Wednesday, September 18, 2019
Home Authors Posts by Phorn Bopha

Phorn Bopha

272 POSTS 0 COMMENTS
Editor-at-large

​សហគ្រាស​​ជប៉ុន​បើក​ដំណើរ​ការ​ ​រោង​ចក្រកាត់​ដេរ​​នៅ​ស្វាយ​រៀង​

មន្ត្រីរ​ដ្ឋា​ភិបាល​បាន​ឲ្យ​ដឹងថា ​ក្រុម​ហ៊ុ​ន​ជប៉ុន​មួយ កាល​ពី​ម្សិល​មិញ ​បាន​បើក​រោ​ង​ចក្រ​ផលិត​សម្លៀក​បំពាក់​ស្គី​ទឹកកក​ នៅ​ក្នុ​ង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ​ក្នុងខេត្ត​ស្វាយ​រៀ​ង​ ​ស​ម្រាប់​នាំចេញ​។ ​លោក ហូ ​វណ្ណៈ​ អភិ​បាល​រង​​ខេត្ត​ស្វាយ​រៀង​ ​ដែល​បាន​ចូលរួម​ពិធី​សម្ពោធ​​​រោង​ចក្រ​នេះ ​នៅ​ក្នុង​តំបន់​សេ​ដ្ឋកិច្ច​ពិសេស​​ តៃ សេង​ ​បាវិត​ បាន​មាន​ប្រសាសន៍​ថា ​ក្រុម​ហ៊ុន វូ​ស៊ី ​ជេផេណា​ ស្ព​ត​ ​ហ្គូត​ ខូ អិល​ធីឌី ​(Wuxi​ Jap​ana ​Sports​ Good​ Co.​,...

អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​ការ​ភ្ញាក់​ផ្អើលនឹង​របាយការណ៍សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា

ការ​រំលោភ​សិទ្ធិដីធ្លី​និង​សិទ្ធិជន​​ជាតិ​ដើម​ភាគ​តិច​ពីសំណាក់​​រដ្ឋាភិបាល​ស្ថិត​ក្នុង​ចំណោម​កង្វល់​ដ៏ចម្បង​ដែល​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​បាន​លើក​ឡើង​នៅ​ឯ​សិក្ខាសា​លា​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាលពីម្សិល​មិញស្តី​ពី​ការ​វិវឌ្ឍរបស់​ប្រទេស​កម្ពុជាឆ្ពោះ​ទៅ​រក​ការ​​សម្រេច​បាន​នូវ​អនុសាសន៍​ជា​ច្រើន ដែល​​ពាក់​ព័ន្ធ​ទៅនឹង​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ។ ដើម្បី​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ពិនិត្យ​ឡើង​វិញ​ជាទៀងទាត់​ជា​សាកល​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​​ប្រទេស​ជា​សមាជិក​ទាំង​អស់  ប្រទេស​​កម្ពុជា​បាន​ទទួល​យក​អនុសាសន៍ទាំង​៩១ ដែល​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ធ្វើ​ឡើង​ក្នុងឆ្នាំ​២០០៩។ ដោយ​ក្តោប​លើ​​អ្វី​ៗ​គ្រប់​យ៉ាង​ចាប់​ពី​កុមារ​រហូត​ដល់​ដី​ធ្លី អនុសាសន៍ទាំង​នោះ​ស្រពិច​ស្រពិល​ណាស់។ ពួកគេ​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិ​បាល​ “ ​ដោះស្រាយឫសគល់​” នៃ​វិសមភាព​យេនឌ័រ ជា​គំរូ​​ និង​ “ ធ្វើឲ្យ​ប្រាកដ” ថា សហ​ជីពដំណើរ​ការ​ដោយ​សេរី។ ប្រទេស​កម្ពុជា​គ្រោងដាក់​ជូន​របាយ​ការ​ណ៍​ដំបូង​របស់​ខ្លួន​ស្តីពី​ការ​វិវឌ្ឍឆ្ពោះ​ទៅរក​ការ​សម្រេចបាន​អនុសាសន៍​ទាំងនោះ​កាល​ពី​ខែ​តុលា មុន​ពេល​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​​​ក្រុម​ប្រឹក្សា​នេះ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ នៅ​​ដើម​ឆ្នាំ ​២០១៤។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាប់ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្លូវការ​រហូត​ដល់​សហ​គមន៍​ជន​ជាតិ​ដើម​ភាគតិច​ មាន​ពេល​រហូត​ដល់​ចុង​ខែ​មិថុនា ដើម្បី​ដាក់​របាយ​ការណ៍​របស់​ខ្លួន​រួម​គ្នា​ទៅ​អង្គ​ការ​សហ​ប្រជាជាតិ​ស្តី​ពី​ការ​វិវឌ្ឍ​របស់​រដ្ឋា​ភិបាល​ ហើយ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ម្សិល​មិញ​ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ​នោះ។ នេះ​ក៏ជា​ឱកាស​របស់​ខ្លួន​ដើម្បី​លើក​ឡើង​ពី​អនុសាសន៍ថ្មី​ៗ។ ចំពោះ​ការ​​ចូលរួម​របស់​ខ្លួន គណៈ​កម្មា​ធិ​ការ​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា​ដែល​ទទួលបន្ទុក​ដឹកនាំ​រដ្ឋាភិបាល​តាម​រយៈ​ដំណើរ ការ​ត្រួត​​ពិនិត្យ​ឡើង​វិញ​របស់​អង្គការ​សហ​ប្រជាជាតិ​ អះ​អាងថា ​ខ្លួន​សម្រេច​បាន​ទាំង​អស់ លើក​លែង​តែ​អនុសាសន៍​​ចំនួន​១០​ក្នុង​ចំណោម​អនុសា​សន៍ទាំង​៩១​ហើយ​កំពុង​តែ​ដំណើរ​ការ​ដោះ​ស្រាយអនុសាសន៍​ដែល​នៅ​សេស​សល់​។ អ្នកស្រី​​ វ៉ែន សាមិន ជន​ជាតិ​ភាគតិច​សួយ​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ចង់​បាន​អនុសា​សន៍​នេះ​ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ការពារ​ជន​ជាតិ​ភាគតិច​បន្ថែម​ទៀត​ដូច​ជា​អ្នក​ស្រី​ជាដើម។ អ្នកស្រី​ សាមិន ដែល​បាន​ចោទ​ប្រកាន់​គម្រោ​ងផ្តល់​ប័ណ្ណកម្មសិទ្ធិដី​ទូទាំង​ប្រទេស​ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​បាន​គាបសង្កត់​សហគមន៍របស់​អ្នក​ស្រី​ឲ្យ​បោះបង់​ដី​ដូនតា​របស់​ខ្លួន​​ជា​ច្រើន។ ការ​ស្ទង់​មតិ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ទូទាំង​ខេត្ត​រតនគិរីបាន​ចេញ​ផ្សាយ​កាលពី​សប្តាហ៍មុន​បាន​រកឃើញ​ថា ជន​ជាតិ​ភាគតិ​ចជាច្រើន​ក្រុម​នៅ​ទី​នោះ​កំពុង​ប្រឈម​នឹង​បញ្ហាដូចគ្នានេះ។ អ្នក​ស្រី ខា ស្រស់​ ជន​ជាតិ​ភាគតិច​កួយ​មក​​ពី​ខេត្ត​ស្ទឹង​ត្រែង​​បាន​ចោទ​ប្រកាន់​រដ្ឋាភិ​បាលពី​បទ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​​ផល​ប្រយោ​ជន៍ របស់​ជន​ជាតិ​ភាគតិច។ អ្នក​ស្រី​បាន​និយាយ​ថា “ នៅ​ពេល​ដែល​មាន​​ការ​អភិវឌ្ឍ ពួកគេ  មិន​អនុ​ញ្ញាតឲ្យ​ជនជាតិ​ភាគតិច​ផ្តល់​យោបល់​ទេ។ ពួកគេ​មើល​ងាយ​យើង​ណាស់។ ពួកគេ​គិតថា យើង​​គឺ​ជាជន​ជាតិ​ដើម​ភាគតិច​ ហើយ​មិន​ចេះ​អក្សរ។​ខ្ញុំ​សូម​ឲ្យ​ពួកគេ​អនុញ្ញាតឲ្យ​ជន​ជាតិ​ដើម​ភាគតិច​ចូលរួម​ផង”។ លោក ណេល វ៉េនស្តេន...

