Monday, September 16, 2019
Home Authors Posts by Phan Soumy

Phan Soumy

122 POSTS 0 COMMENTS

ពលករខ្មែរ​បង្ហោះវីដេអូ​ដែលអះអាងថា មាន​ការរំលោភ​បំពាន​នៅកូរ៉េខាង​ត្បូង​​

កាលពីម្សិលមិញ ពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងម្នាក់បានអះអាងថា របស់របបរបស់ខ្លួន និងមិត្តភក្តិត្រូវបានដុតបំផ្លាញដោយថៅកែរោងចក្រ បន្ទាប់ពីពួកគេបដិសេធមិនព្រមធ្វើការថែមម៉ោង។ នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀតកាលពីសប្តាហ៍មុន ពលករខ្មែរម្នាក់ទៀតត្រូវបានគេឃើញថា កំពុងរងការវាយដំពីសំណាក់អ្នកគ្រប់គ្រងរោងចក្រនៅក្នុងវីដេអូបង្ហោះតាមហ្វេសប៊ុក។ ការអះអាងពីការរំលោភបំពានទាំងនេះកើតមានឡើងក្រោយពេលមានការព្រមានថា ទោះបីជាមានការផ្ញើប្រាក់ត្រឡប់មកប្រទេសកំណើតវិញរាប់រយលានដុល្លារជារៀងរាល់ឆ្នាំក៏ដោយ តែពលករខ្មែរជាច្រើនពាន់នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែ ងាយរងការកេងប្រវ័ញ្ច និងការប្រើអំពើហិង្សាហេតុដូច្នេះហើយទើបមានការបើកមណ្ឌលសង្គ្រោះបន្ទាន់ចំនួនបីកន្លែងនៅក្នុងខែធ្នូជាពិសេសសម្រាប់ពលករខ្មែរដែលប្រឈមនឹងជម្លោះ ឬការរំលោភបំពាននៅកន្លែងធ្វើការរបស់ពួកគេ។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានលើកឡើងកាលខែមេសាថា មានពលករខ្មែរប្រហែល ៥៣.០០០នាក់កំពុងរស់នៅប្រទេសកូរ៉េខាងត្បូង។ លោកបានលើកឡើងទៀតថា ពលករចន្លោះពី៣.០០០នាក់ទៅ៤.០០០នាក់ក្នុងចំណោមពលករទាំងនោះកំពុងនៅទីនោះដោយខុសច្បាប់ដោយសារកិច្ចសន្យាការងារ ឬទិដ្ឋាការផុតសុពលភាព។ លោក ឡុង ឌីម៉ង់ បានព្រមានថា ការដែលពលករខុសច្បាប់គ្មានឯកសារត្រឹមត្រូវ បានធ្វើឲ្យពួកគេងាយទទួលរងការកេងប្រវ័ញ្ចពីនិយោជក ដូចជាត្រូវគេឲ្យប្រាក់ខែទាបជាដើម។ ទោះបីជាមានបញ្ហាឯកសារយ៉ាងនេះក្តីពលករនៅតែទៅធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងភ្លូកទឹកភ្លូកដី ដោយសង្ឃឹមថា នឹងទទួលបានប្រាក់ខែខ្ពស់និងជីវភាពរស់នៅដ៏ប្រសើរ។ ពលករជាច្រើនបានជួយគ្រួសាររបស់ខ្លួនតាមរយៈការផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ។ពេលថ្លែងនៅក្នុងខែមករា លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារបានលើកឡើងថា មានពលករកាន់តែច្រើនឡើងៗធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំ។ យោងតាមលោក ឡុង ឌីម៉ង់ ពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញក្នុងទំហំ៥០០លានដុល្លារកាលពីឆ្នាំមុន។ ការទាក់ទាញដែលថានឹងទទួលបានប្រាក់ខែរហូតដល់១.៥០០ដុល្លារក្នុងមួយខែ ជាតួលេខផ្តល់ដោយលោក គង់ វ៉ាន់ណុច ស្ថាបនិកសមាគមពលករខ្មែរដែលផ្តល់ព័ត៌មាន និងវគ្គបណ្តុះបណ្តាលភាសានៅប្រទេសកូរ៉េខាងត្បូង គឺជាកត្តាអូសទាញដ៏ខាំង។ ប៉ុន្តែ ក្តីសុបិនរបស់ សាម ចិត្រា បានប្រែក្លាយទៅជាមានភាពជូរចត់។ លោក សាម ចិត្រា អាយុ២៥ឆ្នាំមកពីខេត្តស្វាយរៀងបានបង្ហោះវីដេអូលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យដោយបង្ហាញឲ្យឃើញពីពំនូកផេះនៃរបស់របររបស់ខ្លួននិងមិត្តភក្តិ៤នាក់ទៀតកំពុងឆេះងំៗ ក្រោយពេលត្រូវបានថៅកែរបស់ខ្លួនដុតចោល។ គេឃើញមានគំនរផេះហុយៗនៅខាងក្រៅបន្ទប់របស់ពួកគេដែលមើលទៅទំនងជាមានគេចូលរុះរើឲ្យរប៉ាត់រប៉ាយ។ ក្នុងចំណោមរបស់របរដែលខូចខាតទាំងនោះមានឯកសារ គ្រឿងអលង្ការ និងទូរស័ព្ទ ។ លោក សាម ចិត្រា ដែលនិយាយថា ខ្លួនធ្វើការនៅរោងចក្រមួយក្នុងខេត្ត...

