Philip Heijmans
គម្រោងសាងសង់អចលនទ្រព្យថ្មីៗក្នុងប្រទេសកម្ពុជាឆ្នាំនេះមានការកើនឡើងយ៉ាងច្រើន
យោងតាមទិន្នន័យដែលផ្សព្វផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញបានឲ្យដឹងថា ទំហំវិនិយោគលើគម្រោងអចលនទ្រព្យថ្មីៗ បានកើនឡើងចំនួន ៧៣,៩៦ភាគរយ ដែលមានទំហំទឹកប្រាក់វិនិយោគចំនួន១,៥៣ ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំបីខែដំបូងឆ្នាំេនះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទិន្នន័យនេះបានបង្ហាញថា ទោះបីជាចំនួនអាជ្ញាប័ណ្ណ ដែលត្រូវបានផ្តល់ជូនគម្រោងសាងសង់នានា បានធ្លាក់ចុះចំនួន១៧,៤៨ភាគរយ ពោលគឺចុះមកនៅត្រឹម១.២១៣អាជ្ញាប័ណ្ណ បើធៀបនឹងរយៈពេលប្រាំបីខែ កាលពីឆ្នាំមុនក៏ដោយ ក៏ទំហំផ្ទៃក្រឡាអគារសរុបបានកើនឡើងចំនួន២៤០,៩៦ភាគរយ ពោលគឺកើនដល់៦,៧៨លានម៉ែត្រក្រឡា។ បើទោះបីជាទិន្នន័យនេះមិនបានបង្ហាញលម្អិតថា តើវិនិយោគិនភាគច្រើនបានវិនិយោគលើគម្រោងសាងសង់ប្រភេទណាក៏ដោយ ក៏បានបង្ហាញថា មានគម្រោងមួយចំនួន ដូចជាគម្រោងសាងសង់អគារផ្ទះល្វែង រោងចក្រកាត់ដេរ កាស៊ីណូ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានផ្សេងៗទៀត។ លោក សឹុង ប៊ុណ្ណា នាយកប្រតិបត្តិក្រុមហ៊ុន ប៊ុណ្ណា រៀលធី បានមានប្រសាសន៍ថា “ បច្ចុប្បន្ននេះ ចំនួនសំណើអភិវឌ្ឍន៍បានកើនឡើងក្នុងឆមាសមុន ខណៈដែលគម្រោងសាងសង់ក្នុងស្រុកមួយចំនួនត្រូវបានផ្អាក ក៏ប៉ុន្តែ យើងចាប់ផ្តើមឃើញមានគម្រោងវិនិយោគលើអគារពាណិជ្ជកម្មមួយចំនួនកំពុងចូលមកក្នុងប្រទេសកម្ពុជា”។ លោកបានបន្ថែមដូច្នេះទៀតថា ក្រុមហ៊ុនជប៉ុន អីុអន (Aeon) នឹងចាប់ផ្តើមគម្រោងសាងសង់ផ្សារទំនើប ដែលមានផ្ទៃក្រឡា៥៦.៥០០ម៉ែត្រក្រឡា នៅក្នុងរាជធានីភ្នំពេញ នៅមុនដំណាច់ឆ្នាំនេះ។ លោក តឹក ខេមរា អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងដែនដី មានប្រសាសន៍ថា ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះល្វែងនៅក្នុងស្រុក បុរី ប៉េង ហួត និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) គឺជាក្រុមហ៊ុនវិនិយោគធំក្នុងចំណោមក្រុមហ៊ុនវិនិយោគធំៗមួយចំនួន។ ក្រុមហ៊ុន បុរី ប៉េងហួត បានបញ្ចប់គម្រោងសាងសង់អគារស្នាក់នៅ ក្នុងរាជធានីភ្នំពេញចំនួនបួនគម្រោង ក្នុងចំណោមគម្រោងទាំងប្រាំបីរបស់ខ្លួន ដូចជា គម្រោងសាងសង់ផ្ទះល្វែងចំនួន៥០០ល្វែង នៅខណ្ឌឫស្សីកែវ និងគម្រោងសាងសង់ផ្ទះល្វែងចំនួន២០០ល្វែង នៅខណ្ឌមានជ័យ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងតែសាងសង់អគារស្នាក់នៅទំនើបៗ ចំនួន៥៥០ខ្នង ដែលស្ថិតក្នុងជំហានទីពីរនៃគម្រោង ស្តា ប្លាទីនឹម (Star Platinum) របស់ខ្លួននៅខណ្ឌមានជ័យ។ លោក ខេមរា បានមានប្រសាសន៍បន្តទៀតថា “ យើងយល់ឃើញថា តម្រូវការខាងវិស័យអចលនទ្រព្យ កំពុងកើនឡើង ពីសំណាក់អ្នកមានលុយច្រើន ដែលចង់បានអគារស្នាក់នៅទំនើបៗ ចំណែកឯក្រុមហ៊ុនបរទេសវិញ គឺជាអ្នកវិនិយោគអគារផ្ទះល្វែង”។ យោងតាមរបាយការណ៍វិភាគនៅទីផ្សារអចលនទ្រព្យ ត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុន អេស៊ា រៀល អីុស្ទេត (Asia Real Estate) កាលពីខែឧសភា បានបង្ហាញថា រយៈពេលពីរឆ្នាំខាងមុខ នឹងមានគម្រោងអចលនទ្រព្យយ៉ាងតិចណាស់ចំនួន២០គម្រោង នឹងត្រូវបានបញ្ចប់នៅក្នុងរាជធានី ភ្នំពេញ ហើយគម្រោងចំនួនប្រាំបួន នឹងសាងសង់បានផ្ទះល្វែងចំនួន២៩០ល្វែង៕ប្រែសម្រួលដោយ ហួង កុកទៀន
ដំណើរការត្រួតពិនិត្យរោងចក្រកាត់ដេរត្រូវការការកែលម្អបន្ថែម
យោងតាមអ្នកនិពន្ធរបាយការណ៍ថ្មីមួយបានឲ្យដឹងថាកម្មវិធីរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិ (ILO) ត្រូវតែមានការកែសម្រួលក្នុងដំណើរការប្រតិបត្តិការត្រួតពិនិត្យរបស់ខ្លួន មុនពេលគម្រោងនេះអាចកែលម្អលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរ ឲ្យមានប្រសិទ្ធភាព។ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលទទួលមូលនិធិដោយផ្នែកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការដោយអង្គការ ILO កាលពីឆ្នាំ២០០១ក្នុងគោលបំណងធានាថា លក្ខខណ្ឌការងារនៅតាមរោងចក្រកាត់ដេរនៅកម្ពុជា សមស្របតាមបទដ្ឋានការងារអន្តរជាតិ ក៏ដូចជាច្បាប់ការងារក្នុងស្រុកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីដែលរៀបរៀងដោយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍និងអង្គការ បេសសកម្មសម្លៀកបំពាក់ស្អាតដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់មានចំណងជើងថា់រយៈពេល១០ឆ្នាំនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានលើកជាសំនួរថាតើគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាមានសមត្ថភាពធ្វើការងាររបស់ខ្លួនបានយ៉ាងត្រឹមត្រូវដែរឬយ៉ាងណាឯ។ យោងតាមរបាយការណ៍នេះបានឲ្យដឹងថាគម្រោងរោងចក្រកាន់តែប្រសើរ មិនបំពេញទស្សនកិច្ចដល់ទីតាំងជាក់ស្តែងបានគ្រប់គ្រាន់ដើម្បីត្រួតពិនិត្យរោងចក្រទាំងឡាយឲ្យបានត្រឹមត្រូវទេ ពោលគឺក្នុងមួយរោងចក្របានតែម្តងក្នុងមួយឆ្នាំប៉ុណ្ណោះ ខណៈដែលការងារចុះត្រួតពិនិត្យភាគច្រើនត្រូវបានប្រកាសថា នឹងត្រូវបំពេញនៅពេលខាងមុខ ជាហេតុបណ្តាលឲ្យគណៈគ្រប់គ្រងរោងចក្រមានឱកាស ច្រើន សម្រាប់ការបិទបាំងអំពើហឹង្សាផ្សេងៗ។ របាយការណ៍ដដែលនេះមានខ្លឹមសារថា"ឧទាហរណ៍មេដឹកនាំសហជីពបានកត់សម្គាល់ថារោងចក្រជាច្រើនលាក់កម្មករមិនគ្រប់អាយុនៅក្នុងបន្ទប់ទឹកក្នុងពេលមានការចុះត្រួតពិនិត្យរោងចក្រ"។របាយការណ៍ដដែលនេះមានខ្លឹមសារបន្តទៀតថា"ក៏មានចំណុចជាច្រើនដែលមិនស៊ីគ្នារវាងអ្វីដែលមានបញ្ជាក់នៅក្នុងគម្រោងរោងចក្រកាន់តែប្រសើរនិងលក្ខខណ្ឌការងារជាក់ស្តែងដែលមាននៅតាមរោងចក្រ"។នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញបន្ថែមទៀតថាជារឿយៗគណៈគ្រប់គ្រងរោងចក្របង្ហាត់កម្មករអំពីអ្វីដែលត្រូវនិយាយទៅកាន់ក្រុមអ្នកចុះត្រួតពិនិត្យ។ ខ្លឹមសារនៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញបន្ថែមទៀតថាគម្រោងរោងចក្រកាន់តែប្រសើរ គ្រាន់តែចេញផ្សាយរបាយការណ៍ទូទៅ សម្រាប់សាធារណជនប៉ុណ្ណោះ ខណៈដែលរបាយការណ៍ដែលរោងចក្រនីមួយៗចេញផ្សាយត្រូវបានផ្ញើជូនតែរោងចក្រខ្លួនឯងប៉ុណ្ណោះ ជាហេតុនាំឲ្យមិនមានកត្តាជំរុញឲ្យមានការកែទម្រង់ក្នុងចំណោមរោងចក្រទាំងនេះទេ"។ អ្នកស្រីជីលថាកគ័រ (Jill Tucker) ប្រធានទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានមានប្រសាសន៍ថា អ្នកស្រីយល់ស្របទៅនឹងចំណុចភាគច្រើននៅក្នុងរបាយការណ៍វាយតម្លៃនេះ ហើយអ្នកស្រីបានសង្កត់ធ្ងន់ថាគម្រោងរោងចក្រកាន់តែប្រសើរ មានកម្លាំងបុគ្គលិកមិនគ្រប់គ្រាន់។អ្នកស្រីបានមានប្រសាសន៍បន្ថែមទៀតថាបច្ចុប្បន្ន...
ក្រុមហ៊ុនរដ្ឋចិននៅពីក្រោយការចរចាជាមួយរដ្ឋាភិបាល ដើម្បីបន្ដគម្រោងស្តារផ្លូវដែក
មន្ត្រីជាច្រើនរូបបានឲ្យដឹងកាលពីម្សិលមិញថា ដោយសារការងារស្តារផ្លូវរថភ្លើងចាស់ទ្រុឌទ្រោមមិនអាចទៅមុខរួច ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាប់ផ្តើមពិភាក្សាជាមួយក្រុមហ៊ុនក្នុងតំបន់មួយចំនួន ដែលគ្រប់គ្រងដោយក្រុមហ៊ុនធំៗនៅក្នុងប្រទេសចិន ដើម្បីឲ្យក្រុមហ៊ុនទាំងនេះចូលមកជំនួសក្រុមហ៊ុនស្តារផ្លូវរថភ្លើងបច្ចុប្បន្ន។ លោកត្រាំអុីវតឹករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីម្សិលមិញថា “ វាឆាប់ពេកមិនអាចពន្យល់បានទេ... ក៏ប៉ុន្ដែ យើងកំពុងតែធ្វើការចរចា”។ លោករដ្ឋមន្ត្រីបានបន្ថែមថា “ ខ្ញុំនឹងធ្វើការជាមួយក្រុមហ៊ុនកម្ពុជារ៉េលវេ (Kampuchea Railways) ដើម្បីដោះស្រាយបញ្ហាទាំងនេះ”។ដោយសារមានបញ្ហាទាក់ទងនឹងការសាងសង់ ព្រមទាំងការពន្យារពេលដូចជាការតវ៉ាលើការផ្លាស់ប្ដូរទីលំនៅប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលកំពុងរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ទើបក្រុមហ៊ុនថូល រ៉ូយ៉ាល់ រ៉េលវេ (Toll Royal Railways) មិនដំណើរការរថភ្លើងតាមខ្សែផ្លូវដែកកាលពីថ្ងៃទី១១ខែមីនា។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន ថូល រ៉ូយ៉ាល់ រ៉េលវេ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋាភិបាល ដោយលើកឡើងថា ក្រុមហ៊ុនបញ្ឈប់កិច្ចការស្ដារផ្លូវរថភ្លើង ដោយសារតែក្រុមហ៊ុនមិនអាចរកប្រាក់ចំណេញពីដំណើរការរថភ្លើងបាន ពីព្រោះមានការពន្យារពេលច្រើនដងក្នុងការស្ដារផ្លូវរថភ្លើងនេះ។ដោយមានហិរញ្ញប្បទានភាគច្រើនបានមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកាលពីដំបូង ថវិកាត្រូវចំណាយ ដើម្បីស្ដារខ្សែផ្លូវរថភ្លើងឡើងវិញមានចំនួន១៤៣លានដុល្លារ ក៏ប៉ុន្ដែ ថវិកានេះបានអស់ហើយ ហើយក្រុមហ៊ុនត្រូវការថវិកាចន្លោះពី៦០ទៅ១០០លានដុល្លារទៀត ដើម្បីបញ្ចប់ការងារស្ដារផ្លូវរថភ្លើង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ ក្រុមហ៊ុនកម្ពុជា រ៉េលវេ បានជូនដំណឹងថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុនបានចរចាផ្ដល់ប្រាក់ចំនួន៩០លានដុល្លារ ដល់រដ្ឋាភិបាល ដើម្បីបំពេញបន្ថែមកង្វះថវិកាក្នុងគោលបំណងស្នើសុំបន្ដកិច្ចការនេះឡើងវិញ ក្នុងនាមជាក្រុមហ៊ុនស្ដារផ្លូវដែកតែមួយគត់។ បច្ចុប្បន្ននេះ កិច្ចការស្ដារផ្លូវរថភ្លើងឡើងវិញ ត្រូវបានផ្ដល់ឲ្យក្រុមហ៊ុនបារាំង ធីអេសអូ ខេមបូឌា ខូអិលធីឌី (TSOCambodiaCo. Ltd)...
