រទេសបារាំងហើយចូលបម្រើកងទ័ពបារាំងអំឡុងសង្គ្រាមលោកលើកទីមួយ លោកបានវិលត្រឡប់មកកសាងនិងបង្កើតសារមន្ទីរជាតិ ហើយបានបង្កើតសាលាសិល្បកម្ពុជា  Ecole des Arts Cambodgiens ដែលនៅជាប់នឹងសារមន្ទីរដែលបានក្លាយជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប។ សង្ស័យថា មានការឃុបឃិតក្នុងការតស៊ូអំឡុងសង្គ្រាមលោកលើកទី២ លោកបានស្លាប់ពេលគេកំពុងសួរចម្លើយក្នុងអំឡុងពេលការត្រួតត្រារបស់ជប៉ុនទៅលើប្រទេសកម្ពុជាក្នុងឆ្នាំ១៩៤៥។ ប្រលោមលោក"វិលទៅរកដីឥដ្ឋ"ដែលចេញលើកទី១ ជាភាសាបារាំងមានចំណងជើងថា “Le retour a l’argile” បានបកប្រែទៅជាភាសាអង់គ្លេសតាមរយៈការផ្តល់ទាយជ្ជទានជាតិសហរដ្ឋអាមេរិកសម្រាប់ជំនួយសិល្បៈ ហើយបោះពុម្ពដោយសារព័ត៌មាន  DatASIA Press នៅសហរដ្ឋអាមេរិក ដែលរួមមានជាភាសាអង់គ្លេស និងភាសាបារាំងដើម។ លោក ឌ័រ បាននិយាយថា "រឿងប្រលោមលោកនេះគួរឲ្យចាប់អារម្មណ៍ណាស់ គឺមានរចនាបថ និងខ្លឹមសារល្អល្អះ តាមទម្រង់ ហ្គ្រូសលីយេ ជាអ្នកនិពន្ធដ៏ឆ្នើម ដែលសរសេរតាមរបៀបបញ្ចេញបញ្ចូលនិងត្រង់ៗ"។ សៀវភៅនេះទទួលបានរង្វាន់អក្សរសាស្ត្រជំនាន់អាណានិគម  Grand Prix de Litterature Coloniale នៅក្នុងប្រទេសបារាំងក្នុងឆ្នាំ១៩៣១ ជារង្វាន់ដែលប្រគល់ជូនអ្នកនិពន្ធដែលមានចំណេះដឹងជ្រៅជ្រះចំពោះប្រទេសទាំងឡាយដែលពួកគេរៀបរាប់។ ប្រលោមលោកនេះបានចេញផ្សាយក្នុងពេលដែលប្រទេសនេះកំពុងត្រៀមធ្វើការតាំងពិព័រណ៍អាណានិគមឆ្នាំ១៩៣១ដែលនិយាយអំពីទ្រង់ទ្រាយចម្លងនៃប្រាសាទអង្គរវត្ត។ គូសបញ្ជាក់អំពីភាពដល់កំពូលនៃអាណាចក្រអាណានិគមរបស់បារាំង ការតាំងពិព័រណ៍ធ្វើឡើងនៅជាយក្រុងប៉ារីស និងទាក់ទាញភ្ញៀវជាង៨លាននាក់ ក៏ជាសញ្ញាបង្ហាញនូវការចាប់ផ្តើមនៃការធ្លាក់ចុះរបស់ខ្លួន ក្នុងខណៈដែលប្រទេសនេះខកខានមិនរក្សាឲ្យបាននូវភាពមានប្រៀបជាសកលរបស់ខ្លួនក្រោយពីសង្គ្រាមលោកលើកទី២។ ទោះជាយ៉ាងនេះក្តី កេរតំណែលរបស់លោក ហ្គ្រូសលីយេ នឹងនៅស្ថិតស្ថេរឯសារមន្ទីរជាតិ និងនៅឯអង្គរ កូនប្រុសរបស់លោកឈ្មោះ ប៊ែកណា ហ្វុីលីព ហ្គ្រូសលីយេ នឹងធ្វើការស្រាវជ្រាវ ហើយមើលការខុសត្រូវលើការជួសជុលប្រាសាទនៅក្នុងឧទ្យានអង្គរក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយបានចាកចេញពីប្រទេសនេះនៅពេលដែលខ្មែរក្រហមបានចាប់ផ្តើមកាន់កាប់ខេត្តសៀមរាបក្នុងទសវត្សរ៍ដើមឆ្នាំ១៩៧០។ លោក ខេន ដាវិស បណ្ណាធិការ  DatASIA បាននិយាយថា លោក ហ្គ្រូសលីយេ ដែលក៏បានសរសេររឿងរ៉ាវមិនមែនបែបប្រលោមលោក បានបញ្ចប់សៀវភៅប្រលោមលោកដែលមានចំណងជើងថា "វិលទៅរកដីឥដ្ឋ" កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩២៨ គឺរយៈពេល៨៨ឆ្នាំមុន។ រឿងប្រលោមលោកដំបូងរបស់លោក ដែលមានចំណងជើងថា “La Route du plus fort” ដែលបានបោះពុម្ពនៅក្នុងឆ្នាំ១៩២៦ នឹងចេញផ្សាយជាលើកដំបូងជាភាសាអង់គ្លេសឆ្នាំក្រោយនេះ ដែលមានចំណងជើងថា "ផ្លូវនៃកម្លាំង"។ លោកបាននិយាយថា "ប្រលោមលោកដំបូងនេះផ្តោតទៅលើបទពិសោធផ្ទាល់ខ្លួនទៅលើជីវិតអាណានិគម។ ខ្ញុំចង់ឃើញបុរសនេះភ្ជាប់ទំនាក់ទំនងទៅនឹងវប្បធម៌ខ្មែរ និងលើកឡើងអំពីប្រធានបទទាំងនេះនៅក្នុងការងារប្រលោមលោកពីរដំបូងរបស់លោកយ៉ាងណានោះ"៕រើន  

ទេសចរបរទេស​មួយរូប​មកកាន់​អង្គរ ​គឺរយៈពេល​៦០០ឆ្នាំមុន

នៅពេលដែលអ្នកការទូតជនជាតិចិនឈ្មោះ ជីវ តាគ្វាន់ ត្រូវកោះហៅឲ្យវិលត្រឡប់ទៅមាតុភូមិវិញក្នុងឆ្នាំ១២៩៧ បន្ទាប់ពីចំណាយពេលជិតមួយឆ្នាំនៅឯរាជវាំង ព្រះបាទ ឥន្ទ្រវរ្ម័នទី៣នៅអង្គរនោះ លោកបានចាប់ផ្តើមធ្វើកិច្ចការមួយដែលស្រដៀងគ្នានឹងអ្នកការទូតនាពេលបច្ចុប្បន្ននេះ គឺអង្គុយសរសេររបាយការណ៍ពិស្តារអំពីប្រទេសមួយដែលលោកហៅថា ចិនឡា។ កំណត់ត្រាខ្លីៗរបស់លោកទៅលើអ្វីដែលលោកបានប្រទះឃើញនិងបានឮក្នុងអំឡុងពេលលោកនៅបរទេស គឺបានក្លាយជាមូលដ្ឋាននៃសៀវភៅមួយដែលឆ្លងកាត់រាប់សតវត្សរ៍ជាប្រភពចម្បងនៃព័ត៌មានស្តីពីជីវិតប្រចាំថ្ងៃនៅក្នុងអាណាចក្រអង្គរ។ នៅក្នុងកំណត់ហេតុនោះ ជីវ តាគ្វាន់ កត់ត្រានូវអ្វីគ្រប់យ៉ាងតាំងពីទាសាទាសីរហូតដល់ជំងឺសើស្បែកផ្សេងៗ និយាយអំពីសក់ ប្រមាត់ប្រមង់និងភាពសម្បូរនៃផ្លែត្រប់។ ការបកស្រាយថ្មីនៃសៀវភៅដែលមានសរសេរពន្យល់ដោយប្តីប្រពន្ធជនជាតិខ្មែរចិនមួយគូគឺ សុឡង អ៊ុក និងបេលិង អ៊ុក ហើយចេញផ្សាយនៅដើមឆ្នាំនេះដោយសារព័ត៌មាន DatASIA Press គឺធ្វើឲ្យច្បាស់ថា ទោះជាយ៉ាង ណាក៏ដោយមិនថា លោក ជីវ តាគ្វាន់ មានបំណងសង្កេតលើអ្វីៗនៅជុំវិញខ្លួនលោកដោយយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ក៏លោកនៅតែជាទេសចរម្នាក់ដ៏សំខាន់នៅក្នុងទឹកដីបរទេសប៉ុណ្ណោះ។ លោកអាចត្រឹមតែរៀបរាប់អំពីអ្វីដែលលោកបានឃើញ អ្វីដែលមន្ត្រីខ្មែរបានប្រាប់លោកពេលលោកបានជួប ឬដោយរ៉ាយរ៉ាប់ប្រាប់ដោយអាណិជជនចិនដែលរស់នៅក្នុងយសោធបុរៈ ជារាជធានីនៃអាណាចក្រអង្គរនៅពេលនោះ។ ភាគច្រើននៃការសង្កេតរបស់លោកនឹងទំនងជាពិតចំពោះជនបរទេសដែលសង្កេតប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦។ លោកចំអកដាក់គ្រូមន្តអាគមដែលអះអាងថាចេះព្យាបាលជំងឺផ្សេងៗ កត់ត្រាថា ឃើញកណ្តុរធំៗដូចសត្វឆ្មា ហើយរអ៊ូរទាំនឹងក្រុមខ្ទើយ ដែលប្រមូលផ្តុំគ្នានៅតាមផ្សារ ដើម្បីស្វែករកម៉ូយជាជនជាតិចិន។ លោកត្អូញត្អែរ នៅចុងបញ្ចប់នៃសៀវភៅថា "ប្រទេសនេះក្តៅខ្លាំងណាស់។ ក្នុងមួយថ្ងៃៗ បើមិនងូតទឹកច្រើនលើកទេ គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ"។ នៅក្នុងវគ្គមួយដែលមានចំណងជើងថា "អន្តោប្រវេសន៍" លោកសរសេរថា កម្មករសំពៅជនជាតិចិនតែងតែរត់ចោលសំពៅរបស់ខ្លួន ដើម្បីតាំងទីលំនៅនៅក្នុងតំបន់នោះ ព្រោះថា គេ "តែងពេញចិត្តនឹងស្រុកនេះណាស់ ព្រោះស្រុកនេះមិនចាំបាច់ត្រូវការសម្លៀកបំពាក់ច្រើនទេ។ អង្ករក៏គេងាយរក ប្រពន្ធក៏ស្រួលរកបាន។ ផ្ទះសំបែងក៏ងាយថែទាំ ឯគ្រឿងប្រើប្រាស់មានតែបន្តិចបន្តួចក៏បាន ហើយការលក់ដូរក៏ធូរងាយ"។ នៅពេលមានចម្ងល់ លោក ជីវ តាគ្វាន់ងាកទៅរកអ្វីដែលលោកបានដឹង។ ចំណារអត្ថាធិប្បាយរបស់លោកនិងអ្នកស្រីអ៊ុកពន្យល់ថា ការស្វែងរកឈ្មោះរុក្ខជាតិដែលលោកបានឃើញ លោកហៅថា "xiong” ជារុក្ខជាតិដែលមានឫសត្រូវគេប្រើធ្វើឱសថចិន ប៉ុន្តែមិនមាននៅក្នុងប្រទេសកម្ពុជាទេ។ អ្នកនិពន្ធសរសេរថា នៅពេល ជីវ តាគ្វាន់ សំដៅលើគោព្រៃ លោកទំនងជាព្យាយាមរៀបរាប់អំពីទន្សោង ឬប្រភេទគោព្រៃ។ ទោះជាយ៉ាងនេះក្តី រឿងរ៉ាវរៀបរាប់របស់លោកចំពោះប្រពៃណីដែលលោកឃើញផ្ទាល់នឹងភ្នែក គឺនៅតែមានតម្លៃកាត់ថ្លៃពុំបាន។ ជាឧទាហរណ៍ លោកបានសរសេរថា ស្ត្រីស្អំរន្ធទ្វារមាសរបស់គេនឹងបាយក្តៅអ៊ុនៗប្រឡាក់អំបិលក្រោយពីសម្រាលកូនរួច "ឲ្យបានរួមទ្វារមាសតូចដូចស្រីក្រមុំទៀតផង"។ លោក ជីវ តាគ្វាន់ សរសេរថា "កាលខ្ញុំទើបដឹងរឿងនេះដំបូង