Phok Dorn
ចំនួនក្រុមហ៊ុនចុះបញ្ជីថ្មីៗនៅក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០១២មានការកើនឡើងយ៉ាងច្រើន
យោងតាមតួលេខ ដែលត្រូវបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុនថ្មីៗជិត៣.៤០០ក្រុមហ៊ុន ដែលបានទៅចុះបញ្ជីនៅឯក្រសួងពាណិជ្ជកម្ម ពោលគឺមានការកើនឡើងចំនួន៩ភាគរយ បើប្រៀបធៀបទៅនឹងការចុះបញ្ជីកាលពីឆ្នាំ២០១១។ តួលេខ ដែលត្រូវបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុននេះបានបង្ហាញថា កាលពីឆ្នាំ២០១២ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មចុះបញ្ជីក្រុមហ៊ុនថ្មីបានចំនួន៣.៣៨៥ក្រុមហ៊ុន បើប្រៀបធៀបនឹងចំនួន៣.១០៤ក្រុមហ៊ុនកាលពីឆ្នាំ២០១១។ លោក ហ៊ឹម ហ៊ាន ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មមានប្រសាសន៍ថា ប្រហែលជា៦០ភាគរយនៃក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីគឺជាក្រុមហ៊ុនក្នុងស្រុក ហើយចំនួន៤០ភាគរយគឺជាក្រុមហ៊ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាដោយវិនិយោគិនបរទេស។ លោក ហ៊ឹម ហ៊ាន បានឲ្យដឹងបន្ថែមទៀតថា លោកមិនអាចពន្យល់បានថា មានក្រុមហ៊ុនប្រភេទណាខ្លះនោះទេ ដែលបានទៅចុះបញ្ជីនៅអំឡុងឆ្នាំ២០១២នោះ ក៏ប៉ុន្តែ មន្ត្រីមួយរូបបម្រើការនៅក្នុងនាយកដ្ឋាននេះ ដែលគេមិនអនុញ្ញាតឲ្យនិយាយជាមួយអ្នកសារព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនថ្មីៗជាច្រើនគឺជាក្រុមហ៊ុនប្រកបអាជីវកម្មខាងការនាំចេញនាំចូល។ មន្ត្រីរូបនេះបានឲ្យដឹងថា “យើងឃើញមានក្រុមហ៊ុន ដែលនាំចូល និងនាំចេញទំនិញ”។ មន្ត្រីដដែលនេះបានឲ្យដឹងបន្តទៀតថា ការកើនឡើងចំនួនក្រុមហ៊ុនចុះបញ្ជី ដែលបានកើនឡើងកាលពីរយៈពេលពីរឆ្នាំមុនផងដែរនោះទំនងជាឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តមានស្ថិរភាពនយោបាយ និងការបន្តមានកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុននាំចេញនាំចូលថ្មីៗ ដែលមន្ត្រីរូបនេះបានលើកឡើង ប្រហែលជាបានធ្វើឲ្យកំណើនយ៉ាងច្រើននៅក្នុងវិស័យពាណិជ្ជកម្មកាលពីឆ្នាំមុន។ បើយោងតាមនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីឆ្នាំ២០១២ ទំនិញនាំចូលប្រទេសកម្ពុជាមានទំហំទឹកប្រាក់៨,១ពាន់លានដុល្លារ បើប្រៀបធៀបនឹងចំនួន៦,៦ពាន់លានកាលពីឆ្នាំ២០១១។...
