Monday, August 10, 2020
Home Authors Posts by Peter Ford

Peter Ford

39 POSTS 0 COMMENTS

សេចក្តី​​​​លម្អិត​អំពីយីហោ​អង្ករ​លេខ​១​របស់កម្ពុជាត្រូវ​​​បាន​​​ពិភាក្សា

ដោយ​​​រដ្ឋាភិបាល​​​សង្ឃឹម​​​ថា នឹងចាប់ផ្តើម​បញ្ចេញ​​​យីហោ​​​អង្ករ​​​លេខ​​​១​​​​​​​​​របស់​​​កម្ពុជា​​​នៅលើ​​​ទី​​​ផ្សារ​​​ពិភព​​​លោក​​​ក្នុង​​​ត្រីមាស​​​​​​ដំបូង​​​​​​នៃ​​​ឆ្នាំ​​​២០១៦​​​ ការ​ពិភាក្សា​​​តុ​​​មូល​​​នៅក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​​​​លើក​​​ឡើង​​​ពី​​​ឧបសគ្គ​​​នៅសេសសល់​ ជា​​​ពិសេស​​​ការ​​​កំណត់​​​ឈ្មោះ​​​។ នៅ​​​ក្នុង​​​​​​ពិធី​​​ រៀប​​​ចំ​​​ដោយ​​​ស្ថាន​​​ទូត​​​អង់​​​គ្លេស​​​ និង​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ លោក ស៊ុន​​​ ចាន់​ថុល​​​ រងដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​​​​បាន​​​លើ​​​ក​​​ឡើង​​​ថា ជម្រើស​​​ដ៏​​​ល្អ​​​បំផុត​​​សម្រាប់​​អង្ករ​​​លេខ​​​១​​​កម្ពុជា​​​គឺ​​​ច្បាស់​​​ហើយ​​​។ ដោយ​​​លើក​​​កម្ពស់​​​ឈ្មោះ​​​ដែល​​​ក្រសួង​​​កសិកម្ម​​​ក៏​​​គាំទ្រ​​​ដែរ​​​នោះ លោក​​​​​​ ស៊ុន ចាន​​​់ថុល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សូម​​​ផ្តោត​​​លើ​​​ឈ្មោះ​​​ផ្ការំដួល​​​ ចុះ​​​បញ្ជី​​​ឈ្មោះ​​​នេះ​​​ ហេតុ​​​ដូច្នេះ​​​​​​អ្នក​​​ផ្សេង​​​មិន​​​អាច​​​ប្រើ​​​ឈ្មោះ​​​នេះ​​​បាន​​​ឡើយ"។ ផ្កា​​​រំដួល​​​ ឬ​​​ផ្កា​​​ម្លិះ​​​ គឺជា​​​ឈ្មោះ​​​ប្រភេទ​​​អង្ករ​​​ផ្កា​​​ម្លិះ​​​លេខ​​​១​​​របស់​​​កម្ពុជា​​​ដែល​​​ជាប់ ឈ្មោះ​​​​ជា​​​ប្រភេទ​​​ "អង្ករ​​​ល្អបំផុត​​​លើ​​​ពិភព​​​លោក​​​" ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​ ចាប់​​​តាំង​​​ពី​​​វា​​​ត្រូវ​បាន ​​​​យក​ទៅប្រកួត​ប្រជែង​​​​ជា​​​​​​លើក​​​ដំបូង​​​​ក្នុង​​​ការ​​​ប្រកួត​​​​​​​​​រៀប​​​ចំ​​​ដោយ​​​សន្និសីទស្រូវ​​​​អង្ករ​​​ពិភពលោក (World Rice Conference) កាលពី​​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​។ លោក​​​ ស៊ុន