Sunday, November 17, 2019
Home Authors Posts by Saing Soenthrith

Saing Soenthrith

384 POSTS 0 COMMENTS
Associate editor

ក្មេង​​​ជំទង់​​​ម្នាក់​​​ត្រូវ​​តុលាការ​​​​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​ការ​​​កាប់​សម្លាប់​​​ក្មេង​​​ប្រុស​​​បី​​​នាក់​​​នឹង​​​កាំបិត​​​ផ្គាក់​​​

ក្មេង​​​ជំទង់​​ម្នាក់​​​ដែល​​​​​​ត្រូវ​​​ចាប​​​់​​​ខ្លួន​​​បាន​​​​​​មក​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​​​គេច​​​ខ្លួន​​​​ពី​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​សៀម​​​រាប​​​ ជាទី​ដែល​​​ជន​​​នេះ​​​ត្រូវ​​​បាន​​​ឃុំ​​​ឃាំង​​​​ពី​​​បទ​​​កាប់​សម្លាប់​​​ក្មេង​​​ប្រុស​​​បី​​​នាក់​​​​នឹង​​​កាំបិត​​​ផ្គាក់​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​គិត​​​ទុក​​​ជា​​​មុន​​​កាល​​​ពី​​​ម្សិលមិញ​​​។ លោក​​​ សត ណាឌី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​តុលាការ​​​អំឡុង​​​ពេល​​​ព្រឹក​​​ ហើយ​​​ ​​​ ចៅ​​​ក្រម​​​សើុប​​​សួរ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​នេះ​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​គិត​​​ទុក​​​ជាមុន​​​"។ នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា ជនសង្ស័យ​ឈ្មោះ ឆុន ឆេន អាយុ​​​១៧ឆ្នាំ​​​ បាន​​​សារភាព​​​ថា ពិត​​​ជា​​​បាន​​​​​សម្លាប់​​​ក្មេង​​​ប្រុស​​​ទាំង​​​បី​​​នាក់​​​នេះ​​​​​​មាន​​​អាយុ​​​៨​​​ឆ្នាំ ១៣​​​ឆ្នាំ និង​​​១៦​​​ឆ្នាំ​​​ ​ដែល​​​ជន​​​នេះ​​​បាន​​​កាប់​​​រហូត​​​ដល់​​​ស្លាប់​​​​​​នឹង​​​កាំបិត​​​ផ្គាក់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ពាក់​​​ព័ន្ធ​​​រឿង​​​គំនុំ​​​ដែល​​​ជន​​​រង​​​គ្រោះ​​​មាន​​​អាយុ​​​ច្រើន​​​ជាង​​​គេ​​​បាន​​​ស្រឡាញ់​​​នារី​​​ម្នាក់​​​ដែលជនសង្ស័យ​ក៏ ស្រលាញ់ដែរ​នោះ​​​​។​ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ ឆុន ឆេន បាន​​​ពត់​​​របា​​​ដែក​​​​​​​​​ក្នុង​​​បន្ទប់​​​ឃុំ​​​ឃាំង​​​ឲ្យ​​​កោង​​​ ហើយ​​​បាន​​​លួច​​​រត់​​​ ខណៈ​​​នគរ​​​បាល​​​ចំនួន​​​១០​​​នាក់​​​ប្រចាំ​​​ការ​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នេះ​​​​​​នាំ​​​គ្នា​​​ទៅលុបលាង​ខ្លួន​ដើម្បី​​​​ប្រជុំ​ជួរ​ដូចសព្វ​មួយដង​​​​។ ក្រោយ​​​មក​​នគរ​​​បាល​​​ចាប់​​​បាន​​​ជន​​​នេះមកវិញ​​​​នៅ​​​ថ្ងៃ​​​ដដែល​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​​​​​​​បាន​​​បើកការរុករក​​​​​ទ្រង់​​​ទ្រាយ​​​ធំ ហើយ​​​អ្នក​​​ជិត​​​ខាង​​​បាន​​​ប្រទះ​ឃើញ​​​ជន​​​សង្ស័យ​​​​​​ចេញ​​​ពី​​​ព្រៃ​​​មួយ​​​កន្លែង​​​ក្បែរ​​​ស្នងការ​​​ដ្ឋាន​​​។ លោក សត ណាឌី លើក​​​ឡើង​​​ថា ​​​នគរ​​​​​​ បាល​​​​​​ទាំង​​​១០​​​នាក់​​​នេះ​​​ ដែល​​​​​​ប្រចាំការ​ពេល​​​​ជន​​​សង្ស័យ ​លួច​រត់​​​​ "កំពុង​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​" ហើយ​​​នឹង​​​មាន​​​ការ​​​ធ្វើ​​​របាយការណ៍​​​ជូន​​​ថ្នាក់​​​លើ​​​របស់​​​យើង​​​ដើម្បី​​​ដាក់​​​ទោស​​​ទណ្ឌ​​​"៕​​​​​​ស៊ុយឈាង​

​ឃាតករ​​​វ័យជំទង់​​​​​​​​​​​ត្រូវ​​​​ចាប់​​​ខ្លួន​​​បាន​វិញ បន្ទាប់ពី​​​​រត់​​​គេច​ខ្លួន​​​​​ពី​​​បន្ទប់​​​​ឃុំឃាំង​​​របស់​នគរ​បាល​

