Tuesday, December 10, 2019
Home Authors Posts by Paul Vrieze

Paul Vrieze

6 POSTS 0 COMMENTS

រដ្ឋាភិបាលផ្តល់​​​ដីសម្បទាន​​​ទំហំ​​​ ២៣.០០០ហិកតា នៅ​​​ក្នុង​​​ខេត្ត​​​ចំនួនបួន​​​ឲ្យទៅ​​​ក្រុមហ៊ុនឯកជន​​​

យោងតាមអង្គ​ការ​សិទ្ធិ​មនុស្ស​មួយក្រុម​ ដែល​បានលើក​ឡើងថា ខ្លួនបាន​ទទួល​ព័ត៌មានពី​សំណុំ​ឯកសារ​របស់រដ្ឋាភិបាលនោះ​ បាន​​​ឲ្យដឹងថា កាល​ពី​ខែមុន រដ្ឋាភិបាលបានផ្តល់​ដីសម្បទានទំហំសរុប២៣.០០០​ហិកតាទៅឲ្យ​ក្រុមហ៊ុន​ចំនួន៤ សម្រាប់ គម្រោង​កសិ​ឧស្សាហកម្មនិងតំបន់​សេដ្ឋកិច្ច​ពិសេស។ ដីទំហំ៥០០ហិកតា​បន្ថែមទៀត ដែល​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃមួយ​កន្លែង​ក៏ត្រូវ​បានប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្រាប់​គម្រោង​អេកូទេសចរណ៍ផង​ដែរ។ ការធ្វើសម្បទានទាំងនេះ គឺជា​ផ្នែក​​នៃការ​លក់​ដីនិង​​ព្រៃឈើ​​របស់​ជាតិ​ពី​សំណាក់​​​​រដ្ឋាភិបាល​​​ ដែល​​បានធ្វើឲ្យ​​​ដី​ប្រមាណ​២,១លានហិកតាឥឡូវនេះស្ថិត​​​ក្រោម​​​ការគ្រប់គ្រង​​​របស់ក្រុមហ៊ុន​កសិ​ឧស្សហកម្ម​ជាច្រើន​​​ ហើយក្រុមសកម្មជន​និយាយ​ថា ការផ្តល់ដីសម្បទាននេះធ្វើឲ្យកើតមាន​ជម្លោះដីធ្លី​រាប់រយករណី និង​ធ្វើ​ឲ្យ​មាន​ការកាប់បំផ្លាញ​​​ព្រៃឈើ​កាន់​តែ​ខ្លាំង​ឡើងៗ​។ លោក អូ៊ច ឡេង អ្នក​សម្រប​សម្រួល​គម្រោងកំណែ​ទម្រង់​ដីធ្លី​នៅ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថាអនុក្រឹត្យ​ដែល​​​បាន​ចេញផ្សាយ​ក្នុង​សៀវភៅរាជកិច្ច​​​កាល​​​​ពីសប្តាហ៍មុន​ បាន​បង្ហាញ​ឲ្យឃើញ​ថាក្រុមហ៊ុន ​​​China Freight Costs Cambodia Investment បាន​ទទួល​ដី​សម្បទាន​ទំហំ៦.០០០ហិកតា ក្នុង​​​ស្រុក​​​រវៀង ខេត្តព្រះវិហារសម្រាប់ធ្វើ​​​​ចម្ការ​​​​កៅស៊ូខណៈដែលក្រុមហ៊ុន Imperl Focus Cambodia ទទួលបាន​ដីសម្បទាន​ចម្ការ​កៅស៊ូ​ទំហំ ​៨.០០០ហិកតាក្នុងស្រុកសង្គមថ្មី​។​ លោកអ៊ូចឡេង​ បាន​មានប្រសាសន៍​បន្ត ថា​​ ដីសម្ប​ទាន​ដែលបាន​អនុម័ត​ផ្សេង​ទៀត​រួមទាំង​ដី​សម្បទាន​សម្រាប់ដាំ​អំពៅទំហំ​​​៨.៧២៥ហិកតាដែល​ត្រូវបាន​ផ្តល់ឲ្យ​ក្រុម​​​ហ៊ុនស្ករស Taining Sugar Co. Ltd. ក្នុង​ស្រុក​​​សម្បូរខេត្តក្រចេះ​ និង​ការ​ប្រែ​ក្លាយដីទំហំ៥០០​ហិកតា​នៃដែន​ជម្រក​សត្វព្រៃទំហំ៤៧.០០០ហិកតានៅ​ភ្នំណាំលៀក្នុងខេត្ត​​​មណ្ឌលគីរីឲ្យទៅជាតំបន់អេកូទេសចរណ៍។ លោក​បានលើក​ឡើង​ទៀតថា​ ក្រុមហ៊ុន Attwood Investment Group Co....

