Monday, January 20, 2020
Home Authors Posts by Neou Vannarin

Neou Vannarin

84 POSTS 0 COMMENTS
Political editor

ព្រះ​អង្គ​មា្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ប្រកាស​ទ្រព្យសម្បត្តិ និង​សុំឈប់​ពី​តួនាទី​​នៅ​ព្រះ​បរមរាជ​វាំ​ង

ព្រះ​អង្គ​មា្ចស់ ​ស៊ី​សុវត្ថិ ​​ធម្មិកោ ​បា​ន​ប្រ​កាស​​ទ្រព្យ​សម្បត្តិ​​របស់​​ទ្រង់​​​នៅ​អ​ង​្គ​ភាព​​​ប្រ​ឆាំ​ង​​​អ​ំ​ពើ​​ពុ​ក​រលួ​យ​ បន្ទាប់​​ពី​​ស្ថា​ប័ន​​​រដ្ឋា​​ភិ​បាល​​នេះ​​​​​បា​ន​គ​ំ​រា​ម​កា​ល​ពី​ថ្ងៃ​​ពុធ ​ថា​នឹង​​ប្តឹង​​​ព្រ​ះអ​ង​្គ​​ទៅ​តុ​លា​កា​រ​ ប្រ​សិ​ន​ព្រះ​អង្គ​​មិ​ន​ព្រមប្រ​កាស​ទេ​នោះ​។ ​​ព្រះ​អង្គ​ម្ចាស់​ ធម្មិ​កោ ​ដែល​​ជា​​អ​្នក​នាំ​​ពាក្យ​ជា​​យូរ​​​​មក​ហើយ​របស់​​រាជ​វង្សា​​នុវង្ស​ ហើយ​​បច្ចុប្បន្ន​​​ជា​​លេខាផ្ទាល់​​របស់​​សម្តេច​​ម៉ែ ​ក៏​បា​ន​​មា​ន​បន្ទូល​ផង​ដែរ​​ថា ដោយ​សារ​​​តួនា​​ទី​ថ្មី​​​របស់​ទ្រង់​​នៅ​​ក្នុ​ង​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​ ដែល​​​​ជា​​គ​ណ​បក្ស​ប្រ​ឆាំង​​ទើប​​​បង្កើត​ឡើង​នេះ​ ទ្រង​់​នឹង​​លា​ឈប់​​​​ពី​តួ​នា​​ទី​​​របស់​ទ្រង់​​នៅ​ឯ​ព្រះ​បរម​រាជ​វាំ​​ង។ ​ព្រះ​អង្គ​បា​ន​មា​ន​បន្ទូល​​កា​ល​ពី​ម្សិល​មិញ​​​ថា “ ​ខ្ញុំបាន​ផ្ញើ​ឯក​សារ​​ប្រ​កាស​ទ្រព្យ​សម្បត្តិ​​​​របស់​ខ្ញុំ​​ទៅ​​ អ​ង​្គ​ភាព​​ប្រ​ឆាំ​ង​​​អ​ំ​ពើ​​ពុក​​រលួ​យ​​កា​ល​ពី​ព្រឹក​​ថ្ងៃ​សៅរ៍ ពី​ព្រោះ​​ខ្ញុំ​​ចង់​ឲ្យ​​សហ​គមន៍​ជាតិ​និង​​អន្តរ​ជាតិ​ដឹង​​ថា គ្មាន​អ​ំ​​ពើ​ពុក​រលួ​យ​ពាក់​ព័ន្ធ​នឹង​ព្រះ​បរម​រាជ​វាំង​ទេ​”។ ​លោក ឱម យុិន​​ទៀង ប្រ​​ធា​ន​អង្គ​ភាព​​ប្រ​ឆាំ​ង​​​អ​ំ​ពើ​ពុក​រលួ​យ​ បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​​សប្តាហ៍​មុន​ថា ​ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ ​គឺ​​ជា​សមា​ជិក​​តែ​មួ​យ​អង​្គ​ប៉ុណ្ណោះនៃ​​រាជ​​វង្សា​​នុ​វង្ស ដែល​មិន​ទាន់​ប្រ​កាស​ទ្រព្យ​​សម្បត្តិ​​របស់​ព្រះ​អង​្គ​ ទៅ​តា​ម​​ច្បាប់ប្រឆាំង​នឹ​ង​អំ​ពើ​ពុក​រលួ​យ​​របស់​ប្រទេ​ស​កម្ពុជា​ ហើយ​​​អាច​ប្រ​ឈម ​នឹង​ការ​ផ្តន្ទា​​​ទោស​​​​​ដាក់​​ពន្ធនាគារ​​រយៈ​ពេល​​មួយ​ឆ្នាំ​ ប្រ​​សិ​ន​បើ​មិន​​ធ្វើ​តា​ម​។ ​កា​រ​​​ជ​​ំរុញ​ឲ្យ​ទ្រង់​​​​ប្រ​កាស​​ទ្រ​ព្យ​សម្បត្តិ​នេះ ​បា​ន​ធ្វើ​ឡើង​​តែ​ប៉ុន្មាន​​ម៉ោងប៉ុណ្ណោះ​ បន្ទាប់​ពី​​ទ្រង់​​បា​ន​ចូ​ល​រួ​មក្នុ​ង​​កា​រ​​​ជួ​ប​ជុំ​មួ​យ​​របស់​គណ​​បក្ស​​​សង្គ្រោ​ះ​​​ជាតិ​ ​ដែល​មា​ន​​អ្នក​គាំ​​ទ្រ​​ចំ​នួន​​៣.០០០នាក់​នៅ​ឯ​សួ​ន​​សេរី​ភាព​ ក្នុង​រាជ​ធា​​នី​ភ្នំ​​ពេញ​ ជាទី​​ដែល​​ទ្រង់​​​បា​ន​រិ​ះ​គន់​​រដ្ឋា​ភិ​បាល​ និ​ង​កេរដំ​ណែ​ល​របស់​លោក​នាយ​ក​​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន​។ ​ព្រះ​អង​្គ​​ម្ចាស់ ធម្មិកោ ​មា​ន​បន្ទូល​​​កា​ល​ពី​ម្សិល​មិញ​ថា នោះ​បង្ហាញ​​ថា កា​រ​គំ​​រាម​កំ​ហែង​​​ពី​អង​្គ​​ភាព​​ប្រ​ឆាំ​ង​​អ​ំ​​ពើ​​ពុ​ក​រលួ​យ គឺ​​ជា​​រឿង​​នយោបា​យ​។ ទ្រង់​​​បន្ត​​ថា “ ​វាបង្ហាញ​​​ថា ​​​អ​ង​្គ​ភាពប្រ​ឆាំ​ង​​​អំ​ពើ​​ពុក​​រលួ​យ​ ជា​ឧបករណ៍​​មួ​យ​ ​ដែល​រដ្ឋា​ភិ​បាល​ប្រើ​​ដើម្បី​គាប​សង្កត់​គណ​បក្ស​ប្រឆាំ​ង​​”។ ​ព្រះ​អ​ង​្គ​​​បា​ន​មា​ន​បន្ទូល​​​ថា “ ​ខ្ញុំ​ក៏​ប្រកាស​​ជា​​សា​ធារ​ណ​ៈ​​​ដែរថា ​ខ្ញុំ​នឹង​​ឈប់​ពី​តួ​នា​​ទី​​ជា​​ជំ​នួយ​ការ​​​របស់​សម្តេច​ព្រះ​​រាជ​អគ្គ​មហេ​សី ខ្ញុំ​​នឹង​​បញ្ជូនលិខិត​លាលែង​​ពី​តំណែ​ង​​​របស់​​ខ្ញុំ​នៅ​ថ្ងៃ​​ទី​​២៩ ខែ​ឧសភា នៅ​ពេល​​ខ្ញុំ​​ចូ​ល​គាល់​ព្រះ​អង្គ​”។ ​ទ្រង់​បា​ន​ពន្យល់​​ថា “ ​ខ្ញុំ​ចង់​ឲ្យ​ព្រះ​មហា​ក្សត្រ និង​សម្តេចម៉ែ អា​ច​​រក្សា​ព្រះ​កិត្តិ​នា​ម​​​និង​កិត្តិយសរបស់​ព្រះ​អង្គ ​ដោ​យ​មិ​ន​ឲ្យ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ទាញ​​ព្រះ​អង​្គ​​ចូល​ក្នុង​នយោបា​យ​​​ទេ​”។ កា​ល​ពីថ្ងៃ​ទី​​១៦ ខែ​ឧស​ភានៅ​ក្នុង​​សុន្ទរ​កថា​មួយ​​ក្នុង​​ខេត្ត​ព្រៃ​វៃង លោកហ៊ុន សែន បា​ន​​រិះ​គន់​​​ទ្រង់ ធម្មិកោ ​ខ្លាំ​ង​ៗ ដោ​យ​ចោទ​ព្រះ​អង្គ​​ថា​បា​ន​​​អ​ះ​​​អា​ង​​ដោយ​មិន​ពិត​​ថា​​​ ជា​​តំ​ណាង​ឲ្យ​ព្រះ​​បរម​រតនកោដ្ឋ សម្តេច​ឪ នរោត្តម​ សី​ហនុ នៅ​​ក្នុ​ង​​យុទ្ធ​នាការ​នយោបា​យ​​របស់​ទ្រង់​​សម្រាប់​អា​សន​ៈ​​នៅ​រដ្ឋ​សភា​។ ​លោក យុិនទៀង ​បា​ន​បញ្ជាក់​​ថា លោក​​បា​ន​ទទួល​​​​ខិលិត​​ប្រកាស​ទ្រព្យ​សម្បត្តិ​​​របស់​ទ្រង់​ហើយ​ ប៉ុន្តែ​​លោក​បា​ន​បដិសេធ​​ចំ​ពោះ​កា​រ​​ចោទ​ប្រកា​ន់​របស់​​ទ្រង់​​ថា ​អង្គភាព​​ប្រឆាំ​ង​​អ​ំ​ពើ​ពុក​រលួ​យ​ ​ជា​ឧបករណ៍​របស់​រដ្ឋាភិ​បាល​។...

