Sunday, September 27, 2020
Home Authors Posts by Ouch Sony

Ouch Sony

369 POSTS 0 COMMENTS

ចៅអធិការមួយ​អង្គត្រូវ​បាន​ផ្សឹក​ដោយសារស្រវឹងស្រា​ បើកបររថយន្ត​ និង​ក្លែង​ជាមន្ត្រីកងរាជអាវុធហត្ថ

ស្រុកស្អាង, ខេត្តកណ្ដាល-យោង​តាម​នគរបាល​ឲ្យដឹងថា ព្រះគ្រូចៅអធិការ​វត្ត​ទួល​ក្រសាំង​ត្រូវ​បាន​​ផ្សឹក​កាលពី​​ថ្ងៃពុធ​ បន្ទាប់​ពី​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​​ខណៈ​ដែល​ស្រវឹង​ស្រា​ហើយ​បើក​បរ និង​ស្លៀកពាក់​ឯកសណ្ឋាន​កង​រាជអាវុធ​ហត្ថ​។ ព្រះតេជគុណ​ ផង់​ មាស ព្រះជន្ម៧០​ព្រះវស្សា ​គង​់​នៅវត្ត​ទួល​ក្រសំាង បាន​ជិះ​រថយន្ត​ជាមួយ​ព្រះតេជគុណ ខាន់ ហេង ជា​ព្រះគ្រូចៅអធិកានៅពេល​គ្រោះ​ថ្នាក់​ចរចរណ៍​នោះ​។ ព្រះតេជគុណ​ ផង់ មាស បានមាន​សង្ឃដីកា​ថា ព្រះតេជគុណ ហេង បានឈប់​ទិញ​ស្រាបៀរ​នៅ​តាម​ផ្លូវពេល​ធ្វើ​ដំណើរ​ទៅ​បុណ្យ​សព​ញោម​ប្រុស​របស់​ព្រះអង្គ​ ហើយ​បាន​ផឹក​ស្រា​បៀរពេលកំពុង​បើក​បរ​។ នៅពេល​នោះ ព្រះ​អង្គ​បាន​ស្លៀក​ពាក់​ឯកសណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ ដោយ​មាន​ឈ្មោះ "...

ការភ្នាល់​​​បាល់​​​វើល​​​ខាប់​​​​​​ខុស​​​ច្បាប់​​​ផុសផុល​​​ខ្លាំង​​​ ទោះបី​​​ជា​​​សមត្ថកិច្ច​​​ឆ្មក់​​​បង្ក្រាប​​​ក្តី​​​

