Phok Dorn
រថយន្តដឹកកម្មករក្រឡាប់ធ្វើឲ្យកម្មករម្នាក់ស្លាប់និងរបួសជាច្រើននាក់ទៀត
កម្មកររោងចក្រកាត់ដេរម្នាក់បានស្លាប់ និងជាង១០នាក់ទៀតរងរបួសនៅពេលរថយន្តដែលពួកគេជិះនោះបានក្រឡាប់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំេពញកាលពីរសៀលថ្ងៃសៅរ៍ ជាករណីថ្មីបំផុតក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរពាក់ព័ន្ធនឹងកម្មកររោងចក្រកាត់ដេរ ដែលបានប្រជ្រៀតគ្នាជិះរថយន្តធ្វើដំណើរទៅនិងមកពីរោងចក្រនៅទូទាំងប្រទេស។ យោងតាមលោក ផាន់ ភឿន នាយប៉ុស្តិ៍សង្កាត់កំបូល បានឲ្យដឹងថា កែវ ចាន់នឿន អាយុ១៨ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ ហើយកម្មករបួននាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរថយន្តក្រឡាប់ ជាេហតុការណ៍ដែលនគរបាលសង្ស័យថា បណ្ដាលមកពីការធ្វេសប្រហែល ឬការស្រវឹងរបស់អ្នកបើកបរ ដែលបានព្យាយាមរត់គេចពីកន្លែងកើតហេតុបន្ទាប់ពីបង្កគ្រោះថ្នាក់។ លោក ភឿន បានមានប្រសាសន៍ថា " សាក្សីបានឃើញរថយន្តនេះដឹកកម្មករពេញរេទៅឆ្វេងផងស្ដាំផងក្នុងល្បឿនយ៉ាងលឿន។ បន្ទាប់មកអ្នកបើកបររថយន្តបានបាត់បង់ម្ចាស់ការ ហើយរថយន្តក្រឡាប់គ្រវែងកម្មករចេញពីរថយន្តចម្ងាយពី៣ទៅ៤ម៉ែត្រ។ លោកបានបន្ថែមថា...
អ្នកភូមិខេត្តកំពង់ឆ្នាំងពីរនាក់ត្រូវបានចោទប្រកាន់ជុំវិញការប៉ះទង្គិចគ្នាជាមួយកម្មករក្រុមហ៊ុនខេឌីស៊ី
អ្នកភូមិពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីដ៏អូសបន្លាយជាមួយក្រុមហ៊ុន ខេឌីស៊ី ដែលមានខ្នងក្រាស់ ត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទបំផ្លាញទ្រព្យសម្បត្តិ និងបង្ករបួសស្នាមដោយចេតនាអំឡុងពេលប៉ះទង្គិចគ្នាជាមួយកម្មករនៅកន្លែងអភិវឌ្ឍន៍ែដលមានវិវាទនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីសប្ដាហ៍មុន។ លោក លី វីរៈ ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា កាលពីថ្ងៃច័ន្ទ នគរបាលខេត្តបានចាប់ខ្លួនលោក ម៉ាង យ៉ាវ អាយុ៣០ឆ្នាំ និងលោក ស៊ាង ហេង អាយុ៣៤ឆ្នាំ ពីបទជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាដោយហិង្សាកាលពីថ្ងៃទី១៧ ខែកក្កដា ដែលក្នុងនោះកម្មកររបស់ក្រុមហ៊ុន ខេឌីស៊ី ១០នាក់បានរងរបួស។ លោកបានមានប្រសាសន៍ថា "រហូតមកទល់ពេលនេះ...