លោក​ ហ៊ុន​ សែន​ ប្រាប់​ម្ចាស់​ដី​ ដែល​ ទុក​ទំនេរ​មិន​ប្រើ​ប្រាស់​ឲ្យ​បង់​ពន្ធ

កាល​ពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​ម្ចាស់​ដី​នៅ​ខេត្ត​កែប​ជាប់់​នឹង​តំបន់​ឆ្នេរ​ឲ្យ​បង់​ពន្ធ​លើ​ដី​ ដែល​ទុក​ចោល​មិន​ប្រើ​ប្រាស់​ ហើយ​លោក​ប្រាប់​ឲ្យ​បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​នេះ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន។​ បើ​តាម​ច្បាប់​ ដី​ដែល​គេ​ទុក​ចោល​មិន​ប្រើ​ប្រាស់​ត្រូវ​ជាប់​ពន្ធ​ចំនួន​២​ភាគ​រយ​ ដែល​ត្រូវ​បង់​ដោយ​កម្ម​សិទ្ធិ​ករ​ មុន​ថ្ងៃ​ទី៣០​ ខែ​កញ្ញា​ នៃ​ឆ្នាំ​ដែល​បាន​ចុះ​បញ្ជី​កម្មសិទ្ធ​ិលើ​ដី​នោះ​។ បានមាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ភូមិ​ប្រមាណ​ជា​១០.០០០​នាក់​ លោក​ ហ៊ុន​ សែន​ បាន​ប្រាប់​លោក​អភិបាល​ខេត្ត​កែប កែន សត្ថា ឲ្យ​យក​ពន្ធ​ដី។ លោក​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា​  “ ពួក​គេ​ទិញ​ដី​ទុក​ចោល​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដូច្នេះ​សូម​យក​ពន្ធ​ឲ្យ​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។​ សម្រាប់​អ្នក​ណា​ ដែល​មិន​បង់​ពន្ធ​ សូម​ព្យាយាម​ទារ​ពី​ពួក​គេ​ ហើយ​ដាក់​ពាក្យ​​ប្តឹង​ពួក​គេ​ ប្រសិន​បើ​ពួក​គេ​នៅ​តែមិន​ព្រម​បង់​ពន្ធ​”។ នៅ​ក្នុង​ពិធី​មួយ​ចំនួន​កន្លង​មក​ លោក​ ហ៊ុន​ សែន​ ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​វិនិយោគ​ បង្កើន​ការ​វិនិយោគ​លើ​គម្រោង​ទេសចរណ៍​ នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​តូច​មួយ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​ “​ កាល​ពី​ឆ្នាំ​២០១២​ ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ កែប​ មាន​ចំនួន​ច្រើន​ជាង​ចំនួន​ប្រជា​ពល​រដ្ឋ​សរុប​រស់​នៅ​ក្នុង​ខេត្ត​នេះ​២០​ដង។​ ឥឡូវ​នេះ​ មាន​ពលរដ្ឋ​បារាំង​ជា​ច្រើន​មក​លេង​ខេត្ត​កែប​ និង​មើល​សំណង់​អគារ​ ដែល​ជា​ផ្ទះ​របស់​ពួក​គេ​នៅ​ទី​នេះ។​ សូម្បី​តែ​...