វិភាគ៖មានសញ្ញាបន្តិចបន្តួចបង្ហាញថាវិយោគគិនកំពុងបោះទុនលើច្រើនវិស័យនៅក្នុងសេដ្ឋកិច្ចកម្ពុជា
ទិន្នន័យវិនិយោគចុងក្រោយបំផុត ដែលរដ្ឋាភិបាលបានចេញផ្សាយ បង្ហាញថា សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែងាកចេញឆ្ងាយពីមូលដ្ឋានគួរឲ្យទុកចិត្តរយៈពេលវែងនៃវិស័យកាត់ដេរ និងកំពុងតែប្រឈមមុខនឹងឧស្សាហកម្មប្រកបដោយភាពស្មុគស្មាញច្រើនជាងមុន។ ក្នុងរយៈពេលជាងមួយទសវត្សរ៍ដែលវិស័យកាត់ដេរបានចូលរួមចំណែកយ៉ាងធំធេងក្នុងទីផ្សារនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជា ដោយសារតែវិនិយោគិនមានអារម្មណ៍ខ្លាចរអាចំពោះការបើកដំណើរការរោងចក្រ ដើម្បីផលិតទំនិញសម្រាប់ប្រើប្រាស់ក្នុងបរិមាណច្រើនជាងមុន។ ក៏ប៉ុន្តែ ខណៈដែលសេដ្ឋវិទូនិយាយថា គម្រោងវិនិយោគភាគច្រើនទំនងជានៅតែស្ថិតនៅក្នុងឧស្សាហកម្មដែលមានកម្លាំងពលកម្មច្រើននៅក្នុងសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានភស្តុតាងមួយចំនួនបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាកំពុងក្លាយទៅជាគោលដៅសម្រាប់វិនិយោគិនដែលមានគោលបំណងផលិតកម្មនិងផ្គត់ផ្គង់លើសពីខោខូវប៊យ និងអាវយឺត។ យោងតាមទិន្នន័យចេញពីគណៈកម្មការវិនិយោគកម្ពុជា ក្នុងសប្តាហ៍នេះ បានបង្ហាញឲ្យដឹងថា គម្រោងសរុបចំនួន៧១គម្រោងត្រូវបានអនុម័តក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ និងត្រូវបានប៉ាន់ស្មានថា មានតម្លៃសរុបចំនួន៤៧៩.៦៩លានដុល្លារ។ ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ គម្រោងចំនួន៤៩ត្រូវបានកំណត់គោលដៅទៅរកវិស័យកាត់ដេរ ដែលសម្រចបានអត្រាកំណើននាំចេញ៨,៧២ភាគរយ ដោយគិតតម្លៃជាទឹកប្រាក់ស្មើនឹង២,១ពាន់លានដុល្លារ ក្នុងរយៈ ពេលមួយឆមាសដំបូងនៃឆ្នាំនេះ ហើយគម្រោងវិនិយោគ២២ផ្សេងទៀតត្រូវបានផ្តោតសំខាន់ទៅលើវិស័យផលិតកម្ម និងវិស័យកសិកម្មនៅក្នុងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ សេដ្ឋវិទូបាននិយាយថា អត្រាកំណើនប្រចាំឆ្នាំពី១០ដល់១៥ភាគរយ ដែលវិស័យកាត់ដេរនៅក្នុងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់សម្រេចបានអស់រយៈជាច្រើនឆ្នាំមកហើយនោះ កំពុងតែឈានទៅរកទីបញ្ចប់ហើយ។ សេដ្ឋវិទូទាំងនេះបាននិយាយបន្ថែមទៀតថា ទោះជាយ៉ាងណាក៏ដោយ ចំណាប់អារម្មណ៍លើវិស័យវិនិយោគផ្សេងៗទៀតកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្តើមកើនឡើងជាបណ្តើរៗហើយ។ លោក នៅ សីហា សេដ្ឋវិទូឯករាជ្យមួយរូបនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ សេដ្ឋកិច្ចនឹងមានសកម្មភាពវិនិយោគច្រើនមុខចម្រុះគ្នា ប៉ុន្តែ វិនិយោគិននៅតែប្រហែលជាមានទំនោរទៅរកវិស័យដែលមានភាពអំណោយផលផ្នែកកម្លាំងពលកម្ម... ដោយសារនៅក្នុងសេដ្ឋកិច្ចរបស់យើងមានកម្លាំងពលកម្មអត់ជំនាញក្នុងបរិមាណច្រើនខ្លាំង”។ ក្នុងចំណោមតម្លៃសរុបនៃគម្រោងវិនិយោគទាំង៧១គម្រោង មានទឹកប្រាក់ចំនួន៣២១,២១លានដុល្លារបានមកពីក្រុមវិនិយោគបរទេស ខណៈដែលទឹកប្រាក់ចំនួន១៥៨,៤លានដុល្លារផ្សេងទៀត កើតចេញពីសហគ្រាសក្នុងស្រុកទាំងឡាយនៅក្នុងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ហើយចំណោមបណ្តាប្រទេសដែលមានពាណិជ្ជករមកបោះទុននៅក្នុងសេដ្ឋកិច្ចនេះ សាធារណរដ្ឋប្រជាមានិតចិន គឺជាប្រទេសដែលបានបញ្ជូនវិនិយោគិនរបស់ខ្លួនឲ្យមកបណ្តាក់ទុននៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈនេះ ពោលគឺគម្រោងវិនិយោគដែលមកពីប្រទេសមហាអំណាចទី២លើសាកលលោក មានចំនួន១៩គម្រោង តាមពីក្រោយដោយគម្រោងវិនិយោគមកពីសាធារណរដ្ឋកូរ៉េ ដែលមានចំនួន១៤គម្រោង ហើយ១២គម្រោងផ្សេងទៀតគឺជាគម្រោងដែលបានបង្កើតឡើងដោយវិនិយោគិននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមទិន្នន័យដដែលនេះ បានបង្ហាញផងដែរថា ប្រទេសកម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងវិស័យរោងចក្រផលិតអំពូលភ្លើង ក្នុងរយៈពេលមួយឆមាសដំបូងនៃឆ្នាំ២០១២ ដែលក្នុងនោះមានគម្រោងរោងចក្រមួយដែលត្រូវចំណាយប្រាក់អស់៥,៨លានដុល្លារ ដើម្បីឲ្យរោងចក្រនេះអាចដំណើរការនៅក្នុងខេត្តបន្ទាយមានជ័យ។ គម្រោងវិនិយោគនេះ គឺជាគម្រោងបណ្តាក់ទុនរបស់ក្រុមហ៊ុន ខ្យុង អុីន តិចនិក (Kyung-In Technics) ដែលជាក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះចង់បង្កើតរោងចក្រនេះ...