ចាន់​​​ថុល​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ប្រទេស​​​ថៃ​​​ក៏​​​លក់​​​អង្ករ​​​ផ្កា​​​ម្លិះ​​​ដែរ។​​​​យើង​​​ឈ្នះ​​​ពាន​​​រង្វាន់​​ជា​​​ប្រភេទ​​​អង្ករ​​​ផ្កា​​​រំ​​​ដួល​​​ទេ ប៉ុន្តែ យើង​​​ចេះ​​​តែ​​​នាំ​​​គ្នា​​​ហៅ​ថា ផ្កាម្លិះ​​​ ផ្កា​​​ម្លិះ ផ្កា​​​ម្លិះ​​​ ទៅ​​​។ យើង​​​ត្រូវតែ​​​ធ្វើ​​​អ្វី​​​ឲ្យ​​​ខុស​​​ពី​​​ប្រទេស​​​ជិត​​​ខាង​​​របស់​​​យើង"។ លោក​​​ ដេវីដ ភុត​​​ណាម​​​ (David Puttnam) ប្រេសិត​​​ធុរកិច្ច​​​អង់គ្លេស​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​​​​ និង​​​ជា​​​សមាជិក​​​ប្រឹក្សា​​​មួយ​​​រូបនៅ​​​ក្នុង​​​ពិធី​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​ឈ្មោះ​​​ងាយៗ​​​​​​ទើប​​​ជា​​​ការ​​​ប្រសើរ​​​ ដោយ​​​ពន្យល់​​​ថា យីហោ​​​អង្ករ​​​អន្តរ ជាតិ​​​របស់​​​កម្ពុជា​​​​​​គួរ​​​តែ​​​ "ងាយ​​​ស្រួល​​​បក​​​ប្រែ និង​​​ងាយស្រួលហៅ​​​​"។ ដោយ​​​គូស​​​បញ្ជាក់​​​ពី​​​ជោគ​​​ជ័យ​​​នៃ​​​គ្រឿង​​​ឧបភោគ​​​បរិភោគ​​​ ដែល​​​អ្នក​​​ប្រើ​​​ប្រាស់​​​ទូទាំង​​​ពិភព​​​លោក​​​ទទួល​​​ស្គាល់​​​ដូចជា​​​ ម្រេច​​​កំពត​​​និង​​​ប្រេង​​​អូលីវ​​​ របស់​​​អីុតាលីជាដើមនោះ​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​ងារ​​​នៅ​​​ទី​​​នេះ​​​គឺ​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​ 'មាស​​​ស' ​​​ក្លាយ​​​ទៅជា​​​គ្រឿង​​​ឧបភោគ​​​បរិភោគ​​​ដ៏​​​ពេញ​​​និយម​​​ ហើយ​​​​​​ថា តើ​​​​​​វា​​​នឹង​​​ជួយ​​​កសិករ​​​ ឬ​​​អ្នក​​​ផលិត​​​នៅ​​​ក្នុង​​​ប្រទេស ​​​កម្ពុជា​​​តាម​​របៀប​​​​​​ណា​​​"។ ការ​​​ពិភាក្សា​​​គ្នានេះ​​​​ក៏​​​បាន​​​ផ្តោត​​​លើ​​​ភាព​​​ចាំ​​​បាច់​​​ក្នុង​​​ការ​​​បង្កើត​​​ស្តង់​​​ដារ​​​ដែល​​​មាន​​​លិខិត​​​បញ្ជាក់​​​ទទួលស្គាល់​​​មួយ​​​ផងដែរ​ដើម្បី​​​ធានា​​​ជូន​ទាំង​​​អ្នក​​​ផលិត​​​ និង​​​អ្នក​​​ប្រើ​​​ប្រាស់​​​​​​​​​​​​នូវ​​​គុណភាព​​​អង្ករ​​​លេខ​​​១​​​របស់​​​កម្ពុជា​​​​​​។ លោក​​​ ដេវីដ វ៉ាន (David Van) លេខា​​​ស្តីទី​​​នៃ​​​សហព័ន្ធ​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​ (CRF) បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​យើង​​​នាំចេញ​​​​ផលិត​​​ផល​​​ទៅ​​​​ទី​​​នោះជា​​​ប្រភេទ​​​លេខ​​​១​​​ យើង​​​ត្រូវ​​​តែ​​​ធានា​​​​ និង​​​ការ​​​ពារ​​​យីហោ​​​របស់​​​យើង​​​"។ សហព័ន្ធ​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​​បានកំណត់​គោលដៅ​​​​របស់​​​ខ្លួន​​​លើ​​​ទី​​​ផ្សារ​​​ចំនួន​​​បី​​​សម្រាប់​​​អង្ករ​​​ប្រភេទ​​​លេខ​​​១​​​នេះ គឺ​​​ទីផ្សារ​​​អាមេរិក ទីផ្សារ​​​អឺរ៉ុប និង​​​ទីផ្សារ​​​ចិន​​​។ លោក  ស៊ុន ចាន់​​​ថុល បាន​​​លើក​​​ឡើង​​​ថា ក្រសួង​​​របស់​​​លោក​​​​​​កំពុង​​​តែ​​​ស្វះ​​​ស្វែង​​​យ៉ាង​​​សកម្ម​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ទីផ្សារ​​​បន្ថែម​​​ទៀត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ចុះ​​​ MOU  ជា​​​មួយ​​​ប្រទេស​​​ចិន​​​សម្រាប់​​​ការ​​​នាំ​​​ចេញ​​​អង្ករ​​​១០០​​.០០០តោន​​​ ហើយ​​​កាល​​​ពី​​​ម្សិល មិញ យើង​​​បាន​​​ចុះ​​​ MOU ជាមួយ​​​ក្រុម​​​ហ៊ុន​​​មួយ​​​នៅ​​​ឥណ្ឌូ​​​ណេស៊ី ដោយ​​​សង្ឃឹម​​​ថា នឹង​​​អាច​​​នាំ​​​ចេញ​​​អង្ករ​​​ទៅ​​​ទី​​​នោះ​​​១០០.០០០ តោន​​​ ដែរ"។ លោក​ ស៊ុនចាន់ថុល​ បានលើកឡើង ទៀត ថា​ នៅ​​​ក្នុង​​​រយៈ​​​ពេល​​​៩ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ​​​ កម្ពុជា​​​ផលិត​​​អង្ករ​​​បាន​​​៣៦៩.០០០តោន​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​៣៧​​​ភាគ​​​រយ​​​បើ​​​ធៀប​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ ទោះ​​​ជា យ៉ាង​​​ណា​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​រូបនេះ​​​បាន​​​ទទួល​​​ស្គាល់​​​ថា គោល​​​ដៅ​​​នាំ​​​ចេញ​​​អង្ករ​របស់​​​រដ្ឋាភិបាល​​​​​​ឲ្យ​​​បាន​​​​​​១លាន​​​តោន​​​​​​នៅក្នុង​​​ឆ្នាំ​​​២០១៥​​​នេះ​​​ "គឺ​​​មិនសម្រេច​តាម​​​គោល​​​ដៅ​​​​ឡើយ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​នឹង​​​សប្បាយ ចិត្ត​​​នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ​​​ បើអាច​​​នាំ​​​ចេញ​​​អង្ករ​​​បាន​​​៥០០.០០០តោន"៕ស៊ុយឈាង​​​