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រៀប​​​ធៀប​​គ​ណ​បក្ស​​សង្គ្រោះជាតិ​ទៅ​នឹ​ង​​របប​ខ្មែរ​ក្រ​ហម​

កា​ល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​​បាន​ធ្វើ​ការ​​ចោទ​ប្រកាន់​​​​ខ្លាំ​ងៗ​​​ជា​ថ្មី​​​ចំ​ពោះ​​​គណ​បក្ស​​សង្គ្រោះ​​​ជាតិ​ ដោយ​​​អ​​​ះ​​​អា​ង​​ថា ​គណបក្ស​នេះ​នឹង​​ធ្វើ​តាម​​​របប​ខ្មែរ​ក្រ​​​​ហម​ ​និ​ង​​បិទ​​ធនា​​គារ​ ប្រ​សិ​នគ​ណ​​បក្ស​​នេះ​​​ទទួល​បាន​ជោគជ័យ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​​ខែ​​កក្កដា​​​​ខាង​មុខ​​នេ​ះ​។​​លោក ហ៊ុន ​សែន ​​លើក​ឡើង​​​ពេល​ថ្លែង​​សុន្ទរកថា​នៅ​ក្រុ​ង​កែប​​ថា​ “ ពួ​ក​​គេ​​បា​ន​និ​យា​យ​​​ទាំង​​​ចំ​ហនិ​ង​ខ្សឹប​​ៗ​​ថា ​​នៅ​​​ពេល​​​ពួ​ក​​គេ​ឈ្ន​ះ​​ឆ្នោត ពួ​ក​គេ​នឹង​​លុប​​ចោល​​បំ​ណុល​​​របស់​​អ​្នក​​គ្រប់​គ្នា​​”។ ​លោកបា​ន​បន្ត​ថា “ នេះ​​​ជា​​អ្វី​​ដែ​ល​ខ្ញុំ​​ចង់​និ​យា​យ ​ខ្មែ​រ​ក្រហម​ត្រឡប់​​មក​វិញ​ហើយ​​”។ ​របប​​នេះ​​​​លុប​បំបាត់​លុយ ​បិទ​ធនា​គារ​​​ជាតិ​ បន្ទាប់​ពី​​​បាន​ចូល​កាន់​កាប់​​​​ក្រុ​ង​ភ្នំ​ពេញ​​ក្នុ​ង​ឆ្នាំ​​១៩៧៥។ ​លោក ហ៊ុន សែន​ បា​ន​បន្ត​ថា “ ពួ​ក​គេ​ធ្វើ​​ដូច​ ប៉ុ​ល ពត ​អ៊ីចឹ​ង ​​ហើយ​​​បំ​ផ្លាញ​​​ធនា​គា​រ ​​​និង​​ច្បាប់​​ទាំង​អស់។ខ្មែរក្រហម ​នៅ​​ពេល​ចូល​កាន់​​​​អ​ំ​ណាច ​និ​ង​ចូ​ល​ក្រុ​ង​ភ្នំ​ពេញ ​ពួកគេ​បា​ន​ចូល​​​​ទៅ​​ធ​​នា​​​គារកណ្តាល​​មុន​គេ”។ ​លោក​ថ្លែងថា “ ពួកគេ​​​ត្រូវ​​បំ​ផ្លាញ​​ធនា​​គារ​ ដើម្បី​រំដោ​ះ​អ្នក​ជំពាក់​បំ​ណុលគេ​។ ម្យា៉ង​​វិ​ញ​​ទៀត ​ប្រសិ​​ន​បើ​​​ពួ​ក​គេ​​មិនធ្វើ​​ដូ​ច្នោះ​ទេ ​មា​ន​​ន័យ​ថា ​​ពួ​ក​គេ​​ភូត​កុ​ហក​​​​ប្រជា​ពល​​រដ្ឋ​​”។ លោកនាយ​ក​​រដ្ឋ​មន្ត្រី​​​ក៏​បា​ន​​​ចោទ​​​គណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​ផង​ដែរ​​ថា​​ បាន​​យក​ប្រាក់​​​ពី​​បេក្ខជ​នឈរ​ឈ្មោះបោះ​ឆ្នោត​​របស់​ខ្លួ​ន​ម្នាក់​ៗ​ចំ​នួន​៤០.០០០​ដុល្លារ​ដើម្បី​​បាន​ឈរ​​ឈ្មោះ​បោះ​ឆ្នោត និង​បា​ន​​អ​ះ​អាង​ថា យ៉ា​ង​តិច​​ណាស់​មាន​​​អនាគត​សមា​​ជិក​​សភា​​ម្នាក់​ ក្នុ​ង​​ចំ​ណោ​ម​អនាគត​ស​មា​​ជិក​សភា​​​គណ​​បក្ស​ប្រឆាំ​ង​ កំ​ពុ​ង​​តវ៉ា​​​អ​ំ​ពី​រឿង​នេះ​។ ​លោក​​នា​យ​ក​រដ្ឋ​មន្ត្រី​បា​ន​​អ​ះ​អា​ង​ថា “ ​ពេលនេ​ះ...

អង្គ​ភាព​ប្រ​ឆាំ​ង​​​អ​ំ​ពើ​​​ពុក​រលួយ​ចេញ​​​លិខិត​​ព្រមាន​​​ព្រះ​អង​្គ​​ម្ចាស់ ធម្មិ​កោ ពី​ការ​ប្រកាសទ្រព្យស​ម្បត្តិ​

​យោង​តា​ម​​លិ​ខិត​មួ​យ​​ចេញ​​កា​ល​​ពី​ម្សិល​មិញ ​​​​អ​ង​្គ​ភាព​ប្រ​ឆាំង​អ​ំ​ពើ​ពុក​​រលួ​យ​បា​ន​​ព្រមា​ន​​​​​ព្រះ​​អង​្គ​ម្ចាស់​ ស៊ី​​សុ​វត្ថិ ​​ធម្មិ​កោ ​ដែល​​​ ជា​បេក្ខ​​ជន​តំណាង​រាស្ត្រ​គណ​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​​ជា​​គណ​បក្ស​ប្រឆាំ​ង​ ​​ប្រាប់​ព្រះ​​អ​ង​្គ​​​​ឲ្យ​​​ប្រកាស​​ទ្រព្យ​សម​្បត្តិ​​​របស់​ព្រះ​​​អ​​ង្គ​ជា​ម​​​ួ​យ​​​អ​ង​្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុ​ង​រយ​ៈ​ពេល​​​​មួ​យ​សប្តា​ហ៍​ ​បើ​មិ​ន​ដូ​ច្នេះ​​​ទេ ​​​​​ត្រូ​វ​​​ប្រ​ឈម​មុខ​​នឹង​​​ការ​​ជាប់​​​ពន្ធ​នា​គារ។ ​លិខិត​​ដែល​​ចុ​ះ​​ហត្ថ​លេ​​​ខា​​ដោយ​លោ​ក ​​ឱម យុិន​ទៀង ​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​ ប្រ​ធាន​​​អ​ង​្គភាព​ប្រ​ឆាំង​​​អ​ំ​ពើ​​ពុ​ក​រលួ​យ​ និង​ជា​​​ទី​ប្រឹក្សា​​​របស់​លោក​នា​​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​ឲ្យ​ដឹង​​​ថា​ ​ ព្រះ​​អ​ង​្គ​ម្ចាស់​ ធម្មិកោ​ ​គឺ​​​ជា​​​មន្ត្រី​​តែ​​ម្នាក់​គត់​​​ក្នុ​ង​ចំណោម​មន្ត្រី​​​ចំនួន​១៤៩​នាក់​ ឬ​សមា​​​ជិក​​រាជ​វង្សា​នុវង្ស​ ដែល​មិន​​ទាន់​បា​ន​ប្រកា​ស​​ទ្រព្យ​​សម្បត្តិ​​របស់​ព្រះ​​អង​្គ​​ប្រាប់​រដ្ឋា​ភិ​បាល​​ក្នុ​ង​ឆ្នាំ​​២០១៣ តាម​​ច្បាប់ប្រ​ឆាំ​ង​​​​អ​ំ​ពើ​​ពុ​ក​រលួ​យ​​​របស់​​​ប្រទេ​ស​​កម្ពុ​ជា។ ​លោក យុិន​​ទៀ​ង ​​លើក​ឡើង​ក្នុង​​លិ​ខិ​ត​នេះ​​​ថា“ អង​្គ​ភាព​​ប្រ​ឆាំ​ង​​​អ​ំ​ពើ​ពុ​ក​រលួ​យ​​សូ​ម​ព្រមា​ន​​ព្រ​ះ​​អ​ង​្គ​​ម្ចាស់​ ធម្មិ​កោ ​និង​​តម្រូវ​ឲ្យ​ព្រះ​អង្គ​​​ប្រ​​កា​ស​​​ទ្រព្យ​សម​្បត្តិ​ និង​បំ​ណុលរបស់​ព្រះ​អ​ង្គ។​ប្រ​សិ​ន​បើ​​ព្រះ​អ​ង​្គ​ម្ចាស់​ ធម្មិកោ មិ​ន​​ប្រ​កា​ស​​ទ្រព្យ​​សម្បត្តិ​​​និង​បំ​ណុល​របស់​ព្រះ​អ​ង​្គ​​​ក្នុ​ង​រយ​ៈ​ពេល​​​មួយ​​សប្តា​ហ៍​​...

