Monday, September 16, 2019
Home Authors Posts by Neou Vannarin

Neou Vannarin

84 POSTS 0 COMMENTS
Political editor

លោក ហ៊ុន​​​ សែន​ ​​​រំឭក​​​អ្នក​​​បោះ​​​ឆ្នោត​​​ពី​​​សម័យខ្មៅងងឹត​​​ម្ដង​​​ទៀត​​​ក្នុង​​​ឱកាស​​​សម្ពោធ​​​អគារសាលា​​​រៀន​​​

ខណៈពេល​​​ការបោះ​​​ឆ្នោតជាតិ​​​នៅ​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​មិថុនា ជិត​​​មក​​​ដល់ កាល​​​ពី​​​ម្សិល​​​មិញ ​លោក ហ៊ុន សែន បាន​​​សរសើរ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជាជា​​​ថ្មី​​​ម្ដង​​​ទៀត​​​ចំពោះ​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា មាន​​​សេដ្ឋកិច្ច​​​រីក​​​ចម្រើន ​​​ក្រោយពីសម័យ​​​ខ្មែរ​​​ក្រហម។លោកមាន​ប្រសាសន៍ថា បើគ្មាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ទេនោះ រាជធានី​ភ្នំពេញ​ប្រហែល​  “​​​ ក្លាយ​​​ទៅ​​​ជា​​​ចម្ការ​ដូង​​​​ទៅ​ហើយ​” ។ ថ្លែង​​​សុន្ទរកថា​ពី​​​​​ស្រុក​​​កំចាយមា ខេត្ត​ព្រៃវែង ក្នុង​ពិធី​​​​សម្ពោធអគារ​​​​​​សាលា​រៀន​​​ពីរ​​​ល្វែង​ដែល​ឧបត្ថម្ភ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ និង​ដាក់​ឈ្មោះ​តាម​ឈ្មោះ​លោក ​ហ៊ុន សែន និងលោក ជា សុីម ប្រធាន​​​​ព្រឹទ្ធ​សភា ​​​នោះ ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន ​សែន ​បាន​​​ធ្វើ​​​ការ​​​ប្រៀបធៀប​​​ថា ប្រទេស​​​កម្ពុជា​​​នា​ពេល​​​បច្ចុប្បន្ន​​​នេះ ខុស​គ្នា​ពី​​​​ប្រទេស​កម្ពុជា​ពេល​​​ទទួល​​​រង​​​ការអន្តរាយ បន្ទាប់ពី​​​ថ្ងៃ៧​មករា ឆ្នាំ​​​១៩៧៩ ពេល​​​របប​​​ ប៉ុល​ពត ​ត្រូវ​បាន​​​​ផ្ដួលរំលំ។ ​​​លោក​​មានប្រសាសន៍​ដោយ​​​​ប្រើ​​​ពាក្យ    “ ​​​ប្រល័យពូជសាសន៍” ជា​​ឧក្រិដ្ឋ​​​​កម្ម​មួយ ​ដែលមិន​​​ត្រូវ​​​បាន​ដាក់​​​​បញ្ចូល​​​នៅ​​​ក្នុង​​​​សេចក្តី​ព្រាង​​​​ច្បាប់​សម្រាប់​ដាក់​ទោស​ព្រហ្ម​ទណ្ឌ​ចំពោះ​​​ការ​​​បដិសេធ​​​ថា​​​មិនមាន​​​ឧក្រិដ្ឋ​​​​កម្ម​ក្នុង​​​​របប​​​នេះ​ថា “ នៅ​​​ពេល​​​នេះ យើង​​​​​អាច​មើល​​​​ឃើញ​​​ស្ថាន​​​ភាព​​​ខុសគ្នា​​​ទាំង​​​ស្រុង ​បើ​​​​ប្រៀប​ធៀប​​​​​​ទៅ​​​នឹង​​​សម័យ​​​រំដោះពី​​​របប​​​ពល​​​ពត​ក្នុង​​​​ឆ្នាំ​​​១៩៧៩”។ លោក​​​នាយក​​​រដ្ឋមន្ត្រី បាន​​​មាន​​​ប្រសា​​​សន៍​ថា “ ដូច​​​ជនរួម​​​ជាតិ​​​ទាំង​​​អស់នៅ​​​ទី​​​នេះបាន​​​ដឹង​​ហើយថា របប​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ ប៉ុល​ពត ​បាន​​​បំផ្លិច​​​បំផ្លាញគ្រប់វិស័យ​​​ទាំង​​​អស់ រួម​ទាំង​​​ការ​អប់​រំ ​ដោយ​ការ​បំផ្លាញ​​​​សាលា​​​រៀន ​សម្លាប់​​គ្រូបង្រៀន​​​ និង​​​សិស្ស​” ។ ហើយ​​​នៅ​​​ក្នុង​​​ការ​​​រំឮក​​​​ស្រដៀង​គ្នា​នេះ​​​​អំពី​​​សម័យ​​​កាល​​​ដ៏​​​ខ្មៅងងឹត​​​របស់​​​​​កម្ពុជា ​លោក ​ហ៊ុន សែន ​​​មាន​​​ប្រសាសន៍ថា ប្រសិន​​​បើ​​​កង​កម្លាំង​គាំទ្រ​ដោយ​​​​វៀតណាម​​​ ដែល​​​​ក្រោយ​​មក បាន​​​បង្កើត​​​រដ្ឋា​​​ភិបាល​​​នេះ មិន​​​បាន​​​ដណ្ដើម​​​​យក​​​រាជធានី​​​ភ្នំពេញ​​​ទេ​​​នោះ ​ទីក្រុង​​​នេះ​​​នៅ​​​តែ​​​គ្មាន​​​មនុស្ស​​​​​​រស់​​​នៅ​​​ដដែល ។ លោក​​​មាន​​​ប្រសាសន៍ថា “ រយៈ​ពេល​​​​៣០​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ ប្រ​​​សិន​​​បើ​​​គ្មាន​​​ថ្ងៃ​​​៧​​​មករា​​​ទេ​​​នោះ រាជ​​​ធានី​​​ភ្នំពេញ​​​​ប្រហែល​​ក្លាយ​​​ជា​​​ចម្ការដូង​​​​ទៅ​ហើយ​។ប្រជាពលរដ្ឋ​​​ត្រូវ​​​បាន​សម្លាប់។​ប្រហែល​ជាគ្មាន​​​នរណា​​​ម្នាក់​រស់​ទេ​​​​​ដោយ​សារ​របប​​​នេះ បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ការ​​​កម្ទេច​​​​ផ្ទៃ​​​ក្នុង”។ លោកបាន​​​មាន​​​ប្រសាសន៍ថា ដំណើរ​​​ការ​​​អភិវឌ្ឍត្រូវ​​​បាន​​​ធ្វើ​​​ជា​​​ជំហាន​​​ៗ និង​​​បាន​​​បង្ហាញ​​​​​​​អំពី​​​​​​ការរីក​​​ចម្រើន​​​របស់​​​ប្រទេស​​​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​​ប្រាក់​ចំណូល​​​​មធ្យម​​​នៅ​​​ឆ្នាំ​​​នេះ​​​។ លោក​​​នាយក​រដ្ឋ​មន្ត្រី  ហ៊ុន សែន បាន​មាន​​​ប្រសាសន៍​​​ថា “ យើង​សង្ឃឹម​​ថា​​​ប្រទេស​​​កម្ពុជា នឹង​​​ក្លាយទៅជា​​​ប្រទេស​​​មាន​​​ប្រាក់​ចំណូល​​​​លើស​​មធ្យម​នៅ​​​ឆ្នាំ​​​២០៣០ ​និង​​​​ក្លាយ​​​​ទៅ​​​ជា​​​ប្រទេស​​​អភិវឌ្ឍន៍​​​មួយនៅ​​​ឆ្នាំ​​​២០៥០”។​ ដើម្បី​ឲ្យ​​​​ប្រទេស​​​កម្ពុជា​មាន​​ប្រាក់ចំណូល​​​ខ្ពស់លើស​​​​មធ្យម​​​នៅក្នុង​​​ឆ្នាំ​​​២០៣០​​​​នោះ ផល​ិត​ផល​​​ក្នុង​​​ស្រុក​​​សរុប ត្រូវ​​​កើន​ឡើង​​​​​ជាង៩,៥ភាគ​​​រយ​ក្នុង​មួយ​ឆ្នាំ​ ចាប់​ពី​​​ពេល​​​នេះទៅ​​៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​​​ន ៖ រាជធានីភ្នំពេញ​​នៅ​​​តែ​ខ្វះអគ្គិសនី និងទឹកស្អាត​​​ប្រើប្រាស់

លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន​​​ បាន​មាន ប្រសាសន៍កាលពីម្សិលមិញថា កំណើន​ប្រជា ជនយ៉ាង​លឿន​នៅ​រាជធានីភ្នំពេញ​​​​​ រួមទាំង កំណើន​​​​​​នៃ​​​​គម្រោង​សាងសង់​​​ថ្មីៗ​ជា​ច្រើន​​នោះ មានន័យថា​​​​​ នៅ​តែ​ខ្វះ​ទឹក​ស្អាត​​និ​ង​អគ្គិស​នី ប្រើ​ប្រាស់​នៅក្នុង​រាជធានី​នេះ​​​។ ថ្លែងទៅកាន់​​​ប្រជាពល​​​រដ្ឋរាប់ពាន់​​​នាក់ ដែល​​​បាន​​​ប្រមូល​​​ផ្តុំគ្នា​​​នៅសង្កាត់​​​និរោធក្នុង​​​ខណ្ឌមានជ័យ ​​​​ដើម្បី​ចូល​រួម​ពិធី​​​​សម្ពោធ​រោង​ចក្រ​​​​ប្រព្រឹត្តិកម្ម​ទឹក​​​ស្អាត​​​ថ្មី​​​មួយ​​​ដែល​មាន​​​តម្លៃ​​​៩០លានដុល្លារ​​​​នោះ លោក ​​​ហ៊ុន សែន​​​បាន​​​មាន​​​ប្រសាសន៍ថា ទោះបីជា​​​​​​មាន​​​ការ​សាង​​​សង់​​​គម្រោង​​​ថ្មី​​​​​​ដូច​​​រោង​​​ចក្រ​​​​​ផលិត​ទឹកស្អាត​​​មួយនេះ​​​ក៏ដោយ ​​​ក៏​​​កំណើន​​​ប្រជា​ជន​​កំពុង​​​​កើន​ហួស​សមត្ថភាព​របស់​​​​រដ្ឋា​ភិបាលក្នុង​​​ការ​​បំពេញ​តាម​តម្រូវការ​​​ជា​​​មូលដ្ឋាន​​​របស់​​​ប្រជា​​​ពលរដ្ឋ​​​ខ្លួន។ លោក ហ៊ុន ​​​សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ មិនមាន​​​ទឹកនិងអគ្គិសនី​​​គ្រប់​​​គ្រាន់​​​ទេ​​​។ ​ដូច្នេះចាប់​​​ពី​​​ពេលនេះ​​​ទៅ ​​​យើង​​​ត្រូវ​​​ត្រៀម​ខ្លួន ​​​ពី​​​ព្រោះ​​​មាន​​​ទី​​​ក្រុង​​​រណប​​​ថ្មី​​​ជា​​​ច្រើន​​​ដែល​​​​កំពុង​​​សាងសង់​​​និងមាន​​​ផ្ទះជា​​​ច្រើននៅក្នុង​​​ទីក្រុងនេះ​​​​ក្រៅ​ពី​ក្រុង​រណប​ទាំង​នេះ​​​​ ហើយ​​​​តម្រូវការ​​​កំពុងតែ​កើន​ឡើង​​​ ហើយ​នឹង​បន្ត​កើន​​​​​​ឡើង​​​ថែ​​​មទៀត​​​”។ លោក ហ៊ុន សែន ​​​បានមាន​ប្រសាសន៍​​​​ថា ​ចាប់ពីឆ្នាំ​​​២០០៤​មក​​​​ រដ្ឋាករទឹក​ស្វយ័ត​រាជ​ធានី​ក្រុង​​ភ្នំពេញ​​​​បាន​​​បន្ថែម​​​អតិថិជន​​​​ប្រហែល​ ១៤.០០០នាក់​​​ជា​​​​រៀង​រាល់​ឆ្នាំ​​​តាម​បណ្តាញ​ទឹក​​​ប្រវែង​​​២.០០០គីឡូម៉ែត្រ​របស់​ខ្លួន​​​​ហើយ​ប្រជាជន​​​​៨៥ភាគរយក្នុង​ចំណោម​​​​ប្រជាជន​​​ជាង​​​២លាននាក់​​​នៅរាជធានី​​​ភ្នំពេញបាន​​​ត​ភ្ជាប់​​​បណ្តាញទឹកស្អាត​​​។ ការ​លើក​ឡើង​របស់​​​លោនាយករដ្ឋមន្ត្រី ​​​ ហ៊ុន ​​​សែន​​​​បែប​នេះ​បាន​​​កើត​​​មាន​​​ឡើង​​​រយៈ​​​ពេលពីរ​​​សប្តាហ៍​​​បន្ទាប់ពី​​​ការដាច់ភ្លើងដ៏​ធំ​នៅក្នុង​​​ប្រទេស​​​វៀតណាម​​​ ដែល​បាន​​​បណ្ដាល ឲ្យ​​​​ដាច់​ភ្លើង​​​​និង​គ្មាន​ទឹក​ប្រើ​ប្រាស់​នៅទូទាំង​​​រាជធានី​​​ភ្នំពេញ​អស់រយៈពេល​​ជាង​ប្រាំ​មួយ​ម៉ោង​​​។ គម្រោងថ្មី​​​ ដែលមាន​​​ទឹកប្រាក់​​​៩០​លាន​ដុល្លារ បាន​​​មកពី​​​ប្រាក់កម្ចី​​​ពី​​ទីភ្នាក់ងារ​​​សហ​ប្រតិបត្តិការអន្តរជាតិ​​​ជប៉ុន ​​​និង​​​ទី​​​ភ្នាក់ងារ​​​អភិវឌ្ឍន៍បារាំង ជាទីភ្នាក់ងារ​​​ផ្ដល់ជំនួយ​​​​​​របស់រដ្ឋាភិបាល​ទាំងពីរ​នេះ ​​​អាច​ផ្គត់​ផ្គង់​ទឹក​ស្អាត​​​ដល់​​​ប្រជាពលរដ្ឋ​​​នៅ​រាជធានី​​​ភ្នំពេញ ​​​ដែល​​​មិនទាន់មាន​​​បណ្តាញ​​​ទឹកស្អាត​​​ប្រើ​​​ប្រាស់ ព្រម​ទាំង​​​​​​​ផ្ទះជាច្រើន​​​​នៅ​​​ក្រុង​​​តាខ្មៅ​​​ ខេត្ត​​​កណ្តាល​​​។ យោងតាម​​​ទិន្នន័យ​​​ថ្មី​​​ពី​​​ធនាគារ​​​អភិ​វឌ្ឍន៍​អាស៊ី​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ តម្រូវ​​​ការ​​​ថាមពល​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​រហូត​​​ដល់ឆ្នាំ​​​២០៣៥​​​នឹងកើនឡើង​​​​លឿន​ជាង​​​អត្រា​​​​ផល​ិត​ថាម​ពល​របស់​​​ប្រទេស​​​នេះ​​​៕​​​ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

លោក​ ហ៊ុន សែន ៖ NGO ​​ខ្ជះខ្ជាយ​ប្រាក់​លើ​យុទ្ធនា​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​ទីជន​បទ​

កាល​ពី​ថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ប្រាប់​បុគ្គលិក​សុខា​ភិបាល​​និង​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ផ្នែក​សុខា​ភិបាល​ថា ពួកគេ​កំពុង​តែ​ខ្ជះខ្ជាយ​ថវិកា​របស់​ខ្លួន​លើ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​តំបន់​ជន​បទ​ ព្រោះ​ថា​ ​៩៩​ភាគរយ​នៃ​ម្ដាយ​នៅ​តាម​តំបន់​ទាំង​នោះ បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ​រួច​ទៅ​ហើយ។ ​ថ្លែង​ទៅកាន់​និស្សិត​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​មន្ត្រី​រដ្ឋាភិបាល​រាប់​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំពេញ ក្នុង​ឱកាស​​​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​ លោក​ ហ៊ុន សែន បាន​លើកឡើង​ថា តំបន់​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពិត​ប្រាកដ​នោះ​​ គឺ​​តំបន់​ក្រុង ដែល​គ្រួសារ​នានា​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់​សម្រាប់​​ទិញ​អាហារ​បំប៉ន​ជំនួស​ ដូចជា​ម្សៅ​ទឹកដោះ​គោ​​ទៅវិញទេ​​។ លោក​ ហ៊ុន សែន បាន​សួរ​​អ្នក​ចូល​រួម​ក្នុង​ពិធី​នេះ​មុន​ពេល​​ឆ្លើយ​​​​ដោយ​ខ្លួនឯង​ថា“ ហេតុអ្វី​​ចាំបាច់​​មាន​យុទ្ធនាការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​តំបន់​ជន​បទ​? តើ​ប្រជា​ពល​រដ្ឋ​នៅ​តាម​តំបន់​ជន​បទ​មាន​លទ្ធ​ភាព​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​របស់​ខ្លួន​ដែរឬ​ទេ? តាមពិត​​ ពួកគាត់​គ្មាន​ប្រាក់​គ្រប់​គ្រាន់​​​​សម្រាប់​​ទិញ​ទឹក​ដោះ​គោ​ទេ​ សូម្បី​តែ​អ្នក​ធ្វើ​យុទ្ធនាការ​ខ្លួន​ឯង​ហ្នឹង​ក៏​គ្មាន​លទ្ធភាព​ទិញ​ផង​”។ លោក ហ៊ុន សែន បាន​បន្ត​​ថា អង្គការ​នានា​ ​ដែល​ធ្វើ​ការ​ខាងផ្នែក​សុខាភិបាល​​យល់​​មិន​ច្បាស់​អំពី​ស្ថាន​ភាព​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ បណ្ដា​ដៃ​គូ​ផ្ដល់​ជំនួយ​របស់​យើង​​មិន​យល់​ពី​ស្ថាន​ភាព​ភូមិ​សាស្ត្រ​ច្បាស់​លាស់​ទេ។ ប្រជា​ពល​រដ្ឋ​៩៩​ភាគ​រយ​នៅ​តាម​តំបន់​ជន​បទ​បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ​រួច​ទៅ​ហើយ​។ អ្វី​ដែល​ពួកគាត់​ត្រូវ​ការ​ គឺ​ប្រាក់​សម្រាប់​ចិញ្ចឹម​ខ្លួនឯង​ ដើម្បី​ឲ្យ​មាន​ទឹក​ដោះ​បំបៅ​កូន​​”។ កាលពី​ម្សិល​មិញ​ ខណៈ​ដែល​បុគ្គលិក​សុខាភិបាល​​យល់​ស្រប​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​តំបន់​ជន​បទ​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នោះ ពួកគេ​ក៏បាន​លើក​ឡើងផង​ដែរ​ថា យុទ្ធនាការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តែ​មាន​សារៈសំខាន់​នៅ​ពេល​អប់រំ​ស្ត្រី​ជា​ម្ដាយ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​របៀប​បំបៅ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ។ លោក​ ស៊ិន សុមុន្នី នាយក​ប្រតិបត្តិ​អង្គការ​​មេឌីកាំ (Medicam) ជា​សម្ពន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​ធំ​មួយ​ដែល​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​​វិស័យ​សុខាភិបាលនោះ​​ ​មាន​ប្រសាសន៍​ថា “ យុទ្ធនាការ​នេះ គឺ​មិន​ត្រឹម​តែ​ផ្សព្វផ្សាយ​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ដំបូង​សុទ្ធ​​​ប៉ុណ្ណោះ​ទេ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ​ឧទាហរណ៍​ ប្រជា​ពល​រដ្ឋ​ខ្មែរ​តែងមាន​​​​ជំនឿ​ថា កូឡូស្ទ្រូម​  មាន​ផល​​អាក្រក់​សម្រាប់​ទារក​​ ដូច្នេះ​​​​ពួកគាត់​ក៏​​​ច្របាច់​វា​ចោល​។ ប៉ុន្តែ​ តាម​ពិត​ទារក​ត្រូវ​ការ​បៅ​ដោះ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ដំបូង​ ព្រោះ​វា​មាន​អង្គ​បដិ​ប្រាណ​ ដែល​ជួយ​ការពារ​ទារក​ទើប​នឹង​កើត​ពី​​ជំងឺ​ផ្សេងៗ​”។ លោក​បាន​បន្ថែម​​ថា លើស​ពី​នេះ​ទៅ​ទៀត​ម្ដាយ​ជា​ច្រើន​មិន​បំបៅ​កូន​ដោយ​ទឹក​ដោះ​សុទ្ធ​តែ​មួយ​មុខ​​នោះ​ទេ ​គឺ​ពួកគាត់​ឲ្យ​កូន​បៅ​ទឹក​...

