Sunday, September 22, 2019
Home Authors Posts by Ouch Sony

Ouch Sony

369 POSTS 0 COMMENTS

មន្ត្រី​ពុករលួយ​​ដែល​ជាប់​ទោស​ម្នាក់ទៀត​​ត្រូវ​បាន​ដោះលែង​

ជំនួុយការម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសេរីភាពឡើងវិញហើយកាលពីម្សិលមិញ ទោះបីជាមន្ត្រីរូបនោះមានពិរុទ្ធភាពក្នុងករណីទាមទារសំណូកនៅក្នុងការដំណើរការដាក់ពាក្យស្នើសុំក្ដី ហើយការដោះលែងឲ្យមានសេរីភាពឡើងវិញនេះកើតឡើងមិនដល់មួយសប្ដាហ៍ទេ បន្ទាប់ពីមន្ត្រីសាលារាជធានីពីរនាក់ត្រូវបានដោះលែងឱ្យមានសេរីភាពដែរ ទោះបីជាមានពិរុទ្ធភាពក្នុងករណីកឹបកេងមូលនិធិសាធារណៈក្ដី។ លោក ឈឹម ពិសិដ្ឋ ជំនួយការរបស់អគ្គនាយករងមួយរូបដែលគេមិនបញ្ចេញអត្តសញ្ញាណនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាស្ថាប័នអនុម័តគម្រោងវិនិយោគបរទេស ត្រូវបានចោទប្រកាន់ពីបទវីតិក្រម (កឹបកេងមូលនិធិសាធារណៈ) បន្ទាប់ពីរងការចោទប្រកាន់ថា ទាល់តែទទួលបានប្រាក់សគុណ ទើបគាត់បោះត្រាលើឯកសារឲ្យ។ នៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រមជំនុំជម្រះ រស់ ពិសិដ្ឋ បានសម្រេចព្យួរទោសលោក ឈឹម ពិសិដ្ឋ រយៈពេលពីរឆ្នាំ។ ទោះជាយ៉ាងណា មិនមានការបកស្រាយណាមួយឡើយជុំវិញហេតុផលដោះលែងលោក ឈឹម...

កាលបរិច្ឆេទ​​ប្រកាស​សាលក្រម​​​​​មិន​ទាន់ច្បាស់នៅ​ឡើយ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​​ឧកញ៉ា​មួយរូប​

ជាង២ខែបន្ទាប់ពីសាលក្រមដល់ពេលត្រូវប្រកាសនៅក្នុងសវនាការជំនុំជម្រះទោសអតីតឧត្ដមសេនីយ៍យោធាមួយរូប និងអង្គរក្សរបស់គាត់ដែលជាប់ចោទថាពាក់ព័ន្ធក្នុងអំពើឃាតកម្មកាលពីឆ្នាំ២០១៤លើឧកញ៉ាមួយរូបនៅរាជធានីភ្នំពេញ មេធាវី និងអ្នកនាំពាក្យតុលាការបានបញ្ជាក់កាលពីម្សិលមិញថា ពេលនេះកាលបរិច្ឆេទប្រកាសសាលក្រមមិនទាន់កំណត់នៅឡើយទេ។ លោក ថោង សារ៉ាត់ ឧកញ៉ាខាងអចលនទ្រព្យជាប់ចោទថាជាអ្នកបញ្ជាឱ្យឃាតករសម្លាប់ឧកញ៉ា អុឹង ម៉េងជឺ អាយុ៥៣ឆ្នាំ ខណៈពេលជនរងគ្រោះចេញពីរថយន្តលុចស៊ីសរបស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែង។ សវនាការជំនុំជម្រះទោសលោក ថោង សារ៉ាត់ និងអង្គរក្សបួននាក់របស់គាត់បានបញ្ចប់កាលពីខែមេសា ហើយសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសថា ថ្ងៃទី៥ ខែឧសភា គឺជាកាលបរិច្ឆេទដែលត្រូវប្រកាសសាលក្រម។ ទោះជាយ៉ាងណា តុលាការនេះនៅស្ងាត់ស្ងៀមចាប់តាំងពីពេលនោះមក ខណៈលោក ទួត លុច...