រដ្ឋាភិបាល​​​នឹង​បន្ត​​​យុទ្ធនាការ​​​បង្ក្រាប​​​គ្រឿង​​​ញៀន​​​ដោយ​​​គ្រោង​​​ចំណាយ​​​ថវិកាជិត​​​១លាន​​​ដុល្លារ​​​

មន្ត្រីនៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់បានលើកឡើងកាលពីម្សិលមិញ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់រយៈពេល៦ខែលើកទី២។ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ដំណាក់កាលទី២នៃយុទ្ធនាការនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ ហើយក្រសួងមហាផ្ទៃបានលៃទុកថវិកាប្រហែល១លានដុល្លារ ដើម្បីផ្ដល់មូលនិធិដល់ការអប់រំប្រឆាំងគ្រឿងញៀន ការបន្សាបគ្រឿងញៀន ការចំណាយលើសម្ភារ និងផ្ដល់ជាប្រាក់លើកទឹកចិត្តដល់នគរបាលប្រឆាំងគ្រឿងញៀន។ ឧត្ដមសេនីយ មាស វិរិទ្ធ ថ្លែងថា លោកមិនមានព័ត៌មានលម្អិតថា តើថវិកាប៉ុន្មាននឹងត្រូវចំណាយនោះឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងបានទេ។ ឧត្ដមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា ការបង្ក្រាបរយៈពេល៦ខែដំបូងបានធ្វើឱ្យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈមានភាពប្រសើរឡើង ហើយលោកបានថ្លែងថា រដ្ឋាភិបាលនឹងជំរុញឱ្យមានការចូលរួមបន្ថែមទៀតពីអាជ្ញាធរមូលដ្ឋានអំឡុងដំណាក់កាលទី២នេះ។ លោកបានមានប្រសាសន៍ថា...

បុរស​​​ដែល​​​​​​ធ្វើ​​​ទារុណកម្ម​​​លើ​​​កុមារ និង​​​ប្រុស​​​ស្នេហ៍​​​ត្រូវ​​​បានតុលាការ​​​​​​ផ្តន្ទាទោស​​​