​លោក ហ៊ុន​ សែន ៖ គណបក្ស​​ប្រជាជន​​​ឈ្នះ​​ការ​​បោះ​ឆ្នោត​​​​រួច​​ទៅ​ហើយ

នៅ​សល់​ដល់ទៅ​ពីរខែ​ទៀត​ទើប​ដល់ថ្ងៃ​​​​បោះ​ឆ្នោត​ជាតិ​ គឺ​​ថ្ងៃទី​២៨ ខែកក្កដា​នោះ​ លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន បែរជា​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ចាប់​ផ្តើម​រៀប​ចំផែនការ​​សម្រាប់​ការកាន់​អំណាច​​រយៈ​ពេល​ប្រាំឆ្នាំ​ទៀត ហើយ​បាន​ប្រកាស​ថា​ ជ័យ​ជម្នះ​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​បាន​ធានា​រួច​ជាស្រេច​ទៅ​ហើយ​។ ថ្លែង​ក្នុង​ឱកាស​​ប្រារព្ធ​ទិវា​កុមារ​អន្តរ​ជាតិ​នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​ លោក​ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ចាប់​​ផ្តើម​ធ្វើ​ការ​សិក្សា​អំពី​ទីតាំង​ភូមិ​សាស្ត្រ​នៅ​តាម​ទី​ជន​បទ​នានា​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការ​​សាងសង់​សាលា​រៀន​​​និង​មន្ទីរពេទ្យ​នានា​ក្រោយ​ការ​បោះ​ឆ្នោត​បញ្ចប់​រួចរាល់​។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ហ៊ាន​ចេញ​បទ​បញ្ជា​ឲ្យ​មានការ​ត្រៀម​អនុវត្ត​យុទ្ធសាស្រ្ត​ចតុ​កោណ​​ដំណាក់​កាល​ទី​៣​ ដោយ​ត្រូវ​សាងសង់​មន្ទីរ​ពេទ្យ​បង្អែក​ និង​មណ្ឌល​សុខភាព​បន្ថែម​ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​​ផ្អែក​​លើ​ទីតាំង​ភូមិសាស្ត្រ​ដែល​បាន​សិក្សា​រួច​ និង​ត្រូវ​សាងសង់​វិទ្យាល័យ​ និងអនុវិទ្យាល័យ​​បន្ថែម​ទៀត​​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ថ្មី។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ យើង​នឹង​ឈ្នះ​ម្តង​ទៀត​ ​ដូច្នេះ​មិនបាច់​សង្ស័យទេ​។ សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​ និង​រហូត​ដល់​ឆ្នាំ​២០១៨  ហ៊ុន សែន នឹង​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​​ជា​នាយករដ្ឋមន្ត្រី​ម្តង​ទៀត​”។ យុទ្ធ​សាស្ត្រ​ចតុកោណ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជាលើក​ដំបូង​ក្រោយ​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០០៣នោះ​ គឺ​ជា​គោល​នយោបាយ​ដ៏​​ទូលំ​ទូលាយ​ ​និង​ប្រកបដោយ​​មហិច្ឆតា​​ ដែល​​មាន​ការ​កំណត់​គោល​ដៅ​របស់​​រដ្ឋាភិបាល​​ក្នុង​ការ​សម្រេច​បាន​​កំណើន​សេដ្ឋកិច្ច​ខ្លាំង ការ​បង្កើត​ការងារ​ ការ​អភិវឌ្ឍ​វិស័យ​កសិ​កម្ម​ និង​ការ​ធ្វើឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​​​មានភាព​ប្រសើរឡើង​។ យុទ្ធ​សាស្ត្រ​នេះ​ក៏​មានការ​កំណត់​គោល​ដៅ​ទូលំទូលាយ​​ក្នុង​ការ​ជំរុញ​ឲ្យមាន​​កិច្ច​ប្រឹង​ប្រែង​ប្រឆាំង​អំពើ​ពុករលួយ​ ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​ និង​តុលាការ​​ ការ​ធ្វើ​​វិមជ្ឈការ និងការ​កែទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​​ផងដែរ​។​​​ ​រយៈពេល​១០ឆ្នាំ​ចាប់​តាំង​ពី​រដ្ឋាភិបាល​​បានដាក់ចេញ​នូវ​​យុទ្ធ​សាស្ត្រ​ចតុ​កោណ​មក​​ អង្គការ​សិទ្ធិ​មនុស្ស​រួម​ជា​មួយ​នឹង​អង្គការ​សហ​ប្រជា​ជាតិ​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​បន្ត​ធ្វើការ​កត់សម្គាល់​ថា...

