Thursday, February 20, 2020
Home Authors Posts by Ouch Sony

Ouch Sony

369 POSTS 0 COMMENTS

អ្នក​​​សង្កេត​​​ការ​​​ណ៍​​​បោះឆ្នោត​​​ និង​​​គណបក្ស​​​សង្គ្រោះជាតិ​​​ធ្វើតេស្តទឹក​​​ថ្នាំ​​​

តំណាងមកពីសហភាពអឺរ៉ុប គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលបានយកទឹកថ្នាំដែលទើបដឹកមកដល់់ថ្មីៗទៅធ្វើតេស្តកាលពីម្សិលមិញ គឺរយៈពេលមួយសប្តាហ៍បន្ទាប់ពីអ្នកនាំពាក្យមួយរូបនៅស្ថាប័នកំពូលរៀបចំការបោះឆ្នោតបានព្រមានថា ទឹកថ្នាំគំរូអាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់នោះ។ តំណាងភាគច្រើនដែលបានជ្រលក់ម្រាមដៃក្នុងទឹកថ្នាំដែលលុបមិនជ្រះនោះបាននិយាយថា ពួកគាត់ពេញចិត្តនឹងលទ្ធផលនេះ ប៉ុន្តែអ្នកធ្វើតេស្តម្នាក់ដែលតំណាងឱ្យគណបក្សប្រឆាំងបានបង្ហាញថា ស្នាមប្រឡាក់ទឹកថ្នាំភាគច្រើនអាចលុបជ្រះក្នុងរយៈពេល៥នាទី។ អ្នកធ្វើតេស្តមួយក្រុមមានគ្នា១៦នាក់នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងរាជធានីភ្នំពេញបានព្យាយាមលុបទឹកថ្នាំនេះដោយប្រើផលិតផលអ៊ុតសក់ ដែលការធ្វើតេស្តទឹកថ្នាំគំរូលើកមុនបានបង្ហាញថា អាចលុបជ្រះ។គ.ជ.ប បានអះអាងក្រោយមកថា ទឹកថ្នាំដែលទិញជាច្រើនសម្រាប់យកទៅប្រើក្នុងការបោះឆ្នោត មិនមានបញ្ហាដូចគ្នានេះទេ។ ពេលនោះ តំណាងទាំងនោះបានបង្ហាញម្រាមដៃដែលប្រឡាក់ទឹកថ្នាំទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយភាគច្រើននៅមានស្នាមប្រឡាក់ដដែល។ ប៉ុន្តែ ម្រាមដៃរបស់លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញបង្ហាញថា នៅសល់ស្នាមប្រឡាក់ទឹកថ្នាំព្រាលៗប៉ុណ្ណោះ។ លោក ម៉ន ផល្លា បានមានប្រសាសន៍ថា    "ដូចប្រព័ន្ធផ្សព្វផ្សាយបានឃើញហើយ ទឹកថ្នាំនេះពិតជាអាចលុបជ្រះក្នុងរយៈពេលខ្លីមែន"។លោកបានស្នើឱ្យគ.ជ.បរកទឹកថ្នាំមកជំនួសសម្រាប់ការបោះឆ្នោត។ យ៉ាងណាក៏ដោយ លោក ម៉ន ផល្លា និងអ្នកផ្សេងទៀតដែលបានចូលរួមមានគំនិតសុទិដ្ឋិនិយមថា កំណែទម្រង់ថ្មីៗមួយចំនួនទៀតរបស់គ.ជ.បនឹងយាមការពារមិនឱ្យមានការបោះឆ្នោតបានពីរដង រួមមានបញ្ជីឈ្មោះបោះឆ្នោតដែលបានកែសម្រួល ការតម្រូវឱ្យអ្នកបោះឆ្នោតបង្ហាញប័ណ្ណបោះឆ្នោតនៅការិយាល័យបោះឆ្នោត ការឃ្លាំមើលពីរគណបក្សនៅតាមការិយាល័យបោះឆ្នោត និងការពិន័យធ្ងន់ធ្ងរដល់អ្នករំលោភបំពានក្នុងទឹកប្រាក់រហូតដល់២០លានរៀល ដែលបានដាក់ចេញឱ្យប្រើក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាស។ លោក ម៉ន ផល្លា បានមានប្រសាសន៍ថា   "ខ្ញុំបារម្ភពីអ្នកដែលមានបំណងមិនល្អបោះឆ្នោតលើសពីមួយដង ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំគឺថា...

សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ពីរនាក់​​​ត្រូវចាប់​ខ្លួន​អំឡុងពេល​​ធ្វើសន្និសីទ

សមាជិកពីរនាក់នៃរណសិរ្សរំដោះជាតិខ្មែរដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមភេរវករនោះត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ពេលពួកគេព្យាយាមធ្វើសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ នេះបើយោងតាមនគរបាលនិងមេដឹកនាំរបស់ក្រុមនេះ។ រណសិរ្សរំដោះជាតិខ្មែរ មានគម្រោងរៀបចំសន្និសីទកាសែតនេះជាមួយឧត្តមស្នងការអន្តរសាស្ត្រដែលមិនសូវល្បីឈ្មោះ នៅការិយាល័យរបស់អង្គការនេះដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ "ក្នុងគោលបំណងដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា" នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានមួយដែលចេញកាល ពីសប្តាហ៍មុន។ ទោះជាយ៉ាងណា ពិធីនេះត្រូវបានបិទនៅមុនម៉ោង៩ព្រឹក ហើយសមាជិករណសិរ្ស ខ្មែរពីរនាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមលោក ឯម សារ៉ាវុធ អធិការនគរបាលខណ្ឌដែលចោទប្រកាន់ក្រុមនេះថាមិនបានសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ។ លោកបានថ្លែងថា "កាលពីម្សិលមិញ និងម្សិលម្ងៃ៉ នគរបាលរាជធានីបានចុះមកណែនាំពួកគេកុំឲ្យធ្វើពិធីនេះ ដោយសារ គ្មានការអនុញ្ញាតតាមផ្លូវច្បាប់ទេ"។លោកបានថ្លែងបន្តថា លោកមិនមែនចុះមកដើម្បីចាប់ខ្លួនទេ ប៉ុន្តែ ថា "ប្រហែលជាមានមនុស្សបីនាក់"ត្រូវបានឃាត់ខ្លួន។ យោងតាមគេហទំព័រព័ត៌មាន Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានឲ្យដឹងថា លោក ឃុន សាវ៉ាកឃិត តំណាងអង្គការអន្តរសាស្ត្រគឺជាបុគ្គលទី៣ដែលបានចាប់ខ្លួន។ ទូរស័ព្ទរបស់លោក ឃុនសា វ៉ាកឃិត បានបិទកាលពីម្សិលមិញ ពេលព្យាយាមទាក់ទងគាត់ដើម្បីសុំការធ្វើអត្ថាធិប្បាយ។ លោក ឯម សារ៉ាវុធ បានចោទប្រកាន់ក្រុមរណសិរ្សរំដោះជាតិខ្មែរថា បានរៀបចំកិច្ចប្រជុំខុសច្បាប់ក្រោមបដារបស់អង្គការឧត្តមស្នងការអន្តរសាស្ត្រ។ សំដៅដល់អង្គការឧត្តមស្នងការអន្តរសាស្ត្រ លោកបានមានប្រសាសន៍ថា "យើងចុះមកដើម្បីសហការជាមួយពួកគេពីរលើករួចមកហើយ...