ការ​​​រក​​​សីុ​​​កាក់​​​កប​​​យ៉ាង​​​ខ្លាំង​​​សម្រាប់​​​អ្នក​​​ទទួល​​​​​​ភ្នាល់​​​ការ​​​ប្រកួត​​​បាល់​​​ទាត់ ហ្វីហ្វា​​​វើល​​​ខាប់​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​សប្តាហ​​​៍​​​នេះ​​​ ទោះ​​​បី​​​ជា​​​មន្ត្រី​​​នគរបាល​​​អះ​​​អាង​​​ថា ខ្លួ​​​ន​​​មាន​​​​​ផែន​​​ការ​​​បញ្ឈប់​​​រាល់​​​សកម្មភាព​​​ភ្នាល់​​​​​​ខុសច្បាប់​​​សម្រាប់​​​ការ​​​ប្រកួត​​​នេះ​​​ក្តី។ ក្រដា​​​សភ្នាល់​​​បាល់​​​​​ត្រូវ​​​បាន​​​គេ​​​កាន់​​​បង្ហាញ​​​ព្រោ​​​ង​​​ព្រាត​​​នៅ​​​ឯ​​​ហាង​​​កាហ្វេ​​​មួយ​​​មាន​​​មនុស្ស​​​ច្រើន​​​កុះករ​​​នៅ​​​ចំណុច​​​កាច់​​​ជ្រុង​​​នៃ​​​ផ្លូវ​​​លេខ​​​៦៣ និង​​​ផ្លូវ​​​លេខ​​​២៨២​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ ខណៈ​​​ដែល​​​ក្រដាស​​​ភ្នាល់​​​មួ​​​យ​​​ថង់​​​ចង​​​ព្យួរ​​​​​​នៅ​​​ខាង​​​មុខ​​​ហាង​​​លក់​​​គ្រឿង​​​អេឡិច​​​ត្រូនិកយីហោ "៣៤៤" ស្ថិត​​​នៅ​​​តាម​​​បណ្តោយ​​​​មហា​​​វិថី​​​​​​ព្រះ​​​មុនីវង្ស ដោយ​​​មាន​​​អ្នក​​​ទទួល​​​ភ្នាល់​​​​​​ម្នាក់​​​​​​អង្គុយ​​​នៅ​​​ក្បែរ​​​​​នោះ។ ទោះ​​​បី​​​ជា​​​អាជ្ញាធរ​​​មិន​​​សូវ​​​អើពើ​​​នឹង​​​កា​​​រ​​​បំពាន​​​ច្បាប់​​​​​​ប្រឆាំង​​​ល្បែង​​​សីុ​​​សង​​​ក្តី​​​ ក៏​​​មនុស្ស​​​ចំនួន​​​១៣​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​បង្ក្រាប​​​​​​ហាង​​​កាហ្វេ​​​អីុន​​​ធើណិត​​​មួយ​​​កន្លែង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​​​មនុស្ស​​​បី​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រតិបត្តិការ​​​​​​ឆ្មក់​​​បង្ក្រាប​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ក្នុង​​​ក្រុង​​​ស្វាយ​​​រៀង​​​នៅ​​​ថ្ងៃ​​​ដដែល​​​នេះ។ លោក​​​ ជួន ណា​​​រិន ស្នង​​​ការ​​​រង​​​រាជ​​​ធា​​​នី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ទំហំ​​​នៃការ​​​ឆ្មក់​​​បង្ក្រាប​​​ហាង​​​កាហ្វេ​​​អីុន​​​ធើ​​​ណិត​​​ដែល​​​ស្ថិត​​​នៅ​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ​​​នេះ​​​ ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​កិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​នគរបាល​​​ក្នុង​​​ការ​​​បង្ក្រាប​​​ក្រុម​​​លេង​​​ល្បែង​សីុ​​​សង​​​​​ខុស​​​ច្បាប់​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា " អស់​​​លោក​​​គិត​​​ថា​​​ នេះ​​​គឺ​​​ជា​​​កន្លែង​​​តូច​​​ឬ​​​? ខ្ញុំ​​​ជា​​​អ្នក​​​បញ្ជាផ្ទាល់​​​ឲ្យ​​​បង្ក្រាប​​​ហាង​​​នេះ ហើយ​​​យើង​​​បាន​​​ដក​​​ហូត​​បាន​​​កុំ​​​ព្យូទ័រ​​​១៣​​​គ្រឿង "។ ប៉ុន្តែ នៅ​​​កន្លែង​​​ផ្សេង​​​ទៀត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ នគរបាល​​​ហាក់​​​ដូច​​​ជា​​​មិនសូវ​​​មាន​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​ក្នុង​​​ការ​​​ទប់​​​ស្កាត់​​​អ្នក​​​ភ្នាល់​​​មិន​​​ឲ្យ​​​ភ្នាល់​​​ឡើយ។ លោក ចិន្តា អាយុ​​​៣៥​​​ឆ្នាំ​​​ដែល​​​បង្ហាញ​​​ក្រដាស​​​ភ្នាល់​​​បាល់​​​ ហើយ​​​ជ្រើស​​​រើស​​​គូ​​​​ប្រកួត​​​នៅ​​​កណ្តាល​​​វាល​​​ចែស​​​តាម​​​បណ្តោយ​​​ផ្លូវ​​​លេខ​​​៦៣​​​ដែល​​​មាន​​​សភាព​​​អ៊ូអរ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ និយាយ​​​ថា គាត់​​​គ្មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​ទេ។ បុរស​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា "ខ្ញុំ​​​មិន​​​ព្រួយ​​​បារម្ភ​​​ទាល់​​​តែ​​​សោះ​​​ ពីព្រោះ​​​អ្នក​​​ទទួ​​​ល​​​ភ្នាល់​​​មាន​​​ខ្នង​​​បង្អែក​​​នៅ​​​ពីក្រោយ​​​ពួកគេ​​​។ ទាល់​​​តែ​​​ចាប់​​​អ្នក​​​ទទួល​​​​​​ភ្នាល់​​​​​​ ទើប​​​អាច​​​បញ្ឈប់​​​ការ​​​ភ្នាល់​​​បាន"។ ឧត្តម​​​សេ​​​នីយ​​​៍​​ត្រី​​​ ខេង​​​ ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ ​​​បាន​​​បដិសេធ​​​ថា នគរ​​​បាល​​​មិន​​​មែន​​​មិន​​​យក​​​ចិត្ត​​​ទុកដាក់​​​លើ​​​ការ​​​ភ្នាល់​​​បាល់​​​វើល​​​ខាប់​​​ខុស​​​ច្បាប់​​​នោះ​​​ទេ ដោយ​​​លោក​​​បន្ទោស​​​មន្ត្រី​​​ថ្នាក់ក្រោម​​​ដែល​​​មិន​​​អនុវត្ត​​​ច្បាប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ប្រហែល​​​ជា​​​មាន​​​ការ​​​ភ្នាល់​​​លួច​​​លាក់​​​ខ្លះ​​​ ប៉ុន្តែ ពេល​​​ខ្លះ​​​វា​​​អាស្រ័យ​​​លើ​​​មន្ត្រី​​​ថ្នាក់​​​ក្រោម​​​។ ប្រសិន​​​បើ ពួកគេ​​​មិន​​​បំពេញ​​​ភារកិច្ច​​​របស់​​​ខ្លួន​​​ ហើយ​​​មិន​​​រាយ​​​ការណ៍​​​ទេ​​​នោះ​​​ យើង​​​មិន​​​អាច​​​ធ្វើ​​​អ្វី បាន​​​ឡើយ​​​។ យើង​​​នឹង​​​បង្ក្រាប​​​ ប្រសិន​​​បើ​​​មាន​​​ភ័ស្តុ​​​តាង​​​បង្ហាញ​​​ពី​​​បទ​​​ល្មើស"៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

