Monday, September 23, 2019
Home Authors Posts by Phan Soumy

Phan Soumy

122 POSTS 0 COMMENTS

សហគមន៍​​​រស់នៅ​​​តាម​​​ដង​​​ប្រឡាយ នឹ​​ងទទួលបាន​​​ដី​​​ថ្មី និង​​​ប័ណ្ណ​​​កម្មសិទ្ធិពី​​​រាជរដ្ឋាភិបាល​​​

ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានលើកឡើងនៅក្នុងវីដេអូឃ្លីបបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា យោងតាមអង្គការសិទ្ធិលំនៅដ្ឋាន ប្រពលរដ្ឋសរុប៤២៣គ្រួសារនឹងត្រូវតាំងទីលំនៅថ្មីលើដីទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រដែលកាន់ចេញពីការអភិវឌ្ឍនេះ។ លោកបានមានប្រសាសន៍ថា "យើងនឹងរៀបចំកំណត់ទំហំប្រឡាយ និងផ្លូវអមប្រឡាយ"។ លោកបានបន្តថា "ចំណែកដីដែលនៅសល់ពីគម្រោងស្ថាបនានេះរដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំជាដីឡូត៍ និងធ្វើកម្មសិទ្ធិជូន"។ លោកបានបន្ថែមថា "សូមបងប្អូនរីករាយ និងមានការនឹងនរ។ គឺគ្មានការបណ្តេញចេញនោះទេ"។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា បន្ថែមពីលើការកែលម្អប្រព័ន្ធបង្ហូរទឹកដើម្បីការពារទឹកជំនន់ដែលបានប៉ះពាល់តំបន់នេះច្រើនឆ្នាំមកហើយនោះ ក៏នឹងមានការដាក់ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការដាក់ភ្លើងបំភ្លឺផ្លូវសម្រាប់សហគមន៍ទៀតផង។លោកបានបន្ថែមថាប៉ុន្តែកាលបរិច្ឆេទកំណត់និងថវិកាសម្រាប់ការអភិវឌ្ឍនេះកំពុងស្ថិតក្នុងដំណាក់កាលសម្រេចនៅឡើយ ហើយទំហំដីថ្មីសម្រាប់គ្រួសារនីមួយៗ ក៏មិនទាន់មានការធានានៅឡើយដែរ។ លោក មេ៉ត មាសភក្តី បានមានប្រសាសន៍ថា " នេះមិនទាន់សម្រេចនៅពាក់ព័ន្ធឡើយ។ យើងគ្រាន់តែដាក់ជូនជាគោលនយោបាយ"។ យោងតាមលោក ហន សុខន សមាជិកគណៈកម្មាធិការមកពីសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង៨ដែលរងផលប៉ះពាល់បានឱ្យដឹងថា ដំណឹងនេះទទួលបានការស្វាគមន៍ភាគច្រើនពីប្រជាពលរដ្ឋទាំងនេះ។ មានតែមួយចំនួនតូចប៉ុណ្ណោះ "មិនពេញចិត្តពីព្រោះដីរបស់ពួកគាត់ធំជាងនេះ ហើយពួកគាត់ត្រូវប្រគល់ឲ្យគេហើយរើចេញ"។ លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយអ្នករងការបណ្តេញចេញ បានមានប្រសាសន៍ថា សេចក្តីប្រកាសនេះទំនងជាធ្វើឡើងដើម្បីជួយជំរុញការគាំទ្រសម្រាប់់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃអាទិត្យ។ លោកបានថ្លែងថា ប៉ុន្តែ ដោយល្បីខាងសន្យា ខ្យល់ក្នុងករណីដីធ្លីនាពេលកន្លងមកគណបក្សនេះត្រូវផ្តល់ភ័ស្តុតាងបញ្ជាក់ពីគោលបំណងរបស់ខ្លួន។ លោកបានថ្លែងថា...