ឆ្ងល់ថាក្រែងមិនពិតដូច្នោះទេដឹង។ ប៉ុន្តែ នៅក្នុងគ្រួសារដែលខ្ញុំសំណាក់នៅជាមួយ មានស្ត្រីម្នាក់ដែលសម្រាលកូន បានជាខ្ញុំដឹងរឿងនេះច្បាស់លាស់"។ លោកក៏បានរៀបរាប់ពីពិធីមួយដែលមានក្មេងស្រីៗអាយុពី៦ដល់១១ឆ្នាំត្រូវបំផ្លាញព្រហ្មចារីដោយព្រះសង្ឃ ឬតាបសក្នុងពេលធ្វើពិធីពិសេសដែលនៅពេលនោះម្តាយឪពុកត្រូវចំណាយប្រាក់ច្រើនណាស់។ យោងតាមលោក អាឡាន់ ហ្វ័ររេស អ្នកស្រាវជ្រាវដែលពេលថ្មីៗនេះបានចេញផ្សាយប្រវត្តិសាស្ត្រសាសនានៅកម្ពុជាពីសម័យបុរេប្រវត្តិរហូតដល់សព្វថ្ងៃនេះឲ្យដឹងថា ទោះបីមិនមានកំណត់ត្រាប្រវត្តិសាស្ត្ររៀបរាប់ពីពិធីនេះក៏ដោយ ក៏កំណត់ត្រាលោក ជីវ តាគ្វាន់ ទំនងជាគួរឲ្យជឿបាន។ អ្នកស្រាវជ្រាវរូបនេះបានសរសេរក្នុងសារអ៊ីម៉េលថា "ទោះជាយ៉ាងនេះក្តី យើងសម្គាល់ឃើញថា ជីវ តាគ្វាន់ គឺមិនទំនងជាប្រាកដថាតើពិធីនោះគេធ្វើយ៉ាងម៉េចទេ"។ លោកបាននិយាយបន្ថែមថា ក្មេងស្រីគឺប្រហែលជាបំផ្លាញ ព្រហ្មចារីដោយ "ដៃ" ជាជាងតាមរយៈការរួមភេទ។ សារសំខាន់នៃរបាយការណ៍ការទូតរបស់ ជីវ តាគ្វាន់ គឺមានហេតុការណ៍ពិតដែលថា ខ្មែរខ្លួនឯងមិនមានបន្សល់ទុកកំណត់ហេតុរឿងរ៉ាវនៃជីវិតប្រចាំថ្ងៃ ប្រពៃណី ឬទម្លាប់នៅក្នុងប្រទេស នៅមុន ឬក្នុងអំឡុងសម័យអង្គរទេ។ សិលាចារឹកដែលគេបានសរសេរ គឺជាអត្ថបទសាសនា ឬសេចក្តីថ្លែងការណ៍ផ្លូវការ។ គេសរសេររាល់ឯកសារទាំងអស់នៅលើស្លឹករិតឬ ស្បែកសត្វដែលបានសឹករេចរិលជាយូរមកហើយដោយសារតែអាកាសធាតុត្រូពិក។ លោកនិងអ្នកស្រី អ៊ុក សរសេរនៅក្នុងអារម្ភកថាក្នុងកំណែថ្មីដែលមានចំណងជើង "ប្រពៃណីប្រទេសកម្ពុជា" ថា  "កំណត់ហេតុរបស់ ជីវ តាគ្វាន់ បានបោះពុម្ភផ្សាយឡើងវិញជាច្រើនលើកអស់រយៈពេលរាប់សតវត្សរ៍មកហើយ ពោលគឺផ្នែកខ្លះប្រហែលបានបាត់ ផ្នែកផ្សេងទៀតកែប្រែ ឬផលិតឡើងវិញខុស"។ លោក សុឡង អ៊ុក គឺជាអ្នកវិទ្យាសាស្ត្រជនជាតិខ្មែរដែលសិក្សាកសិកម្មនៅប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បាណកសាស្ត្រនិងវិសសាស្ត្រនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយប្រកបមុខរបរជាអ្នកជីវសាស្ត្រស្រាវជ្រាវនៅប្រទេសស្វីស។ ប្រពន្ធរបស់លោកគឺ អ្នកស្រី បេលិង អ៊ុក