តុលាការ​នឹង​សាកសួរ​ជន​សង្ស័យ​ពីបទមនុស្ស​ឃាត​​គិត​ទុក​ជាមុន​

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិលមិញ​ថា បុរស​ប្រាំនាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​​គ្រោះ​ថ្នាក់​រថយន្ត​ដែល​បាន​បណ្ដាល​ឲ្យ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ពីរ​នាក់​ស្លាប់​កាលពី​ថ្ងៃអាទិត្យ នោះ នឹង​ត្រូវ​បញ្ជូនទៅ​សាលា​ដំបូ​ង​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃនេះ ដើម្បី​សាក​សួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​គិត​ទុកជាមុន​។ លោក ឱក ចិត្រា អាយុ​២៥​ឆ្នាំ ជាមន្ត្រី​កង​រាជអាវុធ​ហត្ថ​ខេត្ត និង​លោក​ ជា សំណាង អាយុ​២០​ឆ្នាំ​បាន​ស្លាប់​នៅពេល​រថយន្ត​លុច​ស៊ីស បាន​បុក​ម៉ូតូ​ពីក្រោយ​នៅ​ម៉ោង​ប្រហែល​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ក្នុង​ក្រុង​សែន​មនោរម្យ។ លោក​ វង្ស រចនា នាយការិយាល័យ​ស៊ើ​ប​អង្កេត​បទ​ឧក្រិដ្ឋនៃទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ជន​សង្ស័យទាំង​ប្រាំ​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ហេតុការណ៍​នោះ​កំពុង​ត្រូវ​បាន​ឃាត់​ខ្លួន​នៅទី​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​មុន​ការ​សាកសួរ​នៅថ្ងៃ​នេះ។ លោក​បាន​មានប្រសាសន៍ថា "ពួកគេ​ទាំង​អស់​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជាមុន។ពួកគេ​គឺ​ជា​យុវជន​ ហើយ​មាន​ការ​គិតខ្លី​។ វា​គ្រាន់តែ​ជាជម្លោះ​តូច​តាច​ប៉ុណ្ណោះ​បន្ទាប់ពី​ការ​ផឹក​ស៊ី​នៅហាង​ខារ៉ា​អូខេ ប៉ុន្តែ​ពួកគេ​បែរជា​សម្លាប់​គ្នា​ទៅវិញ"។ នគរ​បាល​បាន​និយាយ​ថា មុនពេល​កើ​ត​ហេតុ​ជន​រង​គ្រោះ​និង​ជន​សង្ស័យ​បាន​វាយ​តប់​គ្នា​ក្នុង​ហាង​ខារ៉ាអូខេមួយ ដោយសារ​រឿង​ស្រី។...

​​​រូប​​​ចម្លាក់​​មុនសម័យ​​​អង្គរ​​​ចំនួន​​​បីបាន​​​មក​​​ដល់​​​ទឹក​​​ដី​​​កម្ពុជា​​​វិញ​​​