សាកសព​ស្ត្រី​ជំនួយការមេ​ផ្ទះម្នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ពី​ប្រទេស​មា៉ឡេស៊ីមក​​​កម្ពុជា​​​វិញ

ក្រុមគ្រួសារ​  និងសកម្មជនសិទ្ធិ​មនុស្ស​បាននិយាយកាល​ពីម្សិលមិញ​ថាសាកសពស្រ្តី​​ជំនួយការមេផ្ទះ​មា្នាក់បាន​ស្លាប់​ដោយ​​​សារ​ជំងឺ​ បាន​​កំឡុង​ពេល​បំពេញ​ការងារ​នៅក្នុង​ប្រទេសម៉ាឡេស៊ីត្រូវបាន​គេ​​បញ្ជូន​មកប្រ​​​ទេស​​​កម្ពុជា​វិញ​ បន្ទាប់ពី​សាកសព​របស់​គាត់​ត្រូវបាន​អាជ្ញា​​ធរម៉ាឡេស៊ី​រក្សា​ទុក ​ដើម្បី​ធ្វើ​កោសល្យវិច័យអស់​​​​​​​រយៈ​​​ពេល៥ខែ​មកប៉ុន្តែ​​ពួក​​​គេ​​​នៅ​​​តែ​​​ឆ្ងល់​អំពី​​​​ការអះអាង​របស់​អាជ្ញាធរ​ ថា​ ស្ត្រីនោះ​​​​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ។​​​​ នាង​ ស៊ុនសុខាអាយុ​២៤​ឆ្នាំបាន​និយាយ​​​ថា​ ម្តាយ​របស់​នាង​ឈ្មោះអូបសុកឃួន​ អាយុ​៤៧ឆ្នាំត្រូវបាន​ក្រុមហ៊ុន​ វីស៊ីមែនផៅវឺ(VC ​​​Manpower)​ ដែល​ជា​ភ្នាក់ងារ​ជ្រើសរើសពលករ​ទៅ​ធ្វើការក្រៅប្រទេសបញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ីកាលពី​ដើម​ខែ​​​តុលា​កន្លងទៅ​នេះក៏ប៉ុន្តែ​នាង​មិនបាន​ទទួល​ដំណឹង​រហូត​ដល់​ក្រុមហ៊ុន​បាន​ផ្តល់​ដំណឹង​ដល់​គ្រួសារ​របស់នាងកាល​ពី​ថ្ងៃទី​៦ខែ​​​វិច្ឆិកា​​​នេះថាម្តាយនាង​បាន​ស្លាប់ហើយ។ នាងសុខា ​បាន​ផ្តល់​បទសម្ភាសន៍​មួយនៅឯ​ព្រលាន​យន្តហេាះ​អន្តរជាតិ​ភ្នំពេញ ​នៅ​​​ពេល​​​​កំពុង​រង់ចាំទទួល​សាកសព​ម្តាយនាង​ថា“កាល​ពី​ពីរថ្ងៃមុនក្រុមហ៊ុន​បាន​ប្រាប់​យើង​ថា​ម្តាយ​របស់​ខ្ញុំ​បានស្លាប់​នៅប្រទេស​ម៉ាឡេសុី​ដោយសារ​ជំងឺក្រពះនិង​រលាក​​​ទងសួត”។ អ្នកស្រីជាមុនីមក​ពីស្រុក​គង​ពិសីខេត្ត​​​កំពង់ស្ពឺដែល​ជាបង​ប្អូនជីដូន​មួយ​របស់​អ្នក​ស្រីអូបសុកឃួនបាន​និយាយថា"យើង​មិន​​​ជឿលើ​ការ​អះ​អាង​របស់​ក្រុមហ៊ុនដែល​ថា​គាត់ស្លាប់​ដោយសារ​ជំងឺនោះទេ។រហូត​មក​ដល់​ពេលនេះ​យើង​ពុំទាន់​ទទួល​ បានសំណង​​​​​​​ណាមួយ​ពី​ក្រុម​ហ៊ុននៅឡើយទេហើយ​យើងនឹង​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​នេះ"។ កាលពី​ខែ​តុលាលោក​នាយមន្ត្រីហ៊ុនសែនបាន​ប្រកាស​ផ្អាក​មិន​ឲ្យ​មានការ​បញ្ជូន​ពលករ​ជំនួយការ​មេ​ផ្ទះ​ទៅ​ប្រទេសម៉ាឡេស៊ី​​​​​​ទៀតទេបន្ទាប់ពី​មាន​របាយការណ៍​​ថាមានការ​រំលេាភ​បំពាន​និង​ការកេងប្រវ័ញ្ច​ យ៉ាងធ្ងន់ធ្ង​រ​​​ពីសំណាក់​ភ្នាក់ងារ​ជ្រើស​រើស​ពលករនិង​​​ម្ចាស់​​​​ផ្ទះនៅប្រទេស​ម៉ាឡេស៊ី។ យោងតាមមន្ត្រីសិទ្ធិ​មនុស្ស​ ​ឲ្យ​ដឹង​ថា ​​​តាំង​ពី​ឆ្នាំ​មុនមាន​ស្ត្រី​ជំនួយការមេផ្ទះ​ប្រាំបួន​នាក់ ​ហើយ​បាន​ស្លាប់តែមន្ត្រី​កម្ពុជានិង​មន្ត្រី​ម៉ាឡេស៊ីបាន​និយាយថាការ​ស្លាប់​ទាំង​អស់​នោះរួម​ទាំង​ការ​ស្លាប់​របស់​អ្នក​ស្រីសុកឃួនគឺ​ស្លាប់​ដោយសារ​ជំងឺ​ និង​ការ​ធ្វើ​អត្តឃាត។ លោកមឿនតុលាប្រ​ធាន​កម្ម​វិធី​ការ​ងារ​ របស់​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់សម្រាប់​សហ​គមន៍បាន​និយាយថាសាក​សព​របស់​អ្នក​ស្រីសុកឃួនត្រូវ​បាន​គេ​រក្សា​ទុក​អស់រយៈ​ពេល​ប្រាំ​ខែដើម្បី​ឲ្យ​អាជ្ញា​ធរ​​ម៉ាឡេស៊ីធ្វើកោសល្យ​​​​វិច័យ​ពីរ​ដង​ ប៉ុន្តែ​គាត់​នៅ​តែ​សង្ស័យ​អំ​ពី​ការ​សន្និដ្ឋាន​របស់​ពួក​គេ។លោកបន្ថែម​ទៀត​ថា"យើង​នៅ​តែ​មាន​ការ​សង្ស័យ​ចំពោះ​ការ​សន្និដ្ឋាន​នោះ ​មិន​ទំនងទេដែល​ស្ត្រី​ជំនួយការ​​​​មេផ្ទះភាគច្រើន​...