សហជីព​ធ្វើ​ការ​ទាមទារ​ថ្មី​នៅ​ពេល​រោងចក្រ​ផ្តោត​លើ​ផលិតភាព

បន្ទាប់ពី​ការ​ប្រកាស​នៅ​ដើម​ខែ​នេះ​ថា ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​ក្នុង​វិស័យ​កាត់ដេរ​នឹង​ត្រូវ​ឡើង​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ​នា​ឆ្នាំ​ក្រោយ​នោះ សហជីព​ចំនួន​ប្រាំបី​ដែល​តំណាង​កម្មករ​រោងចក្រ បាន​ចេញ​បញ្ជី​ទាមទារ​១៣​ចំណុច​កាលពី​ថ្ងៃ​អង្គារ ដោយ​គំរាម​តវ៉ា​ប្រសិនបើ​សំណើ​របស់​ខ្លួន​ត្រូវ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នោះ។ សេចក្តី​ប្រកាស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ម្ចាស់​រោងចក្រ និង ក្រុមហ៊ុន​ល្បីៗ ដែល​ទិញ​ពី​ពួកគេ ចូលរួម​ក្នុង​ការ​ចរចា​ទាក់ទិន​នឹង​ការ​ទាមទារ ក្នុង​នោះ​មាន​ការ​បង្កើន​ប្រាក់​អាហារ​ថ្ងៃ​ត្រង់ ការ​បញ្ឈប់​ប្រើ​កិច្ចសន្យា​រយៈ​ពេល​ខ្លី ការ​ដឹក​ជញ្ជូន​និង​ការ​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង ទប់​ស្កាត់​តម្លៃ​ទំនិញ សេវា​ប្រើប្រាស់ និង​បញ្ឈប់​ការ​រំខាន​ផ្នែក​ផ្លូវ​ច្បាប់​ចំពោះ​មេដឹកនាំ​សហជីព។ សេចក្តី​ប្រកាស​បាន​និយាយ​ថា "ក្នុង​ករណី​រដ្ឋាភិបាល ក្រុមហ៊ុន អ្នក​ផលិត និង​អ្នក​ទិញ មិន​រៀបចំ​ឲ្យ​មាន​ការ​ចរចា​នូវ​សំណូមពរ​ខាង​លើ យើង​នឹង​តវ៉ា​ទាមទារ​ជា​សាធារណៈ​នៅ​ថ្ងៃ​ខាង​មុខ​ដ៏​ខ្លី"។ លោក ប៉ាវ ស៊ីណា...

ព្រះមហាក្សត្រ​ប្រទាន​ព្រះរាជដំណាក់​នៅ​កោះកុង​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

យោង​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ព្រហស្បតិ៍ និង​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ​បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ នរោត្តម មុនិនាថ បាន​ប្រទាន​ព្រះរាជ​ដំណាក់​មិន​ប្រើ​ប្រាស់​មួយ​កន្លែង​ក្នុង​ខេត្ត​កោះកុង ជូន​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ដែល​កំពុង​ប្រឈម​មុខ​នឹង "ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ"។ លិខិត ដែល​ផ្ញើ​ទៅ​លោក ប៊ីត រិចឆ្នឺរ (Beat Richner) នាយក​និង​ស្ថាបនិក​ជនជាតិ​ស្វីស​​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​មាន​ខ្លឹមសារ​ថា "ក្នុង​នាម​ព្រះ​បរម​នាម ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា...

​​គ្រិស្ត​សាសនទូត​​នាំ​យក​កីឡា​​​​ស្គីលើ​ទឹក​ វ៉េកបតឌីង ​លើក​ដំបូង​មក​កាន់​​កម្ពុជា​

លោក ស្សន មឺរី (Shaun Murray)​ ដែល​ជា​​​ជើង​ឯក​​ពិភព​លោក​៤ជំនាន់​នៃ​កីឡា​ស្គី​លើ​ទឹក​​ វ៉េកបតឌីង (Wakeboarding-ជា​កីឡា​ស្គី​លើ​ទឹក​ដែល​អ្នក​លេង​​ត្រូវ​​តោង​ខ្សែ​អូស​ដោយ​អូប័រ​)​ ​និង​​ជា​​តួអង្គ​​ក្នុង​​វីដេអូ​ហ្គេម​​ដែល​មាន​ចំណង​ជើង​ថា “Wakeboarding Unleashed featuring Shaun Murray” ​បាន​ចំណាយ​ពេល​​ប្រហែល​២០​នាទី​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​បញ្ចេញ​ស្នៀត​​​ពិសេស​ៗ​​​នៃ​កីឡា​នេះ​នៅ​ស្រះ​ទឹក​​មួយ​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។ ឈរ​ជ្រក​ម្លប់​តង់​នៅ​​​ទីលាន​ប្រកួត Kam-air ​Wakepark ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយ​​​ចង្វា លោក ស្សន មឺរី ​មាន​ប្រសាសន៍​ថា...