ក្មេង​ជំទង់​ម្នាក់​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​​​​​ពី​ថ្ងៃ​សៅរ៍​ពីបទ​​​កាប់​សម្លាប់​ក្មេង​ប្រុស​បី​នាក់​នឹង​កាំបិត​ផ្គាក់​​នៅ​​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​​​សៀមរាប​​ ​បាន​​​​គេច​ខ្លួន​ពី​បន្ទប់​ឃុំ​ឃាំង​​នៅ​ស្នង​​ការដ្ឋាន​នគរ​បាល​ខេត្ត ដោយ​​ស្លៀក​តែលីអូ​​​​នៅ​​​​​​​ពេល​​​ព្រលឹម​ស្រាង​ៗ​​​កាលពី​ម្សិល​​​មិញ ប៉ុន្តែ​ត្រូវ​​ចាប់​ខ្លួន​បាន​វិញ​នៅ​ពេល​ល្ងាច​​​​​​​ឡើង​​។ លោក ថុង សុគន្ធ ​ស្នងការ​រង​ខេត្ត​​​សៀម​រាប​​​​​បាន​មាន​ប្រសាសន៍​ថា ​ជន​សង្ស័យ​​ ឆុន ឆេន ​​​អាយុ​១៧​ឆ្នាំ បាន​រត់​គេច​ខ្លួន​នៅ​វេលា​​​ម៉ោង​ប្រហែល​៥​និង​៣០​នាទី​ព្រឹក នៅ​ពេល​នគរ​បាល​ទាំង​១០​នាក់​​ដែល​ប្រចាំ​ការ​​នៅ​ទីនោះ​​នាំ​គ្នា​ទៅ​លុបលាង​​ខ្លួន​​​ដើម្បី​ប្រជុំជួរ​​​​​ដូច​​​សព្វ​​​មួយ​​​ដង​​​​​​កាល​​​ពី​​​ព្រឹក​​ថ្ងៃ​ច័ន្ទ​។ មន្ត្រី​នគរ​បាល​​​ទាំង​​​នោះ​​​​បាន​​ប្រចាំ​ការ​​​​តាំង​​ពី​ម៉ោង​១០ព្រឹក​​​កាល​​​ពី​​​ថ្ងៃ​អាទិត្យ​ ​ហើយ​ត្រូវ​​​​​ផ្លាស់​​​វេន​​​ប្រចាំ​​​ការ​​​​​នៅ​ម៉ោង​​៦​ព្រឹក។ ឧត្ដម​សេនីយ៍​ត្រី​​​​​​រូប​​​​​​​​នេះ​​​​​​​​មាន​​​ប្រសា​សន៍​​​ទៀត​​​​​​ថា "​ជន​សង្ស័យ​​បាន​ពត់​របារដែក​​​ឡើង​កោង ​ហើយ​រត់​គេច​ខ្លួន​​​បាត់ ​​ខណៈ​នគរ​បាល​​ទៅ​បន្ទប់​ទឹក​​ដើម្បី​​ត្រៀម​ខ្លួន​​សម្រាប់​ការ​ប្រជុំ​ជួរ​​​​​​​​​នៅ​​​​​​​​​ព្រឹក​​​​ថ្ងៃ​​​​ច័ន្ទ"។ ​លោក​បាន​បន្ត​​​ថា បន្ទាប់ពី​​រត់​គេច​ខ្លួន​​ មន្ត្រី​​​នគរ​បាល​ស្លៀក​ពាក់​ស៊ីវិល​រាប់​សិប​នាក់​​​ដែល​​​​​​​ជួយ​​​ជ្រោម​​​ជ្រែង​​​​ដោយ​កងរាជ​​​អាវុធ​​​ហត្ថ​​​ត្រូវ ​បាន​ដាក់​​​ពង្រាយ​​ដើម្បី​​​ស្វែង​រក​​​​ក្មេង​ជំទង់​​​នេះ​​​​​ក្នុង​ក្រុង​សៀមរាប។ "យើង​បាន​បញ្ជូន​នគរ​បាល​​​​ស្លៀក​ពាក់​ស៊ីវិល​​​ចំនួន៦០​​​​​នាក់​​​​ដើម្បី​​រុក​រក​គ្រប់​​​វត្ត​អារាម ​ដីឡូតិ៍​ទំនេរ ចម្ការ​ និង​គ្រប់​ច្រក​​​​​​​​ល្ហក​​​ក្នុង​​​​ក្រុង​​​ដើម្បី​ស្វែង​រក​ជន​សង្ស័យ"។ ​មន្ត្រី​​​នគរ​បាល​​​ក៏​​ត្រូវ​បាន​បញ្ជូន​​​ទៅ​​​ឲ្យ​​​​​ជូន​ដំណឹង​​​​ដល់​​​ប្រជាពលរដ្ឋ​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​​​មួយ​​​​​​អំពីអ្នក​ទោស​រត់​គេច​ខ្លួន​រូប​នេះ​ផង​ដែរ​ ដោយ​​​ជំរុញ​ឲ្យ​ពួកគាត់​ប្រាប់​នគរ​បាល​​ ប្រសិន​បើ​​​ប្រទះ​​ឃើញ​ជន​នេះ។ រយៈ​ពេល​១២​ម៉ោង​ក្រោយ​មក ​មនុស្ស​ម្នាក់​បាន​ទូរស័ព្ទ​​​​ប្រាប់​​​នគរ​បាល នៅ​ពេល​​ ឆុន ឆេន ​ដែល​​​​ស្លៀក​​​តែ​​​​​​លីអូ​​​​​នៅ​​​ឡើយ ​​​និង​​​ដែល​​​​​​កំពុង​​​​​ស្រេក​​​ឃ្លាន ​បាន​ចេញ​ពី​តំបន់​ព្រៃ​​មួយ​​ស្ថិត​​នៅ​ចម្ងាយ​​ត្រឹម​តែ​៧០០​​​ម៉ែត្រ​​ពី​ស្នងការដ្ឋាន​​។ ​​លោក ថុង សុគន្ធ ​បាន​លើក​​​ឡើង​​​​ទៀត​ថា "​ពេល​នេះ​នគរ​​បាល​​បាន​​​​ឲ្យ​​​អាហារ និង​ទឹក​ផឹក​​​ទៅវា និង​​​បាន​ផ្លាស់​ប្ដូរ​បន្ទប់​ឃុំឃាំង​​វា​​​​​ហើយ​​​" ​​​ ហើយ ឆុន ឆេន នឹង​ត្រូវ​បញ្ជូន​ខ្លួន​​​​ទៅ​​​​សាលា​ដំបូង​ខេត្ត​សៀមរាប​​​​នៅ​​​ថ្ងៃ​​​ស្អែក​។ ​ម៉្លេះ​​​ជន​សង្ស័យ​​​​​​​ត្រូវ​​​​​​នគរ​​​បាល​​​​​​ដាក់​ខ្នោះ​ដៃ​ក្នុង​មន្ទីរ​ឃុំឃាំង​​​​​បាត់​​​ទៅ​​​ហើយ ​​​បើ​​​កុំតែ​​​​មាន​​​​ពាក្យ​បណ្ដឹង​​​​​​របស់​​អង្គការ​សិទ្ធិ​មនុស្ស​​​​ក្នុង​មូលដ្ឋាន​។ "​ដូច្នេះ​​​ហើយ យើង​ក៏ឈប់​​ដាក់​​ខ្នោះ​ជន​សង្ស័យ ហើយ​គ្រាន់​តែ​​​ស្រាត​​​ខោអាវ​​​​​​ចេញ​​​ទុក​តែ​ខោលីអូ​​​​ប៉ុណ្ណោះ​​​"។ ​ឧត្តម​សេនីយ៍​រូប​នេះ​​​​​​​​មាន​​​ប្រសាសន៍​​​​​​​​​​​​​​​បន្ត​​​ថា លោក​ និង​ព្រះរាជអាជ្ញា​​​​មួយ​​​រូប​​​​ដែល​លោក​មិន​​​បញ្ចេញ​ឈ្មោះ...

​​​ក្មេង​ប្រុស​បី​នាក់​​​ត្រូវ​ឃាតករ​កាប់​ស្លាប់​​លើ​ម៉ូតូ​​​យ៉ាង​សាហាវ​ព្រៃផ្សៃ

​​​​ក្មេង​​ប្រុស​​​ជំទង់​​ពីរ​នាក់​​​ និង​ក្មេង​ប្រុស​​វ័យ​​៨ឆ្នាំ​ម្នាក់​​​​​ទៀត​ត្រូវ​​ឃាតករ​ប្រើ​កំាបិត​ផ្គាក់​​​​កាប់​ស្លាប់​​យ៉ាង​សាហាវ​ព្រៃផ្សៃ​ ខណៈ​ពេល​​ពួកគេ​កំពុង​ជិះម៉ូតូ​​​​ក្នុង​តំបន់​ជន​បទ​ដាច់​ស្រយាល​នៃ​​​ខេត្ត​សៀមរាប ​កាលពី​ថ្ងៃ​សៅរ៍ ​​​ហើយ​​​នគរ​​បាល​​​​​បាន​​និយាយ​កាលពី​ម្សិល​មិញ​ថា វា​​ជា​ករណី​សង​សឹក​​គំនុំ និង​ប្លន់​។ យោង​តាម​​លោក ថុង សុគន្ធ ​​ស្នងការ​រង​ខេត្ត​​​​​សៀមរាប​បាន​ឲ្យ​ដឹង​ថា ជន​​​រងគ្រោះ​​ទាំង​បី​នាក់​​ដែល​មាន​​ឈ្មោះ​ដូច​​​​​​ជា ម៉ិច កញ្ញា អាយុ​១៦​ឆ្នាំ ​មាឌ ឆាយ៉ា អាយុ​១៣​ឆ្នាំ និង​​ អង្គ សូយ អាយុ​៨​ឆ្នាំ ​បាន​រង​ការ​វាយ​ប្រហារ​អំឡុង​​​​ពេល​ថ្ងៃ​ត្រង់​​ ខណៈ​ពេល​ពួកគេ​កំពុង​​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ស៊េរី​ឆ្នាំ​២០១១​មួយ​គ្រឿង​ឆ្ពោះ​ទៅ​ចម្ការ​ដំឡូង​មី​​​​ដែល​ពួកគេ​ធ្វើ​ការ​នៅ​ក្នុង​ឃុំ​​គោក​ដូង ​ស្រុក​អង្គរជុំ។ លោក​មាន​ប្រសាសន៍​ថា "​ករណី​នេះ​ជា​ឃាតកម្ម​​​​រៀបចំ​ទុក​ជាមុន​​ដើម្បី​សង​សឹក​គំនុំ​ដោយ​​​ជន​សង្ស័យ​ប្រើ​កាំបិត​ផ្គាក់​កាប់​ចិញ្ច្រាំ​ពួកគេ​ម្នាក់​ម្ដង​ៗ​​​រហូត​ដល់​ស្លាប់​​នៅ​លើ​ផ្លូវ​លំ​ឆ្ពោះ​ទៅ​ចម្ការ​​របស់​ពួកគេ​នៅ​ក្នុង​ព្រៃ​"។ ឧត្ដម​សេនីយ៍​ត្រី ​ថុង សុគន្ធ...

