Philip Heijmans
កសិករមិនទទួលផលចំណេញពីកំណើនផលិតផលស្រូវនោះទេ
យោងតាមការសិក្សាថ្មីមួយចេញផ្សាយដោយស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងស្រុកឈ្មោះឥណទានពលរដ្ឋរុងរឿង (IPR) បានបង្ហាញថា
ការចំណាយខ្ពស់ ទៅលើផលិតកម្មស្រូវ និងកង្វះខាតជំនួយពីរដ្ឋាភិបាល បានធ្វើឲ្យជីវភាពរបស់កសិករស្ថិតនៅជិតខ្សែបន្ទាត់នៃភាព
ក្រីក្រ ថ្វីបើមានកំណើនដែលមិនធ្លាប់មានក្នុងវិស័យនេះក៏ដោយ។ ការសិក្សាឯករាជ្យ ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវកម្ពុជាពីររូប និងនរវិទូពីររូបទៀត មកពីសាកលវិទ្យាល័យអប្សាឡា (Uppsala) នៅប្រទេសស៊ុយអែតនេះ បានសិក្សាទៅលើកសិកម្មស្រូវនៅក្នុងខេត្តតាកែវ និងការចំណាយទៅលើថ្នាំសម្លាប់សត្វល្អិត និងវត្ថុធាតុដើមដូចជា ពូជស្រូវ និងជីជាដើម។ យោងតាមការសិក្សា ដែលចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ បង្ហាញថា គ្រាន់តែការចំណាយលើសម្ភារទាំងនេះ វាស្មើនឹង៤០ភាគរយនៃប្រាក់ចំណូល ដែលបានមកពីទិន្នផលស្រូវទៅហើយ។ ការចំណាយផ្សេងទៀតដូចជា ការ ទៅលើកម្លាំងពលកម្ម គ្រឿងចក្រ ប្រព័ន្ធធារាសាស្ត្រ ប្រេងសាំង និងការប្រាក់ គឺនៅមិនទាន់រាប់បញ្ចូលនៅឡើយទេ។ ជាលទ្ធផល កសិករភាគច្រើនទទួលបានប្រាក់កម្រៃតែ២.៥០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ឬតិចជាងនេះក៏មាន រីឯអ្នកផ្សេងទៀតទទួលរងការខាតបង់តែម្តង ហើយត្រូវពឹងផ្អែកទៅលើប្រាក់បញ្ញើពីសមាជិកគ្រួសាររបស់ពួកគាត់ ដែលបានចាកចេញពីស្រុកទៅរកការងារធ្វើ នៅរាជធានីភ្នំពេញ ឬក៏នៅប្រទេសថៃ។ ការសិក្សានេះបានលើកឡើងថា “ កសិករភាគច្រើនត្អូញត្អែរអំពីការទទួលបានប្រាក់ចំណេញតិចតួចពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ និងពីការទទួលបានទិន្នផលស្រូវ
ខ្ពស់”។ ការសិក្សានេះបានលើកឡើងបន្ដថាការធ្វើឯកជនភាវូបនីយកម្មនាពេលថ្មីៗនេះលើប្រព័ន្ធធារាសាស្ត្រទ្រង់ទ្រាយតូច ក៏ធ្វើឲ្យមានការលំបាកដល់កសិករក្នុងការតស៊ូរកប្រាក់ចំណេញដែរ។ ការសិក្សានេះបានលើកឡើងថា កសិករជារើយៗត្រូវចំណាយរហូតដល់១០ភាគរយនៃប្រាក់ចំណូលពីទិន្នផលស្រូវរបស់ពួកគាត់ទៅលើថ្លៃទឹក “ ថ្វីបើផ្លូវទឹកធំៗមូួយចំនួនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងសម្រាប់ប្រើជាប្រយោជន៍សាធារណៈក៏ដោយ”។ កាលពីឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយនាំអង្ករចេញឲ្យបានមួយលានតោនត្រឹមឆ្នាំ២០១៥។ យោងតាមរបាយការណ៍មួយចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីសប្ដាហ៍មុនឲ្យដឹងថា កាលពីឆ្នាំមុនផលិតកម្មស្រូវរបស់ប្រទេសកម្ពុជាបានកើនឡើង៦,៤២ភាគរយ ដល់៨,៧៨លានតោនដោយទិន្នផលស្រូវបានកើនឡើងដល់អត្រាស្រដៀងគ្នាេនះដែរ។ រទេសកម្ពុជាបាននាំអង្ករចេញចំនួន៤៩.៤៥០តោននៅក្នុងរយៈពេលបួនខែដំបូងនៃដើមឆ្នាំនេះ គឺកើនឡើងច្រើនជាងឆ្នាំមុន១៣ភាគរយ។ យោងតាមរបាយកាណ៍នេះ ប្រាក់ចំណូលបានកើនឡើងដល់៣៥លានដុល្លារ គឺកើនឡើង៤០ភាគរយពីឆ្នាំមុន។ ការសិក្សានេះបានលើកឡើងថា “ការចំណាយទៅលើផលិតកម្មស្រូវក្រោមគម្រោងបង្កើនទិន្នផលស្រូវ មានកម្រិតខ្ពស់ខ្លាំងណាស់ ហើយឈ្មួញកណ្ដាលមួយចំនួនកំពុងតែរកប្រាក់ចំណេញបានយ៉ាងច្រើនពីការខិតខំប្រឹងប្រែងរបស់កសិករ។ មានឱកាស
តិចតួចណាស់ ដែលកសិករអាចធ្វើដូច្នេះបាន។ ដោយសារតែការចំណាយខ្ពស់នេះ ការកើនឡើងនៃស្ថាប័នមីក្រូហិរញ្ញវត្ថុនៅតាមទីជនបទ និងការចំណាយខ្ពស់ទៅលើេសម្ភារនានាមុនពេលប្រមូលផលនោះ កសិករពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើឥណទានខ្នាតតូច ដើម្បីយកប្រាក់មកធ្វើស្រែ។ របាយការណ៍នេះបានលើកឡើងថា “វាច្បាស់ណាស់ថា ឥណទានខ្នាតតូចមិនអាចខ្ចីតែម្តងចប់នោះទេ ប៉ុន្តែសម្រាប់កសិករភាគច្រើននៅតែត្រូវការឥណទានខ្នាតតូចជារៀងរាល់ឆ្នាំ។ របាយការណ៍បានបន្តថាឥណទានខ្នាតតូចភាគច្រើនដែលកសិករខ្ចីមានចំនួនចន្លោះពី៥០០ដុលា្លារដល់១.៥០០ដុល្លារដោយមានអត្រាការប្រាក់ប្រចាំខែប្រហែល២,៩ភាគរយ ដែលនេះជាអត្រាការប្រាក់មួយដែលគេគិតថាខ្ពស់ណាស់។
របាយការណ៍នេះលើកឡើងថា “ជីវភាពរស់នៅប្រចាំថ្ងៃរបស់កសិករ គឺពឹងផ្អែកជាប្រចាំទៅលើឥណទានខ្នាតតូច”។ ភាគហ៊ុន៣៣.៦៥ភាគរយរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរុងរឿង ជាក្រុមហ៊ុនចេញផ្សាយការសិក្សានេះ គ្រប់គ្រងដោយក្រុមហ៊ុន IPR HK Ltd. ដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនវិនិយោគនៅក្នុងស្រុកមួយ គឺក្រុមហ៊ុនលីអូផាត ខេបភីថល (Leopard Capital) រីឯភាគហ៊ុនផ្សេងទៀតគ្រប់គ្រងដោយសេដ្ឋីកសិពាណិជ្ជកម្ម គឺលោក ភូ ពុយ។ យោងតាមការសិក្សានេះ ឥណទាន៩៨ភាគរយរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុឥណទានពលរដ្ឋរុងរឿង ត្រូវបានផ្តល់ទៅឲ្យកសិករ។ លោក គិត សេង រដ្ឋលេខាធិការក្រសួងកសិកម្មបានមានប្រសាសន៍ថា ផ្នែកខ្លះនៃមូលហេតុ ដែលនាំឲ្យប្រាក់ចំណូលរបស់កសិករធ្លាក់ចុះនោះ គឺដោយសារតែរដ្ឋាភិបាលមិនបង្កើនប្រាក់ឧបត្ថម្ភធនសម្រាប់ឧស្សាហកម្មដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជានេះទេ។