សេចក្តីព្រាងច្បាប់ស្ថិតិ ទទួលបានការយល់ព្រមពី គណៈកម្មការសភា

​​​ច្បាប់​ថ្មី​មួយ​ស្តីពី​ការ​ប្រមូល​និង​ផ្សព្វផ្សាយ​ទិន្នន័យ​ស្ថិតិ​គ្រោង​នឹង​ដាក់​ឲ្យ​បោះ​ឆ្នោត​នៅ​សភា​នៅ​ចុង​ឆ្នាំ​នេះ បន្ទាប់ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​គណៈកម្មការ​សភា​កាលពី​ថ្ងៃ​ពុធ។​​​ លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយពី​កិច្ច​ប្រជុំ​គណៈកម្មការ​ផែនការ​សភា​ថា "ច្បាប់​នេះ​កំពុង​ត្រូវ​បង្កើត​ឡើង​ដោយ​មាន​គោល​បំណង​ច្បាស់លាស់​នៃ​ការ​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ទិន្នន័យ​និង​ព័ត៌មាន​ច្រើន ដើម្បី​បម្រើ​អ្នក​ស្រាវជ្រាវ​និង​អ្នក​ធ្វើ​ផែនការ​គោល​នយោបាយ​ក្នុង​វិស័យ​នានា និង​អនុញ្ញាត​ឲ្យ​ពួកគេ​រៀបចំ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ផ្អែក​លើ​ការ​វិភាគ​ត្រឹមត្រូវ"។ លោក ប៉ុល ហំម តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ប្រធាន​គណៈកម្មការ​នេះ បាន​មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា ច្បាប់​នេះ​នឹង​ត្រូវ​ពិភាក្សា​ដេញ​ដោល​អំឡុង​សម័យ​ប្រជុំ​សភា​បន្ទាប់ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ។ យោង​តាម​លោក​ស្រី ហង់ លីណា អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​អនុម័ត ច្បាប់​នេះ​នឹង​ជំនួស​ច្បាប់​ស្តី​ពី​ស្ថិតិ​នា​ឆ្នាំ​២០០៥ ដែល​មិន​បាន​ផ្តល់​តម្រូវ​ការ​គ្រប់គ្រាន់​សម្រាប់​ការ​ផ្តល់​មូលនិធិ​របស់​រដ្ឋាភិបាល​ដល់​ការ​ប្រមូល​ទិន្នន័យ​ស្ថិតិ​ទេ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា...