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយទៀតប្រកាសផែនការអភិវឌ្ឍន៍ខ្លួនទៅជាធនាគារពាណិជ្ជ
មន្ត្រីមួយរូបនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាននិយាយកាលពីថ្ងៃពុធថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ជាគ្រឹះស្ថានធំបំផុតមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំបំផុតទាំងអស់ក្នុងប្រទេសកម្ពុជា បានប្រកាសថា ខ្លួននឹងបង្កើនមូលធន ដែលចាំបាច់សម្រាប់ដំណើរអភិវឌ្ឍខ្លួន ឲ្យក្លាយជាធានាគារពាណិជ្ជពេញលេញយ៉ាងយូរក្នុងឆ្នាំ២០១៥។ លោក ជា ផល្លារីន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា គ្រឹះស្ថានបានចេញសម្រេចអភិវឌ្ឍខ្លួន ក្នុងគោលបំណងផ្តល់សេវាកម្មជាច្រើនដល់អតិថិជនរបស់ខ្លួន ដូចជា សេវាកម្មផ្ទេរប្រាក់ឆ្លងកាត់ប្រទេស និងសេវាកម្មប្រតិបត្តិម៉ាស៊ីនអេធីអឹមជាដើម។ លោកមានប្រសាសន៍ថា “ តាមរយៈការក្លាយខ្លួនជាធនាគារពាណិជ្ជ យើងអាចនឹងមានសមត្ថភាពបង្កើតសេវាកម្មបានយ៉ាងច្រើនប្រភេទ។ ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចង់មានសេវាកម្មដូចធនាគារនានានោះ យើងត្រូវតែអភិវឌ្ឍខ្លួនឲ្យក្លាជាធនាគារជាមុនសិន”។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទី៤ ដែលបានប្រកាសគោលបំណងរបស់ខ្លួន កាលពីបីខែមុនថា ខ្លួនចង់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនាគារពាណិជ្ជ យ៉ាងយូរនៅក្នុងឆ្នាំ២០១៥។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ប្រាសាក់ និងស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត សុទ្ធតែបង្ហាញគោលបំណងរៀងៗខ្លួន ថា នឹងប្រឡូកក្នុងទីផ្សារធនាគារពាណិជ្ជនៅក្នុងសេដ្ឋកិច្ចកម្ពុជា ដូចជាធនាគារផ្សេងៗទៀតដែរ។ លោក ផល្លារីន មានប្រសាសន៍ថា បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រាក់កម្ចីសរុប១១៨លានដុល្លារ និង៦២លានដុល្លារទៀតក្នុងផ្នែកសន្សំ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ក៏បានបង្កើតសាខាចំនួន៨២កន្លែង នៅទូទាំងប្រទេសផងដែរ។ធនាគារទាំងឡាយត្រូវការមូលធនកាតព្វកិច្ចយ៉ាងតិច ៣៧,៥លានដុល្លារ ទើបអាចអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាធនាគារពាណិជ្ជបាន។ ទោះបីជាទីផ្សារធនាគារនៅក្នុងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា មានការរីកច្រើនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ធនាគារិកបាននិយាយថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត។ លោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារមានឥណទានខ្នាតតូចច្រើនជាងគេបំផុតនៅក្នុងសេដ្ឋកិច្ចនៃ ព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះទៀតថា “ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថិតនៅក្នុងទីផ្សារដែលធនាគារមិនស្ថិតនៅ ហើយមិនស្ថិតនៅក្នុងរាជធានីភ្នំពេញទេ ប៉ុន្តែនៅតាមតំបន់ជនបទ”។ លោកមានប្រសាសន៍បន្ថែមទៀតថា “ជាការពិតក្នុងការប្រកួតប្រជែង ប្រសិនបើមានធនាគារពាណិជ្ជប្រាំមួយឬប្រាំពីរកើតថ្មីនៅលើទីផ្សារ ដែលមានធនាគារ៣២រួចជាស្រេចទៅហើយនោះ ចំណែកទីផ្សាររបស់អ្នកនឹងរួមកាន់តែតូចទៅៗ ហើយជម្រើសរបស់អតិថិជននឹងផ្តោតសំខាន់ទៅលើគុណភាពសេវាកម្មជាមិនខាន។ ប៉ុន្តែ ដោយសារតែធនាគារទាំងនេះស្ថិតនៅក្នុងតំបន់ឆ្ងាយៗ មិនមានការប្រកួតប្រជែងខ្លាំងក្លានៅតាមតំបន់ជនបទនៅឡើយទេ”។ យោងតាមទិន្នន័យដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយកាលពីខែមុន បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់់កម្ចីមិនទាន់សងក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចកម្ពុជា បានកើនឡើងដល់៧៣៣លានដុល្លារ ពោលគឺកើនឡើង៤៣,០៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕ ប្រែសម្រួលដោយ...
