Tuesday, October 15, 2019
Home Authors Posts by Phann Ana

Phann Ana

34 POSTS 0 COMMENTS
Managing editor

អ្នកភូមិ​​ខេត្តស្ទឹងត្រែង​​សម្រុក​ចូល​ការិយាល័យ​ព្រៃឈើ ដើម្បី​យក​​គោយន្តមកវិញ​

អ្នក​ភូមិ​​​ដែល​ខឹង​សម្បាប្រហែល​២០០នាក់​​នៅក្នុង​ស្រុកមួយ​​​ដែលសម្បូរ​​ដោយឈើ​ក្នុង​​ខេត្តស្ទឹងត្រែង ​បាន​សម្រុក​ចូល​ការិយាល័យ​រដ្ឋ​បាល​ព្រៃ​​ឈើ​មូល​ដ្ឋាន​មួយ​​កាល​ពីម្សិល​មិញ​​និង​បាន​​យក​គោយន្តដែល​ក្រុម​មន្ត្រី​​ការិយាល័យ​នោះ​យក​​ទៅ​រក្សា​​ទុក​មកវិញ។ លោក ស៊ី សួន ​​​អភិបាល​ស្រុក​​ សៀម ប៉ាង ​​​បានមាន​ប្រសាសន៍ថា ​អ្នក​ភូមិ​​​មិនប្រដាប់​អាវុធ​មកពី​​ភូមិ​ តា ខេង និងភូមិ ​​ពង គ្រាល ​​ឃុំព្រែក មាស ​បាន​ទៅ​ដល់​ការិយាល័យ​នេះ នៅមុន​​​ថ្ងៃត្រង់បន្តិច និងបាន​វាយ​កម្ទេចសោ​នៅ​ខ្លោង​ទ្វារធំ​ មុន​​ពេល​ចូល​​ទៅ​យក​​គោយន្ត​ ដែល​ត្រូវបាន​ប្រើ​ដើម្បី​ដឹកឈើ​​កាប់​ខុស​ច្បាប់​មក​វិញ។ មន្ត្រី​នគរបាល​និង​កងរាជអា​វុធ​ហត្ថជាតិ​​នៅ​កន្លែងនោះ​មិនបាន​តបតអ្វី​​ទេ។ លោក ស៊ី សួន...

អាងស្តុកទឹកសេសាន២ក្លាយជាកន្លែងលាងឈើខុសច្បាប់

ស្រុក​​​សេសាន, ខេត្ត​​​ស្ទឹង​​​ត្រែង​​​-រថយន្ត​​​​​​ធុន​​​ធំប្រឡា​​​ក់​​​ដី​​​ស្រមក​​​ដែល​​​ដឹក​​​ឈើ​​​ប្រណីត ធ្វើ​​​ដំណើរ​​​ទៅ​​​មក​​​ៗ​​​​​​មិន​​​ដាច់​​​តាម​​​ផ្លូវ​​​ដី​​​ក្រហម​​​ក្នុង​​​ស្រុក​​​ដែល​​​មាន​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​យ៉ាង​​​វិនាស​មួយ​​​នេះ។ រថយន្ត​​​កង់​​​១០​​​រាប់​​​សិប​​​គ្រឿង​​​​​​ដែល​​​ដឹក​​​ឈើ​​​ធ្នង់​​​ ជា​​​ប្រភេទ​​​ឈើ​​​ត្រូវ​​​ប៉ាន់​​​ ធ្វើ​​​ដំណើ​​​រទៅ​​​មក​​​ៗ​​​តាម​​​ផ្លូវ​​​ដែល​​​មាន​​​ជង្ហុក​​​ធំៗ​​​ទាំង​​​នេះ​​​ ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​។ ឈើ​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ឈើ​​​​​​ទាំង​​​នេះ​​​គឺ​​​ស្រប​​​ច្បាប់​​​ ប៉ុន្តែ មួយ​​​ចំនួន​​​ធំ​​​ខុស​​​ច្បាប់​​​។ ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​ ជា​​​ក្រុម​​​ហ៊ុន​​​រួម​​​ដ៏ធំនិង​ដ៏​​​មាន​​​ឥទ្ធិពល​​​របស់​​​​​​អ្នក​​​ឧកញ៉ា គិត​​​ ម៉េង​​​ដែល​​​ទទួល​​​ការ​​អប់រំ​​​ពី​​​ប្រទេស​​​អូស្ត្រាលី មាន​​​សិទិ្ធ​​​ពេញ​​​ទី​​​ក្នុង​​​ការ​​​កាប់ និង​​​លក់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​មួយ​​​ទំហំ​​​៣៦.០០០ហិកតា​​​នៅ​​ទី​​​នេះ​​​។​​​​​​​​​ ​​​​​​​​​​​​​ អាង​​​ស្តុក​​​ទឹក​​​នោះ​​​នឹង​​​ក្លាយ​​​ជា​​​កន្លែង​​​ស្តុក​​​ទឹក​​​សម្រាប់​​​ទំបន់​​​វារី​​​អគ្គិសនី​​​សេសា​​​ន​​​ក្រោម​​​២​​​​​​កម្លាំង​​​៤០០មេហ្គាវ៉ាត់​​​នៅ​​​ឆ្នាំ​​​២០១៧​​​ នៅ​​​ពេល​​​ជញ្ជាំង​​​ទំនប់​​​​​​​​​កម្ពស់​​​៧៥​​​ម៉ែត្រ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​រួច​​​រាល់​​​នៅ​​​ខ្សែ​​​ទឹក​​​ខាង​​​ក្រោម​​​ចម្ងាយ​​​ប្រហែល​​​១,៥គីឡូម៉ែត្រ​​​ពី​​​ចំណុច​​​ប្រសព្វ​​​នៃ​​ទន្លេ​​​សេសាន និង​​​ទន្លេ​​​ស្រែ​​​ពក​​​ ហើយ​​​ដី​​​ដែល​​​ត្រូវ​​​បាន​​​ឈូ​​​ស​​​ឆាយ​​​នេះ​​​​នឹង​ក្លាយ​​​ជា​​​អាង​​​ស្តុក​​​ទឹក​​​។ ប៉ុន្តែ ពេល​​​នេះ​​​បណ្តា​​​អ្នក​​​ឃ្លាំ​​​មើល​​​ព្រៃឈើ​​​នៅ​​​ទីនេះ​​​និយា​​​យ​​​តិច​តួច​ណាស់​អំពី​​​​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​នៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​។ ផ្ទុយ​​​មក​​​វិញ​​​ពួកគេ​​​និយាយ​​​ថា ព្រៃ​​​ឈើ​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​កំពុង​​​រង​ការ​កាប់​​​បំផ្លាញ ដោយ​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​ជា​​​កន្លែង​​​បិទ​​​បាំង​​​សម្រាប់​​​លាង​​​ឈើ​​​ខុស​​​ច្បាប់​​​។ លោក សៀក មេគង្គ មេ​​​ឃុំ​​​ស្រែ​​​គរ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​ និង​​​ដែល​​​បាន​​​ចំណាយ​​​ពេល​​​ជា​​​ច្រើន​​​របស់​​​លោក​​​ដើម្បី​​​តាម​​​ឃ្លាំ​​​មើល​​​សកម្មភាព​​​របស់​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា " ពេល​​​ខ្លះ​​​ខ្ញុំ​​​រាប់​​​ឃើញ​​​រថយន្ត​​​ធុន​​​ធំ​​​៣០គ្រឿង​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ដឹក​​​ឈើ​​​​​​​​​ដែល​ឆ្លង​​ទន្លេ​​​ពី​​​  សៀម​​​ប៉ាង​​​ចូល​​​ទៅ​​​តំបន​​​់​​​អាង​​​ស្តុក​​​ទឹក​​​"។ លោក​​​មាន​​​ប្រសាសន៍​​​ថា " ឈើ​​​ត្រូវ​​​បាន​​​ស្តុក​​​ទុ​​​ក​​​តាម​​​ដេប៉ូ​​​នៅ​​​ទី​​​នេះ​​​ ហើយ​​​នៅ​​​ពេល​​​វា​​​ចូល​​​ទៅ​​​ដល់​​​ខាង​​​ក្នុង​​​  គ្មាន​​​ផ្លូវ​​​ដែលយើង​​​អាច​​​និយាយ​​​បាន​​​ថា វា​​​ចេញ​​​ពីប្រភព​​​ណា​​​ឡើយ"។លោក​​​បាន​​​បន្ត​​​ថា ដេប៉ូ​​​ឈើ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​យាម​​​កាម​​​ដោយ​​​បុរស​​​ស្លៀក​​​ពាក់​​​សីុវិល​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​វែង​​​អាកា-៤៧។ លោក សៀក មេគង្គ ដែល​​​ជា​​​មេឃុំ​​​មក​​​ពី​​​គណបក្ស​​​សម រង្ស៊ី បាន​​​ប៉ាន់​​​ប្រមាណ​​​ថា ក្នុង​​​រថ​​​យន្ត​​​ធុន​​​ធំ​​​មួយ​​​គ្រឿងៗ​​​ដឹក​​​ឈើ​​​យ៉ាង​​​ហោ​​​ចណាស់​​​១០​​​ម៉ែត្រ​​​គូប​​​។ ឈើ​​​ធ្នង់​​​ដែលមាន​​​គុណ​​​ភាព​​​ល្អ​​​អាច​​​លក់​​​បានថ្លៃ​​​​រហូត​​​ដល់​​​ទៅ​​​៨០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ម៉ែត្រ​​​គូ​​​ប​​​ក្នុង​​​ប្រទេស​​​កម្ពុជា មុន​​​ពេល​​​កែ​​​ច្នៃ​​​ជា​​​គ្រឿង​​​សង្ហារិម ឬ​​​គ្រឿង​​​តុប​​​តែ​​​ង​​​លម្អ​​​​​​ផ្សេង​​​ៗ។ កាល​​​ពី​​​ខែ​​​មករា​​​ ឆ្នាំ​​​២០១៣​​​ ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប ​​​​​​ដែល​​​ចាប់​​​ដៃ​​​គូ​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ថាម​​​ពល​​​ចិន​​​​​​​​​​​​​​ Hydrolancang International Energy ដើម្បី​​​​​​សាងសង់​​​ទំនប់​​​សេសាន​​​ក្រោម​​​២​​​ បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ទៀត​​​សម្រាប់​​​កា​​​រ​​​ិយា​​​ល័យ​​​មេធាវី​​​អង្គ និង​​​សហការី (Ang & Associates Lawyers Company)ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​មួយ​​​ទៀត​​​របស់​​​លោក គិត​​​ ម៉េង ដើម្បី​​​ឈូស​​​ឆាយ​​​ដី​​​រួម​​​គ្នា​​​ជាមួយ​​​ក្រុមហ៊ុន​​​មួយ​​​របស់​​​លោក​​​ សុខ វណ្ណា ដែល​​​ត្រូវ​​​ជា​​​ប្អូន​​​ប្រុស​​​របស់​​​លោក សុខ គង់ ស្ថាបនិក​​​ក្រុម​​​ហ៊ុន សូគីមិុច ។ កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​បញ្ជាក់ថា ការ​​​ឈូស​​​ឆាយដី​​​​​​នេះ​​​ មាន​​​​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ គឺ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ត្រូវ​​​ឈូ​​​ស​​​ឆាយ​​​ឲ្យ​​​បាន១០.០០០​​​ហិកតា​​​ ក្នុង​​​ឆ្នាំ​​​២០១៤​​​ ឲ្យ​​​បាន​​​១៣.០០០ហិកតា​​​និង​​​១៣.០០០ហិកតា​​​ទៀត​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​។ ទោះជា​​​យ៉ាង​​​ណា​​​ ការ​​​ប្រៀបធៀប​​​រូប​​​ភាព​​​ផ្កាយ​​​រណប​​​នៃ​​​តំបន់​​​អាង​​​ស្តុ​​​ក​​​ទឹក​​​សេសាន​​​២​​​ ​​​ពី​​​​​​ខែ​​​មីនា​​​ ឆ្នាំ​​​២០១៣​​​ មុន​​​ពេល​​​មាន​​​សេចក្តី​​​រាយការណ៍​​​ដំបូងអំពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ និង​​​រូប​​​ភាព​​​ផ្កាយ​​​រណប​​​នៅ​​​​​​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤ គ្មាន​​​ភ័ស្តុ​​​តាង​​​ណា​​​មួយ​​​ដែល​​​​​​​​​​​​បង្ហាញ​​​ថា មាន​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​ទេ​​​។ លោក​​​ មៀច មាន អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​បណ្តាញ​​​ទន្លេ​​​បី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា " នៅ​​​ខាង​​​ក្នុង​​​តំបន់​​​អាង​​​ស្តុ​​​ក​​​ទឹក​​​ យើង​​​មិន​​​ឃើញ​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​ទេ​​​។ ប៉ុន្តែ​​​យើង​​​ដឹ​​​ងថា ពួកគេ​​​នាំ​​​ចេញ​​​ឈើ  ពីព្រោះ​​​យើង​​​ឃើញ​​​រថយន្ត​​​ធុន​​​ធំ​​​ជាច្រើន​​​គ្រឿង​​​បើក​​​ចេញ​​​ដោយ​​​មាន​​​​​​ផ្ទុក​​​​​​ឈើ​​​យ៉ាង​​​ច្រើន​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ក្នុង​​​មួយ​​​ថ្ងៃ​​​ៗ​​​មាន​​​រថយន្ត​​​ធុន​​​ធំ​​​ដឹក​​​ឈើ​​​ប្រណីត​​​យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​១០គ្រឿង​​​ដែរ​​​ចេញ​​​ពី​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​២​​​។​​​លោក​​​បាន​​​បន្ត​​​​​​ថា " ពីមុន​​​មាន​​​ច្រើន​​​ជាង​​​នេះ​​​ឆ្ងាយ​​​ណាស់​​​ ប៉ុន្តែ​​​វា​​​​​​បាន​​​ស្បើយ​​​ហើយ​​​។ប្រហែលជា​​​ឈើ​​​នៅ​​​ក្នុង​​​ព្រៃ​​​ជិត​​​អស់​​​ហើយ​​​"។ លោក​​​ មៀច មាន បាន​​​មាន​​​ប្រសាសន៍​​​ដូ​​​ច​​​លោក សៀក​​​ មេគង្គ ដែរ​​​ថា ឈើ​​​ខុស​​​ច្បាប់​​​យ៉ាង​​​ច្រើន​​​ចេញ​​​ពី​​​ស្រុក​​​សៀមប៉ាង​​​ ដែល​​​ភាគ​​​ច្រើន​​​នៃ​​​ផ្ទៃ​​​ដី​​​ស្រុក​​​នេះ​​​ត្រូវ​​​បាន​​​បែង​​​ចែក​​​ជា​​​បី​​​ស្ទើរ​​​ស្មើ​​​ៗ​​​គ្នា​​​រវាង​​​តំបន់​​​ដី​​​សម្បទាន​​​របស់​​​ឧកញ៉ា ម៉ុង​​​ ឬទ្ធី តំបន់​​​ដី​​​សម្បទាន​​​រុក​​​រក​​​រ៉ែ​​​របស់​​​ក្រុម​​​ហ៊ុន Angkor Gold និង​​​ឧទ្យាន​​​ជាតិ​​​វីរ​​​ជ័យ​​​។ស្រុក​​​សៀម​​​ប៉ាង​​​ ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​នៃ​​​ស្រុក​​​សេសាន។ នៅ​​​ក្នុង​​​ឃុំ​​​សេកុង​​​ ស្រុក​​​សៀម​​​ប៉ាង​​​​​​ ដែល​​​ស្ថិត​​​នៅ​​​ត្រើយ​​​ខាង​​​លិច​​​នៃ​​​ទន្លេ​​​សេកុង​​​ និ​​​ងស្ថិត​​​នៅ​​​ចម្ងាយ​​​​​​ប្រហែល​​​ពីរ​​​បី​​​គីឡូម៉ែត្រ ពី​​​ព្រំប្រទល់​​​ភាគ​​​ខាង​​​ត្បូង​​​នៃ​​​ឧទ្យាន​​​ជាតិ​​​វីរជ័យ ក្រុម​​​បុរស​​​ៗ​​​សម្រាក​​​ក្នុង​​​អង្រឹង​​​រង់​​​ចាំ​​​ឈើ​​​​​​មក​​​ដល់​​​នៅ​​​ត្រើយ​​​ទន្លេ​​​​​​ម្ខាង​​​ទៀត​​​​​​។ យោង​​​តាម​​​លោក សៀក មេគង្គ និង​​​លោក មៀច មាន​​​ បាន​​​ឲ្យដឹង​​​ថា នៅ​​​ពេល​​​ឈើ​​​មក​​​ដល់​​​ គេលើក​​​ឈើ​​​ទាំង​​​នោះ​​​​​​ដាក់​​​ទូក​​​ដឹក​​​ឆ្លង​​​ទន្លេ​​​ ហើ​​​យ​​​បន្ទាប់មក​​​ស្ទួច​​​ឡើង​​​ពី​​​ច្រាំង​​​ទន្លេ​​​​​ចោទ​​​​ មុន​​​ពេល​​​លើក​​​ដាក់​​​រថយន្ត​​​ដឹក​​​ចេញ​​​ទៅ​​​ដោយ​​​ឆ្លង​​​កាត់​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​ក្រោម​​​២​​​។ ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​បុរស​​​ដែល​​​ធ្វើ​​​ការ​​​ក្នុង​​​ក្រុម​​​ចាំ​​​ទទួល​​​យក​​​ឈើ​​​ទាំង​​​នេះ​​​ មិន​​​ព្រម​​​និយាយ​​​ថា ពួកគេ​​​ធ្វើ​​​ការ​​​ឲ្យ​​​នរណា​​​ ឈើ​​​នោះ​​​ដឹក​​​ទៅ​​​ណា​​​ ឬ​​​ចេញ​​​ពី​​​ប្រភព​​​ណា​​​ឡើយ​​​។ ប៉ុន្តែ នៅ​​​ទី​​​តាំង​​​មួយ​​​ដែល​​​មាន​​​ឈើ​​​ធ្នង់​​​ប្រហែល​​​ជាង​​​១០សន្លឹក​​​ ដែល​​​រថយន្ត​​​ទើប​​​តែ​​​ស្ទួច​​​ឡើង​​​ពី​​​ច្រាំង​​​ទន្លេ​​​ដែល​​​មាន​​​សភាព​​​រអិល​​​ បុរស​​​ម្នាក់​​​ដែល​​​និយាយ​​​ភាសា​​​អង់​​​គ្លេស​​​ ប៉ុន្តែ​​​មិន​​​ព្រម​​​ប្រាប់​​​ឈ្មោះ​​​នោះ​​​ បាន​​​អះ​​​អាង​​​ថា ខ្លួន​​​ធ្វើ​​​​​​ការ​​​ឲ្យ​​​ឧកញ៉ា​​​ឈ្មួញ​​​ឈើ​​​ ទ្រី​​​ ភាព​​​។ បុរស​​​វ័យ​​​ក្មេង​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "មេ​​​របស់​​​ខ្ញុំ​​​មិន​​​ឲ្យ​​​ថត​​​រូប​​​ទេ។​​​យើង​​​នឹង​​​យ​​​ក​​​ឈើ​​​ទាំង​​​នេះ​​​ទៅកាន់​​​ដេប៉ូ​​​មួយ​​​នៅ​​​ស្ទឹង​​​ត្រែង​​​ឲ្យ​ឧកញ៉ា ទ្រី ភាព"។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក យុក ម៉េង តំណាង​​​ក្រុម​​​ហ៊ុន​​​ទ្រី​​​ ភាព​​​ ប្រចាំ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​មិន​​​បាន​​​នាំ​​​ឈើ​​​ឆ្លង​​​ទន្លេ​​​សេកុង​​ទេ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ឈើ​​​ដែល​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​កាប់​​​នៅ​​​ក្នុង​​​ស្រុក​​​សៀម​​​ប៉ាង​​​ គឺ​​​ស្ថិត​​​នៅ​​​តែ​​​ក្នុង​​​​​​តំបន់​​​ដី​​​សម្បទាន​​​ចម្ការ​​​កៅស៊ូ​​​របស់​​​លោក ម៉ុង​​​ ឬទ្ធី ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​សៀមប៉ាង និង​​​ក្រុង​​​​​​ស្ទឹង​​​ត្រែង​​​ប៉ុណ្ណោះ​​​។​ លោក យុក​​​ ម៉េង បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​បុរស​​​ដែល​​​បាន​​​អះ​​​អាង​​​ថា នាំ​​​ឈើ​​​ឆ្លង​​​ទន្លេ​​​​​​មក​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ ទ្រី​​​ ភាព ថា " ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​គឺ​​​ខុស​​​ទាំង​​​ស្រុង។ ទាំង​​​នេះ​​​គឺជា​​​ឈ្មួញ​​​កណ្តាល​​​និង​​​ជន​​​ឆ្លៀត​​​ឱកាស​​​ដែល​​​ពួន​​​ពីក្រោយ​​​ឈ្មោះ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ឧកញ៉ា ​ ដើម្បី​​​រក​​​សីុ​​​កាប់​​​ឈើ​​​ផ្ទាល់​​​ខ្លួន​​​"។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​សៀម​​​ប៉ាង​​​ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេជុំវិញ​​​​​​ប្រភព គោល​​​ដៅ​​​ ឬ​​​ភាព​​​ស្រប​​​ច្បាប់​​​នៃ​​​ឈើ​​​ដឹក​​​ឆ្លង​​​ទន្លេ​​​សេ​​​កុង​​​នេះ​​​។ លោក​​​ ឈាង​​​ តុលា នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃឈើ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ និង​​​លោក​​​ ទិត្យ​​​ សំណាង​​​​​​នាយ​​​ផ្នែក​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​សេសាន​​​ ក៏​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​​​​ដែរ​​​ជុំវិញ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប ឬ​​​អាង​​​ស្តុក​​​ទឹក​​​​​​នេះ។ គេ​​​ដឹង​​​ថា លោក​​​ គិត​​​ ម៉េង​​​ ប្រធាន​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​ មាន​​​ទំនាក់​​​ទំនង​​​​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​​​​ជា​​​មួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហើយ​​​លោក​​​បាន​​​អម​​​ដំណើរ​​​ជា​​​មួយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​ដំណើរ​​​បំពេ​​​ញ​​​ទស្ស​​​ន​​​កិច្ច​​​ការ​​​ទូត​​​ថ្នាក់​​​ខ្ពស់​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​ជា​​​ញឹក​​​ញាប់​​​ ក្នុង​​​ឋានៈ​​​​​​លោក​​​ជា​​​ប្រធាន​​​សភា​​​ពាណិជ្ជកម្ម​​​កម្ពុជា។ នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ខែ​​​មុន លោក ឡូយ សុផាត តំណាង​​​រាស្រ្ត​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និ​​​ងជា​​​អតីត​​​អភិបាល​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​មិន​​​ហ៊ាន​​​ជ្រៀត​​​ជ្រែក​​​សកម្មភាព​​​របស់​​​ឧកញ៉ា​​​ដ៏​​​មាន​​​ឥទ្ធិពល​​​​​​ទាំង​​​នេះ​​​ទេ ហើយ​​​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ " គ្មាន​​​អ្នក​​​គ្រប់​​​គ្រង​​​ឡើយ​​​"។ លោក​​​ ឡូយ សុផាត​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀ​​​តថា " អ្នក​​​មាន​​​អំណាច​​​មួយ​​​ចំនួន​​​​​​​​​​​​​​​​​​គេច​​​វេះ​​​​​​ពី​​​ច្បាប់​​​ ហើយ​​​ឆ្លៀត​​​ឱកាស​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ឧទ្យាន​​​​​​ជាតិ​​​វីរជ័យ និង​​​តំបន់​​​ផ្សេងៗ​​​ទៀត​​​ រួច​​​ដឹក​​​មក​​​កាន់​​​តំបន់​​​នេះ ”។ ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អះអាង​​​របស់​​​លោក ឡូយ សុផាត ដែល​​​លើក​​​ឡើង​​​ថា បុគ្គល​​​​​​មាន​​​អំណាច​​​បាន​​​ប្រើ​​​ប្រាស់​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​ដើម្បី​​​លាង​​​ឈើ​​​ខុស​​​ច្បាប់ លោក ហេង​សំរិន​​​ ប្រធាន​​​រដ្ឋសភា​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កោះ​​​ហៅ​​​លោក ស៊ុយ សែម  រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​ មក​​​សាក​​​សួរ​​​នៅ​​​រដ្ឋ​​​សភា​​​នៅ​​​ថ្ងៃ​​​ទី​​​១៩​​​ខែ​​​មិថុនា។ ប៉ុន្តែ​​​ ​​​​​​គ្មាន​​​​​​សេចក្តី​​​រាយការណ៍​​​អំពី​​​ការ​​​អំពាវ​​​នាវ​​​ណា​​​មួយ​​​ឲ្យ​​​សាក​​​សួរ​​​ជន​​​ល្មើស​​​ទេ​។​​​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​មកនេះ​​​​ ការ​​​ព្យា​​​យាម​ស្រាវ​​​ជ្រាវ​​​រក​​​ស្ថិតិ​​​ ឬ​​​សូម្បី​​​​ការ​​​ទទួល​​​ស្គាល់​​​ការ​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ និង​​​នៅ​​​ជុំ​​​វិញ​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​២ ​​​មិន​​​​​​បាន​​​ផល​​​ឡើយ​​​។ លោក ច័ន្ទ អង្គ​​​ អគ្គលេខាធិការ​​​ប្រតិបត្តិ​​​នៃ​​​ក្រុមហ៊ុន​​​ សូគីមិុច និ​​​ងជា​​​ជំនួយ​​​ការ​​​របស់​​​លោក សុខ វណ្ណា ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​ឈូស​​​ឆាយ​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​នេះ​ និង​​​លក់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " នេះ​​​គឺ​​​ជា​​​ការ​​​យល់​​ច្រឡំ។ លោក សុខ វណ្ណា មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ឈូស​​​ឆាយ​​​អាង​​​ស្តុក​​​​​ទឹក​​​ទេ យើង​​​ធ្វើ​​​តែ​​​រឿង​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រេង​​​ឥន្ធនៈ​​​ប៉ុណ្ណោះ​​​"។ ​​​​​​​​​ លោក​​​ កែវ សុ​​​រិទ្ធត្យា  នាយក​​​ការិយាល័យ​​​មេធាវី​​​អង្គ និង​​​សហការី​​​ ដែល​​​ទទួល​​​បន្ទុក​​​រួម​​​គ្នា​​​ក្នុង​​​ការ​​​ឈូស​​​ឆា​​​យ​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​ មាន​​​ប្រសាសន៍​​​ថា " លោក ថម ភាន​​​កា (ThomPianka) គឺ​​​ជា​​​អ្នក​​​ទទួល​​​បន្ទុក​​​រឿង​​​នោះ​​​។ គាត់​​​គឺជា​​​នាយក​​​គម្រោង​​​  “។​​​ លោក ថម ភាន​​​កា បាន​​​បញ្ជាក់​​​ថា លោក​​​មិនមែន​​​ជា​​​នាយក​​​គម្រោង​​​ទេ​​​ ប៉ុន្តែ បាន​​​ប្រាប់​​​ថា លោក​​​ពិត​​​ជា​​​ធ្វើការ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​មែន​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា " និយាយ​​​ជា​​​មួយ​​​លោក​​​ ម៉េង ទៅ​​​ ខ្ញុំ​​​និយាយ​​​បាន​​​តែ​​​ប៉ុណ្ណឹង​​​ទេ​​​"។ លោក​​​ គិត​​​ ម៉េង បាន​​​ចុច​​​បិទ​​​ទូរស័ព្ទ​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​ពីរ​​​ដង​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​បង្វែរ​​​សំណួរ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​របស់​​​លោក​​​ទៅ​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​​​​មួយ​​​ ដោយ​​​​​​លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​សារជា​​​អក្សរ​​​ថា  " សូម​​​និយាយ​​​​​​ជា​​​មួយ​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​ទៅ​​​"។ លោក​​​ ស៊ុយ​​​ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​ និង​​​មន្ត្រី​​​ក្រសួង​​​មួយ​​​ចំនួន​​​ទៀត​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ។ ត្រឡប់​​​ទៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​ដែល​​​លោក​​​ សៀក​​​ មេគង្គ​​​ អាច​​​ស្តាប់​​​ឮសំឡេង​​​រថយន្ត​​​ដឹក​​​ឈើ​​​ ពី​​​ផ្ទះ​​​ឈើ​​​សសរ​​​ខ្ពស់​​​របស់​​​លោក​​​ឯ​​​ណោះ​​​វិញ មេឃុំ​​​ស្រែ​​​គរ​​​​​​រូប​​​នេះ​​​ មិន​​​ភ្ញាក់​​​ផ្អើល​​​ទេ​​​ចំពោះ​​​កង្វះ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ជុំ​​​វិញ​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​មួយ​​​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ លោក បាន​​​មាន​​​ប្រសាសន៍​​​ថា " គ្មាន​​​នរណា​​​​​​អាច​​​បញ្ឈប់​​​អ្នក​​​កាប់​​​ឈើ​​​បាន​​​ឡើយ​​​។គ្មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ឡើយ​ នៅ​​​ថ្នាក់​​​មូល​​​​​ដ្ឋាន​​យើង​​​មិន​​​អាច​​​បញ្ឈប់​​​ពួកគេ​​​បាន​​​ទេ​​​ ចំណែក​​​ឯ​​​នៅ​​​ថ្នាក់​​​ខេត្ត​​​ ពួកគេ​​​ទទួល​​​យក​​​ការ​​​សូក​​​ប៉ាន់​​​ពី​​​ក្រុម​​​ហ៊ុន​​​​​​។ ជា​​​រៀង​​​រាល់​​​ខែ​​​​​​ យើង​​​ជួប​​​ប្រជុំ​​​នៅ​​​ថ្នាក់​​​ស្រុក​​​ដើម្បី​​​ពិភាក្សា​​​ពី​​​​​​មូល​​​ហេតុ​​​ដែល​​​ការ​​​កាប់​​​ឈើ​​​គ្មាន​​​ការ​​​គ្រប់​​​គ្រង​​​ ប៉ុន្តែ យើង​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទេ ។ រដ្ឋ​​​មន្ត្រី​​​ ទីស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី នាយក​​​រដ្ឋ​​​មន្ត្រី​​​ សុទ្ធ​​​តែ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ច្រើន​​​ជាង​​​គេ​​​"៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​  

