Monday, October 21, 2019
Home Authors Posts by Neou Vannarin

Neou Vannarin

84 POSTS 0 COMMENTS
Political editor

សហ​រដ្ឋ​អាមេរិក​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​

សហរដ្ឋ​អាមេរិក​បានអំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ អំឡុង​ពេល​បោះ​ឆ្នោ​តជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពីថ្ងៃ​អាទិត្យ​ ដែល​គណ​បក្ស​ប្រជាជ​ន​កម្ពុជា​បាន​អះ​អាង​ថា ខ្លួន​បាន​ឈ្នះ​ដោយ​ការ​បាត់​បង់​អាសនៈ​ជាច្រើន​។ ​គណបក្ស​​សង្គ្រោះ​ជាតិ​​ ដែល​យោងតាម​​តួ​លេខ​បឋម​ទទួល​បាន​ ៥៥​អាសនៈ​ និង​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៦៨​អាសនៈ​នោះ​កាល​ពីថ្ងៃ​ច័ន្ទ​ បាន​ច្រាន​ចោល​​លទ្ធផល​នេះ។ លោក​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​បង្កើត​​គណៈ​កម្មា​ធិការ​ឯករាជ្យ​មួយ​ ដើម្បី​ធ្វើ​ការ​ជាមួយ​គណៈកម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ គណបក្ស​ទាំង​ពីរ អង្គការ​សហប្រជាជាតិ​ និង​សង្គម​ស៊ីវិល​ ដើម្បី​ស៊ើបអង្កេត​ការ​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នេះ។ នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​​ក្រសួង​ការបរទេស​សហ​​​រដ្ឋ​​​អាមេរិក​នៅ​ក្នុង​ទីក្រុង​វ៉ាសីុន​តោន​ កាល​ពីថ្ងៃ​ច័ន្ទ​ ដែល​បាន​ធ្វើ​ឡើង​​​​បន្ទាប់​ពី​សេចក្តី​ប្រកាស​របស់​គណ​បក្ស​ប្រឆាំង​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​នេះ​ លោក​ស្រី ជិន សាគី (Jen Psaki) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បានអប​អរ​សា​ទរ​ប្រជាជន​ខ្មែរ​ចំពោះ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី​។ ​មុន​ពេល​ថ្លែង​ពីការ​អះអាង​របស់​គណ​​​បក្ស​ប្រឆាំង​ដែល​ថា ការ​បន្លំ​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បាន​ធ្វើ​ឲ្យ​​ខូច​​សុពល​ភាព​នៃលទ្ធផល​បោះឆ្នោត​នេះ​ លោក​ស្រី​ សាគី បាន​មាន​ប្រសាសន៍ថា “ យើង​ជំរុញ​ឲ្យ​គណបក្ស​ទាំង​អស់​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​បន្ត​ធ្វើ​សកម្ម​ភាព​ត្រឹមត្រូវ​​ និង​ដោយ​សន្តិវិធី​​នៅ​​ក្រោយ​ពេល​បោះ​ឆ្នោត​”។ លោក​ស្រីបាន​មាន​​ប្រសាសន៍ថា យើង​មាន​កង្វល់​ដោយ​សារ​មាន​សេចក្តីរាយ​ការណ៍​ជាច្រើន​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​។ យើង​​បាន​ស្នើ​ជាប់​ជា​និច្ច​​​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​គុណ​វិបត្តិ​​ដែល​មាន​ជា​ប្រព័ន្ធ​ដូចជា បញ្ហា​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​មិន​ស្មើ​ភាព​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ យើង​សូម​អំពាវ​​​នាវ​​ឲ្យ​មាន​ការ​សើុប​អង្កេត​ដោយ​តម្លា​ភាព​ និង​​ពេញ​លេញ​ចំពោះ​សេចក្តី​រាយ​ការណ៍​ ដែល​គួរ​​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​អស់​​អំពី​ភាព​មិន​ប្រក្រតី​”។ លោក​ស្រី សាគី បាន​មាន​ប្រសាសន៍ថា ការ​អត្ថាធិប្បាយ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​នេះ មិន​មាន​ន័យ​ថា សហ​រដ្ឋ​អាមេរិក​កំពុង​គាំទ្រ​សំណើ​របស់​គណបក្ស​ប្រឆាំង​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នោះ​ទេ។ លោក​ស្រីបាន​មាន​ប្រសាសន៍ថា ដោយ​សារ​មាន​សេចក្តី​រាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រ​តីទាំង​នេះ យើង​សូម​អំពាវនាវ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ពេញ​លេញ​ និង​មាន​តម្លា​ភាព​ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ជឿ​ទុក​ចិត្ត​បាន​”។ “ នេះ​មិន​មែន​ជាការ​គាំទ្រ​សំណើ​ណា​​​​មួយ​ទេ​ វាពាក់​ព័ន្ធ​នឹង​ការ​ពិត​ដោយ​សារ​យើង​​​​មាន​កង្វល់​ពី​​ភាព​មិន​ប្រក្រតីទាំង​នេះ ហើយ​យើង​ជឿថា ​ប្រជាជន​ខ្មែរ​គួរ​តែ​មាន​ទំនុក​ចិត្ត​លើ​លទ្ធផល​នៃកា​របោះ​ឆ្នោត​នេះ​”។ កាល​ពី​ព្រឹក​ម្សិល​មិញ​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ភរិយា​របស់​លោក​ គឺ​លោក​ស្រី ជូឡុង​ សូមូរ៉ា និង​លោក កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​ឃើញ​ចាក​ចេញ​ពី​ស្ថាន​ទូត​សហ​​​រដ្ឋ​​​អាមេរិក​​ប្រចាំ​រាជធានី​ភ្នំពេញ​។ លោក​ ស៊ាន ម៉ាកគីនតុស​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​បាន​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ជួប​ពិភាក្សា​ជាមួយ​​លោក​ វីលៀម​  ថត ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ ប៉ុន្តែ ​​​ បាន​លើក​ឡើង​ថា លោក​មិន​អាច​បញ្ចេញ​ពី​​អ្វីដែល​បាន​ពិភាក្សា​នោះ​ទេ​។​ សមាជិក​ជាន់​​​​ខ្ពស់គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បដិសេធ​មិន​និយាយ​អំពី​ជំនួប​នេះដែរ។ លោក សម រង្ស៊ី​ ក៏​បាន​សរសេរ​លិខិត​ជា​ផ្លូវ​ការ​ជូន​លោក អ៊ឹម​ សួស្តី ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​កាល​ពី​ម្សិល​មិញ ដើម្បី​ស្នើ​សុំឲ្យមានការ​ស៊ើប​អង្កេត​។លិខិត​នោះ​បាន​លើកឡើង​ចំឈ្មោះ​សហ​រដ្ឋ​​អាមេរិក​ និង​អ្នក​ដែល​គួរ​ចូល​រួម​ក្នុងការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ថា “ ប្រជាជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​និង​ធ្លាប់​បាន​បោះ​ឆ្នោត​ពីមុន​នោះ ​បាន​បាត់​ឈ្មោះ​របស់​​ខ្លួន​ ឬ​​សរសេរ​ឈ្មោះ​ខុស​”។ លោក​ សម  រង្ស៊ី​ បាន​មាន​ប្រសាសន៍ថា “ ដូច្នេះ​ហើយ​ ដើម្បីរក​យុត្តិធម៌​ជូន​អ្នក​បោះ​ឆ្នោត​ និង​គណបក្ស​នយោបាយ​ គ.ជ.ប. ត្រូវ​     តែ​​បង្កើត​គណៈកម្មាធិការ​រួម​មួយ​ជាបន្ទាន់​​​​ ដើម្បី​​ស៊ើបអង្កេត​ភាពមិន​ប្រក្រតីទាំង​នេះ​​​”។ លោក​ ទេព​ នីថា អគ្គលេខាធិការ​ ​​​​គ.ជ.ប. ​​​​បាន​មាន​ប្រសាសន៍ថា ការ​ទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ច្រាន​ចោល។ លោក​បាន​មាន​ប្រសាសន៍ថា “ គ.ជ.ប. ​មិន​មាន​សិទ្ធិ​បង្កើត​គណៈកម្មាធិការ​ទេ​។ វា​នៅក្រៅ​សមត្ថកិច្ច​របស់ ​គ.ជ.ប.” ។ លោក       ​បាន​​​​​បន្ថែម​ថា លទ្ធផល​បោះ​ឆ្នោត​ជាច្រើន​ទៀត​​នឹង​ចេញ​នៅ​​ថ្ងៃទី​១០ ខែ​សីហា​​ ហើយ​​​​ថា រដ្ឋ​សភា​ថ្មី​អាច​ចាប់​ផ្តើមដំណើរការ​​​បន្ទាប់​ពីការ​ចេញ​ផ្សាយ​លទ្ធផល​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​។ លោក​ អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​កា​របរទេស​បាន​មាន​ប្រសាសន៍ថា បណ្តឹង​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពីភាព​មិន​ប្រក្រតី​ គឺ​ជា​កិច្ច​ការ​របស់​ គ.ជ.ប. ​ជាស្ថាប័ន​មួយ​ដែល​អ្នក​សង្កេត​ការណ៍​ចាត់​ទុក​ថា មិន​ឯករាជ្យ​​ពី​គណបក្សកាន់​អំណាច​។ លោក បូរិទ្ធ​ បាន​មាន​ប្រសាសន៍បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​លោក​ ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​តំណាង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មក​ពី​ប្រទេស​និយាយ​ភាសា​បារាំង​ថា “ នេះគឺ​ជាភារកិច្ច​របស់ ​គ.