តុលាការ​​កំណត់​​កាល​បរិច្ឆេទ​ជំនុំជម្រះ​ទោស​​​​មិត្ត​ប្រុស​​បុរស​វៀតណាម ដែល​ធ្វើ​ទារុណ​កម្ម​កុមារ​​កម្ពុជា

តុលាការបានកំណត់ហើយនូវកាលបរិច្ឆេទជំនុំជម្រះទោសដំបូងសម្រាប់បុរសជនជាតិហូឡង់ម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទល្មើសរួមមានលាក់ភ័ស្តុតាង បន្ទាប់ពីសកម្មភាពមិត្តប្រុសជនជាតិវៀតណាមរបស់ខ្លួនធ្វើទារុណកម្មក្មេងប្រុសម្នាក់បែកធ្លាយតាមរយៈវីដេអូឃ្លីបកាលពីឆ្នាំមុន។ ស្តេហ្វែន ស្ទ្រូអុីក (Stefan Struik) អាយុ៥៣ឆ្នាំដែលមានសញ្ជាតិកម្ពុជា ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីជួយមិត្តប្រុសរបស់ខ្លួនឈ្មោះ ង្វៀន ថាញ់ឌុង អាយុ៣៤ឆ្នាំឱ្យរត់ភៀសខ្លួនពីចម្ការកាកាវក្នុងខេត្តមណ្ឌលគិរី ទៅប្រទេសវៀតណាម ហើយក៏ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងហូជីមិញ។ វីដេអូដែលបានបែកធ្លាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅខែនោះបង្ហាញពីសកម្មភាព ង្វៀន ថាញ់ឌុង បានប្រើឧបករណ៍ឆក់ធ្វើទារុណកម្មកុមាររងគ្រោះអាយុ២ឆ្នាំដែលឪពុកម្ដាយរបស់ខ្លួនធ្វើការនៅចម្ការកាកាវខាងលើនេះ។ លោកស្រី ឡាយ លីចេង ក្រឡាបញ្ជីសាលាដំបូងខេត្តមានប្រសាសន៍កាលពីម្សិលមិញថា កាលបរិច្ឆេទចាប់ផ្ដើមសវនាការជំនុំជម្រះទោស ស្តេហ្វែន ស្ទ្រូអុីក ត្រូវបានកំណត់ធ្វើនៅថ្ងៃទី៦ ខែមិថុនា ហើយបច្ចុប្បន្នជនជាប់ចោទកំពុងជាប់ឃុំនៅពន្ធនាគារខេត្ត។ ស្តេហ្វែន ស្ទ្រូអុីក...

​​​ពីរនាក់​​​ត្រូវបាន​​​ចោទប្រកាន់​​​បណ្តោះអាសន្ន​​​ក្នុង​​​ករណី​​​គ្រឿងញៀន​​​៦០គីឡូ