បុរសម្នាក់​ និង​ស្ត្រីម្នាក់ ក្នុង​ខេត្ត​កំពង់ចាម ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ការ​វាយ​ប្រហារ​ដោយទឹក​អាសុីត

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថានៅ​​​ក្នុងខេត្ត​​​កំពង់​​​ចាម ជន​​​ល្មើសបាន​​​​​​ជះ​​​ទឹក​​​អាសុីត​​​​​​​ខ្លាំង​​​​​​​​​មក​​​លើបុរស​​​ម្នាក់​​​ និង​​​ស្ត្រី​​​​​​ម្នាក់ ​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយបណ្ដាល​​​ឲ្យ​​​មុខ​​​ និងខ្លួន​របស់​អ្នកទាំងពីរ​​​រលាក​​​យ៉ាង​​​ខ្លាំង នៅពេល​​​ពួក​​​គេ​​កំពុងមើល​​​ទូរទស្សន៍​​​ក្នុងផ្ទះ​​​។ លោក កែវ វ៉ា មេភូមិខ្ជាយ​​​ថ្មី បាន​មាន​​​ប្រសាស​​​ន៍​​​ថា ស្ត្រីឈ្មោះ សែន ស្រីរ័ត្ន អាយុ​​​២៣​​​ឆ្នាំ និង​​​មិត្ត​​​ប្រុស​​​របស់​​​នាងឈ្មោះ ​​​ឡុង ​ប៊ុនធឿន អាយុ​​​៣២​​​ឆ្នាំ កំពុងនៅ​បន្ទប់របស់​នាងក្នុង​​ឃុំ​​​ជាំក្រវៀន ​​​ស្រុក​​​មេមត់ ​ពេល​បុរស​ឈ្មោះ ជា ថេង អាយុ​​​២៣ ឆ្នាំ ចូល​​​ទៅដល់​ឃើញជន​​រង​​​គ្រោះ​​​ទាំងពីរនាក់កំពុង​​​ដេក​ជាមួយ​​​គ្នា​​​នៅ​​​ម៉ោង​​​ប្រហែល​​​៧​​​យប់ ហើយ​បានជះ​​​ទឹក​​​អាសុីត​​​​​​​​​សម្រាប់​​​ធ្វើ​​​ឲ្យ​​​ជ័រ​​​កៅស៊ូ​​​រឹង​​​​​​មក​​​លើ​​​អ្នក​​​ទាំង​​​ពីរ។ លោក កែវ វ៉ា បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់​​​កំពុង​​​ដេក​​​នៅ​​​ក្នុង​​​អង្រឹង​​ពេល​​​ជន​​​សង្ស័យ​​​នេះ​​​បាន​​​ជះ​​​ទឹក​​​អាសុីត​ដាក់។​​​​​ ទឹក​​​អាសុីត​​​បាន​​​ប៉ះ​​​ចំ​​​ខ្លួន​​​ស្ត្រី​​​​​​នេះ ប៉ុន្តែមុខ​របស់លោក  ឡុង ប៊ុនធឿន ត្រូវ​​​​ទឹក​​​អាសុីត ​ដោយ​​​បណ្ដាល​​​ឲ្យ​​​​​​ភ្នែក​​​ទាំង​​​ពីរច្រមុះក និង​​​ទ្រូង​​​របស់​​​គាត់​​​រលាក​​​យ៉ាង​​​ខ្លាំង”។លោក​មាន​​​ប្រសាស​​​​​​ន៍​​​បន្ថែម​​​ថា វាជាការ​​​ឆាប់​​​រហ័សពេក​​​​ក្នុង​​​ការ​​​និយាយ​​​ថា​​​តើ​​​លោក ឡុង ​ប៊ុនធឿន នឹង​​​​ខ្វាក់ភ្នែក ឬយ៉ាង​​​ណា​​​នោះ ។ នាពេល​​​​​​បច្ចុប្បន្ន​​​នេះ ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់​​​នេះកំពុង​​​សម្រាក​​​ព្យាបាល​​​របួសរបស់​​​ខ្លួន​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​កំពង់ចាម។​​​ លោក កែវ វ៉ា មាន​​​ប្រសាស​​​ន៍​​​ថា អ្នក​​​ស្រី ​ស្រីរ័ត្ន អាច​​​ស្គាល់​​​អត្តសញ្ញាណ អ្នក​​​ជះ​​​ទឹក​​​អាសុីត​​​នេះ ពី​​​ព្រោះ​​​ភ្លើង​​​​​ចង្កៀង​នៅ​​​ក្នុង​​​ផ្ទះ​​​នេះ​​​នៅ​​​​​​ភ្លឺនៅ​​​ឡើយ។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ជា ​ថេង ​ធ្លាប់​​​​​​​​​​​​មាន​​​ទំនាក់​​​ទំនងស្នេហាជា​​​មួយ​​​​​​នឹងនាង​ស្រីរ័ត្ន ប៉ុន្តែ អ្នក​​​ទាំង​​​ពីរ បាន​​​បែក​​​បាក់​​​គ្នា​​​កាល​​​​ពី​​​ឆ្នាំ​​​​​​មុន។​ ​ជន​​​សង្ស័យ​​​បាន​​​ព្រមាន​​​នាង​​​មិន​​​ឲ្យ​​​​​​មាន​​​ទំនាក់​​​ទំនង​ជា​​​មួយ​​​នឹង​​​បុរស​​​ណា​​​ផ្សេង​​​ទៀត​​​នោះ​​​ទេ”។ លោក ឆាយ គឹមសុន ស្នង​​​​​​ការ​​​នគរ បាល​ខេត្ត​​​​​​កំពង់​​​ចាម បាន​​​បញ្ជាក់​​​ថា អត្តសញ្ញាណ​​​របស់​​​ជន​​​សង្ស័យ គឺ​​ឈ្មោះ ជា ​ថេង ​ហើយ​បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា នគរបាល នៅ​​​​​​​​​​​​​មិន​​​ទាន់​​​ចាប់ខ្លួន​​​ជន​​​នេះបាន​​​នៅ​​​ឡើយទេ ។ លោកបាន​​​ថ្លែងថា​​​ “ យើង​​​​​​កំពុង​​​ធ្វើ​​​​ការ​​ងារនេះ”។ កាល​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១១ប្រទេស​​​កម្ពុជា​បានអនុម័ត​​​ច្បាប់ថ្មី ​​​ស្ដី​​​ពី​​​ការ​គ្រប់​គ្រង​អាសុីត​​​ ដើម្បី​​​ផ្តន្ទាទោសបទល្មើស​​​វាយ​​ប្រហារ​​​ដោយ​​​ទឹក​​​អាសុីត​​​នៅ​​​​ប្រទេស​​ ។ មនុស្ស​​​ទី​​​១ ដែល​​​ត្រូវ​​​ជាប់​ពន្ធនាគារ​​​ដោយ​សារ​​ច្បាប់​​​ថ្មី​​​នេះ ឈ្មោះ បេ សឿន អាយុ​​​៥១​​​ឆ្នាំ ដែល​​​ត្រូ​​​វ​​​បាន​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ជា​​​អតិបរមា​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ ពី​​​ប​​​ទ​​​ជះ​​​ទឹក​​​​​​អាសុីត​សម្រាប់​ចាក់​​​អាគុយ​​​លើ​​​អតីត​​​ប្រពន្ធ​​​របស់​​​គាត់អាយុ​៣២​​​ឆ្នាំ ដោយ​​​​បណ្ដាល​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ខ្វាក់​​​ភ្នែក​​​ម្ខាង និង​​​ធ្វើ​​​​​​ឲ្យជន​​​រង​​​គ្រោះ​​​នេះ មាន​​​ស្នាម​​​រលាក​​​គួរ​​​ឲ្យ​​​ខ្លាច​​​​​​​​​​​​​​​​​​នៅ​​​លើ​​​មុខ​​​ ទ្រូង និង​​​ខ្នង​​​របស់​​​គាត់។ ក្រុម​​​អង្គការ​​​ការពារសិទិ្ធ​​​​​​មនុស្ស​​​នៅ​​​ពេល​​​នោះ បាន​​​អប​​​អរសាទរចំពោះ​​​សាល​​​ក្រម​​​នេះនិង​​​បាន​​​សម្ដែង​​​ក្ដី​​​សង្ឃឹមថា សាល​​​ក្រម​​​នេះ​នឹង​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​ខ្លាច​​​រអា និង​​​ជា​​​​​​ការ​​​ព្រមាន​​​មួយ​​​ចំពោ​​​ះ​​​ប្រជាពលរដ្ឋ​​​ថា រដ្ឋាភិបាល​​​អត់​ទ្រាំលែងបាន ​​​ចំពោះ​​​បទ​​​ល្មើស​​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាសុីត​​​នេ​​​ះ​​​ទៀត​​​ហើយ ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

