Tuesday, April 13, 2021
Home Authors Posts by Philip Heijmans

Philip Heijmans

37 POSTS 0 COMMENTS

ក្រសួង​ឈប់ចេញ​​អាជ្ញា​ប័ណ្ណ​ឲ្យក្រុមហ៊ុន​ផ្តល់​សេវា​​ទូរស័ព្ទ​ចល័ត

លោក​ សូ​រ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួងប្រៃសណីយ​៍​ និង​ទូរគមនាគមន៍​ បាន​មាន​ប្រសាសន៍​កាល​ពី​​ថ្ងៃ​អង្គារ​​ថា​ រាជរដ្ឋា​ភិ​បាលកម្ពុជា ​បាន​សម្រេចបញ្ឈប់ការ​ផ្តល់​អាជ្ញាប័ណ្ណ​​ឲ្យ​ក្រុម​ហ៊ុន​ផ្តល់​សេវា​​ទូរស័ព្ទ​ចល័ត​ថ្មីហើយ ​ ព្រោះ​គ្មាន​​​​ប្រេ​កង់​នៅ​សល់​ក្នុង​ប្រទេស​​កម្ពុជា​ទៀត​ទេ​ ហើយ​ក្រុម​ហ៊ុន​​នានា​ទៀតសោត​ ក៏​​កំពុងពុះ​ពារ​ទាំង​លំបាក​​​ក្នុង​ការ​​ស្វែង​រក​ប្រាក់​ចំណេញ​​ក្នុ​ង​ទី​ផ្សារ​​​ដែល​មាន​ក្រុម​ហ៊ុន​ច្រើន​​​ហួស​​​ប្រមាណ​​​នេះ​​​​ដែរ​។​ លោក​ សូ​រឃុន​​ បាន​លើកឡើង​​ក្នុង​​បទ​សម្ភាស​មួយ​តាម​ទូរស័ព្ទ​ថា ​“ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ​ ​មាន​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ច្រើនជ្រុល​​ហើយ​ ប្រសិន​បើ​​​យើង​​ធ្វើ​ការ​ប្រៀប​ធៀបជាមួយបណ្តា​​​ទីផ្សារ​​​​ដែល​មាន​​ប្រជា​ជន​​តិច​ប្រហាក់ប្រហែល​​គ្នា​នោះ​ ហើយ​ណាមួយ​ សេដ្ឋកិច្ច​របស់​យើង​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​​ឧស្សាហកម្ម​​នៅ​ឡើយ​ទេ​​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “​យើង​មាន​បញ្ហា​បច្ចេក​ទេស​ ពោល​គឺ​​ពុំ​មាន​ប្រេកង់​​នៅ​សល់​ទៀតទេ​ ហេតុ​​ដូច្នេះ​ហើយ​ទើប​បាន​ជាយើង​ពុំ​អាច​​ពង្រីក​ប្រតិ​បត្តិ​ការ​ទូរស័ព្ទ​ចល័ត​បាន​”។ សេចក្តី​សម្រេច​​របស់​រាជរដ្ឋា​ភិ​បាល​ក្នុង​ការ​​​បញ្ឈប់​ការ​​ផ្តល់​អាជ្ញា​ប័ណ្ណ​នេះ​​ គឺ​ជា​ដំណឹងដ៏​​ល្អ​មួយ​សម្រាប់​បណ្តា​​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​​ចល័ត​នានា នៅកម្ពុជា​​ ដែល​បាន​លើក​​ឡើង​​​​​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​​​ថា​ ទី​ផ្សារនេះ​ចាំ​បាច់​ត្រូវ​​​ពង្រឹងឡើង​វិញ ដើម្បី​បង្កើន​ប្រាក់​ចំណូល​នោះ​។ ក្រុម​ហ៊ុន​ផ្តល់​សេវា​​ទូរស័ព្ទ​ចិន​Xinwei Telecom​បាន​ទទួល​​អាជ្ញា​ប័ណ្ណ​ផ្តល់​​សេវា​ទូរស័ព្ទ​ចល័ត​ពី​រដ្ឋា​ភិ​បាល ​កាល​ពី​ខែ​តុលា​ចំណែក​ឯ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ កាមីន​​​តែល​​​(Camintel)​ ដែលកាន់កាប់​មួយ​ផ្នែក​ដោយ​​​ក្រ​សួង​ទូរគមនាគមន៍​វិញ​ ​បាន​ទទួល​​​អាជ្ញាប័ណ្ណ​ក្នុង​ខែ​វិច្ឆិកា។​ ឥឡូវ​នេះ​​...

សេដ្ឋ​វិទូរបស់ធនាគារ​ពិភពលោក​ថា​ក្រុម​ទំនិញឡើង​ថ្លៃ​ជាលំដាប់​គឺជា​ហានិភ័យ​ចំពោះ​កំណើន