គម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ត្រូវបានផ្អាក ហើយមិនដឹងថា ចាប់ផ្តើមឡើងវិញនៅពេលណាទេ
នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញមានពំនូកខ្សាច់ទំហំ១៣៣ហិកតា ដែលកាលពីមុនគឺជាបឹងដ៏ធំមួយ។ គម្រោងមួយបានប្រើពេលវេលាអស់ជិតបួនឆ្នាំ ដើម្បីចាក់ដីខ្សាច់ទាំងនេះបំពេញបឹងកក់។ គេបានបំពាក់ផ្ទាំងប៉ាណូធំចំនួនពីរផ្ទាំងនៅបរិវេណភាគខាងជើងបឹង ដែលត្រូវបានចាក់បំពេញដោយខ្សាច់យ៉ាងច្រើននោះ។ នៅលើផ្ទាំងប៉ាណូទាំងពីរផ្ទាំងនោះ មានទស្សនវិស័យរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។នៅក្នុងទស្សនវិស័យនេះ វាជាគម្រោងអចលនទ្រព្យដែលមានរយៈពេលវែងមួយ មានអគារខ្ពស់ពីរសាងសង់ពីកញ្ចក់និងដែក កន្លែងទឹកផុសដ៏ធំមួយកន្លែង និងអគារលំនៅដ្ឋានរាប់រយខ្នង នៅជុំវិញផ្ទៃទឹក។ រហូតមកទល់ពេលនេះ ទស្សនវិស័យនេះបានក្លាយជាការពិតខ្លះហើយ ដូចជាផ្ទៃបឹងត្រូវបានចាក់ដីបំពេញ ហើយប្រជាជនរាប់ពាន់នាក់ ដែលធ្លាប់បានរស់នៅក្នុងតំបន់នេះ ត្រូវបានបណ្តេញចេញ និងផ្លាស់ទៅតំបន់ផ្សេង ជាដើម។ ក៏ប៉ុន្តែ អ្វីដែលកំពុងតែកើតមានឡើងចំពោះតំបន់នេះគឺមានការប៉ាន់ស្មានថា ទីស្នាក់ការរបស់ក្រុមហ៊ុននៅក្នុងរាជធានីភ្នំពេញទំនងជាបិទទ្វារហើយ។ ភ្នាក់ងារអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញនិយាយថា បរិមាណផ្គត់ ផ្គង់អចលនទ្រព្យមានច្រើនលើសលប់ ដូច្នេះការអនុវត្តគម្រោងសាងសង់អចលនទ្រព្យនៅឯតំបន់បឹងកក់បង្កឲ្យមានបញ្ហាហិរញ្ញវត្ថុ។ ចំណែកឯមន្ត្រីរដ្ឋាភិបាលទំនងជាមិនដឹងថា នឹងមានអ្វីកើតកើតឡើងទេ ហើយបើសិនជាមន្ត្រីទាំងនោះដឹង ក៏នឹងប្រហែលជាបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយដែរ។ អ្នកស្រី ឆាយ ស៊ីណា ដែលបានបាត់បង់ការងាររបស់ខ្លួនកាលពីខែកុម្ភៈជាប្រធានផ្នែកលក់នៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស៊ូកាគូ អឺដូស ហុងជុន (Shukaku Erdos Hongjun Pproperty Development Co,.) ដែលជាក្រុមហ៊ុន បង្កើតរួមគ្នារវាងវិនិយោគិនកម្ពុជា និងវិនិយោគិនចិន ដើម្បីកាន់កាប់តំបន់បឹងកក់នេះបាននិយាយថា “ ពួកគេបានត្រឡប់ទៅប្រទេសចិនវិញអស់ហើយ”។ អ្នកស្រី ស៊ីណា បាននិយាយថា រូបអ្នកស្រីផ្ទាល់ ព្រមទាំងបុគ្គលិក១០នាក់ទៀតត្រូវបញ្ឈប់ពីការងាររបស់ខ្លួនកាលពីដើមឆ្នាំនេះ ហើយមានតែប្រធានគ្រប់គ្រងគម្រោងទេដែលនៅធ្វើការឯទីស្នាក់ការក្រុមហ៊ុនក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ប៉ុន្តែ បន្ទាប់ពីអ្នកស្រីបានទៅដល់ទីស្នាក់ការក្រុមហ៊ុនកាលពីសប្តាហ៍មុន បុគ្គលិកក្រុមហ៊ុនអឺដូសមួយរូបដែលធ្វើការលើគម្រោងដោយឡែកមួយទៀត បានប្រាប់ថា ប្រធានគ្រប់គ្រងគម្រោងរូបនោះបានចាកចេញទៅប្រទេសចិនកាលពីខែមុន ហើយមិនដឹងថាពេលណាទើបគាត់ត្រឡប់មកវិញ ឬមិនត្រឡប់មកវិញទេ។ ក្រុមហ៊ុន ស៊ូកាគូ និងក្រុមហ៊ុន អឺដូសហុងជុន បោះទុនរួមគ្នា កាលពីដំណាច់ឆ្នាំ២០១០ ដោយក្រុមហ៊ុនអឺដូសកាន់កាប់ភាគហ៊ុន៤៩ភាគរយនៅក្នុងក្រុមហ៊ុនបង្កើតរួមគ្នានេះ។ ប៉ុន្មានខែក្រោយមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងបឹងកក់ ដែលត្រូវចំណាយប្រាក់ក្នុងគម្រោងវិនិយោគនេះអស់២,២ពាន់លានដុល្លារ។ ក្រុមហ៊ុនបានរៀបចំពិធីបញ្ចុះបឋមសិលា សម្រាប់គម្រោងនេះ កាលពីខែកក្កដា ឆ្នាំមុន ដោយមានវត្តមានរបស់លោក កែប ជុតិមាអភិបាលរាជធានីភ្នំពេញ និងលោក ឡៅម៉េងឃិន ជាអធិបតី។ អ្នកស្រី ស៊ីណា អតីតប្រធានផ្នែកលក់បាននិយាយថា “គម្រោងអភិវឌ្ឍន៍នេះមិនដែលបានចាប់ផ្ដើមសកម្មភាពសាងសង់ទេ គ្រាន់តែបានបើកដំណើរការប៉ុណ្ណោះ”។អ្នកស្រី បានឲ្យដឹងទៀតថា កាលពីដំបូងការដ្ឋានសាងសង់នៅតំបន់បឹងកក់គ្រោងចាប់ផ្ដើមក្នុងខែធ្នូ ឆ្នាំនេះ។ លោក បេង ហុង សុជាតិ ខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលោក ឆាយធីរិទ្ធចៅសង្កាត់ស្រះចកខណ្ឌដូនពេញ ជាកន្លែងអភិវឌ្ឍន៍គម្រោងនេះស្ថិតនៅ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ ដោយបង្វែរសំណួរទៅសាលារាជធានីភ្នំពេញវិញ។ មិនមាននរណាម្នាក់នៅសាលារាជធានី ឬ ក្រុមហ៊ុនស៊ូកាគូ អាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយបានទេ។ក្រុមជំនាញការផ្នែកអចលនទ្រព្យបាន និយាយថា ទោះបីជាបច្ចុប្បន្នមានកន្លែងសម្រាប់សាង់សង់អគារការិយាល័យនៅក្នុងរាជធានីភ្នំពេញក៏ដោយ ក៏បរិមាណផ្គត់ផ្គង់ឡើងហួសកម្រិតទៅហើយ។ហើយដោយសារតែមានគម្រោងសាងសង់អចលនទ្រព្យមួយចំនួនដូចជាគម្រោងសាងសង់អគារខ្ពស់វឌ្ឍនៈ កម្ពស់៣៨ជាន់ជាដើម ដែលត្រូវបានគេគ្រោងដាក់លក់នៅលើគេហទំព័រក្នុងអុិនធើណិតនៅដំណាច់ឆ្នាំនេះ ទើបស្ថានភាពនេះគ្រាន់តែទំនងជានឹងមានភាពរីកចម្រើនប៉ុណ្ណោះ។ ស្របពេលដែលទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា ដែលធ្លាប់នៅទ្រឹងអស់រយៈពេលជាច្រើនឆ្នាំ...