លោក​ ហ៊ុន សែន និងបក្ស​ប្រឆាំង​មិន​​​យល់​​​ស្រប​​​លើ​​​លទ្ធផល​នៃ​ការ​ស្ទង់មតិ​

កាល​ពីម្សិលមិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក បាន​បញ្ចេញ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​នូវ​​​លទ្ធផល​សម្ងាត់​​ពី​​ការ​ស្ទង់​មតិ​ កាល​ពីខែ​មករា​ក្នុង​ចំណោម​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន​២.០០០​នាក់  ដែល​​បង្ហាញ​ថា ​អ្នក​បោះ​ឆ្នោត​៧៧​ភាគរយ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ឬក៏​ទំនង​ជា​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​កាន់​អំណាច​របស់​លោក​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ​ខាង​មុខ​នេះ​។ ​នៅ​ក្នុង​សុន្ទរកថា​​នៅ​ឯ​ពិធី​​បញ្ចុះ​​​ខណ្ឌ​សីមា​​នៅ​ក្នុង​ខេត្ត​កំពង់ចាម លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា មួយ​សប្ដាហ៍​បន្ទាប់ពី​វិទ្យា​ស្ថាន​សាធារ​ណរដ្ឋ​អន្តរជាតិ​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​​របាយការណ៍​មួយ​​ ដែល​រក​ឃើញ​ថា ៧៩​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​​ខ្មែរ​​​​​ជឿថា ប្រទេស​នេះ​កំពុង​​ដើរក្នុង​​​​​​ទិស​ដៅ​ត្រឹម​ត្រូវនោះ​ វិទ្យាស្ថាន​សាធា​រណ​រដ្ឋ​អន្តរជាតិ​​ក៏បាន​ផ្ដល់​តួលេខ​បន្ថែម​ដល់​គណបក្ស​នយោបាយ​នីមួយៗ​អំពី​កម្រិត​នៃ​ការ​គាំទ្រ​របស់​ខ្លួន ក្នុង​ចំណោម​អ្នក​ឆ្លើយ​សំណួរ​​ក្នុង​ការ​ស្ទាបស្ទង់​មតិ​ផង​ដែរ។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា “ គណ​បក្ស​ដទៃ​ក៏​ទទួល​បាន​លទ្ធផល​របស់​ខ្លួន​ដែរ។ នេះ​គឺជា​សំណួរ​លេខ​១៣​ ៖ តើ​​បង​ប្អូនបោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ទេ? ចម្លើយ​គឺ​៖ ៤៨​ភាគ​រយ​នឹង​បោះ​ឆ្នោត​ឲ្យ២៨​​​ភាគ​រយ​ទំនង​ជា​បោះឆ្នោត​ឲ្យ​​៧​ភាគ​រយ​ទំនង​ជា​មិន​បោះ​ឆ្នោត​ឲ្យ​ទេ​ ហើយ​១៥​ភាគ​រយ​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​តែ​ម្ដង​ ចំណែក​ឯ​​១​ភាគរយ​ទៀត​និយាយ​ថា ពួកគេ​មិន​ដឹង​ទេ”។ លោក​បាន​បន្ត​ថា “ ដូច្នេះ ប្រជា​ពល​រដ្ឋ​ដែល​នឹង​បោះ​ឆ្នោត​ឲ្យ​ និង​ទំនង​ជា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជនកម្ពុជា​​សរុប​ទាំង​អស់​មាន​ចំនួន​​៧៧​ភាគរយ ហើយ​មាន​តែ​២២​ភាគ​រយ​ប៉ុណ្ណោះ ដែល​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​ ឬ​ទំនងជា​មិន​បោះ​ឆ្នោត​ឲ្យ”។ លោក​...

លោក ហ៊ុន សែន លើក​​​ឡើង​​​ថា លោក​ កឹម សុខា គួរ​ចាក​ចេញ​ពី​តំណែង​របស់​​​​​​ខ្លួន​​​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​អំពាវ​នាវឲ្យ​មេដឹក​នាំ​គណ​​​បក្ស​​​​ប្រឆាំង​ គឺ​លោក កឹម សុខា ​លា​ឈប់​​ពី​តំណែងហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​តវ៉ា​ប្រឆាំ​ង​នឹង​រូប​លោក​ ដរាប​ណា​លោក​​​​សុំ​ទោស​ចំពោះ​ការ​​ដែល​លោក​បដិសេធ​​​​ថា ខ្មែរ​ក្រហម​មិន​​មាន​ការ​ទទួួល​ខុស​ត្រូវ​​ចំពោះ​​ឧក្រិដ្ឋ​កម្ម​​ដ៏​ធ្ងន់​ធ្ងរ​​របស់​ខ្លួន​។ នៅ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា កាន់​តែ​ខិត​ជិត​មក​ដល់​ ​កាល​ពី​សប្ដាហ៍​មុន​រដ្ឋាភិបាល​បាន​ចេញ​ខ្សែ​អាត់​សំឡេង​របស់​ប្រធាន​ស្ដី​ទីគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​លើក​ឡើង​ថា ប្រទេស​វៀតណាម​​បាន​​ប្រឌិត​ការ​ឃុំ​ខ្លួន​​ និង​​ការ​ធ្វើ​ទារុណកម្ម​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​រាប់​ពាន់នាក់​ នៅ​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង​ ក្នុង​របប​ខ្មែរ​ក្រហម​។​គេ​ឮ​​លោក​ កឹម សុខា លើក​ឡើង​ថា ប្រសិន​បើ​​ខ្មែរ​ក្រហម​ពិត​ជា​បាន​ប្រព្រឹ​ត្ត​​ឧក្រិដ្ឋ​​កម្ម​ទាំង​នោះ​មែន​នោះ...