កម្ពុជាទាត់ចូលមួយគ្រាប់ដំបូងក្នុងការ ប្រកួតជម្រុះបាល់ទាត់ពិភពលោក

ក្នុង​​​ពេល​​​ដែល​​​​​​ការ​​​ប្រកួត​​​ជម្រុះ​​​បាល់​​​ទាត់​​​ពិភព​​​លោក​​​​​​ឆ្នាំ​​​២០១៨​​​នៅ​​​ប្រទេស​​​រុស្ស៊ី​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​មិន​​​បាន​​​ទទួល​​​ជ័យ​​​ជម្នះ ការ​​​ប្រកួត​​​ចាញ់​​​សិង្ហបូរី​​​២​​​ទល់​​​នឹង​​​១​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​បាន​​​ធ្វើ​​​ឲ្យ​​​​​កម្ពុជា​​​ទទួល​​​បាន​​​​​​គ្រាប់​​​បាល់​​​មួយ​​​គ្រាប់​​​ដំបូង។​​​​​​ ដោយ​​​មាន​​​លំដាប់​​​ថ្នាក់​​​២៩​​​ទាប​​​ជាង​​​​​​សិង្ហ​​​បូរី​​​​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​សហព័ន្ធ​​​បាល់​​​ទាត់​​​​​​អន្តរ​​​ជាតិ​​​ ការ​​​ប្រកួត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ គឺ​​​ជា​​​ការ​​​​​​រី​​​ក​​​ចម្រើន​​​យ៉ាង​​​ច្រើន​​​​​​ពី​​​ការ​​​ប្រកួត​​​កាល​​​ពី​​​ខែ​​​មិថុនា នៅ​​​ពេល​​​ដែល​​​សិង្ហបូរី​​​ឈ្នះ​​​កម្ពុជា​​​៤​​​ទល់​​​នឹង​​​០​​​​​​ដោយ​​​មាន​​​អ្នក​​​ទស្សនា​​​ណែនណាន់​​​តាន់​​​តាប់​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ។​​​​​​​​​ លោក លី តៅ​​​ហ៊ូន គ្រូ​​​បង្វឹក​​​របស់​​​កម្ពុជា ​​​បាន​​​សារ​​​ភាព​​​ក្នុង​​​សន្និសីទ​​​មុន​​​ការ​​​ប្រកួត​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា លោក​​​ព្រួ​​យ​​​បារម្ភ​​​អំពី​​​សមត្ថ​​​ភាព​​​​​​របស់​​​ក្រុម​​​លោក​​​ ក្នុង​​​ការ​​​ការ​​​ពារ​​​ទល់​​​នឹង​​​ក្រុម​​​សិង្ហបូរី ហើយ​​​ថា កម្ពុជា​​​នឹង​​​ស្មើ។​​​ សិង្ហ​​​បូរី​​​បាន​​​ចូល​​​ប្រកួត​​​កាល​​​ពី​​​យប់​​​មិញ ដោយ​​​មាន​​​អ្នក​​​ទស្សនា​​​មិន​​​ពេញ​​​កីឡ​​​ដ្ឋាន​​​ទេ ហើយ​​​ឈរ​​​លំ​​​ដាប់​​​ទី​​​៣​​​​​​ក្នុង​​​ក្រុម​​​អ៊ី ហើយ​​​ថា ការ​​​ឈ្នះ​​​ក្រុម​​​កម្ពុជា​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ឱកាស​​​​​​​​​ឡើង​​​​​​ទៅ​​​វគ្គ​​​បន្ត។ ​​​ក្រុម​​​ទាំង​​​ពីរ​​​​​​មាន​​​ឱកាស​​​​​​ស៊ុត​​​បញ្ចូល​​​ទី​​​​​​ទៅ​​​វិញ​​​ទៅ​​​មក ហើយ​​​ជា​​​លទ្ធផល​​​សិង្ហ​​​បូរី​​​ឈ្នះ​​​កម្ពុជា​​​២​​​ទល់​​​នឹង​​​១។​​​​​​​​​​​​ ការ​​​ប្រកួត​​​​​​៣​​​ប្រកួត​​​ទៀត​​​របស់​​​កម្ពុជា​​​ក្នុង​​​ជុំ​​​ទី​​​២​​​ទល់​​​នឹង​​​ប្រទេស​​​អាហ្វហ្កា​​​នីស្តាន​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១២ ខែ​​​វិច្ឆិកា នៅ​​​​​​ប្រទេស​​​អ៊ីរ៉ង ប្រកួត​​​ជាមួយ​​​ជប៉ុន​​​នៅ​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​វិច្ឆិកា​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​ និង​​​ប្រកួត​​​ជាមួយ​​​​​​ស៊ីរី​​​នៅ​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​មីនា​​​នៅ​​​ប្រទេស​​​អ៊ីរ៉ង់៕  