ចំណូលរបស់ ហេឡូ កើនបាន ២៧ភាគរយក្នុងត្រីមាសដំបូង
ក្រុមហ៊ុនអេហ្សៀតាគ្រុប (Axiata Group)ដែលជាក្រុមហ៊ុនទូរគមនាគមន៍មាន មូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណូលនៅក្រុមហ៊ុន ហេឡូ(Hello) ដែលបានផ្តល់សេវាទូរស័ព្ទចល័តរបស់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជា បានកើនឡើង២៧,៣ភាគរយ ពោលគឺកើនឡើងដល់២,២១លានដុល្លារ បើគិតត្រឹមដំណាច់ត្រីមាសទី១នៃឆ្នាំនេះ បើធៀបនឹងអត្រាប្រាក់ចំណូលរបស់ខ្លួនក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១។ របាយការណ៍ហិរញ្ញវត្ថុ ដែលក្រុមហ៊ុនអេហ្សៀតា គ្រុប បានរៀបចំផ្ញើទៅផ្សារមូលបត្រម៉ាឡេស៊ីបានបង្ហាញថា ចំនួនអតិថិជន ដែលប្រើប្រាស់សេវារបស់ខ្លួនក្នុងត្រីមាសដំបូង កើនឡើងជិតទ្វេដង ពោលគឺកើនឡើងពី១,១ លាននាក់ កាលពីឆ្នាំមុន មកពីរលាននាក់ នៅត្រឹដំណាច់ខែមីនានៃឆ្នាំនេះ។ ប្រាក់ចំណូលមុនបង់ពន្ធកើនឡើង បាន៩៤៨.០១៧ដុល្លារ។លោកសាយម៉ុនភឺគីន (Simon Perkins) ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហេឡូអេហ្សៀតា (Hello Axiata) បានមានប្រសាសន៍ថា ក្រុមហ៊ុននៅតែមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារកម្ពុជាដដែល ទោះបីជាទីផ្សារនេះមានសភាពតឹងតែងយ៉ាងណាក៏ដោយ ពីព្រោះក្រុមហ៊ុននេះបានផ្តល់ឲ្យអតិថិជនរបស់ខ្លួននូវតម្លៃសេវាថោក ហើយទូរស័ព្ទអាចប្រើបានស៊ីមកាតរហូតដល់ទៅបី។ លោកបានមានប្រសាសន៍ថា “ផលិតផលទូរស័ព្ទរបស់យើងទទួលជោគជ័យខ្លាំងនៅលើទីផ្សារ។ យើងក៏មានផលិតផលទូរស័ព្ទម៉ាក Blackberry សម្រាប់វាយលុកទីផ្សារយ៉ាងខ្លាំងក្លា ហើយផលិតផលទូរស័ព្ទ Blackberry ចេញថ្មី នៅតែបន្តដឹកនាំទីផ្សារផងដែរ”៕ ប្រែសម្រួលដោយកង សុធា
ក្រុមហ៊ុន អីុនហ្វូបាន ប្តឹងក្រុមហ៊ុន ថៃខម រឿងលក់ភាគហ៊ុន៥១ភាគរយរបស់ក្រុមហ៊ុន អឹមហ្វូន
ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានថៃ អុីនហ្វូបាន ខូ អិលធីឌី (Infobahn Co. Ltd.) បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន ថៃខម ផាប់ប្លីកខមភែនី អិលធីឌី (Thaicom Public Company Ltd) ពីបទរំលោភកិច្ចព្រមព្រៀង ដែលបានសម្រេចកាលពីឆ្នាំមុនស្តីពីការលក់ភាគហ៊ុនរបស់ខ្លួនចំនួន៤១,១៤ភាគរយដែលកិច្ចព្រមព្រៀងនេះក៏រាប់បញ្ចូលទាំងភាគហ៊ុនចំនួន៥១ភាគរយនៅក្នុងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តនៅកម្ពុជា គឺក្រុមហ៊ុនអឹមហ្វូន (Mfone) ផងដែរនោះ។ យោងតាមសេចក្តីជូនដំណឹងដែលផ្សារមូលបត្រថៃបានចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា លោក ដាំរ៉ុង កាសិមសេតស្ថាបនិកក្រុមហ៊ុន អុីនហ្វូបាននិងជាអតីតប្រធាននាយកប្រតិបត្តិក្រុមហ៊ុនថៃខម កំពុងប្តឹងទាំងក្រុមហ៊ុនថៃខម និងសមាជិកភាគហ៊ុនមួយក្នុងចំណោមសមាជិកភាគហ៊ុនរបស់ក្រុមហ៊ុននេះ គឺក្រុមហ៊ុន អុីនថច់ (InTouch) ដែលមានឈ្មោះដើមថាសុីន ខប (Shin Corp.) បន្ទាប់ពីក្រុមហ៊ុននេះ ខកខានក្នុងការលក់ភាគហ៊ុនរបស់ខ្លួនឲ្យក្រុមហ៊ុនរបស់លោក។ ទាំងក្រុមហ៊ុន ថៃ ខម និងក្រុមហ៊ុន អុីន ថច់បានបដិសេធការចោទប្រកាន់ទាំងនេះ។ លោកស្រី ស៊ុផាជី ស៊ុធុមពុន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ថៃ ខម បានលើកឡើងតាមរយៈអុីម៉េលមួយកាលពីសប្តាហ៍មុនថា“ថៃខម និងអុីនថច់បានជូនដំណឹងទៅផ្សារមូលបត្រថៃរួចហើយថា អុីនថច់ មិនដែលបានសម្រេចកិច្ចព្រមព្រៀងណាមួយស្តីពីការលក់ក្រុមហ៊ុនថៃ ខម ដូចការអះអាងរបស់លោក ថាំរ៉ុង ឡើយ។ យើងនៅគ្រប់គ្រងប្រតិបត្តិការរបស់យើងដដែលទេ អ្វីៗដំណើរការជាធម្មតាទេ”។ គួរបញ្ជាក់ថា នៅក្នុងពេលកន្លងមក លោកស្រី ស៊ុធុមពុន ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន អឹមហ្វូន បានចរចាជាមួយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដៃផ្សេងៗទៀត អំពីការលក់ក្រុមហ៊ុនមួយនេះ ប៉ុន្តែពុំធ្លាប់បានបញ្ចេញឈ្មោះរបស់ក្រុមហ៊ុនណាមួយឡើយ។ លោក អាទីប រឹតតាផន ប្រធាននាយកប្រតិបត្តិបណ្តោះអាសន្នរបស់ក្រុមហ៊ុនអឹម ហ្វូន និងជានាយកគ្រប់គ្រងក្រុមហ៊ុន សេនីងតុន អុីនវេសមិន (Shenington Investments) ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា ក្រុមហ៊ុននេះនៅបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក៏ពិតមែន...