អគារទីស្នាក់ការថ្មីរបស់ផ្សារមូលបត្រកម្ពុជាចាប់ផ្តើមជួសជុល
លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍កាលពីម្សិលមិញថា ផ្សារមូលបត្រកម្ពុជា នឹងត្រូវផា្លស់ប្តូរពីទីស្នាក់ការបច្ចុប្បន្ននៅក្នុងវិមាន កាណាឌីយ៉ា ទៅកាន់អគារមួយខ្នងសល់ពីសម័យអាណានិគមបារាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៦ ក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងត្រូវបានជួសជុល និងរៀបចំកែលម្អឲ្យស្អាត ធ្វើជាទីតាំងការិយាល័យធ្វើការឡើងវិញ។ គម្រោងជួសជុលអគារការិយាល័យថ្មីនេះត្រូវបានគ្រោងនឹងបញ្ចប់សកម្មភាពនៅឆ្នាំ២០១៤ខាងមុខ ក្នុងគម្រោងថវិកាចំណាយទឹកប្រាក់អស់ចំនួន៤លានដុល្លារ ហើយនឹងយកធ្វើជាទីស្នាក់ការសម្រាប់ផ្សារភាគហ៊ុនរបស់ប្រទេសកម្ពុជាមួយនេះ។ ផ្សារភាគហ៊ុននេះ បច្ចុប្បន្ន មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ ដែលបានទៅចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈចាប់តាំងពីផ្សារមូលបត្រត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ។ លោក គាត ឈន់ បានមានប្រសាសន៍នៅពិធីបើកការដ្ឋានជួសជុលអគារនេះថា “ ខ្ញុំជឿជាក់ថា ការបង្កើតផ្សារមូលបត្រថ្មីនេះនឹងបញ្ជូនសារដ៏សំខាន់មួយទៅកាន់វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ដើម្បីចូលរួមនៅក្នុងផ្សារមូលបត្រនេះ”។ លោកបានបន្តទៀតថា “ ទាំងក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជនបានធ្វើការសម្រេចចិត្ត ហើយកំពុងរៀបចំចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនជាមួយផ្សារមូលបត្រនេះ”។ លោក គាត ឈន់ បានមានប្រសាសន៍បន្ថែមទៀតថា “ ហើយខ្ញុំយល់ឃើញថា មានក្រុមហ៊ុនឯកជនជាច្រើន ដែលកំពុងសម្លឹងមើលផ្សារមូលបត្ររបស់យើង មុនពេលធ្វើការសម្រេចចិត្ត។ ពិធីនេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញពីដំណើរការរីកចម្រើនបន្តិចម្តងៗរបស់ផ្សារមូលបត្រនេះ”។ នៅក្នុងពិធីបើកការដ្ឋានជួសជុល កាលពីម្សិលមិញនេះ លោក គាត ឈន់ បានមានប្រសាសន៍ថា អគារដែលមានកម្ពស់បីជាន់ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងរួមមានសំណង់អគារដើមសល់តាំងពីសម័យអាណានិគមបារាំង ព្រមទាំងមានសំណង់ផ្នែកផ្សេងៗទៀត ដែលគេសាងសង់បន្ថែមលើអគារដើម។ រដ្ឋាភិបាលគ្រប់គ្រងចំនួន៥៥ភាគរយ នៅក្នុងផ្សារមូលបត្រនេះ ហើយក្រុមហ៊ុន កូរ៉េអុកឆេង (Korea Exchange) ដែលធ្វើប្រតិបត្តិការផ្សារហ៊ុននៅក្នុងទីក្រុងសេអ៊ូលគ្រប់គ្រងចំនួន៤៥ភាគរយ។ លោក ហុង សុខហួរ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ទីតាំងថ្មីនេះនឹងធ្វើឲ្យផ្សារហ៊ុនមួយនេះមានការរីកចម្រើនក្នុងការទាក់ទាញវិនិយោគិន ហើយនឹងជួយលើកទឹកចិត្តឲ្យមានក្រុមហ៊ុនមកចុះបញ្ជីផ្សាយលក់ភាគហ៊ុនកាន់តែច្រើន។ លោក បានមានប្រសាសន៍ថា " យើងចាំបាច់ត្រូវមានអគារផ្ទាល់ខ្លួនរបស់យើង ដើម្បីទាក់ទាញវិនិយោគិន ហើយក្រុមហ៊ុនក៏មានទំនុកចិត្តចំពោះផ្សារហ៊ុនរបស់យើងផងដែរ"។ រហូតមកដល់ពេលនេះ មានតែក្រុមហ៊ុនរដ្ឋមួយគត់គឺរដ្ឋករទឹកស្វ័តយតភ្នំពេញ ដែលបានមកចុះបញ្ជីបោះផ្សាយផ្សាយលក់ភាគហ៊ុនជាមួយផ្សារមូលបត្រនេះ បើទោះបីជាកំពង់ផែស្វ័យតខេត្តព្រះសីហនុ...