ក្រុមមន្ត្រីបាននិយាយថា បុរសពីរនាក់ត្រូវបានចោទប្រកាន់បណ្តោះអាសន្នកាលពីម្សិលមិញពីបទជួញដូរ និងរក្សាទុកគ្រឿងញៀន បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនអំឡុងការឆ្មក់ចាប់ក្នុងរាជធានីភ្នំពេញ និងខេត្តរតនគិរី ដែលក្នុងការឆ្មក់ចាប់នោះ នគរបាលដកហូតបានហេរ៉ូអីុន និងមេតំហ្វេតាមីនគ្រីស្តាល់ (ម៉ាទឹកកក) កញ្ចប់ទម្ងន់ជាង៦០គីឡូក្រាម។ លោក អិុន សុង មន្ត្រីនាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ជនសង្ស័យទាំងពីរនាក់នេះ ដែលត្រូវបានសាកសួរដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ហើយរំពឹងថា នឹងបង្ហាញខ្លួនក្នុងតុលាការម្តងទៀតនៅថ្ងៃនេះ ប្រឈមការជាប់ពន្ធនាការពី២០ឆ្នាំទៅមួយជីវិត និងពិន័យជាប្រាក់ចំនួន១០.០០០ដុល្លារទៅ២៥.០០០ដុល្លារ ប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោស។ លោក អិុន សុង បានមានប្រសាសន៍ថា ពួកគេត្រូវបានឃុំខ្លួនកាលពីម្សិលមិញនៅការិយាល័យនាយកដ្ឋានប្រឆាំងគ្រឿងញៀន។ ដំបូងនគរបាលលើកឡើងថា គ្រឿងញៀនខុសច្បាប់ទម្ងន់៥០គីឡូក្រាមត្រូវបានដកហូត។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំងនេះថា ឈ្មោះ លួង សុផា និង សីលា ឡូយ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅនាយកដ្ឋានប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ។ លោកបានថ្លែងថា បុរសទាំងពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ។ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ ថា "ចំពោះករណីនេះ យើងសន្និដ្ឋានថា វាជាករណីនៃការរក្សាទុក ការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់" និងឧក្រិដ្ឋកម្មដែលមានការចាត់តាំង។ លោកបានមានប្រសាសន៍ថា ថ្នាំញៀនដែលដកហូតបានទាំងនេះរួមមានហេរ៉ូអីុន៤៧កញ្ចប់ មេតំហ្វេតាមីនគ្រីស្តាល់ដែលគេស្គាល់ថា ម៉ាទឹកកក ១២កញ្ចប់ និងមេតំហ្វេតា មីនគ្រាប់៤២កញ្ចប់ ត្រូវបាននាំចូលក្នុងប្រទេស...

នគរបាលចាប់​បាន​​​គ្រឿង​​​ញៀន​​​ទម្ងន​​​់​​​ជិត​​​៥០គីឡូក្រាម​​​​នៅ​ភ្នំពេញ​

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា នគរបាលប្រឆាំងគ្រឿងញៀនដកហូតបានថ្នាំញៀនហេរ៉ូអុីន ម៉ាទឹកកក មេតំហ្វេតាមីនម្សៅ និងគ្រាប់ទម្ងន់ជិត៥០គីឡូក្រាម អំឡុងការឆ្មក់ចាប់ជាច្រើនលើកក្នុងរាជធានីភ្នំពេញនៅសប្ដាហ៍នេះ ដែលតាមការអះអាងថាមានទំនាក់ទំនងទៅនឹងក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់។ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ប៉ុន្តែឥឡូវនេះ ក្រុមមេខ្លោងទំនងជាមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ខណៈដែលព័ត៌មានអំពីការឆ្មក់ចាប់ទាំងនេះត្រូវបានបែកធ្លាយ ហើយចុះផ្សាយកាលពីម្សិលមិញ ក្នុងកាសែតកោះសន្តិភាព ជាកាសែតចេញផ្សាយប្រចាំថ្ងៃភាសាខ្មែរ។ លោក មាស វិរិទ្ធ បានថ្លែងថា ប្រភពនៃការបែកធ្លាយនេះមិនទាន់កំណត់បាននៅឡើយទេ។ លោកបានមានប្រសាសន៍ថា "យើងកំពុងបន្តស៊ើបអង្កេតនៅឡើយដែលតម្រូវឱ្យមានការសហការពីប្រជាពលរដ្ឋ"។ លោកបន្ថែមថា "គ្រាន់តែដឹងថា វាជាប់ពាក់ព័ន្ធជាមួយមនុស្សរស់នៅក្នុងប្រទេសឡាវ និងប្រទេសថៃ"។លោកបានប៉ាន់ប្រមាណថា ថ្នាំញៀនទាំងនេះអាចមានតម្លៃប្រហែល៥០០.០០០ដុល្លារ។ លោក មាស វិរិទ្ធ មានប្រសាសន៍ថា មន្ត្រីដែលបានចូលរួមនៅក្នុងប្រតិបត្តិការនេះត្រូវបានប្រាប់មិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីការឆ្មក់ចាប់នេះឡើយ ដោយសារការស៊ើបអង្កេតកំពុងតែបន្តពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ។ បើទោះជាដូចនេះក្ដី អត្ថបទកាសែតនេះដែលបានចេញផ្សាយកាលពីម្សិលមិញ...