ជ.ប.”។ លោក​បាន​មាន​ប្រសាសន៍បន្តទៀត​​​ថា  “ តាម​យោ​បល់​របស់​ខ្ញុំ​គឺថា   បណ្តឹង​របស់​គណបក្ស​ប្រឆាំង​មិន​ខុស​ពីការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​ទេ​។ មុនការ​បោះ​ឆ្នោត​នេះ​ ពួក​គេ​បាន​ចូល​រួមយ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ស្ទើរ​គ្រប់​ខេត្ត​ទាំង​អស់​។ នៅ​ពេល​​ជា​មួយ​​គ្នា​នេះដែរ​ ពួក​គេ​បាន​ប្រកាស​ថា ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះទេ​”។ នៅ​ពេល​សួរ​អំពី​លទ្ធភាព​នៃការ​ជាប់​គាំង​ផ្នែក​នយោបាយដោយ​សារ​គណបក្ស​ប្រឆាំង​មាន​អាសនៈ​គ្រប់​ល្ម​ម​​អាច​​បដិសេធ​​​មិន​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បំពេញ​​កូរ៉ុម​​សភា សម្រាប់​​បង្កើត​រដ្ឋា​​​ភិបាល​នោះ ​លោក​ បូរិទ្ធ​ បាន​មាន​ប្រសាសន៍​ថា វាអាស្រ័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុងការ​ “ ទទួល​ស្គាល់​ការ​ពិត​” ។ លោក​បាន​មាន​ប្រសាសន៍ថា “ នៅ​ចំពោះ​មុខ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​អន្តរជាតិ​រាប់​រយ​នាក់​ និង​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​រាប់​ពាន់​នាក់​​ តើ​​គណបក្ស​ប្រឆាំង​មាន​ហេតុ​​​ផល​អ្វី​ក្នុង​ការ​បង្ក​បញ្ហា​ចំពោះ​​ការ​បង្កើត​​រដ្ឋាភិ​បាល​? គណបក្សប្រឆាំង​ត្រូវ​ផ្តល់​ភ័ស្តុតាង​មុន​ពេល​និយាយ​”។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៀត​កាល​​ពីម្សិលមិញ អ្នក​នាំពាក្យ​ Catherine Ashton ជា​តំណាង​ជាន់​ខ្ពស់​​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា មាន​ការ​ចាត់​វិធានការ​មួយ​ចំនួន​ជាការ​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​ក្រុម​សង្កេត​ការណ៍​សហភាព​អឺរ៉ុ​ប​ កាល​ពី​​​ឆ្នាំ​២០០៨​។ សេចក្តី​ថ្លែង​ការណ៍​ពី​សហ​ភាព​អឺរ៉ុប​ ដែល​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​សង្កេតការណ៍​នៅ​ឆ្នាំនេះបាន​លើក​​​ឡើង​​ថា “ ទោះ​ជាយ៉ាងណា  តំណាង​ជាន់​ខ្ពស់​​​​រូប​នេះ​​មាន​ការ​សោក​ស្តាយ​ដែល​អាជ្ញាធរ​មិន​បាន​ចាត់​វិធាន​ការចាំបាច់ទាំង​អស់​ដើម្បី​​ដោះ​ស្រាយ​​​ចំណុច​ខ្វះខាត​សំខាន់ៗ​​​​មួយ​ចំនួន​ដូច​ជា​ការ​ធ្វើ​ឲ្យ​ជឿ​ទុក​ចិត្ត​​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ការ​ធានា​​ឲ្យមាន​​សិទ្ធិ​ស្មើ​​​គា្ន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ និង​ការទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ធនធាន​របស់​រដ្ឋ​ រួម​ទាំង​ការ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ដោយ​មន្ត្រី​រាជការ​ និង​មន្ត្រី​យោធា​ជាដើម​”។ សេចក្តី​ថ្លែងការណ៍​នេះលើក​ឡើង​ថា “ បើ​ផ្តោ​ត​លើ​លទ្ធផល​បឋម​​ គណបក្ស​ទាំង​អស់​គួរ​តែ​ចូល​រួម​ចំណែក​ចំពោះ​អនាគត​ប្រទេស​ជាតិ​ និង​ចូល​រួម​ឲ្យ​បាន​សកម្ម​ក្នុង​ការ​​ធ្វើ​កំណែ​ទម្រង់​ចាំ​បាច់​ទាំង​នេះ ដើម្បី​ពង្រឹង​​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសកម្ពុជា”។ សេចក្តី​ថ្លែងការណ៍​នេះ​​បាន​លើកឡើង​ទៀតថា សហភាព​អឺរ៉ុប​សង្ឃឹម​ថា ការ​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​ គ.ជ.ប. និង​ទៅ​តុលាការ​នឹង​ត្រូវ​ដោះស្រាយ​ “ ដោយ​យុត្តិធម៌​ និងជាបន្ទាន់​”៕ (រាយការណ៍​បន្ថែម​ដោយ ផន បុប្ផា និង​ Colin Meyn) ប្រែសម្រួល​ដោយ មូល គឹមហឿន