ធនាគារ អេស៊ីលីដា ភីអិលស៊ី បង្កើនទុននៅក្នុងក្រុមហ៊ុនជិតមួយភាគបីនៃទុនសរុបរបស់ខ្លួន
ធនាគារ អេស៊ីលីដាភីអិលស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានបង្កើនទុនក្្នុងធនាគាររបស់ខ្លួន ពោលគឺចំនួនទឹកប្រាក់សរុបដែលខ្លួនមាន សម្រាប់ចំណាយទូទៅ បាន២៨ភាគរយដើម្បីឲ្យឡើងដល់១១៣,១៦លានដុល្លារ។ លោកអុិនចាន់នីប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា ធនាគារនេះនឹងប្រើប្រាស់ទុនបន្ថែមនេះ ដើម្បីបង្កើនចំនួនទឹកប្រាក់សម្រាប់ផ្តល់ឥណទានដល់អតិថិជនរបស់ខ្លួនព្រមទាំងបង្កើតសាខាចំនួនបីកន្លែងបន្ថែមទៀត ជាការឆ្លើយតបទៅនឹងតម្រូវការនៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា “ការបង្កើនទុននេះមានគោលបំណង ដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សេវាធនាគារ ក្នុងពេលដែលអតិថិជនមួយភាគធំត្រូវចំណាយពេលជាងកន្លះម៉ោង ក្នុងការធ្វើដំណើរទៅកាន់សាខានានា”។លោកបានមានប្រសាសន៍បន្ថែមទៀតថា ធនាគារ អេស៊ីលីដា ភីអិលសីុ គ្រោងនឹងបង្កើតសាខា១៨កន្លែងបន្ថែមលើសាខាដែលមានស្រាប់ទាំង២៣៥កន្លែង នៅតាមបណ្តាខេត្តមួយចំនួននៅដំណាច់ឆ្នាំនេះ។ចំនួនទឹកប្រាក់សម្រាប់ផ្តល់ឥណទានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅដំណាច់ត្រីមាសដំបូងនៃឆ្នាំនេះ បានកើនដល់១,១ពាន់លានដុល្លារ ពោលគឺបានកើនឡើង៤១,២៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញសរុបបានកើនឡើងពី១១,៣៩លានដុល្លារកាលពីឆ្នាំមុន មកជាង១៦លានដុល្លារក្នុងឆ្នាំ២០១២។ របាយការណ៍ហិរញ្ញវត្ថុ ដែលធនាគារអេស៊ីលីដា ភីអិលស៊ី បានចេញផ្សាយ បានបង្ហាញថាធនាគារក៏នឹងប្រើប្រាស់ទុនបន្ថែមនេះ ដើម្បីវិនិយោគបន្ថែមលើសេវាប្រើប្រាស់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ (ATM)ផងដែរ។ ដោយប្រើប្រាស់ទុនបន្ថែមនេះដែរ ធនាគារពាណិជ្ជមួយនេះគ្រោងនឹងអភិវឌ្ឍសេវាធនាគារតាមឧបករណ៍ចល័ត និងបើកសាខាដំបូងរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំក្រោយទៀតផង។ របាយការណ៍ហិរញ្ញវត្ថុដដែលនេះមានខ្លឹមសារថា “ធនាគារ អេស៊ីលីដា ភីអិលស៊ីទទួលបាននូវកំណើន នៃប្រាក់ចំណេញសរុបក្រោយពីបានបង់ពន្ធឲ្យរដ្ឋាភិបាលរួចពីជាង៤៧៥.០០០ដុល្លារ នៅក្នុងឆ្នាំ២០១១ មក៤៩.៣៥៣,៣៥៦ដុល្លារ ក្នុងឆ្នាំ២០១១។ យោងតាមធនាគារជាតិនៃកម្ពុជា និងបន្ថែមលើការអំពាវនាវកាលពីឆ្នាំ២០១១ ឲ្យសមាជិកភាគហ៊ុនរបស់ខ្លួន ដំឡើងទុនដល់ជាងបួនពាន់លានដុល្លារ ធនាគារ អេស៊ីលីដា ភីអិលស៊ីបាននិងកំពុងបង្កើនទុនបម្រុងកាតព្វកិច្ចរបស់់ខ្លួន ដោយរក្សាអត្រាចំណេញក្រោយការបង់ ពន្ធឲ្យស្ថិតក្នុងចន្លោះពី៥០ទៅ៦០ភាគរយ”៕ ប្រែសម្រួលដោយកង សុធា
សេចក្តីព្រាងរបាយការណ៍របស់ ADB បង្ហាញថា ដំណើរការអនុវត្តគម្រោងផ្លូវដែកកម្ពុជាជួបបញ្ហា
យោងតាមសេចក្តីព្រាងរបាយការណ៍រៀបរៀងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលកម្ពុជាកាលពីដើមខែនេះ ជុំវិញលទ្ធផលត្រួតពិនិត្យដំណើរការអនុវត្តគម្រោងស្តារផ្លូវដែកកម្ពុជា ដែលត្រូវចំណាយទឹកប្រាក់អស់១៤០លានដុល្លារ បានឲ្យដឹងថាដំណើរការអនុវត្តគម្រោងស្តារផ្លូវដែកនៅប្រទេសកម្ពុជា បានជួបបញ្ហាពន្យារពេលកាន់តែយូរ ដោយសារតែការងារសាងសង់មានគុណភាពមិនល្អ និងវិធីសាស្ត្រចុះសិក្សាស្ថានភាពមិនមានលក្ខណៈសមស្រប។ សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលទទួលបានកាលពីម្សិលមិញ បានបង្ហាញថា ការងារសាងសង់មិនមានគុណភាព ក្នុងប្រវែងពី៦ទៅ១២គីឡូម៉ែត្រ នៃផ្លូវដែកមួយខ្សែនៅភាគខាងត្បូង បានចូលរួមចំណែកក្នុងបញ្ហាពន្យារពេលរហូតដល់ទៅ ៣៣៥ថ្ងៃ។ សេចក្តីព្រាងរបាយការណ៍ដដែលនេះបានបង្ហាញផងដែរថា ការចុះសិក្សាស្ថានភាពតាមតំបន់ ដែលត្រូវអនុវត្តគម្រោងផ្លូវដែកនៅភាគខាងជើង ដែលមានប្រវែង៣៨៥គីឡូម៉េត្រ មិនមានលក្ខណៈស្របគ្នានឹងកន្លែងការងារសាងសង់ ដែលនឹងត្រូវអនុវត្តពិតប្រាកដនោះទេ។ មានន័យថា ចលនាផ្លាស់ទីលំនៅរបស់ប្រជាជន ដែលរស់នៅក្រុងប៉ោយប៉ែត នឹងមានកាន់តែច្រើនបន្ថែមទៀត នៅក្នុងពេលអនាគត។ ព័ត៌មានក្នុងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះដែរ ហាក់ដូចជាឆ្លុះបញ្ចាំងអំពីមូលហេតុដែលក្រុម ហ៊៊ុនថល់ហូលឌីង (Toll Holdings) ដែលទទួលបានសម្បទានរយៈពេល៣០ឆ្នាំសម្រាប់ការធ្វើប្រតិបត្តិការលើបណ្តាញផ្លូវដែកនេះដោយសហការជាមួយក្រុម ហ៊ុនរ៉ូយ៉ាល់គ្រុបដែលមានពហុមុខជំនួញនៅកម្ពុជាបានធ្វើការសម្រេចចិត្ត កាលពីខែមីនាក្នុងការផ្អាកដំណើររហូត ដល់ខ្សែផ្លូវដែកនៅភាគខាងត្បូងត្រូវបានបញ្ចប់ការសាងសង់។ នៃការយោគយល់គ្នានេះដែរ ហាក់ដូចជាឆ្លុះបញ្ចាំងអំពីមូលហេតុដែលក្រុមហ៊៊ុន ថល់ ហូលឌីង (Toll Holdings) ដែលទទួលបានសម្បទានរយៈពេល៣០ឆ្នាំ សម្រាប់ការធ្វើប្រតិបត្តិការលើបណ្តាញផ្លូវដែកនេះ ដោយសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលមានពហុមុខជំនួញនៅកម្ពុជា បានធ្វើការសម្រេចចិត្ត កាលពីខែមីនា ក្នុងការផ្អាកដំណើរការរហូត ដល់ផ្លូវដែកមួយខ្សែនៅភាគខាងត្បូងត្រូវបានបញ្ចប់ការសាងសង់។ ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់កាលពីម្សិលមិញថា អនុស្សរណៈនៃការយោគយល់គ្នានេះនៅមាននៅឡើយទេ គ្រាន់តែមិនទាន់បានសម្រេចចុងក្រោយ។ មន្ត្រីមួយរូបនៅក្រសួងសាធារណការ និងដឹកជញ្ជូន បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយពាក់ព័ន្ធនឹងសេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យនេះ។ សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះមានខ្លឹមសារថា “ការងារសាងសង់ផ្លូវដែកមួយខ្សែប្រវែង៦គីឡូម៉ែត្រចុងក្រោយកាត់ក្រុងប៉ោយប៉ែត រហូតដល់ព្រំប្រទល់ជាមួយថៃ បានចាប់ផ្តើម ក្នុងខែឧសភា ឆ្នាំ២០១២នេះ។ តាំងពីបានបញ្ជាក់អំពីការងារសាងសង់ ដែលខ្លួនបានរកឃើញថា ផែនការតម្រឹមផ្លូវដែក ដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ COI (ភាពចម្រុះនៃផលប៉ះពាល់) ទៅលើផ្លូវដែក ត្រូវបានដាក់កំណត់សម្គាល់ ដោយមិនមានមូលដ្ឋានត្រឹមត្រូវតាមវិធីសាស្ត្រចុះសិក្សាស្ថានភាពសមស្រប”។ សេចក្តីព្រាងអនុស្សរណៈដដែលនេះ ក៏មានខ្លឹមសារបន្តទៀតថា “ បញ្ហានេះបណ្តាលឲ្យស្ថានភាពនៅទីតាំងដែល COI ក្នុងសកម្មភាពផ្លាស់ទីលំនៅ មិនមានលក្ខណៈសមស្រប ជាមួយនឹងការតម្រឹមផ្លូវចាំបាច់ សម្រាប់សកម្មភាពសាងសង់។ ដើម្បីសាងសង់ផ្លូវដែកឲ្យចេញជារូបរាង ប្រជាជនកាន់តែច្រើននឹងទទួលរងនូវផលប៉ះពាល់នានា ពីសកម្មភាពអនុវត្តគម្រោង ហើយការផ្លាស់ប្តូរទីលំនៅកាន់តែច្រើន នឹងកើតមានឡើង។ នេះគឺជាបញ្ហាចម្បង ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរកដំណោះស្រាយជាបន្ទាន់”។ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា គម្រោងស្តារផ្លូវដែកនេះ នឹងប៉ះពាល់ដល់ប្រជាជន៤.០០០គ្រួសារទូទាំងប្រទេស ក្នុងនោះមាន១.០៥០គ្រួសារត្រូវផ្លាស់ប្តូរទីលំនៅ ហើយក្នុងចំណោមប្រជាជនដែលផ្លាស់ទីលំនៅទាំងនេះ មាន៧៣ភាគរយបានផ្លាស់ប្តូរទីលំនៅរបស់ខ្លួនរួចទៅហើយ។ ការងារសាងសង់រកផ្លូវដែក កំពុងត្រូវបានអនុវត្ត ដោយក្រុមហ៊ុន ធីអេសអូ ខេមបូឌា ខូអិលធីឌី (TSO Cambodia Co. Ltd.) ហើយការងារវិស្វកម្មកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុន នីបផន កូអេ ខូ (Nippon Koei Co.) យោងតាមសេចក្តីព្រាងអនុស្សរណៈនេះដែរ ប៉ុន្តែទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរនេះបានឈានដល់ដំណាក់កាលរិតបន្ដឹងដោយសារបញ្ហាធ្វើឲ្យគម្រោងស្តារផ្លូវដែកនេះជួបឧបសគ្គមិនអាចបន្តទៅមុខបាន។ សេចក្តីព្រាងអនុស្សារណៈនេះមានខ្លឹមសារទៀតថា “បេសកកម្មនេះពិតជាបានលើកទឹកចិត្តក្រុមហ៊ុនផ្តល់សេវាប្រឹក្សាផ្នែកត្រួតពិនិត្យ (នីបផន កូអេ) និងក្រុមហ៊ុនម៉ៅការ (ធីអេសអូ) អភិវឌ្ឍរូបភាពនៃការគោរពគ្នាទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការ រវាងគ្នានឹងគ្នា ក្នុងការអនុវត្តគម្រោង”។ អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយកាលពីម្សិលមិញថា ធនាគារសាំុនឹងបញ្ហាប្រឈម ដែលបានកើតឡើងនៅក្នុងដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ពន្ធទ្រង់ទ្រាយធំ ហើយថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងមិនផ្តល់សេចក្តីអត្ថាធិប្បាយអំពីខ្លឹមសារសំខាន់ៗ នៅក្នុងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះទេ។ អ្នកនាំពាក្យដដែលនេះ បានបង្ហាញនៅក្នុងអីុម៉េលរបស់ខ្លួនថា “នេះគឺជាគម្រោងធំបំផុតមួយ ក្នុងចំណោមគម្រោងធំបំផុតទាំងឡាយ ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា ហើយនៅក្នុងគម្រោងហេដ្ឋារចនាសម្ពន្ធទាំងអស់ សូម្បីតែនៅប្រទេសក្រីក្រ និងបណ្តាប្រទេសសម្បូរធនធានក៏ដោយ ក៏បញ្ហាប្រឈមមិនបានព្រាងទុកមុន នៅតែអាចកើតមានឡើងដូចគ្នាដែរ។ អនុស្សរណៈរវាងរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី មិនទាន់ត្រូវបានសម្រេចចុងក្រោយនៅឡើយទេ។ ធនាគារអភិវឌ្ឍន៍អាស៊ី មិនផ្តល់សេចក្តីអត្ថាធិប្បាយទាក់ទងនឹងព័ត៌មានសំខាន់ៗទេ”។ បុគ្គលិកក្រុមហ៊ុន នីបផន កូអេ ខូ មិនអាចទំនាក់ទំនងសំុធ្វើសេចក្តីអត្ថាធិប្បាយបានទេ ហើយលោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ទំនាក់ទំនងសំុធ្វើសេចក្តីអត្ថាធិប្បាយបានទេ ហើយលោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយទេ។ ដោយមានខ្លឹមសាររិះគន់បន្ថែម ចំពោះគម្រោងស្តារផ្លូវដែកនេះ សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ផងដែរថា ខណៈដែលមានការរីកចម្រើនផ្នែកកន្លែងស្នាក់នៅ និងគ្រឿងបំពាក់ផ្សេងៗរបស់កម្មករនៅខ្សែផ្លូវដែក នៅភាគខាងត្បូង ស្ថានភាពទូទៅនៅតែមិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងសមស្របនៅឡើយ។ សេចក្តីព្រាងអនុស្សរណៈនេះ បញ្ជាក់ថា “កន្លែងស្នាក់នៅ ជាទូទៅមានការចោលសំរាមរប៉ាត់រប៉ាយ ហើយប្រព័ន្ធផ្គត់ផ្គង់ទឹកមាននៅក្នុងកន្លែងស្នាក់នៅមួយចំនួន ប៉ុន្តែជាទូទៅ មិនមានគ្រប់គ្រាន់ទេ”។ សេចក្តីព្រាងអនុស្សរណៈនេះមានខ្លឹមសារបន្ថែមទៀតថា “កន្លែងស្នាក់នៅសម្រាប់កម្មករ និងបុគ្គលិកសន្តិសុខនៅទីតាំងផ្លូវដែកភាគខាងជើងខ្វះតម្រូវការមូលដ្ឋាន (បន្ទប់ស្នាក់នៅសមរម្យ ប្រព័ន្ធផ្គត់ផ្គង់ទឹកមានសុវត្ថិភាព បង្គន់អនាម័យជាដើម) ដែលត្រូវបានកត់សម្គាល់នៅទីតាំងផ្លូវដែកមួយខ្សែភាគខាងត្បូងផងដែរ”។ សេចក្តីព្រាងអនុស្សរណៈនេះដែរ មានខ្លឹមសារបន្តទៀតថា “ក៏មិនមានសេចក្តីបញ្ជាក់ត្រឹមត្រូវទាក់ទងនឹងការប្រុងប្រយ័ត្នរបស់កម្មករ ដើម្បីទទួលបានសុវត្ថិភាពដែរ”។ សេចក្តីព្រាងអនុស្សរណៈដដែលនេះ មានខ្លឹមសារបន្ថែមទៀតថា “កម្មករមួយចំនួនត្រូវបានគេមើលឃើញថា បានឈរនៅខាងក្រោមទ្រនាប់បេតុង ដែលគេផ្អាកសកម្មភាពសាងសង់ ហើយមិនពាក់មួកសុវត្ថិភាពទេ”។ លោក ប៉េ ទិត្យ បានមានប្រសាសន៍ថា លោកមិនបានដឹងច្បាស់អំពីបញ្ហាទាំងឡាយ ត្រូវបានលើកឡើងនៅក្នុងសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នានេះទេ។ លោកបានមានប្រសាសន៍ថា “យើងមានកិច្ចព្រមព្រៀង យើងមានកិច្ចព្រមព្រៀងដែលមានការចរចាគ្នាជាសមូហភាព ជាមួយភាគីកម្មករ ដូច្នេះមិនមានករណីពិសេសទេ។ ខ្ញុំមិនបានដឹងច្បាស់អំពីចំណុចខ្វះខាតទាំងឡាយត្រូវបានលើកឡើងក្នុង MOU...
ឥណទានក្នុងវិស័យធនាគារ កើនឡើងបានបួនពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១១
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ដែលធនាគារជាតិនៃកម្ពុជាបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថាបរិមាណឥណទាននៅក្នុងវិស័យធនាគារនៅព្រះរាជាណាចក្រកម្ពុជា បានកើនឡើង៣៣ភាគរយ ពោលគឺកើនជាងបួនពាន់លានដុល្លារ កាលពីឆ្នាំមុនដោយសារតែទំហំឥណទានទៅលើទីផ្សារអចលនទ្រព្យ និងវិស័យកសិកម្មបានកើនឡើងខ្ពស់ជាង កំណើនក្នុងផ្នែកផ្សេងៗទៀត។ ខណៈដែលធនាគារិកបាននិយាយថា ឥណទាននៅលើទីផ្សារធនាគារកើនឡើង ដោយមានការគាំទ្រពីស្ថានភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេស ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានក្រើនរំឭកថា ការបំប៉ោងបរិមាណឥណទាន អាចនឹងកើតឡើង ប្រសិនបើធនាគារ មិនពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការវាយតម្លៃអតិថិជនទេនោះ។ យោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា មួយភាគបីនៃចំនួនប្រាក់កម្ចីសរុបក្នុងវិស័យធនាគារ បានទៅលើសហគ្រាសលក់ទំនិញរាយ និងលក់ដុំ កាលពីឆ្នាំ២០១១ខណៈប្រាក់កម្ចីក្នុងវិស័យកសិកម្ម និងលំនៅដ្ឋាន រួមគ្នាបានក្តោបក្តាប់ទីផ្សារ១៥,១ភាគរយ។ ចំនួនទឹកប្រាក់កម្ចីសរុបដែលធនាគារផ្តល់ឲ្យអតិថិជនក្នុងឆ្នាំ២០១១ កើនឡើងដល់៤,៣៦ពាន់លានដុល្លារ ច្រើនជាងឆ្នាំ២០១០ ដែលមានចំនួន៣,២៨ពាន់លានដុល្លារ។ លោកអុិនចាន់នីប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារគេនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងបានឃើញថា វិស័យទាំងនេះមានកំណើនល្អ។ យើងយល់ដឹងអំពីរំហូរសាច់ប្រាក់ នៅក្នុងវិស័យទាំងនេះ និងទំហំឥណទានដែលអាចផ្តល់ឲ្យទៅអតិថិជនក្នុងវិស័យទាំងនេះ ហើយយើងមានសមត្ថភាពគ្រាន់បើជាងមុន ក្នុងការវាយតម្លៃអ្វីដែលអតិថិជនត្រូវអភិវឌ្ឍ”។ បរិមាណឥណទានសរុបរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កើនឡើងបាន៣៤,៦ភាគរយ ពោលគឺបានឡើងមក១,០២ភាគរយ នៅក្នុងឆ្នាំ២០១១។ មិនមែនមានតែធនាគារពាណិជ្ជទេដែលទទួលបានកំណើនខ្ពស់នៅក្នុងផ្នែកឥណទាន កាលពីឆ្នាំមុន។ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញផងដែរថាចំនួនប្រាក់កម្ចីសរុបនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កើនឡើងបាន៥០ភាគរយពោលគឺឡើងដល់៦៤១,៥៣លានដុល្លារ។ ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន បានឲ្យដឹងថា ឥណទានមិនដំណើរការរបស់ខ្លួនមានអត្រាទាបខ្លាំង អតិថិជនជាច្រើនដែលជាអ្នកខ្ចីប្រាក់នៅក្នុងវិស័យនេះ ទទួលបានឥណទានពីគ្រឹះស្ថានជាច្រើន ហើយចុងក្រោយ អ្នកខ្ចីប្រាក់ទាំងនោះជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង។ ក្នុងករណីបែបនេះ ក្រុមសេដ្ឋវិទូបាននិយាយថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការវាយតម្លៃប្រវត្តិខ្ចីប្រាក់របស់អតិថិជន។ លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ថា “កំណើននៃឥណទាន បើនិយាយទៅមិនទាន់ជារឿងល្អនៅឡើយទេ”។ លោកបន្ថែមថា ខណៈដែលប្រាក់កម្ចី ក្នុងវិស័យកសិកម្មកាលពីឆ្នាំមុន មានចំនួនប្រហែលជា៥០ភាគរយ នៃបរិមាណឥណទានសរុបក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានដែលផ្តល់សេវាប្រាក់កម្ចីនៅតែខ្វះចំណេះដឹង ទាក់ទងទៅនឹងហានិភ័យ ពាក់ព័ន្ធនឹងការធ្វើកសិកម្ម។ លោកបានមានប្រសាសន៍ថា “ជាទូទៅវិស័យកសិកម្ម ត្រូវបានចាត់ទុកជាវិស័យមានហានិភ័យខ្ពស់ ដោយសារតែវិស័យនេះត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយបើទោះបីវាជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗ ដែលជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាក៏ដោយ ខ្ញុំយល់ថា ជាទូទៅគ្រឹះស្ថានផ្តល់ប្រាក់កម្ចី មិនទាន់មានការយល់ដឹងគ្រប់គ្រាន់អំពីវិស័យនេះទេ ដូចជាពេលវេលាដាំដំណាំ បន្ទុកថ្លៃដើមផលិតកម្ម ហានិភ័យទីផ្សារ និងចំណុចផ្សេងៗទៀត”។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជាអង្គការវាយតម្លៃវិស័យធនាគារនៅកម្ពុជារាល់ឆ្នាំ បានឲ្យដឹងកាលពីឆ្នាំមុនថា កំណើនឥណទានមិនគួរកើនឡើងជាងនេះទៀតទេ ហើយថា អត្រាកំណើនបច្ចុប្បន្ន កំពុងតែឈានទៅរកដំណាក់កាលមុនពេលមានវិបត្តិ។ អង្គការនេះក៏បានឲ្យដឹងតាមរយៈរបាយការណ៍ ដែលខ្លួនបានចេញផ្សាយកាលពីខែកុម្ភៈផងដែរថា ធនាគារកណ្តាលត្រូវពង្រឹងសមត្ថភាពត្រួតពិនិត្យរបស់ខ្លួន ដើម្បីគ្រប់គ្រងលើវិស័យ ដែលរីកចម្រើនលឿននៅក្នុងប្រទេស។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា បរិមាណប្រាក់បញ្ញើនៅក្នុងវិស័យធនាគារ កើនឡើងបាន២០ភាគរយ ពោលគឺបានកើនឡើងដល់៥,៩៩ពាន់លានដុល្លារ។ ឥណទានឥតដំណើរការនៅក្នុងវិស័យនេះ បានធ្លាក់ចុះពី ១,៣៧ភាគរយមកនៅត្រឹមតែ១,០៩ភាគរយប៉ុណ្ណោះ។ ចំនួនគណនីធនាគារនៅក្នុងប្រទេសកម្ពុជា ក៏បានកើនឡើង១៩ភាគរយផងដែរ ពោលគឺបានកើនមកដល់១,២លានគណនី កាលពីឆ្នាំ២០១១។ នេះគឺជាសញ្ញាបង្ហាញអំពីចំនួនប្រជាជននៅក្នុងប្រទេស ដែលនៅតែមិនទាន់ប្រើប្រាស់ប្រព័ន្ធធនាគារបច្ចុប្បន្ន។ ទោះបីជាក្រុមសេដ្ឋវិទូបាននិយាយថា ធនាគារិក គួរតែសម្រេចឲ្យបាននូវកំណើនថ្មី ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ក៏ដោយ ក៏របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វិស័យធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែស្ថិតក្នុងដំណាក់កាលស្មុគស្មាញហើយ។ ជាក់ស្តែង ធនាគារជាច្រើនបានពង្រីកវិសាលភាពនៃសេវាកម្ម និងផលិតផលធនាគារចល័តរបស់ខ្លួន ហើយចំនួនម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ម៉ាស៊ីន ATM) បានកើនឡើង១៧ភាគរយ ពោលគឺម៉ាស៊ីន ATM ទាំងអស់មានចំនួនរហូតដល់ទៅ៥៨៨ម៉ាស៊ីនទូទាំងប្រទេស។ ទីផ្សារឥណទានអន្តរធនាគារ ក៏គួរតែត្រូវបានបង្កើតឡើងយ៉ាងយូរនៅដំណាច់ឆ្នាំនេះផងដែរ។ ទោះបីជាបរិមាណឥណទានដែលធនាគារ បានផ្តល់ឲ្យអតិថិជនរបស់ខ្លួនបានកើនឡើងជាលំដាប់ កាលពីឆ្នាំមុនក៏ដោយ បរិយាកាសប្រកួតប្រជែងនៅក្នុងវិស័យធនាគារនេះ ក៏កំពុងមានសភាពតឹងតែងខ្លាំងឡើងៗផងដែរ ដោយសារតែធនាគារបរទេសជាច្រើន បានបោះទុនរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក។ ធនាគារបរទេសទាំងនោះ មានដូចជា ធនាគារដែលមកពីសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋប្រជាមានិតវៀតណាម។ ធនាគារបរទេសទាំងនេះ បានមកប្រឡូកក្នុងទីផ្សារធនាគារនៅកម្ពុជា កាលពីឆ្នាំមុន។ ធនាគារិកបាននិយាយថា វិស័យធនាគារបានគ្របដណ្តប់លើទីផ្សារ ក្នុងកម្រិតច្រើនជ្រុលហើយ ហើយថា អាជីវកម្មភាគច្រើននៅក្នុងប្រទេសកម្ពុជាមានទំនាក់ទំនងជាមួយធនាគារធំៗចំនួនបួន ក្នុងចំណោមធនាគារធំៗទាំងអស់មានវត្តមាននៅប្រទេសនេះ។ លោកស្រី ងួន សុខា អគ្គនាយកធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារកណ្តាលបានចាត់វិធានការកាត់បន្ថយហានិភ័យនៅក្នុងវិស័យធនាគារ ដោយបានបង្កើតការិយាល័យព័ត៌មានឥណទានលើកដំបូងនៅក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំនេះ។ ការងារលើប្រព័ន្ធទូទាត់ទូទាំងប្រទេស នៅលើទីផ្សារឥណទានអន្តរធនាគារ ក៏ត្រូវបានរំពឹងថា នឹងមាននៅដំណាច់ឆ្នាំនេះផងដែរ។ លោកស្រីបានថ្លែងថា “ក្នុងឆ្នាំ២០១១ យើងបានចេញបទបញ្ញតិ្តថ្មីមួយចំនួនពាក់ព័ន្ធនឹងអភិបាលកិច្ច និងតម្លាភាពនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា”៕ ប្រែសម្រួលដោយ កង សុធា
ចាប់ខ្លួនចិនតៃវ៉ាន់៤៤នាក់ក្នុងការបោសសម្អាតក្រុមចាប់ជំរិត