សកម្មជន​សិទ្ធិដីធ្លី​តំបន់​អារ៉ែង​​ត្រូវ​ចាប់ដាក់ពន្ធនាគារ​ពីបទ​កាប់ឈើ​ខុស​ច្បាប់​

លោក វ៉ែន វ៉ន សកម្មជន​សិទ្ធិ​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ដែល​បាន​ធ្វើ​ការ​តវ៉ា​​​ជាប្រចាំ​​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​​​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ការ​ពារ​បរិស្ថាន​ប្រឆាំង​គម្រោង​​ សាង​សង់​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​ជ្រលង​អារ៉ែង ត្រូវ​បាន​​ចាប់​ដាក់​ពន្ធនា​គារកាលពី​ម្សិលមិញ​​​ ក្រោម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​កាប់​ឈើ​ដោយ​​​ខុស​ច្បាប់​ នេះបើ​យោង​​​តាម​​​ការ​លើក​ឡើង​របស់​​មេធាវី​ ​​​តំណាង​​​សកម្ម​​​ជន​​​រូប​​​នេះ​​​ និង​​​​មន្ត្រី​តុលាការ​ម្នាក់​​​​​​​។ លោក មិន មករា ​ចៅក្រម​ស៊ើបសួរ​បាន​មាន​ប្រសាសន៍​ថា លោក វ៉ែន វ៉ន អាយុ​៣៦​ឆ្នាំ ​​​ជា​សមាជិក​​សហគមន៍​ជនជាតិ​ដើម​ភាគ​​​តិច​​​​ជង​​នៅ​​​ក្នុង​ស្រុក​ថ្មបាំង​​ ត្រូវ​បាន​​ឃុំខ្លួន​បណ្ដោះ​ អាសន្ន​ បន្ទាប់ពីការ​សាក​សួរ​នៅ​តុលាការ​​កាលពី​ព្រឹក​ម្សិលមិញ។ ដោយ​បដិសេធ​មិន​និយាយ​អំពី​រឿង​ក្ដី​នេះ​បន្ថែម ចៅក្រម​រូប​នេះ​បាន​ថ្លែង​ថា "​លោក វ៉ែន...

​​នៅ​ទីបំផុត​ ក្រុម​ហ៊ុន​របស់​​ចិន ​​បាន​ចាប់​​ផ្ដើម​​សាង​សង់​គម្រោង​​​​​អភិវឌ្ឍន៍​​លើ​តំបន់​​បឹងកក់ហើយ​​​​

៨​ឆ្នាំ​​បន្ទាប់ពី​​លោក ឡាវ ម៉េងឃីន សមា​ជិក​​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចុះ​កិច្ចសន្យា​ជួល​​បឹង​កក់​​រយៈ​ពេល​៩៩​ឆ្នាំ​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​អចលនទ្រព្យ​ដ៏ចម្រូង​ចម្រាស​បំផុត​​​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​រាជធានី​ភ្នំពេញ ក្រុម​ហ៊ុន​​​មួយ​របស់​ចិន បាន​ចាប់​ផ្ដើម​សាង​សង់​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​ដំបូង​​លើ​បឹង​ដែល​បូម​ខ្សាច់​​លុប​ពេញ​នេះហើយ​​។ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​​អចលនទ្រព្យ​ Graticity Real Estate Development ​ដែល​មាន​មូលដ្ឋាន​នៅ​​​​​ក្រុង​ប៉េកាំង​ បាន​ចាប់​ផ្ដើម​សាង​សង់​​​​កាល​ពី​ខែ​មុន​នូវ​គម្រោង​​ "វ័ន​ ផាក" (One Park)​ ជា​គម្រោង​អភិវឌ្ឍន៍​​​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​​ដែល​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​ថា​ "​ការ​រស់​នៅ​​ក្នុង​ទីក្រុង​​​​ជឿន​លឿន" (Sophisticated Urban Living) ​​បន្ទាប់ពី​​ទិញ​ដី​ទំហំ​២០​ហិកតា​ពី​ក្រុម​ហ៊ុន​ស៊ូកាគុ របស់​លោក​...