លោក ហ៊ុន សែន ប្រាប់​​​មន្ត្រី​​​​​​​​​គណបក្ស​ប្រជា​​​​​​​ជន​​ឲ្យ​ប្ដឹង​លោក កឹម សុខា

កាល​ពី​ថ្ងៃពុធ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ណែ​នាំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា ​ចាប់​ផ្ដើម​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក កឹម​ សុខា មេ​ដឹក​នាំ​គណបក្ស​​​​សង្គ្រោះ​ជាតិ ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​របស់​លោក​ថា គណ​បក្ស​កាន់​អំណាច​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​បន្ទុច​​បង្អាក់​ការ​ព្យាយាម​ចូល​រួម​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​។ ពាក្យ​បណ្ដឹង​​​ប្ដឹង​លោក កឹម​ សុខា នេះ​គឺ​ជា​ពាក្យ​បណ្ដឹង​​ទី៤​ហើយ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ហើយ​នឹង​បន្ថែម​ទៅ​លើ​ការ​អះអាង​​​​របស់​គណបក្ស​ប្រឆាំង​ថា តុលាការ​ដែល​​​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​យាយី​​ពួក​គេ​នៅ​មុន​ការ​បោះ​ឆ្នោត​។ នៅ​ក្នុង​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ថា ទំនង​ជា​សុន្ទរកថា​ឥត​​ព្រាង​ទុក​លើក​ចុង​​ក្រោយ​របស់​លោក​នៅ​មុន​​ពេល​​​​ធ្វើ​យុទ្ធ​​​នា​​​ការ​ឃោសនា​បោះឆ្នោត​ដែល​មាន​រយៈ​ពេល​​​​មួយ​ខែ​នោះ លោក​ ហ៊ុន សែន...

