ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
AUTHOR NAME
ឌឹ ខេមបូឌា ដេលី
916 POSTS
0 COMMENTS
វីដេអូ
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
ឌឹ ខេមបូឌា ដេលី
-
August 27, 2019
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងទៅ ពិនិត្យព្រះរោគនៅប្រទេសចិនកាលពីព្រឹកថ្ងៃទី២៦ ខែសីហា នេះ។ ការយាងអញ្ជើញរបស់ព្រះមហាក្សត្រ និងព្រះវររាជមាតា ធ្វើឡើងតាមការយាងរបស់ក្រុមគ្រូពេទ្យចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលតែងធ្វើឡើងជាទៀងទាត់ពីរដងក្នុងមួយឆ្នាំ ហើយព្រះរាជដំណើរយាងទៅកាន់ប្រទេសចិននេះ មិនទាន់បានកំណត់ថ្ងៃយាងត្រឡប់វិញឱ្យបានជាក់លាក់នៅឡើយទេ។ កាលពីខែមីនា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី បានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន...
វីដេអូ
កម្ពុជា សម្រេចបញ្ចូនកាកសំណល់ថង់ប្លាស្ទិកទៅប្រទេសដើមវិញបានមួយចំនួន ហើយខ្លះទៀតត្រូវពន្យាពេល
ឌឹ ខេមបូឌា ដេលី
-
August 27, 2019
កម្ពុជា សម្រេចឱ្យក្រុមហ៊ុន ជុងយៀន ដែលជាក្រុមហ៊ុននាំកាកសំណល់ថង់ប្លាស្ទិកចូលមកកម្ពុជានោះ ត្រូវនាំកាកសំណល់ទាំងនោះត្រឡប់ទៅប្រទេសដើមវិញជាបណ្តើរៗ ដោយក្នុងចំណោមកាកសំណល់ប្លាស្ទិករចំនួន៨៣ កុងទឺន័រ ក្រុមហ៊ុននេះបាននាំទៅកាន់ប្រទេសដើមបានចំនួន១៤កុងទឺន័រហើយ ចាប់តាំងពីថ្ងៃទី២០ ខែសីហា មកនេះ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុនចេញសេចក្ដីប្រកាសព័ត៌មានមួយ ហើយដែល The Cambodia Daily ទើបទទួលបានឲ្យដឹងថា ក្រុមហ៊ុន ជុងយៀន ដែលមានម្ចាស់ឈ្មោះ សួន ឡុក ជនជាតិខ្មែរបាននាំកាកសំណល់នោះចំនួន១៤កុងតឺន័រ ទៅប្រទេសដើមវិញ និងបានបង់ប្រាក់ពិន័យដល់រាជរដ្ឋាភិបាលរួចរាល់ហើយ។ ក្រុមហ៊ុននេះ...
វីដេអូ
ព្រះមហាក្សត្រសម្រេចបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្រោយមានវិវាទដីធ្លី
ឌឹ ខេមបូឌា ដេលី
-
August 27, 2019
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យមួយ ដោយសម្រេចដកតំណែងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌របស់ លោក សេង សុវណ្ណារ៉ា ក្រោយពេលមានវិវាទដីធ្លីជិត២ពាន់ហិកតានៅតំបន់ដែនអភិរក្សក្នុងខេត្តមណ្ឌលគិរី។ ការដកដំណែងនេះ បន្ទាប់ពីលោកឧបនាយករដ្ឋ មន្ត្រី ស ខេង ដកចេញពីក្រុមការងារចុះជួយខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះផងដែរ។ កាលពីខែកក្កដា អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានដកហូតដីពីលោក សេង សុវណ្ណារ៉ា មានទំហំជិត២ពាន់ហិកតា(១ ៧៥៤) ដោយសាររកឃើញថា អតីតមន្ត្រីក្រសួងយុត្តិធម៌រូបនេះបានរំលោភលើដែនអភិរក្សនៅស្រុកអូររាំង និងស្រុកកោះញែកខេត្តមណ្ឌលគិរី។ ការដកតំណែងជាបន្តបន្ទាប់នេះបន្ទាប់ពីមានការបែកធ្លាយលិខិតចំនួន...
