Sunday, September 15, 2019
Home Authors Posts by Neou Vannarin

Neou Vannarin

84 POSTS 0 COMMENTS
Political editor

សហភាព​អឺរ៉ុប​ផ្ញើ​លិខិត​អប​អរ​សាទរ​​​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បោះឆ្នោត​​​

ឧត្តម​​​ស្នងការ​​​សហភាព​អឺរ៉ុប​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​លោក សម រង្ស៊ី អប​អរសាទរ​លោក​​ចំពោះ​លទ្ធផលរបស់​គណបក្ស​ប្រឆាំង​ក្នុង​​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែមុន​ ហើយ​​​បាន​លើក​ទឹក​ចិត្ត​ឲ្យ​លោក​ដោះស្រាយ​​​ពាក្យ​បណ្ដឹង​​​ពី​​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​​បោះ​ឆ្នោត​​​​ឲ្យ​បាន​លឿន និង​​ដោយ​​សន្តិវិធី​។ ​ប្រតិកម្ម​​លើក​មុន​​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​បោះ​ឆ្នោត​នេះ ​គឺ​បាន​កើត​មាន​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​​បោះ​ឆ្នោត​​​​នៅ​ពេល​លោកស្រី​ ខាធើរីន អាស្តុន​ ​(Catherine Ashton) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​លោកស្រី​​ខក​ចិត្ត​​ដោយ​សារ​មិន​មាន​កិច្ច​ប្រឹង​ប្រែង​កែ​លម្អ​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​​មិន​អប​អរ​សាទរ​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​ចំពោះ​​ជ័យ​ជម្នះ​​របស់​លោក​​ក្នុង​​ការ​បោះ​ឆ្នោត​នោះ​។ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​​ចុះ​កាល​បរិច្ឆេទ​ថ្ងៃច័ន្ទ លោកស្រី អាស្តុន​ បាន​អប​អរសាទរ​លោក សម រង្ស៊ី ចំពោះ​​ការ​កើន​ឡើង​នូវ​អាសនៈ​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ដែល​បើ​យោង​​តាម​លទ្ធផល​បឋម​​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃច័ន្ទ បាន​បង្ហាញ​ថា​គណបក្ស​នេះ​ទទួល​បាន​៥៥អាសនៈ​ហើយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨អាសនៈ។ លោកស្រី ខាធើរីន អាស្តុន បាន​សរសេរ​ថា “លទ្ធ​ផល​​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្រ្ត​នីតិកាល​ទី​៥​នៅ​​ប្រទេស​កម្ពុជា ​​បាន​បង្ហាញ​ថា​គណបក្ស​របស់​លោក​ទទួល​បាន​កំណើន​​អាសនៈ​គួរឲ្យ​​កត់​សម្គាល់​ ហើយ​ខ្ញុំ​សូម​អបអរ​សាទរ​លោក​ចំពោះ​ជោគ​​ជ័យ​​នេះ​” ដោយ​បន្ថែម​ថា លោកស្រី​ពេញ​ចិត្ត​ចំពោះ​​ការ​បោះ​ឆ្នោត​នេះ​ដែល​ប្រព្រឹត្តិ​ទៅ​​ដោយ​សន្តិវិធី​ទោះ​បី​មាន ​​“ភាព​មិន​ប្រក្រតី​ខ្លះក៏​ដោយ​​”។ លោក​ស្រី​បាន​បន្ថែម​ថា​ “ខ្ញុំ​យល់​ថា​ការ​ចោទ​​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​​ទាំង​ឡាយ​ត្រូវ​ដោះស្រាយ​នៅ​មុន​​ការ​​ប្រកាស​លទ្ធ​ផល​​ឆ្នោត​ចុង​ក្រោយ​​”។ លោកស្រី​បាន​បន្ត​ទៀត​ថា “នៅ​ទី បញ្ចប់​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​គណបក្ស​របស់​លោក​​​​​ឈាន​ដល់​​កិច្ច​ព្រម​ព្រាង​មួយ​ឲ្យ​បាន​ឆាប់​​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​​​ដោយ​មាន​យន្តការ​ត្រឹម​ត្រូវ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​​​ទាំង​នេះ”។ សហភាព​អឺរ៉ុប​បាន​លើក​ឡើង​កាលពី​លើក​មុន​ថា ការ​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​​កម្ពុជា​កាលពី​ឆ្នាំ​២០០៨ មិន​ស្រប​តាម​​​បទ​ដ្ឋាន​អន្តរជាតិ​ទេ​ ហើយ​​ខ្លួន​បាន​បដិសេធ​មិន​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​មក​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែ​មុន​ឡើយ​។ លោក​ ​ជាម  យៀប  តំណាង​រាស្រ្ត​​ជាន់​ខ្ពស់​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ទោះ​បី​ជា​គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​ត្រូវ​បាន​សហ​ភាព​អឺរ៉ុប​អប​អរ​សាទរ​អំពី​ជ័យ​ជម្នះ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ក៏​ដោយ​ ក៏​គណបក្ស​នេះ​​​​មិន​ខ្វល់​អំពី​លិខិត​របស់​លោកស្រី​ អាស្តុន ​​ផ្ញើ​ជូន​លោក សម រង្ស៊ី នោះ​ឡើយ​ ដោយ​សារ​គណបក្ស​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ទទួល​លិខិត​អប​អរសាទរ​ជា​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន​រួច​មក​ហើយ​។ លោក​មាន​ប្រសាសន៍​បន្ត​ថា “យើង​មាន​មិត្ត​ជាច្រើន​ និង​រដ្ឋាភិបាល​ផ្សេង​ទៀត​បាន​អប​អរសាទរ​យើង​រួម​ទាំង ​​ឯកឧត្តម ​បាន​គីមូន (Ban​ Ki-moon)​អង្គការ​សហ​ប្រជាជាតិ​...

គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្រឆាំង​​​នឹង​​​លទ្ធផល​​​​បោះ​​​ឆ្នោត​​​

យោង​​​តាម​​​មន្ត្រី​​​គណបក្សសង្គ្រោះ​​​ជាតិឲ្យដឹងថាតំណាង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅតាម​​​បណ្តា​​​​​​ខេត្ត​​​នានា​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹងចំនួន​​​៨​​​ច្បាប់ទៅ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) កាល​​​ពី​​​ម្សិល​​​មិញ​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​មាន​​​​​​គម្រោង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​យ៉ាង​​​តិច​​​៦​​​ច្បាប់​​​ផ្សេងទៀត​​​​​​ មុន​​​កាល​​​កំណត់ក្នុង​​​ខែនេះ។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​​​នាំ​​​ពាក្យបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ ​​​បានថ្លែងថា “តំណាង​​​គណ​​​បក្ស​​​របស់​​​យើង​​​កំពុង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ គ.ជ.ប. សរុប​​​ទៅ​​​គឺ​​​នឹង​​​មាន​​​ពាក្យ​​​បណ្តឹង​​​ប្រហែល​​​ពី​​​១០​​​ទៅ​​​១៥។ យើង​​​ប្តឹង​​​​​ជំទាស់​​​នឹង​​​លទ្ធផល​​​​​​បឋម​​​​​​ផ្អែក​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ ដូចជា​​​​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ជី​​​ឈ្មោះ​​​ និង​​​ការ​​​បាត់​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែលបណ្តាល​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​”។ លោក ទេព នីថា អគ្គលេខាធិការ​​​គ.ជ.ប. បាន​​​ឲ្យ​​​ដឹង​​​ថា គ.ជ.ប. បានទទួល​​​ពាក្យ​​​បណ្តឹង​​​ចំនួន​​​៨​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅរាជធានី​​​​ភ្នំពេញ​​​ ខេត្ត​​​ក្រចេះ ព្រៃវែង ...