មន្ត្រីរដ្ឋបាល​​​ព្រៃឈើ​​​​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​​ជំរិត​​​ទារ​​​ប្រាក់​​ពី​​​កសិករ​​​

ស្រុក​​​សៀមប៉ាង, ខេត្តស្ទឹង​​​ត្រែង- សម្រាប់​​​វរជន​​​​​​មួយ​​​ក្រុម​​​តូច​​​ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​កាប់​​​​​​​​​ឈើ​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​នៃ​​​ខេត្ត​​​ដាច់​​​ស្រយាល​​​នេះ​​​​​​​​​ កាក់​​​កប​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ក្នុង​​​ការ​​​​​​រក​​​ស៊ី​​​ឈើ។ហើយ​​​សម្រាប់​​​រដ្ឋបាល​​​ព្រៃឈើ​​​ ជា​​​ស្ថាប័ន​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​​​​ដែល​​​ទទួល​​​បន្ទុក​​​ធ្វើ​​​គោល​​​នយោ​​​បាយ​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​កាប់​​​ឈើ​​​វិញ​​​ ក៏កាក់​​​កប​​​ខ្លាំង​​​ណាស់​​​ដែរ​​​។  ខណៈដែលឧកញ៉ា​​​​​​ឈ្មួញឈើ​​​ ដូច​​​ជា​​​លោក ទ្រី ភាព​​​ ជាដើម បាន​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដល់​​​​​​កម្រិត​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភនោះ​​​ អាជ្ញាធរ​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​កំពុង​​​ទទួល​​​ផល​​​ប្រយោជន៍​​​​​​ពីការ​​​ជំរិត​​​​​​ទារ​​​ប្រាក់ពី​​​អ្នក​​​កាប់​​​ឈើ​​​តូច​​​តាច​​​ ដែល​​​​​​ពឹង​​​ផ្អែក​​​លើ​​​ព្រៃ​​​ឈើ​​​ដើម្បីរស់​​​រាន​​​ជាយូរ​​​មក​​​ហើយ។ យោងតាម​​​អ្នកភូមិ​​​ក្នុង​​​ស្រុក​​​សៀមប៉ាង បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​កំពុង​​​តែ​​​​​​កាក់​​​កប​​​យ៉ាង​​​ខ្លាំង​​​នៅក្នុង​​​ការ​​​​​​រឹប​​​អូស​​​ឈើ​​​តាមអំពើ​​​ចិត្តពី​​​ប្រជាពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ និង​​​ដក​​​ហូត​​​គ្រឿង​​​យន្ត​​​​​​របស់​​​ពួកគាត់​​​ដើម្បី​​​ជំរិត​​​ទារ​​​ប្រាក់ ហើយ​​​លុះត្រា​​​តែ​​​កសិករ​​​ក្រីក្រ​​​ទាំង​​​នេះ​​​មាន​​​លទ្ធភាព​​​រក​​​ប្រាក់​​​​​​លោះ​​​បាន​​​ ​​ទើប​​​អាជ្ញាធ​រ​​​ប្រគល់​​​ឲ្យ​​​វិញ។ ហើយ​​​​​​មិន​​​មែន​​​មាន​​​តែ​​​អ្នក​​​ភូមិ​​​ទេដែ​​​ល​​​ត្អូញ​​​ត្អែរ​​​ចំពោះ​​​​​​រឿង​​​នេះ។ សូម្បី​​​ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ និង​​​មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើទាំង​​​នេះ​​​ ដែល​​​ជាញឹក​​​ញាប់​​​គាំទ្រ​​​ដោយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ កំពុង​​​ធ្វើ​​​ប្រតិបត្តិ​​​ការ​​​ក្រៅ​​​ច្បាប់។ ​​​​​​​​​​​​​ កសិករ​​​ម្នាក់​​​ឈ្មោះ ណន ណាង អាយុ​​​៣៣​​​ឆ្នាំ​​​មក​​​ពី​​​ឃុំ​​​ស្រែ​​​សម្បូរ បាន​​​ធ្វើ​​​ដំណើរទៅ​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​សៀមប៉ាង កាលពីថ្ងៃ​​​ពុធ​​​ដើម្បី​​​បង់​​​ប្រាក់​​​៦០០​​​ដុល្លារ​​​លោះ​​​យក​​​គោយន្ត​​​របស់​​​ខ្លួ​​​ន​​​ ដែល​​​ត្រូវ​​​អាជ្ញាធរ​​​រឹប​​​អូស​​​កាលពី​​​ខែ​​​មករាត្រឡប់​​​មក​​​វិញ។  កសិករ​​​រូប​​​នេះ​​​និយាយ​​​ថា "រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​ចាប់​​ខ្លួន​​​ខ្ញុំ​​​ពីបទ​​​ដឹក​​​ឈើ​​​ពីរបីដុំ ហើយ​​​ពួកគេ​​​បាន​​​ដក​​​ហូត​​​គោយន្ត​​​របស់ខ្ញុំ​​​។ ខ្ញុំ​​​គ្រាន់តែ​​​ចង់​​​យកឈើ​​​នោះទៅ​​​ធ្វើ​​​គ្រែ និង​​​ទ្វារ​​​ផ្ទះ​​​របស់​​​ខ្ញុំប៉ុណ្ណោះ"។ លោក​​​ ណន ណាង បាន​​​កាប់​​​ឈើ​​​ធ្នង់​​​ចំនួន​​​០,៧​​​ម៉ែត្រគូប​​​នេះពី​​​ដីចម្ការ​​​របស់​​​គាត់​​​​​​ដែល​​​រូប​​​គាត់​​​ និង​​​គ្រួសារ​​​បាន​​​ដាំ​​​ដំណាំ​​​ជាយូរ​​​មក​​​ហើយ​​​។ ប៉ុន្តែ​​​លោក ស្រស់ សារិន នាយក​​​រង​​​ផ្នែក​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​សៀមបា៉ង ដែល​​​អង្គុយ​​​ជិត​​​លោក ណន ណាង នៅ​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃឈើ​​​​​​ បានមាន​​​ប្រសាសន៍​​​ថា ពេល​​​វេលា​​​បានផ្លាស់​​​ប្ដូរ​​​ហើយ។ លោក​​​មាន​​​ប្រសាសន៍​​​ថា ដោយ​​​សារ​​​ការ​​​រក​​​ស៊ី​​​ឈើ​​​មាន​​​សន្ទុះកើន​​​ឡើងខ្លាំង​​​​​​ និ​​​ងព្រៃ​​​ឈើ​​​ក្នុង​​​តំបន​​​់​​​នោះ​​​កាន់​​​តែ​​​ហិនហោច​​​ទៅ​​​ៗ​​​ មាន​​​តែ​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​ប៉ុណ្ណោះ​​​ដែល​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​កាប់​​​ឈើ​​​ប្រណីត​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "វា​​​ជាការ​​​លំបាក​​​ណាស់​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋនៅទីនេះ​​​ដែល​​​មិន​​​យល់ដឹងពីច្បាប់។ នៅពេល​​​យើង​​​បង្ក្រាប​​​ពួកគាត់​​​ វា​​​ប៉ះពាល់​​​ដល់​​​ជីវភាព​​​រស់​​​នៅ​​​របស់​​​ពួកគាត់​​​ ប៉ុន្តែ​​​យើង​​​មិន​​​អាច​​​អនុញ្ញា​​​ត​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​គ្នា​​​កាប់​​​ឈើ​​​បាន​​​ទេ"។ នៅ​​​ពេល​​​គោយន្ត​​​របស់​​​គាត់​​​ត្រូវ​​​បាន​​​ដកហូត​​​​​​កាលពី​​​ដើម​​​ឆ្នាំ​​​នេះ លោក ណន ណាង ត្រូវ​​​បាន​​​អាជ្ញាធរ​​​ប្រាប់​​​​​​ឲ្យ​​​ផ្ដិត​​​មេដៃ​​​លើ​​​ឯកសារ​​​មួយ​​​ដែល​​​បញ្ជាក់​​​ថា គោយន្ត​​​នោះ​​​​​​ក្លាយ​​​ជា​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ ហើយលុះ​​​ត្រាតែ​​​គាត់​​​បង់​​​ប្រាក់ពិន័យ​​​រួច ទើ​​​ប​​​គាត់​​​អា​​​ច​​​យក​​​វា​​​ត្រឡប់ទៅវិញ​​​បាន​​​។ នៅទីបំផុត​​​លោក ណន ណាង បាន​​​​​​ប្រមូល​​​ប្រាក់​​​គ្រប់​​​ចំនួន​​​៦០០​​​ដុល្លារ​​​ដើម្បីទៅ​​​លោះ​​​យក​​​គោយន្ត​​​របស​​​់​​​គាត់​​​មក​​​វិញ ប៉ុន្តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​ផ្សេង​​​ៗ​​​ទៀត​​​គ្មាន​​​សំណាង​​​ដូច​​​គាត់​​​ទេ។ កាលពីថ្ងៃទី​​​២០ ខែកុម្ភៈ នៅ​​​តំបន់ជាយ​​​ស្រុក​​​សៀមបា៉ង ក្នុង​​​ឃុំព្រែក​​​មាស យុវជន​​​ម្នាក់​​​ឈ្មោះ ធឿន ប៉ាង អាយុ​​​២៣​​​ឆ្នាំ​​​បាន​​​បើក​​​គោយន្ត​​​របស់​​​ខ្លួន​​​ចេញពី​​​ព្រៃ​​​ ដោយ​​​មាន​​​ដឹក​​​ឈើ​​​ធ្នង់​​​ចំនួន​​​ប្រាំមួយ​​​សន្លឹក​​​។ យុវជន​​​ ធឿន បា៉ង និយាយ​​​ថា "អាជ្ញាធរ​​​បាន​​​យក​​​កាំភ្លើង​​​ភ្ជង់​​​ខ្ញុំ ហើយ​​​និយាយ​​​ថា ' អា​​​ល្អិត​​​យក​​​ឈើ​​​ទៅ​​​ទុក​​​  ហើយ​​​ហ្អែង​​​អាច​​​ទៅ​​​ផ្ទះ​​​បាន​​​។ ប៉ុន្តែ​​​នៅ​​​ពេល​​​ខ្ញុំទៅ​​​ដល់​​​  ពួកគេ​​​បា​​​ន​​​ដក​​​ហូត​​​គោយន្ត​​​របស់​​​ខ្ញុំ ហើយ​​​បង្ខំ​​​ឲ្យ​​​ខ្ញុំ​​​ផ្ដិត​​​មេដៃ​​​លើ​​​ឯកសារ​​​មួយ​​​"។ យុវជន​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា ឯកសារ​​​នោះ​​​បញ្ជាក់​​​ថា គោយន្ត​​​របស់​​​ខ្លួន​​​បាន​​​ក្លាយ​​​ជា​​​កម្មសិទ្ធិ​​​របស់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ ហើយ​​​លុះ​​​ត្រាតែ​​​រូប​​​គេ​​​បង់​​​ប្រាក់​​​១.៥៨០​​​ដុល្លារ​​​ ទើ​​​ប​​​ខ្លួន​​​អាច​​​យក​​​គោយន្ត​​​នោះ​​​ត្រឡប​​​់​​​ទៅវិញ​​​បាន​​​ ដែល​​​យុវជន​​​រូប​​​នេះ​​​និយាយ​​​ថា ចំនួន​​​ប្រាក់​​​ប៉ុណ្ណឹង​​​គឺ​​​ស្ទើ​រ​តែ​​​ទិញ​​​គោយន្ត​​​ថ្មីមួយគ្រឿង​​​បាន​​​ទៅហើយ​​​។ យុវជន​​​ ធឿន បា៉ង បាន​​​បន្ត​​​ថា " ពួកគេ​​​បាន​​​និយាយ​​​ថា ​​បើ​​​ខ្ញុំមិន​​​បង់​​​ប្រាក់​​​ទេ ពួកគេ​​​នឹង​​​បញ្ជូន​​​ខ្ញុំទៅ​​​តុលាការ​​​។ ខ្ញុំជា​​​កសិករ​​​ ​​​បើ​​​គ្មាន​​​គោយន្ត​​​ទេ ខ្ញុំ​​​គ្មាន​​​វិធី​​​រក​​​ប្រាក់​​​ដើម្បី​​​លោះ​​​យក​​​គោយន្ត​​​របស់​​​ខ្ញុំ​​​ត្រឡប​​​់​​​មក​​​វិញទេ​"។ យុវជន​​​រូប​​​នេះ​​​បញ្ជាក់​​​ថា ប្រាក់​​​ដែល​​​អាជ្ញាធរ​​​ទាម​​​ទារ​​​ គឺ​​​​​​ច្រើនពេក​​​ ហើយ​​​រូប​​​គេ​​​គ្មាន​​​លទ្ធភាព​​​បង់​​​ទេ​​​​​​។ លោក ប៉ែន សារ៉ាត់ ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្ទឹង​​​ត្រែង បានមាន​​​ប្រសាសន៍​​​ថា បញ្ហា​​​ព្រៃ​​​ឈើ​​​មិន​​​ស្ថិត​​​ក្រោម​​​យុត្តាធិការ​​​របស់​​​លោក​​​ទេ។ លោក ប៉ែន សារ៉ាត់ បានមាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​រដ្ឋបា​​​ល​​​ព្រៃ​​​ឈើ​​​គ្មាន​​​សិទ្ធិ​​​ដក​​​ហូត​​​រថយន្ត​​​ ឬ​​​គោយន្ត​​​ទេ ហើយ​​​លោក​​​ក៏​​​មិន​​​បាន​​​ដឹង​​​ពី​​​ជម្លោះ​​​ណាមួយ​​​ដែរ​​​។  លោក​​​មាន​​​ប្រសាសន៍​​​ថា "យោងតាម​​​ច្បាប់ព្រៃ​​​ឈើ​​​ មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​អាច​​​ត្រឹម​​​តែ​​​ដក​​​ហូត​​​ឈើ​​​ និង​​​ពិន័យ​​​​​ប្រាក់​​​ជន​​​ល្មើស​​​ប៉ុណ្ណោះ​​​។ ពួកគេ​​​គ្មាន​​​សិទ្ធិ​​​ដ​​​ក​​​ហូត​​​គ្រឿង​​​យន្ត​​​ឡើយ"។ ដោយ​​​សារ​​​តែ​​​រឿង​​​បែប​​​នេះ​​​កើត​​​ឡើង​​​កាត់​​​តែ​​​ញឹក​​​ញាប់​​​ បាន​​​ធ្វើ​​​ឲ្យ​​​កសិករ​​​កាន់តែ​​​មាន​​​កំហឹង​​​ខ្លាំង​​​ឡើងៗ​​​។ កាលពី​​​សប្ដាហ៍មុន​​​ អ្នក​​​ភូមិ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​សម្រុក​​​ចូល​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃឈើ​​​ស្រុក​​​សៀមប៉ាង ហើយ​​​បាន​​​រំដោះ​​​គោយន្ត​​​ពីរ​​​គ្រឿង និង​​​ទូក​​​មួយ​​​គ្រឿង​​​ដែល​​​រដ្ឋបាល​​​ព្រៃឈើ​​​បាន​​​ដក​​​ហូត​​​ត្រឡប់​​​មក​​​វិញ​​​។ ប៉ុន្តែ​​​ទោះបី​​​ជាការ​​​កាប់​​​ឈើ​​​ធ្វើ​​​ឲ្យ​​​ពួកគាត់​​​ប្រឈម​​​នឹង​​​ការ​​​បាត់​​​បង់​​​ទ្រព្យ​​​សម្បត្តិ​​​ផ្ទាល់​​​ខ្លួន​​​ ដូច​​​ជា​​​ គ្រឿង​​​យន្ត​​​ជា​​​ដើម​​​ក្ដី​​​ ក៏​​​អ្នកភូមិ​​​ក្រីក្រ​​​ជាច្រើន​​​នៅតែ​​​ហ៊ាន​​​ប្រថុយ​​​​​​ដែរ​​​គឺ​​​​​​ដើម្បី​​​រក​​​ប្រាក់​​​ចិញ្ចឹម​​​ជីវិត។ កសិករ​​​មួយ​​​ចំនួននិយាយ​​​ថា ពួកគាត់​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុម​​​ហ៊ុនទ្រីភាព ហើយ​​​តំណាង​​​របស​​​់​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ចុះ​​​ទៅ​​​តាមភូមិ​​​យូរៗ​​​ម្ដង​​​ដើម្បី​​​ប្រមូលទិញ​​​ឈើ​​​ធ្នង់ពីអ្នក​​​ភូមិ​​​ ដោយ​​​ឲ្យ​​​តម្លៃ​​​៥០​​​​​​ដុល្លារ​​​ក្នុង​​​មួយ​​​មែ៉ត្រគូប។ នៅ​​​ក្នុង​​​ក្រុង​​​ស្ទឹង​​​ត្រែង​​​ ឈើ​​​ធ្នង់​​​ក្នុង​​​មួយ​​​ម៉ែត្រគូប​​​អាច​​​លក់​​​បាន​​​ថ្លៃ​​​រហូត​​​ដល់​​​ទៅ​​​៨០០​​​ដុល្លារ​​​ឯណោះ​​​។ ក្រុម​​​ហ៊ុនទ្រីភាព ទទួល​​​បាន​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ទិញយកឈើ​​​ប្រណីត​​​ទាំង​​​អស់​​​ដែល​​​កាប់​​​នៅក្នុង​​​​​​តំបន់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ហើយ​​​តាម​​​សេចក្ដី​​​រាយការណ៍​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​កំពុង​​​ចរចា​​​ជាមួយ​​​អាជ្ញាធរ​​​ខេត្ត​​​​​​ស្ទឹង​​​ត្រែង ដើម្បីទទួល​​​បាន​​​​​​សិទ្ធិ​​​​​​ស្រដៀង​​​គ្នា​​​នេះ។ ក្រុម​​​ហ៊ុន​​​ទ្រីភាព​​​ ក៏មាន​​​ដីសម្បទាន​​​ផ្ទាល់​​​ខ្លួនដែរ​​​នៅ​​​ក្នុង​​​ស្រុក​​​សៀមប៉ាង ដែល​​​គ្រប​​​ដណ្ដប់​​​យ៉ាង​​​ច្រើន​​​នៃ​​​​​​ផ្ទៃដី​​​ក្នុង​​​ឃុំព្រែក​​​មាស។ លោក យុក ម៉េង តំណាង​​​ក្រុ​​​ម​​​ហ៊ុន​​​ទ្រីភាព​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ភូមិ​​​​​​ត្រូវ​​​បាន​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​ដី​​​សម្បទាន​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា "ខ្ញុំមិនដឹង​​​រឿង​​​បង្ក្រាប​​​នេះទេ ប៉ុន្តែ​​​យើង​​​​​ចំណាយ​​​លុយ​​​ឲ្យ​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ដែ​​​ល​​​មក​​​កាប់​​​ឈើ​​​នៅក្នុង​​​ដី​​​សម្បទាន​​​"។ អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​ឈ្មោះ នី ឃួន អាយុ​​​៣៣​​​ឆ្នាំ​​​មកពី​​​ឃុំ​​​ព្រែក​​​មាស បានអះអាង​​​ថា ខណៈ​​​ពេល​​​ខ្លួន​​​កំពុង​​​​​​កាប់ឈើ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ទ្រីភាព មន្ត្រីមូល​​​ដ្ឋាន​​​ក៏​​​ចាប់​​​ខ្លួន​​​គាត់​​​។ គាត់​​​និយាយ​​​ថា  "ពួក​​​គេ​​​យក​​​កំាភ្លើង​​​ភ្ជង់​​​ខ្ញុំ​​​ ហើយ​​​បង្ខំ​​​ឲ្យ​​​ខ្ញុំ​​​ប្រគល់ទូរស័ព្ទ​​​ ប្រហែល​​​ជា​​​ពួកគេ​​​ខ្លាច​​​ខ្ញុំ​​​ទូរស័ព្ទ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​ឲ្យ​​​អន្តរាគមន៍​​​ហើយ​​​មើល​​​ទៅ"។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា "ពេល​​​ខ្លះ​​​ នៅពេលពួកគេ​​​ឃើញ​​​យើង​​​ ពួកគេ​​​និយាយ​​​ថា​​​ប្រសិន​​​បើ​​​យើង​​​ធ្វើការ​​​ឲ្យ​​​ក្រុមហ៊ុន យើង​​​ត្រូវតែ​​​ឲ្យ​​​ប្រាក់ពួកគេ​​​ខ្លះ។ ពេល​​​ខ្លះពួកគេ​​​ដក​​​ហូត​​​ឈើ​​​ និង​​​គោយន្ត​​​យកទៅ​​​រក្សា​​​ទុក​​​នៅ​​​រដ្ឋបាលព្រៃ​​​ឈើ​​​។ ហើយ​​​ពេល​​​នេះ​​​ពួកគេ​​​ទាមទារ​​​ឲ្យ​​​ខ្ញុំបង់​​​ប្រាក់​​​៣,៣​​​លាន​​​រៀល ទើប​​​ខ្ញុំអា​​​ច​​​យកគោយន្ត​​​របស់​​​ខ្ញុំទៅវិញ​​​បាន​​​"។ នៅឯ​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ មាន​​​ឈើ​​​ប្រណីត​​​ៗ​​​គរ​​​រាប់រយ​​​ដុំ​​​ និង​​​យាន​​​យន្ត​​​ដក​​​ហូូត​​​បាន​​​ជាង​​​១០​​​គ្រឿង​​​។ ឈើ​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​ដាក់​​​ដេញថ្លៃ​​​ ហើយ​​​អ្នក​​​ទិញ​​​ឈើ​​​ទាំង​​​នេះ​​​គ្មាន​​​នរណា​​​ក្រៅពីក្រុម​​​ហ៊ុនទ្រីភាព​​​នោះទេ ដែល​​​កាលពី​​​ឆ្នាំមុន​​​ទទួល​​​បាន​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ពី​​​រដ្ឋាភិបាលក្នុង​​​ការ​​​​​​​​​ប្រមូលទិញ​​​ឈើ​​​ប្រណីត​​​ជិត​​​៥.០០០​​​ម៉ែត្រគូប​​​ ដែល​​​ដក​​​ហូត​​​បាន​​​នៅ​​​ទូទាំង​​​ប្រទេស។ លោក ស្រស់ សារិន នាយ​​​រង​​​ផ្នែក​​​រដ្ឋបាល​​​ព្រៃឈើ​​​ស្រុក​​​សៀមប៉ាង បាន​​​ឆ្លើយ​​​ដោយ​​​ស្ទាក់​​​ស្ទើ​រនៅពេល​​​​​គេ​​​សុំ​​​ឲ្យ​​​បក​​​ស្រាយ​​​ថា តើ​​​ការិយាល័យ​​​របស់​​​លោក​​​សម្រេច​​​បែប​​​ណា​​​ក្នុង​​​ការ​​​កំណត់​​​ថា តើ​​​អ្នក​​​ណា​​​អាច​​​កាប់​​​ឈើ​​​បាន និង​​​អ្នក​​​ណាមិន​​​អាច​​​កាប់​​​ឈើ​​​បាន ហើយ​​​មាន​​​ច្បាប់​​​ណា​​​ដែល​​​អនុញ្ញា​​​ត​​​ឲ្យ​​​មន្ត្រី​​​ក្រោម​​​ឱវាទ​​​របស់​​​លោក​​​ដក​​​ហូត​​​គ្រឿង​​​យន្ត​​​​​​ ហើយ​​​ទាមទារ​​​ប្រាក់​​ពិន័យ​​​​​យ៉ាង​​​ច្រើនសន្ធឹក​​​សន្ធាប់​​​​​​បែប​​​នេះ។​​​ លោក​​​បាន​​​មា​​​ន​​ប្រសាសន៍​​​ថា "​​​ខ្ញុំមិន​​​ចង់​​​និយាយ​​​អំពី​​​រឿង​​​នេះទេ។ អស់​​​លោក​​​ទៅ​​​សួរ​​​មេរបស់​​​ខ្ញុំទៅ​​​"។ ទោះបីជា​​​​​​មាន​​ការ​​​ស្នើ​​​សុំ​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ឲ្យ​​​មាន​​​ការ​​​បក​​​ស្រាយ​​​​​​ក្ដី​​​ ក៏​​​លោក លី កន នាយ​​​ផ្នែក​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​​​​សៀមប៉ាង មិនអាច​​​ទាក់​​​ទង​​​សុំការ​​​បំភ្លឺ​​​បាន​​​ទេ។ នៅពេល​​​គេ​​​ប្រាប់​​​ថា កង​​​កម្លាំង​​​របស់​​​លោក​​​បាន​​​ឃុបឃិត​​​គ្នា​​​នៅ​​​ក្នុង​​​ការ​​​ជំរិត​​​ទារ​​​ប្រាក់ពី​​​កសិករ​​​ដែល​​​កាប់​​​ឈើ លោក ឡេង វណ្ឌី មេបញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ស្ទឹង​​​ត្រែង បានមាន​​​​​​ប្រសាសន៍​​​ថា លោក​​​ក៏ដឹង​​​រឿង​​​ខុស​​​ច្បាប់​​​​​​នេះ​​​ដែរ​​​ ប៉ុន្តែ​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មិន​​​បាន​​​ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​រឿង​​​នេះ​​​​​​ទេ។ លោកបានមាន​​​ប្រសាសន៍​​​ថា "កង​​​រាជអាវុធ​​​ហត្ថ​​​គ្មាន​​​បទ​​​​​​បញ្ជា​​​ឲ្យ​​​ពាក់ព័ន្ធ​​​​​​ក្្នុង​​​ការ​​​ដក​​​ហូត​​​ ឬកា​​រ​​​បង្ក្រាប​​​ទេ ការ​​​ងារ​​​របស់ពួកគេ​​​គឺ​​​ត្រូវ​​​ការ​​​ពារ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ មន្ត្រី​​​តុលាការ​​​ និ​​​ង​​​ប្រជា​​​ពល​​​រដ្ឋ​​​។ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មិនគួរ​​​ដ​​​ក​​​ហូត​​​ឈើ​​​ គ្រឿង​​​យន្ត​​​ ឬអ្វីៗ​​ផ្សេង​​​ពី​​​ជន​​​ល្មើស​​​ឡើុយ។ អ្នកដែលទទួល​​​ផល​​​ប្រយោជន៍​​​ពីការ​​​បង្ក្រាប គឺ​​​រដ្ឋបាលព្រៃឈើ​​​"៕ សុខុម​​​​​​​​​​​​​​​  