វីដេអូ
លោក សម រង្ស៊ី ថាអំណាចលោកហ៊ុន សែន នឹងបញ្ចប់ត្រឹមថ្ងៃទី ៩ វិច្ឆិកា ខណៈលោកហ៊ុនសែន ត្រៀមចាត់វិធានការ
ឌឹ ខេមបូឌា ដេលី
-
August 27, 2019
អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេសលោក សម រង្ស៊ី បានគំរាមពីប្រទេសអូស្ត្រាលីថា អំណាចលោកហ៊ុន សែន ដែលលោកហៅថាជាអំណាចផ្តាច់ការនោះនឹងត្រូវបញ្ចប់នៅពេលដែលលោកវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែ វិច្ឆិកា ខាងមុខនេះ។ ថ្លែងក្នុងវីដេអូមួយ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ លោក សម រង្ស៊ី អះអាងថា នៅពេលណាពលរដ្ឋយល់ដឹង ហើយនាំគ្នាក្រោកឡើងព្រមគ្នានោះ អំណាចផ្តាច់ការនឹងត្រូវរលាយជាមិនខាន។ លោកថ្លែងដោយមានជំនឿចិត្តខ្ពស់ថា ថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃដែលលោក និងក្រុមមន្ត្រីជាន់ខ្ពស់របស់លោក...
វីដេអូ
អាមេរិកបញ្ជានាវាចម្បាំងទៅកាន់សមុទ្រខណៈចិនគំរាមតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
August 24, 2019
ក្រសួងការពារជាតិអាមេរិក បានបញ្ជាអោយនាវាចម្បាំងមួយគ្រឿងរបស់ខ្លួនបើកឆ្លងកាត់ ច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាការព្រមានក្រុងប៉េកាំង កុំអោយមានការលុកលុយ កាន់កាប់កោះតៃវ៉ា បន្ទាប់ពីអាជា្ញធរក្រុងតៃប៉ិះ បានសម្រេចទិញយន្តហោះ ចម្បាំងអាមេរិក ចំនួន៦៦គ្រឿង គឺយន្តហោះ F-16 សេរីថ្មីក្នុងតម្លៃសរុប ៨ពាន់លានដុល្លារ។ បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយនៅថ្ងៃសុក្រទី២៣ ខែសីហានេះថា នាវាចម្បាំងអាមេរិកមួយគ្រឿងនេះមានឈ្មោះថា USS Green Bay កំពុងបើកឆ្លងឆ្ពោះទៅច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃនេះ។ អ្នកសង្កេតការណ៍មើលឃើញថា កងទ័ពអាមេរិក នៅរយៈពេលចុងក្រោយនេះ បានបង្កើន វត្តមាន នាវាចម្បាំងរបស់ខ្លួន ជាច្រើនគ្រឿង...