រដ្ឋាភិបាល​ផ្ដោត​លើ​ការ​​ពង្រីក​ការ​ប្រើ​ថាម​ពល​ព្រះអាទិត្យ​

​តម្លៃ​អគ្គិសនី​ខ្ពស់​​ លទ្ធភាព​តភ្ជាប់​បណ្ដាញ​ផ្គត់​ផ្គង់​អគ្គិសនី​មាន​កម្រិត​ និង​ការ​ដាច់​ចរន្តអគ្គិសនី​​ញឹក​ញាប់​ ទាំង​អស់​នេះ​​​សុទ្ធតែ​បង្ហាញ​​សេចក្ដី​ត្រូវ​ការ​​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​ក្នុង​​ផ្នែក​ថាមពល​របស់​ប្រទេស​កម្ពុជា ​ហើយ​​មន្ត្រី​រដ្ឋាភិបាល​​ និង​​អ្នក​ជំនាញ​​បាន​យល់​ស្រប​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​​​គួរ​តែ​ជា​ការ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ដ៏​សំខាន់​ក្នុង​​ផែនការ​​នាពេល​អនាគត។ ថ្លែង​នៅ​ឯ​សន្និសីទ​មួយ​ស្ដី​អំពី​​ថាមពល​ស្អាត​ក្នុង​ក្រុង​​ភ្នំពេញ លោក កែន សេរីរដ្ឋា អគ្គ​លេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​បៃតង​ បាន​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​​​នៅ​ត្រូវ​ការ​ពេល​យូរ​ទៀត​​ក្នុង​ការ​ធានា​​ថា​ តម្រូវ​ការ​​ថាមពល​របស់​ខ្លួន​​អាច​បំពេញ​បាន​តាម​វិធី​ប្រកប​ដោយ​ចីរភាព។ នៅ​ពេល​​ដែល​គោល​នយោបាយ​សព្វ​ថ្ងៃ​​ពេញ​ចិត្ត​នឹង​​ទំនប់​វារីអគ្គិសនី​​ ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​អស់​ប្រាក់​រាប់​លាន​ដុល្លារ​ ភាគ​ច្រើន​​ផ្ដល់​ដោយ​ប្រទេស​ចិន​នោះ លោក​បាន​និយាយ​ថា អ្នក​ធ្វើ​គោល​នយោបាយ​គួរ​​ប្រយ័ត្ន​ប្រយែង​អំពី​ការ​​ពឹង​ផ្អែក​​តែ​មួយ​មុខ​​លើ​​ទំនប់​ទាំង​នេះ​​​ និង​​ប្រេង​ឥន្ធនៈ​ដើម្បី​បំពេញ​តម្រូវ​ការ​អគ្គិសនី​កើន​ឡើង​​យ៉ាង​ឆាប់​រហ័ស​​របស់​ប្រទេស​នេះ​។ លោក​បាន​បន្ថែម​ថា "​ឧទាហរណ៍​ពី​អតីត​កាល​​បាន​បង្ហាញ​ឲ្យ​យើង​​ឃើញ​ថា ថាមពល​វារី​អគ្គិសនី​​ចាំបាច់​​ត្រូវ​គិត​យ៉ាង​ប្រយ័ត្ន​ប្រយែង​។ ការ​ប្រើ​ប្រេង​ និង​ឧស្ម័ន​អាច​​ប៉ះពាល់​អវិជ្ជមាន​ដល់​កិច្ច​ប្រឹង​ប្រែង​​របស់​រដ្ឋាភិបាល​​​ក្នុង​ការ​​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​លើ​មាគា៌​ប្រកប​ដោយ​ចិរភាព​"។ លោក​ សេរី​រដ្ឋា​...