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរនៅក្នុងសេដ្ឋកិច្ចកម្ពុជាប្រកាសផែនការអភិវឌ្ឍន៍ខ្លួនទៅជាធនាគារពាណិជ្ជ
មន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយរូបបានលើកឡើង កាលពីម្សិលមិញថា ហត្ថាកសិករលីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំបំផុតមួយក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នា ដើម្បីប្រែខ្លួនទៅជាធនាគារពាណិជ្ជ យ៉ាងយូរក្នុងឆ្នាំ២០១៤។ ប្រសិនបើទទួលជោគជ័យ ដំណើរវិវឌ្ឍនេះ នឹងដើរស្របតាមគោលនយោបាយរបស់ធនាគារកណ្តាល ដែលគាំទ្រគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យបង្កើនផលិតផល និងផ្តល់សេវាកម្មរបស់ខ្លួនឲ្យបានកាន់តែច្រើន។ ថ្លែងនៅក្រៅពិធីចុះហត្ថលេខាមួយ ដែលមានការប្រកាសថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះអាចនឹងដាក់ពង្រាយសេវាកម្មម៉ាស៊ីន អេធីអឹម ចាប់ពីខែធ្នូនេះតទៅ លោក ហួត អៀង តុង ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលកំពុងពិភាក្សាគ្នាអំពីផែនការប្រែក្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ។ លោកបានមានប្រសាសន៍ថា “ទាក់ទងនឹងចំណុចនេះ យើងកំពុងពិភាក្សាគ្នា អំពីជម្រើសនានា ជាមួយដៃគូពាណិជ្ជកម្មរបស់យើង ដើម្បីប្តូរគ្រឹះស្ថានរបស់យើងឲ្យក្លាយទៅជាធនាគារមួយ។ យើងមិនទាន់ប្រាកដទាំងស្រុងនៅឡើយទេ អំពីពេលវេលាដែលយើងគ្រោងនឹងបើកធនាគារ ប៉ុន្តែ ខ្ញុំគិតថា ប្រហែលជាក្នុងឆ្នាំ២០១៤”។ ស្របពេលដែលមានផែនការក្លាយជាធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុេនះក៏បានប្រកាសផងដែរថា ខ្លួននឹងចំណាយប្រាក់២លានដុល្លារ ដើម្បីដំឡើងម៉ាស៊ីុន អេធីអឹម សរុបចំនួន៦៣គ្រឿង យ៉ាងយូរនៅដំណាច់ឆ្នាំ២០១៣ នៅខេត្តសៀមរាប ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តកំពង់ចាម។ ម៉ាស៊ីនអេធីអឹមទាំងនេះនឹងបំពេញមុខងារជាអ្នកផ្តល់ប្រតិបត្តិការដកប្រាក់ និងសងឥណទានខ្នាតតូច ដល់ម្ចាស់គណនី។ យោងតាមប្រសាសន៍លោក ហួត អៀង តុង បានឲ្យដឹងថា ហត្ថាកសិករ លីមីតធីត គឺជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុធំទី៤ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៣២នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយគិតអំពីទ្រព្យសកម្ម និងមានឥណទានសរុបចំនួន៨៧លានដុល្លារ និងប្រាក់បញ្ញើជាង៣១លានដុល្លារ។ មិនមែនមានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលចង់អភិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់បានឲ្យដឹងផងដែរថា ខ្លួនក៏មានផែនការប្រែខ្លួនទៅជាធនាគារពាណិជ្ជយ៉ាងយូរ ក្នុងឆ្នាំ២០១៤ផងដែរ។ ទោះបីជាមានអនុសាសន៍ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីដើមឆ្នាំេនះថា ធនាគារជាតិនៃកម្ពុជា គួរតែផ្អាកការផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មធនាគារថ្មីៗ ក៏ដោយ មន្ត្រីនៅធនាគារកណ្តាលនេះជំរុញឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ...
ក្រុមហ៊ុន ខេមបូឌា យេលឡូ ផេក លក់ភាគហ៊ុនទៅឲ្យក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី
បុគ្គលិកក្រុមហ៊ុនម្នាក់បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ម្ចាស់ក្រុមហ៊ុនខេមបូឌា យេលឡូ ផេក (Cambodia Yellow Pages) បានចុះកិច្ចព្រមព្រៀងជាផ្លូវការ ដើម្បីលក់ភាគហ៊ុនចំនួន៥១ភាគរយ ទៅឲ្យក្រុមហ៊ុនសាខារបស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវ និងបច្ចេកវិទ្យា (CBSA Bhd) របស់ប្រទេសម៉ាឡេស៊ី ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានទឹកប្រាក់ចំនួន២,០៤លានដុល្លារ។ តាមការបង្ហាញកាលពីសប្តាហ៍មុនពីសំណាក់ក្រុមហ៊ុន CBSA ដែលត្រូវបានលាតត្រដាងនៅលើទីផ្សារមូលបត្រគូឡាឡាំពួ(Kuala Lumpur Stock Exchange) បានឲ្យដឹងថា ផលប្រយោជន៍របស់ក្រុមហ៊ុន ខេមបូឌា យេឡូ ផេក នឹងត្រូវបានផ្ទេរពីក្រុមហ៊ុន ខេម វ៉ាយភី ខូអិលធីឌី (Cam YP Co....