ទោះ​បីជា​បាន​ព្យាករថា កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ក្នុង​ឆ្នាំនេះ​ក៏ដោយ ក្រុម​សេដ្ឋវិទូនៅ​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹងកាលពីម្សិលមិញថា សេដ្ឋកិច្ច​ប្រទេស​នេះ​នៅ​​តែ​អាច​ប្រែ​ប្រួល​ទៅ​តាម​តម្លៃ​របស់​ក្រុម​ទំនិញ​ ដែលឡើង​ថ្លៃ​ជាលំដាប់​ជាពិសេសម្ហូប​អាហារ​ និង​ប្រេងសាំងតែ​ម្តង។ ថ្លែងទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ា​ស៊ីហ្វិកសម្រាប់​ឆ្នាំ២០១២  លោក អេនរីក អាល់ដាស ខារ៉ូល (Enrique Aldaz-Carroll) សេដ្ឋវិទូ​​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​របស់ធនាគារ​ពិភពលោក បាន​ថ្លែងថា តម្លៃ​ប្រេងសាំង​នៅ​​កម្ពុជា អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ទីផ្សារ​ទំនិញ​អន្តរជាតិ  ហើយ​អាចបង្កឲ្យ​មាន​អតិផរ​ណា​នៅ​ក្នុង​សេដ្ឋ​កិច្ច​ប្រទេសកម្ពុជា​ទៀត​ផង។ លោកថ្លែងថា “ដោយចាប់​ផ្តើម​តាំង​ពីដើម​ឆ្នាំ​២០១១​ រដ្ឋាភិ​បាលឈប់​គិត​ពន្ធ​លើ​ប្រេង​សាំង​នាំចូល​ដោយ​មានឧបត្ថម្ភធន​ពីសហភាព​អឺរ៉ុប​ ហើយ​ពួកគេ​ក៏បាន​កាត់​បន្ថយ​អត្រា​ពន្ធ​នាំចូល​ផងដែរ​ ដូច្នេះ​ បច្ចុប្បន្ន​តម្លៃ​ប្រេង​​សាំង​​គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​អំពី​តម្លៃ​ប្រេង​សាំង​​លើ​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ​”។ ធនាគារ​ពិភពលោក​បាន​ដំឡើង​អត្រា​ព្យាករសេដ្ឋកិច្ចរបស់ប្រទេស​កម្ពុជា ពី​៦,៥​ភាគរយ​ទៅ​៦,៦ភាគរយ​ ដោយ​សារ​ប្រទេស នេះ​អាច​បញ្ចៀស​ខ្លួន​ចេញ​ពី​ស្ថានភាព​សេដ្ឋ​កិច្ច​​ធ្លាក​់ចុះ​ ដែល​ប៉ះ​ពាល់​ដល់បណ្តា​ប្រទេស​នៅ​លោក​ខាង​លិច និង​អាច​ចៀស​ផុត​ពីការ​ខូចខាតទ្រង់​ទ្រាយធំដោយសារ​គ្រោះ​ទឹក​ជំនន់​កាលពី ឆ្នាំមុនទៀត​ផង។ លោក អេនរីក អាល់ដាស-ខារ៉ូល​ ថ្លែង​ផង​ដែរ​ថា តាំងពីឆ្នាំ​២០០៤ ​សេដ្ឋកិច្ច​របស់​​កម្ពុជា​បាន​កើនឡើង​ភាគច្រើន ​ដោយសារ​តែមាន​ការ​ជំរុញ​ពី​ក្រុម​ទំនិញ​ជាច្រើន​ ហើយ​ ​​បរិមា​ណ​លក់​ដែល​ចេះតែ​កើន​ឡើង​នៅ​ក្នុង​តំបន់ជនបទបង្ហាញអំពី​របៀប​ដែល​ អត្ថ​ប្រយោជន៍​ទាំងនេះ​បាន​រាលដាល​ដល់​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស។ លោកថ្លែងថា “ប្រសិន​បើ​លោកអ្នក​ក្រឡេក​មើល​ទីផ្សារ​លក់​ម៉ូតូ​នៅ​តាមតំបន់​ជនបទ អ្នកអាចនឹង​ឃើញ​ថា​ បរិមាណ​លក់នៅ​​ទីនោះ​មានកំណើន  ដូច្នេះតម្លៃ​ទំនិញនានា​ពិតជា​ប៉ះពាល់​ដល់តំបន់​ជនបទ។ នេះ​ជាមូល​​េហតុ​ដែល​ ត្រូវមាន​ភាពចម្រុះ​មុខនៃ​ទំនិញ​នៅ​លើទីផ្សារ​ ហើយ​ខ្ញុំគិតថា នេះគឺជាគោល​​បំណ​ង​​របស់រដ្ឋាភិបាល”។ លោក អេនរីក អាល់ដាស-ខារ៉ូល បាន​លើ​កអនុសាសន៍ថា កម្ពុជា​គួរតែ​កាត់​បន្ថយ​​បទ​បញ្ញត្តិ​ការិយាធិបតេយ្យ ដែល​បច្ចុប្បន្ន កំពុង​តែប៉ះពាល់ដល់ថ្លៃ​ដើម​ដឹក​ជញ្ជូន។ លោកបានថ្លែងថា “ប្រសិនបើយើង​​កាត់បន្ថយ​ពេលវេលាបាន​មួយ​ថ្ងៃ​​ មាន​ន័យថា ថ្លៃ​ដើម​ផលិតកម្មនឹង​ធ្លាក​់ចុះ១​ភាគ​រយ​។ ដូច្នេះការកាត់បន្ថយ​ការិយាធិបតេយ្យ គឺជា​​វិធី​សាស្ត្រ​មួយ​ដែល​អាច​ប្រើ​ប្រាស់​បាន​ ដើម្បី​កាត់​បន្ថយ​ពេលវេលា”។ របាយការណ៍ដែល​ធនាគា​រ​ពិភព​លោក​បានចេញ​ផ្សាយ​កាលពីថ្ងៃ​អង្គារ បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជាបាន​ធ្វើ​ការ​យ៉ាង​មានប្រសិទ្ធ​​ភាព​ ក្នុងការ​រក្សា​អត្រា​អតិផរណា​ឲ្យនៅ​ទាប​ជាង​៥ភាគរយ​ រហូត​មកដល់ឆ្នាំ២០១១ទោះ​បីជា តម្លៃ​ម្ហូបអាហារ​ និងប្រេងសាំងនៅ​ក្រៅ​ប្រទេ​ស​កើនឡើង​ក៏ដោយ។ ក៏ប៉ុន្តែ​ របាយ​ការ​ណ៍ដដែល​នេះ បានបង្ហាញផងដែរ​ថា តម្លៃ​​ម្ហូបអាហារ​មានចំណែក​ជិត​ពាក់​កណ្តាល​នៃ​អតិផរណា​ទំនិញ​ប្រើ​ប្រាស់នៅ​ប្រទេស​កម្ពុជា៕ ប្រែ​សម្រួល​ដោយ កង សុធា  

គម្រោង​ស្ដារ​​ផ្លូវ​រថភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជាឡើង​វិញ​​ ​ត្រូវ​ការ​មូលនិធិ​បន្ថែម​ទៀត​