អ្នក​ភូមិ​ជនជាតិ​ដើមភាគតិចនាំគ្នាដើរល្បាត ដើម្បី​ការពារ​​ព្រៃ កុំឲ្យ​មាន​ការ​​កាប់​ឈើខុស​ច្បាប់​

ដោ​យ​ប្រឈម​ម​ុ​​ខ​នឹង​​កា​រ​បាត់​បង​់​​យ៉ាង​ឆាប់​រហ័ស​​នូវ​​ត​ំបន់​ព្រៃ​​ដ៏ធំ​​នៅ​​ទូ​ទាំង​​​ប្រ​ទេសកម្ពុជា សហគមន៍ក្នុង​​​ស្រុ​ក​​​បាន​​​​ចាប់​ផ្ដើមនាំ​គ្នា​ទប់ស្កាត់​ ហើយ​ពេល​នេះ​អ្នកភូមិ​កាន់​តែ​ច្រើន​ឡើង​កំពុងនាំគ្នាដើរល្បាត​ការពារព្រៃ​របស់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​ព្រៃ​ឈើ​ ​សម្រាប់​ទុកដល់​អ្នក​ជំនាន់​ក្រោយ​។ សកម្ម​ជន​មូលដ្ឋាន​ និង​បុគ្គលិក​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ បាននិយាយ​កាលពី​ម្សិល​មិញ​ថា អ្នកភូមិ​បាន​និង​កំពុង​តែដើរ​ល្បាត ចាប់​តាំង​ពី​ឆ្នាំ​ទៅ ដោយ​រឹបអូស​បាន​ឧបករណ៍​កាប់​​ឈើ​ និង​បានជួប​ពួក​អ្នក​កាប់​ឈើ ហើយ​កំពុង​​បន្តល្បាតនៅ​ក្នុង​ព្រៃ​ឡង់ទៀត ​និង​​ក្នុង​​ខេត្ត​​ក្រចេះ​ ព្រម​ទាំង​ខេត្ត​មណ្ឌល​គិរី​ ផងដែរ​។ លោកសានស៊ីយ៉ាន់តំណាង​ឲ្យ​អ្នក​ភូមិ​បាន​​ឲ្យដឹង​ថា កាលពី​ថ្ងៃ​អង្គារ​ អ្នក​ភូម​ិ​ជន​ជាតិ​​ដើម​ភាគតិច​ព្នង​ និង​ស្ទៀង មួយ​ក្រុម​ មាន​គ្នា​ប្រហែល​៦០ ​នាក់​ នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ រឹបអូស​បាន​រណារអារឈើ​ចំនួន​បីនិង​​ឈើ​រាប់​រយ​ម៉ែត្រគូបដែល​គេបាន​កាប់​នៅ​ក្នុង​ព្រៃ​សហគមន៍​មួយ​ និង​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល។ លោក​ ស៊ីយ៉ាន់ បាន​មាន​ប្រសាសន៍​ថា“​យើង​បាន​ឃើញ​កម្ម​ករ​ជាច្រើន​ស៊ី​ឈ្នួល​កាប់​ឈើ​...ប៉ុន្តែ​យើង​អាច​រឹប​អូស​បាន​ត្រឹម​តែរណារ​បី​ និង​ឃាត់​ខ្លួន​កម្ម​ករ​ប្រាំបីនាក់​ ហើយ​ឃុំខ្លួនពួកគេអស់រយៈ​ពេល​មួយម៉ោង​ រីឯ​អ្នក​កាប់​ឈើ​រាប់​សិប​នាក់ បាន​គេច​ខ្លួនរួច​”។ លោក​បានបន្ថែម​ថា អ្នកភូមិ​បាន​ជូន​ដំណឹង​ដល់​រដ្ឋបាល​ព្រៃ​ឈើ​មូល​ដ្ឋាន​ អំពី​ការ​កាប់ឈើ​​ ហើយ​បាន​ដោះលែងអ្នកកាប់​ឈើ​ទាំងនោះ ​បន្ទាប់​ពី​ធ្វើ​ការ​​ព្រមាន​រួច។ លោក ស៊ិន សាន តំណាងឲ្យ​អង្គការ​បណ្ដាញ​​ប្រជាជន​ព្រៃ​ឡង់​​ បាន​និយាយថា អ្នក​ភូមិ​មួយ​ក្រុម​មាន​គ្នា​រាប់​រយ​នាក់ នឹង​ដើ​រល្បាត​ក្នុងព្រៃ​រយៈ​ពេល​១៥​ថ្ងៃម្តងទៀត ដោយ​ចាប់ផ្តើមនៅ​ថ្ងៃ​អង្គារ​ សប្តាហ៍ក្រោយ ​ ដើម្បី​​ការពារតំបន់​ស្នូល​ ដែលមិន​ទាន់​មាន​ការ​ប​ំផ្លិច​​បំផ្លាញ​ទំហំ១៣៥.០០០​ហិកតាដែល​លោក​បាន​លើក​ឡើង​ថា​ កំពុងទទួលរងការគំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ ដោយ​សារ​ “​កា​រកាប់​ឈើ​ខុស​ច្បាប់​​”។ ការ​ដើ​រល្បាតនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​នេះដើរ​ល្បាតក្នុង​​ព្រៃ​ពីរ​លើក​កាលពី​ខែ​មុន​។ លោក​ ស៊ិន សាន បាន​និយាយថា “​សហ​គមន៍​នេះ​ កំពុង​តែ​ពង្រីក​សកម្ម​ភាព​របស់​ខ្លួន​ ក្នុង​ការដើរ​ល្បាតការពារ​ព្រៃ​ ដោយ​សារ​អាជ្ញា​​ធរ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​មិន​អាច​បញ្ឈប់​ការ​កាប់ឈើ​នៅ​ក្នុង​ព្រៃ​ឡង់បាន”។ លោក​បន្ថែម​ថា អ្នក​ស្រុក​បាន​ដើរល្បាតជា​ទ្រង់ទ្រាយ​តូច​ជាង​នេះកាលពី​ខែ​មុន​។ ក្រុមនេះ​មានសមាជិក​ ក្នុង​ខេត្ត​ស្ទឹង​ត្រែងកំពង់​ធំ ព្រះ​វ​ិហារ​ និងខេត្ត​ក្រចេះ ដែល​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​ខៀវ​ខ្ចី​ នៅក្នុងតំបន់ដី​ទំនាប​មានទំហំប្រមាណជាង​៦៥០.០០០​ហិកតា ហើយ​ក្រុម​នេះ​បាន​ធ្វើ​យុទ្ធនាការ​ដល់មហាជន ដែលរូបភាព​ប្រហាក់​ប្រហែល​​គ្នានេះដែរ កាលពី​​ខែ​វិច្ឆិកា ដែល​ពេល​នោះអ្នក​ភូមិ​ប្រហែល​៣០០​នាក់ បាន​ដើ​រល្បាត​រយៈ​ពេល​១០​ថ្ងៃ រហូតទាល់តែអាជ្ញាធរ​មូល​ដ្ឋានបាន​បំបែក​ការ​ដើ​រល្បាតនេះ។ ក្រុម​អ្នក​ធ្វើ​យុទ្ធ​នាការ ទទួលបា​ន​ជោគ​ជ័យ​បន្តិចបន្តួចប៉ុណ្ណោះពី​ព្រោះ​រដ្ឋបាល​ព្រៃ​ឈើ​​ថ្មីៗ​នេះ បាន​ព្រាង​សំណើ​បណ្ដោះ​អាសន្ន​​មួយ​ ដើម្បី​រក្សាទុកព្រៃ​ឡង់​ជា​ឧទ្យាន​ជាតិ។ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​បាន​និយាយថា សកម្ម​ភាពការពារ​ព្រៃ​សហគមន៍​បែប​នេះ​កាន់​តែ​កើន​ឡើង​ ពី​ព្រោះ​សហគមន៍​ដឹង​ថាអាជ្ញាធរ​មិន​បាន​ការ​ពារ​ព្រៃ​ទេ​ ឬ​ពេល​ខ្លះ​​ចូល​រួម​ជាមួយ​ក្រុម​កាប់​ឈើ​ខុស​ច្បាប់ថែម​ទៀត​ផង​។ លោក​ ហួន ជា អ្នក​ភូមិជនជាតិ​ភាគតិច​ព្នង អាយុ​៤៩​ឆ្នាំ​ មក​ពី​ស្រុក​ស្នួល បាន​​និយាយ​ថា “​ប្រជាពល​រដ្ឋ​កម្ពុជា​ ដែលបាន​រៀនសូត្រ​ខ្ពង់​ខ្ពស់​ នឹង​មិនទទួលរង​ផល​​ប៉ះ​ពាល់​ដោយ​សារ​ការ​បាត់​បង់​ព្រៃ​នោះ​ទេ ក៏ប៉ុន្តែ​អ្នក​ស្រុក​ជន​ជាតិ​ដើម​ភាគតិច​គ្មាន​ការ​ងារ​ធ្វើ​​ ដែល​នេះ​ជា​មូល​េហតុ​យើង​ត្រូវ​ក្រោក​​ឈរ​ឡើង​ដើម្បី​ការពារ​ព្រៃ​”។ ឈ្មោះ​​ ខាន់ចាន់នី​ អ្នក​ភូមិ​ព្នងម្នាក់​ផ្សេង​ទៀត​ នៅ​ក្នុង​ឃុំ​ប៊ូស្រាខេត្ត​មណ្ឌល​គិរីបាន​និយាយថា អ្នក​ភូមិ​នៅ​ទី​នោះ​ បាន​ព្យាយាម​ ​​ដើរ​ល្បាតការពារ​ព្រៃ​ ក៏ប៉ុន្តែមិនអាច​ចូល​ទៅ​ជ្រៅដល់​តំបន់ព្រៃ​ក្រាស់​បានទេ​ ពីព្រោះ​អាជ្ញា​​ធរ​មូ​ល​ដ្ឋាន​ និង​ទាហាន​កង​យោធពល​ខេមរភូមិន្ទ​​ឈរ​ជើង​នៅ​ក្បែរ​នោះ រារាំង​យើង​មិន​ឲ្យ​ចូលព្រៃ។ បើទោះ​ជា អ្នកភូមិ​ជា​ច្រើន​ ​មាន​មន្ទិល​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ក៏ដោយ ក៏រដ្ឋបាល​ព្រៃ​​ឈើ​បាន​លើក​ឡើង​ថា ខ្លួន​ស្វាគមន៍​ចំពោះ​ការ​ដើរល្បាតការពារព្រៃរបស់អ្នក​ភូមិដែល​ជា​មធ្យោបាយ​មួ​យ​ ដើម្បី​ជួយដល់ការងារ​ការពារ​ព្រៃ​ឈើ​របស់​ខ្លួន​ផ្ទាល់ដែរ។ លោក​ ទាប គន់ពិដោរ ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ឃុំ​ឃ្សឹម​ ស្រុកស្នួល ​ខេត្ត​ក្រចេះបាន​មានប្រសាសន៍​ថា “​ពិត​មែន​ហើយ​ យើង ​ត្រូវ​ការ​ពួកគាត់ ដើម្បី​ជួយ​ដើរល្បាត​​ ដើម្បី​ជួយ​ទប់​ស្កាត់​ និងបង្ក្រាប​ការកាប់​ឈើ​ខុស​ច្បាប់​ និង​ការ​បំផ្លាញ​ព្រៃ​ឈើ”។...

