Wednesday, September 18, 2019
Home Authors Posts by Phorn Bopha

Phorn Bopha

272 POSTS 0 COMMENTS
Editor-at-large

ទោះ​​​ជា​​​មាន​​​ការ​​​បង្ក្រាប​​​ ពល​​​ករ​​​ចំណាក​​​ស្រុក​​​​​​នៅ​​​តែ​​​ជ្រើស​​​រើស​​​ផ្លូវ​​​ខុស​​​ច្បាប់​​​

ក្រុង​​​ប៉ោយ​​​ប៉ែត, ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​-ពេល​​​ដែលយុវជន​​​​ សុ ឃីម អាយុ​​​២៤​​​ឆ្នាំ​​​ មក​​​ពី​​​គ្រួសារ​​​កសិករ​​​ក្រីក្រ​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​ បាន​​​សម្រេច​​​ចិត្ត​​​នៅ​​​ពេល​​​ថ្មី​​​ៗ​​​ថា គាត់​​​ចង់​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ប្រទេស​​​ថៃ​​​នោះ គាត់​​​មិន​​​ទាំង​​​បាន​​​ពិចារណា​​​ការ​​​ដាក់​​​ពាក្យ​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ និង​​​ការ​​​ឆ្លង​​​ព្រំ​​​ដែន​​​ស្រប​​​ច្បាប់​​​នោះ​​​ទេ​​​។ ផ្ទុយ​​​ទៅ​​​វិញ​​​គាត់​​​បាន​​​បង់​​​ប្រាក់​​​១៥​​​ដុល្លារ​​​ឲ្យ​​​មេខ្យល់​​​ ហើយ​​​បាន​​​ចូល​​​រួម​​​នឹង​​​អ្នក​​​ភូមិ​​​៩០​​​នាក់​​​ផ្សេង​​​ទៀត ​​​​​​ដែល​​​​សុទ្ធ​តែ​ចង់​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ។ កាល​​​ពី​​​សប្តាហ​​៍​​​មុន  ពួក​​​គេ​​​​​​​​​​​​​​​បាន​​​ដើរ​​​ទាំង​​​អស់​​​គ្នា​​​កាត់​​​ព្រៃ​​​ក្រាស់ ហើយ​​​បាន​​​លួច​​​ឆ្លង​​​ព្រំ​​ដែន​​​នៅ​​​ស្រុក​​​ម៉ាឡៃ​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។ លោក​​​ ឃីម បាន​​​និយាយ​​​ថា " ពេល​​​យើង​​​ចូល​​​ដល់​​​ប្រទេស​​​ថៃ​​​ ទាហាន​​​ថៃ​​​ប្រហែល​​​១០​​​នាក់​​​បាន​​​រង​​​់​​​ចាំ​​​នៅ​​​ម្ខាង​​​ព្រំ​​​ដែន។  ពួក​​​គេ​​​បាន​​​បាញ់​​​បី​​​គ្រាប់​​​ទៅ​​​លើ​​​ ហើយ​​​បាន​​​ប្រាប់​​​យើង​​​ឲ្យ​​​នៅ​​​ស្ងៀម​​​"។ លោក​​​ ឃីម បាន​​​ក្រាប​​​​ទៅ​​​នឹង​​​ដី​​​ និង​​​បាន​​​សហ​​​ការ​​​ជា​​​មួយ​​​ទាហាន​​​ទាំង​​​នោះ​​​ ដែល​​​បាន​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​មន្ទីរ​ឃុំឃាំង​របស់​​​​នគរបាល។ លោក និង​​​ជន​​​ចំណាក​​​ស្រុក​​​ផ្សេងទៀត​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​​​​ឃាត់​​​ខ្លួន​​​មួយ​​​យប់​​​ មុន​​​ពេល​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​តាម​​​ច្រក​​​ទ្វា​​​រ​​​អន្តរ​​​ជាតិ​​​ប៉ោ​​​យ​​​ប៉ែត​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​។ បើ​​​ទោះ​​​ជា​​​យុទ្ធសាស្ត្រ​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ជួយ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ដោ​​យ​​​ស្រប​​​ច្បាប់​​​ក៏​​​ដោយ​​​ ក៏​​​ពល​​​ករ​​​រាប់​​​ពាន់​​​នាក់​​​នៅ​​​តែ​​​ឆ្លង​​​ព្រំ​​​ដែន​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ដដែល ដោយ​​​ពល​​​ករ​​​យ៉ាង​​​ហោច​​​ណាស់​​​៥.០០០នាក់​​​ត្រូវ​​​អាជ្ញាធរ​​​ថៃ​​​​​​​​​​​​​​​​​​​​​​​​ចាប់​​​បាន​​​និង​​​បញ្ជូន​​​មក​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មិថុនា គ្រាន់​តែ​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​មួយ​​​។ ខេត្ត​​​នេះ​​​មាន​​​ព្រំ​​​ដែន​​​រួម​​​ប្រវែង​​​​​១៥៣​​​គ​​​ីឡូម៉ែត្រ​​​​​​ជាមួយ​​​ប្រទេស​​​ថៃ​​​ ដោយ​​​មាន​​​ច្រក​​​ព្រំដែន​​​រាប់​​​រយ​​​ ទាំង​​​ស្រប​​​ច្បាប់​​​និង​​​ខុស​​​ច្បាប់​​​ អាច​​​ឲ្យ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ចូល​​​បាន​​​ដោយ​​​ងាយ​​​ស្រួល​​​។ ដើម្បី​​​ទប់ស្កាត់​​​ការ​​​ឆ្លង​​​ព្រំ​​​ដែន​​​ខុស​​​ច្បាប់​​​ រដ្ឋាភិបាល​​​បាន​​​បញ្ចុះ​​​តម្លៃ​​​លិខិត​​​ឆ្លង​​​ដែន​​​ពី​​​១២៤​​​ដុល្លារ មក​​​ត្រឹម​​​បួន​​​​​​ដុល្លារ​​​កាល​​​ពី​​​ខែ​​​មុន ប៉ុន្តែ ដំណើ​​​រការ​​​ដាក់​​​ពាក្យ​​​​​​នៅ​​​ស្មុគ​​​ស្មា​​​ញ​​​នៅ​​​ឡើយ​​​ និង​​​ប្រើ​​​ពេល​​​វេលា​​​យូរ​​​ ហើយ​​​ពល​​​ករ​​​ជា​​​ច្រើន​​​និយាយ​​​ថា ពួក​​​គេ​​​មិន​សូវ​យល់​​​​អំពី​​​របៀប​​​ដាក់​​​ពាក្យ​​​សុំ​​​ទេ​។ លោក ឃីម បាន​​​និយាយ​​​ថា លោក​​​មិន​​​ដឹង​​​ទាល់​​​តែ​​​សោះ​​​អំពី​​​ការ​​​ផ្តួច​​​ផ្តើម​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ផ្តល់​​​លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ដល់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ បន្ទាប់​​​ពី​​​ការ​​​ហូរ​​​ចូល​​ដ៏​​​គំហុក​​​នៃ​​​ពល​​​ករ​​​ជិត​​​២៥០.០០០នាក់​​​កាល​​​ពី​​​ខែ​​​មុន​​​ពី​​​ប្រទេស​​​ថៃ​​​ ក្នុង​​​ពេល​​​មាន​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា ក្រុម​​​យោធា​​​ថៃ​​​បាន​​​ចាប់​​​ខ្លួន និង​​​ថែម​​​ទាំង​​​បាន​​​សម្លាប់​​​ពល​​​ករ​​​ដែល​​​គ្មាន​​​ឯកសារ​​​ទៀត​​​ផង​​​។ លោក ឃីម​​​ បាន​​​និយាយ​​​ថា " ខ្ញុំ​​​មិន​​​ដែល​​​បាន​​​ឮ​​​អំពី​​​គោល​​​នយោបាយ​​​ណា​​​មួយ​​​ពី​​​រដ្ឋាភិបាល​​​ទេ​​​។ រដ្ឋាភិបាល​​​គួរ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​នេះ​​​ដល់​​​​​​ប្រជា​​​ជន​​​ក្នុង​​​ភូមិ​​​ និង​​​ឃុំ​​​​​​នានា"។ យោង​​​តាម​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យដឹង​​​ថា គ្មាន​​​ពល​​​ករ​​​ណា​​​ម្នាក់​​​បាន​​​បញ្ចប់​​​​ដំណើរ​​​ការ​​​​សុំ​លិខិត​ឆ្លង​ដែន​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ ឬ​​​បាន​​​ឈាន​​​ដល់​​​ដំណាក់​​​កាល​​​ដាក់​​​ពាក្យ​​​សុំ​​​លិខិត​​​ឆ្លង​​​ដែន​​​ក៏​​​ទេ​ដែរ​​​ ចាប់​​​តាំ​​​ងពី​​ការ​​​ប្រកាស​​​ជួន​​​ដំណឹង​​​កាល​​​ពី​​​ថ្ងៃទី​​​២៤ ខែ​​​មិថុនា​​​មក។ ដើម្បី​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ ពល​​​ករ​​​ត្រូវ​​​​​​មាន​​​ការ​​​បញ្ជាក់​​​អំពី​​​ការ​​​ងារ​​​ពី​​​ទីភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ដែល​​​រដ្ឋាភិបាល​​​ផ្តល់​​​សិទ្ធិ​​​ឲ្យ​​​ ឬ​​​ពី​​​និយោជក​​​ថៃ​​​ ហើយ​​​យក​​​វា​​​មក​ក្រសួង​​​ការងារ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។ បន្ទាប់​​​មក​​​ក្រសួង​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​​​ផ្តល់​​​លិខិត​​​បញ្ជាក់​​​ដល់​​​ពល​​​ករ​​​ ដែល​​​ត្រូវ​​​យក​​​លិខិត​​​នោះ​​​ទៅ​ការិយា​​​ល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​ក្នុង​​​រាជ​​​ធានី​​​ ដើម្បី​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​។ ក្រោយ​​​មក​​​ទៀត​​​ ពល​​​ករ​​​ត្រូវ​​​ដាក់​​​ពាក្យ​​​ស​​​ុំ​​​ទិដ្ឋាការ​​​ការងារ​​​ថៃ។ ដំណើរ​​​ការ​​​ទាំង​​​មូល​​​អាច​​​ត្រូវ​​​ការ​​​ពេល​​​ជិត​​​៦០​​​ថ្ងៃទើប​បញ្ចប់​។ លោក ថាន គីម​​​សេង​​​ អគ្គនាយក​​​រង​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​លិខិត​​​ឆ្លង​​​ដែន​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នាយក​​​ដ្ឋាន​​​របស់​​​លោក​​​ "​​​មិន​​ទាន់​​​បាន​​​ទទួល​​​សំណើ​​​សុំ​​​លិខិត​​​ឆ្លង​​​ដែន​​​ណា​​​មួយ​​​ពី​​​ក្រសួង​​​ការ​​​ងារ​​​នៅ​​​ឡើយ​​​ទេ"។ លោក អាន ប៊ុន​​​ហាក់ ប្រធាន​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ TopManpower ជា​​​ក្រុម​​​ហ៊ុន​​​មួយ​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ចំនួន​​​ជិត​​​៥០​​​ ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​ពី​​​រដ្ឋាភិបាល​​​ ដើម្បី​​​ជួយ​​​បញ្ជូន​​​ពល​​​ករ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ការ​​​ណែ​​​នាំ​​​គ្រប់​គ្រាន់​ពី​​​រដ្ឋាភិបាល​​​នៅ​​​ឡើយ​​​ទេ។ លោក ប៊ុន​​​ហាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា “ដំណើរ​​​ការ​​​នេះ​​​ចាំបាច់​​​ត្រូវ​​​មាន​​​ការ​​​ពន្យល់​​​ឲ្យ​​​ច្បាស់​​​"។ លោក​​​ ប៊ុន​​​ហាក់ បារម្ភ​​​ថា ​​​ពលករ​​​មួយ​​​ចំនួន​​​ ដែល​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​លោក​​​​​​អាច​​​ព្យាយាម​​​ចង់​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​បួន​​​ដុល្លារ​​​ដោយ​​​មិន​​​ទៅ​​​ប្រទេស​​​ថៃ​​​ធ្វើ​​​ការ​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​លោក​​​ខាត​​​ប្រាក់​​​ ព្រោះ​​​និយោជក​​​បង់ថ្លៃ​​​កម្រៃ​​​ជើង​​​សារ​​​ឲ្យ​​​លោក​​​សម្រាប់​​​ការ​​​ផ្តល់​​​ពល​​​ករ​​​។ លោក​​​ ប៊ុន​​​ហាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា ទី​​​ភ្នាក់​​​ងារ​​​របស់​​​លោក​​​មាន​​​ឈ្មោះ​​​ពល​​​ករ​​​ពីរ​​​បី​​​រយ​​​នាក់​​​ ប៉ុន្តែ​​​ មិនទាន់​​​បាន​​​ដំណើរ​ការ​​​​ពាក្យ​​​ស​​​ុំ​​​របស់​​​ពួក​​​គេ​​​ទេ​​​ ដោយ​​​សារការ​មិនស​ូវ​យល់​ច្បាស់​។ លោ​​​ក​​​បាន​​​ឲ្យដឹង​​​ទៀត​​​ថា "រដ្ឋាភិបាល​​​ចាំបាច់​​​ត្រូវ​​​បង្ហាញ​​​គោល​​​ការណ៍​​​​ណែ​​​នាំ​​​ដល់​​​ពល​​​ករ​​​ និង​​​ទី​​​ភ្នាក់​​​ងារ​​​នានា។ អ្វី​​​ដែល​​​ជា​​​ដំណាក់​​​កាល​​​​​​ទាំង​​​នោះ​​​?