អ្នក​​​រកស៊ីទិញ​​​លក់​​​ម៉ូតូពីរនាក់​​​​​​ត្រូវបាន​​​សម្លាប់​​​ក្នុង​​​អំពើ​​​ប្លន់​​​ប្រដាប់អាវុធ​​​នៅក្នុង​​​ខេត្ត​​​បាត់​​​ដំបង

អ្នករកស៊ីទិញលក់ម៉ូតូពីរនាក់ត្រូវបានសម្លាប់កាលពីម្សិលមិញក្នុងខេត្តបាត់ដំបងក្នុងអ្វីដែលនគរបាលសនិ្ឋដ្ឋានថាជាការ "ពួនស្ទាក់ប្លន់" អំឡុងអំពើប្លន់ប្រដាប់អាវុធ។ យោងតាមគេហទំព័រនគរបាលជាតិបានឱ្យដឹងថា លោក ហួត ឈឿង អាយុ៤៥ឆ្នាំ និងបុរសម្នាក់ទៀតដែលប្រាប់អត្តសញ្ញាណត្រឹមតែថា ឈ្មោះ រិត អាយុ៣៥ឆ្នាំ បានដើររកទិញម៉ូតូដោយធ្វើដំណើរតាមផ្លូវលំមួយក្នុងឃុំខ្នាចរមាស ស្រុកបវេល ស្រាប់តែពេលនោះ អ្នកភូមិបានឮស្នូរកាំភ្លើងនៅម៉ោងប្រហែលជា៧ព្រឹក។ គេហទំព័រនេះបន្តថា លោក ហួត ឈឿងត្រូវបានបាញ់មួយគ្រាប់ចំដងខ្លួន រីឯឈ្មោះរិត នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ត្រូវបានកាប់មួយពូថៅចំក្បាលផ្នែកខាងក្រោយ។ លោក ជេត វណ្ណី ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា នគរបាលកំពុងស្វែងរកជនសង្ស័យម្នាក់ ដែលគេបានស្គាល់អត្តសញ្ញាណហើយ ប៉ុន្តែលោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ លោក ម៉ី គឹមសាន អធិការរងនគរបាលស្រុកបានចាត់ទុកអំពើមនុស្សឃាតនេះថា ជាការគិតទុកជាមុន ហើយបានថ្លែងថា ម៉ូតូមួយគ្រឿងជារបស់បុរសម្នាក់ក្នុងចំណោមបុរសទាំងពីរនាក់ដែលស្លាប់នោះ ត្រូវបានប្លន់យក។ លោក ម៉ី គឹមសាន បានបន្ត ថា "យើងបានចុះទៅសិក្សានៅកន្លែងកើតហេតុឃើញថា វាហាក់ដូជាមានការពួនស្ទាក់ប្លន់"។ លោកបានថ្លែងថា នគរបាលសង្ស័យថា ជនរងគ្រោះត្រូវបានទូរស័ព្ទទាក់ទង ហើយបញ្ចុះបញ្ចូលឱ្យមកកាន់កន្លែងនោះ "ព្រោះជនរងគ្រោះទាំងពីរនាក់មានមុខរបរជាអ្នករកស៊ីទិញលក់ម៉ូតូ"៕សារុន

មន្ត្រីម្នាក់ដែលមានពិរុទ្ធភាពពីបទលក់ដី​​​រដ្ឋ​​​នឹង​​​មាន​​​សេរីភាព​​​នៅថ្ងៃ​​​នេះ​​​