នគរ​​​បាល​​​ចាប់បាន​​​អ្នក​​​ចែក​​​ចាយ​​​ពិត​​​ប្រាកដ​​​ តែ​​​រឹប​​​អូស​​​បាន​​​វត្ថុបុរាណ​​​ក្លែង​​​ក្លាយ​​​

ក្រុម​មន្ត្រី​បាន​និយាយ​ថា កាលពី​ថ្ងៃច័ន្ទ នគរ​បាល​ខេត្ត​កំពង់ធំ​បាន​ចាប់​ខ្លួន​បុរស​បី​នាក់​​ក្នុង​ប្រតិបត្តិការ​ដែលបាន​រៀបចំយ៉ាង​ប្រុង​ប្រយ័ត្ន​ដោយ​ផ្ដោត​​គោល​ដៅ​លើ​អ្នក​លក់​​​​វត្ថុ​​​បុរាណដែល​​​​លួច​បាន ​​​តែ​​​រក​​​​​​ឃើញ​​​ត្រឹម​​​តែ​​​ថា វត្ថុ​បុរាណ​​ចំនួន​ប្រាំពីរ​​​ដែល​រឹប​​​អូស​​​បាន​​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​នោះ​ តាម​ពិត​ទៅ​​​ជា​ពុទ្ធប្បដិមាចម្លង​​​ដែល​​​​គ្មាន​តម្លៃ​។ ​​យោង​តាម​លោក សាយ ណូរ៉ា ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​​​ប្រតិបត្តិការ​សម្ងាត់​រយៈ​ពេល​ជិត​ពីរ​សប្ដាហ៍​​ មន្ត្រី​មក​ពី​​ការិយាល័យ​នគរ​​បាល​​​បេតិក​ភណ្ឌ​​​​ខេត្ត​បាន​​​ជួប​អ្នក​ចែក​ចាយ​នៅ​ផ្ទះ​​របស់​ជន​សង្ស័យ​ម្នាក់​​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នេះ​នៅ​ក្នុង​ស្រុក​សណ្ដាន់ ​ទី​ដែល​​​ពួកគេ​​បាន​ចាប់​ខ្លួន​ជន​ទាំង​បី​នាក់នេះ​​។ លោក សាយ ណូរ៉ា ថ្លែង​ថា ​"​ខ្ញុំ​បាន​ដឹក​​​នាំ​​​​ប្រតិបត្តិការ​​ចាប់​ខ្លួននេះ​។ ​លោក​ថ្លែង​បន្ត​​​ថា "​យើង​បាន​ចាប់​ខ្លួន​​​​ជន​សង្ស័យ​ទាំង​បី​នាក់​នេះ​ពេល​កំពុង​ធ្វើ​សកម្មភាព​ ហើយ​រឹប​អូស​បាន​​វត្ថុ​បុរាណ​ទាំង​​​ប្រាំពីរ​នៅ​ក្នុង​ឃុំខ្លែង ​​ស្រុក​​​សណ្ដាន់ បន្ទាប់ពី​​ពួកគេ​បានព្រម​ព្រៀង​​​​​​លក់​វត្ថុ​បុរាណ​ទាំង​នេះ​​​​ឲ្យ​កម្លាំង​របស់​យើង​ក្នុង​តម្លៃ​១០​.០០០​ដុល្លារ​"។ លោក​បាន​បន្ថែម​​​ថា វត្ថុ​​បុរាណ​ចម្លង​​ទាំង​នេះ​ធ្វើ​អំពី​សំណ​​និង​ស្ពាន់​​។ លោក រុំ សុវិជ្ជា ​​ប្រធាន​ការិយាល័យ​បេតិក​ភណ្ឌ​បាន​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ទាំង​នេះ​ថា...

នគរ​បាល​ឆ្មក់​ចូល​ផ្ទះ​បន​​រំដោះ​​​​ក្មេងស្រី​​ប្រាំពីរ​នាក់​​​​នៅ​ខេត្ត​បាត់ដំបង​