​​​​​​​​​​​​​​​​​​​”។ លោក​​​ គោស៊ុំ ​​​​​​សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្តួច​​​ផ្តើម​​​របស់​​​រដ្ឋាភិបាល​​​មិន​​​បាន​​​សម្រេច​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " វា​​​ជា​​​ការ​​​លំបាក​​​ ដែល​​​ក្រសួ​​​ង​​​ការងារ​​​តែ​​​ឯង​​​​​​ផ្តល់​​​លិខិត​​​បញ្ជាក់​​​ដល់​​​ពល​​​ករ​​​នោះ​​​។ ពួក​​​គេ​​​គួរ​​​ទុក​​​ការ​​​ងារ​​​នេះ​​​ឲ្យ​ស្រុក​​​ ឬ​​​នាយក​​​ដ្ឋាន​​​"។ លោក សារឿត បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​ការ​​​ងារ​​​គួរ​​​ពិចារណា​​​ការ​​​ធ្វើ​​​វិមជ្ឈ​​​ការ​​​​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​ចេញ​​​លិខិត​​​ឆ្លង​​​ដែន​​​ដល់​​​ពល​​​ករ។ លោក​​​បា​​ន​​​បន្ថែម​​​ថា "មន្ត្រី​​​ស្រុក​​​អាច​​​ធ្វើ​​​ការ​​​ជាមួយ​​​មន្ទី​​​រ​​​ការ​​​ងារបាន​ ហើយ​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​ការ​​​ជាមួយ​​​មេ​​​ឃុំ​​​ និង​​​ប្រធាន​​​ភូមិ​​​បាន ពីព្រោះ​​​ពួក​​​គេ​​​ស្គាល់​​​ប្រជា​​​ជន​​​របស់​​​ខ្លួន​​​យ៉ាង​​​ច្បាស់​​​"។ លោក សាត សមុទ្រ អនុរដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ​​​​​​​​​​​​​​​​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​ រីឯ​​​ក្រុម​​​មន្ត្រី​​​​​​ក្រសួង​​​នេះ​​​ផ្សេង​​​ទៀត​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ។ លោក នុត សំអុល​​​ ទី​​​ប្រឹក្សា​​​គម្រោង​​​អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរ​ប្រវេសន៍​​​ ដែល​​​បាន​​​និង​​​កំពុង​​​ជួយ​​​ពល​​​ករ​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត បាន​​​មាន​​​ប្រសាសន៍​​​ថា ពល​​​ករ​​​ចំណាក​​​ស្រុក​​​​​​ជា​​​ច្រើន​នាក់​​​​កំពុង​​​ជ្រើស​​​រើស​​​ការ​​​​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​មិន​​​បាន​​​ដឹង​​​អំពី​​​ប្រព័ន្ធ​​​ថ្មី​​​នេះ​​​ ឬ​​​មិន​​​បាន​​​យល់​​​ពី​​​វា​​​ឡើយ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា "បញ្ហា​​​គឺ​​​ថា រដ្ឋាភិបាល​​​បាន​​​ប្រកាស​​​ការ​​​កែ​​​ប្រែ​​​ថ្មី​​​សម្រាប់​​​លិខិត​​​ឆ្លង​​​ដែន និង​​​​ដំណើរការ​​​ស្រប​​​ច្បាប់​​​ ប៉ុន្តែ គ្មាន​​​នរណា​​​ម្នាក់​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​ណា​​​មួយ​​​​​​ឡើយ"។ លោក សំអុល បាន​​​បន្ថែម​​​ថា ពល​​​ករ​​​ជាច្រើន​​​​​​នាក់​​​ធ្វើ​​​ចំណាក​​​ស្រុក​​​តាម​​​រដូវ​​​ ដោយ​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​ដើម្បី​​​ប្រមូល​​​ផល​​​ស្រូវ​​​ និង​​​បន្ទាប់​​​មក​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ។ លោក​​​បាន​​​ឲ្យដឹង​​​ថា " ពួក​​​គេ​​​មាន​​​ពេល​​​ពីរ​​​បី​​​ខែ​​​ប៉ុណ្ណោះ។ ពួក​​​គេ​​​មិន​​​ចង់​​​រង់​​​ចាំ​​​ដំណើរ​​​ការ​​​របស់​​​រដ្ឋាភិបាល​​​ឡើយ​​​"។ លោកស្រី យ៉ត ណាង​​​ មេឃុំ​​​ដំរី​​​នៅ​​​ខេត្ត​​​កំពង់​​​ធំ ជា​​​ទី​​​ដែល​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ច្រើន​​​​​​ជាង​​​១.០០០​​​នាក់​​​បាន​​​​​​ត្រឡប់​​​ទៅ​​​វិញ​​​កាល​​​ពី​​​ខែ​​​មុន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​និង​​​កំពុង​​​ចាក​​​ចេញ​​​ជា​​ថ្មី​​​ម្តង​​​ទៀត​​​ដើម្បី លួច​​​ចូល​​​ប្រទេស​​​ថៃ​​​តាម​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​។ លោកស្រី ណាង បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ ចេះ​​​តែ​​​សួរ​​​ខ្ញុំ​​​ចង់​​​ដឹង​​​ពី​​​ព័ត៌​​​មាន​​​អំពី​​​របៀប​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ដំណើរ​​​ការ​​​​​​ធ្វើ​​​របៀប​ណា​នោះ​​​ទេ។ ខ្ញុំ​​​​​​មិន​​​ដឹង​​​​​​ប្រាប់​​​គេ​​​ថា យ៉ាង​​​ដូច​​​ម្តេច​​​ទេ។ ខ្ញុំ​​​មិន​​​ដឹង​​​ប្រាកដ​​​ថា ធ្វើ​​​របៀប​​​ណា​​​ឡើយ​​"។ អ្នក​​​ស្រី ភូ កែវ អាយុ​​​២០​​​ឆ្នាំ​​​ និង​​​ប្តី​​​របស់​​​អ្នកស្រី ឈ្មោះ លី ស៊ីណាត​​​ អាយ​​​ុ​​​២១​​​ឆ្នាំ បាន​​​​​​ធ្វើ​​​ការ​​​ជា​​​កម្មករ​​​សំណង់​​​នៅ​​​ប្រទេស​​​ថៃ មុន​​​មាន​​​រដ្ឋ​​​ប្រហារ​​​។ ពួកគេ​​​បាន​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​បា​​​ន​​​ព្យាយាម​​​ឆ្លង​​​ម្តង​​​ទៀត​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ប៉ុន្តែ ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​ចាប់​​​។ អ្នកស្រី​​​ កែវ ដែល​​​រស់​​​នៅ​​​ក្នុង​​​ស្រុក​​​ថ្ម​​​ពួក​​​ ខេត្ត​​​បន្ទាយ​​​មានជ័យ​ ​​​និង​​​មាន​​​ផែនការ​​​​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ជាថ្មី​​​ទៀត​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​បាន​​​និយាយ​​​ថា "ទៅ​​​ទី​​​​​​នោះ​​​ដោយ​​​​​​​​​​​​​​​​ខុស​​​ច្បាប់​​​គឺ​​​ស្រួល​​​ជាង​​​ និង​​​លឿន​​​ជាង​​​"។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​ចង់​​​បាន​​​លិខិត​​​ឆ្លង​​​ដែន ហើយ​​​ខ្ញុំ​​​បាន​​​ឮ​​​តាម​​​វិទ្យុ​​​ថា វា​​​មាន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​ទៅ​​​សួរ​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ ហើយ​​​ពួក​​​គេ​​​បាន​​​និយាយ​​​ថា វា​​​ថ្លៃ​​​១៥០​​​ដុល្លារ​​​"។  អ្នកស្រី​​​ទំនង​​​ជា​​​មិនបាន​​​ធ្វើ​​​តាម​​​របៀប​​​ត្រឹម​​​ត្រូវ​​​ទេ​​​​​​ មុន​​​ពេល​​​ស្នើ​​​សុំ​​​លិខិត​​​ឆ្លងដែន​​​បួន​​​ដុល្លារ​​​នោះ​។ អ្នក​​​ស្រី កែវ​​​ បាន​​​និយាយ​​​ថា "ខ្ញុំ​​​ចង់​​​ឲ្យ​​​ពួក​​​គេ​​​មក​​​ជួយ​​​យើង​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ក្នុង​​​ភូមិ​​​របស់​​​យើង​​​"។ នៅ​​​ចម្ងាយ​​​តែ​​​ពីរ​​​បី​​​គីឡូ​​​ម៉ែត្រ​​​ពី​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​ ច្រក​​​ខុស​​​ច្បាប់​​​ជា​​​ច្រើន​​​មាន​​​នៅ​​​តាម​​​បណ្តោយ​​​​​​ស្ទឹង​​​បត់​​​ ជា​​​ស្ទឹង​​​មួយ​​​នៅចន្លោះ​​​ប្រទេស​​​កម្ពុជា​​​ និង​​​ថៃ​​។ ច្រក​​​មួយ​ក្នុង​ចំណោម​ស្រក​ទាំង​នោះ​​​​ស្ថិត​​​នៅ​​​អែប​​​ការិយាល័យ​​​នគរបាល​​​ការពារ​​​ព្រំដែន​​​ស្ទឹង​​​បត់។ មន្ត្រី​​​នគរបាល​​​ព្រំ​​​ដែន​​​ម្នាក់​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​ ដែល​​​សុំ​​​មិន​​​​​​ប្រាប់​​​ឈ្មោះ​​​ ពីព្រោះ​​​គាត់​​​ពាក់​​​ព័ន្ធ​​​​​​ក្នុង​​​សកម្មភាព​​​​​​ខុស​​​ច្បាប់​​​ បាន​​​ពន្យល់​​​ថា រាល់​​​យប់​​​​​​ ពល​​​ករ​​​ពី​​​៣០​​​នាក់​​​ទៅ​​​៥០​​​នាក់​​​បាន​​​ឡើង​​​ជិះ​​​ទូក​​​ និង​​​ក្បូន​​​​​​ទាញ​​​ដោយ​​​​​​ខ្សែ​​​ពួរ​​​​​​​​​​​​​​​​​​ ដើម្បី​​​ឆ្លង​​​ទឹក​​​​​​ ម្នាក់ៗ​​​ចំណាយ​​​ប្រហែល​​​បី​​​ដុល្លារ។ លោក​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​អាច​​​នាំ​​​អ្នក​​​ទៅ​​​ដល់​​​ទី​​​នោះបាន​​​​ ពីព្រោះ​​​នគរ​​​បាល​​​នៅ​​​ទី​​​នោះ​​​ស្គាល់​​​ខ្ញុំ​​​"៕មានិត​​​  