អ្នក​ប្រឹក្សា​យោបល់​ម្នាក់ ប្រចាំ​ក្រសួង​សាធារណការ​ និងដឹក​ជញ្ជូន បាន​លើកឡើងកាលពី​ម្សិល​មិញ​ថា ការ​ស្ដារ​ឡើង​វិញ​នូវ​បណ្ដាញ​ផ្លូវ​ដែ​ក​ ដែល​ទ្រុឌ​ទ្រោម​នៅក្នុង​ប្រទេស​កម្ពុជា មាន​រយៈ​ពេល​ជិត​ប្រាំមួយ​ខែ​ ហួស​ពី​ការ​​គ្រោង​ទុក​ និង​តម្លៃ​ការ​ងារ​ក្នុងរយៈ​ពេល​ជាង​មួយ​ឆ្នាំ​ ក៏​ដូច្នេះ​ដែរ​ គឺ​គម្រោង​នេះ​អស់ប្រាក់​ហើយ។​ លោកប៉ូលផៅវើ (Paul Power) អ្នក​ប្រឹក្សាយោបល់គម្រោង​ផ្លូវ​ដែក​ ​​របស់ក្រសួងនេះបាន​មាន​ប្រសាសន៍ កាលពី​ម្សិលមិញ​ថាគម្រោងស្ដារផ្លូវ​ដែក​ ដែល​មាន​ចម្ងាយ​៦០០​គីឡូម៉ែត្រ ពេល​នេះ​នឹ​ង​ត្រូវ​បញ្ចប់ក្នុង​ខែ​តុលា ឆ្នាំ​២០១២។ លោក​បាន​បន្ថែម​ទៀត​ថា គម្រោងនឹង​ចំណាយ​ទឹក​ប្រាក់​អស់ពី៥០ទៅ​១០០លានដុល្លារ​ ដើម្បី​បញ្ចប់​គម្រោង​នេះ​ គឺលើស​ពីចំនួនទឹក​ប្រាក់​១៤០លាន​ដុល្លារ​ ដែល​បានដាក់​បញ្ចូល​ក្នុង​គម្រោង​នេះ​ ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)​និង​ទី​ភ្នាក់​ងារ​សម្រាប់​ការ​អភិវឌ្ឍន៍អន្ដរជាតិ​អូស្ត្រាលី។ លោកបាន​មាន​ប្រសាសន៍ថា “ យើង​កំពុង​តែ​សហការ​គ្នា​ ដើម្បីឲ្យដឹង​ថាតើ​វា​នឹង​ត្រូវចំណាយ​ប៉ុន្មានទៀត​ ហើយទឹក​ប្រាក់​នេះគួរបា​ន​មក​ពីណា”។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ និង​អ្នក​គាំ​ទ្រ​គម្រោង​នេះ​បាន​បា៉ន់​ប្រមាណ​ខុស​អំពី​ចំនួនទឹក​ប្រាក់ត្រូវចំណាយលើកំណាត់​ផ្លូវ​ដែក​ដំបូង​ ដែល​ត្រូវ​ស្ដារ​ឡើង​វិញនោះ​ ។ លោកបាន​មាន​ប្រសាសន៍ថា “ ​នៅ​ពេល​យើង​ចុះ​ទៅ​សិក្សា​ផ្លូវ​ដែក​ ហើយ​ពិនិត្យ​មើលថាផ្លូវ​ដែក​នេះ​ ជា​រឿយៗបែក​បាក់​ជា​កំណាត់​ៗ​ ដូច្នេះ​គេ​មិន​ទាន់ដឹង​ថា ត្រូវ​ការ​អ្វីនោះ​ទេ រហូត​ដល់​យើង​ពិនិត្យ​មើល។នោះ​ គឺ​ជាហេតុឲ្យមានការ​​ចំណាយ​កើន​កាន់​តែ​ច្រើនឡើង​”។ លោក​ ផោវើ ក៏បាន​មាន​ប្រសាសន៍ផង​ដែរ​ថាក្រុម​ហ៊ុន​ថល់ហូលឌីង (Toll Holdings) ដែល​ទទួលបានសិទ្ធិ​សម្បទាន​រយៈ​ពេល​៣០​ឆ្នាំ​ ក្នុង​ប្រតិបត្តិ​ការ​បណ្ដាញ​ផ្លូវ​ដែក​ជា​មួយ​នឹង​ក្រុមហ៊ុន​ រ៉ូ​យ៉ាល់​គ្រុប​កម្ពុជា​ បាន​ជូន​ដំណឹង​ដល់ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុតាម​រយៈ​លិខិត​មួយច​្បាប់​កាលពី​ថ្ងៃ​សុក្រ​ថាខ្លួន​នឹងបញ្ឈប់​ប្រតិបត្តិ​ការ​ទាំង​អស់ ​នៅ​ចុង​ខែ​នេះ​ហើយ។ លោក​ ផៅវើ បាន​មានប្រសាសន៍ថា នៅ​ក្នុង​លិខិត​នេះ​ក្រុមហ៊ុន ​ថល់ ហូលឌីង បានលើក​​ឡើង​​ថា ខ្លួន​នឹង​បញ្ឈប់​ប្រតិបត្តិ​ការ​ជា​បណ្ដោះ​អាសន្ន​ ចាប់​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនារហូត​ដល់​ខែ​មករា ឆ្នាំ២០១៣ ហើយ​នឹង​ផ្អាកបុគ្គលិក​ចំនួន​ពាក់​កណ្ដាល​ក្នុងចំណោម​បុគ្គលិក​១២០​នាក់របស់​ខ្លួន​។ ក្រម​ហ៊ុន ថល់ ហូលឌីង បាន​ផ្ដល់​សិទ្ធិ​ដល់ក្រុមហ៊ុន​ TSO របស់​បារាំង​ឲ្យ​អនុវត្ត​ការងារ​ស្ថាបនា​ផ្លូវ​ដែក​បន្តទៀត​។ លោក​ ទូច ចាន់​កុសល រដ្ឋលេខា​ធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​អះអាងចំពោះ​លិខិត​នេះ និង​បាន​មាន​ប្រសាសន៍​ថា ការងារ​អនុវត្តគម្រោង​នេះ​នឹង​បញ្ឈប់​នៅ​ចុង​ខែ​នេះ​ ប៉ុន្ដែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ឡើយ​។គេនៅ​មិន​ទាន់​ច្បាស់​ថា ហេតុ​អ្វី​ក្រុម​ហ៊ុនថល់ហូលឌីងសម្រេច​ផ្អាកប្រតិបត្តិ​ការ​របស់​ខ្លួន​នោះ​ ហើយ​លោក ដេវីត ឃើ (David  Kerr)អគ្គនាយក​ក្រុម​ហ៊ុន​ ថល់ រ៉ូយ៉ាល់ អយស្ម​័យ​យាន (Toll Royal Railways) បាន​បដិសេធ​មិន​ធ្វើ​អត្ថា​​ធិប្បាយទេកាលពី​ម្សិល​មិញ​នេះ។ យោង​តាម​លោក​ ផៅវើ បាន​ឲ្យដឹង​ថាទោះ​ជាយ៉ាង​ណា​ អ្វី​ដែល​គេ​ដឹង​គឺ​ថាក្រុមហ៊ុន​ TSO ដែល​ជា​ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ​ដែក​មិន​បាន​បំពេញតាម​​​កាល​កំណត់​ពីរលើក​ហើយក្នុង​ការ​បញ្ចប់​គម្រោង​ផ្លូ​វ​ដែក​ចម្ងាយ​២៦៦​គីឡូម៉ែត្រ ពីរាជ​ធានីភ្នំ​ពេញ ទៅកាន់ខេត្ត​ព្រះ​សីហនុ។ បន្ទាប់ពី​ពិធី​បើក​ការដ្ឋាន​បណ្ដាញ​​ផ្លូវ​ដែក​ក្នុង​ឆ្នាំ​២០០៩​មក​ ក្រុមហ៊ុន​នេះ​មុន​ដំបូង​បាន​មានបំណងចង់​បញ្ចប់​ការងារ​ស្ថាបនា​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១០​។កាលបរិច្ឆេទ​នោះ​ ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១១​ ហើយការអនុវត្តជាក់ស្តែង ក៏បាន​ខកខានដែរ​។ យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​ ដែលក្រសួង​សាធារ​ណការ​ចេញផ្សាយកាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ឲ្យដឹង​ថា ការងារ​ស្ថាបនា​ផ្លូវ​ដែក​​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​បញ្ចប់បាន​ត្រឹម៥២​ភាគ​រយ​ប៉ុណ្ណោះ​ ខណៈ​ដែល​បណ្ដាញ​ផ្លូវ​ដែក​ចម្ងាយ​៣៨៦​គីឡូម៉ែត្រ​ រវាង​រាជ​ធានី​ភ្នំពេញ​ និង​ក្រុង​ប៉ោយ​ប៉ែត​បញ្ចប់​បាន​ត្រឹមតែ​១៨ភាគ​រយ។ បណ្ដាញ​ផ្លូវ​ដែក​ទី​៣ ដែល​មាន​ចម្ងាយ​៤៨ គីឡូ​ម៉ែត្រ​ រវាង​ក្រុង​ប៉ោយ​ប៉ែត​ និង​ក្រុង​សេរី​សោភ័ណក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​បញ្ចប់​រួចរាល់​ហើយ​។ ADBបាន​ចេញ​សេចក្ដី​ប្រកាស​មួយ ​កាល​ពី​ម្សិល​មិញ​ដោយលើក​ឡើង​ថា  ការផ្អាក​របស់​ក្រុមហ៊ុន​ ថល់ ហូលឌីង និង​ឈាន​ទៅរក​ការ​ពន្យារពេលគម្រោងប​ន្ថែម​ទៀត​។ សេចក្ដី​ប្រកាសនេះលើក​ឡើង​ថា“​ធនា​គារ​អភិវឌ្ឍន៍​អាស៊ីព្រួយ​បារម្ភថាប្រសិន​បើ​រថភ្លើង​ ដែល​ត្រូវ​​ប្រើ​ប្រាស់​ សម្រាប់​ការ​ងារ​គម្រោងស្តារផ្លូវ​ដែក​លែង​មាន​ទៀត​ហើយ​នោះ ការផ្អាក​អាច​នាំមក​នូវ​ការ​ពន្យារពេល​តទៀតដល់​ការ​ស្ថាបនាផ្លូវ​”។ សេចក្ដី​ប្រកាស​នេះ​បន្ថែម​ទៀត​ថា ផ្លូវ​ដែក​នេះ ​បាន​ធ្វើ​ឲ្យមាន​​ការ​ពន្យារពេ​ល ដោយ​សារ​ទឹកជំនន់​បាន​ជន​់លិចយ៉ាងធ្ងន់​ធ្ងរ​កាលពី​ឆ្នាំ​ទៅ​ និង​បញ្ហា​ស្មុគស្មាញ​ទាក់ទង​នឹងការ​រើ​លំនៅ​ដ្ឋាន​របស់​អ្នកភូមិ​។ លោក​ ផោវើ បាន​មាន​ប្រសាសន៍ថាពេល​នេះ​គម្រោង​​មិន​អាច​បញ្ចប់​មុន​ចុង​ឆ្នាំ​២០១៣​ទេ។ លោក លី បូរិន ប្រធាន​នាយក​ដ្ឋាន​ផ្លូវ​ដែក​នៅ​​ក្រសួង​សាធារណការ​ បានមាន​ប្រសា​សន៍ថា ការ​ពន្យារ​ពេល​គម្រោង​នេះ​បាន​នាំ​ឲ្យ​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ ថល់ហូលឌីងក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណេញ​ត្រូវ​បាន​កាត់​បន្ថយ​ ហើយវា​អាច​ជា​ហេតុ​ផល​សម្រាប់ពួក​គេ​ក្នុង​ការ​ផ្អាក​គម្រោងនេះ​។ លោក​បានមាន​ប្រសាសន៍ថា “ ក្រុមហ៊ុន​ ថល់ ហូលឌីង ចំណាយ​លុយ​ច្រើន​ណាស់​ ក៏ប៉ុន្ដែ​គេ​ទទួលបាន​ប្រាក់​ចំណេញ​តិច​តួច​បំផុត​ ដូច្នេះខ្ញុំ​គិត​ថា វា​ជា​ហេតុ​ផល​នាំ​ឲ្យ​មានការ​ផ្អាកនេះ​”៕ ប្រែ​សម្រួល​ដោយ ចេវប៊ុននី​​