យោង​តាម​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​វៀតណាម និង​ខ្មែរ​​​មួយ​ក្រុម​មាន​គ្នា​ប្រាំពីរ​នាក់​​ត្រូវ​បាន​​​​រំដោះ​ក្នុង​ពេល​​ឆ្មក់​ចូល​​ផ្ទះ​បន​​មួយ​កន្លែង​​នៅ​ខេត្ត​បាត់ដំបង​កាលពី​យប់​ថ្ងៃ​ពុធ​ ដែល​ក្នុង​​ការ​ឆ្មក់​ចូល​នោះ​​​ជន​សង្ស័យ​​នាំ​​​ម៉ូយ​​បី​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន។ យោង​តាម​​លោកស្រី សៅ សុផា ​​នាយ​រង​​ការិយាល័យ​​នគរបាល​​​ខេត្ត​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​​​បាន​ឲ្យ​ដឹង​ថា ក្រុម​​​មន្ត្រី​​​​​​បាន​ឆ្មក់​​ចូល​​​"ផ្ទះ​បន​​​" គ្មាន​ឈ្មោះ​​​ក្នុង​ឃុំ​បឹង​រាំង ស្រុក​កំរៀង នៅ​ម៉ោង​៧​និង៣០​នាទី​យប់​ថ្ងៃ​ពុធ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា "​យើង​បាន​ឆ្មក់​ចូល​​ផ្ទះ​បន​មួយ​​​កន្លែង​​...​ហើយ​បាន​រំដោះ​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​១៣​នាក់​ ក្នុង​នោះ​មាន​ស្រី​ពេស្យា​វៀតណាម​​ប្រាំបួន​នាក់ ដែល​​​​ប្រាំមួយ​នាក់​​ក្នុង​ចំណោម​នោះ​មិនទាន់​គ្រប់​អាយុ"។ លោកស្រី​បាន​បន្ថែម​ថា នគរ​បាល​​ក៏​បាន​រំដោះ​នារី​ខ្មែរ​ម្នាក់​ដែរ។ យោង​តាម​លោកស្រី​​​ សុផា ​​ដែល​បាន​និយាយ​ថា ពួកគេ​​​នឹង​​ត្រូវ​បញ្ជូន​ទៅ​​តុលាការ​​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា មនុស្ស​បី​នាក់​ដែល​ជាប់​សង្ស័យ​ថា​បាន​​​បើកផ្ទះ​បន​​​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​នឹង​កន្លែង និង​ឃុំខ្លួន​​នៅ​ស្នង​​ការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ម្សិលមិញ។ បើ​ទោះ​ជា​​ចាត់​ទុក​​ក្រុម​​ក្មេង​ស្រី​ត្រូវ​បាន​រំដោះ​​​ទាំង​អស់​​នោះ​ថា ជា​ "អ្នក​ត្រូវ​សង្គ្រោះ" ​​ក៏ដោយ​ ក៏​លោកស្រី​​ សុផា ​​មាន​ប្រសាសន៍​ថា...