គ.ជ.ប អះ​​​អាង​​​ថា ទឹក​​​ថ្នាំថ្មី​​​ដែលប្រើ​​​សម្រាប់ការ​​​បោះ​​​ឆ្នោត​​​លុប​​​មិន​​​ជ្រះ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងកាលពីម្សិលមិញថា ការធ្វើតេស្តទឹកថ្នាំថ្មីសម្រាប់ប្រើក្នុងការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ បង្ហាញថាលុបមិនជ្រះទេ។ លោកបានលើកឡើងយ៉ាងដូច្នេះ មួយថ្ងៃបន្ទាប់ពីប្រាប់អ្នកយកព័ត៌មានថា ទឹកថ្នាំគំរូដែលផ្ដល់ដោយក្រុមហ៊ុនផលិតទឹកថ្នាំ អាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់។ កាលពីថ្ងៃពុធ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប បានទិញទឹកថ្នាំសម្រាប់ប្រើក្នុងការបោះឆ្នោតក្នុងទឹកប្រាក់ជិត៨០០.០០០ដុល្លារពីក្រុមហ៊ុន Mysore Paints and Varnish Limited ជាក្រុមហ៊ុនឥណ្ឌា បើទោះជាក្រោយការធ្វើតេស្តបង្ហាញថា វាអាចលុបជ្រះដោយប្រើទឹកថ្នាំអ៊ុតសក់ក៏ដោយ។ លោកបានថ្លែងថា យើងនៅតែសម្រេចបន្តទិញទឹកថ្នាំនេះ ពីព្រោះសល់ពេលខ្លីណាស់មុនដល់ការបោះឆ្នោតនៅថ្ងៃទី៤...

គណៈកម្មាធិការជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ទទួលស្គាល់​​​ថា​​​ ទឹក​​​ថ្នាំ​​​គំរូអាច​​​លុប​​​ជ្រះ​​​

នៅសល់មិនដល់១ខែទៀតទេប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាទៅបោះឆ្នោតហើយ តែកាលពីម្សិលមិញស្ថាប័នរៀបចំការបោះឆ្នោតកំពូលនៅកម្ពុជាបានទទួលស្គាល់ថា ខ្លួនបានបង់ប្រាក់ជិត៨០០.០០០ដុល្លាររួចហើយសម្រាប់ទឹកថ្នាំលុបមិនជ្រះ ដែលការធ្វើតេស្ត ដោយខ្លួនឯងផ្ទាល់បង្ហាញថា អាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់ ជាបញ្ហាដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូបចាត់ទុកថាជា "បញ្ហាធំ" ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ខែមិថុនា។  លោកស្រី មូរ សុខហួរ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា "យើងមិនអាចឆ្ពោះទៅមុខបានទេប្រសិន បើរឿងសំខាន់បំផុតគឺទឹកថ្នាំអាចលុបជ្រះនោះ"។ លោកស្រីបានបន្ថែមថា "វាមិនអាចទទួលយកបានទេ"។ លោកស្រី មូរ សុខហួរ បានឆ្លើយតបចំពោះការទទួលស្គាល់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលប្រាប់កាសែតខេមបូឌា ដេលី ក្នុងកិច្ចសម្ភាសផ្តាច់មុខមួយកាលពីម្សិលមិញថា គ.ជ.ប.បានធ្វើតេស្តទឹកថ្នាំគំរូទិញពីក្រុមហ៊ុនផ្គត់ផ្គង់នៅប្រទេសឥណ្ឌាប្រហែល១ខែកន្លងមកនេះ ហើយបានរកឃើញថា ទឹកថ្នាំនេះអាចលុបជ្រះដោយប្រើថ្នាំអ៊ុតសក់។ លោក ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប.សម្រេចបន្តគម្រោងទិញទឹកថ្នាំចំនួន៤៦.៥០០ដបក្នុងតម្លៃប្រហែល៧៩៣.០០០ដុល្លារនៅពាក់កណ្តាលខែ មេសាដោយសារសល់ពេលខ្លី។ គ.ជ.ប.បន្ទាប់មកបានបញ្ជូនទឹកថ្នាំគំរូត្រឡប់ ទៅក្រុមហ៊ុន...