ស្ត្រីមកពីសហគមន៍បឹងកក់ជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅក្នុងក្រុងសៀមរាប
កាលពីថ្ងៃសៅរ៍ ស្ត្រីប្រាំនាក់មកពីសហគមន៍បឹងកក់ បានជួបជាមួយឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនារីកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងសៀមរាប ដោយស្នើសុំឲ្យសហរដ្ឋអាមេរិកជួយអន្តរាគមន៍ក្នុងរឿងរបស់ពួកគេ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់អំពើហិង្សាប្រឆាំងនឹងស្ត្រី។ ពេលជួបនៅខាងក្រៅវេទិកាពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក ស្ត្រីទាំងនោះបានអង្វរលោកស្រី ម៉េលឡានី វឺវៀ (Melanne Verveer)ឯកអគ្គរដ្ឋទូតគោចរអាមេរិក ឲ្យជួយទាមទារដីរបស់ពួកគេមកវិញ ព្រមទាំងជួយឲ្យស្ត្រី១៣នាក់ ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ក្រោយពីមានការតវាប្រឆាំងនឹងការបណ្តេញប្រជាពលរដ្ឋចេញពីសហគមន៍បឹងកក់កាលពីថ្ងៃទី២៤ខែឧសភានោះបានរួចផុតពីការចោទប្រកាន់។ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលបានរៀបចំនិងបានចូលរួមក្នុងកិច្ចប្រជុំនោះ បានមានប្រសាសន៍ថា “ ”។ លោកស្រីបន្តថា “ មិនមែនត្រឹមតែរឿងនោះទេ លោកស្រីក៏បានពិភាក្សាអំពីវិធានការបន្តទៀត និងអំពីរបៀបដែលក្រសួងការបរទេស នឹងជំរុញឲ្យធនាគារពិភពលោក និងរដ្ឋាភិបាលនានា ដូចជារដ្ឋាភិបាលក្នុងសហគមន៍អឺរ៉ុបចូលរួមដោះស្រាយបញ្ហាសិទ្ធិកាន់កាប់ដីធ្លីទាំងមូល”។ លោកស្រី មូរសុខហួរ ថ្លែងថា លោកស្រីបានទាក់ទងលោកស្រី គ្លីនតុន ឲ្យជួបស្ត្រីទាំងនេះកាលពីថ្ងៃសុក្រ ប៉ុន្តែបរាជ័យ ដោយសារពេលវេលាមានកំណត់ សូម្បីតែរដ្ឋមន្ត្រីការបរទេសរូបនេះក៏មិនអាចចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលជាមួយនឹងកម្មការិនីកម្ពុជាដែរនៅថ្ងៃនោះ។អ្នកស្រី ទេព វន្នី អ្នកភូមិបឹងកក់ដែលបាន ចូលរួមក្នុងកិច្ចប្រជុំនោះបាននិយាយថា ស្ត្រីទាំងនោះបានប្រាប់ឯកអគ្គរដ្ឋទូតអំពីរឿងរ៉ាវ ដែលនគរបាលជួនកាលបានប្រើអំពើហិង្សានិងប្រើដៃធ្ងន់មកលើពួកគេ រួមទាំងការពិតដែលថា ស្ត្រីទាំងនោះបានស្ថិតនៅក្រោមការឃ្លាំមើលរបស់នគរបាល ចាប់តាំងពីមកដល់ក្រុងសៀមរាបកាលពីថ្ងៃសុក្រ។ អ្នកស្រីបានមានប្រសាសន៍បន្ថែមថា “ រាល់សកម្មភាពរបស់ពួកយើង ត្រូវបាននគរបាលតាមឃ្លាំមើល ហើយខ្ញុំគិតថា វាគឺជាការគំរាមកំហែងចំពោះសុវត្ថិភាពរបស់យើង។ យើងសង្ឃឹមថា សារនេះនឹងត្រូវបានបញ្ជូនដល់ដៃថ្នាក់ដឹកនាំរដ្ឋាភិបាល ហើយពួកគេនឹងអន្ដរាគមន៍ ដើម្បីជួយដោះស្រាយបញ្ហានេះ”។ លោកស្រីបានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះស្ត្រីទាំងនោះ បានប្រគល់ ជូនលោកស្រី វឺវៀ នូវក្រមា ដែលពួកគាត់បានត្បាញដោយដៃកាលពីនៅក្នុងពន្ធនាគារ ខែមុន។ លោកស្រី វឺវៀ មានប្រសាសន៍ថា លោកស្រីនឹងយកក្រមានេះ ជូនលោកស្រី គ្លីនតុន ជាមួយនឹងញត្តិ។ លោក ដេវីដ វែលស៍ (David Welsh) នាយក ប្រចាំប្រទេសនៅមជ្ឈមណ្ឌលអាមេរិកកាំងដើម្បីសាមគ្គីភាពអន្ដរជាតិ ដែលនៅជាមួយលោកស្រី គ្លីនតុន អំឡុងពេលលោកស្រីទៅជួបតំណាងកម្មករកាលពីចុងសប្ដាហ៍នេះ បានថ្លែងថាជំនួបនេះអាចមានលទ្ធផល សម្រាប់អ្នកបឹងកក់ដោយសារតែវាស្របគ្នាជាមួយនឹងបេសកកម្មសមភាពយែនឌ័ររបស់រដ្ឋមន្ត្រីការបរទេសរូបនេះ។លោកថ្លែងថា “ គ្មានហេតុផលអ្វីដែលលោកស្រី គ្លីនតុន មិនបានដឹងអំពីបញ្ហានេះដោយសារបញ្ហាយែនឌ័ររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនោះទេ។ វាមានការពិបាកក្នុងការនិយាយថាតើ នឹងត្រូវលើកឡើងដោយរបៀបណា ប៉ុន្ដែប្រសិន បើការធ្វើទណ្ឌកម្មមិនមែនជាជម្រើសនោះ គេប្រាកដជាអាចនិយាយបានថា រដ្ឋាភិបាល កម្ពុជានឹងដឹងថា ខ្លួនស្ថិតនៅក្រោមការឃ្លាំមើលរបស់”៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិបង្ហាញថា ការតវ៉ារបស់កម្មករកាត់ដេរមានការកើនឡើង