លោក ហ៊ុន សែន​​​ ព្រមាន​​​ថា សមាជិក​​​បក្ស​​​ប្រឆាំង​​​អាច​​​នឹងត្រូវ​​​​​​ចាប់​​​ខ្លួន​​​

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ព្រមាន​​​កាល​​​ពីម្សិលមិញថា គណបក្ស​​​ប្រឆាំងគឺ​​​គណបក្ស​​​សង្គ្រោះជាតិ រួម​​​ទាំង​​​សមាជិក​​​នៃ​​​ក្រុម​​​បដិវត្ត​​​ន៍​ផ្ដាច់​​​ខ្លួន​​​បី​​​ក្រុម​​​ផ្សេង​​​ទៀត​​​ មាន​​​បំណង​​​ផ្ដួល​​​រំលំ​​​គណបក្ស​​​ប្រជាជន​កម្ពុជា​របស់​​​លោក​​​ និង​រាជា​និយម​រ​​​របស់​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​លោក​​​បាន​​​បន្ថែម​​​ថា មាន​​​តែ​​​លោក​​​ទេ​​​ដែល​​​អា​​​ច​​​ការ​​​ពារ​​​ព្រះមហាក្សត្រ​​​និង​​​​ព្រះ​រាជ​វង្សា​នុវង្ស​​​បាន​​​។ ដោយ​​​ណែ​​​នាំ​​​ឲ្យ​​​កាម៉េរ៉ា​​ទូរទស្សន៍​​​ចាប់​​​រូប​​​ភាព​​​លោក​​​ឲ្យ​​​បាន​​​ជិត​​​ អំឡុង​ពេល​ថ្លែង​​​​សុន្ទរកថា​​​ នៅ​​​វត្ត​​​​​​មួយ​​​ក្នុង​​​ខេត្ត​​​ព្រៃវែងកាល​​​​ពី​​​ម្សិលមិញ លោក ហ៊ុន សែន ​​​លើក​​​បង្ហាញ​​​ទង់​​​ជាតិមួយ​​​ចំនួន ដែលលោក​​​​​​មាន​​​ប្រសាសន៍​​​​ថា វា​​​តំណាង​​​ឲ្យ​​​កង​​​កម្លាំ​​​ងបះបោរ​​​ផ្ដាច់​​​ខ្លួន​​​ចំនួន​​​បី​​​ក្រុម​​​ ដែល​​​បាន​​​ចូល​​​រួម​​​ជាមួយ​​​គណ​បក្ស​​​​សង្គ្រោះ​​​​ជាតិ​ដោយ​​​សម្ងាត់ និងក៏​​​កំពុង​​​បង្កើតជំរំ​ហ្វឹក​​​ហាត់​​​ទាហាន​​​ នៅ​​​ក្រៅ​​​ប្រទេស​កម្ពុជា ដោយ​​​មាន​​​បំណង​​​ផ្ដួល​​​រំលំ​​​គណបក្ស​​​កាន់​​​អំណាច​​​ និង​​​​លុប​បំបាត់​​រាជានិយម​​នៅ​កម្ពុជា​​​។ ក្នុង​នាម​ជា​​​បុគ្គល​​​តែ​​​ម្នាក់​​​គត់​​​ ដែល​​​ព្រះ​មហាក្សត្រ​​​បាន​​​ប្រទាន​​​​គោរមងារ​​​តេជោ ដែល​មានន័យ​​​ថា ​​ជា​អ្នក​មាន​អំណាច​ខ្លាំង​​នៅ​​​ក្នុង​​​សតវត្សរ៍​​​ទី​​​២១​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​​នោះ​ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថាលោក​​​គឺ​​​ជា​​​បុរស​​​ម្នាក់​​​គត់​​​ក្នុង​​​ប្រទេស​​​កម្ពុជាដែល​​​អាច​​រារាំង​​​​កង​​​កម្លាំង​​​ទាំងនេះ​​​មិន​​​ឲ្យ​​​បំផ្លិច​​​បំផ្លាញ​​​សណ្ដាប់​​​ធ្នាប់​សង្គមសព្វថ្ងៃ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “  អះ​អាង​​​ថា គោលដៅ​​​របស់​​​ពួក​​​គេ​​​ គឺ​​​ទម្លាក់​​​លោក​ហ៊ុន សែន ប៉ុន្ដែ គោល​​​ដៅ​ចម្បង​​​ គឺ​​​ទម្លាក់​​​ព្រះមហាក្សត្រ នរោត្ដម សីហមុនី។ ពួក​​​គេ​​​ត្រូវ​​​តែ​​​ឆ្លងកាត់​គណបក្ស​​​ប្រជាជន​កម្ពុជា​​​ និង​​​ ហ៊ុន សែន ដែលជា​​​ជញ្ជាំង​​​ការ​​ពារ​​​ព្រះ​​​មហា​ក្សត្រ​​​ជាមុន​​​សិន​​​ មុន​​​ពេល​​​ទៅ​​​ផ្ដួល​​​រំលំ​​ព្រះ​មហាក្សត្រ​​​”។ លោក​​​ ហ៊ុន សែន បាន​​​អះអាង​​​ថា ​គណ​បក្ស​​​ប្រឆាំងមួយ​​​ក្រុម​​​ គឺ​​​ជា​​​គណបក្ស​​​ស្រប​​​ច្បាប់​​​​នោះ​ ក្រុមផ្សេង​​​ទៀត​​​កំពុង​​​តែ​​​ដឹក​​​នាំ​​​ចលនា​​​យោធា​​​ និង​​​ចង់​​​ផ្លាស់​​​ប្ដូរ​​​ទង់​​​ជាតិ​​​របស់​​​ប្រទេស​​​កម្ពុជា​​​។ ដោយ​​​នៅ​​​សល់​​​តែ​​​ត្រឹម១០​​​សប្ដាហ៍​​​ទៀត​​​​ដល់​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ នៅ​​​ខែ​​​កក្កដា ​លោក ​ហ៊ុន សែន  បាន​​​ព្រមាន​​​ថា ប្រសិន​​​បើ​​​អ្នក​នយោ​ បាយ​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ វា​​​គឺ​​​ដោយ​​​សារ​​​តែ​​​សម្ពន្ធភាព​​​របស់​​​ខ្លួន​​​ជាមួយ​​​នឹង​​​ក្រុម​​​បដិវត្ត​​​ន៍​ផ្ដាច់​​​ខ្លួន​​​។ លោក ហ៊ុន សែន បាន​​​ថ្លែងថា​​​  ខ្ញុំ​​​ចង់​​​​ប្រាប់​គណបក្ស​​​ប្រឆាំង​​​ថា ប្រសិន​​​បើ​​​មាន​​​ការ​​​ចាប់​​​ខ្លួ​​​ន​​​​​​សមាជិក​​​របស់​​​ខ្លួន កុំចោទ​​​ប្រកាន់​​​យើង​​​ពីបទ​​​ចាប់​​​ខ្លួន​​​សមាជិក​​​គណ​​​បក្ស​​​នយោបាយ​​​ឲ្យ​​​សោះ​​​។ ពួក​​​គេ​​​គឺ​ជា​​​​​​ភេរវករ​ពិត​មែន​​​​”។ ក្រុម​​​ទាំង​​​បី​​​ដែល​​​លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា កំពុង​​​មាន​​​បំណង​​​​​ផ្ដួល​​​រំលំ​​​រដ្ឋា​ភិបាល​​​របស់​​​លោក​​​ និង​​​ព្រះមហាក្សត្រ​​​ គឺ​​​រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរ ជាក្រុម​​​​ប្រឆាំង​​​​មិន​​​ប្រើ​​​អំពើ​​​ហិង្សា ដែល​​​មាន​​​មូល​​​ដ្ឋាននៅ​​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ដោយ​​​មាន​​​សមាជិក​​​ប្រាំមួយ​​​រូប​​​កំពុង​​​ស្ថិត​​​ក្នុង​​​ពន្ធនាគារ​​​​ព្រៃស​​​ ​​​ក្រុម​​​ចលនា​​​អំណាច​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ជា​​​អង្គការ​​​នយោ​បាយ​​​ ដែលតែង​​​តែ​​​រិះ​​​គន់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជារបស់​​​លោក ហ៊ុន សែន យ៉ាង​​​ខ្លាំង ហើយ​​មានមូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ និង​​​ក្រុម​​​មួយ​​​ផ្សេង​​​ទៀត​​​ដែល​​​មិន​​​បាន​​ឮ​​​ឈ្មោះ​​​ពីមុន​​​មក​​​ ហើយ​​​គេ​​​សង្ស័យ​​​ថា​​​ មាន​​​មូល​​​ដ្ឋាននៅ​​​សហរដ្ឋ​​​អាមេរិក​​​នោះ គឺឈ្មោះ​​​ចលនា​​​រំដោះ​​​​ក្បាលខ្លា​​​។ លោក​​​​​​បាន​មានប្រសាសន៍​​​ថា “ ចលនា​​មួយ​​​ផ្សេង​​​ទៀត​​​ ដែល​​​សមាជិក​​​របស់​​​ខ្លួន​​​ត្រូវ​យើង​​​ចាប់​​​ខ្លួន​​​ជាមួយ​​​នឹង​​​ភ័ស្ដុតាង គឺ​​​រណសិរ្ស​​​រំដោះ​​​ជាតិខ្មែរ​​​ ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ក្នុង​​​ប្រទេសថៃ​​​ ហើយ​​​ត្រូវ​​​បាន​​​រដ្ឋាភិបាល​​​ថៃ​​​បញ្ជូន​​​មក​​​ប្រទេស​កម្ពុជា​​​”។ រណសិរ្ស​​​រំដោះ​​​ជាតិខ្មែរ​​​ ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ក្នុង​​​ខែ​​​ធ្នូ ហើយ​​​បានបង្ហោះ​​​អត្ថបទ​​​នៅ​​​តាម​អុីនធើណិត ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ទម្លាក់​​​លោក ហ៊ុន សែន ពីតំណែង​​​ ប៉ុន្ដែ រដ្ឋាភិបាល​​​មិន​​​អាច​​​​រក​​​​ភ័ស្តុតាង​ណាមួយ​​អំពី​​​​គោល​​​បំណង​​បង្ក​​​អំពើ​​​ហិង្សា​​​របស់​​​ក្រុម​​​ដែល​​​គេ​​​ស្គាល់​​​តិច​តួច ឬក៏​​​​​​​​​​លទ្ធ​ភាព​បង្ក​​ហិង្សា​​​ណាមួយ​​​បាន​ឡើយ ចាប់​​​តាំង​​​ពី​​​រដ្ឋាភិបាល​​​បាន​​​ចាប់​​​ខ្លួន​​​សមាជិក​​​ចំនួន​​​ប្រាំមួយ​​​រូប​​​របស់​​​ពួកគេ​​​មកឃុំ​​​ឃាំង​​​កាលពីខែ​​​មេសា បន្ទាប់​​​ពី​​​ពួកគេ​​​ត្រូវ​​​បញ្ជូន​​​ភ្លាមៗ​មក​ពី​​​ប្រទេស​​​ថៃ​​​​​​។ ចលនា​អំណាច​​ប្រជាជន​ខ្មែរ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​សហរដ្ឋអាមេរិក​​កាល​ពី​​ឆ្នាំ​២០០៩ ហើយ​ទោះ​បី​ជា​ពួក​គេ​បាន​​​ជំទាស់​ជា​ចំហ ទៅ​នឹង​រដ្ឋាភិបាល​ដឹក​នាំដោយ​លោក​ហ៊ុន សែន​ ក៏ដោយ​ ក៏ពួកគេ​មិន​ដែល​បាន​គំរាម​កំហែង​ប្រើ​អំពើ​ហិង្សា​ ឬក៏​ប្រកាន់​ខ្ជាប់​នូវស្មារតី​ប្រឆាំង​រាជានិយម​ដែរ។​ សុន្ទរកថាកាលពីម្សិលមិញ ​មិន​មែន​ជា​សុន្ទរកថាលើក​ដំបូង​ ដែល​លោក​ ហ៊ុន សែនបាន​បង្ហាញ​ថា ​គណបក្ស​ប្រឆាំង​ជា​ប់​ទាក់​ទង​ទៅ​នឹង​ផែនការនិងសកម្ម​ភាព​​​ភេរ​​​​វកម្ម​ ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់​នោះទេ​។ កាលពី​ឆ្នាំ​២០១០ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សមាជិក​គណបក្ស​ សម រង្សុី បាន​ចូល​រួម​ក្នុង​ចលនា​កង​ទ័ព​សេ​​រី​ជាតិ​កម្ពុជា​ ដែល​ជាក្រុម​ប្រឆាំង​ដែ​ល​មាន​មូល​ដ្ឋាន​នៅ​សហ​រដ្ឋអាមេរិក​ និង​បាន​ធ្វើ​​សកម្មភាព​វាយ​ប្រហារ​មួយ​ប្រាវ​ប៉ុន្តែ​​មាន​ការ​បង្ហូរ​ឈាម​ ទៅ​លើ​ការិ​ិយាល័យ​នានា​របស់​រដ្ឋា​ភិបាល​ កាលពី​ឆ្នាំ​២០០០ ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់​​ ក្នុង​នោះ​ភាគច្រើន​ជា​សមាជិក​ចលនាកង​ទ័ព​សេរី​ជាតិ​កម្ពុជា​។ ក្នុង​ឆ្នាំ​២០០៥ លោក ជាម ច័ន្ទនី ស​មា​ជិកសភាមក​ពី​គណបក្ស​ សម រង្សុី ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​​ពី​បទ​បង្កើត​កង​ទ័ព​ស្រមោល ដែល លោក...