រូប​​​ចម្លាក់​​​មុន​​​សម័យ​​​អង្គរ​​​ចំនួន​​​បី​​​បាន​​​ក្លាយ​​​ជា​​​តួអង្គ​​​ដ៏សំខាន់​​​នៅ​​​ក្នុង​​​ពិធី​​​​​​​​​មួយ​​​កាល​​​ពីម្សិល​​​មិញ​​​នៅឯទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ដោយ​​​បញ្ចប់​​​នូវ​រឿង​​​រ៉ាវ​​​ស្មុគស្មាញ​​​មួយ​​​ដែល​​​បាន​​​ចាប់​​​ផ្តើមកើត​​​ឡើង​​​ ​​​នៅ​​​ពេល​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​ត្រូវ​​​បានចោរ​​​​​​កាត់​​​​​​ផ្តាច់​​​ចេញ​​​ពី​​​ជើង​​​ទម្រ​​​នៅ​​​ប្រាសាទ​​​ចិន ​​​អំឡុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​។ បដិមា​​​ពល​​​រាម​​​ បដិមា​​​ទុរ​​​យោ​​​ធន៍​​​ និងបដិមា​​​​​ភីម​​​ ដែល​កាល​​​ពី​​​ដើម​​​ឡើ​​​យ​​​ត្រូវ​​​បាន​​​ដាក់​​​តាំង​​​ជា​​​មួយ​​​បដិមា​​​ប្រាំ​​​មួយ​​​ផ្សេងទៀត​​​​​​ដើម្បី​​​ពណ៌នា​​​ពីឈុត​​​ឆាក​​​ច្បាំង​​​គ្នា​​​នៅ​​​ក្នុង​​​រឿង​​​ព្រេង​​​ទេវកថា​​​មហា​​​ភារតៈ បាន​​​ជួប​​​ជុំ​​​គ្នា​​​ជា​​​លើក​​​ដំបូង​​​​​​ចាប់​​​តាំង​​​ពី​​​ត្រូ​​​វ​​​ចោរ​​​លួច​​​ចេញ​​​ពី​​​ប្រាសាទ​​​នេះ​​​មក​​​។ បដិមា​​​ទាំង​​​បី​​​នេះ​​​បាន​​​​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​ វិញ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ លោក​​​ឧប​​​នា​​​យក​​​រដ្ឋ​​​មន្ត្រី សុខ អាន បាន​​​សរសើរ​​​ចំពោះ​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​ " វីរ​​​បុរស​​​ទាំង​​​បី​​​មក​​​កាន់​​​ទឹក​​​ដី​​​កំណើត​​​របស់​​​យើង​​​វិញ​​​" អំឡុង​​​ពិធី​​​មួយ​​​ដែល​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋាភិបាល ​​​លោក​​​ស្រី អាន​​​ ឡឺ​​​ម៉េស (Anne Lemaistre) តំណាង​​​អង្គការ​​​យូណេស្កូ​​​ ប្រ​​​ចាំ​​​ប្រទេស​​​កម្ពុជា និង​​​តំណាង​​​​​ក្រុម​​​ហ៊ុន​​​រៀប​​​ចំ​​​ការ​​​ដាក់ដេញ​​​ថ្លែ​​​គ្រីស្ទី​​​ (Christie's) ក្រុម​​​ហ៊ុន​​​រៀប​​​ចំ​​​ការ​​​ដាក់ដេញ​​​ថ្លៃ​​​ សូថេប៊ី (Sotheby's) និង​​​សារ​​​មន្ទីរ​​​ ន័រ​​​តុន​​​ សាយ​​​ម៉ុន (Norton Simon Museum) ដែល​​​បាន​​​ប្រគល់​​​​​​វត្ថុ​​​បុរាណ​​​ទាំង​​​នេះ​​មក​​​ឲ្យកម្ពុជា វិញ​​​។ លោក​​​ សុខ អាន បាន​​​មាន​​​ប្រសាសន៍​​​ថា " បន្ទាប់​​​ពី​​​ធ្វើដំណើរ​​អស់​​​រយៈ​​​ពេល​​​ជាង​​​៤០​​​ឆ្នាំ​​គេច​​​ផុត​​​ពី​​​សង្គ្រាម​​​ស៊ីវិល ការ​​​លួច​​​ ការ​​​រត់​​​ពន្ធ​​​ និ​ង​​​ការ​​​ធ្វើ​​​ដំណើរ​​​ជុំ​​​វិញ​​​ពិភពលោក​​​ ពេល​​​នេះ​​​រូប​​​ចម្លាក់​​​ទាំង​​​បី​​​នេះ​​​ទទួល​​​បាន​​​សេរីភាព​​​ និង​​​វិល​​​មក​​​មាតុភូមិ​​​វិញ​​​ហើយ​​​"។ រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​រូ​​​ប​​​ចម្លាក់​​​មួយ​​​ចំនួន​​​ដែល​​​ត្រូវ​​​បាន​​​ចោរ​​​លួច​​​ចេញ​​​ពី​​​ប្រា​​​សាទ​​​កោះ​​​កេរ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ។ លោកស្រី អាន ឡឺ​​​ម៉េស បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​របស់​​​​​​រូប​​​ចម្លាក់​​​ទាំង​​​បី​​​នេះ​​​គឺ​​​មាន​​​សារៈសំខាន់​​​ខ្លាំង​​​ណាស់​​​ផ្នែក​​​វប្បធម៌​​​ ប្រសិន​​​បើ​​​គិត​​​ដល់​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​វត្ថុ​​​បុរាណ​​​​​​ដោយ​​​សារ​​​សង្គ្រាម​​​នៅ​​​ក្នុង​​​ប្រទេស​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​ ប្រទេស​​​ស៊ីរី​​​ និង​​​ប្រទេស​​​អ៊ីរ៉ាក់​​​ជា​​​ដើម​​​។ លោកស្រី​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា " ខ្ញុំ​​​ពេញ​​​ចិត្ត​​ខ្លាំងណាស់​​​​ដែល​​​បាន​​​ឃើញ​​​វា​​​ត្រឡប់​​​មក​​​វិញ​​​ ហើយ​​​ស​​​ម្រាប់​​​រូប​​​ខ្ញុំ​​​នៅ​​​ពេល​​​នេះ​​​ វា​​​គឺ​​​ជា​​​ព្រឹត្តិការណ៍​​​ប្រវត្តិសាស្ត្រ។ យើង​​​បាន​​ធ្វើ​​​ការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​អស់​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ ហើយ​​​ពេល​​​នេះ​​​​​​ខ្ញុំ​​​ឃើញ​​​វា​​​មក​​​វិញ​​​ហើយ​​​ វា​​​ដូច​​​ជា​​​សុបិន​​​អ៊ី​​​ចឹង​​​ ខ្ញុំ​​​ស្ទើរ​​​តែ​​​មិន​​​ជឿ"។ នៅ​​​ទី​​​បំផុត ​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​ដាក់​​​តាំង​​​ជា​​​អចិន្ត្រៃយ៍​​​នៅ​​​សារ​​​មន្ទីរ​​​ជាតិ​​​ ដែល​​​លោក​​​​​​ស្រី អាន​​​ ឡឺ​​​ម៉េស បាន​​​​​​មាន​​​ប្រសាសន៍​​​ថា នឹ​​​ងធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា ​​​បាន​​​ស្គាល់​​​វត្ថុ​​​បុរាណ​​​ដ៏​​​មាន​​​សារៈសំខាន់​​​ដែល​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​វប្បធម៌​​​របស់​​​ខ្លួន​​​។ លោក​​​ស្រីមាន​​​ប្រសាសន៍​​​ថា "ពេល​​​នេះ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​វ័យ​​​ក្មេង​​​ៗ​​​នឹង​​​​​​​​មាន​​​ឱ​​​កាស​​​បាន​​​​​​ឃើញ​​​​​​​កេរ​​​ដំណែល​​​​​​ថ្មី​​​ៗ​​​ទាំង​​​នេះ ហើយ​​​យើង​​​មិន​​​និយាយ​​​អំពី​កេរ​​​ដំណែល​​​តូច​​​ៗ​​​ទេ យើង​​​និយាយ​​​អំពី​​​កេរ​​​ដំណែល​​​ធំៗ"។ ក្រុម​​​ហ៊ុន​​​ដេញ​​​ថ្លៃ​​​សូថេប៊ី ដែល​​​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​សង្គ្រាម​​​​​​ផ្លូវ​​​ច្បាប់​​​ជុំ​​​វិញ​​​​​​បដិមា​​​ទុរយោ​​​ធន៍ ​​​មិន​​​បាន​​​បង្ហាញ​​​​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​ពិធី​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​ទេ ដោយ​​​មិន​​​ដូច​​​​​​ក្រុមហ៊ុន​​​​​​រៀប​​​ចំ​​​ការ​​​​​​ដេញ​​​ថ្លៃ​​​ គ្រីស្ទី និង​​​សារមន្ទីរ​​​ ន័រតុន​​​ សាយ​​​ម៉ុន ដែល​​​​​បាន​​​​​​​​​​​​ប្រគល់​​​រូប​​​បដិមា​​​ពីរ​​​ក្នុង​​​ចំណោម​​​នេះ​​​ដោយ​​​ស្ម័គ្រ​​​ចិត្តឡើយ​។ ប៉ុន្តែ លោក​​​ ម៉ាទីន វិល​​​សុន (Martin Wilson) តំណាង​​​​​ក្រុម​​​ហ៊ុន​​គ្រីស្ទី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុម​​​ហ៊ុន​​​គ្រីស្ទី " ​​​មាន​​​​​​ក្តី​​​សោមនស្ស​​​រីករាយ​​​យ៉ាង​​​ខ្លាំង​​​ដែល​​​ដឹង​​​ថា យើង​​​បាន​​​ជួយ​​​ឲ្យ​​​រូប​​​បដិមា​​​​​​ពល​​​រាម​​​ ដ៏​​​​​​មាន​​​សារៈ​​​សំខាន់​​​នេះ​​​​​ត្រឡប់​​​មក​​​កន្លែង​​​របស់​​​វា​​​វិញ​​​"។ លោក វ៉លធើ ធីម៉ូ​​​ស្សាក់ (Walter Timoshuck) ប្រធាន​​​សារ​​​មន្ទីរ​​​ ន័រតុន​​​ សាយ​​​ម៉ុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​សេចក្តី​​​​​​រីករាយ​​​​ និង​​​មាន​​​កិត្តិយស​​​ដែល​​​​​​ទទួល​​​បាន ​​​"សំណើរ​​​" ពី​​​កម្ពុជា​​​​​​ សុំ​​​យក​​​រូប​​​បដិមា​​​ ភីម​​​ ត្រឡប់មក​​​វិញ​​​។ លោក​​​ ជុច ភឿន រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​វប្បធម៌​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​មាន​​​បំណង​​​បន្ត​​​ជំរុញ​​​ផែន​​​ការ​​​នាំ​​​យក​​​រូប​​​ចម្លាក់​​​​​​បន្ថែម​​​ទៀតដែល​​​ចោរ​​​លួច​​​​​ទៅ​​​ត្រឡប់​​​មក​​​វិញ។​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា " ឲ្យ​​​តែ​​​​​​យើង​​​ទទួល​​​ដំណឹង​​​អំពី​​​តម្រុយ​​​រូប​​​ចម្លាក់​​​ដែល​​​នៅ​​​សេសសល់ យើង​​​នឹង​​​ទាក​​់ទង​​​ទៅ​​​  ហើយ​​​​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ងារ​​​​​​។ ទោះ​​​បី​​​ជា​​​ពួកគេ​​​ប្រគល់​​​ឲ្យ​​​យើង ឬ​​​អត់​​​ក៏​​​ដោយ ​​ក៏​​​យើង​​​នៅ​​​តែ​​​បន្ត​​​ការងារ​​​​​​នេះ​​​ដែរ​​​ ពី​​​ព្រោះ​​​វា​​​ជា​​​គោល​​​នយោបាយ​​​របស់​​​យើង​​​"៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