សំណង់ព្រះមេរុថ្វាយព្រះភ្លើងសម្ដេចឪត្រូវបានវាយកម្ទេចជាបណ្ដើរៗដើម្បីយកទីធ្លាធ្វើសួន
រយៈពេលជាងមួយឆ្នាំបន្ទាប់ពីពិធីបុណ្យព្រះបរមសពព្រះបរមរតនកោដ្ឋសម្ដេចឪ នរោត្តម សីហនុ នៅទីបំផុតកម្មករកំពុងតែរុះរើព្រះមេរុថ្វាយព្រះភ្លើងចេញពីវាលព្រះមេរុ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។ ដោយមានទីតាំងស្ថិតនៅជាប់ព្រះបរមរាជវាំង វាលព្រះមេរុ ដែលជាសំណង់មានតម្លៃរាប់លានដុល្លារដែលគេសង់ឡើងសម្រាប់ថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រជាទីស្រឡាញ់របស់ប្រជារាស្ត្រនោះ ពេលនេះបានក្លាយជាទីវាលបណ្ដើរៗហើយ។ លោក អ៊ុំ តារាវុធ សមាជិកខុទ្ទកាល័យព្រះបរមរាជវាំងបានមានប្រសាសន៍សំដៅដល់ព្រះមេរុដែលត្រូវបានសាងសង់ឡើងសម្រាប់ពិធីបុណ្យព្រះបរមសពសម្ដេចឪកាលពីខែកុម្ភៈ ឆ្នាំ២០១៣ថា “នៅពេលនេះខ្ញុំគ្រាន់តែដឹងថា កំពុងត្រូវគេរុះរើបណ្ដើរៗដើម្បីរៀបចំធ្វើសួនច្បារឡើងវិញ”។ លោកបានបង្វែរសំណួរបន្ថែមទៀតទៅលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដែលមិនអាចទាក់ទងសុំការបំភ្លឺបាន។ កាលពីខែមករា ព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ ដែលធ្លាប់កាន់មុខតំណែងជាទីប្រឹក្សារបស់សម្ដេចឪនរោត្តម សីហនុ អស់រយៈពេលជាច្រើនឆ្នាំ...
អ្នកតវ៉ាពីរនាក់ក្នុងចំណោមអ្នកតវ៉ាជាប់ឃុំ២៣នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ
កាលពីព្រឹកថ្ងៃសុក្រ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងមនុស្សពីរនាក់ក្នុងចំណោមសកម្មជនសហជីពនិងអ្នកតវ៉ាចំនួន២៣នាក់ឲ្យនៅក្រៅឃុំ ។ សកម្មជនសហជីពនិងអ្នកតវ៉ាចំនួន២៣នាក់នេះត្រូវបានបញ្ជូនចូលពន្ធនាគារ បន្ទាប់ពីការបង្ក្រាបរបស់កងរាជអាវុធហត្ថលើកម្មកររោងចក្រកាត់ដេរ ដែលកំពុងធ្វើកូដកម្មកាលពីថ្ងៃទី៣ខែមករា ។ លោក លាង សំណាត់ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះក្ដីដោយមិនបានគ្រោងទុកមួយកាលពីព្រឹកថ្ងៃសុក្រ ហើយបានសម្រេចដោះលែងមនុស្សពីរនាក់ក្នុងចំណោមអ្នកតវ៉ា ដែលកំពុងជាប់ពន្ធនាគារទាំង២៣នាក់ឲ្យនៅក្រៅឃុំ។ កម្មកររោង ចក្រ កាត់ដេរដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំទាំងពីរនាក់នោះរួមមាន លោក ប៊ូ សារិទ្ធ អាយុ២៧ឆ្នាំ និង យុវជន យុន ជា អាយុ១៧ឆ្នាំ ។ យោងតាមដីកាបង្គាប់ឲ្យដោះលែងរបស់តុលាការ...