នៅក្នុងសំណុំរឿងប្រើអំពើហិង្សាដែលធ្វើឲ្យផ្ទុះកំហឹងក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជនជាតិហូឡង់ម្នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកាលពីម្សិលមិញ ពីបទជួយមិត្តប្រុសជនជាតិវៀតណាមឲ្យចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីវីដេអូឃ្លីបដែលបង្ហាញសកម្មភាពជននេះធ្វើទារុណកម្មលើក្មេងប្រុសម្នាក់ដោយប្រើឧបករណ៍ឆក់ បានបែកធ្លាយតាមហ្វេសប៊ុកកាលពីខែធ្នូ។ មិត្តប្រុសរបស់លោក Stefan Struik ឈ្មោះ ង្វៀន ថាញ់ឌុង អាយុ៣៤ឆ្នាំដែលកំពុងឃុំខ្លួននៅក្នុងប្រទេសវៀតណាមចាប់តាំងពីពេលត្រូវបានចាប់ខ្លួនពេលទៅដល់ទីក្រុងហូជីមិញ ក៏ត្រូវបានផ្តន្ទាទោសកំបាំងមុខឲ្យជាប់បន្ធនាគាររយៈពេល១៨ឆ្នាំផងដែរ  នេះបើយោងតាមលោក  មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី។នគរបាលបានលើកឡើងពេល ង្វៀន ថាញ់ឌុង ត្រូវបានចាប់ខ្លួនថា មានវីដេអូឃ្លីបសរុបចំនួន៤៩ដែលបង្ហាញពីសកម្មភាពប្រើអំពើហិង្សាលើក្មេងប្រុសអាយុ២ឆ្នាំរូបនេះ ត្រូវបានរកឃើញនៅក្នុងទូរស័ព្ទរបស់ជននេះ។ ម្តាយក្មេងប្រុសរូបនេះបានលើកឡើងកាលពីម្សិលមិញថា អ្នកស្រីមានការពេញចិត្តចំពោះការសម្រេចរបស់តុលាការ ប៉ុន្តែ ចង់ឲ្យមានការបញ្ជូន ង្វៀន ថាញ់ឌុង មកកម្ពុជាវិញដើម្បីទទួលទោសរបស់ខ្លួន ជាក្តីសង្ឃឹមដែលអ្នកស្រីលើកឡើងថា ទំនងជាមិនអាចទៅរួចទេ ព្រោះនគរបាលវៀតណាមធ្លាប់បានប្រាប់អ្នកស្រីថា ជននេះនឹងត្រូវដាក់ទោសទណ្ឌនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ អ្នកស្រីបាននិយាយថា "ជននេះធ្វើរឿងនេះនៅកម្ពុជា ប៉ុន្តែ ឥឡូវកំពុងឃំុខ្លួននៅទី នោះ"។ អ្នកស្រីបានបន្ថែមថា "យើងមិនដឹងថា តើគេកំពុងឃុំខ្លួនជននេះដោយរបៀបណាឡើយ"។ ម្តាយក្មេងប្រុសរូបនេះបានបន្ថែមថា  បន្ទាប់ពីវីដេអូឃ្លីបពីការធ្វើទារុណកម្ម បាន បែកធ្លាយមក គ្រួសាររបស់គាត់បានផ្លាស់ទៅកាន់ខេត្តព្រះសីហនុដើម្បីចាប់ផ្តើមជីវិតថ្មីដែលនៅទីនោះបានជួយឱ្យក្មេងប្រុសរូបនេះមានអារម្មណ៍ធូរស្បើយ។ គាត់និយាយថា "វាអាចលេងជាមួយក្មេងដទៃទៀតធម្មតា។ ប្រសិនបើមានមនុស្សដែលវាមិនស្គាល់ គឺវាខ្លាច"។ លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តបានបន្ថែមថា លោក...

បន្ទប់តាមដានកាមេរ៉ាសុវត្ថិភាព​រួម​នឹងជួយសម្រួល​​​នៅ​ក្នុងការ​ឃ្លាំមើលបទល្មើស​ក្នុង​​​រាជធានី​​​

ក្រុមមន្ត្រីបានលើកឡើងថា កាមេរ៉ាសុវត្ថិភាពដែលត្រូវបានដំឡើងនៅទូទាំងរាជធានីនឹងត្រូវតាមដានក្នុងពេលដំណាលគ្នាជាប់រហូតពីបន្ទប់តាមដានរួម ជាផ្នែកនៃការខិតខំឃ្លាំមើលបទល្មើសដែលមានការសហការរវាងសាលារាជធានី និងនគរបាលជាតិ។           លោក  មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងកាលពីម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធថា បន្ទប់តាមដានរួមនឹងបង្កើតឡើងនៅសាលារាជធានី ហើយតាមដានដោយបុគ្គលិកជំនាញមកពីសាលារាជធានី នគរបាលរាជធានី និងកងរាជអាវុធហត្ថដែលប្រចាំការ២៤ម៉ោង ដើម្បីតាមដានរាល់សកម្មភាពនៅទូទាំងរាជធានី ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីលើកឡើងថា "គោលបំណងដែលយើងរៀបចំបំពាក់ឱ្យមានកាមេរ៉ាសុវត្ថិភាពតាមទីសាធារណៈហ្នឹង គឺដើម្បីបម្រើទៅលើការងារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការងារចរាចរណ៍"។ លោកបានបន្ថែមថា "ជនខិលខូចគេដឹងថា បើសិនធ្វើសកម្មភាពនៅទីសាធារណៈ សមត្ថកិច្ចនឹងមានលទ្ធភាពក្នុងការកំណត់មុខសញ្ញា ឬក៏តាមដានចាប់នេះហ្នឹង ដែលចេញពីប្រភពប្រព័ន្ធកាមេរ៉ាសុវត្ថិភាពហ្នឹង"។...