ការ​​​ប្រើ​​​ប្រាស់​​​និង​​​ការ​​​ជួញដូរ​​​ថ្នាំញៀន​​​ឆ្លងដែន​​​នៅ​​​តែ​​​បន្ត​​​កើនឡើង​​​

ដោយប្រឈមនឹងការកើនឡើងនូវការជួញដូរ និងការប្រើប្រាស់ថ្នាំញៀនឥតឈប់ឈរជាពិសេសថ្នាំមេតំហ្វេតាមីន ប្រទេសកម្ពុជានិងបណ្ដាប្រទេសមហាអនុតំបន់មេគង្គប្រាំផ្សេងទៀតបានរួមគ្នាព្យាយាមទប់ស្កាត់នូវកំណើនថ្នាំញៀននេះ។ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD)បានមានប្រសាសន៍កាលពីម្សិលមិញថា កិច្ចព្រមព្រៀងឆ្លងដែនដែលត្រូវបានចុះហត្ថលេខាអំឡុងកិច្ចប្រជុំរយៈពេល៣ថ្ងៃនៅសប្ដាហ៍នេះ ដោះស្រាយការឆកល្វែងនៅក្នុងគោលនយោបាយគ្រប់គ្រងគ្រឿងញៀនឆ្នាំ១៩៩៣ រវាងប្រទេសទាំងនេះ។ លោកបានថ្លែងថា ការទប់ស្កាត់និងការបន្សាប ការអនុវត្តច្បាប់ ការគ្រប់គ្រងព្រំដែននិងកិច្ចសហប្រតិបត្តិការរបស់តុលាការ គឺជាចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗដែលនឹងត្រូវលើកយកមកដោះស្រាយ។ ប្រទេសកម្ពុជា និងប្រទេសជិតខាងដូចជាប្រទេសវៀតណាម ឡាវ ថៃ ចិន និងភូមា សុទ្ធតែបានចុះហត្ថលេខាចូលរួមពាក់ព័ន្ធ។ លោក ជាមី ដូក្លាស (Jeremy Douglas) តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋបានមានប្រសាសន៍ថា ប្រទេសទាំងប្រាំមួយជាថ្មីម្តងទៀតបានរាយការណ៍ពីកំណើននៃការប្រើប្រាស់ថ្នាំមេតំហ្វេតាមីនកាលពីដំណាច់ឆ្នាំមុន។ លោក ដូក្លាស បានថ្លែងថា...

កម្ពុជា​​​បើក​​​ការដ្ឋាន​​​សាងសង់​​​រោងចក្រ​​​ច​​​ម្រាញ់​​​ប្រេង​​​កាត​​​លើក​​​ដំបូងរបស់​​​ខ្លួន​​​

ក្រសួងរ៉ែ និងថាមពលបានប្រកាសនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា កាលពីម្សិលមិញមានការចាប់ផ្ដើមបើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងកាតលើកដំបូងរបស់ប្រទេសកម្ពុជាក្នុងខេត្តព្រះសីហនុ ជាគម្រោងដ៏ធំមួយក្នុងទំហំទឹកប្រាក់១,៦ពាន់លានដុល្លារ ដែលមានសមត្ថភាពផលិតជិតបីដងនៃតម្រូវការក្នុងស្រុករបស់កម្ពុជា។ យោងតាមក្រសួងបានឱ្យដឹងថា គេរំពឹងថា រោងចក្រចម្រាញ់ប្រេងកាតនេះនឹងមានសមត្ថភាពផលិតបាន៥លានតោនក្នុង១ឆ្នាំ ដែលល្មមនឹងបំពេញតាមតម្រូវការក្នុងស្រុករបស់កម្ពុជា ដែលមានតម្រូវការ១,៨លានតោនក្នុងឆ្នាំ២០១៥ និងផ្ដល់ការផ្គត់ផ្គង់សម្រាប់នាំចេញទៀតផង។ ក្រសួងបានបន្តថា រោងចក្រចម្រាញ់ប្រេងកាតរបស់ក្រុមហ៊ុន ខេមបូឌាន ភេត្រូ ខេមីខល ខូអិលធីឌី (Cambodian Petrochemical Co. Ltd) នឹងសាងសង់ជាពីរដំណាក់កាល។ដំណាក់កាលទី១ នឹងបញ្ចប់នៅអំឡុងពាក់កណ្ដាលឆ្នាំ២០១៩ ដោយប្រើប្រាស់ទុនវិនិយោគ៦២០លានដុល្លារ ហើយមានសមត្ថភាពផលិតបាន២លានតោនសម្រាប់លក់ចែកចាយជាចម្បង ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក។ យោងតាមលោក យន្ត...