ការ​​​ចរ​​​ចា​​​ជាប់​​​គាំង​​​ពេលលទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ត្រូវបានប្រកាស

ការ​​​ចរចា​​​រវាង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិជុំវិញ​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​ភាព​​​មិន​​​ប្រ​​​ក្រតី​​​ក្នុង​​​ការ​បោះ​​​ឆ្នោត​​​បាន​​​ជាប់​​​គាំង បន្ទាប់​​​ពីគណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត (​​​ គ.ជ.ប.) ​​​ចេញ​​​ផ្សាយ​​​​​​លទ្ធ​​​ផល​​​បឋម​​​​​​ផ្លូវ​​​ការ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​​​​គាំ​​​ទ្រ​​​ការ​​​​​​អះអាង​​​ពី​​​ជ័យ​​​ជម្នះ​​​របស់​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​។   អំឡុង​​​កិច្ច​​​ចរចា​​​ជុំដំបូង​​​នៅ​​​វិមាន​​​រដ្ឋ​​​សភា​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ តំណាង​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ថា អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​អាច​​​ឃ្លាំ​​​មើល​​​ការ​​​សើុប​​​អង្កេត​​​​​​ពី​​​អ្វី​​​ដែល​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​អះ​​​អាង​​​ថា ជា​​​ការក្លែងបន្លំក្នុង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោតជាទូទៅ​​​ និង​​​ការ​​​លួច​​​បន្លំ​​​​​​សន្លឹក​​​ឆ្នោត​​​ភ្លាមៗ​​​ដោយ​​​គណ​​​បក្ស​​​​​​​​​​​ប្រជា​​​ជនកាន់​​​អំណាច​​​ និង​​​គ.ជ.ប.។ ប៉ុន្តែ ភាគី​​​ទាំង​​​ពីរ​​​មិន​​​​​​អាច​​​ឈាន​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពី​​​សមាសភាព​​​គណៈ​​​កម្មា​​​ធិការ​​​មួយ​​​ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​ពិត​​​ប្រាកដ​​​និង​​​ដែល​​​ត្រូវ​​​ដើរ​​​តួ​​​នាទី​​​សម្រប​​​សម្រួល​​​​​​រវាង​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​ ដើម្បី​​​បំបែក​​​ភាព​​​ទាល់​​​ច្រក​​​ផ្នែក​​​នយោ​​​បាយ​​​​​​បច្ចុប្បន្ន​​​ទេ។ អ្នក​​​ដឹក​​​នាំ​​​ការ​​​ចរចា​​​មកពី​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​​​​ម្សិល​​​មិញ​​​ថា ខ្លួនកំពុង​​​រង់​​​ចាំ​​​ឲ្យ​​​ភាគី​​​ម្ខាង​​​ទៀត​​​បោះ​​​ជំហាន​​​បន្ទាប់​​​​​​ ហើយ​​​មិន​​​ប្រាកដ​​​ថា តើ​​​ការ​​​ចរ​​​ចារវាង​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​នឹង​​​បន្តនៅ​​​ពេល​​​ណា​​​ឡើយ។ លោក សុន ឆ័យ ជាប្រធាន​​​ក្រុមតំណាង​​​រាស្ត្រ​​​​​​មកពីគណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ ខ្ញុំ​​​មិន​​​គិត​​​​​​ថា គ.ជ.ប....

លោក សម រង្ស៊ី ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​​ចំពោះ​ការ​ញុះ​ញង់​ឲ្យ​មាន​រដ្ឋ​ប្រហារ​យោធា

កាល​ពីម្សិលមិញ​ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ការ​ពារ​ការ​បង្ហោះ​ព័ត៌មាន​តាម​​ហ្វេស​ប៊ុក​របស់​លោកក្នុង​ពេល​ថ្មីៗ​នេះ ដែល​ជំរុញ​ឲ្យ​នគរ​បាល​ និង​ទាហាន “ ក្រោក​ឈរ​ឡើង​” ជាមួយ​​ប្រជា​ពល​រដ្ឋ​ ហើយ​ “ ទាមទារ​” ឲ្យ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ ហើយ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ ដែលចោទ​ប្រកាន់​ថា លោក​ញុះញង់​​ឲ្យ​មាន​រដ្ឋ​ប្រហារ​។ លោក សម រង្ស៊ី ដែល​គណបក្ស​របស់​លោក​កំពុង​​ជំទាស់​នឹង​លទ្ធផល​បឋមនៃ​ការ​បោះ​ឆ្នោតជាតិ​កាល​ពី​ខែ​មុននេះ​ ដែល​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ជាអ្នក​​ទទួល​ជ័យ​ជម្នះ ហើយ​បាន​គំរាម​ធ្វើ​មហា​បាតុកម្ម​ ប្រសិន​បើ​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ស៊ើប​អង្កេត​នោះ លោកបាន​មាន​ប្រសាសន៍​ថា ការ​បង្ហោះ​របស់​លោក​មិន​មែន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​រដ្ឋ​ប្រហារ​នោះ​ទេ​ គឺ​គ្រាន់​តែ​ចង់​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រកាន់​យក​ឥរិយាបថ​សន្ថិភាព​ប៉ុណ្ណោះ​។ លោក​បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយផ្ញើ​​ពី​សហ​រដ្ឋ​អាមេរិក ទី​ដែល​លោក​កំពុង​ចូល​រួម​ពិធី​មង្គល​ការ​របស់​កូន​ស្រី​លោកថា “ យើង​គ្រាន់​ចង់​ជំរុញ​​ឲ្យ​នគរបាល​ និង​ទាហាន​ចៀស​វាង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជា​ពល​រដ្ឋប៉ុណ្ណោះ​ ពីព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ខ្មែរ ជា​អ្នក​កាន់​​ព្រះពុទ្ធ​​សាសនា​ ស្រឡាញ់​សន្ដិភាព និង​ស្រឡាញ់​ប្រទេស​របស់​យើង​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ អ្នក​ណា​ក៏ដោយ​ដែល​បក​ស្រាយ​ពាក្យ​សម្ដីរបស់​យើង​​ក្នុង​ន័យ​ផ្សេង​ គឺ​ខុស​ហើយ​​ និង​មាន​ចេតនា​មិន​ល្អ​ផ្នែក​​នយោបាយ​​”។ លោក សម រង្ស៊ី បាន​ចាប់​ផ្ដើម​បង្ហោះ​ការ​បញ្ចេញ​ទស្សន​ជា​បន្ដ​បន្ទាប់ សំដៅ​ទៅ​រក​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ជា​ថ្ងៃ​តែ​មួយ​ដែល​ទាហាន​រាប់​រយ​នាក់​បាន​ចាប់់ផ្ដើម​ចូល​មក​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​។ ការ​បញ្ចេញ​ទស្សន​មួយ​ក្នុង​ចំណោម​នោះមាន​ខ្លឹមសារ​ថា “ នេះ​គឺ​ជា​ឱកាស​មាស​សម្រាប់​អ្នក​ទាំង​អស់​គ្នា​រួប​រួម​គ្នា និង​ក្រោក​ឈរ​ឡើង​ជាមួយ​ប្រជាពល​រដ្ឋ​របស់​យើង និង​យុវជន​សង្គ្រោះ​ជាតិ​របស់​យើង ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ និង​បង្កើត​រដ្ឋា​ភិបាល​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៣​”។ លោក ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជនក​ម្ពុជា​​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពាក្យ​សម្ដីរបស់​លោក សម រង្ស៊ី តាម​ប្រព័ន្ធ​​អ៊ីន​ធើណិត គឺ​ស្មើ​នឹង​ការ​ញុះញង់​​ ហើយ​​អាច​​ដាក់​ពាក្យ​បណ្ដឹង​បាន​។​ លោក​បាន​មាន​ប្រសាសន៍​ថា “​ ប្រសិន​បើ​​វា​ជា​ហ្វេសប៊ុក​របស់​គាត់​មែននោះ គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​សម្ដី​របស់​គាត់។ វា​ជា​ការ​ញុះញង់​ឲ្យ​បង្ក​ចលាចល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ។វា​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ”។ ទោះ​ជាយ៉ាងណា លោក​ ជាម យៀប បាន​​មាន​ប្រសាសន៍​ថា ភ្លាម​ៗ​រដ្ឋាភិបាល​គ្មាន​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​ទេ​។​ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​កាល​ពី​ម្សិលមិញ​ថា លោក សម រង្ស៊ី មិន​បាន​ញុះញង់​កង​កម្លាំង​ប្រដាប់​អាវុធ​​​ដែលមជ្ឈដ្ឋាន​​ទូទៅ ​យល់​ថា លម្អៀង​​ទៅ​រក​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ គ្រាន់​តែ​ចង់​ឲ្យ​ពួក​គេ​រក្សា​អព្យា​ក្រឹតភាព​ប៉ុណ្ណោះ ចំពេល​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ​។ លោក​បាន​មាន​ប្រសាសន៍​នៅឯ​សន្និសីទ​​សារព័ត៌មាន​មួយ​នៅ​ទី​ស្នាក់​ការ​កណ្ដាល​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​បឋម​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នៅ​មុន​នេះ​កាល​ពីព្រឹក​នោះ​ថា “ កង​យោធពល​ខេមរភូមិន្ទ គឺ​ជា​កង​កម្លាំង​របស់​ជាតិ​ មិន​មែន​ជា​របស់​គណបក្ស​នយោ​បាយ​ណាមួយ​ឡើយ​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ អ្វី ដែល​លោក​ប្រធាន​ សម រង្ស៊ី បាន​អំពាវ​នាវ​គឺ​ជា​ឆន្ទៈ​ល្អ​ដើម្បី​បង្ហាញ​សហ​គមន៍​​ជាតិ និង​អន្តរជាតិ​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ដំណោះ​ស្រាយ​មួយ​ប្រកប​ដោយ​សន្ដិ​វិធី​។ កង​ទ័ព​មិ​ន​គួរ​បម្រើ​គណបក្ស​នយោ​បាយ​ណាមួយ​ឡើយ​ ពួក​គេ​គួរ​តែ​នៅ​កណ្ដាល ហើយ​​ទុក​ឲ្យ​គណបក្ស​នយោបាយ​ដោះ​ស្រាយ​​បញ្ហា​នេះ​ដោយ​សន្ដិ​វិធី”។ លោក សុក សំអឿន មេធាវី​ការ​ពារ​សិទ្ធិ​មនុស្ស​លេច​ធ្លោ​មួយ​រូប​​ដែល​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​​ បាន​មាន​​ប្រសាសន៍​​​ថា ពាក្យ​ពេចន៍​មិនសូវ​ច្បាស់​លាស់​របស់​លោក សម រង្ស៊ី បូក​រួម​ជាមួយ​នឹង​វិសាល​ភាព​នៃ​ច្បាប់​របស់​កម្ពុជា​ស្ដី​ពី​ការ​ញុះញង់​​អាច​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​រង​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​បាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “ វា​គឺ​ជា​ហានិភ័យ។ ប្រសិន​បើ​តុលាការ​បក​ស្រាយ​ច្បាប់​​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​ វា​មិន​អី​ទេ​  ពីព្រោះ​ច្បាប់​មាន​ចែង​តែ​អំពី​ការ​លើក​ដៃ​ប៉ុណ្ណោះ​។ ពាក្យ​ថា ‘ក្រោក​ឈរ​ឡើង’ នៅ​ទីនេះ​ប្រហែល​ជា​មិន​មាន​ន័យ​ថា លើក​ឡើក​ដៃ​នោះ​ទេ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ប៉ុន្តែ​ដោយ​សារ​តែ​កន្លង​មក​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដោយ​គ្មាន​មូល​ដ្ឋានច្បាស់​លាស់​នោះ លទ្ធភាព​នៃ​ពាក្យ​បណ្ដឹង​ថ្មី​មិន​អាច​ច្រាន​ចោល​បាន​ទេ​។ លោក​ថ្លែង​ថា “​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​មិន​អាច​ព្យាករ​ដឹង​មុន​ទេ​ អ្វី ក៏​អាច​កើត​ឡើង​ដែរ​។ ជា​ឧទាហ​រណ៍​​​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រឆាំង​រូប​គាត់​កាល​ពីពេល​កន្លង​មក ប្រជា​ពល​រដ្ឋ​គិត​ថា គាត់​គ្មាន​ទោស​ទេ ក៏​ប៉ុន្តែ​​គាត់​នៅ​តែ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​”៕ ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