ក្រសួងពាណិជ្ជកម្មគ្រោងនឹងបង្កើតគណៈកម្មការសូត្រជាតិ
មន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ក្រសួងពាណិជ្ជកម្មបានធ្វើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មការសូត្រជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យសូត្រ ដែលកំពុងជួបការលំបាកនៅកម្ពុជា។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរៀបចំកិច្ចប្រជុំមួយ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមការដឹកនាំអង្គប្រជុំដោយលោក ប៉ាន់ សូរស័ក្តិរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យសេចក្តីព្រាងអនុក្រឹត្យលើកចុងក្រោយនេះ។ លោក សូរស័ក្តិ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នេះថាគណៈកម្មការនេះនឹង “ជំរុញនិងពង្រឹងគុណភាពសូត្រកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ...និងដើម្បីលើកកម្ពស់ជីវភាពប្រជាជន”។ លោកបានថ្លែងថា សូត្រគឺជាផលិតផលមានអាទិភាពខ្ពស់បំផុតទី២របស់រដ្ឋាភិបាលបន្ទាប់ពីអង្ករ ហើយជំនួយបរទេស១,៤លានដុល្លារ ត្រូវបានប្រើប្រាស់នៅក្នុងវិស័យនេះ។ ផែនការនេះជាផ្នែកមួយនៃគោលនយោបាយផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មលើមូលដ្ឋាននាំចេញ។ កម្ពុជាមានសកម្មភាពត្បាញសូត្រតាំងពីសម័យបុរាណរហូតមក ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន សូត្រមិនទាន់កែច្នៃភាគច្រើននៅកម្ពុជា ត្រូវបាននាំចូល ខ្វះការវិនិយោគ និងងាយខូចខាតដោយសារអាកាសធាតុ។ លោក សួន ប្រាសិទ ប្រធានកម្មវិធីពង្រីកពិពិធកម្មនាំចេញកម្ពុជា របស់រដ្ឋាភិបាល បានឲ្យដឹងថា គណៈកម្មការនេះនឹងជួយបង្កើតការងារក្នុងវិស័យសូត្រ ជាពិសេសការងារសម្រាប់ស្ត្រីនៅជនបទ។ លោកបានមានប្រសាសន៍ថា “ យើងបង្កើតអនុក្រឹត្យ ដើម្បីពង្រឹងវិស័យសូត្រ អភិវឌ្ឍគុណភាពខ្មែរ ហើយស្វែងរកទីផ្សារថ្មីៗ”។ លោកបានបន្តថា សេចក្តីព្រាងអនុក្រឹត្យនេះនឹងត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំសេចក្តីអនុម័តនាពេលឆាប់ៗខាងមុខ៕ ប្រែសម្រួលដោយកងសុធា
ព្រះរាជពិធីដង្ហែសាកល្បងលើកចុងក្រោយអាចយកជាការបាន
មនុស្សប្រមាណ៣.០០០នាក់ បានចូលរួមក្នុងព្រះរាជពិធីដង្ហែសាកល្បងលើកចុងក្រោយកាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីជាការត្រៀមសម្រាប់ដង្ហែព្រះបរមសពសម្ដេចឪ ព្រះបាទនរោត្ដម សីហនុ ទៅកាន់ព្រះមេរុ នៅថ្ងៃទី១ខែកុម្ភៈ។ ពិធីដង្ហែសាកល្បង ដែលរៀបចំដោយនគរបាលជាតិនេះ មានការចូលរួមពីមន្ត្រីយោធា នគរបាល កងសន្ដិសុខ ក៏ដូចជាតំណាងមកពីគ្រប់ក្រសួង ក្រុមយុវជនមកពីគណបក្សប្រជាជនកម្ពុជា កាកបាតក្រហម តំណាងជនជាតិភាគតិច និងកងត្រែយោធា។ ក្រុមនីមួយៗ ដែលបានចូលរួមក្នុងព្រះរាជពិធីដង្ហែសាកល្បងនេះ បានដើរក្នុងចម្ងាយ១,៥គីឡូម៉ែត្រ នៃផ្លូវដែលគ្រោងទុកចម្ងាយ៦គីឡូម៉ែត្រ ដែលរួមមានតីរវិថីស៊ីសុវត្ថិ មហាវិថីព្រះសីហនុ មហាវិថីព្រះនរោត្ដម និងមហាវិថីសុធារស ព្រមទាំងផ្លូវមួយចំនួនទៀត ដែលស្ថិតនៅជុំវិញវត្តភ្នំ និងវិមានឯករាជ្យ។ អ្នកចូលរួមទាំងអស់មានដូចជា ព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនទៀត ព្រមទាំងមានព្រះទីន័ងដង្ហែព្រះបរមសពផងដែរ។ ថ្លែងទៅកាន់លោក គង់ សំអុល...