ការហែក្បួន​​​យុទ្ធនាការ​​​ឃោស​​​នា​​​​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​នៅ​​​តាម​​​ផ្លូវ​​​សំខាន់​​​ៗ

ប្រតិកម្មតបទៅនឹងការរិះគន់ពីគណបក្សសង្គ្រោះជាតិ និងអង្គការផ្សេងៗទៀត ស្ថាប័នរៀបចំការបោះឆ្នោតកំពូលនៅកម្ពុជាកាលពីម្សិលមិញបានការពារការគាំទ្ររបស់ខ្លួនចំពោះបម្រាមលើការហែក្បួនឃោសនាបោះឆ្នោតតាមទីសាធារណៈសំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ដោយលើកឡើងថា ដោយសារសុវត្ថិភាពសាធារណៈ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក៏បានបង្ខំចិត្តបកស្រាយអំពីសេចក្តីសម្រេចរបស់ខ្លួនក្នុងការបោះពុម្ពសន្លឹកឆ្នោតចំនួន១,៥លានសន្លឹកបន្ថែមទៀតសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាផងដែរ។ ចំណាត់ការទាំងពីរនេះបានធ្វើឲ្យអ្នកវិភាគមួយរូបចោទជាសំណួរថ្មីៗកាលពីម្សិលមិញអំពីអព្យាក្រឹតភាពរបស់គណៈកម្មាធិការនេះ។ នៅក្នុងលិខិតមួយចុះថ្ងៃទី២៨ខែមេសាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានប្រាប់លោក មាស ឆពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ជាសាខាមូលដ្ឋានរបស់គ.ជ.ប.ឲ្យជូនដំណឹងដល់គណបក្សនយោបាយថា ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យរៀបចំការហែក្បួនឬការជួបជុំនៅតាមផ្លូវ សួនច្បារ និងផ្សារសំខាន់ៗ ក្នុងរាជធានីនោះឡើយ អំឡុងយុទ្ធនាការឃោសនារយៈពេល២សប្តាហ៍ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ខែឧសភា។ តំបន់ដែលស្ថិតនៅក្នុងការហាមឃាត់គឺ សួនច្បារសាធារណៈចំនួន៧កន្លែង ដែលនៅក្បែរព្រះបរមរាជវាំង វត្តភ្នំ និងវិមានឯករាជ្យផ្សារចំនួន៦រួមមាន ផ្សារកណ្តាល ផ្សារអូរឫស្សី ផ្សារទួលទំពូង និងកំណាត់ផ្លូវចំនួន៩ រួមមានមហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះមុនីវង្ស...