គ.ជ.ប. ប្រកាសលទ្ធផល​បឋម​មុន​ពេល​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.) ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បឋម​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃនេះ​ ថ្វី​បើ​កំពុង​មាន​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​របៀប​ស៊ើប​អង្កេត​​​​ភាព​មិន​ប្រក្រតី​ដែល​គេ​ចោទ​ថា ​បាន​កើត​មាន​នៅ​ពេល​បោះ​ឆ្នោតក៏ដោយ​។ គ.ជ.ប. បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​​ថា “ នៅ​ថ្ងៃច័ន្ទ​ ទី១២ ខែ សីហា​ ឆ្នាំ​២០១៣ នៅ​ម៉ោង​៩ព្រឹក គ.ជ.ប. នឹង​ប្រកាស​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥នេះ តាម​ទូរទស្សន៍​ និង​វិទ្យុ​ជាតិ​”។ គ.ជ.ប.ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន​នឹង​មិន​ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​នោះ​ទេ ព្រោះ​គណបក្ស​នេះ​មិន​បាន​ផ្ដល់​ភ័ស្តុ​តាង​គ្រប់​គ្រាន់​​អំពីការ​បន្លំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ ដែល​ត្រូវ​បាន​ចោទ​មក​លើ​គ.ជ.ប. និង​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ។ សេចក្ដី​ប្រកាស​នោះ​បាន​លើក​ឡើង​ថា “ គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ផ្ដល់​ភ័ស្តុ​តាង​គាំ​ទ្រ​ដល់​គ.ជ.ប.ទេ ព្រោះ​គណបក្ស​នេះ​នឹង​ផ្ដល់​​ភ័ស្តុ​តាង​ទៅ​ឲ្យ​តែ​គណៈកម្មាធិការ​ពិសេស​មួយ​ ដើម្បី​ស៊ើប​អង្កេត​ពីភាព​មិន​ប្រក្រតី និង​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃការ​បោះ​ឆ្នោត​នេះ​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​ គ.ជ.ប. មិន​អាច​ត្រួត​ពិនិត្យ​សេចក្ដី​រាយ​ការណ៍​​ទាំង​នេះ​បាន​ទេ​”។ លោក ទេព នីថា​ អគ្គលេខាធិការ​គ.ជ.ប. បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញថា លទ្ធ​ផល​នៅ​ថ្ងៃ​នេះមិន​រាប់​បញ្ចូល​ការ​បែង​ចែក​អាសនៈ​នៅក្នុង​រដ្ឋសភា​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​នឹង​មិន​ប្រកាស​ពី​ការ​បែង​ចែកអាសនៈ​ទេ។ លទ្ធផល​បឋម​នេះ​នឹង​ប្រកាស​តែ​ចំនួន​សន្លឹក​ឆ្នោត​សរុប​នៅ​តាម​មណ្ឌលនីមួយៗប៉ុណ្ណោះ ហើយយើង​នឹង​រង់​ចាំ​ទទួល​ពាក្យ​បណ្ដឹង​ពីគណបក្ស​នយោ​បាយ​ បន្ទាប់​មក​យើង​នឹង​ដោះស្រាយ​ពាក្យ​បណ្ដឹង​ទាំង​នោះ មុន​ពេល​ប្រកាស​លទ្ធផល​ចុង​ក្រោយ​​ជា​មួយ​អាសនៈ​រដ្ឋសភា​” មុន​ថ្ងៃ​ទី​៨ ខែកញ្ញា។ លោក អ៊ឹម សួស្តី ប្រធាន​គ.ជ.ប.បាន​មាន​ប្រសាសន៍​ថា គណៈ​កម្មាធិការ​របស់​លោក​មិន​អាច​រង់​ចាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ព្រៀង​គ្នា​លើ​ការ​ស៊ើប​អង្កេត​ការ​បោះឆ្នោត​នេះ មុន​ពេល​ប្រកាស​លទ្ធផល​បឋម​នោះ​បាន​ទេ ប៉ុន្តែ​លោក​បាន​ប្រាប់​ហេតុ​ផល​តិច​តួច​ចំពោះ​សេចក្ដី​សម្រេច​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “ គណៈ​កម្មា​ធិការ​ស៊ើប​អង្កេត​រួម​? យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​ហើយ​។ យើង​មិន​អាច​រង់​ចាំ​ពួកគេ​បាន​ទេ​” ។ ដោយ​គេ​មើល​ឃើញ​ថា មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ គ.ជ.ប.មិន​មាន​វត្តមាន​​នោះទេ​កាលពី​ថ្ងៃ​សុក្រ​​នៅ​ពេល​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ចូល​ទៅ​ចរចា​នៅ​រដ្ឋ​សភា​ជា​លើក​ដំបូង​ដើម្បី​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ឲ្យ​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ពីភាព​មិន​ប្រក្រតី​ និង​ផ្ទៀង​ផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​បន្ទាប់​ពីការ​បោះឆ្នោត​ ដែល​គណ​បក្ស​ទាំង​ពីរ​បាន​អះអាង​​ពី​ជ័យ​ជម្នះ​រៀង​ៗខ្លួន​នោះ។ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពីការ​បោះឆ្នោត​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា លោក​ ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នៅ​តាម​ហ្វេស​ប៊ុក​របស់​លោក​ថា គណបក្ស​ប្រជា​ជន​កម្ពុជា ទទួល​បាន​៦៨​អាសនៈ​ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ។ ពីរ​ថ្ងៃ​ក្រោយ​មក​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះ​អាង​ថា គណបក្ស​របស់​លោក​ទទួល​បាន​៦៣​អាសនៈ រីឯ​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦០​អាសនៈ។ ទោះ​បីជា​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជាគោលការណ៍​អំឡុង​កិច្ច​ប្រជុំ​កាលពីថ្ងៃ​សុក្រ ដើម្បី​អនុញ្ញាត​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​សង្កេត​ការ​ណ៍​​​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​ក៏ដោយ​ ក៏​នៅ​មាន​មូល​ហេតុ​តិច​តួច​អំពី​សមាស​ភាព​នៃ​គណៈកម្មការ​ស៊ើប​អង្កេត​ដែល​នឹង​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​រវាង​ភាគី​ទាំង​ពីរ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ការ​ជាប់​គាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ ការិយាល័យ​​អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ខ្លួន​មិន​ទាន់​បាន​ទទួល​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​ឲ្យ​ចូល​រួម​​នៅ​ក្នុង​សមត្ថភាព​ណាមួយ​ក្នុងការ​ស៊ើប​អង្កេត​ក្រោយ​ការ​បោះឆ្នោត​នេះទេ ។ លោក ហ្វីលីព សេន មន្ត្រី​ទំនាក់​ទំនង​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយ​ថា “ ប្រសិន​បើ​ទទួល​បាន​សំណើ​ផ្លូវការ​ណាមួយ​នោះ អង្គ​ការ​សហ​ប្រជាជាតិ​នឹង​ទាម​ទារ​ឲ្យ​មាន​ព័ត៌មាន​បន្ថែ​មទៀត​អំពី​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​គណៈ​កម្មការ​ស៊ើប​អង្កេត​នោះ”។ ទោះជា​យ៉ាង​ណា​  យោង​តាម​គោល​ការណ៍​ផ្នែក​កិច្ច​ការ​នយោបាយ​របស់​អង្គការ​សហ​ប្រជា​​​​​​​​​ជាតិបាន​​​ឲ្យ​ដឹង​ថា  អង្គការ​សហ​ប្រជា​​​​ជាតិ​ទំនង​ជា​​​​​​​​​​មិន​ផ្ដល់​ជំនួយ​បោះឆ្នោត​ដល់​កម្ពុជា​ទេ ដោយ​​​​​​​សារ​កាលៈទេសៈ​នា​ពេល​បច្ចុប្បន្ន​​​​​​​​​​នេះ។ ​  ទោះ​ជា​ការ​ដោះស្រាយ​ជម្លោះ​ក្នុង​ការ​បោះឆ្នោត​មាន​នៅ​ក្នុង​​ចំណោម​ប្រភេទ​នៃ​ជំនួយ​បច្ចេក​ទេស​ ដែលអង្គការ​សហ​ប្រជា​ជាតិ​អាច​ផ្ដល់​ឲ្យ​ក៏ដោយ​ ក៏​​គេហ​ទំព័រ​របស់​ផ្នែក​កិច្ច​ការ​នយោបាយ​នេះ​ផ្សាយ​ថា “ ជា​ធម្មតា​សំណើ​ណាមួយ​ដែល​ធ្វើ​ឡើង​តិច​ជាង​បួន​ខែ​មុនថ្ងៃ​បោះឆ្នោត​នោះ មិន​អាច​ទទួល​យក​បាន​​ទេ”។ គេហទំព័រ​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា “សំណើ​​ពីគណបក្ស​នយោបាយ​ សង្គម​ស៊ីវិល ឬនីតិ​បុគ្គល​ផ្សេង​ទៀត​មិន​ត្រូវ​យក​មក​ពិចារណា​ទេ” មាន​ន័យ​ថា ជាសំណើ​​ណា​​​​មួយ​ដែល​ចេញ​​ពី​គ.ជ.ប.ឬស្ថាប័ន​រដ្ឋាភិបាល​ផ្សេង​ទៀត​​ពាក់​ព័ន្ធ​ទៅ​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​នេះ។ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​ចាប់​អារម្មណ៍​ទេ ទោះ​បី​ជា​គ.ជ.ប.​ប្រកាស​លទ្ធ​ផល​បែប​ណាក៏​ដោយ​នៅ​ថ្ងៃ​នេះ ហើយ​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​បង្កើត​គណៈកម្មការ​រួមមួយ​ឲ្យ​​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ឬ​ស៊ើប​អង្កេ​​​ត​ការ​លួច​បន្លំ​ ដែល​ត្រូវ​បាន​ចោទ​ឡើង​ និង​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ទៀតនៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “ គ.ជ.ប.ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ។ ដូច្នេះ​មិន​ត្រូវ​រាប់​បញ្ចូល​គ.ជ.ប.ទេ ហើយ​យើង​នឹង​ផ្ដោត​លើ​ដំណោះ​ស្រាយ​រវាង​គណបក្ស​ទាំង​ពីរ។ ដូច្នេះ​ យើង​នៅ​តែ​ប្រកាន់​តាម​គោល​ជំហរ​នយោបាយ​របស់​យើ​ង​ដដែល។ យើង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះ​ឆ្នោត​នេះ​ទេ”។ កាលពី​ម្សិលមិញ លោក ជាម យៀប សមា​ជិកសភា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​លើក​ឡើង​សាជា​ថ្មី​នូវ​ការ​អះអាង​របស់​គណបក្ស​លោក ដែ​ល​ថា គ.ជ.ប.​គឺ​ជាស្ថាប័នផ្លូវ​ច្បាប់​តែ​មួយ​គត់​​ក្នុងការ​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត​។ ​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា “ តាម​ច្បាប់​បោះឆ្នោត​ គ.ជ.ប.​មាន​សិទ្ធិ​ពេញ​លេញ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ហើយ​មិន​មាន​អាជ្ញាធរ​ផ្សេង​ដែល​អាច​ដោះ​ស្រាយ​បញ្ហានេះ​បាន​ទេ​។វា​គឺ​ជា​សិទ្ធិ​របស់​គ.ជ.ប.​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​អស់​រវាង​គណបក្ស​នយោបាយ​”។ ទោះ​បី​ជា​គ.ជ.ប.​ប្រកាស​លទ្ធផល​បឋម​ក្រៅ​ផ្លូវ​ការ​ ដែល​បង្ហាញ​ពី​លទ្ធផល​ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏ដោយ ក៏​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ និង​អ្នក​សង្កេតការណ៍​នយោបាយ​បាន​លើក​ឡើង​កាលពីម្សិលមិញ​ថា ការ​ប្រកាស​លទ្ធផល​នេះ​​​​​នៅ​ពេល​​នេះ​អាច​ធ្វើ​​ឲ្យ​តាន​តឹង​ដល់​បរិយាកាស​ក្រោយ​ការ​បោះ​ឆ្នោត​ ដែល​មាន​ភាព​តាន​តឹង​រួច​ទៅ​ហើយ​នោះ។ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា គ.ជ.ប.គួរ​តែ​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​ចំពោះ​ការ​ខំប្រឹង​ប្រែង​នាពេល​បច្ចុប្បន្ន​របស់​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ព្យាយាម​ដោះស្រាយ​បញ្ហា​ក្នុង​ការ​បោះឆ្នោត​នេះ​តាម​រយៈ​ការ​ស៊ើប​អង្កេត​”។ លោក​​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​រឿង​នេះ ប្រសិន​បើ​គ.ជ.ប.​ព្យាយាម​​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​ប្រឹងប្រែង​​​​នេះ​​។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ធ្វើ​ឲ្យ​  ខក​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​គ.ជ.ប.”  ហើយ​ប្រហែល​ជា​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​ការ​ចរចា​។ ខណៈ​ដែល​លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​​​នយោបាយ​​បាន​បញ្ជាក់​ថា នោះ​គឺ​ជា​ការ​​អនុ​វត្ត​តាម​​ច្បាប់​របស់​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ក្នុងការ​ប្រកាស​លទ្ធផល​​បោះ​ឆ្នោត​​​មុន​ពេល​មានការទទួល​ស្គាល់​លទ្ធល​​នោះ​​ លោកស្រី​បាន​មាន​ប្រសាសន​៍​ថា ដោយ​សារ​ខ្វះ​ជំនឿ​ទុក​ចិត្ត​នាពេល​បច្ចុប្បន្ន​ទៅលើ​គ.ជ.ប.​នោះ ការ​ប្រកាស​លទ្ធផល​របស់​ខ្លួន​ទំនង​ជា​មិន​ធ្វើ​ឲ្យ​វិវឌ្ឍ​ដល់ការ​ចរចា​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​ទេ។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ តើ​គោល​បំណង​នេះ គឺ​ដើម្បី​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​នេះ​ ឬ​គ្រាន់​តែធ្វើ​ឲ្យ​​ស្ថាប័ន​ផ្សេង​ទទួល​ខុស​ត្រូវ​តែ​ប៉ុណ្ណោះ​? ខ្ញុំ​គិត​ថា គ.ជ.ប.​គួរ​តែ​គិត​អំពី​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​សន្តិ​ភាព​ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ប្រជា​ពល​រដ្ឋ​ស្ងប់​​។ គ.ជ.ប.មិន​គួរប្រញាប់​​ប្រកាស​លទ្ធ​ផល​​បោះ​ឆ្នោត​នេះ​​ពេកទេ”។ នៅ​ពេល​ដែល​គ.ជ.ប.ប្រកាស​លទ្ធផល​បឋម​របស់​ខ្លួន​ គណបក្ស​នយោបាយ​អាច​តវ៉ា​នឹង​លទ្ធផល​នោះ​ទៅ​គ.ជ.ប. ឬ​ធ្វើ​ការ​តវ៉ា​ដោយ​ផ្ទាល់​ទៅ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ ដែល​អាច​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ​អំពី​លទ្ធ​ផល​​នៃ​ការ​បោះ​ឆ្នោត​ត្រឹម​ថ្ងៃ​ទី​៨ ខែកញ្ញា។ ខណះដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​នៅ​តែ​ខ្វែង​គំនិត​គ្នាអំពីការ​ស៊ើប​អង្កេត​ក្រោយការ​បោះ​ឆ្នោត​​នេះ​លោក​ ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោ​​បាយ​ឯក​រាជ្យ​បាន​មាន​ប្រសាសន៍​ថា ​វា​គឺ​​ការ​ប្រសើរ​​បំផុត​​ដែល​​គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​​នៅ​ពេល​ឆាប់​ៗ​នេះ​។ លោក​ ឡៅ ម៉ុង​ហៃ​ បាន​មាន​ប្រសាសន៍​ថា បើ​គិត​ពី​អារម្មណ៍ហិង្សារ​បស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ខ្ញុំ​មិនគិត​ថា​ការ​ពន្យារពេល​ការ​ចរចា​គឺ​ជា​ការ​ល្អ​សម្រាប់​ផល​ប្រយោជន៍​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ប្រទេស​ទេ។ហើយ​ក្រៅ​ពីការ​ធ្វើ​បាតុកម្ម​ តើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​អ្វី​ផ្សេង​ទៀតទេ?”  លោក​​បន្ថែម​ថា “ ដូច្នេះ​ហើយ ប្រសិន​បើ​អស់​លោក​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្នុង​បន្ទប់​ប្រជុំ​ទេនោះ ​អស់​លោក​ប្រហែល​ជា​ត្រូវ​ដោះស្រាយ​នៅ​តាម​ផ្លូវ​ដែល​មិន​មែន​ជា​ការ​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ”៕ ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