គណបក្ស ហ្វុ៊ន​សុិន​​បុិច ធ្វើ​កា​រ​​​អះ​​អាង​ប្រ​ឆាំងនឹង​​​មេដឹកនាំ​ពីររូប​របស់​គ​ណ​បក្ស​ប្រ​ឆាំ​ង

​គណ​បក្ស​​ ហ្វុ​៊ន​សុិន​​បុិច ដែ​ល​​ជា​គណ​​បក្ស​​តូចមួ​យ​​​​​ក្នុង​រដ្ឋាភិបាចម្រុ​ះ​​​ជាមួ​យ​គ​ណ​​បក្ស​​ប្រជា​​​ជ​ន​កម្ពុជាដែល​កំ​ពុង​គ្រប់​គ្រងអំ​ណា​ច កាល​​ពី​ម្សិល​មិញ​​​បា​ន​​​គ្រាំ​ទ្រ​កា​រ​​រិ​ះ​គន់​​​​​ចំ​ពោះ​​លោក កឹម សុខា ​មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំ​ង​ ​ពី​សំណាក់​​លោកនា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ចោទ​ប្រកាន់​ទាំ​ង​លោក​​ កឹម សុខា​​ និង​លោកគង់ គាំ ​ដែលជា​​មេ​ដឹក​នា​ំ​គណ​​បក្ស​ប្រ​ឆាំង​ដែរ​ថា​ មា​ន​បំ​ណង​លុប​បំបាត់​របប​រា​ជា​​និយម​។ កា​រ​​ចោទ​ប្រ​កាន់នេះ ​ក្លាយ​ជា​ពាក្យ​​សម្តី​ធម្មតា​​ក្នុង​កា​រ​​ធ្វើ​យុទ្ធនា​ការ​​​របស់​រដ្ឋា​ភិ​​បាល​​​មុន​ពេល​បោះ​ឆ្នោត​ជ្រើស​តាំ​ង​​​តំ​ណាង​​រា​ស្ត្រ​​ក្នុ​ង​ខែ​កក្កដា។ ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួ​យ​​បង្ហោះ​តាម​​គេ​ហទ​ំ​ព័រ​​​របស់​​ខ្លួន ​​គណ​បក្ស​​ ហ្វុ​៊ន​សុិន​​បុិច​​បា​ន​ចោទ​ប្រ​កាន់​លោក កឹម សុ​ខា ​ប្រធា​ន​​ស្តី​ទី​​​​គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​ថា ​​បា​ន​ប្រមាថ​​​អ្នក​​​ដែល​រួច​ផុត​​​ពី​សេចក្តី​ស្លាប់​ ឬ​អ្នក​ស្លាប់​​អ​ំ​ឡុ​ង​​រប​ប​ខ្មែរ​ក្រហម​ ​ចំ​ពោះ​កា​រ​ធ្វើ​​​អត្ថា​​ធិ​ប្បាយ​ចោទ​​​​វៀត​ណាម​​ថាប្រឌិត​​កា​រ​ធ្វើ​ទា​រុណ​កម្ម​ និង​ការ​កាប់​ស​ម្លាប់ ដែល​បា​ន​កើត​ឡើង​នៅ​ឯ​​គុក​​​ទួល​​ស្លែ​ង​ដែល​មាន​កេរ្តិ៍​​អសោច​របស់​​របប​នោះ​​​នៅ​ក្រុ​ង​ភ្នំ​ពេញ​។ ​សេចក្តី​​ថ្លែង​ការ​ណ៍​របស់​​គណ​បក្ស​​ ហ្វុ​៊ន​សុិន​​បុិច ​លើក​ឡើង​ថា “ កា​រ​អះ​អាង​​របស់​​​មេដឹក​​នា​ំ​​គណ​​បក្ស​​ទាំ​ង​​​ពីរ​​នាក់​នេះ​ គឺជា​ការ​​បោក​ប្រាស់ និង​​​ពិត​ជា​​​ធ្វើ​ឲ្យ​​មា​ន​ការ​​ភាន់​​ច្រ​ឡំ​ក្នុង​ចំ​ណោមជ​ន​​រួ​ម​​ជាតិ​​​របស់​​ខ្លួ​ន​ ​ទាំង​ក្នុង​​​និ​ង​​ក្រៅ​ប្រទេស​”។ សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ថែម​​ថា “ ការ​​អះ​អា​ង​​ដោយ​លោក កឹម សុ​ខា ​គឺ​ជា​​ការប្រមាថ​​​​ចំ​ពោះ​ព្រលឹង​​ជ​ន​រួ​ម​​​ជាតិ​​ប្រជា​​ជ​នកម្ពុជា​របស់​យើង ​ដែល​ស្លាប់​អ​ំ​ឡុង​អ​ំ​ពើ​​ព្រៃ​ផ្សៃ​នៃ​​របប​​ ប៉ុល ពត ​ហើយ​ជាការ​ប្រមាថ​​ដល់​ប្រជា​ជន​កម្ពុជា​​ទាំ​ង​​​អស់នៅ​ទូ​ទាំ​ង​​ប្រទេ​ស​ ដែល​រួ​​ច​​ផុត​ពី​​របប​កាប់​សម្លាប់​នេះ​”។ ​សេចក្តី​ថ្លែង​កា​រ​​ណ៍​​របស់​​​គណ​បក្ស​​ ហ្វុ​៊នសុិន​​បុិច​​ ក៏​បាន​ចោទ​ប្រកាន់​​​ទាំ​ង​លោក​​ កឹម សុ​ខានិ​ងលោក​ គង់...