ក្រុម​ហ៊ុន រ៉ូយ៉ាល់​ គ្រុប បដិសេធ​ថា​ ក្រុម​ហ៊ុន​ ថុល ហូលឌីង មិន​បាន​ចាក​ចេញ​​ពី​គម្រោង​ផ្លូវ​ដែកទេ

កាល​ពី​ម្សិល​មិញ លោក គិត ម៉េង អគ្គនាយក​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​បដិសេធ​​របាយ​ការណ៍​ដែល​ថា ក្រុម​ហ៊ុន​អូស្ត្រាលីថុលហូលឌីង នឹង​ចាក​ចេញ​ពី​គម្រោងសហការ​​ ស្តារ​ប្រព័ន្ធ​ផ្លូវ​ដែក​កម្ពុជា​ឡើង​វិញដែលត្រូវចំណាយ​ថវិកា​១៤០​លាន​ដុល្លារ។ ក្រុម​ហ៊ុនថុលហូលឌីងដែល​ជា​ដៃ​គូ​ពាណិជ្្ជ​កម្ម​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុបបាន​ចុះ​ហត្ថ​លេខារយៈ​ពេល​៣០​ឆ្នាំ​ ជាមួយ​រាជ​រដ្ឋា​ភិបាល​ កាល​ពី​ខែ​មិថុនាឆ្នាំ​២០០៩ដើម្បី​អនុត្ត​​ការ​ងារ​ត្រួត​ពិនិត្យ​ប្រតិបត្តិ​ការក្នុង​បណ្តាញ​ផ្លូវ​ដែក​កម្ពុជា។​ នៅ​ក្នុង​របាយ​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នោះសារ​​​ព័ត៌​មាន​​​ស៊ីដនីម៉ណីងហ័ររ៉ាល់បាន​រាយ​ការណ៍​​ដោយ​យោង​តាម​ប្រ​ភព​គួ​រឲ្យ​ទុក​ចិត្ត​មួ​ថាក្រុម​ហ៊ុន​ ថុលហូលឌីងនឹង​បោះ​បង់​គម្រោង​​​​អា​ជីវកម្ម​នេះដោយដកខ្លួនចេញ។ មុន​ពេល​បដិសេធ​ មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែមលោកគិតម៉េងបាន​មាន​ប្រសាសន៍ថា"ទេមិន​ពិត​ទេ។វា​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ​"។ ប៉ុន្តែ​លោកផៃស៊ី​ផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ កាល​ពី​ម្សិល​មិញ​ថាក្រុម​វិនិយោគិន​បរទេសដទៃ​ទៀត​ ដែល​មក​ពី​ប្រ​ទេស​ជា​ច្រើន​ រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​នោះបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ក្នុង​ក្តី​សង្ឃឹម​ថានឹង​បាន​កាន់កាប់​គម្រោង​ផ្លូវ​ដែក​នេះ​បន្តប្រ​សិន​បើ​ក្រុម​ហ៊ុន​ ថុលហូល​​​ឌីង​​​​ ដក​ខ្លួន​ចេញ។ លោកផៃស៊ី​ផានបាន​មាន​ប្រសាសន៍ថា"ហេតុអ្វី​បាន​ជា​គេ​គ្រប់​គ្នាមិន​និយាយ​អ្វី​យ៉ាង​នេះ? ខ្ញុំ​មិន​យល់​ទេ។ខ្ញុំ​ដឹង​ថាមាន​វិនិយោគិន​យ៉ាង​ច្រើន​ ដែល​ខ្ញុំឮថាពួក​គេ​មក​ពី​ប្រទេស​ផ្សេងៗដូច​ជា​ប្រទេស​ចិនដែល​ចង់​ដេញ​ថ្លៃ​យក​គម្រោង​នោះ"។ លោក​បាន​លើក​ជា​សំណួរ​ថា“​​​អ៊ីចឹងសំណួរ​​​​សំខាន់​គឺ​ថាប្រ​សិន​បើ​ក្រុម​ហ៊ុន​នោះទទួល​បរាជ័យ​ តើ​វា​មាន​បញ្ហា​អ្វី​ទៅ​?”។ លោក​បាន​បន្ថែម​ទៀត​ថា"ខ្ញុំ​ព្រួយ​បារម្ភ​ ហើយ​រដ្ឋា​ភិបាល​ ក៏​ព្រួយ​បារម្ភអំពី​មតិ​សាធា​​​​​​​​​រណៈ​មួយ​ចំនួន​"។ លោកដេវិដឃ័រ (David Kerr) ប្រ​ធាន​នាយក​ប្រតិបត្តិក្រុម​ហ៊ុន​...