ការ​​​អធិប្បាយ​​​របស់​​​លោក ខៀវ កាញារីទ្ធ ត្រូវ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ច្រាន​​​ចោល​​​

កាល​​​​​​ពី​​​ថ្ងៃ​​​សៅរ៍ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​បដិសេធ​​​​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​​​​ ​​​ដែល​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​ជួប​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​​​ ​មួយ​​​ផ្នែក​​​គឺ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​បែង​​​ចែក​​​អំណាច​​​ក្នុង​​​រដ្ឋ​​​សភា​​​នីតិកាល​​​ក្រោយ​​​នេះ​​​​​​។ លោក ខៀវ កាញារីទ្ធ បាន​​​អះអាង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា ក្រៅ​​​ពី​​​ការ​​​ពិភាក្សា​​​អំពី​​​វិធី​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ ភាគី​​​ទាំង​​​ពីរ​​​ក៏​​​បាន “ពិភាក្សា​​​គ្នា​​​​​​អំពី​​​ការ​​​បែង​​​ចែក​​​អាសនៈ​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​ដើម្បី​​​កំណត់​​​ថា​​​ តើ​​​អ្នកណា​​​​​​នឹង​​​ទទួល​​​បន្ទុក​​​លើ​​​គណៈកម្មាធិការ​​​  ណា​​​​​​” ផងដែរ​​​។ ថ្លែង​​​ទៅ​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ក្រោយ​​​​​​ពិធី​​​បិទ​​​វគ្គ​​​បណ្ដុះ​​​បណ្ដាល​​​​​​មួយ​​​ផ្នែក​​​សារ​​​ព័ត៌​​​មាន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក​​​ ខៀវ ​​​កាញារីទ្ធ ​​​ក៏​​​បាន​​​អះអាង​​​ផងដែរ​​​ថា​​​ ភាគី​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​អនុញ្ញាត​​​ឲ្យ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) ​​​ដឹក​​​​​​នាំ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​អ្វី​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​អះអាង​​​ ​​​ជា​​​ការ​​​លួច​​​បន្លំ​​​​​​សន្លឹក​​​ឆ្នោត​​​ជា​​​ទូទៅ​​​​​​ពី​​​សំណាក់​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ លោក កាញារីទ្ធ ដែល​​ជា​​​អ្នក​​​អះអាង​​​មុន​​​គេ​​​អំពី​​​ជ័​​​យជម្នះ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​ ក្នុង​​​ការ​​​បោះឆ្នោត​​​កាលពី​​​ខែ​​​មុន​​​នោះ​​​​ ​​បាន​​​លើក​​​ឡើង​​​ថា  “រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ដឹក​​​នាំ​​​គណៈកម្មាធិការ​​​នេះ​​​ទេ​​​... គ.ជ.ប. នឹង​​​ដឹក​​​នាំ​​​គណៈកម្មាធិការ​​​នេះ​​​ ហើយ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​អាច​​​ធ្វើ​​​ជា​​​អ្នក​​​សង្កេត​​​ការណ៍​​​​​​បាន​​​”។ ការ​​​អត្ថាធិប្បាយ​​​ទាំង​​​ពីរ​​​លើក​​​នេះ​​​គឺ​​​ផ្ទុយ​​​ពី​​​ជំហរ​​​ចរចា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។​​​គណបក្ស​​​ប្រឆាំងនេះ​​​បានបញ្ជាក់​​​ច្បាស់​​​ហើយ​​​​​​​​​ថា ខ្លួននឹង​​​​​​មិន​​​ទទួល​​​យក​​​ការ​​​ស៊ើប​​​អង្កេត​​​ណាមួយ​​​​​​ដែល​​​ដឹក​​​នាំ​​​ដោយ គ.ជ.ប.ទេ​​​ ហើយ​​​ថា ខ្លួន​​​នឹង​​​មិន​​​ពិភាក្សា​​​អំពី​​​ការ​​​រៀប​​​ចំ​​​​​​រចនាសម្ព័ន្ធ​​​​​​សភា​​​​ឡើយ​​​ ​​លុះ​​​ត្រា​​​តែ​​​ការ​​​ស៊ើប​​​អង្កេត​​​ឥត​​​​​​លម្អៀង​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​។ ក្នុង​​​សេចក្ដី​​​ថ្លែងការណ៍​​​​​​មួយ​​​ចេញ​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សៅរ៍ គណបក្ស​​​សង្គ្រោះ​​ជាតិ​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ពិភាក្សា​​​ពិត​​​ប្រាកដ​​​គឺ​​​ “ផ្ទុយពី​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​...

លោក សម រង្ស៊ី ស្នើឲ្យ​​​អ.ស.ប. បញ្ជូន​អ្នក​សង្កេត​​​​ការ​ណ៍​មក​ឃ្លាំ​មើល​ការ​ស៊ើប​អង្កេត​ការ​​​បោះឆ្នោត​​​