កម្ពុជា​ និង​ម៉ាឡេស៊ី ផ្លាស់​ប្តូរសំណើ​ស្តី​ពី​​កិច្ច​ព្រមព្រៀង​សម្រាប់ពលករ​ចំណាកស្រុក

ការចរចារវាង​ប្រទេសកម្ពុជានិង​ប្រទេស​​ម៉ាឡេស៊ីជុំវិញកិច្ចព្រមព្រៀងទ្វេ​ភាគី​ស្តី​​​អំពី​​​ការ​កែ​លម្អលក្ខខណ្ឌការងារ​​​សម្រាប់​ពលករ​ចំណាក​​ស្រុក​នោះកំពុង​វិវឌ្ឍ​សន្សឹមៗ ​​ ខណៈ​​​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំងពីរ​កំពុងតែ​ផ្លាស់ប្តូរ​សេចក្តី​ព្រាង​កិច្ច​ព្រម​ព្រៀងនេះ​បើ​យោង​តាម​ក្រុមមន្ត្រីនៃប្រទេសទាំងពីរ។ លោកអូស្មាន់ហាស្សាន់រដ្ឋ​លេខា​ធិការ​​ក្រសួង​ការងារ​បាន​មាន​ប្រសា​សន៍​ថា​ កម្ពុជាទទួលបាន​សំណើ​តប​ពី​ប្រទេស​ម៉ាឡេស៊ី​​​នាពេល​ថ្មីៗនេះ។ ​លោក​បាន​មាន​ប្រសាសន៍​​​​កាលពីថ្ងៃច័ន្ទថា“យើង​ទទួល​បានសេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​នេះហើយនាពេល​​​នេះ”ហើយក្រុមមន្ត្រី​កំពុង​​ពិនិត្យកិច្ចព្រម​​​ព្រៀង​​​នេះ។ លោករ៉ាចាសៃហ៊្វូលរីដហ៊្សូវ៉ានអនុ​ប្រធានបេសកកម្មប្រចាំស្ថានទូត​ម៉ាឡេស៊ី​បានថ្លែង​​​ថាប្រទេស​ម៉ាឡេ​ស៊ី​បាន​​ធ្វើការ​សិក្សា​​​​និង​បាន​ធ្វើ​ការ​កែប្រែ​​សំណើ​កិច្ច​ព្រម​ព្រៀងនេះដែល​ប្រទេស​កម្ពុជា​បាន​បញ្ជូន​​​មក​​​កាលពីចុង​ឆ្នាំមុនហើយ​ “ថ្មីៗនេះ”បាន​បញ្ជូន​​សំណើកិច្ច​ព្រមព្រៀង​កែប្រែ​រួចទៅ​​​ឲ្យ​​​​​​រដ្ឋាភិបាល​កម្ពុជាវិញ​ដើម្បី​ធ្វើការ​ពិចារណា​។ លោករីដហ៊្សូវ៉ានបានមាន​ប្រសាសន៍​ថា“ក្រោយពី​បាន​ធ្វើ​ការ​កែប្រែ​រួចយើង​បាន​បញ្ជូនសេចក្តី​ព្រាងនេះ​ត្រឡប់​ទៅ​​វិញដើម្បី​​ឲ្យ​ភាគី​កម្ពុជា​អនុម័ត​។ដូច្នេះ​ហើយយើង​​​កំពុង​រង់​ចាំភាគី​កម្ពុជា​។យើង​មិន​រំពឹង​​​ថានឹង​មាន​ប្រតិកម្ម​ភ្លាមៗ​នោះទេ​ ពីព្រោះ​វាជា​​​កិច្ចការ​សំខាន់​ណាស់”។ ពេលស្នើសុំ​ការ​អត្ថាធិប្បាយ​អំពីការ​កែ​​​ប្រែ​​​​របស់​ភាគីម៉ាឡេស៊ីនោះលោករីដហ៊្សូវ៉ានបាន​មាន​ប្រសាសន៍ថា“ទោះ​យើង​ធ្វើ​​ការ​​​កែ​​​ប្រែ​យ៉ាងណាក៏ដោយ​ក៏វាដើម្បី​ផល​ប្រយោជន៍​របស់​​ម៉ាឡេស៊ីនិង​កម្ពុជាដែរ”។ ​ប្រទេសកម្ពុជាបាន​បញ្ជូន​ស្ត្រីជំនួយ​ការ​មេផ្ទះ​យ៉ាង​ហោច​ណាស់​៣០.០០០​នាក់​ទៅ​បម្រើ​ការ​នៅ​ប្រទេសម៉ាឡេស៊ី​ក្នុង​រយៈ​​​ពេល​​​​​​​ប៉ុន្មាន​ឆ្នាំថ្មីៗនេះប៉ុន្តែ​ករណី​រំលោភ​បំពាន​ និង​ការ​កេងប្រវ័ញ្ចជាច្រើន​ពី​សំណាក់​ទីភ្នាក់​ងារ​ជ្រើស​រើសពលករ​កម្ពុជានិង​និយោជក​ម៉ាឡេស៊ីបាន​បណ្តាល​ឲ្យ​លោក​​​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនចេញ​បម្រាម​ហាម​មិន​ឲ្យ​បញ្ជូនស្ត្រី​ជំនួយការ​មេផ្ទះទៅទៀត​ទេកាល​ពីខែ​តុលា។ កាលពីថ្ងៃទី​២៨ខែ​កុម្ភៈអង្គការ​សិទ្ធិ​មនុស្ស​កម្ពុជានិង​អន្តរជាតិ​ និង​សហជីព​ចំនួន​៦០បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរនេះ​មាន​កិច្ច​ព្រម​ព្រៀងមួយ​​​ ដែល​នឹង​ធានា​ឲ្យ​មាន​សិទ្ធិ​​​ការងារ​​រឹងមាំសម្រាប់​ស្ត្រីជំនួយ​ការ​មេផ្ទះ​កម្ពុជា​ដែល​ទៅបម្រើការ​ងារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ បច្ចុប្បន្ននេះការងារ​ជាស្ត្រីជំនួយការ​មេផ្ទះ​មិនត្រូវ​បាន​ទទួលស្គាល់​ជាផ្លូវការ​ថា​​​ជា​ការងារ​ផ្លូវការ​នៅក្នុង​ប្រទេសភាគ​ច្រើន​នៅ​​​តំបន់អាស៊ីអាគ្នេយ៍នេះទេមាន​ន័យថាម៉ោងធ្វើការ​ ប្រាក់​ខែ​អប្បបរមានិង​លក្ខខណ្ឌ ការ​ងារ​ផ្សេងៗទៀត​មិន​ទាន់​រៀបរយ​នៅ​ឡើយទេខណៈដែល​ពលករ​ចំណាក​ស្រុក​​​មាន​ការ​ការ​ពារ​ផ្លូវច្បាប់​តិចតួច​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ក្រុមបុគ្គលិក​សិទ្ធិមនុស្សកំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ចំហអំពី​ការ​ចរចា​របស់​ខ្លួននិង​ពិគ្រោះយោបល់​ជាមួយ​អង្គការ​​តស៊ូមតិ​​​ផ្នែក​ការងារ។ លោកមឿនតុលាប្រធាន​មជ្ឈ​មណ្ឌល​​អប់​រំច្បាប់​សម្រាប់​សហគមន៍​បាន​ថ្លែង​​​ថា“ដើម្បីធ្វើឲ្យ​មាន​តម្លា​ភាព​និងមានការទទួល​​​ខុស​​​ត្រូវរដ្ឋាភិបាល​មិន​គួរ​​លាក់បាំង​ នេះឡើយ”។ លោកមឿនតុលាបាន​មាន​ប្រសា​សន៍​ថា“ដើម្បីធ្វើឲ្យ​ ​ នេះ ​មាន​ប្រសិទ្ធភាពនិង​គាំទ្រដល់​ស្ត្រីនោះគួរ​បើក​​ទូលាយ​ឲ្យមាន​ការ​ពិភាក្សា​ជាមួយ​អង្គការ​​នានា​ដែល​ចូលរួម​ផ្តល់​ការ​គាំទ្រ​ផ្នែកច្បាប់​ដល់​​ជន​រង​គ្រោះពី​ការ​រំលោភ​បំពាន”។ លោក​បាន​បន្ថែមថាកិច្ច​ព្រមព្រៀង​នេះគួរ​ធានាឲ្យ​ប្រាកដថាស្ត្រីជំនួយការ​មេផ្ទះ​ត្រូវ​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្តាហ៍ធ្វើការ​ប្រាំបីម៉ោង​ក្នុង​មួយថ្ងៃនិង​មានការ​ពិនិត្យ​ឲ្យបាន​ទៀងទាត់​ពី​​លក្ខខណ្ឌ​ការ​ងារ៕     ប្រែសម្រួលដោយសោមសារុន​​

ក្រុមហ៊ុនជីករ៉ែជាង២៥០ទទួលបានអាជ្ញាប័ណ្ណជីករ៉ែនៅក្នុងប្រទេសកម្ពុជា

យោងតា​ម​រ​បា​​យ​កា​រណ៍​ រប​ស់​ក្រ​សួ​ង​ឧស្សា​​ហ​កម្ម​ រ៉ែ​និ​ង​ថា​ម​ពល​ ​ចេញផ្សាយ​កា​ល​ពី​ម្សិល​មិញ​ បា​ន​ឲ្យ​​ដឹង​ថា ​ក្រុម​​​ហ៊ុន​ជី​ក​​រ៉ែ​​ ជ​ិត​២០០ ​​បច្ចុប្ប​​ន​្ន​​នេះទទួល​បាន​​អា​ជ្ញា​ប័ណ្ណពី​​រដ្ឋ​​ា​ភ​​​ិ​​បា​ល​​ ក្នុ​​ង​កា​រ​​ជី​កយករ៉ែ​ សម្រាប់ប្រើប្រាស់ជា​​សម្ភា​រសំ​ណ​​ង​់​​ ដូច​ជា​ថ្ម​ក្រា​នីត​ ឬ​​រ៉ែ​មានតម្លៃជាដើមចំណែក​ឯ​ក្រុម​ហ៊ុន​ចំនួន​៥៣​ផ្សេង​ទៀត​ បាន​ទទួលអាជ្ញាប័ណ្ណ​សម្រាប់​រុក​រក​ធនធានរ៉ែ។ របាយការ​ណ៍​ប្រចាំ​ឆ្នាំ​ របស់​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ​ទាំងនេះ​ មាន​ក្រុម​ហ៊ុន​ចំនួន​៤២ទើបតែទទួលអាជ្ញាប័ណ្ណ​ កាលពី​ឆ្នាំ​ទៅ​ ដើម្បីចាប់​ផ្តើម​ជីក​យក​រ៉ែចំណែកឯ​ក្រុម​ហ៊ុន​ចំនួន​២៤​ទើបបាន​ទទួល​អាជ្ញាប័ណ្ណសម្រាប់រុក​រក​រ៉ែ​។ របាយ​ការណ៍នេះ​​បង្ហាញថា​ ចំនួន​ក្រុមហ៊ុន​សរុប​ ដែលកំពុងធ្វើ​សកម្មភាពក្នុង​ការ​ជីកយក​រ៉ែ​នៅពេល​នេះ​ មាន​រហូតដល់​១៩៧​...