វីដេអូ
កងទ័ពកម្ពុជា និងឡាវ ប្រឈមមុខដាក់គ្នានៅតំបន់មុំបីក្នុងខេត្តព្រះវិហារ
ឌឹ ខេមបូឌា ដេលី
-
August 24, 2019
កងទ័ពកម្ពុជា និងឡាវ កំពុងប្រឈមមុខដាក់គ្នានៅព្រំដែននៅចំនុចទន្លេរពៅក្នុងតំបន់មុំបីនៃ ស្រុកឆែប ខេត្តព្រះវិហារ។ ប៉ុន្តែសម្រាប់អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា បានប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD នៅថ្ងៃនេះថា កងទ័ពនៃប្រទេសទាំងពីរ កំពុងចរចាគ្នាដោះស្រាយបញ្ហាព្រំដែននេះ ដោយថាស្ថានភាពអាចគ្រប់គ្រងបាន មិនមែនជាការប្រឈមមុខដាក់គ្នានោះឡើយ។ ប្រភពដដែលអះអាងថា កងទ័ពឡាវបានលើកគ្នាចូលមកកាន់កាប់ទឹកដីខ្មែរក្នុងចំនុចទន្លេរពៅនេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយឡាវសំអាងថានេះជាទឹកដីរបស់គេ។ លោកបន្តថា កម្ពុជាមានជំហរដាច់ខាតមិនអនុញ្ញាតឱ្យទ័ពឡាវធ្វើបែបនេះឡើយ។ យ៉ាងណាកម្ពុជា ព្យាយាមបញ្ចៀសការប៉ះទង្គិចទាំងសងខាង ប៉ុន្តែកម្ពុជាក៏រង់ចាំមើលសភាពការណ៍ជាក់ស្ដែងបន្តទៀត។ អ្នកនាំពាក្យកងទ័ពជើងគោករូបនេះ បញ្ជាក់ថាតំបន់ដែលជម្លោះនោះមិនមានប្រជាពលរដ្ឋរស់នៅនោះឡើយ ដោយមានតែទាហានឈរជើងប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តីនៅថ្ងៃនេះដែរ...
វីដេអូ
លោក ហ៊ុន សែន បានស្នើឱ្យបញ្ឈប់ការផ្តល់ងារជាឧកញ៉ា ដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ
ឌឹ ខេមបូឌា ដេលី
-
August 24, 2019
លោក ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចថា កងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជា ទាហាន នគរបាល និងកងរាជអាវុធហត្ថ មិនត្រូវមានងារជា ឧកញ៉ាតទៅទៀតឡើយ។ ការសម្រេចនេះធ្វើឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលបក្សនៅកោះពេជ្រ កាលពីថ្ងៃម្សិលមិញ។ លោក ហ៊ុន សែន បញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកបន្ថែមថា ការសម្រេចបែបនេះ ដោយសារតែកន្លងមកមាន ករណីមួយចំនួន អ្នកមានងារជាឧកញ៉ាទាំងនោះ បានយកតួនាទីជាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅប្រកបការងារខុសច្បាប់ផ្សេងៗតែម្តង។ លោកក៏បានសង្កត់ធ្ងន់ដែរទៅលើការអនុវត្ត អភិក្រមទី៥ គឺអភិក្រមត្រូវវះកាត់សាច់ស្អុយចេញ ក្នុងអាណត្តិទី៦នេះដែលកំពុងធ្វើជាបន្តបន្ទាប់។ លោកហ៊ុន សែន...
វីដេអូ
ស្ថាបនិកអង្គការមាតាធម្មជាតិស្នើឱ្យរដ្ឋាភិបាលលុបឈ្មោះចេញពីបញ្ជីខ្មៅ
ឌឹ ខេមបូឌា ដេលី
-
August 24, 2019
ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដាវិដសុន (Alejandro Gonzalez Davidson) ស្នើអោយរដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យលុបឈ្មោះលោកចេញពីបញ្ជី ហើយអនុញ្ញាតអោយលោកត្រលប់ទៅកាន់កម្ពុជាវិញដើម្បីចូលរួមចំណែកការពារធនធានធម្មជាតិកម្ពុជាបន្តទៀត។ ការស្នើនេះ ក្រោយពេលតុលាការខេត្តកោះកុងកាលពីថ្ងៃម្សិលមិញ បានសម្រេចអោយលោករួចផុតពីបទចោទប្រកាន់ទាំងឡាយ ក្នុងសំណុំរឿងការពារធនធានធម្មជាតិកន្លងមក ដោយតុលាការមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ។ សកម្មជនបរិស្ថានតំបន់អារ៉ែងជនជាតិអេស្ប៉ាញ លោក អាឡិច ត្រូវបានតុលាការខេត្តកោះកុងបានចោទប្រកាន់ ពីបទ «សមគំនិតក្នុងបទគំរាមកំហែងធ្វើឱ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ» ដែលប្រព្រឹត្ត នៅចំណុចភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ...