នគរបាល​ស្នើសុំប្រាក់ជាងកន្លះលានដុល្លារ​​សម្រាប់​ផ្តល់​រង្វាន់ដល់​មន្ត្រី​បង្ក្រាបគ្រឿងញៀន

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា នគរបាលជាតិបានស្នើប្រាក់ជាងកន្លះលានពីក្រសួងមហាផ្ទៃដើម្បីទុកសម្រាប់ផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីនគរបាលដែលបានចូលរួមនៅក្នុងការរឹបអូសគ្រឿងញៀនខុសច្បាប់។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសកាលពីខែមីនាថា មន្ត្រី និងអង្គភាពដែលរឹបអូសថ្នាំញៀនបាន១គីឡូក្រាម ឬលើសពីនេះនឹងទទួលបានរង្វាន់លើកទឹកចិត្ត១០.០០០ដុល្លារជាផ្នែកនៃការលើកទឹកចិត្តរបស់រដ្ឋាភិបាលដែលមានគោលបំណងបង្កើនផលិតភាពក្នុងចំណោមមន្ត្រីប្រឆាំងគ្រឿងញៀន។ កាលពីម្សិលមិញ អង្គការតស៊ូមតិសិទ្ធិមនុស្សបានលើកឡើងថា គម្រោងនេះអាចជំរុញឲ្យមានការកើនឡើងនៅក្នុងការអនុវត្តច្បាប់ អំពើពុករលួយ និងការខិតខំចាប់ខ្លួនហួសប្រមាណ ហើយថា មូលនិធិនេះគួរតែប្រើប្រាស់សម្រាប់ការបន្សាបគ្រឿងញៀនវិញប្រសើរជាង។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា ថ្នាក់លើរបស់លោក គឺលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានស្នើសុំប្រាក់ជាង៥០០.០០០ដុល្លារទុកសម្រាប់ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តអំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រនៅក្រសួងមហាផ្ទៃដែលមានលោក ស ខេង ចូលរួមផងដែរនោះ។ លោកបានលើកឡើងថា លោកមិនចាំចំនួនទឹកប្រាក់ជាក់លាក់នោះឡើយ។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងទៀតថា គោលនយោបាយផ្តល់រង្វាន់លើកទឹកចិត្តនេះកើតចេញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន"ដើម្បីលើកទឹកចិត្តដល់កម្លាំង និងអង្គភាពណាដែលបង្ក្រាបករណីគ្រឿងញៀន"។ ឧត្តមសេនីយ៍ឯករូបនេះ បានបន្តថា ប្រតិបត្តិការនគរបាលដែលរឹបអូសបានថ្នាំញៀនទម្ងន់យ៉ាងតិច១គីឡូក្រាមនឹងទទួលបានរង្វាន់លើកទឹកចិត្តរហូតដល់៤០លានរៀល ប្រហែល១០.០០០ដុល្លារ ដោយផ្អែកលើបរិមាណ និងកម្រិតជាតិសុទ្ធនៃថ្នាំញៀន។ កិច្ចប្រជុំកាលពីថ្ងៃសុក្រពិនិត្យរបាយការណ៍វិវឌ្ឍភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងញឿងញៀនរយៈពេល៦ខែកន្លងមកនេះរបស់រដ្ឋាភិបាល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ខែមករា។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងបន្តទៀតថា មន្ត្រីនឹងធ្វើការប្រកាស ថា តើប្រាក់ជាងកន្លះលានដុល្លារដែលស្នើឡើងនេះនឹងត្រូវផ្តល់ឱ្យនៅកិច្ចប្រជុំមួយទៀតដែលទំនងជានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ឬយ៉ាងណា។ លោកឧត្តមសេនីយ៍ នេត សាវឿន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ ចាប់តាំងពីថ្ងៃទី១ខែមករា រហូតដល់ថ្ងៃទី១ ខែកក្កដា មានមនុស្សជាង៩.៦០០នាក់ត្រូវ បានចាប់ខ្លួនពីបទសង្ស័យថាមានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមទាំងមនុស្សប្រហែល៥.២០០នាក់ដែលសង្ស័យថា ចែកចាយគ្រឿងញៀនផងដែរ នេះបើយោងតាមតួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក អិុន សុង...