ជាអ្នកអតិសុខុមប្រាណជនជាតិចិនដែលបានចូលសិក្សានៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ ហើយរៀនយកថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក កាលដែលពួកគាត់បានជួបគ្នាក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ អស់រយៈពេលច្រើនឆ្នាំ លោក អ៊ុក ចង់ស៊ើរើសៀវភៅ ជីវ តាគ្វាន់ ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់នូវអ្វីដែលលោកបានដឹងគឺជាកំហុស ឬមានភាពមិនច្បាស់លាស់ គឺមិនត្រឹមតែទាក់ទងនឹងការសំដៅលើសត្វ ឬរុក្ខជាតិប៉ុណ្ណោះទេ ប៉ុន្តែលើទីតាំង ដូចជាត្រង់ថា អ្នកការទូតជនជាតិចិន គឺទំនងជាបញ្ចូលលាយឡំក្រុងពោធិ៍សាត់ជាមួយភូមិកំពង់ព្រះ ដែលស្ថិតនៅតាមមាត់បឹងទន្លេសាបទៅវិញ។ ដូច្នេះក្រោយពីការចូលនិវត្តន៍របស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ២០០០ អ្នកទាំងពីរបានធ្វើកិច្ចការនេះ។ ក្នុងឆ្នាំ១៩០២ អ្នកស្រាវជ្រាវជនជាតិបារាំងនិងអ្នកជំនាញចិនគឺ លោក ប៉ូល ប៉េល្លីយ៉ូ បានបកប្រែការងាររបស់ ជីវ តាគ្វាន់ ទៅជាភាសាបារាំង ហើយអត្ថបទជាភាសាបារាំងរបស់លោក គឺក្រោយមកបានបកប្រែទៅជាភាសាអង់គ្លេស ហើយត្រូវបានប្រើជាអត្ថបទស្តង់ដារអស់រយៈពេលច្រើនឆ្នាំ។ សម្រាប់អត្ថបទរបស់ខ្លួន លោក សុឡង អ៊ុក និងអ្នកស្រី បេលិង អ៊ុកបានសម្រេចចិត្តវិលទៅរកអក្សរសរសេរដើមជាចិន ដោយប្រើជាឯកសារយោងនៃចំណារសតវត្សរ៍ទី១៤របស់របាយការណ៍ ជីវ តាគ្វាន់ ដែលគេស្គាល់ថាឯកសារ វូគ្វាន់។ អ្នកស្រី អ៊ុក បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសថា ទោះជាយ៉ាងនេះក្តី ពួកគាត់មិនប៉ុនប៉ងបកប្រែទម្រង់ចាស់នៃភាសាចិនទាំងស្រុងដោយខ្លួនឯងទេ ប៉ុន្តែពឹងផ្អែកលើប្រភពចិនបច្ចុប្បន្ននិងខ្មែរ។ អ្នកស្រីបាននិយាយថា ជីវ  តាគ្វាន់ បានសរសេរជាទម្រង់ចិនបុរាណ ដែលមានពាក្យមួយអាចមានន័យច្រើន។ អ្នកស្រីបាននិយាយថា "ចិនក៏មិនមានក្បៀស ឬខណ្ឌដែរ។ វាជាការសរសេរជាប់រដឹក ពោលគឺបើអ្នកដកឃ្លានៅកន្លែងខុស អ្នកមានអត្ថន័យផ្សេងគ្នាជាថ្មី។ អ៊ីចឹង អ្នកត្រូវការអ្នកជំនាញចិនពិតប្រាកដម្នាក់ ដើម្បីបកប្រែសៀវភៅ"។ ពួកគាត់បានទទួលសៀវភៅចម្លងពីរក្បាលស្តីពីអត្ថបទ ជីវ តាគ្វាន់ ដោយអ្នកស្រាវជ្រាវភាសាចិន គឺការងាររបស់ Jin Ronghua ដែលបោះពុម្ពនៅតៃវ៉ាន់ក្នុងឆ្នាំ១៩៧៦ និងរបស់ Xia Nai បោះពុម្ពនៅប្រទេសចិនក្នុងឆ្នាំ២០០០។  ពួកគាត់ក៏រកឃើញអត្ថបទបកប្រែពីអត្ថបទចិនដែលបោះពុម្ពក្នុងដើមទសវត្សរ៍១៩៧០ដោយអ្នកនិពន្ធខ្មែរគឺ លោក លី ធាមតេង។ ក្នុងពេលដែលពួកគេធ្វើការងារយ៉ាងសស្រាក់សស្រាំ ការបកប្រែថ្មីមួយនៃសៀវភៅ ជីវ តាគ្វាន់ បានចេញជាភាសាអង់គ្លេសក្នុងឆ្នាំ២០០៧ដោយលោក ភិធឺ ហារិស ជាអ្នកស្រាវជ្រាវជនជាតិអង់គ្លេស។ ទោះជាយ៉ាងនេះក្តី ប្តីប្រពន្ធត្រកូល អ៊ុក បានសម្រេចចិត្តបន្តការងាររបស់ខ្លួន ដោយផ្តោតលើការបន្ថែមទៅលើកំណត់សម្គាល់ពន្យល់អត្ថបទដែលនឹងបញ្ចូលទៅក្នុងបរិបទអ្វីដែល ជីវ តាគ្វាន់ និយាយបញ្ឆៀងទៅលើ។ ប្តីប្រពន្ធត្រកូលអ៊ុកសរសេរថា "មិនមែនជាអ្នកបុរាណវិទ្យា ឬជាប្រវត្តិវិទូ" គឺពួកគេមានបំណងឲ្យសៀវភៅ...

អ្នក​ជំនាញ​និយាយ​ថា អង្គរវត្ត​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត

អ្នកជំនាញអន្តរជាតិដែលមកទស្សនាឧទ្យានបុរាណអង្គរបានចែករំលែកការសង្កេតឃើញដែលគួរឲ្យបារម្ភជាមួយសមភាគីកម្ពុជារបស់ខ្លួននៅសប្តាហ៍នេះថា កំពូលប្រាសាទអង្គរវត្តដ៏ល្បីល្បាញត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទប់ទល់ផលប៉ះពាល់នៃអាយុកាល ធាតុអាកាស និងការបំពុលបរិស្ថាន។ លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ជាទីភ្នាក់ងាររដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យាននៅខេត្តសៀមរាប បានមានប្រសាសន៍ថា ទោះបីជាអង្គរវត្ត ជាប្រាសាទធំបំផុតនិងមានអ្នកទស្សនាច្រើនបំផុតក្នុងឧទ្យាននេះ កំពុងជួសជុលជាប្រចាំក៏ដោយ ក៏ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យមានការយកចិត្តទុកដាក់បន្ថែមចំពោះថ្មរបស់កំពូលប្រសាទ។ លោកស្រីបានមានប្រសាសន៍ថា "ដូចជាក្នុងករណីមានកត្តាធម្មជាតិ អាយុថ្ម ជាដើម ដូច្នេះយើងត្រូវដាក់ការសង្កត់ធ្ងន់លើរចនាសម្ពន្ធទាំងនោះ ដែលអាចមើលឃើញថារឹង ប៉ុន្តែថ្មទាំងនោះរងការគំរាមកំហែងជាប្រចាំដោយបរិស្ថាន"។ ក្រុមអ្នកឯកទេសក្នុងវិស័យនានាដូចជា រុក្ខជាតិរស់ក្នុងទឹក ការគ្រប់គ្រងទេសចរណ៍ និងភាសាសំស្ក្រឹត មកជួបគ្នានៅក្រុងសៀមរាបក្នុងសប្តាហ៍នេះ...