លោក ហ៊ុន សែ​ន​ ទទួល​​​ស្គាល់​​​​​​​​​​ថា​ លោកបា​ន​រំ​លោភ​ច្បាប់​​​មែន​​​

កាល​ពី​ថ្ងៃពុធ លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែ​ន ​​បា​ន​​សារភាព​​​ជា​សាធារណៈ​​​ជាថ្មី​​​ម្តងទៀត​​​​​​ថា លោក​​​ពិតជា​​​​បា​ន​រំ​លោភច្បាប់​​​មែន​​​ នៅ​​ពេល​​​លោក​​​ជួ​យ​លោក​​ កឹម សុខា មេ​ដឹក​នាំ​​គ​ណ​បក្ស​​ប្រឆាំង ឲ្យ​រួ​​ចផុត​ពី​ការ​​ចាប់​ខ្លួន​​ពាក់ព័ន្ធ​​​នឹង​​​​កា​រ​​រួ​មភេទ​​​ជាមួ​យ​​ក្មេង​ស្រី​​អា​យុ​​១៥​ឆ្នាំ​ម្នាក់។ លោក​ ហ៊ុន​​​ សែន​​​ ​បា​ន​​​ធ្វើការ​​​ចោទ​ប្រ​កាន់​​​ប្រធាន​ស្តី​ទី​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​​​​រូបនេះ​​​ជាលើក​​​​ដំបូ​ង​​​​កាល​ពី​សប្តា​ហ៍​មុន​ ដោ​យ​​​បាន​​​អះ​​អា​ង​ថា លោក កឹម សុខា បា​ន​ឲ្យ​ប្រាក់​ចំ​នួន​​​​៥០០​ដុល្លារ​​ទៅ​ក្មេង​ស្រី​រូ​ប​នេះសម្រាប់​​​ការ​​​រួ​ម​ភេទ​​​ និង​​​ថា​ ​ខ្លួន​​​លោក​ផ្ទាល់​​បា​ន​រំ​លោភ​ច្បាប់​​​​ដោ​យសារ​​​​ការ​​​រារាំង​មិន​ឲ្យ​មា​ន​ការ​​ចាប់​ខ្លួន​​​លោក កឹម សុ​ខា​​​​​​ ជៀសវាង​​​​ការ​ចោទ​ប្រកាន់​​ថា​ លោក​​​ជ្រៀត​ជ្រែក​​​ក្នុង​​​​រឿង​​​ផ្ទាល់​ខ្លួ​ន​​របស់​​​​គាត់​​​។ ​​លោក កឹម ​សុខា ​បដិ​សេធ​ការ​​​អះ​អាង​​នេះ ​ហើយ​គណ​​បក្ស​​​របស់​លោក​​បា​ន​​ចាត់​ទុ​ក​​​​ការ​​​ចោទប្រកាន់​​​នេះ​​​ថា​​​ ជា​រឿង​នយោ​​​បា​យ​​​​ដែល​​​​ត្រូវបាន​​​ប្រឌិត​​​ឡើង​​​ក្នុង​​​បំណង​​​បង្ខូច​​​កេរ្តិ៍​​​ឈ្មោះ​​​​​​​​​របស់​​​លោក​​​ កឹម​​​ សុខា​​​ មុន​កា​រ​​បោះ​ឆ្នោត​​ជ្រើស​​​តាំ​ង​​តំ​ណា​ង​រាស្ត្រ​នៅ​ខែ​ក្រោ​យ​នេះ​។ ​ ក្រុម​​​ជំនាញ​​​​​​​​ការ​​​​ច្បាប់​​បា​ន​​​លើកឡើង​​​​ថា ​ការ​សារភាព​​​ជា​សាធារណៈ​របស់​លោក...

លោក ហ៊ុន សែន ​​ភ្លេច​គិត​កំហុស​​ខ្លួន​ឯង​ពេល​ចោទ​លោក កឹម សុខា

កាល​​​ពី​សប្ដាហ៍​មុន នៅ​ពេល​លោក​នាយក​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ចោទ​ប្រកាន់​គូ​ប្រជែង​​​ដ៏​សំខាន់​របស់​លោក​នៅ​ក្នុង​​បោះ​ឆ្នោត​ជាតិ​​ខាង​មុខ​នេះ​​ថា ​បាន​​​ឲ្យ​លុយ​ទៅ​ក្មេង​ស្រី​អាយុ​​១៥​ឆ្នាំ​ម្នាក់​ ដើម្បី​រួម​ភេទ​​នោះ​ វា​គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​​ផ្អើល ហើយ​ក៏​ជា​ការ​សារភាព​​ចំពោះ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ​ផង​ដែរ​។

តុលាកា​រ​ស៊ើប​អង្កេត​អំពី​​​ការ​​​ពាក់​​​ព័​ន្ធ​របស់​​​លោក​ កឹម សុខា ​​​ក្នុងការ​​​​វា​យ​ម្តាយរបស់​​​ស្រីកំណាន់​​​

មន្ត្រី​​តុ​លា​កា​រ​ម្នាក់បា​នបញ្ជាក់​​កា​ល​​ពី​ម្សិល​​មិញថា ​សាលា​​ដំ​បូ​ង​​ខេត្ត​​ព្រៃ​វែង​ កំ​ពុង​ស៊ើប​អង្កេត​​កា​រ​​អះ​អាង​​​​​​​របស់​​​ម្តាយ​​ស្ត្រី​​​​ម្នាក់​​​ដែល​អះ​​អា​ង​​ថា​ ជា​អតីត​​​ស្រីកំណាន់​​​របស់​​​លោក កឹម សុ​ខា ​មេ​ដឹក​នាំ​​គ​ណ​បក្ស​​ប្រ​ឆាំ​​ង​​ ដែល​​​ថា ​​អង្គ​​រក្ស​​​​​របស់​លោក​​​​បា​ន​វាយ​​ដំខ្លួន ​​​អំឡុង​​​ពេល​​​ចុះ​​​ពង្រឹង​​​បក្ស​​​​​​​ កា​ល​​​ពី​សប្តា​ហ៍​មុន​។ ​​អ្នក​​ស្រី​ សំ​ ផល្លា ​​អា​យុ៦២​ឆ្នាំ​ ត្រូវ​បា​ន​បញ្ជូ​ន​​ទៅ​​មន្ទីរ​​​ពេទ្យកា​ល់​ម៉ែត​​កា​ល​​​​ពី​ថ្ងៃ​​សុក្រ បន្ទាប់​​ពី​​​អ​ង្គ​​រក្ស​​របស់​​​លោក​​​ កឹម សុ​ខា ​ត្រូវគេ​​​ចោទថា​​​ បា​ន​​​វាយ​​​​គាត់​​​​ចំ​​ទ្រូ​ង និ​ង​ពោះ​​​​​នៅ​ក្នុ​ង​ខេត្តព្រៃ​វែ​ង​។ ​អំឡុ​ង​​ហេតុ​ការណ៍​នេះ ​​អ្នក​​ស្រី ផល្លា ​មា​ន​វត្តមា​ន​​ជា​មួ​យ​​កូ​ន​ស្រី​​​​​រ​បស់​ខ្លួន​​​​ឈ្មោះ​ កែវ សុ​ផា​ណា​រី ​​អា​យុ​​៤១​ឆ្នាំ ​​ដែល​បា​ន​​ប្តឹង​លោក​ កឹម សុ​ខា...