របាយការណ៍រដ្ឋាភិបាល៖ចំនួនទឹកប្រាក់វិនិយោគនៅក្នុងវិស័យសំណង់កើនឡើង២៤ភាគរយ
យោងតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ បាន បង្ហាញថា ចំនួនទឹកប្រាក់វិនិយោគអនុម័តក្នុងវិស័យសំណង់បានកើនឡើង២៤ភាគរយដល់២,២៧ពាន់លានដុល្លារ អំឡុងរយៈពេល ប្រាំបួនខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងចំនួន១,២៤២គម្រោង បើគិតពីខែមករា ដល់ខែកញ្ញា នេះ បើយោងតាមរបាយការណ៍ផ្សព្វផ្សាយនៅតាមទីភ្នាក់ងារព័ត៌មានរដ្ឋ អាកាបេ៉ (Agence Kampuchea Presse)។ លោក បេងហុង សុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍កាលពីម្សិលមិញថា “ យោងតាមការព្យាករកំណើនសេដ្ឋកិច្ច សេដ្ឋកិច្ចរបស់យើងនឹងរក្សាកំណើនរបស់ខ្លួន ហើយប្រសិនបើមែននោះ វិស័យសំណង់ក៏នឹងកើនឡើងដែរ”។ លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប (Bonna Realty Group) ជាអ្នកជំនួញក្នុងស្រុកផ្នែកអចលនទ្រព្យលើកឡើងថា ទំនុកចិត្តរបស់វិនិយោគិនក្នុងវិស័យសំណង់ មានកម្រិតខ្ពស់។ លោកបានមានប្រសាសន៍ថា “ កំណើននេះបានចាប់ផ្តើមចាប់តាំងពីត្រីមាសដំបូងនៃឆ្នាំនេះមកម៉្លេះ”។ លោកបានលើកឡើងបន្ថែមថា រំហូរវិនិយោគពីបណ្តាប្រទេសក្នុងតំបន់អាស៊ី រាប់ទាំងប្រទេសចិន សិង្ហបុរី និងប្រទេសជប៉ុន ផងដែរ នឹងរក្សាកំណើនសម្រាប់វិស័យនេះ។ លោក ស៊ឹង ប៊ុណ្ណា បានមានប្រសាសន៍ថា “រំហូរនៃការវិនិយោគមកពីប្រទេសចិន សិង្ហបុរី និងប្រទេសជប៉ុននៅតែកើនឡើង។ គម្រោងសំណង់សំខាន់ៗកំពុងតែដំណើរការដដែល”៕ប៊ុននី
តុលាការដោះលែងបុរសបួននាក់ដែលបានប៉ះទង្គិចជាមួយនគរបាលក្បែរស្ពានព្រះមុនីវង្ស
បុគ្គលិកអង្គការសិទ្ធិមនុស្សមួយរូបបាន ឲ្យដឹងកាលពីម្សិលមិញថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងបុរសបួននាក់ ក្នុងចំណោមបុរសប្រាំមួយនាក់ ដែលត្រូវបានចោទប្រកាន់់ពីបទបង្ករបួសស្នាម បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអំពើហិង្សារវាងកងកម្លាំងសន្តិសុខ អ្នកតវ៉ា និងអ្នកធ្វើដំណើរដែលមានកំហឹងខ្លាំងនៅក្នុងរាជ ធានីភ្នំពេញកាលពីខែមុន និងប្រហែលជានឹងដោះលែងបុរសពីរនាក់ទៀតក្នុងថ្ងៃនេះ។ ឈ្មោះ សាញ់ សាមឿន អាយុ២៨ឆ្នាំ ឈ្មោះ ង្វៀន ធីដែក អាយុ២០ឆ្នាំ ឈ្មោះ សុង និស្ស័យ អាយុ២០ឆ្នាំ ឈ្មោះ តាំង ចុងស៊ាង អាយុ១៨ឆ្នាំ និងឈ្មោះ ឯក ចាន់នូ អាយុ១៧ឆ្នាំ ត្រូវបាននគរបាលចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែ កញ្ញា នៅពេលសកម្មភាពមហាបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានបង្កឲ្យមានអំពើហិង្សាកើតឡើងនៅក្បែរស្ពានព្រះមុនីវង្ស ជាហេតុបណ្តាលឲ្យកម្មករសំណង់អាយុ២៩ឆ្នាំម្នាក់ឈ្មោះ ម៉ៅ សុខចាន់ ត្រូវបានបាញ់ស្លាប់។ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្ស លីកាដូ ដែលបាននិងកំពុងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ ដល់បុរសទាំងនេះ បានលើកឡើងថា “បុរស ចំនួនបួននាក់ក្នុងចំណោមបុរសចំនួនប្រាំមួយនាក់ ត្រូវបានដោះលែងឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ននៅវេលាម៉ោង១រសៀលថ្ងៃនេះតាមការបង្គាប់របស់តុលាការ បុ៉ន្តែពីរនាក់ទៀតជាប់ក្នុងពន្ធនាគារព្រៃសនៅឡើយ ពោលគឺម្នាក់អាយុ១៧ឆ្នាំ និងបុរសជនជាតិវៀតណាមម្នាក់ទៀត”។ លោក សំអាត បានមានប្រសាសន៍ថា បុរសទាំងពីរនាក់ដែលជាប់ក្នុងពន្ធនាគារនៅឡើយ ពោលគឺឈ្មោះ ដែក និង ច័ន្ទនូ នឹង ត្រូវបានដោះលែងនៅថ្ងៃនេះ។លោកបន្ថែមថា អង្គការលីកាដូ កំពុងតែព្យាយាមទាក់ទងទៅគ្រួសាររបស់ពួកគេ ដូចេ្នះពួកគេអាចត្រូវបានដោះលែងជាផ្លូវការ។ លោក ស្រ៊ុន ឡេង ប្រធានមណ្ឌលកែប្រែ១ នៅគុកព្រៃស បានបញ្ជាក់ថា បុរសបួននាក់ត្រូវបានដោះលែងពីពន្ធនាគារកាលពីម្សិលមិញ។ លោកបានថ្លែងបន្តថា “ យើងបានដោះលែងពួកគេនៅវេលាថ្ងៃត្រង់នេះ ប៉ុន្តែ នៅតែបុរសម្នាក់ទៀតប៉ុណ្ណោះ នៅមិនទាន់ដោះលែងនៅឡើយ។ ឈ្មោះ ចាន់នូ ជាប់នៅក្នុងមណ្ឌលកែប្រែ២ របស់ពន្ធនាគារព្រៃស ដែលមានអនីតិជននៅក្នុងនោះ។ មន្ត្រីសាលាដំបូងរាជធានី មិនអាចទាក់ទងសុំ ធ្វើអត្ថាធិប្បាយឡើយកាលពីម្សិលមិញ នេះ។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ បានលើក ឡើងថា បើទោះជាលោកសាទរការដោះលែង បុរសទាំងប្រាំមួយនាក់នេះ ដែលបច្ចុប្បន្ន ស្ថិតក្នុងពន្ធនាគាររយៈពេលជិតមួយខែក៏ដោយ ក៏សេចក្តីសម្រេចឲ្យដោះលែងពួកគេ ទំនងជា “គ្រាន់តែជាវិធីមួយដែលរដ្ឋាភិបាលប្រើប្រាស់ក្នុងការការពារមុខមាត់របស់ខ្លួន ដើម្បីបំភាន់ភ្នែកសាធារណជនប៉ុណ្ណោះ”។ លោកថ្លែងថា “ប្រសិនបើការជាប់គាំងផ្នែកនយោបាយ នៅតែមិនមែនជាបញ្ហានោះ ពួកគេនឹងមិនព្យាយាមស្វែងរកវិធីណាមួយ សម្រាប់បង្ហាញឆន្ទៈរបស់ខ្លួនក្នុងការធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សប្រសើរឡើងទេ”។ លោកស្រី មូរ សុខហួរ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិបានថ្លែងថា សេចក្តីសម្រេចដោះលែងបុរសប្រាំមួយនាក់នេះ ប្រហែលជាទាក់ទងនឹងសំណើផ្លូវការរបស់គណបក្សប្រឆាំង ដែលសុំចុះទៅសួរសុខទុក្ខពួកគេនៅក្នុងពន្ធនាគារនៅថ្ងៃនេះ។ លោកស្រី សុខហួរ បានថ្លែងថា “រយៈពេលពីរថ្ងៃមុន យើងបានសរសេរលិខិតមួយច្បាប់ផ្ញើទៅក្រសួងមហាផ្ទៃ ហើយថ្ងៃនេះ គេបាននាំខ្លួនពួកគេទៅកាន់តុលាការ ហើយ ពួកគេក៏ត្រូវបានដោះលែង”។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងថា ក្រសួងនេះមិនពាក់ព័ន្ធក្នុងករណីនេះទេ។ លោក ថ្លែងថា “យើងមិនចាត់ការរឿង ក្តីនេះទេ វា ស្រេចតែតុលាការទេ ពីព្រោះ ជាស្ថាប័នឯករាជ្យ”៕ ប្រែសម្រួលដោយ ចេវ ប៊ុននី