លោក​ សម រង្ស៊ី មេដឹក​នាំគណបក្ស​ប្រឆាំង​​​បាន​ស្នើ​ឲ្យ​លោក បាន គីមូន (Ban Ki-moon) អគ្គលេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​បញ្ជូន​​អ្នកសង្កេត​ការ​ណ៍មក​ឃ្លាំ​មើល​ការ​ស៊ើប​អង្កេត​របស់​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​អំពី​ភាព​មិន​ប្រក្រតីនៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​កាល​​ពី​ថ្ងៃទី២៨ ខែ​កក្កដា។ យោង​តាម​លិខិត​​ចុះ​ថ្ងៃ​ទី​៥ខែ​សីហា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​នោះ លោក សម រង្ស៊ី បាន​​លើក​ឡើង​ពី​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ដើម្បី​ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ចូលរួម​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ ហើយ​បាន​មាន​ប្រសាសន៍​ថា ការ​មិន​បាន​ធ្វើ​ដូចនេះ​គឺជា​ការ​បំពាន​​កិច្ច​ព្រម​ព្រៀង​នេះ​ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​​ពី​ឆ្នាំ​១៩៩១ដែល​បាន​​បង្កើត​ផែនទី​​បង្ហាញ​ផ្លូវ​សម្រាប់​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ សម រង្ស៊ី បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​​របស់​លោក​ថា “​ យើង​ជឿ​ថា ​ភា​ព​មិន​ប្រក្រតី​ជាច្រើន​នៅក្នុង​ដំណើរ​​ការ​បោះ​ឆ្នោត​​នេះ ធ្វើ​ឲ្យ​មាន​លទ្ធផល​ដែល​មិន​ឆ្លុះ​បញ្ចាំង​​ត្រឹមត្រូវ​ពី​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​”។ លោក​បាន​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីសត​ម្រូវ​ឲ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ប្រទេស​កម្ពុជា​ធានា​ឲ្យ​មាន​លទ្ធិ​ប្រជា​​ធិបតេយ្យ​ “សេរី​  និង​ពហុបក្ស​ ”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើការ​បោះ​ឆ្នោត​មិន​សេរី​ និង​យុត្តិធម៌ នោះ​ព្រះ​រាជាណាចក្រកម្ពុជា​ និង​អង្គការ​សហ​ប្រជា​ជាតិកំពុង​​​តែ​រំលោភ​កិច្ច​​ព្រម​ព្រៀង​នេះហើយ”។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា “អំឡុង​ពេល​​ជា​ប្រវត្តិសាស្ត្រនេះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ធ្វើ​តាម​ស្មារតី​  និង​ខ្លឹមសារ​​របស់​កិច្ច​  ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​មាន​វត្តមាន​ក្នុង​នាម​ជា​អ្នក​សង្កេត  ​ការ​ណ៍លើ​​ការ​ស៊ើប​អង្កេត​”។ លោក ហ្វីលីព សេន (Philip...