ក្មេង​ស្រី​ដែល​គេ​​​​ចាប់​ពង្រត់​ពី​សាលា ត្រូវបានដោះលែងវិញ​ដោយ​​​សុវត្ថិភាពប៉ុន្មានម៉ោងក្រោយ​​​

នគរបាលកំពុងតែតាមស្វែងរកបុរសម្នាក់ ដែលនៅពីក្រោយការចាប់ពង្រត់ដ៏អាថ៌កំបាំង បន្ទាប់ពីបុរសរូបនេះបានល្បួងក្មេងស្រីអាយុ៩ឆ្នាំម្នាក់ឱ្យចេញពីសាលាមួយនៅក្នុងរាជធានីភ្នំពេញ ហើយនាំទៅកាន់ "មន្ទីរពេទ្យ" មួយ រួចយកស្កុតរុំដៃ និងបិទមាត់នាង មុនពេលដោះលែងនាងមកវិញដោយសុវត្ថិភាព ប្រហែល៨ម៉ោងក្រោយមក នេះបើយោងតាមម្ដាយរបស់ក្មេងស្រីរូបនេះ និងមន្ត្រីនគរបាលមួយរូប។ ក្មេងស្រីរូបនេះទើបតែចូលរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន បានពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្ដូរពីសាលាឯកជនមួយនៅក្បែរនោះ។ នៅម៉ោងប្រហែល១០ព្រឹកថ្ងៃសុក្រ ក្មេងស្រីរូបនេះត្រូវបោកបញ្ឆោតនៅក្នុងបរិវេណសាលាដោយបុរសម្នាក់ដែលប្រាប់នាងថា ម្ដាយរបស់នាងជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នេះបើយោងតាមអ្នកស្រី ស៊ិន សុជាតិ អាយុ៣៣ឆ្នាំ ដែលត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះ។ អ្នកស្រី...

មន្ត្រី​​​នគរបាល​​​ជាង​​​៥០នាក់​​​​ត្រូវបាន​​​បណ្តេញ​​​ចេញ​​​ពី​​​តួនាទី​​​ ដោយ​សារ​បោះបង់​​​ចោល​​​ការងារ​​​​របស់​ខ្លួន​

យោងតាមសារាចរណែនាំដែលបានចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា មន្ត្រីនគរបាលជាង៥០នាក់ដែលរងការចោទប្រកាន់ថាបានបោះបង់ចោលការងាររបស់ខ្លួននោះ ត្រូវបានបណ្ដេញចេញនៅខែនេះ ប៉ុន្តែប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់ពួកគេមិនទាន់កាត់ទេ រហូតដល់ខែសីហា។ សារាចរណែនាំចុះកាលបរិច្ឆេទថ្ងៃទី១៥ ខែមិថុនា ឱ្យដឹងថា មន្ត្រី៥៤នាក់មកពីនាយកដ្ឋានផ្សេងគ្នា រួមមានរាជធានីភ្នំពេញ និងខេត្ត១២ផ្សេងទៀត ត្រូវបានដកចេញពីតួនាទីរបស់ខ្លួនចំពោះការបោះបង់ចោលការងាររបស់ខ្លួន។ សារាចរដដែលនេះមិនបានពន្យល់ពីមូលហេតុនៃការបញ្ចប់តួនាទី ឬក៏ពន្យល់ថាតើហេតុអ្វីបានជាបន្តទុកប្រាក់ខែរបស់ពួកគេរហូតដល់ខែសីហានោះឡើយ។ ទាំងក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ លោក អុីវ គឹមស៊ាន ស្នងការរងនគរបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា លោកបានដឹងពីការបណ្ដេញចេញនេះពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ លោកបានបន្ថែមថា ភាគច្រើននៃមន្ត្រីដែលត្រូវបានបណ្ដេញចេញក្នុងនាយកដ្ឋានរបស់លោក ឈរជើងនៅតាមព្រំដែន។ ក្នុងពេលកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតការចោទប្រកាន់លើមន្ត្រីមួយចំនួនថា បានបើកយកប្រាក់ខែ"មន្ត្រីខ្មោច" ដែលបានបន្ថែមឈ្មោះទៅក្នុងបញ្ជីបើកប្រាក់ខែ ដាក់ហោប៉ៅខ្លួនឯង។ គេមិនដឹងថាតើការបណ្តេញចេញណាខ្លះក្នុងចំណោមការបណ្តេញចេញកាលពីពេលថ្មីៗទាក់ទងការស៊ើបអង្កេតនេះ ឬយ៉ាងណានោះឡើយ៕ សារុន