ចៅក្រម​នឹងបន្ត​​​​ឃុំខ្លួន​មន្ត្រី​សមាគមអាដហុក​បួន​រូប​និង​មន្ត្រីគ.ជ.ប​.មួយរូប​

កាលពីថ្ងៃអង្គារចៅក្រមមួួយរូបបានប្រាប់មន្ត្រីតុលាការថា លោកនឹងបន្តឃុំខ្លួនមន្ត្រីជាន់ខ្ពស់៤រូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំបោះឆ្នោតមួួយរូបដែលសុទ្ធតែបានជាប់ពន្ធនាគារដោយគ្មានការបើកសវនាការជិតមួយឆ្នាំមកហើយ នៅក្នុងសំណុំរឿងដែលរងការរិះគន់ពីអ្នកការពារសិទ្ធិមនុស្សអន្តរជាតិ។ គិតមកដល់សប្តាហ៍នេះ វាមានរយៈពេលមួយឆ្នាំហើយចាប់តាំងពីមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និង លោក នី ចរិយាដែលជាមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)និងជាអតីតមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្រោមការចោទប្រកាន់ពីបទសូកប៉ាន់ទាក់ទិននឹងការសើុបអង្កេតរបស់រដ្ឋាភិបាលលើរឿងអាស្រូវផ្លូវភេទដែលមានជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។ ជនត្រូវចោទបានលើកឡើងថា ពួកគាត់បានផ្តល់ជំនួយផ្លូវច្បាប់ដល់សាក្សីមួយរូបដែលគេអះអាងថា ជាស្រីកំណាន់របស់លោក កឹម សុខា។ ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមតែអំពើចិត្ត (U.N.Working Group on Arbitrary Detention ) បានសន្និដ្ឋានកាលពីឆ្នាំមុនថា អ្នកទាំងប្រាំរូបនេះ "ទទួលរងការរើសអើងដោយសារតែគាត់ជាអ្នកការពារសិទ្ធិមនុស្ស និងរងការរំលោភបំពានសិទ្ធិដែលមានភាពស្មើគ្នាចំពោះមុខច្បាប់ និងមានការការពារស្មើភាពគ្នាដោយច្បាប់" ក្រោមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនស៊ីវិល និងសិទ្ធិនយោបាយ។ ចៅក្រមសើុបសួរលោក ធាម ច័ន្ទពិសិដ្ឋ  បានប្រាប់លោក អីុ រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារថា អ្នកទាំង៥រូបនេះនឹងត្រូវឃុំខ្លួនបន្តទៀត"ដើម្បីបំពេញនីតិវិធីសាកសួរបន្ថែម" នេះបើយោងតាមការលើកឡើងរបស់លោក អីុ រិន កាលពីម្សិលមិញ។ ច្បាប់នឹងអនុញ្ញាតឲ្យមានការឃុំខ្លួន៦ខែបន្ថែមទៀត។ ចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានបន្តឃុំខ្លួនអ្នកទាំង៥រូបនេះបណ្តោះអាសន្នក្នុងរយៈពេល៦ខែកាលពីខែតុលា ដោយក៏លើកឡើងពីតម្រូវការសាកសួរបន្ថែមផងដែរ។ លោក អីុ រិន បានថ្លែងកាលពីព្រឹកម្សិលមិញថា...

ផ្ទះ​​​ដែល​​​លោក​​​ កែម ឡី ធ្លាប់​​​រស់​​​នៅកាល​​​ពី​​​ក្មេង​​​ក្លាយជា​​​កន្លែង​​​ពល​​​រដ្ឋ​​​ទៅ​​​​​​អុជ​​​ធូប 