សិល្បការិនី​​​ម្នាក់​​​​ដែល​ត្រូវបាន​​​ហាម​​​ចំពោះ​​​ការ​​​ស្លៀក​​​ពាក់​​​សិចស៊ី ប្តេជ្ញាថានឹង​​​ស្លៀកពាក់​​​សមរម្យ​​​

សិល្បការិនីខ្មែរអាយុ២៤ឆ្នាំម្នាក់ត្រូវបានហាមមិនឱ្យមានសកម្មភាពអ្វីទាំងអស់នៅក្នុងវិស័យសិល្បៈរយៈពេល១ឆ្នាំ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរកឃើញថានាងស្លៀកពាក់សិចស៊ីប្រាសចាកក្រមសីលធម៌។ កញ្ញា ដេនី ក្វាន់ ដែលសម្ដែងក្នុងខ្សែភាពយន្តជាច្រើនរឿង  និងបានអួតអាងថាមានអ្នកគាំទ្រតាមហ្វេសប៊ុកជាង៣០០.០០០នាក់នោះ បាននិយាយថា នាងទើបតែបានដឹងពីបម្រាមនេះតាមប្រព័ន្ធអុីនធឺណិត ហើយមានចម្ងល់ថាតើហេតុអ្វីបានជារូបនាងក្លាយជាគោលដៅ។ កញ្ញាបាននិយាយថា "នៅក្នុងប្រទេសកម្ពុជាមានតារាស៊ិចស៊ីច្រើនណាស់។ មួយចំនួនសិចស៊ីជាងខ្ញុំទៅទៀតនៅពេលថតរឿង ដោយបង្ហាញការឱបថើបនិងភាពស្រើបស្រាល"។ កញ្ញាបានបន្តថា "ខ្ញុំមិនចង់និយាយពីរឿងនេះទេ ពីព្រោះនៅពេលយើងនិយាយពីរឿងនេះ វាអាចប៉ះពាល់ដល់អ្នកដទៃ។ គ្រាន់តែដឹងថា ខ្ញុំទទួលយកសេចក្ដីសម្រេចរបស់ក្រសួង"។ លោក ចំរើន វ៉ាន់ថា អគ្គនាយកក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រសួងនេះមានប្រសាសន៍ថា កញ្ញា ដេនី ក្វាន់ ត្រូវបានហាមបន្ទាប់ពីត្រូវបានចោទថា បានធ្វើប្រាសចាក "ក្រមសីលធម៌" និង "ទំនៀមទម្លាប់" ជាតិ។ លោក ចំរើន វ៉ាន់ថា បន្តថា "មូលហេតុគឺថា ដោយសារកញ្ញាមិនគោរពតាមក្រមសីលធម៌នៃអ្នកសិល្បៈ។ បន្ថែមពីលើនេះ យើងបានកោះហៅម្ដងរួចមកហើយដើម្បីធ្វើការអប់រំ ហើយនាងបានសន្យាថា នឹងអនុវត្តតាមការណែនាំ...