អតីត​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​​ចូល​ធ្វើការ​វិញ​បន្ទាប់ពី​លាលែង​ពី​តំណែង​​

លោក កឹម គុណវឌ្ឍន៍ អតីត​អគ្គនាយក​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​(ទទក)បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​នៅ​ស្ថានីយទូរ​ទស្សន៍​វិញ​ហើយ​កាលពី​ម្សិលមិញ បន្ទាប់ពី​ការ​លាលែង​ពីតំណែង​របស់លោកដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជាសាធា​រណៈ​​​​យ៉ាង​​​ព្រោង​​​ព្រាត​​​កាលពី​សប្ដាហ៍មុន​។ ប៉ុន្តែ​គេ​នៅ​មិន​ច្បាស់​ថាតើ​លោក​បានវិល​ត្រឡប់មក​វិញកាន់​តួនាទី​អ្វី​​​​នោះ​​​ទេ ដោយ​​​​​​បណ្ដាញ​ព័ត៌មានក្នុង​ស្រុកធ្វើ​​​សេចក្ដី​​​​រាយការណ៍​ថា លោក​ត្រឡប់​មក​កាន់​តួនាទីចាស់​របស់​លោក​ ខណៈ​​​ដែល​​​​អ្នក​ជំនួសលោក​ជា​បណ្ដោះអាសន្ន​បាន​ឲ្យ​ដឹង​ថា ពេល​នេះលោក​​​ជា​ "មន្ត្រី​ជាន់​ខ្ពស់​" មួយរូប​នៅ​ក្រសួង​ព័ត៌មាន​។ គេហទំព័របណ្តាញ​ព័ត៌មាន​ក្នុង​ស្រុកបាន​ចុះ​​​​ផ្សាយ​​​​កាលពី​ម្សិលមិញ​ ដោយ​លើក​ឡើង​ពី​ប្រភព​មិនបង្ហាញឈ្មោះ​មួយ​នៅ​ក្នុង​ស្ថានីយ​នេះ ដោយអះអាង​ថា លោក គុណវឌ្ឍន៍ ត្រូវ​បាន​តែង​តាំង​​ជា​អគ្គនាយក​ជា​ថ្មី។ លោក ប៉ាង ណាត អគ្គនាយក​ស្ដីទី​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​បញ្ជាក់កាលពី​ម្សិលមិញ​ថា អតីត​ចៅហ្វាយ​នាយ​របស់​លោក​បាន​វិល​ត្រឡប់​មក​​ធ្វើការ​វិញ​ហើយ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា លោក​ឈប់​គ្រប់​គ្រង​ព័ត៌មាន​ប្រចាំ​ថ្ងៃទៀត​ហើយ។​​ លោក​បាន​មាន​ប្រសាសន៍​ថា "ការិយាល័យ​របស់​គាត់​​​​​​គឺ​​​​​រក្សា​ទុក​សម្រាប់​គាត់​​​។​...

តុលាការ​​​កំពូល​​​នឹង​​​​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្ដី​​​សណ្ឋាគារ​​​វីកតូរី​​​ អង្គរ​​​