គណបក្ស​សង្គ្រោះជាតិ​និយាយពី​គោលនយោបាយ​បក្សរបស់ខ្លួន​

អ្នកនយោបាយ​​មកពី​គណបក្ស​ប្រឆាំង និង​អ្នកគាំទ្រ​រាប់ពាន់នាក់​ កាល​ពី​ម្សិលមិញ​ បាន​មកប្រ​មូលផ្តុំគ្នា​នៅក្នុង​សមាជ​​​របស់​គណ​បក្ស​សង្គ្រោះជាតិ​លើក​ទី​១​​ ដើម្បី​ដាក់​ចេញ​នូវ​​​គោល​នយោបាយ​​របស់បក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ពេល​ខាង​មុខ​នេះ​​ ​និង​​​ជ្រើស​តាំង​ មន្ត្រី​នយោបាយ​សំខាន់ៗ​​មួយ​​​ចំនួន​​​ផង​​​ដែរ​​​។​ ថ្លែងនៅក្នុង​សមាជ​នេះ​ ដែលធ្វើ​ឡើង​នៅទីវាលមួយដែលមាន​រោង​ចក្រកាត់ដេរ​​​នៅ​ព័ទ្ធ​ជំុវិញ​​​នៅជាយរាជ​ធានី​ភ្នំពេញ​ លោកកឹម សុខា​ អនុប្រធាន​គណបក្សសង្គ្រោះជាតិ​ មានប្រសាសន៍ថា​ ស្ថិត​ក្រោមការ​ដឹក​នាំា​របស់​​គណបក្សកាន់អំណាច​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ធនធាន​ជាច្រើន​របស់ប្រទេស​កម្ពុជា​ ត្រូវអ្នកមានទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​មួយ​ចំនួន​បំផ្លិច​បំផ្លាញ​ ហើយ​លោក​​បាន​សន្យាថា ​នឹង​យកដីធ្លី​ពី​អ្នកជំនួញ​​ស្តុក​ស្តម្ភ​មកវិញ ​ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ឈ្នះនៅក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា។​ លោកថ្លែងថា “ ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ប្រទេស​កម្ពុជា​បាន​ទទួលរង​ការ​ឈឺចាប់​ ហើយ​ធន​ធាន​ ដីស្រែ​ ព្រៃឈើ​បឹងបួ​ ត្រូវធ្លាក់​ចូល​ក្នុង​កណ្តាប់​​ដៃ​របស់​​វិនិយោគិន​ និង​ឧកញ៉ា​មួយ​​​ក្រុមតូច​”។​ ​លោកបាន​មាន​ប្រសាសន៍​បន្តថា​“ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ ឈ្នះ​ឆ្នោត​ និង​ដឹកនាំ​រដ្ឋា​ភិបាល​ យើង​នឹង​ត្រួត​ពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ប៉ះពាល់​ដល់ជាតិ​និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឡើង​វិញ​។​ យើងនឹង​យក ​ ប្រគល់​​ឲ្យ​ប្រជា​ពលរដ្ឋខ្មែរ​វិញ”។​ លោក កឹម​ សុខា ក៏លើកឡើង​ពី​គោល​នយោបាយ​ប្រាំពីរ​​​ចំណុច​​​​ របស់គណ​បក្ស​សង្គ្រោះ​ដែលបាន​បង្កើត​ឡើង​ពេល​គណ​​​បក្ស​ ​​​សម​ រង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​...