ត្រូវការវិនិយោគទុនបន្ថែមទៀត លើការកែច្នៃផលិតផលកសិកម្ម
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា គេត្រូវការជាចាំនូវការវិនិយោគបន្ថែមទៀត ដើម្បីធានាឲ្យបានថា ប្រទេសកម្ពុជាអាចកែច្នៃផលិតផលកសិកម្មរបស់ខ្លួន និងអាចបង្កើនតម្លៃលើផលិតកសិកម្ម ដែលកំពុងត្រូវបាននាំចេញទៅបរទេស។ មានប្រសាសន៍នៅឯពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែផ្ទុកទំនិញថ្មីនៅក្នុងខេត្តកណ្តាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅក្នុងឆ្នាំនេះមានការផ្គត់ផ្គង់ទិន្នផលស្រូវ និងដំឡូងមីច្រើនហួស ហើយធ្វើឲ្យតម្លៃនៅលើទីផ្សារធ្លាក់ចុះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំចង់លើកឡើងនូវចំណុចមួយចំនួន ដែលជាប់ទាក់ទងជាមួយការផលិត និងការកែច្នៃ ដែលជាកំហុសរបស់យើងទាំងស្រុង ការផលិតកើនឡើងលឿនពេក ហើយការផ្គត់ផ្គង់មានបរិមាណច្រើនជាងការរំពឹងទុកទៅទៀត។ យើងគ្មានកន្លែងកែច្នៃទេ ដូច្នេះយើងចាំបាច់ត្រូវទាក់ទាញការវិនិយោគ”។ កាលពីសប្តាហ៍មុន លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ឲ្យដឹងថា ទិន្នផលស្រូវ ដែលមិនទាន់កែច្នៃនៅក្នុងរដូវប្រមូលផលចុងឆ្នាំ២០១២ និងដើមឆ្នាំ២០១៣នេះមានការកើនឡើងប្រមាណជា៦ភាគរយ ពោលគឺអាចកើនឡើងដល់ចំនួន៩,៣១លានតោន។ បើយោងតាមតួលេខពីនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញដំឡូងមីមានការកើនឡើងជាងពីរដង ដោយបានកើនឡើងពីចំនួន២៧៧.០០០តោន កាលពីឆ្នាំ២០១១ដល់ចំនួន៧២២.០០០តោននៅឆ្នាំ២០១២៕ កុកទៀន
នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់់ខ្លួនព្រះសង្ឃប្រោះព្រំឲ្យកម្មករតវ៉ា
ព្រះសង្ឃពីរអង្គត្រូវបាននគរបាលឃាត់ខ្លួន កាលពីម្សិលមិញដោយសារប្រោះព្រំឲ្យកម្មកររោងចក្រកាត់ដេរ ដែលបានធ្វើកូដកម្ម ចាប់តាំងពីថ្ងៃសុក្រក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា បន្ទាប់ពិធីប្រោះព្រំឲ្យកម្មករធ្វើកូដកម្មនៅរោងចក្រ Yark Jin Cambodia Inc នៅក្នុងសង្កាត់ចោមចៅ ព្រះសង្ឃទាំងពីរអង្គត្រូវបាននគរបាលខណ្ឌនិមន្តទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។ លោកបានមានប្រសាសន៍ថា “ព្រះសង្ឃទាំងពីរអង្គ មិនបានធ្វើអ្វីខុសទេ ព្រះអង្គត្រូវបាននិមន្តទៅប្រោះព្រំឲ្យកម្មករមានសេចក្តីសុខ។ខ្ញុំគិតថា នគរបាលគ្មានសិទ្ធិឃាត់ព្រះអង្គទេ”។ បន្ទាប់ពីដឹងថា ព្រះសង្ឃទាំងពីរអង្គត្រូវបានឃាត់ខ្លួន កម្មករប្រហែល១.