ជនចាប់ជំរិតជនជាតិចិនស្ថិតក្នុង កម្ពុជានៅឡើយ

មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​និយាយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា មេ​​​ក្រុម​​​ចាប់​​​ជំរិត​​​ជន​​​ជាតិ​​​ចិន​​​​​​មាន​​​គ្នា​​​៦​​​នាក់​​​​​​ដែល​​​ចោទ​​​ប្រកាន់​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​ពី​​​បទ​​​​​​ចាប់​​​ជំរិត​​​ និង​​​ឃុំ​​​ខ្លួន​​​​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ចិន​​​បី​​​នាក់​​​ មិន​​​ទាន់​​​បាន​​​គេច​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ដូច​​​ដែល​​​​​​បាន​​​គិត​​​ពី​​​​​​មុន​​​ទេ​​​ ហើយ​​​អាច​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ឡើយ។​​​ ជន​​​ជាតិ​​​ចិន​​​៧​​​នាក់​​​ត្រូវ​​​បាន​​​សមត្ថ​​​កិច្ច​​​ចាប់​​​ខ្លួន​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​ដោយ​​​សង្ស័យ​​​ថា​​​ចាប់​​​ជំរិត​​​​​​អ្នក​​​​​​ជំនួញ​​​មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​​​​ ដែល​​​ខក​​​ខាន​​​​​​មិន​​​បាន​​​បង់​​​ប្រាក់​​​ដែល​​​ពួក​​​គេ​​​​​​ខ្ចី​​​​​​ដោយ​​​មាន​​​ការ​​​ប្រាក់​​​។ ជន​​​សង្ស័យ​​​​​​​​​​​​​​​បាន​​​ចាប់​​​ជំរិត​​​អ្នក​​​ទាំង​​​បី​​​នាក់​​​​​​​​​ប្រហែល​​​ពីរ​​​ខែ​​​មុន​​​​​​ដោយ​​​​​​សង្ឃឹម​​​ថា​​​​​​បង្ខំ​​​ឲ្យ​​​គ្រួសារ​​​ពួក​​​គេ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ ដើម្បី​​​​​​ដោះ​​​បំណុល​​​នោះ។​​​ លោក សេង​​​ កាម៉ន នាយ​​​ការិយា​​​ល័យ​​​​​​ប្រ​​​ឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​កង​​​រាជ​​​អាវុធ​​​​​​​​​ហត្ថ​​​​​​ក្រុង​​​ បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា មាន​​​សមា​​​ជិក​​​ក្រុម​​​ចាប់​​​ជំរិត​​​៦​​​នាក់​​​​​​​​​​​​ត្រូវ​​​​​​​​​ចោទ​​​​​​ប្រកាន់​​​​​​ពី​​​បទ​​​​​​​​​​​​ឃុំ​​​ឃាំង​​​មនុស្ស​​​​​​ដោយ​​​ខុស​​​ច្បាប់​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ចំណែក​​​ឯ​​​​​​ម្នាក់​​​ទៀត​​​ត្រូវ​​​ដោះ​​​លែង​​​វិញ។ ប្រសិន​​​បើ​​​រក​​​ឃើញ​​​ថា​​​មាន​​​ទោស ពួក​​​គេ​​​អាច​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​៣០​​​ឆ្នាំ។​​​​​​​​​​​​​​​​​​ លោក កាម៉ន បាន​​​និយាយ​​​ថា ​​​​​​ដំបូង​​​អ្នក​​​ស៊ើប​​​អង្កេត​​​​​​ជឿ​​​ថា​​​មេ​​​ចាប់​​​ជំរិត​​​​​​បាន​​​គេច​​​ខ្លួន​​​​​​​​​តាម​​​ជើង​​​ហោះ​​​ហើរ​​​ទៅ​​​​​​ប្រទេស​​​ចិន​​​វិញ​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន មុន​​​នឹង​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​​​​អង្គ​​​រក្ស​​​របស់​​​គាត់​​​គឺ​​​លោក ​​​ហ្សាង ហ្សុង​​​ហ្សេង កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៦​​​ ខែ​​​​​​​​​ធ្នូ។ លោក កាម៉ន បាន​​​និយាយ​​​ថា ឥឡូវ​​​​​​ពួក​​​គេ​​​​​​សង្ស័យ​​​ថា មេ​​​ក្រុម​​​ចាប់​​​ជំរិត​​​​​​អាច​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ឬ​​​វៀត​​​ណាម។​​​​​​​​​​​​​​​ នាយ​​​ការិយា​​​ល័យ​​​​​​ប្រ​​​ឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​កង​​​រាជ​​​អាវុធ​​​​​​​​​ហត្ថ​​​​​​ក្រុង​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "​​​មេ​​​ចាប់​​​ជំរិត​​​ពួក​​​គេ​​​មិន​​​ទាន់​​​រត់​​​ទៅ​​​ប្រទេស​​​ចិន​​​ទេ ប៉ុន្តែ​​​​​​អាច​​​គេច​​​ខ្លួន​​​ទៅ​​​ព្រំ​​​ដែន​​​កម្ពុជា វៀត​​​ណាម ឬ​​​គេច​​​ទៅ​​​វៀត​​​ណាម ហើយ​​​កម្លាំង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​លើ​​​រឿង​​​នេះ។ យើង​​​​​​មិន​​​អាច​​​ប្រាប់​​​ឈ្មោះ​​​មេ​​​ជន​​​ជាតិ​​​ចិន​​​​​​បាន​​​ទេ....​​​ប៉ុន្តែ​​​កម្លាំង​​​របស់​​​យើង​​​កំពុង​​​តែ​​​ផ្តោត​​​ទៅ​​​លើ​​​គាត់"។ យោង​​​តាម​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ជំពាក់​​​ប្រាក់​​​ទាំង​​​បី​​​នាក់​​​​​​ត្រូវ​​​ដឹក​​​មក​​​កាន់​​​ក្រុង​​​ភ្នំពេញ​​​ បន្ទាប់​​​​​​ពី​​​​​​ត្រូវ​​​ចាប់​​​ជំរិត​​​​​​កាល​​​ពី​​​ពីរ​​​ខែ​​​កន្លង​​​មក និង​​​​​​ចាក់​​​សោ​​​ជាប់​​​ក្នុង​​​ផ្ទះ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ។​​​ ពួកគេ​​​ត្រូវ​​​​​​​​​ជួយ​​​រំដោះ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​ធ្នូ បន្ទាប់​​​ពី​​​​​​បោះ​​​ក្រដាស​​​មួយ​​​សន្លឹក​​​ចេញ​​​តាម​​​​​​បង្អួច​​​ ដើម្បី​​​​​​​​​សុំ​​​ការ​​​ជួយ និង​​​មាន​​​​​​លេខ​​​ទាក់​​​ទង​​​​​​​​​​​​​​​​​​​​​​​​មិត្ត​​​ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​របស់​​​ពួក​​​គេ។​​​ មន្ត្រី​​​ស្ថាន​​​ទូត​​​ចិន​​​​​​បដិសេធ​​​មិន​​​ធ្វើ​​​​​​អត្ថា​​​ធិប្បាយ​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​៕