មន្ត្រី​​​តុលាការ​​​ជាន់ខ្ពស់មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជម្លោះ​​​ផ្លូវ​​​ច្បាប់​​​ដែល​​​កើតឡើង​​​ជា​​​យូរ​​​មក​​​ហើយ​​​រវាង​​​ម្ចាស់​​​ភាគហ៊ុន​​​របស់​​​សណ្ឋាគារ​​ Victoria Angkor Resort and Spa នៅ​​​ក្រុង​​​សៀមរាប​​​ នឹង​​​ត្រូវ​​​តុលាការ​​​កំពូល​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​នៅ​​​ថ្ងៃ​​​នេះ​​​ បើ​​​ទោះ​​​ជា​​​គ្មាន​​​ភ័ស្ដុតាង​​​ថ្មី​​​ត្រូវ​​​បាន​​​បង្ហាញ​​​ ចាប់​​​តាំងពី​​​តុលាការ​​​នេះ​​​បាន​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​សវនកម្ម​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ក៏​​​ដោយ​​​។ លោក សេង ប៊ុន​​​ឃាង​​​​ ព្រះរាជអាជ្ញារង​​​អម​​​​តុលាការ​​​កំពូល ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គចៅ​​​ក្រម​​​ដែល​​​មាន​​​សមាជិក​ប្រាំ​​​រូប​​​​​​នឹង​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្ដី​​​ពី​​​បទ​​​រំលោភ​​​លើសេចក្ដី​​​ទុក​​​ចិត្ត​​​ និង​​​កិបកេង​​​ប្រាក់​​​​ដែល​ត្រូវ​បាន​លើកឡើង​ប្រឆាំង​​​​ម្ចាស់​​​ភាគហ៊ុន​​​ធំ​​​​​​របស់​​​សណ្ឋាគារ​​​នេះ​​​។​ លោក​​​ ប៊ុនឃាង​ បាន​​​មាន​​​ប្រសាសន៍​​​ថា "សំណុំ​​​រឿង​​​ក្ដី​​​ដែល​​​បញ្ជូន​​​មក​​​ខ្ញុំ​​​កាល​​​ពី​​​សប្ដាហ៍​​​មុននៅដដែល​​​។ គ្មាន​​​ភ័ស្ដុតាង​​​ថ្មី​​​សោះ​​​ឡើយ​​​"។ លោក​​​ Francois Gontier ដែល​​​ជា​​​នាយក​​​ប្រតិបត្តិ​​​របស់​ក្រុម​​​ហ៊ុន​​​បារាំង Eaux et Electricite de Madagascar (EEM) ដែល​​​មាន​​​ភាគ​​​ហ៊ុន​​​៧៥​​​ភាគ​​​រយ​​​នៅ​​​សណ្ឋាគារ​​​វីកតូរី ​​​អង្គរ​​​ ​​​បាន​​​ការពារ​​​ខ្លួន​​​ឈ្នះ​​​ក្តីចំនួន​​​បួន​​​លើក​​​​ ដែល​​​ពីរ​​​លើក​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​សៀមរាប​​​ និង​​​ពី​​​រ​​​លើក​​​ទៀត​​​នៅ​​​សាលា​​​ឧទ្ធរណ៍ បន្ទាប់ពី​​​មានពាក្យ​​​បណ្ដឹង​​​មួយ​​​នៅ​​​ឆ្នាំ​​​២០១១ ធ្វើ​​​ឡើង​​​ដោយ​​​អ្នក​​​ជំនួញជនជាតិ​​​​​​បារាំង​​​ម្នាក់ឈ្មោះ Pierre Ader ដែល​​​មាន​​​ភាគ​​​ហ៊ុន​​​ពីរភាគ​​​រយ​​​នៅ​​​ក្នុង​​​សណ្ឋាគារ​​​នេះ​​​។ កាលពី​​​ក្នុង​​​ខែ​​​មិថុនា​​​ ឆ្នាំ​​​២០១៣ ដោយលើក​ឡើង​ពី​​​ការ​​​ខ្វះ​​​ភ័ស្ដុតាង​​​ដើម្បី​​​គាំទ្រ​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​លោក​​​ Ader  លោក​​​ ឃឹម​​​ ប៉ុណ្ណ ចៅ​​​ក្រម​​​តុលាការ​​​កំពូល​​​បាន​​​បញ្ជា​​​ឲ្យ​​​ភាគី​​​ទាំង​​​ពីរ​​​ធ្វើ​​​សវនកម្ម​​​ហិរញ្ញវត្ថុ​​​របស់​​​សណ្ឋាគារ​​​នេះ​​​រវាង​​​ឆ្នាំ​​​២០០៣ និង​​​ឆ្នាំ​​​២០០៩។ ទោះ​​​ជាយ៉ាង​​​ណា​​​ គ្មាន​​​សវនកម្ម​​​ណាមួយ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ទេ​​​ បន្ទាប់​​​ពី​​​លោក​​​ Gontier បាន​​​បដិសេធ​​​មិន​​​បើក​​​បញ្ជី​​​របស់​​​សណ្ឋាគារ​​​ ដោយ​​​ស្នើ​​ឲ្យ​​​តុលាការ​​​ចាត់​​​តាំង​​​​​​សវនករ​​​ឯករាជ្យ​​​ម្នាក់។ លោក​​​ កៅ ស៊ូផា មេធាវី​​​របស់​​​លោក​​​ Gontier បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មិន​​​រំពឹង​​​ថា មាន​​​សេចក្ដី​​​សម្រេច​​​ណាមួយ​​​នៅ​​​ឯ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​នៅ​​​ថ្ងៃ​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​លោក​​​សង្ឃឹម​​​ថា ពេល​​​នេះមន្ត្រី​​​តុលាការ​​​ម្នាក់​​​​​​នឹ​​​ងត្រូវ​​​គេ​តែង​​​តាំង​​​ឲ្យ​​​ធ្វើ​​​សវនកម្ម​​​រមណីយដ្ឋាន​​​ដ៏​​​ប្រណីត​​​ស្ថិត​​​នៅ​​​កណ្ដាល​​​ក្រុង​​​សៀមរាប​​​នេះ​​​។ លោក​​​ ស៊ូផា បាន​​​មាន​​​ប្រសាសន៍​​​ថា "គ្មាន​​​ភ័ស្ដុតាង​​​សោះ​​​ឡើយ​​​ ប៉ុន្តែ​​​ម្ចាស់​​​ហ៊ុន​​​ដ៏​តូច​នេះ​​​​​​​បាន​​​និង​​​កំពុង​​​តែ​​​ព្យាយាម​​​យក​ម្ចាស់​​​ហ៊ុន​​​ធំ​​​ធ្វើ​ជា​​​ចំណាប់ខ្មាំង​​​ និង​​​​​​បង្ខំឲ្យ​​​ទិញ​​​ភាគ​​​ហ៊ុនរបស់​​​ខ្លួន​​​​​​ក្នុង​​​តម្លៃ​​​ខ្ពស់​​​ក្រៃលែង​​​"។ លោក​​​ ឡុង​​​ តារា មេធាវី​​​តំណាង​​​ឲ្យ​​​លោក​​​ Ader បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា គ្មាន​​​ភ័ស្ដុតាង​​​ថ្មី​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​ទេ​​​ ពីព្រោះ​​​លោក​​​ Gontier បាន​​​បង្អាក់​​​ការ​​​ខិតខំប្រឹង​​​ប្រែង​​​ធ្វើ​​​សវនកម្ម​​​សណ្ឋាគារ​​​នេះ​​​ ជា​​​ការ​​​រំលោភ​​​បញ្ជា​​​របស់​​​តុលាការ​​​កន្លង​​​មក​​​ ដែល​​​លោក​​​បាន​ដាក់​​​បញ្ចូល​​​ក្នុង​​​របាយការណ៍​​​មួយ​​​ផ្ញើ​​​ជូន​​​តុលាការ​​​ មុន​​​ពេល​​​បើក​​​សវនាការ​​​​​​ជំនុំជម្រះ​​​នៅ​​​ថ្ងៃ​​​នេះ៕ ប៊ុននី  

កង​យោធពល​ខេមរភូមិន្ទ​និង​ទាហាន​​អាមេរិក​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​រយៈ​ពេល​១០​ថ្ងៃ​នៅ​ខេត្ត​កំពង់​ស្ពឺ

កង​យោធពល​ខេមរភូមិន្ទ និង​កង​ទ័ព​អាមេរិក​បាន​ចាប់​ផ្តើម​សមយុទ្ធ​រយៈ​ពេល​​១០​ថ្ងៃ​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពីម្សិលមិញ​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាេមរិក​ឲ្យដឹង​ថា សមយុទ្ធ​ឆ្មាំ​អង្គរ​លើក​ទី​៥នេះ​​ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល​​​របស់​កង​វរសេនាតូច​ ការ​បណ្តុះ​បណ្តាល​ផ្នែក​វេជ្ជសាស្ត្រ និង​សកម្ម​ភាព​នានា​ដើម្បី​ត្រៀម​ទាហាន​ខ្មែរ​ដែល​ត្រូវ​បំពេញ​បេ​សក កម្ម​ថែរក្សា​សន្តិភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UN)។ សេចក្តី​ប្រកាស​ព័ត៌មាន​​នេះ លើក​ឡើង​ថា ទាហាន​អាមេរិក​ជាង​៤៧០​នាក់​ និង​ទាហាន​កម្ពុជា​នឹង​ចូលរួម​​​ព្រឹត្តិការណ៍​នេះ​។ ឧត្តម​សេនីយ៍ឯក​ ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​ ចន ហ្គូដេល ឧត្តម​សេនីយ៍​ត្រី​កង​ទ័ព​អាមេរិក​បានធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​សមយុទ្ធ​ដែល​មាន​ការ​ចូល​រួម​​ពី​កង​យោធពល​ខេមរភូមិន្ទចំនួន​១.៣០០នាក់​នេះ​​​កាល​ពីម្សិលមិញ​។ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត ដែល​បាន​កោត​សរសើរ​ចំពោះសន្តិភាព​នៅ កម្ពុជា​ក្នុង​រយៈពេល​​ជាង​​ពីរ​ទសវត្សរ៍​មក​នេះបាន​មាន​ប្រសាសន៍ថា “សមយុទ្ធ​ថ្ងៃ​នេះ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ឧបត្ថម្ភ​​ពី​ទាហាន​ថ្មើរ​ជើង​អាមេរិក​​ ​អាច​ជួយ​​​បង្កើន​សមត្ថភាព​ ព្រម​ទាំង​ជំនា​ញ​ផ្សេង​ៗ​ទៀត​របស់​កង​ទ័ព​ថ្មើរជើង​កម្ពុជា​​នៅក្នុងការ​សង្គ្រោះ​បន្ទាន់​ពេល​មាន​គ្រោះ​មហន្តរាយ​”។ លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំ​ចង់​ឲ្យ​មានការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កង​ទ័ព​នៃ​ប្រទេសទាំង​ពីរ គឺ​កម្ពុជា​ និង​អាមេរិក​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​គឹម​ហឿន

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្សុី ប្រកាស​មិន​ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ព្រឹទ្ធ​សភា​

សមាជិក​​ព្រឹទ្ធ​សភា​មួ​យ​ក្រុម​តូច​របស់​គណបក្ស​សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីម្សិល​មិញ​​ ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​ពហិការ​សម័យ​ប្រជុំ​ព្រឹទ្ធ​​សភា​នៅ​ថ្ងៃ​នេះ​​ដើម្បី​តវ៉ា​​ចំពោះ​ការ​មិន​មាន​ការ​​វិវឌ្ឍ​​​លើ​ការ​ចរចា​​បញ្ចប់​ភាព​ទាល់​ច្រក​ផ្នែក​នយោ​បាយ​​ក្រោយ​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​ពីឆ្នាំមុន​។ សេចក្តី​ថ្លែង​ការណ៍​នោះ​លើក​​ឡើង​ថា “សមាជិក​ព្រឹទ្ធ​សភា​​ចំនួន​១១​រូប​របស់​គណបក្ស​សម រង្ស៊ី បាន​សម្រេច​មិន​ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៤​ដើម្បី​ពិនិត្យ​ច្បាប់មួយចំនួន​ដែល​ទទួល​បាន​ពី​រដ្ឋ​សភា​ឯកបក្ស​នោះទេ​”។​ “សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម រង្ស៊ី ​ទំនង​ជា​ជំរុញ​ឲ្យគណបក្ស​ដែល​​ទទួល​បាន​​អាសនៈ​ក្នុង​រដ្ឋ​សភា​​ពី​​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា បញ្ចប់​ជា​បន្ទាន់​នូវកិច្ច​ពិភាក្សា​​អំពី​ឯករាជ​​ភាព​របស់​គណៈ​កម្មាធិ​ការជាតិ​រៀប​ចំការ​បោះឆ្នោត​ ការ​កែទម្រង់​ដំណើរ​ការ​បោះឆ្នោត​ និង​ការ​បោះឆ្នោ​តថ្មី”។ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​ព្រឹទ្ធ​សភាមាន​៤៦​រូប​ គឺលើល​ពី​​​ការ​តម្រូវ​ចំនួន​​៣១​រូប​​ដើម្បី​អនុម័ត​ច្បាប់​ភាគ​ច្រើន​។ កាល​ពីម្សិលមិញ គណបក្ស​កាន់​អំណាច​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា ការ​សម្រេច​របស់​គណបក្ស​ប្រឆាំង​​មិន​​ធ្វើ​ឲ្យមាន​ផល​ប៉ះ​ពាល់​​ច្រើន​ទេ​។ សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​លើក​ឡើ​ងថា “ការ​ប្រកាស​មិន​ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គរបស់​​ព្រឹទ្ធ​​សភា​នៅ​ថ្ងៃទី​១១​ ខែ​មេសា​ ពី​សំណាក់​​សមាជិក​ព្រឹទ្ធ​សភាទាំង​១១រូ​ប​នេះ ​នឹង​មិនមាន​ឥទិ្ធ​​ពល​​ដល់​សកម្មភាព​របស់​ព្រឹទ្ធ​សភា​ឡើយ​ ព្រោះ​​គ្រប់​ពេល​ប្រជុំ​ម្តងៗ​តែង​តែមាន​គ្រប់​កូរ៉ុម និង​លើល​កូរ៉ុម​ទៅ​ទៀត​”៕​គឹម​ហឿន

ស្ត្រីបីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លីជាមួយលោក អុី ឈាន ​អភិបាល​ខេត្តប៉ៃលិន 