វីដេអូ
អូស្រ្ដាលីសម្រេចចូលរួមជាមួយអាមេរិក រឹតបន្ដឹងសន្ដិសុខនៅច្រកអូម៉ុសនៃឈូងសមុទ្រពែក្សប្រឆាំងអ៊ីរ៉ង់
ឌឹ ខេមបូឌា ដេលី
-
August 23, 2019
នៅខណៈនេះស្ថានការណ៍នៅលើឈូងសមុទ្រពែក្សនៅតែបន្តឡើងកំដៅជាខ្លាំងនៅឡើយ។ ស្របពេលនេះដែរ ប្រទេសអូស្រ្ដាលី អ៊ីស្រាអែល និងបារ៉ែន បានប្រកាសចូលរួមនឹងសហរដ្ឋអាមេរិក ការពារលំហសមុទ្រនៃច្រកសមុទ្រ អូម៉ុស (Umus) ដែលប្រទេសអ៊ីរ៉ង់កំពុងតែច្បាមយកគ្រប់គ្រងតែម្នាក់ឯង។ ប្រទេសដែលប្រកាសចុងក្រោយគេចូលរួមជាមួយសហរដ្ឋអាមេរិកប្រឆាំងនឹងការវាតទីរបស់ប្រទេសអ៊ីរ៉ង់នោះគឺប្រទេសអូស្រ្ដាលី។នាយករដ្ឋមន្រ្ដីនៃប្រទេសអូស្រ្ដាលី ស្កុត ម៉ូរីសុន បាននិយាយកាលពីថ្ងៃពុធថាអូស្រ្ដាលីនឹងបញ្ចូនទ័ពយន្ដហោះស៊ើបការណ៍ និងនាវាប្រដេញ ទៅកាន់តំបន់ឆកសមុទ្រ អូម៉ុស (Umus) ដើម្បីការពារផលប្រយោជន៍ប្រទេសអូស្រ្ដាលី។ លោកបានបញ្ជាក់ទៀតថា ទង្វើរបស់ប្រទេសអ៊ីរ៉ង់កន្លងមកពិតជាគំរាមកំហែងដល់ផលប្រយោជន៍របស់ប្រទេសអូស្រ្ដាលី។ ក្នុងន័យនេះរដ្ឋាភិបាលអូស្រ្ដាលីបានសម្រេចថា ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន ពួកគេត្រូវតែសហការជាមួយដៃគូអន្ដរជាតិ។ លោកនាយករដ្ឋមន្រ្ដី ម៉ូរីសុន បានបន្ដទៀតថាជាដំបូងទីក្រុងកង់បេរ៉ា នឹងបញ្ចូនយន្ដហោះស៊ើបការមួយគ្រឿងទៅកាន់មជ្ឈឹមបូព៌ាហើយក្រោយមកទៀតនឹងបញ្ចូននាវាប្រដេញមួយគ្រឿង...
វីដេអូ
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងកូនត្រូវបានតុលាការចោទពីបទឆបោកករណីលក់ដីស្អុយ
ឌឹ ខេមបូឌា ដេលី
-
August 23, 2019
តុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG លោកឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ចន្ធូ ជាកូន ដែលមានតួនាទីជានាយកក្រុមហ៊ុន 7NG ពីបទឆបោកពាក់ព័ន្ធ ទៅនឹងសំណុំរឿងលក់ដីឲ្យពលរដ្ឋ ដោយប្រគល់លុយឲ្យហើយ តែមិនមានដីឲ្យពួកគេទៅវិញ។ អ្នកទាំងពីរ បានរកស៊ីគម្រោងលក់ដីពុះឡូត៌យ៉ាងធំ នៅតំបន់វិហារសួគ៌ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ដីកាសន្និដ្ឋានបញ្ជូលរឿងឲ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីរដាច់ដោយឡែកពីគ្នានៅថ្ងៃនេះ បានសម្រេចចោទប្រកាន់លើ ឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ចន្ធូ ពីបទឆបោក...
1
...
3
4
5
...
92
Page 4 of 92
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.