កសិករ​ប្រទះ​​​ឃើញ​សព​​​នាយ​​​ប៉ុស្តិ៍​​​​​​​​​ដែល​​​បាត់​​​ខ្លួន​នៅ​ខេត្ត​​​កំពង់​​​ចាម​​​

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា សព​​​លោក ចាន់​​​ សុផល នាយ​​​ប៉ុស្តិ៍​​​នគរបាល​​​ឃុំ​​​ស្វាយ​​​ពោធិ៍​​​ ដែល​​​បាន​​​បាត់​​​ខ្លួន​​​ពេល​​​ចុះ​​​បំពេញ​​បេសកកម្ម​​​តែ​​​ម្នាក់​​​ឯង​​​ដើម្បី​​​តាម​​​រក​​​ចាប់​​​​​​​​​ពួក​​​អ្នក​​​នេសាទ​​​ខុស​​​ច្បាប់​​​ក្នុង​​​​​​តំបន់​​​នោះ​​​ ត្រូវ​​​បាន​ក្រុម​​​ប្រជា​​​កសិករ​​​ក្នុង​​​មូលដ្ឋាន​​​​​​ប្រទះ​​​​​​ឃើញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​ជាយ​​​តំបន់​​​ដី​​​សើម​​​ ទី​​​ដែល​លោក​​​ទំនង​​​ជា​បាន​​​ធ្វើ​​​ការ​​​សើុប​អង្កេត។ បន្ទាប់​​​ពី​​​លោក ចាន់​​ សុផល បាន​​​បាត់​​​ខ្លួន​​​នៅ​​​ថ្ងៃ​ទី​​​២១​​​ ខែ​​​មិថុនា​​​ អ្នក​​​ភូមិ​​​រាប់​​​រយ​​​នាក់​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​នគរបាល​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​នាយ​​​ប៉ុស្តិ៍​​​រូប​​​នេះ​​​ ដោយ​​​ស្នង​​​ការ​​​ខេត្ត​​​កំពង់​​​ចាម​​​ផ្តល់​ប្រាក់​​​រង្វាន់​​​២៥០​​​ដុល្លារ​​​ដល់​​​នរណា​​​ដែល​​​បាន​​​រក​​​ឃើញ​ស​​ព​េនះ។ លោក ហឹម រិន មន្ត្រី​​​នគរ​​​បាល​​​ឃុំ​​​ បាន​​​និយាយ​​​ថា សព​​​លោក ចាន់​​​ សុផល ស្អុយ​រលួយ​​​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​ដេក​​​ផ្កាប់​​​មុខ​​​លើ​​​តំបន់​​​ដី​​​ស្ងួត​​​ក្បែរ​​​វាល​​​ភក់​​​មួ​​​យ​​​កន្លែង​​​ ទី​​​ដែល​​​គេ​​​ដឹង​​​ថា មាន​​​ការ​​​​​​នេសាទ​​​ខុស​​​ច្បាប់​​​​​​ច្រើន​​​នៅ​​​ទី​​​នោះ​​​។ លោក​​​បាន​​​និយាយ​​​ថា កសិករ​​​មួយ​​​ក្រុម​​​បាន​​​ប្រទះ​​​ឃើញ​​​សព​​​នេះ​​​ ដោយ​​​ជួន​​​ពេល​​​រៀប​​​ច​​​ំ​​​ដី​​​ធ្វើ​​​ស្រែ។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា​​​ " កសិករ​​​ទាំង​​​នោះ​​​បាន​​​ប្រទះ​​​ឃើញ​​​មួក​និង​​​ក្រមា​​​របស់​​​គាត់​​​។ ពេល​​​ពួក​​​គេ​​​ដើរ​​​ប្រហែល​​​៣០​​​មែ៉ត្រ​​​ទៅ​​​មុខ​​​ទៀត​​​...​​​ពួក​​​គេ​​​បាន​​​ប្រទះ​​​ឃើញ​​​សព​​​នេះ​​​នៅ​​​លើ​​​ដី​​​"។ ​​​នគរបាល​​​ខេត្ត​​​បាន​​​កំណត់​​​ថា លោក​​​ ចាន់​​​ សុផល ត្រូវ​​​បាន​​​គេ​​​ធ្វើ​​​ឃាត​​​។ លោក បែន​​​ រ័ត្ន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " យើង​​​បាន​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ថា នេះ​​​ជា​​​រឿង​​​ឃាត​​​កម្ម​​​។ គាត់​​​ត្រូវ​​​បាន​​​គេ​​​កាប់​​​ចំ​​​ក្បាល​​​​​​ជា​​​ច្រើន​​​ពូថៅ"​​​។ លោក​​​ បែ​​​ន រ័ត្ន​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​ថា ​​​គេ​​អាច​​​ចំណាំ​​​សព​​​របស់​​​លោក ចាន់​​​ សុផល បាន​​​ដោយ​​​សារ​​​សម្លៀក​​​បំពាក់​​​របស់​​​គាត់​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ទូរស័ព្ទ និង​​​អាយកូម​​​ របស់​​​គាត់​​​នៅ​​​ជាប់​​​ខ្លួន​​​របស់​​​គាត់​​​នៅ​​​ឡើយ។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា នគរបាល​​​ជឿ​​​ថា មនុស្ស​​​ច្រើន​​​នាក់​​​បាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ឃាត​​​កម្ម​​​នេះ​​​ ព្រោះ​​​ស្នាម​​​របួស​​​ជាច្រើន​​​ធ្វើ​​​ឲ្យ​​​សន្និដ្ឋាន​​​​​​បាន​​​ថា មនុស្ស​​​ម្នាក់​​​ចាប់​​​លោក ចាន់ សុផល ឯ​​​ម្នាក់​​​ទៀត​​​កាប់​​​គាត់។ លោក​​​ស្នង​​​ការ​​​ បែន រ័ត្ន បាន​​​មាន​​​ប្រសាសន៍​​​ថា " ប្រាកដ​​​ជា​​​មាន​​​មនុស្ស​​​លើស​​​ពី​​​ម្នាក់។ យើង​​​កំពុង​​​ពិនិត្យ​​​​​​ករណី​​​នេះ​​​ ដើម្បី​​​ស្វែង​​​រក​​​ឧក្រិដ្ឋ​​​ជន​​​មក​​​ផ្តន្ទា​ទោស​​​"។ លោក បែន​​​ រ័ត្ន​​​ បាន​​​ឲ្យដឹង​​​ទៀត​​​ថា លោក​​​នឹង​​​ផ្តល់​​​ប្រាក់​​​២៥០​​​ដុល្លារ​​​ ដែល​​​បាន​​​សន្យា​​​នោះ​​​ទៅ​​​ឲ្យ​​​គ្រួសារ​​​ដែល​​​បាន​​​រក​​​ឃើញ​​​សព​​​នេះ​​​ បន្ទាប់​​ពី​​​បុណ្យ​​​សព​​​លោក ចាន់​​​ សុផល​​​ រួច។ យោង​​​តាម​​​លោក រិន មន្ត្រី​​​នគរ​​​បាល​​​ឃុំ​​​បាន​ឲ្យ​​​ដឹង​​​ថា សព​​​របស់​​​អតីត​​​នាយ​​​ប៉ុស្តិ៍​​​​​​​​​​​​​​​​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​ភរិយា​​​របស់​​​លោក​ហើយ ដើម្បី​​​រៀប​​​ចំ​​​ធ្វើ​​​បុណ្យ​​​នៅ​​​ថ្ងៃ​​​សៅរ៍​នេះ។ លោក​​​បាន​​​និយាយ​​​ថា " ខ្ញុំ​​​និង​​​នគរបាល​​​ខេត្ត​​​ ហើយ​​​និង​​​នគរបាល​​​ស្រុក នឹង​​​ទៅ​​​​​​ចូល​​​រួម​​​ពិធី​​​បុណ្យ​​​សព​​​នេះ​​​។ យ៉ាង​​​ហោច​​​ណាស់ យើង​​​អាច​​​ឃើញ​​​សព​​​គាត់​​​ជា​​​ចុង​​​ក្រោយ​​​ដែរ​​​"៕​​​មានិត​​​  