បុគ្គលិក​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លីជាយូរ​មក​ហើយ​ជាមួយ​ក្រុម​ហ៊ុន​មួយ​ ដែ​ល​តាម​ចោទ​ថាជា​របស់​លោក អុី ឈាន អភិបាល​ខេត្ត​ប៉ៃលិន ត្រូវ​​បាន​ចាប់​ខ្លួន​កាលពីម្សិលមិញ ដោយ​សារ​​​តែ​មិនគោរព​បទ​បញ្ជាពី​លោក​ អុី ឈាន ឲ្យ​ចេញ​ពីដី​ដែល​មាន​វិវាទ​នេះ​។ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​សម្រប​​សម្រួល​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ បាន​​ឲ្យ​ដឹង​ថា ឈ្មោះ​ ពេជ្រ សុធា អាយុ​៤៧​ឆ្នាំ​ ឱម សំអាត អាយុ​៤៤ឆ្នាំ និង​ឈ្មោះ ឱម សំអុល អាយុ​៣១​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ពួកគាត់​ក្នុង​ឃុំស្ទឹង​ត្រង់​ ស្រុក​សាលា​​ក្រៅ។ អ្នក​ភូមិ​បួន​នាក់​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ដែរ និង​មាន​ឈ្មោះ​នៅ​ក្នុង​ដីកា​ចាប់​ខ្លួន​មួយ​ បាន​រត់​គេច​ខ្លួន​។ លោក​បាន​ឲ្យ​ដឹង​ថា “នគរ​បាល​ខឹង​នឹង​ការ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​របស់ពួកគាត់​​​មិន​ទទួល​យក​ដីកា​របស់នគរ​បា​ល​។​ នោះជា​មូល​ហេតុ​ដែល​នគរ​បាល​ចាប់​ខ្លួន​ និង​ឃាត់​ខ្លួន​ពួកគាត់”។ លោក សុវ៉េត បាន​មាន​ប្រសាសន៍​ថា លោក សុធា បាន​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋ​៥៨​គ្រួសារ​នៅ​ក្នុង​ភូមិ​មួយ​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ រីឯ​អ្នកស្រី​ សំអាត និង​អ្នកស្រី សំអុល តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​​ចំនួន១៩​គ្រួសារ​ទៀត​។ កាលពីដើម​ខែ​មីនា លោក វ័រ រឿម អភិ​បាល​ស្រុក​សាលា​ក្រៅ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​បទ​បញ្ជា​ពី​លោក អុី ឈាន ឲ្យ​បោស​​​សម្អាត​គ្រួសារ​ទាំង​នេះ​ចេញពី​ដី​នេះ​យ៉ាង​យូរ​ថ្ងៃ​ទី​១៥ ខែមីនា។ លោក អុី ឈាន កន្លង​​​មក​​បាន​ពិពណ៌នា​ថា ដីនេះ​ជា​ “ ដីរបស់​ខ្ញុំ” មុន​ពេល​កែតម្រូវ​ខ្លួន​ឯង​ថា មួយ​ផ្នែកគឺ​ជាដីរបស់​រដ្ឋ​ និង​មួយ​ផ្នែក​ទៀត​ជា​ដីរបស់​ក្រុម​ហ៊ុន​មួយ​។ ក្រុមគ្រួសារ​ដែល​ភាគ​ច្រើន​ចេញពី​អតីត​យុទ្ធជន​ខ្មែរក្រហម​បាន​បដិសេធ​មិន​ចាក​ចេញ​ ហើយ​និយាយ​ថា ពួកគេ​បាន​ដាំដំណាំ​នៅ​លើ​ដីនេះ​ ដោយ​មាន​ការ​យល់ព្រម​ពី​អាជ្ញាធរ​ខេត្ត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក​។ លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម​បាន​ដឹ​ក​នាំ​កម្លាំង​តស៊ូ​នៅ​ប៉ៃលិន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៦​។ លោក អុី ឈាន ដែល​បម្រើកា​រជា​មេ​អង្គរក្ស​របស់​ ប៉ុល ពត មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេកាលពីម្សិលមិញ​។ លោក ខឿត សុធា ដែល​ជា​អភិបាល​រង​ខេត្ត​របស់​លោក​ អុី ឈាន បាន​ឲ្យ​ដឹង​ថា លោក​បាន​ដឹង​អំពីការ​ចាប់​ខ្លួន​នេះ​ ហើយ​បាន​បង្វែ​រ​សំណួរ​បន្ថែមទៀត​ទៅ​លោក​ ជា ចាន់ឌីន ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃលិនដែល​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បាន​។ លោក សុធា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ដឹង​ហើយ​ ព្រោះ​មនុស្ស​ទាំង​នេះ​បាន​បដិ​សេធ​​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ព្រម​ទទួល​ដីកាកោះ​របស់​នគរ​បាល​ដើម្បីសាក​សួរ​”។ លោកអភិបាល​រង​បាន​ឲ្យ​ដឹង​កាល​ពី​ដើម​​ខែ​នេះ​ថា ដីនោះ​ជា​របស់​លោក អុី ឈាន។  លោក​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​​​ថា “វា​ជាការ​ពិត​ថា ដីនោះ​ជា​របស់​ឯក​ឧត្តម​អភិបាល​ ពីព្រោះ​គាត់​បាន​ដាំ​ដំឡូង​មី​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​”៕  ប៊ុននី

កូន​​ប្រុស​​​របស់​​លោក ចម ​ប្រសិទ្ធ អតី​ត​​រដ្ឋមន្ត្រី​​​ក្រសួ​ង​​​​ពា​​ណិ​ជ្ជ​កម្ម​ ផ្លាស់​​ទៅ​តា​ម​​​លោក​​នៅ​ក្រសួង​​ឧស្សា​​ហកម្ម

កូន​​​ប្រុស​​ម្នាក់​​របស់​លោក​ ចម ​ប្រសិទ្ធ​​​អតី​ត​​​​រដ្ឋមន្ត្រី​ក្រសួ​ង​​​​​ពា​​ណិជ្ជ​កម្ម​ ដែល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហ​កម្ម និង​សិប្បកម្ម​កាលពីឆ្នាំមុន​ ស្ថិត​ក្នុង​ចំណោម​​​​មន្ត្រី​​ជាន់​ខ្ពស់​បីរូប​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​​អនុក្រឹត្យ​​កាល​​ពីថ្ងៃ​ពុធ បន្ទាប់ពី​ទទួល​​​តួនាទី​នៅ​ក្នុង​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្មថ្មី​។ ក្នុង​ការប្តូរ​​តំ​ណែ​ង​​មួយ ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ លោក ចម ប្រសិទ្ធ ត្រូវបាន​​ប្តូរ​​ពី​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ទៅ​កាន់​តំណែង​ជា​​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​ រ៉ែ និង​ថាមពល​វិញ។ ក្រសួង​នេះ​ត្រូវ​បាន​បំ​​​បែក​ជា​ក្រសួង​ពីរ​ដោយ​ឡែក​ ហើយ​លោក​ ចម ប្រសិទ្ធ ត្រូវបាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាល​ពីក្នុង​ខែធ្នូ។ លោកបាន​កាន់​តំណែង​ដ៏មា​ន​​អំ​​ណាចជា​រដ្ឋមន្ត្រី​ក្រសួង​​​ពាណិជ្ជកម្ម​​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក​។ អនុក្រឹត្យ​មួយ​ចុះ​ហត្ថលេខាដោយ​លោក​​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បង្ហោះ​នៅ​លើ​​ទំព័រហ្វេស​ប៊ុក​ផ្លូវការ​របស់​ក្រសួង​ពណិជ្ជ​កម្ម​​មួយ​ឲ្យ​ដឹង​ថា អតីត​មន្ត្រី​បីរូប​នៅ​ក្រសួង​ពា​ណិជ្ជកម្ម​ គឺ​កូន​ប្រុស​របស់​លោក​ ចម ប្រសិទ្ធ ​ឈ្មោះ ចម បូរិទ្ធ គង់ ស៊ីធីកា និង​ឈ្មោះ​ ម៉ុម ច័ន្ទតារា  ពេល​នេះ​​បាន​ផ្ទេរ​ទៅ​ក្រសួង​ឧស្សា​​ហកម្ម និង​សិប្បកម្ម​។ នៅ​ពេល​លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក បូរិទ្ធ ជា​អគ្គ​នាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល ដែល​ជា​ស្ថាប័ន​​អធិការ​កិច្ច​ អាហរ័ណ នីហរ័ណ របស់​រដ្ឋាភិបាល​ និង​លោកស្រី ស៊ីធីកា ជា​អគ្គ​នាយក​​​​​នៃ​អគ្គនាយក​ដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស។ លោក ម៉ុម ច័ន្ទតារា ជា​ប្រធាន​រដ្ឋបាល​របស់​​ក្រសួង​នេះ​។ យោ​ង​តាម​អនុក្រឹត្យ​របស់​លោក ហ៊ុន សែន ដែ​ល​តែង​តាំង​ពួកគេ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​​​​មន្ត្រី​ទាំង​នេះ​ជា​ទីប្រឹក្សា​នៅ​ក្នុង​ក្រសួង​ឧស្សា​​​ហកម្ម​ និង​សិប្បកម្ម​។ កាលពីម្សិលមិញ​ផង​ដែរ​ លោក ​កែន រដ្ឋា ​អ្នកនាំពាក្យ​ក្រសួង​ពា​ណិជ្ជកម្ម​ បានបដិសេធ​មិនធ្វើ​សេចក្តីអតា្ថ​ធិ​ប្បាយ​ទាក់ទងទៅនឹង​ការ​​​ផ្ទេរកូនប្រុស​របស់​លោក ចម ប្រសិទ្ធ ​និង​សហការី​របស់​គាត់​ ទៅ​ក្រសួង​ថ្មី​របស់​លោក​​ ដោយ​ណែនាំ​ឲ្យអ្នកសារព័ត៌មាន​មើល​អនុ​ក្រឹត​្យដែល​ត្រូវបាន​បង្ហោះ​នៅលើ​គេហ​ទំព័រ​​​បណ្តាញទំនាក់ទំនង​សង្គម​ហ្វេសប៊ុក។ លោក រដ្ឋា បាន​មានប្រសាសន៍ថា “ខ្ញុំ​មិន​​​​ចង់​និយាយអំពីរឿងនេះទេ។ ​សេចក្តីពន្យល់​​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ក្រសួង​ មានគ្រប់​គ្រាន់​សមល្មមហើយ”​។ ទំព័រ​ហ្វេសប៊ុក​របស់ក្រសួង​ពាណិជ្ជកម្ម​ ​បាន​បង្ហាញថា ​បេក្ខជន​១០រូប​​បាន​ដាក់ពាក្យ​​​​បម្រើ​ការងារ​​ក្នុង​មុខតំណែង​ជំនួស​លោក ​បូរិទ្ធ អ្នកស្រី​ ស៊ីធីកា ​និង​លោក ច័ន្ទតារា។ លោក ឯក សុនចាន់ ​អគ្គលេខាធិការ​​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​បានបដិសេធ​មិន​​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ ដោយ​លើកឡើងថា ​លោក​មិនដឹង​ថា ​មន្ត្រី​ទាំងបីនាក់នេះ​បាន​ចេញ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បីទៅ​​តាម​លោក ​ចម ប្រសិទ្ធ ទេ​៕ ប៊ុននី

សៀវភៅរូប​ថត​របស់សមាគម​អ្នកថតរូប​កម្ពុជា​ បង្ហាញអំពីគុណបំណាច់​របស់​លោក​ស្រី ប៊ុន រ៉ានី