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារត្រូវបានរកឃើញពិរុទ្ធពីបទលក់ដីរដ្ឋកាលពីម្សិលមិញ ប៉ុន្តែនឹងនៅមានសេរីភាពនៅថ្ងៃនេះបន្ទាប់ពីចៅក្រមសម្រេចព្យួរទោសដែលនៅសល់រយៈពេល១៦ខែដោយមិនបានផ្តល់ការពន្យល់អ្វីឡើយ។ លោក គង់ មករា អាយុ៤៦ឆ្នាំ ប្រធានមន្ទីររ៉ែ និងថាមពល និងលោក នួន ផល្លី អាយុ៥៣ឆ្នាំ ប្រធានការិយាល័យហិរញ្ញវត្ថុត្រូវបានចោទប្រកាន់ពីបទគែបំបាត់ដោយទុច្ចរិតនិងបំផ្លាញដោយចេតនាកាលពីខែវិច្ឆិកា បន្ទាប់ពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ការចោទប្រកាន់នេះមានទោសជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ ប៉ុន្តែ នៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានបន្ធូរបន្ថយបទចោទប្រកាន់នេះទៅជាការកេងយកផលប្រយោជន៍ដោយខុសច្បាប់វិញ  ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ហើយទោសដែលនៅសល់ត្រូវបានព្យួរជាធម្មតា។ ដោយមិនពន្យល់ពីមូលហេតុនៃការសម្រេច ចៅក្រមរូបនេះមានប្រសាសន៍ថា "តុលាការសម្រេចផ្ដន្ទាទោសចុងចោទ នួន ផល្លី និង គង់ មករា ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ...

សាក្សី​​​​​​រិះគន់​​​ KNLF ហើយ​​​​​​សរសើរ​​​លោក ហ៊ុន សែន ​បន្ទាប់​ពី​ការ​សាកសួរ​

បុរសពីរនាក់ដែលត្រូវបានឃាត់ខ្លួនរយៈពេលខ្លីក្នុងខែឧសភាអំឡុងសន្និសីទកាសែតមួយដែលរៀបចំឡើងដោយរណសិរ្សរំដោះជាតិខ្មែរ (KNLF) ជាក្រុមដែលរដ្ឋាភិបាលចាត់ទុកថា "ក្រុមភេរវកម្ម" នោះ ត្រូវបានសាកសួរក្នុងនាមជាសាក្សីកាលពីម្សិលមិញ ដោយម្នាក់អះអាងថា តាមពិតពិធីនោះត្រូវបានរៀបចំឡើងក្នុងគោលបំណង "រំសាយរណសិរ្សនេះ"។ លោក ឌឹត លឹមសុភវត្តី អាយុ៤២ឆ្នាំ និង លោក ឃុន សាវៈខែត អាយុ៧៣ឆ្នាំ ត្រូវបានឃាត់ខ្លួនជាមួយលោក ធុយ វី អាយុ២៩ឆ្នាំ ជាសមាជិក KNLF អំឡុងពិធីនោះក្នុងរាជធានីភ្នំពេញកាលពីខែឧសភា។លោក ឌឹត លឹមសុភវត្តី និងលោក ឃុន សាវៈខែត ត្រូវបានដោះលែងបន្តិចក្រោយមក។ ប៉ុន្តែ លោក ធុយ...

មន្ត្រី​ទទួលស្គាល់​​ការ​លក់ទ្រព្យ​សម្បត្តិ​រដ្ឋ​ ប៉ុន្តែ​​​បន្ទោស​​មន្ត្រី​ចាស់ៗ

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារបានទទួលស្គាល់នៅក្នុងតុលាការកាលពីម្សិលមិញថា លោកពិតជាបានលក់ដីរដ្ឋក្នុងតម្លៃប្រហែល៦៥.០០០ដុល្លារមែន ប៉ុន្តែអះអាងថា លោកធ្វើដូច្នេះតាមតែសំណើរបស់មន្ត្រីចាស់ៗប៉ុណ្ណោះ ហើយមិនបានយកប្រាក់ទាំងនេះដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនទេ។ លោក គង់ មករា អាយុ៤៦ឆ្នាំ ដែលជាប្រធានមន្ទីរនេះ និងលោក នួន ផល្លី អាយុ៥៣ឆ្នាំ ដែលជាប្រធានការិយាល័យហិរញ្ញវត្ថុនៅក្នុងមន្ទីរនេះ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតកាលពីខែវិច្ឆិកា បន្ទាប់ពីមានការស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយ។ ពេលសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក គង់ មករា ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរកាលពីឆ្នាំ២០១១ បានទទួលស្គាល់ថា ដីមន្ទីររបស់លោកបាត់ប្រហែល១.៥០០ម៉ែត្រក្រឡា មកនៅសល់ត្រឹម៤.៨៧៥ម៉ែត្រក្រឡាអំឡុងអាណត្តិរបស់លោក។ ទោះជាយ៉ាងណា...