បក្ស​ប្រជាជន​​ផ្តល់​ឱកាស​ឲ្យ​កូន​ប្រុស​មន្ត្រី​ជាន់​ខ្ពស់​ធ្វើ​ជា​តំណាង​រាស្ត្រ​

លោក​ ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​កាល​ពីម្សិល​មិញថា  ថ្វីបើ​មិនទទួល​បាន​​សំឡេង​​ឆ្នោត​គ្រប់​គ្រាន់​នៅ​ក្នុងការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ ដើម្បីក្លាយ​ជា​សមាជិក​សភា​ក៏ដោយ​ ក៏កូន​ប្រុស​សមាជិក​ជាន់​ខ្ពស់​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​យ៉ាង​ហោច​ណាស់​បីរូប​​នឹង​ទទួល​បាន​អាសនៈ​ក្នុង​សភាដែរ​នៅ​ពេល​​បង្កើត​រដ្ឋសភា​ថ្មី​។ លោក​ ហ៊ុន​ ម៉ានី អាយុ​៣០​ឆ្នាំ​ កូន​ប្រុស    ​ទី​២​​​របស់​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន លោក​  ស សុខា អាយុ​៣២​ឆ្នាំ​កូន​ប្រុស​លោក​ ស ខេង​ ​រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ និង​លោក សាយ​ សំអាល់​ អាយុ៣៣ឆ្នាំ​ កូន​ប្រុស​របស់​លោក សាយ​ ឈុំ ប្រធាន​ស្តីទី​ព្រឹទ្ធសភា ​សុទ្ធ​តែ​មិន​បានជាប់​ឆ្នោត ​ព្រោះ​ពួកគេ​ស្ថិត​នៅ​ក្រោម​​ គេ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខ​ជន​​​របស់​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​​នៅ​តាម​មណ្ឌល​របស់​​ខ្លួន​ និង​​ដោយសារ​តែ​​​ការ​ទទួល​សំឡេង​ច្រើន​ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល​របស់គណបក្ស​ប្រឆាំង​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ទាំង​នោះ​។ យោង​តាម​លទ្ធផល​បោះឆ្នោត​បឋម​ ដោយ​សារ​គណ​បក្ស​​ប្រជាជន​កម្ពុជា​​បាត់​បង់​អាសនៈ​ក្នុ​ងសភា​អស់​ចំនួន​២២​ទៅលើ​គណ​បក្ស​សង្គ្រោះជាតិ​នោះ​ ការ​សម្រេច​ប្រគល់​តួនាទី​សមាជិក​សភា​ទៅ​ឲ្យ​បេក្ខ​ជន​វ័យ​ក្មេង​ទាំងបី​រូប​​របស់​គណបក្ស​នេះ​មាន​ន័យ​ថា សមាជិក​សភា​គណ​បក្ស​​ប្រជាជន​កម្ពុជា​​យ៉ាង​ហោច​ណាស់​២៥​រូប​​ក្នុង​រដ្ឋាភិបាល​អាណត្តិ​​មុន​នឹង​បាត់​បង់​តួនាទីរបស់​ខ្លួន​។ លោក ជាម​ យៀប ដែល​ជាស​មាជិក​គណៈ​​កម្មាធិការ​អចិន្ត្រៃយ៍​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​​​​បាន​មាន​ប្រសាសន៍ថា ការ​ប្រគល់​តួនាទី​ទៅ​ឲ្យ​សមាជិក​សភា​គណ​បក្ស​​ប្រជាជន​កម្ពុជា ​​ថ្មី​ទាំង​បីរូប​នេះ​ គឺ​អាច​ធ្វើ​ទៅ​បាន ហើយ​លោក​​​បាន​បញ្ជាក់​ថា តំណាងរាស្រ្ត​របស់​​គណ​បក្ស​កាន់​អំណាច​១៣​រូប​បាន​យល់​ព្រម​លា​លែង​​នៅ​មុន​ពេល​បោះ​ឆ្នោត​រួច​ហើយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ សមាជិក​សភា​ចំនួន​១៣រូប​មក​ពី​អាណត្តិ​ទី​៤មិន​បាន​ឈរ​ឈ្មោះ​ជាបេក្ខ​ជន​ទេ”។ លោក​បាន​មាន​​​ប្រសាសន៍ថា  “ អាសនៈ​ទាំង​៦៨​នេះ​នឹង​មាន​បេក្ខ​ជន​ថ្មី​មក​ជំនួស​ ដូចជា​​លោក​ ហ៊ុន​ ម៉ានី​ កូន​ប្រុស​របស់​សម្តេច​ ហ៊ុន​ សែន លោក​ ស សុខា កូន​ប្រុស​របស់​លោក​ ស ខេង​ និង​​លោក សាយ​ សំអាល់​ កូន​ប្រុស​របស់​លោក​សាយ​ ឈុំ”។ លោក​ ហ៊ុន​ ម៉ានី គឺ​ជាបេក្ខ​ជន​លេច​ធ្លោ​នៅមណ្ឌល​កំពង់​ស្ពឺ​ ប៉ុន្តែ មាន​ឈ្មោះ​នៅក្នុង​លេខ​រៀង​ទី៤​សម្រាប់​ខេត្ត​នេះ​។ លទ្ធផល​ក្រៅ​ផ្លូវ​ការ​នៃការ​បោះ​ឆ្នោត​នេះ​បាន​បង្ហាញថា ការបែង​ចែក​អាសនៈ​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ប្រចាំមណ្ឌល​​កំពង់​ស្ពឺ​​បាន​ធ្លាក់​ចុះ​ពី​ប្រាំ​អាសនៈនៅ​​ក្នុង​ឆ្នាំ​២០០៨​មក​ត្រឹម​បី​អាសនៈ​កាល​ពីថ្ងៃ​ទី ២៨​ខែ​កក្កដា​។ បេក្ខ​ជន​គណបក្ស​កាន់អំណាចមាន​ឈ្មោះ​​​លើ​គេ​​បី​រូប​នៅ​មណ្ឌល​កំពង់​ស្ពឺ គឺ​លោក សាយ​ ឈុំ​ ប្រធាន​ស្តី​ទី​ព្រឹទ្ធ​សភា​ និង​ជាប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ លោក ឆាយ​ ថន សមា​ជិក​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ និង​លោក កង​ ហ៊ាង ដែល​ជា​អភិបាល​ខេត្ត​កំពង់​ស្ពឺ​រហូត​មក​ទល់​ដើម​ឆ្នាំនេះ​។មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​ទាំង​បីរូប​នេះ​ ទំនង​ជាមិនបាន​​ទទួល​យក​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ទេ​ ដើម្បីបើក​ផ្លូវ​​ឲ្យ​លោក​ ហ៊ុន​ ម៉ានី វិញ។ ដោយ​មិន​ទាន់​មាន​លទ្ធផល​ជាផ្លូវ​ការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​នោះ​ លោក​ ជាម​ យៀប មិន​និយាយ​ថា តើ​សមាជិក​សភា​មួយ​ណា​ក្នុង​ចំណោម​សមាជិក​សភា​ទាំងបីរូប​នេះ​ត្រូវលះបង់​អាសនៈ​របស់​ខ្លួន​នោះទេ​ ប៉ុន្តែ​ លោក​ពិត​ជាបាន​មាន​ប្រសាសន៍ថា សមាជិក​សភា​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​១២​រូប​ដែល​ឥឡូវ​នេះ​បាន​បាត់​បង់​តួនាទី​របស់​ខ្លួន​នៅក្នុង​រដ្ឋ​សភា​ដោយ​សារ​តែ​លទ្ធផល​បោះឆ្នោ​តមិន​ល្អ​របស់​គណ​បក្ស​កាន់​អំណាច​នោះ​ នឹងបាន​ទទួល​​តួនាទី​ផ្សេង​ទៀត​នៅតាម​ក្រសួង​ ឬ​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​។ លោក​ ជាម​ យៀប បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ចាំឈ្មោះ​សមាជិក​សភា​ទាំង​១២​រូប​ដែល​ត្រូវ​លា​លែង​នៅ​ពេល​នេះ​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំមិន​អាច​ចាំឈ្មោះ​សមាជិក​សភា​ដែល​លា​លែង​ពី​តួនាទី​របស់​ខ្លួន​ដើម្បី​ទៅកាន់​តួនាទី​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋាភិបាល​ និងឈ្មោះ​​អ្នក​ថ្មី​ដែល​ត្រូវ​ជំនួស​ពួកគេនោះ​ទេ​”។ “ ឥឡូវ​នេះ​យើង​ត្រូវ​រង់​ចាំលទ្ធផល​ចុង​ក្រោយ​ពី​ គ.ជ.