លោក ហ៊ុន សែន ចោទ​ប្រកាន់​​មេដឹក​នាំ​គណបក្ស​​​​​​​​​​ប្រឆាំង​ថា បាន​​​រួមភេទ​ជាមួយ​អនីតិជន​

កាល​ពី​ខែ​មុន​ លោក​ កឹ​ម សុខា ត្រូវ​បាន​ចោទ​​​​ប្រកាន់​ថា ​​​បដិសេធ​មិន​​​ទទួល​ស្គាល់​​​​អំពើ​ប្រល័យ​ពូជសាសន៍​​​​​របស់​​​ខ្មែរក្រហម​​​។ ក្រោយ​មក​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​​​ប្រព្រឹត្ត​​​​អំពើ​ផិតក្ប ត់​ជាមួយ​​​​ស្រី​កំណាន់​​​​ម្នាក់​​​ជា​យូរ​មក​ហើយ​។ លើក​នេះ​ លោក​ត្រូវ​​​​បាន​ចោទ​ប្រកាន់ថា​​​ បាន​​​​រួម​ភេទ​ជាមួយនឹង​​អនីតិជន​​​ម្នាក់​​​​​​​។  ​រដ្ឋាភិបាល​បាន​បន្ដ​ការ​វាយប្រហារ​​​​​​​យ៉ាង​ខ្លាំង​លើ​លោក កឹម សុខា ដែលជា​​​មេដឹកនាំ​គណបក្ស​ប្រឆាំង​​​​ផងដែរ​​​កាល​ពី​ម្សិលមិញ​។ ចំណែក​​​ឯ​​​​ការ​បោះ​ឆ្នោត​ជាតិ​វិញ​​​គឺ​នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត​​​​​​ប៉ុណ្ណោះ​​​។  នៅ​ក្នុង​កា​រ​វាយប្រហារ​​​ចម្លែកៗ​​​​​​ជាបន្ត​បន្ទាប់​​​លើ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ហ៊ុន​ សែន ​បា​ន​ចោទ​ប្រកាន់​លោក កឹម សុខា កាល​ពី​ម្សិលមិញថា​ ជា​​​ជន​​​រួម​ភេទ​ជាមួយ​​​កុមារ​​​​ ហើយ​បាន​គំរាម​ប្ដឹង​លោក​ពី​បទ​​ចោទ​ប្រកាន់​គណបក្ស ​ប្រជាជន​កម្ពុជា​​​ថា ​បាន​ធ្វើ​យុទ្ធនាការ​ប្រើ​ល្បិច​ស្មោកគ្រោក​​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​​​​ថ្មី​នៃ​មជ្ឈ​​មណ្ឌល​កីឡា​​​អូឡាំពិក​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​​​លោក ហ៊ុន​ សែន...

លោក កឹម សុខា ចោទ​​​គណ​​​បក្ស​​​​​​​ប្រជាជន​កម្ពុជា​ថា ប្រើ​ល្បិច​ស្មោកគ្រោក​​​រារាំង​លោក