មាន​ការ​ព្រួយ​បារម្ភអំពីកុមារ​ ពេល​ជន​ចំណាក​ស្រុក​ត្រឡប់​ទៅ​ប្រទេស​ថៃវិញ​

បន្ទាប់ពី​ការ​ចាក​ចេញ​ដ៏​គំហុក​​នៃ​ពលករ​ចំណាក​ស្រុក​ខ្មែរ​ពី​ប្រទេស​ថៃ​កាលពីខែមុន អង្គការ​ទស្សនៈ​ពិភព​លោក​ (World Vision) បាន​ឲ្យ​ដឹង​ថា ចំនួន​កុមារ​ដ៏ច្រើន​បាន​វង្វេង​ និង​បាន​បែក​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅ​ព្រំដែន​។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាលពី​ម្សិលមិញ អង្គការ​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជា​ថ្មី​ម្ដង​ទៀត កុមារ​ជាច្រើន​បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ជាមួយ​គ្រួសារ​របស់​ខ្លួន​ ដោយ​ធ្វើ​ឲ្យ​ពួកគេងាយ​រង​គ្រោះ​ និងគ្មាន​ឯកសារ​។ លោក ចាសុន អុីវ៉ាន នាយក​អង្គការ​ទស្សនៈ​ពិភព​លោក​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា "បុគ្គលិក​របស់​យើង​ដែល​ធ្វើ​ការ​នៅ​បណ្ដោយ​ព្រំដែន​ បាន​រាយការណ៍​អំពី​ជន​ចំណាក​ស្រុក​ជា​ច្រើន​ក្រុម​ដែល​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ ដោយ​មិន​រង់​ចាំ​ការ​ធ្វើ​ឯកសារ​ស្រប​ច្បាប់​ ព្រោះ​​គិត​ថា ដំណើរ​ការ​ធ្វើ​ឯកសារ​នឹង​ប្រើ​ពេល​យូរ​"។ លោក អុីវ៉ាន បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា "ក៏ប៉ុន្តែ​​កង្វល់​ជា​ចម្បង​របស់​យើង​...

ប្រទេស​​​ថៃ​​​នឹង​​​ដោះលែង​​​ពលករ​​​ខ្មែរ​​​១៤​​​នាក់​​​ បន្ទាប់ពី​​​ការ​​​លើក​​​លែង​​​ទោស​​​សកម្ម​​​ជន​​​ថៃ​​​

បណ្តាញ​​​ព័ត៌មាន​​​ថៃ​​​បាន​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​កាល​​​ពីម្សិលមិញ​​​ថា បន្ទាប់​​​ពី​​​ការ​​​ដោះ​​​លែង​​​លោក វីរ៉ា​​​ ស៊ុម​​​ក្វាម​​​ឃីដ សកម្ម​​​ជន​​​អាវ​​​លឿង​​​ថៃ​​​ពី​​​ពន្ធ​​​នា​​​គា​​​រ​​​នៅ​​​​​​កម្ពុជា​​​ឲ្យ​​​មាន​​​សេរីភាព​​​បាន​​​មួយ​​​ថ្ងៃ​​​ របប​​​យោធា​​​ថៃ​​​បាន​​​ប្រកាស​​​ចេតនា​​​របស់​​​ខ្លួន​​​នឹង​​​ដោះ​​​លែង​​​ពល​​​ករ​​​​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​១៤​​​នាក់​​​ដែល​​​ជាប់​​​ពន្ធ​​​នាគា​​​រ​​​នៅដើម​​​ខែ​​​នេះ​​​ពី​​​បទ​​​កាន់​​​ទិដ្ឋាការ​​​ក្លែង​​​ក្លាយ​​​។

កម្មករ​ខ្មែររាប់​ពាន់នាក់​ធ្វើដំណើរត្រឡប់ទៅធ្វើការ​នៅ​ប្រទេសថៃវិញ

កម្មករ​ខ្មែរ​រាប់ពាន់នាក់​បាន​ធ្វើ​ដំណើរត្រឡប់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃវិញហើយ​ដោយសារ​ការសម្រុក​ចាកចេញពី​ប្រទេស​នេះ​បាន​បញ្ចប់ និង​​​សូម្បីតែ​​​នៅ​​​ពេល​​​ដែល​​​​រដ្ឋាភិបាល​កម្ពុជា​​​បាន​​​បង្កើន​​​ចំនួន​​​​ការ​ងារ​ទ្វេដង​សម្រាប់​អ្នក​ដែលបាន​វិល​ត្រឡប់មកវិញដែលចង់ស្វែងរក​ការ​ងារ​ធ្វើ​នៅ​ទីនេះក៏ដោយ។ កម្មករ​ខ្មែរ​ជាង​២៤០.០០០នាក់​បាន​សម្រុក​ចាកចេញពី​ប្រទេសថៃក្នុងរយៈពេល​ពីរ​បីសប្តាហ៍កាលពី​ដើម​ខែ​នេះចំពេល​មាន​ពាក្យ​ចចាមអារ៉ាមថា ទាហានថៃ​បាន​បាញ់​និង​ចាប់​ខ្លួន​កម្មករ​ខុសច្បាប់​​បន្ទាប់ពី​ការ​ផ្តួ​លរំលំ​រដ្ឋាភិបាល​ក្រុង​បាងកក​កាលពី​ខែមុន ហើយ​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក។ ក្រៅ​​​ពី​​​ការ​ប្រឹងប្រែង​នៅ​តាមព្រំដែន​កម្ពុជា-ថៃដើម្បី​ជួយ​ដល់​អ្នក​វិល​ត្រឡប់​មកវិញ និង​​​ជួយសម្រួល​ឲ្យ​កម្មករ​​វិលត្រឡប់ទៅ​ស្រុក​កំណើត​​របស់ខ្លួនវិញនៅតាម​បណ្តា​ខេត្ត​នានានោះ រដ្ឋាភិបាល​បានកាត់​បន្ថយ​ត​ម្លៃ​ធ្វើ​លិខិតឆ្លងដែន និង​ប័ណ្ណការ​ងារ​ដើម្បី​ឲ្យ​ពួកគេ​ត្រឡប់ទៅធ្វើការ​ងារ​ចាស់របស់ខ្លួនវិញ​ឲ្យ​បាន​ឆាប់។ លោក គោស៊ុំ សារឿត​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានមានប្រសាសន៍កាលពី​ម្សិល​មិញ​ថា កម្មករ​ប្រហែល​១០.០០០នាក់​បានធ្វើ​ដំណើរវិលត្រឡប់ទៅ​ប្រទេស​ថៃ​វិញ​ដោយ​មាន​ឯកសារចាំបាច់​ក្នុង​ដៃកាលពីសប្តាហ៍មុន។ មន្ត្រីក្នុងស្រុកមួយចំនួន​បានរាយការណ៍ថា អ្នក​វិល​ត្រឡប់មកវិញដែលធុញទ្រាន់នឹងការ​រង់​ចាំ​ឯកសារ​ចាំបាច់​​​បាន​ធ្វើដំណើរទៅ​ព្រំដែន​វិញ​​​ដោយ​​​មាន​ផែន​​​ការ​​​​ឆ្លង​ចូលប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ទៀត​​។ ប៉ុន្តែ​លោក សារឿត បានមាន​ប្រសាសន៍ថា លោក​មាន​ជំនឿថា ពួក​គេ​នឹង​​​មិន​​​អាច​​​ឆ្លងកាត​់​ទេ។ លោក​បានមាន​ប្រសាសន៍ថា "ខ្ញុំមិន​បារម្ភទេ។ ថៃ​តឹង​រ៉ឹង​ណាស់ឥឡូវនេះ។ គេ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ខុស​ច្បាប់​ឆ្លងព្រំដែន​ទេ"។ លោក សុ៊ុន សំអាត​ ប្រធាននគរបាល​អន្តោប្រវេសន៍នៅ​ច្រកទ្វារ​​​ព្រំ​​​ដែន​​​​អន្ត​រជាតិ​ប៉ោយប៉ែត​​ក្នុងខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍ថា​ ពលរដ្ឋ​​​ខ្មែរ​​​ប្រហែល​​​២.០០០នាក់​បាន​ឆ្លង​ដែន​​ចូលប្រទេសថៃក្នុងរយៈពេល​បីថ្ងៃមកនេះ ប៉ុន្តែលោកមិន​ដឹងថាតើ​មាន​ប៉ុន្មាននាក់​ជា​កម្មករ​ចំណាកស្រុក​ឡើយ។ ទន្ទឹមនឹង​នោះដែរ...