កុមារ​អាយុ​៦​ឆ្នាំ​ គឺ​ជា​អ្នក​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ទី​១០ នៅ​ប្រទេស​កម្ពុជា​ ​​ឆ្នាំ​២០១៣​នេះ​

លោកវេជ្ជ​បណ្ឌិត​ ឌឺនី ឡូរ៉ង់ (Denis​ Laurent)​​ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ​បាន​មាន​ប្រ​សាសន៍​​កាល​ពី​ម្សិល​មិញ​ថា កេ្មង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​មក​ពី​សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត បាន​ក្លាយ​ជា​​​មនុស្ស​​ទី១០​ ដែល​បា​ន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សីក្នុង​ឆ្នាំ​នេះ និងកំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​​ កាល​ពី​យប់មិញ។ លោក​វេជ្ជបណ្ឌិត ឡូរ៉ង់​ មាន​ប្រសាសន៍កាល​ពី​ល្ងាច​ម្សិល​មិញ​ថា “ ​ នៅ​មាន​ជី​វិត​នៅ​ឡើយ​ទេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ប៉ុន្ដែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​”។ លោក​បាន​បន្ថែម​ថា ក្មេង​ប្រុស​នេះ​មាន​បញ្ហា​​ផ្លូវ​ដង្ហើម​ធ្ងន់​ ប៉ុន្ដែ​ កំពុង​ត្រូវ​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​តាមីភ្លូ​ គឺ​មាន​តែ​​​ថ្នាំ​​នេះ​មួយ​មុខ​គត់​សម្រាប់​ព្យាបាល​​មេរោគ​អេច​ហ្វាយ​អេនវ័ន (H5N1)។ លោក​វេជ្ជបណ្ឌិត ឡូរ៉ង់ ​មាន​ប្រសាសន៍​ថា“ យើង​ត្រូវ​រង់​ចាំ​មើល​ថា តើ​​​ស្ថាន​ភាព​​ជំងឺ​របស់​ក្មេង​នេះ​ធូរ​ស្រាល​ ឬអត់​”។ ​នៅ​ក្នុង​​ឆ្នាំ​២០១៣​នេះ មាន​មនុស្ស​ប្រាំបី​នាក់​ហើយ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ដែល​ឆ្លង​ពី​បក្សី​ និង​មាន​រោគ​សញ្ញា​​ស្រដៀង​គ្នា​​នឹង​​​ជំងឺ​គ្រុន​​ផ្តាសាយ​ធម្ម​តា​ដែរ​។ ទារក​អាយុ​៨​ខែ​ម្នាក់​​ មក​ពី​សង្កាត់​​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​គឺ​ជា​​អ្នក​ឆ្លង​ជំងឺគ្រុន​ផ្តាសាយ​បក្សី​ទី​១ដែល​បាន​​រួច​ផុត​ពី​ការ​ស្លាប់​នៅ​ឆ្នាំ​នេះ។ ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​នេះ​ចេញ​រោគ​សញ្ញា​​គ្រុន​ផ្ដាសាយ​បក្សី​​លើក​ដំបូង​​ប្រហែល​ជា​នៅ​ថ្ងៃ​​​ទី​២០ ខែ​មីនា ប៉ុន្ដែ​​ទើប​តែ​​​ចូល​សម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​​នៅ​​ចុង​សប្ដាហ៍​​នេះ...

លោក​ ហ៊ុន សែន គ្រោង​អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន

លោកនាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំ​ណើ​រ​ទៅ​បំពេញទស្សន​កិច្ចក្នុងប្រ​ទេស​​ចិន នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ជួប​ពិភាក្សាជា​មួយ​មេដឹក​នាំ​ថ្មី​របស់ប្រទេស ដែល​កំពុង​តែ​មាន​ឥទ្ធិ​ពល​ ហើយ​ក្នុង​ដំណើ​រទស្សនកិច្ចនេះ រដ្ឋា​ភិ​បាលកម្ពុជារំពឹង​ថា ​នឹង​ទទួល​បាន​ប្រាក់​កម្ចី​ និង​ជំនួយ​ប្រ​ហែល២​ពាន់​លាន​ដុល្លារ​។ ជាពិសេសរដ្ឋាភិបាល​សង្ឃឹម​ថា នឹង​ទទួល​បានមូលនិធិ​ពី​រដ្ឋាភិបាល​ចិន​ចំនួន​១,៦៧ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​សាងសង់រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ខេត្ត​កំពត​ ដែលអាច​ជួយធ្វើឲ្យ​ជំហរ​របស់​ ចិន ក្នុង​វិស័យ​ឧស្សាហកម្ម​ប្រេង​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​ទាន់​បាន​ចម្រាញ់​នៅ​ឡើយ នឹងកាន់តែរឹងមាំ​ថែមទៀត។ ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ កម្ពុជាបាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ម្សិល​មិញ​ថា លោក​ ហ៊ុន សែន អម​ដោយ​គណៈ​ប្រតិភូ​មួយ​ក្រុម​ មាន​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ចម ប្រសិទ្ធ នឹង​ទៅ​បំពេញទស្សនកិច្ច​រយៈពេល​ប្រាំថ្ងៃ​នៅក្នុងប្រទេស​ចិន ​តាមការ​អញ្ជើញ​របស់​លោក​ លី ខឹឈាង (Li Keqiang) ដែលបាន​ឡើងកាន់តំណែងជា​នាយក​រដ្ឋមន្ត្រី​ចិន​ កាល​ពី​ខែ​មីនា ។ យោង​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ​ក្នុងដំណើរ​ទស្សន​កិច្ច​នេះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន...

ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន មនុស្ស​​ជា​ច្រើន​នាំ​គ្នា​ទៅ​បួង​សួង​​​នៅ​​​​ព្រះ​​​វិហារ សុំ​ឲ្យ​រក​សីុ​មានបាន​

កាល​​ពី​​​​​​ម្សិល​​​មិញនៅ​ព្រះវិហារ​​​ចិន ហុក​​​គៀន ក្នុង​​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ ​​​មាន​​​ផ្សែង​ធូបហុយ​​ឡើង​លើ​យ៉ាង​ក្រាស ​​ពេល​​មនុស្ស​​ជា​ច្រើន​នាក់​នាំ​គ្នា​​​​​អុជ​​ធូប​បួង​សួង​សុំ​ឲ្យ​​មាន​សេចក្តី​សុខ​និង​រក​សីុ​មាន​បាន​នៅ​​​​ឆ្នាំ​​​ម្សាញ់​​​ ជា​ឆ្នាំ​ល្អ​ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​កាល​​​ពី​​​ម្សិល​​​មិញ។ នៅ​​​​ទី​​​​នេះ ​ក្តីស​ង្ឃឹម​​នៃ​ការ​ចាប់​​​ផ្ដើម​ជា​បណ្តើរៗ​​​នៃ​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​​រយ​ៈ​ពេល​បួន​ថ្ងៃ​ ​ខណៈ​ដែល​​​ប្រ​​​ទេស​​​កម្ពុជា បាន​​​បញ្ចប់​​​​​​​​​ការ​​​កាន់​​​ទុក្ខ​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​អតីត​​​ព្រះ​​​មហា​​​​ក្សត្រ​​​​​​សម្ដេច​​​ឪ ព្រះ​​​ នរោ​​​ត្ដម​​​ សីហនុ ​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែកាល​​​ពី សប្ដាហ៍​​​មុន​នោះ មិន​​​​ទាន់​​​បាន​​​កើត​​​មាន​​​ឡើង​​​នៅ​​​ឡើយ​​​ទេ។ ​អាជីវករ​លក់​ដូរ​ទំនិញ​ពេល​​​ចូល​​​ឆ្នាំ​​​ចិន ​បាន​​​ត្អូញ​​​ត្អែ​​​អំពី​​​ការ​​​លក់​​​ដូរ​​​​មិន​​​សូវ​​​ដាច់ ​និង​ក្រុម​​​លោត​​​ម៉ុង​​​សាយ​​​មិន​​​សូវ​​​មាន​​​​​​អ្នក​​​កក់​​​ទុក​​​ទេ។ ប៉ុន្តែ នៅ​​​ទី​នេះ​​​​​​​មាន​មនុស្ស​ជា​ច្រើន​ចូល​​មក​បួង​សួង​​សុំ​ឲ្យ​មាន​សំណាង​ល្អ​ និង​រក​សីុ​មាន​បាន​​​​នៅពេល​ចូល​ឆ្នាំ​​​​ចិន​នា​ឆ្នាំ​នេះ​។ អ្នកស្រី ឌី តាន ​​​និយាយ​​​ថា​ “ មាន​មនុស្ស​​​​​ចូល​មក​បួងសួង​​​​ច្រើន​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅនឹង​​​​ឆ្នាំ​​​មុនពី​​​ព្រោះ​​​មនុស្ស​​​ជា​​​ច្រើន​​​​មិន​ឆុង​​​ជា​​​​​​ម​​​ួយ​​​នឹង​​​ឆ្នាំ​​​ម្សាញ់​​​នេះ ដូច​​​ជា​​​ឆ្នាំ​​​កុរ និង​​​ឆ្នាំ​​​វក ​នោះ​ទេ”។​អ្នក​ស្រី​​​​​​​​​​មមាញឹក​​​ក្នុង​ការ​ទទួល​លុយ​ពី​​​​ភ្ញៀវ​ ដែល​មក​បួង​សួង​​សុំ​ឲ្យ​​រក​សីុ​មាន​បាន​។ ទោះ​ជា​យ៉ាងណា ឆ្នាំ​​​​​​ម្សាញ់​​​ត្រូវ​​​​​​បាន​​​ទស្សន៍​​ទាយ​​​​ថាមិន​​​សូវ​​​ល្អ​​​​ទេ។ អ្នក​​​ស្រី ឌី តាន់ ​​​និយាយ​​​​​​​ញាប់ៗ​ក្នុងចំណោម​​​​អតិថិជនថា “ នេះ​​​គឺ​​​ជា​​​ឆ្នាំ​​​ម្សាញ់ ​ដូច្នេះ វា​​​មិន​​​ល្អ​​​ទេ ចំពោះ​​​មនុស្ស​​​កើត​​​ឆ្នាំ​​​ម្សាញ់​​​”។ លោក​​​ តាំង ហុង ​​​កើត​​​ក្នុង​​​ឆ្នាំ​​​ខាល ដែល​​​មក​​​ព្រះ​​​វិហារ​​​នេះកាល​​​ពីម្សិល​​​មិញគឺ​​​ជា​​​អ្នក​​​មាន​​​សំណាង​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​សំណាង​​​នានា។ លោក តាំង ហុង ដែល​​​ឪពុក​​​ម្ដាយ​​​របស់​​​គាត់បាន​​​មក​​​​​​ប្រទេស​​​កម្ពុជា មុន​​​ពេល​​​គាត់​​​​​ចាប់​កំណើត​​នោះ បាន​​​និយាយ​​​ថា “ ខ្លា​​​ និង​​​ពស់ មិន​​​ខាំ​​​គ្នា​​​ទេ”។ បន្ទាប់​​​ពី​​​អុជ​​​ធូប និង​​​សែន​​​​​​ផ្លែ​​​ក្រូច និង​​​ប្រាក់​​​១០.០០០​​​រៀល​​ រួច​​​គាត់​​​សង​​​្ឃឹម​​​ថា នឹង​​​ទទួល​​​បាន​​​សំណាង​​​ល្អ។ គាត់​​​បាន​​​និយាយ​​​​​​ដោយ​​​ទឹក​​​មុខ​​​ញញឹម​​​ថា “ នៅ​​​ឆ្នាំ​​​នេះ គាត់​​​នឹង​​​មាន​​​ផ្ទះ​​​ថ្មី​​​​​​មួយ​​​និង​​​រថយន្ដ​​​​ថ្មី​​​មួយ”។ នៅ​​​វត្ត​​​ភ្នំឯណោះ​វិញ​ ឡុង សាម៉ន ​​​ហាក់​​​ដូច​​​ជា​​​មិន​​​សូវ​​​​​​​​​​មាន​សង្ឃឹម​ប៉ុន្មាន​ទេ​។ នៅ​​​ផ្នែក​​​ខាង​​​ក្រោម​​​នៃ​​​​កាំ​ជណ្តើ​រថ្ម​​ឡើង​​​ទៅ​​​​​កាន់​ទី​សក្ការ​​​បូជា​​​​នៅ​ពី​ក្រោម​​​ចេតិយ​​​ធំ គាត់​​​ឈរតែ​​​ម្នាក់​​​ឯង​​​នៅ​​​ជិត​​​តុ​​​​​​ធូប​​​ និង​​​ក្រដាស​​​​​ប្រាក់ ដែលចាំង​​​ពន្លឺ​​​ព្រេច​​​ៗ​​កណ្តាល​​​ថ្ងៃ​​​ត្រង់​​​។ គាត់​​​បាននិយាយអំពី​​​​របស់​របរ​​​​របស់​​​គាត់​​​ដែល​ជា​​ទូទៅ​គាត់​អាច​ចំណេញ​បាន​ប្រហែល​​២.០០០​ដុល្លារ​ពី​ពិធី​ប្រាំ​មួយ​ថ្ងៃ​នេះ​ថា “ កាល​​​ពីឆ្នាំ​​​មុន នៅ​​​ពេល​​​នេះ ធូប​​​និង​​​ក្រដាសប្រាក់​​​លក់​​​ដាច់​​​ទាំង​​​អស់”។ នៅ​​​​​​កន្លែង​ទីសក្ការបូជា​នេះ​ ឈ្មោះ​ ប្រាក់​​​ សំណាង ដែល​​​ជួយ​​​​គ្រប់​គ្រង​កន្លែង​​​នេះ បាន​​​បញ្ជាក់​​​ថាចំនួន​​​​​​មនុស្ស​​​នៅ​​​ថ្ងៃ​​​ទី​​​១ មាន​​​ការ​​​ថយ​​​ចុះ​​​បន្តិច​​​បន្តួច។គាត់​​​បាន​​​និយាយ​​​ក្នុង​​​ចំណោមអ្នក​​​គោរព​​​បូ​​​ជា​​​ជា​​​ច្រើន​​​នាក់ថា “ មនុស្ស​​​ជា​​​ច្រើន​​​នាក់​​​កំពុង​​​កាន់​​​ទុក្ខក៏ប៉ុន្តែពួកគេ​​​នៅ​​​តែ​​​មក​​​ទី​​​នេះ​​​ទៀត ព្រោះ​​​វា​​​ជា​​​ទម្លាប់​​​របស់​​​ពួក​​​គេ​​​។​​​ប្រហែលសេដ្ឋ​​​កិច្ច​​​មិន​​​សូវ​​​ល្អ”។ គាត់​​​​​​និយាយ​​​បន្ថែម​​​ដោយ​​​ក្ដី​​​សង្ឃឹម​​​ថា “ ប៉ុន្តែ យើង​​​មាន​​​ពេល​​​ជា​​​ច្រើន​​​ថ្ងៃ​​ទៀត​​​។​ដូច្នេះ ប្រហែល មាន​​​មនុស្ស​​​ជា​​​ច្រើន​​​នាក់ ​នឹង​​​​ មក​​​ទី​​​នេះទៀត”៕ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ដង្ហែព្រះអដ្ឋិសម្ដេច​ឪ ព្រះ​បរមរតនកោដ្ឋ យក​ទៅ​បំប្លែង​នៅ​ទន្លេចតុមុខ ក្នុង​រាជ​ធានី​ភ្នំពេញ