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយ ដែលបានផ្សព្វផ្សាយ កាលពីម្សិលមិញ ដោយអង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងថា ការកើនឡើងនូវការរើសអើងពីសំណាក់រោងចក្រនានា ចំពោះសហជីពទាំងឡាយ និងប្រាក់ឈ្នួលតិចតួច នៅក្នុងវិស័យកាត់ដេររបស់ប្រទេសកម្ពុជា បានធ្វើឲ្យមានការកើនឡើងនូវចំនួនតវ៉ា ពីសំណាក់ក្រុមកម្មកររោងចក្រកាត់ដេរ។ យោងតាមរបាយការណ៍សំយោគរបស់អង្គការពលកម្មអន្តរជាតិ ស្តីពីស្ថានភាពការងារនៅក្នុងវិស័យកាត់ដេររបស់ប្រទេសកម្ពុជា បានឲ្យដឹងថា មានក្រុមកម្មករចំនួន៣៦.០៥៣នាក់ បានចូលរួមធ្វើបាតុកម្មចំនួន២៧លើក ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែមេសា ឆ្នាំ២០១២ ចំនួនការធ្វើបាតុកម្មនេះ បានកើនឡើងដល់ទៅពីរដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ របាយការណ៍សិក្សាស្រាវជ្រាវនេះបង្ហាញឲ្យដឹងថា “ហេតុផលជាទូទៅចំពោះការធ្វើបាតុកម្មនានា គឺការសំុដំឡើងប្រាក់ឈ្នួល និងផលប្រយោជន៍នានា ព្រមទាំងការចោទប្រកាន់ថា មានការរើសអើងចំពោះសហជីព”។ របាយការណ៍នេះ ឲ្យដឹងថែមទៀតថា ការចប់អាណត្តិនៃអនុស្សរណៈយោគយល់គ្នារវាងសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា (GMAC) និងសហជីពរោងចក្រកាត់ដេរទាំងឡាយ នៅក្នុងខែកញ្ញា ដែលអនុស្សរណៈយោគយល់គ្នានេះ បានកំណត់នូវសកម្មភាពបាតុកម្ម បណ្តាលឲ្យមានការកើនឡើងនូវការធ្វើបាតុកម្មនានា។ “ដូច្នេះ វិស័យឧស្សាហកម្មកាត់ដេរខ្វះខាតនូវឥទ្ធិពលសម្របសម្រួលរបស់អនុស្សរណៈយោគយល់គ្នា ក្នុងចំណោមលក្ខខណ្ឌនានា ដែលបានអំពាវនាវឲ្យមានការដោះស្រាយពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយមិនអាចខ្វះបានមុនពេលធ្វើបាតុកម្ម”។ របាយការណ៍សិក្សាស្រាវជ្រាវនេះ ដែលត្រូវបានធ្វើឡើងដោយកម្មវិធីរោងចក្រកាត់ដេរនៅកម្ពុជាកាន់តែប្រសើររបស់អង្គការពលកម្មអន្តរជាតិ បានចេញផ្សាយឲ្យដឹង បន្ទាប់ពីមានការតវ៉ាជាច្រើនចំពោះរោងចក្រកាត់ដេរ នាពេលថ្មីៗនេះ ដោយរួមមានការតវ៉ា កាលពីថ្ងៃអង្គារនៅឯរោងចក្រកាត់ដេរ អឹម អេន វី (M&V) នៅក្នុងខេត្តកំពង់ឆ្នាំង ដោយនៅទីនោះមានកម្មករចំនួន៤.០០០នាក់ បានបិទភ្លើងរោងចក្រ ហើយធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល។ កាលពីខែមុនកម្មករចំនួនជាង៤.០០០នាក់ ដែលធ្វើការនៅរោងចក្រកាត់ដេរ អេសអិល ហ្គាមិន ប្រូសេសស៊ីង ខេមបូឌា SL Garment Pressing (Cambodia) Co. Ltd នៅរាជធានីភ្នំពេញ បានធ្វើបាតុកម្មហិង្សាមួយ ដោយគប់ដំុថ្មលើបង្អួចរោងចក្រ នៅមុនពេលក្រុមហ៊ុនសម្រេចចិត្តយល់ព្រមតាមការទាមទាររបស់ក្រុមកម្មករ ក្នុងការសំុដំឡើងថ្លៃឈ្នួល។ លោក ឯក សុភក្តី អនុប្រធានសហភាពការងារកម្ពុជា បាននិយាយថា “នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ មានបាតុកម្មជាច្រើនបានផ្ទុះឡើង នៅរោងចក្រកាត់ដេរ ដោយសារតែក្រុមកម្មករចង់សំុដំឡើងប្រាក់ឈ្នួល ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ ដូចជា ថ្លៃឈ្នួលផ្ទះ ការធ្វើដំណើរ ប្រាក់បន្ថែមម៉ោង ព្រមទាំងប្រាក់ចំណាយលើអាហារជាដើម” ដោយលោកបន្ថែមថា សហជីពរបស់លោកកំពុងធ្វើការលើជម្លោះការងារ នៅតាមរោងចក្រកាត់ដេរជាង៥០កន្លែង។ កាលពីឆ្នាំមុន ប្រាក់ចំណូលពីការនាំចេញរបស់វិស័យកាត់ដេរបានកើនឡើងចំនួន៣៣ភាគរយ ពោលគឺកើនឡើងជាង៤.