កាលពីថ្ងៃសុក្រ នគរបាលបានចាប់ខ្លួនចិនតៃវ៉ាន់ចំនួន៤៤នាក់នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានចោទប្រកាន់ថា ជាសមាជិកក្រុមឧក្រិដ្ឋជនដ៏ធំក្នុងតំបន់ ដែលពាក់ព័ន្ធនឹងការចាប់ជំរិតជនជាតិចិននៅបរទេសនិងជំរិតទារប្រាក់ពីសាច់ញាតិរបស់ពួកគេនៅឯប្រទេសចិន។ យោងតាមរបាយការណ៍របស់នគរបាលជាតិបានឲ្យដឹងថា នគរបាលបានចាប់ខ្លួនមនុស្សចំនួន២៤នាក់ក្នុងផ្ទះរបស់ពួកគេនៅក្នុងខណ្ឌទួលគោក ប្រាំបួននាក់នៅក្នុងខណ្ឌឫស្សីកែវ ហើយអ្នកផ្សេងទេៀតត្រូវបានចាប់ខ្លួននៅក្នុងផ្ទះវីឡាមួយនៅខណ្ឌសែនសុខ។ លោក ប៉ែន ពិសិដ្ឋ នាយនគរបាលអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា “យើងបានចាប់ខ្លួនជនទាំងនេះ...ពួកគេទាំងអស់គ្នាបង្កើតក្រុមមួយ ដែលបានប្រើប្រាស់បណ្តាញអុីនធើណិត ដើម្បីជំរិតទារប្រាក់ពីសមាជិកគ្រួសារនៅក្នុងប្រទេសចិន”។ លោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា ជនសង្ស័យទាំងនេះបានចូលរួមជាមួយនឹងក្រុមឧក្រិដ្ឋជនធំមួយក្នុងតំបន់ ដែលជាប់ពាក់ព័ន្ធនឹងការចាប់ជំរិតជនជាតិចិន ហើយប្រើប្រាស់បណ្តាញអុីនធើ់ណិត ដើម្បីជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់ជនរងគ្រោះ ជាថ្នូរនឹងការដោះលែងពួកគេ។ គេមិនបានដឹងទេ ថាតើការចាប់ជំរិតកើតមាននៅក្នុងប្រទេសកម្ពុជា ឬក៏ថា តើក្រុមជនពាលជាប់ចោទទាំងនេះបានប្រើប្រាស់ប្រទេសកម្ពុជាធ្វើជាមូលដ្ឋានសម្រាប់ធ្វើប្រតិបត្តិការចាប់ជំរិតរបស់ពួកគេដែរឬយ៉ាងណានោះទេ។ លោក ជា ម៉េត បានឲ្យដឹងថា “ ត្រូវបានប្រគល់ឲ្យនគរបាលអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនខ្លួនត្រឡប់ទៅ វិញ”។ លោកបានបន្ថែមថា យើងមិនបានចោទប្រកាន់ពួកគេទេ ហើយលោកបដិសេធមិនប្រាប់ថា ការចាប់ជំរិតបានកើតឡើងនៅទីណាឬមានមនុស្សប៉ុន្មាននាក់បានរងគ្រោះនោះទេ។ លោកបានមានប្រសាសន៍ថា “ យើងចាត់វិធានការបង្ក្រាបតាមពាក្យបណ្ដឹងរបស់ស្ថានទូតចិននៅទីនេះ ដែលបានប្តឹងថា ក្រុមនេះបានជំរិតទារប្រាក់ពីឪពុកម្ដាយរបស់ជនរងគ្រោះនៅប្រទេសចិន”។ លោក យ៉ាង ធានយូ អ្នកនាំពាក្យស្ថានទូតចិនបានឲ្យដឹងថា លោកបានដឹងអំពីការចាប់ខ្លួននេះ ប៉ុន្ដែលោកបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយលោកបានបង្វែរសំណួរទាំងអស់ទៅនគរបាលកម្ពុជាវិញ។ លោក បែ៉ន ពិសិដ្ឋ...
ម្ចាស់អគារខ្ពស់ ហ្គោល ថៅវើ ៤២ជាន់ កំពុងដោះស្រាយជម្លោះ
បុគ្គលិកជាប់ពាក់ព័ន្ធនឹងដំណើរការសាងសង់បានឲ្យដឹង កាលពីម្សិលមិញថា ម្ចាស់គម្រោងសាងសង់អគារខ្ពស់ហ្គោល ថៅវើ កម្ពស់៤២ជាន់ (Gold Tower 42) ដែលមានទំហំទឹកប្រាក់រហូតដល់២៤០លានដុល្លារនៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមដោះស្រាយជម្លោះជាមួយក្រុមហ៊ុន ទទួលម៉ៅការសាងសង់គម្រោងនេះតាមរយៈក្រុមអាជ្ញាកណ្ដាល ដើម្បីចាប់ផ្ដើមការងារសាងសង់ឡើងវិញ បន្ទាប់ពីការសាងសង់របស់គម្រោងនេះត្រូវបានផ្អាកកាលពីខែកញ្ញា ឆ្នាំ២០១០ ដោយសារតែការលក់មិនបានប្រាក់គ្រប់គ្រាន់ ហើយមានការចំណាយលើស។ លោក លី ស៊ុនហ៊ុម (Lee Sun-hum) នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន យុនវូ ខេមបូឌា (Yon Woo Cambodia Co. Ltd) ដែលជាក្រុមហ៊ុនម្ចាស់អគារ ហ្គោល ថៅវើ កម្ពស់៤២ជាន់ បានថ្លែងថា ការដោះស្រាយជម្លោះដោយអាជ្ញាកណ្ដាលនៅក្នុងទីក្រុងសេអ៊ូល បានចាប់ផ្ដើមធ្វើឡើងកាលពីឆ្នាំទៅ ជាមួយក្រុមហ៊ុនវិស្វកម្ម និងសំណង់ហានីល (Hanil Engineering...
រដ្ឋាភិបាលនឹងសិក្សាចំនួនទឹកប្រាក់បន្ថែមសម្រាប់គម្រោងផ្លូវដែក
ទីប្រឹក្សារដ្ឋាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា ដោយសារតែមូលនិធិចំនួន១៤០លានដុល្លារក្នុងគម្រោងបណ្តាញស្តារផ្លូវដែកកម្ពុជាត្រូវបានប្រើប្រាស់ស្ទើរតែជិតអស់ទៅហើយនោះ រដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចថា នឹងសិក្សាឲ្យដឹងថា តើត្រូវកំណត់ចំនួនទឹកប្រាក់ប៉ុន្មានបន្ថែមទៀត ដើម្បីបញ្ចប់គម្រោងនេះ។ លោក ប៉ូល ផៅវើ (Paul Power) ទីផ្សារប្រឹក្សាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា គម្រោងសិក្សានេះមានគោលបំណងកំណត់ចំនួនទឹកប្រាក់បន្ថែមសម្រាប់ដំណើរការកសាង ផ្លូវរថភ្លើងប្រវែងប្រហែល៣០០គីឡូម៉ែត្រដែលនៅសល់នៅភាគខាងជើងរវាងភ្នំពេញនិងក្រុងប៉ោយប៉ែត។ លោក ប៉ូល ផៅវើ ថ្លែងថា “រដ្ឋាភិបាលបានផ្តួចផ្តើមគម្រោងសិក្សាឲ្យដឹងច្បាស់ថា តើនៅខ្វះថវិកាប៉ុន្មានពិតប្រាកដ និងថា តើនឹងត្រូវបញ្ចប់គម្រោងនៅពេលណា។ ចំណុចនេះមិនទាន់ដឹងនៅឡើយទេ”។ លោកបានបន្ថែមថា មូលនិធិបន្ថែមនេះប្រហែលជាមានចំនួនក្នុងចន្លោះពី៥០លានទៅ១០០លានដុល្លារ។ លោក ប៉ូល ផៅវើ បានថ្លែងបន្ថែមទៀតថា ថវិកាសម្រាប់ចំណាយ និងស្ថាប័នដែលមន្ត្រីចាត់តាំងឲ្យបំពេញការងារសិក្សានេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។ លោកបានមានប្រសាសន៍ថា “តែងតែមានការព្រួយបារម្ភ អំពីការមានប្រាក់គ្រប់គ្រាន់ ដើម្បីបញ្ចប់គម្រោងនេះ”។ ក្នុងពេលមូលនិធិត្រូវបានប្រើប្រាស់ជិតអស់ ក្រុមហ៊ុនអនុវត្តគម្រោង ថល់ រ៉ូយ៉ាល់ រ៉ែលវេស៍ (Toll Royal Railways) ដែលជាក្រុមហ៊ុនបង្កើតរួមគ្នារវាងក្រុមហ៊ុន ថល់ ហូលឌីង (Toll Holdings) របស់អូស្ត្រាលីនិងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់កម្ពុជាបានផ្អាកការងាររបស់ខ្លួន នៅថ្ងៃទី៣១ ខែមីនា...