ប. និង​រង់​ចាំ​រដ្ឋ​សភា​បើ​ក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះសិន​”។ នៅ​ក្នុង​ខេត្តព្រៃ​វែង​ ជាខេត្តដែល​​មាន​១១​​អាសនៈ​​ ការ​បែង​ចែក​​អាសនៈ​​សមាជិក​សភា​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​បាន​ធ្លាក់​ចុះ​ពី​ប្រាំពីរ​អាសនៈ​មក​ត្រឹម​ប្រាំ​អាសនៈ​វិញ​។ ការ​កើនសំឡេងគាំទ្រ​ចំពោះ​គណបក្ស​ប្រឆាំង​នៅ​មណ្ឌល​ព្រៃវែង​មាន​ន័យ​ថា ​លោក​ ស សុខា ​មិន​ជាប់​ឆ្នោត​ដោយ​​ស័្វយប្រវត្តិ​នោះ​​ទេ​។​គេមិន​ទាន់​ដឹង​ថា តើ​នរណា​នឹង​ត្រូវ​លា​លែង ​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​ ស សុខា បាន​ក្លាយ​ជា​សមាជិក​សភា​នោះ​ទេ​ ប៉ុន្តែ បេក្ខ​ជន​ដែល​មាន​ឈ្មោះ​នៅលើគាត់​គឺ លោក​ ជាម យៀប  លោក​ ប៉ែន បញ្ញា និង​លោក​  ញឹម​ វណ្ណដា​ ។ លោក​ សុខ​ សុខន កូន​ប្រុស​របស់​លោក​ សុខ​ អាន​ និង​លោក​​ គីម រិទ្ធី​ កូន​ប្រុស​របស់​លោក គន់ គីមនាយសេនាធិការ​ចម្រុះ​កង​យោធ​ពល​​ខេមរភូមិន្ទ​​ក៏​បាន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នេះដែរ ប៉ុន្តែ មិន​បាន​ជាប់​ឆ្នោត​នៅមណ្ឌល​តាកែវ​ដែល​ពួកគេ​ឈរ​ឈ្មោះ​នោះទេ​។ លោក​ ជាម យៀប មិន​បាន​និយាយ​ថា តើ​លោក សុខន និង​លោក រិទ្ធី​ នឹង​បាន​ទទួល​អាសនៈ​សភា​ឬអត់​នោះទេ​។ គណ​បក្ស​​ប្រជាជន​កម្ពុជា​​បាត់​បង់​អាសនៈ​ពីរ​នៅក្នុង​ខេត្ត​តាកែវ​​ មាន​ន័យថា លោក ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ក៏​មិន​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ខេត្ត​នេះដែរ​។ លោក​ ម៉ុក​ ម៉ារ៉េត រដ្ឋមន្ត្រីក្រសួង​បរិ​ស្ថាន​ លោក​ សូរ ឃុន រដ្ឋ​មន្ត្រី​​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគមនាគមន៍​ និង​លោក​ និន សុភ័ណ​​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ គឺជាបេក្ខ​ជន​បួន​រូប​ដែល​ស្ថិត​នៅ​ក្នុង​លេខរៀង​លើគេ​ក្នុង​ខេត្ត​តាកែវ​រួម​ជាមួយ​លោក​ សុខ អាន​។ លោក​ ឈាង​ វុន សមាជិក​សភា​គណបក្ស​​ប្រជាជន​ដែល​ជា​អ្នក​នាំពាក្យរដ្ឋ​សភា​​បាន​មាន​ប្រសាសន៍ថា មិន​ទាន់​មាន​ការ​សម្រេច​ថា  តើ​អាសនៈ​របស់​សមាជិក​សភា​ណា​នឹង​ត្រូវ​លះបង់​ដើម្បី​បើក​ផ្លូវ​ឲ្យ​កូន​របស់​សមា​ជិក​ជាន់​ខ្ពស់​គណបក្ស​​នេះទេ​។ ប៉ុន្តែ ​មន្ត្រី​ណា​ដែល​បាត់​បង់​តួនាទីដោយ​សារ​​​គណបក្ស​ធ្វើ​ការ​ផ្លាស់​​ប្តូរ​​នោះ​អាច​​ទៅ​កាន់​តួនាទី​នៅ​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី​។ លោក​ ឈាង​ វុន​ បាន​មា​ន​ប្រសាសន៍ថា “ គណ​បក្ស​​ប្រជាជន​កម្ពុជា​​អាចបញ្ជូន​​ឈ្មោះ​បេក្ខ​ជន​​​សមាជិក​សភាទៅរដ្ឋ​សភា​។សមា​ជិក​សភា​មួយ​ចំនួន​អាច​ទៅ​ធ្វើ​ការ​នៅ​ទីស្តី​ការ​​គណៈរដ្ឋមន្ត្រី​”។ លោក​បាន​ពន្យល់​ថា អ្នក​ដែល​មិន​ជាប់​ឆ្នោត​នៅតែត្រូវ​បាន​​តែង​តាំង​ឲ្យ​ចូលរដ្ឋ​សភា​ដោយ​គណៈកម្មា​ធិ​ការ​អចិន្ត្រៃយ៍​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ដែរ។លោក​បាន​មាន​ប្រសាសន៍​ពន្យល់​ពី​ប្រព័ន្ធ​ដាក់​តួនាទី​នៅ​ក្នុង​បញ្ជី​ឈ្មោះបេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នេះ​ថា “ ឧទា​ហរណ៍​ ដូច​ជារូប​ខ្ញុំ​ ឈាង​ វុន ខ្ញុំ​ស្ថិត​នៅក្នុង​លេខរៀង​ទី៨​​នៅលើ​បញ្ជី​ឈ្មោះ​បេក្ខ​ជន​គណបក្ស​ប្រជា​ជន​​កម្ពុជា​​  ដូច្នេះ​ខ្ញុំ​អាច​ធ្វើ​ជា​សមាជិក​សភា​ម្តង​ទៀត​បាន​អាស្រ័យលើ​ថា តើ​គណៈ​កម្មា​ធិការ​​អចិន្ត្រៃយ៍​ត្រូវ​ការ​ខ្ញុំ​ឬ​អត់​”។ “ វាមិន​មាន​បញ្ហា​អ្វី​ទេ​ចំពោះ​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ យើង​ទាំង​អស់​គ្នា​ស្គាល់​ភារ​កិច្ច​របស់​យើង​​ ហើយ​មន្ត្រីមួយ​ចំនួន​រីករាយ​នឹង​លាលែង​ ហើយ​អនុញ្ញាតឲ្យ​អ្នក​ផ្សេង​ទៀត​ធ្វើ​ការ​ដើម្បី​ប្រទេសជាតិ​របស់​ខ្លួន​។ នេះ​គឺ​ជាបញ្ហា​ផ្ទៃក្នុង​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​។ នៅ​ក្នុង​កាលៈទេសៈ​នេះ យើង​ត្រូវ​បង្រៀន​អ្នក​ថ្មី​ឲ្យធ្វើ​ការ​បន្ត​”។ នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ លោក ហ៊ុន​ ម៉ានី បាន​មាន​ប្រសាសន៍ថា លោក​មិន​បាន​ដឹង​ពីសេចក្តីសម្រេច​ណាមួយ​ក្នុង​ការ​ធ្វើ​ឲ្យ​​លោក​ក្លាយ​ជា​សមាជិក​សភា​នោះទេ​។ លោក​បាន​មាន​ប្រសាសន៍បន្ត​ទៀត​ថា “ ខ្ញុំ​​មិន​មាន​អ្វី​ត្រូវ​និយាយ​ទេ​។ ខ្ញុំ​ត្រូវ​រង់​ចាំ​លទ្ធផល​ចុង​ក្រោយ​ពី គ.ជ.ប.”។ លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​ឯករាជ្យបាន​មាន​ប្រសាសន៍ថា ការ​តែង​តាំង​កូន​មន្ត្រី​ទាំង​បីរូប​នេះ​អាច​បង្ក​ឲ្យ​មាន​អរិភាពមួយ​ចំនួន​នៅ​ក្នុង​គណបក្ស​នេះ​ព្រោះ​គណបក្ស​នេះ​មាន​បំណង​បញ្ចូល​សាច់​ញាតិ​ក្មេង​ៗមួយ​ចំនួន​ទៅក្នុង​អង្គ​នីតិ​បញ្ញតិ្ត​ដោយ​ការ​ចូលនិវត្ត​របស់​សមាជិក​ផ្សេង​ទៀត​។ លោក​ស្រី ​មាន​ប្រសាសន៍ថា “ ខ្ញុំ​សង្ឃឹម​ថា ​ពួក​គេ​មាន​ការ​ពិគ្រោះ​យោបល់​ក្នុង​ន័យថា   ​ដោយសារ​ដល់​អាយុ​ចូល​និវត្ត​ ឬ​ដោយ​សារ​ហេតុផល​ផ្សេង​ដែល​ពួកគេ​សុខ​ចិត្ត​ចូល​និវត្ត​”។ លោក​ស្រី​បាន​មាន​ប្រសាសន៍ទៀតថា “វា​ហាក់​ដូច​ជាមាន​​ហេតុផលសមស្រប​​ក្នុង​ការ​ដាក់​កូន​មន្ត្រី​ទាំង​បីរូប​នោះ​នៅក្នុង​រដ្ឋ​សភា​ដោយ​ហេតុផល​ថា គណ​បក្ស​​ប្រជាជន​កម្ពុជា​​ត្រូវការ​មនុស្ស​ជំនាន់​ក្រោយ​។ ពិត​មែន​ហើយ​ វា​មិន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ពេញ​ចិត្ត​នោះទេ​។វា​នឹង​ធ្វើ​ឲ្យ​នរណា​ម្នាក់​នៅ​ក្នុង​បក្ស​នេះមិន​សប្បាយ​ចិត្ត​ ប៉ុន្តែ វា​ហាក់​ដូច​ជា​ រឿង​នោះគឺ​ជាអ្វីដែលថ្នាក់​ដឹកនាំចង់​ធ្វើ​”។ (រាយការណ៍​បន្ថែម​ដោយ​ Lauren Crothers) ប្រែសម្រួល​ដោយ មូល គឹមហឿន