សន្តិសុខផ្ទះសំណាក់គេចខ្លួន ក្រោយសម្លាប់មនុស្ស

យោង​តាម​នគរ​បាល​ និង​គ្រួសារ​​ជា​ម្ចាស់​ផ្ទះ​សំណាក់​​​បាន​ឲ្យ​ដឹង​ថា ​សន្តិសុខ​ម្នាក់​​នៅ​​​​ផ្ទះ​​​សំណាក់​មួយ​នៅ​កណ្ដាល​​ក្រុង​ភ្នំពេញ​កំពុង​រត់​គេច​ខ្លួន​ក្រោយ​ពី​​វាយ​​អ្នក​ធ្វើ​ការ​​​ជាមួយ​​គ្នា​ស្លាប់​ ដោយ​ប្រើ​​​ជើង​កៅអី​ឈើ​​ក្នុង​​បន្ទប់​ដេក​រួម​គ្នា​​កាលពី​ព្រឹក​​​ថ្ងៃ​ច័ន្ទ​។ លោក សឿង សិរី អាយុ​៥២​ឆ្នាំ ដែល​គ្រួសារ​របស់​លោក​​​ជា​ម្ចាស់​ផ្ទះ​សំណាក់​​សុរិយា​ផ្កាយ៩ ​ក្នុង​ខណ្ឌ​ដូនពេញ​​ បាន​និយាយ​​​ថា ​បុគ្គលិក​​បាន​ប្រទះ​​ឃើញ​​​សព​​ ប៊ុត សៅ ​អាយុ​២០​ឆ្នាំដោយ​ចៃដន្យ​​នៅ​ម៉ោង​ប្រហែល​​១​និង​៣០​នាទី​​រសៀល​​ក្នុង​បន្ទប់​​​​​ដែល​គាត់​ស្នាក់​នៅ​ជាមួយ​ជន​សង្ស័យ​អាយុ​២៥​ឆ្នាំ ឈ្មោះ ពុំ រដ្ឋា ​​។ លោក សិរី បាន​និយាយ​​នៅ​​ច្រក​ផ្លូវ​ដើរ​​ផ្ទះ​សំណាក់​​​​ដែល​ស្ថិត​នៅ​​​មួយ​ប្លុក​ពី​​​​​ផ្សារ​​ធំ​ថ្មី​ ក្នុង​សង្កាត់​​ផ្សារ​ថ្មី២ថា "​​គាត់​​​រង​ការ​វាយ​​ចំ​ក្បាល​​​​​ដោយ​ជើង​កៅអី​ ខ្ញុំ​គិត​ថា ​​គាត់​បាន​វាយ​ជន​រងគ្រោះ​​ពេល​​​ជន​រងគ្រោះ​ដេក​លក់​​​"។ ​គាត់​បាន​និយាយ​ថា អ្នក​ទាំង​ពីរ​​​ធ្វើ​ការ​វេន​​​យប់​​នៅ​ផ្ទះ​សំណាក់​នេះ​ ប៉ុន្តែ​លោក...

កង​រាជ​អាវុធ​​ហត្ថ​រាជ​ធានី​ភ្ន​ំពេញ ​​រំដោះ​បាន​​​ចំណាប់​ខ្លាំង​ជន​ជាតិ​ចិន ហើយ​ចាប់​ខ្លួ​ន​ក្រុម​​ចាប់​ជំរិត​

កាលពី​ថ្ងៃ​ច័ន្ទ កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​រំដោះ​​ខ្លួន​ពាណិជ្ជករ​ជនជាតិ​ចិន​ បី​នាក់​​​​ដែល​ត្រូវ​បាន​ចាប់​​ជំរិត​កាលពី​ពីរ​ខែ​មុន ហើយ​បាន​ចាប់​ខ្លួន​​​ជន​ចាប់​ជំរិត​ដែល​ជា​ជន​ជាតិ​ចិន ដូច​គ្នា​​ចំនួន​ប្រាំមួយ​នាក់ ដែល​​ប៉ុន​ប៉ង​​កំហែង​ទារ​ប្រាក់​​ពី​សាច់​ញាតិ​​របស់​ជន​រង​គ្រោះ​ទាំង​បី​នាក់​នៅ​ក្នុង​ប្រទេស​ចិន នេះ​​​បើ​តាម​​ការ​​ឲ្យ​ដឹង​ពី​មន្ត្រី​មួយ​រូប​កាលពី​ម្សិលមិញ។ លោក ផាន់ តារាវុធ អនុប្រធាន​មន្ទីរ​​ស្រាវ​​​ជ្រាវ​​បទ​ល្មើស​​​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជធានី បាន​មាន​ប្រសាសន៍​ថា ជន​រង​គ្រោះ​ជន​ជាតិ​ចិន ​ទាំង​បី​នាក់​​ដែល​មាន​អាយុ​៤០​ឆ្នាំ ៥០​ឆ្នាំ និង​៥៥​ឆ្នាំ ត្រូវ​បាន​​ចាប់​ជំរិត​​​​នៅ​ក្រុង​ព្រះសីហនុ កន្លែង​ដែល​ពួកគេ​ធ្វើ​ការ​ និង​រស់​នៅ​កាល​ពី​ប្រហែល​ពីរ​​ខែ​មុន។ លោក​​បាន​លើក​ឡើង​​​ទៀត​ថា ​​​នៅ​ពេល​ណាមួយ​​​អំឡុង​ពេល​នោះ ​​ពួកគេ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​រាជធានី​ភ្នំពេញ ​ហើយ​ទីបំផុត​​​​​​​ត្រូវ​​​គេ​ឃុំ​ខ្លួន​​ក្នុង​​ផ្ទះ​ជួល​មួយ​​នៅ​សង្កាត់​ចាក់​អង្រែ​​​ក្រោម ខណ្ឌ​មាន​ជ័យ។ ​នៅ​ទីនោះ​ ពួកគេ​​បាន​បោះ​ក្រដាស​​មួយ​សន្លឹក​ចេញ​តាម​បង្អួច​​ដើម្បី​​អង្វរករ​សុំ​ជំនួយ និង​​ព័ត៌មាន​ទាក់​ទង​ទៅ​​​ប្រពន្ធ​របស់​ពួកគេ​ដែល​ជា​ជនជាតិ​ខ្មែរ​។...