ប្រជាពលរដ្ឋនៅ​​​ក្រុង​​​ខេមរភូមិន្ទ​​​ខេត្ត​​​កោះ​​​កុង​​​ខ្វះ​​​ទឹក​​​ស្អាត​​​ប្រើប្រាស់

យោងតាម​​​ក្រុម​​​ហ៊ុន​​​ផ្គត់​​​ផ្គង់​​​ទឹក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រជាពល​​​រដ្ឋ​​​នៅ​​​ក្រុង​​​ខេមរភូមិន្ទ​​​ ខេត្ត​​​កោះកុង ខ្វះ​​​ទឹក​ស្អាត​​ប្រើ​​​ប្រាស់​​​​​ទៀត​​​ហើយ​​​ដោយ​​​សារ​​​ការ​​​រីង​​​ស្ងួត​​​នៅ​​​រដូវ​​​ប្រាំង​​​។ ក្រុម​​​ហ៊ុន​​​ LYP Group ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក លី យ៉ុង​​​ផាត់ សមាជិក​​​ព្រឹទ្ធសភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បូម​​​ទឹក​​​ពី​​​អាង​​​ស្តុក​​​ទឹក​​​ចាំ​​​យាម​​​ក្នុង​​​​​​​​​ស្រុក​​​មណ្ឌល​​​សីមា​​​​​សម្រាប់​​​ផ្គត់​​​ផ្គង់​​​ដល់​​​សង្កាត់​​​ចំនួន​​​បី​​​នៅ​​​ក្នុង​​​ក្រុង​​​ខេមរភូមិន្ទ។ នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ដែល​​​ក្រុម​​​ហ៊ុន​​​ផ្ញើទៅ​​​មន្ត្រីមូល​​​ដ្ឋាន ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ផ្អាក​​​​​​ការ​​​ផលិត​​​ទឹក​​​ស្អាត​​​ជាបណ្ដោះ​​​អាសន្ន​​​រហូត​​​ដល់​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​មាន​​​ទឹក​​​វិញ។ ការ​​​ខ្វះ​​​ទឹក​​​ស្រដៀង​​​គ្នា​​​នេះ​​​ក៏​​​បាន​​​កើត​ឡើង​​​ផង​​​ដែរ​​​កាលពី​​​ខែ​​​ឧសភា​​​ ឆ្នាំ​​​២០១៣។ លោក អ៊ូច ទូច ប្រធាន​​​រដ្ឋបាល​​​សាលា​​​ខេត្ត​​​កោះកុង បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​សង្ឃឹម​​​ថា ការ​​​ខ្វះខាត​​​ទឹក​​​នេះ​​​នឹង​​​មាន​​​រយៈ​​​ពេល​​​តែ​​​ពីរ​​​បីថ្ងៃតែប៉ុណ្ណោះ​​​ ប៉ុន្តែ​​​ការ​​​ខ្វះ​​​ទឹក​​​នេះ​​​មាន​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​សប្ដាហ៍​​​ហើយ​​​។ លោក​​​បាននិយាយ​​​ថា "កាលពី​​​ឆ្នាំមុន យើង​​​ក៏​​​មាន​​​ការ​​​ខ្វះខាត​​​ទឹក​​​ដែរ ប៉ុន្តែ​​​ខ្វះ​​​តែ​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​ប៉ុណ្ណោះ"។ លោក​​​បាន​​​បន្ថែម​​​ថា អ្នកភូមិ​​​នៅ​​​សង្កាត់​​​នីមួយៗ​​​ក្នុង​​​ក្រុង​​​ខេមរភូមិន្ទ​​​ ដូច​​​ជា​​​សង្កាត់​​​ស្មាច់​​​មាន​​​ជ័យ ដង​​​ទង់ និង​​​ស្ទឹង​​​វែង កំពុង​​​ខ្វះ​​​ទឹក​​​។ លោក ខ្លឹម គគីរ ប្រធានមន្ទីរ​​​ឧស្សាហកម្ម និង​​​សិប្បកម្ម​​​ខេត្ត​​​បាន​​​និយាយ​​​ថា គេ​​​កំពុង​​​បូម​​​ទឹក​​​ខ្លះ​​​ចូល​​​ទៅ​​​ក្រុង​​​ខេមរភូមិន្ទ។ ប៉ុន្តែ​​​លោក អុិន គង់ចិត្រ អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​លីកាដូ​​​ប្រចាំខេត្ត​​​នេះ​​​បាន​​​និយាយ​​​ថា ទឹក​​​នោះមិនមាន​​​អនាម័យទេ។ លោក នាម យ៉ុង ចៅសង្កាត់​​​ស្មាច់​​​មាន​​​ជ័យ​​​បាន​​​និ​​​យាយ​​​ថា ទឹក​នោះ​​កាន់​​​តែ​​​កខ្វក់​​​ទៅ​​​ៗ​​​មាន​​​រយៈពេល​​​ពីរ​​​ខែមក​​​ហើយ។ លោក​​​បាន​​​និយាយ​​​ថា "វា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ដល់​​​មនុស្ស​​​ជា​​​ច្រើន​​​។ យើង​​​ប្រើ​​​ទឹក​​​នោះ​​​សម្រាប់​​​ងូត​​​ ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​រមាស់​​​ស្បែក​​​។ យើង​​​ត្អូញ​​​ត្អែរ​​​អំពី​​​បញ្ហា​​​នេះ​​​ ប៉ុន្តែ​​​គ្មាន​​​នរណា​​​ម្នាក់​​​ស្ដាប់​​​យើង​​​ទេ"។ ប្រជាជន​​​ម្នាក់​​​ឈ្មោះ ប៊ុន ខេង នៅសង្កាត់​​​ស្មាច់​​​មាន​​​ជ័យ បាន​​​និយាយ​​​ថា ទឹក​​​នៅ​​​ផ្ទះ​​​គាត់​​​មាន​​​ក្លិន​​​មិន​​​ល្អ​​​ និង​​​មាន​​​ពណ៌​​​ក្រហម​​​ព្រឿងៗ​​​ លោក​ ខេង​ អាយុ​​​៤២​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា "វា​​​ធ្វើ​​​ឲ្យ​​​ស្បែក​​​យើង​​​រមាស់​​​នៅ​​​ពេល​​​ងូត​​​ទឹក​​​នោះ​​​។ ខ្ញុំ​​​បាន​​​ចំណាយ​​​លុយ​​​ទិញ​​​ទឹក​​​សម្រាប់សុវត្ថិភាព​​​​​​កូន​​​ខ្ញុំ​​​"។ លោក​ ខេង បាននិយាយ​​​ថា មិន​​​មាន​​​ទឹក​​​ស្អាត​​​គ្រប់គ្រាន់​​​​​​បីឆ្នាំ​​​ហើយ ហើយ​​​គាត់​​​ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​ LYP Group ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​។ គាត់​​​បាន​​​និយាយ​​​ថា "ក្រុម​​​ហ៊ុន​​​នេះ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ផ្គត់​​​ផ្គង់​​​ទឹក​​​ស្អាត។ គេ​​​មិន​​​ត្រូវ​​​បន្ទោស​​​​​អាកាស​​​ធាតុ​​​ទេ"។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ក្រុមហ៊ុន​​​ LYP សុំការ​​​អត្ថាធិប្បាយ​​​បា​​​នទេ​​​៕ គឹមហឿន​​​​​​​​​​​​​​​​​​​​​  