មួយផ្នែកនៃ​ព្រះអដ្ឋិ​របស់​សម្តេច​ នរោត្តមសីហនុ កាលពីម្សិល​មិញ ត្រូវ​បាន​យកទៅ​បំប្លែង​នៅ​ទន្លេ​ចតុមុខ ក្នុង​រាជ​ធានី​ភ្នំពេញមួយ​ថ្ងៃ​បន្ទាប់​ពី​ព្រះ​បរម​សពព្រះ​បរម​រតន​កោដ្ឋ​​ត្រូវ​បាន​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើងរួច។ តាម​ផ្លូវ​នៅជុំវិញ​ព្រះ​បរម​រាជ​វាំង​ ដែល​មាន​សភាព​​ស្ងប់​ស្ងាត់​កាល​ពី​ព្រឹក​ម្សិល​មិញព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនីនិង​សម្តេច​ម៉ែ នរោត្តម មុនីនាថ បាន​យាង​ទៅ​​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នៅ​វាល​ព្រះ​មេរុ ទី​ដែល​ព្រះ​អង្គ​ទាំង​ពីរ​ព្រះ​អង្គ​​បាន​ស្វាគមន៍​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​ជាច្រើន​រូបទៀត។ ពេល​ព្រះសង្ឃ​កំពុង​សូត្រធម៌គេ​ឃើញ​ផ្សែងខ្មៅ​​ហុយ​ចេញពី​ខាងក្រោយ​កន្លែង​ថ្វាយ​ព្រះភ្លើងនោះ។ ព្រះមហាក្សត្រនិង​សម្តេចម៉ែបាន​យក​ព្រះអដ្ឋិរបស់​សម្តេចឪ ដែល​នៅសល់​​​មួយ​ចំនួន​ពី​កន្លែង​ថ្វាយ​ព្រះភ្លើងហើយ​ព្រះ​មហា​ក្សត្រ​ សីហមុនីបាន​យក​​ព្រះ​អដ្ឋិ​ទាំង​នោះ​ទៅ​តម្កល់នៅ​លើ​មហា​បញ្ចា​កម្ពស់​៩ជាន់​។ បន្ទាប់​មក​ មន្ត្រី​ព្រះ​បរម​រាជ​វាំង​ ដែល​ស្លៀកពាក់​ស​បាន​កាន់​ថង់​មួយ​ចំនួន​ដែល​ផ្ទុក​ព្រះ​អដ្ឋិ​ខ្លះ​របស់​សម្តេច​ឪព្រះ​បរម​រតន​កោដ្ឋ​ហើយ​ដើរ​​ទៅ​កាន់​ព្រះ​ពន្លា​​នៅ​ជិត​នោះស្ថិត​​​​នៅតាម​តីរវិថីព្រះ​ស៊ីសុវត្ថិ។ ព្រះអដ្ឋិ​ដែលនៅ​សេសសល់​ ត្រូវ​បាន​ទុក​នៅ​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​ ហើយ​នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​ព្រះ​បរម​រាជ​វាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍។ សមាជិក​រាជវង្សានុវង្ស រួម​មាន​ព្រះ​អង្គ​ម្ចាស់​ នរោត្តមចក្រពង្សនិង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិបន្ទាប់​មក​បាន​ដង្ហែ​​ព្រះ​អដ្ឋិនេះ​ទៅ​តម្កល់​នៅ​លើ​ព្រះទីនាំង​ ដែល​តុបតែង​លម្អដោយ​រូបនាគ។ ព្រះទីនាំង​នោះ​ត្រូវ​បាន​សណ្តោង​ទៅ​​ចំណុច​ប្រសព្វ​នៃ​ទន្លេចតុមុខ​ ទីដែល​ថង់​ទាំងនេះ​ត្រូវ​បាន​បណ្តែត​តាមទឹក។ ខណៈដែល​មាន​មនុស្ស​តិចតួច​អាច​ចូល​ទៅ​កាន់តំបន់ខាងមុខ​ព្រះ​បរម​រាជ​វាំង​នោះមានក្តី​រំភើបភ្លាមៗ នៅពេល​មក​កាន់​ច្រាំង​វិញ សមាជិក​រាជវង្សជា​​ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​​បាន​ចែក​ព្រះ​អដ្ឋិ​តូច​ៗ​ឲ្យ​អ្នក​ឈរមើល។ ព្រះរាជ​វង្សានុវង្ស​បាន​យាងកាត់​សួនអម​ដំណើរ​ដោយ​​កងកម្លាំង​សន្តិសុខខណៈ​ដែល​​មនុស្សម្នាមក​ដណ្តើមគ្នា​កាន់​ព្រះ​អដ្ឋិ។ បុរសម្នាក់​ដែល​មានស​ំណាង​ឈ្មោះ​ កៅ​ លាងអាយុ៧៤ឆ្នាំមក​ពី​ខេត្ត​កំពង់​ចាម​ បាន​ញញឹម​ខណៈដែល​គាត់​បាន​កាន់​ព្រះ​អដ្ឋិ​នៅ​ក្នុង​ដៃ​ ហើយយក​ទៅ​ដាក់​លើ​បាត​ដៃ​អ្នក​ដទៃទៀត។គាត់​បាន​និយាយ​ថា “ខ្ញុំ​នឹង​ទុក​ព្រះ​អដ្ឋិ​នេះ​ដើម្បី​សម្តែង​ការ​គោរពដល់​សម្តេច​​ឪ។ ខ្ញុំសង្ឃឹមថា​ ព្រះ​អដ្ឋ​ិនេះ​នឹង​ជួយ​ខ្ញុំ​ឲ្យបាន​សុខ​សប្បាយ”។ សមាជិក​រាជវង្ស​មួយ​អង្គ​​ទៀត​​ក៏​បាន​ចែក​ព្រះ​អដ្ឋិ​នៅ​តាម​ផ្លូវ​លេខ​១៧៨ឲ្យ​មន្ត្រី​នគរ​បាល​ក្រុង​មួយ​ចំនួន​ ដែល​បាន​ទទួល​យក​ដោយ​​ក្តី​ញញឹម​ផង​ដែរ។ មន្ត្រី​នគរ​បាល​ឈ្មោះ​ ឡេងជួនបាន​មាន​ប្រសាសន៍ថា​ “ ​ព្រះ​អដ្ឋិនេះ​នឹង​ជួយ​យើង​ឲ្យសុខ​សប្បាយ”។ មន្ត្រី​នគរបាល​មួយ​រូបទៀត​ឈ្មោះសុខប៉ិចបាន​មាន​ប្រសាសន៍ថា​ “ព្រះ​អដ្ឋិ​នេះ​នឹង​នាំ​មក​នូវ​សុភមង្គល​ វិបុលសុខនិង​រក​ស៊ី​មាន​បាន។នេះ​គឺ​ជាអ្វី​ដែល​យើង​​ចង់​បាន”៕ ប្រែសម្រួល​ដោយសោមសារុន