មាស មុត ត្រូវ​​​បាន​​​​​​ដាក់​​​ឲ្យ​​​ស្ថិតនៅ​​​ក្រោម​​​ការ​​​ពិនិត្យ​​​​​​ពីបទ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​

សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​បាន​​​ប្រកាស​​​ថា ​​​លោក ​​​មាស មុត អតីត​​​មេបញ្ជាការ​​​​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​នៅ​​​សម័យ​​​ខ្មែរ​​​ក្រហម​​​​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ចំពោះ​​​មុខ​​​ចៅ​​​ក្រម​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​​​​ដាក់​​​ឲ្យ​​​ស្ថិត​​​នៅ​​​ក្រោម​​​បទចោទ​មួយចំនួន​ រួម​មាន​​​ដូច​​​ជា​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍ជាដើម​ ពោលគឺ​ជាង​​​៩​​​ខែ​​​បន្ទាប់​​​ពី​​​គាត់​ត្រូវ​​​បាន​​​​​​ដាក់​ឲ្យ​ស្ថិត​នៅ​​​ក្រោម​​​ ​ការ​ពិនិត្យ​ដោយ​កំបាំង​​​មុខ​​​ ពី​បទ​​​ឧក្រិដ្ឋ​​​​ កម្ម​ប្រឆាំង​​​មនុស្ស​​ជាតិ និង​​​ឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម​​​។ អតីត​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​រូប​​​នេះ​​​ត្រូវ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​ដោយ​​​សហ​​​ចៅ​​​ក្រម​​​ស៊ើប​អង្កេត​​​​អន្តរជាតិ​​​ មៃឃើល​​​ បូឡេនឌ័រ ​​​(Michael Bohlander) ដែល​​​ជំនួស​​​តំណែង​​​ របស់​​ចៅក្រម​​​ ម៉ាក ហាម៉ុន (Mark Harmon) កាល​​​ពី​​​ខែ​​​សីហា ពី​​​បទ​​​ឧក្រិដ្ឋ​​​ជា​​​ច្រើន​​​រួម​​​មាន​​​ដូច​​​ជា​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ និង​​​បទ​​​ឧក្រិដ្ឋ​​​ជា​​​ច្រើន​​​ទៀត​​​ប្រឆាំង​​​មនុស្ស​​​ជាតិ រួម​​​មាន​​​ដូច​​​ជា​​​ ការ​​​ធ្វើ​​​មនុស្សឃាត​​​ ការ​​​សម្លាប់​​​រង្គាល​​​ និង​​​ការ​​​ធ្វើ​​​ឲ្យ​​​​​​ទៅ​​​ជា​​​ទាសករ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​០០៣​​​នៅ​​​​​​អង្គ​​​ជំនុំ​​ជម្រះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា (ECCC)​ជាដើម​​​​។ បទ​​​​ចោទ​​​​មួយ​​​ចំនួន​​​រួម​​​មាន​​​ដូច​​​ជា​​​​អំពើ​​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ជាដើម​ ត្រូវ​​​បាន​​​បន្ថែម​​​​​​តាំង​​​ពី​​​មាន​ដី​កា​​​​សម្រេច​​​​​​ចុះ​ថ្ងៃ​​​ទី​​​០៣ ​​​ខែ​​​មីនា មក​​​ម្លេ៉ះ ខណៈ​​​បទ​​​ចោទ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​លុបចោល​​​​ជា​​​មួយ​​​នឹង​​​ដីកា​​​បង្គាប់​ឲ្យ​នាំ​​​​​ខ្លួន​​​ដែល​​​ចេញ​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន និង​​​ដែល​​​នគរ​​​បាល​​​យុត្តិធម៌​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​។ ពេល​​​ទាក់​​​ទង​​​តាម​​​អីុម៉េល​​​​​​ម្សិលមិញ...

អំពើ​ប្លន់​ប្រដាប់​អាវុធ​បី​លើក ក្រុម​ចោ​រ​យកប្រាក់បាន៣០០.០០០​ដុល្លារ​ និង​បាញ់​មនុស្ស​ស្លាប់ម្នាក់​

នគរបាល​​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ក្រុម​​ចោរ​ប្លន់​ប្រដាប់​អាវុធ​បានបាញ់​​ស្ត្រី​ម្នាក់​ស្លាប់​ និង​ប្លន់​យក​របស់​មាន​តម្លៃ​និង​ប្រាក់​ជាង​៣០០.០០០​ដុល្លារនៅក្នុង​អំពើ​ប្លន់​បី​លើក​ដោយ​ឡែក​ពី​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​បុរស​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន​ទាក់​ទិន​នឹង​​​បទ​​ឧក្រិដ្ឋមួយ​ក្នុង​ចំណោម​នោះ។ យោង​តាម​លោក សឿង សុភក្ត្រ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ឲ្យ​ដឹង​ថា ឃាតកម្ម​បាន​កើតឡើង​ក្នុង​អំឡុង​អំពើប្លន់​មួយ​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ក្នុង​​​ការ​​​​​ប្លន់​នោះ​ បុរស​បិទ​មុខ​បួន​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា-៤៧​ពីរ​ដើម បាន​តាម​អ្នក​ស្រី ខាន់ ចាន់ធីម អាយុ​៣១​ឆ្នាំ ពី​កន្លែង​ស៊ីការ​ដល់​ផ្ទះតែម្តង។ លោក​បាន​និយាយ​ថា "ស្ត្រី​រងគ្រោះ​ត្រូវ​បាន​បាញ់​ស្លាប់​ដោយ​ខ្មាន់​កាំភ្លើង​បួន​នាក់ ដែល​បាន​ប្លន់​អ្នក​ស្រី​នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ក្នុង​ស្រុក​ក្រវាញ"។ មុន​ពេល​បាញ់អ្នកស្រី​ ខាន់ ចាន់ធីម ក្រុម​​ចោរ​ប្លន់​បាន​ចង​ប្តី​របស់​អ្នក​ស្រី គឺ​លោក ជ័យ ភា...