ស្រុកត្រាំកក់, ខេត្តតាកែវ-ដោយឈរកាលពីរសៀលថ្ងៃអាទិត្យក្នុងផ្ទះនៅស្រុកកំណើតរបស់លោក កែម ឡី អ្នករិះគន់រដ្ឋាភិ បាលដែលត្រូវគេធ្វើឃាតនោះ អ្នកលក់កាហ្វេ ម្នាក់ឈ្មោះ ជា សុផា បានពន្យល់ពីមូលហេតុដែលគាត់ធ្វើដំណើរជាង១០០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺទៅកាន់ស្រុកកំណើតរបស់វីរបុរសរបស់គាត់។ លោក ជា សុផា បាននិយាយថា "គាត់អត់មានបញ្ចេញបញ្ចូលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ គាត់មានគុណធំធេងណាស់។ ខ្ញុំស្រឡាញ់ពេញចិត្តគាត់ មិនមែនតែខ្ញុំទេ កូនខ្មែរជាច្រើនទៀតក៏អ៊ីចឹងដែរ"។ បន្ទាប់មកលោក ជា សុផា បានយំសោកសង្រេង។ គាត់បាននិយាយបន្តថា "គាត់គឺជាមនុស្សសាមញ្ញណាស់ ទោះជាគាត់មានការអប់រំខ្ពង់ខ្ពស់ក៏ដោយ"។ បុរសអាយុ៥៣ឆ្នាំរូបនេះគឺជាពលរដ្ឋខ្មែរមួយរូបក្នុងចំណោមពលរដ្ឋខ្មែរជាច្រើនទៀតដែលបានចេញចូលផ្ទះរបស់អ្នកវិភាគនយោបាយរូបនេះមិនដាច់អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ មានអ្នកខ្លះបានថតរូបនៅខាងមុខរូបសំណាករបស់លោក កែម ឡី ដែលមានទំហំប៉ុនរូបពិត។ អ្នកខ្លះទៀតបានអុជធូបនៅខាងមុខផ្នូររបស់គាត់ ឬក៏សំដែងអារម្មណ៍អាណិតអាសូរ និងផ្តល់ប្រាក់ខ្លះៗដល់អ្នកស្រី ភោគ សេ អាយុ៧៨ឆ្នាំដែលត្រូវជាម្តាយរបស់លោក កែម ឡី និងដែលសម្រាន្តនៅលើគ្រែរាល់ថ្ងៃដោយមានព័ទ្ធជុំវិញទៅដោយរូបថត និងពាក្យពេចន៍របស់កូនប្រុសជាទីស្រឡាញ់របស់អ្នកស្រី ដែលត្រូវឃាតករ បាញ់សម្លាប់ក្នុងរាជធានីភ្នំពេញកាលពីខែកក្កដានៅក្នុងអ្វីដែលមជ្ឈដ្ឋានជាច្រើនគិតថា ជារឿងមានជាប់ពាក់ព័ន្ធនយោបាយ។ ដោយមានប្រសាសន៍តិចៗ អ្នកស្រី ភោគ សេ ដែលបានកោរសក់កាន់ទុក្ខនោះ បានលើកឡើងថា មានមនុស្សជាង៤០នាក់បានមកអុជធូបគោរពនៅផ្ទះរបស់គាត់ក្នុងមួយថ្ងៃៗអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ ទោះបីជាមានគេមកយ៉ាងនេះក៏ដោយ តែអ្នកស្រីបានលើកឡើងថា វាជួយឲ្យអ្នកស្រីរសាយទុក្ខកង្វល់បានតែបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកស្រីបានមានប្រសាសន៍ថា "មុនពេលកូនខ្ញុំស្លាប់ យើងសប្បាយរីករាយណាស់អំឡុងបុណ្យចូលឆ្នាំខ្មែរ។ ឥឡូវអត់មានអីសប្បាយទេ។...

មហា​​​​​​​​​​​​សង្ក្រាន្ត​​​​​​​​​​​​ព្យាករ​​​ថា ចូល​​​​​​ឆ្នាំ​​​ថ្មី​​​​​​ខាង​​​​​​​​​មុខ​​​​​​​​​​​​​​នឹង​​​​​​​​​​​​​​​​​នាំ​​​​​​មក​​​​​​​​​នូវ​​​​​​​​​​​​​​​​​​​​​លាភ​​​សំណាង​​​​​​ ឬ​​​មាន​​​​​​​​​​​​​​​​​​​​​គ្រោះ​​​​​​​​​​​​មហន្តរាយ​​​