ជំរឿនសហគ្រាសបង្ហាញថា កម្ពុជាមានសហគ្រាស​កន្លះលាន

យោង​តាមជំរឿន​​សហគ្រាសថ្នាក់​ជាតិ​មួយ ដែល​ក្រ​សួង​ផែន​ការ​បាន​ចេញ​​​​កាល​​ពី​ម្សិល​មិញ​​​បាន​ឲ្យ​ដឹង​ថា ប្រ​ទេស​កម្ពុជា​​មាន​សហគ្រាស​សរុប​ចំនួន​៥០៥.១៣៤ ​ដែល​ទ្រ​ទ្រង់​ដោយ​កម្លាំង​ពលកម្ម​ចំនួន​១.៦៧៦.២៦៣​នាក់ គឺ​ស្មើ​​នឹង​​១១,៥៦​​ភាគ​​រយ​​ប៉ុណ្ណោះ​នៃចំនួន​ប្រជា​ជន​សរុប។ ជំរឿន​សហគ្រាសឆ្នាំ​២០១១​កន្លង​ទៅនេះ​បាន​រកឃើញ​ថា ក្នុង​ចំណោម​ចំនួន​មនុស្ស​​សរុប​​មាន​ការ​ងារធ្វើ​នៅក្នុង​ប្រទេស​​ចំនួន១.០២៦.០៨៤​​នាក់ឬស្មើ​នឹង​៦១,២​ភាគ​រយ​ គឺ​ជា​ស្ត្រី​ ដែល​​ភាគ​​ច្រើន​បម្រើ​ការ​ងារ​​​​ផ្នែក​សេវាកម្ម​ចំណី​អាហារ​ ផ្នែក​លក់​រាយ និង​វិស័យ​កាត់​ដេរ​ដែល​ទទួល​បាន​​ប្រាក់​ខែ​ទាប។ យោង​តាម​ជំរឿន​នេះ​បង្ហាញថា ៩៧,៧​ភាគ​រយនៃ​សហគ្រាស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បែងចែក​ជា​សហ​គ្រាស​ខ្នាត​តូច​ ដែល​មាន​កម្មករ​តិច​ជាង​១០​នាក់​ រីឯ​៧៩ភាគ​រយ​ នៃ​សហ​គ្រាស​ទាំង​អស់​មាន​កម្មករ​តិច​ជាង​បី​នាក់។ចំណែក​ឯសហគ្រាស​ខ្នាត​ធំ​​ ដែល​​ត្រូវបាន​ចាត់​ថា​មាន​ក​ម្មករ​លើស​ពី​១០០​នាក់​នោះ ​មាន​តែ​០,២​ភាគ​រយ​​ប៉ុណ្ណោះ​ នៃ​ចំនួន​សហគ្រាសទាំងអស់​​ ឬ​ស្មើ​នឹង​​៧៨៧​សហ​គ្រាស​​។ ទោះ​ជា​យ៉ាង​ណា​ បើនិយាយ​ពី​សកម្មភាព ធ្វើ​អាជីវកម្មវិញសហ​គ្រាស​ខ្នាត​ធំ​ទាំង​នេះ ​មាន​​ចំណែក​ជិត​ពាក់​កណ្តាល​នៃ​សកម្មភាព​ធ្វើ​អាជីវកម្មដែល​មាន​ទឹក​ប្រាក់​ចំនួន១២០​ពាន់​លាន​ដុល្លារប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ គឺ​ស្មើ​នឹង​៥៨​,៥​ពាន់​លាន​ដុល្លារ​​​ក្នុង​​មួយ​ឆ្នាំ រីឯ​សហ​គ្រាស​ដែល​មាន​កម្មករ​​តិច​ជាង​បី​នាក់​ ​មាន​ចំណែក​ត្រឹម​​តែ​៣,៩​ពាន់​លាន​ដុល្លារ​​ប៉ុណ្ណោះនៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​​។ ដោយ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ខែ​មីនា ​ឆ្នាំ​២០១១ ជំរឿន​ដែល​ចុះ​ធ្វើ​ពី​សហ​គ្រាស​​មួយ​ទៅ​សហ​គ្រាស​មួយ និង​ដែល​ចំ​ណាយ​អស់​ទឹក​ប្រាក់​ចំនួន​៣,២៦​លាន​ដុល្លារ​នេះទទួល​បាន​មូលនិធិ​ភាគ​ច្រើន​ពីទី​ភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA ហើយ​មាន​ភារកិច្ច​ប្រ​មូល​តួលេខ​សហគ្រាស​​ក្នុង​ប្រទេស​កម្ពុជា​​ ព្រមទាំង​​ប្រមូល​ទិន្ន​ន័យ​​សេដ្ឋ​​កិច្ច​ស្តី​​ពី​សហ​គ្រាស​ទាំង​នោះ​ផង។ ​​​​លោកឆាយថនរដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ម្សិល​មិញ​នៅ​ពេល​ប្រកាស​ពី​ជំរឿន​នេះថា “ជំរឿន​សហគ្រាសឆ្នាំ​២០១១  នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​តាម​​ភូមិ​ ឬកន្លែង​ធ្វើ​ជំរឿននីមួយៗ និង​តាម​ទីផ្សារ​​ក្នុង​ស្រុក ​ខណ្ឌឃុំ និង​សង្កាត់​​ទាំង​​អស់ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា”។ ជំ​រឿន​នេះ​ក៏បង្ហាញ​ដែរ​ថា សហ​គ្រាស​លក់​​ដុំ​ លក់​រាយ និង​ជួស​ជុល​យាន​យន្ត​មាន​៥៧,២​ភាគ​រយ​នៃ​សហ​គ្រាស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា គឺ​ស្មើ​នឹង​២៨៩.១៣០​សហ​គ្រាស​ រីឯ​សហ​គ្រាស​​​​​ផលិត​កម្ម​មាន​១៤,៩​ភាគរយ  ​ហើយ​សេ​វា​​កម្មសណ្ឋាគារផ្ទះ​សំណាក់និង​ចំណី​អាហារ​​​​​​​មាន​១៣,៨​ភាគ​រយ​នៃ​តួ​លេខ​សរុប​។ យោង​តាម​លទ្ធផល​នៃ​ជំរឿន​េនះ សេវា​ផលិត​កម្ម​ សេ​វា​​កម្មសណ្ឋាគារ ផ្ទះសំណាក់ និង​ចំណី​អាហារ​មាន​៨៦,៧​ភាគ​រយ​នៃ​សហ​​គ្រាសថ្មី​ចំនួន​១៨១.០៣៥ ​​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៩មក។ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះសហ​គ្រាស​នានា​ ដែល​ផ្តោត​លើ​សេវា​ព័ត៌មាន​និង​ទំនាក់​ទំនង ​ដូច​ជា​​​ទូរស័ព្ទ​ចល័តនិង​អីុនធើណិត​​ជា​ដើម​នោះ​ បាន​កើន​ឡើង​៥២,៤​ភាគ​រយ មកដល់​៤.៧០៨​​សហគ្រាស។ ខណៈ​ដែល​ជំរឿន​នេះបាន​រក​ឃើញ​ថាស្ត្រី​ដែល​ធ្វើ​ការ​នៅ​តាម​សហ​គ្រាស​នានាមាន​ចំនួន​ច្រើន​ជាង​បុរស​នោះជំរឿន​នេះ​​ក៏​បាន​រក​ឃើញ​ដែរ​ថា សហ​គ្រាស​​គ្រប់​គ្រង​ដោយ​ស្ត្រី​​មាន​ច្រើន​ជាង ដោយស្ត្រី​គ្រប់​គ្រង​ចំនួន​៦៥​ភាគរយ ឬស្មើ​នឹង​ ៣២៦.០០៦​​នៃ​សហគ្រាសទាំង​អស់។ជាង​៦៤​ភាគ​រយ​ នៃ​សហ​គ្រាស​ទាំង​អស់​ ត្រូវ​​បាន​គ្រប់​គ្រង​នៅ​តាម​លំនៅ​​ដ្ឋាន​តែម្តង។ លោក ​ចាន់ សុផល ប្រ​ធាន​សមា​គម​សេដ្ឋ​​កិច្ច​កម្ពុជា​ បាន​មាន​ប្រសាសន៍ថាដោយ​សារ​តែ​សហ​គ្រាស​ខ្នាត​តូច​មាន​ចំនួន​ច្រើន​នៅ​ក្នុងប្រទេស​កម្ពុជានោះ​​ រាជ​រដ្ឋា​ភិ​បាល​គួរ​តែ​ផ្តោត​លើ​​ការ​អភិវឌ្ឍ​សហ​គ្រាសខ្នាតតូច​​ទាំង​នោះ​។ទោះ​ជា​យ៉ាង​ណា​ យោង​តាម​ជំរឿន​នេះមាន​សហ​គ្រាស​តែ​១៧​.៣៦៩​ឬ​ស្មើ​នឹង​៣,៤​ភាគ​រយ​នៃ​សហ​គ្រាស​ទាំង​អស់​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជី​​ជាមួយ​រដ្ឋា​ភិបាល​នា​ពេល​បច្ចុប្បន្ន៕ ប្រែ​សម្រួល​ដោយ តែមសុខុម​​​  