០០០នាក់មកពីរោងចក្រនេះ បានដើរក្បួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ និងបានទាមទារឲ្យដោះលែងព្រះសង្ឃទាំងពីរអង្គនេះ។ លោក តុលា បានមានប្រសាសន៍ថា ពីរម៉ោងក្រោយមក នគរបាលខណ្ឌបានអនុញ្ញាតឲ្យព្រះសង្ឃទាំងពីរអង្គនិមន្តត្រឡប់ទៅវត្តវិញ។ លោក វង្ស សិរីវុឌ្ឍ អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការឃាត់ខ្លួន និងដោះលែងព្រះសង្ឃទាំងពីរអង្គទេ។ ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញបានរិះគន់នគរបាលចំពោះការឃាត់ខ្លួនព្រះសង្ឃទាំងពីរអង្គ ប៉ុន្តែព្រះអង្គក៏មានបន្ទូលដែរថា ព្រះសង្ឃទាំងពីរព្រះអង្គមិនគួរប្រោះព្រំឲ្យកម្មករតវ៉ាដែរ។ ព្រះតេជគុណ...
រដ្ឋាភិបាលប្រាប់មេដឹកនាំសហជីពឲ្យយល់ព្រមនូវលក្ខខណ្ឌនៃការទាមទារដំឡើងប្រាក់ខែអប្បបរមា
កាលពីម្សិលមិញ រដ្ឋាភិបាលបានស្នើឲ្យភាគីរោងចក្រពិនិត្យពិរចារណាលើការដំឡើងប្រាក់ខែអប្បបរមាសម្រាប់កម្មករកាត់ដេរដរាបណាខាងសហជីពកម្មករយល់ស្របនូវលក្ខខណ្ឌនៃការទាមទារដំឡើងប្រាក់ខែ។ បច្ចុប្បន្ន មេដឹកនាំសហជីពកំពុងទាមទារឲ្យដំឡើងប្រាក់ខែអប្បបរមាពី៦១ដុល្លារក្នុងមួយខែ ទៅចន្លោះពី៩៣ដុល្លារដល់១៥០ដុល្លារក្នុងមួយខែ គឺកើនឡើងពី៥២ភាគរយទៅ១៤៥ភាគរយ។ មន្ត្រីការងារបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំរវាងភាគីរោងចក្រ និងមេដឹកនាំសហជីពអំពីបញ្ហានេះថា “បន្ទាប់ពីការពិភាក្សាជាមួយអ្នកមានវត្តមាននៅក្នុងកិច្ចប្រជុំនោះបានយល់ព្រមជាគោលការណ៍ក្នុងការពិភាក្សាលើការដំឡើងប្រាក់ខែអប្បបរមាដល់កម្មករកាត់ដេរ”។ សេចក្តីថ្លែងការណ៍បានលើកឡើងថា “កិច្ចប្រជុំបានស្នើឲ្យសហជីពទាំងអស់ជួបគ្នា និងលើកសំណើរួមស្ដីពីកម្រិតប្រាក់ខែអប្បបរមា សម្រាប់លើកយកមកពិភាក្សាជាមួយនឹងភាគីរោងចក្រ ដើម្បីឈានរកដំណោះស្រាយមួយសមស្រប”។ សេចក្តីថ្លែងការណ៍បានបន្ថែមថា មេដឹកនាំសហជីពគួរតែដាក់សំណើរបស់ខ្លួនជូនរដ្ឋាភិបាលមុនពេលជួបពិភាក្សាគ្នាលើកក្រោយនៅឯក្រសួងការងារ នៅថ្ងៃទី២៦ខែកុម្ភៈ។ កិច្ចប្រជុំកាលពីម្សិលមិញ កើតមានឡើងបន្ទាប់ពីសុន្ទរកថា របស់លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ខែធ្នូ ដែលពេលនោះលោកបានអំពាវនាវឲ្យភាគីរោងចក្រដំឡើងប្រាក់ ខែ ដល់កម្មករកាត់ដេរ ដើម្បីជួយឲ្យកម្មករ...