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចង់​ឲ្យ​​កម្ពុជា​ប្រ​កួត​ប្រជែង​​​​ជា​​មួ​យ​វៀត​ណាម​​ក្នុង​​កា​រ​នាំ​​ចេញ​កៅ​ស៊ូ​​​​​

​កាល​​ពី​ម្សិល​មិញ ​លោក​នា​​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​មា​ន​ប្រ​សាសន៍​ថា ​លោក​សង្ឃឹម​​ថាដី​ដែល​កំពុង​ចុះ​បញ្ជី​ដើម្បី​ប្រគល់​ឲ្យ​​ប្រជា​​​​ពល​រដ្ឋ​នៅ​​​​តា​ម​​​ជន​​បទ នៅ​ក្នុង​​កម្ម​វិធីផ្តល់​ប័ណ្ណ​​កម្ម​សិទ្ធិ​​ដី​​ទូ​ទាំ​ង​​ប្រ​ទេ​ស​​​របស់​​រដ្ឋា​ភិ​បាលនឹ​ង​​ត្រូ​វ​ប្រើ​​​ប្រាស់​សម្រាប់​​​ដាំដើម​​កៅ​ស៊ូ​ ដើម្បី​​ជួ​យ​​ឲ្យ​ប្រទេ​ស​​នេះ​ប្រកួត​ប្រ​​​ជែង​​​ជា​មួយ​​​ប្រទេ​ស​វៀត​ណាម​ ក្នុង​នាម​ជា​ប្រទេ​ស​​នា​ំ​ចេញ​កៅ​ស៊ូ​​ធ​ំ​បំ​ផុត​​ទី​៣ក្នុ​ង​ពិ​ភព​លោក​។ ​​សុន្ទរកថា​​​របស់​លោក ហ៊ុន សែន ​បា​ន​​​ធ្វើ​ឡើង​​តែ​​​បី​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់​​ពី​​អង្គ​កា​រ​​តា​ម​​ឃ្លាំ​មើល​បរិ​ស្ថា​ន​​ គឺ​អង្គការ​ក្លូ​បលវី​ណេស (Global Witness)បា​ន​​ចេញ​​របា​យ​កា​រណ៍រិះ​គន់​ មួ​យ​ ដែល​​បង្ហាញ​​​​អ​ំ​ពី​កា​រ​បំផ្លាញ​​​​ព្រៃឈើ​កម្ពុជា​ពី​សំណាក់​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​វៀត​ណាម​ ​​ដែល​មាន​ដី​សម្បទា​ន​សេដ្ឋ​កិច្ច​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។ ​ លោក ហ៊ុន សែ​ន មា​នលើក​ឡើង​ក្នុ​ង​​សុន្ទ​រ​​ក​ថា​​​​បើក​សម្ពោធ​​ចម្ការ​កៅ​ស៊ូ និង​រោ​ង​​ចក្រ​​កែ​ច្នៃ​​មួយ​មាន​តម្លៃ​២៦​លាន​ដុល្លារ​​​​នៅ​​​ក្នុ​ង​ខេត្ត​ស្ទឹង​ត្រែង​​ថា​ ​តាម​រយៈ​ការ​​ប្រើ​​ដី​​ខ្លះ​ក្នុង​ចំ​​ណោម​ដី​​២លាន​ហិក​តា ដែលត្រូ​វ​បាន​​ចុះ​បញ្ជី​​ក្រោ​ម​កម្ម​វិធី​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​លោក ប្រ​ទេស​កម្ពុជា​​​អា​ច​ឈាន​ដល់​​​ទិស​ដៅ​​​​ របស់​ខ្លួន​ឲ្យ​មាន​ចម្ការ​កៅ​ស៊ូ​​៨៤០.០០០​​ហិកតា​ក្នុង​​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ ​លោកបា​ន​មា​ន​ប្រ​​សាសន៍​ថា“ ពេល​នេះ យើង​​កំ​ពុង​វាស់​វែង​​​ដី​ឲ្យ​ប្រជា​​​ពល​រដ្ឋ​របស់​យើង គឺ​​​មាន​ទំ​ហំ​ប្រ​ហែល​​២លា​ន​ហិកតា​។ ​ភា​គ​ច្រើ​ន​ក្នុ​ង​ចំ​ណោម​ដី​​នោះ ​​​អាច​​ដាំ​​កៅ​​ស៊ូ​​បាន​។ ​នេ​ះ​គ្រាន់​តែ​​ជា​ការ​​ចាប់​ផ្តើម​ប៉ុណ្ណោះ​​មិន​យ​ូរ​ប៉ុន្មាន​បន្ទាប់​​ពី​​និ​ស្សិត​ស្ម័គ្រចិត្តបញ្ចប់​​ភារកិច្ច​​របស់​ខ្លួន​ក្នុង​​កា​រ​វាស់​វែ​ង​​ដី ​​និង​ផ្តល់​ប័ណ្ណ​​កម្មសិទ្ធិ​នោះ​ នឹ​ង​​មា​ន​​ចម្ការ​កៅ​ស៊ូ​​កា​ន់​តែ​​ច្រើ​ន​​​ទៀ​ត​”។ លោក ហ៊ុន​ សែន បា​នមាន​ប្រ​សាសន៍​ថា...

ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី ​អនុ​ញ្ញា​ត​ឲ្យ​គណៈប្រតិភូ​ជាន់​ខ្ពស់​គណ​បក្ស​កាន់​អំណាច​ចូល​ថ្វាយ​បង្គំគាល់

មន្ត្រី​បាន​​ឲ្យ​ដឹង​ថា កាល​ពី​​ថ្ងៃ​អាទិត្យ​ គឺ​​មួយ​ថ្ងៃ​​មុន​​បុណ្យ​ចម្រើន​ព្រះ​ជន្ម​គម្រប់​៦០​វស្សា​យាង​ចូល​៦១​ព្រះ​វស្សា​របស់​ទ្រង់ ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី បាន​អនុញ្ញាត​​ឲ្យ​​​មន្ត្រី​​ជា​ច្រើន​រូប​មក​ពី​គណបក្ស​​ប្រជា​ជន​កម្ពុជា រួម​មាន​រដ្ឋមន្ត្រី​ សមាជិក​ព្រឹទ្ធសភា និង​តំណាង​រាស្ត្រ​ចូល​ក្រាប​បង្គំគាល់​​នៅ​ឯ​ព្រះ​បរម​រាជ​វាំង។ ​​លោក ផៃ​ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​មានប្រសាសន៍​ថា  “ ឧប​នាយក​រដ្ឋ​មន្ត្រី ទេស​រដ្ឋ​មន្ត្រី​​ រួម​ទាំង​ឯក​ឧត្តម​ សុខ អាន និង​ឯក​ឧត្តម​ ស ខេង  បាន​ចូល​​ថ្វាយ​បង្គំ​គាល់​ព្រះ​មហា​ក្សត្រ​ នៅ​ឯ​ព្រះ​បរម​រាជវាំង”។ ​លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​មាន​ប្រសាសន៍​ថា អំឡុង​ពេល​​ចូល​ថ្វាយ​បង្គំគាល់​នោះ ​ព្រះ​មហា​ក្សត្រ នរោត្តម សី​ហមុនី​​បាន​កោត​សរសើរ​គណបក្ស​​កាន់​អំណាច​។​ ​លោក ឈាង វុន បាន​មានប្រសាសន៍​ថា “ ព្រះ​ករុណា​ជា​ម្ចាស់​ជី​វិត​តម្កល់​លើ​ត្បូង​បាន​កោត​សរសើេ​រ​ចំពោះ​ស្នា​ដៃ​ដ៏​អស្ចារ្យ​ក្នុង​ការ​អភិ​វឌ្ឍជាតិ​...​និង​បាន​កោត​សរសើរ​ចំពោះ​​ការ​​ដឹក​នាំ​របស់​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​”។​​​​ ​គួរ​រំឭកផង​ដែរ​ថា អំឡុង​សុន្ទរកថា​របស់​លោក​នៅ​ក្នុង​ខេត្តកំពង់​ឆ្នាំ​ង​ កាល​ពី​ថ្ងៃ​សៅរ៍​ ​លោក ហ៊ុន សែន​ ក៏​បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី ​និង​​មាន​ប្រសាសន៍​ថា​ លោក​នឹង​រៀប​ចំ​ពិធី​បុណ្យ​​​​ចម្រើន​ព្រះ​ជន្ម​តាម​​ព្រះ​ពុទ្ធសាសនា​ថ្វាយ​ព្រះ​អង្គ​នៅក្នុង​​ព្រះ​បរម​រាជ​វាំង​។ ​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា...

លោក​​​ ហ៊ុន សែន ៖ មាន​​​ការ​​​​​​ប្រជែង​​​គ្នា​​​កើត​​​មាន​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ

​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ថ្ងៃ​​​សៅ​​​រ៍​​​ បានបន្ដ​​​កិច្ច​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​លោក​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​នូវ​​​ការ​​​គាំ​​​ទ្រ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះជាតិ ដោយ​​​លើកបាន​​​​​​ឡើង​​​ថា ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​ និង​​​ការ​​​ប្រកួត​​​ប្រជែង​​​កំពុង​​​តែ​​​កើត​​​មាន​​​ នៅ​​​ក្នុង​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​នេះ​​​។ អំឡុង​​​សុន្ទរកថា​​​មួយ​​​នៅ​​​ឯ​​​ពិធី​​​សម្ពោធ​​​សមិទ្ធផល​​​នៅ​​​ក្នុង​​​វត្ត​​​មួយ​​​ ក្នុង​​​ស្រុក​​​រលៀប្អៀរ​​​ ខេត្ត​​​កំពង់​​​​​​​​ឆ្នាំង​​​ លោក ហ៊ុន​​​ សែន បាន​​​អះ​​​អាង​​​​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​ បាន​​​អូស​​​បន្លាយ​​​ពេល​​​ចុះឈ្មោះ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​នៅ​​​សល់​​​ពេល​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ មុន​​​ពេល​​​គណបក្ស​​​នេះ​​​នឹង​​​ត្រូវ​​​កាត់​​​ផ្ដាច់​​​ចេញ​​​ពីបញ្ជី​​​ឈ្មោះបោះ​​​ឆ្នោត​​​ ពីព្រោះ​​​គេ​​​កំពុង​​​តែ​​​មាន​​​ការ​​​ប្រទាញ​​​ប្រទង់​​​​​​គ្នា​​​ចំពោះ​​​តំណែង​​​ជាសមាជិក​​​សភា​​​សម្រាប់​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កក្កដា​​​ខាង​​​មុខនេះ​​​។ លោក​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​មនុស្ស​​​ជា​​​ច្រើន​​​ថា “ កាល​​​ពី​​​មុន​​​ពួក​​​គេ​​​បាន​​​គំរាម​​​ថា មិន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឡើយ ប៉ុន្ដែ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​បាន​​​ចូល​​​រួម​​​ហើយ​​​។ ហេតុដូច្នេះ​​​ហើយ សូម​​​អប​​​អរ​​​សាទរ​​​”។ លោក​​​ ហ៊ុន សែន បន្ដ​​​​​​មាន​​​ប្រសាសន៍​​​​​​ថា ​​​លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោ​​​​​ះ ជាតិ...