អាមេរិកថា ការលាង​លុយ​កខ្វក់​ និង​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏ធំមួយ​នៅ​កម្ពុជា

យោង​​​តាម​​​របាយការ​​​ណ៍ថ្មី​​​មួ​​​យ​​​ដែល​​​ចេញ​​​ដោយ​​​​​​ក្រសួង​​​ការ​​​បរ​​​ទេសអាមេរិក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​លាង​​​លុយ​​​កង្វក់​​​ និង​​​ឧក្រិដ្ឋ​​​កម្ម​​​​​​ទាក់​​​ទង​​​​​​នឹង​​​គ្រឿង​​​ញៀន​​​ នៅ​​​តែ​​​ជា​​​បញ្ហា​​​ប្រឈម​​​ដ៏​​ធំ​មួយ​ក្នុង​​​ប្រទេស​​​កម្ពុជា​នៅ​ឡើយ ដោយ​សារ​​​តែ​​​កង្វះ​​​ច្បាប់ដែលអាចអនុវត្ត​បាន​ ​​​អំពើ​​​ពុក​​​រលួយ  ព្រម​​​ទាំង​​​​​ធន​​​ធាន​នៅ​មានកម្រិត​​​។ យោងតាម​​​របាយ​​​ការណ៍​​​យុទ្ធសាស្ត្រ​គ្រឿង​​​ញៀន​​​​​​អន្តរ​​​ជាតិឆ្នាំ២០១២ បាន​​​ឲ្យ​​​ដឹង​​​ថា ប្រ​​​ទេស​​​កម្ពុជា នៅ​​​តែ​​​ “ ប្រឈម​ខ្លាំង” នឹង​​​​បញ្ហា​​​​​លាង​​​លុយ​​​កខ្វក់​ ដោយ​​​សារ​​​តែ​​​បញ្ហា​​​មួយ​​​ចំនួន​​​ ក្នុង​នោះ​រួម​​​មានទាំង​ទី​​​ផ្សារ​​​ងងឹត​ដ៏ធំ​​​​ និង​​​​​​ការ​​​ត្រួតពិនិត្យ​​នៅមាន​កម្រិត​​​​របស់​​​រដ្ឋា​​​ភិ​​​បាល​​​​​​លើ​​​ទីកន្លែង​មិនចេញមុខ​​មួយ​​​ចំនួន​​​ដូច​​​ជា​​​កាស៊ីណូ​​​ជា​​​ដើមផង​។ របាយការណ៍នេះ​​​​មានខ្លឹមសារ​​​​​ថា “​ ​​មិន​ថា​​វា​មានទំហំបុ៉ណ្ណា​​ទេ​ ទាំង​​ការធ្វើឲ្យ​ចរន្ត​ប្រាក់​​ស្រប​​​ច្បាប់​​​ និង​​​មិន​​​ស្រប​​​ច្បាប់​​​ ​ច្រើនតែ​​​​​​​​ធ្វើ​​​ឡើងក្រៅ​​​​​​ស្ថាប័ន​​​​ហិរញ្ញ​​​វត្ថុ​​​ស្រប​​​ច្បាប់​​​​ ហើយ​ពិបាក​​​​​​ក្នុងការ​​ពិនិត្យតាមដាន​ណាស់​”។ “ទឹក​​​ប្រាក់​​​ដែល​​​បាន​​​មក​​​ពី​​​អំពើ​​​ខុស​​​ច្បាប់​​​ផ្សេងៗត្រូវ​​​បាន​​​គេ​​​យក​​​ទៅ​​​វិនិយោគ​ភ្លាមៗ​​​​លើ​ដី​ធ្លី ផ្ទះ វត្ថុ​​​មាន​​​តម្លៃ ឬ​អចលនទ្រព្យ ​ក្នុង​ទម្រង់​​​ផ្សេងៗ​​​​ទៀត ដោយ​​​មិន​​​បាន​​​ឆ្លង​​​កាត់​​​ធនាគារ​​​ស្រប​​​ច្បាប់”។  របាយ​​​ការណ៍​​​នេះ​ក៏​បាន​​​ឲ្យ​ដឹងផង​​​​ដែរ​​​ថា ក្រម​ព្រហ្មទណ្ឌបច្ចុប្បន្ន​​​ មិន​​​អាច​​​កំណត់​​​​ការ​លាង​​​លុយ​​​កខ្វក់ថាជាអំពើ​​ឧក្រិដ្ឋ​​​កម្ម​​​បាន​ទេ​​​​​ ដោយ​​​សារ​​​តែ​​​កង្វះ​បទ​បញ្ញត្តិ​សម្រាប់​​​​ត្រួត​​​ពិនិត្យ​​​​​​ចរន្ត​​​សាច់​​​ប្រាក់​​​ដែល​​​គួរ​​​ឲ្យ​​​សង្ស័យ ខណៈដែល​​​​​​​​​​​​​​​​​​​​​​ភាព​​​មិន​​​ស៊ី​​​សង្វាក់​​​គ្នា​​​ខាងផ្នែក​​​ច្បាប់ ធ្វើ​​​ឲ្យ​​​​​​មាន​​​ភាពមិន​​​​ច្បាស់​​​លាស់​​​ មិនដឹង​ថា តើ​​​អង្គភាពមួយ​​ណា​ដែល​មាន​​​សមត្ថកិច្ច​​​ក្នុងការ​បង្កក​​​ហិរញ្ញវត្ថុដែ​​​ល​គ្រប់​គ្រង​​​ដោយ​​​ឧក្រិដ្ឋជន​ ក្នុងនោះ​មាន​ទាំង​ជន​សង្ស័យ​ជា​ភេរវករផងដែរ​។​​​ របាយ​​​ការណ៍​​​​ដដែលនេះ​មាន​ខ្លឹមសារ​បន្ត​​​​ថា “កង្វះ​ភាពច្បាស់លាស់ និង​សុក្រឹត​ភាព​ក្នុង​​​សេចក្តី​​​​រាយការណ៍​​​​​​ ព្រម​​​ទាំងកង្វះ​​​រចនា​​​សម្ព័ន្ធ​​​​ច្បាប់​​​​​ ជាការរាំង​ស្ទះ​ដល់​​​ឯក​​​រាជភាព​របស់​​​ FIU (អង្គភាពសើុប​​​អង្កេត​​​ហិរញ្ញ​​​វត្ថុ​​​)  ​និង​សកម្មភាពប្រឆាំង​​​ការ​​​លាង​​​លុយ​​​កខ្វក់​ព្រមទាំង​​​ការ​​​ផ្តល់​​​ហិរញ្ញប្ប​​​ទាន​​​ដល់​​​ភេរវករ “។ ភាព​​​ស្មុគ​​​ស្មាញ​​​នៃ​ច្បាប់​​​ និង​​​​​​ព្រំ​​​ដែន​ធូរ​លុង​របស់​​​​កម្ពុជា ​ក៏បាន​បន្ទុចបង្អាក់​​​​លទ្ធភាព​របស់​ប្រទេស​នេះ​ ក្នុង​​​ការ​​​ដោះ​​​ស្រាយបញ្ហាឧក្រិដ្ឋ​កម្ម​​​ទាក់​​​ទង​​​នឹង​​​គ្រឿង​​​ញៀន និង​​​​ការ​​​រត់​​​ពន្ធ​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែន​ក្នុងទម្រង់​ផ្សេងទៀត​ផងដែរ​។ របាយ​​​ការណ៍​​​នេះ​មាន​ខ្លឹមសារ​បន្ត​​​​ថា “​​​ មន្ត្រី​​​នគរបាល​ព្រំ​​​ដែន​ត្រូវ​បាន​​​ស្នើ​​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​​ប្រព័ន្ធ​​​ត្រួតពិនិត្យ​​​​ព្រំ​​​ដែន​​​ទំនើប​​ដែរ​ ប៉ុន្តែ​នៅ​តែ​ត្រូវ​ប្រឈម​នឹង​​​​​​​​បញ្ហា​មួយចំនួន​​​​ដូច​​​ជា​​​កង្វះ​​​ការ​​​ហ្វឹក​​​ហ្វឺន​​​ និង​​​​​​​ថវិកាមាន​​​កម្រិត​​​ ដែល​​បានផ្តល់ឱកាស​​​ដល់បណ្តាញ​​​ឧក្រិដ្ឋ​​​ជន​​​​​​ក្នុង​ការ​​​កេងចំណេញ​ពី​កម្សោយ​​​ទាំង​​​នេះ​​​ ដើម្បី​​​រត់​​​ពន្ធ​​​គ្រឿង​ញៀន​​​ សារធាតុ​​​គីមី​​​​​​ដែល​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ ព្រម​​​ទាំង​​​ការជួញ​​​ដូរ​​​មនុស្ស​​​ និង​​​សត្វ​​​ព្រៃ”។ ឧត្តម​​​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​ក្រ​​​សួង​​​មហា​​​ផ្ទៃ​​​ បានមានប្រសាសន៍​​​ថា ការ​​​ពង្រឹង​​​សមត្ថភាព​ផ្នែក​​​ព៌តមាន​​​វិទ្យា​​​អាច​​​ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​លាង​​​លុយ​​​កខ្វក់នេះ​បាន។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​មាន​​​ភាព​​​កម្សោយ​​​​ខាង​​​ការ​​​ត្រួត​​​ពិនិត្យ​​​ការ​​​ធ្វើ​​​ចរា​ចរ​​​លុយ​​​កខ្វក់​​​ ក៏ប៉ុន្តែ​​​ក្នុង​​​ករណី​​​នេះ​​​ យើង​​​នឹង​​​ស្នើ​​​សំុ​​​ឲ្យ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញ​​​វត្ថុអភិវឌ្ឍប្រ​​​ព័ន្ធ​​​ធនាគារ​​​ឲ្យ​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ ដោយ​​​ប្រើ​​​ប្រាស់​​​ប្រ​​​ព័ន្ធ​​​បច្ចេកវិទ្យា​​​ថ្មីៗដែល​​​អាច​​​មានដំណើរ​​​ការ​​​កាន់​​​តែ​​​ល្អ"៕ ​(រាយ​ការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ) ប្រែ​​​សម្រួល​​​ដោយ  ហួង កុកទៀន