ក្នុង​ការ​វិវឌ្ឍ​ ដែល​កាន់តែ​មានភាព​ជូរចត់​​ហួសពី​ការស្មាន​មួយ ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​នា​​​ខែ​​​​ក្រោយ​ លោក កឹម សុខា មេដឹកនាំ​គណ​​​​​​បក្ស​ប្រឆាំង​បានបើក​​សន្និ​សីទ​កាសែត​មួយ​​​​ដោយ​ចោទ​ប្រកាន់​គណបក្ស​ ប្រជា​ជន​កម្ពុជា​ថា​​​បាន​ធ្វើ​យុទ្ធនាការប្រើ​​ល្បិច​ស្មោក​គ្រោក​​​​​ ខណៈ​​​ស្ត្រី​ម្នាក់​ស្រាប់​តែ​បង្ហាញ​ខ្លួន​ ហើយ​អះអាង​ថា ជា​ស្រី​កំណាន់​ដែល​ត្រូវ​លោក​ កឹម ​​​សុខា បោះ​បង់​ចោល និង​បន្សល់​ទុក​នូវ​ភាព​ឈឺ​ចាប់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​។ ស្ត្រី​ឈ្មោះ កែវ សុផាណ្ណារី អាយុ​៤១​ឆ្នាំ​នេះ​ ត្រូវ​បាន​ទូរទស្ស ន៍​អប្សរា​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ​​​ហ៊ុន សែន សម្ភាស​ជា​លើក​ដំបូង​កាល​​​​ពី​ដើម​ខែ​នេះ​...

​លោក​​​នាយក​​​រដ្ឋ​​​​​​មន្ត្រី​​​ ហ៊ុន សែន ​បដិ​សេធ​ថា​ មិនបាន​ប្រា​ប់​​​ថៃ​ឲ្យ​រារាំ​ង​មិន​ឲ្យលោក សម ​រង្ស៊ី​​ ចូ​ល​ទេ​

កា​ល​​ពី​ម្សិល​មិញ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បា​ន​​បដិ​សេធ​​ថា​ លោក​មិ​ន​បា​ន​​​បញ្ចុះបញ្ចូ​ល​​​មន្ត្រី​ថៃ​​ឲ្យ​​​ទប់​ស្កាត់​​លោក សម រង្ស៊ី ​មេដឹក​នា​ំ​​គណ​បក្ស​​សង្គ្រោ​ះ​ជាតិ​ ​មិ​ន​ឲ្យ​​ចូ​ល​​ក​្នុ​ង​ប្រទេ​ស​នេះ​​កា​ល​ពី​សប្តា​​ហ៍មុន ដើម្បី​​សរសេរ​សៀវ​ភៅ​ថ្មី​​​របស់​លោកទេ​។ ​មា​ន​ប្រ​សាសន៍​​​នៅ​ក្នុ​ង​​ក្រុ​ង​​ពោ​​ធិ៍​សាត់​​ដើម្បី​​សម្ពោ​ធ​​​ស្ពាន​​ថ្មី​ចំ​នួ​ន​បី​នៅ​ក្នុង​​ខេត្ត​នេះ ​លោក ហ៊ុន សែ​ន ​បា​ន​ឆ្លើយ​តប​នឹង​​​សុន្ទរ​ក​​​ថា​​​​របស់​លោក សម ​រង្ស៊ី ​កា​ល​​ពី​សប្តា​ហ៍​មុន​ ដែល​បា​ន​លើក​ឡើង​ថា លោក​នា​យក​រដ្ឋ​មន្ត្រី​ បា​ន​សុំ​ឲ្យ​ប្រទេ​ស​​ថៃ​មិន​​អនុញ្ញាត​ឲ្យ​លោក​ចូល​។ លោក ហ៊ុន សែ​ន...

ជំហរ​បក្ស​ប្រឆាំង​លើ​​ប្រទេស​វៀតណាម​​អាច​បញ្ឆេះ​សង្គ្រាម​ស៊ីវិល​

ការ​និយាយ​អំពី​ប្រទេស​កម្ពុជា​​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​មុន​​ពេល​បោះ​ឆ្នោត​ជាតិ​នាខែ​កក្កដា​​ បាន​បន្ដ​កាល​ពី​ម្សិលមិញ​ នៅ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ម្ដង​ទៀត​ថា ជ័យ​ជម្នះ​​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នេះ​​​អាច​នាំ​ឲ្យ​​មានអំពើ​ហ​ិង្សា​ទូទាំង​ប្រទេស​ ដែល​អាច​​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ជិត​ខាង​ផងដែរ​។ ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន កើត​មាន​ឡើង​ត្រឹម​តែ​ពីរ​ថ្ងៃ​​ប៉ុណ្ណោះ​ បន្ទាប់​ពី​​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​ដែល​លើក​ឡើង​ថា ការ​សម្រេច​របស់​រដ្ឋ​សភា​កាល​ពី​សប្ដាហ៍​មុន​ក្នុងការ​​​​ដកតំណែង​របស់​​សមាជិក​សភា​២៧​រូប​មក​ពី​គណបក្ស​ប្រឆាំង​ បាន​បង្កើត​ឲ្យ​មាន​​លក្ខខណ្ឌ​ជាមុន​សម្រាប់​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ថ្លែង​ទៅ​កាន់​អ្នក​ភូមិ​នៅ​ក្នុង​ពិធិ​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​មួយ​ នៅ​ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង លោក​ ហ៊ុន សែន បាន​អះអាង​ថា ការ​អំពាវ​នាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​​ពេល​ថ្មីៗ​នេះ​​ ​​ឲ្យ​យក​​ដី​​មាន​ជម្លោះ​កាល​ពី​មុន​ៗ​ជាមួយ​ប្រទេស​វៀតណាម​មក​វិញ​នោះ​​​នឹង​​បង្ក​​ឲ្យ​មាន​អំពើ​ហិង្សា​។ លោក ហ៊ុន សែន បាន​ប្រាប់​មនុស្ស​ជា​ច្រើន​ថា “ ខ្ញុំ​មាន​សញ្ញា​​ពិត​ប្រាកដ​បង្ហាញ​​ថា ...