លោក​ សុន ឆ័យ និង​លោក​ ឈាង វុន ប្រកែក​​គ្នា​តឹង​សរសៃក​ក្នុង​កិច្ច​ពិភាក្សា​តាម​វិទ្យុ​អាស៊ីសេរី​

លោក សុន ឆ័យ ប្រធាន​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​នៃ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​លោក ឈាង វុន សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​ដេញ​​​ដោល​​​តាម​​​វិទ្យុ​​​ដ៏ក្ដៅ​​​គគុក​​​មួយ​​​កាលពី​​​ល្ងាច​​​ថ្ងៃ​​​អាទិត្យ ដែល​​​បាន​​​ឈាន​ដល់​ការ​​​​ប្រកែក​​​គ្នា​​​នៅ​​​ពេល​​​មន្ត្រី​​​ទាំង​​​ពីរ​​​រូប​​​​​​បាន​​​ជជែក​​​គ្នា​​​យ៉ាង​​​តឹ​​ង​​​សរសៃក ​​​ជុំ​វិញ​ភាព​​​ស្រប​​​ច្បាប់​​​នៃ​​​ការ​​​ប៉ុន​​​ប៉ង​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ ដើម្បី​​​​​​រារាំង​​​មិន​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​មាន​​​ឱកាស​​​អង្គុយ​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​។ កិច្ច​​​ពិភាក្សា​​​ដេ​​ញ​​​ដោល​​​រយៈ​​​ពេល​​​៤៧​​​នាទី​​​នេះ ត្រូវ​​​បាន​​​រំខាន​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ដោយ​​​ការ​​​កាត់​​​ប្រសាសន៍​​​ និង​​​ការ​​​ចោទ​​​ប្រកាន់​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​​​​​ ធ្វើ​​​ឲ្យ​​​អ្នក​​​សម្រ​​ប​​​សម្រួល​​​នៅ​​​ចំណុច​​​មួយ​​​បិទ​​​​​​ម៉ៃ​ក្រូ​ហ្វូន​របស់​​​លោក ឈាង វុន ទាំង​​​ស្រុង​​​ ដោយ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​​​​និយាយ​​​​​​អ្វីឡើយ។ លោក ជុន ច័ន្ទ​​​បុត្រ ដែល​​​ជា​​​អ្នក​​​សម្រ​​ប​​​​​​សម្រួល​​​បាន​​​ចាប់​​​ផ្ដើម​​​កិច្ច​​​ពិភាក្សា​​​ដេញ​​​ដោល​​​ដោយ​​​លើក​​​សំណួរ​​​សួរ​​​ទៅ​​​លោក​​​ ឈាង វុន...

គណៈកម្មាធិការ​​​ស៊ើប​​​អង្កេត​​​រួម​​​ត្រូវ​​​​​​រំលាយចោល​​​​​​រយៈ​​​ពេល​​​មិន​​​ដល់​​​​​​២៤​​​ម៉ោង​​​ក្រោយ​​​ការ​​​បង្កើត​​​

ក្រុម​​​ការ​​​ងារ​​​រួម​​​បក្ស​​​មួយ​​​ដែល​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​សៅ​​​រ៍​​​ថា នឹង​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ត្រូវ​​​បាន​​​រំសាយ​​​វិញ​​​ភ្លាម​​​ៗ​​​កាល​​​ពី​​​ម្សិលមិញ​​​​​​​​​ ដោយ​​​លោក អ៊ឹម សួស្ដី ​​​ប្រធាន​​​គ.ជ.ប. បាន​​​ប្រកាស​​​ថា គណៈកម្មា ធិការ​​​របស់​​​លោក​​​នឹង​​​បន្ត​​​ស៊ើប​​​អង្កេត​​​ដោយ​​​ខ្លួន​​​ឯង​​​វិញ​​​។ សេចក្ដី​​​សម្រេច​​​ក្នុង​​​ការ​​​រំសាយ​​​គណៈកម្មា​​​ធិការ​​​ស៊ើប​​​អង្កេត​​​រួម​​​នេះ​​​ ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ច្រាន​​​ចោល​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍​​​នូវ​​​លទ្ធផល​​​នៃ​​​កិច្ច​​​ប្រជុំ​​​មួយ​​​ដែល​​​បាន​​​ធ្វើ​​​ឡើង​​​មុន​​​នេះ​​​មួយ​​​ថ្ងៃ​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដោយ​​​សារ​​​គណ​​​បក្ស​​​​​​កាន់​​​អំណាច​​​​​​បា​​​ន​​​ទទូច​​​ថា អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​គ្មាន​​​សមត្ថកិច្ច​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​ភា​​​ព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​។ គ.ជ.ប.​​​បាន​​​លើក​​​ឡើង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដែល​​​​​​ក៏​​​ត្រូវ​​​បាន​​​ចាក់​​​ផ្សាយ​​​​​​តាម​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ម្សិលមិញ​​​ថា “ គណៈ​​​កម្មាធិកា​​​រ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​មាន​​​ការ​​​សោក​​​ស្ដាយ​​​​​​ដែល​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​នេះ​​​ពុំ​​​អាច​​​សម្រេច​​​ទៅ​​​បាន​​​។ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​តែ​​​មាន​​​សង្ឃឹម​​​ និង​​​សមាន​​​ចិត្ត​​​ក្នុង​​​ការ​​​​​​បន្ត​​​ការ​​​ងារ​​​នេះ​​​ឲ្យ​​​បាន​​​ឆាប់​​​រហ័ស​​​”។ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ក្រៅ​​​ទី​​​ស្នាក់​​​ការ​​​គ.ជ.ប. ក្នុង​​​បរិវេណ​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក សួស្តី...