លោក ហ៊ុន សែ​ន៖ គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​ជាអ្នក​​​ស្តារ​​ព្រះ​​ពុទ្ធ​សាសនា​​​​ក្នុង​ប្រទេ​ស​កម្ពុជា​​​ឡើងវិញ

​កា​ល​​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បា​ន​ប្រគល់​វិញ្ញាបន​បត្រ​​ដល់​​អា​ចារ្យ និ​ង​​អា​​ចារិនី​ចំ​នួ​ន​​៣.៧០០​​នាក់​ ហើយ​បន្ទាប់​​មក​​​​បា​ន​អ​ំ​ពាវ​នាវ​​​​​ឲ្យ​​ប្រជា​​​ពល​រដ្ឋ​កម្ពុជា​​​ទាំ​ងអស់​​​​​ទៅបោះ​​ឆ្នោត​​ក្នុង​កា​រ​បោះ​ឆ្នោត​ជ្រើស​តាំ​ង​តំ​ណា​ង​រាស្ត្រ​​នៅ​ថ្ងៃ​ទី​​២៨ ខែ​កក្កដា​ខាង​មុខនេះ​​​។ ថ្លែង​​​​អំឡុង​​​ពិធីមួយ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​​​រាជ​​​ធា​នីភ្នំពេញ​ លោក ហ៊ុន សែ​ន ​​ក៏​បា​ន​សន្មត​​​ថា​​​ កា​រស្តារ​​ជ​ំ​នឿ​លើ​​​ព្រះ​​​ពុ​ទ្ធ​សាសនា​​​ឡើងវិញ​​​ ក្រោយ​​សម័យ​​​​​​ខ្មែរ​ក្រហម​ជា​​​ស្នាដៃ​​​​​របស់​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​របស់​លោក​​​​ផងដែរ​​​។ ​លោកបា​នមាន​​​ប្រសាសន៍​​​ថា “ ដើម្បី​​ឲ្យ​កា​រ​​បោះ​ឆ្នោត​​មាន​​​លក្ខណៈ​​​សេរី​ និង​យុត្តិ​ធម៌​យើង​ត្រូ​វ​រក្សា​​បរិយាកាសដែល​​​​​​ពោរពេញ​​​​​​ដោយ​​​​​សុខ​​​សន្តិ​ភាព​និង​​​​ស្ថិរភាព​​​សង្គម និង​នយោបា​យ​​​​ នៅមុន​និង​ក្រោ​យ​កា​រ​​បោះ​ឆ្នោត។ខ្ញុំ​​សូ​ម​​​អ​ំ​ពាវ​​នា​វ​ដល់​​ជ​ន​រួ​ម​​​ជាតិ​ គ្រូ​បង្រៀន​ សិស្ស​ និស្សិត​ ជា​​​ពិ​សេស​​គឺ​​​អា​​ចារ្យ និង​អាចារិនី​​​​ឲ្យ​​​ទៅ​​​​ចូលរួម​​​ក្នុងការ​​​បោះ​ឆ្នោត​​ទាំ​ង​អស់​គ្នា​”។ លោក​ ហ៊ុន សែន ​​បា​ន​បន្តថា នៅ​ពេល​​គ​ណ​បក្ស​ប្រជា​​​ជន​កម្ពុជា​របស់​លោក​​បា​ន​ចូ​ល​កាន់​​អ​ំ​ណាច ដោយ​​​​មា​ន​ការ​​​ចូលរួម​​​ពី​​​អ្នក​​ផ្តាច់​ខ្លួន​​ពី​ខ្មែរ​ក្រហម​ ដែល​​​ក្រោយ​មក​បាន​​​វិល​​ទៅ​ផ្តួល​រំ​លំ​​​ពួ​ក​គេវិញ​​​​ក្នុង​ឆ្នាំ​​១៩៧៩​​​នោះ​​​ ប្រទេ​ស​​​កម្ពុជាមា​ន​ព្រះ​សង្ឃ​​តែ​ប្រាំ​​ពីរ​​អ​ង​្គ​ប៉ុណ្ណោះ​​​​​​។ លោក​​​​​​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​​​​បន្ថែម​ទៀត​ថា “ ប៉ុន្តែ​​​នៅ​​​ពេល​នេះ កម្ពុជា​មា​ន​​ព្រះ​សង្ឃ​​សរុ​ប​​ទាំ​ង​អស់​៥៣.២៥៧​អង្គ​ ​ និ​ង​វត្ត​​អារាម​​​ចំនួន​​៤.៥៥៣។ ដោយ​ឡែក​​​ក្នុង​សុន្ទរកថា​​​​កាលពី​​​ពេលថ្មីៗ​នេះ លោក ហ៊ុន​សែន បា​នលើក​ឡើង​ថា កា​រ​ផ្តល់​មូល​និធិ​​សម្រាប់​​​ការ​សាង​សង់​​វត្ត​ថ្មី​ៗ​​​ នឹ​ង​បញ្ចប់​​​នៅ​ពេល​លោក​ចាញ់​ឆ្នោត។ លោក​ក៏​បា​ន​ព្រ​មា​ន​​អំ​ពី​ភា​ព​​វឹកវរ​ជា​ទូទៅ​ក្នុង​​​​សង្គម​ផងដែរ​​​ ប្រសិន​បើ​​គណ​បក្ស​​របស់​លោក​​ចាញ់​​​​ឆ្នោត​​​។ វិញ្ញា​បន​បត្រ​​ដែល​ត្រូវបាន​​​ចែក​​​​​​ក្នុង​​​ពិធី​​​កាល​ពី​ម្សិល​មិញ​នេះ​​​ ​គឺ​​​ជាវិញ្ញា​បន​បត្រ​​ទទួល​​ស្គាល់​​អា​ចារ្យ និង​អាចារិនី ​ដែល​​បា​ន​បញ្ចប់​វគ្គ​បណ្តុះ​​បណ្តាល​អំពី​​​ការ​​​រៀបចំ​​​ពិធី​បុណ្យ​​​ប្រពៃ​ណី​ផ្សេងៗ​​​៕ ប្រែ​សម្រួល​ដោ​យ ​ចេវ...