អ្នកមាន​បុណ្យស័ក្តិ​ធំ​ៗ និង​អ្នក​ជំនួញ​ស្ដុក​ស្ដម​្ភ​​​ចូល​​​រួម​​​បរិចា្ចគ​លុយដល់​កាក​បាទ​ក្រហម​កម្ពុជា​

នៅសល់​ជាងពីរខែ​ដល់ថ្ងៃ​​បោះឆ្នោត​ អ្នក​​នយោបាយ​ និង​អ្នក​ជំនួញ​ដែលមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ម្សិលមិញ​​ នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រារព្ធ​ទិវា​កាក​បាទ​ក្រហម​ពិភពលោក​ ដោយ​​បាន​ចូលរួម​ក្នុង​ការបរិច្ចាគប្រាក់​ ដែល​សរុប​មាន​ចំនួន​១៤លាន​ដុល្លារ​ សម្រាប់ផ្តល់ឲ្យ​កាក​បាទ​ក្រហម​កម្ពុជា​ ​ក្រោមការ​ចូលរួមជា​អធិបតី​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ និង​លោកស្រី​ ​ប៊ុន រ៉ានី។ នៅចំពោះមុខក្រុមនិស្សិតស្ម័គ្រចិត្ត​របស់​កាកបាទ​ក្រហម​កម្ពុជារាប់​ពាន់​នាក់​ នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​​កាកបាទ​ក្រហម​កម្ពុជា​ អ្នកមានអំណាច​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ បានរង់ចាំ​អស់រយៈ​ពេល​ជិតពីរម៉ោង​ ដើម្បី​បរិច្ចាគប្រាក់​របស់ខ្លួន​ជូនលោកស្រី​ ប៊ុន រ៉ានី​ ដែលជាប្រធាន​កាកបាទក្រហម​កម្ពុជា និងលោក ហ៊ុន សែន​ ហើយបន្ទាប់​មក​ពួកគេ​បាន​ថត​រូប​ជាមួយ​លោក ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី​ និងស្តាប់ការប្រកាស​តាម​ឧគ្ឃោសន​សព្ទពីចំនួន​ទឹកប្រាក់​ ដែល​ពួកគេបាន​បរិច្ចាគ​។​ ទឹក​ប្រាក់​បរិច្ចាគមាន​ចំនួន​ច្រើនជាង​គេ​បំផុត គឺបានមក​ពីក្រុម​ហ៊ុន​ ប៊ូយ៉ុង​ គ្រុប​ (Boo-young Group) ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​របស់ប្រទេស​កូរ៉េ​ ខាងត្បូង ដែល​បាន​បញ្ចុះ​បឋមសិលា​ នៅក្នុង​ខណ្ឌ​​សែន​សុខ​ កាលពីថ្ងៃ​អង្គារ​ សម្រាប់​គម្រោងសាងសង់​ក្រុង​រណប​មួយ...

លោក ហ៊ុន សែន ថ្លែង​​​ថា ពេល​ខ្ញុំ​អាយុ​៧៤​ឆ្នាំ​ ខ្ញុំ​នឹង​ចូ​ល​និវត្ត​

កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​  ហ៊ុន សែន បានថ្លែង​​ថា លោកគ្រោង​យក​ជ័យ​ជម្នះ​លើ​ការ​បោះ​ឆ្នោត​ជាតិ​យ៉ាង​ហោច​ណាស់បី​អាណត្តិ​ទៀត​ មុន​ពេល​ចុះ​ចេញ​ពី​​តំណែង​​នៅ​អាយុ​៧៤​ឆ្នាំ។​ ​នៅ​​​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នកភូមិ​ប្រហែល​​៨.០០០​នាក់​នៅ​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង​់ស្ពឺ ដើម្បី​បើក​ការដ្ឋាន​ជួស​ជុល​ផ្លូវ​ជាតិ​លេខ​៤៤​ ក្រោម​​គម្រោង​ដែល​មាន​ទឹក​ប្រាក់​៨០​លាន​ដុល្លារ​ជា​មូល​និធិ​​កម្ចី​ពី​ចិន​​​នោះ លោក ហ៊ុន សែន បាន​​ច្រាន​​​ចោល​ការ​រិះ​គន់​ដល់​ការ​កាន់​តំណែង​យូរ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​​តាំង​ពី​លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ឆ្នាំ​១៩៨៥​មកនោះ។ ទោះ​ជា​យ៉ាង​ណា​ លោក ហ៊ុន សែន ​ដែល​ពេល​នេះ​​មាន​​អាយុ​៦១​ឆ្នាំ​​ហើយ​នោះ បាន​ថ្លែង​ថា លោក​នឹង​បន្ថយ​អាយុ​ចូល​និវត្ត​របស់​លោកពី​៩០​ឆ្នាំ​ ដែល​លោក​បាន​ប្រកាស​កាល​ពី​លើកមុន។​​ ​លោក​មានប្រសាសន៍​ថា “ ខ្ញុំ​កាន់​តំណែង​យូរ​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ចាប់​ផ្ដើម​ពី​ខ្ញុំ​នៅ​ក្មេង​។ តើ​មាន​បញ្ហា​អ្វី​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ការ​យូរ​ដូច្នេះ?វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ដែល​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​ទេ​តើ។ ប្រសិន​បើ​ពួកគាត់​មិន​​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​ តើខ្្ញុំ​នៅ​យ៉ាង​ម៉េច​កើត?”។ លោក​បាន​ប្រៀប​ធៀប​ការ​កាន់​អំណាច​​របស់​សម្ពន្ធ​គណបក្ស Barisan Nasional  ម៉ាឡេស៊ី ដែល​បាន​ជាប់​ឆ្នោត​ម្តង​ទៀត​​កាល​ពីថ្ងៃ​អាទិត្យ​ បន្ទាប​់ពី​ការ​កាន់​អំណាច​ដោយ​គ្មាន​ឈប់​អស់​រយៈពេល​៥៦​ឆ្នាំ​ ទោះ​បី​ជា​ដំណើ​រ​ការ​បោះ​ឆ្នោត​មិន​ប្រក្រតី​ក៏​ដោយ​​។ ​លោក​បាន​មាន​ប្រសាសន៍​ថា “ រឿង​​នេះ​គឺស្រដៀង​គ្នា​​ ពោលគឺ​​ ទាម​​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ ប៉ុន្ដែ​ប្រជា​ជន​ម៉ាឡេស៊ី​មិន​ចង់​មាន​ការ​ផា្លស់​ប្ដូរ​ទេ បន្ទាប់​ពី​ពួកគេ​បាន​កាន់​អំណាច​អស់​​៥៦​ឆ្នាំ”។ ​លោក​បាន​ថ្លែង​​ថា “ បញ្ហា​របស់​ពួកគេ​គឺ​ស្រដៀង​គ្នា​នឹង ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ ពួកគេ​ចោទ​ប្រកាន់​អំពី​បញ្ហា​ពុក​រលួយ​ ពួកគេ​ចោទ​ថា បរទេស​បោះ​ឆ្នោត​...​ និង​ទី​បំផុត​ពួកគេ​ចោទ​ប្រកាន់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​​​ថា បាន​បន្លំ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ និង​មាន​អ្នក​បោះ​ឆ្នោត​ខ្មោច គឺ​​មាន​ការ​ចោទ​ប្រកាន់​​អំពី​អ្នក​បោះ​ឆ្នោត​ខ្មោច​ស្រដៀង​គ្នា​ ដូច​​នៅ​​កម្ពុជា​ដែរ”។​​​​ មុន​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា គណបក្ស​សង្គ្រោះ​ជាត​ិ​ ដែល​ជា​គណបក្ស​ប្រឆាំង​​​បាន​អំបាវ​នាវ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ពួកគេ​​និយាយ​​ថា លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​ ​លោក​បាន​ថ្លែង​ថា “ នៅ​ទី​នេះ​ ពួកគេ​ចោទ​យើង​ ​ថា...