លោក ហ៊ុន សែន ស្នើ​​​សុំ​​​ឲ្យ​​​ដោះ​​​លែង​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​ជាប់​​​ពន្ធ​​​នាគារ​​​នៅ​​​ថៃ​​​

កាល​​​ពីម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​អំពាវ​​​នាវ​​​ដល់​​តុលាការ​​​ប្រទេស​​​ថៃ​​​ឲ្យ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​១៣​​​នាក់ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ក្នុង​​​ពេល​​​កម្មករ​​​ចំណាក​​​ស្រុក​​​ដ៏​​​ច្រើន​​​​​​ភៀសខ្លួន​​​ចេញ​​​ពី​​​ការ​​​បង្ក្រាប​​​ដ៏​​​គួរ​​​ឲ្យ​​​ខ្លាច​​​លើ​​​ពល​​​ករ​​​ខុស​​​ច្បាប់​​​ពី​​​សំណាក់​​​កង​​​ទ័ព​​​ថៃ​​​។ លោក​​​បាន​​​សន្យា​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ចំណាយ​​​តិចក្នុង​ការ​​វិល​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​សម្រាប់​​អ្នក​​​ទាំង​​​ឡាយ​​​ដែល​​​ចង់​​​ត្រឡប់​​​ទៅ​​​វិញ​​​ដោយ​​​ស្រប​​​ច្បាប់​​​។ ពល​​​រដ្ឋ​​​ខ្មែរ​​​១៣នាក់​​​នោះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​ពី​​​បទ​​​ថា បាន​​​ប្រើ​​​ឯកសារ​ក្លែង​​​ក្លាយ​​​ ហើយ​​​គេ​​​រំពឹង​​​ថា​​​នឹង​​​ត្រូវ​​​ឡើង​​​តុលាការ​​​នៅ​​​ទី​​​នោះ​​​។ អ្នក​​​ទាំង​​​១៣​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ពល​​​ករ​​​ចំណាកស្រុក​​​ខ្មែរ​​​រាប់​​​សែន​​​​​​នាក់​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​​​បាន​​​ចាក​​​ចោល​​​ការងារ​​​របស់​​​ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​​​​នៅ​​​ខែ​​​នេះ​​​ចំ​ពេល​​​មាន​​​ពាក្យចចាមអារ៉ាម​​​ជាច្រើន​​ថា​​​ កង​​​ទ័ព​​​ថៃ​​​ ដែល​​​គ្រប់​​​គ្រង​​​ប្រទេស​​​ បន្ទាប់​​​ពី​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ក្រុង​​​បាងកក​​​កាល​​​ពី​​​ខែ​​​មុន​​​ កំពុង​ប្រមូល​​​ចាប់​ពល​​​ករ​​​ខុស​​​ច្បាប់​​​។ អំឡុ​​​ង​​​ការ​​​ថ្លែង​​​សុន្ទ​​​រកថា​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ ក្នុង​​​​​​ទិវា​​​អន្តរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​គ្រឿង​​​ញៀន លោក​​​ ហ៊ុន សែន បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​អត់​​​ឱន​​​ដល់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​១៣​​​នាក់​​​ ដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា សូម្បី​​​ហត្ថ​​​លេខា​​​របស់​​​លោក​​​​​​ជួន​​​កាល​​​ក៏​​​ត្រូវ​​​បាន​​​គេ​​​ក្លែង​​​បន្លំ​​​ដែរ​​​ ហើយ​​​បាន​​​ស្នើ​​​ឲ្យ​ឯក​​​អគ្គ​​​រាជ​​​ទូត​​​ថៃ លោក ផាកឌី ទូឆៃយុទ្ធ​​​​​ បញ្ជូន​​​សារ​​​របស់​​​លោក​​​ផង​​​។ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា " ប្រសិនបើ​​​ពួក​​​គេ​​ត្រូវ​បាន​សម្រេច​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​​ ខ្ញុំ​​​សូម​​​ថ្លែង​​​អំណរគុណ​​​ក្រុម​​​មេ​​​ដឹក​​​នាំ​​​ថៃ។ សូម​​​ឯកឧត្តម​​​ ​​​​​​​​​​​​​​​​​​​​​​​​ បញ្ជូន​​​សារ​​​នេះ​​​ទៅ​​​ឯក​​​ឧត្តម​​​ ​​​ ប្រាយុទ្ធ ចាន់អូចា​​​ ផង​​​"។ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ឧត្តម​​​សេនីយ៍​​​ ប្រាយុទ្ធ បាន​​​ប្តូរ​​​លិខិត​​​គ្នា​​​ពីរ​​​បី​​​ច្បាប់ ដែល​​​ក្នុង​​​លិខិត​​​ទាំង​​​នោះ​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ប្រទេស​​​ថៃ​​​មិន​​​បាន​​​បណ្តេញ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ចេញ​​​ពី​​​ប្រទេស​​​ដោយ​​​ចេតនា​​​ទេ​​​ ហើយ​​​នឹង​​​ជួយ​​ធ្វើ​ឲ្យ​​អ្នក​​​ធ្វើ​ការ​ដោយ​​​ខុសច្បាប់​​នៅ​ទី​នោះ​​​មាន​សិទ្ធិ​​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់។ លោក​​​នាយករដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​បាន​​​ឆ្លើយ​​​តប​​​ប្រាប់​​​ឧត្តម​​​សេនីយ៍​​​ថា លោក​​​គាំ​​​ទ្រ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ការ​​​ពារ​​​អ្នក​​​ទាំង​​​នោះ​​​។ ប្រឈម​​​នឹង​​​ពល​​​ករ​​​ត្រឡប់​​​មក​​​ស្រុក​​​វិញ​​​ច្រើន​​​ជាង​​​២៤០.០០០នាក់​​​ដែល​​​ចង់​​​រក​​​ការងារ​​​ធ្វើ​​​ ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ថៃ​​​កំពុង​​​ធ្វើការ​​​រួម​​​គ្នា​​​ដើម្បី​​​ឲ្យ​​​ពួកគេ​​​មួយ​​​ចំនួនអាច​​​​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​ងារ​​​ចាស់​​​របស់​​​ខ្លួន​​​វិញ​​​ដោយ​​​ស្រប​​​ច្បាប់។ កាល​​​ពី​​​សប្តាហ៍​​​មុន លោក​​​ ហ៊ុន សែន បាន​​​ប្រកាស​​​ថា រដ្ឋាភិបាល​​​បាន​​​បញ្ចុះ​​​តម្លៃ​​​លិខិត​​​ឆ្លង​​​ដែន​​​សម្រាប់​​​ពល​​​ករ​​​-ពល​​​ការិនី​​​ ចំណាក​​​ស្រុក​​​ពី​​​១២៤ដុល្លារ​​​មក​​​ត្រឹម​​​បួន​​​ដុល្លារ​​​។ កាល​​​ពី​​​ម្សិលមិញ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នឹង​​​មិន​​​យក​​​ថ្លៃ​​​លិខិត​​​ឆ្លង​​​ដែន​​​ទេ​​​ចំពោះ​​​អ្នក​​​ដែល​​​យក​​​រូប​​​ថត​​​របស់​​​ខ្លួន​​​មក​​​។ លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា " បួន​​​ដុល្លារ​​​គឺជា​​​តម្លៃ​​​ថត​​​រូប​​​ ប៉ុន្តែ បើ​​​ពួក​​​គេ​​​យក​​​រូប​​​ថត​​​មក​​​ការិយាល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​ ការ​​​ិយា​​​ល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​មិន​​យក​​​ថ្លៃ​​​បួន​​​ដុល្លារ​​​ហ្នឹង​​​ទេ"។ លោក​​​ក៏​​​បាន​​​ជំរុញ​​​ក្រុម​​​មន្ត្រី​​​កុំ​​​ឲ្យ​​​យក​​​តម្លៃ​​​បន្ថែម​​​ ឬ​​​ប្រើ​​​ពេល​​​យូរ​​​ជាង​​​​​​២០​​​ថ្ងៃ​​​ក្នុង​​​ការ​​​ប្រគល់​​​ឯកសារ​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា " កុំ​​​យក​​​លើស​​​បួន​​​ដុល្លារ​​​ ឬ​​​ប្រើ​​​រយៈ​​​ពេល​​​លើ​​​ស​​​២០​​​ថ្ងៃ​​​ ធ្វើ​​​ឲ្យបាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​"។ លោក​​​ ហ៊ុន សែន ក៏​​​បាន​​​ជំរុញ​​​ក្រុម​​​មន្ត្រី​​​ឲ្យ​​​បើក​​​ការ​​​ិយា​​​ល័​​​យ​​​លិខិត​​​ឆ្លង​​​ដែន​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​ដើម្បី​ពន្លឿន​ការ​ធ្វើ​លិខិត​ឆ្លង​ដែន។ ប្រទេស​​​កម្ពុជា​​​សព្វ​​​ថ្ងៃ​​​មាន​​​ការិយាល័យ​​​ធ្វើ​លិខិត​ឆ្លង​ដែនតែ​​​មួយ​​​ប៉ុណ្ណោះ​​​​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ។ លោក ថន គឹម​​​សេង​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អគ្គនាយក​​​រង​​​នៃ​​​នាយក​​​ដ្ឋាន​​​លិខិត​​​ឆ្លង​​​ដែន​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា ការ​​​ិយា​​​ល័យ​​​​​របស់​​​លោក​​​អាច​​​​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​១.៥០០​​​ក្បាល​​​ក្នុង​​​រយៈ​​​ពេល​​​១០ម៉ោង និង២.០០០ក្បាល​​​ក្នុង​​​រយៈ​​​ពេល​​​១៣ម៉ោង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​មហាផ្ទៃ​​​​​​មិន​​​បាន​​​បង្កើត​​​ការ​​​ិយា​​​ល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​នៅ​​​តាម​​​ខេត្ត​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ បាន​​​ត្រៀម​​​បង្កើត​​​ប្រសិនបើ​​​ត្រូវ​​​ការ​​​ចាំបាច់​​​។ លោក​​​បាន​​​ឲ្យដឹង​​​ថា " ក្រសួង​​​មាន​​​ផែនការ​​​ ប៉ុន្តែ មិនមែន​​​នៅ​​​គ្រប់​​​២៤​​​ខេត្ត​​​ក្រុង​​​ទេ​​​ តែ​​​នៅ​​​ខេត្ត​​​មួយ​​​ចំនួន​​​ប៉ុណ្ណោះ​​​"។ ក្នុង​​​គម្រោង​​​មួយ​​​ដែល​​​ក្រសួង​​​ការងារ​​​ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​បាន​​​សម្រេច​​​ជាមួយ​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ជាង​​​៤០​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​កញ្ចប់់​​​តម្លៃ​​​៤៩​​​ដុល្លារ​​​ដែល​​​ទី​​​ភ្នាក់​​​ងារ​​​ទាំង​​​នេះ​​​នឹង​​​យក​​​ពី​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ដើម្បី​​​ចំណាយ​​​លើ​​​រាល់​​​ឯកសារ​​​​​​ ដែល​​​ពួកគេ​​​ត្រូវ​​​ការ​​​បូក​​​នឹង​​​សោ​​​ហ៊ុយ​​​ធ្វើ​​​ដំណើរ​​​​​​ផង​​​។ តម្លៃ​​​ថេរ​​​នេះ​​​មាន​​​ទាំង​​​ប្រាក់​​​១០​​​ដុល្លារ​​​សម្រាប់​​​ឯកសារ​​​ស្រប​​​ច្បាប់ ដើម្បី​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ​​​ ដែល​​​ចេញ​​​ដោយ​​​ក្រសួង​​​ការងារ​​​។ ទោះ​​​យ៉ាង​​​នេះ​​​ក្តី គិត​​​មក​​​ត្រឹម​​​ថ្ងៃ​​​ម្សិលមិញ  ​​​លោក គឹម​​​សេង បាន​​​មាន​​​ប្រសាសន៍​​​ថា ការិយាល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ឯកសារ​​​បញ្ជាក់​​​ធ្វើ​​​ការ​​​ងារ​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​។ ដំណើរ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ដែល​មាន​រយៈពេល​រហូត​ដល់​​​៥៣​​​ថ្ងៃ​នោះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បញ្ជាក់​នៅ​សប្តាហ៍​នេះថា ​​​គឺ​មាន​ការ​យឺតយ៉ាវ​ខ្លាំង​តែ​ករណី​​​​មួយ​​​ចំនួន​ប៉ុណ្ណោះ​​​។ នៅ​​​ស្រុក​​​ស្ទោង​​​ ខេត្ត​​​កំពង់​​​ធំ លោកស្រី យ៉ត ណាង​​​ មេ​​​ឃុំ​​​ដំរី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​មនុស្ស​​​​​ប្រហែល​​​១.១០០នាក់​​​បាន​​​ត្រឡប់​​​មក​​​ឃុំ​​​របស់​​​លោកស្រី​​​ក្នុង​​​ពេល​​​មាន​​​ពល​​​ករ​​​សម្រុក​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​បាន​​​ដឹង​​​​​អំពី​​​មនុស្ស​​​យ៉ាង​​​តិច​​​៧០​​​នាក់​​​ ដែល​​​​​​ធុញ​​​ទ្រាន់​​​ក្នុង​​​ការ​​​រង់​​​ចាំ​​​គម្រោង​​​ថ្មី​​​នេះ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​រួ​​​ច​​​ហើយ​​​ដោយ​​​គ្មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ខ្ញុំ​​​បារម្ភ​​​ណាស់​​​ ពីព្រោះ​​​អ្នកស្រុក​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ឃុំ​​​របស់​​​ខ្ញុំ​​​បាន​​​ចាក​​ចេញ​​​ទៅ​​​ធ្វើ​​​ការ​​​ដោយ​​​ខុស​​​ច្បាប់។ អ្នក​​​ទាំង​​​នោះ​មក​​​រង់​​​ចាំ​​​ខ្ញុំ​​ផ្តល់​​​ព័ត៌មាន​​​ដល់​​​ពួក​​​គេ​​​ ​​​​​​​​​​​​​​​​​​​​​​​​ មុន​​​ពេល​​​ខ្ញុំ​​​ភ្ញាក់​​​រាល់​​​ព្រឹក​​​ទៅ​​​ទៀត"។ ក្នុ​​​ង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​មួយ​​​ផ្សេង​​​ទៀត​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ចំនួន​​​កម្មករ​​​ចំណាក​​​ស្រុក​​​មក​​​ដល់​​​ដ៏​​​គំហុក​​​នេះ រដ្ឋាភិបាល​​​ក៏​​​រួស​​​រាន់​​​ធ្វើ​​​ការ​​​ផ្គូផ្គង​​​​​​ពលករ​​​ចំណាកស្រុក​​​ជាមួយ​​​និយោជក​​​ដែរ។ កាល​​​ពី​​​ថ្ងៃ​​​ពុធ ក្រសួង​​​ការងារ​​​បាន​​​ប្រកាស​​​ថា មាន​​​ការងារ​​​ចំនួន​​​១៦.០០០​​​សម្រាប់​​​អ្នក​​​ទាំង​​​នោះ​​​ក្នុង​​​ខេត្ត​​​​​​និង​​​កន្លែង​​​មួយ​​​ចំនួន​​​ ដែល​​​រួម​​​មាន​​​ភោជនីយ​​​ដ្ឋាន​​​ រោង​​​ចក្រ កាស៊ី​​​ណូ សណ្ឋាគារ​​​ និង​​​សាលារៀន​​​ ព្រម​​​ទាំង​​​ហាង​​​ខារ៉ា​​​អូខេ​​​ផង​​​ដែរ។ សេចក្តី​​​ប្រកាស​​​នោះ​​​មិន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការងារ​​​ទាំង​​​នោះ​​​ផ្តល់​​​ប្រាក់​​​ខែ​​​ប៉ុន្មាន​​​នោះ​​​ទេ​​​។ អង្គការ ILO ប្រមាណ​​​ថា កម្មករ​​​ធ្វើ​​​ការ​​​ដូច​​​គ្នា​​​នៅ​​​ប្រទេស​​​ថៃ​​​រក​​​ប្រាក់​​​បាន​​​ប្រហែល​​​បី​​​ដង​​​នៃ​​​ចំនួន​​​ដែល​​​ពួកគេ​​​រក​​​បាន​​​នៅ​​​ប្រទេស​​​កម្ពុជា​​​៕ មានិត​​​​​​​​​​​​​​​​​​​​​​​​  

ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​​ត្រូវ​បានផ្តល់​សិទ្ធិ​ឲ្យ​បញ្ជូន​កម្មករ​ចំណាក​ស្រុកទៅ​ប្រទេស​ថៃ

រដ្ឋមន្ត្រីក្រសួង​​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បានមាន​ប្រសាសន៍​ថា ក្រសួង​កា​រ​ងារ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​មួយ​កាលពីម្សិលមិញ​ជាមួយ​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​ចំនួន​៤០​ ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​ទីភ្នាក់​ងារទាំង​នោះបញ្ជូន​​កម្មករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ ផ្ដល់​ប័ណ្ណពលករ​ និង​ឯកសារ​ចាំបាច់​ទាំង​អស់​​ដែល​មាន​តម្លៃ​ត្រឹម​៤៩​ដុល្លារ​ប៉ុណ្ណោះ​។ កម្មករ​ចំណាក​ស្រុក​ខ្មែរ​ច្រើន​ជាង​២៤០.០០០​នាក់​​ ដែល​ភាគច្រើន​​គ្មាន​ឯកសារ​នោះ​ បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​ថៃ​នៅ​ខែនេះ​ ដោយ​សារ​បារម្ភ​អំពីការ​បង្ក្រាប​លើ​ពល​ករ​ខុស​​ច្បាប់​ពី​សំណាក់​យោធាថៃ​។ កាលពីសប្ដាហ៍​មុន​ រដ្ឋាភិបាល​បាន​បញ្ចុះ​តម្លៃ​លិខិត​ឆ្លង​ដែន​សម្រាប់​កម្មករ​ចំណាក​ស្រុ​ក​ពី​១២៤​ដុល្លារ​មក​ត្រឹម​៤​ដុល្លារ​ ដើម្បី​លើក​ទឹក​ចិត្ត​កម្មករ​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​វិញ​ដោយ​ស្រប​ច្បាប់។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានមាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា តាម​កិច្ច​ព្រម​ព្រៀង​ថ្មីនេះ ទីភ្នាក់​ងារ​នានា​ នឹង​កំណត់​តម្លៃ​ថេរ​៤៩​ដុល្លារ​សម្រាប់​កម្មករ​​ដើម្បីទទួល​បាន​ប័ណ្ណពល​ករ​ និង​ឯកសារ​ដែល​ចាំបាច់​ដើម្បី​​បាន​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​​ប្រទេស​ថៃ​វិញ។ តម្លៃ​នេះ​ក៏នឹង​រួម​បញ្ចូល​ការ​ដឹក​ជញ្ជូន​ ព្រម​ទាំងថ្លៃ​អាហារ​ពេល​ធ្វើ​ដំណើរ​ផងដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា...

រដ្ឋាភិបាល​នឹង​ជួប​ក្រុម​ហ៊ុន​ជ្រើសរើស​ពលករ​ដើម្បី​​​ពិភាក្សា​​​អំពី​ជន​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​

នាយក​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​មួយ​បាន​និយាយ​ថា ក្រុម​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​គ្រោង​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ​ជាមួយ​ក្រុម​ហ៊ុន​ជ្រើសរើស​ពល​ករ​ក្នុង​ស្រុក​ប្រហែល​៤០​ក្រុម​ហ៊ុន ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​នីតិវិធី​សម្រាប់​ការ​បញ្ជូន​ពល​ករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​។ យោងតាម​លោក អាន ប៊ុនហាក់ នាយក​ក្រុម​ហ៊ុន​ Top Manpower បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​នឹង​ផ្ដោត​លើ​វិធី​ដែល​ក្រុម​ហ៊ុននានា​អាច​ជួយ​កម្មករ​ចំណាក​ស្រុក​ឲ្យ​​​ទទួល​បាន​លិខិតអនុញ្ញាតឲ្យ​​​ធ្វើ​ការ​ងារ និង​ឯកសារ​ចាំបាច់​ផ្សេង​ទៀត​ដើម្បី​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់។ លោក ប៊ុនហាក់ បាន​មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា " យើង​នឹង​ពិភាក្សា​អំពី​នីតិវិធី​ និង​អំពី​តម្លៃ​ផង​ដែរ"។ លោក ពេជ្រ សុភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា កិច្ច​ប្រជុំជាមួយ​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ នឹង​ធ្វើ​ឡើង​...

ប្រទេសកម្ពុជានិង​​​ប្រទេស​​​ថៃ​​​រួម​​​គ្នា​​​ដោះ​​​ស្រាយ​​​វិបត្តិ​​​កម្មករ​​​ចំណាក​​​ស្រុក​​​