ទិន្នផលអំបិលប្រមូលបានក្នុងខែមករាទទួលរងនូវការបំផ្លិចបំផ្លាញដោយសារទឹកភ្លៀង
កសិករបានឲ្យដឹងថា កាលពីម្សិលមិញថា ភ្លៀងធ្លាក់ដ៏ច្រើនកាលពីចុងសប្តាហ៍មុន បានបំផ្លិចបំផ្លាញអំបិលទាំងអស់ ខណៈដែលការប្រមូលទិន្នផលជិតចូលមកដល់ ក្នុងខែនេះ នៅខេត្តកែប និងខេត្តកំពត។ លោក អ៊ុំ ជុន ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកែប-កំពត បានលើកឡើងថា “អំបិលដែលយើងត្រៀមប្រមូលផល ក្នុងសប្តាហ៍នេះ ទទួលរងនូវការបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់ហើយ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក”។ លោកបាននិយាយបន្តទៀតថា កាលពីឆ្នាំមុនកសិករបានប្រមូលទិន្នផលអំបិលបានពី២០ភាគរយ ទៅ៣០ភាគរយ ក្នុងខែមករាឆ្នាំ២០១២។ លោក ជុន បានលើកឡើងបន្ថែមទៀតថា “ ក្នុងខែមករាឆ្នាំនេះ យើងប្រមូលផលបានសូន្យភាគរយ”។ លោកបានឲ្យដឹងបន្ថែមទៀតថា លោកមិនទាន់ច្បាស់ទេថា តើភ្លៀងបានបំផ្លិចបំផ្លាញអំពិលអស់ប៉ុន្មានតោនពិតប្រាកដទេ។ យោងតាមលោក ជុន បានឲ្យដឹងថា កាលពីឆ្នាំមុន កសិករផលិតអំបិលបានជាង៨០.០០០តោន នៅលើផ្ទៃដី៤.៥០០ហិកតា។ លោកនិយាយថា ជាធម្មតា ប្រទេសកម្ពុជាផលិតអំបិលបាន៩០.០០០តោនក្នុងមួយឆ្នាំ នៅខេត្តកែប និងខេត្តកំពត។ លោក ជុន បានលើកឡើងបន្តទៀតថា “ឆ្នាំនេះ យើងគិតថា មិនអាចមានអំបិលគ្រប់គ្រាន់ទេ។ កសិករអាចនឹងមិនទទួលបានប្រាក់ចំណេញទេ”។ លោកឲ្យដឹងបន្ថែមទៀតថា ដីស្រែអំបិ លមួយហិកតា អាចផលិតអំបិលបាន២០តោនក្នុងមួយឆ្នាំ ដោយត្រូវចំណាយថ្លៃដើមអស់២០០រៀល ឬប្រហែល០,០៥ដុល្លារ ក្នុងមួយគីឡូក្រាម។ លោក នីម ផុន អាយុ៦០ឆ្នាំ កសិករផលិតអំបិលនៅស្រុកទឹកឈូរ ខេត្តកំពត ដែលបានផលិតអំបិលបានជាង៣០០តោន កាលពីឆ្នាំមុន បានលើកឡើងថា ដីទំហំ២៥ហិកតារបស់លោកទទួលរងនូវការបំផ្លិចបំផ្លាញដោយសារតែទឹកភ្លៀង។ លោកបាននិយាយថា “ខ្ញុំចំណាយប្រាក់អស់២.៥០០ដុល្លារ លើកម្លាំងពលកម្ម និងប្រេងសាំង ប៉ុន្តែ អំបិលទាំងអស់ត្រូវបានបំផ្លិចបំផ្លាញ។ យើងកំពុងតែរៀបចំស្រែរបស់យើងសាជាថ្មី ហើយយើងនឹងចាប់ផ្តើមប្រមូលផលនៅក្នុងខែកុម្ភៈ ប្រសិនបើមិនមានភ្លៀងធ្លាក់ទេនោះ”។ កាលពីខែវិច្ឆិកាឆ្នាំ២០១០ ទឹកទំនន់ដ៏ខ្លាំងបានបំផ្លិចបំផ្លាញស្រែអំបិលអស់ប្រមាណជិត១.៥០០ហិកតា។ បរិមាណផលិតធ្លាក់ចុះយ៉ាងគំហុក...