សា​លាដំបូង​ខេត្ត​កំពត​ចោទ​ប្រកាន់​បុរស​ប្រាំ​ពីរ​នាក់​ពី​បទ​ប្លន់​ប្រ​ដាប់​អាវុធ​

កាលពីម្សិលមិញ​​​ សាលាដំបូង​​​ខេត្ត​​​កំពត​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​ប្រាំពីរ​​​នាក់​​​ពីបទ​​​ប្លន់​​​ប្រដាប់អាវុធ​​​ជាច្រើន​​​លើក​​​កាលពីពេល​​​ថ្មីៗនេះ ដែល​​​ក្នុង​​​ចំណោមនោះ​​​មាន​​​សមាជិកម្នាក់​​​នៃ​​​​​​ក្រុម​​​យុវជន​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​កូន​​​ប្រុស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កូន​​​ប្រុស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក ហុង សុគន្ធវឌ្ឍនា ចៅក្រម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​សង្ស័យ​​​ទាំង​​​អស់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​ពីបទ​​​ប្លន់​​​មាន​​​ស្ថាន​​​ទម្ងន់ទោស​​​ ហើយ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​បណ្ដោះ​​​អាសន្ន​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​"។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ អធិការ​​​រង​​​នគ​​​របាល​​​ស្រុក​​​ទឹក​​​ឈូ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរ​​​សទាំង​​​ប្រាំពីរ​​​នាក់​​​នេះ​​​បាន​​​សារភាព​​​​ថា ពួកគេបាន​​​​ប្លន់​​​យ៉ាង​​​ហោច​​​ណាស់​​​បួន​​​លើក​​​ ដោយ​​​ប្រើ​​​ប្រាស់​​​កំាភ្លើង​​​អាកា​​​-៤៧ និង​​​បាន​​​បង្ហាញ​​​អត្តសញ្ញាណ​​​គ្រូបង្រៀន​​​ម្នាក់​​​ឈ្មោះ គួន សំណាង អាយុ​​​៣៥​​​ឆ្នាំ​​​ជាមេខ្លោង​​​។ បន្ទាប់ពីការ​​​ចាប់​​​ខ្លួន​​​ភ្លាម​​​ រូប​​​ថត​​​របស់​​​ គួន សំណាង បាន​​​លេចឡើង​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ ឈរ​​​ថត​​​ជាមួយ​​​លោក ហ៊ុន ម៉ានី កូន​​​ប្រុស​​​ពៅ​​​របស់​​​លោក​​​ ហ៊ុន សែន និង​​​ជា​​​ប្រធាន​​​សហ​ភាព​​​សហព័ន្ធ​​​យុវជន​​​កម្ពុជា ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា។ លោក នួន ផារ័ត្ន សមាជិក​​​អចិន្ត្រៃយ៍​​​សហភាព​​​សហព័ន្ធយុវជន​​​កម្ពុជា​​​បាន​​​អះអាង​​​ថា គួន សំណាង ជា​​​សមាជិក​​​នៃសហភាពនេះមែន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "សហភាព​​​មាន​​​សមាជិក​​​ច្រើនណាស់​​​ ដូច្នេះ​​​អ្នក​​​ណា​​​ដែល​​​ធ្វើ​​​ខុស​​​ ត្រូវ​​ទទួល​​​ខុស​​​ត្រូវ​​​ដោយ​​​ខ្លួនឯង​​​"៕​​សារុន​​​​​​​​  