នៅក្នុងឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រទេសកម្ពុជាអាចនឹងមានសង្គ្រាមកើតឡើង មានគ្រោះទឹកជំនន់ និងគ្រោះទុរ្ភិក្ស បើមិនដូច្នោះទេ ដំណាំចេកនឹងទទួលបានទិន្នផលល្អខ្លាំង ហើយមានភាពសុខដុមរមនាផ្នែកនយោបាយ។ រាសីពីរដែលខុសគ្នាស្រឡះនេះត្រូវបានព្យាករសម្រាប់ប្រទេសកម្ពុជា  នៅក្នុងមហាសង្ក្រាន្តប្រចាំឆ្នាំដែលក្នុងមួយឆ្នាំៗត្រូវបានប្រមូលចងក្រងដោយក្រសួងធម្មការ និងសាសនា។ មហាសង្ក្រាន្តដែលក្រសួងបានបោះពុម្ពផ្សាយជាលើកដំបូងនៅឆ្នាំ១៩៩៨នេះមានព័ត៌មានជាច្រើនដែលត្រូវបានប្រមូលចងក្រងតាមរយៈការតាមដានចលនារបស់តារា និងភពដោយប្រើតម្រាបុរាណ។ ឆ្នាំនេះមហាសង្ក្រាន្តព្យាករយ៉ាងច្បាស់ថានឹងមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ អាចនឹងផ្ទុះសង្គ្រាម និងបាត់បង់ទិន្នផលស្រូវពាក់កណ្ដាលនៅទូទាំងប្រទេសដោយសារសត្វល្អិតចង្រៃដែលស្រេកឃ្លាន។ លោកហោរា អុឹម បូរិន ដែលជាអ្នកនិពន្ធមហាសង្ក្រាន្តមានប្រសាសន៍ថា ការព្យាករឃើញថាអាចនឹងមានសង្គ្រាម ប៉ុន្តែលោកព្យាករមិនដឹងថាវានឹងចាប់ផ្ដើមនៅពេលណាឡើយ។ លោក អុឹម បូរិន ដែលក៏ជាប្រធានផ្នែកស្រាវជ្រាវនៅគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិមានប្រសាសន៍ថា "ខ្ញុំមិនដឹងទេ វាមិនច្បាស់លាស់ទេ"។ ទោះជាយ៉ាងណា វាមិនសុទ្ធតែមានស្ថានភាពអាក្រក់ទេ ពីព្រោះមហាសង្ក្រាន្តក៏មានការរៀបរាប់អំពីទេពធីតា កិមិរា ទេវី ដែលនឹងយាងចុះមកប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ វេលាម៉ោង៣និង១២នាទីរំលងអធ្រាត្រ ដោយនាំមកជាមួយនូវក្ដីសង្ឃឹមថានឹងសម្បូរចេក និងការចរចានយោបាយដោយសន្តិវិធី។ យោងតាមមហាសង្ក្រាន្ត ទេពធីតាអង្គនេះនឹងបង្ហាញខ្លួនកាន់ "ព្រះខ័ន្ធ" នៅដៃខាងស្ដាំ ហើយពិននៅដៃខាងឆ្វេង ខណៈអង្គុយលើខ្នងក្របី មហាសង្ក្រាន្តនិយាយថា ព្រះខ័ន្ធគឺជាអាវុធសម្រាប់ការពារខ្លួនដែលត្រូវប្រើនៅកន្លែងជិតៗ ចំណែកឯពិនតំណាងឱ្យចិត្តសាស្ត្រ  និងការទាញទឡ្ហីករណ៍អំពីទស្សនៈនានា។ ដូច្នេះវាព្យាករថា ការចរចានយោបាយនៅកម្ពុជា នឹងធ្វើឡើងដោយសន្តិវិធីនៅឆ្នាំក្រោយ ហើយនឹងមានការប៉ះទង្គិចពាក្យសម្ដីច្រើនជាងការប៉ះទង្គិចដោយដាវ។ មហាសង្ក្រាន្តបង្ហាញថា "យើងអាចនិយាយបានថា វាជាសង្គ្រាមពាក្យសម្ដីជាជាងការប្រើប្រាស់អាវុធ"។ លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្មមានប្រសាសន៍ថា យោងតាមការព្យាករទាំងនេះ...

ផ្ទុះ​ឡ​ចំហាយ​កម្ដៅ​ទឹក​​នៅ​រោង​​​​​ចក្រ​​​​​​​​​កាត់​ដេរ​ម​ួយទៀត បណ្ដាល​ឱ្យ​មនុស្ស​២នាក់​​​បាត់​​​បង់​​​ជីវិត