០០០លានដុល្លារ។ ក៏ប៉ុន្តែ របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ដែលបានពិនិត្យលើរោងចក្រកាត់ដេរចំនួន១៣៦ ក្នុងចំណោមរោងចក្រកាត់ដេរចំនួន៣៣០ នៅតែរកឃើញថា ស្ថានភាពរបស់កម្មករនៅតែមិនមានការផ្លាស់ប្តូរទេ។ ចំណែកឯទិដ្ឋភាពផ្សេងៗទៀតវិញដូចជា ការយកកម្មករមិនគ្រប់អាយុឲ្យមកធ្វើការនៅក្នុងរោងចក្រកាត់ដេរ ពិតជាមានសភាពកាន់តែធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវនេះ បានឲ្យដឹងថា ការកំណត់ដោយច្បាប់ចំពោះចំនួនធ្វើការលើសម៉ោង ដែលកំណត់ឲ្យកម្មករធ្វើការថែមម៉ោងបានតែចំនួនពីរម៉ោង ក្នុងមួយថ្ងៃ ផ្ទុយទៅវិញរោងចក្រចំនួន៨៦ភាគរយនៃចំនួនរោងចក្រទាំងអស់ មិនបានគោរពតាមច្បាប់នេះទេ ដោយចំនួននេះបានកើនឡើងពី៧៥ភាគរយ កាលពីឆ្នាំមុន។ របាយការណ៍នេះ ក៏រកឃើញផងដែរថា កម្មករចំនួន៣០នាក់ មានអាយុក្រោម១៥ឆ្នាំ ដែលជាចំនួនខ្ពស់បំផុតនៃកម្មករមិនគ្រប់អាយុធ្វើការ ចាប់តាំងពីអង្គការពលកម្មអន្តរជាតិបានធ្វើការសិក្សាស្រាវជ្រាវ នៅឆ្នាំ២០០៦កន្លងមក។ ចំនួននេះបង្ហាញឲ្យឃើញនូវការធ្លាក់ចុះចំនួន១១ភាគរយ នៅតាមរោងចក្រនានា ដែលធ្វើតាម ដោយប្រើប្រាស់ឯកសារ ដែលគួរឲ្យទុកចិត្ត ដើម្បីបញ្ជាក់ពីអាយុរបស់កម្មកររោងចក្រ។ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា មានប្រសាសន៍ថា ទោះបីជាលោកទទួលស្គាល់នូវការព្រួយបារម្ភរបស់ក្រុមកម្មករ នៅក្នុងបាតុកម្មនាពេលថ្មីៗនេះក៏ដោយក៏ការតវ៉ាភាគច្រើនត្រូវបានធ្វើឡើងប្រឆាំងទៅនឹងលក្ខខណ្ឌនានា ដែលបានចែងដោយច្បាប់ការងារដោយសារតែពួកគេបានធ្វើបាតុកម្ម ដោយមិនបានអនុវត្តតាមច្បាប់។ លោកបានបន្ថែមទៀតថា “ ការពិតគឺថា យើងមានសហជីពការងារប្រហែល២.៦០០សហជីព សម្រាប់រោងចក្រជាង៥០០ ដូច្នេះរោងចក្រខ្លះមានសហជីព បួនឬប្រាំ ហើយរោងចក្រខ្លះទៀត មានសហជីពរហូតដល់ទៅ១៨។ ដោយសហជីពមានចំនួនច្រើន ដូច្នេះវាងាយនឹងមានបញ្ហាជាមួយគ្នា ឬក៏ជាមួយរោងចក្រ៕ ប្រែសម្រួលដោយ ហួង កុកទៀន
មន្ត្រីបដិសេធពាក្យចចាមអារ៉ាមថា ពហុកីឡាដ្ឋានជាតិអូឡាំពិកនឹងត្រូវគេវាយកម្ទេចចោលទាំងស្រុង
សាលារាជធានីភ្នំពេញកាលពីម្សិលមិញបានបដិសេធ ចំពោះការអះអាងដែលបានផ្សាយតាមប្រព័ន្ធអុីនធើណិតថាពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ ដែលមានចំណាស់៤៨ឆ្នាំមកហើយនឹងត្រូវគេវាយកម្ទេចចោលទាំងស្រុង។ លោក ប៉ា សុជាតិវង្ស អភិបាលរងសាលារាជធានីបានមានប្រសាសន៍ថា“នឹងពុំមានការវាយកម្ទេចពហុកីឡាដ្ឋានជាតិអូឡាំពិកនេះចោលទេ”។ គេហទំព័រជាច្រើន បានផ្សព្វផ្សាយសេចក្តីរាយការណ៍ថាពហុកីឡាដ្ឋានជាតិ ដែលគូរប្លង់ដោយលោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករកម្ពុជាដ៏ល្បីឈ្មោះនោះអាចនឹងត្រូវគេវាយចោល សម្រាប់គម្រោងអភិវឌ្ឍន៍មួយរបស់សាជីវកម្មវិនិយោគទុនកម្ពុជាក្រៅប្រទេស(OCIC) ។ លោកសុជាតិវង្សបានមានប្រសាសន៍ថាប្រសិនបើមានរឿងអ្វីកើតឡើងមែននោះសាលារាជធានីនឹងធ្វើការ ដើម្បីអភិរក្សពហុកីឡាដ្ឋានដ៏សំខាន់នេះ។ លោកថ្លែងថា“យើងកំពុងតែពិភាក្សាអំពីផែនការកែលម្អប្រចាំឆ្នាំនិងការជួសជុលពហុកីឡាដ្ឋាននេះដូចជាកន្លែងអង្គុយជាដើម”។ លោក ទូច សំណាង អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន OCIC បានមានប្រសាសន៍ថាក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជួលដីទំហំ៦,២ហិកតា ក្នុងខណ្ឌប្រាំពីរមករានៅប៉ែកឦសាននៃពហុកីឡាដ្ឋានរយៈពេល៩៩ឆ្នាំនោះ គ្រោងនឹងចំណាយថវិកាចំនួន២៥០លានដុល្លារ ដើម្បីសាងសង់អគារមួយកម្ពស់៥៥ជាន់អគារពីរទៀតកម្ពស់៣៦ជាន់ និងអគារមានកម្ពស់ស្មើនឹងពាក់កណ្ដាលអគារខាងលើចំនួនប្រាំមួយអគារផ្សេងទៀត នៅខាងជើងពហុកីឡាដ្ឋាននេះ។ លោកបានមានប្រសាសន៍បន្ដទៀតថាគម្រោងអភិវឌ្ឍន៍នេះ មានទាំងផ្សារទំនើបអគារពាណិជ្ជកម្មហាងទំនិញមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសណ្ឋាគារផងដែរ ប៉ុន្ដែលោកបានទទូចថាក្រុមហ៊ុនមិនមានគម្រោងវាយកម្ទេចពហុកីឡាដ្ឋាននេះទេ។ លោកឆាលស៍វណ្ណ (Charles Vann) អនុប្រធានប្រតិបត្តិនៃធនាគារកាណាឌីយ៉ា ដែលជាកម្មសិទិ្ធរបស់ OCIC ដែរនោះបានមានប្រសាសន៍ថា “នោះគឺមិនមែនជារឿងពិតនោះទេ។ទាំងនោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ”។លោកបានបន្ថែមទៀតថា OCIC នឹងចេញព័ត៌មានថ្មីៗពាក់ព័ន្ធនឹងគម្រោងនេះនៅសប្ដាហ៍ក្រោយ។សាជីវកម្ម...