ដើមបណ្តឹង​​​ដែលប្តឹង​​ប្រធានបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​ដាក់​វីដេអូ​ឃ្លីបជូនតុលាការ​​

បុរសអ្នកជំនួញម្នាក់នៅក្នុងរាជធានីភ្នំពេញ ដែលបានប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីបទជេរប្រមាថជាសាធារណៈបានប្រាប់ព្រះរាជអាជ្ញាថា សម្ដីរបស់អ្នកនយោបាយរូបនេះពាក់ព័ន្ធពូជសាសន៍ខ្មែរបានធ្វើឱ្យ "ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់យើង" នេះបើយោងតាមការលើកឡើងកាលពីម្សិលមិញរបស់អ្នកជំនួញរូបនេះ។ លោក សុច សឿង ក៏បានដាក់វីដេអូឃ្លីបចំនួនពីរពាក់ព័ន្ធសម្ដីរបស់លោក ខឹម វាសនា ជូនសាលាដំបូងរាជធានីភ្នំពេញផងដែរ អំឡុងពេលសាកសួរកាលពីថ្ងៃសុក្រ។ លោក សុច សឿង បាននិយាយកាលពីម្សិលមិញថា "ចាប់តាំងពីខ្ញុំចាប់ផ្ដើមលេងហ្វេសប៊ុកមក ហើយស្ដាប់គាត់និយាយអំឡុងវេទិកាម្ដងៗ ខ្ញុំឈឺចាប់ណាស់"។ លោកបានបន្ថែមថា...

លោក ហ៊ុន សែន ដក​បម្រាម​​​​ចេញ​ហើយ ប៉ុន្តែ​តើ​​​លោក សម ​រង្ស៊ី ​នឹង​វិល​ត្រឡប់​មក​វិញ​ទេ​?

កាលពីម្សិលមិញ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួនជិតអាចវិលត្រឡប់មកមាតុប្រទេសវិញហើយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកនូវបទបញ្ជាដែលហាមមិនឱ្យលោកត្រឡប់ចូលស្រុក ហើយបានជំរុញឲ្យលោក សម រង្ស៊ី ធ្វើតាមការប្ដេជ្ញាប្រឈមការជាប់ពន្ធនាគារ ឬសេចក្ដីស្លាប់ដោយការវិលត្រឡប់មកវិញ ហើយឈ្នះតំណែងរបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។ លោក សម រង្ស៊ី បានឆ្លើយតបវិញថា "ខ្ញុំព្រមចូលឲ្យតែមានការធនាថាបើកផ្លូវឲ្យខ្ញុំវិលត្រឡប់ទៅជាន់ដីប្រទេសកម្ពុជាវិញ ខ្ញុំនឹងទៅភ្លាមមួយរំពេច។ ខ្ញុំនឹងទៅដល់ប្រទេសកម្ពុជាវិញហើយ បើគ្មានវិធានការបែបនេះដែលរារាំងមិនឲ្យខ្ញុំមិនឲ្យត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំ"។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានភៀសខ្លួនចេញពីប្រទេសកម្ពុជាកាលពីខែវិច្ឆិកា...