កម្មករពីរនាក់បានបាត់បង់ជីវិត និងបួននាក់ទៀតរងរបួស នៅពេលឡចំហាយកម្ដៅទឹកមួយបានផ្ទុះនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ពោលគឺមិនដល់ ៣សប្ដាហ៍ផងទេបន្ទាប់ពីគ្រោះថ្នាក់ផ្ទុះឡចំហាយកម្ដៅទឹកនៅរោងចក្រមួយទៀតបានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឱ្យប្រាំពីរនាក់ទៀតរងរបួស។ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ដីទីមានប្រសាសន៍ថា  ឡចំហាយកម្ដៅទឹកនៅរោងចក្រកាត់ដេរមិនបញ្ចេញឈ្មោះស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនេះ បានផ្ទុះនៅម៉ោង១១និង៥០នាទីព្រឹក បន្ទាប់ពីសន្តិសុខម្នាក់ឈ្មោះ សឿន ផល អាយុ២៧ឆ្នាំបានដុតអុសក្នុងចង្ក្រានឡច្រើនពេក។ លោកបន្ថែមថា ការផ្ទុះនេះបានបណ្ដាលឱ្យសន្តិសុខខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែង។ អ្នកបោសសម្អាតម្នាក់ទៀតនៅក្បែរនោះឈ្មោះ គង់ ផានី អាយុ៦១ឆ្នាំ បានស្លាប់មិនយូរប៉ុន្មានបន្ទាប់ពីទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកឯកម្មករបួននាក់ទៀតរងរបួសស្រាលដោយសារកម្ទេចកម្ទីហោះប៉ើងលើ។ នគរបាលបាននិយាយកាលពីម្សិលមិញថា អ្នកគ្រប់គ្រងឡចំហាយកម្តៅទឹកបានធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ដោយចាកចេញពីរោងចក្រនៅពេលអាហារថ្ងៃត្រង់ ហើយបានបាត់មុខចាប់តាំងពីពេលនោះ។ កាលពីម្សិលមិញ មួយភាគធំនៃអគាររោងចក្រនេះបានរងការខូចខាត ហើយពិដាន និងជញ្ជាំងមួយបានរងការបំផ្លាញទាំងស្រុង។ កម្មករមកពីរោងចក្រជាប់នោះបានដើរកាត់គំនរបែកបាក់ អំបែងកញ្ចក់ និងសម្ភារផ្សេងទៀតដែលរាយប៉ាយពេញបរិវេណរោងចក្រ។ លោក ឯម ភារី បានមានប្រសាសន៍ថា រោងចក្រទ្រង់ទ្រាយតូចដែលវិនិយោគរួមគ្នារវាងជនជាតិចិនម្នាក់ និងជនជាតិខ្មែរម្នាក់ហើយដែលភាគច្រើនបោះពុម្ព និងជ្រលក់ពណ៌សម្លៀកបំពាក់រួចជាស្រេចនេះ ទើបតែចាប់ផ្ដើមធ្វើប្រតិបត្តិការកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ លោកបានបន្ថែមថា...

​​​​​​​​​លោក សម ​​រង្ស៊ី ​​​ជាប់​ពន្ធនា​គារ​​២០​ខែ​​​ដោយសារ​​តែការ​​អះអាង​ជុំវិញ​​​​ឃាតកម្ម​​លើលោក កែម ឡី​

កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ដោយសារការអះអាងថា រដ្ឋាភិបាលជាអ្នករៀបចំការធ្វើឃាតលោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលកាលពីឆ្នាំមុន បន្ថែមពីលើកំណត់ត្រាបទល្មើសដែលរីកកាន់តែធំរបស់អតីតប្រធានគណបក្សប្រឆាំងរូបនេះ។ ចៅក្រម អុី ថាវរៈ បានប្រកាសកាលពីពេលព្រឹកថា "តុលាការបានសម្រេចផ្ដន្ទាទោស សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ និងពិន័យជាប្រាក់១០លានរៀល តាមបទចោទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ដែលបង្កឱ្យមានភាពចលាចលក្នុងសង្គម"។ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី ដែលរស់នៅបរទេស និងដែលត្រូវបានហាមឃាត់មិនឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ក៏ត្រូវបានតុលាការបង្គាប់ឱ្យសងជំងឺចិត្តនាយករដ្ឋមន្ត្រីចំនួន១០០រៀលផងដែរ។ បទចោទទាំងនេះកើតចេញពីការអះអាងរបស់លោក សម...