បក្សសង្គ្រោះជាតិពិចារណាពីអនាគតពេលទទួលរងការវាយប្រហារផ្ទួនៗ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា សមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នាកាលពីយប់ថ្ងៃសុក្រ ដើម្បីពិភាក្សាថា តើគណបក្សរបស់ខ្លួនគួរតែបន្ដប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដា ឬក៏ត្រូវដកខ្លួនចេញ ឬក៏យ៉ាងណា បន្ទាប់ពីរងការវាយប្រហារផ្ទួនៗ កាលពីសប្ដាហ៍មុន។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអតីតសមាជិកសភាមកពីគណបក្សសិទ្ធិមនុស្ស បានលើកឡើងថា “ យើងទទួលរងការរំខានមួយចំនួន នៅគ្រប់ទីកន្លែង នៅពេលដែលយើងបើកវេទិកា”។ លោកបានមានប្រសាសន៍ថា “ យើងគួរតែទទួលបានការប្រកួតប្រជែងដោយយុត្ដិធម៌ ប៉ុន្ដែយើងមិនមានប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនឡើយ ពីព្រោះប្រព័ន្ធផ្សព្វផ្សាយគឺត្រូវគ្រប់គ្រងដោយ ។ ហេតុដូច្នេះហើយមានតែមេដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ នៅក្នុងគណបក្ស នឹងចូលរួមនៅក្នុងកិច្ចប្រជុំ ដើម្បីសម្រេចថា តើត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ឬក៏អត់”។ នៅពេលសួរអំពីកិច្ចប្រជុំមុនពេលការលើកឡើងរបស់ខ្លួននៅល្ងាចថ្ងៃសុក្រ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិរទេសខ្លួនឯងទៅរស់នៅប្រទេសបារាំង បានលើកឡើងតាមអុីម៉េលថា គណបក្សរបស់លោកកំពុងស្ថិតនៅត្រង់ចំណុចបកក្រោយ។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ការដកសមាជិកភាពរបស់សមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងទាំងអស់ពីរដ្ឋសភាក្នុងពេលថ្មីៗនេះ គឺជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ ប្រទេសកម្ពុជាកំពុងតែធ្វើដំណើរទៅរកអស្ថិរភាពផ្នែកនយោបាយ”។ លោកបានថ្លែងថា “ គណបក្សសង្គ្រោះជាតិកំពុងអំពាវនាវកុំឲ្យសហគមន៍អន្ដរជាតិទទួលស្គាល់ការបោះឆ្នោតមិនយុត្តិធម៌ដែលរៀបចំដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងឲ្យថ្កោលទោសព្រមទាំងទុកឲ្យរដ្ឋាភិបាលណាដែលកើតចេញពីការបោះឆ្នោតមិនយុត្តិធម៌នៅឯកោ”។ បន្ទាប់ពីកិច្ចប្រជុំរយៈពេល១ម៉ោងរបស់សមាជិកជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញបានបញ្ចប់ លោក សម រង្ស៊ី...
អ្នកភូមិដាក់ពាក្យបណ្ដឹងទៅអភិបាលខេត្តពាក់ព័ន្ធវិវាទដីធ្លីជាមួយកងយោធពលខេមរភូមិន្ទ