ចោរប្លន់មួយក្រុមបាន​​​​​​​​​សារភាព​​ចំពោះ​​​ការ​​​​ប្លន់​​​ប្រដាប់អាវុធ​ជា​បន្ត​បន្ទាប់​​​​

នគរបាល​​​​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​បុរស​​​ចំនួន​​​ប្រាំពីរ​​​នាក់​​​​មាន​ទាំង​មន្ត្រី​​​ឃុំ​ម្នាក់​ គ្រូ​​​​​​បង្រៀន​​​ម្នាក់​​​​​​ និង​​​ទន្ត​​​ពេទ្យ​​​ម្នាក់​​​ផង​ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​​​​កាល​​​​​​ពី​​​​​​ចុង​​​សប្ដាហ៍​​​​​​​​​មុន ពី​​​បទ​​​​​​ប្លន់​​​​​​ប្រដាប់​​​អាវុធ​​​​​​ជា​​​​​​​​បន្តបន្ទាប់​​​​​​នៅ​​​ក្នុង​​​​​​​​​ស្រុក​​​​​​​​​​​​ទឹក​​​​​​ឈូ ខេត្ត​​​កំពត។ លោក ម៉ៅ ច័ន្ទ​​ម៉ក់​​​​​​ធូរិទ្ធ អធិការ​​​រង​​​នគរបាល​​ស្រុក​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឈ្មោះ ឯម តុលា ​​​អាយុ​​​​​​៣៣ឆ្នាំ ជា​​​​​​ទន្ត​​​​​​ពេទ្យ​​​ ​​​យ៉ង សារិន អាយុ​៣២​ឆ្នាំ ឡឹក ​​វណ្ណា ​​​​​​អាយុ​​​២៧​​​ឆ្នាំ និង​​​ឈ្មោះ​​​ ទួន វុទ្ធី​​​​​​​​​ អាយុ​​​​​​២៨ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​​​​សៅរ៍ រីឯ​ឈ្មោះ គួន សំណាង​​​ ជា​​​​​​គ្រូ​​​បង្រៀន​​​​​​​​​អាយុ​​​​​​៣៥ឆ្នាំ ឈ្មោះ​​​ ញ៉​ ​​​ញឹម ​​​​​​អាយុ​​​​​​២៥ឆ្នាំ និង​​​ឈ្មោះ សឿន សំណាង​​​ អាយុ​​​​​​៣០ឆ្នាំ ​​​ជា​​​មន្ត្រី​​​​​​បរិស្ថាន​​​​​​​​​ឃុំ​​​​​​ត្រពាំង​​​​​រពៅ ​​​ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​​​​កាល​​​​​​ពី​​​ថ្ងៃ​​​​​​​​​អាទិត្យ​​​។ ​​​លោក​​​ ច័ន្ទម៉ក់ធូរិទ្ធ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា បន្ទាប់​​​មក ​​​បុរស​​​ទាំង​​​នេះ​​​​​​​​​បាន​​​សារភាព​​​ថា​​​ខ្លួន​​​ពិតជា​បាន​​​ប្រើ​​​កាំភ្លើង​​​​​​អាកា-​​​៤៧​​​ ដើម្បី​​​ប្លន់​​​យក​​​ប្រាក់​​​និង​​​របស់​​​របរ​​​របស់​​​អ្នក​​​ស្រុក​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ​មែន​។ ហើយ​ការ​ប្លន់​​​​ចុង​​​ក្រោយ​​​​​​ត្រូវ​​​បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នៅ​​​ក្នុង​​​ឃុំ​​​ត្រពាំង​​​រពៅ។ លោក​​​បាន​​​បន្ថែម​​​ថា កាំភ្លើង​​​នោះ​មិន​ទាន់​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​នៅ​ឡើយ​ទេ​​​​។ លោក​​​ ច័ន្ទម៉ក់ធូរិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាត​​​និង​​​ចោរ​​​កម្ម​​​។​​​ លោក​​​បាន​​​បដិសេធ​​​មិន​​​​ផ្ដល់​ព័ត៌មាន​លម្អិត​​​អំពី​​​ថា តើ​​​អំពើ​​​ប្លន់​​​នេះ​​​ធ្វើ​​​ឡើង​​​របៀប​​​ណា​​​ទេ​​​ ក៏​​​ប៉ុន្តែ​​​លោក​​​បាន​​ឲ្យ​​​ដឹង​​​ថា សំណាង ​​​ដែល​​​ជា​​​គ្រូ​​​បង្រៀន​​​  គឺ​​​ជា​​​មេក្រុម​​​នេះ​​​ ហើយ​​​ថា ជន​​​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរបាល​​​ខេត្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​នៅ​​​ក្មេង​​​ និង​​​ប្រើគ្រឿង​​​ញៀន​​​ ហើយ​​​ឈាន​​ទៅ​ប្រព្រឹត្ត​​​​​​​អំពើ​​​ប្លន់​​​"៕ ប៊ុននី  