ដោយទាំង​​​​​​ប្រទេស​​​ថៃ​​​ និ​​​ង​​​ប្រទេស​​​កម្ពុជា​​​​​​​​​ជួប​​​ស្ថាន​​​ការ​​​ណ៍​​​លំបាក​​​ដោយ​​​សារ​​​រំហូរ​​​ដ៏គំហុក​​​នៃ​​​កម្មករ​​​ខ្មែរ​​​ជាង​​​២០០.០០០នាក់​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​នោះ ប្រទេស​​​ទាំង​​​ពី​​​រ​​​ឥឡូវ​​​នេ​​​ះ​​​កំពុង​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ក្នុងការ​​​ព្យាយាម​​​ដើម្បី​​​ឲ្យ​​​ពួកគេ​​​បាន​​​ទៅ​​​ធ្វើ​​​ការ​​​ងារ​​​ចាស់​​​របស់​​​ខ្លួន​​​វិញ​​​ដោយ​​​​​​ស្រប​​​ច្បាប់​​​ ឲ្យ​​​បាន​​​ឆាប់​​​បំផុត​​​​​​តាម​​​ដែល​​​​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។ ប្រជា​​​ជន​​​ខ្មែរ​​​ប្រហែល​​​២២៥.០០០នាក់​​​ ភាគ​​​ច្រើន​​​បំផុត​​​គ្មាន​​​ឯកសារ​​​ទេ​​​ បាន​​​រត់​​​ចោល​​​កា​​​រងាររបស់ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​ក្នុង​​​ពេល​​​ពីរ​​​សប្តាហ៍​​​កន្លង​​​ទៅ​​​នេះ​​​ ដោយសារ​​​មាន​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​​​ពី​​​មួួយ​​​ទៅ​​​មួយ​​​អំពី​​​ការ​​​បង្ក្រាប​​​លើ​​​ពល​​​ករ​​​ខុស​​​ច្បាប់​​​ពី​​​សំណាក់​​​កង​​​ទ័ព​​​ថៃ​​​ ដែល​​​កំពុង​​​​​​គ្រប់​​​គ្រង​​​ប្រទេស​​​យ៉ាង​​​តឹង​​​រឹុង​​​ជាង​​​ពេល​​​ណា​​​ទាំង​​​អស់​​​ចាប់​​​តាំង​​​ពីបាន​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​នៅ​​​ទី​​​ក្រុង​​​បាង​​​កក​​​កាល​​​ពីខែ​​​មុន​​​មក​​​។ ក្រុមហ៊ុន​​​ថៃ​​​ជាច្រើន​​​បាន​​​ចាប់​​​ផ្តើម​​​ត្អូញ​​​ត្អែរ​​​អំពី​​​ការ​​​ខា​​​ត​​​បង់​​​ដ៏​​​ច្រើន​​​​​​​​​​​​ថា ការ​​​ចាក​​​ចេញ​​​ដ៏​​​គំហុក​​​មាន​​​នៅ​​​តាម​​​កសិដ្ឋាន​​​ ការដ្ឋាន​​​សំណង​​​់​​​ និង​​​​​​រោង​​​ចក្រ​​​អាហារ​​​សមុទ្រ​​​នៅ​​​ទូ​​​ទាំង​​​តំបន់​​​​នៅ​ភាគ​ខាង​​​កើត​ប្រទេស​​​ថៃ​​​។ នៅ​​​ប្រទេស​​​កម្ពុជា​​​ រដ្ឋាភិបាល​​​កំពុង​​​ប្រញាប់​​​ប្រញាល់​​​​​​ស្វែង​​​រក​​​ការ​​​ងារ​​​ថ្មី និ​​​ង​​​ជំនាញ​​​ថ្មីនៅ​​​តាម​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​ដែល​​​គ្មាន​​​ឧបករណ៍​​​ចាំបាច់​​​គ្រប់​​​គ្រាន់​​​ សម្រាប់​​​អ្នក​​​ដែល​​​ត្រឡប់​​​មក​​​វិញ​​​ទាំង​​​នោះ​​​។ ដោយ​​ចង់​ឲ្យ​​​ពួកគេ​​​អាច​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​លើ​​​អនុក្រឹត្យ​​​មួយ​​​​​​ បញ្ចុះ​​​តម្លៃ​​​ធ្វើ​​​លិខិត​​​​​​ឆ្លង​​​ដែន​​សម្រាប់​​​កម្មករ​​​ចំណាក​​​ស្រុក​​​ពី​​​១២៤​​​ដុល្លារ​​​មក​​​ត្រឹម​​​៤ដុល្លារ​​​ និង​​​ត្រូវ​​​ផ្តល់​​​ជូន​​​ពល​​​ករ​​​ ពល​​​ការិនី​​​ និ​​​ងសិស្ស​​​ និស្សិត​​​ខ្មែរ​​​ ក្នុង​​​រយៈ​​​ពេល​​​យ៉ាងយូរ​​​២០​​​ថ្ងៃ​​​​​​នៃ​​​ថ្ងៃ​​​ធ្វើការ​​​ គិត​​​ចាប់​​​ពី​​​ថ្ងៃ​​​​​​ទទួល​​​​​​ពាក្យ​​​ស្នើ​​​សុំ។ កាល​​​ពីថ្ងៃ​​​សុក្រ​​​ លោក អិុត សំហេង រដ្ឋ​​​មន្ត្រី​​ក្រសួង​​​​​​ការងារ​​​ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​បាន​​​បង្ហាញ​​​ឲ្យ​​​ដឹង​​​វិធាន​​​ការ​​​ថែ​​ម​​​ទៀត​​​ដែល​​​ប្រទេស​​​កម្ពុជា​​​​​​និ​​​ង​​​ប្រទេស​​​ថៃ​​​​​នឹង​​​ធ្វើ​​​រួម​​​គ្នា​​​ដើម្បី កាត់​​​បន្ថយ​​​ពេល​​​វេលា​​​ និ​​​ង​​​ភាព​​​ស្មុគ​​​ស្មាញ​​​ផ្សេងៗ​​​​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​វិញ្ញាបនបត្រ​បញ្ជាក់​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចាប់​​​ផ្តើម​​​ពី​​​ខែ​​​ក្រោយ​​​ទៅ​​​ ក្រុម​​​មន្ត្រី​​​ថៃ​​​និ​​​ង​​​កម្ពុជា នឹង​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​នៅ​​​ការិយាល័យ​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​ចំនួន​​​បី​​​កន្លែង​​​នៅ​​​តាម​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ក្នុង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​ កោះ​​​កុង​​​ និ​​​ងខេត្ត​​​ប៉ៃលិន ដើម្បី​​​​​​ផ្គូ​​​ផ្គង​​​​​​កម្មករ​​​​​​ជា​​​មួយ​​​នឹង​​​និយោជក​​​​​​ថៃ ហើយ​​​ចេញ​​​ឲ្យ​​​ពួក​​​គេ​​​នូវ​​​​​វិញ្ញាបនបត្រ​និ​​​ង​​ឯក​សារ​​​​​​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាំបាច់។ លោក​​​ អិុត​​​ សំហេង បាន​​​មាន​​​ប្រសាសន៍​​​ថា "ការិយាល័យ​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​នឹង​​​ផ្តល់​​​សេវា​​​ផ្លូវ​​​ការ​​​ពី​​​រដ្ឋាភិបាល​​​ទាំង​​​ពីរ​​​។ នោះ​​​មាន​​​ន័​​​យ​​​ថា ប្រទេស​​​ថៃ​​​នឹ​​​ង​​​ផ្តល់​​​ព័ត៌​​​មាន​​​ដល់​​​យើង​​​អំពី​​​ក្រុមហ៊ុន​​​ណា​​​ខ្លះ​​​នៅ​​​ប្រទេស​​​ថៃ​​​ដែ​​​ល​​​អាច​​​ប្រើកម្មករ​​​ម​​ក​​​ពី​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ស្រប​​​ច្បាប់​​​ ដូច្នេះ​​​អ្នក​​​ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​នឹង​​​​​​មិន​​​ព្រួយ​​​បារម្ភ​​​ ឬ​​​ខ្លាច​​​ថា ពួកគេ​​​នឹ​​​ង​​​ត្រូវ​​​គេ​​​ប្រព្រឹត្ត​​​បំពាន​​​ ឬ​​​ដេញ​​​ចេញ​​​ឡើយ​​​។ “ទី​​​២​​​ ក្រសួង​​​ការ​​​ងារ​​​នឹង​​​ចេញ​​​វិញ្ញាបនបត្រ​​​​សម្រាប់​​ធ្វើ​​​ការ​​​នៅ​​​ក្រៅ​​​ប្រទេស​​​។ មាន​​​វិញ្ញាបនបត្រ​​​នេះ​​​​​​​​​ ប្រទេស​​​ថៃ​​​នឹង​​​ចេញ​​​លិខិត​​​អនុញ្ញាត​​​ឲ្យ​ធ្វើ​​​ការដល់​​​កម្មករ​​​ទាំង​​​នោះ​​​ដើម្បី​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ និង​​​នៅ​​​ជាមួយ​​​ក្រុមហ៊ុន​​​ណា​​​មួយ​​​ដោយ​​​ស្រប​​​ច្បាប់​​​។ ការងារ​​​​​ស្រប​​​ច្បាប់​​​ និង​​​មាន​​​សុវត្ថិភាព​​​"។ លោក​​​រដ្ឋ​​​មន្ត្រី​​​មិន​​​បាន​​​បញ្ជាក់​​​ច្បាស់​​​ថា ពេល​​​ណា​​​នៅ​​​ខែ​​​កក្កដា​​​ សេវា​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​នឹង​​​បើក​​ដំណើរ​​​ការ​​​ ឬ​​​ថា​​​តើ​​​រដ្ឋាភិបាល​​​នឹង​​​បញ្ចុះ​​​តម្លៃ​​វិញ្ញាបនបត្រ​​​ការងារ​​​ឬយ៉ាង​ណា​និង​មូល​​​ហេតុ​​​មួយ​​​ផ្សេង​​​ទៀត​​​ដែល​ប្រជាជន​​​ខ្មែរ​​​ជាច្រើន​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ​​​ ជា​​​ញឹក​​​ញាប់​​​ជ្រើស​​​រើស​​​ផ្លូវ​​​ខុស​​​​ច្បាប់​​​នោះទេ។ លោក គោ​​​សុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​បាន​​​ឮពីក្រុម​​​មន្ត្រី​​​ព្រំដែន​​​ថា រដ្ឋាភិបាល​​​ថៃ​​​ក៏​​​បាន​​​បញ្ចុះ​​​តម្លៃ​​​ប័ណ្ណ​​​ការងារ​​​ពី​​​តម្លៃ​​​សព្វ​​​ថ្ងៃ​​​២មឺុន​​​បាត​​​ មក​​​ត្រឹម​​​២.០០០បាត (ប្រហែល​​​៦១,៦០ដុល្លារ​​​)”ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ឥឡូវ​​​នេះ​​​ខ្ញុំ​​​ឮថា ពួកគេ​​​ ​​​​​​ នឹ​​​ង​​​ត្រូ​​​វ​​​ការ​​​តែ​​​២.០០០បាត​​​ប៉ុណ្ណោះ​​​សម្រាប់​​​ប័ណ្ណ​​​ការងារ​​​មួយ​​​ ដើម្បី​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំមួយខែ​​​"។ ដោយ​​​ខេត្ត​​​របស់​​​លោក​​​តែ​​​មួយ​​​បាន​​​ទទួល​​​អ្នក​​​ត្រឡប់​​​​​​មក​​​ស្រុក​​​វិញ​​​ ប្រហែល​​​២៧.០០០នាក់​​​នោះ​​​ លោក សារឿត​​​ សង្ឃឹម​​​ថា ការ​​​បញ្ចុះ​​​តម្លៃ​​​ដ៏​​​ច្រើន​​​នេះ​​​នឹង​​​នាំ​​​ឲ្យ​​​ពួក​​​គេ​​​ជា​​​ច្រើន​​​អាច​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ក្នុ​​​ង​​​ពេល​​​ឆាប់​​​ៗ និ​​​ង​​​ដោយ​​ស្រប​​​ច្បាប់។ នៅខេត្ត​​​កំពង់​​​ធំ​​​​​​ អ្នក​​​មីង​​​ សូ អាន ដែល​​​មាន​​​កូន​​​​​​​​​ ចៅ និង​​​សមាជិក​​​គ្រួសារ​​​ផ្សេង​ទៀត​ចំនួន​​​១១នាក់​​​ ដែល​​​បាន​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ទៅ​​​ប្រទេស​​​ថៃ​​​រក​​​ការ​​​ងារ​​​ធ្វើ​​​ បាន​​​ស្វាគមន៍​​​​​​ការ​​​បញ្ចុះ​​​តម្លៃ​​​នេះ​​​ ប៉ុន្តែ បាន​​​សំដែង​​​ការ​​​ព្រួយ​​​បារម្ភថា ការ​​​យក​​​ថ្លៃ​​​លួច​​​លាក់​​​និ​​​ងសំណូក​​​ នឹង​​​ធ្វើ​​​ឲ្យ​​​​​​មាន​តម្លៃ​​​ខ្ពស់​​​ជាង​​​ការ​​​កំណត់​​​ជា​​​ផ្លូវ​​​ការ​​​ដដែល​​​។ អ្នក​​​មីង​​​បាន​​​និយាយ​​​ថា " ខ្ញុំ​​​​​​​​​​​​​​​​​​​​​បារម្ភ​​​ថា ពួកគេ​​​នឹង​​​ទារ​តម្លៃ​ច្រើន​​​ជាង​​​តម្លៃ​ដែល​បាន​​​កំណត់​​​។ ពួកគេ​​​តែ​​ង​​​តែ​​​និយាយ​​​យ៉ាង​​​នេះ​​​យ៉ាង​​​នោះ ហើយ​​​ទារ​​​លុយ​​​ថែម​​​។ ពួក​​​គេ​​​និយាយ​​​ថា ៤​​​ដុល្លារ​​​ ប៉ុន្តែ តាម​​​ជាក់​​​ស្តែង​​​វា​​​នឹង​​​ច្រើន​​​ជាង​​​នេះ"។ ​​​អូន ឆៃ​​​អេង​​​ ជាកូន​​​ស្រី​​​របស់​​​មីង​​​អាន ដែល​​​បាន​​​​​​រត់​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ព្រោះ​​​ខ្លាច​​​ត្រូវ​​​គេ​​​ចាប់​​​ខ្លួន​​​នោះ បាន​​​និយាយ​​​ថា នាង​​​​​​ចង់​​​ត្រឡប់​​​ទៅ​​​វិញ​​​ខ្លាំង​​​ណាស់​​​។ នាង​​​បាន​​​និយាយ​​​ថា ធ្វើការ​​​ងារ​​​សំណង់​​​នៅ​​​ភ្នំពេញ​​​ នាង​​​អាច​​​រក​​​បាន​​​​​​ល្មម​​​តែ​​​ចាយ​​​ម្នាក់​​​ឯង​​​។ នៅ​​​ប្រទេស​​​ថៃ​​​នាង​​​នឹង​​​ប្តី​​​របស់​​​នាង​​​អាច​​​រក​​​​​​ប្រាក់​​​ផ្ញើ​​​មក​​​ផ្ទះ​​​​​​ជាង​​​១៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ។ នាង​​​បាន​​​និយាយ​​​ថា " ខ្ញុំ​​​អាច​​សន្សំ​​​ប្រាក់​​​ខ្លះ​​​ផ្ញើ​​​មក​​​ផ្ទះ​​​ឲ្យកូន​​​ៗ​​​របស់​​​ខ្ញុំ​​​។ ​​​ខ្ញុំ​​​ចង់​​​ត្រឡប់​​​ទៅ​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​វិញ​​​។ នៅ​​​ស្រុក​​​ខ្មែរ​​​ ខ្ញុំ​​​មិន​​​អាច​​​រក​​​ប្រាក់​​​បាន​​​ទេ​​​"។ ក្នុង​​​ពេល​​​ជាមួយ​​​គ្នា​​​​​​នេះ ​​​​​​​​​​​​​​​​​​នៅ​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ឆ្លង​​​ដែន​​​រាល់​​​ថ្ងៃ​​​បាន​​​បន្ត​​​ធ្លាក់​​​ចុះ​​​យ៉ាង​​​ច្រើន​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ពី​​​ចំនួន​​​ដ៏​​​ច្រើន​​​បំផុត​​​មួយ​​​សប្តាហ៍​​​មក​​​នេះ​​​។ នៅច្រក​​​ទ្វារ​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​ ក្នុង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​ កាល​​​ពីចុង​​​សប្តាហ៍​​​មុន​​​ ក្រុម​​​មន្ត្រី​​​បាន​​​និយាយថា ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ច្រើន​​​ជាង​​​៤០.០០០នាក់​​​បាន​​​សម្រុក​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​តែ​​​ក្នុង​​​ពេល​​​មួយ​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​។ កាល​​​ពី​​​ម្សិលមិញ លោក សែម មករា អនុប្រធាន​​​​​នគរបាល​​​អន្តោ​​​ប្រវេសន៍​​​នៅ​ច្រក​ទ្វារព្រំ​ដែននេះ បាន​​​និយាយ​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​មិន​​​ដល់​​​៧.០០០នាក់​​​បាន​​​ឆ្លង​​​កាត់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ​​​៍  ហើយ​​​តិច​​​ជាង​​​២.០០០នាក់​​​បាន​​​ឆ្លង​​​ព្រំ​​​ដែន​​​កាល​​​ពី​​ម្សិលមិញ គិត​​​ត្រឹម​​​ម៉ោង​​​៣និង​​​៤០​​​នាទី​​​រសៀល​​​។ យោង​​​តាម​​​ចំនួន​​​ផ្លូវ​​​ការ​​​របស់​​​រដ្ឋាភិបាល​​​ ពល​​​រដ្ឋ​​​ខ្មែរ​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំបី​​​នាក់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ពេល​​​រត់​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​ ឬ​​​បាន​​​លង់​​​ទឹក​​​ស្លាប់​​​ពេល​​​ព្យាយាម​​​គេ​​​ច​​​ចេញ​​​ពី​​​ការចាប់​​​ខ្លួន​​​។ សេចក្តី​​​រាយការណ៍​​​ពី​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​នានា​​​ និង​​​សាក្សី​​​ជាច្រើន​​​នាក់​​​បាន​​​កំណត់​​​ចំនួន​​​អ្នក​​​ស្លាប់​​​ដល់​​​ទៅ​​​១០នាក់​​​។ រដ្ឋាភិបាល​​​​​​បាន​​​ឲ្យដឹង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​១៣​​​នាក់​​​ក៏​​​ត្រូ​​​វ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ដែរ​​​ ពីបទ​​​ប្រើ​​​​​​ឯកសារ​​​ការងារ​​​ក្លែង​​​ក្លាយ។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក​​​ កុយ​​​ គួង អ្នក​​​នាំពាក្យ​​​ក្រសួ​​​ង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​១៣នាក់​​​នោះ​​​នឹង​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​ ហើយ​​​នឹង​​​ត្រូវ​​​ផ្តល់​​​មេធាវី​​​ឲ្យ​​​។​​​លោក កុយ គួង ​​​មិន​​​អាច​​​​​​ទាក់ទង​​​ដើម្បី​​​សុំ​​​កា​​​រ​​​អធិប្បាយ​​​បាន​​​ទេកាល​​​ពី​​​ម្សិលមិញ។ លោក ផាកឌី ទូឆៃ​​​យុទ្ធ ឯកអគ្គ​​​រាជទូត​​​ថៃ​​​ប្រចាំ​​​ក​​​ម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​ផ្លូវ​​​ការ​​​អំពី​​​រឿង​​​ក្តី​​​នៅ​​​តុលាការ ឬ​​​ការ​​​ខិត​​​ខំ​​​របស់​​​របប​​​យោធា​​​ថៃ​​​ដើម្បី​​​​​​នាំ​​​កម្មករ​​​ចំណាកស្រុក​​​ដែល​​​បាន​​​ភៀសខ្លួន​​​ចេ​​ញ​​​ពី​​​ប្រទេស​​​ថៃ​​​ ត្រឡប់​​​ទៅ​វិញ​​​ដោយ​​​ស្រប​​​ច្បាប់​​​នោះ​​​ទេ​​​៕ មានិត  (រាយការណ៍​​​បន្ថែម​​​ដោយ សាំង សុឥន្ទរិទ្ធ និង ZsomborPeter)​​​​​​​​​  