កម្មករ៥.០០០នាក់មកពីរោងចក្រផ្សេងៗ ក្នុងរាជធានីភ្នំពេញបន្តធ្វើបាតុកម្មសុំដំឡើងប្រាក់ខែ
កម្មករកាត់ដេរប្រហែល១.០០០នាក់ បាននាំគ្នាតវ៉ានៅក្នុងខណ្ឌពោធិ៍សែនជ័យដើម្បីទាមទារឲ្យដំឡើងប្រាក់ឈ្នួលរបស់ពួកគេក្នុងការតវ៉ាលើកទី៣នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលមានការចូលរួមពីកម្មករជាង៥.០០០នាក់ មកពីរោងចក្រផ្សេងៗ។
ការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ Kingsland នៅខណ្ឌមានជ័យចូលដល់សប្ដាហ៍ទី៣
កម្មករនិងតំណាងសហជីព បានឲ្យដឹងថាកម្មករប្រហែល៨០នាក់មកពីរោងចក្រមួយនៅខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលផ្គត់ផ្គង់ខោអាវទ្រនាប់របស់ស្ត្រីទៅឲ្យក្រុមហ៊ុនចែកចាយ វ៉លម៉ាត់( Wal-Mart)ដ៏ធំរបស់អាមេរិកនោះ បានធ្វើការតវ៉ាកាលពីម្សិលមិញ ដើម្បីទាមទារឲ្យម្ចាស់រោងចក្រនេះបើកប្រាក់ដំណាច់ការងាររបស់ខ្លួន។ ឈ្មោះ ភួង ភារម្យ អាយុ២៣ឆ្នាំ ជាកម្មករម្នាក់នៅរោងចក្រនេះ បាននិយាយថា កម្មករនៅរោងចក្រកាត់ដេរ ឃីងលែន(Kingsland ) នៅខណ្ឌមានជ័យ ត្រូវបានគេប្រាប់កាលពី ខែកញ្ញាថាពួកគេមិនចាំបាច់មកធ្វើការទេ ដោយសារតែគ្មានការបញ្ជាទិញ ប៉ុន្តែ ពួកគេនៅតែទទួលបានប្រាក់ខែ៥០ភាគរយជារៀងរាល់ខែរហូតដល់ការងារចាប់ផ្ដើមបន្តនៅខែមករានេះ។ ប៉ុន្តែ កម្មករទាំងនោះ មិនបានទទួលប្រាក់ចាប់តាំងពីខែធ្នូមក ហើយតំណាងសហជីពនៅរោងចក្រនេះ បាននិយាយប្រាប់ពួកគេថាម្ចាស់រោងចក្រនេះ បានប្រកាសពីការក្ស័យធន ហើយបានចាកចេញពីប្រទេសកម្ពុជាបាត់ហើយដែរ។ ដូច្នេះហើយ កម្មករប្រហែល២០០នាក់បានធ្វើការតវ៉ានៅខាងក្រៅរោងចក្រនេះចាប់តាំងពីថ្ងៃទី១ខែមករាមក។ កម្មករប្រហែល២០នាក់ក្នុងចំណោមកម្មករទាំងនោះ បានដេកចាំនៅរោងចក្រនេះនៅពេលយប់ បន្ទាប់ពីពួកគេចាប់បានបុគ្គលិករបស់រោងចក្រនេះ កាលពីថ្ងៃទី៤ ខែមករា ដែល ប៉ុនប៉ងដឹកជញ្ជូនម៉ាសុីនដេរចេញពីរោងចក្រនេះនៅពាក់កណ្ដាលអធ្រាត្រ។ លោក ភួង ភារម្យ និយាយថា“ យើងកំពុងទាមទារឲ្យម្ចាស់រោងចក្របើកប្រាក់ដំណាច់ការងារ ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ប្រាក់បញ្ឈប់ពីការងារ និងប្រាក់ខែចុងក្រោយរបស់យើង”។ “យើងបានទាមទារឲ្យរោងចក្រនេះបើកប្រាក់ខែរបស់យើងតាមច្បាប់ការងារ ហើយយើងនឹងធ្វើការតវ៉ារហូតដល់យើងទទួលបានដំណោះស្រាយ”។គាត់បាននិយាយថា គាត់បានធ្វើការនៅរោងចក្រនេះអស់រយៈពេល៥ឆ្នាំមកហើយ ហើយត្រូវទទួលបានប្រាក់ដំណាច់ជាង១.