អ្នកភូមិ និងអាជ្ញាធរបាននិយាយថា ប្រជាពលរដ្ឋប្រហែល៣០០គ្រួសារមកពីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីពីរករណីដាច់ដោយឡែកពីគ្នាជាយូរមកហើយជាមួយកងយោធ ពលខេមរភូមិន្ទនោះ កាលពីម្សិលមិញបានដាក់ពាក្យបណ្តឹងទៅអភិបាលខេត្ត ស្នើសុំការអនុញ្ញាតធ្វើស្រែបណ្តោះអាសន្នលើដីនេះសិន រហូតដល់មានការដោះស្រាយកម្មសិទ្ធិចប់សព្វគ្រប់។ លោក មាន សំអូន តំណាងអ្នកភូមិ៣៣ គ្រួសារមកពីភូមិចំនួនពីរក្នុងឃុំជប់វារី មានប្រសាសន៍ថា “ទាហានបានរារាំងពួកយើងមិនឲ្យធ្វើស្រែលើដីនេះទាំងស្រុងតែម្តង។ ហើយចាប់តាំងពីពេលនោះមក យើងមិនបានធ្វើស្រែចម្ការ និងដាំដំឡូងមីទៀតឡើយ។ ខ្លួនខ្ញុំផ្ទាល់ និងកូនៗមកពីគ្រួសារដទៃទៀតបានបង្ខំចិត្តស្វែងរកការងារខុសច្បាប់ក្នុងប្រទេសថៃ”។ យោងតាមលោក សំអូន បានឲ្យដឹងថា ក្នុងឃុំជប់វារី អ្នកភូមិបានធ្វើស្រែចម្ការលើផ្ទៃដីទំហំ២៦ហិកតានេះ ចាប់តាំងពីការដួលរលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩មកម៉្លេះ។ លោកបានបន្ថែមថា ពួកគេបានរារាំងមិនឲ្យយើងធ្វើស្រែចម្ការបណ្ដោះអាសន្ន នៅពេលដែលកងកំាភ្លើងធំនៃកងយោធពលខេមរភូមិន្ទ បានផ្លាស់មកកាន់តំបន់នេះក្នុងឆ្នាំ១៩៨៨ ប៉ុន្ដែបានចាប់ផ្តើមធ្វើឡើងវិញ ក្រោយពីការដកកងកាំភ្លើងធំនេះចេញក្នុងឆ្នាំ១៩៩៤ រហូតដល់កងទ័ពនេះបានត្រឡប់មកវិញម្ដងទៀតកាលពីឆ្នាំមុន។ ក្នុងឃុំព្រះនេត្រព្រះ អ្នកភូមិ២៥៤គ្រួសារមានវិវាទលើដីទំហំ១៧៤ហិកតា ដែលពួកគាត់បានធ្វើស្រែចម្ការចាប់តាំងពីឆ្នាំ១៩៩៤មក គឺចាប់តាំងពីកងរថក្រោះនៃកងយោធពលខេមរភូមិន្ទ បានមកដល់ក្នុងឆ្នាំ២០០៨។ លោក មាស នី តំណាងអ្នកភូមិបានប្រាប់រឿងរា៉វស្រដៀងគ្នាអំពីគ្រួសារអ្នកភូមិ ដែលពឹងផ្អែកលើការធ្វើស្រែចម្ការដើម្បីរស់ ដោយត្រូវបង្ខំចិត្តឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់...
មានទស្សនផ្សេងៗគ្នាអំពីវាលព្រះមេរុ ដែលជាកន្លែងថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ
សោតូចមួយព្យួរនៅទ្វាររបងចូលវាលមេរុ ដែលធ្លាប់ជាសួនច្បារលម្អនៅខាងមុខសារមន្ទីរជាតិ ជាកន្លែងមួយត្រូវបានសាងសង់ជាពិសេសសម្រាប់ពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសព នរោត្តម សីហនុ នោះ នៅតែស្ថិតនៅដដែលជាងបីខែមកហើយបន្ទាប់ពីព្រះបរមសពអតីតព្រះមហាក្សត្រ ត្រូវបានថ្វាយព្រះភ្លើងរួចមក។ មិនយូរប៉ុន្មានបន្ទាប់ពីព្រះបរមសពនរោត្តម សីហនុ ត្រូវបានថ្វាយព្រះភ្លើងកាលពីថ្ងៃទី៥ខែកុម្ភៈ រដ្ឋាភិបាលបានឲ្យដឹងថា វាលព្រះមេរុនេះនឹងត្រូវរក្សាទុកជាកន្លែងទេសចរណ៍។ប៉ុន្តែចាប់តាំងពីប្រារព្ធពិធីថ្វាយព្រះភ្លើងដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៅលើពិភពលោករួចមកវាលព្រះមេរុនេះភាគច្រើនត្រូវបានចាក់សោ និងទុកចោល ព្រះមេរុថ្វាយព្រះភ្លើងព្រះបរមសព ត្រូវបានរុះរើចេញ ហើយផ្ទាំងគំនូររចនាបានរបកចេញពីផ្ទាំងម្នាងសិលានិងរបងឈើនៅជុំវិញបរិវេណនេះ ហើយថែមទាំងមានស្មៅដុះត្រឹមជង្គង់នៅក្នុងបរិវេណវាលព្រះមេរុ។ គ្មានទេសចរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលទីកន្លែងថ្វាយព្រះភ្លើងព្រះបរមសពនេះទេ។ កាលពីពេលមុនប្រជាពលរដ្ឋក្នុងស្រុកនិងភ្ញៀវទេសចរ មកកាន់ប្រទេសនេះតែងតែទៅលេងវាលព្រះមេរុដើម្បីលេងកីឡា និងថតរូបសារមន្ទីរជាតិ។ ប៉ុន្តែលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនសុិនបុិច និងជាអនុប្រធានគណៈកម្មាធិការរបស់រដ្ឋាភិបាលទទួលបន្ទុកក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសព មានប្រសាសន៍ជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលមានគម្រោងរក្សាទុកទីកន្លែងនេះ ពីព្រោះវាស្ថិតនៅក្បែរព្រះបរមរាជវាំង។ ប៉ុន្តែព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ អតីតទីប្រឹក្សារបស់ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ បានមានព្រះបន្ទូលថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះគឺផ្ទុយពីប្រពៃណីរបស់ព្រះមហាក្សត្រនៅប្រទេសនេះ។ ព្រះអង្គម្ចាស់ សុីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលសំដៅដល់ទីតាំងនេះថា “ កិច្ចការដែលពាក់ព័ន្ធនឹងវាលព្រះមេរុនេះ គឺជាសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។អ្វីដែលខ្ញុំអាចនិយាយបានគឺថា បើតាមប្រពៃណីរបស់យើងគេត្រូវរុះរើព្រះមេរុនេះចេញ”។ ការរក្សាទុកព្រះពន្លាបណ្ដោះអាសន្នដែលប្រើសម្រាប់ភ្ញៀវអង្គុយអំឡុងពេលថ្វាយព្រះភ្លើងនោះគឺមានន័យផងដែរថា ពិធីច្រត់ព្រះនង្គ័លប្រចាំឆ្នាំ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ខែឧសភានោះ នៅពេលនេះ នឹងត្រូវធ្វើនៅខេត្តកំពង់ចាមជំនួសឲ្យវាលព្រះមេរុនេះវិញ។ លោក ញឹក ប៊ុនឆៃ បានផ្ដល់ទស្សនមួយផ្សេងចំពោះវាលព្រះមេរុ និងបានបកស្រាយថាវាលព្រះមេរុនេះ ទំនងមិនទុកសម្រាប់ធ្វើជាកន្លែងរៀបចំពិធីច្រត់ព្រះនង្គ័លទៀតទេ។ លោកបានមានប្រសាសន៍ថា“ យើងអាចរក្សាទុកអ្វីៗដែលនៅសល់ពីកន្លែងថ្វាយព្រះភ្លើងនេះរហូត ពីព្រោះយើងមិនចង់ប្រើវាលព្រះមេរុនេះទៀតទេ។នៅពេលអនាគតពិធីច្រត់ព្រះនង្គ័លនេះនឹងប្រព្រឹត្តទៅនៅខេត្តផ្សេងៗវិញ”។ ដោយលើកឡើងអំពីវាលព្រះមេរុដែលមិនស្អាតនេះ លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា អាជ្ញាធរនឹងសម្អាតវាលព្រះមេរុនេះ។លោកថ្លែងថា “ វាលព្រះមេរុនេះនឹងបើកឲ្យសាធារណជនចូល”។ ប៉ុន្តែ លោក មិនបាននិយាយឲ្យច្បាស់ថា នឹងបើកសម្រាប់សាធារណជននៅពេលណានោះទេ”។ ពេលសួរថាតើថាព្រះមេរុសម្រាប់ថ្វាយព្រះភ្លើងព្រះសពគ្រួសាររាជវង្សនៅពេលអនាគត នឹងត្រូវសាងសង់នៅកន្លែងណា ប្រសិនបើរក្សាទុកសំណង់ដែលនៅសេសសល់នៅវាលព្រះមេរុនេះ“ ជារៀងរហូតនោះ”លោក ញឹក ប៊ុនឆៃ...