កម្មករ​ចំណាក​ស្រុក​គិត​ថា មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈគ្មាន​ប្រយោជន៍​សម្រាប់ពួកគេ​

ស្រុក​ព្រៃឈរ, ខេត្តកំពង់ចាម/ស្រុក​ស្ទោង, ខេត្តកំពង់ធំ-អ្នកស្រី ឆែ ណយ ជា​​​កម្មករ​ចំណាក​ស្រុក​ម្នាក់​ ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ភូមិ​កំណើត​របស់​គាត់​​​វិញ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ក្នុង​សប្ដាហ៍​នេះ​ បាន​ច្បូត​សក់​កូន​ស្រី​អាយុ​៨​ឆ្នាំ​របស់​នាង​មិន​ឈប់​សោះ​។ ហើយ​គាត់​​​​បាន​ថើប​កូនស្រី​របស់​ខ្លួន​ស្ទើរ​គ្រប់នាទី​។ អ្នកស្រី ណយ អាយុ​២៩​ឆ្នាំ​ ដែល​បាន​ចាក​ចេញ​ពី​ឃុំមៀន​​​ ទៅ​ប្រទេស​ថៃ​កាលពីខែ​ឧសភា​ ឆ្នាំ​២០១៣​ បាន​និយាយ​ថា " ខ្ញុំ​នឹក​​​នាង​ខ្លាំង​ណាស់​។ ហេតុដូច្នេះហើយ ទើប​ខ្ញុំថើប​នាង​ហើយ​ថើប​ទៀត​។ ប៉ុន្តែ​មិន​យូរទេ​ ខ្ញុំ​នឹង​ត្រឡប​់ទៅ​ប្រទេស​ថៃវិញ​ហើយ។ ខ្ញុំត្រូវ​ការ​រក​ប្រាក់​ដើម្បីផ្គត់​​​ផ្គង់​​​នាង​"។ កម្មករ​ខ្មែ​រ​ចំណាក​ស្រុក​ជាង​១៥០.០០០​នាក់​ ដូចជា​អ្នកស្រី ណយ...