អ្នកចម្រៀង​ស្លាប់​ ខណៈដែល​រថយន្ត​ដឹក​ក្រុម​ភ្លេង​សម័យ​ បុកជាមួយ​រថយន្ត​ធំមួយគ្រឿង​​

មន្ត្រីនគរ​បាល​ម្នាក់​បានឲ្យ​ដឹង​ថា អ្នកចម្រៀងពីរ​នាក់​និង​អ្នក​បើក​បរ​របស់ពួកគេ​បាន​​ស្លាប់​​ បន្ទាប់ពី​រថយន្ត​របស់ពួកគេ​ត្រូវបាន​រថយន្តធំមួយ​គ្រឿង​បុក​ បន្ទាប់ពី​ការប្រគំតន្ត្រីមួយ​នៅ​ក្នុង​ខេត្ត​​កំពង់ចាម កាលពីព្រឹក​ម្សិលមិញ។ យោងតាម​លោក ឡុង ម៉េងសែ នាយការិយាល័យ​នគរ​បាល​ចរាចរ​ណ៍​ខេត្ត​​បាន​ឲ្យ​ដឹង​ថា អ្នកចម្រៀង​ដែលគេគ្រាន់តែ​ស្គាល់​ថា ឈ្មោះ យ៉ន អាយុ​២៥​ឆ្នាំ និង​ឈ្មោះ ស្រី ហ៊ីន អាយុ​២៨​ឆ្នាំ បាន​ស្លាប់​ភ្លាម​ជាមួយ​នឹង​អ្នក​បើកបរ​ឈ្មោះ ស៊ុន ឌីណា អាយុ​២៧​ឆ្នាំ នៅពេល​រថយន្ត​របស់​​ពួកគេបុក​​ជាមួយ​រថយន្ត​ទម្ងន់​៣០តោន​មួយគ្រឿង​នៅលើ​ផ្លូវជាតិ​លេខ​៧១​នៅ​ក្នុង​ស្រុក​ចម្ការ​លើ​ នៅម៉ោង​ប្រហែល​ជា​១​និង​៤៥​នាទី​រំលង​អធ្រាត្រ។ លោក​បាន​មានប្រសាសន៍​ថា អ្នក​ដំណើរ​ប្រាំបួន​នាក់​ទៀត​ ដែល​ប្រាំពីរ​នាក់​រង​របួសធ្ងន់​សម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម...

​​​បុរស​​​ម្នាក់និង​​​ក្មេង​​​ប្រុស​​​ម្នាក់​​​ស្លាប់​​​ ហើយ​​​ក្មេង​​​ដទៃទៀត​​​បាន​​​រង​​​របួស​​​ដោយសារ​​​រន្ទះបាញ់​​​

នគ​រ​​​បាល​​​បាន​​​និយាយ​​​ថា បុរស​​​ម្នាក់​​​និង​​​ក្មេង​​​ប្រុស​​​ម្នាក់​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​រន្ទះបាញ់ និង​​​ក្មេង​​​បួន​​​នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ឧបទ្ទវហេតុពីរ​​​ដាច់​​​ដោយ​​​​​​ឡែក​​​ពីគ្នា​​​​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង កាលពីម្សិលមិញ។ លោក វ៉ែន សាវណ្ណ ប្រធាន​​​ផ្នែក​​​សន្តិសុខ​​​​នៃអធិការដ្ឋាន​នគរ​​​បាល​​​ស្រុក​​​បាណន់ បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​ករណីទី១​​​ លោក ម៉ោង វិឆ័យ អាយុ​​​៣១​​​ឆ្នាំ​​​បាន​​​ស្លាប់​​​ភ្លាមៗ​​​ដោយ​​​សារ​​​រន្ទះបាញ់​​​ ពេល​​​លោក​​​កំពុង​​​ជិះគោយន្ត​​​ជាមួយ​​​បុរស​​​ម្នាក់​​​ទៀតអំឡុង​​​​ពេល​​​ភ្លៀង​​​រលឹម។ យោងតាម​​​លោក អឿម ទិត្យ អធិការ​​​នគរបាល​​​ស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅក្នុង​​​ករណីមួយ​​​ទៀត​​​ នឿម ពន្លក អាយុ​​​១២​​​ឆ្នាំ បាន​​​ស្លាប់​​​ដោយសារ​​​រន្ទះ​​​បាញ់​​​ ខណៈ​​​ពេល​​​ពួកគេ​​​បាន​​​ចេញពី​​​រៀន​​​នៅ​​​ម៉ោង​​​ប្រហែល​​​៤និង​​​៣០​​​នាទី​​​ល្ងាច​​​ក្នុង​​​ឃុំបឹង​​​ប្រាំ​​​ ស្រុក​​​បវេល។ លោក អឿម ទិត្យ​​​ បាន​​​ពន្យល់​​ប្រាប់​​ថា នឿម ពន្លក បាន​​​ស្លាប់​​​ភ្លាមៗ​​​ដោយសារ​​​រន្ទះ​បាញ់​​​នៅ​​​ក្នុង​​​បរិវេណ​​​សាលា​​​បឋម​​​សិក្សា​​​បឹង​​​ធុង។ ក្មេងបួន​​​នាក់​​​ទៀត​​​ ឈ្មោះ ប៉ែត ពី អាយុ​​​៩​​​ឆ្នាំ ហេង ស្រីស្រស់ អាយុ​​​១១​​​ឆ្នាំ ណុំ ស្រីឃួន អាយុ​​​១៣​​​ឆ្នាំ និង​​​ កឹម យ៉ា អាយុ​​​១២​​​ឆ្នាំ បាន​​​ឈរ​​​ក្បែរ​​​ នឿម ពន្លក ហើយ​​​បានរង​​​របួស​​​៕ សារុន​​​