បម្រាម​​​​​​បញ្ជូន​​​ស្ត្រី​​​ជំនួយ​​​ការ​​​មេផ្ទះ​​​ទៅម៉ាឡេស៊ី​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​​​​​​៦ខែមុន

រដ្ឋាភិបាលបានដកចេញបម្រាមឆ្នាំ២០១១ លើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមករា នេះបើយោងតាមសារាចរដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដោយផ្ទុយនឹងការបដិសេធរាប់ខែមកនេះរបស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រីបានដាក់ចេញបម្រាមនេះ ស្របពេលមានសេចក្តីរាយការណ៍កាន់តែច្រើនឡើងៗថា ស្ត្រីជំនួយការមេផ្ទះត្រូវបានរំលោភបំពានទាំងផ្នែករាងកាយ និងហិរញ្ញវត្ថុដោយទីភ្នាក់ងារជ្រើសរើសពលករក្នុងស្រុកដែលបញ្ជូនពួកគេទៅក្រៅប្រទេស និងម្ចាស់ផ្ទះដែលពួកគេធ្វើការឲ្យ។ កម្ពុជា និងម៉ាឡេស៊ីបានព្រមព្រៀងជាគោលការណ៍ដកចេញបម្រាមនេះកាលពីចុងឆ្នាំ២០១៥ ប៉ុន្តែថា ប្រទេសទាំងពីរត្រូវការធ្វើផែនការថ្មីឲ្យបានលម្អិតអមដោយវិធានការម៉ឺងម៉ាត់ដើម្បីរក្សាសុវត្ថិភាពជូនស្ត្រីទាំងនោះ។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ក្នុងឆ្នាំនេះថា ទីបំផុតបម្រាមនេះត្រូវបានដកចេញក៏ដោយ តែលោក ហេងសួគ៌ អ្នកនាំពាក្យក្រសួងការងារបានលើកឡើងដដែលៗថា បម្រាមនេះនៅមិនទាន់ដកចេញនៅឡើយទេ។ ទើបតែខែមុនប៉ុណ្ណោះ លោកបានលើកឡើងថា "យើងជិតឈានដល់ដំណើរចុងក្រោយដើម្បីបើកទីផ្សារនេះឡើងវិញហើយ"។ ទោះជាយ៉ាងណា យោងតាមសារាចរចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពី ថ្ងៃទី ២៩ ខែ ធ្នូ និងទទួលបានកាលពីម្សិលមិញដោយកាសែត ខេមបូឌា ដេលី នោះបានឲ្យដឹងថា  ទីផ្សារនេះបានបើកឡើងវិញជាផ្លូវការតាំងពីដើមឆ្នាំមកម្លេ៉ះ។ សារាចរស្តីពីការបើកឲ្យដំណើរការជ្រើស រើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី...

ដោយសារ​​​កំហុស​​​បច្ចេកទេស តុលាការ​​​ផ្អាក​​​​​​ជំនុំជម្រះ​​​​បុរស​​​​ហូឡង់​ក្នុង​ករណីធ្វើ​​​ទារុណកម្ម​​​កុមារ​​​​​​