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែ​ន លើកឡើងថា ភូមិគ្រឹះ ដែល​មាន​ហុង​ស៊ុយ​បាន​ធ្វើ​ឲ្យ​លោក​​ឈ្នះឆ្នោត​

លោកនាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន បា​នមា​ន​​ប្រ​សាស​ន៍កា​ល​​ពី​ម្សិល​មិញ​ថា ​​​​ទី​តា​ំ​ង​ល្អ​នៃ​​ភូមិ​គ្រឹះ​របស់​លោក​​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ​ដែល​ស្ថិត​នៅ​​តា​ម​មហា​វិ​ថី​ព្រះ​​សុ​រា​ម្រិត​ នៅ​ចន្លោះ​វត្ត​លង្កា និ​ង​​វត្ត​បទុម​ ​គឺ​​​ជា​​សញ្ញា​​​​បង្ហាញ​​ច្បាស់​​ថា ​​លោក​នឹ​ង​ទទួល​បា​ន​ជ​័យ​ជម្នះ​​ក្នុង​ការ​​បោះ​ឆ្នោត​​​ជ្រើស​តាំ​ង​​​តំ​ណា​ង​រាស្ត្រ​​​ក្នុ​ង​ខែ​កក្កដា​។ ​​​នេះ​មិន​​មែន​ជា​លើក​​ទី​១​ទេ ​​ដែល​លោក​​នា​​យក​រដ្ឋ​មន្ត្រី​ បា​ន​មាន​ប្រសាសន៍​អំពី​​​​អបិយ​ជ​ំ​​​នឿ​​នាពេល​ថ្មី​ៗ​ដើម​្បី​​គាំ​ទ្រ​​ការ​​​ព្យា​​ករ​ពីជ័យ​​ជម្នះ​​របស់លោក។ ​​​កាល​​ពី​ដើម​​ខែ​នេះ ​លោក ហ៊ុន សែន បា​ន​​មាន​​ប្រ​សាសន៍​ថា ​កូ​ន​ប្រុស​​ច្បង​​​របស់​លោក គឺ លោក ហ៊ុន ម៉ា​​​ណែត ​ប្រ​សូត្រ​​ចេញ​​​ពី​​​អ្នក​តា​​​​ដ៏​មា​ន​អ​​ំ​ណា​ចមួ​យ ដែល​​ប្រែ​ក្រឡា​ជា​ភ្លើង​​ដ៏​​ភ្លឺ​មួយ​​​ហោះ​ចេញ​​​ពី​ដើម​​​ពោធិ៍​។​ហើយ​បន្ទា​ប់​​ ពី​​ការ​​​ថ្វាយ​ព្រះ​ភ្លើ​ង​​ដល់​ព្រះ​​បរម​​រត​ន​​កោដ្ឋ​សម្តេច​ឪ នរោត្តម​ សី​ហនុ ​កាល​ពី​​ក្នុ​ង​​ខែ​​កុម្ភៈ លោក​បា​ន​​​​​អ​ះ​​អាង​ថា ​ព្រលឹង​​​របស់​​អតី​ត​ព្រះ​​​មហាក្សត្រ​​ប្រហែល​ជា​បាន​​​​ទត​​​លោក​ហើយ​ ​​ពី​ព្រោះ​លោក​គឺ​ជា​មនុស្ស​​តែ​ម្នាក់​គត់​...

លោក ហ៊ុន សែន ​សុំ​​ឲ្យ​មាន​ច្បាប់​​ ប្រឆាំង​នឹង​អ្នក​ដែល​បដិសេធ​ថា​​​ គ្មាន​ឧក្រិដ្ឋ​កម្ម​របប​ខ្មែរ​ក្រហម​

កាល​ពី​ម្សិលមិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន  ​បាន​​រិះ​គន់​​លោក កឹម សុខា ប្រធាន​​ស្ដី​ទី​របស់​គណបក្ស​ប្រឆាំង​ចំពោះ​​ការ​អះ​អាង​​របស់​លោក​នា​ពេល​ថ្មី​ៗ​​នេះ​​ថា អំពើ​ឃោរឃៅ​របស់​ខ្មែរ​ក្រហម នៅ​គុក​​ទួល​ស្លែង​ត្រូវ​បានប្រឌិត​​ឡើង​ដោយ​វៀតណាម​ ហើយ​លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​ច្បាប់​ថ្មី​មួយ​​ដើម្បី​​ដាក់​ទោស​ដល់​អ្នក​ដែល​បដិសេធ​ថា ​របប​ ប៉ុល ពត​ មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ កាល​ពី​ថ្ងៃ​សៅរ៍​ សមាគម​ជន​រង​គ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ចាក់​ផ្សាយ​ខ្សែអាត់​សំឡេងរបស់​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិរូប​នេះ​ ដែល​បាន​អះអាង​ថា មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ត្រូវ​បាន​ “ ​​ប្រឌិត​ឡើង​” ដោយ​វៀតណាម​ បន្ទាប់​ពី​ពួក​គេ​បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ ក្នុង​​ឆ្នាំ​១៩៧៩​។ ពាក្យ​សម្ដី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​​ទាំង​​កំហឹង​​​ពី​សំណាក់​មនុស្ស​មួយ​ចំនួន ​ដែល​រួច​ជី​វិត​ពី​មន្ទីរ​ឃុំ​ឃាំង​នេះ​​ និង​​បាន​ទាម​ទារ​ឲ្យ​លោក​ កឹម សុខា សូម​​អភ័យ​ទោស​ពួក​គេ​ដោយ​ផ្ទាល់​ បើ​មិន​ដូច្នេះ​ទេ​ពួកគាត់​​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា។ នៅ​ឯ​ពិធី​សម្ពោធ​​សមិទ្ធ​ផល​​នៅ​ឯ​វត្ត​លង្កា​ក្នុង​រាជ​ធានី​ភ្នំពេញ​ លោក​ ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក កឹម សុខា...