វិភាគ​៖​ តួលេខ​វិនិយោគ​​នៅ​​កម្ពុជា​មិន​មាន​មូល​ដ្ឋាន​ច្បាស់​​លាស់​ស​ម្រាប់​ការ​វាយ​តម្លៃ​​ទេ​

គិត​ពីឆ្នាំ​២០០៨​មក ​គម្រោង​វិនិ​យោគ​​ដ៏​ច្រើន​ដែលមា​នតម្លៃ​​ប្រហែល​ជា​២​៨​ពា​ន់​លាន​​ដុល្លារ​ បាន​កើត​ចេញ​ពី​មហិច្ឆតា​រ​ប​ស់​ក្រុម​​ហ៊ុន​ក្នុងស្រុក ​និង​អន្តរ​ជាតិ​ ​ដែ​ល​ចង់​បង្កើត​សណ្ឋា​គារ​ប្រណីត​ៗ​ ​អា​កា​ស​យា​ន​ដ្ឋាន​ថ្មីមួយ ​និង​ទីលាន​ប្រណាំង​សេះ​លើក​ដំបូង​នៅក្នុង​ប្រទេសកម្ពុជា​។​ ក៏​ប៉ុន្តែ ​ការ​ពិនិត្យ​យ៉ាង​ដិត​ដល់​ អំពី​តា​រាង​បញ្ជី​គម្រោង​អនុម័ត​ដោយ​គណៈ​ក​ម្មាធិ​ការ​វិនិ​យោគ​កម្ពុជា​​​ (CIB) ​ដែលជាតួលេ​ខ​ ជា​រឿ​យ​​​​ៗត្រូវ​បាន​មន្ត្រី​នានា​ កែ​សម្រួលដើម្បី​ប​ង្ហាញ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ ​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ថា តើ​គម្រោង​វិនិយោគ​ប៉ុន្មាន​ត្រូវ​ជាប់​គាំង ​ឬ​ក៏​ឈប់​ដំណើរ​ការ​ទាំង​ស្រុង​។​ កាល​ពីឆ្នាំ​២០០៨​ ​គម្រោង​វិនិយោគ​​ដែល​​មាន​តម្លៃ​១០,៨​ពាន់​លាន​ដុល្លារ​​ ត្រូវ​​បាន​អនុ​​ម័ត​ដោយ​គណៈ​កម្មធិការ CIB។ ​ក៏​ប៉ុ​ន្តែ ​ចំនួន​គម្រោង​វិនិយោគ​ដ៏ច្រើន​គួរ​ឲ្យ​ក​ត​់​សម្គាល់​​ទាំងនេះ​ ​មានតែ​ក្នុង​បញ្ជីតួ​លេខ​ប៉ុណ្ណោះ​។​ ​ឧទាហរណ៍​ គម្រោង​វិនិ​យោ​គ​ក្នុងវិស័យ​ទេស​​ចរណ៍​ប្រកប​ដោយ​មហិច្ឆតា​ ដែលមាន​តម្លៃ​១,៨៤​ពាន់​លាន​ដុល្លារ​ ​របស់​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ Everg​reen ​Success និង​ក្រុម​ហ៊ុន Asi​a Res​ort ​Deve​lo pm​ent Ltd​ ត្រូវ​អនុ​វត្ត​នៅ​ឧទ្យាន​ជាតិ​រាម​​​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ លោក​អភិបាល​ខេត្ត​ ​ស្បោង​ សារ៉ាត ​បាន​ឲ្យ​ដឹង​ក្នុង​សប្តាហ៍​នេះ​ថា ​លោក​មិន​បាន​ដឹង​ព័ត៌មាន​បន្ថែម​ទាក់​ទ​ង​នឹង​គម្រោង​នេះទេ តាំងពី​ក្រុម​ហ៊ុន​ទាំង​ពីរ​ត្រូវ​បានប្រកាស​កាល​ពីឆ្នាំ​២០០៨​។​ លោក​បាន​ឲ្យដឹងថា “មិន​ទាន់​មាន​អ្វី​កើត​​ឡើងនៅ​ឡើយ​​ទេ​។ ​គេ​មានគ​ម្រោ​ង​អភិ​វឌ្ឍ​​តំបន់​នេះ​ ក៏ប៉ុន្តែ ​ខ្ញុំ​មិន​ទាន់​ឃើញ​អ្វី​នៅ​ឡើយ​​ទេ​។ ​ប្រហែល​ជា​ពួក​គេ​មាន​ប​ញ្ហា​ផ្ទៃ​ក្នុង​”។​ ​ខណៈ​ដែល​គម្រោងវិនិ​យោ​គមួយចំនួន​ ដែល​​​ត្រូវ​បាន​ដាក់​បញ្ចូលនូវ​តួ​លេ​ខវិនិយោគ​​ បាន​ដំណើរការ​ទៅ​មុ​ខ ​ដូចជា ​គម្រោង​ទំនប់​វារី​អគ្គិ​សនី​ជាដើម​ គម្រោង​រោង​ចក្រ​កាត់ដេរ​ ​និង​​គម្រោង​ចម្ការ​ដំណាំ​កសិ​​ឧស្សា​ហកម្ម​ ​ជាគ​ម្រោ​ង​ធំ​ៗ​ជាង​​ ​ជារឿយៗ ​ម​ិន​ដែល​បាន​ឃើញ​ចេ​ញ​ដំណើរ​ការ​ទេ​។ ​គម្រោង​វិនិយោគ​ដែល​បាន​អនុ​ម័ត​រួ​ច​ផ្សេង​ៗ​ទៀត​ គិត​ពីឆ្នាំ​២០០៨​មក ប៉ុន្តែ​ មិន​ទាន់​​មានស​កម្មភាព​អនុ​វត្ត​ ​ក៏​មាន​គ​ម្រោង​មជ្ឈ​មណ្ឌល​ប្រណាំង​សេះ​ដែលត្រូ​វ​ចំណាយ៥១៦​​លានដុល្លារ​  ហើយ​គ្រោង​នឹ​​ត្រូវបាន​កសាង​​ដោយ​ក្រុម​ហ៊ុន​ He​ng D​e​velop​ment ​& ​Hor​se...