សវនាការជំនុំជម្រះបុរសជនជាតិហូឡង់ម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទលាក់ភ័ស្តុតាងបន្ទាប់ពីមិត្តប្រុសរបស់ខ្លួនជាជនជាតិវៀតណាម ត្រូវបានគេឃើញធ្វើទារុណកម្មកុមារាម្នាក់តាមរយៈវីដេអូឃ្លីបជាច្រើននោះ ត្រូវបានផ្អាកបន្ទាប់ពីចាប់ផ្ដើមបានរយៈពេលប្រហែល១ម៉ោងកាលពីម្សិលមិញ ក្រោយពីតុលាការកំណត់ថា ចំនួនចៅក្រមដែលត្រូវបានចាត់តាំងក្នុងរឿងក្ដីនេះមិនគ្រប់គ្រាន់។ លោកស្រី ឡាយ លីចេង ក្រឡាបញ្ជីតុលាការបានមានប្រសាសន៍ថា ករណីព្រហ្មទណ្ឌលើ ស្តេហ្វែន ស្ទ្រូអុីក (Stefan Stuik) អាយុ៥៣ឆ្នាំ នឹងត្រូវបញ្ជូនទៅប្រធានសាលាដំបូងខេត្តមណ្ឌលគិរីឱ្យចាត់តាំងចៅក្រមពីររូបបន្ថែមទៀតក្នុងរឿងក្ដីនេះអនុលោមតាមច្បាប់។ លោកស្រីបានមានប្រសាសន៍ថា "យើងគិតថា យើងអាចធ្វើការជម្រះបាន" ប៉ុន្តែខណៈដែលតុលាការកំពុងពិនិត្យមើលនីតិវិធី ក្រុមមន្ត្រីដឹងថាមានកំហុសបច្ចេកទេស "ព្រោះវាជាករណីព្រហ្មទណ្ឌ"  ហើយតម្រូវឱ្យមានចៅក្រមជំនុំជម្រះបីរូប។ លោកស្រី ឡាយ លីចេង បានបន្ថែមថា ស្តេហ្វែន ស្ទ្រូអុីក ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តវិញក្រោយពីការសាកសួរ ហើយសវនាការជំនុំជម្រះគ្រោងបន្តឡើងវិញនៅថ្ងៃទី២១ ខែមិថុនា។ ស្តេហ្វែន ស្ទ្រូអុីក ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីជួយមិត្តប្រុសរបស់ខ្លួនឈ្មោះ ង្វៀន ថាញ់ឌុង...

នគរបាល​​​ចុះផ្អាក​​​វគ្គបណ្តុះបណ្តាល​​​​​​អ្នក​​​សង្កេតការណ៍​​​បោះឆ្នោត

កាលពីថ្ងៃសៅរ៍ នគរបាលនៅក្នុងខេត្តស្វាយរៀងបានចុះបិទវគ្គបណ្ដុះបណ្ដាលមួយសម្រាប់អ្នកសង្កេតការណ៍១៦នាក់ ដែលបានចុះឈ្មោះឃ្លាំមើលការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃអាទិត្យនេះ ដោយលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះមិនទទួលបានការអនុញ្ញាតពីអាជ្ញាធរឡើយ នេះបើយោងតាមការលើកឡើងរបស់អ្នករៀបចំម្នាក់។ លោក ម៉ៃ ទិត្យ អ្នកសម្របសម្រួលសហគមន៍មកពីសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះហៀបនឹងចាប់ផ្ដើមនៅផ្ទះមួយក្នុងឃុំអំពិល ស្រុករមាសហែក ស្រាប់តែពេលនោះនគរបាលឃុំបានមកដល់ ហើយបាននិយាយថា អង្គការរបស់លោកមិនមានការអនុញ្ញាតឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលនេះទេ។ វគ្គបណ្ដុះបណ្ដាលទី២សម្រាប់អ្នកសង្កេតការណ៍១៦នាក់ទៀតដែលគ្រោងធ្វើកាលពីម្សិលមិញក៏មិនបានធ្វើដែរ។ លោក ម៉ៃ ទិត្យ មានប្រសាសន៍ថា លោកបានជូនដំណឹងទៅលោកមេឃុំអំពីគម្រោងនេះ ហើយនគរបាលប្រហែលជាមានការយល់ច្រឡំអំពីខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះ។ លោកបានថ្លែងថា "យើងអត់មានទាក់ទងនឹងនិន្នាការនយោបាយអីទេ តែគាត់មានគំនិតមួយថា យើងនឹងអាច...មកបង្រៀនទាក់ទងនឹងរឿងនយោបាយ"។ លោកបន្ថែមថា "យើងខំបង្ហាញនូវឯកសារដែលមានពាក់ព័ន្ធដូចជាមេរៀនដើម្បីសង្កេតការណ៍ហ្នឹង ក៏គាត់មិនព្រមស្តាប់យើងដែរ"។ លោកថ្លែងថា លោកបានពិភាក្សាជាមួយលោក សំ សំអុល អធិការនគរបាលស្រុក ដែលបានសួររកលិខិតអនុញ្ញាតពីថ្នាក់ស្រុក...