ចាប់ខ្លួនអ្នក​ចាត់​ការ​ទូ​ទៅ​ក្រុមហ៊ុនដី​សម្ប ទាន​ចម្ការ​កៅស៊ូពីបទបាញ់​អ្នក​ត​វ៉ា

មន្ត្រី​​នគរ​បាល​ និង​មន្ត្រី​សាលា​ដំបូង​ខេត្ត​បាន​និយាយ​​កាលពី​ម្សិ ល​​មិញ​ថា នគរបាល​ខេត្ត​ក្រចេះ​ បាន​ចាប់​ខ្លួនអ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ហ៊៊ុន​ចម្ការ​កៅ​ស៊ូ TTY ហើយ​ឥឡូ​វ​នេះ​គាត់កំពុង​តែ​ប្រឈម​មុខ​នឹងការ​ចោទ​ប្រកាន់ចំពោះ​ការជាប់ពាក់​ព័ន្ធនៅ​ក្នុងករណី​បាញ់​ប្រហារ កាល​ពីថ្ងៃ​ទី​ ១៨​ខែ​មករា ​លើ​​អ្នក​ភូមិ​បួន​នាក់​ ពី​សំណាក់​សន្តិសុខ​ប្រដាប់​​អាវុធ​របស់​ក្រុម​ហ៊ុន​នេះ។  អាជ្ញាធរ​បាន​ចាប់ខ្លួន​សន្តិសុខ​ពីរនាក់​របស់​​ក្រុម​ហ៊ុន​ TTY កាលពី​ខែ​មុន​ ដោយ​ជាប់​សង្ស័ យ​ថា ពួក​គេ​បានប្រើ​អាវុធ​ AK-៤៧ បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​ ដោយ​បង្កឲ្យ​ មនុស្ស​ បួន​នាក់​​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ក្រុម​ ដែល​តវ៉ា​ប្រឆាំងនឹងកា​រចាប់​យក​ដី​ធ្លី​របស់​ពួក​គេ​ពី​សំណាក់​ក្រុម​ហ៊ុន​នេះរងរបួស ។ លោក​ អ៊ុំ ភី ស្នង​ការ​រង​នគរបាល​ខេត្ត​ក្រចេះ​បាន​មានប្រសាសន៍ថា នគរ​បាល​បាន​ចាប់​ខ្លួន​​លោក​ អ៊ុន ពិសិដ្ឋ អ្នកចាត់ការទូទៅ​ក្រុម​ហ៊ុន TTY កាលពី​សប្តាហ៍​មុន ក្រោយ​ពី​សាលាដំបូង​ខេត្ត​ក្រចេះ​ បានបង្គាប់​ឲ្យ​ចាប់​ខ្លួន​គាត់​។ លោក​បាន​ថ្លែង​ថា “​យើង​ចាប់​ខ្លួន​គាត់​នៅ​ក្នុង​ខេត្ត​ក្រចេះ ក្រោ​យពី​សាលា​ដំបូងចេញ​ដីកា​ចាប់​ខ្លួន​។ យើង​ចាប់​ខ្លួន​គាត់ ដោយ​សារ​គាត់​ បានបំពាន​ច្បា  ប់”។ លោក​ កេត​ សុជាតិ ជាចៅ​ក្រម​ស៊ើប​អង្កេតរបស់សាលាដំបូងខេត្ត​ក្រចេះ បាន​មាន​ប្រសា​សន៍​ថា លោក​ អ៊ុន ពិសិដ្ឋ​ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្រព្រឹត្តអំ​ពើ​ហិង្សា  ​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស​ និង​ពី​បទរក្សា  ទុកអាវុធខុស​ច្បា  ប់​ ហើយ​គាត់​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅក្នុង​ពន្ធ​នាគារ​ខេត្ត​ក្រចេះ​។ ដោយ​បដិសេធ​មិន​បញ្ជាក់​ឲ្យ​​ បាន​លម្អិត​លោក​ចៅក្រម​ កេត​ សុជាតិ បាន​មាន​ប្រសា​សន៍​ថា “គាត់​ត្រូវបាន​ឃុំខ្លួនតាំង​ពីសប្តាហ៍​មុន​ ហើយ​សាលាដំបូង​កំពុង​តែបន្ត​ស៊ើប​អង្កេត​​សំណុំ​រឿង​​ នេះ”។ កាលពី​ថ្ងៃ​ទី៥ខែ​កុម្ភៈ ក្រុម​ហ៊ុន​ TTY បាន​​បង្ខំចិត្ត​ប្រគល់​ខ្លួន​សន្តិសុខ​ពីរ​នាក់​ ឈ្មោះ កែ សុវណ្ណា អាយុ​៤១​ឆ្នាំ និង​ឈ្មោះ ពិន​ គឹ​ម​ឡេង អាយុ​២៦​ឆ្នាំ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចេញ​បញ្ជា​ជាសាធារណៈ​ឲ្យ​នាយក​ ក្រុម​ហ៊ុននេះ​ គឺ​លោក ណា ម៉ារ៉ាឌី