គ្រួសារ​បុរស​បារាំង សង្ស័យករណី​ស្លាប់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​កម្មសិទ្ធិ

យោងតាមសមាជិកក្រុម​គ្រួ​សារ​របស់​បុរសជនជាតិបារាំង ដែល​ត្រូវ​គេ​​ប្រ​ទះ​ឃើញ​​ស្លាប់​ជា​មួយ​នឹង​កូនៗ​បួន​នាក់របស់​គាត់​នៅ​ក្នុងស្រះទឹក យ៉ាង​អាថ៌​កំបាំង​​កាល​ពី​ឆ្នាំ​មុន​ក្នុ​ង​​​ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​នៅ​សប្តាហ៍​នេះថា ​សាច់ញាតិរបស់​​​ខ្លួន ធ្លាប់មាន​ជម្លោះ​ក្នុងការកាន់កាប់ទ្រព្យ​សម្បត្ត​ិដី​ធ្លី​ ​ជា​មួយ​ក្រុម​គ្រួសារ​ខាងប្រ​ពន្ធ​របស់ខ្លួន។ លោក សាវីយេ វ៉ាល្លីយេ (Xavier Vallier) ត្រូវជាបងប្អូន​បង្កើត​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ (Laurent Vallier) ​បាន​លើក​ឡើង​ក្នុង​អីុ​ម៉េលថា ទំនាក់ទំនង​របស់​បង​ប្អូនលោក​ជា​មួយ​នឹង​បង​ប្អូន​សាច់​ថ្លៃ​ តែង​តែ​មាន​បញ្ហា​ឈ្លោះ​ប្រ​កែក​គ្នា​ ជុំវិញ​បញ្ហាលុយកាក់។ លោក​និយាយ​ថា “ សូម្បី​កាល​ប្រពន្ធ​របស់​គាត់​​នៅ​រស់ក្តី​ គ្រួសារ​នេះ​​ចាត់​ទុក​ ឡូរ៉ង់ វ៉ាល្លីយេ  ជាមនុស្សចិត្ត​ទូលាយ”។ តែ​ទោះ​ជា​យ៉ាង​ណា  បន្ទាប់​ពី​ប្រ​ពន្ធ​របស់​​គាត់​បាន​ស្លាប់​ទៅ​កាល​ពី​ឆ្នាំ​២០០៩ ពួក​គេ​ចាប់ផ្តើមឈ្លោះ​គ្នា​កាន់​​តែ​ខ្លាំងឡើង។ ​លោក​​និយាយ​ថា “ នៅ​មុន​ពេល​គាត់​បាត់​ខ្លួន ​ គាត់​ត្រូវ​ចោរ​ប្លន់ ​ចំ ណែ ក ទ្រព្យសម្បត្តិមួយចំនួន​ត្រូវគេបំផ្លាញ ហើយ​ឆ្កែ​ និង​ជ្រូក​របស់​គាត់​ត្រូវគេ​បំពុល​ឲ្យងាប់ទៀត​ផង​”។ លោកបន្ត​ថា “ មាន​រឿង​ចោរ​លួច​ជា​ច្រើន​​លើក ដោយ​ករណី​លួច​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​ គឺករណី​លួចប័ណ្ណកម្ម​សិទ្ធិ​ដី​ស្រែ​ ទំហំប្រ​ហែល​​១៥​ហិកតា ដែល​ក្រោយ​មកបានក្លាយ​ជា​កម្ម​សិទ្ធិ​របស់​គ្រួសារ​សាច់​ថ្លៃ”។ អ្នក​ស្រី ហ្សេណេវីវ វ៉ាល្លីយេ (Genevieve ​Vallier) ដែល​ត្រូវ​ជា​​ម្តាយ​បង្កើតរបស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ក៏​បានសង្ស័យដែរ​ថា ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ស្រែ​ដែល​កូន​ប្រុស​របស់​គាត់​ និង​ប្រ​ពន្ធ​កូន​គាត់​ ដែល​បាន​ស្លាប់​ទៅ​ បាន​ទិញ​សម្រាប់​ធ្វើស្រែចម្ការ​នោះ មានគេ​លួច​យក​ទៅ​បាត់ហើយ​។ អ្នក​ស្រី​លើក​ឡើង​ក្នុង​អីុ​ម៉េល​មួយ​ថា “ ដោយ​សារ​ជំពាក់​បំណុល​គេរុំកោះ ខាង​​​សាច់​ថ្លៃ​បាន​លួចប័ណ្ណកម្មសិទ្ធិ ដី​ស្រែ​ទំហំ​១៥​ហិកតា​ ដែល ឡូរ៉ង់ និង​ប្រ​ពន្ធ​​បាន​ទិញ​...