សវនាការ​​​ជំនុំជម្រះ​​​បុរស​​​ហូឡង់​​​​​​ក្នុង​​​ករណី​​​​​​ធ្វើទារុណកម្ម​​​ក្មេងប្រុស​​​កម្ពុជា​​​​​​ដំណើរ​​​ការ​​​ទៅមុខ​​​

រឿងក្តីបុរសជនជាតិហូឡង់ម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានជួយមិត្តប្រុសរបស់ខ្លួនជាជនជាតិវៀតណាមឱ្យភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីវីដេអូឃ្លីបជាច្រើនបានបែកធ្លាយថាមិត្តប្រុសរូបនេះបានធ្វើទារុណកម្មលើក្មេងប្រុសកម្ពុជាអាយុ២ឆ្នាំនោះ ត្រូវបានបញ្ជូនទៅចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះហើយដើម្បីកំណត់កាលបរិច្ឆេទបើកសវនាការ។ លោក Stefan Struik អាយុ៥៣ឆ្នាំ ត្រូវ បានចាប់ខ្លួនកាលពីខែធ្នូចំពោះការជួយដល់មិត្តប្រុសរបស់ខ្លួនឈ្មោះ ង្វៀន ថាញ់ឌុងអាយុ ៣៤ឆ្នាំ ឱ្យឆ្លងព្រំដែនទៅប្រទេសវៀតណាមបន្ទាប់ពីវីដេអូឃ្លីបត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុកបង្ហាញពី ង្វៀន ថាញ់ឌុង ធ្វើទារុណកម្មលើក្មេងប្រុសតូចម្នាក់ រួមមានការយកឧបករណ៍ឆក់ទៅឆក់ប្រដាប់ភេទរបស់ក្មេងប្រុសនេះជាដើម។ ក្រោយមក នគរបាលបានរកឃើញវីដេអូ ដែលត្រូវបានថតនៅចម្ការកាកាវរបស់លោក Struik ក្នុងខេត្តមណ្ឌលគិរី កន្លែងដែលឪពុកម្តាយរបស់ក្មេងប្រុសនេះរស់នៅ និងធ្វើការ។ លោក យ៉ា ណារិន ចៅក្រមស៊ើបសួរបានចោទប្រកាន់លោក Struik ពីបទខកខានមិនបានដាក់ពាក្យបណ្តឹងប្តឹងពីសកម្មភាពធ្វើបាបអនីតិជន ហើយបិទបាំងភ័ស្តុតាង។ ការចោទប្រកាន់ទាំងពីរនេះអាចប្រឈមការជាប់ពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦លានរៀល(ប្រហែល១.៥០០ដុល្លារ)។ កាលពីម្សិលមិញ លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ការស៊ើបអង្កេតរឿងក្តីរបស់លោក Struik បានបញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរ ហើយត្រូវបានបញ្ជូនទៅលោក ស៊ុន ពិសិដ្ឋ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ ចៅក្រមរូបនេះបានអះអាងថា លោកបានទទួលរឿងក្តីនេះហើយ ហើយកំពុងតែពិនិត្យមើល ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទបើកសវនាការនៅឡើយទេ។ ឪពុករបស់ក្មេងប្រុសរងគ្រោះ និងនគរបាលបានលើកឡើងថា លោក Struik...

រាជធានីភ្នំពេញ​​ប្រារព្ធ​សង្ក្រាន្ត​​វត្តភ្នំ​​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងរាជធានីភ្នំពេញត្រូវបានលុបលើដោយអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាប ដែលទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក។ ប៉ុន្តែនៅក្នុងឆ្នាំនេះ រាជធានីសង្ឃឹមថា នឹងទទួលបានការចាប់អារម្មណ៍ខ្លះៗមកវិញ បន្ទាប់ពីសាលារាជធានីបានសម្រេចពង្រីកពិធីបុណ្យប្រចាំឆ្នាំរបស់ខ្លួននៅវត្តភ្នំ ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំរកា ជាការរៀបចំមួយសម្រាប់អ្នកដែលមិនធ្វើដំណើរទៅតាមបណ្ដាខេត្ត។ សង្ក្រាន្តប្រារព្ធធ្វើឡើងនៅវត្តភ្នំនេះ ដែលបើកឲ្យមនុស្សគ្រប់រូបចូលរួមដោយសេរីនោះ មានមហិច្ឆតាចង់បានជោគជ័យដូចអង្គរសង្ក្រាន្តនៅសៀមរាបដែរ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលាាជធានីបានលើកឡើងថា "យើងចង់បង្កើតព្រឹត្តិការណ៍សប្បាយៗសម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលមិនចាកចេញពីក្រុងទៅស្រុកកំណើតរបស់ខ្លួន ឬរមណីយដ្ឋានផ្សេងៗនៅតាមបណ្ដាខេត្ត"។ អ្នកនាំពាក្យរូបនេះមិនដឹងថាតើព្រឹត្តិការណ៍នេះចំណាយថវិកាអស់ប៉ុន្មានទេ ដោយសារតែវារៀបចំឡើងបន្ទាន់ពេក។ សង្ក្រាន្តវត្តភ្នំនេះចាប់ផ្ដើមប្រារព្ធនៅម៉ោង៤រសៀលម្សិលមិញ ដោយមានការប្រគំតន្ត្រី ការលែងល្បែងប្រពៃណីខ្មែរ និងការដាក់តាំងបង្ហាញផលិតផលហត្ថកម្មក្នុងស្រុកជាដើម។ នៅម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃសុក្រនេះ ព្រះសង្ឃនិមន្តមកសូត្រមន្តប្រោះព្រំនៅលើកំពូលវត្តភ្នំ ដោយមានការបាញ់កាំជ្រូចអបអរសាទររយៈពេល១០នាទី ដើម្បីទទួលទេពធីតាឆ្នាំថ្មីព្រះនាម កិមិរា ទេវី។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមយ៉ាងច្រើនពេលចាប់ផ្ដើមបើកកាលពីម្សិលមិញ។ ទក បញ្ញា អាយុ២៣ឆ្នាំ...

​​​តំណាង​រាស្ត្រ​ CNRP ​ទៅ​សួរ​សុខទុក្ខ​អ្នក​ទោស និង​ជំរុញ​ឱ្យដោះលែង​

កាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួនប្រាំរូបបានចុះទៅសួរសុខទុក្ខសកម្មជន និងអតីតមន្ត្រីបក្សដែលជាប់ឃុំនៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត និងជូនពរពួកគាត់សម្រាប់ឆ្នាំថ្មី នេះបើយោងតាមការបញ្ជាក់ពីលោក ហូរ វ៉ាន់ ដែលបានរួមដំណើរចុះទៅសួរសុខទុក្ខនេះ។ ការចុះទៅសួរសុខទុក្ខនេះមានរយៈពេលជាង១ម៉ោង និងរួមមានទាំងការជជែកជាមួយលោក ហុង សុខហួរ លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា ដែលសុទ្ធតែបានលាលែងពីតំណែងរបស់ខ្លួនជាមន្ត្រីគណបក្សប្រឆាំងកាលពីខែកុម្ភៈ ក្រោយមានការ អនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយដែលអាចធ្វើឱ្យគណបក្សសង្គ្រោះជាតិទទួលរងការរម្លាយចោល  ប្រសិនបើសមាជិកជាន់ខ្ពស់របស់ខ្លួនមានទោសប្រព្រឹត្តបទល្មើស។ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា "ពួកគាត់និយាយថា ពួកគាត់អាចទ្រាំបាន ហើយបានអំពាវនាវឱ្យសកម្មជនទាំងអស់ធ្វើការរួមគ្នាដើម្បីទទួលបានលទ្ធផលល្អ" សម្រាប់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែលនឹងមកដល់នៅក្នុងពេលដ៏ខ្លីខាងមុខ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ លោកបានលើកឡើងទៀតថា គណបក្សនឹងព្យាយាមជំរុញឱ្យមានការដោះលែងអ្នកទោសទាំងនេះតាមរយៈគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន  ក្នុងនោះរួមមានទាំងការចរចាជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផងដែរដើម្បីបង្កើត "បរិយាកាសល្អនៅមុនការបោះឆ្នោតក្នុងពេលដ៏ខ្លីខាងមុខ"។ ទាក់ទិនករណីនេះ លោក...