សមា​​​គ​ម​​អ្នក​​​​ថត​​រូ​​ប​កម្ពុជា​ (The Cambodian Photographers Association)​​ ហៅ​កាត់ថា CPA បា​ន​​បង្កើត​សៀវ​​ភៅមួយ​ក្បាល​​​មា​ន​​១៩២​ទំព័រ​​ ​ជូន​​ដល់លោកស្រី ​ប៊ុន ​រ៉ា​​នី ​​ភរិ​​យា​​​​របស់​​លោក​​​នា​យករដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន ​សែ​ន ដែល​​​រៀប​រាប់់លម្អិ​ត​​​អំពី​ប្រ​​វត្តិ​​​រូ​ប​ផ្ទាល់​ខ្លួ​ន​ ​និង​​ទស្ស​​​ន​​​វិទ្យា​​​​របស់​លោក​​ស្រី​ រ៉ា​​នី ​​តា​ម​​រយៈ​​​រូប​ថត​ដ៏​​រលោង​​​​​​ជាច្រើន​។ សៀវ​​ភៅ​​​​​មា​ន​ចំ​ណង​​​ជើង​​​ថា​ “ស្ត្រី​​​ទី១​នៃ​​កម្ពុជា​​​” និ​ង​កែសម្រួ​ល​​​ដោ​យ​លោក ​កែវ ​នួ​ន ​​អ​គ្គ​លេខាធិ​កា​រ​​​​សមា​​​គ​ម​​អ្នក​​​​ថត​​រូ​​ប​កម្ពុជា​ ផ្តោត​​ភាគ​ច្រើន​​​ទៅ​លើ​​រូ​ប​ភាព​​​​របស់លោក​​​​ស្រី ​​រ៉ា​​នី ពេល​ធ្វើ​ដំ​ណើរ​​​ទូ​ទាំង​​ប្រទេ​ស​​​ជា​មួ​យ​​​​​លោក ​ហ៊ុន សែ​ន ​​​ដើម្បី​ផ្តល់​​ជំនួ​យ​​​​​​ដល់​​​ជ​ន​រងគ្រោះ​​​​​​​ដោ​យ​​​សារ​​គ្រោះ​​​ធម្ម​​ជាតិ​​​ក្នុ​ង​​​ឋានៈ​​​លោក​ស្រី​​​ជា​​ប្រ​ធា​ន​​​កាក​​បាទ​​​ក្រហម​កម្ពុជា។ លោក  កែវ ​នួ​ន ពន្យល់​​ថា ​​សៀវ​ភៅ​នេះ​​ “​មា​ន​​​គោល​បំ​ណ​ង​​​បង្ហាញ​​​គំ​​​រូ​​​វី​រភាព​​​​របស់​​ស្ត្រី​​កម្ពុ​ជា​​​ម្នាក់​ ​ដែល​​​បា​ន​​លះ​បង់​​​ខ្លួ​ន​​​ដើម្បី​បុព្វ​​ហេតុសុខុមា​ល​​ភាព​​សង្គម​ ​​វិបុលភាព​នៃ​មា​តុ​​​ភូ​មិ​ និងសុខុមាល​​ភាព​​មនុស្ស​​​ធ​ម៌​​ទាំ​ង​​មូ​ល​” និ​ង​បង្ហាញពី​ទស្សនៈ​របស់​លោក​ស្រី​ជុំវិញ​ដំណើរ​ជីវិត​របស់​មនុស្ស​។ នៅ​​​​ខាង​ក្រោ​ម​​រូ​ប​ថត​​​​របស់​ស្ត្រី​​​ទី១​​ស្លៀក​​​ពាក់​សម្លៀក​បំ​ពាក់​​​កសិករ ​និ​ងកាន់​កណ្តាប់​ស្រូ​វ​ ​សម្តី​​​​ដក​ស្រ​ង់​​មួ​យ​​​សំ​​ដៅ​ចំពោះ​លោក​​ស្រី​ ​​រ៉ានី ​មា​ន​​​ខ្លឹម​​សារ​​​​ថា “​ភា​ព​ក្រី​​ក្រ​​​កើត​​នៅ​គ្រប់​ប្រទេស​​​​ក្នុ​ង​ពិ​​ភ​ព​លោក ​មិន​មែន​តែ​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​​ទេ​”។ លោក កែវ ​​​នួ​ន ​​ដែល​​​បា​ន​ផលិត​​​សៀវ​​​ភៅ​ប្រ​​ហា​ក់​​ប្រហែ​ល​​គ្នាមួយ​​​អំពី​​លោក ហ៊ុន សែន ​​ក្នុ​ង​ឆ្នាំ​​២០១១ ​​បា​ន​ឲ្យដឹង​ថា ​​ទាំង​​លោក​ស្រី ​រ៉ា​​នី ​​និង​កាក​​បាទ​ក្រហម​​​របស់​លោក​ស្រី ​​បា​ន​​​ចេញ​ការ​ចំ​ណាយ​​​កា​រ​ផលិត​សៀវ​​​ភៅ​​មា​ន​​រាង​ដូចតុ​កាហ្វេ​​ដ៏​ធំ។ លោក​​បា​ន​​​មានប្រសាសន៍​ថា “​​ដំ​ណើរ​​កា​រ​​បោះ​​​ពុម្ព​ផ្សាយ​​​លើក​ទី​១ ​​​មា​ន​​ចំ​នួន​​២.០០០​​​ក្បាល ហើយ​​​​ត្រូ​វ​បា​ន​​​ចែ​ក​​ចា​យ​ក្នុ​ង​ចំ​​ណោម​ការិយា​ល័​យ​កា​ក​​​បាទ​ក្រហម​​ខេត្ត​​​ក្នុង​ទិ​វាសិទ្ធិ​នា​​រី​អន្តរ​​ជាតិ​​​កា​ល​​ពី​ថ្ងៃ​​សៅរ៍​”។ លោក​បា​ន​​​ឲ្យដឹង​ថា ថ្លៃចំណាយ​លើ​ការ​ផលិត​សៀវ​ភៅ​មួ​យ​ក្បាល គឺ​ប្រហែល​២០​ដុល្លារ។ លោក​​​មានប្រសាសន៍​​ថា ​“ ​មូ​ល​និធិ​​ភាគ​ច្រើន​សម្រាប់​កា​រ​​បោះពុម្ព​ត្រូ​វ​បា​ន​ឧបត្ថម្ភ​​​ដោ​យ​លោក​​ជំ​​​ទាវ​ធំ ​...​ហើយ​ខ្ញុំ​​​បា​ន​​ចំ​ណា​យ​​​ពេល​ជាងមួ​យ​​​​ឆ្នាំ​​​ដើម្បី​​​ចងក្រង​សៀវ​ភៅ​​នេះ​​ឡើង​ ហើយ​​យប់​ខ្លះ​ធ្វើ​កា​រ​​​រហូ​ត​​​​ដល់​ម៉ោ​ង​១រំ​លង​អាធ្រាត្រ”។ ក្នុង​​ផ្នែ​ក​ខ្លះ​​​ដែល​​គ្មាន​​​រូ​​បថត​ សៀវ​​ភៅ​នេះ​​​ក៏​​លើកឡើង​ពី​ប្រវត្តិ​ជួ​បគ្នា​រវាង​លោក​ហ៊ុន សែន ​​និ​ង​លោកស្រី ប៊ុន រ៉ានី នៅ​ក្នុង​ឆ្នាំ​​១៩៧៤ផងដែរ។ សៀវភៅ​​​នេះ​រំឭក​ថា មិនយូរ​ប៉ុន្មាន​បន្ទាប់​ពីព្រឹត្តិ​ការ​ណ៍​​​ផ្តួល​​រំ​លំ​ព្រះ​អង្គ​ម្ចាស់​ ​នរោត្តម​ សី​ហ​នុ ​ក្នុ​ង​ឆ្នាំ​​១៩៧០ លោកស្រី​​​ រ៉ានី ក្នុ​ង​​​វ័យ​​​​ជំ​​ទង់​​​បា​ន​​​ភៀស​​ខ្លួ​នចូ​ល​​ព្រៃ​​ម៉ាគី​​​ជាមួ​យ​ខ្មែរ​ក្រហម​ បន្ទាប់​​​ពី​​ប្រាប់​​ឪពុ​ក​​ម្តាយ​​​របស់​​លោក​ស្រី​​​ថា លោកស្រី​​​​​ទៅ​បេះ​ផ្លែ​ត្រប​​់​នៅ​វាលមួ​យ​។ លោកស្រី​​​បា​ន​​ទទួល​កា​រ​​បំ​​ពាក់​​​បំ​​ប៉ន​ខាង​វិជ្ជា​​ពេទ្យ​​​​រយៈ​ពេល​ប្រាំ​​មួ​យ​​ខែ​​​នៅ​ក្នុង​​​អង្គ​ភាព​​​ប្រយុទ្ធ​មួ​យ​ ​មុន​ពេល​​​ចាត់​តាំងឲ្យ​​​​​​ទៅ​ធ្វើ​កា​រ​នៅ​មន្ទី​រ​​​ពេទ្យ​ម​ួ​យ​ក្នុ​ង​ខេត្ត​កំពង់​​​ចាម​។ លោកស្រី រ៉ា​នី ​ត្រូ​វ​បា​នដំឡើង​ឋានៈ​​ជា​បន្ត​បន្ទាប់​ រហូ​ត​​ដល់​លោក​ស្រី​​​បា​ន​​ក្លាយ​​ជា​ប្រធាន​​មន្ទីរ​​​ពេទ្យ​។ សៀវ​​ភៅ​​​នេះ​​មានខ្លឹម​សារ​ថា “លោក​ ហ៊ុន ​សែន ​កា​ល​​នៅ​វ័យ​ក្មេង​ ដែល​​​ពេល​នោះ​​​​ស្ថិត​​​នៅ​ខ្សែ​​ត្រៀ​ម​​​ជួរ​​មុខ ​ចម្ងាយ​​៤០​គី​ឡូ​ម៉ែត្រ​​​ពី​មន្ទីរ​​ពេទ្យ​ក្រូ​ច​ឆ្មា មិន​​​ទាន់​​បា​នជួ​ប​លោក​ស្រី​ ប៊ុន​ រ៉ានី នៅ​ឡើយ​ទេ​ បើទោះ​​​ជា​អ្នក​​​​តស៊ូ​ប្រយុទ្ធ​​ជា​​​ច្រើន​​ក្នុង​ចំ​​ណោម​អ្នក​​តស៊ូ​ប្រយុទ្ធ​​របស់លោក​​​ទទួល​​បា​ន​កា​រ​​ព្យា​​​​បា​ល​ម្តង​​ហើយ​ម្តង​ទៀត​​​ពី​លោក​ស្រី​ក៏​​ដោ​យ។ លោក ហ៊ុន សែន ​​បា​ន​​អ​ញ្ជើញ​​មេខ្មែរ​ក្រហម​​​​របស់​​លោក ឈ្មោះ សុខ សា​វឿន ឲ្យ​​​ជូ​ន​លោក​​ទៅ​​​ជួបលោកស្រី ​រ៉ា​នី​ ​ជា​​លើក​ទី​ដំបូង​នៅ​មន្ទីរ​​ពេទ្យ​​ក្រូច​ឆ្មានៅ​ក្នុ​ង​ខែ​ឧសភា ឆ្នាំ​១៩៧៤ ពោលគឺ​មិន​ដល់​មួ​យ​ឆ្នាំ​ មុន​ពេល​ខ្មែរ​ក្រហម​​ចូ​ល​ក្រុ​ង​ភ្នំ​​ពេញ​ ​និ​ង​កាន់​​​អំណាចបាន។ នៅ​​​ពេល​​​ជួប​គ្នា លោក ហ៊ុន សែន ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​លោកស្រី ប៊ុន ​រ៉ា​​នី​។ លោកស្រី ​ម៉ែន នារីសុភ័ក្រ ​​អគ្គ​លេខា​ធិការ​​​​នៃ​កាកបាទ​​ក្រហម​​កម្ពុជា ​​បា​ន​​​ឲ្យ​ដឹង​ថា លោក​ស្រី​មិនអាច​ប្រាប់​ពី​ថ្លៃបោះ​ពុម្ព​សៀវ​ភៅទាំង​នោះ​បានទេ ប៉ុន្តែ​​​តាមការ​ប៉ាន់​ប្រមាណ​​​​របស់​លោក កែ​វ ​នួ​ន គឺ​​ប្រហែល​​​ជា​៤០.០០០ដុល្លារ​។ ទោះជា​យ៉ាង​ណា ​ថ្លៃ​ចំណាយនេះ​មិនត្រូវ​​​​បា​ន​​​​យក​​ចេញ​​ពី​ថវិកា​មនុស្ស​​​ធម៌​​​​របស់កា​ក​​បាទ​ក្រហម​​កម្ពុជា​ទេ​ គឺ​ទទួល​បាន​ការ​ឧបត្ថម្ភ។ លោក​​ស្រី​​​បា​ន​មានប្រសាសន៍​ថា “អំ​ឡុង​​ទិ​វា​សិទ្ធិ​នា​រី ​យើង​​​ចង់​បោះ​ពុ​ម្ព​​គំ​រូ​មួ​យ​​សម្រាប់​​ក្មេង​​​ជំនាន់​​ក្រោយ​ ដើម្បី​ឲ្យ​ពួ​ក​គេ​យល់​​​ដឹង​អំពី​ស្ត្រី​​ទី១​និ​ងជា​​ប្រធា​ន​​​កាក​​បាទ​​ក្រហម​កម្ពុជា”។ លោក​ស្រី​​បា​ន​បន្ថែម​​ថា ​​មា​ន​​ផែន​កា​រសម្ពោធ​សៀវ​ភៅ​ជា​សាធារណៈ​មួ​យ​។ លោកស្រី​បានមានប្រសាសន៍បន្ថែម​ទៀត​ថា “ក្រោម​​​របប ប៉ុល ​ពត សៀវ​​​ភៅ​​​ជា​ច្រើន​​ត្រូ​វ​បា​ន​បំ​ផ្លាញ​ចោល​ ដូច្នេះ​​​វា​​ជា​ការ​ល្អ​​ ដែល​គេ​មានគំនិត​ចង​ក្រង​​​សៀវ​ភៅ​ថ្មី​​​ៗ”៕ ​ប៊ុននី​