ជប៉ុន ​ស្នើ​ឲ្យ​កម្ពុជា ​កាត់បន្ថយពន្ធ​និង​កែ​លម្អ​ការ​គ្រប់​គ្រង​នៅ​​កំពង់​ផែ

កាល​ពី​ថ្ងៃ​អង្គារស្ថាន​ទូត​ជប៉ុនប្រចាំ​រាជ​ធានី​ភ្នំ​ពេញ ​បាន​អំពាវ​នាវ​សុំ​ឲ្យរដ្ឋា​ភិបាល​កម្ពុជា ​ជួយ​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគ​របស់​ជប៉ុននៅ​ក្នុង​ប្រទេស​នេះ ​តាម​រយៈ​ការ​កាត់​បន្ថយ​​​​​ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​និង​ការ​កាត់​បន្ថយ​ពន្ធ​គយ​ខ្ពស់​ខ្លាំង​ដោយ​ការ​​អនុ​វត្តគោល​នយោបាយ​មាន​តម្លា​ភាព​ និង​​មាន​ប្រសិទ្ធ​ភាព​ជាង​នេះ។ យោង​តាម​សំណើ​មួយ​ចំនួន​​ដែល​ស្ថាន​​​ទូត​ជប៉ុន​ បាន​ត្រៀម​សម្រាប់​លើក​ឡើង​នៅ​កិច្ច​ប្រ​ជុំ​វិស័យ​រដ្ឋ​និង​ឯកជន​លើក​ទី​៦រវាង​កម្ពុជា​និង​ជប៉ុននៅ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា(CDC) បាន​ឲ្យ​ដឹង​ថាប្រទេស​ជប៉ុន​ចង់​ឲ្យ​រដ្ឋាភិ​បាល​គោរព​តាម​ការ​សន្យា​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​​ពី​ឆ្នាំមុន​ ដើម្បី​​​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់ចំណេញ​ចំនួន​២០​ភាគ​រយ​របស់​​កម្ពុជា​ សម្រាប់​ក្រុម​ហ៊ុន​​ ដែល​​​ចូល​មក​រក​ស៊ី​ក្នុង​ទីផ្សារ​កម្ពុជា។ ប៉ុន្តែ​លោកសុខចិន្តាសោភា ​អគ្គ​លេ​ខា​ធិការក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​បាន​មានប្រ​សាសន៍​​អំឡុង​​កិច្ច​ប្រ​ជុំ​នេះ​​ថា ​លោក​​នឹង​ផ្តល់​​ការ​​​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ​ដល់​ក្រុម​ហ៊ុន​​​នានា​​​តាម​ការ​ជាក់​ស្តែង​ ខណៈ ពេល​ដែល​​ក្រុម​អ្នក​ជំនាញ​បន្ត​លើក​ឡើងថាកម្ពុជា​គួរតែ​​​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​​តាម​រយៈការ​ដំឡើង​ពន្ធ។ លោក​ថ្លែងថា“ខ្ញុំ​មិន​គាំទ្រ​​​ឲ្យ​​ក្រុម​ហ៊ុនទាមទារ​​កាត់​បន្ថយ​​អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​​ ឬ​ស្នើ​សុំ​ពន្យារ​ពេល​បង់​ពន្ធ​នោះ​​​ឡើយ”។​លោក​បាន​ថ្លែង​បន្ថែម​ថា ​ទោះ​ជា​យ៉ាង​ណាក្រុម​ហ៊ុន​មួយ​ចំនួន​ទទួល​បាន​​​ការ​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ​រហូត​ដល់​ទៅ​ប្រាំ​មួយ​ឆ្នាំ​ឯណោះ​។ លោក ចន ប្រ៊ីនស្តេន ​អនុ​ប្រ​ធាន​សភា​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​នៃ​កម្ពុជា​​​ បាន​មាន​ប្រ​សាសន៍​កាល​ពី​ម្សិល​មិញ​ថា ​​​​ការ​​​កាត់​បន្ថយ​​ពន្ធ​​លើ​ប្រាក់​ចំណេញសម្រាប់​​​ក្រុម​ហ៊ុន​ថ្មីៗ​​​នឹង​​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សេដ្ឋ​កិច្ច​​ក្នុង​ស្រុក។ លោក​ ចន ប្រ៊ីនស្តេន បាន​មាន​ប្រ​សាសន៍​ថា ​ “ ​ការ​កាត់​​បន្ថយ​ពន្ធ​នេះ​នឹង​​បង្ក​លក្ខណ:​កាន់​តែ​ងាយ​ស្រួល​​សម្រាប់​ក្រុមហ៊ុន​ធំៗ​ ដែល​ចង់​​ធ្វើ​ការ​វិ​និ​យោគ​រយ:ពេល​វែង​ ដើម្បី​នាំ​ចូល​នូវ​បច្ចេក​វិទ្យា​​ទំនើប​ៗ​ ក៏​ដូច​ជា​បង្កើន​តម្លៃ​ដល់​កម្លាំង​​ការ​ងារ​ផងដែរ។​វា​ជា​ទង្វើ​​ដ៏​ឆ្លាត​វៃ​មួយ”។ អំឡុង​​កិច្ច​ប្រ​ជុំ​កាល​ពី​ថ្ងៃ​អង្គារ​នេះក្រុម​មន្ត្រី​ជប៉ុនក៏​បាន​បង្ហាញ​​វិធី​មួយ​ចំនួន​​សម្រាប់​ដោះស្រាយ​​​ដំណើរ​ការ​ដែល​គ្មាន​ប្រ​សិទ្ធ​ភាព​ និង​ចំណាយ​​អស់​ប្រាក់​​ច្រើន​នៅ​កំពង់​ផែធំ​ៗចំនួន​ពីរ​របស់​កម្ពុជា​  ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ​...