ការ​​​ប្រើ​​​ប្រាស់​​​ស្ប៉តបង្ហាញ​​​ពី​​​​​លោក ​​​​​​សម ​​​រង្ស៊ី អំឡុង​យុទ្ធនាការ​ឃោសនា​​​​​​របស់ ​​​CNRP ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​

ស្ប៉តសម្រាប់ចាក់តាមកញ្ចក់ទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ដែលបង្ហាញអំពីលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះ ប្រហែលជាត្រូវបានច្រានចោលកាលពីម្សិលមិញ ប៉ុន្តែគណបក្សប្រឆាំងដ៏សំខាន់មួយនេះបានរិះរកមធ្យោបាយផ្សេងដើម្បីផ្សព្វផ្សាយថ្នាក់ដឹកនាំនិរទេសរូបនេះនៅក្នុងយុទ្ធនាការឃោសនារបស់ខ្លួន មុនថ្ងៃបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី ៤ ខែ មិថុនា ។ សំឡេងរបស់លោក សម រង្ស៊ី គេបានឮកាលពីម្សិលមិញនៅតាមដងផ្លូវមួយក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ  ដោយជំរុញឲ្យអ្នកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ នៅពេលរ៉ឺម៉កម៉ូតូកង់បីដែលចងភ្ជាប់ដោយឧគ្ឃោសនាសព្ទម្តងចាក់ចម្រៀងម្តងចាក់សុន្ទរកថានយោបាយឆ្លាស់ចុះឆ្លាស់ឡើង។ លោក កែវ សារិន ចៅសង្កាត់រងគណបក្សសង្គ្រោះជាតិដែលអមរ៉ឺម៉កកង់បីមួយគ្រឿងនេះកាលពីម្សិលមិញជាមួយអ្នកគាំទ្រមួយចំនួនតូច បានលើកឡើងថា "ប្រជាពលរដ្ឋនៅតែស្រឡាញ់គាត់"។ លោកបានលើកឡើងទៀតថា លោក យឹម សុវណ្ណ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សនេះបានចែកខ្សែអាត់សំឡេងនៃសុន្ទរកថារបស់លោក សម រង្ស៊ី នេះឲ្យសមាជិកគណបក្សប្រើប្រាស់។ ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាបានរិះគន់គណបក្សប្រឆាំងមួយនេះយ៉ាងដំណំកាលពីម្សិលមិញចំពោះការប្រើប្រាស់សុន្ទរកថា និងរូបភាពលោក សម រង្ស៊ី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។ លោក សុខ...

ក្នុង​ពិធី​ជួបជុំ​ និង​ហែក្បួន​របស់​​​​គណបក្ស​កាន់​​អំណាច​​​​​ ​អ្នក​គាំទ្រ​​​ខ្លះ​មាន​និន្នាការ​នយោបាយ​ចម្រុះ​

ក្រុមអ្នកគាំទ្រពាក់អាវស និងមួកសដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាន់អំណាចជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ។ ទោះជាយ៉ាងណា ខណៈការធ្វើយុទ្ធនាការឃោសនាថ្នាក់ឃុំ សង្កាត់នៅពេលនេះមានទ្រង់ទ្រាយតូច អ្នកចូលរួមខ្លះនិយាយថា ខ្លួនត្រូវគេបង្ខំ ឬទិញទឹកចិត្តឱ្យចូលរួម ក្នុងនោះរួមមានអ្នកដែលនិយាយថាខ្លួនគ្រោងបោះឆ្នោតទម្លាក់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោតផងដែរ។ កាលពីថ្ងៃសៅរ៍ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងចំនួនបើមិនដល់ច្រើនម៉ឺននាក់ ក៏ច្រើនពាន់នាក់ដែរ បានប្រមូលផ្ដុំគ្នានៅកោះពេជ្រ រាជធានីភ្នំពេញ សម្រាប់ការចាប់ផ្ដើមយុទ្ធនាការឃោសនារយៈពេលពីរសប្ដាហ៍នៅមុនការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ដោយពួកគេគ្រវីទង់ និងស្រែកហ៊ោកញ្ជ្រៀវ។ ទាហានចូលនិវត្តន៍ម្នាក់និយាយថា គាត់គាំទ្រគណបក្សកាន់អំណាចដោយសារគណបក្សនេះផ្ដល់ប្រាក់ខែឱ្យគាត់...