ប្រគល់​ខ្លួន​សន្តិសុខ​ទាំង​ពីរ​នាក់នេះ បើមិន​ដូច្នោះ​ទេ ត្រូវ​​ប្រឈម​មុខ​នឹង​ការសាកសួរ​ពីតុលាការ​។ តាំង​ពី​លោក ហ៊ុន សែន បាន​ថ្លែង​មក​ ​​អាជ្ញាធរ​ខេត្ត​ក្រចេះ​ បាន​អះអាង​ថា ​អស់​រយៈ​ពេល​បី​សប្តាហ៍​​មកហើយពួក​គេ​មិន​អាច​រក​ឃើញ​ខ្មាន់​កាំ​ភ្លើង​ ​​បាញ់​អ្នក​ភូមិ​ ដែល​​មានតែដៃទទេនោះទេ។ លោក ណា ម៉ារ៉ាឌី បាន​មានប្រសាសន៍​ថាលោក​​ “​បារម្ភ​យ៉ាង​ខ្លាំង​” ចំពោះ​ការ​ចាប់​ខ្លួន​អ្នកចាត់ការទូទៅ របស់​លោក​​ ហើយ​បាន​អះ​អាងថា បុរស​ម្នាក់​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​បាន​បញ្ជូន​មេធាវី​របស់​ខ្ញុំ​ឲ្យ​​ដោះ​ស្រាយ​បញ្ហានេះ​ ដើម្បី​ ជួយ​លោក​ អ៊ុន ពិសិដ្ឋ”។  លោក​បាន​ថ្លែង​អំពី​ការ​ចាប់​ខ្លួន​នេះ​ថា “ខ្ញុំ​មិន​គាំ​ទ្រ​ទង្វើ​នេះ​េទ”។ នៅ​ពេល​សួរ​ថា តើ​លោក​​បារម្ភ​ខ្លាចតុលាការ​នឹង​បង្គាប់ឲ្យ​​ ចាប់​ខ្លួន​លោក​ ឬយ៉ាង​ណា​នោះ លោក​ ណា ម៉ារ៉ាឌី បានឆ្លើយថា “​ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​ ព្រោះយើង​មិន​បានអនុញ្ញាត​ឲ្យ​ សន្តិសុខ​ធ្វើ​ ការ ដូច្នេះ​ឡើយ​។ អ្នក​ចាត់ការ ​របស់ខ្ញុំ​មិន​ទាំង​ដឹង​ថា​ ហេតុអ្វី​បាន​ជា​សន្តិ​សុខ​ទាំង​នោះ ធ្វើ​ដូច្នោះ​ផង​”។ លោក​ ណា ម៉ារ៉ាឌី គ្រប​់​គ្រង​ការ​វិនិយោគ​ មួយ​ចំនួន​ របស់​ក្រុម​ហ៊ុន TTY ដោយ​រួម​មាន​សម្ប ទាន​ដី​ចម្ការ​កៅ​ស៊ូ​ទំហំ៩.៨០០​ហិកតា​នៅ​ស្រុក​ស្នួល​ ក្នុង​ខេត្ត​ក្រចេះ ជាដើម​ ដែល​​មាន​រឿ​ង​ចម្រូង​ចម្រាស​ជាមួយ​អ្នក​ភូមិ​ក្រីក្រ​ចំនួន​ពីរ​បី​រយនាក់​ ដែល​អះអាង​ថា ក្រុម​ហ៊ុន​ TTY កំពុង​តែចាប់​យក​ដី​ចម្ការ​របស់​ពួក​គាត់​។ កន្លង​មក ​លោក ណា ម៉ារ៉ាឌី បាន​បង្ហាញ​ពី​ខ្លួន​ឯង​ថា លោក​ជា​ទី​ប្រឹក្សា​របស់​លោក​ ហ៊ុន សែន។ ក្រុម​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​​ បាន​ស្វាគម​ន៍​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ចាប់​ខ្លួន​នេះ​។ លោក​ អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​របស់​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​មានប្រសាសន៍ថា “​វា​ជាការល្អ​ ដែល​មាន​កា​រ​ចាប់​ខ្លួន​ជន​សង្ស័យ​ ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគម​ន៍​ចំពោះករណី​នេះ"។ទោះជាយ៉ាង​ណា​ក៏​ដោយ ​លោក អំ សំអាត បាន​ថ្លែង​ថា ក្រៅ​ពី​មនុស្ស​បី​នាក់​ ដែ​ល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ លោក​ជឿ​ជាក់​ថា “​នៅ​មាន​មនុស្ស​​ជា​ច្រើន​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នោះ”។ លោក​ អ៊ូច​ ឡេង​ បុគ្គលិក​ផ្នែក​កម្ម​វិធី​ដីធ្លី​...