សៀវភៅខៀវជួយមន្ត្រីបក្សប្រជាជនពេលឃោសនាបោះឆ្នោត
ដោយការបោះឆ្នោតជាតិនឹងមកដល់ក្នុងពេលឆាប់ៗនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សកំពុងកាន់អំណាច បានចែកចាយ
សៀវភៅកម្រាស់៨០ទំព័រដល់មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដើម្បីណែនាំពួកគេពីរបៀបធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនិងរបៀបផ្តួលគណបក្សប្រឆាំងក្នុងការបោះឆ្នោតជាតិដែលនឹងប្រពឹត្តទៅក្នុងខែកក្កដា។ នៅក្នុងសៀវភៅពណ៌ខៀវតូចមួយប្រើទំហំក្រដាស A5ដែលមានចំណងជើងថា“ សៀវភៅជំនួយស្មារតីសម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីវាយប្រហារការឃោសនារបស់គណបក្សប្រឆាំង”
និងបោះពុម្ពកាលពីខែមេសានោះ គណបក្សកាន់អំណាចរៀបរាប់លម្អិតពីស្នាដៃរបស់រដ្ឋាភិបាលដែលអ្នកឃោសនារបស់គណបក្សប្រជាជានកម្ពុជា គួរលើកឡើងនៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ សៀវភៅដែលគេទទួលបានមួយច្បាប់កាលពីសប្តាហ៍មុននេះបានលើកឡើងថា“ សៀវភៅជំនួយស្មារតីនេះមានរៀបរាប់ប្រាប់មន្ត្រីគណបក្សប្រជាជនគ្រប់រឿងរ៉ាវទាំងអស់ ជាមធ្យោបាយសម្រាប់ពន្យល់ប្រាប់ប្រជាពលរដ្ឋ និងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រឆាំងគណបក្សប្រឆាំង ដែលតែងតែនិយាយបំផ្លើសការពិតនិងនិយាយខុសពីការពិតអំពីបញ្ហាអវិជ្ជមាននិងចំណុចអសកម្មដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ជាការព្យាយាមលាក់បាំងស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជា សម្រេចបាន។សៀវភៅសម្រាប់ឲ្យអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រើប្រាស់ ដើម្បីបំពេញបន្ថែមខ្លឹមសារដោយខ្លួនឯងឲ្យសមទៅនឹងស្ថានភាពនិងការពិត ដើម្បីប្រាប់ប្រជាជនកម្ពុជាឲ្យបានដឹងច្បាស់ និងក៏ជាមធ្យោបាយសម្រាប់វាយបកគណបក្សប្រឆាំង ដោយមានប្រសិទ្ធភាពខ្ពស់ផងដែរ”។ ខ្លឹមសារសំខាន់ៗដែលសៀវភៅនេះប្រាប់ឲ្យមន្ត្រីប្រើប្រាស់នៅពេលឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា រួមមានតួនាទីរបស់គណបក្សនេះក្នុងការនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។សៀវភៅនេះក៏ណែនាំឲ្យមន្ត្រីប្រាប់អ្នកបោះឆ្នោតអំពីគោលជំហររឹងមាំរបស់រដ្ឋាភិបាលទាក់ទិននឹងដីមានវិវាទជាមួយប្រទេសថៃផងដែរ។ សៀវភៅនេះលើកឡើងថា អ្វីដែលសំខាន់បំផុតនោះគឺថា អ្នកឃោសនាត្រូវតែលើកសរសើរពីប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរំឭកអ្នកបោះឆ្នោតអំពីប័ណ្ណកម្មសិទ្ធិដីដែលត្រូវបានចេញឲ្យអ្នកភូមិកន្លងមក។ សៀវភៅនេះលើកឡើងថា “ សារនយោបាយសំខាន់បំផុតដែលអ្នកឃោសនាត្រូវលើកឡើងប្រាប់ប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ គឺថា ប្រសិនបើបងប្អូនស្រឡាញ់ អាណិត ចូលចិត្តនិងជឿជាក់លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា”។ ដូចនៅក្នុងការបោះឆ្នោតអាណត្តិមុនៗអ៊ីចឹង គណបក្សប្រជាជនកម្ពុជា មានប្រៀបខ្លាំងលើគណបក្សប្រឆាំង ដោយសារមានអ្នក
ឃោសនាស្មោះស្ម័គ្រជាច្រើនដែលជាមន្ត្រីមូលដ្ឋាន។ការព្យាយាមប្រើប្រាស់ធនធាននេះ សៀវភៅសរសេរជាភាសាខ្មែរ សាមញ្ញៗនិងងាយស្រួលយល់នេះ ចែកចាយដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។ សៀវភៅនេះប្រាប់មន្ត្រីឲ្យរំឭកដល់អ្នកបោះឆ្នោតថា“ គណបក្សប្រជាជនកម្ពុជា...