លោក សម រង្ស៊ី មាន​​​ប្រសាសន៍ថា បរិយាកាស​​នៅ​ប្រទេស​​​កម្ពុជា​អាច​ឈាន​​​​​ទៅ​រក​សង្គ្រាម​​​​​​​​ស៊ី​វិល​

លោក សម ​រង្ស៊ី មេដឹក​នា​ំ​​គ​ណ​បក្ស​ប្រ​ឆាំ​ង​​​ដែល​រស់​​នៅ​បែ​ប​និរទេស​ខ្លួ​ន​ឯង​​ បា​ន​មា​ន​​ប្រ​សាសន៍​​ថា ​សេចក្តី​សម្រេច​​​របស់​​រដ្ឋា​ភិ​បាល​​​​ក្នុង​ការ​​​​ដក​​​តំណែង​និង​​ប្រាក់​ខែ​​រដ្ឋសភា​របស់​សមាជិក​​សភា​​ចំ​នួន​​២៧​រូប​​​​​​មក​ពី​គណ​​​បក្ស​ ​សម រង្ស៊ី និ​ង​គណ​​​បក្ស​សិទ្ធិ​មនុស្ស​នោះ ​បា​ន​បង្កើត​​​លក្ខ​ខណ្ឌ​ចាំ​បាច់​​នៅ​ក្នុង​ប្រទេស​​​ដើម្បី​​បង្ក​ឲ្យ​មាន​​​សង្គ្រាម​​ស៊ីវិល​សា​​​​ជា​ថ្មី​។ មា​ន​ប្រ​តិកម្ម​​ចំពោះ​សេចក្តី​សម្រេច​​​របស់​​រដ្ឋសភា​​​​កា​ល​ពី​សប្តាហ៍​មុន ដែល​​​រារាំង​​​បេក្ខ​​ជន​​​របស់​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​ មិន​ឲ្យ​​ចូ​ល​​​រួម​ការ​​​ពិភាក្សា​​​ដេញ​​ដោល​​នៅ​ក្នុង​​​សភា និង​កាត់​ផ្តាច់​ប្រាក់​ខែ​​របស់​​​សមាជិក​​សភា​ទាំង​នោះ លោក សម រង្ស៊ី បា​ន​​អ​ំ​ពា​វ​នា​វ​​ឲ្យ​​​សហ​គមន៍​អន្តរជាតិ​​ថ្កោល​​ទោស​ “ ​​គំ​និត​ផ្តាច់​ការ” នៅ​ក្នុង​ប្រទេ​ស​​កម្ពុជា ដោ​យ​ការ​មិន​ទទួល​ស្គាល់​​រដ្ឋា​​ភិ​បាល​ណា​មួ​យ​​កើត​ចេញ​ពី​លទ្ធផល​​នៃ​ការ​​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី​​២៨​ ខែ​កក្ក​ដា​។ ​លោក​ សម រង្ស៊ី ​បា​ន​លើក​ឡើ​ងក្នុង​សុន្ទ​​​រក​ថា​​មួយ​ចេញ​កា​ល​​ពី​ថ្ងៃ​សៅរ៍​​ដោ​យ​មិន​និយា​យ​​ច្បាស់​ថានរណា​នឹ​ង​បង្ក​ឲ្យ​មាន​អ​ំ​ពើ​ហិង្សា​​នៅ​ក្នុ​ង​​ប្រទេស​នេះ​ថា “កា​រ​ដក​​​តំ​ណាង​រាស្ត្រ​​​គណ​បក្ស​ប្រឆាំង​ទាំ​ង​​​អស់​​ចេញ​ពី​​រដ្ឋ​សភា...