០០០ដុល្លារ។ គាត់ក៏បាននិយាយថា កម្មករបានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារ និងក្រសួងសង្គមកិច្ចរួចហើយ។ លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលកំពុងផ្ដល់ជំនួយផ្នែកច្បាប់ និងជំនួយបច្ចេកទេសដល់កម្មករ ដែលធ្វើការតវ៉ាបានមានប្រសាសន៍ថា អង្គការរបស់លោកកំពុងជំរុញឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជួយដោះស្រាយករណីនេះ។លោកបានបន្ថែមថា “ប្រសិនបើក្រុមហ៊ុននេះបិទទ្វារ ទោះបីជាក្រុមហ៊ុននេះក្ស័យធនក៏ដោយ ក៏ច្បាប់ បានតម្រូវឲ្យនិយោជក បើកប្រាក់ដំណាច់ ប្រាក់សំណងជំងឺចិត្ត និងប្រកាសអំពីការបញ្ចប់កិច្ចសន្យាការងារដែរ”។ លោក និក រ៉ូឌីខូហ្វ (Nick Rudikoff) ជាអ្នកសម្របសម្រួល កិច្ចការសកលរបស់សម្ពន្ធសហជីពកម្មករ (Warehouse Workers United ) ជាសហជីពមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលតំណាងឲ្យកម្មករចំនួន៥,៥លាននាក់ នៅតាមផ្នែកផ្សេងៗនោះ បានមានប្រសាសន៍ថា ការខកខានរបស់រោងចក្រឃីងលែន ក្នុងការមិនបានផ្ដល់ព័ត៌មានអំពីស្ថានភាពរបស់ខ្លួន គឺជាគំរូមួយរបស់ក្រុមហ៊ុនចែកចាយវ៉លម៉ាត ដែលមិនបានធ្វើ្ឲ្យសមាជិកនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនប្រព្រឹត្តចំពោះកម្មករដោយត្រឹមត្រូវ។ លោក និក រ៉ូឌីខូហ្វ ដែលបានមកដល់ប្រទេសកម្ពុជា កាលពី ថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសើុបអង្កេតអំពីស្ថានភាពនេះ បានមានប្រសាសន៍ថា “ស្ថានភាពនៅក្នុងរោងចក្រកាត់ដេរ ឃីញលេន នេះ គឺជាគំរូនៃភាពអយុត្តិធម៌នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពរបស់ក្រុមហ៊ុនចែកចាយ វ័លម៉ាត។ក្រុមហ៊ុនចែកចាយ វ័លម៉ាត ត្រូវធានាថា អ្នកផ្គត់ផ្គត់របស់ខ្លួនគោរពច្បាប់និងកម្មករ ដែលបានបាត់បង់ការងារដោយមិនត្រឹមត្រូវ និងខាតបង់ពេលវេលាធ្វើការងារចាំបាច់ត្រូវទទួលបានសំណងសមរម្យ”។ “យើងកំពុងមានសាមគ្គីភាពជាមួយកម្មករនៅរោងចក្រកាត់ដេរឃីញលេន និងជាមួយកម្មករផ្សេងៗទៀតនៅជុំវិញពិភពលោក ដែលផលិតនិងដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុនចែកចាយវ័លម៉ាត”។ លោក ហួន សឿ អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងាររបស់ក្រសួងការងារបានបញ្ជាក់ថា លោកបានទទួលពាក្យបណ្ដឹងរបស់កម្មករទាំងនេះរួចហើយ ប៉ុន្តែ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ តំណាងរោងចក្រកាត់ដេរ ឃីងលេន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ហើយតំណាងក្រុមហ៊ុនចែកចាយវ័លម៉ាត មិនបានឆ្លើយសំណួរភ្លាមៗនោះដែរ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